ការ​ជជែក​ដោយ​សង្ខេប​អំពី ​«​រាជ្យ​​មួយ​ពាន់​ឆ្នាំ​​បាន​មក​ដល់​»

តើ​ឯង​រាល់​គ្នា​គិត​អ្វី​ខ្លះ​អំពីទស្សនៈ​វិស័យ​នៃ​រាជ្យ​មួយ​ពាន់​ឆ្នាំ​? មនុស្ស​ខ្លះ​គិត​ពី​វា​ខ្លាំង​ណាស់ ហើយ​ពួក​គេ​និយាយ​ថា «​រាជ្យ​មួយ​ពាន់​ឆ្នាំនឹង​គង់​វង្ស​​មួយ​ពាន់​ឆ្នាំនៅ​លើ​ផែនដី ដូច្នេះ បើ​សមាជិក​ក្រុម​ជំនុំចាស់ៗដែល​មិន​ទាន់​រៀបការ តើ​ពួក​គេ​ត្រូវ​រៀបការ​ឬ​? គ្រួសារ​របស់​ខ្ញុំ​មិន​មាន​ប្រាក់ តើ​ខ្ញុំ​គួរ​ចាប់​ផ្ដើម​រក​ប្រាក់​ឬ​?...» អ្វី​ទៅ​ជា​រាជ្យ​មួយ​ពាន់​ឆ្នាំ​? តើ​ឯង​រាល់​គ្នា​ដឹង​ឬ​ទេ​? មនុស្ស​ឆោត​ល្ងង់ ​ហើយ​​រង​នូវ​ការ​ឈឺ​ចាប់​យ៉ាង​​ខ្លាំង​​មួយ​។ ការ​ពិត​ទៅ រាជ្យ​មួយ​ពាន់​ឆ្នាំ មិន​ទាន់​បាន​មក​ដល់​ជា​ផ្លូវការ​នៅ​ឡើយ​ទេ​។ អំឡុង​ពេល​នៃ​ដំណាក់កាលដែលធ្វើ​ឲ្យ​មនុស្ស​បាន​គ្រប់​លក្ខណ៍ រាជ្យ​មួយ​ពាន់​ឆ្នាំ គឺ​គ្រាន់​តែ​ជា​កូន​បក្សី​ទើប​រៀន​ហើរ​ប៉ុណ្ណោះ ហើយនៅ​វេលា​ដែល​រាជ្យ​មួយ​ពាន់​ឆ្នាំ​ត្រូវ​បាន​ប្រកាស​ដោយ​ព្រះជា​ម្ចាស់ មនុស្ស​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​គ្រប់​លក្ខណ៍​​។ ពី​មុន​មក មាន​គេ​និយាយ​ថា មនុស្ស​នឹង​បាន​ដូចជា​ពួក​បរិសុទ្ធ ហើយ​ឈរ​យ៉ាង​​រឹង​មាំក្នុង​ស្រុកស៊ីនីម​។ ទាល់​តែ​ពេលដែល​មនុស្ស​ត្រូវ​បាន​ធ្វើ​ឲ្យ​គ្រប់​លក្ខណ៍ (ពេលដែល​ពួក​គេ​បាន​ក្លាយ​ជា​ពួក​បរិសុទ្ធ ដែល​ត្រូវ​បាន​ប្រកាស​ដោយ​ព្រះជា​ម្ចាស់​) ទើប​រាជ្យ​មួយ​ពាន់​ឆ្នាំ​​មក​ដល់​។ នៅពេលដែល​​ព្រះជាម្ចាស់​​ធ្វើ​ឲ្យ​មនុស្ស​បាន​គ្រប់​លក្ខណ៍ ទ្រង់​ធ្វើ​ឲ្យ​ពួក​គេ​បាន​បរិសុទ្ធ​ ហើយ​កាល​ណា​ពួក​គេ​បាន​បរិសុទ្ធ​ប៉ុនណា​ នោះ​ពួក​គេ​ក៏​ត្រូវ​បាន​ធ្វើ​ឲ្យ​គ្រប់លក្ខណ៍​ដោយ​ព្រះជា​ម្ចាស់​ច្រើន​ប៉ុណ្ណោះ​ដែរ​។ ពេល​ភាព​មិន​បរិសុទ្ធ​ ការ​បះបោរ ការ​ប្រឆាំង និង​រឿងនានា​ខាង​សាច់​ឈាម​ក្នុង​ខ្លួន​ឯង​រាល់​គ្នា ត្រូវ​បាន​បណ្ដេញ​ចេញ​អស់​ទៅ ពេល​នោះ​ឯង​ត្រូវ​បាន​ធ្វើ​ឲ្យ​បរិសុទ្ធ​ហើយ នោះ​ឯង​រាល់​គ្នា​នឹងទទួល​បានក្ដី​ស្រឡាញ់ពី​ព្រះជា​ម្ចាស់ (​អាច​និយាយ​ម្យ៉ាង​ទៀត​ថា ឯង​នឹង​ក្លាយ​ជា​ពួក​បរិសុទ្ធ​) នៅពេលដែល​ព្រះ​ជា​ម្ចាស់​ធ្វើឲ្យ​ឯង​បាន​បរិសុទ្ធ​ និង​ក្លាយ​ជា​​មនុស្ស​បរិសុទ្ធ​ម្នាក់ នោះឯង​នឹង​បាន​ឋិត​នៅ​ក្នុង​រាជ្យ​មួយ​ពាន់​ឆ្នាំ​។ ឥឡូវ​នេះ ជា​យុគ​​សម័យ​នៃ​នគរ​ព្រះ។ ក្នុង​​យុគ​សម័យ​នៃ​រាជ្យ​មួយ​ពាន់​ឆ្នាំ មនុស្ស​នឹង​អាស្រ័យ​លើព្រះ​បន្ទូល​របស់ព្រះ​ជាម្ចាស់ដើម្បី​មាន​ជីវិត​រស់​នៅ ហើយ​សាសន៍​ទាំងអស់​នឹង​មក​នៅ​ក្រោម​ព្រះ​នាមរបស់​ព្រះជាម្ចាស់​ ហើយ​មនុស្ស​ទាំងអស់​នឹង​ចូល​មក​អានព្រះ​បន្ទូល​របស់​ព្រះជា​ម្ចាស់​។ នៅ​គ្រា​នោះ មនុស្ស​ខ្លះ​នឹង​ទូរស័ព្ទ ខ្លះ​នឹង​ផ្ញើ​ទូរសារ... ពួកគេ​នឹង​ប្រើ​មធ្យោបាយ​គ្រប់​យ៉ាង​ដើម្បី​​ទទួលបានព្រះ​បន្ទូល​របស់​ព្រះជា​ម្ចាស់ ហើយ​ឯង​រាល់​គ្នា​ក៏​អ៊ីចឹង​ដែរ នឹង​មក​ក្រោយ​បន្ទូល​របស់​ព្រះជា​ម្ចាស់​។ ទាំងអស់​នេះ ជា​អ្វី​ដែល​កើត​ឡើង​បន្ទាប់​ពី​មនុស្ស​ត្រូវ​បាន​ធ្វើ​ឲ្យ​គ្រប់​លក្ខណ៍​​។ នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​ត្រូវ​បាន​ធ្វើ​ឲ្យ​គ្រប់​លក្ខណ៍ ត្រូវ​បាន​បន្សុទ្ធ ត្រូវ​បាន​បំភ្លឺ និង​ត្រូវ​បាន​បង្ហាញ​ផ្លូវ​តាម​រយៈ​​ព្រះបន្ទូល នេះ​ជា​​យុគ​សម័យ​នៃ​នគរ​ព្រះ​​ ជា​ដំណាក់​កាល​នៃ​មនុស្ស​ដែល​ត្រូវ​បាន​ធ្វើ​ឲ្យ​បរិសុទ្ធ ហើយ​វា​មិន​​ជាប់​ទាក់ទង​នឹង​សម័យ​រាជ្យ​មួយ​ពាន់​ឆ្នាំ​ទេ​។ កំឡុង​ពេល​នៃ​រាជ្យ​មួយ​ពាន់​ឆ្នាំ មនុស្ស​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​គ្រប់​លក្ខណ៍​រួច​ជា​ស្រេច​ ហើយ​និស្ស័យ​ពុក​រលួយ​​នានា​នៅ​ក្នុង​ខ្លួន​ពួក​គេ​នឹង​ត្រូវ​បាន​បន្សុទ្ធ​។ នៅ​គ្រា​នោះ ព្រះបន្ទូល​ដែល​​ចេញ​មក​ពី​ព្រះជាម្ចាស់ នឹង​បង្ហាញ​ផ្លូវ​មនុស្ស​មួយ​ជំហាន​ម្ដង​ៗ​ ហើយនឹង​បើក​ឲ្យ​ឃើញ​នូវ​អាថ៌កំបាំង​នៃ​កិច្ចការ​របស់​ព្រះ​ជាម្ចាស់ពី​គ្រា​នៃ​ការ​បង្កបង្កើត​រហូត​មក​ដល់​សព្វ​ថ្ងៃ​ ហើយ​ព្រះបន្ទូល​ទាំង​ឡាយ​របស់​ទ្រង់នឹង​ប្រាប់​មនុស្ស​ពី​កិច្ចការ​របស់​ព្រះ​ជាម្ចាស់ក្នុង​គ្រប់​សម័យ និង រៀង​រាល់​​​ថ្ងៃ ពី​របៀប​ដែល​ទ្រង់​បង្ហាញ​ផ្លូវ​មនុស្ស ពី​កិច្ចការ​ដែល​ទ្រង់​ធ្វើ​ក្នុង​ពិភព​ខាង​វិញ្ញាណ ហើយ​នឹង​ប្រាប់​ពួក​គេ​ពី​ថាមវន្ត​នៃ​ពិភព​ខាង​វិញ្ញាណ​។ ទាល់​តែ​ដល់​ពេល​នោះ ទើប​វា​នឹង​ក្លាយ​ជា​សម័យ​នៃ​ព្រះ​បន្ទូល​ពិត​ៗ​ ឥឡូវ​នេះ​វា​ត្រឹម​តែឋិត​នៅ​ក្នុង​សភាព​ជា​កូន​បក្សី​ទើប​រៀន​ហើរ​ប៉ុណ្ណោះ​។ បើ​មនុស្ស​មិន​ត្រូវ​បាន​ធ្វើ​ឲ្យ​​គ្រប់​លក្ខណ៍ ​និង​បរិសុទ្ធ​ទេ នោះពួក​គេ​នឹង​គ្មាន​ផ្លូវ​អាច​រស់​នៅ​បាន​មួយ​ពាន់​ឆ្នាំ​នៅលើ​ផែនដី​ដែរ ហើយ​សាច់​ឈាម​ពួកគេ​នឹង​រលួយ​​ទៅ​​ដោយ​ជៀស​មិន​ផុត តែបើ​មនុស្ស​ត្រូវ​បាន​បន្សុទ្ធ​ផ្នែក​ខាង​ក្នុង ហើយ​ពួកគេ​លែង​ជា​របស់​ផង​សាតាំង និង​របស់​ផង​សាច់​ឈាម នោះ​ពួកគេ​នឹង​បន្ត​រស់នៅ​លើ​ផែនដីត​ទៅ​ទៀ។ ក្នុង​ដំណាក់​កាល​នេះ ឯង​នៅ​តែ​ឆោត​ល្ងង់ ហើយ​រឿង​ទាំងអស់​ដែល​ឯង​រាល់​គ្នា​ជួប នោះ​គឺ​ការ​ស្រឡាញ់​ព្រះជា​ម្ចាស់ និង​ការ​ធ្វើ​ទី​បន្ទាល់​ពី​ទ្រង់ នៅ​រាល់​ថ្ងៃ​ដែល​ឯង​រស់​នៅ​លើ​ផែនដី​នោះ​។

«​រាជ្យ​មួយ​ពាន់​ឆ្នាំ​បាន​មកដល់​ហើយ​» គឺជា​​ទំនាយ​​មួយ ហើយវា​ស្រដៀង​ទៅ​នឹង​ការ​ទាយ​ទុក​មុន​របស់​ហោរា ជា​ការ​ដែលព្រះ​ជាម្ចាស់ទាយ​ទុក​មុន​ពី​អ្វី​ដែល​នឹង​កើត​ឡើង​នា​ពេល​អនាគត​។ ព្រះបន្ទូល​​នានា​ដែល​ព្រះ​ជា​ម្ចាស់មាន​បន្ទូល​ក្នុង​ពេល​អនាគត និង​​ព្រះ​បន្ទូល​នានា​ដែល​ទ្រង់​មាន​បន្ទូល​នៅ​​សព្វ​ថ្ងៃនេះ មិន​ដូច​គ្នា​ទេ​៖ ព្រះបន្ទូល​ក្នុង​ពេល​អនាគត នឹង​បង្ហាញ​ផ្លូវ​ពី​​យុគ​សម័យ​នោះ ខណៈ​ដែល​ព្រះ​បន្ទូល​នានា​​ដែល​ទ្រង់​មាន​បន្ទូល​នៅ​សព្វ​ថ្ងៃ​ ធ្វើ​ឲ្យ​មនុស្ស​បាន​គ្រប់​លក្ខណ៍ បន្សុទ្ធ​ពួក​គេ និង​ប្រាស្រ័យ​ទាក់ទង​នឹង​ពួកគេ​។ សម័យ​​ព្រះបន្ទូលក្នុង​ពេល​អនាគត មាន​ភាព​ខុស​គ្នា​នឹង​សម័យ​ព្រះបន្ទូល​នា​ពេល​សព្វ​ថ្ងៃ​។ សព្វ​ថ្ងៃ​នេះ ព្រះបន្ទូល​ទាំង​អស់​​របស់​ព្រះជា​ម្ចាស់ (មិន​ថា​តាម​វិធី​ណា​ដែល​ទ្រង់​មាន​បន្ទូល​នោះ​ទេ​) គឺសុទ្ធតែ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​បាន​គ្រប់​លក្ខណ៍ ដើម្បី​បន្សុទ្ធ​នូវ​អ្វី​ដែល​កខ្វក់​ក្នុង​ខ្លួន​ពួក​គេ ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​បាន​បរិសុទ្ធ​ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​បាន​សុចរិត​នៅ​ចំពោះ​ព្រះ​ភ័ក្ត្រ​​របស់ព្រះជា​ម្ចាស់​។ ព្រះ​បន្ទូល​នៅ​សព្វ​ថ្ងៃ​នេះ និង​​ព្រះ​បន្ទូល​នៅ​ពេល​អនាគត ជា​រឿង​ពីរ​ផ្សេង​គ្នា​។ ព្រះ​បន្ទូល​ក្នុងយុគសម័យ​នៃនគរព្រះ គឺ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ចូល​ទៅ​ក្នុង​ការ​ហ្វឹក​ហាត់​ទាំង​ឡាយ ដើម្បី​​នាំ​មនុស្ស​ទៅ​កាន់​គន្លង​ត្រឹមត្រូវ​ក្នុង​រឿង​គ្រប់​យ៉ាង ដើម្បី​បណ្ដេញ​នូវ​អ្វី​​ទាំង​អស់ ដែល​មិន​បរិសុទ្ធ​ក្នុង​ខ្លួន​ពួក​គេ​។ នេះ​ជា​អ្វី​ដែល​ព្រះជាម្ចាស់​ធ្វើ​ក្នុង​​សម័យ​នេះ​។ ទ្រង់​បង្កើត​​មូលដ្ឋាន​មួយ​នៃព្រះ​បន្ទូល​របស់​ទ្រង់​ក្នុង​មនុស្ស​គ្រប់​រូប ទ្រង់​ធ្វើ​ឲ្យ​ព្រះបន្ទូល​ទ្រង់​ក្លាយ​ជា​​ជីវិត​នៃ​មនុស្ស​គ្រប់​រូប ហើយ​ទ្រង់​ប្រើ​ព្រះបន្ទូល​របស់​ទ្រង់ ដើម្បី​បំភ្លឺ​ និង​បង្ហាញ​ផ្លូវ​ដល់​ពួក​​គេ​ជាប់​ជានិច្ច​​នៅ​ក្នុង​ដួង​ចិត្ត​។ ហើយ​ពេល​ដែល​ពួកគេ​មិន​ខ្វាយ​ខ្វល់​នឹង​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ ព្រះបន្ទូល​របស់​ទ្រង់​នឹង​នៅ​ក្នុង​ខ្លួន​របស់​ពួក​គេ ដើម្បី​ស្ដី​បន្ទោស​ និង​អប់​រំ​ពួកគេ​។ ព្រះបន្ទូលនានា​​នៅ​សព្វ​ថ្ងៃ គួរ​តែ​ជា​ជីវិត​របស់​មនុស្ស ព្រះបន្ទូល​ទាំង​នោះ​ផ្ដល់​ដោយ​ផ្ទាល់​នូវ​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​មនុស្ស​ត្រូវ​ការ គ្រប់​យ៉ាង​ដែល​ឯង​ខ្វះ​នៅ​ក្នុង​ខ្លួន ត្រូវ​បាន​ផ្ដល់​មក​ដោយ​ព្រះ​បន្ទូល ហើយ​អស់​អ្នក​ដែល​ទទួល​យក​​ព្រះ​បន្ទូល​ ទទួល​បាន​ការ​បំភ្លឺ​ដោយ​ការ​ទទួល​ទាន​និង​ផឹកបន្ទូល​របស់​ទ្រង់​។ ព្រះ​បន្ទូល​នានា​ក្នុង​ពេល​អនាគត បង្ហាញ​ផ្លូវ​ដល់​មនុស្ស​ទូទាំង​សកលលោក​នេះ ហើយសព្វ​ថ្ងៃ​ ពាក្យ​​ទាំង​នេះត្រូវ​បាន​និយាយ​ឡើង​តែ​ក្នុង​ប្រទេស​ចិន​ប៉ុណ្ណោះ ហើយ​ពួក​វា​មិន​តំណាង​ឲ្យ​ពាក្យ​ទាំង​ឡាយ​ដែល​ត្រូវ​បាន​និយាយ​ទៅ​ទូទាំង​សកលលោក​នោះ​ទេ​។ ព្រះ​ជា​ម្ចាស់​នឹង​មាន​បន្ទូល​ទៅ​កាន់​សកលលោក​ទាំង​មូល នៅ​ពេល​ដែលរាជ្យ​មួយ​ពាន់​ឆ្នាំ​មក​ដល់​ប៉ុណ្ណោះ។ ចូរ​ដឹង​ថា ព្រះ​បន្ទូល​នៅ​សព្វ​ថ្ងៃ គឺ​សុទ្ធ​តែ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​បាន​គ្រប់​លក្ខណ៍ ព្រះ​បន្ទូល​ដែល​ព្រះ​ជា​ម្ចាស់បាន​មាន​បន្ទូលក្នុងអំឡុង​ពេលនៃ​ដំណាក់​កាល​នេះ​នេះ គឺ​សុទ្ធ​តែ​ដើម្បី​បំពេញ​តម្រូវ​ការ​របស់​មនុស្ស មិន​មែន​ដើម្បី​អនុញ្ញាត​ឲ្យ​ឯង​ដឹង​ពី​រឿង​អាថ៌កំបាំង​នានា ឬ​ពី​ការ​អស្ចារ្យ​​នានា​របស់ព្រះជា​ម្ចាស់​នោះ​ទេ​។ ការ​ដែល​ទ្រង់​មាន​បន្ទូល​តាម​រយៈ​​មធ្យោបាយ​ជា​ច្រើន​នោះ គឺ​ដើម្បី​ផ្គត់ផ្គង់​​តាម​តម្រូវ​ការ​របស់​មនុស្ស​។ សម័យ​រាជ្យ​មួយ​ពាន់​ឆ្នាំ មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ (រាជ្យ​មួយ​ពាន់​ឆ្នាំ ដែល​ត្រូវ​បាន​និយាយ​មក​នេះ ជា​ថ្ងៃ​​នៃ​សិរី​ល្អ​របស់​ព្រះ​ជាម្ចាស់)​។ បន្ទាប់​​ពី​​កិច្ចការ​របស់​ព្រះ​យេស៊ូវ ក្នុង​ស្រុក​យូដា​​ត្រូវ​បាន​បញ្ចប់ ព្រះ​ជា​ម្ចាស់បាន​ផ្លាស់​ប្ដូរ​កិច្ចការ​របស់​ទ្រង់​មក​កាន់ចិន​ដី​គោក​វិញ ហើយ​បាន​បង្កើត​ផែនការ​មួយ​ទៀត​​។ ទ្រង់​ធ្វើ​ការ​មួយ​ផ្នែក​ទៀត​នៃ​កិច្ចការ​របស់​ទ្រង់​ក្នុង​ខ្លួន​ឯង​រាល់​គ្នា ទ្រង់​ធ្វើ​កិច្ចការ​នៃ​ការ​ធ្វើ​ឲ្យ​មនុស្ស​បាន​គ្រប់​លក្ខណ៍​ដោយ​ប្រើ​ព្រះ​បន្ទូល ហើយ​ទ្រង់​ប្រើ​ព្រះបន្ទូល​នានា​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ទទួល​រង​នូវ​ការ​ឈឺ​ចាប់យ៉ាង​ខ្លាំង ​ក៏​ដូចជា​ទទួល​បាន​នូវ​ព្រះ​គុណយ៉ាង​ច្រើន​ដូច​គ្នា​ដែរ​។ ដំណាក់​កាល​​នៃ​កិច្ចការ​នេះនឹង​បង្កើត​នូវ​​អ្នក​មានជ័យ​ជម្នះ​​មួយ​ក្រុម​នេះ ពួក​គេ​នឹង​មាន​លទ្ធភាព​ធ្វើ​ទី​បន្ទាល់​ពី​​ទង្វើ​របស់​ទ្រង់ ពួក​គេ​នឹង​មាន​លទ្ធភាព​រស់​នៅ​តាម​ភាព​ជាក់​ស្ដែង​ ហើយ​តាម​ការ​ពិត​ទៅ ពួកគេ​នឹង​​ធ្វើ​ឲ្យ​ទ្រង់​សព្វ​ព្រះហឫទ័យ ហើយ​មាន​ភក្ដី​ភាព​ចំពោះ​ទ្រង់​រហូត​ដល់​ស្លាប់ ហើយ​​តាម​រយៈ​វិធី​នេះ ព្រះជាម្ចាស់​នឹង​ទទួល​បាន​ការ​តម្កើង​។ ពេល​ព្រះជាម្ចាស់​ត្រូវ​បាន​តម្កើង​ ដែល​មាន​ន័យ​ថាពេល​ទ្រង់​ធ្វើ​ឲ្យ​​មនុស្ស​មួយ​ក្រុម​នេះ​បាន​គ្រប់​លក្ខណ៍​រួច​ហើយ នោះ​នឹង​ដល់សម័យ​រាជ្យ​មួយ​ពាន់​ឆ្នាំ​ហើយ​។

ព្រះ​យេស៊ូវ​បានគង់​នៅ​លើ​ផែនដី​អស់​រយៈ​ពេលសាម​សិប​​​បី​ឆ្នាំកន្លះ ទ្រង់​បាន​យាងមក​ធ្វើ​កិច្ចការ​នៃ​ការជាប់​ឆ្កាង ហើយ​តា​ម​រយៈ​ការជាប់​ឆ្កាង ព្រះ​ជា​ម្ចាស់បាន​ទទួលនូវ​សិរី​ល្អ​មួយ​ចំណែក​របស់​ទ្រង់។ នៅពេលដែល​ព្រះ​ជាម្ចាស់បាន​ត្រលប់​មក​ជា​សាច់ឈាម ទ្រង់​អាចបន្ទាប​ព្រះ​អង្គ​ទ្រង់ និង​លាក់​កំបាំង ហើយ​អាច​ទ្រាំទ្រ​នឹង​ការ​រង​ទុក្ខ​យ៉ាង​ធ្ងន់​ធ្ងរ​។ បើ​ទោះជា​ទ្រង់ជា​ព្រះជា​ម្ចាស់​ ក៏​​ទ្រង់​នៅ​តែ​​អត់ទ្រាំ​នឹង​ការ​សើច​ចំអក​ និង​ការ​ប្រមាថ​ទាំង​ឡាយ​ ហើយ​ទ្រង់​បាន​អត់ទ្រាំ​នឹង​ការ​ឈឺចាប់​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ការ​ដែល​ត្រូវ​គេ​ដំ​ដោយ​ដែក​គោល​ភ្ជាប់​នឹង​ឈើ​ឆ្កាង ដើម្បី​បំពេញ​កិច្ចការ​នៃ​ការ​​ប្រោសលោះ​។ បន្ទាប់​ពី​ដំណាក់កាល​​នៃ​កិច្ចការ​នេះ​ត្រូវ​បញ្ចប់ បើ​ទោះ​ជា​មនុស្ស​បាន​ឃើញ​ថា​ព្រះជា​ម្ចាស់​បាន​ទទួល​នូវ​សិរី​ល្អ​ដ៏​​អស្ចារ្យ​របស់​ទ្រង់ រឿង​នេះ​មិន​មែន​ជា​សិរី​ល្អ​ទាំង​ស្រុង​របស់​ទ្រង់​ទេ វា​គ្រាន់​តែ​ជា​​សិរី​ល្អ​​មួយ​ចំណែក​របស់​ទ្រង់​ ដែល​ទ្រង់​បាន​ទទួល​ពី​ព្រះ​យេស៊ូវប៉ុណ្ណោះ​។ បើ​ទោះ​ជា​ព្រះ​យេស៊ូវ​អាច​ទ្រាំទ្រ​នឹង​ការ​លំបាក​ទាំងឡាយ អាច​បន្ទាប​ព្រះ​អង្គ​ទ្រង់ ​និង​អាច​ត្រូវ​បាន​លាក់​កំបាំង​ អាច​ត្រូវ​បាន​គេ​ឆ្កាង​ដើម្បី​ព្រះជាម្ចាស់ ក៏​ព្រះជា​ម្ចាស់​ទទួល​បាន​ត្រឹម​សិរី​ល្អ​មួយ​ផ្នែក​របស់​ទ្រង់​ប៉ុណ្ណោះ ហើយ​សិរី​ល្អ​របស់​ទ្រង់ ត្រូវ​បាន​ទទួល​នៅ​ក្នុង​ប្រទេសអ៊ីស្រាអែល​។ ព្រះ​ជា​ម្ចាស់នៅ​​មាន​សិរី​ល្អ​មួយ​ផ្នែក​ផ្សេង​ទៀតគឺ៖ ការ​យាង​មក​ផែនដី ដើម្បី​ធ្វើ​កិច្ចការ​ជាក់​ស្ដែង និង​ធ្វើ​ឲ្យ​​មនុស្ស​មួយ​ក្រុម​បាន​គ្រប់​លក្ខណ៍​។ អំឡុង​ដំណាក់​កាល​នៃ​កិច្ចការ​របស់​ព្រះយេស៊ូវ​ ទ្រង់​បាន​ធ្វើ​រឿង​មហស្ចារ្យ​មួយ​ចំនួន តែ​ដំណាក់កាល​​នៃ​កិច្ចការ​​នោះ មិន​មែន​ដើម្បី​តែ​សម្ដែងទីសម្គាល់ ​និង​រឿង​អស្ចារ្យ​នោះទេ។ ជា​បឋម​ គឺដើម្បីបង្ហាញ​ថា ព្រះ​យេស៊ូវ​អាច​រង​ទុក្ខ ហើយ​ត្រូវ​បាន​ឆ្កាង​ដើម្បី​​ព្រះជាម្ចាស់ ដែលបង្ហាញ​ថា ព្រះ​យេស៊ូវ​អាច​រង​​នូវ​ការ​ឈឺចាប់​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​ទ្រង់​បាន​ស្រឡាញ់​ព្រះ​ជា​ម្ចាស់ និង​បង្ហាញ​ថា បើ​ទោះ​ជា​ព្រះ​ជា​ម្ចាស់បាន​បោះបង់​ទ្រង់ ក៏​ទ្រង់​នៅ​តែ​ស្ម័គ្រ​លះបង់​ព្រះ​ជន្ម​របស់​ទ្រង់​​ទៅ​តាម​ព្រះហឫទ័យរបស់​ព្រះជា​ម្ចាស់​ដែរ​។ បន្ទាប់​ពី​ព្រះ​ជា​ម្ចាស់បាន​បំពេញ​កិច្ចការ​របស់​ទ្រង់នៅ​ក្នុង​ប្រទេសអ៊ីស្រាអែល ​ហើយ​ព្រះយេស៊ូវ​ត្រូវ​បាន​ដំ​នឹង​ដែកគោល​ភ្ជាប់​ឈើ​ឆ្កាង ព្រះជា​ម្ចាស់​ត្រូវ​បាន​តម្កើងឡើង ហើយ​ព្រះជា​ម្ចាស់​បាន​ធ្វើ​ទី​បន្ទាល់​នៅ​ចំពោះ​មុខ​សាតាំង​។ ឯង​រាល់​គ្នា​មិន​ដឹង ហើយ​ក៏​​មិន​បាន​ឃើញ​ថា​ព្រះជា​ម្ចាស់​បាន​ត្រលប់​ជា​សាច់​ឈាម​ក្នុង​ប្រទេស​ចិន​ដោយ​របៀប​ណា​ ដូច្នេះ តើ​​ឯង​រាល់​គ្នា​អាច​មើល​ឃើញ​ថា​ព្រះជាម្ចាស់​​ត្រូវ​បាន​តម្កើង​ឡើងដោយ​របៀប​ណា​? នៅពេលដែល​ព្រះជា​ម្ចាស់​ធ្វើ​កិច្ចការ​ជា​ច្រើន​នៃ​ការយក​ឈ្នះនៅ​ក្នុង​ឯង​រាល់​គ្នា ហើយ​ឯង​រាល់​គ្នា ឈរ​យ៉ាង​រឹង​មាំ ពេល​នោះ​ដំណាក់កាល​នៃ​កិច្ចការ​របស់​ព្រះជាម្ចាស់​នេះ បាន​ជោគជ័យ​ហើយ ហើយ​នេះ​ជា​ផ្នែក​មួយ​នៃ​សិរី​ល្អ​របស់​ព្រះជាម្ចាស់​។ ឯង​រាល់​គ្នា មើល​ឃើញ​ត្រឹម​រឿង​នេះ​ប៉ុណ្ណោះ ហើយ​ឯង​រាល់​គ្នាមិន​ទាន់​ត្រូវ​បាន​ធ្វើ​ឲ្យ​គ្រប់​លក្ខណ៍​ដោយ​ព្រះជាម្ចាស់​នៅ​ឡើយ​​ទេ ហើយ​ក៏​មិន​ទាន់​ថ្វាយ​ដួងចិត្ត​ឯង​ទាំង​ស្រុង​ទៅកាន់​ព្រះជា​ម្ចាស់​ដែរ​។ ឯង​រាល់​គ្នា​​មិន​ទាន់​បាន​ឃើញ​ទាំងស្រុង​នូវ​សិរី​ល្អ​នេះ ឯង​ត្រឹម​មើល​ឃើញ​ថា ព្រះជា​ម្ចាស់​បាន​យក​ឈ្នះ​ដួងចិត្ត​ឯង​រាល់​គ្នា​ ឃើញ​ថាឯង​រាល់​គ្នាមិន​អាច​ចាកចេញ​ពី​ទ្រង់ ហើយ​នឹង​ដើរតាម​ព្រះជា​ម្ចាស់​រហូត​ដល់​ចុង​បញ្ចប់ឡើយ ហើយ​ដួងចិត្ត​ឯង​នឹង​មិន​ផ្លាស់​ប្ដូរ ហើយ​មើល​ឃើញ​ថា នេះ​ជា​សិរី​ល្អ​របស់​ព្រះជាម្ចាស់​ទេ​។ តើ​ឯង​មើល​ឃើញ​សិរី​ល្អ​របស់​ព្រះ​ជា​ម្ចាស់ក្នុង​អ្វី​ខ្លះ​? ក្នុង​ឥទ្ធិពល​នានា​នៃ​កិច្ចការ​របស់​ទ្រង់​ក្នុង​ខ្លួន​មនុស្ស​។ មនុស្ស​មើល​ឃើញ​ថា ព្រះជា​ម្ចាស់គួរឲ្យ​​ស្រឡាញ់​យ៉ាង​ខ្លាំង ពួក​គេ​មាន​ព្រះជា​ម្ចាស់​ក្នុង​ដួងចិត្ត​ពួក​គេ ហើយ​មិន​ចង់​ចាកចេញ​ពី​ទ្រង់ទេ ហើយ​នេះ​ជា​សិរី​ល្អ​របស់​ព្រះ​ជា​ម្ចាស់។ ពេល​ភាព​រឹងមាំ​នៃ​បងប្អូន​ប្រុសស្រី​ក្នុង​ក្រុម​ជំនុំ​នានា​កើត​មានឡើង ហើយ​ពួកគេ​អាច​ស្រឡាញ់​ព្រះជាម្ចាស់​ចេញ​ពី​ដួងចិត្ត​របស់​ពួកគេ មើល​ឃើញ​ព្រះចេស្ដា​ដ៏​ខ្ពង់ខ្ពស់​នៃ​កិច្ចការ​ដែល​​ព្រះ​ជា​ម្ចាស់បាន​ធ្វើ ព្រះចេស្ដា​ដែល​គ្មាន​អ្វី​ប្រៀប​បាន​នៃព្រះ​បន្ទូល​របស់​ទ្រង់ ពេល​ពួក​គេ​ឃើញ​ថា ព្រះបន្ទូល​របស់​ទ្រង់​មាន​សិទ្ធិ​អំណាច​ និង​ថា​ទ្រង់​អាច​ចាប់​ផ្ដើម​កិច្ចការ​របស់​ទ្រង់​ក្នុង​ទីក្រុងដែលត្រូវ​គេ​បោះ​បង់ចោល​ក្នុង​ប្រទេស​ចិន​ដី​គោក បើ​ទោះ​ជា​មនុស្ស​​មាន​ភាព​ទន់​ខ្សោយ ពេលដួងចិត្ត​ពួកគេ​ឳន​ក្រាប​ចំពោះ​ព្រះ​ភ័ក្ត្រ​របស់ព្រះជា​ម្ចាស់ ហើយ​ពួកគេ​ព្រម​ទទួល​ព្រះបន្ទូលរបស់​ព្រះជា​ម្ចាស់ ហើយ​បើ​ទោះ​ជា​ពួកគេ​ទន់​ខ្សោយ និង​គ្មាន​តម្លៃ​ស័ក្តិសម ពេល​ពួក​គេ​អាច​មើល​ឃើញ​ថា ព្រះបន្ទូល​របស់​ព្រះជា​ម្ចាស់ គួរឲ្យ​ស្រឡាញ់​​យ៉ាង​ខ្លាំង​ ហើយ​​មាន​តម្លៃ​ស័ក្តិសម​នឹង​ការ​ថែរក្សា​របស់​ពួកគេ នោះ​រឿង​នេះ​គឺ​ជា​សិរី​ល្អ​របស់​ព្រះជា​ម្ចាស់​ហើយ​។ ពេល​ថ្ងៃ​នោះ​មក​ដល់ ដែល​ព្រះ​ជា​ម្ចាស់​ធ្វើ​ឲ្យ​មនុស្ស​បាន​គ្រប់​លក្ខណ៍ ហើយ​អាច​ចុះចូល​​នៅ​ចំពោះ​ព្រះ​ភ័ក្ត្រ​ទ្រង់ ហើយ​អាច​ស្ដាប់​តាម​ព្រះ​ជា​ម្ចាស់ទាំងស្រុង​ និង​ដាក់​នូវ​ជោគ​​វាសនា​​របស់​ពួកគេ​ទៅ​ក្នុង​ព្រះ​ហស្ដ​នៃ​ព្រះជាម្ចាស់ នោះ​ផ្នែក​ទីពីរ​នៃ​សិរី​ល្អ​របស់​ព្រះ​ជា​ម្ចាស់នឹង​ត្រូវ​ទទួល​បាន​​មក​យ៉ាង​ពេញ​លេញ​។ អាច​និយាយ​បាន​ថា នៅពេលដែល​កិច្ចការ​នៃ​ព្រះ​ដ៏ជាក់​ស្ដែងបាន​បញ្ចប់​ទាំងស្រុង នោះ​កិច្ចការ​របស់​ទ្រង់​ក្នុង​ទឹកដីចិន​ដី​គោក​នឹង​ដល់​ទី​បញ្ចប់​។​ អាច​និយាយ​ម្យ៉ាង​ទៀត​បាន​ថា ពេល​អស់​អ្នក​ដែល​ត្រូវ​បាន​កំណត់​ទុក​ជា​មុន ​និង​ត្រូវ​បាន​ជ្រើសរើស​ដោយ​ព្រះជា​ម្ចាស់ ត្រូវ​បាន​ធ្វើ​ឲ្យ​គ្រប់​លក្ខណ៍​រួច​ហើយ នោះព្រះ​ជាម្ចាស់នឹង​​ត្រូវ​បាន​គេ​ថ្វាយ​សិរី​ល្អ​។ ព្រះ​ជា​ម្ចាស់មាន​បន្ទូល​ថា ទ្រង់​បាន​នាំ​មក​នូវ​ផ្នែក​ទី​ពីរ​នៃ​សិរី​ល្អ​របស់​ទ្រង់ មក​កាន់​ប៉ែក​ខាង​កើត ប៉ុន្តែ​វា​មិន​អាច​ឲ្យ​គេ​មើល​ឃើញ​ដោយ​ភ្នែក​ទទេ​បាន​ទេ។ ព្រះជាម្ចាស់​បាន​នាំ​យក​កិច្ចការ​របស់​ទ្រង់​មក​ប៉ែក​ខាង​កើត​៖ ទ្រង់​បាន​មក​ដល់​ខាង​កើត​រួច​ហើយ ហើយ​នេះ​ជា​សិរី​ល្អ​របស់ព្រះ​ជា​ម្ចាស់។ នៅ​សព្វ​ថ្ងៃ​នេះ បើ​ទោះ​ជា​កិច្ចការ​របស់​ទ្រង់​មិន​ទាន់​បាន​បញ្ចប់​ក្ដី ព្រោះ​ព្រះ​ជាម្ចាស់បាន​សម្រេច​ព្រះហឫទ័យ​​ថា​នឹង​ធ្វើ​វា នោះ​វា​នឹង​ប្រាកដ​ជា​បាន​សម្រេច​។ ព្រះជាម្ចាស់​បាន​សម្រេច​ព្រះហឫទ័យ​ថា ទ្រង់​នឹង​បំពេញ​កិច្ចការ​ក្នុង​ប្រទេស​ចិន ហើយ​ទ្រង់​បាន​តាំង​ចិត្ត​នឹង​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​បាន​ពេញ​ខ្នាត​។ ដូច្នេះ ទ្រង់​​មិន​ឲ្យ​ឯង​រាល់​គ្នា​ទៅណា​រួច​ទេ​ គឺ​ទ្រង់​បាន​យក​ឈ្នះដួងចិត្ត​ឯង​រាល់​គ្នា​រួច​ទៅ​ហើយ ហើយ​ឯង​ត្រូវ​​បន្ត​ដំណើរ​ទៅ​មុខ មិន​ថា​ឯង​ចង់​ ឬ​អត់​នោះទេ​ ហើយ​ពេល​​ព្រះ​ជាម្ចាស់យក​ឈ្នះ​លើ​ឯង​រាល់​គ្នា​រួច​ហើយ ព្រះ​ជាម្ចាស់នឹង​ត្រូវ​បាន​តម្កើង​ឡើង ព្រោះ​ឯង​រាល់​គ្នា​មិន​ទាន់​ត្រូវ​បាន​ធ្វើ​ឲ្យ​គ្រប់​លក្ខណ៍​នៅ​ឡើយ​។ បើ​ទោះ​ជា​ដួងចិត្ត​របស់​ឯង​បាន​ត្រឡប់​​រក​ព្រះជាម្ចាស់​ក្ដី ក៏​នៅ​មាន​ភាព​ទន់​ខ្សោយ​ជា​ច្រើន​ក្នុង​សាច់​ឈាម​របស់​ឯងដែរ ហើយឯង​មិន​​មាន​លទ្ធភាព​​ធ្វើ​ឲ្យ​ព្រះ​ជា​ម្ចាស់សព្វហឫទ័យ​ទេ ឯង​មិន​អាច​នឹក​ចាំ​ពី​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ ហើយ​ឯង​នៅ​​មាន​​រឿង​អវិជ្ជមាន​ជា​ច្រើន​ដែល​ឯង​រាល់​គ្នាត្រូវ​ជម្រុះ​ចេញ​ពី​ខ្លួន ហើយ​ឯង​ត្រូវ​ឆ្លង​កាត់​ការ​ល្បងល ​​និង​ការ​បន្សុទ្ធ​ជា​ច្រើន​ទៀត។ មានតែ​បែប​នេះទេ ទើបនិស្ស័យ​​ជីវិត​របស់​ឯង​​អាច​ផ្លាស់​ប្ដូរ ហើយ​ឯង​អាច​នឹង​ត្រូវ​យក​ឈ្នះ​ដោយ​ព្រះជាម្ចាស់​។

ខាង​ដើម៖ មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ

បន្ទាប់៖ មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចធ្វើទីបន្ទាល់ំអំពីព្រះជាម្ចាស់បាន

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់លោកពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា “ការល្បងល”...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ