ជំពូកទី ២

ជាមួយនឹងការចូលទៅក្នុងវិធីសាស្ត្រថ្មី គឺនឹងមានជំហានថ្មីៗនៅក្នុងកិច្ចការរបស់ខ្ញុំ។ ដោយសារវានៅក្នុងនគរព្រះ នោះខ្ញុំនឹងធ្វើអ្វីៗដោយផ្ទាល់តាមរយៈភាពជាព្រះ ដោយដឹកនាំជំហាននៃវិធីនីមួយៗ ត្រឹមត្រូវយ៉ាងលម្អិត និងពិតជាមិនត្រូវបានបង្ខូចដោយបំណងរបស់មនុស្សឡើយ។ អ្វីដែលជាកិច្ចការបន្ទាប់ គឺគ្រោងនៃវិធីអនុវត្តជាក់ស្ដែង៖ ដោយសារវាឆ្លងកាត់ការលំបាក និងការបន្សុទ្ធដែលពួកគេបានទទួលងារជា «មនុស្ស» ហើយដោយសារពួកគេគឺជាមនុស្សនៃនគររបស់ខ្ញុំ នោះខ្ញុំត្រូវតែឱ្យពួកគេប្រកាន់ខ្ជាប់នូវសេចក្ដីតម្រូវយ៉ាងម៉ឺងម៉ាត់ ដែលបទដ្ឋានរបស់ពួកគេខ្ពស់ជាងវិធីសាស្ត្រនៃកិច្ចការរបស់ខ្ញុំសម្រាប់មនុស្សជំនាន់មុនៗ។ វាមិនគ្រាន់តែជាភាពពិតនៃព្រះបន្ទូលឡើយ។ សំខាន់ជាងនេះ វាគឺជាភាពពិតនៃការអនុវត្ត។ ទាំងអស់នេះត្រូវតែសម្រេចជាមុន។ នៅក្នុងព្រះបន្ទូល និងទង្វើទាំងអស់ ពួកគេត្រូវតែបំពេញតាមបទដ្ឋានដែលតម្រូវពីរាស្ដ្រនៃនគរព្រះ ហើយអ្នកបំពានណាមួយ ត្រូវតែត្រូវបានយកចេញភ្លាមៗ ដោយខ្លាចពួកគេនាំយកភាពអាម៉ាស់មកដាក់ព្រះនាមរបស់ខ្ញុំ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកដែលក្រអឺតក្រទមទាំងនោះ ដែលមិនអាចមើលឃើញយ៉ាងច្បាស់ ឬមិនអាចយល់ គឺជាករណីលើកលែង។ នៅក្នុងការកសាងនគររបស់ខ្ញុំ ចូរផ្ដោតលើការហូប និងការផឹកព្រះបន្ទូលរបស់ខ្ញុំ ការទទួលស្គាល់ព្រះប្រាជ្ញាញាណរបស់ខ្ញុំ និងការស្វែងរកការបញ្ជាក់អះអាងតាមរយៈកិច្ចការរបស់ខ្ញុំ។ ប្រសិនបើនរណាម្នាក់យកចិត្តទុកដាក់លើសៀវភៅ ជាជាងអ្វីដែលមានព្រះបន្ទូលរបស់ខ្ញុំ នោះខ្ញុំប្រាកដជាមិនចង់បានពួកគេឡើយ។ មនុស្សបែបនេះ គឺជាស្រីសំផឹងដែលបំពានខ្ញុំ។ ក្នុងនាមជាសាវ័កម្នាក់ គេមិនត្រូវស្នាក់នៅផ្ទះយូរពេកទេ។ ប្រសិនបើគេធ្វើដូច្នោះ នោះខ្ញុំនឹងមិនបង្ខំពួកគេទេ ប៉ុន្តែខ្ញុំមិនទទួលស្គាល់ ហើយលែងប្រើប្រាស់បុគ្គលនោះតទៅទៀតហើយ។ ដោយសារពួកសាវ័កមិននៅផ្ទះរយៈពេលយូរ នោះពួកគេចំណាយពេលដ៏យូរនៅក្នុងក្រុមជំនុំ ដើម្បីរៀនសូត្រ។ ពួកសាវ័កត្រូវតែចូលរួមយ៉ាងហោចណាស់ម្ដង ក្នុងរាល់ការប្រជុំចំនួនពីររបស់ក្រុមជំនុំ។ ដូច្នេះ ការប្រជុំរបស់អ្នករួមការងារ (រួមមាន ការប្រជុំរបស់ពួកសាវ័កទាំងអស់ ការប្រជុំរបស់អ្នកដឹកនាំក្រុមជំនុំទាំងអស់ និងការប្រជុំទាំងអស់សម្រាប់ពួកបរិសុទ្ធដែលមានការយល់ឃើញច្បាស់លាស់) ត្រូវតែធ្វើឡើងជាញឹកញាប់។ យ៉ាងហោចណាស់ អ្នករាល់គ្នាមួយចំនួន ត្រូវតែចូលរួមការប្រជុំនីមួយៗ ហើយពួកសាវ័ក ត្រូវផ្ដោតតែទៅលើការមើលថែក្រុមជំនុំប៉ុណ្ណោះ។ សេចក្ដីតម្រូវដែលត្រូវបានបង្កើតឡើងកាលពីមុនសម្រាប់ពួកបរិសុទ្ធ ពេលនេះកាន់តែជ្រាលជ្រៅជាងមុនទៅទៀត។ សម្រាប់អ្នកដែលបានប្រព្រឹត្តបទល្មើសនៅមុនពេលដែលខ្ញុំបានធ្វើបន្ទាល់ចំពោះព្រះនាមរបស់ខ្ញុំ ដោយផ្អែកលើការលះបង់ខ្លួនរបស់ពួកគេចំពោះខ្ញុំ នោះខ្ញុំនឹងនៅតែប្រើប្រាស់ពួកគេបន្ទាប់ពីខ្ញុំបានសាកល្បងពួកគេរួច។ ទោះបីជាយ៉ាងណាក៏ដោយ ចំពោះអ្នកដែលបានប្រព្រឹត្តបទល្មើសថែមទៀត បន្ទាប់ពីទីបន្ទាល់របស់ខ្ញុំ ប៉ុន្តែមិនទាន់បានសម្រេចចិត្តទទួលយកការឈឺចាប់ ដើម្បីប្រែចិត្ត និងចាប់ផ្ដើមជាថ្មី នោះមនុស្សបែបនេះស្ថិតនៅក្នុងក្រុមជំនុំដដែល។ ទោះជាយ៉ាងណា ពួកគេនៅតែមិនអាចធ្វេសប្រហែស និងមានចេតនាអាក្រក់ឡើយ ប៉ុន្តែផ្ទុយទៅវិញ ពួកគេត្រូវតែត្រូវបានដាក់កំហិតជាងអ្នកដទៃ។ ចំពោះអ្នកដែលមិនកែតម្រូវវិធីរបស់ពួកគេបន្ទាប់ពីខ្ញុំបានមានបន្ទួល នោះព្រះវិញ្ញាណរបស់ខ្ញុំនឹងចាកចេញពីពួកគេភ្លាមៗ ហើយក្រុមជំនុំនឹងមានសិទ្ធិអនុវត្តការជំនុំជម្រះរបស់ខ្ញុំ ព្រមទាំងបណ្ដេញពួកគេចេញ។ នេះគឺជារឿងដែលប្រាកដ ហើយមិនអាចមានការពិចារណាឡើយ។ ប្រសិនបើនរណាម្នាក់ដួលក្នុងអំឡុងពេលការល្បងល មានន័យថា ប្រសិនបើនរណាម្នាក់ចាកចេញ នោះមិនគួរមាននរណាម្នាក់គិតគូរចំពោះបុគ្គលនោះឡើយ ដើម្បីចៀសវាងការសាកល្បងខ្ញុំ និងអនុញ្ញាតឱ្យសាតាំងប្រញាប់ប្រញាល់រត់ចូលយ៉ាងវីវក់ទៅក្នុងក្រុមជំនុំ។ នេះគឺជាការជំនុំជម្រះរបស់ខ្ញុំចំពោះបុគ្គលបែបនេះ។ ប្រសិនបើនរណាម្នាក់ធ្វើសកម្មភាពដោយគ្មានសេចក្ដីសុចរិត និងចេញពីមនោសញ្ចេតនាចំពោះបុគ្គលម្នាក់ដែលចាកចេញ នោះមិនត្រឹមតែអ្នកដែលបានចាកចេញទេដែលបាត់បង់ឱកាសក្លាយជារាស្ដ្ររបស់ព្រះជាម្ចាស់ ប៉ុន្តែអ្នកដែលធ្វើសកម្មភាពដោយគ្មានសេចក្ដីសុចរិត និងចេញពីមនោសញ្ចេតនាចំពោះបុគ្គលនោះ ក៏នឹងត្រូវកម្ចាត់ចេញពីចំណោមរាស្ត្ររបស់ខ្ញុំដែរ។ តួនាទីមួយទៀតរបស់ពួកសាវ័កគឺ ផ្ដោតលើការចែកចាយព្រះបន្ទូល។ ពិតណាស់ ពួកបរិសុទ្ធក៏អាចធ្វើកិច្ចការនេះដែរ ប៉ុន្តែពួកគេត្រូវតែមានភាពវ័យឆ្លាតក្នុងការធ្វើកិច្ចការនោះ ហើយត្រូវតែចៀសវាងការបង្កបញ្ហា។ សេចក្ដីដែលបានលើកឡើងខាងលើនេះ គឺជាវិធីនៃការអនុវត្តនាពេលបច្ចុប្បន្ន។ ជាការរំលឹក អ្នកក៏ត្រូវយកចិត្តទុកដាក់ក្នុងការធ្វើឱ្យការអធិប្បាយព្រះបន្ទូលរបស់អ្នកកាន់តែជ្រាលជ្រៅជាងមុនដែរ ដើម្បីឱ្យគ្រប់គ្នាអាចចូលទៅក្នុងភាពពិតនៃព្រះបន្ទូលរបស់ខ្ញុំ។ អ្នកត្រូវតែធ្វើតាមព្រះបន្ទូលរបស់ខ្ញុំយ៉ាងជិតស្និទ្ធ ដោយការធ្វើបែបនេះ នោះមនុស្សទាំងអស់អាចយល់ព្រះបន្ទូលនោះយ៉ាងច្បាស់ និងដោយគ្មានមន្ទិល។ នេះគឺជារឿងដែលសំខាន់បំផុត។ អ្នកដែលនៅក្នុងចំណោមរាស្ត្ររបស់ខ្ញុំ ដែលមានគំនិតក្បត់ ត្រូវតែបានបណ្ដេញចេញ ហើយមិនត្រូវបានអនុញ្ញាតឱ្យស្នាក់នៅយូរនៅក្នុងដំណាក់របស់ខ្ញុំឡើយ ក្រែងលោពួកគេនាំយកភាពអាម៉ាស់មកដាក់ព្រះនាមរបស់ខ្ញុំ។

ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ១៩៩២

ខាង​ដើម៖ ជំពូកទី ១

បន្ទាប់៖ ជំពូកទី ៣

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ