ជំពូកទី ២១
ពេលនេះ កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធបាននាំអ្នករាល់គ្នាចូលទៅកាន់ផ្ទៃមេឃថ្មី និងផែនដីថ្មី។ អ្វីៗគ្រប់យ៉ាងត្រូវបានកែប្រែជាថ្មី អ្វីៗគ្រប់យ៉ាងស្ថិតក្នុងព្រះហស្ដរបស់ខ្ញុំ ហើយអ្វីៗគ្រប់យ៉ាងកំពុងចាប់ផ្តើមជាថ្មី! ជាមួយនឹងសញ្ញាណរបស់ពួកគេ មនុស្សមិនអាចយល់នូវកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធបានឡើយ ហើយវាគ្មានន័យចំពោះពួកគេទេ ប៉ុន្តែខ្ញុំគឺជាព្រះដែលកំពុងធ្វើកិច្ចការ ហើយព្រះប្រាជ្ញាញាណរបស់ខ្ញុំគឺស្ថិតនៅខាងក្នុងកិច្ចការនោះ។ ដូច្នេះហើយ អ្នកគួរខ្វល់ខ្វាយពីខ្លួនឯង ចំពោះតែការដាក់នូវសញ្ញាណ និងយោបល់ទាំងអស់របស់អ្នករាល់គ្នា ព្រមទាំងការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយការចុះចូលប៉ុណ្ណោះ ហើយមិនមានពិភាល់អ្វីទាំងអស់។ ចាប់តាំងពីខ្ញុំធ្វើកិច្ចការតាមរបៀបនេះ ខ្ញុំនឹងរ៉ាប់រងលើការទទួលខុសត្រូវដ៏ពិសិដ្ឋ។ តាមពិត មនុស្សមិនចាំបាច់មានវិធីពិសេសណាមួយនោះទេ។ មានតែព្រះជាម្ចាស់ទេដែលកំពុងសម្ដែងឫទ្ធិបារមី និងសព្វានុភាពរបស់ទ្រង់។ មនុស្សមិនគួរអួតទេ លុះត្រាតែពួកគេអួតអំពីព្រះជាម្ចាស់។ បើមិនដូច្នេះទេ អ្នកនឹងទទួលរងនូវការបាត់បង់។ ព្រះជាម្ចាស់លើកស្ទួយអ្នកដែលលំបាកលំបិនដែលបានចេញពីលំអងធូលី ហើយអ្នកដែលបន្ទាបខ្លួននឹងត្រូវបានលើកឱ្យខ្ពស់ឡើង។ ខ្ញុំនឹងប្រើព្រះប្រាជ្ញាញាណរបស់ខ្ញុំក្នុងគ្រប់ទម្រង់ទាំងអស់ ដើម្បីគ្រប់គ្រងក្រុមជំនុំសាកល ដើម្បីគ្រប់គ្រងជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់ ដើម្បីឱ្យពួកគេទាំងអស់នៅក្នុងខ្ញុំ ហើយដើម្បីឱ្យអ្នករាល់គ្នាដែលនៅក្នុងក្រុមជំនុំអាចចុះចូលនឹងខ្ញុំបាន។ អស់អ្នកដែលមិនស្ដាប់បង្គាប់តាមពីមុន ត្រូវតែស្តាប់បង្គាប់ដល់ខ្ញុំឥឡូវនេះ ត្រូវតែចុះចូលចំពោះគ្នាទៅវិញទៅមក និងទ្រាំទ្រគ្នាទៅវិញទៅមក។ ជីវិតរបស់អ្នកត្រូវតែមានទំនាក់ទំនងគ្នា ហើយអ្នកត្រូវតែស្រឡាញ់គ្នាទៅវិញទៅមក អ្នករាល់គ្នាត្រូវផ្តោតលើចំណុចខ្លាំងរបស់គ្នាទៅវិញទៅមក ដើម្បីបំពេញនូវភាពខ្សោយរបស់អ្នកផ្ទាល់ ហើយត្រូវបម្រើក្នុងភាពសម្របសម្រួល។ តាមរបៀបនេះ ក្រុមជំនុំនឹងត្រូវសាងសង់ឡើង ហើយសាតាំងនឹងមិនមានឱកាសកេងប្រវ័ញ្ចឡើយ។ ពេលនោះ ផែនការគ្រប់គ្រងរបស់ខ្ញុំនឹងមិនទទួលបរាជ័យឡើយ។ ខ្ញុំសូមរំឮកអ្នករាល់គ្នានូវរឿងមួយទៀតទៅចុះ។ ចូរកុំឱ្យមានការយល់ច្រឡំកើតឡើងនៅក្នុងខ្លួនអ្នកឱ្យសោះ ពីព្រោះមនុស្សបែបនេះ គឺមានភាពជាក់លាក់ ឬបានប្រព្រឹត្ដតាមរបៀបណាមួយ ដែលជាលទ្ធផលអ្នកក្លាយទៅជាអន់ថយនៅក្នុងលក្ខណៈខាងវិញ្ញាណរបស់អ្នក។ ដូចដែលខ្ញុំបានឃើញ វាមិនសមទេ ហើយវាគឺជារឿងដែលគ្មានតម្លៃ។ តើព្រះមួយអង្គដែលអ្នកជឿ មិនមែនជាព្រះជាម្ចាស់ទេឬអី? ពោលគឺមិនមែនជាបុគ្គលខ្លះៗទេ។ មុខងារមិនដូចគ្នាទេ។ គឺមានរូបកាយមួយ។ ម្នាក់ៗបំពេញភារកិច្ចរៀងៗខ្លួន នៅកន្លែងរបស់ខ្លួន និងធ្វើឱ្យអស់ពីសមត្ថភាពរបស់ខ្លួន ហើយស្វែងរកភាពចាស់ទុំនៅក្នុងជីវិត ពោលគឺសម្រាប់ផ្កាភ្លើងនីមួយៗ មាននូវពន្លឺចាំងមួយ។ ការធ្វើដូច្នេះ នឹងធ្វើឱ្យខ្ញុំសព្វព្រះហឫទ័យ។
អ្នករាល់គ្នាខ្វល់ខ្វាយចំពោះខ្លួនឯង តែចំពោះពេលមានសេចក្ដីសុខសាន្ដនៅចំពោះខ្ញុំប៉ុណ្ណោះ។ ចូររក្សានូវការប្រកបទាក់ទងជិតស្និទ្ធជាមួយខ្ញុំ ចូរស្វែងរកកន្លែងដែលអ្នកមិនយល់ ចូរថ្វាយសេចក្ដីអធិស្ឋាន ហើយរង់ចាំពេលវេលារបស់ខ្ញុំ។ ចូរមើលអ្វីគ្រប់យ៉ាងឱ្យបានច្បាស់ពីវិញ្ញាណ។ ចូរកុំប្រព្រឹត្ដដោយធ្វេសប្រហែស ដើម្បីបង្ការខ្លួនឯងពីការដើរវង្វេង។ មានតែវិធីនេះទេ ដែលការហូប និងការផឹកព្រះបន្ទូលរបស់ខ្ញុំបង្កើតផលបាន។ ចូរហូប និងផឹកព្រះបន្ទូលរបស់ខ្ញុំឱ្យបានញឹកញាប់ ចូរពិចារណានូវអ្វីដែលខ្ញុំបានមានបន្ទូល ចូរយកចិត្តទុកដាក់ចំពោះការអនុវត្តព្រះបន្ទូលរបស់ខ្ញុំ ហើយរស់នៅតាមសេចក្ដីពិតនៃព្រះបន្ទូលរបស់ខ្ញុំ ដែលនេះគឺជាបញ្ហាចម្បង។ ដំណើរការនៃការសាងសង់ក្រុមជំនុំ ក៏ជាដំណើរការនៃការរីកចម្រើននៃជីវិតដែរ។ ប្រសិនបើជីវិតរបស់អ្នកឈប់លូតលាស់ អ្នកមិនអាចសង់ឡើងបានទេ។ ដោយពឹងផ្អែកលើធម្មជាតិ លើសាច់ឈាម លើភាពខ្លាំងក្លា លើការចូលរួមចំណែក និងលើគុណសម្បត្តិ។ ទោះយ៉ាងណាក៏ដោយ អ្នកអាចល្អបាន ប្រសិនបើអ្នកពឹងផ្អែកលើរបស់ទាំងនេះ នោះអ្នកនឹងមិនត្រូវបានសាងសង់ទេ។ អ្នកត្រូវតែរស់នៅតាមព្រះបន្ទូលនៃជីវិត រស់នៅក្នុងការបំភ្លឺ និងការស្ដែងឱ្យឃើញជាក់ច្បាស់ពីព្រះវិញ្ញាណបរិសុទ្ធ ដឹងពីស្ថានភាពជាក់ស្តែងរបស់អ្នក និងក្លាយជាមនុស្សដែលមានការផ្លាស់ប្តូរ។ អ្នកត្រូវតែមានការយល់ច្បាស់ដូចគ្នាអំពីវិញ្ញាណ មានការបំភ្លឺថ្មី និងអាចដើរទាន់ពន្លឺថ្មីបាន។ អ្នកត្រូវតែអាចខិតមកជិតខ្ញុំឥតឈប់ឈេរ ហើយអាចប្រាស្រ័យទាក់ទងជាមួយខ្ញុំ អាចពឹងលើលើព្រះបន្ទូលរបស់ខ្ញុំចំពោះសកម្មភាពរបស់អ្នកក្នុងជីវិតប្រចាំថ្ងៃ អាចគ្រប់គ្រងគ្រប់ប្រភេទមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវគ្រប់យ៉ាងដោយត្រឹមត្រូវ ដោយពឹងលើព្រះបន្ទូលរបស់ខ្ញុំ និងមានព្រះបន្ទូលរបស់ខ្ញុំជាស្តង់ដាររបស់អ្នក និងរស់នៅតាមនិស្ស័យរបស់ខ្ញុំក្នុងគ្រប់សកម្មភាពទាំងអស់នៃជីវិតរបស់អ្នក។
ប្រសិនបើអ្នកចង់ស្វែងយល់ និងយកចិត្តទុកដាក់ចំពោះព្រះហឫទ័យរបស់ខ្ញុំ អ្នកត្រូវតែយកចិត្តទុកដាក់លើព្រះបន្ទូលរបស់ខ្ញុំ។ ចូរកុំធ្វើអ្វីៗដោយប្រញាប់ប្រញាល់។ អ្វីទាំងអស់ដែលខ្ញុំមិនយល់ព្រម នឹងជួបនូវការអាក្រក់នៅទីបញ្ចប់។ ព្រះពរកើតឡើងតែនៅពេលដែលខ្ញុំយល់ស្របឱ្យកើតមានប៉ុណ្ណោះ។ ប្រសិនបើខ្ញុំមានបន្ទូល វានឹងកើតមាន។ ប្រសិនបើខ្ញុំបញ្ជា នោះវានឹងឈរយ៉ាងរឹងមាំ។ ដើម្បីជៀសវាងពីការធ្វើឱ្យខ្ញុំក្រោធ អ្នកមិនត្រូវធ្វើអ្វីដែលខ្ញុំមិនអនុញ្ញាតឱ្យធ្វើនោះឡើយ។ ប្រសិនបើអ្នកធ្វើបែបនេះបាន វានឹងគ្មានពេលសម្រាប់អ្នកក្នុងការមានអារម្មណ៍សោកស្តាយនោះទេ!