ជំពូកទី ២៨

សភាពរបស់មនុស្សគឺ នៅពេលដែលពួកគេយល់កាន់តែតិចអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះពួកគេកាន់តែមានមន្ទិលសង្ស័យទៅលើវិធីធ្វើការបច្ចុប្បន្នរបស់ព្រះជាម្ចាស់។ ប៉ុន្តែ សភាពនេះមិនមានផលប៉ះពាល់លើកិច្ចការរបស់ព្រះជាម្ចាស់ទេ។ នៅពេលដែលព្រះបន្ទូលរបស់ទ្រង់ឈានដល់ចំណុចមួយជាក់លាក់ នោះចិត្តរបស់មនុស្សនឹងផ្លាស់ប្ដូជំហរដោយឯកឯង។ នៅក្នុងជីវិតរបស់ពួកគេ ពួកគេទាំងអស់ផ្ដោតទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេក៏ចាប់ផ្ដើមចង់បានព្រះបន្ទូលរបស់ទ្រង់យ៉ាងខ្លាំង ហើយដោយសារតែការសម្ដែងឱ្យឃើញជាបន្តបន្ទាប់របស់ព្រះជាម្ចាស់ ទើបពួកគេចាប់ផ្ដើមស្អប់ខ្លួនឯង។ ប៉ុន្តែព្រះជាម្ចាស់ក៏បានបញ្ចញព្រះបន្ទូលជាច្រើនប្រភេទដូចខាងក្រោម៖ «នៅពេលដែលគេយល់យ៉ាងល្អិតល្អត់ពីព្រះបន្ទូលទាំងអស់របស់ខ្ញុំ នោះឋានៈរបស់មនុស្សស្របនឹងបំណងព្រះហឫទ័យរបស់ខ្ញុំ ហើយការអង្វរកររបស់គេទទួលបានផ្លែផ្កា មិនមែនឥតប្រយោជន៍ ឬឥតបានផលផ្លែនោះទេ។ ខ្ញុំប្រទានពរដល់ការអង្វរកររបស់មនុស្សជាតិដែលស្មោះត្រង់ គឺជាការអង្វរករដែលមិនក្លែងបន្លំ»។ តាមពិត មនុស្សមិនអាចយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងពេញលេញនោះទេ ពួកគេគ្រាន់តែអាចយល់ផ្នែកខាងក្រៅប៉ុណ្ណោះ។ ព្រះជាម្ចាស់គ្រាន់តែប្រើប្រាស់ព្រះបន្ទូលទាំងនេះដើម្បីប្រទាននូវគោលបំណងមួយឱ្យពួកគេស្វែងរក ដើម្បីធ្វើឱ្យពួកគេមានអារម្មណ៍ថា ព្រះជាម្ចាស់មិនធ្វើអ្វីៗដែលស្រាលៗនោះទេ ប៉ុន្តែប្រាកដប្រជាអំពីកិច្ចការរបស់ទ្រង់។ មានតែដូច្នេះទេ ទើបមនុស្សមានសេចក្ដីជំនឿដើម្បីដេញតាម។ ហើយដោយសារតែមនុស្សទាំងអស់គ្រាន់តែអង្វរដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន មិនមែនដើម្បីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ប៉ុន្តែព្រះជាម្ចាស់មិនផ្លាស់ប្ដូរឥរិយាបថនោះទេ ព្រះបន្ទូលរបស់ទ្រង់ តែងតែត្រូវបានដឹកនាំទៅកាន់ធម្មជាតិរបស់មនុស្សជានិច្ច។ ទោះបីជាមនុស្សភាគច្រើននៅបច្ចុប្បន្ននេះ អង្វរក៏ដោយ ក៏ពួកគេមិនស្មោះត្រង់ដែរ វាគ្រាន់តែជាការធ្វើពុតប៉ុណ្ណោះ។ សភាពរបស់មនុស្សទាំងអស់គឺ «ពួកគេចាត់ទុកព្រះឱស្ឋរបស់ខ្ញុំគឺជាកន្ត្រកមួយប៉ុណ្ណោះ។ មនុស្សទាំងអស់មានបំណងចង់ទទួលបានអ្វីមួយពីព្រះឱស្ឋរបស់ខ្ញុំ។ មិនថាវាជាអាថ៌កំបាំងនៃសភាវៈ ឬអាថ៌កំបាំងនៃស្ថានសួគ៌ ឬកម្លាំងនៃពិភពខាងវិញ្ញាណ ឬគោលដៅចុងក្រោយរបស់មនុស្សជាតិ»។ ដោយសារតែភាពចង់ដឹងចង់ឮរបស់ពួកគេ នោះមនុស្សទាំងអស់ចង់ស្វែងរកអ្វីៗទាំងនេះ ហើយមិនចង់ទទួលបានអ្វីមួយដែលជាការផ្គត់ផ្គង់នៃជីវិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ។ ដូច្នេះ ព្រះជាម្ចាស់មានបន្ទូលថា «នៅក្នុងមនុស្ស មានការខ្វះខាតច្រើនណាស់៖ គេមិនត្រឹមតែត្រូវការ 'ថ្នាំបំប៉នជីវជាតិ' នោះទេ លើសពីនេះ គេថែមទាំងត្រូវការ 'ជំនួយផ្លូវចិត្ត' និង 'ការផ្គត់ផ្គត់ខាងវិញ្ញាណ' ថែមទៀតផង»។ នេះគឺជាសញ្ញាណនៅក្នុងមនុស្ស ដែលបាននាំឱ្យកើតមានភាពអវិជ្ជមាននៅបច្ចុប្បន្ននេះ ហើយដោយសារតែភ្នែកផ្នែករាងកាយ «ចាស់គំរិល» ពេក ទើបគ្មានកម្លាំងចំពោះអ្វីដែលពួកគេនិយាយ និងធ្វើ ហើយពួកគេធ្វើគ្រាន់តែជាការបង្គ្រប់កិច្ច និងខ្វះការផ្ចិតផ្ចង់នៅក្នុងរបស់សព្វសារពើទាំងអស់។ តើទាំងអស់នេះមិនមែនជាស្ថានភាពរបស់មនុស្សទេឬ? តើមនុស្សមិនគួរប្រញាប់ប្រញាល់ ហើយកែតម្រូវកង្វះខាតទាំងនេះ ជាជាងបន្តនូវអ្វីដែលមានទេឬ? តើមានប្រយោជន៍ឬទេសម្រាប់មនុស្ស ក្នុងការស្គាល់អនាគតនោះ? ហេតុអ្វីបានជាមនុស្សមានប្រតិកម្ម បន្ទាប់ពីពួកគេអានព្រះបន្ទូលមួយចំនួនរបស់ព្រះជាម្ចាស់ ប៉ុន្តែព្រះបន្ទូលដែលនៅសេសសល់មិនមានឥទ្ធិពល? ឧទាហរណ៍ នៅពេលដែលព្រះជាម្ចាស់មានបន្ទូលថា «ខ្ញុំប្រទានការព្យាបាលសម្រាប់ជំងឺរបស់មនុស្ស ដើម្បីឱ្យទទួលបានប្រសិទ្ធភាពប្រសើរជាងមុន នោះទើបមនុស្សទាំងអស់នឹងបានស្តារឱ្យមានសុខភាពឡើងវិញ ហើយទើបមនុស្សអរគុណចំពោះការព្យាបាលរបស់ខ្ញុំ ហើយអាចវិលត្រឡប់មករកភាពប្រក្រតីឡើងវិញ» តើព្រះបន្ទូលទាំងនេះគ្មានឥទ្ធិពលនៅក្នុងមនុស្សយ៉ាងដូចម្ដេចកើត? តើគ្រប់យ៉ាងដែលព្រះជាម្ចាស់បានធ្វើ មិនមែនជាអ្វីដែលមនុស្សគួរតែទទួលបានទេឬ? ព្រះជាម្ចាស់មានកិច្ចការត្រូវធ្វើ ហេតុអ្វីបានជាមនុស្សមិនមានមាគ៌ាត្រូវដើរ? តើនេះមិនមែនជាការរត់បញ្ច្រាស់ទិសព្រះជាម្ចាស់ទេឬ? តាមពិត មានកិច្ចការជាច្រើនដែលមនុស្សគួរតែធ្វើ ឧទាហរណ៍ តើពួកគេស្គាល់នាគដ៏ធំមានសម្បុរក្រហមបានប៉ុនណា នៅក្នុងព្រះបន្ទូល «តើអ្នករាល់គ្នាពិតជាស្អប់នាគដ៏ធំមានសម្បុរក្រហមមែនទ?» ព្រះជាម្ចាស់កំពុងមានបន្ទូលថា «ហេតុអ្វីបានជាខ្ញុំសួរអ្នករាល់គ្នាជាច្រើនលើកច្រើនសានោះ?» បង្ហាញថា មនុស្សនៅតែល្ងង់មិនដឹងពីធម្មជាតិរបស់ «នាគដ៏ធំមានសម្បុរក្រហម» ហើយបង្ហាញថា ពួកគេនៅតែមិនអាចទៅឱ្យកាន់តែជ្រៅជាងនេះ។ តើនេះមិនមែនជាកិច្ចការតែមួយដែលមនុស្សគួរតែធ្វើទេឬ? តើអាចនិយាយថា មនុស្សគ្មានកិច្ចការយ៉ាងដូចម្ដេចកើត? ប្រសិនបើបែបនេះមែន តើអ្វីគឺជាសារៈសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់? តើព្រះជាម្ចាស់កំពុងតែធ្វើសកម្មភាពដោយឥរិយាបថខ្វះការផ្ចិតផ្ចង់ និងគ្រាន់តែបង្គ្រប់កិច្ច ដោយគ្រាន់តែបណ្ដោយតាមដំណើរឬ? តើនាគដ៏ធំមានសម្បុរក្រហមអាចបរាជ័យតាមវិធីនេះទេ?

ព្រះជាម្ចាស់មានបន្ទូលថា «ខ្ញុំបានចាប់ផ្តើមរួចទៅហើយ ហើយខ្ញុំនឹងចាប់ផ្តើមជំហានទីមួយនៃកិច្ចការវាយផ្ចាលរបស់ខ្ញុំនៅទីកន្លែងដែលនាគដ៏ធំមានសម្បុរក្រហមរស់នៅ»។ ព្រះបន្ទូលទាំងនេះ គឺត្រូវបានដឹកនាំទៅរកកិច្ចការនៅក្នុងភាពជាព្រះ។ មនុស្សបច្ចុប្បន្ន បានចូលទៅក្នុងការវាយផ្ចាលជាមុនរួចទៅហើយ ដូច្នេះ ព្រះជាម្ចាស់មានបន្ទូលថា នេះគឺជាជំហានដំបូងនៃកិច្ចការរបស់ទ្រង់។ ទ្រង់មិនមែនកំពុងតែធ្វើឱ្យមនុស្សស៊ូទ្រាំនឹងការវាយផ្ចាលរបស់គ្រោះមហន្តរាយនោះទេ ប៉ុន្តែគឺជាការវាយផ្ចាលរបស់ព្រះបន្ទូលវិញ។ ដោយសារ នៅពេលដែលសម្លេងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ផ្លាស់ប្ដូរ នោះមនុស្សមិនដឹងអ្វីទាល់តែសោះ ហើយបន្ទាប់ពីនោះ ពួកគេទាំងអស់ក៏ចូលទៅក្នុងការវាយផ្ចាល។ ដោយបានឆ្លងកាត់ការវាយផ្ចាល «អ្នកនឹងបំពេញភារកិច្ចរបស់អ្នករាល់គ្នាជាផ្លូវការ ហើយនឹងសរសើរតម្កើងខ្ញុំជាផ្លូវការទូទាំងដែនដី ជានិច្ចនិរន្តរ៍តទៅ!» ទាំងនេះគឺជាជំហាននៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ពួកវាគឺជាផែនការរបស់ទ្រង់។ ជាងនេះទៅទៀត រាស្ត្ររបស់ព្រះជាម្ចាស់ទាំងនេះនឹងសង្កេតពិនិត្យវិធីសាស្ត្រនានាដែលនាគដ៏ធំមានសម្បុរក្រហមត្រូវបានវាយផ្ចាល ដូច្នេះ គ្រោះមហន្តរាយចាប់ផ្ដើមជាផ្លូវការនៅខាងក្រៅពួកគេ គឺនៅក្នុងពិភពលោកជុំវិញពួកគេ។ នេះគឺជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយដែលព្រះជាម្ចាស់សង្គ្រោះមនុស្ស។ នៅខាងក្នុង ពួកគេត្រូវបានវាយផ្ចាល ហើយនៅខាងក្រៅ គ្រោះមហន្តរាយបានធ្លាក់ចុះគ្រឹប មានន័យថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានសម្រេច។ ដូច្នេះ មនុស្សនឹងចង់ឆ្លងកាត់ការវាយផ្ចាល ជាជាងឆ្លងកាត់គ្រោះមហន្តរាយ ហើយដោយសារតែហេតុនេះ ទើបពួកគេស្ថិតនៅបាន។ មួយផ្នែក នេះគឺជាចំណុចដែលកិច្ចការរបស់ព្រះជាម្ចាស់បានមកដល់ ហើយមួយផ្នែកទៀត វាកើតឡើងដូច្នេះ ប្រយោជន៍ឱ្យមនុស្សទាំងអស់អាចស្គាល់និស្ស័យរបស់ព្រះជាម្ចាស់។ ដូច្នេះ ព្រះជាម្ចាស់មានបន្ទូលថា «ពេលវេលាដែលរាស្ត្ររបស់ខ្ញុំរីករាយជាមួយខ្ញុំ គឺជាពេលដែលនាគដ៏ធំមានសម្បុរក្រហមត្រូវបានវាយផ្ចាល។ ការធ្វើឱ្យមនុស្សនៃនាគដ៏ធំមានសម្បុរក្រហមក្រោកឡើង ហើយបះបោរប្រឆាំងនឹងវាគឺជាផែនការរបស់ខ្ញុំ ហើយនេះគឺជាវិធីសាស្ត្រ ដែលខ្ញុំធ្វើឱ្យរាស្ត្ររបស់ខ្ញុំបានគ្រប់លក្ខណ៍ ហើយវាគឺជាឱកាសដ៏អស្ចារ្យមួយសម្រាប់រាស្ត្ររបស់ខ្ញុំទាំងអស់ដើម្បីរីកចម្រើនក្នុងជីវិត»។ ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលព្រះបន្ទូលទាំងនេះ ប៉ុន្តែព្រះបន្ទូលទាំងនេះមិនទាក់ទាញចំណាប់អារម្មណ៍របស់មនុស្ស?

ប្រទេសនានាស្ថិតនៅក្នុងភាពវឹកវរយ៉ាងខ្លាំង ដោយសារតែដំបងរបស់ព្រះជាម្ចាស់បានចាប់ផ្ដើមបំពេញតួនាទីរបស់វានៅលើផែនដី។ កិច្ចការរបស់ព្រះជាម្ចាស់អាចត្រូវបានមើលឃើញនៅក្នុងសភាពនៃផែនដី។ នៅពេលដែលព្រះជាម្ចាស់មានបន្ទូល «ទឹកនឹងស្រែកគ្រហឹម ភ្នំទាំងឡាយនឹងដួលរលំ ហើយទន្លេធំៗនឹងបែកខ្ញែក» នេះគឺជាកិច្ចការដំបូងរបស់ដំបងនៅលើផែនដី ជាមួយនឹងលទ្ធផលដែល «ផ្ទះសម្បែងនៅលើផែនដីទាំងអស់នឹងត្រូវរហែកចេញពីគ្នា ហើយជាតិសាសន៍ទាំងអស់នៅលើផែនដីនឹងបែកខ្ញែកពីគ្នា។ ពេលវេលាជួបជុំឡើងវិញរវាងប្តី និងប្រពន្ធនឹងលែងមានតទៅទៀតហើយ ម្តាយនិងកូនប្រុសនឹងលែងជួបគ្នាម្តងទៀត ហើយឪពុកនិងកូនស្រីក៏នឹងលែងមកជួបជុំគ្នាដែរ។ គ្រប់យ៉ាងដែលធ្លាប់មាននៅលើផែនដីនឹងត្រូវវាយបំផ្លាញដោយសារខ្ញុំ»។ ហេតុការណ៍បែបនេះ នឹងក្លាយជាសភាពទូទៅរបស់គ្រួសារនានានៅលើផែនដី។ ជាធម្មជាតិ វានឹងមិនអាចក្លាយជាសភាពរបស់ពួកគេទាំងអស់នោះទេ ប៉ុន្តែវាគឺជាសភាពរបស់ពួកគេភាគច្រើន។ ម៉្យាងទៀត វាសំដៅទៅលើស្ថានភាពដែលមនុស្សមានបទពិសោធក្នុងអូរនេះនៅពេលអនាគត។ វាប្រាប់ឱ្យដឹងជាមុនថា នៅពេលដែលពួកគេបានឆ្លងកាត់ការវាយផ្ចាលនៃព្រះបន្ទូល ហើយអ្នកមិនជឿព្រះត្រូវបានក្លាយជាកម្មវត្ថុនៃគ្រោះមហន្តរាយ នោះនឹងលែងមានទំនាក់ទំនងដ៏ស្និទ្ធស្នាលក្នុងចំណោមមនុស្សនៅលើផែនដីតទៅទៀតហើយ។ ពួកគេទាំងអស់នឹងក្លាយជាមនុស្សរបស់ស៊ីនីម ហើយគ្រប់គ្នានឹងស្មោះត្រង់ចំពោះនគររបស់ព្រះជាម្ចាស់។ ដូច្នេះ «ពេលវេលាជួបជុំឡើងវិញរវាងប្តី និងប្រពន្ធនឹងលែងមានតទៅទៀតហើយ ម្តាយនិងកូនប្រុសនឹងលែងជួបគ្នាម្តងទៀត ហើយឪពុកនិងកូនស្រីក៏នឹងលែងមកជួបជុំគ្នាដែរ»។ ដូច្នេះហើយ គ្រួសាររបស់មនុស្សនៅលើផែនដីនឹងបែកខ្ញែកពីគ្នា រហែកទៅជាចំណែកៗ ហើយការនេះនឹងក្លាយជាកិច្ចការចុងក្រោយដែលព្រះជាម្ចាស់ធ្វើនៅក្នុងមនុស្ស។ ហើយដោយសារតែព្រះជាម្ចាស់នឹងពង្រាយកិច្ចការនេះទៅទូទាំងពិភពលោក នោះទ្រង់ក៏ឆ្លៀតឱកាសដើម្បីស្រាយបំភ្លឺពាក្យ «មនោសញ្ចេតនា» សម្រាប់មនុស្ស ដែលនឹងអនុញ្ញាតឱ្យពួកគេមើលឃើញថា បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺញែកគ្រួសាររបស់មនុស្សឱ្យដាច់ពីគ្នា ហើយបង្ហាញថា ព្រះជាម្ចាស់ប្រើប្រាស់ការវាយផ្ចាល ដើម្បីដោះស្រាយ «ជម្លោះគ្រួសារ» ទាំងអស់ នៅក្នុងចំណោមមនុស្សជាតិ។ ប្រសិនបើមិនដូច្នោះទេ នោះនឹងគ្មានផ្លូវក្នុងការនាំផ្នែកចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដីមកដល់ទីបញ្ចប់នោះទេ។ ផ្នែកចុងក្រោយនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ បើកបង្ហាញយ៉ាងចំហនូវភាពទន់ខ្សោយដ៏ធំបំផុតរបស់មនុស្ស ពោលគឺពួកគេទាំងអស់គ្នារស់នៅក្នុងមនោសញ្ចេតនា ដូច្នេះហើយ ព្រះជាម្ចាស់មិនជៀសវាងសូម្បីតែមួយនាក់ក្នុងចំណោមពួកគេ ហើយបើកបង្ហាញអាថ៌កំបាំងដែលបានលាក់ទុកនៅក្នុងចិត្តរបស់មនុស្សជាតិទាំងអស់។ ហេតុអ្វីបានជាមនុស្សពិបាកនឹងបំបែកខ្លួនចេញពីមនោសញ្ចេតនាម្ល៉េះ? តើការធ្វើបែបនោះ អាចហួសពីបទដ្ឋាននៃមនសិការឬ? តើមនសិការអាចបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឬទេ? តើមនោសញ្ចេតនាអាចជួយមនុស្សឱ្យឆ្លងផុតគ្រាលំបាកឬទេ? នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មនោសញ្ចេតនាគឺជាសត្រូវរបស់ទ្រង់ តើបញ្ហានេះមិនត្រូវបានលើកឡើងយ៉ាងច្បាស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេឬ?

ខាង​ដើម៖ ជំពូកទី ២៧

បន្ទាប់៖ ជំពូកទី ២៩

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ