ជំពូកទី ៣០

មនុស្សមួយចំនួនអាចមានការយល់ដឹងតិចតួចអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេទុកចិត្តលើអារម្មណ៍របស់ពួកគេនោះទេ។ ពួកគេភ័យខ្លាចយ៉ាងខ្លាំង ក្នុងការធ្លាក់ចូលក្នុងភាពអវិជ្ជមាន។ ដូច្នេះហើយ ពួកគេតែងតែបានសម្រេចចិត្តជ្រើសរើសរវាងភាពរីករាយ និងសេចក្តីទុក្ខព្រួយ។ វាជារឿងសមស្របដែលនិយាយថា ជីវិតរបស់មនុស្សទាំងអស់បានពេញទៅដោយសេចក្ដីទុក្ខសោក។ និយាយមួយផ្នែកទៀត គឺមានការបន្សុទ្ធនៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សទាំងអស់ ប៉ុន្តែខ្ញុំអាចនិយាយថា គ្មាននរណាម្នាក់ទទួលភាពស្រាកស្រានណាមួយនៅក្នុងវិញ្ញាណរបស់ពួកគេរាល់ថ្ងៃនោះទេ ហើយវាហាក់ដូចជាភ្នំដ៏ធំចំនួនបីកំពុងតែសង្កត់ក្បាលពួកគេអ៊ីចឹង។ គ្មានជីវិតណាមួយរបស់ពួកគេ សប្បាយ និងរីករាយពេញមួយថ្ងៃឡើយ ហើយសូម្បីតែនៅពេលដែលពួកគេសប្បាយបន្តិចបន្តួច ក៏ពួកគេនៅតែព្យាយាមបង្ហាញឱ្យគេដឹងដែរ។ នៅក្នុងចិត្តរបស់ពួកគេ មនុស្សតែងតែមានអារម្មណ៍ថា មានអ្វីមួយមិនទាន់បញ្ចប់នៅឡើយ។ ដូច្នេះហើយ ចិត្តរបស់ពួកគេមិនរឹងមាំនោះទេ។ ការរស់នៅតាមរបៀបនេះ អ្វីៗមានអារម្មណ៍ថាទទេស្អាត និងមិនយុត្តិធម៌ទាល់តែសោះ ហើយនៅពេលដែលនិយាយអំពីសេចក្ដីជំនឿលើព្រះជាម្ចាស់ ពួកគេរវល់ ហើយមានពេលវេលាខ្លី ឬក៏ពួកគេមិនមានពេលវេលា ដើម្បីហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬមិនដឹងពីវិធីដើម្បីហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងសមរម្យឡើយ។ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេ មានសេចក្ដីស្ងប់ ភាពច្បាស់លាស់ និងភាពរឹងមាំនៅក្នុងចិត្តរបស់ពួកគេនោះទេ។ វាហាក់ដូចជាពួកគេតែងតែរស់នៅក្រោមផ្ទៃមេឃដ៏អួរអាប់ រស់នៅក្នុងលំហរដែលគ្មានអុកស៊ីសែនអ៊ីចឹង ហើយការណ៍នេះបាននាំឱ្យមានការភាន់ច្រឡំនៅក្នុងជីវិតរបស់ពួកគេ។ ព្រះជាម្ចាស់តែងតែមានបន្ទូលដោយត្រង់ទៅកាន់ភាពទន់ខ្សោយរបស់មនុស្ស។ ទ្រង់តែងតែវាយប្រហារកែងជើងរបស់អាឈីល។ តើអ្នកមិនបានឃើញយ៉ាងច្បាស់អំពីសម្លេងដែលទ្រង់មានបន្ទូលកន្លងមកទេឬ? ព្រះជាម្ចាស់មិនដែលប្រទានឱកាសដល់មនុស្សដើម្បីប្រែចិត្តនោះទេ ហើយទ្រង់ធ្វើឱ្យមនុស្សទាំងអស់រស់នៅលើ «ព្រះច័ន្ទ» ដោយគ្មានអុកស៊ីសែន។ ចាប់តាំងពីដើមដំបូងរហូតដល់បច្ចុប្បន្ន ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបញ្ចេញឱ្យឃើញនូវធម្មជាតិរបស់មនុស្ស ប៉ុន្តែគ្មាននរណាម្នាក់អាចឃើញពីសារៈសំខាន់នៃព្រះបន្ទូលទាំងនេះទេ។ វាមើលទៅហាក់ដូចជា តាមរយៈការបង្ហាញអំពីលក្ខណៈរបស់មនុស្ស នោះមនុស្សស្គាល់ខ្លួនឯង ហើយស្គាល់ព្រះជាម្ចាស់អ៊ីចឹង ប៉ុន្តែនេះមិនមែនជាផ្លូវនៅក្នុងសារជាតិនោះទេ។ សម្លេង និងជម្រៅកាន់តែអស្ចារ្យនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ បង្ហាញភាពខុសគ្នាយ៉ាងច្បាស់រវាងព្រះជាម្ចាស់ និងមនុស្ស។ នៅក្នុងអារម្មណ៍របស់ពួកគេ ការណ៍នេះធ្វើឱ្យមនុស្សជឿទាំងមិនដឹងខ្លួនថា ព្រះជាម្ចាស់គឺមិនអាចចូលទៅជិត ឬទៅរកបានទេ។ ព្រះជាម្ចាស់នាំយកគ្រប់យ៉ាងមកកាន់ទីលំហរ ហើយវាហាក់ដូចជាគ្មាននរណាម្នាក់អាចបញ្ជូនទំនាក់ទំនងរវាងព្រះជាម្ចាស់ និងមនុស្សត្រឡប់ទៅរកអ្វីដែលធ្លាប់មានកន្លងមកបានទេ។ វាមិនមែនជារឿងលំបាកឡើយដើម្បីមើលឃើញថា គោលបំណងនៃព្រះសូរសៀងរបស់ព្រះជាម្ចាស់ទាំងអស់ គឺប្រើប្រាស់ព្រះបន្ទូលដើម្បី «ផ្ដួលរំលំ» មនុស្សទាំងអស់ ក្នុងការសម្រេចកិច្ចការរបស់ទ្រង់។ ទាំងនេះគឺជាជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់។ ប៉ុន្តែ នេះមិនមែនជាអ្វីដែលមនុស្សជឿនៅក្នុងចិត្តរបស់ពួកគេនោះទេ។ ពួកគេជឿថា កិច្ចការរបស់ព្រះជាម្ចាស់កំពុងតែខិតជិតដល់ចំណុចកំពូលរបស់វាហើយ ជឿថាកិច្ចការរបស់ព្រះជាម្ចាស់កំពុងតែខិតជិតដល់ផលដែលអាចមើលឃើញច្បាស់បំផុតហើយ ដើម្បីកាន់កាប់នាគដ៏ធំមានសម្បុរក្រហម មានន័យថា ធ្វើឱ្យក្រុមជំនុំនានាលូតលាស់ ដែលគ្មាននរណាម្នាក់ដឹងអំពីការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ឬក៏មនុស្សទាំងអស់ស្គាល់ព្រះជាម្ចាស់នោះទេ។ ប៉ុន្តែ ចូរយើងអានអ្វីដែលព្រះជាម្ចាស់មានបន្ទូល៖ «នៅក្នុងចិត្តរបស់មនុស្ស ព្រះជាម្ចាស់គឺជាព្រះជាម្ចាស់ ហើយមិនងាយនឹងទាក់ទងជាមួយទ្រង់បានទេ ខណៈដែលមនុស្សគឺជាមនុស្ស ហើយមិនគួរងាយនឹងប្រព្រឹត្តខុសនោះទេ។ ... ជាលទ្ធផល ពួកគេតែងតែបន្ទាបខ្លួន និងអត់ធ្មត់នៅចំពោះខ្ញុំ។ ពួកគេមិនអាចប្រៀបធៀបជាមួយខ្ញុំបានទេ ដោយសារពួកគេមានសញ្ញាណច្រើនពេក»។ ចេញពីព្រះបន្ទូលនេះ យើងអាចមើលឃើញថា មិនថាអ្វីដែលព្រះជាម្ចាស់មានបន្ទូល ឬអ្វីដែលមនុស្សធ្វើនោះទេ គឺមនុស្សមិនអាចស្គាល់ព្រះជាម្ចាស់ទាល់តែសោះ។ ដោយសារតែសារជាតិរបស់ពួកគេដើរតួនាទី នោះមិនថាបញ្ហាអ្វីនោះទេ នៅទីបំផុត ពួកគេមិនអាចស្គាល់ព្រះជាម្ចាស់ឡើយ។ ដូច្នេះហើយ កិច្ចការរបស់ព្រះជាម្ចាស់នឹងបញ្ចប់នៅពេលដែលមនុស្សមើលឃើញខ្លួនឯងជាបុត្រនៃនរក។ ព្រះជាម្ចាស់មិនត្រូវការបញ្ចេញសេចក្ដីក្រោធរបស់ទ្រង់លើមនុស្ស ឬថ្កោលទោសពួកគេដោយផ្ទាល់ ឬទីបំផុត ដាក់ទោសពួកគេដល់ស្លាប់ ដើម្បីបញ្ចប់ការគ្រប់គ្រងទាំងស្រុងរបស់ទ្រង់នោះឡើយ។ ទ្រង់គ្រាន់តែមានបន្ទូលបន្តិចតាមជំហានរបស់ទ្រង់ ដូចជាការបញ្ចប់នៃកិច្ចការរបស់ទ្រង់គឺជារឿងចៃដន្យ នោះអ្វីមួយនឹងត្រូវបានសម្រេចនៅក្នុងពេលទំនេររបស់ទ្រង់ដោយគ្មានខិតខំបន្តិចឡើយ។ មើលពីខាងក្រៅ វាហាក់ដូចជាមានរឿងបន្ទាន់ចំពោះកិច្ចការរបស់ព្រះជាម្ចាស់អ៊ីចឹង ប៉ុន្តែព្រះជាម្ចាស់មិនបានធ្វើអ្វីឡើយ ទ្រង់គ្មានធ្វើអ្វីក្រៅពីមានបន្ទូលឡើយ។ កិច្ចការក្នុងចំណោមក្រុមជំនុំ គឺមិនមានទំហំធំដូចគ្នាឡើយ ក្នុងពេលវេលាដែលកន្លងហួសទៅ៖ ព្រះជាម្ចាស់មិនបន្ថែមមនុស្ស ឬបណ្ដេញពួកគេ ឬបំផ្លាញពួកគេឡើយ កិច្ចការបែបនេះ គឺគ្មានន័យទាល់តែសោះ។ វាហាក់ដូចជាព្រះជាម្ចាស់គ្មានព្រះហឫទ័យធ្វើកិច្ចការបែបនោះទេ។ ទ្រង់គ្រាន់តែមានបន្ទូលបន្តិចអំពីអ្វីដែលទ្រង់គួរតែមានបន្ទូលប៉ុណ្ណោះ បន្ទាប់មកទ្រង់យាងជុំវិញ ហើយបាត់ព្រះកាយដោយគ្មានស្នាមឡើយ ដែលជាធម្មជាតិ គឺជាទិដ្ឋភាពនៃការបញ្ចប់ព្រះសូរសៀងរបស់ទ្រង់។ ហើយនៅពេលដែលពេលវេលានេះមកដល់ មនុស្សទាំងអស់នឹងភ្ញាក់ពីការលង់លក់របស់ពួកគេ។ មនុស្សជាតិស្ថិតនៅក្នុងភាពលង់លក់ស្ដូកស្ដឹងអស់រយៈពេលរាប់ពាន់ឆ្នាំ គេស្ថិតនៅក្នុងការលង់លក់ទាំងអស់។ ហើយអស់រយៈពេលជាច្រើនឆ្នាំ មនុស្សបាន និងកំពុងប្រញាប់ប្រញាល់ទៅនេះទៅនោះនៅក្នុងសុបិនរបស់ពួកគេ ហើយពួកគេថែមទាំងស្រែកយំនៅក្នុងសុបិនរបស់ពួកគេទៀតផង ដោយមិនអាចនិយាយអំពីភាពអយុត្តិធម៌នៅក្នុងចិត្តរបស់ពួកគេនោះទេ។ ដូច្នេះហើយ ពួកគេ «មានអារម្មណ៍ស្រងេះស្រងោចបន្តិចនៅក្នុងចិត្តរបស់ពួកគេ» ប៉ុន្តែនៅពេលដែលពួកគេភ្ញាក់ឡើង ពួកគេនឹងរកឃើញនូវតថភាពដ៏ពិតប្រាកដ ហើយពោលថា៖ «ដូច្នេះ នេះគឺជាអ្វីដែលកំពុងកើតឡើង!» ដូច្នេះហើយ មានពាក្យនិយាយថា៖ «បច្ចុប្បន្ននេះ មនុស្សភាគច្រើនគឺស្ថិតក្នុងការលង់លក់នៅឡើយ។ មានតែនៅពេលដែលចម្រៀងជ័យនគរព្រះបន្លឺសម្លេងឡើងប៉ុណ្ណោះ ទើបពួកគេបើកភ្នែកដ៏ងងុយរបស់ពួកគេឡើង ហើយមានអារម្មណ៍ស្រងេះស្រងោចបន្តិចបន្ដួចនៅក្នុងចិត្តរបស់ពួកគេ»។

គ្មានវិញ្ញាណរបស់នរណាម្នាក់ត្រូវបានរំដោះឡើយ មិនដែលមានវិញ្ញាណរបស់នរណាម្នាក់ឥតកង្វល់ ឬសប្បាយរីករាយឡើយ។ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ទាំងស្រុង នោះវិញ្ញាណរបស់មនុស្សនឹងត្រូវបានរំដោះ ដោយវិញ្ញាណនីមួយៗនឹងត្រូវបានចាត់ចំណាត់ថ្នាក់ទៅតាមប្រភេទ ដូច្នេះវិញ្ញាណទាំងអស់នឹងរឹងមាំនៅក្នុងចិត្តរបស់ពួកគេ។ វាហាក់ដូចជាមនុស្សកំពុងតែធ្វើដំណើរនៅលើសមុទ្រទៅកាន់កន្លែងរសាត់អណ្ដែតដ៏វែងឆ្ងាយ ហើយចិត្តរបស់ពួកគេក្លាយជារឹងមាំ នៅពេលដែលពួកគេត្រឡប់មកផ្ទះវិញអ៊ីចឹង។ នៅពេលមកដល់ផ្ទះ មនុស្សនឹងលែងមានអារម្មណ៍ថា ពិភពលោកទទេស្អាត និងមិនយុត្តិធម៌ទៀតហើយ ប៉ុន្តែពួកគេនឹងរស់នៅក្នុងសេចក្ដីស្ងប់នៅក្នុងផ្ទះរបស់ពួកគេ។ ការណ៍បែបនេះ នឹងក្លាយជាស្ថានភាពក្នុងចំណោមមនុស្សជាតិទាំងអស់។ ដូច្នេះ ព្រះជាម្ចាស់មានបន្ទូលថា «មនុស្សមិនដែលអាចរំដោះខ្លួនពីចំណងរបស់សាតាំងឡើយ»។ គ្មាននរណាម្នាក់អាចដោះខ្លួនចេញពីសភាពនេះបានទេ ខណៈដែលនៅក្នុងសាច់ឈាម។ សម្រាប់ពេលនេះ ចូរយើងទុកអ្វីដែលព្រះជាម្ចាស់មានបន្ទូលអំពីសភាពពិតផ្សេងៗរបស់មនុស្សមួយឡែក ហើយនិយាយតែអំពីអាថ៌កំបាំងដែលព្រះជាម្ចាស់មិនទាន់បើកសម្ដែងដល់មនុស្សនៅឡើយ។ «មានពេលរាប់មិនអស់ដែលមនុស្សបានសម្លឹងមើលខ្ញុំ ដោយក្រសែភ្នែកចំអក ដូចជារាងកាយរបស់ខ្ញុំគ្របដណ្ដប់ដោយបន្លា និងគួរឱ្យខ្ពើមដល់ពួកគេអ៊ីចឹង ដូច្នេះហើយ មនុស្សស្អប់ខ្ពើមខ្ញុំ ហើយជឿថា ខ្ញុំគ្មានតម្លៃទេ»។ ផ្ទុយទៅវិញ នៅក្នុងសារជាតិ ពណ៌ពិតរបស់មនុស្សត្រូវបានបើកសម្ដែងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ មនុស្សត្រូវបានគ្របដណ្ដប់ដោយស្លាប គ្មានអ្វីគួរឱ្យពេញចិត្តនោះទេ ដូច្នេះហើយ សេចក្ដីស្អប់របស់ព្រះជាម្ចាស់ចំពោះមនុស្សកើនឡើង ដោយសារតែមនុស្សគ្មានអ្វីក្រៅពីសត្វកាំប្រមាដែលគ្របដណ្ដប់ដោយទ្រនុង ដែលគ្មានអ្វីគួរឱ្យសរសើរឡើយ។ និយាយដោយរាក់កំផែលទៅ ពាក្យទាំងនេះហាក់ដូចជាពណ៌នាអំពីសញ្ញាណរបស់មនុស្សចំពោះព្រះជាម្ចាស់ ប៉ុន្តែតាមពិត ព្រះជាម្ចាស់កំពុងតែគូររូបភាពមួយរបស់មនុស្ស ដោយផ្អែកលើរូបអង្គទ្រង់។ ពាក្យទាំងនេះ គឺជាការគូសព្រាងមនុស្សរបស់ព្រះជាម្ចាស់ ហើយវាហាក់ដូចជាព្រះជាម្ចាស់បានបាញ់ថ្នាំដៅលើរូបភាពរបស់មនុស្សអ៊ីចឹង។ ដូច្នេះហើយ រូបភាពរបស់មនុស្សឈរយ៉ាងខ្ពស់នៅលើចក្កវាឡ ហើយធ្វើឱ្យមនុស្សភ្ញាក់ផ្អើលទៀតផង។ ចាប់តាំងពីពេលទ្រង់ចាប់ផ្ដើមមានបន្ទូល ព្រះជាម្ចាស់បានដាក់កម្លាំងរបស់ទ្រង់សម្រាប់សង្គ្រាមដ៏ធំមួយជាមួយមនុស្ស។ ទ្រង់ដូចជាសាស្ត្រាចារ្យគណិតវិទ្យានៅសាកលវិទ្យាល័យ ដែលលាតត្រដាងការពិតសម្រាប់មនុស្សអ៊ីចឹង ហើយអ្វីដែលត្រូវបានបង្ហាញដោយការពិតដែលទ្រង់ដាក់ក្នុងតារាងនោះ គឺជាភស្ដុតាង និងភស្ដុតាងប្រឆាំង ដែលធ្វើឱ្យមនុស្សទាំងអស់ជឿទាំងស្រុង។ នេះគឺជាគោលបំណងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយដោយសារតែបែបនេះ ទើបព្រះជាម្ចាស់បោះព្រះបន្ទូលដ៏គួរឱ្យឆ្ងល់ទាំងនេះយ៉ាងសមហេតុផលដាក់មនុស្ស៖ «សរុបមក ខ្ញុំគ្មានតម្លៃទាល់តែសោះនៅក្នុងចិត្តរបស់មនុស្ស ខ្ញុំគឺជាវត្ថុប្រើប្រាស់ដែលមិនចាំបាច់»។ បន្ទាប់ពីអានព្រះបន្ទូលទាំងនេះរួច មនុស្សមិនអាចជួយអ្វីបានក្រៅពីនិយាយពាក្យអធិស្ឋាននៅក្នុងចិត្តរបស់ពួកគេនោះទេ ហើយពួកគេដឹងពីការជាប់ជំពាក់របស់ពួកគេចំពោះព្រះជាម្ចាស់ ដែលធ្វើឱ្យពួកគេថ្កោលទោសខ្លួនឯង ធ្វើឱ្យពួកគេជឿថា មនុស្សគួរតែស្លាប់ ហើយគ្មានតម្លៃសូម្បីតែបន្តិច។ ព្រះជាម្ចាស់មានបន្ទូលថា «ដោយសារតែហេតុនេះ ទើបខ្ញុំរកឃើញខ្លួនខ្ញុំនៅក្នុងស្ថានភាពដែលខ្ញុំមានសព្វថ្ងៃ» ដែលបណ្ដាលឱ្យមនុស្សថ្កោលទោសខ្លួនឯង នៅពេលដែលត្រូវបានភ្ជាប់ទៅនឹងស្ថានភាពជាក់ស្ដែងក្នុងពេលបច្ចុប្បន្ន។ តើនេះមិនមែនជាការពិតទេឬ? ប្រសិនបើអ្នកត្រូវបានបង្កើតឡើងដើម្បីស្គាល់ខ្លួនឯង តើពាក្យដូចជា «ខ្ញុំពិតជាគួរឱ្យស្លាប់!» ចេញពីមាត់របស់អ្នកឬ? នេះគឺជាស្ថានភាពពិតរបស់មនុស្ស ហើយគ្មានតម្លៃឱ្យគិតច្រើនពេកនោះទេ ព្រោះវាគ្រាន់តែជាឧទាហរណ៍ដែលសមស្របមួយប៉ុណ្ណោះ។

និយាយមួយបែប នៅពេលដែលព្រះជាម្ចាស់អង្វរសុំការអភ័យទោស និងការអត់ឱនពីមនុស្ស មនុស្សមើលឃើញថា ព្រះជាម្ចាស់កំពុងតែសើចចំអកដាក់ពួកគេនោះទេ ហើយនិយាយមួយបែបទៀត ពួកគេក៏សង្កេតមើលការបះបោរផ្ទាល់ខ្លួនរបស់ពួកគេដែរ។ ពួកគេគ្រាន់តែទន្ទឹងរង់ចាំព្រះជាម្ចាស់ប្រើរូបអង្គទ្រង់យ៉ាងពេញទំហឹងសម្រាប់មនុស្សប៉ុណ្ណោះ។ ក្រៅពីនេះ បើនិយាយអំពីសញ្ញាណរបស់មនុស្ស ព្រះជាម្ចាស់មានបន្ទូលថា ទ្រង់មិនមានជំនាញនៅក្នុងទស្សនវិទ្យារបស់មនុស្សសម្រាប់ការរស់នៅ ឬភាសារបស់មនុស្សនោះទេ។ ដូច្នេះហើយ និយាយមួយបែប ការណ៍នេះធ្វើឱ្យមនុស្សប្រៀបធៀបព្រះបន្ទូលទាំងនេះទៅនឹងព្រះជាម្ចាស់ដ៏ជាក់ស្ដែង ហើយនិយាយមួយបែបទៀត ពួកគេមើលឃើញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលរបស់ទ្រង់។ ព្រះជាម្ចាស់កំពុងចំអកដាក់ពួកគេ ដោយសារតែពួកគេយល់ថា ព្រះជាម្ចាស់កំពុងបើកសម្ដែងមុខមាត់ពិតរបស់មនុស្ស ហើយទ្រង់មិនប្រាប់មនុស្សយ៉ាងពិតប្រាកដអំពីស្ថានភាពពិតរបស់ព្រះជាម្ចាស់នោះទេ។ អត្ថន័យដែលជាប់មកជាមួយនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ត្រូវបានផ្សព្វផ្សាយដោយការចំអកឡកឡឺយ និងការស្អប់ខ្ពើមទៅកាន់មនុស្ស។ វាហាក់ដូចជាគ្រប់អ្វីដែលគេធ្វើ គឺមនុស្សកំពុងតែបង្ខូចច្បាប់ និងកំពុងតែទទួលសំណូកអ៊ីចឹង។ មនុស្សគឺជាស្រីពេស្យា ហើយនៅពេលដែលព្រះជាម្ចាស់បើកព្រះឱស្ឋរបស់ទ្រង់ដើម្បីមានបន្ទូល នោះពួកគេភ័យខ្លាចញ័រ ភ័យខ្លាចយ៉ាងខ្លាំងថា សេចក្ដីពិតអំពីពួកគេនឹងត្រូវបើកសម្ដែងយ៉ាងលម្អិត ដោយបន្សល់ទុកឱ្យពួកគេនូវភាពភាពអាម៉ាស់ជាពន់ពេក ក្នុងការប្រឈមមុខនឹងនរណាម្នាក់។ ប៉ុន្តែការពិតគឺជាការពិត។ ព្រះជាម្ចាស់មិនបញ្ឈប់ព្រះសូរសៀងរបស់ទ្រង់ ដោយសារតែ «ការប្រែចិត្ត» របស់មនុស្សឡើយ។ កាលណាមនុស្សកាន់តែអាម៉ាស់ និងមិនអាចបរិយាយបាន នោះព្រះជាម្ចាស់កាន់តែផ្ចង់ព្រះនេត្រដ៏ក្ដៅរបស់ទ្រង់ដាក់ផ្ទៃមុខរបស់ពួកគេ។ ព្រះបន្ទូលចេញពីព្រះឱស្ឋរបស់ទ្រង់ ដាក់ចេញនូវទង្វើដ៏អាក្រក់របស់មនុស្សនៅលើតុ។ នេះជារឿងយត្តិធម៌ និងមិនលម្អៀង នេះគេហៅថា (ប៉ាវចិន Qingtian)[ក] នេះគឺជាការជំនុំជម្រះពីតុលាការកំពូលរបស់ប្រជាជន។ ដូច្នេះហើយ នៅពេលដែលមនុស្សអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេត្រូវបានវាយប្រហារមួយរំពេចដោយគាំងបេះដូង សម្ពាធឈាមរបស់ពួកគេកើនឡើង វាហាក់ដូចជាពួកគេកំពុងទទួលរងការឈឺចាប់ពីជំងឺសរសៃឈាមបេះដូង ហាក់ដូចជាជំងឺដាច់សរសៃឈាមខួរក្បាលកំពុងតែបញ្ជូនពួកគេត្រឡប់ទៅស្ថានសួគ៌ភាគខាងលិច ដើម្បីទៅជួបដូនតារបស់ពួកគេអ៊ីចឹង។ នេះគឺជាប្រតិកម្ម នៅពេលដែលពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មនុស្សត្រូវបានធ្វើឱ្យទន់ខ្សោយ តាមរយៈកម្លាំងពលកម្មដ៏លំបាកជាច្រើនឆ្នាំ គេឈឺផ្នែកខាងក្នុង និងខាងក្រៅ គ្រប់អាវៈយវៈគេទាំងអស់ឈឺ ចាប់តាំងពីបេះដូងរហូតដល់សរសៃឈាម ពោះវៀនធំ ពោះវៀនតូច ក្រពះ សួត ក្រលៀនរបស់គេ ។ល។ គ្មានអ្វីនៅក្នុងរាងកាយទាំងមូលរបស់គេ មានសុខភាពមាំមួននោះទេ។ ដូច្នេះហើយ កិច្ចការរបស់ព្រះជាម្ចាស់ មិនដល់កម្រិត ដែលមនុស្សមិនទទួលបាននោះទេ តែធ្វើឱ្យមនុស្សស្គាល់ខ្លួនឯង។ ដោយសារតែរាងកាយរបស់មនុស្សត្រូវបានញាំញីដោយវីរុស ហើយដោយសារតែគេមានវ័យចំណាស់ ថ្ងៃមរណៈរបស់ពួកគេក៏ខិតមកដល់ ហើយគ្មានផ្លូវត្រឡប់ក្រោយបានទេ។ ប៉ុន្តែ នេះគ្រាន់តែជាផ្នែកមួយនៃសាច់រឿងប៉ុណ្ណោះ។ អត្ថន័យខាងក្នុងនៅមិនទាន់បើកសម្ដែងនៅឡើយទេ ដោយសារតែប្រភពនៃជំងឺរបស់មនុស្សកំពុងត្រូវបានស្វែងរក។ តាមពិត ពេលវេលាដែលកិច្ចការទាំងមូលរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ គឺមិនមែនជាពេលវេលាដែលកិច្ចការរបស់ទ្រង់នៅលើផែនដីត្រូវបានបញ្ចប់នោះទេ ព្រោះនៅពេលដែលកិច្ចការនៅជំហាននេះត្រូវបញ្ចប់ នឹងគ្មានវិធីអនុវត្តកិច្ចការនៃអនាគតក្នុងសាច់ឈាមនោះទេ ហើយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នឹងត្រូវបានតម្រូវឱ្យសម្រេចកិច្ចការនេះ។ ដូច្នេះហើយ ព្រះជាម្ចាស់មានបន្ទូលថា «នៅពេលដែលខ្ញុំបើកក្រាំងជាផ្លូវការ នោះគឺជាពេលដែលមនុស្សទូទាំងសកលលោកត្រូវទទួលការវាយផ្ចាល ជាពេលដែលកិច្ចការរបស់ខ្ញុំឈានដល់ចំណុចកំពូលរបស់វា នៅពេលដែលមនុស្សទាំងអស់នៅលើពិភពលោកត្រូវឆ្លងកាត់ការល្បងល»។ ពេលវេលាដែលកិច្ចការក្នុងសាច់ឈាមត្រូវបានបញ្ចប់ មិនមែនជាពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ឈានដល់ចំណុចកំពូលរបស់វានោះទេ។ ចំណុចកំពូលនៅពេលនេះ គ្រាន់តែសំដៅទៅលើកិច្ចការក្នុងដំណាក់កាលនេះតែប៉ុណ្ណោះ ហើយវាមិនមែនជាចំណុចកំពូលនៃផែនការគ្រប់គ្រងទាំងមូលឡើយ។ ដូច្នេះហើយ តម្រូវការរបស់ព្រះជាម្ចាស់ពីមនុស្ស មិនខ្ពស់ទេ។ ទ្រង់គ្រាន់តែសុំឱ្យមនុស្សស្គាល់ខ្លួនឯងប៉ុណ្ណោះ ដើម្បីបម្រើកិច្ចការនៅជំហានបន្ទាប់ ដែលបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នឹងត្រូវបានសម្រេច។ ដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់ផ្លាស់ប្ដូរ នោះ «ក្រុមការងារ» របស់មនុស្សក៏កែប្រែដែរ។ បច្ចុប្បន្ននេះ គឺជាដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដី ដូច្នេះហើយ ពួកគេត្រូវតែធ្វើការនៅក្នុងកម្រិតរាស្ត្រសាមញ្ញ។ នៅពេលអនាគត វានឹងមានភាពចំបាច់ក្នុងការគ្រប់គ្រងជាតិ ដូច្នេះហើយពួកគេនឹងត្រូវតែងតាំងសាជាថ្មីទៅក្នុង «គណៈកម្មាធិការកណ្ដាល»។ ប្រសិនបើពួកគេទៅទស្សនកិច្ចនៅបរទេស ពួកគេនឹងត្រូវដោះស្រាយជាមួយនីតិវិធីនានាដើម្បីធ្វើដំណើរទៅបរទេស។ នៅពេលនោះ ពួកគេនឹងនៅឯបរទេស ឃ្លាតឆ្ងាយពីស្រុកកំណើតរបស់ពួកគេ ប៉ុន្តែរឿងនេះនៅតែកើតឡើង ដោយសារតែវាជាតម្រូវការនៃកិច្ចការរបស់ព្រះជាម្ចាស់។ ដូចមនុស្សបាននិយាយថា «យើងនឹងលះបង់ជីវិតរបស់យើងសម្រាប់ព្រះជាម្ចាស់នៅពេលដែលចាំបាច់» តើនេះមិនមែនជាផ្លូវដែលនឹងត្រូវដើរនៅពេលអនាគតទេឬ? តើនរណាធ្លាប់រីករាយនឹងជីវិតបែបនេះ? មនុស្សម្នាក់អាចធ្វើដំណើរគ្រប់ទីកន្លែង ទៅទស្សនកិច្ចនៅបរទេស ផ្ដល់ការណែនាំនៅជនបទ សម្របខ្លួនទៅក្នុងចំណោមមនុស្សសាមញ្ញ ហើយពួកគេក៏អាចនិយាយអំពីបញ្ហាសំខាន់ៗរបស់ជាតិជាមួយសមាជិកនៃអង្គការជាន់ខ្ពស់នានាផងដែរ។ ហើយនៅពេលដែលចាំបាច់ ពួកគេអាចភ្លក្សរសជាតិជីវិតដោយផ្ទាល់នៅក្នុងនរក បន្ទាប់មកពួកគេអាចត្រឡប់មកវិញ ហើយនៅតែអាចរីករាយនឹងព្រះពរនៃស្ថានសួគ៌បាន។ តើទាំងនេះមិនមែនជាពររបស់មនុស្សទេឬ? តើនរណាធ្លាប់ត្រូវបានប្រៀបធៀបជាមួយនឹងព្រះជាម្ចាស់? តើនរណាធ្លាប់ធ្វើដំណើរទៅគ្រប់ជាតិសាសន៍? តាមពិត មនុស្សនឹងអាចយល់បានតិចតួចអំពីព្រះបន្ទូលមួយចំនួនរបស់ព្រះជាម្ចាស់ ដោយគ្មានការចង្អុលបង្ហាញ ឬការពន្យល់ឡើយ។ គ្រាន់តែពួកគេគ្មានសេចក្ដីជំនឿនៅក្នុងខ្លួនប៉ុណ្ណោះ ជាអ្វីដែលបានអូសបន្លាយកិច្ចការរបស់ព្រះជាម្ចាស់រហូតមកដល់បច្ចុប្បន្ននេះ។ ដោយសារតែមនុស្សខ្វះខាតច្រើនពេក ដូចព្រះជាម្ចាស់មានបន្ទូលថា «ពួកគេគ្មានអ្វីសោះ»។ កិច្ចការបច្ចុប្បន្ននេះ ធ្វើឱ្យពួកគេជួបការលំបាកយ៉ាងខ្លាំង។ ជាងនេះទៅទៀត ជាធម្មជាតិ ភាពទន់ខ្សោយរបស់ពួកគេបានទប់ព្រះឱស្ឋរបស់ព្រះជាម្ចាស់ ហើយតើទាំងអស់នេះ ពិតជាមិនមែនជាអ្វីដែលបង្អាក់កិច្ចការរបស់ព្រះជាម្ចាស់ទេឬ? មានអត្ថន័យបង្កប់នៅគ្រប់អ្វីដែលព្រះជាម្ចាស់មានបន្ទូល។ នៅពេលដែលព្រះជាម្ចាស់មានបន្ទូល ទ្រង់ចាប់យកបញ្ហាមកក្នុងព្រះហស្ដ ហើយដូចជារឿងនិទានអ៊ីចឹង គ្រប់ព្រះបន្ទូលដែលទ្រង់មានបន្ទូល គឺសុទ្ធតែមានសារដ៏ជ្រាលជ្រៅ។ ព្រះបន្ទូលដ៏សាមញ្ញទាំងនេះ មានអត្ថន័យដ៏ជ្រាលជ្រៅ ហើយពន្យល់ពីបញ្ហាសំខាន់ៗ។ តើនេះមិនមែនជាអ្វីដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពូកែបំផុតទេឬ? តើអ្នកដឹងទេ?

លេខយោង៖

ក. ប៉ាវចិន Qingtian៖ ពាក្យនេះ ត្រូវបានប្រើដើម្បីសំដៅទៅលើចៅក្រមដ៏សុចរិតម្នាក់នៅក្នុងសម័យអាណាចក្ររបស់ចិន។

ខាង​ដើម៖ ជំពូកទី ២៩

បន្ទាប់៖ ជំពូកទី ៣១

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ