មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចធ្វើទីបន្ទាល់ំអំពីព្រះជាម្ចាស់បាន

វាជាច្បាប់របស់ស្ថានសួគ៌ និងជាគោលការណ៍របស់ផែនដីក្នុងការជឿលើព្រះជាម្ចាស់ និងស្គាល់ព្រះជាម្ចាស់ ហើយសព្វថ្ងៃនេះ (ក្នុងអំឡុងសម័យដែលព្រះជាម្ចាស់យកកំណើតជាមនុស្សកំពុងបំពេញកិច្ចការរបស់ទ្រង់ដោយផ្ទាល់) គឺពេលវេលាដ៏ល្អជាពិសេសក្នុងការស្គាល់ព្រះជាម្ចាស់។ ការគាប់ព្រះហឫទ័យព្រះជាម្ចាស់ គឺជាអ្វីដែលអាចសម្រេចទៅបានដោយការកសាងមូលដ្ឋានគ្រឹះនៃការស្វែងយល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយដើម្បីស្វែងយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន  ចាំបាច់ត្រូវមានចំណេះដឹងខ្លះៗអំពីព្រះជាម្ចាស់។ ចំណេះដឹងអំពីព្រះជាម្ចាស់នេះ គឺជានិមិត្តដែលមនុស្សម្នាក់ជឿលើព្រះជាម្ចាស់ត្រូវតែមាន។ វាគឺជាមូលដ្ឋានគ្រឹះនៃសេចក្តីជំនឿរបស់មនុស្សចំពោះព្រះជាម្ចាស់។ បើគ្មានចំណេះដឹងនេះទេ សេចក្តីជំនឿរបស់មនុស្សចំពោះព្រះជាម្ចាស់ នឹងមានដោយស្រពិចស្រពិល នៅក្នុងចំណោមទ្រឹស្ដីទទេស្អាត។ បើទោះបីវាជាសេចក្ដីសម្រេចរបស់មនុស្សបែបនេះដើម្បីដើរតាមព្រះជាម្ចាស់ក៏ពិតមែន ក៏ពួកគេនឹងមិនទទួលបានអ្វីសោះឡើយ។ អស់អ្នកដែលមិនទទួលបានអ្វីសោះនៅក្នុងអូរនេះ គឺជាអ្នកដែលនឹងត្រូវកម្ចាត់ចេញ — ពួកគេគឺជាមនុស្សកេងប្រវ័ញ្ច។ មិនថាឯងមានបទពិសោធន៍នៅក្នុងដំណាក់កាលណាមួយនៃកិច្ចការរបស់ព្រះជាម្ចាស់នោះទេ ឯងគប្បីត្រូវមាននិមិត្តដ៏អស្ចារ្យមួយអមមកជាមួយ។ បើពុំដូចនេះទេ ឯងមុខជានឹងជួបការលំបាកក្នុងការទទួលយកជំហាននីមួយៗនៃកិច្ចការថ្មីនេះ ដ្បិតកិច្ចការថ្មីរបស់ព្រះជាម្ចាស់ លើសពីសមត្ថភាពរបស់មនុស្សដែលអាចនឹងស្រមៃដល់ ហើយនៅក្រៅព្រំដែននៃការយល់ដឹងរបស់គេ។ ដូច្នេះ បើគ្មានអ្នកគង្វាលដើម្បីមើលថែមនុស្ស បើគ្មានអ្នកគង្វាលចូលរួមក្នុងការប្រកបអំពីនិមិត្តទេ មនុស្សមិនអាចទទួលបានកិច្ចការថ្មីនេះឡើយ។ ប្រសិនបើមនុស្សពុំអាចទទួលបាននិមិត្តទេ នោះពួកគេមិនអាចទទួលបានកិច្ចការថ្មីរបស់ព្រះជាម្ចាស់ឡើយ ហើយប្រសិនបើមនុស្សមិនអាចស្ដាប់បង្គាប់តាមកិច្ចការថ្មីរបស់ព្រះជាម្ចាស់ទេ នោះមនុស្សនឹងមិនអាចយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ ហើយដូចនេះ ចំណេះដឹងអំពីព្រះជាម្ចាស់នឹងក្លាយជាគ្មានបានការអ្វីទាំងអស់។ នៅមុនពេលមនុស្សអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន គេត្រូវស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់សិន ពោលគឺគេត្រូវយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់។ មានតែបែបនេះទេទើបអាចអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសុក្រិតល្អ និងស្របទៅតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នេះគឺជាអ្វីដែលអ្នកស្វែងរកសេចក្តីពិតគ្រប់គ្នាត្រូវមាន ហើយវាក៏ជាដំណើរការដែលមនុស្សគ្រប់គ្នាព្យាយាមចង់ស្គាល់ព្រះជាម្ចាស់ត្រូវឆ្លងកាត់ផងដែរ។ ដំណើរការនៃការស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាដំណើរការនៃការស្គាល់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជាម្ចាស់។ ដូចនេះការស្គាល់និមិត្ត មិនគ្រាន់តែសំដៅលើការស្គាល់សភាពជាមនុស្សរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនោះទេ ប៉ុន្តែក៏រាប់បញ្ចូលទាំងការស្គាល់ព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ផងដែរ។ មនុស្សស្វែងយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ និងស្គាល់ថាព្រះជាម្ចាស់ជានរណាតាមរយៈកិច្ចការរបស់ព្រះជាម្ចាស់។ ជំនឿលើព្រះជាម្ចាស់ គឺជាជំហានដំបូងក្នុងការស្គាល់ព្រះជាម្ចាស់។ ដំណើរការនៃការជឿនលឿនទៅមុខ ដោយចាប់ពីជំនឿដំបូងលើព្រះជាម្ចាស់ រហូតដល់ជំនឿដ៏ជ្រាលជ្រៅលើទ្រង់ គឺជាដំណើរការនៃការស្គាល់ព្រះជាម្ចាស់ ជាដំណើរការនៃការឆ្លងកាត់បទពិសោធន៍ក្នុងកិច្ចការរបស់ព្រះជាម្ចាស់។ ប្រសិនបើឯងគ្រាន់តែជឿលើព្រះជាម្ចាស់ដើម្បីគ្រាន់តែជឿលើព្រះជាម្ចាស់ប៉ុណ្ណោះ និងមិនមែនដើម្បីស្គាល់ទ្រង់ទេនោះពុំមានសេចក្តីពិតនៅក្នុងសេចក្តីជំនឿរបស់ឯងឡើយ ហើយសេចក្តីជំនឿរបស់ឯង មិនអាចក្លាយជាបរិសុទ្ធបានឡើយ និងគ្មានអ្វីដែលត្រូវឆ្ងល់អំពីរឿងនេះនោះទេ។ ក្នុងអំឡុងពេលដែលមនុស្សឆ្លងកាត់បទពិសោធន៍ក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ប្រសិនបើគេស្គាល់ព្រះជាម្ចាស់បន្តិចម្ដងៗ នោះនិស្ស័យរបស់គេនឹងត្រូវផ្លាស់ប្រែបន្តិចម្ដងៗ ហើយជំនឿរបស់ពួកគេនឹងកាន់តែពិតឡើងៗ។ តាមរបៀបនេះ នៅពេលដែលមនុស្សសម្រេចបាននូវជំនឿរបស់គេលើព្រះជាម្ចាស់ គេនឹងត្រូវព្រះជាម្ចាស់ទទួលយកដោយពេញលេញ។ មូលហេតុដែលព្រះជាម្ចាស់បានចំណាយពេលយ៉ាងយូរដើម្បីត្រលប់ជាសាច់ឈាមជាលើកទីពីរដើម្បីបំពេញកិច្ចការរបស់ទ្រង់ដោយផ្ទាល់ គឺដើម្បីឲ្យមនុស្សអាចស្គាល់ទ្រង់ និងអាចឃើញទ្រង់បាន។ ការស្គាល់ព្រះជាម្ចាស់[a] គឺជាលទ្ធផលចុងក្រោយដែលត្រូវសម្រេចឲ្យបាននៅទីបញ្ចប់នៃកិច្ចការរបស់ព្រះជាម្ចាស់។ វាគឺជាលក្ខខណ្ឌចុងក្រោយដែលព្រះជាម្ចាស់បានបង្កើតមនុស្សលោក។ មូលហេតុដែលទ្រង់ធ្វើបែបនេះ គឺដើម្បីធ្វើទីបន្ទាល់ចុងក្រោយរបស់ទ្រង់។ ទ្រង់បំពេញកិច្ចការនេះដើម្បីឲ្យទីបំផុត មនុស្សអាចត្រឡប់មករកទ្រង់វិញដោយពេញលេញ។ មនុស្សអាចមកស្រឡាញ់ព្រះជាម្ចាស់វិញបានដោយសារការស្គាល់ព្រះជាម្ចាស់ ហើយដើម្បីស្រឡាញ់ព្រះជាម្ចាស់បាន គេត្រូវស្គាល់ព្រះជាម្ចាស់។ មិនថាគេស្វែងរកដោយបែបណា ឬគេស្វែងរកចង់បានអ្វីនោះទេ គេត្រូវតែសម្រេចបាននូវចំណេះដឹងអំពីព្រះជាម្ចាស់។ មានតែដោយបែបនេះទេទើបមនុស្សអាចគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។ មានតែការស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចឲ្យមនុស្សមានសេចក្តីជំនឿពិតលើព្រះជាម្ចាស់ ហើយមានតែការស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចឲ្យគេគោរពកោតខ្លាច និងស្ដាប់បង្គាប់ព្រះជាម្ចាស់ដោយពិតប្រាកដ។ អស់អ្នកដែលពុំស្គាល់ព្រះជាម្ចាស់ នឹងមិនអាចស្ដាប់បង្គាប់ និងគោរពកោតខ្លាចព្រះជាម្ចាស់ដោយពិតប្រាកដបានឡើយ។ ការស្គាល់ព្រះជាម្ចាស់ រួមបញ្ចូលនូវការស្គាល់និស្ស័យរបស់ទ្រង់ ការយល់ដឹងអំពីព្រះហឫទ័យរបស់ទ្រង់ និងការស្គាល់ពីលក្ខណៈរបស់ទ្រង់។ ប៉ុន្តែ មិនថានរណាម្នាក់ស្គាល់ពីទិដ្ឋភាពណាមួយនោះទេ ចំណុចនីមួយៗតម្រូវឲ្យមនុស្សឲ្យតម្លៃខ្ពស់ និងត្រូវមានឆន្ទៈស្ដាប់បង្គាប់ បើគ្មានចំណុចណាមួយទេ គ្មាននរណាម្នាក់អាចបន្តស្ដាប់បង្គាប់បានរហូតដល់ទីបញ្ចប់ឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់ មិនស្របគ្នាជាមួយនឹងសញ្ញាណរបស់មនុស្សឡើយ។ និស្ស័យរបស់ព្រះជាម្ចាស់ និងថាទ្រង់ជានរណានោះ គឺពិបាកឲ្យមនុស្សលោកដឹងបានខ្លាំងណាស់ ហើយអ្វីគ្រប់យ៉ាងដែលព្រះមានបន្ទូលនិងធ្វើ គឺមិនអាចឲ្យមនុស្សលោកយល់បានឡើយ។ ប្រសិនបើមនុស្សចង់ស្ដាប់បង្គាប់ព្រះជាម្ចាស់ ក៏ប៉ុន្តែមិនអាចស្ដាប់បង្គាប់ទ្រង់បាន ដូច្នេះ មនុស្សលោកមិនទទួលបានអ្វីសោះឡើយ។ គិតចាប់ពីការបង្កើតពិភពលោក រហូតដល់បច្ចុប្បន្ននេះ ព្រះជាម្ចាស់បានបំពេញកិច្ចការយ៉ាងច្រើន ដែលមនុស្សមិនអាចយល់បាន ហើយមនុស្សពិបាកនឹងទទួលយកបាន ហើយព្រះជាម្ចាស់បានមានបន្ទូលជាច្រើនដែលធ្វើឲ្យសញ្ញាណរបស់មនុស្សពិបាកនឹងផ្សះផ្សារបាន។ ប៉ុន្តែ ទ្រង់មិនដែលបញ្ឈប់កិច្ចការរបស់ទ្រង់ដោយសារមនុស្សមានការលំបាកខ្លាំងនោះទេ។ ផ្ទុយទៅវិញ ទ្រង់បន្តបំពេញកិច្ចការ និងបន្តមានព្រះបន្ទូល ហើយបើទោះបីជា “អ្នកចម្បាំង” ជាច្រើន មិនអាចសម្រេចកិច្ចការបាន ក៏ទ្រង់នៅតែបន្តបំពេញកិច្ចការរបស់ទ្រង់ដដែល និងបន្តជ្រើសរើសមនុស្សមួយក្រុមហើយមួយក្រុមទៀត ដែលសុខចិត្តចុះចូលចំពោះកិច្ចការថ្មីរបស់ទ្រង់ដោយគ្មានពេលសម្រាក។ ទ្រង់គ្មានសេចក្តីអាណិតអាសូរចំពោះ “វីរៈជន” ដែលបាត់បង់អំណាចនោះទេ ហើយផ្ទុយទៅវិញ ទ្រង់យកព្រះហឫទ័យទុកដាក់ចំពោះអស់អ្នកដែលទទួលយកកិច្ចការ និងព្រះបន្ទូលថ្មីរបស់ព្រះជាម្ចាស់។ ប៉ុន្តែ តើទ្រង់បំពេញកិច្ចការដោយបែបនេះ ពីមួយជំហានទៅមួយជំហានទៀតរហូតដល់ទីបញ្ចប់ដោយបែបណា? តើហេតុអ្វីបានជាទ្រង់តែងតែជម្រុះចោលមនុស្សខ្លះ និងជ្រើសរើសមនុស្សផ្សេងទៀត? តើហេតុអ្វីបានជាទ្រង់តែងតែជ្រើសរើសវិធីបែបនេះ? គោលបំណងនៃកិច្ចការរបស់ទ្រង់ គឺដើម្បីឲ្យមនុស្សស្គាល់ទ្រង់ និងដើម្បីឲ្យទ្រង់អាចទទួលយកគេបាន។ គោលការណ៍នៃកិច្ចការរបស់ទ្រង់ គឺដើម្បីគិតគូរដល់អស់អ្នកដែលអាចចុះចូលនឹងកិច្ចការដែលទ្រង់កំពុងធ្វើក្នុងពេលបច្ចុប្បន្ននេះ និងមិនគិតគូរដល់អស់អ្នកដែលចុះចូលនឹងកិច្ចការដែលបានធ្វើរួចរាល់កាលពីអតីតកាល ដោយប្រឆាំងទាស់នឹងកិច្ចការដែលទ្រង់បំពេញក្នុងពេលសព្វថ្ងៃនេះឡើយ។ ខាងក្រោមនេះ គឺជាមូលហេតុដែលទ្រង់បានជម្រុះចោលមនុស្សជាច្រើននាក់។

ឥទ្ធិពលនៃមេរៀនក្នុងការស្គាល់ព្រះជាម្ចាស់ មិនអាចសម្រេចទៅបានក្នុងពេលមួយថ្ងៃឬពីរថ្ងៃនោះទេ៖ មនុស្សត្រូវប្រមូលយកបទពិសោធន៍ ឆ្លងកាត់ទុក្ខវេទនា និងសម្រេចនូវការចុះចូលដោយពិតប្រាកដ។ ដំបូងបង្អស់ ត្រូវចាប់ផ្ដើមពីកិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ វាជាការចាំបាច់ដែលអ្នកត្រូវយល់ដឹងថាចំណេះដឹងអំពីព្រះជាម្ចាស់ត្រូវរួមបញ្ចូលអ្វីខ្លះ ថាតើត្រូវទទួលបានចំណេះដឹងនេះដោយរបៀបណា និងថាតើត្រូវមើលឃើញព្រះជាម្ចាស់នៅក្នុងបទពិសោធន៍របស់អ្នកដោយបែបណា។ នេះគឺអ្វីដែលមនុស្សគ្រប់គ្នាត្រូវធ្វើ នៅពេលដែលពួកគេមិនទាន់ស្គាល់ទ្រង់នៅឡើយ។ គ្មាននរណាម្នាក់អាចយល់ពីកិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងពេលតែមួយជាមួយគ្នានោះទេ ហើយគ្មាននរណាម្នាក់អាចសម្រេចការយល់ដឹងអំពីលក្ខណៈទាំងស្រុងរបស់ព្រះជាម្ចាស់បានក្នុងពេលដ៏ខ្លីឡើយ។ ក្នុងការទទួលបានបទពិសោធន៍នេះ មានដំណើរការចាំបាច់មួយ បើគ្មានដំណើរការនេះទេ គ្មាននរណាម្នាក់អាចស្គាល់ព្រះជាម្ចាស់ ឬស្ដាប់បង្គាប់ទ្រង់ដោយស្មោះត្រង់បានឡើយ។ កាលណាព្រះជាម្ចាស់បំពេញកិច្ចការកាន់តែច្រើន ពេលនោះមនុស្សក៏ស្គាល់ទ្រង់កាន់តែច្រើនដែរ។ កាលណាកិច្ចការរបស់ព្រះជាម្ចាស់កាន់តែខុសគ្នាពីសញ្ញាណរបស់មនុស្ស ពេលនោះចំណេះដឹងរបស់មនុស្សអំពីទ្រង់ក៏កាន់តែផ្លាស់ជាថ្មី និងជ្រាលជ្រៅជាងមុនដែរ។ ប្រសិនបើកិច្ចការរបស់ព្រះជាម្ចាស់ នៅតែដដែលជារៀងរហូត និងគ្មានការប្រែប្រួល នោះចំណេះដឹងរបស់មនុស្សចំពោះទ្រង់ ក៏នឹងមិនមានច្រើនដែរ។ ឯងរាល់គ្នាគប្បីត្រូវដឹងឲ្យបានច្បាស់អំពីនិមិត្តទាំងនេះនៅចន្លោះពេលនៃការបង្កើត និងពេលបច្ចុប្បន្ន   អ្វីដែលព្រះជាម្ចាស់បានធ្វើក្នុងសម័យក្រឹត្យវិន័យ អ្វីដែលទ្រង់បានធ្វើក្នុងសម័យព្រះគុណ និងអ្វីដែលទ្រង់ធ្វើក្នុងសម័យនៃនគរព្រះ។  ឯងរាល់គ្នាត្រូវតែស្គាល់កិច្ចការរបស់ព្រះជាម្ចាស់។ ក្រោយពេលដែលលោក ពេត្រុស បានដើរតាមព្រះយេស៊ូវ ទើបគាត់ចាប់ផ្ដើមស្គាល់បន្តិចម្ដងៗអំពីកិច្ចការដែលព្រះវិញ្ញាណបានធ្វើនៅក្នុងព្រះយេស៊ូវគ្រីស្ទ។ គាត់បាននិយាយថា៖ “ការពឹងផ្អែកលើបទពិសោធន៍មនុស្ស មិនគ្រប់គ្រាន់ដើម្បីទទួលបានចំណេះដឹងពេញលេញនោះទេ។ ត្រូវមានអ្វីថ្មីៗជាច្រើនចេញពីកិច្ចការរបស់ព្រះជាម្ចាស់ដើម្បីជួយឲ្យយើងស្គាល់ទ្រង់បាន។” កាលពីដំបូងឡើយ លោក ពេត្រុស បានជឿថា ព្រះយេស៊ូវគឺជាមនុស្សម្នាក់ដែលព្រះជាម្ចាស់បញ្ជូនមក ដូចជាសាវ័កម្នាក់ដែរ ហើយគាត់មិនបានគិតថាព្រះយេស៊ូវជាព្រះគ្រីស្ទនោះទេ។ នៅពេលនោះ ពេលគាត់ចាប់ផ្ដើមដើរតាមព្រះយេស៊ូវ ព្រះយេស៊ូវបានមានបន្ទូលសួរគាត់ថា៖ “ស៊ីម៉ូន កូនយ៉ូណាសអើយ តើអ្នកនឹងដើរតាមខ្ញុំដែរឬទេ?" លោក ពេត្រុស បានទូលតបថា៖ “ខ្ញុំត្រូវដើរតាមលោក ដែលព្រះវរបិតានៅឯស្ថានសួគ៌បានបញ្ជូនមក។ ខ្ញុំត្រូវទទួលស្គាល់លោក ដែលព្រះវិញ្ញាណបរិសុទ្ធបានជ្រើសរើស។ ខ្ញុំនឹងដើរតាមលោក។” តាមពាក្យសម្ដីរបស់គាត់ អាចមើលឃើញថា លោក ពេត្រុស គ្មានចំណេះដឹងអ្វីសោះអំពីព្រះយេស៊ូវ។ គាត់ធ្លាប់មានបទពិសោធន៍អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ធ្លាប់ដោះស្រាយនឹងខ្លួនឯង និងធ្លាប់រងទុក្ខលំបាកដើម្បីព្រះជាម្ចាស់ ប៉ុន្តែ គាត់គ្មានចំណេះដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ បន្ទាប់ពីដកបទពិសោធន៍មួយរយៈពេលមក លោក ពេត្រុស បានឃើញនូវទង្វើជាច្រើនរបស់ព្រះជាម្ចាស់នៅក្នុងព្រះយេស៊ូវ គាត់បានឃើញពីសេចក្តីគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់ ហើយគាត់បានឃើញអំពីលក្ខណៈរបស់ព្រះជាម្ចាស់យ៉ាងច្រើននៅក្នុងព្រះយេស៊ូវ។ ដូចគ្នានេះដែរ គាត់ក៏បានឃើញថា ព្រះបន្ទូលដែលព្រះយេស៊ូវមានបន្ទូល មិនធ្លាប់មានមនុស្សណាម្នាក់និយាយពីមុនមកឡើយ ហើយកិច្ចការដែលព្រះយេស៊ូវបានបំពេញ មិនធ្លាប់មានមនុស្សណាម្នាក់ធ្វើពីមុនមកឡើយ។ បន្ថែមលើនេះ តាមរយៈបន្ទូល និងសកម្មភាពរបស់ព្រះយេស៊ូវ លោក ពេត្រុស បានមើលឃើញនូវព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់យ៉ាងច្រើន និងកិច្ចការជាច្រើនដែលមានលក្ខណៈជាព្រះ។ នៅក្នុងបទពិសោធន៍របស់គាត់ គាត់មិនត្រឹមតែបានស្គាល់ខ្លួនគាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើគ្រប់សកម្មភាពរបស់ព្រះយេស៊ូវផងដែរ ដែលតាមរយៈនោះ គាត់បានរកឃើញនូវលក្ខណៈថ្មីៗជាច្រើន មានដូចជា ការបើកសម្ដែងជាច្រើនអំពីព្រះដ៏ពិតប្រាកដនៅក្នុងកិច្ចការដែលព្រះជាម្ចាស់បានធ្វើតាមរយៈព្រះយេស៊ូវ និងឃើញថាព្រះយេស៊ូវខុសពីមនុស្សធម្មតាតាមរយៈព្រះបន្ទូលដែលទ្រង់ថ្លែងមក និងសកម្មភាពដែលទ្រង់ធ្វើ ក៏ដូចជាវិធីដែលទ្រង់ការពារពួកជំនុំ និងកិច្ចការដែលទ្រង់បានបំពេញផងដែរ។ ដូចនេះ លោក ពេត្រុស បានរៀនអំពីព្រះយេស៊ូវនូវមេរៀនជាច្រើនដែលគាត់គប្បីត្រូវរៀន ហើយទម្រាំដល់ពេលដែលព្រះយេស៊ូវត្រូវឆ្កាងទៅនឹងឈើឆ្កាង គាត់បានទទួលនូវចំណេះដឹងពិតប្រាកដជាច្រើនអំពីព្រះយេស៊ូវ ជាចំណេះដឹងដែលបានក្លាយជាមូលដ្ឋាននៃសេចក្តីស្មោះត្រង់ពេញមួយជីវិតរបស់គាត់ចំពោះព្រះយេស៊ូវ និងអំពីការជាប់ឆ្កាងជើងឡើងលើដែលគាត់បានទទួលរងដើម្បីជាប្រយោជន៍ដល់កិច្ចការរបស់ព្រះអម្ចាស់។ បើទោះបីជាគាត់មានសញ្ញាណខ្លះ និងពុំមានចំណេះដឹងច្បាស់លាស់អំពីព្រះយេស៊ូរពីដំបូងក៏ពិតមែន ក៏ប៉ុន្តែចំណុចទាំងនេះ គឺជាចំណែកខូចអាក្រក់ដែលមិនអាចជៀសផុតបានរបស់មនុស្ស។ នៅពេលដែលព្រះយេស៊ូវជិតចាកចេញ ទ្រង់បានប្រាប់លោក ពេត្រុស ថា ការជាប់ឆ្កាងរបស់ទ្រង់ គឺជាកិច្ចការដែលទ្រង់ត្រូវចុះមកបំពេញ៖ វាជាការចាំបាច់ដែលទ្រង់ត្រូវគេបោះបង់ចោលក្នុងយុគសម័យនេះ ហើយភាពមិនបរិសុទ្ធ និងយុគសម័យចាស់នេះ ត្រូវឆ្កាងទ្រង់ទៅនឹងឈើឆ្កាង។ ទ្រង់បានយាងមកដើម្បីបញ្ចប់កិច្ចការនៃការប្រោសលោះ ហើយនៅពេលបញ្ចប់កិច្ចការរបស់ទ្រង់ នោះព័ន្ធកិច្ចរបស់ទ្រង់ក៏នឹងដល់ទីបញ្ចប់ដែរ។ ដោយស្ដាប់ឮបែបនេះ លោក ពេត្រុស កើតទុក្ខសោកសៅ និងកាន់តែដក់ជាប់នឹងព្រះយេស៊ូវកាន់តែខ្លាំងឡើង។ នៅពេលព្រះយេស៊ូវត្រូវឆ្កាងទៅនឹងឈើឆ្កាង លោក ពេត្រុស សម្ងំយំតែម្នាក់ឯង។ នៅមុនពេលនោះ គាត់បានសួរព្រះយេស៊ូវថា៖ “ព្រះអម្ចាស់! ទ្រង់មានបន្ទូលថា ទ្រង់នឹងត្រូវគេឆ្កាង។ ក្រោយពេលដែលទ្រង់យាងទៅបាត់ តើយើងនឹងឃើញទ្រង់ម្ដងទៀតនៅពេលណា?” តើគ្មានធាតុផ្សំនៃការផិតក្បត់នៅក្នុងពាក្យសម្ដីដែលគាត់និយាយទេឬអី? តើគ្មានសញ្ញាណណាមួយនៅលាយឡំក្នុងពាក្យសម្ដីទាំងនោះទេឬអី? នៅក្នុងចិត្តរបស់គាត់ គាត់ដឹងថា ព្រះយេស៊ូវបានក្លាយជាផ្នែកពេញលេញនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយបន្ទាប់ពីព្រះយេស៊ូវបានចាកចេញទៅបាត់ ព្រះវិញ្ញាណនឹងសណ្ឋិតនៅក្នុងខ្លួនគាត់។ បើទោះបីជាទ្រង់នឹងត្រូវគេឆ្កាងទៅនឹងឈើឆ្កាង រួចយាងឡើងទៅស្ថានសួគ៌ក្ដី ក៏ព្រះវិញ្ញាណរបស់ព្រជាម្ចាស់នឹងសណ្ឋិតនៅក្នុងខ្លួនគាត់ដដែល។ នៅពេលនោះ លោក ពេត្រុស មានចំណេះដឹងខ្លះៗអំពីព្រះយេស៊ូវ៖ គាត់ដឹងថា ព្រះយេស៊ូវ ត្រូវបានព្រះវិញ្ញាណនៃព្រះជាម្ចាស់បញ្ជូនមក ដឹងថាព្រះវិញ្ញាណនៃព្រះជាម្ចាស់គង់សណ្ឋិតនៅក្នុងទ្រង់ ហើយថាព្រះយេស៊ូវគឺជាព្រះជាម្ចាស់ផ្ទាល់តែម្ដង និងដឹងថាទ្រង់ជាព្រះគ្រីស្ទ។ ក៏ប៉ុន្តែដោយសារសេចក្តីស្រឡាញ់របស់គាត់ចំពោះព្រះយេស៊ូវ ហើយដោយសារភាពទន់ខ្សោយក្នុងភាពជាមនុស្សលោករបស់គាត់ ទើបលោក ពេត្រុសពោលពាក្យបែបនេះ។ នៅគ្រប់ជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់ ប្រសិនបើនរណាម្នាក់អាចប្រតិបត្តិតាម និងដកពិសោធន៍យ៉ាងយកចិត្តទុកដាក់ នោះមនុស្សម្នាក់នោះនឹងអាចរកឃើញនូវភាពគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់បន្តិចម្ដងៗ។ ហើយ តើលោក ប៉ុល បានធ្វើអ្វីសម្រាប់និមិត្តរបស់គាត់? នៅពេលព្រះហេស៊ូវយាងមកជិតគាត់ លោក ប៉ុលបានទូលឆ្លើយថា៖ “ឱព្រះអម្ចាស់អើយ ព្រះអម្ចាស់ណានុះ ?” ព្រះយេស៊ូវតបថា “ខ្ញុំនេះជាព្រះយេស៊ូវ ដែលអ្នកបៀតបៀន។” នេះគឺជានិមិត្តរបស់ប៉ុល។ លោក ពេត្រុស ទទួលយកនិមិត្តរបស់គាត់អំពីការរស់ឡើងវិញរបស់ព្រះយេស៊ូវ ការលេចមករបស់ទ្រង់ក្នុងពេល ៤០ ថ្ងៃ និងការបង្រៀនអំពីពេលវេលាក្នុងឆាកជីវិតរបស់ព្រះយេស៊ូវ រហូតដល់ចុងបញ្ចប់នៃដំណើររបស់ទ្រង់។

មនុស្សជួបប្រទះបទពិសោធន៍ក្នុងកិច្ចការរបស់ព្រះជាម្ចាស់ បានស្គាល់ខ្លួនឯង និងកម្ចាត់ចោលនូវនិស្ស័យខូចអាក្រក់ និងស្វែងរកការរីកចម្រើនធំធាត់នៅក្នុងជីវិត ដែលការទាំងអស់នេះ គឺដើម្បីស្គាល់ព្រះជាម្ចាស់។ ប្រសិនបើឯងគ្រាន់តែស្វែងរកចង់ស្គាល់ខ្លួនឯង និងដើម្បីកម្ចាត់និស្ស័យខូចអាក្រក់ផ្ទាល់ខ្លួនរបស់ឯង ប៉ុន្តែគ្មានចំណេះដឹងអំពីកិច្ចការដែលព្រះជាម្ចាស់ធ្វើមកលើមនុស្ស គ្មានចំណេះដឹងអំពីភាពអស្ចារ្យនៃសេចក្ដីសង្គ្រោះរបស់ទ្រង់ ឬថាតើអ្នកត្រូវដកពិសោធន៍ក្នុងកិច្ចការរបស់ព្រះជាម្ចាស់ និងធ្វើជាទីបន្ទាល់អំពីទង្វើរបស់ទ្រង់ទេ ដូច្នេះ បទពិសោធន៍របស់ឯង គឺភ្លីភ្លើចោលម្សៀត។ ប្រសិនបើឯងគិតថា ជីវិតរបស់មនុស្សម្នាក់បានទទួលភាពចាស់ទុំដោយគ្រាន់តែមនុស្សម្នាក់អាចដាក់បញ្ចូលសេចក្តីពិតទៅក្នុងការអនុវត្តរបស់ខ្លួន និងធ្វើការតស៊ូ នេះមានន័យថា អ្នកនៅតែមិនទាន់ចាប់បាននូវខ្លឹមសារពិតរបស់ជីវិត ឬគោលបំណងរបស់ព្រះជាម្ចាស់ក្នុងការធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ឡើយ។ នៅថ្ងៃមួយ ពេលដែលឯងស្ថិតក្នុងចំណោមពួកជំនុំសាសនា ក្នុងចំណោមសមាជិកនៃពួកជំនុំនៃការកែប្រែចិត្ត ឬសមាជិកនៃពួកជំនុំជីវិត ឯងនឹងជួបមនុស្សដែលប្ដូរផ្ដាច់ ដែលការអធិស្ឋានរបស់ពួកគេមាន “និមិត្ត" នៅក្នុងនោះ ហើយនៅក្នុងការស្វែងរកជីវិតរបស់ពួកគេ ពួកគេមានអារម្មណ៍ប៉ះពាល់ចិត្ត និងទទួលបានការណែនាំដោយព្រះបន្ទូល។ បន្ថែមលើនេះ ពួកគេអាចតស៊ូជម្នះបញ្ហាជាច្រើន និងលះបង់ខ្លួនឯងបាន និងមិនត្រូវដឹកនាំដោយសាច់ឈាមឡើយ។ នៅពេលនោះ ឯងនឹងមិនអាចនិយាយពីភាពខុសគ្នាបានឡើយ៖ ឯងនឹងជឿថា អ្វីគ្រប់យ៉ាងដែលពួកគេធ្វើគឺសុទ្ធតែត្រឹមត្រូវ គឺជាការបើកសម្ដែងពីធម្មជាតិនៃជីវិត ហើយនោះគឺជាសេចក្តីអាណិតអាសូរជាពន់ពេក ដែលពួកគេជឿលើនាមដែលមិនត្រឹមត្រូវ។ តើទស្សនៈបែបនេះ មិនឆ្គួតលីលាពេកទេឬអី? តើហេតុអ្វីបានជាគេនិយាយថា មនុស្សជាច្រើនពុំមានជីវិត? ដោយសារពួកគេពុំស្គាល់ព្រះជាម្ចាស់ ហេតុនេះហើយ គេនិយាយថាពួកគេពុំមានព្រះជាម្ចាស់នៅក្នុងចិត្ត និងគ្មានជីវិតសោះឡើយ។ ប្រសិនបើសេចក្តីជំនឿរបស់ឯងលើព្រះជាម្ចាស់បានឈានដល់កម្រិតមួយដែលឯងអាចយល់បានយ៉ាងជ្រាលជ្រៅអំពីទង្វើរបស់ព្រះជាម្ចាស់ សេចក្តីពិតអំពីព្រះជាម្ចាស់ និងគ្រប់ដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់  នោះមានន័យថាឯងកំពុងមានសេចក្តីពិតនៅក្នុងខ្លួន។ ប្រសិនបើឯងមិនស្គាល់កិច្ចការ និងនិស្ស័យរបស់ព្រះជាម្ចាស់ទេ  នោះមានន័យថាឯងនៅតែមានចំណុចខ្វះខាតនៅក្នុងបទពិសោធន៍របស់ឯងនៅឡើយ។ របៀបដែលព្រះយេស៊ូវបានអនុវត្តដំណាក់កាលនៃកិច្ចការរបស់ទ្រង់ របៀបដែលត្រូវអនុវត្តកិច្ចការនៅដំណាក់កាលនេះ និងរបៀបដែលព្រះជាម្ចាស់បានបំពេញកិច្ចការរបស់ទ្រង់នៅក្នុងសម័យព្រះគុណ កិច្ចការដែលកំពុងធ្វើនៅដំណាក់កាលនេះ - ប្រសិនបើឯងគ្មានចំណេះដឹងហ្មត់ចត់អំពីចំណុចទាំងអស់នេះទេ  នោះឯងនឹងមិនមានអារម្មណ៍ច្បាស់ក្នុងចិត្តនោះទេ ហើយឯងនឹងមិនស្ងប់ក្នុងចិត្តឡើយ។ បន្ទាប់ពីដកពិសោធន៍មួយរយៈមក ប្រសិនបើឯងមិនអាចស្គាល់ការដែលព្រះជាម្ចាស់បានបំពេញ និងគ្រប់ជំហាននៃកិច្ចការរបស់ទ្រង់ទេ ហើយប្រសិនបើឯងបានទទួលចំណេះដឹងជ្រាលជ្រៅអំពីគោលបំណងរបស់ព្រះជាម្ចាស់ក្នុងការថ្លែងព្រះបន្ទូលរបស់ទ្រង់ និងមូលហេតុដែលព្រះបន្ទូលយ៉ាងច្រើនដែលទ្រង់បានថ្លែងនោះមិនទាន់សម្រេចបាន នោះឯងអាចក្លាហាន និងគ្មានការរុញរាក្នុងការបន្តដើរលើផ្លូវខាងមុខ ដោយគ្មានការព្រួយបារម្ភ និងការបន្សុទ្ធ។ ឯងរាល់គ្នាគប្បីមើលថាតើព្រះជាម្ចាស់សម្រេចបានកិច្ចការរបស់ទ្រង់យ៉ាងច្រើនដោយមធ្យោបាយបែបណា។ ទ្រង់ប្រើព្រះបន្ទូលដែលទ្រង់បានមានបន្ទូល ដោយបន្សុទ្ធមនុស្ស និងបំផ្លាស់បំប្រែសញ្ញាណរបស់គេដោយមធ្យោបាយនៃព្រះបន្ទូលជាច្រើនបែបខុសៗគ្នា។ រាល់ទុក្ខវេទនាដែលឯងរាល់គ្នាបានជួបប្រទះ រាល់ការបន្សុទ្ធដែលឯងបានឆ្លងកាត់ ការដោះស្រាយដែលឯងបានទទួលយកនៅក្នុងខ្លួនឯង និងការបំភ្លឺដែលឯងបានឆ្លងកាត់  ទាំងអស់នេះអាចសម្រេចទៅបានតាមរយៈព្រះបន្ទូលដែលព្រះជាម្ចាស់បានមានបន្ទូល។ តើមនុស្សដើរតាមព្រះជាម្ចាស់ដោយសារមូលហេតុអ្វី? មនុស្សដើរតាមដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់! ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺមានអាថ៌កំបាំងយ៉ាងជ្រៅ ហើយថែមទាំងអាច់បណ្ដាលចិត្តមនុស្ស បើកសម្ដែងពីរឿងរ៉ាវដែលកប់ជ្រៅនៅក្នុងនោះ ធ្វើឲ្យគេដឹងពីរឿងរ៉ាវដែលបានកើតឡើងពីអតីតកាល និងអាចឲ្យគេយល់ធ្លុះទៅក្នុងអនាគតបាន។ មនុស្សមួយចំនួនបានឆ្លងកាត់ទុក្ខវេទនា ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយក៏ត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ផងដែរ៖ មានតែពេលនេះទេដែលមនុស្សដើរតាមព្រះជាម្ចាស់។ អ្វីដែលមនុស្សគប្បីធ្វើនៅក្នុងដំណាក់កាលនេះ គឺទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមិនថាគេត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ ឬស្ថិតក្រោមការបន្សុទ្ធនោះទេ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាកូនសោ។ នេះគឺជាកិច្ចការរបស់ព្រះជាម្ចាស់ ហើយនេះគឺជានិមិត្តដែលមនុស្សគប្បីត្រូវដឹងក្នុងពេលសព្វថ្ងៃនេះ។

តើព្រះជាម្ចាស់ធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ដោយរបៀបណា? តើនិស្ស័យរបស់ព្រះជាម្ចាស់គឺជាអ្វីដែរ? តើមានអ្វីខ្លះនៅក្នុងនិស្ស័យរបស់ទ្រង់? ដើម្បីបញ្ជាក់អំពីចំណុចនេះ៖ មនុស្សហៅវាថាជាការផ្សាយព្រះនាមរបស់ព្រះជាម្ចាស់ មនុស្សហៅវាថាជាការធ្វើបន្ទាល់អំពីព្រះម្ចាស់ ហើយមនុស្សហៅវាថាជាការអួតសរសើរអំពីព្រះជាម្ចាស់។ ផ្អែកតាមមូលដ្ឋានគ្រឹះនៃការស្គាល់ព្រះជាម្ចាស់ មនុស្សនឹងត្រូវបានបំផ្លាស់បំប្រែនៅក្នុងនិស្ស័យជីវិតរបស់ពួកគេនៅពេលចុងក្រោយ។ កាលណាមនុស្សឆ្លងកាត់ការប្រឈមនឹងការដោះស្រាយបញ្ហា និងការបន្សុទ្ធ ពេលនោះមនុស្សនឹងកាន់តែរឹងមាំ។ នៅពេលណាដែលកិច្ចការរបស់ព្រះជាម្ចាស់កាន់តែមានច្រើនជំហានទៅៗ ពេលនោះមនុស្សនឹងត្រូវធ្វើឲ្យបានគ្រប់លក្ខណ៍កាន់តែច្រើនទៅៗ។ សព្វថ្ងៃនេះ តាមបទពិសោធន៍របស់មនុស្ស គ្រប់ជំហាននីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ វាយប្រហារទៅលើសញ្ញាណរបស់គេ ហើយលើសពីប្រាជ្ញារបស់មនុស្ស និងហួសពីការរំពឹងទុករបស់គេ។ ព្រះជាម្ចាស់ប្រទានអ្វីគ្រប់យ៉ាងដែលមនុស្សត្រូវការ និងគ្រប់ទិដ្ឋភាពដែលមានលក្ខណៈខុសគ្នាជាមួយសញ្ញាណនេះ។ ព្រះជាម្ចាស់ ថ្លែងព្រះបន្ទូលរបស់ទ្រង់នៅពេលដែលឯងចុះខ្សោយ។ មានតែពេលនេះទេដែលទ្រង់អាចទំនុកបម្រុងជីវិតរបស់ឯងបាន។ តាមរយៈការវាយប្រហារលើសញ្ញាណរបស់ឯង ទ្រង់ធ្វើឲ្យឯងទទួលយកនូវការប្រឈមមុខជាមួយព្រះជាម្ចាស់។ មានតាមរបៀបនេះទេ ដែលឯងអាចឲ្យខ្លួនឯងចាកផុតពីសេចក្តីខូចអាក្រក់របស់ខ្លួនបាន។ សព្វថ្ងៃនេះ ក្នុងទិដ្ឋភាពមួយ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ធ្វើការនៅក្នុងលក្ខណៈជាព្រះ ហើយក្នុងទិដ្ឋភាពមួយទៀត ទ្រង់បំពេញកិច្ចការក្នុងលក្ខណៈជាមនុស្សធម្មតា។ នៅពេលឯងមិនអាចបដិសេធកិច្ចការណាមួយរបស់ព្រះជាម្ចាស់ នៅពេលឯងអាចចុះចូលបានមិនថាព្រះជាម្ចាស់មានបន្ទូលពីអ្វី ឬធ្វើអ្វីនៅក្នុងលក្ខណៈជាមនុស្សនៅពេលឯងអាចចុះចូល និងអាចយល់បាន មិនថាលក្ខណៈធម្មតាបែបណាដែលទ្រង់មានជាក់ស្ដែងនោះទេ ហើយនៅពេលដែលឯងបានទទួលបទពិសោធន៍ជាក់ស្ដែង នៅពេលនោះឯងនឹងអាចប្រាកដថា ទ្រង់គឺជាព្រះជាម្ចាស់ ពេលនោះឯងនឹងឈប់បង្កើតសញ្ញាណផ្សេងៗ ហើយពេលនោះឯងនឹងអាចដើរតាមទ្រង់រហូតដល់ទីបញ្ចប់បាន។ កិច្ចការរបស់ព្រះជាម្ចាស់ គឺមានប្រាជ្ញាញាណ ហើយទ្រង់ជ្រាបថាមនុស្សអាចប្រកាន់បានខ្ជាប់ខ្ជួនក្នុងការធ្វើបន្ទាល់អំពីទ្រង់បានដោយរបៀបណា។ ទ្រង់ជ្រាបថាចំណុចខ្សោយរបស់មនុស្សនៅត្រង់ណា ហើយព្រះបន្ទូលដែលទ្រង់ថ្លែងនោះ នឹងវាយប្រហារចំចំណុចខ្សោយរបស់គេ ប៉ុន្តែទ្រង់ក៏ប្រើបន្ទូលដ៏អស្ចារ្យ និងប្រកបដោយប្រាជ្ញារបស់ទ្រង់ ដើម្បីរក្សាជំហរក្នុងការធ្វើទីបន្ទាល់អំពីទ្រង់។ ទាំងអស់នេះ គឺជាការការអស្ចាររបស់ព្រះជាម្ចាស់។ កិច្ចការដែលព្រះជាម្ចាស់ធ្វើ គឺហួសពីប្រាជ្ញារបស់មនុស្សអាចនឹកស្រមៃដល់។ ក្នុងលក្ខណៈជាសាច់ឈាម អ្វីដែលធ្វើឲ្យមនុស្សខូចអាក្រក់ និងអ្វីដែលធ្វើឲ្យមនុស្សមានខ្លឹមសារ - អ្វីទាំងអស់នេះ ត្រូវបើកសម្ដែងដោយការជំនុំជម្រះរបស់ព្រះជាម្ចាស់ ដែលមនុស្សគ្មានកន្លែងណាត្រូវលាក់បាំងពីសេចក្តីអាម៉ាស់របស់គេឡើយ។

ព្រះជាម្ចាស់ធ្វើកិច្ចការជំនុំជម្រះ និងការកាត់ទោស ដើម្បីឲ្យមនុស្សអាចទទួលបានចំណេះដឹងអំពីទ្រង់ និងដើម្បីជាប្រយោជន៍ដល់ការធ្វើទីបន្ទាល់របស់ទ្រង់។ បើគ្មានការជំនុំជម្រះរបស់ទ្រង់ចំពោះនិស្ស័យខូចអាក្រក់របស់មនុស្សទេ មនុស្សអាចនឹងមិនដឹងអំពីនិស្ស័យសុចរិតរបស់ទ្រង់ដែលមិនលើកលែងចំពោះការរំលងនោះឡើយ  ហើយមនុស្សក៏មិនអាចកែប្រែចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់ឲ្យទៅជាថ្មីបានដែរ។ សម្រាប់ជាប្រយោជន៍ដល់ការធ្វើទីបន្ទាល់របស់ទ្រង់ និងការគ្រប់គ្រងរបស់ទ្រង់ ទ្រង់ធ្វើឲ្យភាពទាំងស្រុងរបស់ទ្រង់ដឹងសុះសាយជាសាធារណៈ ដើម្បីឲ្យមនុស្សអាចមានចំណេះដឹងអំពីព្រះជាម្ចាស់តាមរយៈការលេចមករបស់ទ្រង់ជាសាធារណៈ ដើម្បីឲ្យគេទទួលបានការបំផ្លាស់បំប្រែនិស្ស័យរបស់គេ និងដើម្បីធ្វើទីបន្ទាល់អំពីទ្រង់ឲ្យលាន់ឮកងរំពង។ ការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស គឺសម្រេចទៅបានតាមរយៈកិច្ចការជាច្រើនប្រភេទខុសៗគ្នា។ បើគ្មានការផ្លាស់ប្រែនិស្ស័យរបស់គេទេ មនុស្សនឹងមិនអាចធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ និងធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។ ការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស បញ្ជាក់ថា មនុស្សត្រូវបានដោះលែងឲ្យមានសេរីភាពពីបាវបម្រើរបស់សាតាំង និងពីឥទ្ធិពលនៃភាពងងឹត និងបានក្លាយជាគំរូ និងជាសំណាកដ៏ពិតប្រាកដនៃកិច្ចការរបស់ព្រះជាម្ចាស់ ជាស្មរបន្ទាល់របស់ព្រះជាម្ចាស់ និងជាមនុស្សម្នាក់ដែលធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ សព្វថ្ងៃនេះ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស បានមកបំពេញកិច្ចការរបស់ទ្រង់នៅលើផែនដី ហើយទ្រង់តម្រូវឲ្យមនុស្សមានចំណេះដឹងអំពីទ្រង់ ស្ដាប់បង្គាប់ទ្រង់ ធ្វើទីបន្ទាល់អំពីទ្រង់ ស្គាល់ពីកិច្ចការជាក់ស្ដែង និងកិច្ចការធម្មតារបស់ទ្រង់ ស្ដាប់តាមគ្រប់ព្រះបន្ទូល និងកិច្ចការរបស់ទ្រង់ ដែលមិនដូចគ្នាទៅនឹងសញ្ញាណរបស់មនុស្សឡើយ និងដើម្បីធ្វើទីបន្ទាល់អំពីកិច្ចការដែលទ្រង់ធ្វើដើម្បីប្រោសលោះមនុស្ស ក៏ដូចជាទង្វើដែលទ្រង់បានធ្វើដើម្បីបង្ក្រាបមនុស្ស។ អស់អ្នកណាដែលធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ ត្រូវមានចំណេះដឹងអំពីព្រះជាម្ចាស់។ មានតែទីបន្ទាល់បែបនេះទេដែលមានលក្ខណៈសុក្រឹត និងពិតប្រាកដ ហើយមានតែការធ្វើទីបន្ទាល់បែបនេះទេដែលអាចធ្វើឲ្យសាតាំងអាម៉ាស់មុខបាន។ ព្រះជាម្ចាស់ប្រើអស់អ្នកណាដែលបានមកស្គាល់ទ្រង់តាមរយៈការឆ្លងកាត់ការជំនុំជម្រះ និងការកាត់ទោសរបស់ទ្រង់ ដោយត្រូវប្រឈមមុខ និងត្រូវកាត់ចេញ ដើម្បីធ្វើទីបន្ទាល់អំពីទ្រង់បាន។ ទ្រង់ប្រើអស់អ្នកណាដែលត្រូវសាតាំងធ្វើឲ្យខូចអាក្រក់ ធ្វើទីបន្ទាល់អំពីទ្រង់ ហើយទ្រង់ក៏ប្រើអស់អ្នកណាដែលត្រូវបានបំផ្លាស់បំប្រែនិស្ស័យ និងអ្នកដែលទទួលបានព្រះពររបស់ទ្រង់ដើម្បីធ្វើទីបន្ទាល់អំពីទ្រង់។ ទ្រង់មិនត្រូវការឲ្យមនុស្សសរសើរទ្រង់ដោយបបូរមាត់របស់ពួកគេឡើយ ហើយទ្រង់ក៏មិនត្រូវការការសរសើរតម្កើង និងទីបន្ទាល់របស់មនុស្សដែលមានលក្ខណៈដូចសាតាំងដែរ ដែលមនុស្សទាំងនេះមិនត្រូវបានទ្រង់ប្រោសលោះឡើយ។ មានតែអ្នកដែលស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើទីបន្ទាល់អំពីទ្រង់បាន ហើយមានតែអស់អ្នកណាដែលត្រូវបានបំផ្លាស់បំប្រែនិស្ស័យរបស់ពួកគេប៉ុណ្ណោះ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើទីបន្ទាល់អំពីទ្រង់។ ព្រះជាម្ចាស់នឹងមិនអនុញ្ញាតឲ្យមនុស្សនាំយកសេចក្តីអាម៉ាស់មកដាក់លើព្រះនាមទ្រង់ដោយចេតនាបានឡើយ។

កំណត់ចំណាំ៖

a. អត្ថបទដើមសរសេរថា “កិច្ចការនៃការស្គាល់ព្រះជាម្ចាស់”។

ខាង​ដើម៖ ការ​ជជែក​ដោយ​សង្ខេប​អំពី ​«​រាជ្យ​​មួយ​ពាន់​ឆ្នាំ​​បាន​មក​ដល់​»

បន្ទាប់៖ របៀបដែលពេត្រុសចាប់ផ្ដើមស្គាល់ព្រះយេស៊ូវ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់លោកពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា “ការល្បងល”...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ