សេចក្តីផ្ដើម
«ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» គឺជាផ្នែកទីពីរនៃព្រះសូរសៀងដែលត្រូវបានបញ្ចេញដោយព្រះគ្រីស្ទ នៅក្នុងអត្តសញ្ញាណរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ព្រះសូរសៀងនេះ គ្របដណ្ដប់រយៈពេលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ១៩៩២ រហូតដល់ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ១៩៩២ ហើយមានទាំងអស់ ៤៧ ជំពូក។ លក្ខណៈ មាតិកា និងទស្សនៈនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងព្រះសូរសៀងនេះ គឺមិនដូចគ្នាទាំងស្រុងទៅ «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង»។ «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ដែលបង្ហាញ និងណែនាំអាកប្បកិរិយាខាងក្រៅរបស់មនុស្ស និងជីវិតខាងវិញ្ញាណដ៏សាមញ្ញរបស់ពួកគេនោះទេ។ នៅចុងបញ្ចប់ វាបញ្ចប់ដោយ «ការល្បងលរបស់អ្នកស៊ីឈ្នួល»។ ទោះបីជាយ៉ាងណាក៏ដោយ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ចាប់ផ្ដើមដោយការសរុបអំពីអត្តសញ្ញាណរបស់មនុស្ស ក្នុងនាមជាអ្នកស៊ីឈ្នួល និងចំណុចចាប់ផ្ដើមនៃជីវិតរបស់ពួកគេ ក្នុងនាមជារាស្ត្ររបស់ព្រះជាម្ចាស់។ វាដឹកនាំមនុស្សចូលទៅក្នុងចំណុចកំពូលទីពីរនៃកិច្ចការរបស់ព្រះជាម្ចាស់ ក្នុងអំឡុងពេលដែលពួកគេឆ្លងកាត់ការល្បងលរបស់បឹងភ្លើង ការល្បងលរបស់សេចក្ដីស្លាប់ និងពេលវេលានៃការស្រឡាញ់ព្រះជាម្ចាស់។ ជំហានមួយចំនួនទាំងនេះបង្ហាញយ៉ាងពេញលេញនូវភាពកខ្វក់របស់មនុស្សនៅចំពោះព្រះជាម្ចាស់ ក៏ដូចជាមុខមាត់ដ៏ពិតរបស់មនុស្ស។ នៅទីបញ្ចប់ ព្រះជាម្ចាស់បញ្ចប់ជាមួយនឹងជំពូកដែលទ្រង់បោះបង់មនុស្សចោល ដោយសរុបរាល់ជំហានទាំងអស់នៃការយកកំណើតជាមនុស្សនេះ ដែលជាការយកឈ្នះនៃក្រុមមនុស្សដំបូងរបស់ព្រះជាម្ចាស់។
នៅក្នុង «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ព្រះជាម្ចាស់សម្ដែងព្រះបន្ទូលរបស់ទ្រង់តាមទស្សនៈរបស់ព្រះវិញ្ញាណ។ លក្ខណៈដែលទ្រង់មានបន្ទូលគឺមនុស្សជាតិដែលត្រូវបានបង្កើតមិនអាចទទួលបានទេ។ ជាងនេះទៅទៀត ពាក្យពេចន៍ និងរបៀបសរសេរនៃព្រះបន្ទូលរបស់ទ្រង់គឺស្រស់ស្អាត និងរស់រវើក ហើយគ្មានទម្រង់ណាមួយនៃអកក្សរសាស្ត្ររបស់មនុស្ស អាចយកមកប្រៀបធៀបបានទេ។ ព្រះបន្ទូលដែលទ្រង់បង្ហាញមនុស្ស គឺត្រឹមត្រូវ ដោយគ្មានទស្សនវិជ្ជាណាមួយប្រកែកបានឡើយ ហើយពួកវានាំយកមនុស្សទាំងអស់ទៅក្នុងការចុះចូល។ ព្រះបន្ទូលដែលព្រះជាម្ចាស់ជំនុំជម្រះមនុស្សចាក់ចំទៅក្នុងជម្រៅព្រលឹងរបស់មនុស្សដូចជាដាវមួយដ៏មុតស្រួច ដោយចាក់យ៉ាងជ្រៅខ្លាំងណាស់ ដើម្បីមិនឱ្យពួកគេមានកន្លែងណាមួយត្រូវលាក់បាំងបាន។ ព្រះបន្ទូលដែលទ្រង់លួងលោមមនុស្ស គឺមានសេចក្ដីមេត្តាករុណា និងសេចក្ដីសប្បុរស ព្រះបន្ទូលទាំងនោះមានសភាពកក់ក្ដៅដូចជាការឱបក្រសោបរបស់ម្ដាយជាទីស្រឡាញ់ម្នាក់អ៊ីចឹង ហើយព្រះបន្ទូលទាំងនោះធ្វើឱ្យមនុស្សមានអារម្មណ៍ផុតពីគ្រោះថ្នាក់ ដែលមិនដែលមានពីមុនមកសោះ។ ចរិតលក្ខណៈដ៏អស្ចារ្យបំផុតមួយនៃព្រះសូរសៀងទាំងនេះគឺថា ក្នុងអំឡុងដំណាក់កាលនេះ ព្រះជាម្ចាស់មិនមានបន្ទូលដោយប្រើប្រាស់អត្តសញ្ញាណរបស់ព្រះយេហូវ៉ា ឬព្រះយេស៊ូវគ្រីស្ទទេ ហើយក៏មិនប្រើប្រាស់អត្តសញ្ញាណរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយដែរ។ ផ្ទុយទៅវិញ ទ្រង់ប្រើប្រាស់អត្តសញ្ញាណពីកំណើតរបស់ទ្រង់ ដែលជាព្រះអាទិករ។ ទ្រង់មានបន្ទូល និងបង្រៀនអស់អ្នកណាដែលដើរតាមទ្រង់ និងអស់អ្នកណាដែលមិនទាន់ដើរតាមទ្រង់។ វាជារឿងសមស្រប ដែលនិយាយថា នេះគឺជាលើកទីមួយចាប់តាំងពីការបង្កើតពិភពលោកមក ដែលព្រះជាម្ចាស់បានមានបន្ទូលទៅកាន់មនុស្សជាតិទាំងអស់។ ពីមុនមកមិនដែលមានសោះ ដែលព្រះជាម្ចាស់មានបន្ទូលទៅកាន់មនុស្សជាតិដែលត្រូវបានបង្កើតមកយ៉ាងលម្អិត និងមានរបៀបបែបនេះ។ ពិតណាស់ នេះក៏ជាលើកទីមួយដែរ ដែលទ្រង់បានមានបន្ទូលទៅកាន់មនុស្សជាតិទាំងអស់ជាច្រើន ហើយមានរយៈពេលយ៉ាងយូរ។ វាគឺជារឿងដែលមិននឹកស្មានដល់ទាល់តែសោះ។ ជាងនេះទៅទៀត ព្រះសូរសៀងទាំងនេះ បង្កើតអត្ថបទដំបូងដែលត្រូវបានថ្លែងដោយព្រះជាម្ចាស់នៅក្នុងចំណោមមនុស្ស ដែលទ្រង់បង្ហាញដល់មនុស្ស ណែនាំពួកគេ ជំនុំជម្រះពួកគេ ហើយមានបន្ទូលត្រង់ទៅត្រង់មកទៅកាន់ពួកគេ ហើយព្រះសូរសៀងទាំងនេះ ក៏ជាព្រះសូរសៀងដែលព្រះជាម្ចាស់អនុញ្ញាតឱ្យមនុស្សស្គាល់ជំហានរបស់ទ្រង់ ទីកន្លែងដែលទ្រង់គង់នៅ និស្ស័យរបស់ព្រះជាម្ចាស់ អ្វីដែលជាកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ ព្រះតម្រិះរបស់ព្រះជាម្ចាស់ និងការព្រួយបារម្ភរបស់ទ្រង់សម្រាប់មនុស្សជាតិដែរ។ អាចនិយាយបានថា ព្រះសូរសៀងទាំងនេះ គឺជាព្រះសូរសៀងដំបូងដែលព្រះជាម្ចាស់បានមានបន្ទូលទៅកាន់មនុស្សជាតិ ចេញពីស្ថានសួគ៌ជាន់ទីបី ចាប់តាំងពីការបង្កើតមក ហើយគឺជាលើកទីមួយដែលព្រះជាម្ចាស់បានប្រើប្រាស់អត្តសញ្ញាណពីកំណើតរបស់ទ្រង់ ដើម្បីលេចមក និងសម្ដែងចេញនូវព្រះសូរសៀងនៃព្រះទ័យរបស់ទ្រង់ទៅកាន់មនុស្សជាតិក្នុងព្រះបន្ទូល។
ព្រះសូរសៀងទាំងនេះ មានសភាពជ្រាលជ្រៅ និងមិនអាចយល់បាន។ ព្រះបន្ទូលទាំងនេះមិនងាយស្រួលក្នុងការយល់នោះទេ ហើយក៏ពិបាកយល់អំពីប្រភពដើម និងបំណងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ ដូច្នេះ ព្រះគ្រីស្ទបានបន្ថែមការពន្យល់មួយបន្ទាប់ពីជំពូកនីមួយៗ ដោយប្រើប្រាស់ភាសាងាយៗ ដើម្បីឱ្យមនុស្សយល់ ដើម្បីឱ្យពួកគេមានភាពច្បាស់លាស់អំពីព្រះសូរសៀងកាន់តែច្រើនឡើង។ ការពន្យល់នេះ បូកផ្សំនឹងព្រះសូរសៀងផ្ទាល់ ធ្វើឱ្យមនុស្សងាយយល់ ហើយស្គាល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ យើងបានធ្វើព្រះបន្ទូលទាំងនេះជាឧបសម្ព័ន្ធមួយសម្រាប់ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល»។ នៅក្នុងព្រះបន្ទូលទាំងនេះ ព្រះគ្រីស្ទផ្ដល់ការពន្យល់ដោយប្រើប្រាស់ពាក្យពេចន៍ដែលងាយយល់បំផុត។ ការរួមបញ្ចូលគ្នារវាងចំណុចទាំងពីរខាងលើ គឺជាការរៀបការដ៏ល្អឥតខ្ចោះរវាងភាពជាព្រះ និងព្រះជាម្ចាស់នៅក្នុងសភាពជាមនុស្ស។ ទោះបីជាព្រះជាម្ចាស់មានបន្ទូលនៅក្នុងទម្រង់ជាបុរសទីបីនៅក្នុងឧបសម្ព័ន្ធក៏ដោយ ក៏គ្មាននរណាម្នាក់អាចបដិសេធថា ព្រះបន្ទូលទាំងនេះ មិនមែនជាព្រះបន្ទូលដែលព្រះជាម្ចាស់បញ្ចេញដោយផ្ទាល់នោះដែរ ព្រោះគ្មានមនុស្សណាម្នាក់អាចពន្យល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងច្បាស់នោះទេ។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ដែលអាចស្រាយបំភ្លឺអំពីប្រភពដើម និងបំណងនៃព្រះសូរសៀងរបស់ទ្រង់បាន។ ដូច្នេះ ទោះបីជាព្រះជាម្ចាស់មានបន្ទូលដោយប្រើប្រាស់មធ្យោបាយជាច្រើនក៏ដោយ ក៏បំណងនៃកិច្ចការរបស់ទ្រង់មិនដែលផ្លាស់ប្ដូរឡើយ ហើយគោលបំណងនៃផែនការរបស់ទ្រង់ក៏មិនដែលផ្លាស់ប្ដូរដែរ។
ទោះបីជា «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» បញ្ចប់ដោយជំពូកមួយដែលព្រះជាម្ចាស់បោះបង់មនុស្សក៏ដោយ ក៏តាមពិតទៅ នេះគឺជាពេលដែលកិច្ចការនៃការយកឈ្នះ និងការសង្គ្រោះរបស់ព្រះជាម្ចាស់នៅក្នុងចំណោមនុស្ស ហើយជាពេលដែលកិច្ចការរបស់ទ្រង់ក្នុងការធ្វើឱ្យមនុស្សគ្រប់លក្ខណ៍ ត្រូវបានបើកបង្ហាញជាផ្លូវការ។ ដូច្នេះ វាសមស្របជាងដែលយើងចាត់ទុក «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជាសេចក្ដីទំនាយអំពីកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់។ មានតែបន្ទាប់ពីចំណុចនេះប៉ុណ្ណោះ ទើបបុត្រមនុស្សដែលយកកំណើតជាមនុស្សចាប់ផ្ដើមធ្វើការ និងមានបន្ទូលជាផ្លូវការ ដោយការប្រើប្រាស់អត្តសញ្ញាណរបស់ព្រះគ្រីស្ទ ការយាងនៅក្នុងចំណោមក្រុមជំនុំ និងការផ្គត់ផ្គង់ជីវិត ព្រមទាំងស្រោចស្រព និងឃ្វាលមនុស្ស ដែលជាលទ្ធផល បានធ្វើឱ្យព្រះសូរសៀងជាច្រើនកើនឡើងនៅក្នុង «ព្រះបន្ទូលរបស់ព្រះគ្រីស្ទ ខណៈដែលទ្រង់យាងក្នុងពួកជំនុំនានា»។