៨. អស់រយៈពេលពីរពាន់ឆ្នាំ សេចក្តីជំនឿរបស់មនុស្សលើព្រះអម្ចាស់មានមូលដ្ឋានលើព្រះគម្ពីរ។ ក្រោយពេលព្រះដ៏មានគ្រប់ព្រះចេស្ដាបានចាប់ផ្ដើមកិច្ចការជំនុំជម្រះនៃគ្រាចុងក្រោយ អស់អ្នកដែលបានទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដាបានផ្ដោតទៅលើការអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយកម្រអានព្រះគម្ពីរណាស់។ ក្រោយពេលពួកគេទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដារួច អ្វីដែលខ្ញុំចង់ដឹងនោះគឺថា តើមនុស្សអាចចូលទៅរក និងប្រើប្រាស់ព្រះគម្ពីរឲ្យបានត្រឹមត្រូវយ៉ាងដូចម្ដេចទៅ?

ខគម្ពីរយោង៖

«ចូរស្រាវជ្រាវបទគម្ពីរ ដ្បិតអ្នករាល់គ្នាគិតថា អ្នកមានជីវិតអស់កល្បចេញពីគម្ពីរនោះ ពោលគឺគម្ពីរនោះហើយដែលធ្វើបន្ទាល់អំពីខ្ញុំ។ ហើយអ្នករាល់គ្នានឹងមិនព្រមមកឯខ្ញុំ ដែលប្រទានឲ្យអ្នករាល់គ្នាមានជីវិតឡើយ» (យ៉ូហាន ៥:៣៩-៤០)

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

ថ្ងៃនេះ ខ្ញុំកំពុងតែវិភាគវែកញែកព្រះគម្ពីរតាមវិធីនេះ ហើយវាមិនមានន័យថា ខ្ញុំស្អប់ព្រះគម្ពីរ ឬមានន័យថា ខ្ញុំបដិសេធគុណតម្លៃជាឯកសារយោងរបស់ព្រះគម្ពីរនោះទេ។ ខ្ញុំកំពុងតែពន្យល់ និងស្រាយបំភ្លឺដល់អ្នកអំពីគុណតម្លៃ និងប្រភពដើម ដែលជាប់មកជាមួយរបស់ព្រះគម្ពីរ ដើម្បីបញ្ឈប់អ្នកមិនឱ្យជាប់គាំងនៅក្នុងភាពងងឹត។ មនុស្សមានការយល់ឃើញជាច្រើនអំពីព្រះគម្ពីរ ហើយការយល់ឃើញភាគច្រើន គឺសុទ្ធតែមិនត្រឹមត្រូវ។ ការអានព្រះគម្ពីរតាមវិធីនេះ មិនត្រឹមតែរារាំងពួកគេមិនឱ្យទទួលបាននូវអ្វីដែលពួកគេគួរតែទទួលបាននោះទេ ប៉ុន្តែសំខាន់ជាងនេះ ការអានព្រះគម្ពីរតាមវិធីនេះ រារាំងកិច្ចការដែលខ្ញុំមានបំណងចង់ធ្វើថែមទៀតផង។ វាជ្រៀតជ្រែកយ៉ាងខ្លាំងក្នុងកិច្ចការអនាគត ហើយវាបានត្រឹមតែផ្តល់នូវការបង្អាក់ប៉ុណ្ណោះ មិនមែនផ្តល់ផលប្រយោជន៍នោះឡើយ។ ដូច្នេះ អ្វីដែលខ្ញុំកំពុងតែបង្រៀនអ្នក គ្រាន់តែជាខ្លឹមសារ និងរឿងរ៉ាវពិស្ដារខាងក្នុងរបស់ព្រះគម្ពីរប៉ុណ្ណោះ។ ខ្ញុំមិនសុំឱ្យអ្នកលែងអានព្រះគម្ពីរ ឬឱ្យអ្នកដើរទៅប្រកាសប្រាប់គេថា ព្រះគម្ពីរគ្មានគុណតម្លៃនោះឡើយ ខ្ញុំគ្រាន់តែសុំឱ្យអ្នកមានចំណេះដឹង និងការយល់ឃើញដ៏ត្រឹមត្រូវអំពីព្រះគម្ពីរប៉ុណ្ណោះ។ ចូរកុំលម្អៀងពេក! ទោះបីជាព្រះគម្ពីរ គឺជាសៀវភៅប្រវត្តិសាស្ត្រមួយក្បាលដែលមនុស្សសរសេរក៏ដោយ ព្រះគម្ពីរក៏កត់ត្រាទុកនូវគោលការណ៍ជាច្រើនដែលពួកបរិសុទ្ធ និងពួកហោរាបុរាណបានបម្រើព្រះជាម្ចាស់ ក៏ដូចជាបទពិសោធក្នុងការបម្រើព្រះជាម្ចាស់របស់ពួកសាវ័កបច្ចុប្បន្ននេះដែរ។ ទាំងអស់នេះជាសេចក្ដីដែលត្រូវបានមនុស្សទាំងនេះមើលឃើញ និងដឹងយ៉ាងពិតប្រាកដ ហើយអាចធ្វើជាឯកសារយោងសម្រាប់មនុស្សក្នុងយុគសម័យបច្ចុប្បន្ន ក្នុងការស្វះស្វែងរកផ្លូវពិត។ ដូច្នេះ តាមរយៈការអានព្រះគម្ពីរ មនុស្សក៏អាចទទួលបានផ្លូវជីវិតជាច្រើនដែលមិនមាននៅក្នុងសៀវភៅផ្សេងនោះទេ។ ផ្លូវទាំងនេះ គឺជាផ្លូវជីវិតនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែលពួកហោរា និងពួកសាវ័កនៅក្នុងយុគសម័យមុនៗធ្លាប់ឆ្លងកាត់ ហើយពាក្យពេចន៍ជាច្រើនសុទ្ធតែមានតម្លៃ និងអាចផ្តល់នូវអ្វីដែលមនុស្សត្រូវការ។ ដូច្នេះ មនុស្សទាំងអស់ចូលចិត្តអានព្រះគម្ពីរ។ ដោយសារតែមានរឿងរ៉ាវជាច្រើនបង្កប់នៅក្នុងព្រះគម្ពីរ ទើបការយល់ឃើញរបស់មនុស្សចំពោះព្រះគម្ពីរ គឺមិនដូចទៅនឹងការយល់ឃើញចំពោះសំណេររបស់បុគ្គលខាងវិញ្ញាណដ៏អស្ចារ្យនានានោះទេ។ ព្រះគម្ពីរគឺជាការកត់ត្រា និងការចងក្រងនៃបទពិសោធ និងចំណេះដឹងរបស់មនុស្សដែលបានបម្រើព្រះយេហូវ៉ា និងព្រះយេស៊ូវនៅក្នុងយុគសម័យចាស់ និងយុគសម័យថ្មី ដូច្នេះមនុស្សជំនាន់ក្រោយអាចទទួលបានការបំភ្លឺ ការស្រាយបំភ្លឺ និងផ្លូវជាច្រើនដើម្បីអនុវត្ត ពីព្រះគម្ពីរ។ មូលហេតុដែលព្រះគម្ពីរឧត្ដុង្គឧត្ដមជាងសំណេររបស់បុគ្គលខាងវិញ្ញាណដ៏អស្ចារ្យណាម្នាក់ គឺដោយសារតែសំណេរទាំងអស់របស់ពួកគេគឺដកស្រង់ចេញពីព្រះគម្ពីរ បទពិសោធរបស់ពួកគេទាំងអស់គឺចេញមកពីព្រះគម្ពីរ ហើយពួកគេទាំងអស់ពន្យល់អំពីព្រះគម្ពីរ។ ដូច្នេះ ទោះបីមនុស្សអាចទទួលបានខ្លឹមសារដែលមានចែងនៅក្នុងសៀវភៅរបស់បុគ្គលខាងវិញ្ញាណដ៏អស្ចារ្យណាមួយក៏ដោយ ក៏ពួកគេនៅតែថ្វាយបង្គំព្រះគម្ពីរដដែល ដោយសារព្រះគម្ពីរហាក់ដូចជាឧត្ដុង្គឧត្ដម និងជ្រាលជ្រៅសម្រាប់ពួកគេ! ទោះបីជាព្រះគម្ពីរប្រមូលផ្តុំដោយកណ្ឌគម្ពីរព្រះបន្ទូលនៃជីវិតមួយចំនួន ដូចជាសំបុត្ររបស់ប៉ុល និងសំបុត្ររបស់ពេត្រុសជាដើម ហើយទោះបីកណ្ឌគម្ពីរទាំងនេះអាចផ្គត់ផ្គង់ និងផ្តល់ជំនួយដល់មនុស្សក៏ដោយ ក៏កណ្ឌគម្ពីរទាំងនេះហួសសម័យ ហើយពួកវានៅតែស្ថិតនៅក្នុងយុគសម័យចាស់ដដែល ហើយមិនថាកណ្ឌគម្ពីរទាំងនេះល្អបែបណានោះទេ ពួកវាសមស្របសម្រាប់តែរយៈពេលមួយប៉ុណ្ណោះ មិនមែនសមស្របជារៀងរហូតនោះទេ។ ដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់តែងតែវិវឌ្ឍន៍ទៅមុខ ហើយវាមិនអាចឈប់នៅត្រឹមតែសម័យកាលប៉ុល ឬពេត្រុស ឬជាប់នៅក្នុងយុគសម័យនៃព្រះគុណដែលព្រះយេស៊ូវត្រូវបានគេឆ្កាងរហូតឡើយ ដូច្នេះ កណ្ឌគម្ពីរទាំងនេះសមស្របសម្រាប់តែយុគសម័យនៃព្រះគុណប៉ុណ្ណោះ មិនមែនសមស្របសម្រាប់យុគសម័យនៃនគរព្រះក្នុងគ្រាចុងក្រោយនោះទេ។ កណ្ឌគម្ពីរទាំងនេះ គ្រាន់តែអាចផ្តល់ឱ្យអ្នកជឿក្នុងយុគសម័យនៃព្រះគុណប៉ុណ្ណោះ មិនមែនសម្រាប់ពួកបរិសុទ្ធក្នុងយុគសម័យនៃនគរព្រះនោះទេ ហើយមិនថាកណ្ឌគម្ពីរទាំងនេះល្អបែបណានោះទេ ពួកវានៅតែហួសសម័យដដែល។ វាដូចគ្នានឹងកិច្ចការនៃការបង្កើតរបស់ព្រះយេហូវ៉ា ឬកិច្ចការរបស់ទ្រង់នៅក្នុងប្រទេសអ៊ីស្រាអែលដូច្នោះដែរ៖ មិនថាកិច្ចការរបស់ទ្រង់អស្ចារ្យបែបណានោះទេ វានៅតែហួសសម័យដដែល ហើយគង់តែដល់ពេលដែលវាកន្លងផុតទៅ។ កិច្ចការរបស់ព្រះជាម្ចាស់ក៏ដូចគ្នាដែរ៖ វាអស្ចារ្យ ប៉ុន្តែពេលវេលាបញ្ចប់នឹងមកដល់។ វាមិនអាចស្ថិតនៅតែក្នុងកិច្ចការនៃការបង្កើត ឬក្នុងកិច្ចការនៃការជាប់ឆ្កាងជារៀងរហូតនោះទេ។ មិនថាកិច្ចការនៃការជាប់ឆ្កាងគួរឱ្យជឿប៉ុនណា មិនថាកិច្ចការនៃការជាប់ឆ្កាងមានប្រសិទ្ធភាពក្នុងការយកឈ្នះសាតាំងប៉ុនណា សរុបមក កិច្ចការនៅតែជាកិច្ចការ ហើយយុគសម័យនៅតែជាយុគសម័យដដែល។ កិច្ចការមិនអាចស្ថិតនៅលើមូលដ្ឋានគ្រឹះដដែលជានិច្ចនោះឡើយ ហើយពេលវេលាក៏មិនមែនមិនធ្លាប់ផ្លាស់ប្តូរនោះដែរ ពីព្រោះមានការបង្កើត ហើយត្រូវមានគ្រាចុងក្រោយ។ រឿងនេះមិនអាចជៀសរួចនោះទេ! ដូច្នេះ ថ្ងៃនេះ ព្រះបន្ទូលនៃជីវិតនៅក្នុងសញ្ញាថ្មី ដែលជាសំបុត្ររបស់ពួកសាវ័ក និងដំណឹងល្អទាំងបួនក្នុងគម្ពីរសញ្ញាថ្មី បានក្លាយជាសៀវភៅប្រវត្តិសាស្ត្រ សៀវភៅទាំងនេះបានក្លាយជាពាក្យប្រៀនប្រដៅចាស់បុរាណ ហើយធ្វើដូចម្តេចទើបការប្រៀនប្រដៅចាស់បុរាណនេះ អាចនាំមនុស្សចូលទៅក្នុងយុគសម័យថ្មីបាន? មិនថាការប្រៀនប្រដៅទាំងនេះ អាចផ្តល់ជីវិតដល់មនុស្សបែបណា មិនថាការប្រៀនប្រដៅទាំងនេះអាចដឹកនាំមនុស្សទៅកាន់ឈើឆ្កាងបែបណានោះទេ តើវាមិនហួសសម័យទេឬអី? តើការប្រៀនប្រដៅទាំងនេះ មិនមានគុណតម្លៃមែនទេ? ដូច្នេះ ខ្ញុំនិយាយថា អ្នកមិនគួរជឿលើប្រតិទិនកំណត់ហេតុទាំងងងឹតងងល់ឡើយ។ ប្រតិទិនទាំងនេះចាស់គំរិលពេកហើយ វាមិនអាចនាំអ្នកចូលទៅក្នុងកិច្ចការថ្មីបានទេ ហើយវាត្រឹមតែអាចដាក់អម្រែកលើអ្នកប៉ុណ្ណោះ។ ពួកវាមិនត្រឹមតែមិនអាចនាំអ្នកចូលទៅក្នុងកិច្ចការថ្មី និងចូលទៅក្នុងផ្លូវចូលថ្មីប៉ុណ្ណោះទេ ពួកវាថែមទាំងនាំអ្នកទៅក្នុងក្រុមជំនុំសាសនាចាស់ទៀតផង ហើយប្រសិនបើករណីនេះកើតឡើង តើជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់ មិនដើរថយក្រោយទេឬអី?

(ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះគម្ពីរបានក្លាយជាចំណែកមួយនៃប្រវត្តិសាស្ត្រមនុស្សជាតិអស់ពេលជាច្រើនពាន់ឆ្នាំមកហើយ។ ជាងនេះទៅទៀត មនុស្សចាត់ទុកព្រះគម្ពីរប្រៀបដូចជាព្រះជាម្ចាស់ដូច្នោះដែរ រហូតដល់ថ្នាក់នៅគ្រាចុងក្រោយ ព្រះគម្ពីរបានជំនួសកន្លែងរបស់ព្រះជាម្ចាស់ទៀតផង ដែលធ្វើឱ្យព្រះជាម្ចាស់ស្អប់ខ្ពើមយ៉ាងខ្លាំង។ ដូច្នេះ នៅពេលណាដែលសមស្រប ព្រះជាម្ចាស់ចាំបាច់ត្រូវតែបញ្ជាក់អំពីរឿងអាថ៌កំបាំង និងប្រភពដើមរបស់ព្រះគម្ពីរ។ ប្រសិនបើព្រះអង្គមិនធ្វើបែបនេះទេ នោះព្រះគម្ពីរនឹងបន្តជំនួសកន្លែងរបស់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់មនុស្ស ហើយមនុស្សមុខជាប្រើព្រះបន្ទូលនៅក្នុងព្រះគម្ពីរ ដើម្បីវាស់វែង និងថ្កោលទោសកិច្ចការរបស់ព្រះជាម្ចាស់មិនខាន។ តាមរយៈការពន្យល់អំពីសារជាតិ ការរៀបចំរចនាសម្ព័ន្ធ និងចំណុចខ្វះចន្លោះនៅក្នុងព្រះគម្ពីរ នោះព្រះជាម្ចាស់គ្មានចេតនាបដិសេធអត្ថិភាពរបស់ព្រះគម្ពីរឡើយ ហើយព្រះអង្គក៏មិនបានថ្កោលទោសព្រះគម្ពីរនោះដែរ។ ផ្ទុយទៅវិញ ព្រះអង្គកំពុងតែប្រទានសេចក្តីពណ៌នាដ៏សមហេតុផលនិងស័ក្ដិសមមួយ ដើម្បីស្ដាររូបភាពដើមរបស់ព្រះគម្ពីរត្រឡប់មកវិញ ដោយលើកឡើងពីការភាន់ច្រឡំដែលមនុស្សមានអំពីព្រះគម្ពីរ ព្រមទាំងធ្វើឱ្យពួកគេមានទស្សនៈយល់ឃើញត្រឹមត្រូវអំពីព្រះគម្ពីរ ដើម្បីកុំឱ្យពួកគេថ្វាយបង្គំព្រះគម្ពីរ និងលែងវង្វេងតទៅទៀត ពោលគឺ ដើម្បីកុំឱ្យពួកគេមានការយល់ខុសតទៅទៀតថា សេចក្តីជំនឿទាំងងងឹតងងល់លើព្រះគម្ពីរ គឺជាសេចក្តីជំនឿលើព្រះជាម្ចាស់ និងជាការថ្វាយបង្គំព្រះជាម្ចាស់ ដោយខ្លាចមិនហ៊ានប្រឈមមុខនឹងសាវតារពិត និងចំណុចខ្វះចន្លោះរបស់ព្រះគម្ពីរ។ នៅពេលដែលមនុស្សមានការយល់ដឹងត្រឹមត្រូវអំពីព្រះគម្ពីរហើយ នោះពួកគេអាចទុកព្រះគម្ពីរមួយឡែកបាន ដោយគ្មានអារម្មណ៍សោកសៅ ហើយមានសេចក្ដីក្លាហានក្នុងការទទួលយកព្រះបន្ទូលថ្មីរបស់ព្រះជាម្ចាស់។ នេះគឺជាគោលដៅរបស់ព្រះជាម្ចាស់នៅក្នុងជំពូកទាំងប៉ុន្មាននេះ។ ការពិតដែលព្រះជាម្ចាស់ចង់ប្រាប់ឱ្យមនុស្សបានដឹងនៅត្រង់នេះគឺថា គ្មានទ្រឹស្ដី ឬការពិតណា អាចជំនួសកន្លែងនៃកិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃនេះបានឡើយ ហើយក៏គ្មានអ្វីដែលអាចជំនួសកន្លែងរបស់ព្រះជាម្ចាស់បានដែរ។ ប្រសិនបើមនុស្សមិនអាចគេចចេញពីអន្ទាក់នៃព្រះគម្ពីរបានទេ នោះពួកគេនឹងមិនអាចចូលមកចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់បានឡើយ។ ប្រសិនបើពួកគេចង់ចូលមកចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ដំបូង ពួកគេត្រូវបន្សុទ្ធដួងចិត្តរបស់ពួកគេឱ្យបានជ្រះស្រឡះពីអ្វីៗដែលអាចជំនួសកន្លែងរបស់ទ្រង់ជាមុនសិន។ បន្ទាប់មក ពួកគេនឹងក្លាយជាមនុស្សដែលគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់មិនខាន។

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះគ្រីស្ទ ខណៈដែលទ្រង់យាងក្នុងពួកជំនុំនានា» សេចក្តីផ្ដើម នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

មនុស្សជាច្រើនជឿថា ការយល់ដឹង និងការដែលអាចបកស្រាយព្រះគម្ពីរ គឺដូចទៅនឹងការស្វែងរកផ្លូវពិតដូច្នោះដែរ តែតាមពិត តើរឿងនេះពិតជាសាមញ្ញណាស់មែនទេ? គ្មាននរណាម្នាក់ដឹងពីការពិតនៃព្រះគម្ពីរនោះទេថា៖ ព្រះគម្ពីរគ្មានអ្វីក្រៅតែពីការកត់ត្រាប្រវត្តិសាស្ត្រនៃកិច្ចការរបស់ព្រះជាម្ចាស់ និងគ្មានអ្វីក្រៅតែពីការកត់ត្រាសញ្ញាមួយចំពោះដំណាក់កាលទាំងពីរដំបូងនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយថាវាមិនផ្តល់ឱ្យអ្នកនូវការយល់អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់នោះទេ។ គ្រប់គ្នាដែលបានអានព្រះគម្ពីរសុទ្ធតែដឹងថា ព្រះគម្ពីរកត់ត្រាទុកនូវឯកសារដំណាក់កាលទាំងពីរនៃកិច្ចការរបស់ព្រះជាម្ចាស់ក្នុងយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ។ គម្ពីរសញ្ញាចាស់កត់ត្រាប្រវត្តិសាស្ត្ររបស់ប្រទេសអ៊ីស្រាអែល និងកិច្ចការរបស់ព្រះយេហូវ៉ា ចាប់ពីកំណើតផែនដី រហូតដល់ចុងបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ គម្ពីរសញ្ញាថ្មីកត់ត្រាកិច្ចការរបស់ព្រះយេស៊ូវនៅលើផែនដី ដែលមាននៅក្នុងកណ្ឌគម្ពីរដំណឹងល្អទាំងបួន ក៏ដូចជាកិច្ចការរបស់ប៉ុលផងដែរ តើទាំងនេះមិនមែនជាការកត់ត្រាប្រវត្តិសាស្ត្រទេឬអី? ការលើកយករឿងរ៉ាវពីអតីតកាលមកនិយាយនៅពេលបច្ចុប្បន្ន ធ្វើឱ្យរឿងរ៉ាវទាំងនោះក្លាយជាប្រវត្តិសាស្ត្រ ហើយមិនថារឿងរ៉ាវទាំងនេះពិត ឬប្រាកដបែបណានោះឡើយ ក៏វានៅតែជាប្រវត្តិសាស្ត្រដដែល ហើយប្រវត្តិសាស្ត្រមិនអាចដោះស្រាយរឿងបច្ចុប្បន្នបានឡើយ ដ្បិតព្រះជាម្ចាស់មិនត្រឡប់ទៅទតមើលប្រវត្តិសាស្ត្រវិញនោះទេ! ដូច្នេះ ប្រសិនបើអ្នកត្រឹមតែយល់ព្រះគម្ពីរ ហើយមិនយល់អ្វីអំពីកិច្ចការដែលព្រះជាម្ចាស់សព្វព្រះហឫទ័យធ្វើនៅពេលបច្ចុប្បន្ននោះទេ ហើយប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនសម្លឹងរកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនោះទេ នោះអ្នកមិនយល់ពីអ្វីដែលហៅថា ការស្វែងរកព្រះជាម្ចាស់នោះឡើយ។ ប្រសិនបើអ្នកអានព្រះគម្ពីរ ដើម្បីសិក្សាពីប្រវត្តិសាស្រ្តរបស់ប្រទេសអ៊ីស្រាអែល ស្រាវជ្រាវប្រវត្តិសាស្ត្រនៃការដែលព្រះជាម្ចាស់បង្កើតផ្ទៃមេឃ និងផែនដី នោះអ្នកមិនជឿលើព្រះជាម្ចាស់ទេ។ ប៉ុន្តែថ្ងៃនេះ ដោយសារតែអ្នកជឿលើព្រះជាម្ចាស់ និងស្វះស្វែងរកជីវិត ដោយសារតែអ្នកស្វះស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់ ហើយមិនស្វះស្វែងរកន័យពាក្យ និងគោលលទ្ធិដែលគ្មានជីវិត ឬស្វះស្វែងរកការយល់ដឹងអំពីប្រវត្តិសាស្ត្រ នោះអ្នកត្រូវតែស្វះស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះ ហើយអ្នកត្រូវតែស្វែងរកទិសដៅនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ប្រសិនបើអ្នកជាបុរាណវិទូម្នាក់ អ្នកអាចអានព្រះគម្ពីរបាន ប៉ុន្តែអ្នកមិនមែនជាបុរាណវត្ថុវិទូនោះទេ អ្នកគឺជាអ្នកជឿម្នាក់ក្នុងចំណោមអ្នកជឿលើព្រះជាម្ចាស់ ហើយអ្នកខំប្រឹងស្វះស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះអស់ពីលទ្ធភាព។

(ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ប្រសិនបើអ្នកចង់ឃើញកិច្ចការយុគសម័យនៃក្រឹត្យវិន័យ និងចង់ឃើញពីរបៀបដែលសាសន៍អ៊ីស្រាអែលធ្វើតាមផ្លូវរបស់ព្រះយេហូវ៉ា នោះអ្នកត្រូវអានព្រះគម្ពីរសញ្ញាចាស់។ ប្រសិនបើអ្នកចង់យល់ពីកិច្ចការនៃយុគសម័យនៃព្រះគុណ នោះអ្នកត្រូវតែអានព្រះគម្ពីរសញ្ញាថ្មី ប៉ុន្តែតើអ្នកមើលឃើញកិច្ចការនៃគ្រាចុងក្រោយបានយ៉ាងដូចម្តេច? អ្នកត្រូវតែទទួលយកការដឹកនាំរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ ហើយចូរធ្វើកិច្ចការនៅថ្ងៃនេះតទៅ ដ្បិតនេះជាកិច្ចការថ្មី ហើយគ្មាននរណាម្នាក់ធ្លាប់បានកត់ទុកនៅក្នុងព្រះគម្ពីរទេ។ សព្វថ្ងៃនេះ ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ហើយបានជ្រើសរើសមនុស្សមួយក្រុមទៀតដែលត្រូវបានរើសតាំងនៅប្រទេសចិន។ ព្រះជាម្ចាស់ធ្វើការនៅក្នុងមនុស្សទាំងនេះ ទ្រង់បន្តពីកិច្ចការរបស់ទ្រង់នៅលើផែនដី ហើយបន្តពីកិច្ចការអំពីយុគសម័យនៃព្រះគុណ។ កិច្ចការនៅថ្ងៃនេះ គឺជាផ្លូវដែលមនុស្សមិនធ្លាប់បានដើរ ហើយជាផ្លូវដែលមិនមាននរណាម្នាក់បានឃើញឡើយ។ វាគឺជាកិច្ចការដែលមិនធ្លាប់បានធ្វើពីមុនមក វាជាកិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់នៅលើផែនដីនេះ។ ដូច្នេះ កិច្ចការដែលមិនធ្លាប់បានធ្វើពីមុន មិនមែនជាប្រវត្ដិសាស្ដ្រទេ ពីព្រោះឥឡូវ គឺជាពេលឥឡូវនេះ ហើយមិនទាន់ត្រឡប់ជាអតីតកាលនៅឡើយទេ។ មនុស្សមិនដឹងថាព្រះជាម្ចាស់បានធ្វើកិច្ចការធំជាង ថ្មីជាងនៅលើផែនដី និងធ្វើកិច្ចការក្រៅពីអ៊ីស្រាអែល ដែលលើសពីវិសាលភាពនៃព្រំដែនអ៊ីស្រាអែល ហើយលើសពីទំនាយរបស់ពួកហោរា នោះគឺជាកិច្ចការថ្មីនិងអស្ចារ្យនៅខាងក្រៅសេចក្ដីទំនាយ និងជាកិច្ចការថ្មីដែលហួសពីប្រទេសអ៊ីស្រាអែល និងជាកិច្ចការដែលមនុស្សមិនអាចយល់បាន និងស្រមៃដល់។ តើព្រះគម្ពីរអាចមានការកត់ទុកជាក់លាក់អំពីកិច្ចការបែបនេះបានយ៉ាងដូចម្តេច? តើអ្នកណាអាចកត់ទុករាល់កិច្ចការក្នុងពេលសព្វថ្ងៃនេះ ដោយមិនមានការលុបចោលជាមុននោះ? តើអ្នកណាអាចកត់ទុកនូវកិច្ចការដែលមានព្រះចេស្ដាជាង និងមានប្រាជ្ញាជាង ដែលយកឈ្នះលើសេចក្ដីសញ្ញានៅក្នុងសៀវភៅដ៏ចាស់នោះ? កិច្ចការនាពេលសព្វថ្ងៃនេះ មិនមែនជាប្រវត្តិសាស្ត្រទេ ដូច្នេះហើយ ប្រសិនបើអ្នកមានបំណងដើរលើផ្លូវថ្មីនាពេលសព្វថ្ងៃនេះ នោះអ្នកត្រូវតែចាកចេញពីព្រះគម្ពីរ អ្នកត្រូវតែទៅឱ្យហួសពីសៀវភៅគម្ពីរព្យាការី ឬសៀវភៅប្រវត្តិសាស្ត្រក្នុងព្រះគម្ពីរ។ មានតែបែបនោះទេ ដែលអ្នកនឹងអាចដើរតាមផ្លូវថ្មីបានយ៉ាងត្រឹមត្រូវ ហើយមានតែបែបនោះទេ ដែលអ្នកនឹងអាចចូលទៅក្នុងអាណាចក្រថ្មី និងកិច្ចការថ្មីបាន។ អ្នកត្រូវតែយល់ពីមូលហេតុដែលថ្ងៃនេះ អ្នកត្រូវបានស្នើសុំមិនឱ្យអានព្រះគម្ពីរ ហេតុអ្វីបានជាមានកិច្ចការផ្សេងទៀតដែលដាច់ចេញពីព្រះគម្ពីរ ហេតុអ្វីព្រះជាម្ចាស់មិនទតមើលទៅលើការអនុវត្តន៍ដែលថ្មី ដែលកាន់តែលម្អិតនៅក្នុងព្រះគម្ពីរ ហើយហេតុអ្វីបានជាមានកិច្ចការដែលមានព្រះចេស្ដាជាងនៅខាងក្រៅព្រះគម្ពីរអ៊ីចឹង។ នេះជាអ្វីដែលអ្នករាល់គ្នាគប្បីយល់ហើយ។ អ្នកត្រូវតែដឹងអំពីភាពខុសគ្នារវាងកិច្ចការចាស់និងថ្មី ហើយទោះបីជាអ្នកមិនបានអានព្រះគម្ពីរក៏ដោយ ក៏អ្នកត្រូវតែវិភាគឱ្យបានល្អិតល្អន់ដែរ។ បើមិនដូច្នោះទេ អ្នកនឹងនៅតែថ្វាយបង្គំព្រះគម្ពីរ ហើយវានឹងពិបាកសម្រាប់អ្នកក្នុងការចូលធ្វើកិច្ចការថ្មី ហើយឆ្លងកាត់នូវការផ្លាស់ប្តូរថ្មីនោះ។ ដោយសារមាននូវផ្លូវដែលខ្ពង់ខ្ពស់ជាងនេះ ហេតុអ្វីត្រូវសិក្សាអំពីផ្លូវដែលទាប និងហួសសម័យទៅហើយ? ដោយសារមានការថ្លែងព្រះសូរសៀងថ្មី និងមានកិច្ចការថ្មី ហេតុអ្វីរស់នៅក្នុងចំណោមកំណត់ត្រាប្រវត្តិសាស្រ្តចាស់ៗធ្វើអ្វី? ការថ្លែងបញ្ចេញព្រះសូរសៀងថ្មីអាចផ្តល់ជូនអ្នក ដែលបង្ហាញថានេះគឺជាកិច្ចការថ្មី។ កំណត់ត្រាចាស់មិនអាចជួយអ្នក ឬបំពេញតម្រូវការបច្ចុប្បន្នរបស់អ្នក ដែលបង្ហាញថាជាប្រវតិ្តសាស្រ្ត ហើយមិនមែនជាកិច្ចការឥឡូវនេះទេ។ ផ្លូវដែលខ្ពស់បំផុត គឺជាកិច្ចការដែលថ្មីបំផុត ហើយជាមួយនឹងកិច្ចការថ្មីនេះ មិនថាផ្លូវកាលពីអតីតកាលខ្ពស់ប៉ុនណាក៏ដោយ វាគ្រាន់តែជាប្រវត្តិសាស្ត្រនៃការមើលទៅគ្រាមុនរបស់មនុស្ស ហើយមិនថាវាមានតម្លៃជាឯកសារយោងក៏ដោយ វានៅតែជាផ្លូវចាស់ដដែល។ ទោះបីជាវាត្រូវបានកត់ទុកនៅក្នុង «សៀវភៅដ៏បរិសុទ្ធ» ក៏ដោយ ផ្លូវចាស់គឺជាប្រវត្តិសាស្រ្ត។ ទោះបីជាគ្មានកំណត់ត្រានៅក្នុង «សៀវភៅដ៏បរិសុទ្ធ» ក៏ដោយ ផ្លូវថ្មីគឺនៅទីនេះ និងឥឡូវនេះ។ ផ្លូវនេះអាចជួយសង្រ្គោះអ្នកបាន ហើយផ្លូវនេះអាចផ្លាស់ប្តូរអ្នកបាន ដ្បិតនេះជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។

(ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ៧. អ្នកធ្វើបន្ទាល់ថា ព្រះបន្ទូលលេចមកជាសាច់ឈាម ផ្ទុកនូវព្រះបន្ទូលថ្មីៗរបស់ព្រះជាម្ចាស់ ប៉ុន្តែកណ្ឌគម្ពីរវិវរណៈចែងយ៉ាងច្បាស់ថា «ដ្បិតខ្ញុំធ្វើបន្ទាល់ទៅកាន់មនុស្សគ្រប់គ្នាដែលឮពាក្យទំនាយនៅក្នុងគម្ពីរនេះថា បើអ្នកណាបន្ថែមអ្វីទៅក្នុងសេចក្ដីទាំងនេះ ព្រះនឹងបន្ថែមដល់អ្នកនោះនូវគ្រោះកាច ដូចមានចែងនៅក្នុងគម្ពីរនេះអ៊ីចឹង» (វិវរណៈ ២២:១៨)។ តើការនេះមិនបន្ថែមទៅក្នុងព្រះគម្ពីរទេឬ?

បន្ទាប់៖ ១. អ្នកនិយាយថា មនុស្សអាចត្រូវបានសម្អាត និងបានសង្រ្គោះពេញលេញបាន លុះត្រាតែពួកគេទទួលយកកិច្ចការជំនុំជម្រះនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ យើងមិនជឿលើការនេះទេ។ ព្រះគម្ពីរចែងថា៖ «ដ្បិតមនុស្សជឿលើសេចក្ដីសុចរិតដោយដួងចិត្ត ហើយការសារភាពដោយមាត់របស់គេ ធ្វើឲ្យគេបានសង្គ្រោះ» (រ៉ូម ១០:១០)។ «ដូច្នេះពេលនេះ គ្មានការថ្កោលទោសចំពោះអស់អ្នកដែលនៅក្នុងព្រះយេស៊ូវឡើយ» (រ៉ូម ៨:១)។ យើងបានទទួលការអត់ទោសរួចហើយពីអំពើបាបរបស់យើង ហើយក៏ត្រូវបានរាប់ជាសុចរិតដោយសេចក្តីជំនឿរបស់យើង តាមរយៈការជឿលើព្រះអម្ចាស់យេស៊ូវដែរ។ យើងត្រូវបានប្រោសលោះតែម្ដង និងជារៀងរហូត ហើយនៅពេលដែលព្រះអម្ចាស់យាងត្រលប់មកវិញ យើងនឹងត្រូវលើកឡើងទៅស្ថានសួគ៌ដោយផ្ទាល់។ ចុះហេតុអ្វីបានជាអ្នកនិយាយថា យើងត្រូវតែទទួលយកកិច្ចការជំនុំជម្រះនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ ដើម្បីទទួលបានការសង្រ្គោះយ៉ាងពេញលេញ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ