៧៨. មេរៀន ដែលទទួលបានពី ការមានជំងឺមហារីកថ្លើម

បន្ទាប់ពីខ្ញុំបានក្លាយជាគ្រីស្ទបរិស័ទ ខ្ញុំត្រូវបានបក្សកុម្មុយនីស្ដចិនចាប់ខ្លួនពីរបីដង ប៉ុន្តែខ្ញុំមិនដែលក្បត់ព្រះអម្ចាស់ឡើយ។ ខ្ញុំបានទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាកាលពីពីរបីឆ្នាំមុន ហើយទោះបីភ្លៀង ឬក្ដៅយ៉ាងណាក៏ដោយ ក៏ខ្ញុំតែងតែអធិប្បាយដំណឹងល្អយ៉ាងក្លាហាន ហើយបំពេញភារកិច្ចរបស់ខ្ញុំដែរ។ ខ្ញុំបានគិតថា ខ្ញុំតែងតែមានភក្ដីភាពចំពោះព្រះជាម្ចាស់ មិនថាខ្ញុំត្រូវអត់ទ្រាំនឹងអ្វីឡើយ។ វាគ្មានអ្វីកើតឡើងឡើយ រហូតដល់ខ្ញុំបានអត់ទ្រាំនឹងជំងឺមួយដែលធ្វើឱ្យខ្ញុំប្រឈមនឹងសេចក្ដីស្លាប់ ទើបខ្ញុំទទួលបានការយល់ដឹងមួយចំនួនអំពីការជំរុញទឹកចិត្តនៅក្នុងសេចក្ដីជំនឿរបស់ខ្ញុំក្នុងការទទួលបានព្រះពរ។

ថ្ងៃមួយ នៅខែ តុលា ឆ្នាំ ២០១៤ ខ្ញុំកំពុងតែត្រឡប់ពីការប្រកបគ្នា នោះខ្ញុំមានអារម្មណ៍ល្ហិតល្ហៃដៃជើង ហើយជំហានរបស់ខ្ញុំញ័រ។ ខ្ញុំបានគិតថាដោយសារតែសំណើរនៅក្នុងរាងកាយ ហើយខ្ញុំគ្រាន់តែត្រូវការលេបថ្នាំមួយចំនួនប៉ុណ្ណោះ។ ខ្ញុំមិនបារម្ភខ្លាំងទេ។ ប៉ុន្តែមួយរយៈក្រោយមក ត្រចៀក ម្រាមដៃ និងម្រាមជើងរបស់ខ្ញុំចាប់ផ្ដើមខ្មៅបន្តិចម្ដងៗ ហើយខ្ញុំចាប់ផ្ដើមកាន់តែស្គមទៅៗ។ ខ្ញុំចាប់ផ្ដើមគិតថា ខ្ញុំអាចមានអ្វីមួយធ្ងន់ធ្ងរហើយ ប៉ុន្តែខ្ញុំបានគិតថា ដោយសារតែការប្រឹងប្រែងដែលខ្ញុំបានបំពេញភារកិច្ចរបស់ខ្ញុំប៉ុន្មានឆ្នាំមកនេះ នោះព្រះជាម្ចាស់នឹងការពារខ្ញុំ។ វាមិនអាចក្លាយជាអ្វីមួយដែលអាក្រក់ពេកទេ។ ខ្ញុំប្រាកដថា វានឹងបាត់ទៅវិញដោយឯកឯង។ ប៉ុន្តែគួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពីលេបថ្នាំមួយចំនួនរួចមក នោះខ្ញុំមិនបានធូរស្រាលឡើយ។ ភរិយា និងកូនស្រីរបស់ខ្ញុំបានយកខ្ញុំទៅមន្ទីរពេទ្យដើម្បីពិនិត្យ ហើយនៅពេលដែលលទ្ធផលចេញមក ពួកគេបាននិយាយថាខ្ញុំមានទាំងជំងឺខ្វះឈាមដ៏ធ្ងន់ធ្ងរ ទាំងជំងឺរលាកថ្លើមប្រភេទបេ។ ពួកគេបាននិយាយថា បើវាធ្ងន់ធ្ងរជាងនេះ នោះវាមិនអាចព្យាបាលបានឡើយ។ នៅពេលដែលខ្ញុំឮបែបនេះ នោះខ្ញុំមានអារម្មណ៍ថា រាងកាយទាំងមូលរបស់ខ្ញុំទន់។ ខ្ញុំមិនអាចទទួលយកអ្វីដែលពួកគេបានប្រាប់ទេ។ ខ្ញុំបានគិតថា «ជាច្រើនឆ្នាំមកហើយ ដែលខ្ញុំបានលះបង់ជាច្រើន។ ខ្ញុំបានរងទុក្ខជាច្រើនក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ។ ខ្ញុំត្រូវបានបក្សកុម្មុយនីស្ដចិនចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញ ប៉ុន្តែខ្ញុំមិនដែលក្បត់ព្រះជាម្ចាស់ឡើយ ហើយត្រឡប់ទៅបំពេញភារកិច្ចរបស់ខ្ញុំវិញ នៅពេលដែលខ្ញុំត្រូវបានដោះលែង។ ម៉េចបានជាខ្ញុំឈឺធ្ងន់បែបនេះ? ម៉េចបានជាព្រះជាម្ចាស់មិនការពារខ្ញុំ? បើខ្ញុំមិនធូរស្រាលទេ តើការលះបង់ទាំងអស់របស់ខ្ញុំមានន័យអ្វី? ខ្ញុំបានជឿលើព្រះជាម្ចាស់នៅប៉ុន្មានឆ្នាំនេះ ដោយគ្មានបានទទួលព្រះពររបស់ទ្រង់ឡើយ ហើយពេលនេះ រាងកាយរបស់ខ្ញុំឈឺទៀត។ ខ្ញុំគិតថា ខ្ញុំមិនគួរព្យាយាមខ្លាំងដើម្បីបំពេញភារកិច្ចរបស់ខ្ញុំទៀតឡើយ។ មិនថាខ្ញុំរងទុក្ខច្រើនប៉ុនណាទេ វាគ្មានប្រយោជន៍អ្វីឡើយ»។ អំឡុងពេលនេះ ខ្ញុំនៅតែបំពេញភារកិច្ចរបស់ខ្ញុំដដែល។ ប៉ុន្តែខ្ញុំធ្វើវាដោយគ្មានភាពសាទរឡើយ។ ក្នុងអំឡុងពេលប្រជុំ ខ្ញុំមិនបានសួរបងប្អូនប្រុសស្រីអំពីបញ្ហារបស់ពួកគេឡើយ។ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែខ្ញុំមិនចង់ធ្វើការប្រកបគ្នាឡើយ។ មួយរយៈក្រោយមក ស្ថានភាពរបស់ខ្ញុំចាប់ផ្ដើមធ្ងន់ធ្ងរទៅៗ។ រាងកាយរបស់ខ្ញុំមិនអាចទប់ខ្លួនបានឡើយ ហើយខ្ញុំមានអារម្មណ៍វិលមុខជារៀងរាល់ថ្ងៃ។ អ្នកដឹកនាំរបស់ខ្ញុំបានឱ្យខ្ញុំឈប់ខ្លះដើម្បីសម្រាក និងធ្វើឱ្យធូរស្រាលឡើងវិញនៅផ្ទះ។ ខ្ញុំបានឃើញបងប្អូនប្រុសស្រីបំពេញភារកិច្ចរបស់ពួកគេយ៉ាងសប្បាយរីករាយ និងយ៉ាងមានថាមពល។ ចុះខ្ញុំវិញ? ពេលនេះខ្ញុំឈឺធ្ងន់ ខ្ញុំមិនអាចបំពេញភារកិច្ចរបស់ខ្ញុំទាល់តែសោះ។ ខ្ញុំបានគិតថា ប្រហែលជាព្រះជាម្ចាស់បានសម្រេចព្រះហឫទ័យមិនសង្គ្រោះខ្ញុំហើយ។ ហើយពេលដែលខ្ញុំគិតអំពីរឿងនេះកាន់តែច្រើន នោះខ្ញុំមានអារម្មណ៍ទុក្ខព្រួយ និងការឈឺចាប់កាន់តែច្រើន។ ខ្ញុំបានទៅចំពោះព្រះជាម្ចាស់ ហើយចាប់ផ្ដើមអធិស្ឋានថា៖ «ឱ! ព្រះជាម្ចាស់អើយ! ទូលបង្គំបានជាប់គាំងដោយសារជំងឺទាំងនេះ ហើយទូលបង្គំមានអារម្មណ៍ខ្សោយ និងទទួលរងទារុណកម្មខ្លាំងណាស់។ ទូលបង្គំដឹងថា ទូលបង្គំមិនគួរស្ដីបន្ទោសទ្រង់ឡើយ ប៉ុន្តែទូលបង្គំមិនយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ទេ។ សូមទ្រង់ដឹកនាំទូលបង្គំឱ្យយល់ផង»។

បន្ទាប់ពីការអធិស្ឋាន ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយ៖ «គ្រប់កិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងមនុស្ស គឺមានសារៈសំខាន់នឹងគោលបំណងទៅតាមកិច្ចការនីមួយៗនោះ។ ព្រះជាម្ចាស់មិនធ្វើកិច្ចការដែលគ្មានន័យ ឬធ្វើកិច្ចការដែលគ្មានប្រយោជន៍ដល់មនុស្សនោះទេ។ ការបន្សុទ្ធ មិនសំដៅទៅលើការយកមនុស្សចេញពីព្រះភ័ក្រ្តព្រះជាម្ចាស់ ឬការបំផ្លាញពួកគេនៅក្នុងស្ថាននរកនោះទេ។ ប៉ុន្តែ វាសំដៅទៅលើការផ្លាស់ប្តូរនិស្ស័យរបស់នុស្សក្នុងពេលនៃការបន្សុទ្ធ ផ្លាស់ប្តូរគោលបំណង ទស្សនៈចាស់គំរិលរបស់ពួកគេ ផ្លាស់ប្តូរសេចក្តីស្រឡាញ់របស់ពួកគេចំពោះព្រះជាម្ចាស់ ហើយផ្លាស់ប្តូរជីវិតរបស់ពួកគេទាំងមូល។ ការបន្សុទ្ធគឺជាការធ្វើតេស្តសាកល្បងដ៏ពិតមួយរបស់មនុស្ស ហើយវាជាទម្រង់នៃការបណ្តុះបណ្តាលដ៏ពិតមួយ ហើយមានតែអំឡុងពេលនៃការបន្សុទ្ធនោះទេ ទើបសេចក្តីស្រឡាញ់របស់ពួកគេអាចបំពេញតាមតួនាទីរបស់វាបាន» («មានតែតាមរយៈការឆ្លងកាត់ការបន្សុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសេចក្តីស្រឡាញ់ពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានពិចារណាយ៉ាងប្រុងប្រយ័ត្នអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយយល់ថា បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែលធ្វើឱ្យខ្ញុំមានជំងឺ គឺមិនមែនដើម្បីលុបបំបាត់ខ្ញុំឡើយ ប៉ុន្តែដើម្បីធ្វើឱ្យខ្ញុំយល់ពីចេតនាមិនបរិសុទ្ធនៅពីក្រោយសេចក្ដីជំនឿរបស់ខ្ញុំ និងដើម្បីផ្លាស់ប្ដូរទស្សនៈខុសឆ្គងរបស់ខ្ញុំ ចំពោះការតាមរក ដើម្បីឱ្យខ្ញុំអាចស្រឡាញ់ និងស្ដាប់បង្គាប់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ ព្រះជាម្ចាស់កំពុងតែព្យាយាមបន្សុទ្ធ និងសង្គ្រោះខ្ញុំ។ ដោយបានដឹងពីបញ្ហានេះ ខ្ញុំមានអារម្មណ៍ខុសឆ្គង និងអាម៉ាស់ខ្លួនឯង។ ការប្រឈមមុខនឹងជំងឺ គឺជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។ ខ្ញុំមិនបានស្វះស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ផ្ទុយទៅវិញ ខ្ញុំយល់ច្រឡំលើទ្រង់ ហើយស្ដីបន្ទោសទ្រង់។ ខ្ញុំពិតជាគ្មានហេតុផលមែន! ខ្ញុំមិនអាចរស់នៅក្នុងភាពអវិជ្ជមាន និងការឈឺចាប់បានទេ។ ខ្ញុំត្រូវតែស្ដាប់បង្គាប់ ស្វែងរកសេចក្ដីពិត និងឆ្លុះបញ្ចាំង ព្រមទាំងស្គាល់ខ្លួនឯង។

ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយទៀត៖ «មនុស្សចាត់ទុកការទទួលបានព្រះគុណ និងការរីករាយ ក្នុងសេចក្ដីសុខសាន្តជានិមិត្តរូបនៃជំនឿប៉ុណ្ណោះ ហើយគេយល់ថា ការស្វះស្វែងរកព្រះពរទើបជាមូលដ្ឋានសម្រាប់ជំនឿរបស់ពួកគេចំពោះព្រះជាម្ចាស់។ មានមនុស្សតិចតួចណាស់ ដែលប្រឹងប្រែងស្គាល់ព្រះជាម្ចាស់ ឬស្វះស្វែងរកការផ្លាស់ប្តូរនិស្ស័យរបស់ពួកគេ។ ក្នុងជំនឿរបស់ពួកគេ មនុស្សប្រឹងប្រែងធ្វើឲ្យព្រះជាម្ចាស់ផ្ដល់ឲ្យពួកគេនូវគោលដៅដ៏សមរម្យមួយ ព្រមទាំងព្រះគុណទាំងអស់ដែលពួកគេត្រូវការក្នុងជំនឿរបស់ពួកគេ ដើម្បីធ្វើឲ្យទ្រង់ក្លាយជាអ្នកបម្រើរបស់ពួកគេ ដើម្បីឲ្យទ្រង់រក្សាសម្ពន្ធភាពដែលប្រកបដោយភាពសុខសាន្ត និងមេត្រីភាពជាមួយនឹងពួកគេ ហេតុដូច្នេះ មិនថាពេលណានោះទេ ទំនាស់រវាងព្រះ និងពួក គេនឹងមិនមានជាដរាប។ មានន័យថា ជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ទាមទារឲ្យទ្រង់សន្យា ធ្វើការបំពេញតាមតម្រូវការទាំង អស់របស់ពួកគេ និងផ្ដល់ឲ្យពួកគេនូវអ្វីៗដែលពួកគេអធិស្ឋានសុំជាថ្នូរនឹង ការរក្សាព្រះបន្ទូលដែលពួកគេបានអានក្នុងព្រះគម្ពីរថា «ខ្ញុំនឹងស្ដាប់ការអធិស្ឋានទាំងអស់របស់អ្នករាល់គ្នា»។ ពួកគេរំពឹងថា ព្រះជាម្ចាស់នឹងមិនជំនុំជម្រះ ឬដោះស្រាយជាមួយនរណាម្នាក់ឡើយ ត្បិតទ្រង់គឺជា ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ប្រកបដោយសេចក្ដីមេត្តា ករុណា ជាព្រះដែលរក្សាទំនាក់ទំនងល្អជាមួយមនុស្សគ្រប់ពេល និងគ្រប់ទីកន្លែងរហូតមក។ នេះជារបៀបដែលមនុស្ស ជឿលើព្រះជាម្ចាស់៖ ពួកគេធ្វើការទាមទារពីព្រះជាម្ចាស់ដោយមិនចេះខ្មាសតែម្ដងដោយជឿថា មិនថាពួកគេបះបោរ ឬស្ដាប់បង្គាប់នោះទេ ទ្រង់នឹងនៅតែផ្ដល់អ្វីគ្រប់យ៉ាងឲ្យពួកគេទាំងងងឹតងងុល។ ពួកគេគ្រាន់តែ «ទារបំណុល» ជាបន្តពីព្រះជាម្ចាស់ដោយជឿថា ទ្រង់ត្រូវតែ «បង់សង» ពួកគេដោយគ្មានការតវ៉ា ហើយលើសពីនេះទៅទៀត គឺទ្រង់ត្រូវ បង់ទ្វេដង។ ពួកគេគិតថា ទោះបីជាព្រះមិនបានទទួលអ្វីពីពួកគេក៏ដោយ ក៏ពួកគេនៅតែអាចបញ្ជាទ្រង់ដោយឧបាយបានដែរ ហើយទ្រង់មិនអាចចាត់ចែងមនុស្សយ៉ាងហ្មត់ចត់តាមអំពើចិត្តបានដែរ និងកាន់តែមិនអាចបើកសម្ដែងឲ្យមនុស្សស្គាល់ប្រាជ្ញាញាណ និងនិស្ស័យដ៏សុចរិតរបស់ទ្រង់ ដែលត្រូវបានលាក់កំបាំងអស់ជាច្រើនឆ្នាំមកហើយ នៅពេលណាដែលទ្រង់ចង់ឲ្យគេដឹង និងដោយគ្មានការអនុញ្ញាតពីពួកគេបានឡើយ។ ពួកគេគ្រាន់តែលន់តួអំពើបាបរបស់ពួកគេចំពោះព្រះជាម្ចាស់ដោយជឿថា ព្រះជាម្ចាស់នឹងនៅតែលើកលែងទោសបាបឲ្យពួកគេជឿថា ទ្រង់នឹងមិនធុញធុញទ្រាន់នឹងការធ្វើដូច្នោះទេ ហើយជឿថា ការនេះនឹងបន្តទៅបែបនេះជារៀងរហូត។ ពួកគេនៅតែបញ្ជាព្រះជាម្ចាស់ទាំងបង្ខំដោយជឿថា ទ្រង់នឹងនៅតែស្ដាប់តាមពួកគេ ព្រោះក្នុងព្រះគម្ពីរបានចែងថា ព្រះជាម្ចាស់មិនបានយាងមកដើម្បីឲ្យមនុស្សលោកបម្រើទ្រង់ទេ ប៉ុន្តែ ទ្រង់បានយាងមកដើម្បីបម្រើពួកគេវិញ ហើយទ្រង់គង់ទីនេះ ដើម្បីធ្វើជាអ្នកបម្រើរបស់ពួកគេ។ តើអ្នករាល់គ្នាមិនមែនជឿបែបនេះរហូតមកទេមែនទេ? នៅរាល់ពេលដែលអ្នករាល់គ្នាមិនអាចទទួលបានអ្វីមួយពីព្រះជាម្ចាស់ អ្នករាល់គ្នាចង់រត់ចេញពីទ្រង់នៅពេលអ្នករាល់គ្នាមិនយល់ពីអ្វីមួយ អ្នករាល់គ្នាក៏អាក់អន់ស្រពន់ចិត្តយ៉ាងខ្លាំង ថែមទាំងហ៊ានដល់ថ្នាក់និយាយនូវ សម្ដីត្រគោះបក់បោកសព្វបែបយ៉ាង បំពានទ្រង់ផង។ អ្នករាល់គ្នាមិនព្រមឲ្យព្រះជាម្ចាស់បង្ហាញនូវប្រាជ្ញាញាណ និងភាពអស្ចារ្យរបស់ទ្រង់ឲ្យបានពេញលេញ ដោយផ្ទាល់ព្រះអង្គសោះ ផ្ទុយទៅវិញ អ្នករាល់គ្នាចង់តែសប្បាយនឹងភាពស្រាកស្រាន្ត និងភាពស្រណុកសុខស្រួលបណ្តោះអាសន្នប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ ឥរិយាបថនៅក្នុងជំនឿរបស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់ មានត្រឹមតែជាទស្សនៈចាស់គំរិលដដែល។ ប្រសិនបើព្រះជាម្ចាស់បង្ហាញឲ្យអ្នករាល់ គ្នាឃើញតេជានុភាពតែបន្តិច អ្នករាល់គ្នាមិនសប្បាយចិត្តឡើយ។ តើពេលនេះអ្នករាល់គ្នាឃើញច្បាស់ទេថា ឋានៈរបស់អ្នករាល់គ្នាធំប៉ុនណា? កុំស្មានថា អ្នករាល់គ្នាសុទ្ធសឹងតែស្មោះត្រង់ចំពោះព្រះជាម្ចាស់នៅពេលដែលការពិតទស្សនៈដ៏ចាស់គំរិលរបស់អ្នករាល់គ្នាមិនបានផ្លាស់ប្ដូរសោះនោះ។ នៅពេលគ្មានរឿងអ្វីកើតមានដល់អ្នក អ្នកជឿថា អ្វីគ្រប់យ៉ាងដំណើរការទៅយ៉ាងរលូន ហើយសេចក្ដីស្រលាញ់របស់អ្នកចំពោះព្រះជាម្ចាស់ឈានដល់ចំណុចមួយដ៏ខ្ពស់។ នៅពេលរឿងតូចតាចអ្វីមួយកើតឡើងចំពោះអ្នក អ្នកក៏ធ្លាក់ចូលទៅក្នុងស្ថានឃុំព្រលឹង។ តើនេះឬដែលថា អ្នក ស្មោះត្រង់ចំពោះព្រះជាម្ចាស់?» («អ្នកគប្បីទុកព្រះពរនៃឋានៈចោលមួយឡែក រួចឈ្វេងយល់ព្រះហឫទ័យព្រះជាម្ចាស់ ក្នុងការនាំសេចក្ដីសង្គ្រោះ មកឱ្យមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបើកសម្ដែងឱ្យខ្ញុំឃើញពីសភាពពិតរបស់ខ្ញុំ។ ខ្ញុំមិនមែនកំពុងតែលះបង់ដើម្បីទទួលបានសេចក្ដីពិតឡើយ។ ផ្ទុយទៅវិញ ខ្ញុំកំពុងតែលះបង់ដើម្បីទទួលបានព្រះគុណ និងព្រះពររបស់ព្រះជាម្ចាស់។ ខ្ញុំកំពុងតែព្យាយាមលួចបន្លំ និងដោះដូរជាមួយព្រះជាម្ចាស់។ នៅពេលដែលគ្រប់យ៉ាងល្អប្រសើរ ហើយខ្ញុំបានទទួលព្រះគុណរបស់ព្រះជាម្ចាស់ នោះខ្ញុំបានបំពេញភារកិច្ចរបស់ខ្ញុំដោយចិត្តឆេះឆួល។ ខ្ញុំតែងតែរីករាយជួយ និងប្រកបគ្នាជាមួយបងប្អូនប្រុសស្រីរបស់ខ្ញុំ មិនថាពួកគេនៅឆ្ងាយយ៉ាងណា ខ្ញុំត្រូវលំបាកប៉ុនណា ឬអាកាសធាតុបែបណាឡើយ។ ប៉ុន្តែពេលនេះ ដោយសារតែខ្ញុំមានជំងឺ ហើយមិនទទួលបានព្រះគុណ នោះខ្ញុំមានអារម្មណ៍ទុក្ខព្រួយ ហើយខ្ញុំរអ៊ូរទាំ និងស្ដីបន្ទោសព្រះជាម្ចាស់។ ខ្ញុំតតាំង និងឈ្លោះប្រកែកជាមួយទ្រង់។ ជាពិសេស ពេលនេះ ដោយស្ថានភាពរបស់ខ្ញុំកាន់តែធ្ងន់ធ្ងរជារៀងរាល់ថ្ងៃ នោះខ្ញុំបាត់បង់សេចក្ដីជំនឿលើព្រះជាម្ចាស់ ហើយខ្ជីខ្ជារក្នុងភារកិច្ចរបស់ខ្ញុំ។ ខ្ញុំមិនជឿលើព្រះជាម្ចាស់ ដើម្បីការតាមរកសេចក្ដីពិត ឬជីវិតឡើយ។ ខ្ញុំប្រើប្រាស់ព្រះជាម្ចាស់ជានិច្ច ដើម្បីបំពេញបំណងចិត្តផ្ទាល់ខ្លួនក្នុងការទទួលបានព្រះពរ។ ខ្ញុំបានធ្វើវាដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ។ សេចក្ដីជំនឿរបស់ខ្ញុំលើទ្រង់ គឺមិនស្មោះស្ម័គ្រឡើយ។ ខ្ញុំអាត្មានិយម និងគួរឱ្យស្អប់មែនទែន! ការជឿលើព្រះជាម្ចាស់ដូចនេះ ទោះបីជាខ្ញុំរីករាយនឹងព្រះពរខាងសម្ភារៈក៏ដោយ បើនិស្ស័យជីវិតរបស់ខ្ញុំមិនផ្លាស់ប្ដូរទេ នោះខ្ញុំអាចត្រូវបានព្រះជាម្ចាស់លុបបំបាត់។

ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយទៀត៖ «ការបន្សុទ្ធគឺជាវិធីដែលល្អបំផុត ដែលព្រះជាម្ចាស់ ធ្វើឲ្យមនុស្សគ្រប់លក្ខណ៍។ មានតែការបន្សុទ្ធ និងការល្បងលដ៏ជូរចត់ទេ ទើបអាចនាំយកសេចក្តីស្រឡាញ់ពិតចំពោះព្រះជាម្ចាស់ទៅក្នុងចិត្តរបស់មនុស្សបាន។ បើគ្មានការលំបាកទេ នោះមនុស្សនឹងខ្វះសេចក្តីស្រឡាញ់ពិតចំពោះព្រះជាម្ចាស់។ ប្រសិនបើពួកគេមិនត្រូវបានល្បងល ប្រសិនបើពួកគេមិនត្រូវបានដាក់ឲ្យឆ្លងកាត់ការបន្សុទ្ធទេ នោះចិត្តរបស់ពួកគេនឹងអណ្តែតអណ្តូងនៅខាងក្រៅជានិច្ច។ តាមរយៈការទទួលបានការបន្សុទ្ធនៅចំណុចជាក់លាក់ណាមួយ អ្នកនឹងមើលឃើញភាពកំសោយ និងការលំបាកផ្ទាល់ខ្លួនរបស់អ្នក អ្នកនឹងឃើញថាអ្នកមានកង្វះខាតប៉ុណ្ណា ទើបគ្មានសមត្ថភាពយកឈ្នះបញ្ហាជាច្រើនដែលអ្នកជួបប្រទះ ហើយអ្នកនឹងឃើញថា ការមិនស្តាប់បង្គាប់របស់អ្នកធំប៉ុណ្ណា។ មានតែក្នុងអំឡុងពេលនៃការល្បងលប៉ុណ្ណោះ ទើបមនុស្សអាចដឹងពីស្ថានភាពពិតប្រាកដរបស់ពួកគេបាន។ ការល្បងលធ្វើឲ្យមនុស្សអាចគ្រប់លក្ខណ៍កាន់តែប្រសើរ» («មានតែតាមរយៈការឆ្លងកាត់ការបន្សុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសេចក្តីស្រឡាញ់ពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានជួយឱ្យខ្ញុំយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ថា ដោយការអនុញ្ញាតឱ្យខ្ញុំមានជំងឺ គឺជាវិធីរបស់ព្រះជាម្ចាស់ក្នុងការបន្សុទ្ធសេចក្ដីពុករលួយរបស់ខ្ញុំ។ ខ្ញុំមិនបានក្បត់ព្រះជាម្ចាស់ឡើយ នៅពេលដែលខ្ញុំជាប់គុក។ ខ្ញុំមិនដែលស្ដីបន្ទោសព្រះជាម្ចាស់ ចំពោះការលំបាកដែលខ្ញុំបានជួបប្រទះឡើយ។ ខ្ញុំបានគិតថា ខ្ញុំមានភក្ដីភាពចំពោះព្រះជាម្ចាស់ ហើយមានសេចក្ដីជំនឿដ៏រឹងមាំលើទ្រង់។ បើជំងឺនេះមិនមកទេ នោះខ្ញុំមិនដែលស្គាល់ពីនិស្ស័យពុករលួយរបស់ខ្ញុំ និងចេតនាមិនបរិសុទ្ធរបស់ខ្ញុំដើម្បីតាមរកព្រះពរឡើយ។ ជាងនេះទៅទៀតនោះ ខ្ញុំមិនអាចតាមរកសេចក្ដីពិត និងត្រូវបានបំផ្លាស់បំប្រែឡើយ។ ជំងឺនេះកើតឡើង ជាវិធីរបស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះខ្ញុំ។ នេះគឺជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះខ្ញុំ! ដោយការដឹងពីបញ្ហានេះ នោះខ្ញុំលែងស្ដីបន្ទោស និងយល់ច្រឡំលើព្រះជាម្ចាស់ទៀតហើយ។ មិនថាស្ថានភាពរបស់ខ្ញុំទៅជាបែបណាឡើយ ខ្ញុំនឹងស្ដាប់បង្គាប់ការចាត់ចែងរបស់ព្រះជាម្ចាស់ និងបោះបង់ចោលចេតនារបស់ខ្ញុំក្នុងការទទួលបានព្រះពរ។ បន្ទាប់មក ខ្ញុំបានលេបថ្នាំ ហើយថ្វាយខ្លួនទៅព្រះជាម្ចាស់ គ្រប់យ៉ាងគឺដើម្បីស្វែងរកការដឹកនាំរបស់ទ្រង់។ រាល់ថ្ងៃ ខ្ញុំបានព្យាយាមយ៉ាងលំបាកដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ។ អ្វីដែលខ្ញុំមិនបានរំពឹងទុកគឺថា ជំងឺរបស់ខ្ញុំបានបាត់ទៅដោយខ្ញុំមិនបានដឹង! ចិត្តរបស់ខ្ញុំពេញដោយការអរព្រះគុណចំពោះព្រះជាម្ចាស់!

នៅខែ ឧសភា ឆ្នាំ ២០១៥ ខ្ញុំបានទទួលយកភារកិច្ចស្រោចស្រព ខ្ញុំពិតជាស្រឡាញ់ភារកិច្ចនេះណាស់។ ខ្ញុំបានចំណាយពេលវេលារបស់ខ្ញុំពិចារណាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនៅពេលដែលបងប្អូនប្រុសស្រីរបស់ខ្ញុំមានបញ្ហា នោះខ្ញុំនឹងសញ្ជឹងគិតអំពីបញ្ហានោះ ហើយស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលអាចជួយពួកគេបាន។ បន្ទាប់ពីមួយរយៈខ្លីមក ជីវិតពួកជំនុំបានរីកចម្រើន។ បងប្អូនប្រុសស្រីរបស់ខ្ញុំ កាន់តែស្វាហាប់ក្នុងការបំពេញភារកិច្ចរបស់ពួកគេ ហើយមានសេចក្ដីជំនឿដើម្បីឈរធ្វើបន្ទាល់នៅចំពោះមុខការលំបាក និងការគាបសង្កត់។ ខ្ញុំមានអារម្មណ៍រីករាយ។ ខ្ញុំបានគិតថា ព្រះជាម្ចាស់បានប្រទានពរដល់ខ្ញុំ ដោយធ្វើឱ្យខ្ញុំបំពេញភារកិច្ចកាន់តែមានប្រសិទ្ធភាព ដែលបញ្ជាក់ថាទ្រង់កំពុងតែកោតសរសើរពីការប្រឹងប្រែងរបស់ខ្ញុំ។

ប៉ុន្តែនៅឆ្នាំនោះ នៅថ្ងៃទី ប្រាំ ខែមិថុនា ខ្ញុំកំពុងត្រៀមទៅចូលរួមការជួបជុំ ស្រាប់តែខ្ញុំមានអារម្មណ៍វិលមុខភ្លាមៗ។ វាមានអារម្មណ៍ដូចជាផែនដីកំពុងវិលអ៊ីចឹង។ មុខ និងសម្លៀកបំពាក់របស់ខ្ញុំទទឹកជោកដោយញើស ហើយខ្ញុំឈឺក្បាលយ៉ាងខ្លាំង។ វាដូចជាអការៈដែលខ្ញុំធ្លាប់មាន នៅពេលដែលខ្ញុំមានជំងឺលើកដំបូងអ៊ីចឹង ហើយកាន់តែធ្ងន់ធ្ងរជាងមុនទៀតផង។ វាមានអារម្មណ៍ដូចខ្ញុំជិតស្លាប់អ៊ីចឹង។ ខ្ញុំបានគិតក្នុងចិត្តថា៖ «តើជំងឺនេះត្រឡប់មកវិញយ៉ាងម៉េចកើត? ខ្ញុំប្រឹងប្រែងធ្វើកិច្ចការដើម្បីបំពេញភារកិច្ចរបស់ខ្ញុំជារៀងរាល់ថ្ងៃ ម៉េចបានជាព្រះជាម្ចាស់មិនការពារខ្ញុំអ៊ីចឹង? តើខ្ញុំនៅតែមិនមានភក្ដីភាពចំពោះព្រះជាម្ចាស់ឬ? ភរិយារបស់ខ្ញុំ បានសម្គាល់ពីសភាពរបស់ខ្ញុំ ហើយគាត់ និងកូនស្រីខ្ញុំប្រញាប់នាំខ្ញុំទៅមន្ទីរពេទ្យ។ នៅពេលដែលលទ្ធផលត្រួតពិនិត្យចេញមក នោះលោកគ្រូពេទ្យបានគេចពីខ្ញុំ ហើយនិយាយទៅកាន់កូនស្រីខ្ញុំជំនួសវិញ។ នៅពេលនោះ ខ្ញុំបានដឹងថា បើវាមិនមែនជាជំងឺមហារីក នោះវានឹងជាជំងឺផ្សេងដែលអាក្រក់។ ខ្ញុំចាប់ផ្ដើមពិបាកចិត្ត ប៉ុន្តែក្រោយមកខ្ញុំបានគិតថា «នោះគឺជាអការៈដែលខ្ញុំមានកាលពីលើកទីមួយ ហើយអការៈនោះនឹងបាត់ទៅវិញទៅទីបំផុត! ថ្ងៃនេះ ជំងឺនេះក៏ស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ដែរ។ ខ្ញុំនៅតែបំពេញភារកិច្ចរបស់ខ្ញុំ ដូច្នេះ វាមិនគួរជាអ្វីមួយដែលអាក្រក់ពេកឡើយ ត្រូវទេ?» ដោយការគិតដូចនេះ ខ្ញុំចាប់ផ្ដើមត្រជាក់ចិត្ត។ មួយសន្ទុះក្រោយមក កូនស្រីទាំងពីររបស់ខ្ញុំបានចូលមក ដោយការយំខ្សឹកខ្សួល ហើយបានប្រាប់ភរិយាខ្ញុំថា៖ «លោកគ្រូពេទ្យបាននិយាយថា ប៉ាមានជំងឺមហារីកថ្លើម...»។ ភរិយារបស់ខ្ញុំរន្ធត់ នៅពេលដែលគាត់បានឮដំណឹងនេះ។ ពួកគេទាំងបីនាក់បានឱបគ្នាដោយការយំយ៉ាងជូរចត់។

គំនិតរបស់ខ្ញុំច្របូកច្របល់ ហើយខ្ញុំមានអារម្មណ៍ឈឺចាប់ដ៏ខ្លាំង។ តើខ្ញុំមានជំងឺមហារីកថ្លើមយ៉ាងម៉េចកើត? វាមិនអាចព្យាបាលបានទេ ហើយខ្ញុំអាចស្លាប់គ្រប់ពេលវេលា។ បើខ្ញុំស្លាប់ តើភរិយា និងកូនស្រីរបស់ខ្ញុំនឹងទៅជាយ៉ាងណា? តើនេះជាអ្វីដែលការប្រឹងប្រែង និងការលះបង់ជាច្រើនឆ្នាំមកនេះ បាននាំមកឬ? តើព្រះពរនៃនគរស្ថានសួគ៌ ត្រូវបានបដិសេធចំពោះខ្ញុំឬ? នៅពេលនោះ ខ្ញុំមានអារម្មណ៍ទុក្ខព្រួយ និងអស់សង្ឃឹមណាស់។ ភរិយារបស់ខ្ញុំនិយាយមកកាន់ខ្ញុំទាំងយំថា៖ «បើបងមានជំងឺនេះ គឺដោយសារតែព្រះជាម្ចាស់បានអនុញ្ញាតឱ្យកើតឡើង។ ព្រះជាម្ចាស់សុចរិត។ ពួកយើងមិនត្រូវស្ដីបន្ទោសព្រះជាម្ចាស់ ឬយល់ច្រឡំចំពោះទ្រង់ឡើយ។ ពួកយើងត្រូវតែព្យាយាមយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់»។ ពាក្យសម្ដីរបស់ភរិយាខ្ញុំបានរំលឹកខ្ញុំថា មែនហើយ ព្រះជាម្ចាស់សុចរិត។ ខ្ញុំត្រូវតែស្វែងរកបំណងព្រះហឫទ័យរបស់ទ្រង់ ដោយគ្មានការរអ៊ូរទាំឡើយ។ ដោយមើលឃើញការឈឺចាប់ដែលភរិយារបស់ខ្ញុំមាន នោះខ្ញុំគ្មានអ្វីក្រៅពីយំដែរឡើយ។ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់យ៉ាងស្ងៀមស្ងាត់ ទាំងទឹកភ្នែកថា៖ «ឱ! ព្រះជាម្ចាស់អើយ! ទ្រង់មិនធ្វើអ្វីមួយដោយគ្មានន័យឡើយ។ សូមទ្រង់ដឹកនាំទូលបង្គំឱ្យយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ផង»។ បន្ទាប់ពីការអធិស្ឋាន នោះខ្ញុំមានអារម្មណ៍ស្ងប់ច្រើន។ ខ្ញុំបានដឹងថា ជំងឺខ្ញុំមិនអាចព្យាបាលបានឡើយ ហើយខ្ញុំមិនចង់ដាក់សម្ពាធហិរញ្ញវត្ថុដល់គ្រួសាររបស់ខ្ញុំឡើយ ដូច្នេះ ខ្ញុំបានស្នើសុំឱ្យគេបញ្ជូនខ្ញុំទៅសម្រាកនៅផ្ទះ។

បន្ទាប់ពីពីរថ្ងៃ នោះបងប្អូនប្រុសស្រីរបស់ខ្ញុំបានមកសួរសុខទុក្ខ ហើយសួរនាំខ្ញុំពីស្ថានភាពរបស់ខ្ញុំ។ ដោយឃើញពួកគេ និងគិតពីភាពធ្ងន់ធ្ងរនៃស្ថានភាពរបស់ខ្ញុំ នោះខ្ញុំចាប់ផ្ដើមយំ ហើយនិយាយថា៖ «មានអ្នកទាំងអស់គ្នានៅជាមួយខ្ញុំ ដោយបារម្ភពីខ្ញុំ គឺជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ទៅហើយ។ ប៉ុន្តែជាមួយនឹងជំងឺដូចនេះ ខ្ញុំមិនអាចនៅជាមួយអ្នករាល់គ្នាបានយូរប៉ុន្មានទេ ខ្ញុំមិនអាចបំពេញភារកិច្ចរបស់ខ្ញុំដូចធម្មតាទៀតឡើយ ហើយខ្ញុំមិនរស់នៅឃើញនគររបស់ព្រះជាម្ចាស់កើតឡើងឡើយ»។ បងស្រីម្នាក់បានលួងលោមខ្ញុំ ហើយនិយាយមកកាន់ខ្ញុំយ៉ាងអត់ធ្មត់ថា៖ «ប្អូនប្រុស ជំងឺនេះគឺជាសេចក្ដីស្រឡាញ់មួយរបស់ព្រះជាម្ចាស់។ ប្អូនត្រូវតែអធិស្ឋានឱ្យច្រើនជាងមុន ស្វែងរកសេចក្ដីពិត យល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងឈរធ្វើបន្ទាល់នៅក្នុងជំងឺរបស់ប្អូន!» ក្រោយមក គាត់បានផ្ដល់អត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួនដល់ខ្ញុំ។ មួយនៃអត្ថបទព្រះបន្ទូលនោះបានធ្វើឱ្យខ្ញុំចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ៖ «នៅក្នុងសេចក្ដីជំនឿរបស់ពួកគេចំពោះព្រះជាម្ចាស់ អ្វីដែលមនុស្សព្យាយាមចង់បាន គឺឱ្យបានព្រះពរសម្រាប់អនាគត។ នេះហើយជាគោលបំណងរបស់ពួកគេនៅក្នុងសេចក្ដីជំនឿ។ មនុស្សទាំងអស់មានចេតនា និងក្ដីសង្ឃឹមបែបនេះ ប៉ុន្តែ ភាពពុករលួយនៅក្នុងនិស្ស័យរបស់ពួកគេ ត្រូវតែបានដោះស្រាយតាមរយៈការល្បងល។ នៅក្នុងកត្តាណាមួយដែលអ្នកមិនទាន់ត្រូវបានបន្សុទ្ធ អ្នកត្រូវតែបានបន្សុទ្ធនៅក្នុងកត្តាទាំងនោះហើយ នេះហើយគឺជាការរៀបចំរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បង្កើតបរិយាកាសមួយសម្រាប់អ្នករាល់គ្នា ដោយបង្ខំឱ្យអ្នករាល់គ្នាត្រូវបានបន្សុទ្ធ ដើម្បីឱ្យអ្នកអាចស្គាល់ពីភាពពុករលួយរបស់ខ្លួនឯងផ្ទាល់។ ទីបំផុត អ្នកឈានដល់ចំណុចមួយ ដែលអ្នកស៊ូស្លាប់ និងបោះបង់គ្រោងការណ៍ និងបំណងចិត្តរបស់ខ្លួនឯង ហើយចុះចូលចំពោះអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់។ ដូច្នេះ ប្រសិនបើមនុស្សមិនចង់ប្រើពេលរាប់ឆ្នាំនៃការបន្សុទ្ធ ប្រសិនបើពួកគេមិនទ្រាំទ្រទុក្ខវេទនាមួយចំនួន នោះពួកគេនឹងមិនអាចរើខ្លួនឯងពីចំណងនៃភាពពុករលួយខាងសាច់ឈាម នៅក្នុងគំនិត និងដួងចិត្តរបស់ពួកគេបានឡើយ។ ក្នុងកត្តាណាដែលអ្នកនៅតែជាប់ចំណងរបស់សាតាំង និងក្នុងកត្តាណាដែលអ្នកនៅតែមានបំណងចិត្ត និងការទាមទាររបស់ខ្លួនឯងផ្ទាល់ អ្នករាល់គ្នានឹងរងទុក្ខវេទនានៅក្នុងកត្តានោះហើយ។ មានតែតាមទុក្ខវេទនាទេ ទើបអាចរៀនមេរៀនទាំងនេះបាន ពោលគឺអាចទទួលសេចក្ដីពិត និងយល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ តាមការពិត សេចក្ដីពិតជាច្រើន ត្រូវបានឈ្វេងយល់តាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់។ គ្មាននរណាអាចយល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ស្គាល់ឫទ្ធានុភាព និងប្រាជ្ញាញាណ ឬស្គាល់និស្ស័យសុចរិតរបស់ព្រះជាម្ចាស់ ពេលកំពុងស្ថិតក្នុងបរិយាកាសស្រណុក និងងាយស្រួល ឬពេលស្ថានការណ៍ប្រកបដោយក្ដីអនុគ្រោះ! ការនោះពិតជាមិនអាចទៅរួចមែន!» («របៀបដែលមនុស្សម្នាក់គួរផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ពេលស្ថិតក្នុងសេចក្ដីល្បងល» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទាប់ពីអានព្រះបន្ទូលនេះ ខ្ញុំបានឆ្លុះបញ្ចាំងពីខ្លួនឯង។ ពីមុន នៅពេលដែលខ្ញុំមានជំងឺ ខ្ញុំអាចចុះចូលតាមរយៈការស្វែងរកសេចក្ដីពិត។ ខ្ញុំបានគិតថា ខ្ញុំបានឈរយ៉ាងរឹងមាំ ហើយបានបោះបង់ចោលចេតនាចង់ទទួលបានព្រះពរ។ ប៉ុន្តែពេលនេះ ដោយសារតែជំងឺរបស់ខ្ញុំបានត្រឡប់មកវិញ ហើយកាន់តែធ្ងន់ធ្ងរជាងមុន នោះខ្ញុំត្រូវបានលាតត្រដាងម្ដងទៀត។ ខ្ញុំបានឃើញថា ចេតនារបស់ខ្ញុំក្នុងការទទួលបានព្រះពរ ត្រូវបានចាក់ឫសគល់យ៉ាងជ្រៅ ហើយខ្ញុំមិនអាចឆ្លងផុតការសាកល្បងរបស់ព្រះជាម្ចាស់បានឡើយ។ បើសុខភាពរបស់ខ្ញុំមិនឈឺបែបនេះម្ដងទៀតទេ នោះចេតនាដែលចាក់ឫសដ៏ជ្រៅក្នុងការទទួលបានព្រះពរ និងបំណងចិត្តអាក្រក់របស់ខ្ញុំនឹងពិបាកមើលឃើញណាស់ កុំថាឡើយការផ្លាស់ប្ដូរ និងត្រូវបានបន្សុទ្ធនោះ។ ស្របពេលជាមួយគ្នានេះ ខ្ញុំបានឃើញនិស្ស័យដ៏សុចរិត និងបរិសុទ្ធរបស់ព្រះជាម្ចាស់ទៀតផង។ ទ្រង់ពិនិត្យពិច័យចិត្តរបស់មនុស្ស ដូច្នេះហើយ ទ្រង់បានស្គាល់ពីសេចក្ដីពុករលួយ និងសេចក្ដីកំផិតនៅក្នុងខ្ញុំ។ ទ្រង់ប្រើជំងឺរបស់ខ្ញុំ ដើម្បីបង្ខំឱ្យខ្ញុំឆ្លុះបញ្ចាំងពីខ្លួនឯង ស្វែងរកសេចក្ដីពិត និងដោះស្រាយនិស្ស័យពុករលួយរបស់ខ្ញុំ។ នេះគឺជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់! ក្រោយមក ខ្ញុំបានឆ្លុះបញ្ចាំងអំពីឥរិយាបថរបស់ខ្ញុំ ដោយឆ្ងល់ពីមូលហេតុដែលប្រតិកម្មរបស់ខ្ញុំបានយល់ច្រឡំ និងស្ដីបន្ទោសព្រះជាម្ចាស់ នៅពេលប្រឈមនឹងជំងឺរបស់ខ្ញុំ។ តើខ្ញុំមិនមែននៅតែព្យាយាមតថ្លៃជាមួយព្រះជាម្ចាស់ទេឬ? តើខ្ញុំមិនមែនតែងតែចង់បានព្រះពររបស់ព្រះជាម្ចាស់ ប៉ុន្តែមិនសុខចិត្តទទួលយកអ្វីដែលទ្រង់បានរៀបចំសម្រាប់ខ្ញុំទេឬ? ខ្ញុំតែងតែបានព្យាយាមដោះស្រាយជាមួយព្រះជាម្ចាស់ ប៉ុន្តែតើធ្វើបែបនោះដើម្បីអ្វី?

មួយសន្ទុះក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួន៖ «តើអ្វីជាមូលដ្ឋានដែលមនុស្សធ្លាប់រស់អាស្រ័យលើ? មនុស្សទាំងអស់រស់នៅដើម្បីខ្លួនឯង។ មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់ នេះគឺជាការសរុបសេចក្ដីអំពីនិស្ស័យរបស់មនុស្ស។ មនុស្សជឿលើព្រះជាម្ចាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេបោះបង់ចោលអ្វីៗ លះបង់ខ្លួនដើម្បីទ្រង់ និងស្មោះត្រង់ចំពោះទ្រង់ តែពួកគេនៅតែធ្វើអ្វីៗទាំងអស់នេះដើម្បីប្រយោជន៍ផ្ទាល់ខ្លួនពួកគេដដែល។ សរុបមក គ្រប់យ៉ាងត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីទទួលបានព្រះពរសម្រាប់ខ្លួនពួកគេ។ នៅក្នុងសង្គម អ្វីៗគ្រប់យ៉ាងត្រូវបានធ្វើឡើងដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ការជឿលើព្រះជាម្ចាស់គឺធ្វើឡើងដើម្បីតែទទួលបានព្រះពរតែប៉ុណ្ណោះ។ វាគឺដើម្បីប្រយោជន៍ក្នុងការទទួលបានព្រះពរតែប៉ុណ្ណោះ ទើបមនុស្សលះបង់ចោលអ្វីៗគ្រប់យ៉ាង ហើយអាចស៊ូទ្រាំនឹងការរងទុក្ខជាច្រើន៖ នេះសុទ្ធតែជាភស្តុតាងជាក់ស្តែងអំពីនិស្ស័យពុករលួយរបស់មនុស្ស» («ភាពខុសគ្នារវាងការផ្លាស់ប្ដូរផ្នែកខាងក្រៅ និងការផ្លាស់ប្ដូរខាងនិស្ស័យ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «គ្មានអ្វីពិបាកដោះស្រាយជាងការទាមទាររបស់មនុស្សពីព្រះជាម្ចាស់នោះទេ។ ប្រសិនបើព្រះជាម្ចាស់មិនធ្វើអ្វីដែលស្របតាមការគិតរបស់អ្នកទេ ហើយប្រសិនបើទ្រង់មិនធ្វើសកម្មភាពទៅតាមការគិតរបស់អ្នកទេ នោះអ្នកទំនងជាទទឹងទាស់មិនខាន ដែលជាធម្មជាតិ ការនេះបង្ហាញថាមនុស្សប្រឆាំងនឹងព្រះជាម្ចាស់។ បញ្ហានេះត្រូវតែបានដឹង និងដោះស្រាយដោយការតាមរកសេចក្ដីពិត។ អស់អ្នកដែលគ្មានសេចក្ដីពិត ធ្វើការទាមទារជាច្រើនពីព្រះជាម្ចាស់ ចំណែកឯអស់អ្នកដែលយល់ពីសេចក្ដីពិត មិនទាមទារអ្វីសោះ។ ពួកគេមានអារម្មណ៍ត្រឹមតែថា ពួកគេមិនទាន់បំពេញព្រះហឫទ័យព្រះជាម្ចាស់បានគ្រប់គ្រាន់នៅឡើយ ពួកគេមិនស្ដាប់បង្គាប់ព្រះជាម្ចាស់បានគ្រប់គ្រាន់នោះទេ។ ការដែលមនុស្សតែងតែធ្វើការទាមទារពីព្រះជាម្ចាស់ ឆ្លុះបញ្ចាំងពីធម្មជាតិពុករលួយរបស់ពួកគេ។ ប្រសិនបើអ្នកមិនចាត់ទុកបញ្ហានេះជាបញ្ហាធ្ងន់ធ្ងរទេ ប្រសិនបើអ្នកមិនចាត់ទុកវាថាជារឿងសំខាន់ទេ នោះវានឹងមានគ្រោះកាច និងគ្រោះថ្នាក់លាក់បាំងនៅលើផ្លូវនៃជំនឿរបស់អ្នក។ អ្នកអាចយកឈ្នះលើរឿងធម្មតាបាន ប៉ុន្តែនៅពេលជាប់ទាក់ទងនឹងវាសនា ក្ដីសង្ឃឹម និងគោលដៅរបស់អ្នក អ្នកប្រហែលជាមិនអាចយកឈ្នះបាននោះទេ។ នៅពេលនោះ ប្រសិនបើអ្នកនៅតែគ្មានសេចក្ដីពិតទេ អ្នកអាចនឹងត្រឡប់ទៅដើរលើផ្លូវចាស់ៗរបស់អ្នកវិញយ៉ាងស្រួល ដូច្នេះហើយអ្នកនឹងក្លាយជាម្នាក់ដែលត្រូវរងការវិនាស» («មនុស្សធ្វើការទាមទារពីព្រះជាម្ចាស់ច្រើនលើសលុបពេកហើយ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

ការបើកសម្ដែងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានជួយឱ្យខ្ញុំយល់ថា ការប៉ុនប៉ងដើម្បីដោះដូរជាមួយព្រះជាម្ចាស់ទាំងអស់នេះ គឺផ្អែកលើថ្នាំពុលរបស់សាតាំងដែលថា «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» និង «»។ អ្វីក៏ដោយដែលខ្ញុំបានធ្វើ ដំបូងឡើយ ខ្ញុំតែងតែគិតអំពីវិធីដែលខ្ញុំអាចផ្ដល់ផលប្រយោជន៍ដល់ខ្លួនឯង និងទទួលបានព្រះពរ។ ទោះបីជានៅក្នុងភារកិច្ចរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំតែងតែមានបំណងចិត្ត និងភាពខូចខាតផ្ទាល់ខ្លួនដែរ។ ដោយគិតត្រឡប់ទៅរកមាគ៌ាដែលខ្ញុំបានដើរ ខ្ញុំតែងតែបានលះបង់តិចតួចដើម្បីកិច្ចការរបស់ព្រះជាម្ចាស់ នៅពេលដែលការពិត គឺខ្ញុំកំពុងតែព្យាយាមដោះដូរការលះបង់តិចតួចទាំងនេះ ដើម្បីបានព្រះពរដ៏ធំធេង។ ដើម្បីទទួលបានព្រះពររបស់ព្រះជាម្ចាស់ នោះការរងទុក្ខណាមួយក៏ដោយ គឺហាក់ដូចជាមានតម្លៃ។ ប៉ុន្តែនៅពេលដែលបំណងចិត្តរបស់ខ្ញុំមិនត្រូវបានបំពេញ ហើយខ្ញុំមានជំងឺម្ដងហើយម្ដងទៀត ដល់ចំណុចដែលខ្ញុំហាក់ដូចជានឹងស្លាប់ នោះការយល់ច្រឡំ ការស្ដីបន្ទោស ការតតាំង និងការក្បត់ទាំងអស់របស់ខ្ញុំចំពោះព្រះជាម្ចាស់ត្រូវបានបើកសម្ដែង។ ខ្ញុំបានបំពេញភារកិច្ចរបស់ខ្ញុំ ដើម្បីសម្រេចវាសនារបស់ខ្ញុំ។ ខ្ញុំបានប្រើប្រាស់ព្រះជាម្ចាស់ លួចបន្លំទ្រង់។ ខ្ញុំបានបាត់បង់មនសិការ និងហេតុផលរបស់ខ្ញុំ។ ខ្ញុំអាក្រក់ និងគួរឱ្យស្អប់ណាស់! បើការចាត់ចែងរបស់ព្រះជាម្ចាស់មិនលាតត្រដាងខ្ញុំម្ដងហើយម្ដងទៀតទេ នោះខ្ញុំនឹងមិនដែលឃើញភាពអាត្មានិយម និងការបោកបញ្ឆោតរបស់ខ្ញុំឡើយ។ ខ្ញុំបានចាត់ទុកការតាមរកព្រះពររបស់ខ្ញុំជារឿងសមរម្យ ហើយបានទុកចោលការទាមទាររបស់ព្រះជាម្ចាស់។ មិនខ្វល់ថាខ្ញុំបានធ្វើអ្វី ខ្ញុំបានលះបង់អ្វីឡើយ ព្រះជាម្ចាស់នឹងមិនដែលសរសើរពីរឿងនេះឡើយ។ បើខ្ញុំមិនតាមរកសេចក្ដីពិត បើចេតនារបស់ខ្ញុំនៅតែចង់ទទួលបានព្រះពរសម្រាប់ខ្លួនឯង នោះព្រះជាម្ចាស់នឹងស្អប់ ហើយដាក់ទោសខ្ញុំ។ ខ្ញុំដឹងគុណចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលបានបំភ្លឺខ្ញុំ អនុញ្ញាតឱ្យខ្ញុំស្គាល់ខ្លួនឯងតាមរយៈជំងឺនេះ ហើយឱ្យខ្ញុំបោះបង់ចោលការទាមទារអាក្រក់របស់ខ្ញុំ។ នេះគឺជាសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់សម្រាប់ខ្ញុំ! នៅពេលដែលខ្ញុំគិតពីរឿងនេះកាន់តែច្រើន នោះខ្ញុំមានអារម្មណ៍អំពីសេចក្ដីស្រឡាញ់ដ៏ធំធេងរបស់ព្រះជាម្ចាស់កាន់តែច្រើន។ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ថា៖ «ឱ! ព្រះជាម្ចាស់អើយ! បំណងព្រះហឫទ័យដ៏ល្អរបស់ទ្រង់នៅពីក្រោយការមានជំងឺរបស់ទូលបង្គំ។ ជីវិត និងសេចក្ដីស្លាប់របស់ទូលបង្គំស្ថិតនៅក្នុងព្រះហស្ដរបស់ទ្រង់។ ទូលបង្គំនឹងស្ដាប់បង្គាប់ទ្រង់ ហើយឈរធ្វើបន្ទាល់ដើម្បីផ្គាប់ព្រះហឫទ័យទ្រង់»។

បន្ទាប់ពីការអធិស្ឋាន ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួន៖ «អ្នកបានឆ្លងកាត់ការល្បងលរបស់យ៉ូប ហើយនៅពេលដំណាលគ្នា អ្នកត្រូវឆ្លងកាត់ការល្បងលរបស់ពេត្រុស។ ពេលយ៉ូបត្រូវល្បងល គាត់បានធ្វើបន្ទាល់ ហើយនៅទីបំផុត ព្រះជាយេហូវ៉ាបានបើកសម្ដែងដល់គាត់។ មានតែបន្ទាប់ពីគាត់បានធ្វើបន្ទាល់ប៉ុណ្ណោះ នោះទើបគាត់សមនឹងឃើញព្រះភក្រ្តរបស់ព្រះជាម្ចាស់។ ហេតុអ្វីបានមានព្រះបន្ទូលថា៖ «ខ្ញុំលាក់ខ្លួនពីទឹកដីដ៏ស្មោកគ្រោក តែបង្ហាញអង្គខ្ញុំដល់នគរដ៏បរិសុទ្ធ?» នោះមានន័យថា មានតែពេលដែលអ្នកបរិសុទ្ធ ហើយឈរធ្វើបន្ទាល់នោះទេ ទើបអ្នកអាចមានកិត្តិយសក្នុងការមើលឃើញព្រះភក្រ្ករបស់ព្រះជាម្ចាស់បាន។ ប្រសិនបើអ្នកមិនអាចឈរធ្វើបន្ទាល់អំពីទ្រង់បានទេ អ្នកមិនមានកិត្តិយសក្នុងការមើលឃើញព្រះភក្រ្កទ្រង់បានទេ។ ប្រសិនបើអ្នកដកថយ ឬតវ៉ាប្រឆាំងនឹងព្រះជាម្ចាស់នៅពេលធ្វើការបន្សុទ្ធ បរាជ័យក្នុងការឈរធ្វើបន្ទាល់អំពីទ្រង់ ហើយក្លាយជាមនុស្សល្ងីល្ងើរបស់សាតាំង នោះអ្នកនឹងមិនអាចទទួលបាននូវការលេចមករបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើអ្នកដូចជាយ៉ូបដែលស្ថិតក្នុងការល្បងល ដោយបានដាក់បណ្តាសាចំពោះសាច់ឈាមរបស់ខ្លួនគាត់ផ្ទាល់ ហើយមិនបានត្អូញត្អែរទាស់ប្រឆាំងនឹងព្រះជាម្ចាស់ ហើយអាចស្អប់សាច់ឈាមរបស់គាត់ផ្ទាល់ ដោយមិនត្អូញត្អែរ ឬប្រព្រឹត្តបាបតាមរយៈពាក្យសម្ដីរបស់គាត់ នោះអ្នកនឹងអាចឈរធ្វើបន្ទាល់បាន។ នៅពេលដែលអ្នកឆ្លងកាត់ការបន្សុទ្ធក្នុងកម្រិតមួយ ហើយនៅតែអាចដូចយ៉ូប ដោយស្ដាប់បង្គាប់ទាំងស្រុងនៅចំពោះព្រះជាម្ចាស់ និងដោយគ្មានសេចក្ដីតម្រូវផ្សេងទៀតពីទ្រង់ ឬពីសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកទេ នោះព្រះជាម្ចាស់នឹងលេចមកឯអ្នក» («អស់អ្នកដែលនឹងត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្ហាញខ្ញុំពីភាពបរិសុទ្ធ និងសេចក្ដីសុចរិតរបស់ទ្រង់។ ព្រះជាម្ចាស់គ្រាន់តែលេចមកចំពោះអ្នកដែលឈរធ្វើបន្ទាល់ ខណៈពេលត្រូវបានល្បងល និងបន្សុទ្ធប៉ុណ្ណោះ។ នៅពេលដែល ព្រះជាម្ចាស់ល្បងលយ៉ូប នោះទ្រព្យសម្បត្តិរបស់យ៉ូប កូនៗ របស់គាត់ សុខភាពរបស់គាត់ និងសេចក្ដីសុខរបស់គាត់ ត្រូវបានសាតាំងយកទាំងអស់ ហើយរាងកាយរបស់គាត់គ្របដណ្ដប់ដោយបូស។ ប៉ុន្តែគាត់មិនរអ៊ូរទាំ ឬស្ដីបន្ទោសព្រះជាម្ចាស់ឡើយ។ គាត់គ្រាន់តែស្អប់ និងដាក់បណ្ដាសាខ្លួនឯងប៉ុណ្ណោះ។ ដោយប្រឈមមុខនឹងការល្បងលដ៏ធំនេះ គាត់នៅតែអាចស្ដាប់បង្គាប់អធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងសរសើរតម្កើងព្រះនាមរបស់ទ្រង់ នៅក្នុងតួនាទីរបស់គាត់ជាភាវៈដែលត្រូវបានបង្កើតមក។ គាត់ក៏បាននិយាយថា៖ No need to translate No need to translate។ ពាក្យទាំងនេះ បានធ្វើជាទីបន្ទាល់ដ៏ខ្ទរខ្ទារ និងស្រស់ស្អាតមួយចំពោះព្រះជាម្ចាស់ នៅចំពោះមុខសាតាំង ហើយនៅទីបញ្ចប់ ព្រះជាម្ចាស់បានលេចមកចំពោះយ៉ូប។ នេះគឺជាគុណតម្លៃ ដែលជីវិតរបស់យ៉ូបមាន។ ជំងឺដែលខ្ញុំបានជួបប្រទះ បានកើតឡើងដោយសារតែព្រះជាម្ចាស់កំពុងតែបង្ហាញនូវសេចក្ដីសប្បុរសដ៏ពិសេសដល់ខ្ញុំ។ ខ្ញុំត្រូវតែស្ដាប់បង្គាប់ការចាត់ចែងរបស់ព្រះជាម្ចាស់ដូចជាយ៉ូបបានធ្វើអ៊ីចឹង។ ខ្ញុំមិនគួរត្រូវរំខានដោយជំងឺមហារីកឡើយ។ ផ្ទុយទៅវិញ ខ្ញុំគួរតែថ្វាយជីវិតចំពោះព្រះជាម្ចាស់ ហើយធ្វើទីបន្ទាល់ដ៏ខ្ទរខ្ទារ និងរឹងមាំចំពោះព្រះជាម្ចាស់នៅចំពោះមុខសាតាំង ដោយលួងលោមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ខ្ញុំទុកក្ដីបារម្ភរបស់ខ្ញុំមួយឡែក ហើយប្រគល់ខ្លួនចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយមិនយូរប៉ុន្មាន ស្ថានភាពរបស់ខ្ញុំបានប្រសើរ។ ខ្ញុំហូបឆ្ងាញ់ជាងមុន ខ្ញុំអាចធ្វើចលនាបានធម្មតា ហើយអាចបំពេញភារកិច្ចរបស់ខ្ញុំអស់ពីលទ្ធភាពរបស់ខ្ញុំទៀតផង។ ក្រោយមក កូនស្រីរបស់ខ្ញុំបានយកខ្ញុំទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាព។ លោកគ្រូពេទ្យមិនអាចជឿពីអ្វីដែលបានកើតឡើងឡើយ។ គាត់បាននិយាយថា អ្នកជំងឺដូចខ្ញុំកម្រណាស់ ហើយថា តថភាពដែលខ្ញុំមានជីវិតរស់ ដោយមិនទទួលការព្យាបាលនៅមន្ទីរពេទ្យគឺជាការអស្ចារ្យមួយ! ពេលនោះខ្ញុំបានដឹងថា នេះគឺជាព្រះជាម្ចាស់ដែលការពារខ្ញុំ។ ខ្ញុំអាចមានអារម្មណ៍ថា ជីវិតរបស់ខ្ញុំស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ហើយបានដកបទពិសោធន៍ពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ។

បន្ទាប់ពីនោះមួយរយៈ ជំងឺរបស់ខ្ញុំកើតឡើងសារជាថ្មី។ ភរិយា និងកូនស្រីរបស់ខ្ញុំបានយកខ្ញុំទៅមន្ទីរពេទ្យ ហើយនៅពេលដែលប្រធានពេទ្យបានឃើញពីភាពធ្ងន់ធ្ងរនៃជំងឺរបស់ខ្ញុំ នោះគាត់បានហៅគ្រូពេទ្យឯកទេសម្នាក់មកពិនិត្យខ្ញុំ។ នៅពេលដែលលទ្ធផលនៃការធ្វើតេស្ដនៅមន្ទីរពិសោធន៍ចេញមកវិញ នោះគ្រូពេទ្យឯកទេសបានប្រាប់ខ្ញុំថា ពួកគេខ្វះឧបករណ៍ក្នុងការព្យាបាលជំងឺរបស់ខ្ញុំ ហើយស្នើឱ្យខ្ញុំបង់ថ្លៃ ២០០,០០០ យ័ន ដើម្បីផ្ទេរទៅកាន់មន្ទីរពេទ្យខេត្ត ជាកន្លែងដែលពួកគេប្រហែលជាអាចព្យាបាលបាន។ កូនស្រីរបស់ខ្ញុំបាននិយាយមកកាន់ខ្ញុំទាំងយំថា៖ «តើប៉ាបានឮគាត់និយាយទេ? គ្មាននរណាម្នាក់អាចព្យាបាលប៉ាបានទេ។ មនុស្សជាងសាមសិបនាក់នៅក្នុងភូមិយើងបានកើតជំងឺមហារីកប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយពួកគេទាំងអស់បានស្លាប់...»។ ផ្ទៃមុខរបស់ភរិយាខ្ញុំជោគជាំដោយទឹកភ្នែក។ ខ្ញុំមានអារម្មណ៍ដូចជាមនុស្សត្រូវបានគេថ្កោលទោសអ៊ីចឹង។ ជាថ្មីម្ដងទៀត ខ្ញុំមានអារម្មណ៍ថា សេចក្ដីស្លាប់កំពុងខិតមករកខ្ញុំហើយ ហើយខ្ញុំគ្មានអ្វីក្រៅពីឆ្ងល់ថា៖ យ៉ាងម៉េចបានជាជំងឺនេះត្រឡប់មកវិញ ហើយនៅតែធ្ងន់ធ្ងរខ្លាំងម៉្លេះ? ប៉ុន្តែពេលនេះ ខ្ញុំស្ដីបន្ទោសខ្លួនឯង។ ខ្ញុំមានអារម្មណ៍ស្ដាយក្រោយចំពោះការមិនស្ដាប់បង្គាប់របស់ខ្ញុំចំពោះព្រះជាម្ចាស់។ ខ្ញុំបានគិតដល់ពេលស្ទើរតែស្លាប់ទាំងអស់របស់ខ្ញុំ និងវិធីដែលព្រះជាម្ចាស់បានការពារខ្ញុំ និងទុកខ្ញុំឱ្យមានជីវិតរាល់ពេល។ ខ្ញុំបានឃើញយ៉ាងច្បាស់អំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ដូច្នេះម៉េចបានជាខ្ញុំមិនអាចយល់ពីព្រះជាម្ចាស់យ៉ាងពិតប្រាកដអ៊ីចឹង? ព្រះជាម្ចាស់តែមួយអង្គគត់ដែលមានសិទ្ធិអំណាចលើជីវិត និងសេចក្ដីស្លាប់ មិនមែនជាលោកគ្រូពេទ្យទាំងនេះទេ! ដូច្នេះ ខ្ញុំបានទៅចំពោះព្រះជាម្ចាស់ ហើយបានអធិស្ឋាន។ ខ្ញុំបាននិយាយថា៖ «ឱ! ព្រះជាម្ចាស់អើយ! ជាថ្មីម្ដងទៀត ទូលបង្គំបានជួបប្រទះនឹងសេចក្ដីស្លាប់ផ្ទាល់ខ្លួន។ ទូលបង្គំដឹងថា បំណងព្រះហឫទ័យដ៏ល្អរបស់ទ្រង់នៅពីក្រោយសេចក្ដីស្លាប់នេះ។ ជីវិត និងសេចក្ដីស្លាប់របស់ទូលបង្គំ ស្ថិតនៅក្នុងព្រះហស្ដរបស់ទ្រង់។ ទូលបង្គំនឹងស្ដាប់បង្គាប់ទ្រង់ ហើយឈរធ្វើបន្ទាល់ដើម្បីផ្គាប់ព្រះហឫទ័យទ្រង់!»

បន្ទាប់ពីខ្ញុំបានអធិស្ឋាន នោះខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួន៖ «តើក្នុងចំណោមមនុស្សជាតិទាំងមូល អ្នកណាទៅដែលមិនទទួលបានការថែទាំនៅក្នុងព្រះនេត្ររបស់ព្រះដ៏មានគ្រប់ចេស្ដានោះ? តើអ្នកណាទៅដែលមិនរស់នៅក្នុងការកំណត់ទុកជាមុនដោយព្រះដ៏មានគ្រប់ចេស្ដានោះ? តើការរស់ និងការស្លាប់របស់មនុស្ស កើតឡើងតាមជម្រើសផ្ទាល់ខ្លួនរបស់ពួកគេមែនទេ? តើមនុស្សគ្រប់គ្រងវាសនាផ្ទាល់ខ្លួនរបស់ពួកគេមែនទេ? មនុស្សជាច្រើនស្រែករកសេចក្ដីស្លាប់ តែវាស្ថិតនៅយ៉ាងឆ្ងាយពីពួកគេ។ មនុស្សជាច្រើនចង់រស់នៅក្លាយជាអ្នកខ្លាំង ហើយខ្លាចស្លាប់ តែវាមិនបានដល់ពួកគេសោះ ថ្ងៃមរណៈរបស់ពួកគេជិតមកដល់ហើយ ដែលនឹងទម្លាក់ពួកគេទៅក្នុងជង្ហុកធំនៃសេចក្ដីស្លាប់។ មនុស្សជាច្រើនសំលឹងមើលទៅលើមេឃ ហើយដកដង្ហើមធំវែងៗ។ មនុស្សជាច្រើនស្រែកទ្រហោយំខ្សឹកខ្សួលយ៉ាងខ្លាំង។ មនុស្សជាច្រើនធ្លាក់ចូលក្នុងទុក្ខវេទនា។ ហើយមនុស្សជាច្រើនក្លាយជាអ្នកទោសនៃសេចក្ដីល្បួង។ ថ្វីបើខ្ញុំមិនលេចមកដោយផ្ទាល់ដើម្បីឲ្យមនុស្សឃើញខ្ញុំច្បាស់ក៏ដោយ ក៏មានមនុស្សជាច្រើនភ័យមិនហ៊ានជួបមុខរបស់ខ្ញុំទេ ដោយខ្លាចយ៉ាងខ្លាំងថា ខ្ញុំនឹងវាយពួកគេស្លាប់ភ្លាមៗ ហើយខ្ញុំនឹងផ្ដាច់ជីវិតពួកគេ។ តើមនុស្សពិតជាស្គាល់ខ្ញុំមែន ឬក៏អត់ទេ? គ្មាននរណាម្នាក់អាចនិយាយបានច្បាស់នោះទេ។ តើមិនដូច្នេះទេឬ?» («ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១១ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានព្រះចេស្ដា និងសិទ្ធិអំណាច ហើយផ្ដល់នូវទំនុកចិត្តដល់ខ្ញុំ។ ព្រះជាម្ចាស់គឺជាព្រះអាទិករ ហើយព្រះជាម្ចាស់ត្រួតត្រាគ្រប់យ៉ាង។ ក្នុងនាមជាភាវៈដែលត្រូវបានបង្កើតមក ខ្ញុំដឹងថា ខ្ញុំត្រូវតែស្ដាប់បង្គាប់អធិបតេយ្យភាពរបស់ព្រះអាទិករ។ បើខ្ញុំផ្ដល់តម្លៃជីវិតរបស់ខ្ញុំ ហើយស្ដីបន្ទោសព្រះជាម្ចាស់ នោះខ្ញុំនឹងតតាំងទ្រង់ ក្បត់ទ្រង់ និងអាម៉ាស់ក្នុងការប្រឈមមុខចំពោះទ្រង់ ហើយជីវិតរបស់ខ្ញុំនឹងគ្មានន័យឡើយ។ នៅពេលដែលខ្ញុំយល់ពីរឿងទាំងអស់នេះ នោះខ្ញុំលែងមានអារម្មណ៍រារាំងដោយសេចក្ដីស្លាប់ ឬជំងឺទៀតហើយ។ ខ្ញុំបាននិយាយទៅកាន់ភរិយា និងកូនស្រីខ្ញុំថា៖ «កុំពិបាកចិត្តអី។ ទោះបីជាលោកគ្រូពេទ្យបានថ្កោលទោសខ្ញុំដល់ស្លាប់ក៏ដោយ ក៏ខ្ញុំជឿថាជីវិត និងសេចក្ដីស្លាប់របស់ខ្ញុំស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ដែរ។ គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើគឺសុចរិត។ ដរាបណាខ្ញុំអាចដកដង្ហើមបាន នោះខ្ញុំនឹងឈរ ហើយធ្វើបន្ទាល់ដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់!» ក្រោយមក ខ្ញុំត្រឡប់ទៅផ្ទះដើម្បីឱ្យធូរស្រាលឡើងវិញ។ ជារៀងរាល់ថ្ងៃ ខ្ញុំទៅចំពោះព្រះជាម្ចាស់ ហើយអធិស្ឋាន ព្រមទាំងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ខ្ញុំមានអារម្មណ៍ស្ងប់ស្ងាត់ និងមានសន្ដិភាព។ លោកគ្រូពេទ្យបានឱ្យថ្នាំទឹកពីរប្រអប់ដើម្បីយកទៅចាក់ ដែលមានតម្លៃតិចជាងដប់យ័ន។ ខ្ញុំចាក់វាអស់មួយខែ ហើយពណ៌ម្រាមដៃបានត្រឡប់ដូចដើម ហើយខ្ញុំអាចហូបអាហារបានវិញ។ បន្តិចម្ដងៗ ខ្ញុំចាប់ផ្ដើមទទួលបានកម្លាំងកំហែងឡើងវិញ រហូតដល់វាដូចពេលមុនខ្ញុំឈឺអ៊ីចឹង។ នៅពេលដែលខ្ញុំត្រឡប់ទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យ នោះលោកគ្រូពេទ្យបាននិយាយថា វាជាការអស្ចារ្យដែលខ្ញុំបានធូរស្រាលយ៉ាងឆាប់រហ័ស។ ខ្ញុំបានដឹងថា ទាំងអស់នេះគឺជាការអរព្រះគុណចំពោះព្រះជាម្ចាស់ ហើយថាគ្មាននរណាម្នាក់អាចសង្គ្រោះខ្ញុំបានក្រៅពីទ្រង់ឡើយ។ ដូចជាព្រះជាម្ចាស់មានបន្ទូលថា៖ «ជាក់ស្ដែងណាស់ មិនមែនមនុស្សឡើយដែលក្តោបក្ដាប់អំណាចនៃជីវិត និងសេចក្ដីស្លាប់ ហើយក៏មិនមែនភាវៈខ្លះនៅក្នុងពិភពលោកខាងធម្មជាតិនេះដែរ ប៉ុន្តែជាព្រះអាទិករវិញទេតើដែលមានអំណាចមួយនោះ ដ្បិតសិទ្ធិអំណាចរបស់ទ្រង់មានលក្ខណៈវិសេសឯក។ ជីវិត និងសេចក្ដីស្លាប់របស់មនុស្សជាតិមិនមែនជាលទ្ធផលកើតចេញពីច្បាប់មួយចំនួននៃពិភពលោកខាងធម្មជាតិឡើយ ប៉ុន្តែជាលទ្ធផលចេញពីអធិបតេយ្យភាពនៃសិទ្ធិអំណាចរបស់ព្រះអាទិករវិញទេ» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ខ្ញុំមានបទពិសោធន៍អំពីអធិបតេយ្យភាព និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ព្រមទាំងទង្វើដ៏អស្ចារ្យរបស់ទ្រង់។ ខ្ញុំបានឃើញសេចក្ដីស្រឡាញ់ និងសេចក្ដីសង្គ្រោះរបស់ទ្រង់។ ខ្ញុំបានអរព្រះគុណ និងសរសើរតម្កើងទ្រង់អស់ពីចិត្ត។ នៅពេលដែលមនុស្សនៅក្នុងភូមិបានឃើញខ្ញុំ នោះពួកគេទាំងអស់ភ្ញាក់ផ្អើល។ ពួកគេបាននិយាយថា ពួកគេមិនគិតថាខ្ញុំនឹងជាឡើយ ពួកគេមិនដែលរំពឹងឃើញខ្ញុំមានសុខភាពល្អឡើងវិញឡើយ ហើយថាខ្ញុំពិតជាសំណាងមែន ដែលអាចរួចផុតនៅក្នុងផ្លូវដ៏ចង្អៀតបែបនេះ! ប៉ុន្តែខ្ញុំបានដឹងនៅក្នុងចិត្តថា៖ រឿងនេះគ្មានអ្វីពាក់ព័ន្ធនឹងសំណាងឡើយ។ នេះគឺជាព្រះចេស្ដា និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បានសង្គ្រោះខ្ញុំ! មិនយូរប៉ុន្មាន ខ្ញុំបានចាប់ផ្ដើមភារកិច្ចរបស់ខ្ញុំនៅឯក្រុមជំនុំឡើងវិញ។ ប្រាំឆ្នាំបានកន្លងផុតទៅ ហើយជំងឺរបស់ខ្ញុំមិនដែលត្រឡប់មកវិញឡើយ។ នេះគឺលើសពីអ្វីដែលខ្ញុំបានសង្ឃឹម។ ខ្ញុំពិតជាអរព្រះគុណព្រះជាម្ចាស់ចំពោះអ្វីដែលបានកើតឡើង។

តាមរយៈជំងឺនេះ តាមរយៈការបើកសម្ដែងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការប្រឈមមុខនឹងតថភាព នោះខ្ញុំបានទទួលការយល់ស៊ីជម្រៅមួយចំនួនអំពីទស្សនៈខុសឆ្គងនៅក្នុងសេចក្ដីជំនឿ និងនិស្ស័យពុករលួយរបស់ខ្ញុំ ហើយស្គាល់អធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និស្ស័យដ៏សុចរិតរបស់ទ្រង់ និងសារជាតិដ៏ស្រស់ស្អាត់របស់ទ្រង់។ ខ្ញុំបានបោះបង់ចោលចេតនាចង់បានព្រះពររបស់ខ្ញុំ ហើយរៀនពីវិធីដើម្បីរស់នៅក្នុងជីវិតដែលមានតម្លៃ និងមានន័យ។ ខ្ញុំដឹងគុណខ្លាំងណាស់ចំពោះសេចក្ដីសប្បុរសរបស់ព្រះជាម្ចាស់!

ខាង​ដើម៖ ៧៧. ការច្រូតផលចម្រូត តាមរយៈជំងឺ

បន្ទាប់៖ ៧៩. ព្រះពរបានមកពីជំងឺ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ