ការថ្វាយចិត្តរបស់ខ្ញុំទៅព្រះជាម្ចាស់

11-11-2021

ពីរឆ្នាំមុន ខ្ញុំបានហាត់សមចម្រៀងជ័យនៃនគរព្រះ ដែលជាការសម្ដែងចម្រៀងជាក្រុម ខ្ញុំមានអារម្មណ៍ថាមានកិត្តិយស និងមោទនភាពក្នុងការច្រៀងនៅលើឆាក ច្រៀងទំនុកតម្កើងដើម្បីសរសើរ និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់។ ខ្ញុំក៏បានអធិស្ឋានទៅព្រះជាម្ចាស់ ដោយសន្យាអនុវត្ត និងបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ។ ពេលខ្ញុំបានចាប់ផ្ដើមអនុវត្តលើកដំបូង ខ្ញុំពិតជាឧស្សាហ៍ព្យាយាម និងប្រឹងប្រែងចំពោះការច្រៀងនោះ ប៉ុន្តែដោយសារតែខ្ញុំគ្មានបទពិសោធន៍ក្នុងការច្រៀងរាំ ហើយការសម្ដែងចេញរបស់ខ្ញុំដូចជារឹងៗ នោះសមត្ថភាពរបស់ខ្ញុំមិនអាចប្រៀបធៀបអ្នកដទៃបានឡើយ។ គ្រូបង្ហាត់របស់ពួកយើងតែងតែលើកឡើងពីបញ្ហារបស់ខ្ញុំ។ បន្ទាប់ពីមួយរយៈមក ខ្ញុំចាប់ផ្ដើមបាក់ទឹកចិត្ត ដោយមានអារម្មណ៍ថា មិនថាខ្ញុំប្រឹងប្រែងប៉ុនណាទេ ខ្ញុំនឹងមិនប្រសើរជាងនេះឡើយ នៅពេលដែលត្រូវបានចាត់តាំងតួនាទី បងប្អូនប្រុសស្រីដែលពូកែច្រៀងរាំនឹងនៅខាងមុខ ហើយខ្ញុំនឹងជាអ្នកបង្គ្រប់នៅខាងក្រោយ ខ្ញុំកាន់តែលែងសកម្មនៅក្នុងការហាត់សម ហើយចាប់ផ្ដើមមកយឺតតាមតែអាចធ្វើទៅបាន ក្នុងការថតដំបូងខ្ញុំត្រូវបានដាក់នៅជួរខាងក្រោយ នៅចុងម្ខាង។ ខ្ញុំដូចជាមិនសប្បាយចិត្តទេ «ខ្ញុំមិនពូកែច្រៀងរាំទេ ហើយខ្ញុំមិនអាចប្រជែងជាមួយអ្នកដែលពូកែច្រៀងរាំបានទេ។ មិនថាខ្ញុំខិតខំព្យាយាមយ៉ាងណា ក៏ខ្ញុំមិនស្មើនឹងពួកគេបានដែរ ហើយខ្ញុំនឹងមិនដែលចូលកាំម៉េរ៉ាទេ។ ម៉េចក៏ត្រូវប្រឹងប្រែងក្នុងពេលហាត់សមទៅវិញ? ប្រឹងប្រែងតែបន្តិចទៅបានហើយ»។ ចាប់ពីពេលនោះមក ខ្ញុំមិនសូវមានកម្លាំងចិត្តឡើយ។ ខ្ញុំដឹងថាចលនារបស់ខ្ញុំមិនត្រឹមត្រូវទេ ប៉ុន្តែខ្ញុំមិនបានព្យាយាមកែតម្រូវពួកវាឡើយ។ ពេលខ្លះ គ្រូបង្ហាត់ប្រាប់ខ្ញុំឱ្យខំជាងនេះ ហើយថា បើបុគ្គលតែម្នាក់អវត្តមាន នោះវានឹងត្រូវកែសម្រួលកម្មវិធីទាំងមូល ហើយពន្យារពេលការថតទៀតផង។ រឿងនោះមានផលប៉ះពាល់ដល់ខ្ញុំ ហើយខ្ញុំមានអារម្មណ៍ថា ខ្ញុំគួរតែពិចារណាលទ្ធផលរួម។ ខ្ញុំចាប់ផ្ដើមប្រឹងប្រែង ក្រោយមកត្រលប់ទៅរកការបាក់ទឹកចិត្តវិញ។ ខ្ញុំបានហាត់សមច្រៀង និងធ្វើចលនាយ៉ាងធម្មតាៗ ដោយគ្មានអារម្មណ៍នៃការដឹកនាំរបស់ព្រះជាម្ចាស់ឡើយ។ ខ្ញុំបានអនុវត្តចលនាមួយចំនួន ប៉ុន្តែធ្វើមិនត្រូវឡើយ។ គ្រប់គ្នាបានប្រកបគ្នាអំពីការយល់ដឹងរបស់ពួកគេអំពីទំនុកចម្រៀង។ ប៉ុន្តែខ្ញុំមិនអាចប្រកបគ្នាបានទេ។ ខ្ញុំក៏មិនមានអារម្មណ៍ជំរុញទឹកចិត្តដែរនៅពេលដែលខ្ញុំច្រៀង ហើយនៅក្នុងការថត ការសម្ដែងចេញរបស់ខ្ញុំគឺធម្មតាៗ។ គ្មាននរណារីករាយមើលខ្ញុំឡើយ។ ខ្ញុំមានអារម្មណ៍ថា ការហាត់សមគឺជារឿងដែលគួរឱ្យធុញទ្រាន់ ហើយខ្ញុំមិនអាចរង់ចាំបានរហូតដល់ចប់ទេ ដើម្បីឱ្យខ្ញុំអាចធ្វើភារកិច្ចមួយទៀត។

នៅពេលតារាងទីតាំងត្រូវឈរនៅលើឆាកចេញមក ខ្ញុំរកឃើញថា ផ្នែកខ្លះរបស់ខ្ញុំមិនជាប់កាមេរ៉ាទេ ហើយខ្ញុំកាន់តែកើតទុក្ខ។ ខ្ញុំបានគិតថា «ខ្ញុំមិនល្អទេ ប៉ុន្តែខ្ញុំក៏មិនអាក្រក់ដល់ថ្នាក់ហ្នឹងដែរ។ ទោះជាមិននៅជួរមុខ ក៏យ៉ាងហោចណាស់ខ្ញុំជាប់កាមេរ៉ាដែរ ម៉េចក៏ខ្ញុំត្រូវផាត់ចេញ? តើខ្ញុំហាត់សមដោយឥតប្រយោជន៍ឬ? បើខ្ញុំដឹងថាបែបនេះ នោះខ្ញុំមិនអនុវត្តចលនាទាំងនេះទេ»។ បន្ទាប់ពីនោះ នៅពេលដែលខ្ញុំជាប់កាំម៉េរ៉ា នោះខ្ញុំចូលរួមទាំងសប្បាយចិត្ត បើមិនដូច្នោះទេ ខ្ញុំគ្រាន់ធ្វើតាមលំនាំប៉ុណ្ណោះនៅក្នុងការហាត់សម។ នៅពេលដែលការថតបានបញ្ចប់ វាមិនស្រួលសោះ ដែលស្ដាប់ឮគ្រប់គ្នានិយាយនៅក្នុងការជួបជុំ អំពីអ្វីដែលពួកគេបានទទួល។ ខ្ញុំបំពេញភារកិច្ចដូចគ្នា ហើយពួកគេទទួលបានអ្វីម៉្យាង ចុះម៉េចក៏ចិត្តខ្ញុំមានអារម្មណ៍ថាគ្មានអ្វី ដូចជាខ្ញុំមិនបានទទួលអ្វីពីការសម្ដែងនោះអ៊ីចឹង? ខ្ញុំមានអារម្មណ៍ភ័យខ្លាច ដោយឆ្ងល់ថា ខ្ញុំស្អប់ព្រះជាម្ចាស់ឬអត់។ បន្ទាប់ពីនោះ ខ្ញុំបានស្វែងរក និងអធិស្ឋានទៅរកព្រះជាម្ចាស់ ដោយសុំទ្រង់ឱ្យដឹកនាំ។ ក្រោយមក ខ្ញុំបានអានព្រះបន្ទូលទាំងនេះ មកពីព្រះជាម្ចាស់៖ «មនុស្សតែងតែនិយាយថា ព្រះជាម្ចាស់ទតមើលយ៉ាងជ្រាលជ្រៅក្នុងដួងចិត្តរបស់មនុស្ស និងសង្កេតមើលអ្វីៗគ្រប់យ៉ាង។ យ៉ាងណាមិញ មនុស្សមិនដែលដឹងអំពីហេតុផលដែលនាំឲ្យអ្នកខ្លះមិនដែលទទួលបានការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ ហេតុផលដែលនាំឲ្យពួកគេមិនអាចទទួលបានព្រះគុណ ហេតុផលដែលនាំឲ្យពួកគេមិនដែលមានអំណរ ហេតុផលដែលនាំឲ្យពួកគេចេះតែអវិជ្ជមាន និងធ្លាក់ទឹកចិត្ត ព្រមទាំងហេតុផលដែលនាំឲ្យពួកគេគ្មានសមត្ថភាពក្លាយជាវិជ្ជមាននោះឡើយ។ ចូរពិនិត្យមើលសភាពរបស់ពួកគេចុះ។ វាច្បាស់ណាស់ថា គ្មាននរណាម្នាក់នៅក្នុងចំណោមមនុស្សទាំងនេះមានមនសិការដែលប្រើការបាន ឬមានដួងចិត្តដ៏ទៀងត្រង់នោះឡើយ» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «សមាសធាតុដ៏សំខាន់បំផុត និងជាមូលដ្ឋានគ្រឹះនៃភាពជាមនុស្សរបស់មនុស្សម្នាក់ គឺមនសិការ និងហេតុផល។ តើបុគ្គលប្រភេទណាដែលខ្វះមនសិការ និងមិនមានហេតុផលនៃភាពជាមនុស្សធម្មតា? និយាយជាទូទៅ គេគឺជាបុគ្គលដែលខ្វះភាពជាមនុស្ស ជាបុគ្គលមានភាពជាមនុស្សអាក្រក់។ សូមវិភាគចំណុចនេះឱ្យដិតដល់។ តើបុគ្គលនេះបើកបង្ហាញពីភាពជាមនុស្សដ៏ពុករលួយ ដូចមនុស្សនិយាយថាគេគ្មានភាពជាមនុស្សឬទេ? តើមនុស្សបែបនោះ មានចរិតលក្ខណៈអ្វីខ្លះ? តើការបើកបង្ហាញជាក់លាក់អ្វីខ្លះដែលពួកគេបង្ហាញចេញ? មនុស្សបែបនេះ គឺមិនយកចិត្តទុកដាក់ក្នុងសកម្មភាពរបស់ពួកគេឡើយ ហើយងាកចេញពីអ្វីដែលមិនពាក់ព័ន្ធដោយផ្ទាល់ជាមួយពួកគេ។ ពួកគេមិនពិចារណាអំពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេក៏មិនបង្ហាញការយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ ពួកគេមិនទទួលបន្ទុកនៃការធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ ឬបំពេញភារកិច្ចរបស់ពួកគេឡើយ ហើយពួកគេគ្មានញាណនៃទំនួលខុសត្រូវឡើយ។ តើពួកគេគិតអ្វីនៅពេលដែលពួកគេធ្វើអ្វីមួយ? ការពិចារណាដំបូងរបស់ពួកគេគឺ 'តើព្រះជាម្ចាស់ដឹងថា ខ្ញុំធ្វើរឿងនេះទេ? តើមនុស្សដទៃឃើញទេ? បើមនុស្សដទៃមិនឃើញថាខ្ញុំលះបង់ការប្រឹងប្រែងទាំងអស់នេះ និងប្រព្រឹត្តយ៉ាងពិតប្រាកដ ហើយព្រះជាម្ចាស់ក៏មិនឃើញដែរ នោះគ្មានប្រយោជន៍អ្វីចំពោះការលះបង់ការប្រឹងប្រែងបែបនេះ ឬការរងទុក្ខចំពោះរឿងនេះឡើយ។' តើនេះមិនមែនជាភាពអាត្មានិយមទេឬ? ស្របពេលជាមួយគ្នានេះ វាក៏ជាបំណងដ៏ថោកទាបមួយប្រភេទផងដែរ។ នៅពេលដែលពួកគេគិត និងធ្វើសកម្មភាពតាមវិធីនេះ តើមានប្រើមនិសិការទេ? តើមានផ្នែកណាមួយនៃមនសិការនៅក្នុងនេះទេ? ក៏មានមនុស្សដែលនៅស្ងៀមផងដែរ នៅពេលដែលឃើញបញ្ហានៅក្នុងការបំពេញភារកិច្ចរបស់ពួកគេ។ ពួកគេឃើញថាអ្នកដទៃបង្កការរំខាន ឬការរារាំង ប៉ុន្តែមិនធ្វើអ្វីដើម្បីបញ្ឈប់ពួកវាឡើយ។ ពួកគេមិនពិចារណាពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់បន្តិចទាល់តែសោះ ហើយពួកគេក៏មិនគិតអំពីភារកិច្ច ឬទំនួលខុសត្រូវរបស់របស់ពួកគេទាល់តែសោះ។ ពួកគេនិយាយ ធ្វើសកម្មភាព លេចធ្លោ ប្រឹងប្រែង និងចំណាយកម្លាំងដើម្បីតែភាពឥតខ្លឹមសារ កិត្យានុភាព តួនាទី ផលប្រយោជន៍ និងកិត្តិយសផ្ទាល់ខ្លួនប៉ុណ្ណោះ។ សកម្មភាព និងបំណងរបស់មនុស្សម្នាក់ដូចនោះ គឺមានភាពច្បាស់លាស់ចំពោះគ្រប់គ្នា៖ ពួកគេចេញមុខនៅពេលដែលមានឱកាសទទួលបានកិត្តិយស ឬឱកាសរីករាយនឹងព្រះពរ។ ប៉ុន្តែនៅពេលដែលគ្មានឱកាសទទួលបានកិត្តិយស ឬនៅពេលដែលមានការរងទុក្ខ នោះពួកគេគេចខ្លួនបាត់ ដូចជាសត្វអណ្ដើកលឹបក្បាលរបស់វាអ៊ីចឹង។ តើបុគ្គលប្រភេទនេះមានមនសិការ និងហេតុផលឬទេ? តើបុគ្គលដែលគ្មានមនសិការ និងហេតុផលដែលប្រព្រឹត្តតាមវិធីនេះ មានអារម្មណ៍ស្ដីបន្ទោសខ្លួនឯងឬទេ? មនសិការរបស់បុគ្គលប្រភេទនេះគ្មានគោលបំណងឡើយ ហើយពួកគេមិនដែលមានអារម្មណ៍ស្ដីបន្ទោសខ្លួនឯងឡើយ។ ដូច្នេះ តើពួកគេអាចមានអារម្មណ៍ពីការស្ដីបន្ទោស និងការប្រៀនប្រដៅរបស់ព្រះវិញ្ញាណបរិសុទ្ធឬទេ? ទេ ពួកគេគ្មានអារម្មណ៍ទេ» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ការអានចំណុចនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់បានធ្វើឱ្យខ្ញុំរំជួលចិត្ត។ ខ្ញុំបានដឹងថាខ្ញុំអវិជ្ជមាន និងអកម្មនៅក្នុងភារកិច្ចរបស់ខ្ញុំ ហើយខ្ញុំមិនអាចទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធឡើយ ព្រោះក្នុងចិត្តខ្ញុំមិនស្មោះត្រង់។ ខ្ញុំគ្រាន់តែពិចារណាអំពីកិត្យានុភាព និងឋានៈរបស់ខ្ញុំនៅក្នុងភារកិច្ចរបស់ខ្លួនប៉ុណ្ណោះ មិនមែនពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងទំនួលខុសត្រូវផ្ទាល់ខ្លួនរបស់ខ្ញុំឡើយ។ ព្រះជាម្ចាស់ស្អប់អាកប្បកិរិយានេះនៅក្នុងភារកិច្ចរបស់នរណាម្នាក់។ ដោយគិតឡើងវិញ ពេលខ្ញុំបានឃើញថា ខ្ញុំមានសមត្ថភាពតិចជាងអ្នកដទៃ និងនៅពេលដែលខ្ញុំត្រូវបានគេដាក់នៅខាងក្រោយដែលខ្ញុំមិនអាចបង្ហាញមុខបាន នោះខ្ញុំប្រែជាអវិជ្ជមាន និងមិនសកម្មឡើយ ហើយមិនចង់អនុវត្តការសម្ដែងចេញ និងចលនាឡើយ។ ខ្ញុំរីករាយដោយការប្រឹងប្រែងបន្តិចបន្តួច ហើយខ្ញុំមិនបានគិតអំពីវិធីដើម្បីកែលម្អឡើយ។ នៅពេលដែលខ្ញុំបានឃើញរូបថតដែលគ្មានរូបខ្ញុំ ធ្វើឱ្យខ្ញុំមានអារម្មណ៍ដូចជាកំពុងតែរអ៊ូរទាំ និងឈ្លោះប្រកែក ដោយគិតថាការតស៊ូរបស់ខ្ញុំឥតប្រយោជន៍សោះ ហើយខ្ញុំមិនចង់អនុវត្តទៀតឡើយ។ ពេលខ្ញុំនៅក្នុងកាមេរ៉ា នោះខ្ញុំបានធ្វើតួនាទីរបស់ខ្ញុំ ប៉ុន្តែពេលខ្ញុំនៅក្រៅកាមេរ៉ា នោះខ្ញុំលែងខិតខំ ហើយធ្វើឱ្យតែបានៗ។ ខ្ញុំពិតជាមានអារម្មណ៍ខុសឆ្គង នៅពេលដែលខ្ញុំគិតដល់រឿងនោះ។ ពួកយើងថតកិច្ចការចម្រៀងជាក្រុម ដើម្បីធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ដូច្នេះ ការចូលរួមរបស់ខ្ញុំ គឺព្រះជាម្ចាស់លើកស្ទួយខ្ញុំ។ ខ្ញុំគួរតែប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ។ ផ្ទុយទៅវិញ ចំណង់ចង់បានកិត្យានុភាព និងឋានៈរបស់ខ្ញុំ បានធ្វើឱ្យខ្ញុំធ្វេសប្រហែស អវិជ្ជមាន និងខ្ជិលច្រអូស។ ខ្ញុំមិនមានមនសិការ ឬហេតុផលឡើយ។ ខ្ញុំគឺជាបុគ្គលថោកទាប និងអាត្មានិយម។ ព្រះជាម្ចាស់ពិនិត្យមើលចិត្តមនុស្ស ដូច្នេះ ធ្វើម៉េចទ្រង់មិនស្អប់ ដោយអាកប្បកិរិយារបស់ខ្ញុំនោះ? ដោយដឹងបែបនេះ ធ្វើឱ្យខ្ញុំមានវិប្បដិសារី និងដឹងកំហុស ហើយខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំខុសហើយ។ ទូលបង្គំសោកស្ដាយចំពោះចំណែកខ្លួនក្នុងកម្មវិធីនេះ ហើយពេលនេះ ទូលបង្គំមិនអាចប៉ះប៉ូវបានទេ។ ចាប់ពីពេលនេះតទៅ ទូលបង្គំនឹងតាមរកសេចក្ដីពិត ហើយឈប់គិតអំពីកិត្យានុភាព និងឋានៈ។ ទូលបង្គំចង់បំពេញភារកិច្ចរបស់ទូលបង្គំឱ្យបានល្អ»។

នៅពេលនោះ ខ្ញុំបានគិតថាអ្វីដែលខ្ញុំអាចធ្វើបានគឺរង់ចាំឱ្យកម្មវិធីត្រូវបញ្ចូល និងពេញដោយការស្ដាយក្រោយប៉ុណ្ណោះ ប៉ុន្តែខ្ញុំភ្ញាក់ផ្អើល ដោយសារពួកយើងត្រូវការថតបន្ថែមមួយចំនួនទៀតដោយសារហេតុផលជាច្រើន។ អារម្មណ៍គ្រប់បែបបានកើតឡើង ពេលបានឮដូច្នោះ។ ខ្ញុំមានអារម្មណ៍ថា វាគឺជាឱកាសរបស់ខ្ញុំដើម្បីប្រែចិត្តហើយ។ ខ្ញុំបានតាំងចិត្តបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ ដើម្បីបំពេញព្រះទ័យរបស់ព្រះជាម្ចាស់។ ខ្ញុំដាក់ការប្រឹងប្រែងរបស់ខ្ញុំទាំងអស់ទៅក្នុងការហាត់សម មួយរយៈក្រោយ ខ្ញុំឃើញថាខ្លួនរីកចម្រើនខ្លះដែរ។ ពួកយើងរៀបនឹងចាប់ផ្ដើមថតទៅហើយ ប៉ុន្តែត្រូវបានលើកពេល ដោយសារតែស្ថានភាពមួយចំនួន អ្នកដឹកនាំបានប្រាប់ពួកយើងឱ្យបន្តអនុវត្ត។ ដំបូងឡើយ ខ្ញុំអាចប្រឹងប្រែងហាត់សមជារៀងរាល់ថ្ងៃ ប៉ុន្តែក្រោយមក ខ្ញុំចាប់ផ្ដើមគិតថា «ពួកយើងមិនដឹងជាពេលណានឹងត្រូវថត ឬមានការហាត់សមប៉ុន្មានឡើយ។ ដូចជាពេលមុនអ៊ីចឹង ខ្ញុំអាចនឹងមិនជាប់កាមេរ៉ានៅក្នុងរូបថតមួយចំនួន។ ក្រៅពីនេះ ខ្ញុំបានយល់ពីមូលដ្ឋាននៃចម្រៀង និងចលនារួចហើយ ដូច្នេះវាគួរតែល្មមហើយ បើខ្ញុំបន្ដអនុវត្តវារាល់ថ្ងៃនោះ»។ គ្រូបង្ហាត់បានព្រមានពួកយើងមិនឱ្យបន្ធូរការអនុវត្ត មុនពេលការថតឡើយ ហើយការរៀបចំឆាកក៏អាចផ្លាស់ប្ដូរផងដែរ។ ប៉ុន្តែខ្ញុំមិនខ្វល់ ដោយគិតថា «គ្មានឱកាសដែលខ្ញុំនឹងត្រូវបាននៅខាងមុខឡើយ ដូច្នោះ ទោះបីជាខ្ញុំប្រឹងប្រែង ក៏ខ្ញុំមិនចាំបាច់ជាប់នៅក្នុងវីដេអូដែរ ហេតុអ្វីត្រូវរំខាននោះ?» នៅពេលដែលគ្រូបង្ហាត់លើកឡើងអំពីបញ្ហារបស់ខ្ញុំ នោះខ្ញុំមិនចង់កែតម្រូវឡើយ ហើយបានដោះសារថា៖ «បងប្អូនប្រុសស្រីនៅជួរខាងមុខនឹងឃើញនៅក្នុងរូបថត ដូច្នេះ ឱ្យគេហាត់សមឱ្យច្រើនទៅ។ ប៉ុន្តែខ្ញុំនឹងនៅខាងក្រោយ ហើយគេនឹងមើលមិនឃើញខ្ញុំឡើយ។ មិនចាំបាច់ទៅខ្វល់បែបនេះឡើយ»។ បន្ទាប់ពីនោះមក ខ្ញុំតែងតែមានអារម្មណ៍ហត់នឿយនៅក្នុងការហាត់សម ដូចជាការហាត់សមនោះកំពុងតែដាក់បន្ទុកអ៊ីចឹង។ ជាច្រើនលើក ខ្ញុំមិនចង់ទៅហាត់សមឡើយ។ ខ្ញុំដឹងថា បញ្ហាចាស់របស់ខ្ញុំបានវិលត្រលប់មកវិញ ហើយមានអារម្មណ៍មិនល្អឡើយ។ ខ្ញុំបានសួរខ្លួនឯងថា «ហេតុអ្វីបានជាខ្ញុំធ្វើគ្រាន់តែបង្គ្រប់ នៅក្នុងភារកិច្ចរបស់ខ្ញុំអ៊ីចឹង? ម៉េចខ្ញុំមិនអាចផ្ដោតលើការបំពេញព្រះហឫទ័យព្រះជាម្ចាស់បាន?» ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ អំពីសភាពពិតរបស់ខ្ញុំ ដោយសុំឱ្យទ្រង់ដឹកនាំ។

ខ្ញុំបានអានចំណុចនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «អស់រយៈពេលជាច្រើនឆ្នាំមកហើយ គំនិតដែលមនុស្សបានពឹងផ្អែកសម្រាប់ការរស់រានមានជីវិតរបស់ពួកគេ បានធ្វើឱ្យដួងចិត្តរបស់ពួកគេច្របូកច្របល់ រហូតដល់ចំនុចដែលពួកគេបានត្រឡប់ជាមនុស្សក្បត់ កំសាក និងគួរឱ្យស្អប់ខ្ពើម។ ពួកគេមិនត្រឹមតែខ្វះឆន្ទៈក្នុងការសម្រេច និងការតាំងចិត្តប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បានត្រឡប់ជាមនុស្សលោភលន់ ក្រអឺតក្រទម និងធ្វើអ្វីតាមចិត្តអ្នកផងដែរ។ ពួកគេខ្វះខ្លាំងមែនទែននូវការតាំងចិត្តណាមួយដែលហួសពីខ្លួនអ្នក ហើយលើសពីនេះទៅទៀត ពួកគេមិនមានភាពក្លាហានបន្តិចសោះ ក្នុងការចាកចេញពីភាពតឹងរ៉ឹងនៃឥទ្ធិពលងងឹតទាំងនេះទេ។ គំនិត និងជីវិតរបស់មនុស្ស គឺស្អុយរលួយណាស់ ដែលទស្សនរបស់ពួកគេលើការជឿលើព្រះជាម្ចាស់ នៅតែអាក្រក់ក្រៃលែងសឹងតែទ្រាំមិនបាន ហើយសូម្បីតែនៅពេលដែលមនុស្សនិយាយអំពីទស្សនរបស់ពួកគេលើការជឿលើព្រះជាម្ចាស់ ក៏សឹងតែមិនអាចអត់ទ្រាំឮដែរ។ មនុស្សទាំងអស់សុទ្ធតែជាមនុស្សកំសាក អសមត្ថភាព គួរឱ្យស្អប់ខ្ពើម និងផុយស្រួយ។ ពួកគេមិនមានអារម្មណ៍ស្អប់ខ្ពើមចំពោះកម្លាំងនៃភាពងងឹតទេ ហើយពួកគេមិនមានអារម្មណ៍ស្រឡាញ់ពន្លឺ និងសេចក្ដីពិតទេ។ ផ្ទុយទៅវិញ ពួកគេខិតខំអស់ពីសមត្ថភាព ដើម្បីបណ្តេញពន្លឺ និងសេចក្ដីពិតចេញ។ ... អ្នករាល់គ្នា ឥឡូវនេះជាអ្នកដើរតាមទ្រង់ ហើយអ្នកបានទទួលការយល់ដឹងខ្លះៗអំពីដំណាក់កាលនៃកិច្ចការនេះ។ ទោះយ៉ាងណា អ្នកនៅតែមិនទាន់បានដាក់នូវបំណងចិត្តក្នុងការចង់បានឋានៈរបស់អ្នក ឱ្យនៅមួយឡែកនៅឡើយ។ នៅពេលឋានៈរបស់អ្នកខ្ពស់ អ្នកស្វែងរកបានល្អ ប៉ុន្តែ នៅពេលដែលឋានៈអ្នកទាប អ្នកនឹងមិនស្វែងរកទៀតទេ។ ព្រះពរអំពីឋានៈ គឺតែងតែស្ថិតនៅក្នុងគំនិតរបស់អ្នកជានិច្ច។ ហេតុអ្វីបានជាមនុស្សភាគច្រើនមិនអាចដកខ្លួនចេញពីភាពអវិជ្ជមានបាន? តើចំលើយមិនកើតមាន ដោយសារតែការរំពឹងទុកមិនគាប់ប្រសើរទេឬ?» («អ្នកគប្បីទុកព្រះពរនៃឋានៈចោលមួយឡែក រួចឈ្វេងយល់ព្រះហឫទ័យព្រះជាម្ចាស់ ក្នុងការនាំសេចក្ដីសង្គ្រោះ មកឱ្យមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ចូរកុំយកចិត្តទុកដាក់ចំពោះអ្វីដែលមនុស្សបែបនោះនិយាយឡើយ។ អ្នកត្រូវតែមើលពីអ្វីដែលគេរស់នៅ អ្វីដែលគេបើកសម្ដែង និងអាកប្បកិរិយារបស់គេនៅពេលដែលគេបំពេញភារកិច្ចរបស់គេ ក៏ដូចជាសភាពខាងក្នុងរបស់គេ និងអ្វីដែលគេស្រឡាញ់។ បើសេចក្ដីស្រឡាញ់កេរ្ដិ៍ឈ្មោះ និងលាភសក្ការៈរបស់គេហួសពីភក្ដីភាពចំពោះព្រះជាម្ចាស់ បើការស្រឡាញ់កេរ្ដិ៍ឈ្មោះ និងលាភសក្ការៈរបស់គេហួសពីផលប្រយោជន៍របស់ព្រះជាម្ចាស់ ឬបើការស្រឡាញ់កេរ្ដិ៍ឈ្មោះ និងលាភសក្ការៈរបស់គេ ហួសពីការយកចិត្តទុកដាក់ដែលគេបង្ហាញចំពោះព្រះជាម្ចាស់ នោះគេមិនមែនជាបុគ្គលដែលមានភាពជាមនុស្សឡើយ។ ឥរិយាបថរបស់គេអាចត្រូវបានអ្នកដទៃ និងព្រះជាម្ចាស់ឃើញ។ ដូច្នេះហើយ មនុស្សបែបនេះពិបាកទទួលបានសេចក្ដីពិតណាស់» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបើកសម្ដែងកត្តាជំរុញចិត្តគួរឱ្យស្អប់ដែលកប់យ៉ាងជ្រៅរបស់ខ្ញុំ ហើយបានបង្ហាញខ្ញុំពីមូលហេតុដែលខ្ញុំធ្វេសប្រហែស ពេលខ្ញុំមិនអាចបង្ហាញមុខនៅក្នុងភារកិច្ចរបស់ខ្លួន និងមូលហេតុដែលខ្ញុំព្រងើយចំពោះភារកិច្ច និងទំនួលខុសត្រូវរបស់ខ្ញុំ។ ចំណង់របស់ខ្ញុំដែលចង់បានកិត្យានុភាព និងឋានៈ គឺធំពេក។ ព្រោះខ្ញុំមិនមានទេពកោសល្យដើម្បីចាប់ផ្ដើម នោះវាមិនប្រាកដទេដែលខ្ញុំកំពុងតាមរកឱកាសដើម្បីបង្អួត។ ខ្ញុំចង់បានឱកាសនោះដែរ ទោះខ្ញុំខ្វះទេពកោសល្យក៏ដោយ។ នៅពេលដែលខ្ញុំបានឃើញថា គ្មានឱកាសដើម្បីលើសអ្នកដទៃ ថាខ្ញុំនឹងមិននៅជួរខាងមុខ នោះខ្ញុំមានភាពអវិជ្ជមានអំពីរឿងទាំងមូល ហើយប្រឹងប្រែងតិចតួចនៅក្នុងភារកិច្ចរបស់ខ្ញុំ។ ខ្ញុំបានផ្ដេកផ្ដួលតាមអារម្មណ៍ ដោយគ្មានការខិតខំឱ្យអស់ពីលទ្ធភាពឡើយ។ ខ្ញុំបានគិតថា ដោយសារតែខ្ញុំមិនបង្ហាញមុខ នោះខ្ញុំក៏អាចមិនរងទុក្ខច្រើនដែរ ដូច្នេះ តាមវិធីនោះ ខ្ញុំនឹងមិនបាត់បង់ឱកាសឡើយ។ ថ្នាំពុលរបស់សាតាំងដូចជា «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» និង «ចូរមានភាពលេចធ្លោលើសអ្នកឯទៀត» បានជ្រួតជ្រាបយ៉ាងជ្រៅរួចហើយនៅក្នុងខ្ញុំ។ ខ្ញុំស្ថិតនៅក្រោមការត្រួតត្រារបស់ពួកវា ដូច្នេះ ខ្ញុំគ្រាន់តែគិតដល់លាភសក្ការៈក្នុងគ្រប់យ៉ាងដែលខ្ញុំបានធ្វើ។ ខ្ញុំនឹងធ្វើវា ដើម្បីតែកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈប៉ុណ្ណោះ។ រឿងនោះក៏ពិតដែរ ចំពោះភារកិច្ចរបស់ខ្ញុំ។ ខ្ញុំបានប្រឹងប្រែងធ្វើការ នៅពេលដែលខ្ញុំអាចបង្ហាញមុខបាន ប៉ុន្តែពេលខ្ញុំមិនអាចបំពេញចំណង់ខ្លួនបាន នោះខ្ញុំបានផ្ដេកផ្ដួលតាមអារម្មណ៍ ដោយមិនគិតពីបំណងព្រះហឫទ័យព្រះជាម្ចាស់ ឬដំណាក់ទ្រង់ទាល់តែសោះ។ ខ្ញុំរស់នៅដោយធម្មជាតិដ៏មានល្បិចកលរបស់ខ្ញុំ ដោយប្រើប្រាស់ល្បិចកលដើម្បីកេរ្ដិ៍ឈ្មោះ និងតួនាទីរបស់ខ្ញុំ។ ខ្ញុំខ្ជីខ្ជា និងបន្លែបន្លំនៅក្នុភារកិច្ចរបស់ខ្ញុំ គ្មានទំនួលខុសត្រូវណាមួយ ឬមនសិការ ហេតុផល ឬភាពថ្លៃថ្នូរណាមួយឡើយ។ ខ្ញុំមិនគួរឱ្យទុកចិត្តទាល់តែសោះ។ ខ្ញុំបានគិតអំពីចំនួនបងប្អូនប្រុសស្រីដែលខ្ញុំបានស្គាល់ ដែលពួកគេបរិសុទ្ធ និងស្មោះត្រង់ មិនថាលើឆាកពួកគេឈរទីណាឡើយ ពួកគេថ្វាយទៅព្រះជាម្ចាស់យ៉ាងអស់ពីលទ្ធភាពរបស់ពួកគេ។ មួយរយៈមក ការច្រៀង និងការរាំរបស់ពួកគេបានរីកចម្រើន ហើយពួកគេអាចឃើញព្រះពរ និងការដឹកនាំរបស់ព្រះជាម្ចាស់។ បន្ថែមពីនេះ ក៏មានមនុស្សដែលគ្មាននរណាដឹងផងដែរ ដែលបំពេញតួនាទីរបស់ពួកគេយ៉ាងស្ងៀមស្ងាត់ ទោះបីជាគ្មាននរណាឃើញពួកគេក៏ដោយ។ ពួកគេថា កិច្ចការពួកគេទាំងមានតម្លៃត្រឹមតែឱ្យបានឃើញកម្មវិធីផ្សាយតាមអ៊ិនធឺណិតប៉ុណ្ណោះ។ ប៉ុន្តែពេលខ្ញុំមិនអាចបង្ហាញមុខបាន នោះខ្ញុំមិនបំពេញភារកិច្ចខ្លួនបានល្អឡើយ។ ខ្ញុំខ្វះភាពជាមនុស្សទាំងស្រុង។ និស្ស័យរបស់ព្រះជាម្ចាស់ គឺសុចរិត ដូច្នេះទ្រង់ស្អប់ខ្ពើមមនុស្ស និងការតាមរកដូចជារបស់ខ្ញុំនេះ។ ខ្ញុំមិនអាចទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងភារកិច្ចខ្លួន និងការរីកចម្រើនក្នុងជីវិតឡើយ។ ខ្ញុំបានដឹងថា បើខ្ញុំមិនប្រែចិត្តទេ ខ្ញុំនឹងមិនដែលទទួលបានសេចក្ដីពិតឡើយ។ ខ្ញុំនឹងត្រូវបានព្រះជាម្ចាស់កម្ចាត់ចោល! ខ្ញុំមានអារម្មណ៍ភ័យខ្លាច ក្នុងការឆ្លុះបញ្ចាំង ហើយបានអធិស្ឋានទៅព្រះជាម្ចាស់។ «ឱព្រះជាម្ចាស់ ទូលបង្គំដឹងថាខ្លួនគួរឱ្យអាម៉ាស់ប៉ុនណា ដែលរស់នៅដោយនិស្ស័យដ៏ពុករលួយ ដោយគ្មានភាពជាមនុស្សឡើយ។ ព្រះជាម្ចាស់អើយ ទូលបង្គំចង់ប្រែចិត្ត និងផ្លាស់ប្រែ។ សូមទ្រង់ដឹកនាំទូលបង្គំ ដើម្បីផ្លាស់ប្ដូរនិស្ស័យ និងផ្តោតលើភារកិច្ចរបស់ទូលបង្គំផង»។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ប្រសិនបើអ្នកចង់មានភក្ដីភាពចំពោះគ្រប់យ៉ាងដែលអ្នកធ្វើ ដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះអ្នកមិនអាចគ្រាន់តែបំពេញភារកិច្ចរបស់ខ្លួននោះទេ។ អ្នកត្រូវទទួលយកព្រះរាជបញ្ជាទាំងឡាយណាដែលព្រះជាម្ចាស់បានប្រទានដល់អ្នកផងដែរ។ មិនថាវាត្រូវនឹងចំណូលចិត្តរបស់អ្នកឬអត់ និងក្នុងចំណាប់អារម្មណ៍របស់អ្នកឬអត់ ឬជាអ្វីមួយដែលអ្នកមិនចូលចិត្ត ឬមិនធ្លាប់បានធ្វើពីមុនមក ឬអ្វីមួយដែលពិបាកឬអត់នោះទេ អ្នកនៅតែត្រូវទទួលយកវា និងចុះចូលដដែល។ អ្នកមិនត្រឹមតែត្រូវទទួលយកវានោះទេ ប៉ុន្តែអ្នកក៏ត្រូវសហការយ៉ាងសកម្ម និងត្រូវរៀនអំពីវា ព្រមទាំងទទួលបានច្រកចូលផងដែរ។ បើទោះបីជាអ្នករងទុក្ខ មិនអាចលេចធ្លោ និងរះត្រចង់ក្ដី ក៏អ្នកនៅតែត្រូវប្ដេជ្ញាចិត្តដោយភក្ដីភាពដដែល។ អ្នកត្រូវតែចាត់ទុកវាជាភារកិច្ចរបស់អ្នកដែលត្រូវតែបំពេញ មិនមែនជារឿងផ្ទាល់ខ្លួនទេ ប៉ុន្តែជាភារកិច្ចរបស់អ្នក។ តើមនុស្សគួរយល់ពីភារកិច្ចរបស់ពួកគេដោយបែបណា? នៅពេលព្រះអាទិករដ៏ជាព្រះជាម្ចាស់ ប្រទានកិច្ចការឱ្យនរណាម្នាក់ធ្វើ នៅពេលនោះភារកិច្ចរបស់អ្នកនោះក៏កើតមានឡើង។ កិច្ចការដែលព្រះជាម្ចាស់ប្រទានដល់អ្នក ព្រះរាជបញ្ជាបេសកកម្មដែលព្រះជាម្ចាស់ប្រទានដល់អ្នក ទាំងអស់នេះគឺសុទ្ធតែជាភារកិច្ចរបស់អ្នក។ នៅពេលអ្នកស្វែងរកវាជាគោលដៅរបស់អ្នក ហើយអ្នកមានដួងចិត្តដែលស្រឡាញ់ព្រះជាម្ចាស់ដោយពិតប្រាកដ តើអ្នកនៅតែអាចបដិសេធបានទៀតទេ? អ្នកមិនគួរបដិសេធចំណុចទាំងនោះទេ។ អ្នកគួរទទួលយកចំណុចទាំងនោះ។ នេះគឺជាផ្លូវនៃការអនុវត្ត» («មនុស្សអាចអរសប្បាយបានដោយពិតប្រាកដ លុះត្រាណាតែមានភាពស្មោះត្រង់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្ហាញខ្ញុំថា ភារកិច្ចរបស់ខ្ញុំគឺជាបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់សម្រាប់ខ្ញុំ ហើយមិនថាខ្ញុំអាចបង្ហាញមុខ ឬអត់ ខ្ញុំគួរតែយកកត្តាជំរុញចិត្តផ្ទាល់ខ្លួនរបស់ខ្ញុំចេញ ទុកវាជាភារកិច្ចខ្លួន ហើយប្រឹងឱ្យអស់ពីលទ្ធភាពនូវអ្វីដែលព្រះជាម្ចាស់តម្រូវ។ តាមពិតទៅ នៅក្នុងការរៀបចំណាមួយ មនុស្សខ្លះនៅខាងមុខ ហើយមនុស្សខ្លះនៅខាងក្រោយ ប៉ុន្តែមិនថាពួកគេនៅទីណាទេ គឺពួកគេកំពុងតែបំពេញភារកិច្ចរបស់ពួកគេ។ ព្រះជាម្ចាស់ទតមើលកត្តាជំរុញចិត្ត និងអាកប្បកិរិយាពួកយើង ចំពោះភារកិច្ចរបស់ពួកយើង មិនថាចិត្តយើងនៅក្នុងវា ហើយមិនថាយើងអនុវត្តសេចក្ដីពិតដើម្បីផ្ទាប់ព្រះទ័យព្រះជាម្ចាស់ឡើយ។ ខ្ញុំបានគិតអំពីវិធីដែលខ្ញុំគ្មានអំណោយទានដូចអ្នកសម្ដែងដទៃទៀត ប៉ុន្តែព្រះជាម្ចាស់នៅតែប្រទានឱកាសដល់ខ្ញុំ ដើម្បីបណ្ដុះបណ្ដាល ដូច្នេះ ខ្ញុំអាចរីកចម្រើននៅក្នុងជំនាញ និងច្រកចូលទៅក្នុងជីវិតរបស់ខ្ញុំ។ សូមអរព្រះគុណព្រះជាម្ចាស់! ខ្ញុំដឹងថា មិនត្រូវអាត្មានិយម និងគ្មានចិត្តមេត្តា ដូចកាលពីមុនទេ ធ្វើឱ្យព្រះជាម្ចាស់ខូចព្រះទ័យ និងបាក់ទឹកព្រះទ័យឡើយ។ បើខ្ញុំនៅខាងមុខ ឬខាងក្រោយ បើគេឃើញខ្ញុំឬអត់ នោះខ្ញុំនឹងទទួលយកទីកន្លែងរបស់ខ្ញុំ ក្នុងនាមជាភាវៈត្រូវបានបង្កើត ដើម្បីបំពេញភារកិច្ចយ៉ាងបរិសុទ្ធ និងសងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។

ខ្ញុំបានធានាក្នុងការអធិស្ឋាន និងពឹងផ្អែកលើព្រះជាម្ចាស់ ហើយខ្ញុំបានប្រឹងប្រែងធ្វើការ មិនថាពួកយើងហាត់សមអ្វីឡើយ។ នៅពេលដែលពួកយើងបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មុនពេលការហាត់សម នោះខ្ញុំបានគិតអំពីសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ហើយយកព្រះបន្ទូលរបស់ទ្រង់ទៅអនុវត្តនៅក្នុងការហាត់សម។ នៅពេលដែលគ្រូបង្ហាត់លើកឡើងអំពីបញ្ហារបស់ខ្ញុំ នោះខ្ញុំបានស្ដាប់ដោយយកចិត្តទុកដាក់និងបញ្ចូលដំបូន្មានរបស់គាត់ទៅក្នុងការអនុវត្តរបស់ខ្ញុំ។ ខ្ញុំបានកត់ត្រាពីភាពខ្វះខាតរបស់ខ្ញុំ ហើយប្រើប្រាស់ពេលទំនេរដើម្បីអនុវត្ត។ ខ្ញុំឈប់ធ្វើកិច្ចការឱ្យរួចពីដៃទៀតហើយ។ ជាមួយនឹងកត្តាជំរុញចិត្តដ៏ត្រឹមត្រូវសម្រាប់ការហាត់សម នោះរៀងរាល់ថ្ងៃ មានអារម្មណ៍ថាពេញចិត្ត។ ខ្ញុំពិតជាអាចមានអារម្មណ៍អំពីការដឹកនាំរបស់ព្រះជាម្ចាស់នៅក្នុងភារកិច្ចខ្ញុំ ហើយខ្ញុំមិនហត់នឿយឡើយ។ បន្ទាប់ពីមួយរយៈមក ចលនា និងការសម្ដែងចេញរបស់ខ្ញុំបានរីកចម្រើន ហើយបងប្អូនស្រីៗបាននិយាយថា សមត្ថភាពរបស់ខ្ញុំបានរីកចម្រើនច្រើនណាស់។ ខ្ញុំមានអារម្មណ៍ថា ការបំពេញភារកិច្ចរបស់ខ្ញុំដោយចិត្តស្មោះត្រង់ មានសារៈសំខាន់យ៉ាងណា។

ស្ទើរគ្រប់ការថត គឺខ្ញុំនៅតែត្រូវដាក់នៅខាងក្រោយ ហើយពេលខ្លះ ខ្ញុំមិនចង់ប្រឹងប្រែងឱ្យអស់លទ្ធភាពឡើយ។ ដូច្នេះ ខ្ញុំនឹងអធិស្ឋានទៅព្រះជាម្ចាស់ ហើយគិតអំពីវិធីយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យទ្រង់ និងវិធីដើម្បីថ្វាយខ្លួន។ វាត្រូវការពេលវេលា ប៉ុន្តែផ្នត់គំនិតរបស់ខ្ញុំបានរីកចម្រើន។ ពេលខ្ញុំនៅខាងក្រោយ ខ្ញុំបានអធិស្ឋានសម្រាប់បងប្អូនប្រុសស្រីដែលនៅខាងមុខ។ នៅពេលដែលខ្ញុំមិនចូលក្នុងម៉ាស៊ីនថត នោះខ្ញុំជួយតុបតែង និងធ្វើសក់ដល់បងប្អូនស្រីៗ ធ្វើអ្វីដែលខ្ញុំអាចធ្វើបាន សម្រាប់ភារកិច្ចរបស់ខ្ញុំ។ ពេលខ្ញុំបានឃើញបងប្អូនស្រីៗមានភាពអវិជ្ជមាន ដោយសារតែពួកគេនៅខាងក្រោយ នោះខ្ញុំផ្ដល់ការប្រកបគ្នាអំពីបំណងព្រះហឫទ័យព្រះជាម្ចាស់។ ការបំពេញភារកិច្ចតាមវិធីនោះ ធ្វើឱ្យខ្ញុំធូរស្រាល ហើយសភាពរបស់ខ្ញុំបានរីកចម្រើន។ ការដែលអាចយកកិត្យានុភាព និងឋានៈរបស់ខ្ញុំទុកដោយឡែក ហើយអនុវត្តសេចក្ដីពិតបានបន្ដិច គឺសុទ្ធតែបានចេញមកពីការដឹកនាំនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយខ្ញុំអរគុណព្រះជាម្ចាស់ចំពោះការសង្គ្រោះខ្ញុំ។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការថ្វាយចិត្ត

នៅខែ តុលា ឆ្នាំ ២០១៦ ស្វាមីរបស់ខ្ញុំ និងខ្ញុំ បានទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ នៅពេលដែលពួកយើងនៅឯបរទេស។ ប៉ុន្មានខែក្រោយមក...

ព្រះបន្ទូលបានប្រទានឱ្យខ្ញុំមានជំនឿនៅក្នុងគ្រាដ៏លំបាក

ទន្ទឹមគ្នានោះ ក៏មានបងប្អូនស្រីៗជាច្រើន ទទួលទោសឱ្យ «អប់រំកែប្រែជាថ្មីតាមរយៈការធ្វើពលកម្ម» ជាមួយខ្ញុំដែរ។ យើងត្រូវធ្វើការលើសម៉ោងរាល់ថ្ងៃ...