ជំពូកទី ៩៣
ភាពពិតសម្រេចទៅបាននៅចំពោះភ្នែករបស់មនុស្ស ហើយរបស់គ្រប់យ៉ាងទាំងអស់ បានសម្រេចរួចជាស្រេចហើយ។ ជំហាននៃកិច្ចការរបស់ខ្ញុំ កាន់តែលឿន កាន់តែខ្ពស់ឡើង ដូចជាកាំជ្រូចដែលបាញ់ចេញទៅ។ គ្មាននរណាម្នាក់ដែលធ្លាប់រំពឹងទុកបែបនេះទេ។ បន្ទាប់ពីរឿងរ៉ាវបានកើតឡើងរួចហើយប៉ុណ្ណោះ ទើបអ្នករាល់គ្នានឹងដឹងអំពីអត្ថន័យពិតប្រាកដនៃព្រះបន្ទូលរបស់ខ្ញុំបាន។ កូនរបស់សត្វនាគដ៏ធំមានសម្បុរក្រហម មិនត្រូវបានលើកលែងឡើយ ហើយពួកគេត្រូវធ្វើបើកឲ្យឃើញពីកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំដោយផ្ទាល់ភ្នែករបស់ពួកគេ។ ចូរកុំគិតថា ដោយសារអ្នកស្គាល់ខ្ញុំច្បាស់បន្ទាប់ពីបានឃើញកិច្ចការរបស់ខ្ញុំ ហើយខ្ញុំនឹងមិនលះបង់អ្នកចោលនោះ។ វាមិនងាយស្រួលដូច្នេះទេ! ខ្ញុំប្រាកដជានឹងបំពេញតាមព្រះបន្ទូលដែលខ្ញុំបានថ្លែងមក និងហេតុការណ៍ដែលខ្ញុំបានសម្រេចព្រះទ័យរួច ហើយវានឹងមិនត្រឡប់មកខ្ញុំវិញដោយអសារឥតការនោះទេ។ នៅក្នុងប្រទេសចិន ក្រៅពីពួកជនភាគតិចដែលជាពួកកូនប្រុសច្បងរបស់ខ្ញុំ ក៏មានមនុស្សមួយចំនួនទៀតដែលជារាស្រ្តខ្ញុំដែរ។ ដូច្នេះសព្វថ្ងៃនេះ ខ្ញុំមានព្រះបន្ទូលច្បាស់ៗជាមួយអ្នករាល់គ្នា (កូនចៅរបស់សត្វនាគដ៏ធំមានសម្បុរក្រហម ដែលបានធ្វើទុក្ខបុកម្នេញខ្ញុំយ៉ាងខ្លាំងបំផុត) ថា អ្នករាល់គ្នាមិនត្រូវប្រកាន់ខ្ជាប់តាមក្ដីសង្ឃឹមធំធេងណាមួយឡើយ ហើយការផ្ដោតជាសំខាន់នៃកិច្ចរបស់ខ្ញុំ (ចាប់តាំងពីការបង្កើតលោកិយមក) តែងស្ថិតនៅលើពួកកូនប្រុសច្បងរបស់ខ្ញុំ និងនៅលើជាតិសាសន៍ជាច្រើនក្រៅពីប្រទេសចិន។ សម្រាប់មូលហេតុនេះ នៅពេលដែលពួកកូនប្រុសច្បងរបស់ខ្ញុំបានធំធាត់ហើយ នោះបំណងព្រះហឫទ័យរបស់ខ្ញុំក៏បានសម្រេចដែរ។ (នៅពេលណាដែលពួកកូនប្រុសច្បងរបស់ខ្ញុំបានធំឡើង គ្រប់សព្វសារពើទាំងអស់នឹងត្រូវបានបញ្ចប់ ដ្បិតកិច្ចការនៅខាងពេលមុខ ត្រូវប្រគល់ទៅឲ្យពួកគេ។) ពេលនេះខ្ញុំអនុញ្ញាតឲ្យមនុស្សទាំងនេះឃើញអំពីចំណែកនៃកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំ គឺគ្រាន់តែដើម្បីឲ្យសត្វនាគដ៏ធំមានសម្បុរក្រហមអាម៉ាស់មុខប៉ុណ្ណោះ។ មនុស្សទាំងអស់នេះ មិនត្រឹមតែអាចមានសេចក្ដីរីករាយនៅក្នុងកិច្ចការនោះបានទេ ប៉ុន្តែក៏អរសប្បាយដែលពួកគេអាចបម្រើដល់ខ្ញុំបានផងដែរ។ ហើយពួកគេគ្មានជម្រើសអ្វីឡើយ ដ្បិតខ្ញុំមានបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ ហើយគ្មាននរណាម្នាក់ហ៊ានល្មើសនឹងវាឡើយ។
ពេលនេះ ខ្ញុំនឹងប្រកបអំពីស្ថានការណ៍មួយចំនួន ដែលពាក់ព័ន្ធនឹងការចូលមករបស់ជនបរទេស ដើម្បីឲ្យអ្នករាល់គ្នាអាចដឹងបានជាមុន បានត្រៀមទុកអ្វីៗឲ្យបានត្រឹមត្រូវ ដើម្បីធ្វើបន្ទាល់អំពីព្រះនាមរបស់ខ្ញុំ និងទៅឈរនៅពីលើពួកគេ និងដឹកនាំពួកគេ។ (ខ្ញុំមានបន្ទូលថា «ឈរនៅពីលើពួកគេ និងដឹកនាំពួកគេ» ដោយសារពួកអ្នកមានអំណាចធំនៅក្នុងចំណោមពួកគេ ក៏នៅតែជាអ្នកតូចទាបនៅក្នុងចំណោមអ្នករាល់គ្នាដែរ។) មនុស្សទាំងអស់នេះ បានទទួលនូវការបើកសម្ដែងពីព្រះវិញ្ញាណបរិសុទ្ធ ហើយនៅពេលអនាគត ពួកគេនឹងប្រមូលផ្ដុំគ្នានៅក្នុងប្រទេសចិន ប្រៀបដូចជាមានការរៀបចំទុកជាមុនអ៊ីចឹង។ សត្វនាគដ៏ធំមានសម្បុរក្រហម ត្រូវបានដកចេញទាំងមិនដឹងខ្លួន និងព្យាយាមយ៉ាងខ្លាំងដើម្បីតតាំង ប៉ុន្តែចូរចាំរឿងមួយ! ផែនការគ្រប់គ្រងរបស់ខ្ញុំ បានសម្រេចទាំងស្រុងរួចទៅហើយ ហើយគ្មានអ្វីមួយ និងគ្មានមនុស្សណាម្នាក់ហ៊ានបង្អាក់ជំហានរបស់ខ្ញុំឡើយ។ ខ្ញុំប្រទាននូវការបើកសម្ដែងនេះដល់ពួកគេនៅគ្រប់ពេលទាំងអស់ ហើយពួកគេប្រព្រឹត្តទៅតាមសេចក្ដីណែនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ប្រាកដណាស់ ពួកគេនឹងមិនរងទុក្ខជាបាវបម្រើរបស់សត្វនាគដ៏ធំមានសម្បុរក្រហមឡើយ ដ្បិតនៅក្នុងរូបអង្គខ្ញុំ អ្វីគ្រប់យ៉ាងត្រូវបើកសម្ដែងឲ្យឃើញ និងត្រូវបានដោះលែងឲ្យបានសេរីភាព។ ខ្ញុំបានរៀបចំអ្វីគ្រប់យ៉ាងទៅតាមលក្ខណៈសមស្រប ដោយរង់ចាំឲ្យអ្នករាល់គ្នាធ្វើការដែលបានព្រៀងទុករួច ដើម្បីឃ្វាលពួកគេ។ ខ្ញុំបានមានព្រះបន្ទូលជាយូរមកហើយ ប៉ុន្តែអ្នករាល់គ្នាភាគច្រើន នៅតែជឿត្រឹមតែពាក់កណ្ដាលដដែល។ ចុះចំណែកពេលនេះវិញ? អ្នករាល់គ្នាមានការភ្ញាក់ផ្អើលខ្លាំងណាស់មែនទេ?
អ្វីទាំងអស់នេះសុទ្ធតែជារឿងបន្ទាប់បន្សំទេ។ រឿងដែលសំខាន់នោះគឺការបំពេញកិច្ចការរបស់អ្នករាល់គ្នាដែលបានរៀបចំទុកមកនោះ ឲ្យបានចប់សព្វគ្រប់ឲ្យបានឆាប់។ ចូរកុំភ័យខ្លាចអី។ ព្រះជាម្ចាស់ដែលបំពេញកិច្ចការនោះគឺជារូបខ្ញុំ ហើយនៅពេលដែលពេលវេលានោះបានមកដល់ ខ្ញុំនឹងបំពេញកិច្ចការរបស់ខ្ញុំដោយខ្លួនឯង។ ខ្ញុំបានវាយបំបែកសត្វនាគដ៏ធំមានសម្បុរក្រហមជាបំណែកតូចៗ។ នេះគឺចង់បានន័យថា ព្រះវិញ្ញាណរបស់ខ្ញុំត្រូវបានដកចេញពីមនុស្សគ្រប់គ្នា ចេញពីពួកកូនប្រុសច្បងរបស់ខ្ញុំ (ហើយពេលនេះ វាងាយស្រួលនឹងបើកសម្ដែងឲ្យឃើញថា តើនរណាជាកូនចៅរបស់សត្វនាគដ៏ធំមានសម្បុរក្រហមនោះ)។ មនុស្សទាំងអស់នេះ បានបំពេញកិច្ចការសម្រាប់ខ្ញុំរួចហើយ ហើយខ្ញុំនឹងបញ្ជូនពួកគេត្រឡប់ទៅជង្ហុកធំវិញ។ (នេះមានន័យថា ខ្ញុំនឹងប្រើមិនពួកគេណាម្នាក់ឡើយ។ ចាប់ពីពេលនេះតទៅ ពួកកូនប្រុសច្បងរបស់ខ្ញុំនឹងត្រូវបើកសម្ដែងឲ្យឃើញទាំងស្រុង ហើយអស់អ្នកណាដែលនៅខាងខ្ញុំ និងអ្នកដែលស័ក្ដិសមនឹងឲ្យខ្ញុំប្រើ នឹងត្រូវក្លាយជាពួកកូនប្រុសច្បងរបស់ខ្ញុំ។) ពួកកូនប្រុសច្បងរបស់ខ្ញុំអើយ អ្នកមានព្រះពរដែលខ្ញុំប្រទានដល់អ្នករាល់គ្នាជាផ្លូវការហើយ (សម្រាប់អស់អ្នកណាដែលខ្ញុំមិនសព្វព្រះទ័យ បានបង្ហាញសម្បុរពិតរបស់ពួកគេហើយ) ហើយចាប់ពីពេលនេះតទៅ នឹងលែងមានករណីទទឹងទាស់នឹងខ្ញុំនៅក្នុងចំណោមអ្នករាល់គ្នាទៀតហើយ។ អ្នកស្គាល់ខ្ញុំច្បាស់ប្រាកដមួយរយភាគរយ។ (មានតែសព្វថ្ងៃនេះទេដែលសេចក្ដីនេះអាចសម្រេចទៅបានទាំងស្រុង ហើយខ្ញុំបានបញ្ញត្តិទុកជាមុននូវពេលវេលានេះ។) អ្វីគ្រប់យ៉ាងដែលអ្នកលាក់ទុកនៅក្នុងដួងចិត្តរបស់អ្នករាល់គ្នា គឺជាសេចក្ដីស្រឡាញ់ច្រើនរាប់មិនអស់ និងការកោតខ្លាចចំពោះខ្ញុំ ហើយអ្នកសរសើរតម្កើងខ្ញុំ និងផ្ដល់សិរីល្អដល់ខ្ញុំគ្រប់ពេលវេលាទាំងអស់។ អ្នកពិតជាកំពុងរស់នៅក្រោមការមើលថែ និងការការពារដោយសេចក្ដីស្រឡាញ់របស់ខ្ញុំនៅក្នុងស្ថានសួគ៌ទីបី។ ពិតជាទីបរមសុខ និងសេចក្ដីសុខមិនអាចប្រៀបផ្ទឹមបានមែន! វាគឺជាពិភពមួយផ្សេងទៀត ពិភពមួយដែលមនុស្សពិបាកនឹងនឹកស្រមៃដល់ ជាពិភពខាងវិញ្ញាណដ៏ពិតប្រាកដ។
រាល់សេចក្ដីអន្តរាយទាំងអស់ដែលកើតមានឡើងនៅពេលក្រោយ គ្រោះមន្តរាយនីមួយៗកាន់តែធ្ងន់ធ្ងរជាងមុន ហើយស្ថានភាពកាន់តែតឹងតែងជាងសព្វថ្ងៃនេះ។ នេះគឺគ្រាន់តែជាការចាប់ផ្ដើមនៃគ្រោះមហន្តរាយនោះប៉ុណ្ណោះ។ គ្រោះមហន្តរាយកាន់ធ្ងន់ធ្ងរដែលនឹងត្រូវកើតមានឡើង មិនអាចឲ្យមនុស្សនឹកស្រមៃបានទេ។ ចូរឲ្យពួកកូនប្រុសរបស់ខ្ញុំជាអ្នកដោះស្រាយវាចុះ។ នេះគឺជាបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ ហើយខ្ញុំបានរៀបចំវាជាយូរមកហើយ។ រាល់ទីសម្គាល់ និងការអស្ចារ្យទាំងអស់ ដែលមនុស្សមិនធ្លាប់បានឃើញពីមុន ត្រូវកើតចេញមកអំពីខ្ញុំ ដោយកើតឡើងម្ដងមួយៗមកលើមនុស្សទាំងអស់ (មានន័យថា គ្រប់រាស្រ្តទាំងអស់នៃនគររបស់ខ្ញុំ)។ ប៉ុន្តែនេះគឺជារឿងដែលនឹងកើតមាននៅពេលអនាគតដ៏ខ្លីខាងមុខ។ ចូរកុំភ័យខ្លាចអី។ មនុស្សគ្រប់គ្នាបាននិយាយពីការចូលទៅក្នុងនគរព្រះនេះ។ តើសភាពអ្វីទៅដែលត្រូវចូលទៅក្នុងនគរព្រះនោះ? ហើយតើនគរព្រះគឺជាអ្វី? តើវាគឺជាទីក្រុងដែលមានរូបរាងពិតប្រាកដមែនទេ? អ្នករាល់គ្នាយល់ខុសហើយ។ នគរព្រះគឺមិនស្ថិតនៅលើផែនដីទេ ហើយក៏មិនមែននៅលើផ្ទៃមេឃនេះដែរ ប៉ុន្តែនៅក្នុងពិភពខាងវិញ្ញាណដែលមនុស្សមិនអាចមើលឃើញ និងប៉ះបានទេ។ មានតែអស់អ្នកណាដែលបានទទួលយកព្រះនាមរបស់ខ្ញុំ ដែលត្រូវបានខ្ញុំប្រោសឲ្យបានគ្រប់លក្ខណ៍ទាំងស្រុង និងមានព្រះពររបស់ខ្ញុំទេ ដែលនឹងអាចចូលទៅក្នុងនគរព្រះបាន។ ពិភពខាងវិញ្ញាណ ដែលពោលជារឿយៗពីមុនមកនោះ គឺជាសំបកក្រៅនៃនគរស្ថានសួគ៌។ ក៏ប៉ុន្តែ ការចូលទៅក្នុងនគរព្រះដោយពិតប្រាកដ គឺមិនមែនជារឿងងាយស្រួលនោះទេ។ អស់អ្នកណាដែលចូលទៅកាន់នគរព្រះ ត្រូវតែមានបន្ទូលសន្យារបស់ខ្ញុំ និងត្រូវជារាស្រ្តដែលខ្ញុំបានកំណត់ជោគវាសនាឲ្យ និងត្រូវបានខ្ញុំជ្រើសតាំងដោយផ្ទាល់។ ហេតុនេះ ពិភពខាងវិញ្ញាណគឺមិនមែនជាទីកន្លែងដែលមនុស្សអាចទៅនិងមកតាមតែចិត្តចង់នោះទេ។ ការយល់ដឹងរបស់មនុស្សអំពីសេចក្ដីនេះ ធ្លាប់តែរាក់កំភែល និងស្របតែទៅតាមសញ្ញាណរបស់មនុស្សសុទ្ធសាធ។ មានតែអស់អ្នកណាដែលចូលទៅក្នុងនគរព្រះប៉ុណ្ណោះដែលអាចទទួលបានព្រះពរ ដូច្នេះ មនុស្សមិនមែនត្រឹមតែមិនអាចទទួលបានព្រះពរទាំងអស់នេះទេ ប៉ុន្តែលើសពីនេះទៅទៀត ពួកគេក៏មិនអាចមើលឃើញព្រះពរទាំងអស់នោះបានដែរ។ នេះគឺជាបញ្ញត្តិរដ្ឋបាលចុងក្រោយរបស់ខ្ញុំ។