ជំពូកទី ១៩
វាហាក់ដូចជា នៅក្នុងការស្រមៃគិតរបស់មនុស្ស ព្រះជាម្ចាស់ថ្លៃថ្នូរខ្លាំងណាស់ ហើយមិនអាចវាស់ស្ទង់បានអ៊ីចឹង។ វាហាក់ដូចជាព្រះជាម្ចាស់មិនគង់នៅក្នុងចំណោមមនុស្ស ហើយដូចជាទ្រង់ប្រមាថមនុស្សដោយសារតែទ្រង់ថ្លៃថ្នូរអ៊ីចឹងដែរ។ ទោះជាយ៉ាងណា ព្រះជាម្ចាស់វាយបំបែកសញ្ញាណរបស់មនុស្ស ហើយលុបបំបាត់សញ្ញាណទាំងអស់ចេញ ដោយកប់ពួកវានៅក្នុង «ផ្នូរ» ជាកន្លែងដែលសញ្ញាណរបស់មនុស្សទាំងនោះប្រែក្លាយទៅជាផេះ។ អាកប្បកិរិយារបស់ព្រះជាម្ចាស់ចំពោះសញ្ញាណរបស់មនុស្ស វាស្រដៀងនឹងអាកប្បកិរិយារបស់ទ្រង់ចំពោះមនុស្សស្លាប់ដែរ ដោយកំណត់សញ្ញាណនោះទៅតាមបំណងព្រះហឫទ័យទ្រង់។ វាហាក់ដូចជា «សញ្ញាណ» គ្មានប្រតិកម្ម ដូច្នេះ ព្រះជាម្ចាស់កំពុងតែធ្វើកិច្ចការនេះតាំងពីការបង្កើតពិភពលោក រហូតមកដល់បច្ចុប្បន្ន ហើយទ្រង់មិនដែលបញ្ឈប់នោះទេ។ ដោយសារសាច់ឈាម មនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយ ហើយដោយសារសកម្មភាពរបស់សាតាំងនៅលើផែនដី មនុស្សបង្កើតសញ្ញាណគ្រប់បែបយ៉ាងនៅលើវិថីនៃបទពិសោធន៍របស់ពួកគេ។ នេះគេហៅថា «ជាការបង្កើតបែបធម្មជាតិ»។ នេះគឺជាដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដី ដូច្នេះ វិធីសាស្ត្រនៃកិច្ចការរបស់ទ្រង់បានឈានដល់ចំណុចកំពូលហើយ ហើយទ្រង់កំពុងតែពង្រឹងការបង្វឹករាស្ដ្ររបស់ទ្រង់ ដើម្បីឱ្យពួកគេអាចពេញបរិបូរណ៌នៅក្នុងកិច្ចការចុងក្រោយរបស់ទ្រង់ ហើយចុងបញ្ចប់ គឺបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ កាលពីមុន មានតែការបំភ្លឺ និងការបើកសម្តែងឱ្យយល់របស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចំណោមមនុស្សប៉ុណ្ណោះ ប៉ុន្តែទ្រង់ពុំបានមានព្រះបន្ទូលដោយព្រះអង្គផ្ទាល់នោះទេ។ នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូលដោយព្រះសូរសៀងរបស់ទ្រង់ផ្ទាល់ គ្រប់គ្នាបានឆ្ងល់ ហើយព្រះបន្ទូលសព្វថ្ងៃនេះកាន់តែធ្វើឱ្យឆ្ងល់ជាងមុនថែមទៀត។ អត្ថន័យរបស់ព្រះបន្ទូលកាន់តែពិបាកយល់ខ្លាំងឡើងៗ ហើយមនុស្សហាក់ដូចជាស្ងើចសរសើរចំពោះព្រះបន្ទូលរបស់ទ្រង់ ដោយសារ ហាសិបភាគរយនៃព្រះបន្ទូលរបស់ទ្រង់គឺស្ថិតនៅក្នុងអព្ភន្តរសញ្ញា។ «នៅពេលដែលខ្ញុំមានព្រះបន្ទូល មនុស្សស្តាប់ព្រះសូរសៀងរបស់ខ្ញុំដោយការយកចិត្តទុកដាក់យ៉ាងខ្លាំង។ ទោះបីជាយ៉ាងណា នៅពេលដែលខ្ញុំនៅស្ងៀម ពួកគេក៏ចាប់ផ្តើម 'កិច្ចការ' ផ្ទាល់ខ្លួនរបស់ពួកគេសារជាថ្មី»។ ឃ្លាប្រយោគនេះ មានពាក្យមួយស្ថិតនៅក្នុងអព្ភន្តរសញ្ញា។ កាលណាព្រះជាម្ចាស់កាន់តែមានបន្ទូលដោយភាពកំប្លែងកាន់តែច្រើន ដូចដែលទ្រង់ធ្វើនៅទីនេះ នោះធ្វើមនុស្សកាន់តែចូលចិត្តអានព្រះបន្ទូលនោះ។ មនុស្សអាចទទួលយកការដោះស្រាយបញ្ហា នៅពេលដែលពួកគេមានអារម្មណ៍ស្រាកស្រាន្ត។ ប៉ុន្ដែជាចម្បង នេះគឺដើម្បីការពារមិនឱ្យមនុស្សបាក់ទឹកចិត្ត ឬខកចិត្ត នៅពេលដែលពួកគេពុំយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នេះគឺជាវិធីសាស្ត្រនៅក្នុងសង្គ្រាមរបស់ព្រះជាម្ចាស់ប្រឆាំងនឹងសាតាំង។ មានតែតាមមធ្យោបាយនេះទេ ទើបមនុស្សនឹងនៅតែចាប់អារម្មណ៍ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបន្តយកចិត្តទុកដាក់ចំពោះព្រះបន្ទូល ទោះបីជានៅពេលដែលពួកគេមិនអាចធ្វើតាមអត្ថន័យនៃព្រះបន្ទូលទាំងនោះក៏ដោយ។ ទោះបីជាយ៉ាងណា ក៏មានភាពទាក់ទាញដ៏អស្ចារ្យនៅក្នុងគ្រប់ទាំងព្រះបន្ទូលរបស់ទ្រង់ ដែលពុំស្ថិតនៅក្នុងអព្ភន្តរសញ្ញាដែរ ដូច្នេះហើយព្រះបន្ទូលទាំងនោះ មានលក្ខណៈច្បាស់ជាង ហើយធ្វើឱ្យមនុស្សស្រឡាញ់ព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែខ្លាំង ហើយមានអារម្មណ៍ថា មានភាពផ្អែមល្ហែមនៃព្រះបន្ទូលរបស់ទ្រង់នៅក្នុងដួងចិត្តរបស់ពួកគេ។ ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់យាងមកតាមទម្រង់ដ៏អស្ចារ្យជាច្រើន ហើយសម្បូរបែប និងមានលក្ខណៈខុសៗគ្នា ហើយដោយសារតែពុំមានការលើកឡើងដដែលៗនៃនាមស័ព្ទនៅក្នុងព្រះបន្ទូលរបស់ទ្រង់ជាច្រើន ទើបនៅក្នុងញាណទីបីរបស់ពួកគេ មនុស្សជឿថាព្រះជាម្ចាស់តែងតែថ្មី ហើយមិនដែលចាស់នោះទេ។ ឧទាហរណ៍៖ «ខ្ញុំមិនសុំឱ្យពួកគេធ្វើត្រឹមតែជា 'អ្នកប្រើប្រាស់' ប៉ុណ្ណោះទេ គឺខ្ញុំសុំឱ្យពួកគេធ្វើជា 'អ្នកផលិត' ដែលអាចយកឈ្នះសាតាំងបាន»។ ពាក្យ «អ្នកប្រើប្រាស់» និង «អ្នកផលិត» នៅក្នុងប្រយោគនោះ មានអត្ថន័យស្រដៀងទៅនឹងព្រះបន្ទូលមួយចំនួន ដែលទ្រង់បានមានព្រះបន្ទូលពីមុនជាច្រើនដង ប៉ុន្តែព្រះជាម្ចាស់មិនមែនមិនអាចបត់បែនបាននោះទេ។ ផ្ទុយទៅវិញ ទ្រង់ធ្វើឱ្យមនុស្សដឹងពីភាពស្រស់បំព្រងរបស់ទ្រង់ ហើយពេលនោះ មនុស្សផ្តល់តម្លៃដល់ក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ ភាពកំប្លុកកំប្លែងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានផ្ទុកដោយការជំនុំជម្រះរបស់ទ្រង់ និងការទាមទាររបស់ទ្រង់ចំពោះមនុស្ស។ ដោយសារគ្រប់ទាំងព្រះបន្ទូលរបស់ព្រះជាម្ចាស់មានគោលបំណង ហើយព្រះបន្ទូលទាំងអស់មានអត្ថន័យ នោះភាពកំប្លុកកំប្លែងរបស់ទ្រង់ក៏មិនមែនត្រឹមតែមានគោលបំណងដើម្បីបន្ធូរបរិយាកាស ឬធ្វើឱ្យមនុស្សសើចហ៊ោរកញ្ជ្រៀវ ឬគ្រាន់តែមានបំណងបន្ធូរកម្លាំងនៃព្រះបន្ទូលដែរ។ ផ្ទុយទៅវិញ ភាពកំប្លុកកំប្លែងរបស់ព្រះជាម្ចាស់គឺមានគោលបំណងរំដោះមនុស្សចេញពីទាសភាពដែលមានរយៈពេលប្រាំពាន់ឆ្នាំ ហើយមិនឱ្យពួកគេជាប់នៅក្នុងទាសភាពនោះម្តងទៀត ទើបពួកគេអាចទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែប្រសើរ។ វិធីសាស្ត្ររបស់ព្រះជាម្ចាស់ គឺប្រើប្រាស់ស្ករមួយស្លាបព្រា ដើម្បីជួយកាត់បន្ថយឱសថ។ ទ្រង់មិនបង្ខំឱ្យមនុស្សលេបឱសថដែលមានរសជាតិល្វីងជូរចត់នោះទេ។ មានភាពល្វីងជូរចត់នៅក្នុងភាពផ្អែមល្ហែម ហើយក៏មានភាពផ្អែមល្ហែមនៅក្នុងភាពល្វីងជូរចត់ដែរ។
«នៅពេលដែលពន្លឺភ្លើងដ៏ខ្សោយមួយ ចាប់ផ្តើមបង្ហាញនៅទិសខាងកើត មនុស្សទាំងអស់នៅក្នុងសកលលោកនេះ យកចិត្តទុកដាក់ថែមបន្តិចចំពោះពន្លឺនេះ។ មនុស្សដើរផ្សងព្រេង ដើម្បីសង្កេតមើលប្រភពពន្លឺនៅទិសខាងកើតនេះ ដោយមិនបាននៅលង់លក់ក្នុងដំណេកទៀតទេ។ ដោយសារតែសមត្ថភាពមានកម្រិតរបស់ពួកគេ គ្មាននរណាម្នាក់អាចមើលឃើញទីកន្លែងដែលពន្លឺលេចចេញមកនោះទេ»។ ហេតុការណ៍នេះកំពុងកើតឡើងនៅគ្រប់ទីកន្លែងនៅក្នុងសកលលោកនេះ មិនត្រឹមតែនៅក្នុងចំណោមពួកកូនប្រុសរបស់ព្រះជាម្ចាស់ និងរាស្ត្ររបស់ទ្រង់នោះទេ។ មនុស្សដែលគោរពសាសនា និងអ្នកមិនជឿ គឺគ្រប់គ្នាសុទ្ធតែមានប្រតិកម្មនេះ។ នៅពេលដែលពន្លឺរបស់ព្រះជាម្ចាស់បញ្ចេញរស្មី ចិត្តរបស់ពួកគេទាំងអស់ផ្លាស់ប្តូរបន្តិចម្តងៗ ហើយពួកគេចាប់ផ្តើមដោយមិនដឹងខ្លួន ដើម្បីរកឱ្យឃើញថា ជីវិតរបស់ពួកគេគ្មានន័យ និងរកឱ្យឃើញថាជីវិតរបស់មនុស្សពុំមានតម្លៃ។ មនុស្សមិនតាមរកអនាគត មិនយកចិត្តទុកដាក់ចំពោះថ្ងៃស្អែក ឬក៏ខ្វល់ខ្វាយអំពីថ្ងៃស្អែកនោះទេ។ ផ្ទុយទៅវិញ ពួកគេប្រកាន់ទស្សនៈថា ពួកគេគួរតែស៊ីផឹកឱ្យច្រើន ខណៈដែលពួកគេនៅ «ក្មេង» នៅឡើយ ហើយថាគ្រប់យ៉ាងនឹងមានតម្លៃ នៅពេលដែលគ្រាចុងក្រោយមកដល់។ មនុស្សមិនមានបំណងប្រាថ្នាណាមួយ ដើម្បីគ្រប់គ្រងពិភពលោកនោះទេ។ កម្លាំងនៃសេចក្តីស្រឡាញ់របស់មនុស្សជាតិចំពោះពិភពលោក ត្រូវបានលួចដោយ «អារក្ស» ទាំងស្រុង ប៉ុន្តែគ្មាននរណាម្នាក់ដឹងពីឫសគល់របស់វានោះទេ។ អ្វីដែលពួកគេអាចធ្វើបាន គឺរត់ទៅរត់មក ដោយប្រាប់គ្នាទៅវិញទៅមក ព្រោះថ្ងៃរបស់ព្រះជាម្ចាស់មិនទាន់មកដល់។ ថ្ងៃមួយ គ្រប់គ្នានឹងឃើញចម្លើយចំពោះអាថ៌កំបាំងដែលមិនអាចវាស់ស្ទង់បានទាំងឡាយ។ នេះគឺពិតជាអ្វីដែលព្រះជាម្ចាស់ចង់សំដៅដល់ នៅពេលដែលទ្រង់មានបន្ទូលថា «មនុស្សក៏ក្រោកពីដំណេក និងការយល់សប្តិ ហើយមានតែពេលនោះទេទើបពួកគេដឹងថា ថ្ងៃរបស់ខ្ញុំបានមកដល់ពួកគេបន្តិចម្តងៗ»។ នៅពេលដែលពេលវេលានោះមកដល់ មនុស្សទាំងអស់ដែលជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ នឹងដូចជាស្លឹកឈើដែលខៀវខ្ចី «ដែលទន្ទឹងរង់ចាំបំពេញតួនាទីរបស់ពួកវាដើម្បីខ្ញុំ ខណៈដែលខ្ញុំនៅលើផែនដី»។ មានមនុស្សជាច្រើន ក្នុងចំណោមប្រជារាស្ត្ររបស់ព្រះជាម្ចាស់នៅប្រទេសចិន នៅតែប្រព្រឹត្តអាក្រក់ឡើងវិញ បន្ទាប់ពីព្រះជាម្ចាស់បញ្ចេញព្រះសូរសៀងរបស់ទ្រង់ ហេតុដូច្នេះ ទើបព្រះជាម្ចាស់ទ្រង់មានបន្ទូលថា «ប៉ុន្តែពុំមានអំណាចដើម្បីកែប្រែការពិត ពួកគេពុំអាចធ្វើអ្វីបានក្រៅតែពីរង់ចាំខ្ញុំប្រកាសការដាក់ទោសប៉ុណ្ណោះ»។ ក៏នឹងនៅមានមនុស្សមួយចំនួនក្នុងចំណោមពួកគេ ដែលនឹងត្រូវផាត់ចោលផងដែរ ពោលគឺមិនមែនគ្រប់គ្នានឹងមិនផ្លាស់ប្តូរនោះទេ។ ផ្ទុយទៅវិញ មនុស្សអាចបំពេញតាមបទដ្ឋាន បន្ទាប់ពីពួកគេត្រូវបានដាក់ឱ្យឆ្លងកាត់ការល្បងលប៉ុណ្ណោះ ដែលតាមរយៈការល្បងលនោះ ពួកគេទទួលបាន «វិញ្ញាបនបត្របញ្ជាក់ពីគុណភាព»។ បើមិនដូច្នោះទេ ពួកគេនឹងក្លាយជារបស់ដែលគេមិនត្រូវការនៅក្នុងចំណោមហ្វូងមនុស្សដែលគេបោះបង់ចោល។ ព្រះជាម្ចាស់តែងតែលើកឡើងអំពីសភាពពិតរបស់មនុស្សជារឿយៗ ហេតុដូច្នេះ មនុស្សដឹងពីអាថ៌កំបាំងរបស់ព្រះជាម្ចាស់កាន់តែច្រើនឡើងៗ។ «ប្រសិនបើទ្រង់មិនមែនជាព្រះជាម្ចាស់ តើទ្រង់អាចដឹងពីសភាពរបស់មនុស្សបានយ៉ាងល្អយ៉ាងដូចម្តេច?» ទោះបីជាយ៉ាងណា ដោយសារតែភាពកំសោយរបស់មនុស្ស «នៅក្នុងចិត្តរបស់មនុស្ស ខ្ញុំមិនថ្លៃថ្នូរ ហើយក៏មិនតូចទាបដែរ។ ដូចដែលពួកគេគិតអ៊ីចឹង ទោះបីមានខ្ញុំ ឬគ្មានខ្ញុំ ក៏គ្មានអ្វីខុសគ្នានោះដែរ»។ តើនេះពិតជាមិនមែនជាសភាពរបស់មនុស្សទាំងអស់ ដែលសក្តិសមបំផុតទៅនឹងតថភាពទេឬអី? បើតាមការគិតរបស់មនុស្ស ព្រះជាម្ចាស់មានវត្តមាននៅពេលដែលពួកគេស្វះស្វែងរកទ្រង់ ហើយមិនមានព្រះវត្តមាននោះទេ ប្រសិនបើពួកគេមិនស្វះស្វែងរកទ្រង់។ អាចនិយាយម្យ៉ាងទៀតបានថា ព្រះជាម្ចាស់មានព្រះវត្តមាននៅក្នុងចិត្តរបស់មនុស្ស នៅពេលដែលពួកគេត្រូវការជំនួយរបស់ទ្រង់ប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលពួកគេលែងត្រូវការទ្រង់ នោះទ្រង់ក៏លែងមានព្រះវត្តមានដែរ។ នេះគឺជាអ្វីដែលមាននៅក្នុងចិត្តរបស់មនុស្ស។ តាមពិត គ្រប់គ្នានៅលើផែនដីគិតបែបនេះ រួមទាំង «អ្នកមិនជឿព្រះ» ទាំងអស់ ហើយ «ចំណាប់អារម្មណ៍» របស់ពួកគេចំពោះព្រះជាម្ចាស់ក៏ស្រពេចស្រពិល និងមិនច្បាស់លាស់ដែរ។
«ដូច្នេះហើយ ភ្នំទាំងឡាយក៏ក្លាយទៅជាខណ្ឌសីមាដីគោករវាងជាតិសាសន៍នានា ទឹកក្លាយជារនាំងខណ្ឌចែកមនុស្សដែលនៅដែនដីខុសគ្នាឱ្យនៅដាច់ពីគ្នា ហើយខ្យល់បានក្លាយជាវត្ថុដែលហោះពីមនុស្សម្នាក់ទៅមនុស្សម្នាក់នៅក្នុងលម្ហលើផែនដី»។ នេះគឺជាកិច្ចការដែលព្រះជាម្ចាស់បានធ្វើ ខណៈដែលទ្រង់កំពុងបង្កើតផែនដី។ ការលើកឡើងពីបញ្ហានេះនៅទីនេះ គឺជាការបង្កើតភាពស្មុគស្មាញដល់មនុស្ស៖ តើទៅរួចទេដែលព្រះជាម្ចាស់ចង់បង្កើតពិភពលោកថ្មីមួយទៀត? និយាយបែបនេះទើបយុត្តិធម៌៖ គ្រប់ពេលដែលព្រះជាម្ចាស់មានព្រះបន្ទូល ព្រះបន្ទូលរបស់ទ្រង់មានផ្ទុកទៅដោយការបង្កើត ការគ្រប់គ្រង និងការបំផ្លាញពិភពលោក។ វាគ្រាន់តែពេលខ្លះ ព្រះបន្ទូលនោះច្បាស់ ហើយពេលខ្លះស្រពេចស្រពិលប៉ុណ្ណោះ។ ការគ្រប់គ្រងទាំងអស់របស់ព្រះជាម្ចាស់ គឺមាននៅក្នុងព្រះបន្ទូលរបស់ទ្រង់ គ្រាន់តែមនុស្សមិនអាចញែកបានប៉ុណ្ណោះ។ ព្រះពរដែលព្រះជាម្ចាស់ប្រទានដល់មនុស្ស ធ្វើឱ្យសេចក្តីជំនឿរបស់ពួកគេលូតលាស់រាប់រយដង។ មើលពីខាងក្រៅ វាហាក់ដូចជាព្រះជាម្ចាស់កំពុងធ្វើការសន្យាជាមួយពួកគេ ប៉ុន្តែអត្ថន័យសំខាន់ គឺជាការវាស់ស្ទង់ការទាមទាររបស់ព្រះជាម្ចាស់ចំពោះមនុស្សនៃនគររបស់ទ្រង់។ អស់អ្នកដែលសក្តិសមសម្រាប់ប្រើប្រាស់ នឹងស្ថិតនៅ តែអស់អ្នកមិនសក្តិសមនឹងត្រូវលេបត្របាក់ដោយគ្រោះទុក្ខភ័យដែលធ្លាក់ពីស្ថានសួគ៌មក។ «ផ្គររន្ទះដែលលាន់គគ្រឹកពេញផ្ទៃមេឃ នឹងវាយរំលំមនុស្ស និងភ្នំដ៏ខ្ពស់ ហើយនៅពេលដែលពួកគេដួលរលំ ខ្ញុំនឹងកប់ពួកគេ សត្វព្រៃដ៏សាហាវដែលកំពុងស្រេកឃ្លាននឹងលេបត្របាក់ពួកគេ ហើយមហាសមុទ្រដែលកំពុងរំជួលឡើង នឹងគ្របលើក្បាលរបស់ពួកគេ។ ដោយសារតែមនុស្សជាប់ពាក់ព័ន្ធនឹងជម្លោះជាមួយបងប្អូនឯង នោះមនុស្សទាំងអស់នឹងស្វែងរកការបំផ្លាញខ្លួនពួកគេផ្ទាល់ នៅក្នុងគ្រោះទុក្ខភ័យដែលកើតចេញពីពួកគេ»។ នេះគឺជា «ទង្វើពិសេស» ដែលនឹងត្រូវដាក់ទោសដល់អស់អ្នកណាដែលមិនបានបំពេញតាមបទដ្ឋាន និងអ្នកដែលក្រោយពីនោះមកមិនទទួលបានសេចក្តីសង្គ្រោះនៅក្នុងនគររបស់ព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូលកាន់តែច្រើន ដូចជា «ក្រោមការចង្អុលបង្ហាញនៃពន្លឺរបស់ខ្ញុំ អ្នករាល់គ្នាប្រាកដជានឹងយកឈ្នះការហ៊ុមព័ទ្ធនៃកម្លាំងរបស់ភាពងងឹត។ នៅកណ្តាលភាពងងឹត អ្នកប្រាកដជានឹងមិនបាត់បង់ពន្លឺដែលកំពុងដឹកនាំអ្នកនោះទេ» នោះមនុស្សកាន់តែច្រើននឹងដឹងពីការគោរពខ្លួនឯងផ្ទាល់។ ដូចនេះ ពួកគេមានសេចក្ដីជំនឿច្រើនជាងមុន ដើម្បីស្វះស្វែងរកជីវិតថ្មី។ ព្រះជាម្ចាស់ប្រទានដល់មនុស្សតាមដែលពួកគេទូលសូមទ្រង់។ នៅពេលដែលព្រះជាម្ចាស់បានបើកបង្ហាញដល់ពួកគេ ក្នុងកម្រិតជាក់លាក់មួយ នោះទ្រង់ប្តូរឥរិយាបថនៃការមានបន្ទូលរបស់ទ្រង់ ដោយប្រើសម្លេងនៃព្រះពរដើម្បីទទួលបាននូវលទ្ធផលយ៉ាងល្អបំផុត។ ការទាមទារពីមនុស្សតាមវិធីនេះ ទទួលបានលទ្ធផលជាក់ស្តែងច្រើនជាង។ ដោយសារតែមនុស្សទាំងអស់ចង់និយាយកិច្ចការជំនួញជាមួយដៃគូររបស់ពួកគេ ពួកគេគ្រប់គ្នាជាអ្នកជំនាញក្នុងកិច្ចការជំនួញ ដែលនេះគឺពិតជាអ្វីដែលព្រះជាម្ចាស់កំពុងសំដៅលើ តាមរយៈការមានបន្ទូលបែបនេះ។ ដូច្នេះ តើអ្វីជា «ស៊ីនីម»? នៅទីនេះ ព្រះជាម្ចាស់មិនសំដៅលើនគរនៅលើផែនដីដែលត្រូវបានធ្វើឱ្យពុករលួយដោយសាតាំងនោះទេ ប៉ុន្តែផ្ទុយទៅវិញ ព្រះជាម្ចាស់ចង់សំដៅទៅលើការប្រមូលផ្តុំនៃពួកទេវតាទាំងអស់ ដែលមកពីព្រះជាម្ចាស់។ ពាក្យ «ឈរយ៉ាងរឹងមាំ និងមិនរង្គោះរង្គើ» មានន័យថា ពួកទេវតានឹងបំបែកកម្លាំងទាំងអស់របស់សាតាំង ហើយពេលនោះ ក៏បង្កើតស៊ីនីមនៅទូទាំងពិភពលោកទាំងមូល។ ដូច្នេះ អត្ថន័យពិតនៃស៊ីនីម គឺជាការប្រមូលផ្តុំមួយនៃទេវតាទាំងអស់នៅលើផែនដី ហើយនៅទីនេះ ស៊ីនីមសំដៅលើអស់អ្នកដែលនៅលើផែនដី។ ដូច្នេះហើយ នគរព្រះដែលនឹងកើតឡើងនៅលើផែនដីបន្ទាប់ពីនោះ នឹងត្រូវហៅថា «ស៊ីនីម» មិនមែនជា «នគរព្រះ» ទេ។ ពុំមានអត្ថន័យពិតប្រាកដចំពោះ «នគរព្រះ» នៅលើផែនដីនោះទេ អត្ថន័យរបស់វាគឺ ស៊ីនីម។ ដូច្នេះហើយ មានតែការភ្ជាប់ឃ្លាប្រយោគនៃ «អ្នកនឹងផ្សាយសីរីរុងរឿងរបស់ខ្ញុំទៅទូទាំងពិភពលោកទាំងមូលជាក់ជាមិនខាន» ទៅនឹងនិយមន័យនៃស៊ីនីមទេ ទើបបុគ្គលម្នាក់អាចដឹងពីអត្ថន័យពិតនៃឃ្លាប្រយោគខាងលើនេះបាន។ នេះបង្ហាញឱ្យឃើញពីតំណែងនៃមនុស្សទាំងអស់នៅលើផែនដីនៅថ្ងៃអនាគត។ ប្រជាជននៃស៊ីនីមទាំងអស់នឹងក្លាយជាស្តេចដែលគ្រប់គ្រង់មនុស្សទាំងអស់នៅលើផែនដី បន្ទាប់ពីពួកគេបានរងការឈឺចាប់ដោយការវាយផ្ចាល។ គ្រប់យ៉ាងនៅលើផែនដីនឹងដំណើរការជាប្រក្រតី ដោយសារការគ្រប់គ្រងរបស់ប្រជាជនស៊ីនីម។ នេះគ្មានអ្វីក្រៅពីផែនការព្រាងមួយនៃស្ថានភាពនោះទេ។ មនុស្សទាំងអស់នឹងនៅតែស្ថិតនៅក្នុងនគររបស់ព្រះជាម្ចាស់ដដែល មានន័យថា ពួកគេនឹងត្រូវទុកនៅស៊ីនីម។ មនុស្សនៅលើផែនដីនឹងអាចទំនាក់ទំនងជាមួយពួកទេវតា។ ដូចនេះ ស្ថានសួគ៌ និងផែនដី នឹងមានទំនាក់ទំនងគ្នា ឬអាចនិយាយម្យ៉ាងទៀតបានថា មនុស្សទាំងអស់នៅលើផែនដីនឹងថ្វាយខ្លួន ហើយស្រឡាញ់ព្រះជាម្ចាស់ ដូចដែលពួកទេវតានៅស្ថានសួគ៌ធ្វើដូច្នោះដែរ។ នៅពេលនោះ ព្រះជាម្ចាស់នឹងលេចមកឱ្យមនុស្សទាំងអស់នៅលើផែនដីឃើញដោយបើកចំហ ហើយអនុញ្ញាតឱ្យពួកគេមើលឃើញព្រះភ័ក្រ្តពិតរបស់ទ្រង់ ដោយភ្នែកទទេរបស់ពួកគេ ហើយទ្រង់នឹងបើកសម្ដែងព្រះអង្គទ្រង់ឱ្យពួកគេឃើញគ្រប់ពេលវេលា។