ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់សម្ដីទី ៤០៨

ប្រសិនបើអ្នកចង់បង្កើតទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ អ្នកត្រូវបង្វែរដួងចិត្តរបស់អ្នកទៅរកព្រះជាម្ចាស់។ មានមូលដ្ឋាននេះជាបង្អែកហើយ ពេលនោះ អ្នកនឹងមានទំនាក់ទំនងធម្មតាជាមួយមនុស្សដទៃទៀតជាក់ជាមិនខាន។ ប្រសិនបើអ្នកគ្មានទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ទេ នោះទោះអ្នកខំរក្សាទំនាក់ទំនងរបស់អ្នកជាមួយអ្នកដទៃយ៉ាងណាក៏ដោយ មិនថាអ្នកខិតខំព្យាយាមខ្លាំងប៉ុនណា ឬមិនថាអ្នកខំចំណាយកម្លាំងច្រើនប៉ុនណានោះទេ ក៏វាគ្រាន់តែជាទស្សនវិជ្ជាសម្រាប់ការប្រព្រឹត្តិខាង​លោកិយរបស់មនុស្សប៉ុណ្ណោះ។ អ្នកនឹងការពារតួនាទីរបស់ខ្លួននៅក្នុងចំណោមមនុស្ស ហើយទទួលបានការសរសើរតាមរយៈទស្សនវិស័យ និងទស្សនវិជ្ជារបស់មនុស្ស ជាជាងការបង្កើតទំនាក់ទំនងធម្មតារវាងបុគ្គលនិងបុគ្គលស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកពុំផ្តោតសំខាន់លើទំនាក់ទំនងរបស់អ្នកជាមួយនឹងមនុស្សទេ តែបែរជារក្សាទំនាក់ទំនងធម្មតាជាមួយនឹងព្រះជាម្ចាស់វិញ ប្រសិនបើអ្នកព្រមប្រគល់ដួងចិត្តរបស់អ្នកថ្វាយដល់ព្រះជាម្ចាស់ និងរៀនចុះចូលនឹងទ្រង់ នោះទំនាក់ទំនងរវាងបុគ្គលនិងបុគ្គលរបស់អ្នកជាមួយនឹងអ្នកដទៃ នឹងក្លាយជាធម្មតាដោយឯកឯងមិនខាន។ ពេលនោះ ទំនាក់ទំនងទាំងអស់នេះ នឹងមិនមែនបង្កើតឡើងដោយឈរលើមូលដ្ឋានខាងសាច់ឈាមនោះទេ ប៉ុន្តែត្រូវបានបង្កើតឡើងដោយផ្អែកលើមូលដ្ឋាននៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់វិញ។ អ្នកនឹងសឹងតែគ្មានទំនាក់ទំនងខាងសាច់ឈាមជាមួយអ្នកដទៃណាសោះតែម្ដង ប៉ុន្តែនៅកម្រិតខាងវិញ្ញាណវិញ គឺតែងមានការប្រកបគ្នា មានសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក ការលួងលោម និងមានការទំនុកបម្រុងឱ្យរវាងគ្នានឹងគ្នា។ អ្វីទាំងអស់នេះ គឺធ្វើឡើងដោយផ្អែកលើមូលដ្ឋាននៃសេចក្ដីប្រាថ្នាចង់បំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ទំនាក់ទំនងទាំងនេះ មិនមែនរក្សាបានដោយការពឹងផ្អែកលើទស្សនវិជ្ជាសម្រាប់ការប្រព្រឹត្តិខាង​លោកិយរបស់មនុស្សឡើយ ប៉ុន្តែត្រូវបានបង្កើតឡើងដោយឯកឯងតាមរយៈការរែកពុនបន្ទុកដើម្បីព្រះជាម្ចាស់។ ទំនាក់ទំនងទាំងនោះមិនតម្រូវឱ្យមានការខំប្រឹងប្រែងរបស់មនុស្សឡើយ។ អ្នកគ្រាន់តែអនុវត្តវាទៅតាមគោលការណ៍នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅបានហើយ។ តើអ្នកសុខចិត្តគិតគូរពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរឬទេ? តើអ្នកសុខចិត្តធ្វើជាបុគ្គលដែល «គ្មានហេតុផល» នៅចំពោះព្រះជាម្ចាស់ដែរឬទេ? តើអ្នកសុខចិត្តប្រគល់ដួងចិត្តរបស់អ្នកថ្វាយដល់ព្រះជាម្ចាស់ទាំងស្រុង និងឈប់គិតពីតួនាទីរបស់អ្នកនៅក្នុងចំណោមមនុស្សផងទាំងពួងដែរឬទេ? ក្នុងចំណោមមនុស្សផងទាំងពួងដែលអ្នកប្រាស្រ័យទាក់ទងជាមួយ តើអ្នកមានទំនាក់ទំនងល្អជាងគេបំផុតជាមួយអ្នកណាដែរ? តើអ្នកមានទំនាក់ទំនងអាក្រក់បំផុតជាមួយអ្នកណាដែរ? តើទំនាក់ទំនងរបស់អ្នកជាមួយអ្នកដទៃធម្មតាដែរឬទេ? តើអ្នកប្រព្រឹត្តដាក់មនុស្សទាំងអស់ ដោយស្មើភាពគ្នាដែរឬទេ? តើអ្នករក្សាទំនាក់ទំនងរបស់អ្នកជាមួយអ្នកដទៃ ស្របទៅតាមទស្សនវិជ្ជាសម្រាប់ការប្រព្រឹត្តិខាង​លោកិយរបស់អ្នកមែនទេ? ឬមួយតើទំនាក់ទំនងនោះ ត្រូវបានបង្កើតឡើងដោយផ្អែកលើមូលដ្ឋាននៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់មែនទេ? នៅពេលមនុស្សមិនបានប្រគល់ដួងចិត្តរបស់ពួកគេថ្វាយដល់ព្រះជាម្ចាស់ទេ នោះវិញ្ញាណរបស់ពួកគេប្រែជាល្ងីល្ងើ ស្ពឹកស្រពន់ និងគ្មានសតិ។ មនុស្សបែបនេះ នឹងមិនដែលយល់ពីបន្ទូលរបស់ព្រះជាម្ចាស់នោះទេ ហើយក៏មិនដែលមានទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ដែរ ហើយពួកគេនឹងមិនដែលសម្រេចនូវការផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេឡើយ។ ការផ្លាស់ប្តូរនិស្ស័យរបស់មនុស្សម្នាក់ គឺជាដំណើរនៃការប្រគល់ដួងចិត្តរបស់គេទាំងស្រុងថ្វាយដល់ព្រះជាម្ចាស់ និងជាការទទួលនូវការបំភ្លឺ និងការស្រាយបំភ្លឺពីបន្ទូលរបស់ព្រះជាម្ចាស់។ កិច្ចការរបស់ព្រះជាម្ចាស់ អនុញ្ញាតឱ្យមនុស្សបានចូលទៅក្នុងយ៉ាងសកម្ម ហើយក៏អនុញ្ញាតឱ្យពួកគេបោះបង់នូវផ្នែកអវិជ្ជមានផ្ទាល់ខ្លួនពួកគេចោលផងដែរ ក្រោយពីពួកគេបានស្គាល់ខ្លួនឯងរួចហើយ។ នៅពេលដែលអ្នកប្រគល់ដួងចិត្តរបស់អ្នកថ្វាយដល់ព្រះជាម្ចាស់ នោះអ្នកនឹងមានអារម្មណ៍ដឹងគ្រប់ពេលថា វិញ្ញាណរបស់អ្នកត្រូវបានបំផុសចិត្ត និងដឹងពីគ្រប់ផ្នែកនៃការបំភ្លឺ និងការស្រាយបំភ្លឺពីព្រះជាម្ចាស់។ ប្រសិនបើអ្នកបន្តធ្វើបែបនេះទៀត នោះបន្តិចម្ដងៗ អ្នកនឹងបានចូលទៅក្នុងមាគ៌ាមួយដែលត្រូវព្រះវិញ្ញាណបរិសុទ្ធប្រោសឱ្យបានគ្រប់លក្ខណ៍មិនខាន។ កាលណាចិត្តរបស់អ្នកកាន់តែស្ងប់នៅចំពោះព្រះជាម្ចាស់ នោះវិញ្ញាណរបស់អ្នកនឹងកាន់តែឆាប់ដឹង និងកាន់តែល្អិតល្អន់ ហើយវិញ្ញាណរបស់អ្នកនឹងកាន់តែអាចដឹងពីវិធីដែលព្រះវិញ្ញាណបរិសុទ្ធបណ្ដាលចិត្តមិនខាន ហើយទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់ ក៏កាន់តែធម្មតាដែរ។ ទំនាក់ទំនងធម្មតារវាងបុគ្គលនិងបុគ្គល ត្រូវបង្កើតឡើងផ្អែកលើមូលដ្ឋាននៃការបង្វែរដួងចិត្តរបស់ពួកគេទៅរកព្រះជាម្ចាស់ មិនមែនតាមរយៈការខំប្រឹងប្រែងរបស់មនុស្សឡើយ។ ប្រសិនបើក្នុងចិត្តរបស់មនុស្ស គ្មានព្រះជាម្ចាស់ទេ នោះទំនាក់ទំនងរបស់ពួកគេជាមួយអ្នកដទៃ គឺគ្រាន់តែជាទំនាក់ទំនងខាងសាច់ឈាមតែប៉ុណ្ណោះ។ ទំនាក់ទំនងទាំងនេះ មិនមែនជាទំនាក់ទំនងធម្មតាទេ គឺជាការបំពេញនូវចំណង់ស្រើបស្រាល ហើយព្រះជាម្ចាស់ស្អប់ខ្ពើមទំនាក់ទំនងបែបនេះណាស់។ ប្រសិនបើអ្នកនិយាយថា វិញ្ញាណរបស់អ្នកត្រូវបានបំផុសរួចហើយ ប៉ុន្តែអ្នកព្រមប្រកបគ្នាតែជាមួយមនុស្សដែលអ្នកចូលចិត្ត និងមនុស្សដែលគោរព ហើយអ្នកមានគំនិតអគតិ និងបដិសេធមិនព្រមនិយាយជាមួយមនុស្សដែលអ្នកស្អប់ នៅពេលពួកគេមកស្វែងរកអ្នក ចំណុចនេះកាន់តែបញ្ជាក់បន្ថែមទៀតថា អ្នកកំពុងត្រូវអារម្មណ៍របស់ខ្លួនត្រួតត្រា ហើយអ្នកគ្មានទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ទាល់តែសោះ។ នេះបង្ហាញថា អ្នកកំពុងតែប៉ុនប៉ងបោកបញ្ឆោតព្រះជាម្ចាស់ និងកំពុងលាក់បាំងភាពស្មោគគ្រោករបស់អ្នកហើយ។ អ្នកប្រហែលជាអាចចែករំលែកការយល់ដឹងរបស់អ្នកបានខ្លះ ក៏ប៉ុន្តែ ប្រសិនបើអ្នកមានចេតនាមិនត្រឹមត្រូវទេ នោះគ្រប់យ៉ាងដែលអ្នកធ្វើ គឺល្អបានត្រឹមតែស្ដង់ដារបស់មនុស្សប៉ុណ្ណោះ ហើយព្រះជាម្ចាស់នឹងមិនសរសើរអ្នកឡើយ។ អ្វីដែលជំរុញឱ្យអ្នកធ្វើកិច្ចការ គឺខាងសាច់ឈាម មិនមែនដោយសារបន្ទុករបស់ព្រះជាម្ចាស់ឡើយ។ អ្នកស័ក្តិសមនឹងឱ្យព្រះជាម្ចាស់ប្រើបាន លុះត្រាណាតែអ្នកអាចធ្វើចិត្តឱ្យស្ងប់នៅចំពោះព្រះជាម្ចាស់ និងមានទំនាក់ទំនងធម្មតាជាមួយមនុស្សទាំងឡាយណាដែលស្រឡាញ់ទ្រង់។ ប្រសិនបើអ្នកអាចធ្វើបែបនេះបាន នោះមិនថាអ្នកប្រាស្រ័យទាក់ទងជាមួយអ្នកដទៃដោយរបៀបណានោះទេ ក៏អ្នកនឹងមិនធ្វើអ្វីតាមទស្សនវិជ្ជាសម្រាប់ការប្រព្រឹត្តិខាង​លោកិយដែរ តែអ្នកនឹងគិតគូរពីបន្ទុករបស់ព្រះជាម្ចាស់ និងរស់នៅចំពោះព្រះជាម្ចាស់វិញ។ ក្នុងចំណោមអ្នករាល់គ្នា តើមានមនុស្សប្រភេទនេះច្រើនប៉ុនណា? តើទំនាក់ទំនងរបស់អ្នកជាមួយអ្នកដទៃ ពិតជាធម្មតាមែនដែរឬទេ? តើទំនាក់ទំនងទាំងនោះ ត្រូវបានបង្កើតឡើងដោយផ្អែកលើមូលដ្ឋានអ្វីដែរ? តើនៅក្នុងខ្លួនអ្នក មានទស្សនវិជ្ជាសម្រាប់ការប្រព្រឹត្តិខាង​លោកិយច្រើនប៉ុនណា? តើអ្នកបានបោះបង់ទស្សនវិជ្ជាទាំងនោះចោលហើយឬនៅ? ប្រសិនបើអ្នកមិនអាចបង្វែរដួងចិត្តរបស់អ្នកទៅរកព្រះជាម្ចាស់បានទាំងស្រុងទេ នោះអ្នកមិនមកពីព្រះជាម្ចាស់ឡើយ តែមក​ពីសាតាំងវិញ ហើយចុងក្រោយ អ្នកនឹងត្រឡប់ទៅរកសាតាំង ហើយអ្នកមិនស័ក្តិសមនឹងធ្វើជារាស្រ្តរបស់ព្រះជាម្ចាស់នោះទេ។ អ្នកត្រូវយកចិត្តទុកដាក់ពិនិត្យពិច័យចំណុចទាំងនេះឱ្យល្អិតល្អន់ទើបបាន។

ដកស្រង់ពី «ការបង្កើតទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ គឺពិតជាសំខាន់ខ្លាំងណាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១៦១

នៅក្នុងដំណាក់កាលនៃកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់ក្នុងរឿងទាំងនេះ គឺនៅគ្រាចុងក្រោយ ព្រះអង្គលែងប្រទានព្រះគុណ និងព្រះពរដល់មនុស្ស...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការជំនុំជម្រះនៅគ្រាចុងក្រោយ | សម្រង់សម្ដីទី ៨៦

ព្រះជាម្ចាស់ធ្វើកិច្ចការជំនុំជម្រះ និងការកាត់ទោស ដើម្បីឱ្យមនុស្សអាចទទួលបានចំណេះដឹងអំពីទ្រង់...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១២៣

ដំណាក់កាលទីពីរ៖ ការធំធាត់ឡើង ដោយអាស្រ័យលើប្រភេទនៃក្រុមគ្រួសារដែលពួកគេកើតមកជាមួយ មនុស្សធំធាត់ឡើងនៅក្នុងមជ្ឈដ្ឋានគ្រួសារខុសៗគ្នា...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលេចមកនិងកិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ៧៦

ភក្ដីភាពរបស់អ្នករាល់គ្នា គឺមានតែលើបបូរមាត់ប៉ុណ្ណោះ រីឯចំណេះដឹងរបស់អ្នករាល់គ្នាវិញ ក៏គ្រាន់តែជាការគិត និងជាសញ្ញាណតែប៉ុណ្ណោះ...