៤៥. ការរស់នៅ ចំពោះព្រះជាម្ចាស់

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ដើម្បីចូលទៅក្នុងភាពពិតប្រាកដ មនុស្សត្រូវតែបង្វែរអ្វីៗគ្រប់យ៉ាង ឆ្ពោះទៅរកជីវិតពិតជាក់ស្តែង។ ប្រសិនបើ មនុស្សជឿលើព្រះជាម្ចាស់ហើយ តែមិនអាចស្គាល់ខ្លួនឯងតាមរយៈការអនុវត្តនៅក្នុងជីវិតពិតជាក់ស្តែង ហើយប្រសិនបើពួកគេមិនអាចរស់នៅ ជាមនុស្សធម្មតានៅក្នុងជីវិតពិតជាក់ស្តែងទេ នោះពួកគេនឹងក្លាយជាមនុស្សបរាជ័យ។ អស់អ្នកដែលមិនស្តាប់បង្គាប់ព្រះជាម្ចាស់ គឺជាមនុស្សដែលមិនអាចចូលទៅក្នុងជីវិតពិតជាក់ស្តែងបានឡើយ។ ពួកគេ គឺជាអ្នកដែលនិយាយអំពីមនុស្សជាតិ ប៉ុន្តែពួកគេរស់នៅតាមនិស្ស័យរបស់អារក្សវិញ។ ពួកគេ គឺជាអ្នកដែលនិយាយពីសេចក្តីពិត ប៉ុន្តែពួកគេរស់នៅតាមគោលលទ្ធិជំនួសវិញ។ អស់អ្នកដែលមិនអាចរស់នៅតាមសេចក្តីពិតនៅក្នុងជីវិតពិតជាក់ស្តែង គឺជាពួកអ្នកដែលជឿលើព្រះជាម្ចាស់ ក៏ប៉ុន្តែបែរជាត្រូវព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធទៅវិញ។ អ្នកត្រូវអនុវត្តរស់នៅក្នុងជីវិតពិតជាក់ស្តែងរបស់អ្នក ហើយត្រូវដឹងពីភាពខ្វះចន្លោះ ការមិនស្តាប់បង្គាប់ ភាពល្ងង់ខ្លៅ ព្រមទាំងដឹងពីភាពជាមនុស្សមិនធម្មតា និងភាពទន់ខ្សោយរបស់អ្នក។ តាមរបៀបនេះ ចំណេះដឹងរបស់អ្នក នឹងត្រូវបានបញ្ចូលទៅក្នុងស្ថានភាព និងការលំបាកជាក់ស្តែងជាច្រើនរបស់អ្នក។ មានតែចំណេះដឹងប្រភេទនេះទេ ដែលអាចអោយអ្នកយល់ច្បាស់ពីស្ថានភាពផ្ទាល់ខ្លួនរបស់អ្នក ហើយនិងទទួលបាននូវការផ្លាស់ប្តូរនូវនិស្ស័យរបស់អ្នកផងដែរ» («ការពិភាក្សាអំពីជីវិតពួកជំនុំ និងជីវិតពិតជាក់ស្តែង» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ក្នុងការតាមរកច្រកចូលទៅក្នុងជីវិត មនុស្សម្នាក់ត្រូវតែត្រួតពិនិត្យពាក្យសម្ដី និងទង្វើ គំនិត និងយោបល់របស់ខ្លួននូវរាល់បញ្ហាដែលកើតឡើងក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន ហើយយល់ពីសភាពរបស់ខ្លួន។ ដោយការធ្វើតាមសេចក្ដីនោះ មនុស្សម្នាក់ត្រូវតែត្រួតពិនិត្យសភាពនោះដោយប្រៀបធៀបនឹងសេចក្ដីពិត ស្វែងរកសេចក្ដីពិត និងចូលទៅក្នុងតថភាពនៃសេចក្ដីពិតរបស់សេចក្ដីពិតដែលមនុស្សម្នាក់យល់ដឹង។ អំឡុងពេលនៃការចូលទៅក្នុងតថភាពនៃសេចក្ដីពិត មនុស្សម្នាក់ត្រូវតែយល់ពីសភាពរបស់ខ្លួន ហើយចូលមកជារឿយៗចំពោះព្រះជាម្ចាស់ ដើម្បីអធិស្ឋានទៅកាន់ទ្រង់ និងអង្វរសុំទ្រង់។ មនុស្សម្នាក់ក៏ត្រូវតែធ្វើការប្រកបគ្នាជារឿយៗជាមួយបងប្អូនប្រុសស្រីដោយបើកចិត្តទូលាយ និងស្វែងរកមាគ៌ានៃច្រកចូលទៅក្នុងតថភាពនៃសេចក្ដីពិត ហើយស្វែងរកគោលការណ៍នៃសេចក្ដីពិត។ ទីបំផុត មនុស្សម្នាក់នឹងស្គាល់ពីនិស្ស័យដែលខ្លួនបើកសម្ដែងនៅក្នុងជីវិតប្រចាំថ្ងៃ ថាព្រះជាម្ចាស់មានអំណរនៅក្នុងពួកគេឬអត់ ថាមាគ៌ាដែលមនុស្សម្នាក់អនុវត្តត្រឹមត្រូវឬអត់ ថាមនុស្សម្នាក់បានត្រួតពិនិត្យពីសភាពដែលរកឃើញនៅក្នុងខ្លួនឯង តាមរយៈការត្រួតពិនិត្យខ្លួនឯងដោយប្រៀបធៀបនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឬអត់ ថាពួកគេបានត្រួតពិនិត្យសភាពនោះយ៉ាងត្រឹមត្រូវឬអត់ ថាសភាពនោះស្របនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឬអត់ ហើយថាមនុស្សម្នាក់សម្រេចបាន និងបង្កើតបានច្រកចូលពិតមួយ ពាក់ព័ន្ធនឹងសភាពដែលស្របនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឬអត់។ នៅពេលដែលអ្នករស់ក្នុងសភាពទាំងនេះ ក្នុងស្ថានភាពទាំងនេះជារឿយៗ នោះបន្តិចម្ដងៗ អ្នកនឹងមានការយល់ដឹងជាមូលដ្ឋានចំពោះសេចក្ដីពិតមួយចំនួន និងចំពោះសភាពជាក់ស្ដែងរបស់អ្នក» («ការស្គាល់ពីនិស្ស័យរបស់ខ្លួន គឺជាគ្រឹះនៃការផ្លាស់ប្តូរនិស្ស័យ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលព្រះជាម្ចាស់ទាំងនេះបើកសម្ដែងពីផ្លូវត្រឹមត្រូវទៅកាន់ច្រកចូលនៃជីវិត ដែលត្រូវពិនិត្យមើលគ្រប់គំនិត និងសកម្មភាព ក្នុងគ្រប់កិច្ចការដែលកើតឡើងនៅក្នុងជីវិតពិត ក្រោយពី យើងពិចារណាលើការបើកសម្ដែងចេញពីព្រះបន្ទូលព្រះ ឆ្លុះបញ្ចាំងនិស្ស័យពុករលួយរបស់យើង និងស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយរឿងទាំងនោះ។ នេះជាផ្លូវតែមួយគត់ ដើម្បីស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដ និងចូលទៅក្នុងព្រះបន្ទូលព្រះ។

ថ្មីៗនេះ បងចិនបានចែកចាយបទពិសោធមួយរបស់គាត់នៅក្នុងការប្រជុំកាលពី ៦ខែ មុន។ ពេលគាត់និយាយចប់ ខ្ញុំបានគិតថា គាត់បានធ្វើតាមអំពើចិត្ត និងគ្មានគោលការណ៍នៅក្នុងភារកិច្ចរបស់គាត់ឡើយ ដូច្នេះហើយបានជាគាត់ទទួលការលួសកាត់ និងការដោះស្រាយបែបហ្នឹង។ គាត់មិនបាននិយាយដោះសាយករួចខ្លួនឡើយ ហើយមើលទៅ គាត់ហាក់ដូចជាចុះចូលដែរ។ ប៉ុន្តែ ចំពោះហេតុផលដែលថាគាត់បានធ្វើតាមអំពើចិត្តនៅក្នុងកិច្ចការរបស់គាត់ ហើយអ្វីជានិស្ស័យពុករលួយរបស់គាត់ ឬជាឫសគល់នោះ គាត់មិនព្យាយាមយល់ពីការនេះ ហើយក៏មិនស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយដែរ។ ការស្ដាប់បង្គាប់របស់គាត់គ្រាន់តែធ្វើតាមច្បាប់ទម្លាប់ប៉ុណ្ណោះ។ មិនអាចហៅថាជាការចុះចូលដ៏ពិតបានទេ។ ខ្ញុំរិះគិតថា «តើខ្ញុំមិនគួរលើកឡើងអំពីចំណុចខ្វះខាតនេះឲ្យគាត់ដឹងទេឬ?» តែក្រោយមក ខ្ញុំបានគិតថា «បងចិនបានក្លាយជាអ្នកជឿ យូរជាងខ្ញុំ បទពិសោធរបស់គាត់ក៏ច្រើនជាងខ្ញុំដែរ។ បើខ្ញុំស្នើទៅគាត់ នោះខ្ញុំនឹងដូចក្មេង ធ្វើខ្លួនជាមនុស្សធំ។ អ៊ីចឹងខ្ញុំក្រអឺតក្រទមទេឬ? យកល្អ ខ្ញុំមិនគួរនិយាយអ្វីឡើយ។» ពេលគាត់បញ្ចប់ការប្រកបគ្នារបស់គាត់ គាត់ក៏បានសុំឲ្យយើងប្រាប់គាត់អំពីភាពខ្វះចន្លោះណាមួយដែលយើងកត់សម្គាល់ឃើញអំពីគាត់ផងដែរ។ ខ្ញុំចង់លើកឡើងពីបញ្ហារបស់គាត់ ប៉ុន្តែខ្ញុំធ្វើមិនកើតឡើយ។ ខ្ញុំបានគិតថា «គាត់មានអាយុច្រើនជាងខ្ញុំ។ បើខ្ញុំថា គាត់មិនបានចុះចូលពិតប្រាកដ ហើយគ្រាន់តែធ្វើតាមច្បាប់ទម្លាប់ទេ នោះគាត់នឹងបាក់មុខខ្លាំង ហើយខ្ញុំនឹងធ្វើឲ្យគាត់ពិបាកឆ្លើយមិនខាន។ បើគាត់មិនទទួលយក ហើយនិយាយថា ខ្ញុំជាមនុស្សក្រអឺតក្រទម ឬថា ខ្ញុំនៅស្ទើរភ្លើង នោះខ្ញុំនឹងត្រូវអាម៉ាស់មុខមិនខាន។ ខ្ញុំមិនសូវជាស្គាល់គាត់ឡើយ ដូច្នេះ វាមិនស័ក្ដិសមឲ្យខ្ញុំប្រថុយ ដោយធ្វើឲ្យគាត់ឃើញខ្ញុំជាមនុស្សអាក្រក់នោះឡើយ។ ខ្ញុំបានអល់អែកយ៉ាងយូរ បន្ទាប់មក ខ្ញុំក៏និយាយថា «អើ បងមានពិសោធន៍ ហើយក៏មានការយល់ដឹងជាក់ស្ដែងយ៉ាងទូលំទូលាយដែរ។»

ក្រោយនិយាយពាក្យនេះរួចមក ខ្ញុំក៏មានអារម្មណ៍មិនស្រួល។ ខ្ញុំអាចមើលឃើញបញ្ហាគាត់ តែបែរជាមិននិយាយអ្វីមួយម៉ាត់ពីបញ្ហាទាំងនោះទៅវិញ។ ខ្ញុំគ្រាន់តែនិយាយល្អៗ ដែលខុសពីមនសិការរបស់ខ្ញុំប៉ុណ្ណោះ។ ពាក្យនោះគ្មាននូវភាពស្មោះសរ ឬភាពទៀងត្រង់ទេ។ ក្រោយមក ខ្ញុំបានគិតពីកិច្ចការដែលយើងតែងតែជជែកគ្នាក្នុងពេលប្រជុំម្តងៗ នាពេលកន្លងមក។ យើងត្រូវឆ្លុះបញ្ចាំងមើលខ្លួនឯងជារៀងរាល់ថ្ងៃ ដើម្បីមើលថាតើរាល់ថ្ងៃមានការកុហក ឬសេចក្តីពិតក្លែងក្លាយប៉ុន្មានដែលយើងបាននិយាយ ថាតើមានពាក្យសម្តីអ្វីខ្លះដែលជំរុញចេញពីគោលបំណងផ្ទាល់ខ្លួន និងមានរឿងអ្វីខ្លះដែលយើងបាននិយាយ ឬបានធ្វើ ដែលប្រឆាំងនឹងសេចក្តីពិតឬក៏អត់។ ខ្ញុំដឹងថា ខ្ញុំមិនបានធ្វើអ្វីសោះឡើយ ក្រៅពីកុហកបងចិន។ ខ្ញុំបានដឹងថា ព្រះជាម្ចាស់ដាស់តឿនយើងម្ដងហើយម្ដងទៀតឲ្យមានភាពទៀងត្រង់ ដូចបានឃើញនៅក្នុងពំនោលនេះថា ឃើញម៉េចថាចឹងទៅ ហើយប្រាប់ត្រង់ៗចុះ។ តែខ្ញុំមិនអាចអនុវត្តតាមសេចក្តីតម្រូវដ៏សំខាន់បំផុតនេះបានផង។ នៅត្រង់នេះ ខ្ញុំបានអន់ចិត្ត។ ខ្ញុំចូលទៅចំពោះព្រះជាម្ចាស់ភ្លាមៗ និងអធិស្ឋានសុំការចង្អុលបង្ហាញឱ្យស្គាល់ខ្លួនឯង។ បន្ទាប់មក ខ្ញុំអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «អ្នករាល់គ្នាសុទ្ធតែមានការអប់រំខ្ពស់។ អ្នករាល់គ្នាយកចិត្តទុកដាក់ទៅលើការធ្វើឲ្យពាក្យសម្ដីរបស់អ្នកមានភាពថ្លៃថ្នូរ និងមានភាពប៉ិនប្រសប់ ក៏ដូចជាទៅលើកាយវិការដែលអ្នកនិយាយផងដែរ៖ អ្នកជាមនុស្សឆ្លាតវាងវៃ ហើយអ្នកបានរៀនមិនធ្វើឲ្យខូចដល់ការគោរពខ្លួនឯង និងសេចក្តីថ្នៃថ្នូររបស់អ្នកដទៃ។ នៅក្នុងពាក្យសម្ដី និងទង្វើរបស់អ្នក អ្នកចេះទុកឱកាសឲ្យមនុស្សសម្រាប់ការប៉ះប៉ូវ។ អ្នកធ្វើអ្វីៗគ្រប់យ៉ាងដែលអ្នកអាចធ្វើបាន ដើម្បីធ្វើឲ្យមនុស្សមានអារម្មណ៍ស្រួលចិត្ត។ អ្នកមិនលាតត្រដាងស្លាកស្នាម ឬចន្លោះប្រហោងរបស់ពួកគេ ហើយអ្នកមិនព្យាយាមធ្វើឲ្យពួកគេឈឺចាប់ ឬបំបាក់មុខពួកគេឡើយ។ នេះហើយជាគោលការណ៍ដែលមនុស្សភាគច្រើនធ្វើនោះ។ តើនេះជាគោលការណ៍ប្រភេទអ្វីទៅ? វាជាការសមគំនិត ការមានឧបាយកល ការវៀចវេរ និងការមានស្នៀតបញ្ឆោត។ បង្កប់ពីក្រោយទឹកមុខញញឹមរបស់មនុស្ស គឺជារឿងជាច្រើនដែលព្យាបាទ មានស្នៀតបញ្ឆោត និងគួរឲ្យស្អប់។ ឧទាហរណ៍ ពេលប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ពេលដែលពួកគេមើលឃើញភ្លាមៗថា បុគ្គលម្នាក់ទៀតមានឋានៈបុណ្យស័ក្ដិតែបន្ដិច មនុស្សខ្លះនឹងចាប់ផ្ដើមនិយាយនៅក្នុងរបៀបបញ្ជោរ ក្នុងសំឡេងពីរោះយ៉ាងរលូន ដើម្បីធ្វើឲ្យបុគ្គលនោះមានអារម្មណ៍កក់ក្ដៅ។ ប៉ុន្តែ តើនោះជាអ្វីដែលពួកគេកំពុងតែគិតយ៉ាងពិតប្រាកដដែរឬទេ? ភាគច្រើន ពួកគេមានចេតនាបង្កប់ និងមានបំណងលាក់កំបាំង។ មនុស្សបែបនេះមានសេចក្តីងងឹតនៅក្នុងដួងចិត្តរបស់ពួកគេ ហើយពួកគេពិតជាគួរឲ្យស្អប់ណាស់។ របៀបដែលមនុស្សបែបនេះប្រព្រឹត្តនៅក្នុងជីវិតរបស់ពួកគេ គឺគួរឲ្យស្អប់ និងគួរឲ្យខ្ពើមរអើមណាស់» («សូចនាករទាំងប្រាំមួយអំពីការរីកចម្រើននៃជីវិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលព្រះបើកសម្ដែងពីសភាពជាក់ស្ដែងរបស់ខ្ញុំ។ ខ្ញុំមិនទៀងត្រង់នៅក្នុងពាក្យសម្ដីខ្លួន ខ្ញុំជាមនុស្សវៀចវេរ។ ខ្ញុំបាននិយាយពង្វាង ដើម្បីកុំឲ្យគេឈឺចាប់ ហើយខ្ញុំតែងតែនិយាយល្អៗ។ មើលពីខាងក្រៅ ហាក់ដូចជាខ្ញុំគិតគូរដល់អ្នកដទៃ ប៉ុន្តែ តាមពិត ខ្ញុំមានបំណងចង់ឲ្យគេនិយាយល្អៗពីខ្ញុំ និងការពារដល់ឋានៈរបស់ខ្ញុំប៉ុណ្ណោះ។ ចេញពីអ្វីដែលគាត់និយាយ ខ្ញុំបានដឹងថា បងចិនកំពុងធ្វើតាមច្បាប់ទម្លាប់ជ្រុលពេក ហើយខ្ញុំក៏បានដឹងដែរថា ការនេះគ្មានប្រយោជន៍ដល់ច្រកចូលនៃជីវិតរបស់គាត់ឡើយ។ ប៉ុន្តែ ខ្ញុំបានគិតថា ការលើកឡើងអំពីរឿងនេះនឹងធ្វើឲ្យគាត់បាក់មុខ ហើយគាត់នឹងមានអារម្មណ៍មិនល្អចំពោះខ្ញុំ ដូច្នេះ ខ្ញុំក៏បន្តនៅស្ងៀមទៀត។ តាមពិត សូម្បីតែពេលដែលគាត់បានសុំយោបល់ពីយើងក៏ដោយ ក៏ខ្ញុំមិនបាននិយាយតាមត្រង់ដែរ។ ខ្ញុំបែរជានិយាយបញ្ជោរ និងបញ្ឆោតគាត់ទៅវិញ។ ខ្ញុំមានល្បិច និងបោកបញ្ឆោតពេកហើយ! បងចិនបានសុំឲ្យយើងលើកឡើងអំពីកំហុសរបស់គាត់ ដោយសារតែគាត់ចង់ប៉ះប៉ូវចំណុចខ្វះខាតរបស់គាត់។ ខ្ញុំបានបរាជ័យនៅក្នុងទំនួលខុសត្រូវរបស់ខ្ញុំក្នុងការជួយគាត់ ដោយក្លែងធ្វើជាសរសើរគាត់ និងបោកបញ្ឆោតគាត់។ ក្រោយមក ទើបខ្ញុំទទួលស្គាល់ថា ទោះបើខ្ញុំនិយាយល្អៗ និងប៉ិនប្រសប់ ហើយមិនធ្វើឲ្យអន់ចិត្តក៏ដោយ ក៏តាមពិតទៅ ខ្ញុំមិនបានអនុវត្តតាមសេចក្តីពិតឡើយ។ ការនេះមិនធ្វើឲ្យក្លាយជាមនុស្សល្អ សោះឡើយ តែក្លាយជាមនុស្សមានល្បិច និងបោកបញ្ឆោតវិញទេ។ ខ្ញុំធ្លាប់ចាត់ទុកខ្លួនឯងជាមនុស្សឆោតល្ងង់ ខ្វះបទពិសោធ មិនដឹងពីផ្លូវខាងលោកីយ៍។ មានតែពេលត្រូវបានប្រឈមដោយការពិតប៉ុណ្ណោះ ទើបខ្ញុំអាចមើលឃើញថា ខ្ញុំជាមនុស្សមានល្បិចកល ហើយខ្ញុំចាប់ផ្ដើមស្អប់ខ្លួនឯង។ ខ្ញុំមិនចង់ក្លាយជាមនុស្សបោកបញ្ឆោតនោះទេ។ ក្រោយមក ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ដោយព្រមប្រែចិត្ត ប្រាប់ពីសេចក្តីពិត និងក្លាយជាមនុស្សទៀងត្រង់ តាមតែទ្រង់តម្រូវ។

ខ្ញុំបានតាំងចិត្តសរសេរនូវអ្វីដែលខ្ញុំបានរកឃើញនៅក្នុងបងចិន ហើយផ្ញើសំបុត្រនោះទៅគាត់ តែពេលខ្ញុំសរសេរ ខ្ញុំក៏អល់អែក។ ខ្ញុំខ្លាចថា ខ្ញុំអាចសរសេរពាក្យខុសឆ្គង ខ្លាចថាវានឹងពិបាកសម្រាប់គាត់ក្នុងការទទួលយក ព្រមទាំងខ្លាចថាគាត់នឹងគិតថា ខ្ញុំកំពុងតែនិយាយអំពីរឿងកំប៉ិកកំប៉ុក។ ជាងនេះទៅទៀត ដោយសារតែខ្ញុំបន្តនៅស្ងៀមកាលពេលនោះ បើខ្ញុំបែរជានិយាយវិញ ភ្លាមៗ តើគាត់នឹងមិនបដិសេធវាទេឬអី? ខ្ញុំបានគិតថា «ប្រហែល វាមិនមែនជាពេលត្រឹមត្រូវឡើយ។ ប្រហែលចាំពេលក្រោយចុះ។» ប៉ុន្តែ គំនិតនោះបានធ្វើឲ្យខ្ញុំមានអារម្មណ៍អន់ចិត្តម្ដងទៀត។ តាមពិតទៅ ព្រះជាម្ចាស់មិនបានរៀបចំការទាំងអស់នេះសម្រាប់តែឲ្យខ្ញុំយល់ដឹងអំពីខ្លួនផ្ទាល់នោះឡើយ។ ទ្រង់កំពុងសង្ឃឹមថា ខ្ញុំនឹងទទួលយកព្រះបន្ទូលរបស់ទ្រង់ ហើយយកព្រះបន្ទូលនោះទៅអនុវត្ត។ បើខ្ញុំរួញរា ហើយសម្រេចចិត្តព្រងើយកន្ដើយ តើនោះមិនមែនជាការបោកប្រាស់ព្រះជាម្ចាស់ទេឬ? ខ្ញុំបានអធិស្ឋានម្ដងទៀតថា «ខ្ញុំមិនចង់ខ្វល់ខ្វាយពីអ្វីដែលបងចិន ឬអ្នកផ្សេងនឹងគិតពីខ្ញុំឡើយ។ ព្រះជាម្ចាស់អើយ សូមទ្រង់ជួយខ្ញុំក្នុងការអនុវត្តតាមសេចក្តីពិតផង។» ក្រោយមក ខ្ញុំបានយកបទពិសោធរបស់បងចិនមកពិចារណា ហើយស្វែងរកឃើញមេរៀនស្រដៀងនឹងព្រះបន្ទូលរបស់ព្រះ។ ខ្ញុំសរសេរអ្វីដែលខ្ញុំបានសម្គាល់ឃើញតាមការយល់ដឹងផ្ទាល់ខ្លួន ហើយខ្ញុំផ្ញើសំបុត្រនោះទៅបងចិន។ ខ្ញុំមានអារម្មណ៍ធូរចិត្តខ្លាំង ដោយបានអនុវត្តបែបនេះ។ ខ្ញុំបានទទួលការឆ្លើយតបពីបងចិនវិញនៅថ្ងៃបន្ទាប់។ គាត់បានសរសេរថា គាត់បានរំជួលចិត្តជាខ្លាំង ពេលដែលគាត់បានអានសំបុត្ររបស់ខ្ញុំ និងថា សំណេររបស់ខ្ញុំទៅកាន់គាត់ មកពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ គាត់បានឃើញថា គាត់បរាជ័យក្នុងការផ្តោតលើការស្វែងរកសេចក្តីពិត ពេលមានបញ្ហាខ្លះកើតឡើង និងយល់ថា ពេលដែលគាត់ត្រូវបានលួសកាត់ គាត់គ្រាន់តែធ្វើឲ្យតែរួចពីដៃប៉ុណ្ណោះ។ គាត់ចង់ប៉ះប៉ូវកំហុសចំពោះបទពិសោធដែលគាត់បានជួប។ ក្រោយបានអានសារតបរបស់គាត់រួចមក ខ្ញុំរំជួលចិត្តជាខ្លាំង។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនចាំបាច់ខ្វល់ខ្វាយខ្លាំងពេកនៅក្នុងអន្តរកម្មរបស់ខ្ញុំជាមួយអ្នកដទៃឡើយ។ ខ្ញុំគ្រាន់តែត្រូវការនូវចេតនាដ៏ត្រឹមត្រូវប៉ុណ្ណោះ ពេលដែលខ្ញុំលើកឡើងនូវបញ្ហាមួយ នោះពួកគេអាចទទួលយកវាមិនខាន។ ការខ្វល់ខ្វាយទាំងអស់ដែលខ្ញុំស្រមើស្រមៃនោះ សុទ្ធតែចេញមកពីនិស្ស័យពុករលួយរបស់ខ្ញុំ។ ខ្ញុំក៏បានយល់ដែរថា ទំនាក់ទំនងនៅក្នុងពួកជំនុំមិនពឹងអាងលើទស្សនវិជ្ជាអំពីជីវិត ឬកលល្បិចបោកបញ្ឆោតនោះឡើយ ប៉ុន្តែត្រូវបានសង់ពីលើការយកព្រះបន្ទូលព្រះទៅអនុវត្ត និងលើភាពទៀងត្រង់។

ខ្ញុំត្រូវបានសាតាំងធ្វើឲ្យពុករលួយយ៉ាងខ្លាំង ហើយនិស្ស័យពុករលួយរបស់ខ្ញុំបានចាក់ឫសយ៉ាងជ្រៅ ពេលកិត្យានុភាព និងប្រយោជន៍របស់ខ្ញុំរងការគំរាមកំហែង ខ្ញុំយល់ថា វាពិបាកអនុវត្តតាមសេចក្តីពិត។

ក្រោយមកទៀត ខ្ញុំសម្គាល់ឃើញប្អូនស្រីម្នាក់ អានរឿងប្រលោមលោកតាមអនឡាញជាញឹកញាប់។ ចិត្តខ្ញុំចាប់ផ្ដើមលោតញាប់។ ខ្ញុំបានគិតថា «ភាគច្រើននៃរឿងទាំងនេះគ្រាន់តែជាសាច់រឿងដែលមនុស្សបង្កើតឡើងប៉ុណ្ណោះ។ បើខួរក្បាលគាត់ពេញដោយរឿងទាំងនោះ គាត់នឹងមិនចង់អានព្រះបន្ទូលព្រះជាម្ចាស់ ឬបំពេញភារកិច្ចខ្លួនឡើយ។ បន្ទាប់មក គាត់នឹងបាត់បង់កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ហើយវានឹងបង្កគ្រោះថ្នាក់ដល់ជីវិតគាត់មិនខាន។ ខ្ញុំត្រូវតែលើកឡើងអំពីបញ្ហានេះឲ្យគាត់ដឹង។» តែពេលខ្ញុំហៀបនិយាយ ខ្ញុំក៏ស្ទាក់ស្ទើរ៖ «តើគាត់នឹងខឹងចំពោះការនេះ ហើយគិតថា ខ្ញុំកំពុងជ្រៀតជ្រែកដែរឬទេ? បើគាត់ប្រតិកម្មអាក្រក់វិញ នោះវានឹងពិបាកមើលមុខគ្នារាល់ថ្ងៃមិនខាន។ ប្រហែល ខ្ញុំគួរតែរាយការណ៍រឿងនេះទៅអ្នកដឹកនាំពួកជំនុំជំនួសវិញ និងទុកឲ្យអ្នកដឹកនាំប្រកបគ្នាជាមួយគាត់វិញចុះ។” ប៉ុន្តែ ខ្ញុំបានដឹងថា គំនិតបែបនេះមិនត្រូវឡើយ។ ខ្ញុំបានរកឃើញបញ្ហានេះ ដូច្នេះ គួរតែជាខ្ញុំដែលត្រូវប្រកបគ្នាជាមួយនាង។ ខ្ញុំមិនគួរប្រគល់ទំនួលខុសត្រូវនេះដល់អ្នកផ្សេងឡើយ។ ក្រោយមក មានពេលជាច្រើនដង ដែលខ្ញុំគិតចង់លើកឡើងអំពីបញ្ហានោះ ប៉ុន្តែ រាល់ពេល ខ្ញុំនិយាយមិនចេញទេ។ ខ្ញុំមិនដឹងជាត្រូវចាប់ផ្ដើមពីកន្លែងណាឡើយ។ ការនេះបានកន្លងផុតទៅពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ថ្ងៃមួយ អ្នកដឹកនាំពួកជំនុំបានសួរខ្ញុំអំពីសភាពរបស់ប្អូនស្រីម្នាក់នោះ។ គឺពេលនោះហើយ ទើបខ្ញុំបានលើកឡើងអំពីបញ្ហានោះ។ អ្វីដែលភ្ញាក់ផ្អើល អ្នកដឹកនាំបាននិយាយថា គាត់រវល់ ហើយបានសុំឲ្យខ្ញុំនិយាយជាមួយប្អូនស្រីនោះ។ ខ្ញុំបានដឹងថា ព្រះជាម្ចាស់បានរៀបចំស្ថានភាពនេះ ដើម្បីចង់ដឹងថាតើខ្ញុំអាចលះបង់និស្ស័យសាច់ឈាម និងអនុវត្តតាមសេចក្តីពិតឬក៏អត់។ ខ្ញុំចាប់ផ្ដើមគិតអំពីរបៀបដែលខ្ញុំមានអារម្មណ៍មិនស្រួលមួយរយៈកន្លងមកនេះ។ គ្រប់ពេលដែលខ្ញុំបានឃើញប្អូនស្រីនោះ ខ្ញុំមានអារម្មណ៍ខ្លាចចេញពីការដែលខ្ញុំមិនបាននិយាយជាមួយនាង។ ខ្ញុំមិនបានបង្ហាញសេចក្តីស្រឡាញ់ដល់គាត់ ឬមានទំនួលខុសត្រូវឡើយ ហើយមនសិការខ្ញុំនៅមិនស្ងប់ទេ។ ខ្ញុំបានដឹងអំពីគ្រោះថ្នាក់ចេញពីការអានរឿងប្រលោមលោកតាមអនឡាញ។ អារក្សសាតាំងប្រើនិន្នាការអាក្រក់ទាំងនេះ ដើម្បីបោកបញ្ឆោត និងធ្វើឲ្យមនុស្សទៅជាពុករលួយ ដើម្បីគ្រប់គ្រងពួកគេ និងធ្វើឲ្យពួកគេគេចចេញពីព្រះជាម្ចាស់ ដូច្នេះ ពួកគេកាន់តែចុះខ្សោយទៅៗ រហូតដល់វាលេបត្របាក់ពួកគេ។ ខ្ញុំមិនបានគិតទាល់តែសោះចំពោះរបៀបដែលជីវិតប្អូនស្រីអាចត្រូវបានបំផ្លាញ ឬអំពីរបៀបដែលគាត់អាចបែកអារម្មណ៍ខ្លាំងពេកនៅក្នុងភារកិច្ចខ្លួន គាត់អាចបង្កការខូចខាតដ៏ធំដល់កិច្ចការរបស់ពួកជំនុំ។ ខ្ញុំខ្លាចធ្វើឲ្យគាត់អន់ចិត្ត ដូច្នេះ ក៏ប្រយ័ត្នចំពោះអ្វីដែលត្រូវនិយាយ ដើម្បីរក្សាទំនាក់ទំនងយើង។ ខ្ញុំពិតជាអាត្មានិយម និងគួរឲ្យស្អប់ខ្ពើមណាស់!

បន្ដិចក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «មនុស្សជាច្រើនជឿថា ការធ្វើជាបុគ្គលល្អម្នាក់គឺពិតជារឿងងាយស្រួល ហើយគ្រាន់តែតម្រូវឱ្យនិយាយតិច និងធ្វើច្រើន មានចិត្តល្អ គ្មានបំណងអាក្រក់ណាមួយប៉ុណ្ណោះ។ ពួកគេជឿថាធ្វើបែបនេះនឹងធានាថា ពួកគេនឹងរីកចម្រើននៅទីណាដែលពួកគេទៅ ថាមនុស្សនឹងចូលចិត្តពួកគេ ហើយថាវាល្អគ្រប់គ្រាន់ហើយ ដោយគ្រាន់តែធ្វើជាបុគ្គលបែបនោះ។ ពួកគេថែមទាំងជ្រុលហួស ដោយមិនចង់តាមរកសេចក្ដីពិតទៀតផង។ ពួកគេពេញចិត្ត ដោយគ្រាន់តែធ្វើជាមនុស្សល្អប៉ុណ្ណោះ។ ពួកគេគិតថា បញ្ហានៃការតាមរកសេចក្ដីពិត និងការបម្រើព្រះជាម្ចាស់គឺស្មុគស្មាញណាស់។ ពួកគេគិតថា វាតម្រូវឱ្យមានការយល់ដឹងពីសេចក្ដីពិតជាច្រើន ហើយតើនរណាអាចសម្រេចការណ៍នោះបាន? ពួកគេគ្រាន់តែចង់ដើរលើផ្លូវដែលងាយស្រួលជាងប៉ុណ្ណោះ គឺការធ្វើជាមនុស្សល្អ និងបំពេញភារកិច្ចរបស់ពួកគេ ហើយគិតថាធ្វើបែបនោះគឺគ្រប់គ្រាន់ហើយ។ តើជំហរនេះអាចការពារបានទេ? តើការធ្វើជាបុគ្គលល្អម្នាក់ពិតជាសាមញ្ញណាស់ឬ? អ្នករាល់គ្នានឹងរកឃើញមនុស្សល្អជាច្រើននៅក្នុងសង្គម ដែលនិយាយដោយឥរិយាបថក្រអឺតក្រទម ហើយទោះបីជាពួកគេមើលពីខាងក្រៅហាក់ដូចជាមិនបានធ្វើអាក្រក់ធំដុំក៏ដោយ បើគិតឱ្យស៊ីជម្រៅទៅ ពួកគេមានសភាពបោកបញ្ឆោត និងរប៉ិលរប៉ូច។ ជាពិសេស ពួកគេអាចដឹងថាត្រូវធ្វើបែបណា ហើយពួកគេមានភាពរលូន និងលក្ខណៈលោកិយនៅក្នុងការនិយាយរបស់ពួកគេ។ ដូចដែលខ្ញុំឃើញអ៊ីចឹង «បុគ្គលល្អ» បែបនេះ គឺជាមនុស្សក្លែងក្លាយ ជាមនុស្សលាក់ពុត។ បុគ្គលបែបនេះគ្រាន់តែធ្វើពុតជាល្អប៉ុណ្ណោះ។ អស់អ្នកដែលជាប់ចិត្តនឹងមធ្យោបាយដ៏រីករាយគឺជាមនុស្សអាក្រក់បំផុត។ ពួកគេព្យាយាមមិនបំពាននរណាម្នាក់ឡើយ ពួកគេជាអ្នកផ្គាប់ចិត្តមនុស្ស ពួកគេចូលចុះជាមួយអ្វីៗទាំងឡាយ ហើយគ្មាននរណាម្នាក់អាចដោះស្រាយជាមួយពួកគេបានឡើយ។ បុគ្គលបែបនោះ គឺជាសាតាំងរស់!» («មានតែការអនុវត្តសេចក្ដីពិតប៉ុណ្ណោះទើបមនុស្សម្នាក់អាចដោះច្រវាក់នៃនិស្ស័យពុករលួយចេញបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលទាំងនេះបានចាក់ចូលដួងចិត្តរបស់ខ្ញុំ។ ខ្ញុំបានឃើញថា ខ្ញុំជាមនុស្ស “ចាក់បណ្ដោយ” ដែលតែងតែចាក់ខ្សែស្របរហូត មិនធ្វើឲ្យគេអន់ចិត្ត ឬលើកពីកំហុសគេ ដូចជាអ្វីដែលព្រះបន្ទូលព្រះជាម្ចាស់បានបើកសម្ដែងអ៊ីចឹង។ បើខ្ញុំត្រូវនិយាយចេញ ជាដំបូង ខ្ញុំបានពិចារណាលើស្ថានភាពសិន។ ខ្ញុំមិនដែលមានបំណងចង់បំផ្លាញដល់មិត្តភាព ឬបណ្ដោយឲ្យនរណាម្នាក់ចាប់កំហុសខ្ញុំឡើយ។ ខ្ញុំបានសង្កេតឃើញថា ប្អូនស្រីនេះមានបញ្ហាមួយ ហើយខ្ញុំចង់និយាយជាមួយគាត់ ប៉ុន្តែ ពេលខ្ញុំគិតថា គាត់អាចអន់ចិត្ត ខ្ញុំក៏គេចវេះម្ដងហើយម្ដងទៀត ហើយប្រគល់ទំនួលខុសត្រូវនេះទៅឲ្យអ្នកដឹកនាំពួកជំនុំ។ ខ្ញុំបានដឹងថា ខ្ញុំគិតតែពីខ្លួនឯងប៉ុណ្ណោះ ដែលខ្ញុំមិនដែលបានធ្វើអ្វីដែលនឹងប្រមាថដល់នរណាម្នាក់ឡើយ ហើយខ្ញុំមិនចង់បង្កបញ្ហាដាក់ខ្លួនឡើយ។ នោះជារបៀបដែលខ្ញុំបានកំពុងតែប្រព្រឹត្តជាមួយបងប្អូនប្រុសស្រីរបស់ខ្ញុំ។ ជារឿយៗ ពេលដែលខ្ញុំបានសង្កេតឃើញសញ្ញាណាមួយអំពីសេចក្តីពុករលួយនៅក្នុងអ្នកដទៃ ខ្ញុំនឹងគ្រាន់តែបិទភ្នែកធ្វើមិនឃើញ ហើយមិនលើកឡើងអំពីវា ឬប្រកបគ្នាអំពីវាឡើយ។ មើលពីក្រៅ ខ្ញុំហាក់ដូចជាចុះសម្រុងជាមួយគ្រប់គ្នា ខ្ញុំមើលទៅដូចជាមនុស្សចេះគិតគូរណាស់។ តាមពិត វាជាការក្លែង និងពុតត្បុតប៉ុណ្ណោះ។ ខ្ញុំបានលាក់អារម្មណ៍ពិត ហើយមិនដែលចែកចាយគំនិតពិតរបស់ខ្ញុំឡើយ ខ្ញុំគ្រាន់តែសម្ដែងនៅខាងក្រៅប៉ុណ្ណោះ។ ខ្ញុំជាមនុស្សមានពុតបោកបញ្ឆោតមែន! ខ្ញុំបានបោកបញ្ឆោតបងប្អូនប្រុសស្រីរបស់ខ្ញុំ តែក្នុងពេលដដែលនោះ ខ្ញុំក៏ចង់ឲ្យពួកគេគិតល្អអំពីខ្ញុំដែរ។ ខ្ញុំគ្មានចេះអៀនខ្មាសសោះ! ខ្ញុំបានឃើញថា ខ្ញុំគ្មានអ្វី ក្រៅពីជាមនុស្សចាក់បណ្ដោយ ដែលពូកែបោកបញ្ឆោត និងមានល្បិចម្នាក់ប៉ុណ្ណោះ។ ខ្ញុំជាមនុស្សក្លែងក្លាយ។

បន្ទាប់មក ខ្ញុំបានអានថែមទៀតចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «វាជាធម្មជាតិរបស់សាតាំងដែលមើលការខុសត្រូវ និងត្រួតត្រាពួកគេពីខាងក្នុង រហូតទាល់តែមនុស្សមានបទពិសោធនឹងកិច្ចការរបស់ព្រះជាម្ចាស់ ហើយទទួលបានសេចក្ដីពិត។ តើធម្មជាតិនោះនាំមកនូវអ្វីខ្លះជាពិសេស? ឧទាហរណ៍ តើហេតុអ្វីបានជាអ្នកអាត្មានិយម? តើហេតុអ្វីបានជាអ្នកការពារតំណែងរបស់ខ្លួន? តើហេតុអ្វីបានជាអ្នកមានអារម្មណ៍ខ្លាំងក្លាបែបនេះ? តើហេតុអ្វីបានជាអ្នករីករាយនឹងរឿងរ៉ាវទុច្ចរិតទាំងនោះ? តើហេតុអ្វីអ្នកចូលចិត្តការអាក្រក់ទាំងនោះ? តើអ្វីជាមូលដ្ឋានសម្រាប់ការចូលចិត្តរបស់អ្នកចំពោះរបស់ទាំងនេះ? តើរបស់ទាំងនេះមកពីណា? តើហេតុអ្វីបានជាអ្នកសប្បាយចិត្តក្នុងការទទួលយករបស់ទាំងនេះម្ល៉េះ? មកដល់ឥលូវនេះ អ្នករាល់គ្នាបានយល់ហើយថា មូលហេតុចម្បងដែលនៅពីក្រោយរបស់ទាំងអស់នេះ គឺដោយសារថ្នាំពុលរបស់សាតាំងនៅក្នុងអ្នក។ ចំពោះអ្វីដែលជាថ្នាំពុលរបស់សាតាំង គឺព្រះបន្ទូលអាចសម្ដែងចេញឲ្យឃើញយ៉ាងពេញលេញ។ ឧទាហរណ៍ ប្រសិនបើអ្នកសួរមនុស្សដែលធ្វើការអាក្រក់ថា ហេតុអ្វីបានជាពួកគេប្រព្រឹត្តការអាក្រក់ នោះពួកគេនឹងឆ្លើយថា «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់»។ ឃ្លាមួយនេះសម្ដែងចេញនូវឫសគល់នៃបញ្ហា។ តក្កសាស្ដរបស់សាតាំងបានក្លាយជាជីវិតរបស់មនុស្ស។ ពួកគេប្រហែលជាធ្វើការទាំងនេះដើម្បីគោលបំណងនេះ ឬក៏គោលបំណងនោះ ប៉ុន្ដែពួកគេគ្រាន់តែធ្វើវាសម្រាប់ខ្លួនឯងប៉ុណ្ណោះ។ មនុស្សគ្រប់គ្នាគិតថា ដោយសារមនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់ នោះមនុស្សគួរតែរស់នៅដើម្បីជាប្រយោជន៍ខ្លួនឯង និងធ្វើអ្វីៗតាមអំណាចរបស់ពួកគេ ដើម្បីរក្សាតួនាទីមួយដែលល្អ សម្រាប់ជាប្រយោជន៍ដល់អាហារ និងសម្លៀកបំពាក់ស្អាតៗ។ «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» នេះគឺជាជីវិត និងទស្សនវិជ្ជារបស់មនុស្ស ហើយវាក៏តំណាងឲ្យធម្មជាតិរបស់មនុស្សដែរ។ ពាក្យសម្ដីរបស់សាតាំងទាំងអស់នេះគឺជាថ្នាំពុលយ៉ាងច្បាស់របស់សាតាំង ហើយនៅពេលដែលមនុស្សយកវាចូលទៅក្នុងខ្លួន នោះវាក៏ក្លាយជាធម្មជាតិរបស់ពួកគេ។ ធម្មជាតិរបស់សាតាំងត្រូវបានមើលឃើញតាមរយៈពាក្យសម្ដីទាំងនេះ ព្រោះវាតំណាងឲ្យសាតាំងទាំងស្រុង។ ថ្នាំពុលនេះក្លាយជាជីវិតរបស់មនុស្ស ក៏ដូចជាមូលដ្ឋានគ្រឹះនៃអត្ថិភាពរបស់ពួកគេ ហើយមនុស្សដែលពុករលួយត្រូវបានត្រួតត្រាដោយថ្នាំពុលនេះយ៉ាងជាប់លាប់អស់រយៈពេលរាប់ពាន់ឆ្នាំ» («របៀបដើរតាមមាគ៌ារបស់ពេត្រុស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ការអានព្រះបន្ទូលទាំងនេះជួយឲ្យខ្ញុំយល់អំពីឫសគល់នៃការក្លាយជាមនុស្សចាក់បណ្ដោយ គឺថាទស្សនវិជ្ជា និងសារជាតិពិសពុលរបស់សាតាំងត្រូវបានចាក់ឫសយ៉ាងជ្រៅនៅខាងក្នុងខ្ញុំ។ សារជាតិពិសពុល ដូចជា «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» «ការធ្វើមិនដឹងមិនឮចំពោះកំហុសរបស់មិត្តល្អធ្វើឱ្យទំនាក់ទំនងល្អ និងស្ថិតស្ថេរបានយូរ» និង «ចូរនិយាយពាក្យល្អៗស្របទៅតាមអារម្មណ៍ និងបុព្វហេតុអ្នកដទៃ ដ្បិតការនិយាយត្រង់ពេកនាំឱ្យរំខានដល់អ្នកទៃ» នាំឲ្យខ្ញុំគិតតែពីខ្លួនឯង គិតពីកិត្តិយស និងឋានៈផ្ទាល់ខ្លួនប៉ុណ្ណោះ។ ខ្ញុំបានស្វែងរកការយល់ព្រម ចង់ឲ្យអ្នកដទៃនិយាយល្អៗអំពីខ្ញុំ។ ដើម្បីទទួលបានការនេះ ខ្ញុំក្លាយជាអាត្មានិយម និងបោកបញ្ឆោត។ ជាងនេះទៅទៀត តាំងពីខ្ញុំនៅក្មេង ឪពុកម្ដាយខ្ញុំបានប្រាប់ខ្ញុំឲ្យស្ដាប់ច្រើនជាងនិយាយ និយាយកាន់តែតិចកាន់តែប្រសើរ។ ពួកគាត់បានដាស់តឿនខ្ញុំមិនឲ្យនិយាយចំៗពេកទេ មនុស្សនឹងមិនចូលចិត្តឡើយ។ ខ្ញុំបានរស់នៅតាមទស្សនវិជ្ជាបែបសាតាំងទាំងនេះ ហើយកម្រនិយាយត្រង់ៗជាមួយអ្នកដទៃណាស់។ នេះជាករណីមួយ សូម្បីតែជាមួយសម្លាញ់របស់ខ្ញុំ ខ្ញុំកម្របើកចិត្តលើកឡើងពីកំហុសរបស់ពួកគេណាស់ ដោយខ្លាចថា ខ្ញុំនឹងធ្វើឲ្យពួកគេមិនសប្បាយចិត្ត ហើយវាបំផ្លាញដល់ការយល់ឃើញរបស់គេចំពោះខ្ញុំ។ ផ្ទុយទៅវិញ ខ្ញុំនឹងស្របតាមអារម្មណ៍របស់ពួកគេ ហើយនិយាយបញ្ជោរពួកគេ ប៉ុន្តែ វាសុទ្ធតែជាការកុហកប៉ុណ្ណោះសុទ្ធតែក្លែងក្លាយទាំងអស់! បន្ទាប់មក ខ្ញុំបានទទួលស្គាល់ថា ការរស់នៅតាមទស្សនវិជ្ជាបែបសាតាំងទាំងនេះ មានតែធ្វើឲ្យខ្ញុំកាន់តែក្លែងក្លាយ មានកលល្បិច អាត្មានិយម និងថោកទាបតែប៉ុណ្ណោះ។ ខ្ញុំបានគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយមិនបានគិតអំពីអ្នកផ្សេងសោះឡើយ។ ខ្ញុំគ្មានសេចក្តីស្រឡាញ់សម្រាប់អ្នកដទៃ ហើយក៏មិនស្មោះត្រង់ដែរ។ វាមិនអាចទៅរួចឡើយសម្រាប់បុគ្គលដូចជារូបខ្ញុំ ក្នុងការជួយ ឬធ្វើជាប្រយោជន៍ដល់នរណាម្នាក់តាមរបៀបណាមួយនោះ។ វាគ្មានហេតុផលដែលត្រូវនៅជិតខ្ញុំឡើយ។ ខ្ញុំបានឃើញថា ទស្សនវិជ្ជាបែបសាតាំងទាំងនេះពិតជាមិនទំនងសោះឡើយ និងយល់ថា វាមិនគួរក្លាយជាគោលការណ៍នៃការប្រព្រឹត្តនោះទេ។ ខ្ញុំបានឃើញថា ការរស់នៅតាមទស្សនវិជ្ជាទាំងនេះ មានតែធ្វើឲ្យយើងកាន់តែពុករលួយ និងកាន់តែខ្វះនូវភាពជាមនុស្សប៉ុណ្ណោះ។ ខ្ញុំសម្គាល់ឃើញថា គ្រប់ពេលខ្ញុំព្រងើយកន្ដើយចំពោះបញ្ហា ខ្ញុំមានអារម្មណ៍ពិរុទ្ធនៅពេលក្រោយ ដែលខ្ញុំមិនអាចយកឈ្នះបានឡើយ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានដឹងអំពីសេចក្តីពិត តែមិនអាចអនុវត្តតាមបាន។ ខ្ញុំជាជនកំសាកម្នាក់ ដោយគ្មានសេចក្តីថ្នៃថ្នូរ ឬសុចរិតភាពឡើយ។ ទោះបីខ្ញុំមានអាយុច្រើនជាងក៏ដោយ ក៏ខ្ញុំមិនគប្បី ឬដើរតាមគោលការណ៍អន្តរកម្មរបស់មនុស្សដែរ។ ខ្ញុំបានដេញតាមផ្លូវខាងលោកីយ៍ ដែលត្រូវបានបង្រៀន និងឃោសនាដោយសាតាំង។ នាពេលនោះ ខ្ញុំពិតជាស្អប់ខ្លួនឯងណាស់។ ខ្ញុំមិនចង់រស់នៅតាមទស្សនវិជ្ជាបែបសាតាំងទាំងនេះឡើយ។ ខ្ញុំចង់ប្រព្រឹត្តស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។

បន្ដិចក្រោយមក ខ្ញុំបានអានព្រះបន្ទូលទាំងនេះ៖ «តើអ្វីជាការអនុវត្តសំខាន់ជាងគេបំផុតក្នុងការធ្វើជាមនុស្សស្មោះត្រង់? នោះគឺថាដួងចិត្តរបស់អ្នកត្រូវតែបើកចំហចំពោះព្រះជាម្ចាស់។ តើខ្ញុំចង់មានន័យបែបណាដែលថា «បើកចំហ»? វាមានន័យថា ត្រូវថ្វាយដល់ព្រះជាម្ចាស់នូវទិដ្ឋភាពដែលថ្លាដូចកញ្ចក់ អំពីគ្រប់យ៉ាងដែលអ្នកគិតថាបំណងរបស់អ្នកមានអ្វីខ្លះ ហើយមានអ្វីខ្លះគ្រប់គ្រងលើអ្នក។ អ្វីដែលអ្នកនិយាយគឺអ្វីដែលមាននៅក្នុងដួងចិត្តរបស់អ្នក គ្មានភាពខុសគ្នាសូម្បីបន្តិច និងគ្មានលាក់បាំងអ្វីទាំងអស់ និយាយដោយគ្មានចំណុចអាក្រក់ ដោយមិនឱ្យអ្នកដទៃប៉ាន់ស្មាន ឬដេញដោលសួរស៊ីជម្រៅ និងពុំចាំបាច់ត្រូវការឱ្យអ្នកនិយាយបញ្ឆិតបញ្ឈៀងនោះទេ។ ផ្ទុយទៅវិញ អ្នកគ្រាន់តែនិយាយអ្វីដែលអ្នកគិត ដោយពុំមានបំណងអ្វីផ្សេង។ នេះមានន័យថា ដួងចិត្តរបស់អ្នកបើកចំហហើយ។ ពេលខ្លះភាពត្រង់របស់អ្នកអាចធ្វើឱ្យអ្នកដទៃមិនពេញចិត្ត និងធ្វើឱ្យពួកគេមិនសប្បាយចិត្ត។ ក៏ប៉ុន្ដែ តើនរណាម្នាក់នឹងនិយាយថា៖ «អ្នកនិយាយស្មោះត្រង់បែបនេះ ហើយអ្នកពិតជាបានធ្វើឱ្យខ្ញុំឈឺចាប់ណាស់។ ខ្ញុំមិនអាចទទួលយកភាពស្មោះត្រង់របស់អ្នកបានទេ»? គ្មាននរណានឹងនិយាយបែបនោះទេ។ ប្រសិនបើអ្នកធ្វើឱ្យមនុស្សឈឺចាប់ម្ដងម្កាល ប្រសិនបើអ្នកអាចនិយាយដោយបើកចំហជាមួយពួកគេ និងសូមទោសដោយទទួលស្គាល់ថាអ្នកបាននិយាយដោយល្ងង់ខ្លៅ និងពុំបានគិតដល់ភាពទន់ខ្សោយរបស់ពួកគេ ហើយថាអ្នកគ្រាន់តែពុំបានផ្ដោតសំខាន់ទៅលើការនិយាយស្ដីរបស់អ្នក និងគ្រាន់តែនិយាយដោយត្រង់ពេក នោះគ្មាននរណាម្នាក់ចាប់ប្រកាន់ខឹងនឹងអ្នកឡើយ។ ... ផ្នែកដែលសំខាន់ជាងគេបំផុតនៃការធ្វើជាមនុស្សស្មោះត្រង់ គឺថាដួងចិត្តរបស់អ្នកត្រូវតែបើកចំហចំពោះព្រះជាម្ចាស់។ បន្ទាប់ពីនោះមក អ្នកអាចរៀនបើកដួងចិត្តចំពោះអ្នកដទៃ ដើម្បីនិយាយដោយស្មោះត្រង់ និងពិតប្រាកដ ដើម្បីនិយាយអ្វីដែលមានក្នុងដួងចិត្តរបស់អ្នក ដើម្បីក្លាយជាមនុស្សដែលមានសេចក្ដីថ្លៃថ្នូរ សុចរិត និងប្រកបដោយបុគ្គលិកលក្ខណៈ និងមិនត្រូវនិយាយបំភ្លៃ ឬកុហក ឬប្រើពាក្យសម្ដីដើម្បីបោកបញ្ឆោតខ្លួនឯង ឬបោកប្រាស់អ្នកដទៃឡើយ» («មានតែការស្មោះត្រង់ប៉ុណ្ណោះទើបមនុស្សម្នាក់អាចសម្ដែងចេញនូវលក្ខណៈដូចរបស់មនុស្សពិតប្រាកដបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ពេលខ្ញុំសញ្ជឹងគិតអំពីព្រះបន្ទូលនេះ ខ្ញុំបានរំជួលចិត្តជាខ្លាំង។ ខ្ញុំមានអារម្មណ៍ថា ព្រះជាម្ចាស់បានកាន់ដៃខ្ញុំ ហើយបង្រៀនខ្ញុំពីរបៀបធ្វើជាមនុស្ស។ ដើម្បីក្លាយជាមនុស្សទៀងត្រង់ម្នាក់ ដើម្បីនិយាយ និងប្រព្រឹត្តដោយទៀងត្រង់ បើកចំហចិត្តទាំងស្រុងចំពោះព្រះជាម្ចាស់ ទៀងត្រង់ជាមួយអ្នកដទៃ និងមិនមានកលល្បិច ឬលេងល្បិចឡើយ នេះហើយជារបៀបដែលត្រូវរស់នៅដោយមិននឿយហត់! ក្រោយមក ខ្ញុំបាននិយាយទៅកាន់ប្អូនស្រីម្នាក់នោះអំពីក្ដីកង្វល់របស់ខ្ញុំ ហើយយើងបានប្រកបគ្នាទៅលើគ្រោះថ្នាក់ចេញពីរឿងប្រលោមលោកតាមអនឡាញ។ ពេលយើងចាប់ផ្ដើមដំបូងៗ គាត់មើលទៅដូចជាមិនសប្បាយចិត្តឡើយ ហើយពិតណាស់ វាក៏ដូចជាឆ្គងៗផងដែរ ប៉ុន្តែ តាមរយៈការប្រកបគ្នាជាមួយគាត់ គាត់បានទទួលស្គាល់ថា គាត់ស្ថិតនៅក្នុងគ្រោះថ្នាក់។ គាត់និយាយថា គាត់នឹងឈប់អានរឿងទាំងនោះ ហើយនឹងបែរមកគិតលើភារកិច្ចរបស់ខ្លួនវិញ។ ដោយឮគាត់និយាយបែបនេះ នៅទីបំផុត ខ្ញុំបានធូរចិត្តបន្តិច។ យ៉ាងណា ខ្ញុំក៏ស្ដីបន្ទោសខ្លួនឯងដែរ។ ព្រោះថាបើខ្ញុំបាននិយាយកាន់តែឆាប់ នោះប្រហែលសភាពរបស់គាត់នឹងត្រូវបានកែតម្រូវកាន់តែឆាប់ដែរមិនខាន។ នោះដោយសារតែខ្ញុំស្វែងរកការយល់ព្រម ទើបខ្ញុំរង់ចាំយ៉ាងយូរនៅក្នុងការអនុវត្តតាមសេចក្តីពិត ហើយអ្វីៗត្រូវអូសបន្លាយបែបនេះ។ ការក្លាយជាមនុស្សចាក់បណ្ដោយ ពិតជាគ្រោះថ្នាក់ណាស់។ ក្រោយមក ពេលដែលខ្ញុំបានដឹងអំពីបញ្ហាមួយនៅក្នុងភារកិច្ចរបស់បងប្អូនប្រុសស្រី ពេលខ្លះ ខ្ញុំនៅតែបារម្ភអំពីការធ្វើឲ្យពួកគេអន់ចិត្ត ប៉ុន្តែ ដោយបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ និងការអនុវត្តតាមសេចក្តីពិតនៃការក្លាយជាមនុស្សទៀងត្រង់ ខ្ញុំរកឃើញថា នៅពេលក្រោយ ខ្ញុំអាចលើកឡើងអំពីបញ្ហាតាមភាពជាក់ស្ដែងតែម្ដង។ ដោយមានការចង្អុលបង្ហាញចេញពីព្រះបន្ទូលព្រះជាម្ចាស់ នៅទីបំផុត ខ្ញុំអាចរៀនពីរបៀបទាក់ទងជាមួយអ្នកដទៃ។ ខ្ញុំបានដឹងថា ព្រះបន្ទូលព្រះមានតម្លៃខ្លាំងកម្រិតណា។ ព្រះបន្ទូលជាគោលការណ៍សម្រាប់គ្រប់សកម្មភាពទាំងអស់របស់យើង។ មិនថាក្នុងភារកិច្ច ឬការប្រព្រឹត្តរបស់យើងនោះឡើយ យើងត្រូវការព្រះបន្ទូលព្រះជានិច្ច។ បើយើងស្វែងរកសេចក្តីពិត ពេលមានបញ្ហាលេចឡើង យើងនឹងមានផ្លូវដែលត្រូវដើរតាម។

គិតត្រលប់ក្រោយវិញ ខ្ញុំធ្លាប់បានយល់ស្របជាទ្រឹស្តីថា ខ្ញុំជាមនុស្សបោកបញ្ឆោត ប៉ុន្តែខ្ញុំមិនដែលស្វះស្វែងប្រៀបធៀបខ្លួនឯងជាមួយព្រះបន្ទូលព្រះ ដើម្បីពិនិត្យមើលនិស្ស័យពុករលួយរបស់ខ្ញុំឡើយ។ ខ្ញុំក៏កម្រស្វែងរកព្រះបន្ទូលព្រះជាម្ចាស់សម្រាប់ផ្លូវនៃការអនុវត្តផងដែរ ដូច្នេះ និស្ស័យបោកបញ្ឆោតរបស់ខ្ញុំមិនបានផ្លាស់ប្ដូរឡើយ។ ទោះបើខ្ញុំមានបទពិសោធតែលើរឿងកំប៉ិកកំប៉ុកពីរបីនៅក្នុងជីវិតក៏ដោយ ពេលខ្ញុំផ្តោតលើការពិនិត្យមើលខ្លួនឯង និងស្វែងរកសេចក្តីពិតនៅក្នុងព្រះបន្ទូលព្រះជាម្ចាស់ នោះខ្ញុំបានច្រូតផល ហើយទទួលបានការយល់ដឹងជ្រៅជ្រះ។ ខ្ញុំក៏មានសន្ដិភាពផ្លូវចិត្តដ៏ពិត និងទទួលបានបន្ដិចអំពីផ្លូវចូលទៅក្នុងច្រកចូលនៃជីវិតផងដែរ។ ការដែលអាចច្រូតបានផលបែបនេះ គឺដោយសារតែការចង្អុលបង្ហាញចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងស្រុង! សូមអរព្រះគុណព្រះ!

ខាង​ដើម៖ ៤៤. ទីបំផុត ខ្ញុំមើលឃើញសេចក្តីពិតអំពីខ្លួនខ្ញុំហើយ

បន្ទាប់៖ ៤៦. តើអ្នកផ្គាប់ចិត្តមនុស្ស អាចទទួលបានការសរសើររបស់ព្រះជាម្ចាស់ឬទេ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ