ជំពូកទី ១៣

ស្ថិតក្នុងស្ថានភាពបច្ចុប្បន្នរបស់អ្នករាល់គ្នា អ្នកប្រកាន់ខ្ជាប់យ៉ាងខ្លាំងទៅតាមសញ្ញាណរបស់អ្នក ហើយនៅក្នុងខ្លួនឯង មានការរំខានខាងសាសនាយ៉ាងច្រើន។ អ្នកមិនអាចធ្វើសកម្មភាពខាងវិញ្ញាណបានឡើយ អ្នកមិនអាចយល់ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបានឡើយ ហើយអ្នកបដិសេធពន្លឺថ្មី។ អ្នកមិនអាចមើលឃើញព្រះអាទិត្យនៅពេលថ្ងៃបានឡើយ ដោយសារអ្នកខ្វាក់ អ្នកមិនស្គាល់មនុស្សម្នា អ្នកមិនអាចចាកចេញពី «ឪពុកម្ដាយ» របស់អ្នកបាន អ្នកខ្វះការដឹងខុសត្រូវខាងវិញ្ញាណ អ្នកមិនទទួលស្គាល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយអ្នកមិនដឹងថាត្រូវហូប និងផឹកព្រះបន្ទូលរបស់ខ្ញុំដោយរបៀបណាឡើយ។ វាគឺជាបញ្ហាមួយដែលអ្នកមិនដឹងថាត្រូវហូប និងផឹកព្រះបន្ទូលរបស់ខ្ញុំដោយខ្លួនឯងដោយរបៀបណា។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបោះជំហានទៅមុខក្នុងល្បឿនយ៉ាងលឿន ពីមួយថ្ងៃទៅមួយថ្ងៃ។ ពន្លឺថ្មីកើតមានជារៀងរាល់ថ្ងៃ ហើយរបស់ថ្មីៗនិងស្រស់ៗ ក៏មានជារៀងរាល់ថ្ងៃដែរ។ ក៏ប៉ុន្តែ អ្នកមិនដឹងឡើយ។ ផ្ទុយទៅវិញ អ្នកចង់ធ្វើការស្រាវជ្រាវ អ្នកមើលអ្វីៗទៅតាមកញ្ចក់នៃចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នក ដោយគ្មានការគិតពិចារណាឱ្យបានល្អិតល្អន់អំពីចំណុចទាំងនោះឡើយ ហើយអ្នកស្ដាប់ដោយភាំងស្មារតី។ អ្នកមិនបានអធិស្ឋានដោយការឧស្សាហ៍ព្យាយាមខាងវិញ្ញាណឡើយ ហើយអ្នកក៏មិនសម្លឹងមើលមកខ្ញុំ ឬគិតអំពីព្រះបន្ទូលរបស់ខ្ញុំឱ្យបានច្រើនដែរ។ ហេតុនេះ អ្វីគ្រប់យ៉ាងដែលអ្នកមានគឺជាអត្ថន័យនៃពាក្យ ជាក្បួនខ្នាត និងជាគោលលទ្ធិ។ អ្នកត្រូវមានគំនិតឱ្យបានច្បាស់លាស់អំពីរបៀបហូប និងផឹកព្រះបន្ទូលរបស់ខ្ញុំ ហើយអ្នកត្រូវនាំព្រះបន្ទូលរបស់ខ្ញុំមកចំពោះព្រះភ័ក្ររបស់ខ្ញុំឱ្យបានញឹកញាប់។

មនុស្សនាពេលសព្វថ្ងៃនេះ មិនអាចលះបង់ខ្លួនពួកគេបានឡើយ។ ពួកគេតែងគិតថា ពួកគេត្រូវជានិច្ច។ ពួកគេជាប់គាំងនៅក្នុងពិភពដ៏សែនតូចរបស់ខ្លួន ហើយពួកគេមិនមែនជាប្រភេទមនុស្សត្រឹមត្រូវឡើយ។ ពួកគេមានចេតនា និងបំណងមិនល្អ ហើយប្រសិនបើពួកគេនៅតែបន្តធ្វើរឿងទាំងអស់នេះទៀត នោះពួកគេច្បាស់ជានឹងត្រូវជំនុំជម្រះជាមិនខាន ហើយក្នុងករណីធ្ងន់ធ្ងរ ពួកគេនឹងត្រូវផាត់ចោល។ អ្នកត្រូវខិតខំប្រឹងប្រែងឱ្យបានច្រើននៅក្នុងការរក្សាការប្រកបគ្នាជាមួយខ្ញុំឱ្យបានជាប់លាប់ ហើយមិនត្រូវប្រកបគ្នាជាមួយនរណាដែលអ្នកចង់ប្រកបគ្នាជាមួយនោះទេ។ អ្នកត្រូវតែមានការយល់ដឹងអំពីមនុស្សដែលអ្នកប្រកបគ្នាជាមួយ ហើយអ្នកត្រូវតែប្រកបគ្នានឹងបញ្ហាវិញ្ញាណនៅក្នុងជីវិតរបស់អ្នក។ មានតែពេលនោះប៉ុណ្ណោះ ដែលអ្នកអាចផ្គត់ផ្គង់ជីវិតដល់អ្នកដទៃ និងអាចបង្គ្រប់នូវចំណុចខ្វះខាតរបស់ពួកគេបាន។ អ្នកមិនគួរនិយាយទៅកាន់ពួកគេដោយការនិយាយបែបប្រៀនប្រដៅឡើយ ដែលនេះគឺជាជំហរពុំត្រឹមត្រូវដែលគួរមាន។ នៅក្នុងការប្រកបគ្នា អ្នកត្រូវតែមានការយល់ដឹងអំពីបញ្ហាខាងវិញ្ញាណ អ្នកត្រូវមានប្រាជ្ញា ហើយអ្នកត្រូវតែអាចយល់ពីអ្វីដែលមាននៅក្នុងដួងចិត្តរបស់មនុស្ស។ ប្រសិនបើអ្នកត្រូវបម្រើដល់អ្នកដទៃ នោះអ្នកត្រូវតែធ្វើជាប្រភេទមនុស្សដែលត្រឹមត្រូវ ហើយអ្នកត្រូវតែប្រកបគ្នាជាមួយគ្រប់យ៉ាងដែលអ្នកមាន។

ពេលនេះ រឿងដែលសំខាន់ គឺដើម្បីឱ្យអ្នកអាចប្រកបគ្នាជាមួយនឹងខ្ញុំបាន ដើម្បីប្រាស្រ័យទាក់ទងជាមួយខ្ញុំដោយស្និទ្ធស្នាល ដើម្បីហូប និងផឹកដោយខ្លួនឯង និងដើម្បីបានជិតស្និទ្ធជាមួយព្រះជាម្ចាស់។ អ្នកត្រូវយល់ដឹងអំពីបញ្ហាខាងវិញ្ញាណឱ្យបានឆាប់រហ័ស ហើយអ្នកត្រូវតែអាចយល់ពីមជ្ឈដ្ឋានរបស់អ្នកឱ្យបានច្បាស់ និងអ្វីដែលមានពាក់ព័ន្ធនៅក្នុងមជ្ឈដ្ឋានជុំវិញអ្នក។ តើអ្នកអាចយល់ពីបុគ្គលិកលក្ខណៈរបស់ខ្ញុំបានដែរឬទេ? វាពិតជាសំខាន់ណាស់ដែលអ្នកហូប និងផឹកទៅតាមអ្វីដែលអ្នកខ្វះខាត និងរស់នៅតាមព្រះបន្ទូលរបស់ខ្ញុំ! ត្រូវទទួលស្គាល់ព្រះហស្ដរបស់ខ្ញុំ ហើយមិនត្រូវរអ៊ូរទាំឡើយ។ ប្រសិនបើអ្នករអ៊ូរទាំ រួចបែកចេញឆ្ងាយ អ្នកអាចនឹងបាត់បង់ឱកាសក្នុងការទទួលបានព្រះគុណរបស់ព្រះជាម្ចាស់។ ចូរចាប់ផ្ដើមដោយការចូលមកជិតខ្ញុំ៖ តើអ្នកនៅខ្វះខាតអ្វីខ្លះ ហើយតើអ្នកគប្បីខិតចូលមកជិតខ្ញុំ និងយល់ពីព្រះហឫទ័យរបស់ខ្ញុំ ដោយរបៀបណា? វាពិបាកណាស់ក្នុងការឱ្យមនុស្សខិតមកជិតខ្ញុំ ដោយសារពួកគេមិនអាចលះបង់ខ្លួនគេបាន។ និស្ស័យរបស់ពួកគេតែងតែគ្មានស្ថិរភាព ម្ដងក្ដៅម្ដងត្រជាក់ ហើយមនុស្សទាំងអស់នេះបានក្លាយជាមនុស្សដែលមានអំណួត និងបំពេញតែចិត្តខ្លួនឯង នៅពេលដែលពួកគេទទួលបានរសជាតិផ្អែមល្ហែមតិចតួច។ មនុស្សខ្លះដែលមិនទាន់បានដាស់ឱ្យភ្ញាក់នៅឡើយ តើអ្វីដែលអ្នកនិយាយប៉ុន្មានទៅដែលតំណាងឱ្យលក្ខណៈរបស់អ្នក? ក្នុងនោះ តើប៉ុន្មានទៅជាការការពារខ្លួន តើប៉ុន្មានទៅជាការត្រាប់តាមអ្នកដទៃ ហើយតើប៉ុន្មានទៅជាការអនុវត្តតាមក្បួនខ្នាត? មូលហេតុដែលអ្នកមិនអាចយល់ ឬយល់ដឹងអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺដោយសារតែអ្នកមិនដឹងថាត្រូវខិតមកជិតខ្ញុំដោយវិធីណា។ ពីសំបកក្រៅ អ្នកតែងឆ្ងល់ពីរឿងរ៉ាវជាច្រើន ដោយពឹងផ្អែកលើសញ្ញាណរបស់ខ្លួនឯង និងចិត្តគំនិតរបស់ខ្លួនឯង។ អ្នកធ្វើការស្រាវជ្រាវដោយស្ងាត់ៗ និងចូលរួមក្នុងគ្រោងការគួរឱ្យអាណិត ហើយអ្នកមិនអាចសូម្បីបើកចំហរឿងទាំងនោះ។ នេះបង្ហាញថា អ្នកមិនយល់ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធពិតប្រាកដឡើយ។ ប្រសិនបើអ្នកដឹងដោយប្រាកដថា មានអ្វីមួយមិនចេញមកពីព្រះជាម្ចាស់ទេ នោះតើហេតុអ្វីបានជាអ្នកភ័យខ្លាចនឹងក្រោកឈរ រួចហើយបដិសេធវា? តើមានមនុស្សប៉ុន្មាននាក់ដែលអាចក្រោកឈរ និងនិយាយដើម្បីខ្ញុំបាន? អ្នកខ្វះខាតសូម្បីតែចំណែកដ៏តូចបំផុតនៃលក្ខណៈរឹងមាំដែលកូនប្រុសមាន។

គោលបំណងដែលគ្រប់សព្វបែបយ៉ាងដែលត្រូវបានរៀបចំនៅពេលបច្ចុប្បន្ននេះ គឺដើម្បីបណ្ដុះបណ្ដាលអ្នក ដើម្បីឱ្យអ្នកអាចលូតលាស់នៅក្នុងជីវិតរបស់អ្នករាល់គ្នាបាន ដើម្បីឱ្យវិញ្ញាណរបស់អ្នករាល់គ្នាស្រេកឃ្លានចង់បាន និងស្រួចស្រាល់ និងដើម្បីបើកភ្នែកខាងវិញ្ញាណរបស់អ្នករាល់គ្នា ដើម្បីឱ្យអ្នកដឹងថាអ្វីខ្លះដែលមកអំពីព្រះជាម្ចាស់។ អ្វីដែលមកអំពីព្រះជាម្ចាស់ អាចឱ្យអ្នកបម្រើដោយសមត្ថភាព និងដោយមានបន្ទុក និងដើម្បីឱ្យបានខ្ជាប់ខ្ជួនខាងវិញ្ញាណ។ របស់សព្វសារពើទាំងអស់ដែលមិនមកអំពីខ្ញុំ គឺទទេសូន្យ។ វាមិនផ្ដល់អ្វីដល់អ្នកឡើយ វាធ្វើឱ្យវិញ្ញាណរបស់អ្នកប្រហោង និងធ្វើឱ្យអ្នកបាត់បង់សេចក្ដីជំនឿរបស់អ្នក ព្រមទាំងធ្វើឱ្យអ្នក និងខ្ញុំស្ថិតនៅឆ្ងាយពីគ្នា ដោយធ្វើឱ្យអ្នកជាប់នៅក្នុងចិត្តគំនិតផ្ទាល់ខ្លួនរបស់អ្នក។ ឥឡូវនេះ អ្នកអាចពុះពារគ្រប់សព្វបែបយ៉ាងនៅក្នុងពិភពខាងលោកិយនេះ នៅពេលដែលអ្នករស់នៅក្នុងវិញ្ញាណ ប៉ុន្តែការរស់នៅក្នុងចិត្តគំនិតរបស់អ្នក គឺជាការដែលត្រូវសាតាំងចាប់យក។ នេះគឺជាផ្លូវទាល់។ ឥឡូវនេះ វាសាមញ្ញខ្លាំងណាស់៖ ចូរសម្លឹងមើលខ្ញុំដោយដួងចិត្តរបស់អ្នក ហើយវិញ្ញាណរបស់អ្នកនឹងរីកធំធាត់កាន់តែរឹងមាំឡើង។ អ្នកនឹងមានផ្លូវប្រតិបត្តិមួយ ហើយខ្ញុំនឹងណែនាំអ្នកនៅគ្រប់ជំហានទាំងអស់។ ព្រះបន្ទូលរបស់ខ្ញុំនឹងត្រូវបើកសម្ដែងដល់អ្នកនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែងទាំងអស់។ មិនថាកន្លែងណា ឬពេលណា ឬមជ្ឈដ្ឋាននៅជុំវិញនោះធ្ងន់ធ្ងរយ៉ាងណានោះទេ ខ្ញុំនឹងធ្វើឱ្យអ្នកមើលឃើញយ៉ាងច្បាស់ ហើយព្រះហឫទ័យរបស់ខ្ញុំ នឹងត្រូវបើកសម្ដែងដល់អ្នក ប្រសិនបើអ្នកសម្លឹងមើលមកខ្ញុំដោយលក្ខណៈរបស់អ្នក។ នៅក្នុងលក្ខណៈនេះ អ្នកនឹងត្រូវរត់ចុះទៅតាមផ្លូវដែលនៅខាងមុខ និងមិនវង្វេងផ្លូវជាដាច់ខាត។ មនុស្សខ្លះព្យាយាមសាកល្បងផ្លូវរបស់ពួកគេពីខាងក្រៅ ប៉ុន្តែ មិនដែលសាកល្បងវាពីខាងក្នុងវិញ្ញាណរបស់ពួកគេឡើយ។ ជារឿយៗ ពួកគេមិនអាចយល់ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបានឡើយ។ នៅពេលដែលពួកគេប្រកបគ្នាជាមួយអ្នកដទៃ ពួកគេកាន់តែវង្វេងវង្វាន់ខ្លាំងឡើង ដោយគ្មានផ្លូវដើម្បីដើរតាម និងមិនដឹងថាត្រូវធ្វើអ្វីនោះទេ។ មនុស្សទាំងអស់នេះមិនដឹងថាអ្វីដែលធ្វើឱ្យពួកគេឈឺចាប់នោះទេ។ ពួកគេអាចមានអ្វីៗជាច្រើន និងមានការចាក់បំពេញយ៉ាងសម្បូរបែបនៅខាងក្នុងខ្លួនពួកគេ ប៉ុន្តែ តើការនេះមានប្រយោជន៍ដែរឬទេ? តើអ្នកពិតជាមានផ្លូវត្រូវដើរមែនដែរឬទេ? តើអ្នកមានការស្រាយបំភ្លឺ ឬការបំភ្លឺណាមួយដែរឬទេ? តើអ្នកមានការយល់ធ្លុះជ្រៅថ្មីដែរឬទេ? តើអ្នកបានរីកចម្រើនទៅមុខ ឬមានការដើរថយក្រោយ? តើអ្នកអាចដើរតាមទាន់ពន្លឺថ្មីដែរឬទេ? អ្នកមិនមានការចុះចូលឡើយ។ ការចុះចូលដែលអ្នកនិយាយជារឿយៗនោះ គឺគ្មានអ្វីផ្សេងក្រៅពីការនិយាយឡើយ។ តើអ្នកបានសម្ដែងចេញនូវជីវិតមួយដែលស្ដាប់បង្គាប់ដែរឬទេ?

តើការរាប់ខ្លួនឯងជាសុចរិត ការពេញចិត្ត ការគាប់ចិត្តខ្លួនឯង និងការក្រអឺតក្រទមរបស់មនុស្សបង្កើតជាឧបសគ្គធំប៉ុនណា? តើនរណាដែលត្រូវស្ដីបន្ទោសនៅពេលដែលអ្នកមិនអាចចូលទៅក្នុងភាពពិតបាន? អ្នកគប្បីត្រួតពិនិត្យខ្លួនឯងដោយយកចិត្តទុកដាក់ ដើម្បីមើលថាតើអ្នកជាមនុស្សត្រឹមត្រូវដែរឬទេ។ តើគោលដៅ និងបំណងរបស់អ្នក ត្រូវបានបង្កើតឡើងដោយមានរូបខ្ញុំនៅក្នុងចិត្តរបស់អ្នកដែរឬទេ? តើសម្ដីដែលអ្នកបាននិយាយ និងសកម្មភាពដែលអ្នកបានធ្វើ គឺនៅក្នុងវត្តមានរបស់ខ្ញុំមែនទេ? ខ្ញុំត្រួតពិនិត្យលើការគិត និងគំនិតទាំងអស់របស់អ្នក។ តើអ្នកមិនមានអារម្មណ៍ខុសទេឬអី? អ្នកលាក់បាំងទឹកមុខដើម្បីឱ្យអ្នកដទៃឃើញថាអ្នកមិនអី ហើយអ្នកធ្វើដូចជាអ្នកមានការរាប់ខ្លួនឯងជាសុចរិត។ អ្នកធ្វើបែបនេះដើម្បីការពារខ្លួនឯង។ អ្នកធ្វើបែបនេះដើម្បីលាក់បាំងអំពើអាក្រក់របស់អ្នក ហើយអ្នកគិតសូម្បីតែផ្លូវដើម្បីរុញច្រានអំពើអាក្រក់នោះទម្លាក់លើអ្នកដទៃ។ ពិតជាអំពើក្បត់ដែលមាននៅក្នុងដួងចិត្តរបស់អ្នកមែន! ចូរគិតពីអ្វីគ្រប់យ៉ាងដែលអ្នកបាននិយាយ។ តើវាមិនមែនដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកទេឬអី ដែលអ្នកបានលាក់បាំងសាតាំង ហើយបន្ទាប់មក បង្ខំចាប់ជំរិតយកការហូបនិងការផឹកពីបងប្អូនប្រុសស្រីរបស់អ្នក ដោយភ័យខ្លាចថាព្រលឹងរបស់អ្នកនឹងត្រូវរងគ្រោះ? តើអ្នកត្រូវនិយាយអ្វីខ្លះដើម្បីខ្លួនឯង? តើអ្នកគិតថា ពេលក្រោយអ្នកនឹងអាចបង្គ្រប់ការហូប និងការផឹកដែលសាតាំងបានដកយកពីអ្នកនៅពេលនេះឬ? ដូច្នេះ ពេលនេះ អ្នកឃើញវាច្បាស់ហើយ។ តើនេះជាអ្វីដែលអ្នកអាចតបស្នងវិញបានដែរឬទេ? តើអ្នកអាចតបស្នងចំពោះពេលវេលាដែលបាត់បង់បានដែរឬទេ? អ្នកត្រូវតែពិនិត្យពិច័យខ្លួនអ្នកដោយយកចិត្តទុកដាក់ ដើម្បីមើលថាហេតុអ្វីបានជាគ្មានការហូប និងការផឹកបន្ទូលព្រះក្នុងការជួបរជុំកន្លងមក ហើយនរណាជាអ្នកបង្កបញ្ហានេះឡើង។ អ្នកត្រូវប្រកបគ្នាម្ដងមួយៗរហូតដល់ច្បាស់។ ប្រសិនបើបុគ្គលម្នាក់មិនត្រូវរឹតបន្ដឹងឱ្យខ្លាំងទេ នោះបងប្អូនប្រុសស្រីនឹងមិនដឹង ហើយបន្ទាប់មក រឿងនេះនឹងកើតមានម្តងទៀត។ ភ្នែកខាងវិញ្ញាណរបស់អ្នកត្រូវបានបិទ។ ភាគច្រើននៃអ្នករាល់គ្នាគឺជាមនុស្សខ្វាក់! បន្ថែមលើនេះ អស់អ្នកណាដែលអាចមើលឃើញ មានការធ្វេសប្រហែសអំពីរឿងនេះណាស់។ ពួកគេពុំក្រោកឈរ និងនិយាយវាឡើងមកទេ ហើយពួកគេក៏ជាមនុស្សខ្វាក់ដែរ។ អស់អ្នកណាដែលមើលឃើញ ប៉ុន្តែមិនព្រមនិយាយចេញមក គឺជាមនុស្សគ។ នៅទីនេះ មានមនុស្សជាច្រើនដែលជាជនពិការ។

មនុស្សខ្លះពុំយល់អ្វីថាជាសេចក្ដីពិត អ្វីជាជីវិត និងអ្វីជាផ្លូវឡើយ ហើយពួកគេក៏មិនយល់ពីវិញ្ញាណដែរ។ ពួកគេចាត់ទុកព្រះបន្ទូលរបស់ខ្ញុំគ្រាន់តែជារូបមន្តប៉ុណ្ណោះ។ ចំណុចនេះ គឺរឹងទទឹងខ្លាំងណាស់។ ពួកគេពុំដឹងថាការដឹងគុណ និងការសរសើរតម្កើងពិតប្រាកដគឺជាអ្វីនោះទេ។ មនុស្សខ្លះមិនអាចយល់ពីអ្វីដែលសំខាន់ និងចាំបាច់នោះទេ។ ផ្ទុយទៅវិញ ពួកគេគ្រាន់តែយល់ពីអ្វីដែលបន្ទាប់បន្សំតែប៉ុណ្ណោះ។ តើការរំខានដល់ការគ្រប់គ្រងរបស់ព្រះជាម្ចាស់មានន័យយ៉ាងដូចម្ដេច? តើការវាយបំផ្លាញនូវសំណង់ព្រះវិហារមានន័យយ៉ាងដូចម្ដេច? តើការរំខានដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធមានន័យយ៉ាងដូចម្ដេច? តើអ្វីទៅជាបាវបម្រើរបស់សាតាំង? សេចក្ដីពិតទាំងអស់នេះត្រូវតែយល់ឱ្យបានច្បាស់ និងមិនគ្រាន់តែយល់អត្ថន័យរបស់វាដោយស្រពេចស្រពិលឡើយ។ តើមូលហេតុអ្វីដែលបណ្ដាលឱ្យគ្មានការហូប និងការផឹកនៅទីនោះក្នុងពេលនេះ? មនុស្សខ្លះមានអារម្មណ៍ថា ពួកគេគប្បីសរសើរតម្កើងព្រះជាម្ចាស់ឱ្យបានឮៗនៅថ្ងៃនេះ ប៉ុន្តែតើពួកគេគប្បីសរសើរតម្កើងទ្រង់ដោយរបៀបណា? តើពួកគេគប្បីសរសើរតម្កើងដោយច្រៀងទំនុកតម្កើង និងការរាំមែនទេ? តើវិធីដទៃផ្សេងទៀតមិនរាប់បញ្ចូលជាការសរសើរតម្កើងទេឬ? មនុស្សខ្លះមកចូលរួមការជួបជុំគ្នាដោយសញ្ញាណដែលថាការសរសើរតម្កើងដោយអរសប្បាយ គឺជាវិធីសរសើរតម្កើងព្រះជាម្ចាស់។ មនុស្សមានសញ្ញាណទាំងអស់នេះ ហើយពួកគេពុំបានផ្ដោតការយកចិត្តទុកដាក់លើកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ លទ្ធផលចុងក្រោយនៃកិច្ចការនេះគឺថា ការរំខាននៅតែបន្តកើតមានដដែល។ គ្មានការហូប និងការផឹកនៅក្នុងការជួបជុំគ្នានេះទេ។ អ្នករាល់គ្នានិយាយថា អ្នកគិតគូរអំពីបន្ទុករបស់ព្រះជាម្ចាស់ ហើយនឹងការពារនូវទីបន្ទាល់របស់ពួកជំនុំ ប៉ុន្តែក្នុងចំណោមអ្នក តើនរណាដែលគិតគូរអំពីបន្ទុករបស់ព្រះជាម្ចាស់ដោយពិតប្រាកដ? ចូរសួរខ្លួនឯងទៅមើលថា៖ តើអ្នកជាមនុស្សម្នាក់ដែលបានបង្ហាញការគិតគូរអំពីបន្ទុករបស់ទ្រង់មែនដែរឬទេ? តើអ្នកអាចប្រតិបត្តិសេចក្ដីពិតដើម្បីទ្រង់បានដែរឬទេ? តើអ្នកអាចក្រោកឈរឡើង និងនិយាយដើម្បីខ្ញុំបានដែរឬទេ? តើអ្នកអាចប្រតិបត្តិសេចក្ដីពិតបានដោយខ្ជាប់ខ្ជួនដែរឬទេ? តើអ្នករឹងមាំគ្រប់គ្រាន់ដើម្បីតតាំងនឹងគ្រប់ទង្វើរបស់សាតាំងបានដែរឬទេ? តើអ្នកអាចនឹងដាក់អារម្មណ៍របស់អ្នកមួយឡែក និងបង្ហាញពីសាតាំងដើម្បីជាប្រយោជន៍ដល់សេចក្ដីពិតរបស់ខ្ញុំបានដែរឬទេ? តើអ្នកអាចឱ្យបំណងព្រះហឫទ័យរបស់ខ្ញុំ ចាក់បំពេញទៅក្នុងខ្លួនអ្នកបានដែរឬទេ? តើអ្នកបានលះបង់ដួងចិត្តរបស់អ្នកនៅក្នុងពេលវេលាដ៏សំខាន់ជាងគេបំផុតនេះហើយឬនៅ? តើអ្នកជាមនុស្សម្នាក់ដែលធ្វើតាមព្រះហឫទ័យរបស់ខ្ញុំមែនទេ? ចូរសួរខ្លួនឯងនូវសំណួរទាំងអស់នេះ ហើយគិតអំពីសំណួរទាំងនេះឱ្យបានញឹកញាប់។ អំណោយរបស់សាតាំង គឺនៅខាងក្នុងខ្លួនរបស់អ្នក ហើយអ្នកត្រូវរងការបន្ទោសដោយសារបញ្ហានេះ ដ្បិតអ្នកមិនយល់ពីមនុស្ស ហើយអ្នកមិនស្គាល់ពីថ្នាំពុលរបស់សាតាំងឡើយ។ អ្នកកំពុងដឹកនាំខ្លួនឯងទៅរកសេចក្ដីស្លាប់ហើយ។ សាតាំងបានបោកបញ្ឆោតអ្នកយ៉ាងខ្លាំង រហូតដល់ចំណុចដែលធ្វើឱ្យអ្នកវិលក្បុងទាំងស្រុង។ អ្នកស្រវឹងស្រាគ្រប់មុខ ហើយអ្នកយោលទៅយោលមក មិនអាចប្រកាន់ទស្សនៈឱ្យបានរឹងមាំ និងគ្មានផ្លូវប្រតិបត្តិរបស់ខ្លួនឯងឡើយ។ អ្នកពុំហូប និងផឹកឱ្យបានត្រឹមត្រូវ អ្នកចូលរួមក្នុងចម្បាំងនិងជម្លោះដ៏ព្រៃផ្សៃ អ្នកមិនអាចបែងចែកខុស ឬត្រូវបានឡើយ ហើយអ្នកដើរតាមនរណាដែលដឹកនាំអ្នក។ តើអ្នកមានសេចក្ដីពិតដែរឬទេ? មនុស្សខ្លះការពារខ្លួនពួកគេ ហើយចូលរួមសូម្បីតែក្នុងការបោកបញ្ឆោត។ ពួកគេប្រកបគ្នាជាមួយអ្នកដទៃ ប៉ុន្តែគ្រាន់តែដឹកនាំពួកគេទៅដល់ផ្លូវទាល់តែប៉ុណ្ណោះ។ តើវាមកអំពីខ្ញុំមែនទេ ដែលមនុស្សទាំងអស់នេះសម្រចបំណង គោលដៅ ការជំរុញចិត្ត និងប្រភពរបស់ពួកគេ? តើអ្នកគិតថា អ្នកអាចតបស្នងបងប្អូនប្រុសស្រីរបស់អ្នកបាន ដោយព្រោះការហូប និងការផឹករបស់ពួកគេត្រូវបានដកចេញទៅឆ្ងាយមែនទេ? ចូរស្វែងរកមនុស្សមួយចំនួនដើម្បីប្រកបគ្នា រួចសួរពួកគេ។ ចូរឱ្យពួកគេនិយាយដើម្បីខ្លួនពួកគេ។ តើពួកគេទទួលបានអ្វីខ្លះដែរឬទេ? ឬតើពោះរបស់ពួកគេត្រូវពេញដោយទឹកកខ្វក់ និងសំរាម ដែលធ្វើឱ្យពួកគេគ្មានផ្លូវមួយដើម្បីដើរតាមមែនទេ? តើនោះនឹងមិនមែនបំផ្លាញពួកជំនុំទេឬអី? តើសេចក្ដីស្រឡាញ់ក្នុងចំណោមបងប្អូនប្រុសស្រីនៅកន្លែងណា? អ្នកធ្វើការស្រាវជ្រាវដោយស្ងាត់ៗថាតើនរណាជាអ្នកត្រូវ ហើយនរណាជាអ្នកខុស ប៉ុន្តែហេតុអ្វីអ្នកមិនទទួលយកបន្ទុកសម្រាប់ពួកជំនុំ? ជាទូទៅ អ្នកពូកែខាងស្រែកនូវឃ្លាដែលពីរោះស្ដាប់ ប៉ុន្តែនៅពេលដែលរឿងទាំងនោះកើតឡើងពិតមែន អ្នកមិនច្បាស់អំពីរឿងនោះសោះឡើយ។ មនុស្សខ្លះយល់ ប៉ុន្តែគ្រាន់តែខ្សឹបដោយស្ងាត់ៗប៉ុណ្ណោះ ចំណែកឯអ្នកដទៃទៀតនិយាយឮៗនូវអ្វីដែលពួកគេយល់ ប៉ុន្ដែគ្មាននរណាផ្សេងទៀតនិយាយសូម្បីតែមួយម៉ាត់។ ពួកគេមិនដឹងអំពីអ្វីដែលមកអំពីព្រះជាម្ចាស់ និងអ្វីដែលជាកិច្ចការរបស់សាតាំងឡើយ។ តើអារម្មណ៍ខាងក្នុងរបស់អ្នករាល់គ្នាអំពីជីវិតនៅត្រង់ណា? អ្នកមិនអាចយល់ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបានឡើយ អ្នកក៏មិនស្គាល់វាដែរ ហើយអ្នកមានការលំបាកក្នុងការទទួលយកអ្វីដែលថ្មីៗ។ អ្នកគ្រាន់តែទទួលនូវអ្វីៗខាងសាសនា និងអ្វីៗនៅខាងលោកិយ ដែលស្របទៅតាមសញ្ញាណរបស់មនុស្សប៉ុណ្ណោះ។ ដោយហេតុនេះ អ្នកតយុទ្ធដោយគ្មានត្រាប្រណី។ តើមានមនុស្សប៉ុន្មាននាក់ ដែលអាចយល់ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបាន? តើមានមនុស្សប៉ុន្មាននាក់ដែលបានរែកពន់បន្ទុកសម្រាប់ពួកជំនុំ? តើពួកគេយល់អំពីបញ្ហានេះដែរឬទេ? ការច្រៀងចម្រៀងទំនុកតម្កើង គឺជាវិធីមួយក្នុងការសរសើរតម្កើងព្រះជាម្ចាស់ ប៉ុន្តែអ្នកមិនបានយល់ច្បាស់អំពីសេចក្ដីពិតនៃការសរសើរតម្កើងព្រះជាម្ចាស់ឡើយ។ បន្ថែមលើនេះ អ្នកមានភាពរឹងត្អឹងនៅក្នុងផ្លូវដែលអ្នកស្វែងរកការសរសើរតម្កើងព្រះជាម្ចាស់។ តើនោះមិនមែនជាសញ្ញាណដែលអ្នកមានទេឬអី? អ្នកតែងតែតោងជាប់នឹងសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកដោយគ្មានបន្ទន់ចិត្តឡើយ ហើយអ្នកមិនអាចផ្ដោតសំខាន់លើអ្វីដែលព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើនៅក្នុងថ្ងៃនេះ មិនអាចដឹងអំពីអ្វីដែលបងប្អូនប្រុសស្រីរបស់អ្នកកំពុងមានអារម្មណ៍ និងមិនអាចស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដោយស្ងប់ស្ងាត់បានឡើយ។ អ្នកធ្វើរឿងជាច្រើនទាំងងងឹតងងុល។ អ្នកអាចច្រៀងចម្រៀងបានយ៉ាងល្អ ប៉ុន្តែលទ្ធផលនោះ គឺគ្មានបានការអ្វីសោះ។ តើនោះគឺជាការហូប និងការផឹកដែលពិតប្រាកដមែនទេ? តើអ្នកមើលឃើញថានរណាជាអ្នកបង្កការរំខានពិតប្រាកដដែរឬទេ? អ្នកពិតជាមិនរស់នៅក្នុងវិញ្ញាណនេះឡើយ ផ្ទុយទៅវិញ អ្នកប្រកាន់ខ្ជាប់នូវសញ្ញាណជាច្រើន។ តើវិធីនៃការរែកពន់បន្ទុកសម្រាប់ពួកជំនុំបែបនេះយ៉ាងណាដែរ? អ្នករាល់គ្នាត្រូវមើលឃើញថា កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធកំពុងរីកចម្រើនទៅមុខ គឺកាន់តែឆាប់រហ័សជាងមុនក្នុងពេលបច្ចុប្បន្ននេះ។ ហេតុនេះ តើអ្នកមិនខ្វាក់ទេឬ ប្រសិនបើអ្នកកំពុងតោងយ៉ាងស្អិតទៅនឹងសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក ហើយធ្វើការតតាំងនឹងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ? តើវាមិនដូចជាសត្វរុយដែលកំពុងហើរបុកជញ្ជាំង និងយំសូរងូងៗនៅជុំវិញនោះទេឬ? ប្រសិនបើអ្នកនៅទទូចបែបនេះ អ្នកនឹងត្រូវបណ្ដេញចេញជាមិនខាន។

អស់អ្នកដែលត្រូវធ្វើឱ្យបានពេញខ្នាតនៅមុនពេលគ្រោះមហន្តរាយ ត្រូវចុះចូលចំពោះព្រះជាម្ចាស់។ ពួកគេរស់នៅដោយពឹងផ្អែកលើព្រះគ្រីស្ទ ពួកគេធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ ហើយពួកគេអួតសរសើរពីទ្រង់។ ពួកគេគឺជាពួកកូនប្រុសដែលមានជ័យ និងជាទាហានដ៏ល្អរបស់ព្រះគ្រីស្ទ។ ឥឡូវនេះ វាពិតជាសំខាន់ណាស់ដែលអ្នកបានធ្វើឱ្យខ្លួនឯងស្ងប់ ចូលមកជិតព្រះជាម្ចាស់ និងប្រកបគ្នាជាមួយទ្រង់។ ប្រសិនបើអ្នកមិនអាចមកស្និទ្ធស្នាលនឹងព្រះជាម្ចាស់បានទេ នោះអ្នកត្រូវប្រឈមនឹងគ្រោះថ្នាក់ដែលត្រូវសាតាំងចាប់យក។ ប្រសិនបើអ្នកអាចមកជិតខ្ញុំបាន និងប្រកបគ្នាជាមួយខ្ញុំ នោះគ្រប់សេចក្ដីពិតទាំងអស់នឹងត្រូវបើកសម្ដែងដល់អ្នក ហើយអ្នកនឹងមានបទដ្ឋានដែលត្រូវរស់នៅ និងត្រូវប្រព្រឹត្តតាម។ ដោយសារអ្នកគឺជាមនុស្សម្នាក់ដែលជិតស្និទ្ធនឹងព្រះជាម្ចាស់ ព្រះបន្ទូលរបស់ខ្ញុំនឹងមិនត្រូវចាកចេញពីខាងអ្នកឡើយ ហើយអ្នកនឹងមិនឃ្លាតឆ្ងាយពីព្រះបន្ទូលរបស់ខ្ញុំនៅពេញមួយជីវិររបស់អ្នក។ សាតាំងនឹងគ្មានផ្លូវដើម្បីទាញប្រយោជន៍ពីអ្នកឡើយ ហើយផ្ទុយទៅវិញ វានឹងត្រូវធ្វើឱ្យអាម៉ាស់ ហើយរត់គេចទៅដោយបរាជ័យ។ ប្រសិនបើអ្នកសម្លឹងមើលទៅខាងក្រៅដើម្បីរកមើលអ្វីដែលបាត់បង់នៅខាងក្នុងខ្លួនឯង នៅពេលមួយ អ្នកអាចស្វែងរកអ្វីដែលបាត់បង់នោះឃើញ ប៉ុន្តែភាគច្រើននៃអ្វីដែលអ្នកស្វែងរកនោះនឹងក្លាយជាបទដ្ឋាន និងអ្វីៗដែលអ្នកមិនត្រូវការ។ អ្នកត្រូវលះបង់ខ្លួនឯង ហូប និងផឹកព្រះបន្ទូលរបស់ខ្ញុំឱ្យបានច្រើន និងដឹងអំពីរបៀបគិតគូរអំពីព្រះបន្ទូលទាំងនេះ។ ប្រសិនបើអ្នកមិនយល់អំពីអ្វីមួយ ចូរមកជិតខ្ញុំ និងប្រកបគ្នាជាមួយខ្ញុំឱ្យបានញឹកញាប់។ តាមរបៀបនេះ អ្វីដែលអ្នកយល់នឹងក្លាយជាជាក់ស្ដែង ហើយពិតប្រាកដ។ អ្នកត្រូវចាប់ផ្ដើមដោយស្និទ្ធស្នាលជាមួយនឹងខ្ញុំ។ នេះគឺពិតជាចំណុចសំខាន់ខ្លាំងណាស់! បើមិនដូច្នោះទេ អ្នកនឹងមិនដឹងពីរបៀបត្រូវហូប និងផឹកឡើយ។ អ្នកមិនអាចហូប និងផឹកដោយខ្លួនឯងបានឡើយ។ ពិតណាស់ កម្ពស់របស់អ្នកនៅតូចទាបខ្លាំងណាស់។

ខាង​ដើម៖ ជំពូកទី ១២

បន្ទាប់៖ ជំពូកទី ១៤

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ