ជំពូកទី ១
តើអស់អ្នកដែលបានឃើញព្រះបន្ទូលរបស់ខ្ញុំទទួលយកព្រះបន្ទូលទាំងនោះយ៉ាងពិតប្រាកដដែរឬទេ? តើអ្នករាល់គ្នាស្គាល់ខ្ញុំយ៉ាងប្រាកដដែរឬទេ? តើអ្នកបានរៀនស្ដាប់បង្គាប់យ៉ាងពិតប្រាកដដែរឬទេ? តើអ្នកលះបង់ខ្លួនសម្រាប់ខ្ញុំដែរឬទេ? តើអ្នកបានធ្វើបន្ទាល់ដ៏រឹងមាំ និងមិនរង្គើយ៉ាងប្រាកដអំពីខ្ញុំនៅមុខនាគដ៏ធំមានសម្បុរក្រហមដែរឬទេ? តើការប្ដូរផ្ដាច់របស់អ្នកពិតជាបំបាក់មុខនាគដ៏ធំមានសម្បុរក្រហមដែរឬទេ? មានតែតាមរយៈការល្បងលនៃព្រះបន្ទូលរបស់ខ្ញុំទេ ទើបខ្ញុំអាចសម្រេចបានគោលដៅរបស់ខ្ញុំនៃការបន្សុទ្ធពួកជំនុំ និងការជ្រើសរើសអស់អ្នកដែលស្រឡាញ់ខ្ញុំយ៉ាងស្មោះបាន។ បើខ្ញុំមិនធ្វើកិច្ចការនេះទេ តើនឹងមាននរណាស្គាល់ខ្ញុំទៅ? តើនរណានឹងស្គាល់ឫទ្ធានុភាពរបស់ខ្ញុំ សេចក្តីក្រោធរបស់ខ្ញុំ និងព្រះប្រាជ្ញាញាណរបស់ខ្ញុំតាមរយៈព្រះបន្ទូលរបស់ខ្ញុំទៅ? ដោយបានកំពុងតែចាប់ផ្ដើមកិច្ចការរបស់ខ្ញុំ ខ្ញុំនឹងប្រាកដជាបញ្ចប់វាមិនខាន ប៉ុន្តែខ្ញុំនៅតែស្ទង់មើលជម្រៅចិត្តរបស់មនុស្សដដែល។ និយាយតាមត្រង់ទៅ នៅក្នុងចំណោមមនុស្ស គ្មាននរណាម្នាក់ស្គាល់ខ្ញុំយ៉ាងប្រាកដឡើយ ដូច្នេះ ខ្ញុំប្រើព្រះបន្ទូល ដើម្បីចង្អុលបង្ហាញមនុស្សទាំងអស់ ដឹកនាំពួកគេចូលទៅក្នុងយុគសម័យមួយថ្មី។ នៅទីបំផុត ខ្ញុំនឹងប្រើព្រះបន្ទូល ដើម្បីសម្រេចគ្រប់កិច្ចការរបស់ខ្ញុំ ដោយធ្វើឲ្យគ្រប់គ្នាដែលស្រឡាញ់ខ្ញុំយ៉ាងស្មោះ ត្រឡប់មកចុះចូលចំពោះនគរខ្ញុំ រស់នៅចំពោះបល្ល័ង្កនៃខ្ញុំវិញ។ ស្ថានការណ៍បច្ចុប្បន្ននេះមិនដូចអតីតកាលនោះឡើយ ហើយកិច្ចការរបស់ខ្ញុំបានចូលទៅកាន់ទីចាប់ផ្ដើមថ្មីហើយ។ ដោយហេតុនេះ វានឹងមានវិធីសាស្ត្រមួយថ្មី៖ អស់អ្នកដែលមើលឃើញព្រះបន្ទូលរបស់ខ្ញុំ ហើយទទួលយកទុកជាជីវិតរបស់ពួកគេ គឺជារាស្ដ្រនៅក្នុងនគររបស់ខ្ញុំ ហើយដោយស្ថិតនៅក្នុងនគររបស់ខ្ញុំ ពួកគេជាមនុស្សនៃនគររបស់ខ្ញុំ។ ដោយសារតែពួកគេទទួលយកការចង្អុលបង្ហាញនៃព្រះបន្ទូលរបស់ខ្ញុំ ទោះបីជាពួកគេត្រូវបានហៅថាជាប្រជារាស្ត្ររបស់ខ្ញុំក៏ដោយ ក៏ងារនេះមិនមែនជាងារបន្ទាប់បន្សំដែលត្រូវបានហៅថាជា «ពួកបុត្រ» របស់ខ្ញុំដែរ។ ដោយត្រូវបានប្រោសឲ្យក្លាយជារាស្ត្ររបស់ព្រះជាម្ចាស់ នោះមនុស្សទាំងអស់ត្រូវតែបម្រើយ៉ាងប្ដូរផ្ដាច់បំផុតនៅក្នុងនគររបស់ខ្ញុំ និងបំពេញភារកិច្ចរបស់ពួកគេនៅក្នុងនគររបស់ខ្ញុំ។ អស់អ្នកណាដែលប្រព្រឹត្តបទល្មើសទាស់នឹងបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ ត្រូវតែទទួលការដាក់ទោសរបស់ខ្ញុំ។ នេះគឺជាដំបូន្មានរបស់ខ្ញុំទៅកាន់មនុស្សទាំងអស់។
ឥឡូវនេះ វិធីសាស្ត្រថ្មីត្រូវបានចូលមកហើយ ហើយអតីតកាលមិនត្រូវបានលើកឡើងម្ដងទៀតឡើយ។ យ៉ាងណាមិញ ដូចជាខ្ញុំបានមានបន្ទូលកាលពីមុនអ៊ីចឹងថា៖ ខ្ញុំប្រកាន់ខ្ជាប់តាមអ្វីដែលខ្ញុំមានបន្ទូល ហើយអ្វីដែលខ្ញុំប្រកាន់ខ្ជាប់ ខ្ញុំតែងតែសម្រេចឲ្យបាន ហើយក៏គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរការនេះបានដែរ ព្រោះវាជារឿងដាច់ខាតតែម្ដង។ មិនថានោះជាព្រះបន្ទូលដែលខ្ញុំបានថ្លែងកាលពីអតីតកាល ឬជាព្រះបន្ទូលដែលខ្ញុំនឹងថ្លែងនាពេលអនាគតឡើយ ខ្ញុំនឹងធ្វើឲ្យព្រះបន្ទូលទាំងអស់នោះក្លាយជាការពិតម្ដងមួយៗ ព្រមទាំងអនុញ្ញាតឲ្យមនុស្សជាតិទាំងអស់មើលឃើញព្រះបន្ទូលទាំងនោះក្លាយជាការពិត។ នេះគឺជាគោលការណ៍នៅពីក្រោយព្រះបន្ទូល និងកិច្ចការរបស់ខ្ញុំ។ ដោយសារតែការកសាងពួកជំនុំត្រូវបានសម្រេច សព្វថ្ងៃនេះលែងជាយុគសម័យនៃការកសាងក្រុមជំនុំទៀតហើយ ប៉ុន្តែផ្ទុយទៅវិញ វាជាយុគសម័យដែលនគរព្រះត្រូវបានកសាងប្រកបដោយជោគជ័យ។ យ៉ាងណាមិញ កាលអ្នករាល់គ្នានៅលើផែនដីនៅឡើយ អង្គប្រជុំរបស់មនុស្សនៅលើផែនដីនឹងបន្តត្រូវបានគេស្គាល់ថាជា «ពួកជំនុំ» ដដែល។ យ៉ាងណាមិញ សារជាតិនៃពួកជំនុំមិនដូចកាលពីមុនឡើយ ដ្បិតនេះគឺជាពួកជំនុំដែលត្រូវបានកសាងប្រកបដោយជោគជ័យរួចហើយ។ ដូច្នេះ ខ្ញុំសូមប្រាប់ថា នគររបស់ខ្ញុំបានមកដល់ផែនដីរួចហើយ។ គ្មាននរណាម្នាក់អាចយល់ពីឫសគល់នៃព្រះបន្ទូលរបស់ខ្ញុំ ហើយពួកគេក៏មិនដឹងអំពីគោលបំណងរបស់ខ្ញុំនៅក្នុងការមានបន្ទូលទាំងនោះដែរ។ ចេញពីរបៀបដែលខ្ញុំមានបន្ទូលនៅថ្ងៃនេះ អ្នករាល់គ្នានឹងដកពិសោធន៍នូវការបើកសម្ដែងភ្លាមៗ។ អ្នកខ្លះនឹងផ្ទុះសម្រែកឡើង ហើយយំសោកទាំងជូរចត់។ អ្នកខ្លះអាចមានអារម្មណ៍ខ្លាចថា នេះគឺជារបៀបដែលខ្ញុំមានបន្ទូល។ អ្នកខ្លះអាចប្រកាន់ខ្ជាប់ទៅនឹងទស្សនៈអភិរក្សរបស់ពួកគេ ខណៈដែលពួកគេចាំមើលគ្រប់ទាំងចលនារបស់ខ្ញុំ។ អ្នកខ្លះអាចស្ដាយក្រោយដែលបានសម្ដែងទុក្ខព្រួយរបស់ខ្លួន ឬដែលបានប្រឆាំងនឹងខ្ញុំកាលគ្រានោះ។ ដោយមិនបានងាកចេញពីព្រះនាមខ្ញុំ អ្នកខ្លះអាចអរសប្បាយដោយលួចលាក់ថា ពួកគេមានជីវិតរស់ជាថ្មី។ មានអ្នកខ្លះទៀតត្រូវបាន «រងទុក្ខ» ដោយព្រះបន្ទូលរបស់ខ្ញុំជាយូរឆ្នាំមុន រហូតដល់ពួកគេស្លាប់ពាក់កណ្ដាល នឿយណាយ និងធ្លាក់ទឹកចិត្ត លែងមានចិត្តចង់ស្ដាប់ព្រះបន្ទូលដែលខ្ញុំមានបន្ទូល ទោះបីជាខ្ញុំបានប្ដូរឥរិយាបថនៃការសម្ដែងចេញរបស់ខ្ញុំក៏ដោយ។ ឬមួយដោយបានបម្រើខ្ញុំយ៉ាងប្ដូរផ្ដាច់ដល់កម្រិតមួយ អ្នកផ្សេងទៀតដែលមិនចេះរអ៊ូរទាំ មិនចេះសង្ស័យ សព្វថ្ងៃនេះគឺជាមនុស្សមានសំណាងគ្រប់គ្រាន់ ដើម្បីទទួលបានការដោះលែង ហើយមានការដឹងគុណរកពាក្យអ្វីថ្លែងមិនបានចំពោះខ្ញុំនៅក្នុងដួងចិត្តរបស់ពួកគេ។ កាលៈទេសៈទាំងអស់ដែលបានរៀបរាប់ខាងលើនេះអនុវត្តទៅតាមកម្រិតខុសៗគ្នាចំពោះមនុស្សលោកគ្រប់រូប។ ប៉ុន្តែដូចដែលអតីតកាលជាអតីតកាល ហើយបច្ចុប្បុន្នកាលគឺនៅទីនេះស្រាប់ ដូច្នេះវាគ្មានភាពចាំបាច់អ្វីដែលត្រូវអាឡោះអាល័យអតីតកាលតទៅទៀតឡើយ ឬក៏ត្រូវត្រូវគិតពេលអនាគតនោះដែរ។ ក្នុងនាមជាមនុស្ស អស់អ្នកណាដែលប្រឆាំងនឹងការពិត ហើយមិនធ្វើអ្វីៗស្របតាមការចង្អុលបង្ហាញរបស់ខ្ញុំ អ្នកនោះនឹងមិនទទួលបានចុងបញ្ចប់ដ៏ល្អឡើយ ប៉ុន្តែនឹងនាំបញ្ហាដាក់ខ្លួនតែប៉ុណ្ណោះ។ ចំពោះអ្វីៗគ្រប់យ៉ាងដែលកើតឡើងនៅក្នុងចក្រវាឡ វាគ្មានអ្វីមួយដែលខ្ញុំមិនមែនជាអ្នកអារកាត់ចុងក្រោយនោះឡើយ។ តើមានអ្វីមួយដែលមិនស្ថិតនៅក្នុងព្រះហស្តរបស់ខ្ញុំឬ? អ្វីៗគ្រប់យ៉ាងដែលខ្ញុំមានបន្ទូលត្រូវបានសម្រេច ហើយនៅក្នុងចំណោមមនុស្ស តើមាននរណាអាចប្ដូរព្រះតម្រិះរបស់ខ្ញុំបានទៅ? តើវាអាចជាសេចក្តីសញ្ញាមួយដែលខ្ញុំបានធ្វើនៅលើផែនដីដែរឬទេ? គ្មានអ្វីមួយអាចរារាំងផែនការរបស់ខ្ញុំមិនឲ្យឆ្ពោះទៅមុខនោះឡើយ។ ខ្ញុំតែងតែមានវត្តមាននៅក្នុងកិច្ចការរបស់ខ្ញុំ ក៏ដូចជានៅក្នុងផែនការនៃការគ្រប់គ្រងរបស់ខ្ញុំជានិច្ច។ នៅក្នុងចំណោមមនុស្សលោក តើមាននរណាអាចលូកដៃជ្រៀតជ្រែកបានទៅ? តើនោះមិនមែនជាខ្ញុំទេឬដែលបានធ្វើការចាត់ចែងដោយផ្ទាល់? ការចូលទៅក្នុងពិភពនេះនាពេលសព្វថ្ងៃ មិនងាកចេញពីផែនការរបស់ខ្ញុំ ឬចេញពីអ្វីដែលខ្ញុំបានទស្សន៍ទាយទុកនោះឡើយ។ ការទាំងអស់នេះត្រូវបានខ្ញុំកំណត់ទុកជាយូរឆ្នាំមកហើយ។ នៅក្នុងចំណោមអ្នករាល់គ្នា តើនរណាអាចវាស់ស្ទង់ជំហាននៃផែនការរបស់ខ្ញុំនេះបានទៅ? ប្រជារាស្ត្ររបស់ខ្ញុំនឹងប្រាកដជាស្ដាប់សំឡេងខ្ញុំ ម្នាក់ៗ និងគ្រប់គ្នាក្នុងចំណោមអស់អ្នកដែលស្រឡាញ់ខ្ញុំយ៉ាងស្មោះ នឹងប្រាកដជាត្រលប់មកនៅចំពោះបល្ល័ង្ករបស់ខ្ញុំវិញមិនខាន។
ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៩៩២