ជម្នះការភូតកុហកដើម្បីងាកទៅរកព្រះជាម្ចាស់
នៅដើមឆ្នាំ ២០១៧ ភរិយា និងកូនស្រីរបស់ខ្ញុំបានមករស់នៅជាមួយខ្ញុំនៅប្រទេសកូរ៉េខាងត្បូង។ ទោះបីជាខ្ញុំមានអារម្មណ៍រំភើបក៏ដោយ ក៏ភរិយារបស់ខ្ញុំពិតជាមិនស៊ាំនឹងបរិស្ថាននៅទីនេះដែរ ដោយសារតែរបៀបរស់នៅ និងភាសាខុសគ្នា។ ជាពិសេស គាត់បានចាកចោលឪពុកម្តាយដែលមានវ័យចំណាស់ និងការងារដែលគាត់ស្រឡាញ់ ដើម្បីមកកន្លែងប្លែកមួយដោយគ្មានមិត្តភក្ដិម្នាក់ឡើយ។ អ្វីៗគ្រប់យ៉ាងសុទ្ធតែគាត់មិនស្គាល់។ គាត់តែងតែបាក់ទឹកចិត្ត និងមិននិយាយច្រើនទេ។ ខ្ញុំអាចមើលឃើញពីការឈឺចាប់របស់គាត់ ប៉ុន្តែខ្ញុំមិនដឹងធ្វើម៉េចដើម្បីលួងលោមគាត់នោះទេ។ នៅថ្ងៃមួយក្នុងខែមីនា គាត់បាននិយាយថា គាត់ចាប់ផ្ដើមជឿលើព្រះជាម្ចាស់ ហើយចូលរួមជួបជុំ។ ខ្ញុំបានគិតថា វាជារឿងល្អ។ ជីដូនរបស់ខ្ញុំក៏ជាអ្នកមានជំនឿមួយរូបដែរ។ ខ្ញុំមិនមានការជំទាស់អ្វីទេ។ មួយរយៈក្រោយមក ខ្ញុំកត់សម្គាល់ឃើញថា គាត់តែងតែមានអារម្មណ៍ល្អ ហើយអាកប្បកិរិយារបស់គាត់ទាំងអស់គឺខុសគ្នាពីមុនទាំងស្រុង។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ក្រោយមក ខ្ញុំក៏ឆ្ងល់អំពីក្រុមជំនុំរបស់គាត់ ហើយឆ្ងល់ពីវិធីដែលក្រុមជំនុំនោះអាចនាំយកការផ្លាស់ប្តូរយ៉ាងធំមួយនៅក្នុងមនុស្សម្នាក់បាន។
ថ្ងៃមួយ ខ្ញុំបានសួរគាត់អំពី ក្រុមជំនុំដែលគាត់ចូលរួម។ គាត់និយាយថា គឺ «ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្តា។» ចម្លើយនោះ បានធ្វើឲ្យខ្ញុំគិតដល់ភ្លាមៗ ចំពោះហេតុការណ៍ ចាវយ័ន ដែលបានកើតឡើងនៅឆ្នាំ ២០១៤ នៅសានដុង ហើយខ្ញុំពិតជាខឹងខ្លាំងណាស់ ខ្ញុំបាននិយាយទៅកាន់គាត់យ៉ាងម៉ឺងម៉ាត់ថា «អូនមិនអាចមានទំនាក់ទំនងជាមួយអ្នកមានជំនឿទាំងនោះទៀតទេ។ បងនឹងបោកទូរស័ព្ទអូនចោល ប្រសិនបើបងឃើញអូនឯងនៅទាក់ទងជាមួយពួកគេទៀត!» គាត់ធ្វើមុខឆ្ងល់ ហើយសួរពីមូលហេតុដែលខ្ញុំរារាំងគាត់។ ខ្ញុំនិយាយទាំងកំហឹង «ហេតុអ្វី? គឺដើម្បីឲ្យអូនល្អ និងដើម្បីឲ្យគ្រួសារយើងល្អតើស៎។ អូនមិនដឹងឬ ថា បក្សកុម្មុយនីស្តចិន កំពុងបង្ក្រាបយ៉ាងធ្ងន់ធ្ងរ ហើយបង្ក្រាប ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្តា នោះ? តើអូនមិនដឹងទេឬអំពីរឿងក្ដីចាវយ័ន កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៤ហ្នឹង? នៅលើបណ្ដាញអ៊ីនធើណិតបាននិយាយថា ចាង លីដុង ដែលជាអ្នកប្រព្រឹត្តបទល្មើសសំខាន់ម្នាក់ក្នុងរឿងនោះ គឺជាសមាជិកនៃក្រុមជំនុំនេះ។ ប្រសិនបើអូនទាក់ទងជាមួយមនុស្សទាំងនោះ តើអូនមិនកំពុងតែយកកទៅលអន្ទាក់ទេឬ?» គាត់បានឆ្លើយតបយ៉ាងតាំងចិត្តថា «ចាង លីដុង និងអ្នកដទៃទៀតទាំងនោះ មិនមែននៅក្នុង ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្តា ទេ បងមិនអាចជឿទៅលើព័ត៌មានដែលគេនិយាយនៅតាមអ៊ីនធើណិតទេ។ អូនមានទំនាក់ទំនងជាមួយបងប្អូនប្រុសស្រីមកពីក្រុមជំនុំនេះជាងពីរខែមកហើយ ហើយពួកគេសុទ្ធតែជាមនុស្សទៀងត្រង់ ដែលចិត្តល្អ ហើយស្មោះត្រង់ចំពោះអ្នកដទៃ។ ពួកគេជួយគ្នានៅពេលដែលនរណាម្នាក់ជួបការលំបាក។ វាមិនដូចអ្វីដែលនិយាយនៅលើអ៊ីនធើណិតទាល់តែសោះឡើយ។» ប៉ុន្តែដោយបានឮគាត់និយាយបែបនោះ ខ្ញុំគ្រាន់តែស៊កសម្ដីថា «ទៅមើលលើអ៊ីនធើណិតដោយខ្លួនឯងទៅ អូនពិតជាដឹងហើយថា បងនិយាយនេះត្រូវឬខុស។»
បន្ទាប់មក ភរិយារបស់ខ្ញុំនាំខ្ញុំទៅកាន់កន្លែងអង្គុយ ហើយនិយាយថា «បងជាមនុស្សគិតច្រើនពេកហើយ។ បងត្រូវតែមានហេតុផល ហើយនិយាយដោយផ្អែកលើការពិត បងមិនអាចគ្រាន់តែស្ដាប់មួយចំហៀងបានទេ!» គាត់ក៏បាននិយាយថា «តើបងមិនចាំឬ កាលពីហេតុការណ៍តវ៉ានៅធានអាន់មែន កាលពីឆ្នាំ ១៩៨៩ នោះ? និស្សិតកំពុងតែធ្វើបាតុកម្មតវ៉ាប្រកបដោយការស្នេហាជាតិ ប្រឆាំងនឹងអំពើពុករលួយ និងទាមទារឲ្យមានសេរីភាពផ្នែកលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែបក្សកុម្មុយនីស្តចិន យកមនុស្សមិនស្គាល់មុខមួយចំនួន ដើម្បីក្លែងបន្លំធ្វើជានិស្សិត ហើយក្រោយមក ឲ្យនិស្សិតទាំងនោះបំផ្លិចបំផ្លាញ លួចប្លន់ និងដុតកម្ទេចរបស់របរ ព្រមទាំងច្រានផ្ដួលយានជំនិះរបស់កងទ័ពទៀតផង។ ពួកគេបានបង្កើតភាពវឹកវរជាច្រើន ហើយក្រោយមក បក្សកុម្មុយនីស្តចិន បានចោទប្រកាន់និស្សិតយ៉ាងខុសឆ្គងពាក់ព័ន្ធនឹងបទឧក្រិដ្ឋទាំងនោះ។ បន្ទាប់ពីនោះមក បក្សកុម្មុយនីស្តចិនបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដូចជាទូរទស្សន៍ខ្សែកាប និងវិទ្យុ ដើម្បីផ្សព្វផ្សាយយ៉ាងភ្លូកទឹកភ្លូកដីអំពីសេចក្ដីរាយការណ៍របស់ពួកគេ ដោយការមួលបង្កាច់និស្សិតទាំងនោះ ថាជាក្រុមបាតុករដែលប្រឆាំងនឹងបដិវដ្ដន៍ ហើយក្រោយមកប្រើប្រាស់រថក្រោះដើម្បីកិនកម្ទេចនិស្សិតដែលមានជីវិត និងមានដង្ហើមរាប់ពាន់នាក់។» បន្ទាប់មក គាត់បានបន្ថែមថា «នរណាដែលដឹងអំពីប្រវត្តិបក្សកុម្មុយនីស្តចិនដឹងថា វាគឺជាភាពផ្ដាច់ការដែលមានប្រវត្តិប្រឆាំងនឹងភាពយុត្តិធម៌។ ពេលណាក៏ដោយដែលបុគ្គលម្នាក់មានទស្សនៈ ឬការយល់ឃើញផ្នែកនយោបាយខុសពីពួកគេ នោះពួកគេតែងតែវាយបង្ក្រាប និងថ្កោលទោសក្រុម ឬមនុស្សទាំងនោះ ថែមទាំងបង្ក្រាប ឬវាយកម្ចាត់ពួកគេថែមទៀតផង។ គ្រប់ពេលដែលបក្សកុម្មុយនីស្តចិនបង្ក្រាបយ៉ាងហិង្សាមកលើសេចក្តីជំនឿផ្នែកសាសនា មកលើចលនាទាមទារសិទ្ធិលទ្ធិប្រជាធិបតេយ្យ ឬមកលើការធ្វើបាតុកម្មរបស់ជនជាតិភាគតិច គឺដំបូងឡើយពួកគេចាប់ផ្ដើមដោយការបង្កើតរឿងក្ដីក្លែងក្លាយ ហើយពួកគេបង្កើតឲ្យមានការប្រឆាំងដ៏ធំ ដោយធ្វើឲ្យមនុស្សជ្រួលច្របល់ ហើយក្រោយមកពួកគេប្រើការបង្ក្រាបយ៉ាងហិង្សា។ នោះជាការពិត។» «រឿងក្ដីចាវយ័ន កាលពីថ្ងៃទី ២៨ ខែឧសភា គ្រាន់តែជាការទម្លាក់កំហុសមកលើ ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្តា ប៉ុណ្ណោះ ពួកគេបានប្រឌិតយ៉ាងប្រុងប្រយ័ត្ន នូវរឿងក្លែងក្លាយមួយករណីទៀត។» ប៉ុន្តែខ្ញុំគ្រាន់តែមិនស្ដាប់គាត់ប៉ុណ្ណោះ។ ខ្ញុំនិយាយយ៉ាងខឹងសម្បារថា «បងមិនខ្វល់ទេ។ អូនមិនអាចជឿលើព្រះដ៏មានគ្រប់ព្រះចេស្តា ទៀតទេ។ បងត្រូវតែគិតដល់សុវត្ថិភាពគ្រួសារយើង ហើយបងចង់ការពារអូន និងកូនស្រីរបស់យើងពីគ្រោះថ្នាក់នានា។ មិនមានអ្វីផ្សេងដែលធ្វើឲ្យបងព្រួយបារម្ភជាងនេះទេ។ បងប្រាប់អូនជាលើកចុងក្រោយ៖ អូនមិនអាចទាក់ទងជាមួយពួកគេតទៅទៀតទេ។ នៅតែផ្ទះ ហើយធ្វើជាភរិយា និងម្ដាយដ៏ល្អម្នាក់ទៅបានហើយ បើមិនដូច្នោះទេ កុំបន្ទោសថាបងចាក់សោរឲ្យអូននៅតែក្នុងផ្ទះឲ្យសោះ។» បន្ទាប់មក ខ្ញុំបិទទ្វារគ្រាំង ហើយចាកចេញពីផ្ទះទៅ។
ខ្ញុំមានអារម្មណ៍ថាពិតជាចម្លែក ខណៈដែលខ្ញុំដើរនៅតាមផ្លូវ។ រៀបការជាង ១០ ឆ្នាំហើយ ខ្ញុំមិនដែលច្រលោតដាក់គាត់បែបនោះទេ។ ចាប់ពីជួបគ្នា រហូតដល់ស្រឡាញ់គ្នា ដើរទៅវិហារជាមួយគ្នា និងរហូតដល់រៀបការ ពួកយើងឆ្លងកាត់ច្រើនណាស់៖ ការជំទាស់ពីឪពុកម្ដាយ វប្បធម៌ខុសគ្នា អាយុខុសគ្នា ហើយទំនាក់ទំនងដែលនៅឆ្ងាយពីគ្នា។ ពួកយើងបានឆ្លងផុតរាល់ពេលវេលាដ៏លំបាកទាំងអស់ ហើយគាត់រងទុក្ខដើម្បីគ្រួសាររបស់យើងច្រើនណាស់ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ វាពិតជាធ្វើឲ្យខ្ញុំឈឺចាប់ណាស់ពេលនឹកឃើញដល់រឿងទាំងនោះ ប៉ុន្តែខ្ញុំបានបញ្ចេញកំហឹងដាក់គាត់ គ្រាន់តែដោយសារគាត់ជឿលើព្រះជាម្ចាស់ប៉ុណ្ណោះ។ ខ្ញុំដឹងថា ខ្ញុំមិនគួរធ្វើបែបនោះទេ ប៉ុន្តែខ្ញុំបានគិតថា ការធ្វើបែបនោះគឺដើម្បីឲ្យគ្រួសារយើងល្អប៉ុណ្ណោះ។ ហេតុអ្វីបានជាគាត់មិនយោគយល់ខ្ញុំ? ខ្ញុំបានមើលទូរស័ព្ទរបស់ខ្ញុំ ហើយឃើញរូបថតដ៏រីករាយរបស់ពួកយើងទាំងបីនាក់ ដោយកូនស្រីរបស់ពួកយើងកំពុងតែញញឹមយ៉ាងផ្អែមល្ហែម។ ខ្ញុំបានប្រាប់ខ្លួនឯងថា «ខ្ញុំជាអ្នកមើលថែគ្រួសារនេះ ហើយខ្ញុំត្រូវតែការពារពួកគេ។ គ្មាននរណាម្នាក់អាចធ្វើឲ្យពួកគេឈឺចាប់បានទេ។»
ជាច្រើនថ្ងៃក្រោយមក ខ្ញុំខ្លាចភរិយារបស់ខ្ញុំមានអារម្មណ៍មិនល្អចំពោះខ្ញុំ ដូច្នេះ ខ្ញុំគ្រាន់តែប្រាប់គាត់កុំឲ្យនិយាយពីរឿងណាមួយពាក់ព័ន្ធនឹងព្រះជាម្ចាស់ឲ្យខ្ញុំស្ដាប់។ ទោះបីជាពួកយើងហាក់ដូចជាត្រូវរ៉ូវគ្នានៅខាងក្រៅក៏ដោយ ក៏ពួកយើងមានការខ្វែងគំនិតគ្នាម្ដងរួចទៅហើយ។
ថ្ងៃមួយ ពេលដែលខ្ញុំទើបតែដើរចូលដល់មាត់ទ្វារ បន្ទាប់ពីធ្វើការងារចប់ ខ្ញុំបានឮសម្លេងតន្ត្រីដ៏រីករាយចេញពីបន្ទប់ ហើយឮសម្លេងសើចយ៉ាងក្អាកក្អាយចេញពីភរិយា និងកូនស្រីរបស់ខ្ញុំ។ ខ្ញុំបានគិតទាំងងឿងឆ្ងល់ «ខ្ញុំមិនបានឮសម្លេងសប្បាយបែបនោះនៅផ្ទះ ជាយូរមកហើយ។ តើមានចម្រៀងប្រភេទណាដែលអាចធ្វើឲ្យពួកគេសប្បាយចិត្តខ្លាំងម៉្លេះនៅពេលនេះ?» ខ្ញុំបានបើកទ្វារយ៉ាងស្ងាត់ៗ ហើយបានឃើញវីដេអូរចម្រៀង និងការរាំរបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្តា នៅលើកញ្ចក់កុំព្យូទ័រ សេចក្តីស្រឡាញ់ដ៏ពិតរបស់ព្រះជាម្ចស់ ស្ត្រីវ័យក្មេង ៦នាក់ កំពុងតែរាំ និងច្រៀងយ៉ាងសប្បាយរីករាយដោយអារម្មណ៍បែបនោះ ហើយជាពិសេស មុខរបស់ពួកគេពោរពេញទៅដោយស្នាមញញឹមដ៏រីករាយបែបនោះ បានទាក់ទាញខ្ញុំឲ្យចូលទៅជិតមួយរំពេច។ ខ្ញុំពោរពេញទៅដោយការចង់ដឹង ដោយគិតថា «តើនេះជាក្រុមជំនុំបែបណា ហើយតើពួកគេជាមនុស្សបែបណា? ហេតុអ្វីបានជាចម្រៀង និងការរាំនេះ មានភាពទាក់ទាញ ហើយពិរោះខ្លាំងម្ល៉េះ? ប្រសិនបើពួកគេពិតជាមនុស្សអាក្រក់មែន ធ្វើដូចម្ដេចទើបពួកគេមានស្នាមញញឹមដ៏ពិតបែបនោះបាន?» កូនស្រីរបស់ខ្ញុំបានឃើញខ្ញុំដើរចូលទៅ ហើយសុំឲ្យភរិយាខ្ញុំចាក់បទចម្រៀង និងវីដេអូរាំនោះម្ដងទៀតឲ្យខ្ញុំមើល ដែលមានចំណងជើងថា ព្រះជាម្ចាស់បាននាំយកសិរីរុងរឿងរបស់ទ្រង់ទៅទិសខាងកើត ខ្ញុំមិនអាចទ្រាំថាមិនរំខានគាត់បានទេ ភាពសប្បាយរីករាយបែបនេះ គឺកម្រនឹងកើតមាននៅក្នុងផ្ទះរបស់ពួកយើងណាស់នៅពេលនោះ។ ខ្ញុំអង្គុយជិតភរិយា ដោយឱបកូនស្រីរបស់ខ្ញុំ ហើយចាប់ផ្តើមមើលវីដេអូនោះ។ ខ្ញុំពិតជាត្រូវបានទាក់ទាញដោយសារវីដេអូនោះ ដែលមានរបៀបរាំស្រដៀងទៅនឹងការរាំគោះជើងស្រាលៗ ហើយការរាំនោះ ធ្វើចលនាយ៉ាងសង្ហា ដូចសត្វឥន្ទ្រីកំពុងហើរអ៊ីចឹង។ ការរាំនោះអស្ចារ្យ ហើយវាមានសមត្ថភាពខ្លាំងមែន។
ដោយមើលឃើញខ្ញុំជក់ចិត្តនឹងវីដេអូនោះ ភរិយារបស់ខ្ញុំបាននិយាយមកកាន់ខ្ញុំថា «ចម្រៀង និងវីដេអូទាំងនេះ គឺបងប្អូនប្រុសស្រីនៅក្រុមជំនុំព្រះដ៏មានគ្រប់ព្រះចេស្តា ជាអ្នកតែង។ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេជាអ្នកជំនាញអាជីពនោះទេ។» ខ្ញុំឆ្ងល់យ៉ាងភ្ញាក់ផ្អើល «តើអាចទៅរួចយ៉ាងម៉េចទៅ? ធ្វើដូចម្ដេចទើបមនុស្សដែលគ្មានការហ្វឹកហាត់អាជីព អាចរាំបានយ៉ាងល្អដ៏មិនគួរឲ្យជឿបាន? ហើយវីដេអូទាំងនេះមានអារម្មណ៍វិជ្ជមានម្ល៉េះ។ ពួកគេរំជួលចិត្ត រស់រវើក និងមានកម្លាំង។ ធ្វើដូចម្ដេចទើបមនុស្សអាក្រក់អាចមានថាមពលវិជ្ជមានបែបនោះបាន?» «ហេតុអ្វីបានជាវាខុសពីអ្វីដែលខ្ញុំបានឃើញនៅលើអ៊ីនធើណិត? តើមានរឿងអ្វីកើតឡើងឲ្យពិតប្រាកដទៅ?» ភរិយាខ្ញុំនិយាយទាំងញញឹមថា «វាអស្ចារ្យ! បើគ្មានការណែនាំ និងកិច្ចការផ្ទាល់របស់ព្រះជាម្ចាស់ទេ តើអ្នកគ្មានជំនាញអាជីពអាចរាំបានដូចនោះដែរឬ? បងនឹងកាន់តែភ្ញាក់ផ្អើល បើសិនជាបងបានមើលខ្សែភាពយន្ដដែលពួកគេបានផលិត។ ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្តា មានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ក្រុមជំនុំនេះមានព្រះពររបស់ព្រះជាម្ចាស់។ ហេតុនេះហើយ បានជាការរាំ និងខ្សែភាពយន្ដរបស់ពួគេធ្វើបានល្អ ហើយសេចក្តីពិតដែលពួកគេប្រកបគ្នានៅក្នុងខ្សែភាពយន្ត ពិតជាផ្ដល់ផលប្រយោជន៍ដល់មនុស្ស។» គាត់ក៏បាននិយាយដែរថា «គ្រប់ការឃោសនាអវិជ្ជមាននៅលើអ៊ិនធើណិត គឺគ្រាន់តែជាការផ្សព្វផ្សាយភូតកុហករបស់បក្សកុម្មុយនីស្តចិនអំពីក្រុមជំនុំប៉ុណ្ណោះ។ រឿងទាំងនោះមិនពិតទាល់តែសោះ។ បក្សកុម្មុយនីស្តចិនមួលបង្កាច់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្តា ដើម្បីបំភាន់មនុស្ស ដើម្បីឲ្យមនុស្សបដិសេធក្រុមជំនុំ ហើយចាត់ទុកក្រុមជំនុំជាសត្រូវ។ នោះពួកគេមិនហ៊ានស្រាវជ្រាវអំពីកិច្ចការរបស់ព្រះជាម្ចាស់ ហើយបាត់បង់សេចក្តីសង្គ្រោះ។»
ដោយបានស្ដាប់ឮអ្វីដែលគាត់និយាយ ពិតជាដាស់ការចង់ដឹងរបស់ខ្ញុំមែន។ ខ្ញុំគ្រាន់តែឆ្ងល់ថានេះក្រុមជំនុំបែបណា ហើយចង់ដឹងថា អ្វីដែលបាននិយាយនៅលើអ៊ិនធើណិតពិត ឬអត់ប៉ុណ្ណោះ។ ខ្ញុំមិនបានដឹងថា តើខ្ញុំគួរតែឲ្យភរិយារបស់ខ្ញុំបន្ដអនុវត្តសេចក្តីជំនឿរបស់គាត់ឬអត់ទេ។ សង្គ្រាមដដែលនោះ បានកើតឡើងនៅក្នុងចិត្តរបស់ខ្ញុំម្ដងទៀត។ បន្ទាប់ពីការប្រយុទ្ធគ្នាផ្ទៃក្នុងមក ខ្ញុំបានសម្រេចចិត្តទៅត្រួតពិនិត្យដោយខ្លួនឯង។ ខ្ញុំអាចធ្វើជាអ្នកយាមច្រកទ្វារ។ ប្រសិនបើខ្ញុំឃើញមនុស្សនៅក្នុងក្រុមជំនុំប្រព្រឹត្តអ្វីមិនសមរម្យ ឬប្រសិនបើខ្ញុំឃើញពួកគេធ្វើអ្វីមួយមិនសមរម្យ នោះខ្ញុំយកភរិយារបស់ខ្ញុំចេញពីទីនោះភ្លាម! ហើយលែងឲ្យគាត់ត្រឡប់ទៅទីនោះទៀតហើយ។ ប្រសិនបើមិនដូចអ្វីដែលគេនិយាយនៅលើអ៊ិនធើណិតទេ នោះខ្ញុំលែងរារាំងផ្លូវរបស់គាត់តទៅទៀតហើយ។ នៅចុងសប្ដាហ៍នោះ ខ្ញុំនិយាយទៅកាន់ភរិយារបស់ខ្ញុំ ដោយប្រាប់គាត់ថា ខ្ញុំចង់ទៅមើលពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្តា គាត់ភ្ញាក់ផ្អើលផង រីករាយផង។
នៅពេលដែលពួកយើងទៅដល់ទីនោះ បងប្អូនប្រុសស្រីបានទទួលពួកយើងយ៉ាងកក់ក្ដៅ ហើយខ្ញុំមានអារម្មណ៍ថា ពួកគេប្រព្រឹត្តចំពោះយើងយ៉ាងសប្បុរស និងស្មោះត្រង់។ អារម្មណ៍តានតឹង និងការប្រយ័ត្នប្រយែងរបស់ខ្ញុំបានធូរស្រាលជាលំដាប់។ បន្ទាប់មក ប្អូនស្រីម្នាក់បានលេងតន្ត្រីឈ្មោះថា រឿងរ៉ាវរបស់ចាវហ្សេន ខ្ញុំបានមើលដោយការចាប់អារម្មណ៍។ ដោយមើលឃើញពីភាពរីករាយ និងការលំបាកទាំងអស់ ដែលចាវហ្សេន បានឆ្លងកាត់ វាបានរុញច្រានខ្ញុំយ៉ាងជ្រាលជ្រៅ ហើយវាធ្វើឲ្យខ្ញុំគិតដល់ជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំបានផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយ កាលពីខ្ញុំនៅតូច ដោយសារតែរឿងរ៉ាវដែលបានកើតឡើងចំពោះគ្រួសាររបស់ខ្ញុំ ការទទួលរងនូវការសម្លុត និងការបង្អាប់ ព្រមទាំងការព្រងើយកន្តើយគ្រប់ប្រភេទ ដើម្បីត្រឹមតែរស់ប៉ុណ្ណោះ។ ហើយពេលនេះ ខ្ញុំប្រឹងប្រែងធ្វើការដើម្បីចិញ្ចឹមជីវិត និងបានឆ្លងកាត់រឿងរ៉ាវគ្រប់ប្រភេទ មានឡើង មានចុះ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ហើយខ្ញុំមានអារម្មណ៍ហត់នឿយ និងក្រៀមក្រំ ប៉ុន្តែនៅចំពោះមុខភរិយានិងមិត្តភក្ដិរបស់ខ្ញុំ ខ្ញុំធ្វើជារឹងមាំ។ តើនរណាអាចដឹងពីការឈឺចាប់នៅក្នុងចិត្តរបស់ខ្ញុំ? ជិតដល់ចុងបញ្ចប់នៃតន្រ្តី ចម្រៀងនេះច្រៀងថា៖ «ព្រះដ៏មានគ្រប់ចេស្ដា មានសេចក្តីមេត្តាករុណាចំពោះមនុស្សដែលរងទុក្ខវេទនាយ៉ាងក្រៃលែង ហើយស្របពេលនោះដែរ ទ្រង់ហត់នឿយនឹងអ្នកដែលខ្វះបញ្ញាចិត្ត ដ្បិតទ្រង់បានរង់ចាំចម្លើយពីមនុស្សជាយូរមកហើយ។ ទ្រង់មានព្រះទ័យស្វះស្វែងរកដួងចិត្ត និងវិញ្ញាណរបស់អ្នក ព្យាយាមយកអាហារ និងទឹកមកឲ្យអ្នក ហើយដាស់អ្នកឲ្យភ្ញាក់ ដើម្បីកុំឲ្យអ្នកនៅស្រេកឃ្លានតទៅទៀត។ នៅពេលដែលអ្នកនឿយហត់ អស់កម្លាំង និងនៅពេលដែលអ្នកចាប់ផ្តើមមានអារម្មណ៍ថា នៅក្នុងពិភពលោកនេះមានអ្វីមួយត្រូវវិនាសហិនហោច ចូរកុំវង្វេងឡើយ ចូរកុំទួញសោកឡើយ។ ព្រះដ៏មានគ្រប់ចេស្ដា ជាព្រះដ៏ចាំយាម ទ្រង់នឹងទទួលយកការមកដល់របស់អ្នក គ្រប់ពេលវេលាទាំងអស់» («ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»)។ រាល់ណោតដែលបានច្រៀងនីមួយៗ មានអារម្មណ៍ដូចជាម្តាយម្នាក់កំពុងលាតសន្ធឹងដៃរបស់គាត់ ទៅកាន់កូនដែលវង្វេងជាយូរមកហើយអ៊ីចឹង។ អ្វីដែលខ្ញុំមានអារម្មណ៍ គឺជាការកោះហៅនៃសេចក្តីស្រឡាញ់ ខ្ញុំរំជួលចិត្តមែនទែន។ បន្ទាប់ពីតន្ត្រីបានបញ្ចប់ ខ្ញុំបាននិយាយដោយស្មោះយ៉ាងពិតប្រាកដថា «តន្ត្រីអីក៏អស្ចារ្យម្ល៉េះ!» ភរិយារបស់ខ្ញុំក្រឡេកមើលខ្ញុំ ហើយនិយាយមកកាន់ខ្ញុំដោយមនោសញ្ចេតនាដ៏អស្ចារ្យ «រឿងរ៉ាវរបស់ចាវហ្សេនបានប៉ះពាល់សភាវៈរបស់បង គឺជាការព្រះជាម្ចាស់ដែលរុញច្រានបង!» «អូនដឹងថា រឿងក្ដីចាវយ័ន កាលថ្ងៃទី ២៨ ខែឧសភា មានឥទ្ធិពលលើបង ហើយបងមានការយល់ច្រឡំជាច្រើនអំពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្តា។ អូនក៏ដឹងដែរថា បងព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ពួកយើង ដូច្នេះទើបថ្ងៃនេះ យើងអាចមើល ហើយឃើញពីអ្វីដែលពិតជាបានកើតឡើងក្នុងរឿងក្ដីនោះ។»
បន្ទាប់មក បងប្អូនប្រុសស្រីបានចាក់វីដេអូឲ្យខ្ញុំមើល សេចក្តីពិតដែលត្រូវបានបង្ហាញនៅពីក្រោយរឿងក្ដីចាវ យ័ន កាលពីថ្ងៃទី ២៨ ខែឧសភា វាបានបើកសម្ដែងនូវទិដ្ឋភាពគួរឲ្យសង្ស័យសំខាន់ៗមួយចំនួននៃករណីនោះ ហើយក្រោយមកបើកបង្ហាញម្ដងមួយស្រទាប់ៗ។ វាបានបើកបង្ហាញការភូតកុហករបស់បក្សកុម្មុយនីស្តចិន និងបានបើកសម្ដែងការពិត។ ខ្ញុំបានឃើញថា ចុងចោទ ចាង លីដុង និងចាង ហ្វាន បានប្រាប់ទៅតុលាការយ៉ាងច្បាស់ថា «ខ្ញុំមិនដែលមានទំនាក់ទំនងជាមួយពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្តា ទេ។ រដ្ឋបង្ក្រាបព្រះដ៏មានគ្រប់ព្រះចេស្តារបស់ចាវ វ៉េសាន មិនមែនព្រះដ៏មានគ្រប់ព្រះចេស្តាដែលយើងជឿនោះទេ។» ពួកគេបដិសេធចេញពីមាត់របស់ពួកគេផ្ទាល់ ថាពួកគេមិនមែនជាសមាជិកនៃពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្តា ហើយនិយាយថា ពួកគេពិតជាមិនមានទំនាក់ទំនងជាមួយក្រុមជំនុំ។ ប៉ុន្តែបក្សកុម្មុយនីស្តចិនមិនទទួលស្គាល់សាក្សីរបស់ចុងចោទ ហើយធ្វើផ្ទុយពីការពិត ដោយបង្វែរការពិតទៅតាមក្បាលរបស់វា និងទាមទារថា បទឧក្រិដ្ឋនេះគឺមនុស្សរបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្តាជាអ្នកប្រព្រឹត្ត។ តើនោះមិនមែនជាការភូតកុហកដែលឥតអៀនខ្មាស ដើម្បីបង្ខូចឈ្មោះពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្តាយ៉ាងឥតញញើតទេឬ?
ក្រោយមក ប្អូនស្រីម្នាក់បានចែករំលែកការប្រកបគ្នានេះជាមួយខ្ញុំ៖ «បក្សកុម្មុយនីស្តចិនត្រូវបានគេល្បីអំពីការឆបោករបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយវាមានកេរ្ដ៍ឈ្មោះអាក្រក់នៅក្នុងស្រុក និងនៅបរទេស។ ទូទាំងពិភពលោកទាំងមូល មនុស្សកាន់តែច្រើនអាចមើលឃើញតាមរយៈបក្សនេះ ហើយកម្រមាននរណាម្នាក់ជឿបក្សនេះតទៅទៀតណាស់។» ប្អូនស្រីនោះបន្ថែមថា៖ «យើងទាំងអស់គ្នាដឹងថា ប្រទេសចិនគឺត្រូវបានគ្រប់គ្រងយ៉ាងស្វ័យប្រវត្តិដោយបក្សកុម្មុយនីស្ត។ មិនមានភាពស្វ័យ័តផ្នែកយុត្តិធម៌ ឬសេរីភាពសារព័ត៌មានឡើយ។ ប្រព័ន្ធផ្សព្វផ្សាយចិន និងតុលាការចិន ត្រូវបានគ្រប់គ្រងទាំងស្រុងដោយរដ្ឋាភិបាលបក្សកុម្មុយនីស្តចិន ហើយពួកវាគ្រាន់តែជាមាត់ និងឧបករណ៍បម្រើឲ្យអំណាចផ្ដាច់ការរបស់បក្សប៉ុណ្ណោះ។ នេះជាការពិតដែលគេដឹងឮគ្រប់គ្នា។ បីថ្ងៃបន្ទាប់ពីហេតុការណ៍របស់ចាវយ័ន ដោយគ្មានការធ្វើសាវនាការ ឬការជំនុំជម្រះឡើយ បក្សកុម្មុយនីស្តចិនបានប្រើប្រាស់ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយតាមអ៊ិនធើណិត ដើម្បីចេញផ្សាយការថ្កោលទោសជាសាធារណៈ។ នៅពាក់កណ្ដាលខែមិថុនា ពួកគេបានចាប់ផ្ដើមយុទ្ធនាការ 'សង្គ្រាម ១០០ ថ្ងៃ' របស់ពួកគេ ដោយការចល័យដោយបើកចំហរនូវនគរបាលប្រដាប់ដោយអាវុធ ដើម្បីសង្កត់សង្កិន និងវាយប្រហារប្រឆាំងនឹងពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្តា។ ពួកគេបានអនុវត្តយ៉ាងទូលំទូលាយទូទាំងប្រទេស ដោយយកក្រុមជំនុំធ្វើជាគោលដៅ ហើយឃាត់ខ្លួនគ្រីស្ទបរិស័ទ។ វាច្បាស់ថា រឿងក្ដីចាវយ័ន កាល នៅសានដុង កាលពីថ្ងៃទី ២៨ ខែឧសភា គឺជារឿងក្ដីក្លែងក្លាយដែលបានបង្កើតឡើងដោយបក្សកុម្មុយនីស្តចិនដើម្បីសង្កត់សង្កិនជំនឿខាងសាសនា និងលុបបំបាត់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្តា។»
ដោយបានស្ដាប់ឮសេចក្តីនេះ ខ្ញុំបានគិតថា៖ «បក្សកុម្មុយនីស្តចិនគួរឲ្យស្អប់ណាស់។ វាបង្វែរសេចក្តីពិតទៅតាមក្បាលរបស់វា មួលបង្កាច់ការពិត ហើយបង្កាច់បង្ខូចពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្តា ដើម្បីឲ្យមនុស្ស ដែលមិនដឹងសេចក្តីពិត ជឿទៅតាមការភូតកុហករបស់វា ហើយយល់ច្រឡំចំពោះក្រុមជំនុំ។ ខ្ញុំក៏ត្រូវបានបក្សកុម្មុយនីស្តចិនធ្វើឲ្យជឿដែរ។ ប៉ុន្តែអ្វីមួយដែលខ្ញុំនៅតែមិនយល់ គឺមូលហេតុដែលបក្សកុម្មុយនីស្តចិនធ្វើទុក្ខបុកម្នេញក្រុមជំនុំយ៉ាងសហាវបែបនេះ ហើយព្យាយាមយ៉ាងខ្លាំងដើម្បីបង្កើតរឿងក្ដីឧក្រិដ្ឋកម្មនោះឡើងប្រឆាំងនឹងពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្តា ព្រមទាំងចាប់ខ្លួនសមាជិករបស់ក្រុមជំនុំនេះ។ តើមានរឿងអ្វីកើតឡើងឲ្យពិតប្រាកដទៅ?» ត្រង់ការគិតនេះ ខ្ញុំក៏បានចែករំលែកការយល់ច្រឡំរបស់ខ្ញុំ
ហើយប្អូនស្រីម្នាក់ក៏បានឆ្លើយតប «បក្សកុម្មុយនីស្តចិនសង្កត់សង្កិនពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្តា យ៉ាងសហាវណាស់ ហើយប្រឌិតរឿងក្ដីឧក្រិដ្ឋកម្មក្លែងក្លាយដាក់ក្រុមជំនុំ ពីព្រោះវាគឺជាបក្សដែលមិនជឿថាមានព្រះ។ ស្ថាបនិករបស់វាឈ្មោះ កាល ម៉ាក្ស៍ គឺជាមនុស្សអាក្រក់ដូចសាតាំង ហើយបក្សកុម្មុយនីស្តចិនចង់លុបបំបាត់ជំនឿសាសនាទាំងអស់ ដើម្បីឲ្យមនុស្សជឿ និងចុះចូលចំពោះខ្លួន ដើម្បីចាត់ទុកវាថាជាអ្នកសង្គ្រោះរបស់ពួកគេ។ ម៉ាក្ស៍ គឺជាបិសាចអាក្រក់ក្នុងជីវិតពិត ដែលប្រឆាំងនឹងព្រះជាម្ចាស់។» គាត់ក៏បាននិយាយថា «ចាប់តាំងពីបក្សកុម្មុយនីស្តចិនកាន់កាប់អំណាចមក វាបានបដិសេធ ថ្កោលទោស និងប្រមាថព្រះជាម្ចាស់យ៉ាងបើកចំហរ ហើយវាហៅ គ្រីស្ទសាសនាថា ជាសាសនាមួយ។ វារឹបអូស និងបំផ្លាញព្រះគម្ពីរ ដោយបានហៅព្រះគម្ពីរថាជាអក្សរសាស្ត្រសាសនា ហើយហៅក្រុមអ្នកមានជំនឿថា ជាសាសនា ដូច្នេះវាអាចសង្កត់សង្កិនពួកគេបាន ពេលនេះ នៅគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្តាបានលេចមក និងធ្វើការនៅក្នុងប្រទេសចិន មានបន្ទូលសេចក្តីពិតជាច្រើន នៅក្នុង ព្រះបន្ទូលលេចមកជាសាច់ឈាម។ សៀវភៅបានធ្វើឲ្យរង្គោះរង្គើដល់សាសនា និងនិកាយទាំងអស់។ មានអ្នកជំនឿដ៏ពិតជាច្រើនដែលស្រឡាញ់សេចក្តីពិត បានអានព្រះបន្ទូលរបស់ ព្រះដ៏មានគ្រប់ព្រះចេស្តា ហើយបានឃើញថា ព្រះបន្ទូលទាំងនោះគឺជាសេចក្តីពិត និងជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយថា ព្រះដ៏មានគ្រប់ព្រះចេស្តា គឺជាព្រះអម្ចាស់យេស៊ូវ ដែលបានវិលត្រឡប់មកវិញ។ ពួកគេបានទទួលយកព្រះដ៏មានគ្រប់ព្រះចេស្តា ម្ដងម្នាក់ៗ ហើយចូលមកនៅចំពោះរាជបល្ល័ង្គរបស់ព្រះជាម្ចាស់។» «ត្រឹមតែរយៈពេលជាង ២០ ឆ្នាំ ដ៏ខ្លីប៉ុណ្ណោះ មានមនុស្សរាប់លាននាក់នៅក្នុងប្រទេសចិនដីគោក បានទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្តា។ ដោយមើលឃើញមនុស្សកាន់តែច្រើនទទួលយកសេចក្តីជំនឿលើព្រះដ៏មានគ្រប់ព្រះចេស្តា ខណៈដែលគ្មាននរណាម្នាក់ជឿលើ ឬដើរតាមខ្លួនតទៅទៀត ទើបបក្សកុម្មុយនីស្តចិនខឹងសម្បាជាខ្លាំង។ វាថ្កោលទោសគ្មានត្រាប្រណីចំពោះកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្តា ហើយប្រឌិតការភូតកុហកដើម្បីមួលបង្កាច់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្តា វាបានចេញឯកសារសម្ងាត់ជាច្រើន ហើយចល័តកងប្រដាប់អាវុធជាច្រើននាក់។ វាផ្ដោតលើការចាប់ខ្លួន និងការសង្កត់សង្កិនគ្រីស្ទបរិស័ទនៅក្នុងក្រុមជំនុំទាំងអស់ទូទាំងប្រទេសចិន ដោយការប្រឹងប្រែងឥតប្រយោជន៍ដើម្បីបញ្ឈប់ដំណឹងល្អនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់។ វាកំពុងតែព្យាយាមបំបាត់កិច្ចការរបស់ព្រះជាម្ចាស់ និងពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្តា។ នេះពិតជាបង្ហាញពីធម្មជាតិបែបសាតាំង និងធម្មជាតិអាក្រក់របស់បក្សកុម្មុយនីស្តចិន ដែលស្អប់សេចក្តីពិត និងស្អប់ព្រះជាម្ចាស់។» «ដូចជាព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្តា មានបន្ទូល 'ក្នុងពេលដូចគ្នានេះ វាក៏ចង់បោសសម្អាតចោលនូវអ្វីៗគ្រប់យ៉ាងអំពីព្រះជាម្ចាស់ ហើយបង្ខូច និងធ្វើឃាតទ្រង់ម្ដងទៀត គឺនេះហើយជាចេតនារបស់វាដែលចង់បំផ្លាញ និងបង្អាក់ដល់កិច្ចការរបស់ទ្រង់។ តើវាអាចអនុញ្ញាតឲ្យព្រះជាម្ចាស់មានឋានៈស្មើនឹងវាយ៉ាងដូចម្ដេចទៅ? តើវាអាចអត់ទ្រាំឲ្យព្រះជាម្ចាស់ «ជ្រៀតជ្រែង» កិច្ចការរបស់វានៅកណ្ដាលចំណោមមនុស្សនៅលើផែនដីដោយរបៀបណា? តើវាអាចអនុញ្ញាតឲ្យព្រះជាម្ចាស់បកអាក្រាតមុខមាត់ដ៏គួរឲ្យខ្ពើមរបស់វាយ៉ាងម៉េចទៅ? តើវាអាចអនុញ្ញាតឲ្យព្រះជាម្ចាស់ធ្វើឲ្យកិច្ចការរបស់វារញ៉េរញ៉ៃយ៉ាងដូចម្ដេច? តើអារក្សដែលចូលចិត្តច្រឡោតខឹងនេះ អាចអនុញ្ញាតឲ្យព្រះជាម្ចាស់គ្រប់គ្រងលើដំណាក់ស្ដេចរបស់វានៅលើផែនដីដោយរបៀបណា? តើវាអាចព្រមក្រាបចុះនៅចំពោះព្រះចេស្ដារបស់ទ្រង់ដែលខ្លាំងជាងវាដោយរបៀបណា? ទឹកមុខដ៏គួរឲ្យខ្ពើមរបស់វាត្រូវបានលាតត្រដាងឲ្យឃើញច្បាស់ ដើម្បីឲ្យមនុស្សមិនដឹងជាត្រូវសើច ឬយំឡើយ ហើយវាពិតជាពិបាកក្នុងការពិពណ៌នា។ តើនេះមិនមែនជាសារជាតិរបស់វាទេឬ?' («កិច្ចការ និងការចូលទៅក្នុង (៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។
បានចាក់ខ្សែភាពយន្ត សេចក្ដីកុហករបស់លទ្ធិកុម្មុយនីស្ត ឲ្យខ្ញុំមើល មានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយឃ្លានៅក្នុងខ្សែភាពយន្ដនោះ ដែលបានរុញច្រានខ្ញុំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «យើងជឿថា គ្មានប្រទេស ឬមហាអំណាចណាមួយដែលអាចឈររាំងកិច្ចការដែលព្រះជាម្ចាស់ចង់សម្រេចឲ្យបាននោះឡើយ។ អស់អ្នកដែលរារាំងកិច្ចការរបស់ព្រះជាម្ចាស់ តតាំងនឹងព្រះបន្ទូលរបស់ព្រះ ហើយរំខាន និងធ្វើឲ្យខូចផែនការរបស់ព្រះជាម្ចាស់ ចុងក្រោយនឹងត្រូវព្រះជាម្ចាស់ដាក់ទោស។ អ្នកណាដែលប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវបញ្ចូនទៅស្ថាននរក។ ប្រទេសណាដែលប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវរងនូវការបំផ្លិចបំផ្លាញ។ ជាតិសាសន៍ណាដែលក្រោកឡើងប្រឆាំងទាស់នឹងកិច្ចការរបស់ព្រះ នឹងត្រូវកម្ចាត់ចេញពីផែនដីនេះ និងលែងមានទៀត» («ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់គ្រប់គ្រងលើវាសនារបស់មនុស្សលោកទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំអាចមានអារម្មណ៍អំពីសិទ្ធិអំណាច និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ចេញពីព្រះបន្ទូលទាំងនេះរបស់ទ្រង់។ គ្មានមនុស្សណាម្នាក់អាចរារាំងកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។ ទោះបីជាបក្សកុម្មុយនីស្តចិនកំពុងតែធ្វើអ្វីទាំងអស់ដែលខ្លួនអាចធ្វើបាន ដើម្បីដាក់កំហុស និងថ្កោលទោសពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្តា ដោយការចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញយ៉ាងសាហាវចំពោះគ្រីស្ទបរិស័ទមកពីក្រុមជំនុំ ក៏ដោយ ក៏ពួកគេនៅតែមានៈដើរតាមព្រះជាម្ចាស់ និងផ្សព្វផ្សាយដំណឹងល្អរបស់ទ្រង់ដែរ។ ពួកគេកំពុងតែផលិតខ្សែភាពយន្ដដំណឹងល្អ ការសម្ដែងចម្រៀងរួមគ្នា និងវីដេអូរាំកាន់តែច្រើនឡើងៗ ហើយមនុស្សកាន់តែច្រើនកំពុងតែជឿលើព្រះដ៏មានគ្រប់ព្រះចេស្តា។ អ្វីក៏ដោយដែលចេញពីមនុស្ស មិនអាចរីកចម្រើនយ៉ាងលឿនស្ថិតក្រោមការធ្វើទុក្ខបុកម្នេញយ៉ាងតឹងរឹងបែបនោះទេ។ ខ្ញុំបានដឹងថា នេះគឺពិតជាមកពីព្រះជាម្ចាស់ ហើយពិតជាវិធីដ៏ពិត និងមានប្រយោជន៍ក្នុងការមើលឲ្យល្អិតល្អន់។ ការយល់រឿងរ៉ាវទាំងអស់នេះ បានដោះស្រាយចម្ងល់ និងការយល់ច្រឡំរបស់ខ្ញុំអំពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្តា ហើយខ្ញុំមានអារម្មណ៍ដូចទម្ងន់ដ៏ធ្ងន់មួយនៅក្នុងចិត្តរបស់ខ្ញុំត្រូវបានដកចេញអ៊ីចឹង។
ខ្ញុំបានក្រឡេកទៅកាន់ភរិយារបស់ខ្ញុំហើយនិយាយថា «អូនជឿលើព្រះដ៏មានគ្រប់ព្រះចេស្តា គឺត្រឹមត្រូវហើយ។ បងគ្មានភស្ដុតាង និងខ្វះការយល់ដឹងស៊ីជម្រៅ ហើយបងបានជឿយ៉ាងងងឹតងងល់ចំពោះការភូតកុហករបស់បក្សកុម្មុយនីស្តចិន ព្រមទាំងរារាំងផ្លូវរបស់អូន។ បងខុសធ្ងន់ណាស់។» ភ្នែកគាត់ឡើងចេញទឹកភ្នែករលីងរលោងហើយគាត់និយាយដោយក្ដុកក្ដួលថា «វាគឺការអរគុណដល់ព្រះជាម្ចាស់ ដែលបងអាចមើលធ្លុះពីការភូតកុហករបស់បក្សកុម្មុយនីស្តចិន ហើយបានចាកចេញពីភាពស្រពេចស្រពិលនៃការយល់ច្រឡំ។ នេះគឺជាការនាំផ្លូវ និងការដឹកនាំរបស់ព្រះជាម្ចាស់!»
បន្ទាប់ពីនោះមក ខ្ញុំបានមើលវីដេអូដែលពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្តា ផលិត ជាមួយនឹងភរិយារបស់ខ្ញុំម្ដងម្កាល ហើយខ្ញុំបានស្ដាប់គាត់និយាយអំពីសេចក្ដីជំនឿរបស់គាត់។ ក្រោយមក ខ្ញុំមានជំងឺយ៉ាងធ្ងន់ធ្ងរ ហើយបងប្អូនប្រុសស្រីមកពីក្រុមជំនុំបានមកមើល ហើយជួយពួកយើងយ៉ាងច្រើន។ នៅក្នុងសង្គមដែលគ្មានចិត្ដគ្មានថ្លើម និងមិនអើពើបែបនោះ ការជួយដ៏ស្មោះរបស់បងប្អូនប្រុសស្រីពិតជាធ្វើឲ្យខ្ញុំមានអារម្មណ៍ដូចជាយើងជាគ្រួសាររីករាយតែមួយអ៊ីចឹង បន្ទាប់ពីស្គាល់ពួកគេមួយរយៈមក ខ្ញុំបានឃើញថា ពួកគេទាំងអស់គឺជាមនុស្សចិត្តល្អយ៉ាងជ្រាលជ្រៅ អ្នកដែលបានពឹងផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក្នុងការប្រាស្រ័យទាក់ទងរបស់ពួកគេ គឺស្មោះត្រង់ ទៀងត្រង់ និងច្បាស់លាស់នៅក្នុងការនិយាយ និងសកម្មភាពរបស់ពួកគេ។ ពួកគេខុសគ្នាទាំងស្រុងពីមនុស្សដែលខ្ញុំបានធ្វើការជាមួយ ពិបាករកមនុស្សដូចពួកគេណាស់នៅក្នុងពិភពលោកនេះ។ ខ្ញុំមានអារម្មណ៍ថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្តា ពិតជាអាចផ្លាស់ប្ដូរមនុស្ស ហើយនាំផ្លូវពួកយើងទៅកាន់ផ្លូរដ៏ត្រូវបាន។ ក្រុមជំនុំនេះក៏ពោរពេញដោយក្ដីស្រឡាញ់ផងដែរ ដែលធ្វើឲ្យមនុស្សមានអារម្មណ៍កក់ក្ដៅក្នុងខ្លួនណាស់។ ខ្ញុំបានទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្តា យ៉ាងរីករាយ។ ខ្ញុំបានគិតដល់ពេលដែលខ្ញុំត្រូវបានភូតកុហកពីបក្សកុម្មុយនីស្តចិន ដែលធ្វើឲ្យខ្វាក់ ហើយរារាំងផ្លូវនៃសេចក្តីជំនឿរបស់ភរិយាខ្ញុំ ប៉ុន្តែព្រះជាម្ចាស់មិនបោះបង់ក្នុងការសង្គ្រោះខ្ញុំទេ។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលបងប្អូនប្រុសស្រីបានចែកចាយជាមួយខ្ញុំ ព្រះជាម្ចាស់បានអនុញ្ញាតឲ្យខ្ញុំមើលធ្លុះពីការកុហករបស់បក្សកុម្មុយនីស្តចិន ហើយឃើញច្បាស់ការពិតដ៏គួរឲ្យខ្លាចដែលនៅពីក្រោយការភូតកុហកនោះ។ ទ្រង់បានដឹកនាំខ្ញុំនៅចំពោះទ្រង់។ ខ្ញុំអរព្រះគុណចំពោះការសង្គ្រោះរបស់ព្រះជាម្ចាស់សម្រាប់ខ្ញុំ!
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?