ជំពូកទី ១១៥

ដោយសារតែអ្នក នោះព្រះទ័យរបស់ខ្ញុំមានអំណរយ៉ាងខ្លាំង។ ដោយសារតែអ្នក នោះព្រះហស្ដរបស់ខ្ញុំនឹងរាំដោយសេចក្ដីអំណរ ហើយខ្ញុំនឹងប្រទានពរដ៏ឥតទីបញ្ចប់ដល់អ្នក ដោយសារតែអ្នកមកពីខ្ញុំនៅមុនសម័យកាលនៃការបង្កើត។ បច្ចុប្បន្ននេះ អ្នកត្រូវតែត្រឡប់មកខាងខ្ញុំ ដោយសារតែអ្នកមិនមែនជារបស់លោកីយ៍ ឬរបស់ផែនដីឡើយ ប៉ុន្តែអ្នកគឺជារបស់ខ្ញុំ។ ខ្ញុំនឹងស្រឡាញ់អ្នកជារៀងរហូត ខ្ញុំនឹងប្រទានពរអ្នកជារៀងរហូត ហើយខ្ញុំនឹងការពារអ្នកជារៀងរហូត។ មានតែអ្នកដែលបានមកពីខ្ញុំប៉ុណ្ណោះ ដែលស្គាល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំ។ មានតែពួកគេប៉ុណ្ណោះ ដែលនឹងបង្ហាញការយកចិត្តទុកដាក់ចំពោះបន្ទុករបស់ខ្ញុំ ហើយមានតែពួកគេប៉ុណ្ណោះ ដែលនឹងធ្វើអ្វីៗដែលខ្ញុំសព្វព្រះហឫទ័យចង់ធ្វើ។ បច្ចុប្បន្ននេះ គ្រប់យ៉ាងត្រូវបានសម្រេចរួចហើយ។ ព្រះហឫទ័យរបស់ខ្ញុំ គឺដូចជាដុំភ្លើងមួយ ដែលចង់ឱ្យពួកកូនប្រុសជាទីស្រឡាញ់របស់ខ្ញុំរួបរួមគ្នាឡើងវិញជាមួយខ្ញុំយ៉ាងឆាប់ និងចង់ឱ្យអង្គរបស់ខ្ញុំត្រឡប់ទាំងស្រុងទៅកាន់ស៊ីយ៉ូនវិញយ៉ាងឆាប់។ អ្នកមានចំណេះដឹងខ្លះអំពីការនេះ។ ទោះបីជាពួកយើងមិនអាចដើរតាមគ្នាជារឿយៗនៅក្នុងវិញ្ញាណក៏ដោយ ក៏ពួកយើងអាចទៅជាមួយគ្នានៅក្នុងវិញ្ញាណ ហើយជួបគ្នានៅក្នុងសាច់ឈាមដែរ។ ព្រះវរបិតា និងពួកកូនប្រុសនឹងលែងបែកគ្នាជារៀងរហូត។ ពួកគេមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ។ គ្មាននរណាម្នាក់អាចយកអ្នកចេញពីខាងខ្ញុំបានទេ រហូតដល់ថ្ងៃនៃការត្រឡប់ទៅកាន់ភ្នំស៊ីយ៉ូនវិញ។ ខ្ញុំស្រឡាញ់ពួកកូនប្រុសច្បងទាំងអស់ដែលមកពីខ្ញុំ ហើយខ្ញុំស្អប់សត្រូវទាំងអស់ដែលប្រឆាំងនឹងខ្ញុំ។ ខ្ញុំនឹងនាំអ្នកដែលខ្ញុំស្រឡាញ់ត្រឡប់ទៅកាន់ស៊ីយ៉ូនវិញ ហើយបោះអ្នកដែលខ្ញុំស្អប់ទៅក្នុងស្ថានឃុំព្រលឹង និងទៅក្នុងនរក។ នេះគឺជាគោលការណ៍ចម្បងនៃបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំទាំងអស់។ គ្រប់យ៉ាងដែលពួកកូនប្រុសច្បងរបស់ខ្ញុំនិយាយឬធ្វើ គឺជាការសម្ដែងចេញនូវព្រះវិញ្ញាណរបស់ខ្ញុំ។ គឺដោយសារវាមានការយល់ដ៏ច្បាស់បែបនេះ ទើបគ្រប់គ្នាត្រូវតែនាំយកទីបន្ទាល់ចំពោះពួកកូនប្រុសច្បងរបស់ខ្ញុំ។ នេះគឺជាជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំ ហើយប្រសិនបើនរណាម្នាក់ជំទាស់ នោះខ្ញុំនឹងឱ្យពួកកូនប្រុសជាទីស្រឡាញ់របស់ខ្ញុំចាត់ការជាមួយពួកគេ។ ពេលនេះ មិនដូចពីមុនឡើយ។ ប្រសិនបើនរណាម្នាក់ដែលខ្ញុំស្រឡាញ់ និយាយពាក្យនៃការជំនុំជម្រះមួយម៉ាត់ នោះសាតាំងស្លាប់នៅក្នុងស្ថានឃុំព្រលឹងមួយរំពេច ពីព្រោះខ្ញុំបានប្រទានសិទ្ធិអំណាចដល់ពួកកូនប្រុសច្បងរបស់ខ្ញុំរួចហើយ។ មានន័យថា ចាប់ពីពេលនេះតទៅ វាជាពេលដែលពួកកូនប្រុសច្បងរបស់ខ្ញុំ និងខ្ញុំត្រួតត្រាជាមួយគ្នា។ (នេះគឺជាជំហាននៃសាច់ឈាម ដែលខុសគ្នាបន្តិចពីការត្រួតត្រាជាមួយគ្នានៅក្នុងរូបកាយ។) នរណាដែលមិនស្ដាប់បង្គាប់នៅក្នុងគំនិត នឹងត្រូវទទួលរងទុក្ខនឹងវាសនាដូចគ្នានឹងអ្នកដែលជំទាស់នឹងអង្គរបស់ខ្ញុំ។ ពួកកូនប្រុសច្បងរបស់ខ្ញុំ គួរតែត្រូវបានរាប់រកដូចជាខ្ញុំដែរ ដ្បិតពួកយើងមានរូបកាយតែមួយ ហើយមិនអាចបំបែកចេញពីគ្នាបានទេ។ ដោយសារតែគេបានធ្វើបន្ទាល់ថ្វាយខ្ញុំកាលពីអតីតកាល ដូច្នេះ បច្ចុប្បន្ននេះ វាក៏គួរតែត្រូវត្រូវបានធ្វើឡើងសម្រាប់ពួកកូនប្រុសច្បងរបស់ខ្ញុំដែរ។ នេះគឺជាបញ្ញត្តិរដ្ឋបាលមួយក្នុងចំណោមបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ គ្រប់គ្នាត្រូវតែក្រោកឈរឡើង ហើយធ្វើទីបន្ទាល់។

នគររបស់ខ្ញុំសាយភាយទៅដល់ចុងបំផុតនៃផែនដី ហើយពួកកូនប្រុសច្បងរបស់ខ្ញុំធ្វើដំណើរទៅកាន់ចុងបំផុតនៃផែនដីជាមួយខ្ញុំ។ ដោយសារតែការបង្អាក់នៃសាច់ឈាមរបស់អ្នករាល់គ្នា នោះមានព្រះបន្ទូលជាច្រើនដែលអ្នករាល់គ្នាមិនយល់ ទោះបីជាខ្ញុំបានមានបន្ទូលអំពីព្រះបន្ទូលនោះក៏ដោយ ដូច្នេះហើយ កិច្ចការមួយចំនួនធំត្រូវតែបានបញ្ចប់បន្ទាប់ពីត្រឡប់ទៅកាន់ស៊ីយ៉ូនវិញ។ វាអាចត្រូវបានឃើញចេញពីព្រះបន្ទូលរបស់ខ្ញុំថា ការវិលត្រឡប់នេះមិននៅឆ្ងាយទេ តាមពិតទៅ ពេលនោះជិតមកដល់ហើយ។ នោះគឺជាមូលហេតុដែលខ្ញុំមានបន្ទូលអំពីស៊ីយ៉ូន និងបញ្ហានៅក្នុងស៊ីយ៉ូនជានិច្ច។ តើអ្នករាល់គ្នាស្គាល់ពីគោលបំណងនៃព្រះបន្ទូលរបស់ខ្ញុំទេ? តើអ្នករាល់គ្នាស្គាល់អ្វីដែលនៅក្នុងព្រះទ័យរបស់ខ្ញុំទេ? ព្រះទ័យរបស់ខ្ញុំចង់វិលត្រឡប់ទៅកាន់ស៊ីយ៉ូនយ៉ាងឆាប់ ដើម្បីបញ្ចប់សម័យកាលចាស់ទាំងស្រុង ដើម្បីបញ្ចប់ជីវិតរបស់ពួកយើងនៅលើផែនដី (ពីព្រោះខ្ញុំស្អប់មនុស្ស បញ្ហា និងអ្វីៗរបស់ផែនដីជាខ្លាំង និងកាន់តែស្អប់ជីវិតជាសាច់ឈាមកាន់តែខ្លាំងទៅទៀត ហើយការរារាំងខាងសាច់ឈាមគឺធំសម្បើមណាស់។ មានតែពេលដែលត្រឡប់ទៅកាន់ស៊ីយ៉ូនវិញប៉ុណ្ណោះ ទើបគ្រប់យ៉ាងនឹងរីកចម្រើន) ហើយដើម្បីស្ដារជីវិតរបស់ពួកយើងនៅក្នុងនគរព្រះ។ គោលបំណងនៃការយកកំណើតជាមនុស្សលើកទីមួយរបស់ខ្ញុំ គឺដើម្បីជាមូលដ្ឋានសម្រាប់ការយកកំណើតជាមនុស្សលើកទីពីររបស់ខ្ញុំ។ នេះគឺជាមាគ៌ាដែលត្រូវតែធ្វើដំណើរ។ មានតែតាមរយៈការផ្ដល់ឱ្យខ្ញុំផ្ទាល់គ្រប់គ្រងលើសាតាំងទាំងស្រុងប៉ុណ្ណោះ ទើបខ្ញុំអាចរំដោះអ្នករាល់គ្នាបាន នោះទើបអ្នកអាចត្រឡប់ទៅក្នុងរូបកាយរបស់ខ្ញុំ ក្នុងអំឡុងពេលដំណាក់កាលចុងក្រោយ។ (ប្រសិនបើមិនមែនសម្រាប់ការយកកំណើតជាមនុស្សលើកទីមួយរបស់ខ្ញុំទេ នោះខ្ញុំនឹងមិនអាចទទួលបានសិរីល្អទេ ហើយខ្ញុំក៏នឹងមិនអាចយកតង្វាយលោះបាបត្រឡប់មកវិញបានដែរ ដូច្នេះ អ្នករាល់គ្នាអាចនឹងបានចូលទៅក្នុងលោកីយ៍ ជាអ្នកមានបាបទៅហើយ។) ដោយសារតែខ្ញុំមានព្រះប្រាជ្ញាញាណឥតដែនកំណត់ នោះតថភាពដែលថា ខ្ញុំបានដឹកនាំអ្នករាល់គ្នាចេញពីស៊ីយ៉ូន មានន័យថា ខ្ញុំច្បាស់ជានឹងនាំអ្នករាល់គ្នាត្រឡប់ទៅកាន់ស៊ីយ៉ូនវិញមិនខាន។ ការប៉ុនប៉ងរបស់សាតាំងដើម្បីរារាំងផ្លូវ នឹងមិនមានជោគជ័យឡើយ ពីព្រោះកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំ ត្រូវបានសម្រេចតាំងពីយូរមកហើយ។ ពួកកូនប្រុសច្បងរបស់ខ្ញុំ គឺដូចខ្ញុំដែរ ពួកគេបរិសុទ្ធ និងឥតខ្ចោះ ដូច្នេះខ្ញុំនឹងនៅតែវិលត្រឡប់ទៅកាន់ស៊ីយ៉ូនវិញជាមួយពួកកូនប្រុសច្បងរបស់ខ្ញុំ ហើយពួកយើងនឹងលែងបែកគ្នាជារៀងរហូត។

ផែនការគ្រប់គ្រងរបស់ខ្ញុំទាំងមូលកំពុងតែត្រូវបានបើកសម្ដែងទៅកាន់អ្នករាល់គ្នាបន្ដិចម្ដងៗ។ ខ្ញុំបានចាប់ផ្ដើមអនុវត្តកិច្ចការរបស់ខ្ញុំនៅក្នុងជាតិសាសន៍ទាំងអស់ និងនៅក្នុងចំណោមមនុស្សទាំងអស់។ ការនេះគ្រប់គ្រាន់ដើម្បីអះអាងថា ការវិលត្រឡប់របស់ខ្ញុំទៅកាន់ស៊ីយ៉ូនវិញ គឺមិនឆ្ងាយណាស់ណាទេ ពីព្រោះការអនុវត្តកិច្ចការរបស់ខ្ញុំនៅក្នុងជាតិសាសន៍ទាំងអស់ និងក្នុងចំណោមមនុស្សទាំងអស់គឺជាអ្វីមួយដែលត្រូវបានបំពេញបន្ទាប់ពីការវិលត្រឡប់ទៅកាន់ស៊ីយ៉ូនវិញ។ ជំហានរបស់ខ្ញុំកំពុងតែរីកចម្រើនកាន់តែលឿន។ (ដោយសារតែថ្ងៃនៃការវិលត្រឡប់របស់ខ្ញុំទៅកាន់ស៊ីយ៉ូនជិតមកដល់ នោះខ្ញុំចង់បញ្ចប់កិច្ចការរបស់ខ្ញុំនៅលើផែនដីមុនពេលដែលខ្ញុំវិលត្រឡប់ទៅវិញ។) ខ្ញុំកាន់តែមមាញឹកជាមួយនឹងកិច្ចការរបស់ខ្ញុំ ប៉ុន្តែមានកិច្ចការកាន់តែតិចទៅៗនៅលើផែនដីសម្រាប់ខ្ញុំធ្វើ ពោលគឺស្ទើរតែគ្មានទាល់តែសោះ។ (ភាពមមាញឹករបស់ខ្ញុំគឺសំដៅទៅលើកិច្ចការនៅក្នុងព្រះវិញ្ញាណ ដែលមនុស្សមិនអាចមើលឃើញដោយភ្នែកទទេបានទេ ប៉ុន្តែអាចទទួលបានពីព្រះបន្ទូលរបស់ខ្ញុំប៉ុណ្ណោះ។ ភាពមមាញឹករបស់ខ្ញុំ គឺមិនដូចទៅនឹងភាពមមាញឹកខាងសាច់ឈាមទេ ប៉ុន្តែវាសំដៅទៅលើការដាក់ផែនការនៃកិច្ចការរបស់ខ្ញុំជាច្រើន។) ដូចដែលខ្ញុំបានមានបន្ទូលអ៊ីចឹង ដោយសារតែកិច្ចការរបស់ខ្ញុំនៅលើផែនដីត្រូវបានបញ្ចប់យ៉ាងលម្អិតរួចហើយ ហើយកិច្ចការរបស់ខ្ញុំដែលនៅសេសសល់ត្រូវតែរង់ចាំរហូតដល់ខ្ញុំវិលត្រឡប់ទៅកាន់ស៊ីយ៉ូនវិញ។ (មូលហេតុដែលខ្ញុំត្រូវតែវិលត្រឡប់ទៅកាន់ស៊ីយ៉ូនវិញដើម្បីធ្វើកិច្ចការ គឺដោយសារកិច្ចការនៅពេលអនាគតមិនអាចត្រូវបានបំពេញនៅក្នុងសាច់ឈាមទេ ហើយប្រសិនបើកិច្ចការនេះត្រូវបានបំពេញនៅក្នុងសាច់ឈាម នោះវានឹងធ្វើឱ្យខូចកិត្តិយសនៃព្រះនាមរបស់ខ្ញុំ។) នៅពេលដែលខ្ញុំយកឈ្នះសត្រូវរបស់ខ្ញុំ ហើយវិលត្រឡប់ទៅកាន់ស៊ីយ៉ូនវិញ នោះជីវិតនឹងកាន់តែស្រស់ស្អាត និងកាន់តែមានសុខសន្ដិភាពជាងជីវិតនៅមុនយុគសម័យនានា។ (នេះគឺដោយសារតែខ្ញុំបានយកឈ្នះលោកីយ៍ទាំងស្រុង និងសូមអរគុណដល់ការយកកំណើតជាមនុស្សលើកទីមួយ និងការយកកំណើតជាមនុស្សលើកទីពីររបស់ខ្ញុំ ដែលខ្ញុំបានទទួលសិរីល្អដ៏ពេញលេញ។ នៅក្នុងការយកកំណើតជាមនុស្សលើកទីមួយរបស់ខ្ញុំ ខ្ញុំគ្រាន់តែបានទទួលផ្នែកមួយនៃសិរីល្អរបស់ខ្ញុំប៉ុណ្ណោះ ប៉ុន្តែនៅក្នុងការយកកំណើតជាមនុស្សលើកទីពីររបស់ខ្ញុំ នោះអង្គរបស់ខ្ញុំបានទទួលសិរីល្អពេញលេញ ដូច្នេះ លែងមានឱកាសសម្រាប់សាតាំងកេងចំណេញទៀតហើយ។ ដូច្នេះហើយ ជីវិតនៅពេលអនាគតនៅក្នុងស៊ីយ៉ូននឹងកាន់តែស្រស់ស្អាត និងកាន់តែមានសុខសន្ដិភាព។) អង្គរបស់ខ្ញុំនឹងលេចមកកាន់តែមានសិរីល្អនៅចំពោះលោកីយ៍និងសាតាំង ដើម្បីបំបាក់មុខនាគដ៏ធំមានសម្បុរក្រហម។ នេះគឺជាចំណុចស្នូលនៃព្រះប្រាជ្ញាញាណរបស់ខ្ញុំ។ នៅពេលដែលខ្ញុំមានបន្ទូលកាន់តែច្រើនអំពីរឿងខាងក្រៅ នោះអ្នករាល់គ្នាកាន់តែអាចយល់។ ខ្ញុំកាន់តែមានបន្ទូលអំពីអ្វីៗនៃស៊ីយ៉ូនដែលមនុស្សមិនអាចមើលឃើញ នោះអ្នករាល់គ្នាកាន់តែគិតថា អ្វីៗទាំងអស់នេះគឺទទេសូន្យ ហើយអ្នកកាន់តែមានការលំបាកក្នុងការគិតស្រមៃអំពីអ្វីៗទាំងនោះ។ អ្នកនឹងគិតថា ខ្ញុំកំពុងតែមានបន្ទូលប្រាប់អំពីរឿងព្រេងនិទាន។ ទោះបីជាយ៉ាងណាក៏ដោយ អ្នករាល់គ្នាត្រូវតែប្រុងប្រយ័ត្ន។ គ្មានព្រះបន្ទូលដែលឥតសំខាន់នៅក្នុងព្រះឱស្ឋរបស់ខ្ញុំឡើយ។ ព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ខ្ញុំ គឺគួរឱ្យទុកចិត្ត។ រឿងនេះគឺពិតប្រាកដណាស់ ទោះបីជាវិធីនៃការគិតរបស់អ្នកពិបាកយល់ក៏ដោយ។ (ដោយសារតែព្រំដែនកំណត់របស់សាច់ឈាម នោះមនុស្សមិនអាចយល់ពីអ្វីដែលខ្ញុំមានបន្ទូលយ៉ាងពេញលេញ និងយ៉ាងលម្អិតទេ ហើយអ្វីៗជាច្រើនដែលខ្ញុំបានមានបន្ទូល គឺខ្ញុំមិនបានបើកសម្ដែងទាំងស្រុងទេ។ ប៉ុន្តែ នៅពេលដែលពួកយើងវិលត្រឡប់ទៅកាន់ស៊ីយ៉ូនវិញ នោះខ្ញុំនឹងមិនត្រូវការពន្យល់ទេ។ អ្នករាល់គ្នានឹងយល់ដោយធម្មជាតិ។) ការនេះ មិនត្រូវមើលស្រាលឡើយ។

ទោះបីជាសាច់ឈាម និងសញ្ញាណរបស់មនុស្សមានដែនកំណត់ក៏ដោយ ក៏ខ្ញុំនៅតែចង់បង្កើនការគិតខាងសាច់ឈាមរបស់អ្នករាល់គ្នា ហើយប្រយុទ្ធប្រឆាំងនឹងសញ្ញាណរបស់អ្នករាល់គ្នាតាមរយៈអាថ៌កំបាំងដែលត្រូវបានបើកសម្ដែងដែរ ពីព្រោះដូចដែលខ្ញុំបានមានបន្ទូលជាច្រើនលើកមកហើយថា នេះគឺជាជំហានមួយនៃកិច្ចការរបស់ខ្ញុំ (ហើយកិច្ចការនេះនឹងមិនឈប់ឡើយ រហូតដល់ច្រកចូលទៅក្នុងស៊ីយ៉ូន)។ មាន «ភ្នំស៊ីយ៉ូន» មួយនៅក្នុងគំនិតរបស់បុគ្គលម្នាក់ៗ ហើយវាខុសៗគ្នាសម្រាប់មនុស្សម្នាក់ៗ។ ដោយសារតែខ្ញុំចេះតែបន្តលើកឡើងអំពីភ្នំស៊ីយ៉ូន នោះខ្ញុំនឹងផ្ដល់ឱ្យអ្នករាល់គ្នានូវព័ត៌មានទូទៅមួយចំនួនអំពីភ្នំស៊ីយ៉ូន ប្រយោជន៍ឱ្យអ្នករាល់គ្នាអាចស្គាល់អំពីវាតិចតួច។ ដើម្បីនៅលើភ្នំស៊ីយ៉ូន គឺត្រូវវិលត្រឡប់ទៅកាន់ពិភពខាងវិញ្ញាណវិញ។ ទោះបីជាវាសំដៅទៅលើពិភពខាងវិញ្ញាណក៏ដោយ ក៏វាមិនមែនជាទីកន្លែងដែលមនុស្សមិនអាចមើលឃើញ ឬប៉ះពាល់ដែរ។ ទីកន្លែងនេះគឺសំដៅលើរូបកាយ។ វាមិនមែនមើលមិនឃើញ ឬប៉ះពាល់មិនបានទាល់តែសោះនោះទេ ដោយសារតែនៅពេលដែលរូបកាយលេចមក នោះវាមានសណ្ឋាននិងទ្រង់ទ្រាយ ប៉ុន្តែនៅពេលដែលរូបកាយមិនលេចមក នោះវាគ្មានសណ្ឋាននិងទ្រង់ទ្រាយឡើយ។ នៅលើភ្នំស៊ីយ៉ូននឹងគ្មានការបារម្ភអំពីម្ហូបអាហារ សម្លៀកបំពាក់ តម្រូវការប្រចាំថ្ងៃ ឬទីស្នាក់អាស្រ័យទេ ហើយក៏គ្មានការរៀបការ ឬគ្រួសារ និងគ្មានការបែងចែកភេទទេ (អស់អ្នកដែលនៅលើភ្នំស៊ីយ៉ូនគឺជាអង្គរបស់ខ្ញុំនៅក្នុងរូបកាយតែមួយ ដូច្នេះគ្មានការរៀបការ គ្រួសារ ឬការបែងចែកភេទឡើយ) ហើយគ្រប់យ៉ាងដែលអង្គរបស់ខ្ញុំមានបន្ទូលនឹងត្រូវបានសម្រេច។ នៅពេលដែលមនុស្សធ្វេសប្រហែស នោះអង្គរបស់ខ្ញុំនឹងលេចមកនៅក្នុងចំណោមពួកគេ ហើយនៅពេលដែលមនុស្សមិនយកចិត្តទុកដាក់ នោះអង្គរបស់ខ្ញុំនឹងបាត់សូន្យ។ (នេះគឺជាអ្វីមួយដែលមនុស្សខាងសាច់ឈាមមិនអាចសម្រចបាន ដូច្នេះហើយបានជាអ្នករាល់គ្នាពិបាកគិតស្រមៃនៅពេលនេះ។) នៅពេលអនាគត នៅតែមានព្រះអាទិត្យ ព្រះច័ន្ទ ព្រមទាំងសម្បកស្ថានសួគ៌និងផែនដី ប៉ុន្តែដោយសារអង្គរបស់ខ្ញុំនឹងនៅក្នុងស៊ីយ៉ូន នោះនឹងលែងមានកំដៅ ព្រះអាទិត្យ លែងមានពេលថ្ងៃ ហើយលែងមានការរងទុក្ខដោយសារគ្រោះធម្មជាតិទៀតហើយ។ នៅពេលដែលខ្ញុំបានមានបន្ទូលថា ពួកយើងលែងត្រូវការពន្លឺចង្កៀង ឬពន្លឺព្រះអាទិត្យទៀតហើយ ពីព្រោះព្រះជាម្ចាស់នឹងប្រទានពន្លឺដល់ពួកយើង គឺខ្ញុំកំពុងតែមានបន្ទូលអំពីការនៅក្នុងស៊ីយ៉ូន។ ផ្អែកលើសញ្ញាណរបស់មនុស្ស គ្រប់យ៉ាងនៅលើសកលលោកត្រូវតែត្រូវបានផាត់ចោល ហើយមនុស្សទាំងអស់ត្រូវតែរស់នៅក្នុងពន្លឺរបស់ខ្ញុំ។ ពួកគេគិតថា នេះគឺជាអត្ថន័យពិតនៃឃ្លាដែលចែងថា «ពួកយើងលែងត្រូវការពន្លឺចង្កៀង ឬពន្លឺព្រះអាទិត្យទៀតហើយ ពីព្រោះព្រះជាម្ចាស់នឹងប្រទានពន្លឺដល់ពួកយើង» ប៉ុន្តែតាមពិត នេះគឺជាការបកស្រាយខុស។ នៅពេលដែលខ្ញុំបានមានបន្ទូលថា «ជារៀងរាល់ខែ ដើមឈើនឹងមានផ្លែដប់ពីរប្រភេទ» គឺខ្ញុំកំពុងសំដៅលើបញ្ហានៅក្នុងស៊ីយ៉ូន។ ប្រយោគនេះតំណាងឱ្យស្ថានភាពនៃជីវិតនៅក្នុងស៊ីយ៉ូនទាំងមូល។ នៅក្នុងស៊ីយ៉ូន ពេលវេលានឹងមិនត្រូវបានកំណត់ទេ ហើយក៏នឹងគ្មានការកំណត់នៃទីតាំងភូមិសាស្ត្រ និងទីកន្លែងដែរ។ នោះគឺជាមូលហេតុដែលខ្ញុំបានមានបន្ទូលថា «ជារៀងរាល់ខែ» «ផ្លែដប់ពីររបៀប» មិនមែនតំណាងឱ្យឥរិយាបថដែលអ្នករាល់គ្នាកំពុងតែសម្ដែងចេញជាក់ស្ដែងនៅបច្ចុប្បន្នទេ។ ផ្ទុយទៅវិញ វាសំដៅលើជីវិតនៃសេរីភាពនៅក្នុងស៊ីយ៉ូន។ ពាក្យទាំងនេះគឺជាភាពទូទៅនៃជីវិតនៅក្នុងស៊ីយ៉ូន។ ចេញពីភាពទូទៅនេះ មនុស្សម្នាក់អាចមើលឃើញថា ជីវិតនៅក្នុងស៊ីយ៉ូននឹងសម្បូរបែប និងច្រើយ៉ាង (ពីព្រោះនៅទីនេះ «ដប់ពីរ» សំដៅលើភាពពេញលេញ)។ វានឹងក្លាយជាជីវិតដែលគ្មានសេចក្ដីទុក្ខព្រួយនិងទឹកភ្នែក ហើយនឹងគ្មានការកេងយកផលប្រយោជន៍ ឬការគាបសង្កត់ឡើយ ដូច្នេះ គ្រប់យ៉ាងនឹងត្រូវបានរំដោះ និងមានសេរីភាព។ នេះគឺដោយសារតែគ្រប់យ៉ាងមាននៅក្នុងអង្គរបស់ខ្ញុំ ដែលមិនអាចបំបែកដោយនរណាម្នាក់ឡើយ ហើយគ្រប់យ៉ាងនឹងក្លាយជាទស្សនីយភាពមួយនៃភាពស្រស់ស្អាត និងភាពថ្មីដ៏អស់កល្បជានិច្ច។ វានឹងជាពេលវេលាដែលគ្រប់យ៉ាងត្រូវបានរៀបចំរួចជាស្រេច និងជាការចាប់ផ្ដើមនៃជីវិតរបស់ពួកយើងបន្ទាប់ពីការវិលត្រឡប់របស់ពួកយើងទៅកាន់ស៊ីយ៉ូនវិញ។

ទោះបីជាកិច្ចការរបស់ខ្ញុំនៅលើផែនដីបានបញ្ចប់ទាំងស្រុងហើយក៏ដោយ ក៏ខ្ញុំនៅតែត្រូវការពួកកូនប្រុសច្បងរបស់ខ្ញុំធ្វើកិច្ចការនៅលើផែនដីដែរ ដូច្នេះ ខ្ញុំមិនអាចវិលត្រឡប់ទៅកាន់ស៊ីយ៉ូនឡើយ។ ខ្ញុំមិនអាចវិលត្រឡប់ទៅកាន់ស៊ីយ៉ូនវិញតែមួយអង្គឯងបានទេ។ ខ្ញុំនឹងវិលត្រឡប់ទៅកាន់ស៊ីយ៉ូនជាមួយនឹងពួកកូនប្រុសច្បងរបស់ខ្ញុំ បន្ទាប់ពីពួកគេបានបញ្ចប់កិច្ចការរបស់ពួកគេនៅលើផែនដី។ ដូច្នេះ វាអាចនិយាយយ៉ាងត្រឹមត្រូវថា ពួកយើងកំពុងតែទទួលបានសិរីល្អជាមួយគ្នា។ នេះគឺជាការបើកបង្ហាញទាំងស្រុងនៃអង្គរបស់ខ្ញុំ។ (ខ្ញុំមានបន្ទូលថា កិច្ចការនៃពួកកូនប្រុសច្បងរបស់ខ្ញុំនៅលើផែនដី គឺមិនទាន់បានបញ្ចប់នៅឡើយទេ ពីព្រោះពួកកូនប្រុសច្បងរបស់ខ្ញុំនៅមិនទាន់ត្រូវបានបើកបង្ហាញទេ។ កិច្ចការនេះនៅតែត្រូវបានបំពេញដោយអ្នកស៊ីឈ្នួលស្មោះត្រង់ និងភក្ដីភាពដដែល។)

ខាង​ដើម៖ ជំពូកទី ១១៤

បន្ទាប់៖ ជំពូកទី ១១៦

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ