អំពីជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់

មើលពីខាងក្រៅ ដំណាក់កាលនៃកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់ហាក់បានបញ្ចប់រួចទៅហើយ ឯមនុស្សក៏បានឆ្លងកាត់ការជំនុំជម្រះ ការដាក់ទោស ការវាយផ្ចាល និងការបន្សុទ្ធពីបន្ទូលរបស់ព្រះជាម្ចាស់ ហើយបានឆ្លងកាត់ដំណាក់កាលបែបនេះ ទុកជាការល្បងលរបស់អ្នកស៊ីឈ្នួល ជាការបន្សុទ្ធនៃគ្រាដែលត្រូវទទួលទោស ជាការល្បងលនៃសេចក្ដីស្លាប់ ការល្បងលរបស់វត្ថុឆ្លុះបញ្ចាំង និងពេលវេលានៃការស្រឡាញ់ព្រះជាម្ចាស់។ ប៉ុន្តែ ក្រៅពីការជួបទុក្ខលំបាកដ៏សម្បើមនៅក្នុងដំណាក់កាលនីមួយៗ មនុស្សនៅតែមិនអើពើនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដដែល។ ចូរពិចារណាអំពីទុក្ខលំបាករបស់អ្នកស៊ីឈ្នួលចុះ ឧទាហរណ៍ថា៖ ពួកគេនៅតែមិនច្បាស់ពីអ្វីដែលពួកគេបានទទួល អ្វីដែលពួកគេបានដឹង និងផលដែលព្រះជាម្ចាស់ចង់ឱ្យសម្រេចបាន។ ដោយពិនិត្យមើលទៅលើល្បឿននៃកិច្ចការរបស់ព្រះជាម្ចាស់ មនុស្សហាក់ដូចជាតាមមិនទាន់ល្បឿនកិច្ចការនាពេលសព្វថ្ងៃនេះសោះ។ គេអាចមើលឃើញថា ដំបូងព្រះជាម្ចាស់បានបើកសម្ដែងឱ្យមនុស្សឃើញដំណាក់កាលនៃកិច្ចការរបស់ទ្រង់ទាំងអស់នេះ រួចទ្រង់ក៏បំភ្លឺពីបញ្ហា ជំនួសឱ្យការសម្រេចកម្រិតកិច្ចការណាមួយជាចាំបាច់ដែលមនុស្សអាចនឹកគិតដល់ នៅក្នុងដំណាក់កាលណាមួយ។ ដើម្បីឱ្យព្រះជាម្ចាស់ប្រោសឱ្យនរណាម្នាក់បានគ្រប់លក្ខណ៍ ដើម្បីឱ្យទ្រង់ទទួលយកពួកគេពិតប្រាកដ ទ្រង់ត្រូវតែអនុវត្តដំណាក់កាលទាំងអស់ខាងលើ។ គោលបំណងនៃការធ្វើកិច្ចការនេះ គឺដើម្បីបង្ហាញពីដំណាក់កាលនានាដែលព្រះជាម្ចាស់ត្រូវតែអនុវត្ត ដើម្បីប្រោសឱ្យមនុស្សមួយក្រុមបានគ្រប់លក្ខណ៍។ ដូច្នេះហើយ មើលពីខាងក្រៅ ដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់បានបញ្ចប់ទៅហើយ ប៉ុន្តែក្នុងខ្លឹមសារពិតវិញ ទ្រង់ទើបតែចាប់ផ្ដើមប្រោសមនុស្សលោកឱ្យបានគ្រប់លក្ខណ៍ជាផ្លូវការប៉ុណ្ណោះ។ មនុស្សគួរតែយល់ច្បាស់អំពីរឿងនេះ៖ វាគឺជាដំណាក់កាលនៃកិច្ចការរបស់ទ្រង់ ដែលទើបតែបានបញ្ចប់ទៅ ប៉ុន្តែកិច្ចការនោះផ្ទាល់ គឺនៅមិនទាន់ដល់ទីបញ្ចប់នៅឡើយទេ។ ក៏ប៉ុន្តែក្នុងសញ្ញាណរបស់មនុស្ស ពួកគេជឿថា ដំណាក់កាលទាំងអស់នៃកិច្ចការរបស់ព្រះជាម្ចាស់ ត្រូវបានបើកសម្ដែងឱ្យមនុស្សឃើញអស់ហើយ ដូច្នេះ កិច្ចការរបស់ព្រះជាម្ចាស់បានបញ្ចប់ដោយគ្មានមន្ទិលអ្វីឡើយ។ ការមើលឃើញបែបនេះ គឺខុសទាំងស្រុង។ កិច្ចការរបស់ព្រះជាម្ចាស់ដំណើរការផ្ទុយគ្នាស្រឡះពីសញ្ញាណរបស់មនុស្ស ហើយវាយបកលើសញ្ញាណទាំងនោះគ្រប់ផ្នែកទាំងអស់ ជាពិសេសគឺវាយបកលើភាពខុសគ្នាជាមួយនឹងសញ្ញាណរបស់មនុស្ស។ ទាំងអស់នេះបង្ហាញពីព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់។ គេអាចមើលឃើញថា សញ្ញាណរបស់មនុស្សបង្កការរំខានគ្រប់ដំណាក់កាលទាំងអស់ ហើយព្រះជាម្ចាស់ក៏វាយបកលើអ្វីៗគ្រប់យ៉ាងដែលមនុស្សស្រមៃវិញ ដែលក្លាយជាព័ស្តុតាងក្នុងពេលពិសោធជាក់ស្ដែង។ គ្រប់គ្នាគិតថា ព្រះជាម្ចាស់ធ្វើការរហ័សពេក ហើយគិតថា កិច្ចការរបស់ព្រះជាម្ចាស់បានបញ្ចប់មុនពេលពួកគេដឹងពីកិច្ចការនេះ មុនពេលពួកគេបានយល់ដឹងខ្លះ និងក្នុងពេលដែលពួកគេនៅកំពុងវង្វេងស្មារតីនៅឡើយ។ នេះគឺជារបៀបដែលគ្រប់ដំណាក់កាលនៃកិច្ចការរបស់ទ្រង់ប្រព្រឹត្តទៅ។ មនុស្សភាគច្រើនជឿថា ព្រះជាម្ចាស់កំពុងលេងសើចជាមួយមនុស្ស ប៉ុន្តែនោះមិនមែនជាចេតនានៃកិច្ចការរបស់ទ្រង់ទេ។ វិធីសាស្ត្រនៃការអនុវត្តកិច្ចការរបស់ទ្រង់ គឺជាវិធីសាស្ត្រពិចារណាស៊ីជម្រៅ៖ ដំបូងប្រៀបដូចជាការចោលភ្នែកក្រឡេកមើលផ្កាយ៉ាងរហ័សក្នុងពេលកំពុងបំផាយលើខ្នងសេះអ៊ីចឹង បន្ទាប់មកក៏ពិនិត្យមើលលម្អិត ហើយក្រោយមកទៀត គឺការបន្សុទ្ធសេចក្ដីលម្អិតនោះទាំងស្រុង ដែលធ្វើឱ្យមនុស្សភ្ញាក់ផ្អើល។ មនុស្សព្យាយាមបន្លំព្រះជាម្ចាស់ដោយគិតថា បើពួកគេអាចទ្រាំឱ្យផុតរហូតដល់ពេលដែលពួកគេឈានដល់ចំណុចមួយជាក់លាក់នោះ ព្រះជាម្ចាស់នឹងសព្វព្រះហឫទ័យ។ តាមការពិតទៅ តើព្រះជាម្ចាស់អាចសព្វព្រះហឫទ័យនឹងការដែលមនុស្សខំប្រឹងទ្រាំឱ្យផុតនេះ យ៉ាងដូចម្ដេច? ដើម្បីសម្រេចឱ្យបានផលល្អប្រសើរ ព្រះជាម្ចាស់ធ្វើការតាមរយៈបង្កភាពភ្ញាក់ផ្អើលដល់មនុស្ស តាមរយៈការវាយបកក្នុងពេលដែលពួកគេមិនដឹងខ្លួន ការនេះធ្វើឱ្យពួកគេមានចំណេះដឹងអំពីព្រះប្រាជ្ញាញាណរបស់ទ្រង់កាន់តែច្បាស់ និងយល់ដឹងពីភាពសុចរិត ឫទ្ធានុភាព និងនិស្ស័យដែលមិនអាចប្រមាថបានរបស់ទ្រង់កាន់តែខ្លាំង។

សព្វថ្ងៃ ព្រះជាម្ចាស់បានចាប់ផ្ដើមការប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍ជាផ្លូវការហើយ។ ដើម្បីឱ្យបានគ្រប់លក្ខណ៍ មនុស្សត្រូវតែឆ្លងកាត់ការបើកសម្ដែង ការជំនុំជម្រះ និងការវាយផ្ចាលដោយបន្ទូលរបស់ទ្រង់ ពួកគេត្រូវឆ្លងកាត់ទុក្ខលំបាក និងការបន្សុទ្ធដោយព្រះបន្ទូលរបស់ទ្រង់ (ដូចជា ទុក្ខលំបាករបស់អ្នកស៊ីឈ្នួល) ហើយពួកគេត្រូវតែអាចទ្រាំទ្រនឹងការល្បងលនៃសេចក្ដីស្លាប់។ អត្ថន័យរបស់វាគឺ នៅក្នុងពេលកំពុងជំនុំជម្រះ ពេលកំពុងវាយផ្ចាល និងការល្បងលដោយព្រះជាម្ចាស់ មនុស្សណាដែលពិតជាប្រកាន់ខ្ជាប់តាមបំណងព្រះហឫទ័យព្រះជាម្ចាស់បាន អ្នកនោះនឹងអាចសរសើរតម្កើងព្រះជាម្ចាស់ពីទីជម្រៅនៃដួងចិត្តបស់ពួកគេ ព្រមទាំងស្ដាប់បង្គាប់ព្រះជាម្ចាស់ ហើយលះបង់ខ្លួនឯងបានទាំងស្រុង ទាំងស្រឡាញ់ព្រះជាម្ចាស់ ដោយដួងចិត្តស្មោះត្រង់ ឥតងាករេ និងបរិសុទ្ធ បែបនេះទើបជាមនុស្សគ្រប់លក្ខណ៍ ហើយជាកិច្ចការដែលព្រះជាម្ចាស់ចង់ធ្វើ និងជាកិច្ចការដែលទ្រង់នឹងសម្រេចបានប្រាកដណាស់។ មនុស្សមិនគួរប្រញាប់សន្និដ្ឋានវិធីសាស្ត្រដែលព្រះជាម្ចាស់ធ្វើការដោយខ្វះការពិចារណាឡើយ។ ពួកគេគួរតាមរកច្រកចូលទៅក្នុងជីវិតប៉ុណ្ណោះបានហើយ។ នេះគឺជាមូលដ្ឋានគ្រឹះ។ ចូរកុំពិនិត្យពិច័យវិធីសាស្ត្រដែលព្រះធ្វើការឱ្យល្អិតល្អន់រហូតពេក ការធ្វើបែបនេះនឹងរារាំងដល់ក្ដីសង្ឃឹមនាពេលអនាគតរបស់អ្នក។ តើអ្នកធ្លាប់បានឃើញវិធីសាស្ត្រដែលព្រះជាម្ចាស់ធ្វើការច្រើនប៉ុនណាហើយ? តើអ្នកស្ដាប់បង្គាប់បានប៉ុនណាហើយ? តើអ្នកបានទទួលប៉ុនណាហើយ ពីវិធីសាស្ត្រអនុវត្តកិច្ចការនីមួយៗរបស់ទ្រង់? តើអ្នកព្រមឱ្យព្រះជាម្ចាស់ ធ្វើឱ្យអ្នកគ្រប់លក្ខណ៍ទេ? តើអ្នកប្រាថ្នាចង់គ្រប់លក្ខណ៍ទេ? ទាំងអស់នេះ គឺជាសេចក្ដីដែលអ្នករាល់គ្នាគួរយល់ឱ្យច្បាស់ និងចូលឱ្យដល់។

ខាង​ដើម៖ តើអ្នកជឿគួរប្រកាន់យកទស្សនៈបែបណា

បន្ទាប់៖ មនុស្សពុករលួយ មិនអាចតំណាងព្រះជាម្ចាស់បានឡើយ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ