អត្ថន័យនៃការដេញតាមសេចក្តីពិត (១)

ការប្រកបគ្នានៅថ្ងៃនេះ គឺនិយាយអំពីប្រធានបទដែលមនុស្សគ្រប់គ្នាធ្លាប់បានដឹងនិងបានឮរួចហើយ។ ប្រធានបទនេះជាប់ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងជំនឿរបស់មនុស្សលើព្រះជាម្ចាស់ និងការដេញតាមរបស់ពួកគេ ហើយជាប្រធានបទដែលមនុស្សគ្រប់គ្នាជួបប្រទះ និងបានឮជារៀងរាល់ថ្ងៃ។ មែនហើយ ដូច្នេះ តើប្រធានបទនោះជាប្រធានបទអ្វីទៅ? ប្រធានបទនោះគឺ អត្ថន័យនៃការដេញតាមសេចក្ដីពិត។ តើអ្នកគិតយ៉ាងណាដែរចំពោះប្រធានបទនេះ? តើប្រធានបទនេះថ្មីគ្រប់គ្រាន់សម្រាប់អ្នកដែរឬទេ? តើប្រធានបទនេះគួរឱ្យចាប់អារម្មណ៍ដែរឬទេ? មិនថាប្រធានបទនេះគួរឱ្យចាប់អារម្មណ៍យ៉ាងណានោះទេ ខ្ញុំដឹងថា ប្រធានបទនេះពាក់ព័ន្ធនឹងរាល់គ្នាគ្រប់ៗគ្នា។ ប្រធានបទនេះពាក់ព័ន្ធនឹងសេចក្ដីសង្គ្រោះរបស់មនុស្ស និងច្រកចូលរបស់ពួកគេទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេ និងលទ្ធផលនិងទិសដៅទៅអនាគតរបស់ពួកគេ។ ពេលនេះ អ្នករាល់គ្នាភាគច្រើនមានឆន្ទៈក្នុងការដេញតាមសេចក្ដីពិត និងបានចាប់ផ្ដើមភ្ញាក់ស្មារតីហើយ ប៉ុន្តែ អ្នកមិនទាន់យល់ច្បាស់ពីអត្ថន័យនៃការដេញតាមសេចក្ដីពិត ឬថាតើគួរដេញតាមសេចក្ដីពិតតាមរបៀបណានោះទេ។ ហេតុនេះហើយបានជាថ្ងៃនេះ យើងមានការចាំបាច់ក្នុងការប្រកបគ្នាពីប្រធានបទនេះ។ ការដេញតាមសេចក្ដីពិត គឺជាប្រធានបទមួយដែលមនុស្សជួបប្រទះជាញឹកញាប់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ប្រធានបទនេះ គឺជាបញ្ហាជាក់ស្ដែងដែលមនុស្សជួបប្រទះ នៅពេលមានរឿងអ្វីកើតមានចំពោះពួកគេក្នុងអំឡុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ក្នុងពេលពួកគេកំពុងបំពេញភារកិច្ច ។ល។ និង ។ល។ នៅពេលមានរឿងកើតឡើងចំពោះមនុស្សភាគច្រើន ពួកគេបានត្រឹមខំប្រឹងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរយៈការជំរុញចិត្តដោយខ្លួនឯងប៉ុណ្ណោះ ហើយពួកគេខំទប់មិនឱ្យគំនិតពួកគេប្រែជាអវិជ្ជមាន ដោយសង្ឃឹមថា ធ្វើបែបនេះ នឹងការពារពួកគេកុំឱ្យធ្លាក់ចូលទៅក្នុងភាពអវិជ្ជមាន ឬការយល់ច្រឡំអំពីព្រះជាម្ចាស់ និងដើម្បីឱ្យពួកគេអាចចុះចូលនឹងកិច្ចការរបស់ទ្រង់បាន។ មនុស្សដែលមានគុណសម្បត្តិល្អប្រសើរ អាចស្វែងរកសេចក្ដីពិតក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់បានគ្រប់ទិដ្ឋភាពទាំងអស់ ប្រកបដោយភាពវិជ្ជមាន និងភាពសកម្ម។ ពួកគេស្វែងរកគោលការណ៍ សេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ និងផ្លូវអនុវត្តន៍។ បើមិនដូច្នោះទេ ពួកគេអាចពិនិត្យពិច័យពីខ្លួនឯង សញ្ជឹងគិត និងទទួលបានការយល់ដឹងតាមរយៈរឿងផ្សេងៗដែលកើតមានចំពោះពួកគេ ហេតុនេះហើយទើបពួកគេយល់ពីគោលការណ៍នៃសេចក្ដីពិត និងចូលទៅក្នុងតថភាពនៃសេចក្ដីពិត។ ក៏ប៉ុន្តែ ចំណុចនេះនៅតែជាឧបសគ្គដ៏ធំសម្រាប់មនុស្សភាគច្រើនដដែល ហើយត្រង់ថាតើពួកគេអាចសម្រេចអ្វីទាំងនេះបានឬអត់នោះ គឺមិនច្បាស់នោះទេ។ មនុស្សភាគច្រើននៅមិនទាន់បានចូលទៅក្នុងទិដ្ឋភាពនៃតថភាពនេះទេ។ ដូច្នេះ អ្នករាល់គ្នានឹងមិនងាយមានការយល់ដឹងជាក់ស្ដែង ច្បាស់លាស់ និងពិតប្រាកដអំពីប្រធានបទធម្មតា កើតមានញឹកញាប់ និងជាក់លាក់នេះទេ ទោះបីជាគេផ្ដល់ពេលឱ្យអ្នករាល់គ្នាធ្វើការសញ្ជឹងគិតពីប្រធានបទនេះក៏ដោយ។ ដូច្នេះ សូមត្រឡប់មកប្រធានបទយើងវិញ ដោយប្រកបគ្នាអំពីអត្ថន័យនៃការដេញតាមសេចក្ដីពិត។ អ្នករាល់គ្នាគ្មានជំនាញក្នុងការសញ្ជឹងគិតទេ ប៉ុន្តែខ្ញុំសង្ឃឹមថា អ្នករាល់គ្នាពូកែស្ដាប់ មិនមែនស្ដាប់ត្រឹមតែត្រចៀកទេ ប៉ុន្តែស្ដាប់ដោយប្រើចិត្តរបស់អ្នកផង។ ខ្ញុំសង្ឃឹមថា អ្នកនឹងដាក់ចិត្តគិតនិងឈ្វេងយល់ពីប្រធានបទនេះ និងសង្ឃឹមថា អ្នកនឹងគិតគូរឱ្យបានល្អិតល្អន់អំពីអ្វីដែលសំខាន់ អ្វីដែលអ្នកអាចឈ្វេងយល់បាន និងអ្វីដែលឆ្លើយតបទៅនឹងសភាពរបស់អ្នក និស្ស័យរបស់អ្នក និងទិដ្ឋភាពនីមួយៗនៃស្ថានភាពរបស់អ្នក។ បន្ទាប់ពីនោះមក ខ្ញុំសង្ឃឹមថា អ្នកនឹងតាំងចិត្តក្នុងការដោះស្រាយនិស្ស័យពុករលួយរបស់អ្នក ហើយខំប្រឹងគិតពិចារណាអំពីគោលការណ៍នៃការអនុវត្ត ដើម្បីឱ្យពេលដែលបញ្ហាពាក់ព័ន្ធកើតឡើង អ្នកនឹងមានផ្លូវដើម្បីដើរ ហើយអ្នកនឹងអាចចាត់ទុកបន្ទូលរបស់ព្រះជាម្ចាស់ជាផ្លូវអនុវត្តន៍ ព្រមទាំងអនុវត្ត និងស្ដាប់បង្គាប់តាមបន្ទូលទ្រង់។ បែបនោះនឹងល្អបំផុត។

តើការដេញតាមសេចក្ដីពិតមានន័យដូចម្ដេច? នេះអាចជាសំណួរអំពីគោលគំនិត ប៉ុន្តែវាក៏អាចជាសំណួរជាក់ស្ដែងបំផុតមួយអំពីការជឿលើព្រះជាម្ចាស់ផងដែរ។ មិនថាមនុស្សអាចដេញតាមសេចក្ដីពិតបានឬអត់នោះទេ គឺជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងចំណង់ចំណូលចិត្ត គុណសម្បត្តិ និងការដេញតាមរបស់ពួកគេ។ ការដេញតាមសេចក្ដីពិត ក្ដោបក្រសោបលើធាតុជាក់ស្ដែងជាច្រើន។ យើងគួរប្រកបគ្នាអំពីធាតុទាំងនោះម្ដងមួយៗ ដើម្បីឱ្យអ្នករាល់គ្នាអាចយល់ពីសេចក្ដីពិតបានឆាប់ និងដឹងច្បាស់ពីអត្ថន័យនៃការដេញតាមសេចក្ដីពិត និងបញ្ហាដែលពាក់ព័ន្ធនឹងការដេញតាមនោះ។ បែបនេះ អ្នកនឹងអាចយល់ពីអត្ថន័យនៃការដេញតាមសេចក្ដីពិតបានមិនខាន។ ដំបូង យើងនាំគ្នាពិភាក្សាអំពីសំណួរនេះសិន៖ តើអ្នករាល់គ្នាដេញតាមសេចក្ដីពិតដោយការស្ដាប់តាមសេចក្ដីអធិប្បាយនេះមែនទេ? (មិនមែនដូច្នោះទេ។) ការស្ដាប់សេចក្ដីអធិប្បាយនេះ គឺគ្រាន់តែជាអ្វីដែលចាំបាច់ត្រូវធ្វើមុនគេ និងជាសកម្មភាពនៃការត្រៀមខ្លួនដើម្បីដេញតាមសេចក្ដីពិតប៉ុណ្ណោះ។ នៅក្នុងការដេញតាមសេចក្ដីពិត តើមានធាតុអ្វីខ្លះ? មានប្រធានបទជាច្រើនដែលនិយាយអំពីការដេញតាមសេចក្ដីពិត ហើយជាទូទៅ មានបញ្ហាជាច្រើនដែលកើតមាននៅក្នុងចំណោមមនុស្ស ដែលយើងត្រូវការពិភាក្សាគ្នានៅទីនេះ។ ឧទាហរណ៍ មនុស្សមួយចំនួននិយាយថា៖ «ប្រសិនបើបុគ្គលម្នាក់ហូបនិងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងប្រកបគ្នាពីសេចក្តីពិតជារៀងរាល់ថ្ងៃ ប្រសិនបើពួកគេអាចបំពេញភារកិច្ចរបស់ខ្លួនបានធម្មតា ប្រសិនបើពួកគេធ្វើគ្រប់យ៉ាងតាមដែលដំណាក់របស់ព្រះជាម្ចាស់រៀបចំ ហើយមិនដែលបង្កការរំខាន ឬការបង្អាក់ណាមួយឡើយ ហើយទោះបីជាមានពេលខ្លះ ពួកគេអាចបំពានគោលការណ៍នៃសេចក្តីពិតក៏ដោយ ក៏ពួកគេគ្មានចេតនា ឬបំណងចង់ធ្វើបែបនោះដែរ។ តើចំណុចនេះបង្ហាញថា ពួកគេកំពុងដេញតាមសេចក្ដីពិតមែនដែរឬទេ? នេះជាសំណួរល្អ។ មនុស្សភាគច្រើនមានគំនិតបែបនេះ។ ជាដំបូង អ្នកត្រូវយល់ថាតើបុគ្គលនោះអាចមានការយល់ដឹងពីសេចក្តីពិត និងទទួលបានសេចក្តីពិត ដោយអនុវត្តខ្ជាប់ខ្ជួនតាមរបៀបនេះដែរឬអត់។ សូមចែករំលែកគំនិតរបស់អ្នករាល់គ្នា។ (ទោះបីជាការអនុវត្តតាមរបៀបនេះ ជារឿងត្រឹមត្រូវក៏ដោយ ក៏ប៉ុន្តែវាហាក់ស្របទៅតាមពិធីសាសនាច្រើនជាង។ វាជាការធ្វើតាមក្បួនច្បាប់។ វាមិនអាចនាំទៅរកការយល់ពីសេចក្តីពិត ឬការទទួលបានសេចក្តីពិតឡើយ)។ ដូច្នេះ តើឥរិយាបថទាំងនេះគឺជាឥរិយាថបែបណាឱ្យប្រាកដទៅ? (ជាឥរិយាបថល្អពីសម្បកក្រៅ។) ខ្ញុំចូលចិត្តចម្លើយនេះ។ នោះគ្រាន់តែជាឥរិយាបថល្អដែលកើតមានបន្ទាប់ពីបុគ្គលម្នាក់បានជឿលើព្រះជាម្ចាស់ ផ្អែកលើមូលដ្ឋាននៃសតិសម្បជញ្ញៈនិងហេតុផលរបស់បុគ្គលនោះ នៅពេលដែលពួកគេទទួលឥទ្ធិពលពីការបង្រៀនល្អៗនិងវិជ្ជមានជាច្រើនប៉ុណ្ណោះ។ ប៉ុន្តែ អ្វីទាំងនោះត្រឹមតែជាឥរិយាបថល្អទេ ហើយនៅឃ្លាតឆ្ងាយពីការដេញតាមសេចក្តីពិតណាស់។ ដូច្នេះ តើអ្វីទៅជាឫសគល់នៃឥរិយាបថល្អទាំងនេះ? តើអ្វីទៅដែលនាំឱ្យកើតមានឥរិយាបថទាំងនេះ? ឥរិយាបថទាំងនេះ កើតចេញពីសតិសម្បជញ្ញៈ និងហេតុផលរបស់មនុស្សម្នាក់ ចេញពីអារម្មណ៍ពេញចិត្តដែលពួកគេមានចំពោះការជឿលើព្រះជាម្ចាស់ និងការដែលពួកគេចេះគ្រប់គ្រងខ្លួនឯង។ ដោយសារឥរិយាបថទាំងនេះ គឺជាឥរិយាបថល្អ ដូច្នេះ វាគ្មានអ្វីពាក់ព័ន្ធនឹងសេចក្តីពិតនោះទេ ហើយក៏គ្មានអ្វីដូចគ្នានោះដែរ។ ការដែលមានឥរិយាបថល្អ មិនដូចនឹងការអនុវត្តសេចក្តីពិតនោះទេ ហើយប្រសិនបើបុគ្គលម្នាក់មានឥរិយាបថល្អ នោះពុំមានន័យថា ពួកគេទទួលបានការពេញព្រះទ័យពីព្រះជាម្ចាស់ឡើយ។ ឥរិយាបថល្អ និងការអនុវត្តសេចក្តីពិត គឺជារឿងពីរផ្សេងគ្នា ហើយក៏គ្មានអ្វីពាក់ព័ន្ធនឹងគ្នាដែរ។ ការអនុវត្តសេចក្តីពិត គឺជាសេចក្តីតម្រូវរបស់ព្រះជាម្ចាស់ ហើយស្របតាមបំណងព្រះហឫទ័យរបស់ទ្រង់ទាំងស្រុង។ ឥរិយាបថល្អកើតចេញមកពីឆន្ទៈរបស់មនុស្ស ហើយមានចេតនា និងបំណងរបស់មនុស្សនៅក្នុងនោះ។ វាជាអ្វីមួយដែលមនុស្សយល់ឃើញថាល្អ។ ទោះបីឥរិយាបថល្អមិនមែនជាទង្វើអាក្រក់ក្ដី ក៏ប៉ុន្តែ វាផ្ទុយទៅនឹងគោលការណ៍នៃសេចក្តីពិត ហើយក៏គ្មានពាក់ព័ន្ធអ្វីជាមួយនឹងសេចក្តីពិតដែរ។ មិនថាឥរិយាបថទាំងនេះល្អបែបណា ឬស្របទៅនឹងសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្សយ៉ាងណានោះទេ ក៏ឥរិយាបថទាំងនោះ គ្នានអ្វីពាក់ព័ន្ធនឹងសេចក្ដីពិតដែរ។ ដូច្នេះ គ្មានឥរិយាបថល្អច្រើនកម្រិតណា ដែលអាចទទួលបានការពេញព្រះហឫទ័យពីព្រះជាម្ចាស់ឡើយ។ ដោយសារតែឥរិយាបថល្អត្រូវបានកំណត់និយមន័យបែបនេះ ដូច្នេះ ច្បាស់ណាស់ថា ឥរិយាបថល្អមិនពាក់ព័ន្ធនឹងការអនុវត្តសេចក្តីពិតនោះទេ។ ប្រសិនបើមនុស្សត្រូវរៀបទៅតាមប្រភេទ ទៅតាមឥរិយាបថរបស់ពួកគេ ដូច្នេះ ភាគច្រើន ឥរិយាបថល្អនឹងក្លាយទៅជាទង្វើរបស់អ្នកស៊ីឈ្នួលដ៏ស្មោះស្ម័គ្រ ហើយបានត្រឹមជាឥរិយាបថល្អនេះឯង។ ទង្វើទាំងនេះគ្មានអ្វីពាក់ព័ន្ធនឹងការអនុវត្តសេចក្ដីពិត ឬការចុះចូលនឹងព្រះជាម្ចាស់ដោយពិតប្រាកដទាល់តែសោះ។ វាគ្រាន់តែជាប្រភេទនៃឥរិយាបថមួយប៉ុណ្ណោះ ហើយមិនពាក់ព័ន្ធនឹងការផ្លាស់ប្ដូរនិស្ស័យរបស់មនុស្ស នឹងការដែលពួកគេចុះចូលនិងទទួលយកសេចក្ដីពិត និងការកោតខ្លាចដល់ព្រះជាម្ចាស់និងការគេចចេញពីសេចក្ដីអាក្រក់ ក៏មិនពាក់ព័ន្ធនឹងធាតុជាក់ស្ដែងដទៃផ្សេងទៀតដែលពាក់ព័ន្ធពិតប្រាកដនឹងសេចក្ដីពិតនោះដែរ។ ដូច្នេះ ហេតុអ្វីបានជាទង្វើទាំងនោះហៅថាជា ឥរិយាបថល្អ? ការពន្យល់គឺមាននៅខាងក្រោម ហើយជាធម្មតា វាក៏ជាការពន្យល់អំពីសារជាតិនៃសំណួរនេះផងដែរ។ ឥរិយាបថទាំងនេះកើតចេញពីសញ្ញាណរបស់មនុស្ស ពីចំណង់ចំណូលចិត្តរបស់ពួកគេ ពីការតាំងចិត្តរបស់ពួកគេ និងពីការខំប្រឹងប្រែងតាមការជំរុញពីខ្លួនពួកគេផ្ទាល់។ ឥរិយាបថនេះមិនមែនជាការបង្ហាញពីការប្រែចិត្ត ដែលកើតមានដោយការស្គាល់ខ្លួនឯងពិតប្រាកដ តាមរយៈការទទួលយកសេចក្តីពិត ព្រមទាំងការជំនុំជម្រះ និងការវាយផ្ចាលពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ហើយឥរិយាបថទាំងនេះក៏មិនមែនជាឥរិយាបថ ឬសកម្មភាពនៃការអនុវត្តសេចក្តីពិតដែលកើតមាន នៅពេលមនុស្សព្យាយាមចុះចូលនឹងព្រះជាម្ចាស់នោះដែរ។ តើអ្នកយល់ពីចំណុចនេះដែរឬទេ? គឺចង់បានន័យថា ឥរិយាបថល្អទាំងនេះ ពុំមានពាក់ព័ន្ធក្នុងលក្ខណៈណាមួយទៅនឹងការផ្លាស់ប្ដូរនិស្ស័យរបស់មនុស្សម្នាក់ ឬលទ្ធផលដែលកើតចេញពីការឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាលពីព្រះបន្ទូលព្រះជាម្ចាស់ ឬការប្រែចិត្តពិតប្រាកដដែលកើតចេញពីការដែលបុគ្គលម្នាក់បានស្គាល់ពីនិស្ស័យពុករលួយរបស់ខ្លួននោះឡើយ។ ច្បាស់ណាស់ថា ឥរិយាបថទាំងនោះ មិនពាក់ព័ន្ធនឹងការចុះចូលពិតប្រាកដរបស់មនុស្សចំពោះព្រះជាម្ចាស់ និងសេចក្តីពិតឡើយ ហើយក៏មិនពាក់ព័ន្ធអ្វីនឹងការមានដួងចិត្តដែលគោរពនិងស្រឡាញ់ព្រះជាម្ចាស់នោះដែរ។ ឥរិយាបថល្អពុំមានពាក់ព័ន្ធនឹងចំណុចទាំងនេះទាល់តែសោះ។ វាគ្រាន់តែជាអ្វីដែលកើតចេញពីមនុស្ស និងជាអ្វីដែលមនុស្សយល់ថាល្អប៉ុណ្ណោះ។ ប៉ុន្តែ មានមនុស្សជាច្រើនដែលយល់ថា ឥរិយាបថល្អទាំងនេះគឺជាសញ្ញាដែលមនុស្សម្នាក់កំពុងអនុវត្តសេចក្តីពិត។ នេះជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរមួយ ជាទស្សនៈនិងការយល់ដឹងមិនសមហេតុផល និងខុសឆ្គង។ ឥរិយាបថល្អទាំងនេះ គឺគ្រាន់តែជាការធ្វើពិធីសាសនា និងធ្វើអ្វីឱ្យតែបានៗប៉ុណ្ណោះ។ ឥរិយាបថទាំងនេះ គ្មានពាក់ព័ន្ធនឹងការអនុវត្តសេចក្តីពិតទាល់តែសោះ។ ព្រះជាម្ចាស់ប្រហែលមិនថ្កោលទោសឥរិយាបថទាំងនេះភ្លាមៗមែន ប៉ុន្តែទ្រង់ក៏មិនសព្វព្រះទ័យនឹងឥរិយាបថទាំងនោះដែរ។ ចំណុចនេះ ច្បាស់លាស់ខ្លាំងណាស់។ អ្នករាល់គ្នាគួរតែដឹងថា ទង្វើពីខាងក្រៅទាំងអស់នេះដែលស្របតាមសញ្ញាណរបស់មនុស្ស និងឥរិយាបថល្អទាំងនេះ មិនមែនជាការអនុវត្តសេចក្ដីពិតឡើយ ក៏មិនមែនជាការបង្ហាញពីការដេញតាមសេចក្ដីពិតនោះដែរ។ ក្រោយពីបានស្ដាប់ការប្រកបគ្នានេះរួច អ្នករាល់គ្នាមានចំណេះដឹងបែបគោលគំនិតអំពីអត្ថន័យនៃការដេញតាមសេចក្ដីពិតនេះបានខ្លះប៉ុណ្ណោះ ដែលជាការយល់ដឹងអំពីគោលគំនិតធម្មតាមួយអំពីការដេញតាមសេចក្ដីពិត។ ប្រសិនបើអ្នកចង់ដឹងពិតប្រាកដអំពីអត្ថន័យនៃការដេញតាមសេចក្ដីពិត នៅមានចំណុចជាច្រើនទៀតដែលយើងត្រូវតែធ្វើការប្រកបគ្នា។

ដើម្បីដេញតាមសេចក្ដីពិត មនុស្សម្នាក់ត្រូវយល់ពីសេចក្ដីពិត។ មានតែការយល់ពីសេចក្ដីពិតទេ ទើបមនុស្សអាចអនុវត្តសេចក្ដីពិតបាន។ តើឥរិយាបថល្អរបស់មនុស្ស មានពាក់ព័ន្ធនឹងការអនុវត្តសេចក្ដីពិតដែរឬទេ? តើឥរិយាបថល្អកើតចេញពីការដេញតាមសេចក្ដីពិតដែរឬទេ? តើការបង្ហាញចេញនិងសកម្មភាពណាខ្លះដែលរាប់ជាការអនុវត្តសេចក្ដីពិត? តើមនុស្សដែលដេញតាមសេចក្ដីពិតមានការបង្ហាញចេញអ្វីខ្លះ? អ្នកចាំបាច់ត្រូវយល់ពីសំណួរទាំងនេះ។ ដើម្បីប្រកបគ្នាពីការដេញតាមសេចក្ដីពិត ដំបូង យើងត្រូវនិយាយអំពីការលំបាក និងទស្សនៈខុសឆ្គងនានាដែលមនុស្សមានពាក់ព័ន្ធនឹងសេចក្ដីពិតសិន។ ចាំបាច់ត្រូវដោះស្រាយបញ្ហាទាំងនេះជាមុនសិន។ មានមនុស្សមួយចំនួនដែលមានការយល់ដឹងច្បាស់លាស់ ជាអ្នកដែលមានទស្សនវិស័យច្បាស់ណាស់អំពីអត្ថន័យនៃសេចក្ដីពិត។ ពួកគេមានផ្លូវមួយសម្រាប់ដើរទៅរកការដេញតាមសេចក្ដីពិត។ មានមនុស្សខ្លះទៀតពុំយល់ពីអត្ថន័យនៃសេចក្ដីពិតទេ ហើយទោះបីជាពួកគេមានការចាប់អារម្មណ៍នឹងសេចក្ដីពិតក៏ដោយ ក៏ពួកគេពុំដឹងថាត្រូវអនុវត្តសេចក្ដីពិតនោះដោយរបៀបណាដែរ។ ពួកគេជឿថា ការធ្វើអំពើល្អ និងការមានឥរិយាបថល្អ គឺដូចគ្នានឹងការអនុវត្តសេចក្ដីពិតដែរ។ នេះមានន័យថា អនុវត្តសេចក្ដីពិត គឺធ្វើអំពើល្អហើយ។ រហូតដល់ពួកគេបានអានបន្ទូលរបស់ព្រះជាម្ចាស់ជាច្រើន ទើបពួកគេដឹងថា ការធ្វើអំពើល្អនិងការមានឥរិយាបថល្អ គឺខុសគ្នាទាំងស្រុងពីការអនុវត្តសេចក្ដីពិត។ អ្នកអាចយល់បានថា សញ្ញាណ និងការស្រមើស្រមៃរបស់មនុស្សពិតជាគ្មានហេតុផលនោះទេ។ អស់អ្នកណាដែលពុំយល់ពីសេចក្ដីពិត អ្នកនោះមិនអាចយល់ពីអ្វីៗឱ្យបានច្បាស់លាស់ឡើយ! មនុស្សជាច្រើនបានបំពេញភារកិច្ចរបស់ខ្លួនរាប់សិបឆ្នាំ ពួកគេខំប្រឹងធ្វើការងារជារៀងរាល់ថ្ងៃ ហើយបានឆ្លងកាត់ទុក្ខលំបាកច្រើនជាងពីរបីលើក ដូច្នេះ ពួកគេគិតថា ខ្លួនពួកគេគឺជាអ្នកដែលអនុវត្តសេចក្ដីពិត និងជាអ្នកដែលមានតថភាពនៃសេចក្ដីពិតហើយ។ ក៏ប៉ុន្តែ ពួកគេមិនអាចធ្វើបន្ទាល់អំពីបទពិសោធណាមួយបាននោះទេ។ ត្រង់ចំណុចនេះ តើមានបញ្ហាអ្វីដែរ? ប្រសិនបើពួកគេយល់ពីសេចក្ដីពិត ហេតុដូចម្ដេចបានជាពួកគេមិនអាចនិយាយពីបទពិសោធជាក់ស្ដែងរបស់ពួកគេបាន? តើនេះមិនមែនផ្ទុយគ្នាពីសម្ដីដែលបាននិយាយទេឬអី? មនុស្សខ្លះនិយាយថា៖ «ពីមុន ពេលខ្ញុំកំពុងបំពេញភារកិច្ច ខ្ញុំពុំបានដេញតាមសេចក្ដីពិតទេ ហើយខ្ញុំពុំបានអធិស្ឋាន ពុំបានអានបន្ទូលរបស់ព្រះជាម្ចាស់ដោយយកចិត្តទុកដាក់ឡើយ។ ខ្ញុំខ្ជះខ្ជាយពេលវេលាជាច្រើន។ ខ្ញុំវក់តែនឹងកិច្ចការរបស់ខ្ញុំ ដោយគិតថា ការជាប់រវល់បំពេញភារកិច្ចឥតឈប់ គឺដូចគ្នានឹងការអនុវត្តសេចក្ដីពិត និងការចុះចូលនឹងកិច្ចការរបស់ព្រះជាម្ចាស់ដែរ ប៉ុន្តែខ្ញុំបានត្រឹមខ្ជះខ្ជាយពេលវេលាខ្ញុំចោលប៉ុណ្ណោះ»។ តើសម្ដីនេះអាចកាត់ន័យយល់បានយ៉ាងដូចម្ដេច? អាចយល់បានថា ពួកគេពន្យារពេលនៃការដេញតាមសេចក្ដីពិត ពីព្រោះពួកគេរវល់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនខ្លាំងពេក។ តើរឿងនេះពិតជាបែបនេះមែនឬ? មនុស្សគ្មានហេតុផលខ្លះជឿថា ឱ្យតែពួកគេជាប់រវល់បំពេញភារកិច្ចរបស់ពួកគេឥតឈប់ នោះនិស្ស័យពុករលួយរបស់ពួកគេនឹងគ្មានពេលបង្ហាញខ្លួនចេញមកទេ ហើយពួកគេក៏នឹងលែងបង្ហាញចេញនូវនិស្ស័យពុករលួយ ឬរស់នៅក្នុងសភាពពុករលួយទៀតដែរ ហេតុដូច្នេះ ពួកគេពុំចាំបាច់ត្រូវហូបនិងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីដោះស្រាយនិស្ស័យពុករលួយរបស់ពួកគេឡើយ។ តើគំនិតនេះត្រឹមត្រូវដែរឬទេ? នៅពេលដែលមនុស្សជាប់រវល់បំពេញភារកិច្ចរបស់ខ្លួន តើពួកគេពិតជាមិនបង្ហាញចេញនិស្ស័យពុករលួយមែនដែរឬទេ? នេះគឺជាគំនិតមិនសមហេតុផល ជាការកុហកទាំងឥតអៀនខ្មាស។ ពួកគេនិយាយថា ពួកគេគ្មានពេលដេញតាមសេចក្ដីពិត ដោយសារតែពួកគេជាប់រវល់បំពេញភារកិច្ចរបស់ខ្លួន។ នេះគឺជាសម្ដីកុហកសុទ្ធសាធ។ ពួកគេប្រើការជាប់រវល់ធ្វើជាលេស។ យើងបានប្រកបគ្នាជាច្រើនដងរួចមកហើយអំពីសេចក្ដីពិតពាក់ព័ន្ធនឹងច្រកចូលទៅក្នុងជីវិត និងការបំពេញភារកិច្ច៖ មានតែតាមរយៈការស្វែងរកសេចក្ដីពិតមកដោះស្រាយបញ្ហាក្នុងពេលកំពុងបំពេញភារកិច្ចប៉ុណ្ណោះ ទើបមនុស្សអាចរីកចម្រើននៅក្នុងជីវិតបាន។ ហេតុនេះ ប្រសិនបើអ្វីគ្រប់យ៉ាងដែលមនុស្សធ្វើពេលកំពុងបំពេញភារកិច្ច គឺជាការធ្វើខ្លួនឱ្យជាប់រវល់នឹងកិច្ចការផ្សេងៗ ប្រសិនបើពួកគេមិនបានស្វែងរកសេចក្ដីពិតមកដោះស្រាយបញ្ហាទេ ពេលនោះពួកគេមុខជាមិនដែលយល់ពីសេចក្ដីពិតឡើយ។ មនុស្សមួយចំនួនដែលពុំស្រឡាញ់សេចក្ដីពិត ពេញចិត្តត្រឹមផ្ដល់ការបម្រើប៉ុណ្ណោះ ហើយសង្ឃឹមចង់ដោះដូរការបម្រើនោះជាមួយនឹងព្រះពរពីនគរស្ថានសួគ៌។ ពួកគេបែរជាមានចេតនានិយាយដោះសាថា ពួកគេជាប់រវល់បំពេញភារកិច្ចរបស់ពួកគេខ្លាំងពេក ថាពួកគេគ្មានពេលដេញតាមសេចក្ដីពិតនោះទេ។ ពួកគេថែមទាំងនិយាយថា ពួកគេជាប់រវល់បំពេញភារកិច្ចរបស់ខ្លួនខ្លាំងពេករហូតដល់ថ្នាក់ពួកគេមិនបង្ហាញចេញនិស្ស័យពុករលួយទៀតផង។ សម្ដីនេះអាចយល់បានថា ដោយសារពួកគេជាប់រវល់នឹងភារកិច្ចរបស់ខ្លួន ទើបនិស្ស័យពុករលួយរបស់ពួកគេបានផ្លាស់ប្ដូរ ទើបនិស្ស័យពុករលួយនោះលែងកើតមានទៀត។ តើនេះមិនមែនជាការនិយាយកុហកទេឬអី? តើការអះអាងបែបនេះស្របទៅនឹងការពិតដែរឬទេ? មិនស្របទាល់តែសោះ។ អាចហៅសម្ដីនេះថា ជាសម្ដីកុហកខ្លាំងជាងគេបំផុត។ តើនិស្ស័យពុករលួយអាចឈប់បង្ហាញខ្លួនចេញមកដោយសារតែមនុស្សម្នាក់ជាប់រវល់បំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងដូចម្ដេចទៅ? តើមនុស្សបែបនេះមានដែរឬទេ? តើមានទីបន្ទាល់បទពិសោធបែបនេះដែរឬទេ? ច្បាស់ជាគ្មានហើយ។ មនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយដល់ឆ្អឹង។ ពួកគេសុទ្ធតែមានធម្មជាតិបែបសាតាំង ហើយពួកគេសុទ្ធតែរស់នៅក្នុងនិស្ស័យជាសាតាំងទាំងអស់។ នៅក្នុងខ្លួនមនុស្ស តើមានអ្វីដែលវិជ្ជមាន និងមានអ្វីផ្សេងក្រៅពីសេចក្ដីពុករលួយដែរទេ? តើមាននរណាម្នាក់ដែលកើតមកគ្មាននិស្ស័យពុករលួយដែរឬទេ? តើមាននរណាម្នាក់ដែលកើតមកអាចបំពេញភារកិច្ចណាមួយដោយភក្ដីភាពដែរឬទេ? តើមាននរណាម្នាក់ដែលកើតមកអាចចុះចូលនឹងព្រះជាម្ចាស់ និងស្រឡាញ់ទ្រង់ដែរឬទេ? អត់ជាដាច់ខាត។ ពីព្រោះមនុស្សគ្រប់គ្នាមានធម្មជាតិបែបសាតាំង ហើយពោរពេញទៅដោយនិស្ស័យពុករលួយ ប្រសិនបើពួកគេមិនអាចយល់និងអនុវត្តសេចក្ដីពិតបានទេ នោះពួកគេអាចត្រឹមរស់នៅតាមនិស្ស័យពុករលួយរបស់ខ្លួនប៉ុណ្ណោះ។ ដូច្នេះ ការដែលនិយាយថា មនុស្សម្នាក់នឹងមិនបង្ហាញចេញនិស្ស័យពុករលួយមកទេ ប្រសិនបើពួកគេជាប់រវល់បំពេញភារកិច្ចឥតឈប់នោះ គឺជារឿងមិនសមហេតុផល និងជាសម្ដីកុហក។ នោះគឺជាការកុហកទាំងឥតអៀនខ្មាស ដើម្បីធ្វើឱ្យមនុស្សភាន់ច្រឡំ។ មិនថាពួកគេជាប់រវល់បំពេញភារកិច្ចរបស់ពួកគេឬអត់នោះទេ មិនថាពួកគេមានពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឬអត់នោះទេ មនុស្សដែលមិនស្រឡាញ់សេចក្ដីពិត នឹងរកហេតុផលនិងលេសដោះសាដើម្បីមិនដេញតាមសេចក្ដីពិត។ មនុស្សទាំងអស់នេះ គឺជាអ្នកស៊ីឈ្នួល ជាមនុស្សសមញ្ញធម្មតា។ ប្រសិនបើអ្នកស៊ីឈ្នួលពុំហូបនិងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពុំទទួលយកសេចក្ដីពិតទេ តើពួកគេនឹងអាចបម្រើបានល្អដែរឬទេ? ច្បាស់ជាអត់ហើយ។ អស់អ្នកណាដែលមិនទទួលយកសេចក្ដីពិតទេ អ្នកនោះគ្មានសតិសម្បជញ្ញៈនិងហេតុផលឡើយ ពួកគេជាមនុស្សដែលនឹងរស់នៅតាមនិស្ស័យពុករលួយរបស់ខ្លួន និងប្រព្រឹត្តអំពើអាក្រក់ជាច្រើន។ ពួកគេមិនមែនជាអ្នកស៊ីឈ្នួលដ៏ស្មោះស្ម័គ្រឡើយ ហើយទោះបីពួកគេផ្ដល់ការបម្រើ ក៏ពួកគេគ្មានអ្វីអស្ចារ្យនោះដែរ។ គ្មានអ្វីត្រូវឆ្ងល់អំពីចំណុចនេះនោះទេ។

មនុស្សខ្លះជំពាក់វាក់វិនច្រើននឹងរឿងគ្រួសាររបស់ពួកគេ ហើយតែងរស់នៅក្នុងភាពភ័យខ្លាច។ នៅពេលពួកគេឃើញបងប្អូនប្រុសស្រីវ័យក្មេង ដែលបានលះបង់គ្រួសារនិងការងាររបស់ពួកគេចោល ដើម្បីដើរតាមព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្លួន ពួកគេច្រណែននឹងបងប្អូនទាំងនោះ ហើយថា៖ «ព្រះជាម្ចាស់មានព្រះទ័យសប្បុរសចំពោះពួកក្មេងៗទាំងនេះ។ ពួកគេចាប់ផ្ដើមជឿលើទ្រង់តាំងពីវ័យក្មេង មុនពេលរៀបការ និងមានកូនចៅ។ ពួកគេគ្មានចំណងគ្រួសារ ហើយពួកគេពុំមានការព្រួយបារម្ភថាត្រូវរស់នៅដោយរបៀបណានោះទេ។ ពួកគេគ្មានការព្រួយបារម្ភអ្វីដែលរារាំងពួកគេកុំឱ្យដើរតាមព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ពួកគេឡើយ។ ពួកគេកើតមកទាន់ពេលកិច្ចការព្រះជាម្ចាស់ និងពេលនៃការពង្រីកការផ្សាយដំណឹងល្អនៅគ្រាចុងក្រោយនេះតែម្ដង។ ព្រះជាម្ចាស់បានប្រទានលក្ខខណ្ឌអំណោយផលដល់ពួកគេណាស់។ ពួកគេអាចលះបង់ខ្លួនពួកគេ អាចលះបង់រូបកាយនិងព្រលឹង ដើម្បីបំពេញភារកិច្ចរបស់ពួកគេ។ ពួកគេអាចដេញតាមសេចក្ដីពិតបាន ប៉ុន្តែចំពោះខ្ញុំវិញ គឺមិនដូចគ្នានោះទេ។ ព្រះជាម្ចាស់បានរៀបចំស្ថានភាពសមស្របមួយសម្រាប់ខ្ញុំ។ ខ្ញុំមានការជាប់ជំពាក់ច្រើននឹងរឿងគ្រួសារ ហើយខ្ញុំត្រូវការរកប្រាក់ដើម្បីផ្គត់ផ្គង់គ្រួសារ។ បញ្ហាជាក់ស្ដែងរបស់ខ្ញុំ គឺស្ថិតនៅត្រង់នេះឯង។ ហេតុនេះហើយបានជាខ្ញុំគ្មានពេលដេញតាមសេចក្ដីពិតនោះ។ ការដេញតាមសេចក្ដីពិត គឺសម្រាប់មនុស្សដែលបំពេញភារកិច្ចរបស់ពួកគេពេញម៉ោង និងគ្មានចំណងទាំងនេះទេ។ ខ្ញុំត្រូវជាប់ជំពាក់នឹងចំណងគ្រួសារ ហើយចិត្តរបស់ខ្ញុំគិតច្រើនអំពីរឿងធ្វើយ៉ាងដើម្បីរស់បាន ដូច្នេះ ខ្ញុំគ្មានពេល ឬកម្លាំងទៅចំណាយលើការហូបនិងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬការបំពេញភារកិច្ចរបស់ខ្ញុំឡើយ។ មិនថាអ្នកពិនិត្យមើលកាលៈទេសៈរបស់ខ្ញុំក្នុងទិដ្ឋភាពណានោះទេ ក៏ខ្ញុំគ្មានផ្លូវដើម្បីដេញតាមសេចក្ដីពិតនោះដែរ។ អ្នកមិនអាចស្ដីបន្ទោសខ្ញុំព្រោះតែរឿងនេះបានឡើយ។ នោះគឺខ្ញុំគ្មានវាសនាដេញតាមសេចក្ដីពិត ហើយកាលៈទេសៈរបស់ខ្ញុំ មិនអនុញ្ញាតឱ្យខ្ញុំបំពេញភារកិច្ច។ អ្វីដែលខ្ញុំអាចធ្វើបាន គឺរង់ចាំឱ្យការជាប់ជំពាក់នឹងរឿងគ្រួសារនេះបានធូរស្បើយ ចាំឱ្យកូនៗខ្ញុំធំពេញវ័យមានភាពម្ចាស់ការ និងចាំឱ្យខ្ញុំចូលនិវត្ត និងលែងបារម្ភពីរឿងសម្ភារៈសិន ពេលនោះ ខ្ញុំនឹងដេញតាមសេចក្ដីពិតមិនខាន»។ មនុស្សបែបនេះ ជួបប្រទះទុក្ខលំបាកក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ហើយម្ដងម្កាល ពួកគេអាចមានអារម្មណ៍ថា និស្ស័យពុករលួយរបស់ពួកគេកំពុងបង្ហាញខ្លួនចេញមកនៅក្នុងបញ្ហាកំប៉ិកកំប៉ុកនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ពួកគេអាចកត់សម្គាល់ដឹងពីរឿងទាំងនេះបាន ប៉ុន្តែដោយសារពួកគេត្រូវជាប់អន្ទាក់នៅក្នុងពិភពលោកីយ៍នេះ ទើបពួកគេជឿថា ពួកគេកំពុងធ្វើអំពើល្អតាមរយៈការរស់នៅ ការជឿលើព្រះជាម្ចស់ ការស្ដាប់សេចក្ដីអធិប្បាយ និងការរស់នៅសុខស្រួលតាមរបៀបនេះ។ ពួកគេជឿថា ការដេញតាមសេចក្ដីពិតអាចរង់ចាំបាន ហើយថាការរង់ចាំនោះនឹងមិនធ្វើឱ្យយឺតយ៉ាវដល់ការដោះស្រាយនិស្ស័យពុករលួយផ្សេងៗដែលពួកគេនឹងមានក្នុងរយៈពេលពីរបីឆ្នាំបន្ទាប់ទៀតឡើយ។ ពួកគេពន្យារពេលកិច្ចការសំខាន់នៃការដេញតាមសេចក្ដីពិតតាមរបៀបនេះឯង ហើយលើកពេលម្ដងហើយម្ដងទៀត។ តើពួកគេតែងនិយាយថាម៉េច? «ការដេញតាមសេចក្ដីពិត ធ្វើពេលណាក៏បាន។ ខ្ញុំនឹងចាំពីរបីឆ្នាំសិន។ ឱ្យតែកិច្ចការរបស់ព្រះជាម្ចាស់មិនទាន់បញ្ចប់ នោះខ្ញុំនៅតែមានពេលដដែល។ ខ្ញុំនៅតែមានឱកាសដដែល»។ តើអ្នកគិតយ៉ាងណាចំពោះទស្សនៈនេះ? (ជាទស្សនៈមិនត្រឹមត្រូវទេ។) តើពួកគេរែកពុនបន្ទុកក្នុងការដេញតាមសេចក្ដីពិតដែរឬទេ? (អត់ទេ។) បើអ៊ីចឹង តើពួកគេរែកពុនបន្ទុកអ្វីវិញ? តើនោះមិនមែនជាបន្ទុកនៃការប្រឹងដើម្បីរស់ នៃការទំនុកបម្រុងដល់គ្រួសារ និងការចិញ្ចឹមកូនទេឬអី? ពួកគេលះបង់កម្លាំងរបស់ពួកគេទាំងអស់ដើម្បីកូនចៅរបស់ពួកគេ ដើម្បីគ្រួសាររបស់ពួកគេ ដើម្បីពេលវេលានៃជីវិតរស់នៅប្រចាំរបស់ពួកគេ ហើយទាល់តែរឿងទាំងអស់នេះត្រូវបានចាត់ចែងរួចស្រេចអស់ហើយ ទើបពួកគេនឹងរៀបចំផែនការដើម្បីចាប់ផ្ដើមដេញតាមសេចក្ដីពិត។ ដូច្នេះ តើលេសដោះសារបស់ពួកគេទាំងអម្បាលម៉ាននេះ ត្រឹមត្រូវដែរឬទេ? តើពួកគេខ្លួនឯងមិនមែនជាឧបសគ្គរារាំងដល់ការដេញតាមសេចក្ដីពិតរបស់ពួកគេទេឬអី? (ពួកគេគឺជាឧបសគ្គរារាំងខ្លួនឯង។) ក្នុងពេលដែលមនុស្សទាំងនេះជឿលើអធិបតេយ្យភាពនិងការរៀបចំរបស់ព្រះជាម្ចាស់ ពួកគេក៏រអ៊ូរទាំអំពីមជ្ឈដ្ឋានដែលព្រះជាម្ចាស់បានរៀបចំសម្រាប់ពួកគេផងដែរ។ ពួកគេមិនគោរពតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់នោះទេ ហើយពួកគេមិនបានសហការយ៉ាងសកម្មជាមួយសេចក្ដីតម្រូវទាំងនោះសោះឡើយ។ ផ្ទុយទៅវិញ ពួកគេខ្វល់តែរឿងផ្គាប់ផ្គុនខាងសាច់ឈាម គ្រួសារ និងសាច់ញាតិរបស់ពួកគេប៉ុណ្ណោះ។ តើពួកគេមានមូលហេតុអ្វីដែលមិនដេញតាមសេចក្ដីពិត? «គ្រាន់តែដើម្បីរស់នេះ យើងជាប់រវល់និងហត់នឿយខ្លាំងណាស់ទៅហើយ។ យើងគ្មានពេលដើម្បីដេញតាមសេចក្ដីពិតនោះទេ។ យើងពុំមានមជ្ឈដ្ឋានសមស្របដើម្បីដេញតាមសេចក្ដីពិតឡើយ»។ តើពួកគេប្រកាន់តាមទស្សនៈបែបណា? (ការដេញតាមសេចក្ដីពិត ធ្វើពេលណាក៏បាន។) «ការដេញតាមសេចក្ដីពិត ធ្វើពេលណាក៏បាន។ ពីរបីឆ្នាំទៀត ខ្ញុំនឹងធ្វើហើយ។» តើនេះមិនមែនល្ងង់ខ្លៅទេឬអី? (គឺល្ងង់ខ្លៅ។) នេះគឺល្ងង់ខ្លៅណាស់។ ពួកគេកំពុងប្រើលេសដោះសារបស់ពួកគេមកបោកប្រាស់ខ្លួនឯងហើយ។ តើកិច្ចការរបស់ព្រះជាម្ចាស់នឹងរង់ចាំអ្នកដែរឬទេ? (អត់ទេ។) «ពីរបីឆ្នាំទៀត ខ្ញុំនឹងធ្វើហើយ» តើរយៈពេល «ពីរបីឆ្នាំ» នោះមានន័យដូចម្ដេច? មានន័យថា អ្នកមានក្ដីសង្ឃឹមត្រូវបានសង្គ្រោះកាន់តែតិច ហើយអ្នកនឹងមានពេលវេលាដើម្បីដកពិសោធន៍កិច្ចការរបស់ព្រះជាម្ចាស់កាន់តែតិចឆ្នាំ។ ពីរបីឆ្នាំនឹងកន្លងផុតទៅ ហើយបន្ទាប់មក ពីរបីឆ្នាំទៀតក៏កន្លងផុតទៅទៀត ហើយទម្រាំតែអ្នកដឹងរឿងនេះ ពេលវេលាដប់ឆ្នាំបានកន្លងផុតទៅហើយ ហើយអ្នកនឹងពុំយល់ពីសេចក្ដីពិត ឬបានចូលទៅក្នុងតថភាពនៃសេចក្ដីពិតសោះឡើយ ហើយនិស្ស័យពុករលួយរបស់អ្នកក៏មិនបានដោះស្រាយសូម្បីតែបន្តិចណាដែរ។ គ្រាន់តែនិយាយពាក្យស្មោះត្រង់មួយម៉ាត់ ក៏ពិបាកសម្រាប់អ្នកទៅហើយ។ តើនេះមិនមែនគ្រោះថ្នាក់ទេឬអី? តើនេះមិនមែនគួរឱ្យអាណិតទេឬអី? (គួរឱ្យអាណិត។) នៅពេលមនុស្សលើកឡើងពីលេសដោះសានិងហេតុផលទាំងនេះដើម្បីការពារខ្លួនពីការមិនដេញតាមសេចក្ដីពិត តើចុងក្រោយ ពួកគេនឹងធ្វើបាបអ្នកណា? (ធ្វើបាបខ្លួនឯង។) ត្រឹមត្រូវហើយ។ ចុងក្រោយ ពួកគេនឹងធ្វើបាបខ្លួនឯង។ នៅពេលដែលពួកគេដេកនៅលើគ្រែរង់ចាំសេចក្ដីស្លាប់ ពេលនោះពួកគេនឹងស្អប់ខ្លួនឯងដែលមិនទទួលបានសេចក្ដីពិតក្នុងពេលជឿព្រះជាម្ចាស់រាប់សិបឆ្នាំមកនោះ ហើយពួកគេនឹងស្ដាយក្រោយអស់មួយជីវិតមិនខាន!

មនុស្សខ្លះមានការអប់រំគ្រាន់បើដែរ ប៉ុន្តែគុណសម្បត្តិរបស់ពួកគេអត់ថយ ហើយពួកគេពុំយល់ពីបញ្ហាខាងវិញ្ញាណឡើយ។ មិនថាពួកគេស្ដាប់សេចក្ដីអធិប្បាយប៉ុន្មានឆ្នាំក៏ដោយ ក៏ពួកគេមិនអាចយល់ពីសេចក្ដីពិតបានដែរ។ ពួកគេតែងមានមហិច្ឆតានិងបំណងផ្ទាល់ខ្លួន ហើយពួកគេតែងប្រជែងដណ្ដើមឋានៈជាប់ជានិច្ច។ ប្រសិនបើពួកគេពុំមានឋានៈអ្វីទេ នោះពួកគេនឹងមិនដេញតាមសេចក្ដីពិតឡើយ។ ពួកគេនិយាយថា៖ «ដំណាក់របស់ព្រះជាម្ចាស់មិនដែលរៀបចំឱ្យខ្ញុំបំពេញភារកិច្ចមួយដែលឆ្លុះបញ្ចាំងពីតម្លៃរបស់ខ្ញុំ ដូចជា ការងារខាងអត្ថបទ ការងារខាងសោតទស្សន៍ ការងារជាអ្នកដឹកនាំពួកជំនុំ ឬការងារជាអ្នកមើលការខុសត្រូវក្រុមណាមួយឡើយ។ ពួកគេពុំប្រគល់ការងារសំខាន់ណាមួយឱ្យខ្ញុំធ្វើទេ។ ដំណាក់របស់ព្រះជាម្ចាស់ពុំដំឡើងឋានៈខ្ញុំ ឬបណ្ដុះបណ្ដាលខ្ញុំទេ ហើយគ្រប់ពេលដែលពួកជំនុំរៀបចំការបោះឆ្នោត គ្មាននរណាបោះឆ្នោតឱ្យខ្ញុំឡើយ ហើយគ្មាននរណាចូលចិត្តខ្ញុំទេ។ តើខ្ញុំពិតជាគ្មានគុណសម្បត្តិគួរជាទីចូលចិត្តពិតមែនឬ? ខ្ញុំមានប្រាជ្ញា ខ្ញុំមានការអប់រំ ប៉ុន្តែដំណាក់របស់ព្រះជាម្ចាស់មិនដែលដំឡើងឋានៈខ្ញុំ ឬបណ្ដុះបណ្ដាលខ្ញុំឡើយ ដូច្នេះ ខ្ញុំគ្មានការកម្លាំងចិត្តក្នុងការដេញតាមសេចក្ដីពិតនោះទេ។ បងប្អូនប្រុសស្រីទាំងអស់ដែលចាប់ផ្ដើមជឿលើព្រះជាម្ចាស់នៅក្នុងពេលស្រករគ្នាជាមួយខ្ញុំដែរនោះ កំពុងបំពេញភារកិច្ចសំខាន់ និងកំពុងធ្វើជាអ្នកដឹកនាំ និងអ្នកធ្វើការ ហេតុអ្វីបានជាទុកខ្ញុំឱ្យទំនេរគ្មានការធ្វើអ៊ីចឹង? ខ្ញុំបានត្រឹមដើរតួជាអ្នកផ្ដល់ការគាំទ្រតាមរយៈការផ្សាយដំណឹងល្អម្ដងម្កាល ហើយពួកគេក៏មិនអនុញ្ញាតឱ្យខ្ញុំធ្វើបន្ទាល់ដែរ។ នៅពេលដំណាក់របស់ព្រះជាម្ចាស់ដំឡើងឋានៈមនុស្ស ពុំមានខ្ញុំនៅក្នុងចំណោមនោះទេ។ សូម្បីដឹកនាំការជួបជុំ ក៏គេមិនអនុញ្ញាតឱ្យខ្ញុំធ្វើដែរ ហើយពួកគេមិនឱ្យខ្ញុំទទួលខុសត្រូវអ្វីឡើយ។ ខ្ញុំមានអារម្មណ៍ថា គេធ្វើដាក់ខ្ញុំមិនត្រឹមត្រូវទាល់តែសោះ។ នេះគឺជាមជ្ឈដ្ឋានដែលព្រះជាម្ចាស់បានរៀបចំសម្រាប់ខ្ញុំ។ ហេតុអ្វីបានជាខ្ញុំគ្មានអារម្មណ៍ថា ការរស់នៅរបស់ខ្ញុំមានសារៈសំខាន់អ៊ីចឹង? ហេតុអ្វីបានជាព្រះជាម្ចាស់ស្រឡាញ់អ្នកដទៃ តែមិនស្រឡាញ់ខ្ញុំ? ហេតុអ្វីបានជាព្រះអង្គបណ្ដុះបណ្ដាលអ្នកដទៃ តែមិនបណ្ដុះបណ្ដាលខ្ញុំ? ដំណាក់របស់ព្រះជាម្ចាស់គួរផ្ដល់បន្ទុកច្រើនជាងនេះដល់ខ្ញុំ និងតែងតាំងខ្ញុំជាអ្នកមើលការខុសត្រូវ ឬការងារផ្សេងទៀត។ បែបនោះ ខ្ញុំនឹងមានការជំរុញលើកទឹកចិត្តខ្លះក្នុងការដេញតាមសេចក្ដីពិត។ តើឱ្យខ្ញុំដេញតាមសេចក្ដីពិតយ៉ាងម៉េចកើត បើគ្មានការជំរុញលើកទឹកចិត្តផងនោះ? មនុស្សតែងត្រូវការការជំរុញលើកទឹកចិត្តខ្លះ ដើម្បីដេញតាមសេចក្ដីពិត។ យើងចាំបាច់ត្រូវមើលឃើញពីប្រយោជន៍នៃការដេញតាមសេចក្ដីពិត។ ខ្ញុំដឹងថា មនុស្សមាននិស្ស័យពុករលួយដែលចាំបាច់ត្រូវធ្វើការផ្លាស់ប្ដូរ ហើយខ្ញុំដឹងថា ការដេញតាមសេចក្ដីពិត គឺជារឿងល្អ ថាការធ្វើបែបនេះ នឹងជួយឱ្យយើងទទួលបានការសង្រ្គោះ និងការការពារ ប៉ុន្តែគេមិនដែលប្រើខ្ញុំឱ្យធ្វើកិច្ចការអ្វីសំខាន់នោះទេ ហើយខ្ញុំគ្មានអារម្មណ៍ជំរុញលើកទឹកចិត្តដើម្បីដេញតាមសេចក្ដីពិតឡើយ! ខ្ញុំនឹងដេញតាមសេចក្ដីពិត ពេលណាបងប្អូនប្រុសស្រីឱ្យតម្លៃខ្ញុំ និងជួយគាំទ្រខ្ញុំ ពេលនោះ នឹងមិនទាន់ហួសពេលឡើយ»។ តើមានមនុស្សប្រភេទនេះឬអត់? (មានមនុស្សប្រភេទនេះ។) តើពួកគេមានបញ្ហាអ្វី? បញ្ហាគឺថា ពួកគេចង់បានឋានៈ និងតួនាទី។ ច្បាស់ណាស់ថា ពួកគេមិនមែនជាអ្នកស្រឡាញ់សេចក្ដីពិតទេ តែពួកគេជាអ្នកដែលស្រឡាញ់តួនាទី និងតំណែងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ តើនេះមិនមែនឥតអៀនខ្មាសទេឬអី? ឱ្យអ្នកធ្វើជាអ្នកស៊ីឈ្នួល គឺជារឿងល្អណាស់ទៅហើយ ចំណែកថាតើអ្នកអាចក្លាយជាអ្នកស៊ីឈ្នួលដ៏ស្មោះស្ម័គ្រម្នាក់ឬអត់នោះ គឺត្រូវរង់ចាំមើលសិន។ ហេតុអ្វីបានជាអ្នកមិនយល់ច្បាស់ទៀត? តើអ្នកគិតថា ប្រសិនបើអ្នកមានឋានៈនិងតួនាទី អ្នកនឹងត្រូវបានសង្គ្រោះហើយមែនទេ? ថាអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលដេញតាមសេចក្តីពិតហើយមែនទេ? តើទស្សនៈរបស់អ្នកទាំងអម្បាលម៉ាននេះ ត្រឹមត្រូវដែរឬទេ? (អត់ទេ។) មនុស្សទាំងនេះចង់លេចធ្លោ ចង់ធ្វើឱ្យគេចាប់អារម្មណ៍ពីវត្តមានខ្លួន ហើយនៅពេលដែលបំណងរបស់ពួកគេមិនបានសម្រេច ពួកគេរអ៊ូរទាំថា ព្រះជាម្ចាស់មិនយុត្តិធម៌ ថាទ្រង់លម្អៀងប្រព្រឹត្តដាក់មនុស្សមិនស្មើភាពគ្នា ថាដំណាក់របស់ទ្រង់មិនដំឡើងឋានៈពួកគេ ថាបងប្អូនប្រុសស្រីពុំបោះឆ្នោតឱ្យពួកគេ។ ច្បាស់ណាស់ថា អ្វីទាំងនេះមិនមែនជាមូលដ្ឋានគ្រឹះដែលមនុស្សត្រូវការដើម្បីដេញតាមសេចក្ដីពិតនោះទេ មែនទេ? តើបន្ទូលរបស់ព្រះជាម្ចាស់ត្រង់កន្លែងណាដែលថា អ្នកដេញតាមសេចក្ដីពិតត្រូវឱ្យមនុស្សគ្រប់គ្នាស្វាគមន៍រាក់ទាក់ និងឱ្យបងប្អូនប្រុសស្រីឱ្យតម្លៃដល់ពួកគេនោះ? ឬថាពួកគេត្រូវតែអាចកាន់ភារកិច្ចសំខាន់ណាមួយ និងធ្វើកិច្ចការសំខាន់ ព្រមទាំងត្រូវរួមចំណែកធំធេងដល់ដំណាក់របស់ព្រះជាម្ចាស់នោះ? តើបន្ទូលរបស់ព្រះជាម្ចាស់មានចែងថា ទាល់តែមនុស្សបែបនេះទើបអាចដេញតាមសេចក្ដីពិត ថាមានតែពួកគេទេទើបអាចដេញតាមសេចក្ដីពិត ដែរឬទេ? តើបន្ទូលរបស់ទ្រង់មានចែងថា មានតែមនុស្សទាំងនោះទើបអាចបំពេញតាមលក្ខខណ្ឌវិនិច្ឆ័យនៃការដេញតាមសេចក្ដីពិតបាន ថាមានតែពួកគេទេទើបអាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតបាន ឬថាចុងក្រោយ មានតែពួកគេទេទើបអាចត្រូវបានសង្គ្រោះ ដែរឬទេ? តើចំណុចនេះមានសរសេរនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រង់កន្លែងណាដែរទេ? (អត់ទេ។) ច្បាស់ណាស់ថា ការអះអាងរបស់មនុស្សប្រភេទនេះ គឺមិនត្រឹមត្រូវឡើយ។ ដូច្នេះ ហេតុអ្វីបានជាពួកគេនិយាយសម្ដីទាំងនេះ? តើពួកគេមិនមែនកំពុងដោះសាព្រោះមិនបានដេញតាមសេចក្ដីពិតទេឬអី? (ពួកគេកំពុងដោះសាមែន។) ពួកគេស្រឡាញ់ឋានៈនិងកេរ្តិ៍ឈ្មោះ។ នៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ពួកគេខ្វល់តែពីរឿងដេញតាមកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ផ្ទាល់ខ្លួន និងការដេញតាមឋានៈប៉ុណ្ណោះ។ ពួកគេយល់ថា ការនិយាយរឿងនេះឮៗចេញមក មុខជាអាម៉ាស់ខ្លាំងណាស់ ដូច្នេះ ពួកគេក៏នឹកឃើញលេសដោះសាជាច្រើន ដោយការពារខ្លួនពួកគេពីការមិនដេញតាមសេចក្ដីពិត ហើយទម្លាក់កំហុសទៅលើពួកជំនុំ ទៅលើបងប្អូនប្រុសស្រី និងទៅលើព្រះជាម្ចាស់។ តើនេះមិនមែនជាទង្វើអាក្រក់ទេឬអី? តើពួកគេមិនមែនជាមនុស្សអាក្រក់ដែលចោទប្រកាន់ភាគីស្លូតត្រង់ទេឬអី? (ពួកគេជាមនុស្សអាក្រក់មែន។) ពួកគេបង្កបញ្ហាគ្មានហេតុផល និងរំខានដល់អ្នកដទៃដោយធ្វើការទាមទារមិនសមហេតុផល។ ពួកគេគ្មានសតិសម្បជញ្ញៈ និងគ្មានហេតុផលទាល់តែសោះ! ការមិនដេញតាមសេចក្ដីពិត គឺជាបញ្ហាធ្ងន់ធ្ងររួចស្រេចទៅហើយ ហើយពួកគេបែរជាព្យាយាមជជែកដេញដោល និងធ្វើឱ្យពិបាកទៅវិញ។ នោះពិតជាគ្មានហេតុផលមែន ត្រូវទេ? ប្រសិនបើអ្នកស្រឡាញ់សេចក្តីពិត នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការកែខៃអ្នកមិនខាន។ នៅពេលអ្នកស្រឡាញ់សេចក្តីពិត នៅពេលដែលអ្នកអធិស្ឋានទៅព្រះជាម្ចាស់និងពឹងលើទ្រង់ ឆ្លុះបញ្ចាំងពីខ្លួនឯង ព្រមទាំងព្យាយាមស្គាល់ពីខ្លួនឯង ទោះមានការបៀតបៀនឬទុក្ខលំបាកបែបណាកើតមានចំពោះអ្នក នៅពេលដែលអ្នកស្វែងរកសេចក្តីពិតយ៉ាងសកម្មដើម្បីដំណោះស្រាយដែលអ្នករកឃើញនៅក្នុងខ្លួនអ្នក នោះអ្នកនឹងអាចបំពេញភារកិច្ចរបស់អ្នកបានពេញលេញមិនខាន។ បែបនេះ អ្នកនឹងអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនមិនខាន។ នៅពេលមនុស្សស្រឡាញ់សេចក្តីពិត នោះការសម្ដែងចេញទាំងអស់នេះ នឹងកើតឡើងដោយឯកឯងចំពោះពួកគេ។ ការសម្ដែងចេញទាំងនេះកើតមានដោយការស្ម័គ្រចិត្ត ដោយពេញចិត្ត និងគ្មានការបង្ខិតបង្ខំនោះឡើយ ហើយក៏គ្មានលក្ខខណ្ឌបន្ថែមភ្ជាប់ជាមួយនោះដែរ។ ប្រសិនបើមនុស្សអាចដើរតាមព្រះជាម្ចាស់តាមរបៀបនេះបាន នោះចុងក្រោយ ពួកគេនឹងទទួលបានសេចក្តីពិត និងជីវិត ពួកគេនឹងបានចូលទៅក្នុងតថភាពនៃសេចក្តីពិត ហើយពួកគេនឹងបានរស់នៅក្នុងរូបកាយជាមនុស្ស។ តើអ្នកត្រូវការបំពេញតាមលក្ខខណ្ឌបន្ថែមណាមួយដើម្បីដេញតាមសេចក្ដីពិតដែរឬទេ? អត់ទេ។ ជំនឿលើព្រះជាម្ចាស់ គឺជារឿងស្ម័គ្រចិត្ត ជារឿងដែលមនុស្សម្នាក់ជ្រើសរើសដើម្បីខ្លួនឯង ហើយការដេញតាមសេចក្ដីពិត គឺត្រូវបានរើសតាំងដោយស្ថានសួគ៌ និងទទួលស្គាល់ដោយផែនដី ជារឿងដែលព្រះជាម្ចាស់សព្វព្រះទ័យ។ អ្នកដែលពុំដេញតាមសេចក្ដីពិត គ្មានឆន្ទៈក្នុងការលះបង់ការសប្បាយខាងសាច់ឈាមឡើយ ហើយពួកគេនៅតែប្រាថ្នាចង់បានព្រះពរពីព្រះជាម្ចាស់ដដែល ប៉ុន្តែនៅពេលពួកគេជួបប្រទះទុក្ខលំបាក និងការបៀតបៀនខ្លះ ឬរងការសើចចំអក និងការបង្ខូចកេរ្តិ៍ឈ្មោះបន្តិចបន្ដួច នោះពួកគេចាប់ផ្ដើមអវិជ្ជមាន និងទន់ជ្រាយ ហើយលែងចង់ជឿលើព្រះជាម្ចាស់ ឬដើរតាមទ្រង់ទៀតហើយ។ ពួកគេថែមទាំងស្ដីបន្ទោស និងបដិសេធទ្រង់ទៀតផង។ តើនេះមិនមែនគ្មានហេតុផលទេឬអី? ពួកគេប្រាថ្នាចង់បានព្រះពរ ប៉ុន្តែពួកគេបែរជានៅដេញតាមការសប្បាយខាងសាច់ឈាមដដែល ហើយពេលជួបប្រទះទុក្ខលំបាក ឬការបៀតបៀន ពួកគេក៏ស្ដីបន្ទោសព្រះជាម្ចាស់។ មនុស្សដែលមិនស្រឡាញ់សេចក្ដីពិត គឺគ្មានហេតុផលបែបនេះឯង។ ពួកគេមុខជាពិបាកនឹងដើរតាមព្រះជាម្ចាស់រហូតដល់ទីបំផុតណាស់។ ឱ្យតែពួកគេជួបប្រទះទុក្ខលំបាក ឬការបៀតបៀនខ្លះ ពួកគេមុខជាត្រូវគេលាតត្រដាង និងផាត់ចោលមិនខាន។ មានមនុស្សដូចនេះច្រើនណាស់។ មិនថាអ្នកមានហេតុផលបែបណាក្នុងការជឿលើព្រះជាម្ចាស់នោះឡើយ ចុងក្រោយ ព្រះជាម្ចាស់នឹងកំណត់ពីលទ្ធផលរបស់អ្នកទៅតាមថាតើអ្នកបានទទួលសេចក្តីពិតឬអត់។ ប្រសិនបើអ្នកមិនបានទទួលសេចក្តីពិតទេ នោះគ្មានហេតុផលឬការដោះសាណាមួយដែលអ្នកលើកឡើង នឹងត្រឹមត្រូវសមហេតុផលឡើយ។ ចូរព្យាយាមដេញដោលរកហេតុផលតាមដែលអ្នកចង់ចុះ។ ចូរបង្កបញ្ហាតាមចិត្តអ្នកចុះ។ តើព្រះជាម្ចាស់នឹងខ្វល់ព្រះទ័យដែរឬទេ? តើព្រះជាម្ចាស់នឹងសន្ទនាជាមួយអ្នកដែរឬទេ? តើទ្រង់នឹងជជែកវែកញែក និងពិភាក្សាជាមួយអ្នកដែរឬទេ? តើទ្រង់នឹងពិគ្រោះយោបល់ជាមួយអ្នកដែរឬទេ? តើចម្លើយគឺបែបណាដែរ? ចម្លើយគឺអត់នោះទេ។ ព្រះអង្គប្រាកដជាមិនធ្វើជាដាច់ខាត។ មិនថាហេតុផលរបស់អ្នក ត្រឹមត្រូវខ្លាំងបែបណានោះទេ ក៏វាគ្មានបានការនោះដែរ។ អ្នកមិនត្រូវយល់ច្រឡំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងគិតថា ប្រសិនបើអ្នកអាចផ្ដល់ហេតុផល និងការដោះសាគ្រប់បែបយ៉ាងបាននោះ ដូច្នេះ អ្នកមិនចាំបាច់ដេញតាមសេចក្តីពិតនោះទេ។ ព្រះជាម្ចាស់សព្វព្រះទ័យឱ្យអ្នកស្វែងរកសេចក្តីពិតនៅក្នុងគ្រប់មជ្ឈដ្ឋាន និងគ្រប់បញ្ហាដែលកើតឡើងចំពោះអ្នកទាំងអស់ ដោយចុងក្រោយ ត្រូវសម្រេចឱ្យបាននូវច្រកចូលទៅក្នុងតថភាពនៃសេចក្តីពិត និងទទួលបានសេចក្តីពិត។ មិនថាព្រះជាម្ចាស់បានរៀបចំកាលៈទេសៈបែបណាសម្រាប់អ្នក មិនថាអ្នកជួបមនុស្សនិងរឿងរ៉ាវអ្វីនោះទេ ហើយមិនថាអ្នកស្ថិតនៅក្នុងមជ្ឈដ្ឋានបែបណានោះឡើយ អ្នកគួរតែអធិស្ឋានទៅព្រះជាម្ចាស់ និងស្វែងរកសេចក្តីពិត ដើម្បីប្រឈមនឹងអ្វីទាំងនោះ។ ទាំងនេះគឺជាមេរៀនជាក់ស្ដែងដែលអ្នកគួររៀនសូត្រនៅក្នុងការដេញតាមសេចក្តីពិត។ ប្រសិនបើអ្នកតែងតែស្វែងរកលេសដោះសាដើម្បីគេចវេះ ដើម្បីយករួចខ្លួន ដើម្បីបដិសេធ ឬដើម្បីប្រឆាំងនឹងកាលៈទេសៈទាំងនេះ នោះព្រះជាម្ចាស់នឹងបោះបង់អ្នកចោលមិនខាន។ ការមានហេតុផលដោះសា ឬការធ្វើខ្លួនជាមនុស្សចេស ឬមនុស្សពិបាក មិនមានប្រយោជន៍ឡើយ។ ប្រសិនបើព្រះជាម្ចាស់ ពុំខ្វល់ខ្វាយព្រះទ័យនឹងអ្នក នោះអ្នកនឹងបាត់បង់ឱកាសទទួលបានសេចក្ដីសង្គ្រោះមិនខាន។ ចំពោះព្រះជាម្ចាស់ គ្មានបញ្ហាណាដែលមិនអាចដោះស្រាយបាននោះទេ។ ព្រះអង្គបានធ្វើការរៀបចំសម្រាប់មនុស្សគ្រប់គ្នាទាំងអស់ ហើយមានវិធីដើម្បីដោះស្រាយបញ្ហាទាំងនោះ។ ព្រះជាម្ចាស់នឹងមិនពិភាក្សាជាមួយអ្នកថាតើហេតុផលនិងលេសដោះសារបស់អ្នកនោះត្រឹមត្រូវឬអត់នោះទេ។ ព្រះជាម្ចាស់ទ្រង់នឹងមិនសម្ដាប់ថាតើទឡ្ហីករណ៍ដែលអ្នកលើកឡើងដើម្បីការពារខ្លួនអ្នកនោះ មានហេតុផលឬអត់នោះទេ។ ព្រះអង្គនឹងគ្រាន់តែសួរអ្នកថា៖ «តើបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិតឬអត់? តើអ្នកមាននិស្ស័យពុករលួយដែរទេ? តើអ្នកគួរដេញតាមសេចក្ដីពិតឬអត់?» អ្នកគ្រាន់តែត្រូវដឹងឱ្យបានច្បាស់ពីការពិតមួយទៅបានហើយ នោះគឺ៖ ព្រះជាម្ចាស់ គឺជាសេចក្ដីពិត អ្នកគឺជាមនុស្សពុករលួយ ដូច្នេះ អ្នកគួរទទួលយកទំនួលខុសត្រូវក្នុងការដេញតាមសេចក្ដីពិត។ គ្មានបញ្ហា ឬការលំបាកណា គ្មានហេតុផលឬលេសដោះសាណា នឹងស្ថិតស្ថេររហូតនោះទេ។ ប្រសិនបើអ្នកមិនទទួលយកសេចក្ដីពិតទេ នោះអ្នកនឹងត្រូវវិនាសជាមិនខាន។ តម្លៃណាមួយដែលមនុស្សលះបង់ដើម្បីដេញតាមសេចក្ដីពិត និងចូលទៅក្នុងតថភាពនៃសេចក្ដីពិត គឺសមនឹងតម្លៃនោះហើយ។ មនុស្សគួរលះបង់លេសដោះសា ហេតុផលការពារខ្លួន និងបញ្ហារបស់ពួកគេចោល ដើម្បីទទួលយកសេចក្ដីពិត និងទទួលបានជីវិត ដោយសារបន្ទូលរបស់ព្រះជាម្ចាស់និងសេចក្ដីពិត គឺជាជីវិតដែលពួកគេគួរតែមាន ហើយវាគឺជាជីវិតមួយដែលគ្មានរបស់អ្វីដែលយកមកប្ដូរបានឡើយ។ ប្រសិនបើអ្នកខកឱកាសនេះ អ្នកនឹងមិនត្រឹមតែត្រូវស្ដាយក្រោយអស់មួយជីវិតនោះទេ ហើយវាមិនមែនគ្រាន់តែជាបញ្ហានៃការស្ដាយក្រោយនោះទេ ប៉ុន្តែអ្នកមុខជាបានបំផ្លាញខ្លួនទាំងស្រុងមិនខាន។ នឹងលែងមានលទ្ធផលនិងទិសដៅសម្រាប់អ្នកទៀតហើយ ហើយក្នុងនាមជាភាវៈដែលព្រះបង្កើតមក អ្នកនឹងដើរមកដល់ចំណុចចុងក្រោយបំផុត។ អ្នកនឹងលែងមានឱកាសត្រូវបានសង្គ្រោះសាជាថ្មីទៀតហើយ។ តើអ្នកយល់ទេ? (យល់។) ចូរកុំរកលេសដោះសា ឬហេតុផលដើម្បីមិនដេញតាមសេចក្ដីធ្វើអី។ លេសដោះសានិងហេតុផលទាំងនោះ គ្មានបានការទេ។ អ្នកបានត្រឹមបោកប្រាស់ខ្លួនឯងប៉ុណ្ណោះ។

អ្នកដឹកនាំខ្លះមិនដែលធ្វើការទៅតាមគោលការណ៍ទេ ពួកគេយកខ្លួនឯងធ្វើជាច្បាប់ ធ្វើអ្វីតាមអំពើចិត្ត និងតក់ក្រហល់។ បងប្អូនប្រុសស្រីប្រហែលអាចចង្អុលបង្ហាញពីបញ្ហានេះ និងនិយាយថា៖ «មុនពេលធ្វើសកម្មភាពអ្វីមួយ អ្នកកម្រនឹងប្រឹក្សាយោបល់ជាមួយអ្នកណាណាស់។ យើងពុំដឹងថា អ្នកមានការវិនិច្ឆ័យនិងការសម្រេចចិត្តបែបណាទេ ទាល់តែអ្នកវិនិច្ឆ័យនិងសម្រេចចិត្តហើយ ទើបយើងដឹង។ ហេតុអ្វីបានជាអ្នកមិនពិភាក្សារឿងនេះជាមួយនរណាអ៊ីចឹង? ពេលអ្នកសម្រេចចិត្ត ហេតុអ្វីបានជាអ្នកមិនឱ្យយើងដឹងមុន? ទោះបីជាអ្វីដែលអ្នកកំពុងធ្វើនោះត្រឹមត្រូវ ហើយគុណសម្បត្តិរបស់អ្នកល្អប្រសើរជាងពួកយើងក៏ដោយ ក៏អ្នកគួរតែប្រាប់យើងឱ្យដឹងជាមុនដែរ។ យ៉ាងហោចណាស់ ក៏យើងមានសិទ្ធិដឹងថាមានរឿងអ្វីកើតឡើងដែរ។ ការដែលតែងតែយកខ្លួនឯងធ្វើជាច្បាប់ជាប់រហូតបែបនេះ គឺអ្នកកំពុងដើរនៅលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទហើយ!» ហើយតើអ្នកនឹងឮអ្នកដឹកនាំនោះនិយាយថាម៉េច? «ក្នុងផ្ទះរបស់ខ្ញុំ ខ្ញុំគឺជាចៅហ្វាយនាយ។ គ្រប់បញ្ហាទាំងអស់ ទាំងតូចទាំងធំ សុទ្ធតែខ្ញុំជាអ្នកសម្រេច។ ខ្ញុំទម្លាប់នឹងធ្វើបែបនោះហើយ។ នៅពេលមាននរណាម្នាក់នៅគ្រួសារធំរបស់ខ្ញុំមានបញ្ហាអ្វីមួយ ពួកគេនឹងមករកខ្ញុំ ឱ្យខ្ញុំសម្រេចថាត្រូវធ្វើបែបណា។ ពួកគេដឹងថា ខ្ញុំពូកែដោះស្រាយបញ្ហា។ ហេតុនេះហើយបានជាខ្ញុំរាប់រងលើកិច្ចការគ្រួសាររបស់ខ្ញុំ។ នៅពេលខ្ញុំចូលរួមជាមួយពួកជំនុំ ខ្ញុំគិតថា ខ្ញុំនឹងលែងចាំបាច់ត្រូវខ្វល់ខ្វាយរឿងអ្វីទៀតហើយ ប៉ុន្តែ ខ្ញុំបែរជាត្រូវគេជ្រើសរើសឱ្យធ្វើជាអ្នកដឹកនាំទៅវិញ។ ខ្ញុំមិនដឹងធ្វើយ៉ាងម៉េចដែរ។ ខ្ញុំកើតមកមានវាសនាបែបនេះ។ ព្រះជាម្ចាស់ប្រទានជំនាញនេះដល់ខ្ញុំ។ ខ្ញុំកើតមកដើម្បីធ្វើការសម្រេចចិត្ត និងដើម្បីគ្រប់គ្រងលើអ្នកដទៃ»។ ត្រង់ចំណុចនេះ អាចកាត់ន័យយល់បានថា ពួកគេត្រូវបានកំណត់មកឱ្យធ្វើជានាយទាហាន ហើយអ្នកដទៃកើតមក ដើម្បីធ្វើជាពលទាហាន ជាទាសករ។ ពួកគេគិតថា ពួកគេគួរជាអ្នកសម្រេចចិត្តចុងក្រោយ ហើយអ្នកដទៃគួរស្ដាប់តាមពួកគេ។ សូម្បីតែពេលដែលបងប្អូនប្រុសស្រីមើលឃើញពីបញ្ហារបស់អ្នកដឹកនាំនេះ និងចង្អុលប្រាប់ពីបញ្ហាទាំងនោះដល់ពួកគេក៏ដោយ ក៏ពួកគេមិនព្រមទទួលស្គាល់ដែរ ហើយពួកគេនឹងមិនព្រមទទួលយកការដោះស្រាយជាមួយ និងការលួសកាត់ឡើយ។ ពួកគេនឹងប្រឆាំង និងជម្នះរហូតទាល់តែបងប្អូនប្រុសស្រីស្រែកដកខ្លួនចេញ។ គ្រប់ពេល អ្នកដឹកនាំនេះនឹងគិតថា៖ «មានគុណសម្បត្តិដូចខ្ញុំ មិនថាខ្ញុំទៅកន្លែងណាទេ គឺវាសនាចារឱ្យខ្ញុំគ្រប់គ្រងគេរហូត។ មានគុណសម្បត្តិដូចអ្នករាល់គ្នានេះ គឺអ្នកមុខជាធ្វើជាទាសករ និងជាខ្ញុំបម្រើគេរហូតមិនខាន។ វាសនារបស់អ្នក ចារមកថា អ្នកត្រូវឱ្យអ្នកដទៃបញ្ជាអ្នក»។ តាមរយៈសម្ដីដែលពួកគេនិយាយបែបនេះជាញឹកញាប់ តើពួកគេកំពុងបង្ហាញចេញនិស្ស័យបែបណាដែរ? ច្បាស់ណាស់ នោះគឺជានិស្ស័យពុករលួយ ជាភាពក្រអឺតក្រទម ជាការអួតខ្លួនហួសហេតុ និងជាការមានទំនុកចិត្តលើខ្លួនឯងជ្រុល ក៏ប៉ុន្តែពួកគេបែរសម្ញែងនិងអួតអាងពីនិស្ស័យនេះទាំងឥតអៀនខ្មាស ហាក់ដូចជានិស្ស័យនេះ គឺជាចំណុចខ្លាំង និងជាទុនដូច្នោះដែរ។ នៅពេលមនុស្សម្នាក់បង្ហាញចេញនូវពិនិស្ស័យពុករលួយ ពួកគេគួរតែឆ្លុះបញ្ចាំងពីខ្លួនឯង ស្គាល់ពីនិស្ស័យពុករលួយខ្លួនឯង ប្រែចិត្ត និងលះបង់និស្ស័យនេះចោល ហើយពួកគេគួរតែដេញតាមសេចក្ដីពិត រហូតដល់ពួកគេអាចធ្វើអ្វីៗទៅតាមគោលការណ៍បាន។ ប៉ុន្តែ អ្នកដឹកនាំនេះពុំបានអនុវត្តបែបនេះឡើយ។ ផ្ទុយទៅវិញ ពួកគេនៅតែរឹងត្អឹង ប្រកាន់តាមទស្សនៈនិងវិធីសាស្រ្តផ្ទាល់ខ្លួនដដែល។ តាមរយៈឥរិយាបថនេះ អ្នកអាចមើលឃើញថា ពួកគេពុំទទួលយកសេចក្ដីពិតទាល់តែសោះ ហើយដាច់ខាត ពួកគេមិនមែនជាមនុស្សដែលដេញតាមសេចក្ដីពិតឡើយ។ ពួកគេមិនស្ដាប់តាមនរណាដែលលាតត្រដាងនិងដោះស្រាយជាមួយពួកគេនោះទេ ផ្ទុយទៅវិញ ពួកគេបែរជានៅមានលេសដោះសាឱ្យខ្លួនឯងយ៉ាងច្រើនទៅវិញ៖ «អ្ហឹម! ខ្ញុំគឺបែបនេះឯង! នេះហៅថា សមត្ថភាពនិងទេពកោសល្យ។ ក្នុងចំណោមអ្នករាល់គ្នា តើមាននរណាមានលក្ខណៈទាំងនេះទេ? វាសនាចារមកឱ្យខ្ញុំគ្រប់គ្រងគេ។ មិនថាខ្ញុំទៅកន្លែងណាទេ ខ្ញុំជាអ្នកដឹកនាំគេមិនខាន។ ខ្ញុំទម្លាប់នឹងការអារកាត់និងការសម្រេចចិត្តលើរឿងគ្រប់យ៉ាង ដោយពុំចាំបាច់ប្រឹក្សាយោបល់ជាមួយអ្នកដទៃទៅហើយ។ ខ្ញុំគឺជាមនុស្សបែបនេះឯង នេះគឺភាពទាក់ទាញផ្ទាល់ខ្លួនរបស់ខ្ញុំ»។ តើនេះមិនមែននិយាយមិនចេះអៀនខ្មាសទាល់តែសោះទេឬអី? ពួកគេពុំទទួលស្គាល់ថា ពួកគេមាននិស្ស័យពុករលួយឡើយ ហើយពួកគេច្បាស់ជាពុំទទួលស្គាល់បន្ទូលរបស់ព្រះជាម្ចាស់ដែលជំនុំជម្រះនិងលាតត្រដាងមនុស្សនោះទេ។ ផ្ទុយទៅវិញ ពួកគេចាត់ទុកជំនឿខុសឆ្គងនិងពាក្យភូតកុហករបស់ពួកគេផ្ទាល់ ថាជាសេចក្ដីពិត ព្រមទាំងព្យាយាមធ្វើឱ្យមនុស្សគ្រប់គ្នាទទួលយក និងគោរពតាមជំនឿខុសឆ្គងនិងពាក្យភូតកុហកទាំងនោះ។ ក្នុងចិត្តពួកគេ ពួកគេជឿថា នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពួកគេគួរដឹកនាំ មិនមែនសេចក្ដីពិតនោះទេ ពួកគេជឿថា ពួកគេគួរដឹកនាំនៅទីនោះ។ តើនេះមិនមែនមិនចេះអៀនខ្មាសទេឬអី? ពួកគេនិយាយថា ពួកគេចង់ដេញតាមសេចក្ដីពិត ប៉ុន្តែឥរិយាបថរបស់ពួកគេ គឺផ្ទុយពីសម្ដីនោះទាំងស្រុង។ ពួកគេនិយាយថា ពួកគេស្ដាប់បង្គាប់ព្រះជាម្ចាស់និងសេចក្ដីពិត ប៉ុន្តែពួកគេតែងចង់កាន់អំណាច ចង់សម្រេចចិត្តចុងក្រោយ និងចង់ឱ្យបងប្អូនប្រុសស្រីចុះចូល និងស្ដាប់បង្គាប់ពួកគេ។ ពួកគេនឹងមិនអនុញ្ញាតឱ្យអ្នកដទៃគ្រប់គ្រង ឬផ្ដល់ដំបូន្មានដល់ពួកគេឡើយ មិនខ្វល់ថាអ្វីដែលពួកគេកំពុងធ្វើនោះសមស្រប ឬស្របទៅតាមសេចក្ដីពិតឬអត់នោះទេ។ ផ្ទុយទៅវិញ ពួកគេជឿថា គឺអ្នករាល់គ្នាផ្សេងទៀតវិញទេ ដែលត្រូវតែយកចិត្តទុកដាក់ និងស្ដាប់តាមពាក្យសម្ដី និងការសម្រេចចិត្តរបស់ពួកគេ។ ពួកគេពុំឆ្លុះបញ្ចាំងអំពីទង្វើរបស់ពួកគេទាល់តែសោះ។ មិនថា បងប្អូនប្រុសស្រីឱ្យយោបល់និងជួយពួកគេយ៉ាងណាទេ ហើយមិនថាដំណាក់របស់ព្រះជាម្ចាស់លួសកាត់ និងដោះស្រាយជាមួយពួកគេបែបណាទេ ឬសូម្បីតែពួកគេត្រូវគេបណ្ដេញចេញជាច្រើនដងក៏ដោយ ក៏ពួកគេមិនឆ្លុះបញ្ចាំងពីបញ្ហារបស់ពួកគេដែរ។ គ្រប់កាលៈទេសៈទាំងអស់ ពួកគេប្រកាន់តាមសម្ដីរបស់ពួកគេថា៖ «ក្នុងផ្ទះរបស់ខ្ញុំ ខ្ញុំគឺជាចៅហ្វាយនាយ។ ខ្ញុំជាអ្នកសម្រេចចិត្តគ្រប់យ៉ាង។ គ្រប់បញ្ហាទាំងអស់ គឺខ្ញុំជាមនុស្សតែម្នាក់គត់ដែលត្រូវសម្រេចចិត្តចុងក្រោយ។ ខ្ញុំទម្លាប់នឹងធ្វើបែបនេះហើយ ហើយគ្មានផ្លូវណាអាចជៀសវាងបានឡើយ»។ ពួកគេពិតជាគ្មានហេតុផល និងមិនអាចសង្រ្គោះបានពិតមែន! ពួកគេបណ្ដុះការអនុវត្តអវិជ្ជមានអស់ទាំងនេះ ហាក់ដូចជាការអនុវត្តនោះជារឿងវិជ្ជមានដូច្នោះដែរ ហើយតែងគិតឱ្យតម្លៃខ្ពស់លើខ្លួនពួកគេគ្រប់ពេល។ ពួកគេពិតជាគ្មានការអៀនខ្មាសមែន! មនុស្សទាំងនេះពុំទទួលយកសេចក្ដីពិតទាល់តែសោះ ហើយពួកគេរឹងត្អឹងខ្លាំងណាស់។ ដូច្នេះ អ្នកអាចប្រាកដក្នុងចិត្តបានថា ពួកគេពុំស្រឡាញ់ ឬដេញតាមសេចក្ដីពិតឡើយ។ ក្នុងចិត្តរបស់ពួកគេ ពួកគេនឿយណាយនឹងសេចក្ដីពិត និងទាស់នឹងសេចក្ដីពិត។ តម្លៃដែលពួកគេលះបង់ និងទុក្ខលំបាកដែលពួកគេឆ្លងកាត់ដើម្បីបំពេញបំណងប្រាថ្នារបស់ខ្លួន និងដើម្បីទទួលបានឋានៈនោះ គឺគ្មានប្រយោជន៍ឡើយ។ ព្រះជាម្ចាស់ពុំសព្វព្រះទ័យនឹងរឿងនេះបន្តិចណាទេ ព្រះអង្គស្អប់ទង្វើនេះណាស់។ ទង្វើនេះគឺជាការបង្ហាញពីការប្រឆាំងទាស់របស់ពួកគេចំពោះសេចក្ដីពិត និងការទាស់ទទឹងនឹងព្រះជាម្ចាស់។ មនុស្សអាចដឹងច្បាស់ពីរឿងនេះបាន ហើយមនុស្សទាំងអស់ដែលយល់ពីសេចក្ដីពិត អាចឈ្វេងយល់ពីរឿងនេះបាន។

ក៏មានមនុស្សមួយចំនួនដែលជឿលើព្រះជាម្ចាស់រាប់សិបឆ្នាំមកហើយ ប៉ុន្តែពុំមានតថភាពនៃសេចក្ដីពិត។ ពួកគេបានស្ដាប់សេចក្ដីអធិប្បាយរាប់សិបឆ្នាំ ប៉ុន្តែពុំបានយល់ពីសេចក្ដីពិតឡើយ។ ទោះបីពួកគេមានគុណសម្បត្តិមិនល្អ តែពួកគេមាន «ទេពកោសល្យ» ដែលគ្មានអ្នកណាអាចប្រៀបផ្ទឹមនឹងពួកគេបានឡើយ នោះគឺ៖ ការនិយាយកុហក និងការក្លែងបន្លំខ្លួន ព្រមទាំងការបោកប្រាស់និងការលេងល្បិចដាក់អ្នកដទៃដោយប្រើសម្ដីពីរោះស្ដាប់។ ប្រសិនបើពួកគេនិយាយបួនដប់ប្រយោគ មុខជាមានពាក្យកុហកបួនដប់ពាក្យក្នុងនោះដែរមិនខាន។ មួយប្រយោគៗ មុខជាមានភាពមិនបរិសុទ្ធ តិចឬច្រើនមិនខាន។ និយាយឱ្យចំទៅ សម្ដីដែលពួកគេនិយាយ គ្មានការពិតនោះទេ។ ប៉ុន្តែ ដោយសារពួកគេមានគុណសម្បត្តិមិនល្អ និងមើលទៅដូចជាមានឥរិយាបថល្អ ទើបពួកគេគិតថា៖ «ខ្ញុំមានធម្មជាតិជាមនុស្សកំសាក និងគ្មានឧបាយកល ហើយគុណសម្បត្តិរបស់ខ្ញុំមិនល្អនោះទេ។ ខ្ញុំទៅកន្លែងណា គេធ្វើបាបខ្ញុំកន្លែងនោះ ហើយនៅពេលមនុស្សធ្វើបាបខ្ញុំ ខ្ញុំបានត្រឹមអត់ទ្រាំ និងរងការធ្វើបាបប៉ុណ្ណោះ។ ខ្ញុំមិនហ៊ាននិយាយបកទៅគេវិញ ឬតតាំងនឹងគេទេ។ អ្វីដែលខ្ញុំអាចធ្វើបានគឺលាក់ខ្លួន ចុះចាញ់ និងទទួលយកវាប៉ុណ្ណោះ។ ខ្ញុំគឺជាមនុស្សដែលបន្ទូលព្រះជាម្ចាស់ហៅថា ‹មនុស្សស្មោះត្រង់តែក្រអឺតក្រទម› ខ្ញុំគឺជារាស្រ្តម្នាក់ក្នុងចំណោមពួករាស្រ្តរបស់ទ្រង់»។ ប្រសិនបើនរណាម្នាក់សួរពួកគេ៖ «ដូច្នេះ ម៉េចក៏អ្នកនិយាយកុហកទៅកើត?» ពួកគេនឹងតបថា៖ «តើខ្ញុំនិយាយកុហកពីពេលណា? តើខ្ញុំលេងល្បិចដាក់អ្នកណា? ខ្ញុំមិនបាននិយាយកុហកនោះទេ! ខ្ញុំគឺជាមនុស្សគ្មានឧបាយកលទេ តើឱ្យខ្ញុំនិយាយកុហកបានយ៉ាងម៉េចទៅ? គំនិតរបស់ខ្ញុំមានប្រតិកម្មតបទៅនឹងរឿងផ្សេងៗយឺតណាស់ ហើយខ្ញុំក៏មិនបានរៀនសូត្រចេះដឹងច្រើនដែរ ខ្ញុំមិនចេះនិយាយកុហកនោះទេ! មនុស្សបោកបញ្ឆោតនៅខាងក្រៅ ពួកគេអាចបង្កើតគំនិតទុច្ចរិតនិងផែនការអាក្រក់ពីរបីបាន ត្រឹមតែមួយពព្រិចភ្នែកប៉ុណ្ណោះ។ ខ្ញុំមិនឆ្លាតបែបនោះទេ ហើយខ្ញុំតែងត្រូវគេធ្វើបាបរហូត។ ដូច្នេះ ខ្ញុំគឺជាមនុស្សស្មោះត្រង់ដែលព្រះជាម្ចាស់មានបន្ទូលនោះហើយ ហើយគ្មានមូលដ្ឋានអ្វីដែលអ្នករាល់គ្នាត្រូវហៅខ្ញុំថាជាមនុស្សកុហក ឬជនបោកប្រាស់ឡើយ។ និយាយរួម គឺគ្មានមូលដ្ឋានទាល់តែសោះ។ អ្នករាល់គ្នាកំពុងព្យាយាមបង្ខូចឈ្មោះខ្ញុំតែម្ដង។ ខ្ញុំដឹងថា អ្នករាល់គ្នាមើលងាយខ្ញុំ៖ អ្នកគិតថា ខ្ញុំជាមនុស្សល្ងង់ ហើយថាគុណសម្បត្តិរបស់ខ្ញុំមិនល្អ ដូច្នេះ អ្នកទាំងអស់គ្នា ចង់ធ្វើបាបខ្ញុំ។ ព្រះជាម្ចាស់ គឺជាព្រះតែមួយអង្គគត់ដែលមិនធ្វើបាបខ្ញុំ ព្រះអង្គប្រព្រឹត្តដាក់ខ្ញុំប្រកបដោយព្រះគុណ»។ មនុស្សប្រភេទនេះ មិនទទួលស្គាល់សូម្បីការនិយាយកុហក ហើយពួកគេនៅហ៊ាននិយាយថា ខ្លួនពួកគេជាមនុស្សស្មោះត្រង់ដែលព្រះជាម្ចាស់មានបន្ទូលសំដៅដល់ទៀត ហើយតាមរយៈសម្ដីនោះ ពួកគេកំពុងលើកខ្លួនឯងដាក់លើបល្ល័ង្កដោយផ្ទាល់ហើយ។ ពួកគេជឿថា ពួកគេមានធម្មជាតិជាមនុស្សស្មោះត្រង់តែក្រអឺតក្រទម និងត្រូវបានព្រះជាម្ចាស់សព្វព្រះទ័យ។ ពួកគេគិតថា ពួកគេពុំចាំបាច់ត្រូវដេញតាមសេចក្ដីពិត ឬឆ្លុះបញ្ចាំងពីខ្លួនឯងឡើយ។ ពួកគេគិតថា ចាប់តាំងពីពេលដែលពួកគេកើតមក ពួកគេមិនដែលនិយាយកុហកនោះទេ។ ពួកគេមិនដែលទទួលស្គាល់ថាបាននិយាយកុហកឡើយ ទោះនរណានិយាយអ្វីក៏ដោយ ហើយពួកគេបែរជារកលេសដោះសាដដែលៗ ដើម្បីប្រកែកតវ៉ា និងការពារខ្លួនទៅវិញ។ តើពួកគេបានឆ្លុះបញ្ចាំងពីខ្លួនឯងហើយឬនៅ? ក្នុងន័យមួយ អាចថាពួកគេបានឆ្លុះបញ្ចាំងហើយ។ នៅក្នុង «ការឆ្លុះបញ្ចាំងពីខ្លួនឯង» នោះ តើពួកគេមានគំនិតអ្វីខ្លះ? «ខ្ញុំគឺជាមនុស្សដែលព្រះជាម្ចាស់ហៅថា មនុស្សស្មោះត្រង់តែក្រអឺតក្រទម។ ខ្ញុំប្រហែលអាចក្រអឺតក្រទមបន្តិចមែន ប៉ុន្តែខ្ញុំជាមនុស្សស្មោះត្រង់ទេ»។ តើនេះមិនមែនយកមកុដមកពាក់លើក្បាលខ្លួនឯងទេឬអី? ពួកគេមិនច្បាស់ថាពួកគេជាមនុស្សបែបណាទេ មិនដឹងថាខ្លួនជាមនុស្សក្រអឺតក្រទម ឬមនុស្សស្មោះត្រង់ឡើយ ប៉ុន្តែ ពួកគេចាត់ទុកខ្លួនពួកគេថាជាមនុស្សស្មោះត្រង់។ តើពួកគេស្គាល់ខ្លួនឯងដែរឬទេ? ប្រសិនបើមនុស្សណាម្នាក់ គឺជាមនុស្សល្ងង់ ត្រូវគេធ្វើបាប និងរស់នៅក្នុងជីវិតកំសាកញី តើនេះមានន័យថា ពួកគេជាមនុស្សល្អដែរឬទេ? ហើយប្រសិនបើអ្នកដទៃយល់ឃើញថា មនុស្សណាម្នាក់គឺជាមនុស្សល្អ តើនោះមានន័យថា អ្នកនោះមិនចាំបាច់ត្រូវដេញតាមសេចក្ដីពិតទេមែនទេ? តើមនុស្សបែបនេះមានសេចក្ដីពិតពីកំណើតមកតែម្ដងឬយ៉ាងណា? មនុស្សខ្លះនិយាយថា៖ «ខ្ញុំគឺជាមនុស្សគ្មានឧបាយកលអ្វីទាំងអស់ ខ្ញុំតែងព្យាយាមនិយាយការពិតជានិច្ច គ្រាន់តែខ្ញុំក្រអឺតក្រទមបន្តិចប៉ុណ្ណោះ។ ខ្ញុំមិនចាំបាច់ត្រូវដេញតាមសេចក្ដីពិតទេ ខ្ញុំជាមនុស្សល្អ និងស្មោះត្រង់រួចស្រេចហើយ»។ តាមរយៈការនិយាយបែបនេះ តើពួកគេមិនមែនចង់បានន័យថា ពួកគេមានសេចក្ដីពិត និងពុំមានសេចក្ដីពុករលួយទេឬអី? មនុស្សជាតិទាំងអស់ ត្រូវបានសាតាំងធ្វើឱ្យពុករលួយដល់ឆ្អឹង។ មនុស្សទាំងអស់មាននិស្ស័យពុករលួយ ហើយនៅពេលដែលមនុស្សម្នាក់មាននិស្ស័យពុករលួយ ពួកគេអាចនិយាយកុហក បោកប្រាស់ និងបោកបញ្ឆោតបានគ្រប់ពេល តាមដែលពួកគេចង់។ ពួកគេថែមទាំងអួតអាងពីសមិទ្ធផល ឬការរួមចំណែកកំប៉ិកកំប៉ុករបស់ពួកគេទៀតផង ដោយបង្ហាញចេញនូវនិស្ស័យក្រអឺតក្រទម។ គ្រប់ពេល ពួកគេពេញដោយសញ្ញាណអំពីព្រះជាម្ចាស់ ហើយមានការទាមទារហួសប្រមាណពីទ្រង់ និងព្យាយាមដេញដោលរកហេតុផលជាមួយទ្រង់។ តើអ្វីទាំងនេះមិនមែនជាបញ្ហាទេឬអី? តើនេះមិនមែនជានិស្ស័យពុករលួយទេឬអី? តើនេះមិនត្រូវការការត្រួតពិនិត្យទេឬអី? ត្រូវការ។ ក៏ប៉ុន្តែ មនុស្សបានតាំងខ្លួនឯងជាមនុស្សស្មោះត្រង់ ជាមនុស្សដែលមិនធ្លាប់និយាយកុហក ឬបោកប្រាស់អ្នកដទៃឡើយ។ ពួកគេអះអាងថា ពួកគេពុំមាននិស្ស័យបោកបញ្ឆោតនោះទេ ដូច្នេះ ពួកគេពុំចាំបាច់ដេញតាមសេចក្ដីពិតឡើយ។ ហេតុនេះ ក្នុងការដេញតាមសេចក្ដីពិត ពុំមាននរណាមានឥរិយាបថបែបនេះទេ ហើយក្នុងចំណោមពួកគេ ក៏គ្មាននរណាចូលទៅក្នុងតថភាពនៃសេចក្ដីពិតដែរ។ នៅពេលដែលពួកគេអធិស្ឋានទៅព្រះជាម្ចាស់ ពួកគេតែងទួញយំទាំងឈឺចាប់អំពីភាពល្ងង់ខ្លៅរបស់ពួកគេ អំពីរបៀបដែលពួកគេត្រូវអ្នកដទៃធ្វើបាប អំពីគុណសម្បត្តិមិនល្អជាក់លាក់ណាមួយ៖ «ព្រះជាម្ចាស់ មានតែទ្រង់ទេដែលស្រឡាញ់ទូលបង្គំ។ មានតែទ្រង់ទេដែលមានព្រះទ័យអាណិតអាសូរដល់ទូលបង្គំ និងប្រព្រឹត្តដាក់ទូលបង្គំដោយព្រះគុណ។ មនុស្សសុទ្ធតែធ្វើបាបទូលបង្គំ ហើយនិយាយថា ទូលបង្គំជាមនុស្សកុហក តែទូលបង្គំមិនមែនជាមនុស្សកុហកនោះទេ!» ពេលនោះ ពួកគេជូតទាំងភ្នែកនិងក្រោកឈរ ហើយនៅពេលដែលពួកគេឃើញអ្នកដទៃ ពួកគេគិតថា៖ «ក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាដែលព្រះជាម្ចាស់សព្វព្រះទ័យឡើយ។ មានតែខ្ញុំម្នាក់គត់។» មនុស្សទាំងនេះឱ្យតម្លៃខ្លួនឯងខ្ពស់ ហើយពុំទទួលស្គាល់ថា ពួកគេបង្ហាញនូវឥរិយាបថផ្សេងគ្នាណាមួយ និងមានការចាក់បង្ហូរនិស្ស័យពុករលួយដែលព្រះជាម្ចាស់បានមានបន្ទូលនោះទេ។ សូម្បីតែពេលដែលមានបញ្ហាជាក់លាក់ណាមួយកើតមានលើពួកគេ និងបង្កើតជាសភាព ឬការបង្ហាញចេញសេចក្ដីពុករលួយនៅក្នុងខ្លួនពួកគេក៏ដោយ ក៏ពួកគេទទួលស្គាល់រឿងនេះត្រឹមតែមាត់ប៉ុណ្ណោះ ក្រោយពីគិតបានមួយស្របក់មក ហើយបន្ទាប់មក ពួកគេក៏នឹងលែងខ្វាយខ្វល់ទៀតហើយ។ ពួកគេមិនស្វែងរកសេចក្ដីពិតទាល់តែសោះ ហើយពួកគេពុំទទួលស្គាល់ការពិតដែលថា ពួកគេមានសេចក្ដីពុករលួយ និងជាមនុស្សពុករលួយនោះទេ។ ពិតណាស់ ពួកគេរឹតតែមិនព្រមទទួលស្គាល់ថា ខ្លួនពួកគេបានចាក់បង្ហូរនិស្ស័យពុករលួយចេញមកនៅក្នុងករណីជាក់លាក់ណាមួយទៀត។ មិនថាពួកគេបង្កបញ្ហាច្រើនប៉ុនណានោះទេ ហើយមិនថាពួកគេបង្ហាញចេញនិស្ស័យពុករលួយច្រើនប៉ុនណានោះទេ ក៏ពួកគេតែងមានចេតនានិយាយអ្វីដដែលៗថា៖ «ខ្ញុំគឺជាមនុស្សដែលព្រះជាម្ចាស់ហៅថា មនុស្សស្មោះត្រង់តែក្រអឺតក្រទម។ ខ្ញុំជាវត្ថុដែលទ្រង់មានព្រះទ័យអាណិតអាសូរ ហើយទ្រង់នឹងប្រទានពរដល់ខ្ញុំយ៉ាងច្រើន»។ ហេតុដូច្នេះហើយ តាមរយៈព្រះបន្ទូលទាំងនេះ ពួកគេមានអារម្មណ៍ថា ពួកគេពុំចាំចាច់ត្រូវស្វែងរកសេចក្ដីពិតនោះទេ។ ពាក្យសម្ដីទាំងនេះ គឺជាលេសដោះសាដែលមនុស្សលើកឡើងដើម្បីមិនដេញតាមសេចក្ដីពិត។ តើមនុស្សបែបនេះ មិនមែនគ្មានហេតុផលទេឬអី? (ពួកគេគ្មានហេតុផលមែន។) ពួកគេគ្មានហេតុផល និងល្ងង់ខ្លៅ។ តើពួកគេគ្មានហេតុផលរបៀបណា? ឱ្យតែពួកគេចាប់បានឃ្លាព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយឃ្លាណាដែលមានប្រយោជន៍ដល់ពួកគេហើយ ពួកគេនឹងប្រើវាជាត្រាដើម្បីបង្ខំព្រះជាម្ចាស់ និងលើកលែងទោសឱ្យខ្លួនឯងដែលមិនដេញតាមសេចក្ដីពិត ហើយក្នុងពេលនោះ ពួកគេចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលលាតត្រដាងនិងជំនុំជម្រះមនុស្ស ថាគ្មានអ្វីពាក់ព័ន្ធនឹងពួកគេឡើយ។ ពួកគេមានអារម្មណ៍ថា ពួកគេពុំចាំបាច់ត្រូវស្ដាប់បន្ទូលទាំងនោះទេ ពីព្រោះពួកគេគឺជាមនុស្សស្មោះត្រង់រួចស្រេចទៅហើយ។ និយាយឱ្យចំទៅ មនុស្សបែបនេះគឺជាមនុស្សទុច្ចរិតដែលគួរឱ្យអាណិត។ ពួកគេមានគុណសម្បត្តិមិនល្អ គ្មានហេតុផល និងមានការខ្មាសអៀនតិចតួចបំផុត ក៏ប៉ុន្តែ ពួកគេនៅតែចង់ទទួលបានព្រះពរទៀត។ ហើយទោះបីពួកគេមានគុណសម្បត្តិមិនល្អ គ្មានហេតុផល គ្មានការខ្មាសអៀនក៏ដោយ ក៏ពួកគេមានមោទនភាពខ្លាំងណាស់ ហើយពួកគេមើលងាយមនុស្សធម្មតា។ ពួកគេមិនគោរពមនុស្សដែលមានគុណសម្បត្តិល្អ ដែលអាចដេញតាមសេចក្ដីពិត និងអាចប្រកបគ្នាអំពីតថភាពនៃសេចក្ដីពិតឡើយ។ ពួកគេគិតថា៖ «និយាយអ៊ីចឹង តើចំណុចខ្លាំងរបស់អ្នកទាំងអស់នេះ ល្អយ៉ាងណាទៅ? បើអ្នករាល់គ្នាដេញតាមសេចក្ដីពិត និងស្គាល់ខ្លួនឯងហើយ អ៊ីចឹងខ្ញុំមិនចាំបាច់ត្រូវធ្វើរឿងនេះនោះទេ។ ខ្ញុំគឺជាមនុស្សស្មោះត្រង់។ ខ្ញុំល្ងង់ខ្លៅបន្តិចមែន ប៉ុន្តែនោះមិនមែនជាបញ្ហាទេ។ ហើយនិស្ស័យពុករលួយដែលខ្ញុំបង្ហាញចេញមក ក៏គ្មានអ្វីត្រូវព្រួយបារម្ភនោះដែរ។ ឱ្យតែខ្ញុំធ្វើយ៉ាងណាឱ្យខ្លួននខ្ញុំមានឥរិយាបថល្អ នោះខ្ញុំមុខជាមិនអីនោះទេ»។ តើពួកគេចង់បានអ្វីពីខ្លួនពួកគេ? «គ្រប់កាលៈទេសៈ ព្រះជាម្ចាស់ជ្រាបពីដួងចិត្តរបស់ខ្ញុំ ហើយខ្ញុំមានសេចក្ដីជំនឿពិតប្រាកដលើទ្រង់។ ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ។ ការដែលនិយាយដដែលៗ ម្ដងហើយម្ដងទៀត អំពីទីបន្ទាល់បទពិសោធ និងចំណេះដឹងអំពីបន្ទូលរបស់ព្រះជាម្ចាស់ តើនិយាយបែបនេះបានប្រយោជន៍អ្វីទៅ? នៅពេលពិចារណាសព្វគ្រប់អស់ហើយ ឃើញថា ការជឿលើព្រះជាម្ចាស់ដោយស្មោះ គឺគ្រប់គ្រាន់ហើយ»។ តើនោះមិនមែនល្ងង់ខ្លៅទេឬអី? ទីមួយ មនុស្សបែបនេះមិនចាប់អារម្មណ៍នឹងសេចក្ដីពិតទាល់តែសោះ។ ទីពីរ ពិបាកនឹងនិយាយថា ពួកគេគ្មានសមត្ថភាពក្នុងការយល់ដឹងពីសេចក្ដីពិត ឬពីបន្ទូលរបស់ព្រះជាម្ចាស់ណាស់។ ក៏ប៉ុន្តែ ពួកគេនៅតែគិតច្រើនអំពីខ្លួនពួកគេ ធ្វើក្រអឺតក្រទមនិងវាយឫកធំដដែល។ ពួកគេរកលេសដោះសាចំពោះមូលហេតុដែលពួកគេមិនដេញតាមសេចក្ដីពិត ឬវិធីសាស្រ្តនៃការដេញតាម ឬអ្វីដែលពួកគេយល់ថាជាចំណុចខ្លាំង ដើម្បីជំនួសការដេញតាមសេចក្ដីពិត។ តើនេះមិនមែនល្ងង់ខ្លៅទេឬអី? (គឺល្ងង់ខ្លៅ។)

មនុស្សខ្លះដែលពុំដេញតាមសេចក្ដីពិត ពុំមានបញ្ហាអ្វីធំដុំពាក់ព័ន្ធនឹងភាពជាមនុស្សរបស់ពួកគេទេ។ ពួកគេប្រកាន់តាមក្បួនច្បាប់ និងប្រព្រឹត្តតាមខ្លួនពួកគេ។ ស្ដ្រីដែលមានលក្ខណៈបែបនេះ ជាស្ដ្រីសុភាពរាបសា និងមានគុណធម៌ ថ្លែថ្នូរ និងគួរឱ្យគោរព ហើយពុំលេងសើចឡើយ។ នៅចំពោះមុខឪពុកម្ដាយ ពួកគេជាក្មេងស្រីល្អ នៅក្នុងជីវិតគ្រួសារ ពួកគេជាប្រពន្ធល្អ និងជាម្ដាយល្អ ហើយពួកគេបំពេញភារកិច្ចដោយចំណាយពេលមើលថែទាំផ្ទះសម្បែងរបស់ខ្លួន។ បុរសដែលមានលក្ខណៈបែបនេះ គ្មានឧបាយកលអ្វីទេ និងយកចិត្តទុកដាក់បំពេញភារកិច្ច ហើយពួកគេធ្វើអ្វីតាមខ្លួនពួកគេ។ ពួកគេគឺជាកូនប្រុសកតញ្ញូ ពួកគេមិនផឹកស្រា មិនជក់បារី ហើយពួកគេមិនលួច មិនប្លន់ ពួកគេមិនលេងល្បែងស៊ីសង មិនលេងស្រី ពោលគឺ ពួកគេគឺជាប្ដីគំរូ ហើយនៅខាងក្រៅផ្ទះ ពួកគេកម្រនឹងឈ្លោះប្រកែក ឬមានទំនាស់ជាមួយអ្នកដទៃអំពីរឿងថាតើនរណាខុស នរណាត្រូវណាស់។ មនុស្សមួយចំនួនគិតថា ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ សម្រេចបានប៉ុណ្ណេះគឺគ្រប់គ្រាន់ហើយ ហើយអ្នកដែលធ្វើបែបនេះ គឺជាមនុស្សល្អត្រឹមត្រូវតាមខ្នាត និងអាចទទួលយកបានហើយ។ ពួកគេជឿថា ប្រសិនបើពួកគេចេះបរិច្ចាគទាន និងចេះជួយគេ ចេះបន្ទាបខ្លួននិងមានអំណត់ និងចេះអត់ធ្មត់ ក្រោយពីបានជឿលើព្រះជាម្ចាស់ ហើយប្រសិនបើពួកគេធ្វើកិច្ចការអ្វីទៅតាមការរៀបចំរបស់ពួកជំនុំឱ្យបានល្អនិងដោយយកចិត្តទុកដាក់ ដោយពុំមានការធ្មេសប្រហែស ឬធ្វើឱ្យតែរួចពីដៃ នោះពួកគេនឹងទទួលបានតថភាពនៃសេចក្ដីពិត និងខិតជិតទៅរកការបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ហើយ។ ពួកគេគិតថា ប្រសិនបើពួកគេតាំងចិត្តធ្វើការ និងខំប្រឹងប្រែងខ្លាំងបន្តិច ប្រសិនបើពួកគេអានបន្ទូលព្រះឱ្យបានច្រើន ប្រសិនបើពួកគេចងចាំឃ្លានៃព្រះបន្ទូលឱ្យបានច្រើន ហើយអធិប្បាយព្រះបន្ទូលទាំងនោះទៅកាន់មនុស្សឱ្យបានច្រើន នោះពួកគេនឹងកំពុងដេញតាមសេចក្ដីពិតហើយ។ ប៉ុន្តែពួកគេពុំដឹងពីការបង្ហាញចេញសេចក្ដីពុករលួយរបស់ពួកគេឡើយ ពួកគេពុំដឹងថា ខ្លួនពួកគេមាននិស្ស័យពុករលួយទេ ហើយពួកគេកាន់តែមិនដឹងថា និស្ស័យពុករលួយរបស់ពួកគេកើតមានយ៉ាងដូចម្ដេច ឬថាគួរដឹងនិងដោះស្រាយនិស្ស័យនោះយ៉ាងម៉េចទៅទៀត។ ពួកគេពុំដឹងរឿងទាំងនេះឡើយ។ តើមានមនុស្សបែបនេះដែរទេ? (មាន។) ពួកគេចាត់ទុក «សេចក្ដីល្អ» ពីកំណើតរបស់ពួកគេ ថាជាបទដ្ឋានដែលអ្នកដេញតាមសេចក្ដីពិត ត្រូវសម្រេចឱ្យបាន។ ប្រសិនបើមនុស្សម្នាក់ហៅពួកគេថាជាមនុស្សក្រអឺតក្រទម បោកបញ្ឆោត និងជាមនុស្សអាក្រក់ ពួកគេនឹងមិនប្រកែកដោយបើកចំហទេ ហើយពួកគេនឹងបង្ហាញអាកប្បកិរិយាបន្ទាបខ្លួន មានអំណត់ និងទទួលយក។ ប៉ុន្តែក្នុងចិត្តពួកគេវិញ ពួកគេមិនបានយកចិត្តទុកដាក់គិតលើរឿងនេះទេ តែពួកគេបែរជាប្រកែកថា៖ «ខ្ញុំក្រអឺតក្រទមមែនទេ? បើខ្ញុំក្រអឺតក្រទមមែន នៅលើលោកនេះ គ្មានមនុស្សណាល្អទេ! បើខ្ញុំបោកបញ្ឆោតមែន អ៊ីចឹង លើលោកនេះ គ្មានមនុស្សណាស្មោះត្រង់ឡើយ! បើខ្ញុំអាក្រក់មែន អ៊ីចឹង គ្មានមនុស្សណាល្អឡើយ! សព្វថ្ងៃនេះ តើងាយនឹងរកបានមនុស្សល្អដូចរូបខ្ញុំដែរឬទេ? គឺអត់នោះទេ។ មិនងាយនឹងរកបានឡើយ!» ការដែលហៅពួកគេថាជាមនុស្សបោកបញ្ឆោត ឬមនុស្សក្រអឺតក្រទម ឬនិយាយថាពួកគេពុំស្រឡាញ់សេចក្ដីពិត គឺគ្មានបានការអ្វីឡើយ ហើយការដែលហៅពួកគេថាជាអ្នកមិនជឿ ក៏នឹងគ្មានបានការអ្វីដែរ។ ពួកគេមុខជាយកដៃគោះតុ ហើយប្រកែកថា៖ «អ៊ីចឹង ចង់ថា ខ្ញុំជាអ្នកមិនជឿមែនទេ? បើខ្ញុំមិនអាចសង្គ្រោះបាន បងប្អូនរាល់គ្នាក៏គ្មាននរណាអាចសង្គ្រោះបានដែរ!» មនុស្សម្នាក់ប្រហែលអាចលាតត្រដាងពួកគេថា៖ «អ្នកមិនទទួលយកសេចក្ដីពិតទេ។ នៅពេលបងប្អូនលើកឡើងពីបញ្ហារបស់អ្នក អ្នកមើលទៅហាក់ដូចជាបន្ទាបខ្លួននិងមានអំណត់ណាស់ ប៉ុន្តែក្នុងចិត្តអ្នកវិញ អ្នកពិតជាមិនព្រមទទួលយកឡើយ។ អ្វីដែលអ្នកអធិប្បាយនៅពេលអ្នកកំពុងប្រកបគ្នាអំពីសេចក្ដីពិត គឺត្រឹមត្រូវហើយ ប៉ុន្តែការពិតនៅតែដដែល គឺអ្នកពុំទទួលយកបន្ទូលព្រះជាម្ចាស់ដែលលាតត្រដាងនិងជំនុំជម្រះពីសារជាតិនៃនិស្ស័យពុករលួយរបស់មនុស្សសូម្បីតែមួយព្រះឱស្ឋណាឡើយ។ អ្នកទាស់ទទឹងនឹងព្រះបន្ទូលទាំងនោះ ហើយអ្នកស្អប់ព្រះបន្ទូលទាំងនោះ។ អ្នកមាននិស្ស័យកោងកាច»។ ប្រសិនបើហៅពួកគេថា «កោងកាច» ពួកគេមិនអាចទទួលយកបានឡើយ។ «តើខ្ញុំ 'កោងកាច' មែនទេ? បើខ្ញុំកោងកាចមែន ម្ល៉េះសមខ្ញុំបានជាន់ឈ្លីអ្នករាល់គ្នានៅក្រោមជើងរបស់ខ្ញុំជាយូរណាស់មកហើយ! បើខ្ញុំកោងកាចមែន ម្ល៉េះសមខ្ញុំបានបំផ្លាញអ្នករាល់គ្នាជាយូរណាស់មកហើយ!» ពួកគេមិនយល់ពីអ្វីដែលអ្នកលាតត្រដាងអំពីពួកគេ ឬយល់ពីការប្រកបគ្នាជាមួយពួកគេឱ្យបានត្រឹមត្រូវឡើយ។ តើការយល់ពីអ្វីឱ្យបានត្រឹមត្រូវមានន័យដូចម្ដេច? មានន័យថា មិនថាមនុស្សបង្ហាញពីបញ្ហាអ្វីនោះទេ អ្នកនឹងយកបញ្ហានោះទៅប្រៀបធៀបជាមួយនឹងបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីពិនិត្យពិច័យថាតើបំណងនិងគំនិតរបស់អ្នក ពិតជាមានកំហុសមែនឬអត់ ហើយមិនថាអ្នកបានបង្ហាញចេញបញ្ហាច្រើនប៉ុនណានោះទេ ក៏អ្នកត្រូវដោះស្រាយបញ្ហាទាំងនោះប្រកបដោយអាកប្បកិរិយានៃការទទួលយក និងការចុះចូលដែរ។ បែបនោះ ទើបមនុស្សអាចដឹងពីបញ្ហារបស់ពួកគេបាន។ មនុស្សមិនអាចដឹងពីនិស្ស័យពុករលួយរបស់ខ្លួនផ្អែកតាមសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេបានឡើយ។ ដើម្បីដឹងបាន ត្រូវពឹងផ្អែកលើមូលដ្ឋាននៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដូច្នេះ តើមានបុរេលក្ខខណ្ឌអ្វីខ្លះសម្រាប់ការស្គាល់ខ្លួនឯងនេះ? អ្នកត្រូវតែទទួលស្គាល់ថា សាតាំងបានបោកបញ្ឆោត និងធ្វើឱ្យមនុស្សជាតិពុករលួយ និងទទួលស្គាល់ថា មនុស្សទាំងអស់ មាននិស្ស័យពុករលួយ។ មានតែតាមរយៈការទទួលយកការពិតនេះទេ ទើបអ្នកអាចឆ្លុះបញ្ចាំងពីខ្លួនឯងបាន ស្របទៅតាមការបើកសម្ដែងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនៅក្នុងដំណើរនៃការឆ្លុះបញ្ចាំងពីខ្លួនឯងនេះ អ្នកនឹងរកឃើញបញ្ហារបស់អ្នកបន្តិចម្ដងៗ។ បញ្ហារបស់អ្នកនឹងលេចមុខចេញមកបណ្ដើរៗ ទាំងដែលអ្នកពុំដឹងខ្លួន ហើយពេលនោះ អ្នកនឹងដឹងច្បាស់ថា អ្វីជានិស្ស័យពុករលួយរបស់អ្នកហើយ។ ហើយផ្អែកលើមូលដ្ឋាននេះ អ្នកអាចដឹងថា ខ្លួនអ្នកជាមនុស្សបែបណា ហើយអ្នកមានសារជាតិជាអ្វីហើយ។ ហេតុនេះ អ្នកនឹងអាចទទួលយកគ្រប់យ៉ាងដែលព្រះជាម្ចាស់មានបន្ទូល និងគ្រប់យ៉ាងដែលទ្រង់បើកសម្ដែង ហើយបន្ទាប់មក អ្នកនឹងបន្តស្វែងរកផ្លូវអនុវត្តន៍នៅក្នុងបន្ទូលរបស់ព្រះជាម្ចាស់ ដែលទ្រង់បានក្រាលទុកសម្រាប់មនុស្ស ព្រមទាំងអនុវត្តនិងរស់នៅស្របទៅតាមព្រះបន្ទូលរបស់ទ្រង់។ នោះហើយគឺជាអត្ថន័យនៃការដេញតាមសេចក្ដីពិត។ ប៉ុន្តែ តើមនុស្សប្រភេទនេះទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរបៀបនោះដែរឬទេ? អត់ទេ។ ពួកគេអាចអះអាងទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាសេចក្ដីពិត ហើយថា ព្រះបន្ទូលរបស់ទ្រង់ដែលលាតត្រដាងពីមនុស្សជាតិពុករលួយ គឺជាការពិតទាំងអស់ ប៉ុន្តែ ប្រសិនបើអ្នកស្នើសុំឱ្យពួកគេស្គាល់ពីនិស្ស័យពុករលួយរបស់ខ្លួនពួកគេវិញ នោះពួកគេនឹងមិនព្រមទទួលយក ក៏មិនព្រមទទួលស្គាល់ដែរ។ ពួកគេជឿថា គ្មានអ្វីពាក់ព័ន្ធនឹងពួកគេឡើយ។ នេះគឺដោយសារតែពួកគេគិតថា ខ្លួនពួកគេថ្លៃថ្នូរនិងគួរឱ្យគោរព ជាមនុស្សទៀងត្រង់ និងជាមនុស្សមានកិត្តិយស។ តើការធ្វើខ្លួនជាមនុស្សទៀងត្រង់ មានន័យថា ពួកគេមានសេចក្ដីពិតដែរឬទេ? ការធ្វើខ្លួនជាមនុស្សទៀងត្រង់ គ្រាន់តែជាការបង្ហាញចេញលក្ខណៈវិជ្ជមាននៃភាពជាមនុស្សរបស់បុគ្គលម្នាក់ប៉ុណ្ណោះ ពុំតំណាងឱ្យសេចក្ដីពិតឡើយ។ ដូច្នេះ គ្រាន់តែដោយសារអ្នកមានលក្ខណៈណាមួយនៃភាពជាមនុស្សធម្មតា ពុំមានន័យថា អ្នកពុំចាំបាច់ត្រូវការដេញតាមសេចក្ដីពិតនោះទេ ហើយក៏ពុំមានន័យថា អ្នកបានទទួលសេចក្ដីពិតរួចហើយដែរ ហើយកាន់តែមិនមានន័យថា អ្នកជាមនុស្សដែលព្រះជាម្ចាស់សព្វព្រះទ័យទៅទៀត។ តើអ្វីៗមិនមែនបែបនោះទេឬអី? (គឺបែបនោះមែន។) បុគ្គលទាំងឡាយដែលគេហៅថាជា «មនុស្សមានកិត្តិយស» នេះ ជឿថា ពួកគេមិនមាននិស្ស័យក្រអឺតក្រទមនិងបោកបញ្ឆោត ឬនិស្ស័យដែលនឿយណាយនឹងសេចក្តីពិតឡើយ ហើយថា ពួកគេច្បាស់ជាគ្មាននិស្ស័យអាក្រក់កោងកាចដាច់ខាត។ ពួកគេគិតថា ក្នុងខ្លួនពួកគេ គ្មាននិស្ស័យពួករលួយទាំងអស់នេះទេ ដោយសារពួកគេជាមនុស្សមានកិត្តិយស ពួកគេទៀងត្រង់ និងចិត្តល្អពីកំណើត ពួកគេតែងត្រូវអ្នកដទៃធ្វើបាបជានិច្ច ហើយទោះបីពួកគេមានគុណសម្បត្តិមិនល្អនិងក្រអឺតក្រទម ក៏ពួកគេជាមនុស្សស្មោះត្រង់ដែរ។ «ភាពស្មោះត្រង់» នេះ មិនមែនភាពស្មោះត្រង់ពិតទេ តែជាភាពគ្មានឧបាយកល ភាពកំសាកញី និងភាពល្ងង់ខ្លៅ។ តើមនុស្សបែបនេះមិនមែនល្ងង់ខ្លៅខ្លាំងទេឬអី? មនុស្សគ្រប់គ្នាយល់ឃើញថា ពួកគេជាមនុស្សល្អ។ តើទស្សនៈនេះត្រឹមត្រូវដែរឬទេ? តើមនុស្សដែលគេយល់ថាជាមនុស្សល្អនោះ មាននិស្ស័យពុករលួយដែរឬទេ? ចម្លើយគឺ «មាន»។ ចំណុចនេះគឺច្បាស់លាស់ខ្លាំងណាស់។ តើមនុស្សដែលគ្មានឧបាយកល មិននិយាយកុហកទេមែទេ? តើពួកគេមិនបោកប្រាស់អ្នកដទៃ ឬក្លែងបន្លំខ្លួនទេមែនទេ? តើពួកគេមិនមែនអាត្មានិយមទេឬអី? តើពួកគេមិនមែនលោភលន់ទេឬអី? តើពួកគេមិនមែនប្រាថ្នាចង់បានឋានៈខ្ពង់ខ្ពស់ទេឬអី? តើពួកគេគ្មានបំណងប្រាថ្នាហួសហេតុទាល់តែសោះ មែនទេ? ច្បាស់ជាអត់ហើយ។ ហេតុផលតែមួយគត់ដែលពួកគេមិនធ្វើអាក្រក់គឺថា ពួកគេពុំមានកាលៈទេសៈសមស្រប។ ហើយពួកគេមានមោទនភាពចំពោះរឿងនេះ ពួកគេតាំងខ្លួនឯងជាមនុស្សមានកិត្តិយស ហើយជឿថា ពួកគេគ្មាននិស្ស័យពុករលួយនោះទេ។ ដូច្នេះ ប្រសិនបើនរណាម្នាក់ចង្អុលបង្ហាញពីនិស្ស័យពុករលួយ ការចាក់បង្ហូរសេចក្ដីពុករលួយ ឬសភាពពុករលួយបែបណាមួយនៅក្នុងខ្លួនពួកគេ នោះពួកគេនឹងប្រកែកថា៖ «ខ្ញុំគ្មានបញ្ហាបែបនេះឡើយ! ខ្ញុំមិនមែនជាមនុស្សបែបនោះទេ ហើយខ្ញុំមិនបានធ្វើអ្វី ឬគិតអ្វីតាមរបៀបនោះឡើយ។ អ្នករាល់គ្នាយល់ច្រឡំចំពោះខ្ញុំហើយ។ អ្នករាល់គ្នាឃើញខ្ញុំជាមនុស្សគ្មានឧបាយកល ជាមនុស្សល្ងង់ ជាមនុស្សកំសាក ដូច្នេះ ទើបអ្នកធ្វើបាបខ្ញុំ»។ តើមនុស្សដែលខាំបកមកវិញបែបនេះ ខ្លួនពួកគេសាងពីអ្វីទៅ? ប្រសិនបើនរណាម្នាក់ហ៊ានធ្វើឱ្យមនុស្សបែបនេះខឹង ពួកគេនឹងត្រូវអ្នកនោះតាមប្រមាញ់ជាប់មិនលែងឡើយ។ ពួកគេនឹងមិនព្រមឈប់ត្រឹមនោះទេ ពួកគេនឹងមិនដោះលែងបុគ្គលនោះឡើយ ពួកគេនឹងខំព្យាយាមធ្វើគ្រប់យ៉ាង។ មនុស្សដែលគ្មានហេតុផល និងរុកគួនឥតឈប់នេះ នៅតែគិតថា ពួកគេគឺជាអ្នកដេញតាមសេចក្ដីពិត ថាពួកគេជាមនុស្សគ្មានឧបាយកលនិងល្ងង់ខ្លៅ ដែលគ្មាននិស្ស័យពុករលួយ។ ពួកគេថែមទាំងនិយាយជាញឹកញាប់ថា៖ «ខ្ញុំអាចជាមនុស្សល្ងង់ខ្លៅមែន តែខ្ញុំគ្មានឧបាយកលអ្វីទេ ខ្ញុំជាមនុស្សស្មោះត្រង់ ហើយព្រះជាម្ចាស់សព្វព្រះទ័យនឹងខ្ញុំ!» ចំពោះពួកគេ អ្វីទាំងអស់នេះ គឺជាទុនដែលពួកគេពឹងពាក់។ តើនេះមិនមែនជារឿងគួរឱ្យអាម៉ាស់ទេឬអី? អ្នកនិយាយថា ព្រះជាម្ចាស់ស្រឡាញ់អ្នក។ តើនិយាយបែបនោះត្រឹមត្រូវដែរឬទេ? តើអ្នកមានមូលដ្ឋានអ្វីដែលនិយាយបែបនេះ? តើអ្នកមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? តើព្រះជាម្ចាស់ធ្លាប់មានបន្ទូលថា ទ្រង់នឹងប្រោសអ្នកឱ្យបានគ្រប់លក្ខណ៍ដែរឬទេ? តើព្រះជាម្ចាស់មានផែនការប្រើអ្នកដែរទេ? ប្រសិនបើព្រះជាម្ចាស់មិនបានមានបន្ទូលអំពីរឿងទាំងនេះទេ នោះអ្នកមិនអាចនិយាយថា ព្រះអង្គសព្វព្រះទ័យនឹងអ្នកបានឡើយ។ អ្នកអាចត្រឹមនិយាយបានថា ព្រះអង្គមានព្រះទ័យអាណិតអាសូរចំពោះអ្នក ដែលនេះគឺជារឿងល្អណាស់ទៅហើយ។ ប្រសិនបើអ្នកនិយាយថា ព្រះជាម្ចាស់សព្វព្រះទ័យនឹងអ្នក នោះគ្រាន់តែជាការយល់ឃើញផ្ទាល់ខ្លួនរបស់អ្នកប៉ុណ្ណោះ ពុំបានបញ្ជាក់ថា ព្រះជាម្ចាស់ពិតជាសព្វព្រះទ័យនឹងអ្នកពិតមែននោះទេ។ តើព្រះជាម្ចាស់សព្វព្រះទ័យនឹងមនុស្សដែលពុំដេញតាមសេចក្ដីពិតដែរទេ? តើព្រះជាម្ចាស់សព្វព្រះទ័យនឹងមនុស្សល្ងង់និងកំសាកញីដែរទេ? ព្រះជាម្ចាស់មានព្រះទ័យអាណិតអាសូរចំពោះមនុស្សល្ងង់និងកំសាកញី។ និយាយបែបនេះ ត្រឹមត្រូវជាង។ ព្រះជាម្ចាស់សព្វព្រះទ័យនឹងអ្នកណាដែលស្មោះត្រង់ពិតប្រាកដ ដែលដេញតាមសេចក្ដីពិត ដែលអាចអនុវត្តសេចក្ដីពិត និងចុះចូលចំពោះទ្រង់ ដែលអាចលើកសរសើរ និងធ្វើបន្ទាប់ថ្វាយទ្រង់ ដែលអាចគិតគូរពីបំណងព្រះហឫទ័យរបស់ទ្រង់ និងស្រឡាញ់ទ្រង់ដោយស្មោះ។ មានតែអ្នកដែលអាចលះបង់ខ្លួនដើម្បីព្រះជាម្ចាស់យ៉ាងពិតប្រាកដ និងបំពេញភារកិច្ចដោយភក្ដីភាពប៉ុណ្ណោះ ទើបមានសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។ មានតែអ្នកដែលអាចទទួលយកសេចក្ដីពិត ក៏ដូចជាអ្នកដែលត្រូវបានលួសកាត់និងដោះស្រាយជាមួយប៉ុណ្ណោះ ទើបមានសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។ អស់អ្នកណាដែលពុំទទួលយកសេចក្ដីពិត ដែលពុំទទួលយកការលួសកាត់ និងការដោះស្រាយជាមួយទេ អ្នកនោះនឹងត្រូវព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធមិនខាន។ ប្រសិនបើអ្នកនឿយណាយនឹងសេចក្ដីពិត ហើយទាស់ទទឹងនឹងគ្រប់ទាំងព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងមក នោះព្រះជាម្ចាស់នឹងនឿយណាយនឹងអ្នក ហើយបោះបង់អ្នកចោលមិនខាន។ ប្រសិនបើអ្នកតែងគិតថា ខ្លួនអ្នកគឺជាមនុស្សល្អ ជាមនុស្សធម្មតា គ្មានឧបាយកល និងគួរឱ្យអាណិត តែអ្នកពុំដេញតាមសេចក្ដីពិត តើព្រះជាម្ចាស់នឹងសព្វព្រះទ័យនឹងអ្នកដែឬទេ? មិនអាចទៅរួចនោះទេ។ ចំពោះរឿងនេះ គ្មានមូលដ្ឋានព្រះបន្ទូលរបស់ទ្រង់ឡើយ។ ព្រះជាម្ចាស់ពុំពិនិត្យមើលថាតើអ្នកជាមនុស្សគ្មានឧបាយកលឬអត់នោះទេ ហើយទ្រង់ក៏មិនបានយកព្រះទ័យទុកដាក់ថាតើអ្នកកើតមកមានភាពជាមនុស្ស ឬគុណសម្បត្តិបែបណានោះដែរ ទ្រង់ពិនិត្យថាតើ ក្រោយពីបានស្ដាប់បន្ទូលរបស់ទ្រង់ហើយ តើអ្នកទទួលយកបន្ទូលទាំងនោះ ឬមិនអើពើនឹងបន្ទូលទាំងនោះ ថាតើអ្នកចុះចូលនឹងបន្ទូលទាំងនោះ ឬទាស់ទទឹងនឹងបន្ទូលទាំងនោះ។ ទ្រង់ពិនិត្យថាតើបន្ទូលរបស់ទ្រង់មានឥទ្ធិពលលើអ្នក និងមានផលផ្លែនៅក្នុងខ្លួនអ្នកឬអត់ ថាតើអ្នកអាចធ្វើបន្ទាល់ពិតប្រាកដអំពីព្រះបន្ទូលជាច្រើនដែលទ្រង់បានសម្ដែងចេញមកឬអត់។ ប្រសិនបើចុងក្រោយ លទ្ធផលដែលទទួលបានពីបទពិសោធរបស់អ្នកគឺ៖ «ខ្ញុំជាមនុស្សគ្មានឧបាយកល ខ្ញុំកំសាកញី ខ្ញុំត្រូវមនុស្សគ្រប់គ្នាដែលខ្ញុំជួប ធ្វើបាប។ មនុស្សគ្រប់គ្នាមើលងាយខ្ញុំ» នោះព្រះជាម្ចាស់នឹងមានបន្ទូលថា នេះមិនមែនជាទីបន្ទាល់ទេ។ ប្រសិនបើអ្នកបន្ថែមថា៖ «ខ្ញុំគឺជាមនុស្សដែលព្រះជាម្ចាស់ហៅថា មនុស្សស្មោះត្រង់តែក្រអឺតក្រទម» នោះព្រះជាម្ចាស់នឹងមានបន្ទូលថា អ្នកនិយាយកុហកទាំងស្រុង និងថា សម្ដីរបស់អ្នក គ្មានមួយម៉ាត់ណាដែលជាការពិតឡើយ។ ប្រសិនបើពេលព្រះជាម្ចាស់តាំងសេចក្ដីតម្រូវលើអ្នក អ្នកមិនត្រឹមតែមិនអាចស្ដាប់បង្គាប់តាមសេចក្ដីតម្រូវនោះបានទេ តែអ្នកថែមទាំងព្យាយាមដេញដោលរកហេតុផលជាមួយព្រះជាម្ចាស់ និងរកលេសដោះសាដើម្បីខ្លួនឯង ដោយថា៖ «ខ្ញុំបានរងទុក្ខ និងលះបង់តម្លៃ ហើយខ្ញុំស្រឡាញ់ព្រះជាម្ចាស់» នោះនឹងមិនអាចទទួលយកបានទេ។ តើអ្នកដេញតាមសេចក្ដីពិតដែរឬទេ? តើទីបន្ទាល់បទពិសោធពិតប្រាកដរបស់អ្នកស្ថិតនៅត្រង់ណា? តើសេចក្ដីស្រឡាញ់ដែលអ្នកមានចំពោះព្រះជាម្ចាស់បង្ហាញចេញមកយ៉ាងដូចម្ដេច? ប្រសិនបើអ្នកមិនអាចផ្ដល់ភស្តុតាងបានទេ នោះគ្មាននរណានឹងជឿអ្នកឡើយ។ អ្នកនិយាយថា៖ «ខ្ញុំជាមនុស្សមានកិត្តិយស ហើយខ្ញុំប្រព្រឹត្តតាមសុភាវធម៌។ ខ្ញុំមិនពាក់ព័ន្ធនឹងរឿងកាមគុណឡើយ ហើយគ្រប់ទង្វើរបស់ខ្ញុំអនុវត្តតាមក្បួនច្បាប់ទាំងអស់។ ខ្ញុំគឺជាមនុស្សដែលមានឥរិយាបថល្អ។ ខ្ញុំមិនដើរផឹកស៊ី មិនលេងស្រី មិនលេងល្បែងស៊ីសង។ ខ្ញុំមិនបានបង្កការបង្អាក់ ឬការរំខានដល់ដំណាក់របស់ព្រះជាម្ចាស់ ឬសាបព្រោះទំនាស់ឡើយ ខ្ញុំស៊ូទ្រាំនឹងទុក្ខលំបាក និងខំប្រឹងប្រែងធ្វើការ។ តើនេះមិនមែនជាសញ្ញាថាខ្ញុំដេញតាមសេចក្ដិពិតទេឬអី? ខ្ញុំកំពុងដេញតាមសេចក្ដីពិតរួចស្រេចហើយ»។ ហើយព្រះជាម្ចាស់នឹងមានព្រះបន្ទូលថា៖ តើអ្នកបានដោះស្រាយនិស្ស័យពុករលួយរបស់អ្នកហើយឬនៅ? តើទីបន្ទាល់របស់អ្នកអំពីការដេញតាមសេចក្ដីពិតមាននៅត្រង់ណា? តើអ្នកអាចទទួលបានការពេញចិត្តនិងការកោតសរសើរពីរាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់ដែរឬទេ? ប្រសិនបើអ្នកមិនអាចផ្ដល់ទីបន្ទាល់បទពិសោធណាមួយបានទេ តែអ្នកបែរជានិយាយថា អ្នកគឺជាមនុស្សស្មោះត្រង់ដែលព្រះជាម្ចាស់សព្វព្រះទ័យ នោះអ្នកគឺជាមនុស្សម្នាក់ដែលមានឧបាយកលបោកប្រាស់អ្នកដទៃតាមរយៈពាក្យកុហកហើយ អ្នកគឺជាអារក្សសាតាំងដែលគ្មានហេតុផល ហើយអ្នកសមនឹងត្រូវបណ្ដាសាណាស់។ អ្វីដែលនៅសេសសល់សម្រាប់អ្នក គឺមានតែត្រូវព្រះជាម្ចាស់ថ្កោលទោស និងផាត់ចោលប៉ុណ្ណោះ។

មនុស្សខ្លះ ក្នុងពេលកំពុងបំពេញភារកិច្ចរបស់ខ្លួន តែងធ្វើការឱ្យតែរួចពីដៃ និងមានការធ្វេសប្រហែស។ ពួកគេធ្វើអ្វីតាមអំពើចិត្តខ្លាំងណាស់៖ នៅពេលដែលពួកគេសប្បាយចិត្ត ពួកគេបំពេញភារកិច្ចរបស់ពួកគេបន្តិចទៅ ហើយនៅពេលពួកគេមិនសប្បាយចិត្តទេ ពួកគេក៏មិនមាត់មិនក ហើយថា៖ «ថ្ងៃនេះ ខ្ញុំមានអារម្មណ៍មិនល្អទេ។ ខ្ញុំមិនញ៉ាំ ក៏មិនបំពេញភារកិច្ចដែរ»។ ពេលនោះ អ្នកដទៃក៏ត្រូវសម្របសម្រួលជាមួយពួកគេ ហើយថា៖ «ធ្វើបែបនេះមិនកើតទេ។ អ្នកឯងមិនអាចធ្វើអ្វីតាមអំពើចិត្តពេកទេ»។ ហើយតើមនុស្សទាំងអស់នោះនឹងនិយាយថាម៉េចចំពោះរឿងនោះ? «ខ្ញុំដឹងហើយថា ធ្វើបែបនេះមិនកើត ប៉ុន្តែ ខ្ញុំធំឡើងនៅក្នុងគ្រួសារអ្នកមាន និងមានបុព្វសិទ្ធច្រើន។ ជីដូនជីតា និងមីងៗរបស់ខ្ញុំធ្វើឱ្យខ្ញុំខូចអស់ ហើយឪពុកម្ដាយខ្ញុំ កាន់តែទម្រើសខ្ញុំថែមទៀត។ ខ្ញុំគឺជាសំណប់ចិត្តរបស់ពួកគាត់ ជាកែវភ្នែករបស់ពួកគាត់ ហើយពួកគាត់ធ្វើតាមចិត្តខ្ញុំគ្រប់យ៉ាង ព្រមទាំងធ្វើឱ្យខ្ញុំខូចអស់។ ការអប់រំប្រៀនប្រដៅខ្ញុំតាមរបៀបនេះ ធ្វើឱ្យខ្ញុំមានចរិតធ្វើអ្វីតាមអំពើចិត្ត ដូច្នេះ នៅពេលខ្ញុំបំពេញភារកិច្ចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ខ្ញុំនឹងមិនពិភាក្សាជាមួយអ្នកដទៃ ឬស្វែងរកសេចក្ដីពិត ឬចុះចូលនឹងព្រះជាម្ចាស់ឡើយ។ តើត្រូវស្ដីបន្ទោសខ្ញុំចំពោះរឿងនេះមែនទេ?» តើការយល់ឃើញរបស់ពួកគេត្រឹមត្រូវដែរឬទេ? តើអាកប្បកិរិយារបស់ពួកគេជាអាកប្បកិរិយានៃការដេញតាមសេចក្ដីពិតដែរឬទេ? (អត់នោះទេ។) នៅពេលមនុស្សណាម្នាក់លើកឡើងពីកំហុសតិចតួចរបស់ពួកគេ ដូចជាថា ពួកគេចូលចិត្តបរិភោគតែម្ហូបណាដែលឆ្ញាញ់ៗ ថាពួកគេខ្វល់ខ្វាយតែពីខ្លួនឯង ហើយពុំគិតពីអ្នកដទៃជាដើម នោះពួកគេនឹងនិយាយថា៖ «តាំងពីក្មេងមក ខ្ញុំគឺមានចរិតបែបនេះឯង។ ខ្ញុំមានទម្លាប់បែបនេះ។ ខ្ញុំមិនដែលគិតពីអ្នកដទៃឡើយ។ ខ្ញុំតែងតែរស់នៅក្នុងជីវិតដែលមានបុព្វសិទ្ធិពិសេស ដោយមានឪពុកម្ដាយកោតសរសើរខ្ញុំ មានជីដូនជីតាស្រឡាញ់ខ្ញុំ។ ខ្ញុំគឺជាកែវភ្នែករបស់ខ្ញុំគ្រួសារទាំងមូល»។ នេះគឺជាសម្ដីឥតបានការ និងភូតកុហក។ តើនេះមិនមែនមិនចេះអៀនខ្មាស និងមិនចេះខ្មាសគេទេអី? ឪពុកម្ដាយអ្នកស្រឡាញ់អ្នក តើនេះមានន័យថា មនុស្សគ្រប់គ្នាត្រូវតែស្រឡាញ់អ្នកដែរមែនទេ? សាច់ញាតិរបស់អ្នកកោតសរសើរ និងស្រឡាញ់អ្នក តើនោះជាហេតុផលដែលអ្នកធ្វើការដោយធ្វេសប្រហែសនិងធ្វើអ្វីតាមអំពើចិត្តនៅក្នុងដំណាក់របស់ព្រះជាម្ចាស់មែនទេ? តើនោះជាហេតុផលត្រឹមត្រូវដែរឬទេ? តើនោះជាអាកប្បកិរិយាត្រឹមត្រូវដែលត្រូវមានចំពោះនិស្ស័យពុករលួយរបស់អ្នកដែរទេ? តើនោះជាការអាកប្បកិរិយានៃការដេញតាមសេចក្ដីពិតដែរទេ? (មិនមែនទេ។) នៅពេលមានរឿងអ្វីមួយកើតឡើងចំពោះមនុស្សទាំងនេះ នៅពេលពួកគេមានបញ្ហាពាក់ព័ន្ធនឹងនិស្ស័យពុករលួយ ឬជីវិតរបស់ពួកគេ ពួកគេស្វែងរកហេតុផលជាក់ស្ដែងដើម្បីឆ្លើយតបនឹងបញ្ហានោះ ដើម្បីពន្យល់ពីបញ្ហានោះ ដើម្បីផ្ដល់ហេតុផលដល់បញ្ហានោះ។ ពួកគេមិនដែលស្វែងរកសេចក្ដីពិត ឬអធិស្ឋានទៅកាន់ព្រះជាម្ចាស់ឡើយ ហើយពួកគេពុំចូលមកចំពោះព្រះជាម្ចាស់ដើម្បីឆ្លុះបញ្ចាំងពីខ្លួនឯងឡើយ។ បើគ្មានការឆ្លុះបញ្ចាំងពីខ្លួនឯងទេ តើមនុស្សម្នាក់អាចដឹងពីបញ្ហារបស់ខ្លួន អាចដឹងពីសេចក្ដីពុករលួយរបស់ពួកគេបានដែរឬទេ? (អត់នោះទេ។) ហើយបើពុំដឹងពីសេចក្ដីពុករលួយទេ តើពួកគេអាចប្រែចិត្តបានដែរឬទេ? (អត់នោះទេ។) ប្រសិនបើមនុស្សម្នាក់មិនអាចប្រែចិត្តបានទេ តើពួកគេជៀសមិនផុតពីត្រូវរស់នៅក្នុងលក្ខខណ្ឌបែបណា? តើនោះមិនមែនជាការរស់នៅក្នុងលក្ខខណ្ឌនៃការអត់ទោសឱ្យខ្លួនឯងទេឬអី? តើពួកគេយល់ថា ទោះពួកគេបានបង្ហាញចេញសេចក្ដីពុករលួយក៏ដោយ ក៏ពួកគេមិនបានធ្វើអំពើអាក្រក់ ឬបំពានបញ្ញត្តិរដ្ឋបាល និងយល់ថា ទោះបីធ្វើបែបនោះ មិនស្របតាមគោលការណ៍នៃសេចក្ដីពិតក៏ដោយ ក៏ទង្វើនេះជាទង្វើអចេតនា ហើយអាចលើកលែងទោសឱ្យបាន មែនទេ? (មែនហើយ។) អ៊ីចឹង តើនោះជាស្ថានភាពដែលមនុស្សដេញតាមសេចក្ដីពិតគួរតែមាន មែនទេ? (អត់ទេ។) ប្រសិនបើមនុស្សម្នាក់មិនដែលប្រែចិត្ត ហើយតែងរស់នៅក្នុងប្រភេទនៃស្ថានភាពបែបនេះ តើពួកគេនឹងអាចកែប្រែខ្លួនគេបានដែរឬទេ? អត់នោះទេ ពួកគេមុខជាមិនអាចកែប្រែខ្លួនគេបានឡើយ។ ហើយប្រសិនបើមនុស្សម្នាក់មិនកែប្រែខ្លួនគេបានទេ នោះពួកគេនឹងមិនអាចលះបង់សេចក្ដីអាក្រក់របស់ពួកគេបានដោយពិតប្រាកដឡើយ។ តើការដែលមិនអាចលះបង់សេចក្ដីអាក្រក់របស់ពួកគេបានដោយពិតប្រាកដ មានន័យដូចម្ដេច? មានន័យថា មនុស្សម្នាក់មិនអាចអនុវត្តសេចក្ដីពិត និងចូលទៅក្នុងតថភាពនៃសេចក្ដីពិតបានយ៉ាងពិតប្រាកដឡើយ។ លទ្ធផលគឺជាក់ស្ដែងបែបនោះឯង។ ប្រសិនបើអ្នកមិនអាចលះបង់សេចក្ដីអាក្រក់របស់ខ្លួន ឬមិនអាចអនុវត្តសេចក្ដីពិត និងចូលទៅក្នុងតថភាពនៃសេចក្ដីពិតបានទេ នោះប្រសិនបើអ្នកចង់ឱ្យព្រះជាម្ចាស់ផ្លាស់ប្ដូរព្រះតម្រិះរបស់ទ្រង់ចំពោះអ្នក ចង់ទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ទទួលបានការបំភ្លឺនិងការស្រាយបំភ្លឺពីព្រះជាម្ចាស់ និងចង់ឱ្យព្រះជាម្ចាស់អត់ទោសអំពើរំលងរបស់អ្នក និងដោះស្រាយសេចក្ដីពុករលួយរបស់អ្នក តើនោះនឹងអាចទៅរួចដែរឬទេ? (អត់នោះទេ។) ប្រសិនបើមិនអាចទៅរួចទេ ដូច្នេះ តើសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់ នាំឱ្យកើតមានសេចក្ដីសង្គ្រោះដែរឬទេ? (អត់នោះទេ។) ប្រសិនបើមនុស្សរស់នៅក្នុងស្ថានភាពនៃការអត់ទោសឱ្យខ្លួនឯង និងកោតសរសើរខ្លួនឯង ពួកគេនឹងនៅឆ្ងាយពីការដេញតាមសេចក្ដីពិតខ្លាំងមិនខាន។ អ្វីៗដែលពួកគេជាប់រវល់ធ្វើ ពិនិត្យពិច័យ ស្ដាប់ និងខំប្រឹងប្រែងធ្វើ អាចមានការជាប់ពាក់ព័ន្ធនឹងការជឿលើព្រះជាម្ចាស់ខ្លះដែរ ក៏ប៉ុន្តែ អ្វីទាំងនោះនឹងមិនពាក់ព័ន្ធនឹងការដេញតាមសេចក្ដីពិត ឬការអនុវត្តសេចក្ដីពិតឡើយ។ លទ្ធផលនេះ គឺច្បាស់លាស់ណាស់។ ហើយដោយសាររឿងទាំងនេះពុំពាក់ព័ន្ធនឹងការដេញតាម ឬការអនុវត្តសេចក្ដីពិត ដូច្នេះ បុគ្គលនោះនឹងមិនបានឆ្លុះបញ្ចាំងពីខ្លួនឯងឡើយ ហើយពួកគេក៏នឹងមិនស្គាល់ខ្លួនឯងដែរ។ ពួកគេនឹងមិនដឹងថា ខ្លួនពួកគេត្រូវបានធ្វើឱ្យពុករលួយដល់កម្រិតណានោះទេ ហើយពួកគេនឹងមិនដឹងថា ត្រូវអនុវត្តការប្រែចិត្តដោយរបៀបណាឡើយ ដូច្នេះ ពួកគេមុខជាមិនអាចសម្រេចនូវការប្រែចិត្តពិតប្រាកដ ឬធ្វើឱ្យព្រះជាម្ចាស់ផ្លាស់ប្ដូរព្រះតម្រិះរបស់ទ្រង់ចំពោះពួកគេឡើយ។ ប្រសិនបើអ្នករស់នៅក្នុងស្ថានភាពបែបនេះ និងចង់ឱ្យព្រះជាម្ចាស់មានព្រះតម្រិះឡើងវិញ លើកលែងទោស ឬពេញព្រះទ័យនឹងអ្នក នោះមុខជាពិបាកហើយ។ តើពាក្យ «ពេញព្រះទ័យ» នៅទីនេះ មានន័យដូចម្ដេច? មានន័យថា ព្រះជាម្ចាស់ទទួលស្គាល់នូវកិច្ចការដែលអ្នកធ្វើ ពេញព្រះទ័យនឹងការងារនោះ ព្រមទាំងចងចាំពីការងារនោះផង។ ប្រសិនបើអ្នកមិនអាចទទួលបានអ្វីទាំងនេះទេ នោះបញ្ចាក់ឱ្យឃើញថា អ្នកមិនមែនកំពុងដេញតាមសេចក្ដីពិតនៅក្នុងកិច្ចការដែលអ្នកធ្វើ នៅក្នុងការខំប្រឹងប្រែង និងការចាក់បង្ហូរឥរិយាបថរបស់អ្នកចេញមកឡើយ។ អ្នកគិតបែបណា គឺមិនសំខាន់នោះទេ ទោះបីអ្នកអាចសម្ដែងចេញឥរិយាបថល្អខ្លះក៏ដោយ ក៏ឥរិយាបថល្អទាំងនេះ គ្រាន់តែតំណាងថា ក្នុងភាពជាមនុស្សរបស់អ្នក មានសតិសម្បជញ្ញៈនិងហេតុផលខ្លះប៉ុណ្ណោះ។ ប៉ុន្តែ អាកប្បកិរិយាល្អទាំងនេះ មិនមែនជាការបង្ហាញចេញនូវការដេញតាមសេចក្ដីពិតនោះទេ ដោយសារចំណុចចាប់ផ្ដើម ចេតនា និងបំណងរបស់អ្នក មិនមែនជាការដេញតាមសេចក្ដីពិតឡើយ។ តើនិយាយបែបនេះ មានមូលដ្ឋានអ្វី? មូលដ្ឋានគឺថា គំនិត សកម្មភាព ឬទង្វើរបស់អ្នក មិនមែនជាការដេញតាមសេចក្ដីពិតនោះទេ ហើយក៏គ្មានអ្វីពាក់ព័ន្ធនឹងសេចក្ដីពិតនោះដែរ។ ប្រសិនបើអ្វីគ្រប់យ៉ាងដែលមនុស្សធ្វើ មិនមែនដើម្បីទទួលបានការពេញព្រះទ័យនិងការទទួលស្គាល់ពីព្រះជាម្ចាស់ទេ នោះគ្មានកិច្ចការណាដែលអ្នកធ្វើ នឹងអាចទទួលបាននូវការពេញព្រះទ័យ ឬការទទួលស្គាល់ពីព្រះជាម្ចាស់ឡើយ ហើយច្បាស់ណាស់ថា ឥរិយាបថ និងការអនុវត្តទាំងនេះ អាចត្រឹមហៅថាជា ឥរិយាបថល្អរបស់មនុស្សប៉ុណ្ណោះ។ អ្វីទាំងនេះ មិនមែនជាសញ្ញានៃការអនុវត្តសេចក្ដីពិតនោះទេ ហើយអ្វីទាំងនោះច្បាស់ជាមិនមែនជាសញ្ញាដែលពួកគេកំពុងដេញតាមសេចក្ដីពិតឡើយ។ មនុស្សដែលធ្វើអ្វីតាមអំពើចិត្ត ហើយតែងមានឥរិយាបថធ្វេសប្រហែស និងធ្វើអ្វីឱ្យតែរួចពីដៃ អ្នកនោះពុំទទួលយកការជំនុំជម្រះនិងការវាយផ្ចាលពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយពួកគេក៏ពុំទទួលយកការលួសកាត់និងការដោះស្រាយជាមួយដែរ។ ពួកគេតែងរកលេសដោះសាចំពោះការដែលពួកគេមិនបានដេញតាមសេចក្ដីពិត និងការដែលពួកគេមិនអាចទទួលយកការលួសកាត់ និងការដោះស្រាយជាមួយបាន។ តើនោះគឺជានិស្ស័យបែបណា? ច្បាស់ណាស់ នោះគឺជានិស្ស័យដែលនឿយណាយនឹងសេចក្ដីពិត ជានិស្ស័យរបស់សាតាំង។ មនុស្សត្រូវបានធម្មជាតិនិងនិស្ស័យរបស់សាតាំងគ្រប់គ្រង ដូច្នេះ គ្មានអ្វីត្រូវឆ្វល់ឡើយ គឺមនុស្សជាកម្មសិទ្ធិរបស់សាតាំង។ ពួកគេគឺជាអារក្ស ជាកូនចៅរបស់សាតាំង និងជាកូននៃនាគដ៏ធំមានសម្បុរក្រហម។ មនុស្សខ្លះអាចទទួលស្គាល់ថា ពួកគេជាអារក្ស ជាសាតាំង ជាកូនរបស់នាគដ៏ធំមានសម្បុរក្រហម ហើយពួកគេនិយាយពីការស្គាល់ខ្លួនឯងបានល្អខ្លាំងណាស់។ ប៉ុន្តែ នៅពេលដែលពួកគេបង្ហាញចេញនិស្ស័យពុករលួយណាមួយ ហើយមាននរណាម្នាក់លាតត្រដាងពួកគេ ដោះស្រាយជាមួយពួកគេ និងលួសកាត់ពួកគេ នោះពួកគេខំប្រឹងឱ្យអស់លទ្ធភាពដើម្បីដោះសាយករួចខ្លួន ហើយពួកគេនឹងមិនទទួលយកសេចក្តីពិតសោះឡើយ។ នៅត្រង់ចំណុចនេះ តើមានបញ្ហាអ្វី? នៅត្រង់ចំណុចនេះ មនុស្សទាំងនេះត្រូវបានលាតត្រដាងទាំងស្រុង។ នៅពេលដែលពួកគេនិយាយអំពីការស្គាល់ខ្លួនឯង ពួកគេនិយាយបានយ៉ាងល្អខ្លាំងណាស់ ចុះម៉េចក៏ពេលដែលពួកគេប្រឈមនឹងការលួសកាត់ និងការដោះស្រាយជាមួយ ពួកគេបែរជាមិនអាចទទួលយកសេចក្តីពិតបានទៅវិញ? នៅត្រង់ចំណុចនេះ មានបញ្ហាមួយ។ តើរឿងបែបនេះមិនមែនជារឿងធម្មតាទេឬអី? តើរឿងនេះងាយស្រួលឈ្វេងយល់ដែរឬទេ? តាមពិត វាងាយស្រួលទេ។ មនុស្សមួយចំនួនទទួលស្គាល់ថា ខ្លួនពួកគេជាអារក្ស និងជាសាតាំង នៅពេលដែលពួកគេនិយាយអំពីការស្គាល់ខ្លួនឯង ប៉ុន្តែបន្ទាប់ពីនោះមក ពួកគេមិនប្រែចិត្ត ឬផ្លាស់ប្ដូរឡើយ។ ដូច្នេះ តើការនិយាយអំពីការស្គាល់ខ្លួនឯងរបស់ពួកគេនោះ ជាការពិត ឬមិនពិត? តើពួកគេស្គាល់ខ្លួនឯងពិតប្រាកដ ឬគ្រាន់តែជាឧបាយកលមួយ ដើម្បីបោកបញ្ឆោតអ្នកដទៃទេ? ចម្លើយគឺស្ដែងឱ្យឃើញយ៉ាងច្បាស់ដោយខ្លួនឯងហើយ។ ហេតុដូចនេះ ដើម្បីចង់ដឹងថាតើ បុគ្គលម្នាក់ស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដឬអត់ អ្នកមិនគួរគ្រាន់តែស្ដាប់ការនិយាយស្ដីរបស់ពួកគេអំពីរឿងនោះទេ។ អ្នកគួរតែពិនិត្យមើលអាកប្បកិរិយាដែលពួកគេមានចំពោះការលួសកាត់ និងការដោះស្រាយជាមួយ ហើយមើលថាតើពួកគេអាចទទួលយកសេចក្តីពិតបានឬអត់។ នោះគឺជារឿងដែលសំខាន់បំផុត។ អ្នកណាក៏ដោយដែលមិនទទួលយកការលួសកាត់និងការដោះស្រាយជាមួយទេ អ្នកនោះមានសារជាតិមិនទទួលយកសេចក្តីពិត មានសារជាតិបដិសេធមិនទទួលយកសេចក្តីពិត ហើយនិស្ស័យរបស់ពួកគេ គឺជាការនឿយណាយនឹងសេចក្តីពិត។ រឿងនេះច្បាស់លាស់ខ្លាំងណាស់។ មិនថាពួកគេបានបង្ហាញចេញសេចក្តីពុករលួយច្រើនប៉ុនណាទេ ក៏មនុស្សខ្លះមិនអនុញ្ញាតឱ្យអ្នកដទៃដោះស្រាយជាមួយពួកគេដែរ។ គ្មាននរណាអាចលួសកាត់ ឬដោះស្រាយជាមួយពួកគេបានឡើយ។ ពួកគេទទួលបានការអនុញ្ញាតឱ្យនិយាយអំពីការស្គាល់ខ្លួនឯង តាមវិធីណាមួយពួកគេចូលចិត្ត ប៉ុន្តែប្រសិនបើអ្នកផ្សេងណាលាតត្រដាងពួកគេ រិះគន់ពួកគេ ឬដោះស្រាយជាមួយពួកគេ មិនថាអ្វីទាំងនោះត្រឹមត្រូវ ឬស្របទៅតាមការពិតយ៉ាងណាក៏ដោតយ ក៏ពួកគេនឹងមិនទទួលយកដែរ។ មិនថាបុគ្គលម្នាក់ផ្សេងទៀតលាតត្រដាងពីការចាក់បង្ហូរនិស្ស័យពុករលួយបែបណានៅក្នុងខ្លួនពួកគេទេ ពួកគេប្រកែកដាច់ណាត់ និងទទូចផ្ដល់ហេតុផលបិទបាំងដើម្បីយករួចខ្លួន ដោយគ្មានការចុះចូលពិតប្រាកដសូម្បីតែបន្តិចណាឡើយ។ ប្រសិនបើមនុស្សបែបនេះមិនដេញតាមសេចក្តីពិតទេ ពួកគេនឹងជួបបញ្ហាមិនខាន។ នៅក្រុមជំនុំ គ្មាននរណាប៉ះពាល់ពួកគេបានឡើយ ក៏គ្មាននរណាអាចចូលជិតពួកគេបានដែរ។ នៅពេលមនុស្សនិយាយអ្វីល្អពីពួកគេ ពួកគេនឹងសប្បាយចិត្ត។ នៅពេលមនុស្សចង្អុលបង្ហាញពីអ្វីដែលអាក្រក់ពីពួកគេ នោះពួកគេនឹងខឹងសម្បា។ ប្រសិនបើនរណាម្នាក់លាតត្រដាងពួកគេ ដោយថា៖ «អ្នកជាមនុស្សល្អម្នាក់ តែអ្នកធ្វើអ្វីតាមអំពើចិត្តខ្លាំងពេក។ អ្នកតែងធ្វើការឱ្យតែរួចពីដៃ និងមានការធ្វេសប្រហែសខ្លាំងណាស់។ អ្នកត្រូវទទួលយកការលួសកាត់ និងការដោះស្រាយជាមួយ។ តើវាមិនល្អទេឬអី ដែលអ្នកលះបង់ចំណុចខ្វះខាតនិងនិស្ស័យពុករលួយទាំងនេះចោលនោះ?» ពួកគេនឹងឆ្លើយតបវិញថា៖ «ខ្ញុំមិនបានធ្វើអ្វីអាក្រក់ទេ។ ខ្ញុំមិនបានប្រព្រឹត្តអំពើបាបឡើយ។ ហេតុអ្វីបានជាអ្នកដោះស្រាយជាមួយខ្ញុំ? នៅផ្ទះ ទាំងឪពុកម្ដាយនិងជីដូនជីតាខ្ញុំ សុទ្ធតែស្រឡាញ់ខ្ញុំតាំងពីក្មេងមក។ ខ្ញុំគឺជាសំណព្វចិត្តរបស់ពួកគាត់ ជាកែវភ្នែករបស់ពួកគាត់។ ពេលនេះ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ គ្មាននរណាស្រឡាញ់ខ្ញុំទាល់តែសោះ។ រស់នៅទីនេះ មិនសប្បាយនោះទេ។ អ្នករាល់គ្នាតែងចាប់កំហុសខ្ញុំ ឬកំហុសអ្នកផ្សេងទៀត ហើយតែងព្យាយាមដោះស្រាយជាមួយខ្ញុំ។ បែបនេះ តើឱ្យខ្ញុំរស់នៅដោយរបៀបណាទៅ?» ត្រង់ចំណុចនេះ តើមានបញ្ហាអ្វីដែរ? មនុស្សដែលមានភ្នែកភ្លឺ អាចដឹងបានភ្លាមថា មនុស្សទាំងនេះត្រូវបានឪពុកម្ដាយនិងគ្រួសាររបស់ពួកគេធ្វើឱ្យខូចអស់ ហើយសូម្បីតែពេលនេះ ក៏ពួកគេពុំដឹងថាត្រូវប្រព្រឹត្តខ្លួន ឬរស់នៅក្នុងភាពម្ចាស់ការដោយរបៀបណាផង។ គ្រួសាររបស់អ្នក ស្រឡាញ់អ្នកទុកដូចជារបស់សំណព្វចិត្ត ហើយអ្នកពុំដឹងកន្លែងរបស់អ្នកនៅក្នុងចក្រវាលនេះឡើយ។ អ្នកបានបង្កើតភាពក្រអឺតក្រទមជាខ្លាំង កើតមានការរាប់ខ្លួនឯងជាសុចរិត និងមានចរិតធ្វើអ្វីតាមអំពើចិត្ត ដែលអ្នកមិនដឹងពីចំណុចទាំងនេះទេ ក៏ពុំដឹងថាត្រូវឆ្លុះបញ្ចាំងដោយរបៀបណាដែរ។ អ្នកជឿលើព្រះជាម្ចាស់ ប៉ុន្តែអ្នកពុំស្ដាប់តាមបន្ទូលរបស់ទ្រង់ ឬអនុវត្តសេចក្ដីពិតនោះទេ។ តើជឿព្រះជាម្ចាស់តាមរបៀបនេះ អ្នកអាចទទួលបានសេចក្ដីពិតដែរឬទេ? តើអ្នកអាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតបានដែរឬទេ? តើអ្នកអាចរស់នៅក្នុងលក្ខណៈដូចជាមនុស្សបានដែរឬទេ? ច្បាស់ជាអត់ហើយ។ ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ យ៉ាងហោចណាស់ក៏អ្នកត្រូវទទួលយកសេចក្ដីពិត និងស្គាល់ខ្លួនឯងដែរ។ មានតែបែបនោះទេ ទើបអ្នកអាចផ្លាស់ប្ដូរបាន។ ប្រសិនបើអ្នកតែងពឹងលើសញ្ញាណនិងការស្រមើស្រមៃរបស់អ្នកនៅក្នុងសេចក្ដីជំនឿរបស់អ្នក ប្រសិនបើអ្នកស្វែងរកតែសេចក្ដីស្ងប់សុខ និងសេចក្ដីសុខសាន្ត មិនដេញតាមសេចក្ដីពិតទេ ប្រសិនបើអ្នកមិនអាចប្រែចិត្តដោយពិតប្រាកដបានទេ ហើយពុំមានការផ្លាស់ប្ដូរនិស្ស័យជីវិតរបស់អ្នក នោះជំនឿរបស់អ្នកលើព្រះជាម្ចាស់ គឺគ្មានន័យអ្វីឡើយ។ ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ អ្នកត្រូវតែយល់ពីសេចក្ដីពិត។ អ្នកត្រូវខំប្រឹងប្រែងដើម្បីបានស្គាល់ខ្លួនឯង។ មិនថាមានរឿងអ្វីកើតឡើងចំពោះអ្នកនោះទេ អ្នកត្រូវតែស្វែងរកសេចក្ដីពិត ហើយអ្នកត្រូវតែដោះស្រាយនិស្ស័យពុករលួយទាំងអស់ដែលបង្ហាញចេញពីខ្លួនអ្នក តាមរយៈការប្រកបគ្នាពីសេចក្ដីពិត ស្របទៅតាមបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើនរណាម្នាក់ចង្អុលបង្ហាញពីនិស្ស័យពុករលួយរបស់អ្នក ឬអ្នកមានគំនិតផ្ដួចផ្ដើមក្នុងការពិនិត្យពិច័យពីខ្លួនឯង ប្រសិនបើអ្នកមានស្មារតីយករឿងនោះទៅប្រៀបធៀបជាមួយនឹងបន្ទូលរបស់ព្រះជាម្ចាស់ និងធ្វើការត្រួតពិនិត្យខ្លួនឯង ពិនិត្យពិច័យ និងស្គាល់ខ្លួនឯង ហើយបន្ទាប់មក បន្តកែតម្រូវកំហុសរបស់អ្នក និងអនុវត្តការប្រែចិត្ត នោះអ្នកមុខជាអាចរស់នៅក្នុងភាវៈជាមនុស្សបានហើយ។ អ្នកណាដែលជឿលើព្រះជាម្ចាស់ អ្នកនោះត្រូវតែទទួលយកសេចក្ដីពិត។ ប្រសិនបើអ្នកតែងជាប់ចិត្តនឹងអារម្មណ៍ដែលត្រូវគ្រួសារស្រឡាញ់ តែងពេញចិត្តធ្វើជាកែវភ្នែករបស់ពួកគាត់ ជាសំណព្វចិត្តរបស់ពួកគាត់ តើអ្នកនឹងអាចទទួលបានអ្វីទៅ? មិនថាអ្នកជាកែវភ្នែកនៃគ្រួសាររបស់អ្នក ជាសំណព្វចិត្តរបស់ពួកគាត់យ៉ាងណានោះទេ ប្រសិនបើអ្នកពុំមានតថភាពនៃសេចក្ដីពិតទេ នោះអ្នកគឺជាសំរាមមិនខាន។ ការជឿលើព្រះជាម្ចាស់ មានតម្លៃទៅបាន លុះត្រាតែអ្នកដេញតាមសេចក្ដីពិត។ នៅពេលអ្នកយល់ពីសេចក្ដីពិត អ្នកនឹងដឹងថាត្រូវប្រៀបធៀបខ្លួនអ្នកដោយរបៀបណាហើយ អ្នកនឹងដឹងថាត្រូវរស់នៅដើម្បីដកពិសោធន៍សេចក្ដីសុខសាន្តពិតប្រាកដ និងធ្វើជាមនុស្សម្នាក់ដែលគាប់ព្រះទ័យព្រះជាម្ចាស់ដោយរបៀបណាមិនខាន។ ពុំមានមជ្ឈដ្ឋានគ្រួសារណា ហើយក៏ពុំមានចំណុចខ្លាំង សេចក្ដីល្អ ឬអំណោយទានផ្ទាល់ខ្លួនណា ដែលអាចជំនួសតថភាពនៃសេចក្ដីពិតបានឡើយ ហើយក៏គ្មានអ្វីគួរយកធ្វើជាលេសដោះសាសម្រាប់ឱ្យខ្លួនអ្នកមិនដេញតាមសេចក្ដីពិតនោះដែរ។ ការទទួលបានសេចក្ដីពិត គឺជារឿងតែមួយគត់ដែលអាចនាំសេចក្ដីសុខសាន្តពិតប្រាកដមកដល់មនុស្ស អនុញ្ញាតឱ្យពួកគេរស់នៅក្នុងជីវិតដែលមានសារៈសំខាន់ និងផ្ដល់ទិសដៅដ៏ស្រស់បំព្រងមួយដល់ពួកគេ។ ទាំងអស់នេះ គឺជាការពិតនៃបញ្ហានេះ។

មនុស្សខ្លះ បន្ទាប់ពីបានក្លាយជាអ្នកដឹកនាំនិងអ្នកធ្វើការនៅក្នុងក្រុមជំនុំហើយ ក៏ជឿថា ខ្លួនពួកគេគឺជាមាស និងគិតថា ចុងក្រោយ ពួកគេមានឱកាសក្នុងការបញ្ចេញពន្លឺហើយ។ ពួកគេមានអារម្មណ៍ល្អចំពោះខ្លួនឯង ហើយចាប់ផ្ដើមខំប្រឹងប្រែងបញ្ចេញកម្លាំងរបស់ខ្លួន។ ពួកគេបណ្ដែតបណ្ដោយទៅតាមមហិច្ឆតាខ្លួនឯង និងបង្ហាញឱ្យឃើញពីសមត្ថភាពរបស់ពួកគេទាំងស្រុង។ មនុស្សទាំងនេះមានថ្នាក់រៀននិងការអប់រំ មានជំនាញគ្រប់គ្របស្ថាប័ន និងបុគ្គលិកលក្ខណៈនិងរបៀបរបបជាអ្នកដឹកនាំ។ ក្នុងថ្នាក់ ពួកគេស្ថិតនៅលើគេ និងជាប្រធានសហភាពសិស្សនិស្សិតនៅសាលារៀន ពួកគេជាអ្នកគ្រប់គ្រង ឬប្រធានក្រុមហ៊ុនដែលពួកគេធ្វើការឱ្យ ហើយនៅពេលពួកគេចាប់ផ្ដើមជឿលើព្រះជាម្ចាស់ និងបានចូលមកដំណាក់របស់ទ្រង់ ពួកគេក៏ត្រូវបានគេបោះឆ្នោតជ្រើសរើសឱ្យធ្វើជាអ្នកដឹកនាំ ដូច្នេះ ពួកគេគិតក្នុងចិត្តថា៖ «ស្ថានសួគ៌មិនដែលធ្វើឱ្យខ្ញុំខកចិត្តឡើយ។ ការដែលមនុស្សមានសមត្ថភាពដូចជារូបខ្ញុំនេះត្រូវបន្ទាបខ្លួននោះ មុខជាពិបាកខ្លាំងណាស់។ ពេលដែលខ្ញុំលាឈប់ពីតំណែងជាប្រធានក្រុមហ៊ុនភ្លាម ខ្ញុំបានមកកាន់ដំណាក់របស់ព្រះជាម្ចាស់ និងទទួលយកតួនាទីជាអ្នកដឹកនាំ។ ទោះបីខ្ញុំព្យាយាមធ្វើជាមនុស្សធម្មតាម្នាក់ ក៏ខ្ញុំនៅតែមិនអាចធ្វើបានដដែល។ ការនេះ គឺព្រះជាម្ចាស់លើកតម្កើងខ្ញុំ ជាអ្វីដែលព្រះអង្គបានរៀបចំឱ្យខ្ញុំធ្វើ ដូច្នេះ ខ្ញុំនឹងចុះចូលចំពោះការនេះ»។ បន្ទាប់ពីបានក្លាយជាអ្នកដឹកនាំហើយ ពួកគេបានប្រើបទពិសោធ ចំណេះដឹង ជំនាញគ្រប់គ្រងស្ថាប័ន និងបែបផែននៃការដឹកនាំរបស់ពួកគេយកមកប្រើ។ ពួកគេគិតថា ពួកគេមានសមត្ថភាពនិងក្លាហាន ហើយជាមនុស្សប៉ិនប្រសប់និងមានទេពកោសល្យពិតប្រាកដ។ ដូច្នេះ ការដែលមានបញ្ហានៅត្រង់ចំណុចនេះ គឺពិតជាគួរឱ្យអាណិតណាស់។ អ្នកដឹកនាំដែលប៉ិនប្រសប់និងមានទេពកោសល្យទាំងនេះ ដែលកើតមកមានសមត្ថភាពក្នុងការដឹកនាំ តើពួកគេពូកែធ្វើអ្វីជាងគេនៅក្រុមជំនុំ? បង្កើតនគរឯករាជ្យមួយ ដោយផ្ដល់អំណាចទាំងស្រុងទៅឱ្យពួកគេ និងប្រើឥទ្ធិពលគ្របដណ្ដប់លើការពិភាក្សា។ បន្ទាប់ពីបានក្លាយជាអ្នកដឹកនាំហើយ ពួកគេមិនធ្វើអ្វីក្រៅពីការងារឡើយ រត់ចុះរត់ឡើង ឆ្លងកាត់ទុក្ខលំបាក និងលះបង់តម្លៃដើម្បីតែកេរ្តិ៍ឈ្មោះនិងឋានៈរបស់ពួកគេប៉ុណ្ណោះ។ ពួកគេមិនខ្វល់ពីអ្វីផ្សេងទៀតឡើយ។ ពួកគេជឿថា ការជាប់រវល់និងការងាររបស់ពួកគេ គឺស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ថាពួកគេគ្មាននិស្ស័យពុករលួយ ថាពួកជំនុំតែងត្រូវការពួកគេជានិច្ច ហើយថាបងប្អូនប្រុសស្រីក៏ត្រូវការពួកគេផងដែរ។ ពួកគេជឿថា បើគ្មានពួកគេទេ នោះគ្មានកិច្ចការណាអាចធ្វើទៅបានឡើយ ថាពួកគេអាចទទួលយកការងារទាំងអស់នោះបាន និងរាប់រងអំណាចផ្ដាច់មុខ។ ហើយពួកគេពិតជាមានវិធីក្នុងការបង្កើតនគរឯករាជ្យរបស់ពួកគេពិតមែន។ ពួកគេមានសមត្ថភាពគ្រប់យ៉ាង ចំពោះអ្វីៗដែលថ្មីប្រកបដោយការច្នៃប្រឌិត ពួកគេមានជំនាញពិសេសក្នុងការធ្វើដូចជាមន្ត្រី និងអួតអាងបំប៉ោង និងហាត់សមបង្រៀនអ្នកដទៃពីកន្លែងខ្ពស់។ មានរឿងតែមួយគត់ដែលពួកគេមិនអាចធ្វើបាន នោះគឺ៖ បន្ទាប់បានក្លាយជាអ្នកដឹកនាំហើយ ពួកគេលែងមានសមត្ថភាពនិយាយចេញពីចិត្ត លែងស្គាល់ខ្លួនឯង លែងចាប់ភ្លឹកនឹងសេចក្ដីពុករលួយរបស់ខ្លួន ឬលែងស្ដាប់ការលើកឡើងរបស់បងប្អូនប្រុសស្រីទៀតហើយ។ ប្រសិនបើក្នុងអំឡុងការពិភាក្សាគ្នា មាននរណាម្នាក់លើកឡើងពីគំនិតខុសពីនោះ អ្នកដឹកនាំទាំងនេះនឹងមិនបដិសេធគំនិតទាំងនោះឡើយ។ ពួកគេនឹងគ្រាន់តែរកហេតុផលដែលត្រូវបំពេញកិច្ចការតាមរបៀបនោះ ដោយថា៖ «អ្នករាល់គ្នានៅមិនទាន់បានគិតល្អិតល្អន់អំពីសំណើនោះនៅឡើយទេ។ ខ្ញុំគឺជាអ្នកដឹកនាំពួកជំនុំ ប្រសិនបើខ្ញុំធ្វើតាមអ្វីដែលអ្នករាល់គ្នានិយាយមែន ហើយអ្វីៗដំណើរការទៅដោយគ្មានខុសអ្វី នោះមិនអីទេ ប៉ុន្តែ ប្រសិនបើមានរឿងមិនល្អណាមួយកើតឡើង នោះទំនួលខុសត្រូវទាំងអស់នឹងត្រូវធ្លាក់មកលើខ្ញុំមិនខាន។ ដូច្នេះ អ្នករាល់គ្នាអាចលើកឡើងពីទស្សនៈរបស់អ្នករាល់គ្នាបានស្ទើរតែគ្រប់ពេល យើងអាចអនុវត្តទម្រង់ផ្លូវការបែបនោះបាន ប៉ុន្តែចុងក្រោយ គឺនៅតែជាខ្ញុំម្នាក់គត់ដដែល ដែលត្រូវជ្រើសរើស និងសម្រេចថាត្រូវធ្វើកិច្ចការនោះដោយរបៀបណា។» យូរៗទៅ បងប្អូនប្រុសស្រីភាគច្រើនឈប់ចូលរួមក្នុងការពិភាក្សា ឬក្នុងការប្រកបគ្នាអំពីកិច្ចការទៀត ហើយអ្នកដឹកនាំទាំងនេះ ក៏នឹងមិនខ្វល់ទៅប្រកបគ្នាជាមួយបងប្អូនអំពីបញ្ហាការងារណាមួយដែរ។ ពួកគេនឹងបន្តសម្រេចចិត្តនិងធ្វើការវិនិច្ឆ័យដោយពុំចេញស្ដីប្រាប់នរណាមួយម៉ាត់ ហើយពួកគេនឹងនៅតែមានហេតុផលដោះសាមិនចេះអស់ដដែល។ ពួកគេជឿថា៖ «ពួកជំនុំនេះ គឺជាពួកជំនុំរបស់អ្នកដឹកនាំ ហើយអ្នកដឹកនាំត្រូវរៀបចំផ្លូវដើរ។ អ្នកដឹកនាំ គឺជាអ្នកដែលត្រូវសម្រេចចិត្តចុងក្រោយថាតើបងប្អូនប្រុសស្រីត្រូវដើរតាមទិសដៅណា និងត្រូវដើរនៅលើផ្លូវណា»។ ជាធម្មតា អ្នកដឹកនាំទាំងនេះតែងគ្រប់គ្រងច្រកចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រី ព្រមទាំងផ្លូវដែលបងប្អូនដើរ និងទិសដៅនៃការដេញតាមរបស់ពួកគាត់ផង។ នៅពេលដែលមនុស្សទាំងនេះត្រូវបានតែងតាំងឱ្យធ្វើជា «មេបញ្ជាការ» ពួកគេក៏ក្ដាប់អំណាចផ្ដាច់មុខ និងបង្កើតនគរឯករាជ្យមួយ។ ទង្វើរបស់ពួកគេគ្មានតម្លាភាពនោះទេ ហើយពួកគេពុំដឹងខ្លួនថាបានគាបសង្កត់មនុស្ស និងឈប់រាប់រកបងប្អូនប្រុសស្រីមួយចំនួនដែលដេញតាមសេចក្ដីពិត និងអាចយល់ពីសេចក្ដីពិតនោះឡើយ។ គ្រប់ពេល ពួកគេនៅតែគិតថា ការធ្វើបែបនេះ ពួកគេកំពុងការពារកិច្ចការរបស់ពួកជំនុំ និងផលប្រយោជន៍នៃរាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់ដដែល។ ពួកគេធ្វើគ្រប់យ៉ាងដោយមានហេតុផលជាក់លាក់ទាំងនេះ ដោយមានមូលហេតុនិងលេសដោះសាច្រើនបែបនេះ ហើយចុងក្រោយ តើមានលទ្ធផលបែបណា? គ្រប់យ៉ាងដែលពួកគេធ្វើ គឺដើម្បីការពារឋានៈរបស់ពួកគេ និងការក្ដាប់អំណាចផ្ដាច់មុខរបស់ពួកគេ។ ពួកគេនាំយកគោលការណ៍ វិធី និងមធ្យោបាយនៃការប្រព្រឹត្តិពីសង្គមខាងលោកីយ៍ និងជីវិតគ្រួសារចូលមកក្នុងដំណាក់របស់ព្រះជាម្ចាស់ និងគិតថា តាមរយៈការធ្វើបែបនេះ ពួកគេកំពុងការពារផលប្រយោជន៍របស់ពួកគេហើយ។ ក៏ប៉ុន្តែ ពួកគេពុំដែលស្គាល់ខ្លួនឯង ឬឆ្លុះបញ្ចាំងពីខ្លួនឯងឡើយ។ សូម្បីតែមាននរណាម្នាក់ចង្អុលបង្ហាញថា ពួកគេកំពុងបំពានគោលការណ៍នៃសេចក្ដីពិត សូម្បីតែពួកគេត្រូវជួបប្រទះការបំភ្លឺ ការប្រៀនប្រដៅ និងការវាយផ្ចាលពីព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេពុំដែលដឹងដែរ។ តើបញ្ហានេះស្ថិតនៅត្រង់ណា? ចាប់តាំងពីថ្ងៃដែលពួកគេទទួលយកតួនាទីជាអ្នកដឹកនាំមក ពួកគេចាត់ទុកភារកិច្ចរបស់ពួកគេដូចជាមុខរបរអ៊ីចឹង ដោយហេតុនេះហើយទើបធ្វើឱ្យពួកគេដើរនៅលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងធ្វើឱ្យពួកគេមិនអាចដេញតាមសេចក្ដីពិតបាន។ ហើយនៅក្នុងអំឡុងពេលនៃការប្រកប «មុខរបរ» នេះ ពួកគេបែរជាជឿថា គ្រប់យ៉ាងដែលពួកគេធ្វើ គឺជាការដេញតាមសេចក្ដីពិតទៅវិញ។ តើពួកគេគិតយ៉ាងណាចំពោះការដេញតាមសេចក្ដីពិត? ពួកគេការពារឋានៈនិងសិទ្ធិអំណាចផ្ទាល់ខ្លួន ក្រោមលេសការពារផលប្រយោជន៍របស់បងប្អូនប្រុសស្រី និងដំណាក់របស់ព្រះជាម្ចាស់ ហើយពួកគេជឿថា នេះគឺជាការបង្ហាញឱ្យឃើញពីការដេញតាមសេចក្ដីពិតហើយ។ នៅពេលពួកគេកំពុងបំពេញតួនាទីនេះ ពួកគេមិនដឹងអ្វីទាល់តែសោះអំពីនិស្ស័យពុករលួយដែលបង្ហាញ និងចាក់បង្ហូរចេញមកតាមរយៈខ្លួនពួកគេ។ ទោះបីជាពេលខ្លះពួកគេមានអារម្មណ៍ដឹងតិចៗថា នេះគឺជានិស្ស័យពុករលួយ ថាព្រះជាម្ចាស់ស្អប់និស្ស័យនេះ ថានេះជានិស្ស័យកោងកាចរឹងរូសក៏ដោយ ក៏ពួកគេប្ដូរគំនិតយ៉ាងលឿន ដោយគិតថា៖ «ធ្វើបែបនោះមិនកើតទេ។ ខ្ញុំជាអ្នកដឹកនាំ ហើយខ្ញុំចាំបាច់ត្រូវមានសេចក្ដីថ្លៃថ្នូរជាមនុស្ស។ ខ្ញុំមិនអាចឱ្យបងប្អូនប្រុសស្រីមើលឃើញថា ខ្ញុំកំពុងចាក់បង្ហូរនិស្ស័យពុករលួយចេញមកបានទេ។» ដូច្នេះហើយ ទោះពួកគេដឹងថា ពួកគេបានចាក់បង្ហូរសេចក្ដីពុករលួយជាច្រើនចេញមកក៏ដោយ និងថាពួកគេបានធ្វើរឿងជាច្រើនដែលបំពានលើគោលការណ៍ ដើម្បីការពារឋានៈនិងសិទ្ធិអំណាចរបស់ពួកគេក៏ដោយ ក៏នៅពេលនរណាម្នាក់លាតត្រដាងពីពួកគេ នោះពួកគេតែងមានស្នៀតដោះទាល់ដោយប្រើហេតុផលក្លែងបន្លំយ៉ាងប៉ិនប្រសប់ ឬព្យាយាមបិទបាំងរឿងនោះចោល ដើម្បីកុំឱ្យមានអ្នកផ្សេងទៀតបានដឹងពីរឿងនោះ។ ឱ្យតែពួកគេទទួលបានអំណាចនិងឋានៈហើយ ពួកគេក៏តាំងខ្លួនឯងនៅក្នុងឋានៈដ៏ពិសិដ្ឋនិងមិនអាចបំពានបាន ដោយគិតថា ខ្លួនពួកគេអស្ចារ្យ ត្រឹមត្រូវ មិនអាចនិន្ទាបាន និងមិនអាចសង្ស័យបាន។ ហើយនៅពេលដែលពួកគេកាន់តួនាទីបែបនេះ ពួកគេទាស់ទទឹងនិងប្រកែកម្ដងហើយម្ដងទៀតចំពោះសំឡេងប្រឆាំង មតិយោបល់ ឬដំបូន្មានណាមួយ ដែលអាចជាប្រយោជន៍ដល់ច្រកចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រី និងចំពោះកិច្ចការរបស់ពួកជំនុំ។ តើពួកគេមានលេសដោះសាអ្វីដែលមិនដេញតាមសេចក្ដីពិត? ពួកគេនិយាយថា៖ «ខ្ញុំមានឋានៈ ខ្ញុំជាមនុស្សមានមុខមាត់ នោះមានន័យថា ខ្ញុំមានសេចក្ដីថ្លៃថ្នូរ ហើយខ្ញុំជាមនុស្សពិសិដ្ឋ និងមិនអាចបំពានបានឡើយ»។ ការដែលពួកគេមានហេតុផល និងលេសដោះសាបែបនេះ តើពួកគេអាចដេញតាមសេចក្ដីពិតបានដែរឬទេ? (អត់នោះទេ។) ពួកគេមិនអាចដេញតាមសេចក្ដីពិតបានឡើយ។ ពួកគេតែងនិយាយ និងធ្វើអ្វីតាមរយៈឋានៈខ្ពង់ខ្ពស់របស់ពួកគេ ហើយក្នុងពេលនោះដែរ ពួកគេក៏ពេញចិត្តនឹងសម្បកក្រៅនៃឋានៈរបស់ពួកគេផងដែរ។ តាមរយៈការធ្វើបែបនេះ ពួកគេកំពុងយកខ្លួនទៅលនឹងភ្លើង ហើយធ្វើឱ្យមានការចាំបាច់ក្នុងការលាតត្រដាងពួកគេ។ តើមនុស្សបែបនេះ មិនមែនគួរឱ្យអាណិតទេឬអី? ពួកគេគួរឱ្យអាណិតនិងគួរឱ្យស្អប់ ហើយក៏គួរឱ្យខ្ពើមរអើមផងដែរ។ ពួកគេគួរឱ្យជិនឆ្អន់ណាស់! ក្នុងនាមជាអ្នកដឹកនាំ ពួកគេស្លៀកពាក់ក្នុងរូបភាពជាពួកបរិសុទ្ធ។ បុគ្គលបរិសុទ្ធ អស្ចារ្យ រុងរឿង និងត្រឹមត្រូវ តើងារទាំងនេះជាអ្វី? ងារទាំងនេះគឺជាខ្នោះឃ្នាង ហើយអ្នកណាក៏ដោយដែលពាក់វាហើយ ពួកគេនឹងមិនអាចដេញតាមសេចក្ដីពិតបានឡើយ។ ប្រសិនបើនរណាម្នាក់ពាក់ខ្នោះឃ្នាងទាំងនេះ នោះមានន័យថា ពួកគេលែងមានអ្វីពាក់ព័ន្ធនឹងការដេញតាមសេចក្ដីពិតទៀតហើយ។ តើអ្វីទៅជាហេតុផលចម្បងដែលមនុស្សទាំងនេះពុំដេញតាមសេចក្ដីពិតនោះ? តាមពិត ហេតុផលគឺថា ពួកគេត្រូវបានចងជាប់ដោយឋានៈ។ ពួកគេតែងគិតថាក្នុងចិត្តថា៖ «ខ្ញុំគឺជាអ្នកដឹកនាំ។ ខ្ញុំមើលការខុសត្រូវនៅទីនេះ។ ខ្ញុំគឺជាមនុស្សដែលមានមុខមាត់ និងឋានៈ។ ខ្ញុំគឺជាមនុស្សថ្លៃថ្នូរ។ ខ្ញុំមិនអាចមាននិស្ស័យក្រអឺតក្រទម ឬពុករលួយឡើយ។ ខ្ញុំមិនអាចបកអាក្រាតនិងប្រកបគ្នាអំពីសេចក្ដីពុករលួយរបសខ្លួនឯងបានឡើយ។ ខ្ញុំត្រូវការពារសេចក្ដីថ្លៃថ្នូរនិងកេរ្តិ៍ឈ្មោះរបស់ខ្ញុំ។ ខ្ញុំត្រូវធ្វើឱ្យមនុស្សសរសើរខ្ញុំ និងគោរពខ្ញុំ»។ ពួកគេតែងត្រូវរបស់ទាំងនេះចងជាប់ ដូច្នេះ ពួកគេមិនអាចបកអាក្រាត ឬឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯងបានឡើយ។ ពួកគេត្រូវអ្វីៗទាំងនេះបំផ្លាញ។ តើទស្សនៈនិងផ្នត់គំនិតរបស់ពួកគេស្របតាមសេចក្ដិពិតដែរឬទេ? ច្បាស់ណាស់ថា អ្វីៗទាំងនោះមិនស្របតាមសេចក្ដីពិតឡើយ។ តើឥរិយាបថដែលពួកគេតែងបង្ហាញចេញនៅក្នុងភារកិច្ចរបស់ពួកគេ ដូចជា ភាពក្រអឺតក្រទម និងការរាប់ខ្លួនឯងជាសុចរិត ការយកខ្លួនឯងធ្វើជាច្បាប់ ការធ្វើពុត ការប្រើល្បិចបោកប្រាស់ ។ល។ និង ។ល។ តើការអនុវត្តបែបនេះជាការដេញតាមសេចក្ដីពិតដែរឬទេ? (អត់នោះទេ។) ច្បាស់ខ្លាំងណាស់ ក្នុងចំណោមពួកគេនោះ គឺគ្មាននរណាម្នាក់ដេញតាមសេចក្ដីពិតឡើយ។ ហើយតើមានលេសដោះសា ឬហេតុផលអ្វីដែលពួកគេប្រើដើម្បីមិនដេញតាមសេចក្ដីពិត? (ពួកគេជឿថា អ្នកដឹកនាំគឺជាមនុស្សដែលមានឋានៈនិងសេចក្ដីថ្លៃថ្នូរ ហើយថា ទោះបីជាពួកគេមាននិស្ស័យពុករលួយក៏ដោយ ក៏មិនអាចលាតត្រដាងបានដែរ។) តើនេះមិនមែនជាទស្សនៈគ្មានហេតុផលទេឬអី? ប្រសិនបើមនុស្សម្នាក់ទទួលស្គាល់ថាមាននិស្ស័យពុករលួយ តែពុំអនុញ្ញាតឱ្យអ្នកដទៃលាតត្រដាង តើពួកគេជាមនុស្សដែលទទួលយកសេចក្ដីពិតដែរឬទេ? ក្នុងនាមជាអ្នកដឹកនាំម្នាក់ ប្រសិនបើអ្នកមិនទាំងអាចទទួលយកសេចក្ដពិតបានផង តើអ្នកនឹងដកពិសោធន៍កិច្ចការរបស់ព្រះជាម្ចាស់យ៉ាងដូចម្ដេចកើតទៅ? តើសេចក្ដីពុករលួយរបស់អ្នកនឹងត្រូវបន្សុទ្ធតាមរបៀបណាទៅ? ហើយប្រសិនបើសេចក្ដីពិតរលួយរបស់អ្នកមិនអាចបន្សុទ្ធបានទេ ហើយអ្នកបន្តរស់នៅតាមនិស្ស័យពុករលួយរបស់អ្នក នោះអ្នកគឺជាអ្នកដឹកនាំម្នាក់ដែលពុំធ្វើកិច្ចការជាក់ស្ដែងហើយ ពោលគឺអ្នកជាអ្នកដឹកនាំក្លែងក្លាយ។ ក្នុងនាមជាអ្នកដឹកនាំ អ្នកពិតជាមានឋានៈមែន ប៉ុន្តែនោះគ្រាន់តែជាបញ្ហានៃការមានការងារខុសគ្នាប៉ុណ្ណោះ ពុំមានន័យថា អ្នកបានក្លាយជាមនុស្សម្នាក់ដែលមានមុខមាត់នោះទេ។ អ្នកពុំបានក្លាយជាមនុស្សម្នាក់ដែលថ្លៃថ្នូរជាងអ្នកដទៃ ឬជាមនុស្សម្នាក់ដែលមានមុខមាត់ពិសេស ដោយសារអ្នកទទួលបានឋានៈនេះ និងបានបំពេញភារកិច្ចខុសគ្នានោះឡើយ។ ប្រសិនបើមានមនុស្សដែលគិតរបៀបនេះពិតមែន តើពួកគេមិនមែនឥតអៀនខ្មាសទេឬអី? (ពួកគេឥតអៀនខ្មាសមែន។) តើមានវិធីធម្មតាជាងនេះដើម្បីពន្យល់ពីរឿងនេះដែរឬទេ? ពួកគេគឺជាមនុស្សព្រហើនឥតអៀនខ្មាស អ៊ីចឹងមែនអត់? នៅពេលពួកគេមិនមែនជាអ្នកដឹកនាំ ពួកគេប្រព្រឹត្តដាក់មនុស្សដោយភាពស្មោះត្រង់។ ពួកគេអាចបកអាក្រាតពីការបង្ហាញចេញសេចក្ដីពុករលួយរបស់ពួកគេ និងវិភាគពីនិស្ស័យពុករលួយរបស់ពួកគេបាន។ នៅពេលដែលពួកគេបានទទួលតំណែងជាអ្នកដឹកនាំ ពួកគេក៏ក្លាយជាមនុស្សម្នាក់ផ្សេងទៀតទាំងស្រុង។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលថា ពួកគេគឺជាមនុស្សម្នាក់ផ្សេងទៀត? ដោយសារពួកគេពាក់របាំងមុខ ហើយមនុស្សពិតប្រាកដស្ថិតនៅពីក្រោយរបាំងមុខនោះ។ របាំងមុខនោះមិនបញ្ចេញឱ្យឃើញនូវការសម្ដែងចេញអ្វីទាំងអស់ គ្មានការយំសោក គ្មានសំណើច គ្មានការរីករាយឬកំហឹង គ្មានទុក្ខព្រួយឬសេចក្ដីអំណរ គ្មានអារម្មណ៍ និងបំណងប្រាថ្នា ហើយច្បាស់ណាស់ គឺគ្មាននិស្ស័យពុករលួយឡើយ។ គ្រប់ពេល ការបើកសម្ដែងនិងស្ថានភាពនៃរបាំងមុខនោះ នៅរក្សាដដែល ចំណែកឯសភាពពិតរបស់អ្នកដឹកនាំទាំងអស់ គំនិតនិងការគិតផ្ទាល់ខ្លួន នៅតែលាក់បាំងពីក្រោយរបាំងមុខនោះដដែល ដែលគ្មាននរណាម្នាក់អាចមើលឃើញបានឡើយ។ មានអ្នកដឹកនាំនិងអ្នកធ្វើការមួយចំនួន ដែលតែងតែគិតថាខ្លួនពួកគេមានមុខមាត់និងឋានៈ។ ពួកគេភ័យខ្លាចថា ពួកគេនឹងត្រូវបាត់បង់សេចក្ដីថ្លៃថ្នូរ ប្រសិនបើមាននរណាម្នាក់លួសកាត់ និងដោះស្រាយជាមួយពួកគេ ដូច្នេះ ពួកគេពុំទទួលយកសេចក្ដីពិតឡើយ។ ពួកគេពឹងផ្អែកលើឋានៈនិងសិទ្ធិអំណាចរបស់ពួកគេ ដើម្បីនិយាយពាក្យភូតភរផ្អែមដូចទឹកឃ្មុំ និងលាក់បាំងនិស្ស័យពុករលួយរបស់ពួកគេ ក្នុងពេលនោះដែរ ពួកគេជឿទាំងខុសថា ពួកគេមានឋានៈដែលពិសេសជាងអ្នកដទៃ និងបរិសុទ្ធជាងអ្នកដទៃ ដូច្នេះហើយទើបពួកគេពុំចាំបាច់ត្រូវដេញតាមសេចក្ដីពិតនោះទេ ការដេញតាមសេចក្ដីពិត គឺជាកិច្ចការដែលអ្នកផ្សេងទៀតត្រូវបំពេញ។ ការគិតតាមរបៀបនេះ ពុំត្រឹមត្រូវឡើយ ហើយជារបៀបគិតដែលឥតអៀនខ្មាស និងគ្មានហេតុផល។ មនុស្សប្រភេទនេះ មានឥរិយាបថបែបនេះឯង។ តាមរយៈសារជាតិនៃឥរិយាបថរបស់មនុស្សបែបនេះ អាចមើលឃើញច្បាស់ថា ពួកគេមិនមែនកំពុងដេញតាមសេចក្ដីពិតឡើយ។ ផ្ទុយទៅវិញ ពួកគេកំពុងដេញតាមឋានៈនិងកេរ្តិ៍ឈ្មោះ។ នៅពេលដែលពួកគេធ្វើការ ពួកគេការពារឋានៈនិងសិទ្ធិអំណាចរបស់ខ្លួន ហើយបញ្ឆោតខ្លួនឯងឱ្យគិតថា ពួកគេកំពុងដេញតាមសេចក្ដីពិត។ ពួកគេមិនខុសអ្វីពីប៉ុលឡើយ ដោយតែងតែធ្វើការសង្ខេបជារឿយៗពីកិច្ចការដែលពួកគេបានធ្វើ ព្រមទាំងភារកិច្ចដែលពួកគេបានបំពេញ កិច្ចការដែលពួកគេបានចាត់ចែងក្នុងពេលបំពេញកិច្ចការពួកជំនុំ និងសមិទ្ធផលនានាដែលពួកគេសម្រេចបានក្នុងពេលបំពេញកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ ពួកគេតែងធ្វើការបូកសរុបអ្វីទាំងនេះជារឿយៗ ដូចពេលដែលយ៉ូបនិយាយថា៖ «ខ្ញុំបានប្រយុទ្ធយ៉ាងល្អ ខ្ញុំបានបញ្ចប់ការរត់ប្រណាំងរបស់ខ្ញុំ ហើយខ្ញុំបានរក្សាសេចក្តីជំនឿខ្ញុំយ៉ាងមាំ៖ ពីពេលនេះតទៅ មានមកុដនៃសេចក្តីសុចរិតមួយ ដែលបម្រុងទុកសម្រាប់ខ្ញុំ» (២ធីម៉ូថេ ៤:៧-៨)។ តាមរយៈសម្ដីនេះ គាត់ចង់បានន័យថា បន្ទាប់ពីគាត់បញ្ចប់ការរត់ប្រណាំង និងការប្រយុទ្ធយ៉ាងល្អរបស់គាត់រួចហើយ នោះគឺជាពេលដែលត្រូវគិតគូរពីឱកាសដ៏ធំធេងក្នុងការទទួលបានសេចក្ដីសង្គ្រោះ ពីការរួមចំណែកដ៏ធំធេងរបស់គាត់ ពីរង្វាន់ដ៏អស្ចារ្យដែលគាត់នឹងទទួលបាន និងដើម្បីសូមឱ្យព្រះជាម្ចាស់ប្រទានរង្វាន់ចំពោះការរួមចំណែកគាត់។ គាត់ចង់បានន័យថា ប្រសិនបើព្រះជាម្ចាស់ពុំប្រទានមកុដដល់គាត់ទេ នោះគាត់នឹងគិតថា ព្រះជាម្ចាស់មិនសុចរិតឡើយ ហើយគាត់មុខជាបដិសេធមិនចុះចូល ហើយថែមទាំងរអ៊ូរទាំពីភាពមិនសុចរិតរបស់ព្រះជាម្ចាស់ផង។ តើមនុស្សបែបនេះ ដែលមានផ្នត់គំនិតនិងនិស្ស័យបែបនេះ ដេញតាមសេចក្ដីពិតដែរឬទេ? តើពួកគេគឺជាមនុស្សដែលចុះចូលនឹងព្រះជាម្ចាស់ពិតប្រាកដដែរឬទេ? តើពួកគេអាចប្រព្រឹត្តទៅតាមការចាត់ចែងរបស់ព្រះជាម្ចាស់បានដែរឬទេ? តើរឿងនេះមិនច្បាស់ក្រឡែតទៀតឬអី? ពួកគេគិតថា ការរត់ប្រណាំងនិងការប្រយុទ្ធក្នុងសមរភូមិរបស់ពួកគេ គឺជាការដេញតាមសេចក្ដីពិត ពួកគេពុំស្វែងរកសេចក្ដីពិតទាល់តែសោះ ហើយពួកគេពុំមានការបង្ហាញចេញនូវការដេញតាមសេចក្ដីពិតដោយពិតប្រាកដឡើយ ដូច្នេះ ពួកគេពុំមែនជាមនុស្សដែលដេញតាមសេចក្ដីពិតនោះទេ។

តើការពិភាក្សាគ្នារបស់យើងអម្បាញ់មិញផ្ដោតសំខាន់លើបញ្ហាណាមួយរបស់មនុស្ស? ជាពិសេស តើនិស្ស័យពុករលួយណាមួយរបស់មនុស្ស ដែលយើងលាតត្រដាងចំៗតែម្ដង? ចំណុចសំខាន់ទីមួយ គឺមនុស្សធុញទ្រាន់នឹងសេចក្ដីពិត ហើយបដិសេធមិនទទួលស្គាល់សេចក្ដីពិត។ នេះគឺជាប្រភេទឥរិយាបថជាក់លាក់ខ្លាំងណាស់។ ចំណុចសំខាន់មួយទៀត គឺជាអ្វីដែលកើតមាននៅក្នុងសារជាតិនៃនិស្ស័យរបស់បុគ្គលម្នាក់ៗ៖ ភាពមានះរឹងរូសមិនព្រមកែ។ នេះក៏ជាការបង្ហាញចេញយ៉ាងជាក់ស្ដែងនិងជាក់ច្បាស់ផងដែរ មែនទេ? (ពិតមែនហើយ។) និស្ស័យពុករលួយរបស់មនុស្សត្រូវបានបង្ហាញនិងបញ្ចេញឱ្យឃើញតាមវិធីសំខាន់ទាំងពីរនេះ។ ឥរិយាបថជាក់លាក់ទាំងនេះ ទស្សនៈជាក់លាក់ទាំងនេះ អាកប្បកិរិយាទាំងនេះ ។ល។ និង ។ល។ បង្ហាញឱ្យឃើញយ៉ាងពិតប្រាកដនិងច្បាស់លាស់ថា នៅក្នុងនិស្ស័យពុករលួយរបស់មនុស្ស មានធាតុនៃការធុញទ្រាន់នឹងសេចក្ដីពិត។ ជាការពិត អ្វីដែលលេចធ្លោជាងគេនៅក្នុងនិស្ស័យរបស់មនុស្ស គឺការបង្ហាញចេញនូវភាពមានះរឹងរូសមិនព្រមកែ៖ មិនថាព្រះជាម្ចាស់មានបន្ទូលបែបណា ហើយមិនថានិស្ស័យរបស់មនុស្សត្រូវបានលាតត្រដាងនៅក្នុងពេលនៃការបំពេញកិច្ចការរបស់ព្រះជាម្ចាស់បែបណា ក៏មនុស្សរឹងត្អឹងបដិសេធមិនទទួលស្គាល់រឿងនេះឡើយ ព្រមទាំងទាស់ទទឹងនឹងរឿងនេះផង។ ក្រៅពីការទាស់ទទឹងជាក់ស្ដែង ឬការបដិសេធដ៏គួរឱ្យស្អប់ ពិតណាស់ ក៏នៅមានឥរិយាបថមួយប្រភេទទៀតផងដែរ ដែលនោះគឺជាពេលដែលមនុស្សពុំខ្វាយខ្វល់នឹងកិច្ចការរបស់ព្រះជាម្ចាស់ ហាក់ដូចជាកិច្ចការរបស់ព្រះជាម្ចាស់ គ្មានអ្វីពាក់ព័ន្ធនឹងពួកគេដូច្នោះដែរ។ តើការដែលមនុស្សពុំខ្វាយខ្វល់នឹងព្រះជាម្ចាស់មានន័យដូចម្ដេច? គឺនៅពេលដែលមនុស្សនិយាយថា៖ «ទ្រង់ចង់មានបន្ទូលអ្វី ក៏សូមទ្រង់មានមកចុះ។ គ្មានអ្វីពាក់ព័ន្ធនឹងទូលបង្គំឡើយ។ ការជំនុំជម្រះនិងការលាតត្រដាងរបស់ទ្រង់ គ្មានអ្វីពាក់ព័ន្ធនឹងទូលបង្គំឡើយ។ ទូលបង្គំមិនទទួលយក ក៏មិនទទួលស្គាល់ដែរ»។ តើយើងអាចហៅអាកប្បកិរិយាបែបនេះថា «ភាពមានះរឹងរូសមិនព្រមកែ» បានដែរឬទេ? (បាន។) នេះគឺជាការបង្ហាញឱ្យឃើញពីភាពមានះរឹងរូសមិនព្រមកែ។ មនុស្សទាំងនេះនិយាយថា៖ «ខ្ញុំរស់នៅតាមចិត្តខ្ញុំចង់ តាមវិធីណាដែលធ្វើឱ្យខ្ញុំបានសុខស្រួល និងតាមវិធីណាដែលធ្វើឱ្យខ្ញុំសប្បាយចិត្ត។ ឥរិយាបថដែលទ្រង់មានបន្ទូលដូចជា ភាពក្រអឺតក្រទម ការបោកបញ្ឆោត ការធុញទ្រាន់នឹងសេចក្ដីពិត សេចក្ដីអាក្រក់ ភាពកោងកាច ។ល។ និង ។ល។ ទោះបីជាទូលបង្គំមានឥរិយាបថទាំងអស់នេះក៏ដោយចុះ តើយ៉ាងម៉េចវិញ? ទូលបង្គំនឹងមិនពិនិត្យពិច័យ ឬស្គាល់ ឬទទួលយកឥរិយាបថទាំងនេះឡើយ។ ទូលបង្គំជឿលើព្រះជាម្ចាស់តាមរបៀបនេះឯង តើព្រះអង្គនឹងធ្វើបែបណាចំពោះរឿងនេះ?» នេះគឺជាអាកប្បកិរិយានៃភាពមានះរឹងរូសមិនព្រមកែ។ នៅពេលដែលមនុស្សពុំខ្វាយខ្វល់នឹងបន្ទូលរបស់ព្រះជាម្ចាស់ ឬពុំយកចិត្តទុកដាក់នឹងបន្ទូលរបស់ទ្រង់ ដែលមានន័យថា ពួកគេព្រងើយកន្តើយនឹងព្រះជាម្ចាស់ម្ដងហើយម្ដងទៀត មិនថាទ្រង់មានបន្ទូលបែបណានោះទេ មិនថាទ្រង់មានបន្ទូលក្នុងលក្ខណៈជាការដាស់តឿន ឬការព្រមាន ឬការក្រើនរំឮកនោះទេ មិនថាទ្រង់មានបន្ទូលក្នុងលក្ខណៈបែបណា ឬមិនថាបន្ទូលទ្រង់មានប្រភពនិងគោលដៅអ្វីឡើយ ក៏អាកប្បកិរិយារបស់ពួកគេ នៅតែជាអាកប្បកិរិយានៃភាពមានះរឹងរូសមិនព្រមកែដដែល។ នេះមានន័យថា ពួកគេពុំយកចិត្តទុកដាក់នឹងបំណងព្រះហឫទ័យបន្ទាន់របស់ព្រះជាម្ចាស់ឡើយ កាន់តែមិនយកចិត្តទុកដាក់នឹងបំណងប្រាថ្នាល្អនិងស្មោះត្រង់របស់ទ្រង់ក្នុងការសង្គ្រោះមនុស្សទៅទៀត។ មិនថាព្រះជាម្ចាស់ធ្វើអ្វីនោះទេ មនុស្សពុំមានចិត្តសហការឡើយ ហើយពួកគេគ្មានឆន្ទៈក្នុងការខិតខំប្រឹងប្រែងឆ្ពោះទៅរកសេចក្ដីពិតឡើយ។ ទោះបីជាពួកគេទទួលស្គាល់ថា ការជំនុំជម្រះនិងការបើកសម្ដែងរបស់ព្រះជាម្ចាស់ គឺជាការពិតទាំងស្រុងក៏ដោយ ក៏ក្នុងចិត្តរបស់ពួកគេគ្មានការស្ដាយក្រោយឡើយ ហើយពួកគេបន្តជឿដូចដែលពួកគេធ្លាប់បានជឿពីមុនដែរ។ ចុងក្រោយ នៅពេលពួកគេបានស្ដាប់សេចក្ដីអធិប្បាយជាច្រើន ពួកគេក៏និយាយដូចមុនថា៖ «ទោះក្នុងកាលៈទេសៈណាក៏ដោយ ខ្ញុំគឺជាអ្នកជឿពិតប្រាកដ ហើយភាពជាមនុស្សរបស់ខ្ញុំមិនអន់នោះទេ ខ្ញុំនឹងមិនដែលធ្វើអំពើអាក្រក់ដោយចេតនាឡើយ ខ្ញុំអាចលះបង់អ្វីៗបាន ខ្ញុំទទួលយកការលំបាកបាន ហើយខ្ញុំសុខចិត្តលះបង់តម្លៃដើម្បីសេចក្ដីជំនឿរបស់ខ្ញុំ។ ព្រះជាម្ចាស់នឹងមិនលះបង់ខ្ញុំចោលឡើយ»។ តើនេះមិនដូចសម្ដីប៉ុលដែលថា៖ «ខ្ញុំបានប្រយុទ្ធយ៉ាងល្អ ខ្ញុំបានបញ្ចប់ការរត់ប្រណាំងរបស់ខ្ញុំ ហើយខ្ញុំបានរក្សាសេចក្តីជំនឿខ្ញុំយ៉ាងមាំ៖ ពីពេលនេះតទៅ មានមកុដនៃសេចក្តីសុចរិតមួយ ដែលបម្រុងទុកសម្រាប់ខ្ញុំ» ទេឬអី? មនុស្សមានអាកប្បកិរិយាបែបនេះឯង។ នៅពីក្រោយអាកប្បកិរិយានេះ តើមាននិស្ស័យអ្វី? និស្ស័យមានះរឹងរូសមិនព្រមកែ។ តើនិស្ស័យមានះរឹងរូសមិនព្រមកែ ពិបាកនឹងធ្វើការផ្លាស់ប្ដូរដែរឬទេ? តើមានផ្លូវសម្រាប់ផ្លាស់ប្ដូរដែរឬទេ? វិធីសាស្រ្តផ្ទាល់និងសាមញ្ញបំផុត គឺត្រូវបំផ្លាស់បំប្រែអាកប្បកិរិយារបស់អ្នកចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចំពោះព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ តើអ្នកអាចបំផ្លាស់បំប្រែចំណុចទាំងនេះបានដោយរបៀបណា? តាមរយៈការវិភាគនិងការដឹងពីសភាពនិងផ្នត់គំនិតដែលកើតចេញពីអាកប្បកិរិយានៃភាពមានះរឹងរូសមិនព្រមកែរបស់អ្នក និងតាមរយៈការពិនិត្យដើម្បីឱ្យដឹងថាតើសកម្មភាពនិងពាក្យសម្ដីរបស់អ្នកណាមួយ ថាតើទស្សនៈនិងគោលបំណងណាមួយដែលអ្នកប្រកាន់ខ្ជាប់ ហើយជាពិសេសទៀតនោះ ថាតើការគិតនិងគំនិតដែលអ្នកចាក់បង្ហូរចេញមកមួយណា ដែលស្ថិតនៅក្រោមឥទ្ធិពលនៃនិស្ស័យមានះរឹងរូសមិនព្រមកែរបស់អ្នក។ ត្រួតពិនិត្យនិងដោះស្រាយឥរិយាបថ ការចាក់បង្ហូរ និងសភាពទាំងនេះ ម្ដងមួយៗ ហើយបន្ទាប់មក ត្រូវធ្វើការផ្លាស់ប្ដូរ។ ពេលអ្នកបានពិនិត្យពិច័យនិងកំណត់ឃើញថាមានបញ្ហាអ្វីហើយ ត្រូវប្រញាប់ធ្វើការកែប្រែភ្លាម។ ឧទាហរណ៍ យើងទើបនិយាយអម្បាញ់មិញអំពីការប្រព្រឹត្តផ្អែកតាមចំណង់ចំណូលចិត្ត និងអារម្មណ៍របស់មនុស្ស នោះគឺភាពមានះរឹងរូសមិនព្រមកែ។ និស្ស័យនៃភាពមានះរឹងរូសមិនព្រមកែ ពាំនាំមកជាមួយនូវលក្ខណៈនៃការនឿយណាយនឹងសេចក្ដីពិត។ ប្រសិនបើអ្នកដឹងថា អ្នកគឺជាមនុស្សប្រភេទនេះ មាននិស្ស័យពុករលួយបែបនេះ ហើយអ្នកពុំឆ្លុះបញ្ចាំងពីខ្លួនឯង ឬស្វែងរកសេចក្ដីពិតមកដោះស្រាយបញ្ហានេះទេ ដោយចចេសគិតថា អ្នកគ្មានបញ្ហាអ្វី នោះគឺជាភាពមានះរឹងរូសមិនព្រមកែហើយ។ បន្ទាប់ពីសេចក្ដីអធិប្បាយនេះទៅ អ្នកអាចដឹងបានភ្លាមថា៖ «ខ្ញុំធ្លាប់បាននិយាយបែបនោះ ហើយខ្ញុំក៏ធ្លាប់មានទស្សនៈបែបនោះដែរ។ និស្ស័យរបស់ខ្ញុំនេះ គឺជានិស្ស័យដែលនឿយណាយនឹងសេចក្ដីពិត។ ដោយសារបែបនោះ ទើបខ្ញុំនឹងតាំងចិត្តធ្វើការដោះស្រាយនិស្ស័យនោះ»។ ដូច្នេះ តើអ្នកនឹងតាំងចិត្តធ្វើការដោះស្រាយនិស្ស័យនោះតាមរបៀបណា? ត្រូវចាប់ផ្ដើមដោយលះបង់ការយល់ឃើញថាខ្លួនឯងឧត្តុង្គឧត្តមជាងអ្នកដទៃ ភាពមានះរឹងរូសមិនព្រមកែ និងការធ្វើអ្វីតាមអំពើចិត្តរបស់អ្នក។ មិនថាអ្នកមានអារម្មណ៍ល្អ ឬមិនល្អនោះទេ ចូរពិនិត្យមើលថាតើមានសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់អ្វីខ្លះ។ ប្រសិនបើអ្នកអាចលះបង់សាច់ឈាមនិងអនុវត្តស្របទៅតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ តើព្រះអង្គនឹងមានទស្សនៈបែបណាចំពោះអ្នក? ប្រសិនបើអ្នកអាចចាប់ផ្ដើមដោះស្រាយនិស្ស័យពុករលួយទាំងនេះបាន នេះគឺជាសញ្ញាបង្ហាញថា អ្នកកំពុងសហប្រតិបត្តិការដោយសកម្មនិងវិជ្ជមានជាមួយកិច្ចការព្រះជាម្ចាស់ហើយ។ អ្នកនឹងមានចេតនាលះបង់និងដោះស្រាយនិស្ស័យនោះចោល ដែលជានិស្ស័យនៃការនឿយណាយនឹងសេចក្ដីពិត ហើយក្នុងពេលនោះដែរ អ្នកក៏នឹងអាចដោះស្រាយនិស្ស័យនៃភាពមានះរឹងរូសមិនព្រមកែបានផងដែរ។ នៅពេលដែលអ្នកបានដោះស្រាយនិស្ស័យពុករលួយទាំងពីរនេះហើយ អ្នកនឹងអាចស្ដាប់បង្គាប់ និងផ្គាប់ព្រះទ័យព្រះជាម្ចាស់បាន ហើយបែបនេះ អ្នកនឹងបានកម្សាន្តព្រះទ័យទ្រង់មិនខាន។ ប្រសិនបើអ្នកបានយល់ពីខ្លឹមសារនៃការប្រកបគ្នានេះ និងអនុវត្តការលះបង់សាច់ឈាមតាមរបៀបនេះ ខ្ញុំពិតជាសប្បាយព្រះទ័យខ្លាំងណាស់។ ពេលនោះ ខ្ញុំមុខជាមិនមានបន្ទូលទាំងអស់នេះដោយឥតប្រយោជន៍ឡើយ។

ភាពមានះរឹងរូសមិនព្រមកែ គឺជាបញ្ហានិស្ស័យពុករលួយ។ វាជាធម្មជាតិរបស់មនុស្ស ហើយមិនងាយនឹងដោះស្រាយនោះទេ។ នៅពេលដែលមនុស្សម្នាក់មាននិស្ស័យមានះរឹងរូសមិនព្រមកែ ភាគច្រើននិស្ស័យនេះបង្ហាញចេញមកជាទំនោរក្នុងការផ្ដល់ជាហេតុផលនិងទឡ្ហីករណ៍ក្លែងក្លាយ ដោយប្រកាន់តាមគំនិតផ្ទាល់ខ្លួន ហើយមិនងាយនឹងទទួលយកអ្វីដែលថ្មីឡើយ។ មានពេលខ្លះ មនុស្សដឹងថា គំនិតរបស់ពួកគេមិនត្រឹមត្រូវ ក៏ប៉ុន្តែពួកគេប្រកាន់តាមគំនិតទាំងនោះទាំងរឹងត្អឹងរហូតដល់ទីបញ្ចប់ ដើម្បីតែមុខមាត់និងកិត្តិយសរបស់ពួកគេប៉ុណ្ណោះ។ និស្ស័យមានះរឹងរូសមិនព្រមកែបែបនេះ គឺពិបាកនឹងបំផ្លាស់បំប្រែណាស់ សូម្បីតែមនុស្សបានដឹងពីនិស្ស័យនេះហើយក៏ដោយ។ ដើម្បីធ្វើការដោះស្រាយបញ្ហានៃភាពមានះរឹងរូសមិនព្រមកែ មនុស្សត្រូវដឹងពីភាពក្រអឺតក្រទម ការបោកបញ្ឆោត ភាពកោងកាច ការនឿយណាយនឹងសេចក្ដីពិត និងនិស្ស័យផ្សេងទៀតដែលមានលក្ខណៈបែបនេះ។ នៅពេលដែលមនុស្សម្នាក់ដឹងពីភាពក្រអឺតក្រទម ការបោកបញ្ឆោត ភាពកោងកាចរបស់ខ្លួន ដឹងថាពួកគេនឿយណាយនឹងសេចក្ដីពិត ដឹងថាទោះបីពួកគេចង់អនុវត្តសេចក្ដីពិតក៏ដោយ តែពួកគេគ្មានឆន្ទៈក្នុងការលះបង់សាច់ឈាម ដឹងថាទោះបីពួកគេប្រាថ្នាចង់ស្ដាប់បង្គាប់ព្រះជាម្ចាស់ក៏ដោយ តែពួកគេតែងមានលេសដោះសា និងការពន្យល់អំពីការលំបាករបស់ពួកគេ នោះពួកគេនឹងងាយស្រួលទទួលស្កាល់ថា ពួកគេមានបញ្ហាពាក់ព័ន្ធនឹងភាពមានះរឹងរូសមិនព្រមកែនេះ។ ដើម្បីដោះស្រាយបញ្ហានេះ ដំបូង មនុស្សត្រូវមានហេតុផលជាមនុស្សធម្មតា និងចាប់ផ្ដើមដោយការរៀនស្ដាប់បន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកប្រាថ្នាចង់ក្លាយជាចៀមរបស់ព្រះជាម្ចាស់ អ្នកត្រូវរៀនស្ដាប់បន្ទូលរបស់ទ្រង់។ ហើយតើអ្នកគួរស្ដាប់បន្ទូលរបស់ទ្រង់តាមរបៀបណា? តាមរយៈការស្ដាប់ពីបញ្ហាណាមួយដែលព្រះជាម្ចាស់លាតត្រដាងនៅក្នុងបន្ទូលរបស់ទ្រង់ ដែលពាក់ព័ន្ធនឹងអ្នក។ ប្រសិនបើអ្នកឃើញមានបញ្ហាពាក់ព័ន្ធនឹងអ្នក អ្នកគួរទទួលយកបញ្ហានោះ។ អ្នកមិនត្រូវគិតថា នោះគឺជាបញ្ហាដែលមនុស្សមាន ថានោះជាបញ្ហារបស់មនុស្សគ្រប់គ្នា ឬជាបញ្ហារបស់មនុស្សជាតិ និងថាបញ្ហានោះគ្មានអ្វីពាក់ព័ន្ធនឹងអ្នកនោះឡើយ។ ប្រសិនបើអ្នកមានជំនឿបែបនេះ នោះអ្នកមុខជាខុសមិនខាន។ អ្នកគួរធ្វើការឆ្លុះបញ្ចាំងតាមរយៈការបើកសម្ដែងពីបន្ទូលរបស់ព្រះជាម្ចាស់ ថាតើអ្នកមាននិស្ស័យពុករលួយ ឬមានទស្សនៈខុសឆ្គងដែលព្រះជាម្ចាស់កំពុងលាតត្រដាងនោះដែរឬអត់។ ឧទាហរណ៍ នៅពេលដែលអ្នកស្ដាប់ឮបន្ទូលរបស់ព្រះជាម្ចាស់ដែលលាតត្រដាងពីការបង្ហាញចេញនូវនិស្ស័យក្រអឺតក្រទមមួយដែលបង្ហូរចេញមកតាមរយៈមនុស្សណាម្នាក់ អ្នកគួរគិតក្នុងចិត្តថា៖ «តើខ្ញុំមានការបង្ហាញចេញនូវភាពក្រអឺតក្រទមនោះដែរឬទេ? ខ្ញុំគឺជាមនុស្សពុករលួយម្នាក់ ដូច្នេះ ខ្ញុំត្រូវតែមានការបង្ហាញចេញទាំងនោះខ្លះមិនខាន។ ខ្ញុំគួរឆ្លុះបញ្ចាំងថាតើខ្ញុំបានធ្វើរឿងនោះនៅកន្លែងណា។ មនុស្សនិយាយថា នៅពេលខ្ញុំនិយាយស្ដី ខ្ញុំក្រអឺតក្រទម ថាខ្ញុំតែងវាយឫកខ្ពស់ និងធ្វើឫកធំ ថាខ្ញុំបំបិទសិទ្ធិគេ។ តើខ្ញុំមាននិស្ស័យបែបនោះពិតមែនដែរឬទេ?» តាមរយៈការឆ្លុះបញ្ចាំង ចុងក្រោយ អ្នកមុខជាដឹងថា ការបើកសម្ដែងនៃបន្ទូលរបស់ព្រះជាម្ចាស់ គឺត្រឹមត្រូវទាំងស្រុង។ នោះគឺអ្នកជាមនុស្សក្រអឺតក្រទមពិតមែន។ ហើយដោយសារការបើកសម្ដែងនៃបន្ទូលរបស់ព្រះជាម្ចាស់ត្រឹមត្រូវទាំងស្រុង និងដោយសារវាស៊ីគ្នាទាំងស្រុងទៅនឹងស្ថានភាពរបស់អ្នកគ្មានខុសអ្វីបន្តិច ហើយពេលធ្វើការឆ្លុះបញ្ចាំងបន្ថែមកាន់តែច្រើន កាន់តែឃើញថាត្រឹមត្រូវ ដូច្នេះ អ្នកគួរទទួលយកការជំនុំជម្រះ និងការវាយផ្ចាលពីបន្ទូលរបស់ទ្រង់ និងឈ្វេងយល់ និងដឹងពីសារជាតិនៃនិស្ស័យពុករលួយរបស់អ្នក ស្របទៅតាមបន្ទូលទាំងនោះ។ ពេលនោះ អ្នកនឹងអាចមានអារម្មណ៍ស្ដាយក្រោយពិតប្រាកដមិនខាន។ ក្នុងការជឿលើព្រះជាម្ចាស់ ទាល់តែហូបនិងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរបៀបនេះ ទើបអ្នកអាចស្គាល់ខ្លួនឯងបាន។ ដើម្បីធ្វើការដោះស្រាយនិស្ស័យរបស់អ្នក អ្នកត្រូវតែទទួលយកការជំនុំជម្រះ និងការលាតត្រដាងពីបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនអាចធ្វើបានទេ នោះនឹងគ្មានផ្លូវណាដែលអ្នកអាចកម្ចាត់និស្ស័យពុករលួយរបស់អ្នកបានឡើយ។ ប្រសិនបើអ្នកជាមនុស្សឈ្លាសវៃដែលយល់ឃើញថា ការបើកសម្ដែងនៃបន្ទូលរបស់ព្រះជាម្ចាស់ ជាទូទៅ គឺត្រឹមត្រូវ ឬប្រសិនបើអ្នកទទួលស្គាល់ថា ការបើកសម្ដែងនោះ មានពាក់កណ្ដាលត្រឹមត្រូវ នោះអ្នកគួរតែទទួលយកភ្លាមៗ ហើយចុះចូលនឹងព្រះជាម្ចាស់។ អ្នកក៏ត្រូវអធិស្ឋានចំពោះទ្រង់ និងឆ្លុះបញ្ចាំងពីខ្លួនឯងផងដែរ។ មានតែពេលនោះទេ ទើបអ្នកនឹងយល់ថា គ្រប់ទាំងព្រះបន្ទូលនៃការបើកសម្ដែងរបស់ព្រះជាម្ចាស់ គឺត្រឹមត្រូវ ថាបន្ទូលទាំងនោះ គឺជាការពិតទាំងអស់ ហើយគ្មានអ្វីផ្សេងក្រៅពីនោះឡើយ។ មានតែតាមរយៈការចុះចូលនឹងព្រះជាម្ចាស់ដោយចិត្តគោរពចំពោះទ្រង់ប៉ុណ្ណោះ ទើបមនុស្សអាចឆ្លុះបញ្ចាំងពីខ្លួនឯងបានពិតប្រាកដ។ ទាល់តែពេលនោះ ទើបពួកគេនឹងអាចមើលឃើញពីនិស្ស័យពុករលួយផ្សេងៗដែលកើតមាននៅក្នុងខ្លួនពួកគេបាន និងឃើញថា ពួកគេពិតជាក្រអឺតក្រទម និង រាប់ខ្លួនឯងជាសុចរិតមែន ដោយគ្មានហេតុផលសូម្បីតែបន្តិចណាសោះឡើយ។ ប្រសិនបើមនុស្សម្នាក់ គឺជាអ្នកស្រឡាញ់សេចក្ដីពិត ពួកគេនឹងអាចក្រាបចុះនៅចំពោះព្រះជាម្ចាស់ សារភាពនឹងទ្រង់ថា ពួកគេត្រូវបានធ្វើឱ្យពុករលួយដល់ឆ្អឹង ហើយពួកគេមានឆន្ទៈក្នុងការទទួលយកការជំនុំជម្រះ និងការវាយផ្ចាលពីទ្រង់។ តាមរបៀបនេះ ពួកគេអាចកើតមានចិត្តស្ដាយក្រោយ ចាប់ផ្ដើមបដិសេធ និងស្អប់ខ្លួនឯង ព្រមទាំងសោកស្ដាយដែលពីមុនមក មិនបានដេញតាមសចក្ដីពិត ដោយគិតថា៖ «ហេតុអ្វីបានជាខ្ញុំមិនអាចទទួលយកការជំនុំជម្រះនិងការវាយផ្ចាលតាមរយៈបន្ទូលរបស់ព្រះជាម្ចាស់ នៅពេលដែលខ្ញុំចាប់ផ្ដើមអានបន្ទូលទ្រង់? តើអាកប្បកិរិយាដែលខ្ញុំមានចំពោះបន្ទូលរបស់ទ្រង់ គឺជាភាពក្រអឺតក្រទមមែនទេ? ម៉េចក៏ខ្ញុំក្រអឺតក្រទមខ្លាំងម្ល៉េះ?» បន្ទាប់ពីបានឆ្លុះបញ្ចាំងពីខ្លួនឯងតាមរបៀបនេះជាច្រើនដងរួចហើយ ពួកគេនឹងដឹងថា ពួកគេពិតជាក្រអឺតក្រទមមែន ថាពួកគេអសមត្ថភាពទាំងស្រុងក្នុងការទទួលស្គាល់ថា បន្ទូលរបស់ព្រះជាម្ចាស់ គឺជាសេចក្ដីពិត និងជាការពិត ហើយថាពួកគេគ្មានហេតុផលសូម្បីតែបន្តិចណាឡើយ។ ប៉ុន្តែ ការស្គាល់ខ្លួនឯងមិនមែនជារឿងងាយស្រួលនោះទេ។ រាល់ពេលដែលបុគ្គលម្នាក់ធ្វើការឆ្លុះបញ្ចាំង ពួកគេគ្រាន់តែអាចស្គាល់ខ្លួនឯងច្រើនជាងមុនបន្តិច និងជ្រាលជ្រៅជាងមុនបន្តិចប៉ុណ្ណោះ។ ដើម្បីអាចស្គាល់ច្បាស់ពីនិស្ស័យពុករលួយបាន មិនមែនជារឿងដែលមនុស្សអាចសម្រេចបានត្រឹមរយៈពេលមួយដ៏ខ្លីនោះទេ។ មនុស្សត្រូវតែអានបន្ទូលរបស់ព្រះជាម្ចាស់ អធិស្ឋានឱ្យបានច្រើន និងឆ្លុះបញ្ចាំងពីខ្លួនឯងឱ្យបានច្រើន។ មានតែបែបនោះទេ ទើបពួកគេនឹងបានស្គាល់ខ្លួនឯងបន្តិចម្ដងៗ។ កាលពីមុន អ្នកដែលស្គាល់ខ្លួនឯងពិតប្រាកដ ធ្លាប់បានបរាជ័យនិងជំពប់ដួលជាច្រើនដង ហើយបន្ទាប់ពីនោះមក ពួកគេក៏អានបន្ទូលព្រះជាម្ចាស់ អធិស្ឋានទៅទ្រង់ និងបានឆ្លុះបញ្ចាំងពីខ្លួនឯង ម្ល៉ោះហើយពួកគេក៏បានឃើញពីការពិតនៃនិស្ស័យពុករលួយរបស់ខ្លួនបានច្បាស់ និងយល់ថា ពួកគេពិតជាពុករលួយដល់ឆ្អឹងមែន ហើយគ្មានតថភាពនៃសេចក្ដីពិតសោះឡើយ។ ប្រសិនបើអ្នកដកពិសោធន៍កិច្ចការរបស់ព្រះជាម្ចាស់តាមរបៀបនេះ ហើយអ្នកអធិស្ឋានទៅទ្រង់ និងស្វែងរកសេចក្ដីពិត នៅពេលមានរឿងអ្វីមួយកើតឡើងចំពោះអ្នក នោះអ្នកនឹងបានស្គាល់ខ្លួនឯងបន្តិចម្ដងៗមិនខាន។ ដូច្នេះ នៅថ្ងៃណាមួយ អ្នកនឹងបានយល់ច្បាស់នៅក្នុងចិត្តថា៖ «ខ្ញុំអាចមានគុណសម្បត្តិល្អជាងអ្នកដទៃបន្តិចមែន ប៉ុន្តែគុណសម្បត្តិនេះ គឺព្រះជាម្ចាស់ប្រទានមកឱ្យខ្ញុំទេ។ ពេលខ្ញុំនិយាយ ខ្ញុំតែងតែអួតអាង ប៉ុនប៉ងធ្វើឱ្យបានល្អជាងអ្នកដទៃ និងព្យាយាមឱ្យមនុស្សធ្វើអ្វីៗតាមវិធីរបស់ខ្ញុំ។ ខ្ញុំពិតជាគ្មានហេតុផលមែន។ នេះហៅថា ភាពក្រអឺតក្រទម និងការរាប់ខ្លួនឯងជាសុចរិតហើយ! តាមរយៈការឆ្លុះបញ្ចាំង ខ្ញុំក៏បានដឹងពីនិស្ស័យក្រអឺតក្រទមផ្ទាល់ខ្លួនខ្ញុំ។ នេះគឺជាការបំភ្លឺនិងព្រះគុណរបស់ព្រះជាម្ចាស់ ហើយខ្ញុំពិតជាអរព្រះគុណទ្រង់ខ្លាំងណាស់ចំពោះរឿងនេះ!» តើការដឹងពីនិស្ស័យពុករលួយផ្ទាល់ខ្លួនរបស់អ្នកជារឿងល្អឬរឿងអាក្រក់? (ជារឿងល្អ។) ចាប់ពីពេលនេះតទៅ អ្នកគួរស្វែងរករបៀបនិយាយស្ដីនិងរបៀបធ្វើអ្វីៗប្រកបដោយហេតុផលនិងការស្ដាប់បង្គាប់ របៀបធ្វើខ្លួនឱ្យស្មើនឹងអ្នកដទៃ របៀបប្រព្រឹត្តដាក់អ្នកដទៃដោយស្មើភាពគ្នាដោយពុំបំបិទសិទ្ធិពួកគេ របៀបយល់ឃើញឱ្យបានត្រឹមត្រូវចំពោះគុណសម្បត្តិ អំណោយទាន ចំណុចខ្លាំង ។ល។ និង ។ល។ តាមរបៀបនេះ និស្ស័យក្រអឺតក្រទមរបស់អ្នកនឹងត្រូវដោះស្រាយបាន ប្រៀបដូចជាភ្នំមួយដែលត្រូវវាយកម្ទេចទៅជាធូលី ដោយញញួរដំម្ដងបន្តិចៗ។ បន្ទាប់ពីនោះ នៅពេលអ្នកប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ឬធ្វើការជាមួយពួកគេដើម្បីបំពេញភារកិច្ចណាមួយ អ្នកនឹងអាចមានឥរិយាបថត្រឹមត្រូវចំពោះទស្សនៈរបស់ពួកគេ និងផ្ដោតការយកចិត្តទុកខ្លាំង នៅពេលស្ដាប់ពួកគេនិយាយ។ ហើយនៅពេលដែលអ្នកស្ដាប់ឮពួកគេបញ្ចេញទស្សនៈណាដែលត្រឹមត្រូវ អ្នកនឹងដឹងថា៖ «មើលទៅ គុណសម្បត្តិរបស់ខ្ញុំមិនមែនល្អផ្ដាច់គេនោះទេ។ ការពិតនោះគឺ មនុស្សគ្រប់គ្នាមានចំណុចខ្លាំងរៀងៗខ្លួន។ ពួកគេមិនមែនអន់ជាងខ្ញុំទេ។ កាលពីមុន ខ្ញុំតែងគិតថា ខ្ញុំមានគុណសម្បត្តិល្អជាងអ្នកដទៃ។ នោះគឺជាការលើកសរសើរខ្លួនឯង និងជាភាពល្ងង់ខ្លៅចង្អៀតចង្អល់។ ខ្ញុំមានទស្សនៈយល់ឃើញមិនសូវវែងឆ្ងាយ ដូចជាកង្កែបក្នុងបាតអណ្ដូងអ៊ីចឹង។ ការគិតបែបនោះ គឺពិតជាគ្មានហេតុផលមែន ពិតជាឥតអៀនខ្មាសមែន! ខ្ញុំត្រូវនិស្ស័យក្រអឺតក្រទមបាំងភ្នែក និងខ្ទប់ត្រចៀកជិត។ សម្ដីរបស់អ្នកដទៃពុំចូលត្រចៀកខ្ញុំឡើយ ហើយខ្ញុំគិតថា ខ្ញុំពូកែជាងពួកគេ ថាខ្ញុំជាអ្នកត្រូវ តែតាមពិត ខ្ញុំគ្មានអ្វីល្អប្រសើរជាងពួកគេណាម្នាក់ឡើយ!» ចាប់ពីពេលនោះតទៅ អ្នកមុខជាមានការយល់ដឹងពិតប្រាកដ និងដឹងពីចំណុចខ្វះខាត និងកម្ពស់តូចទាបរបស់អ្នកមិនខាន។ ហើយបន្ទាប់ពីនោះមក នៅពេលអ្នកប្រកបគ្នាជាមួយអ្នកដទៃ អ្នកនឹងស្ដាប់ទស្សនៈរបស់ពួកគេដោយយកចិត្តទុកដាក់ ហើយអ្នកនឹងដឹងថា៖ «មានមនុស្សច្រើនខ្លាំងណាស់ ដែលល្អប្រសើរជាងអ្នក។ ទាំងគុណសម្បត្តិ ទាំងសមត្ថភាពក្នុងការយល់ដឹងរបស់ខ្ញុំ យ៉ាងច្រើនណាស់ ត្រឹមកម្រិតមធ្យមប៉ុណ្ណោះ»។ ដោយបានដឹងបែបនេះហើយ តើអ្នកនឹងមិនទទួលបានយល់ដឹងពីខ្លួនឯងខ្លះទេឬអី? តាមរយៈការដកពិសោធន៍រឿងនេះ និងការឆ្លុះបញ្ចាំងពីខ្លួនឯងជាញឹកញាប់តាមរយៈបន្ទូលរបស់ព្រះជាម្ចាស់ នោះអ្នកនឹងអាចមានការស្គាល់ខ្លួនឯងពិតប្រាកដ ដែលកាន់តែជ្រាលជ្រៅឡើងៗ។ អ្នកនឹងអាចមើលធ្លុះពីការពិតនៃសេចក្ដីពុករលួយរបស់អ្នក មើលធ្លុះពីភាពក្រីក្ររបស់អ្នក និងភាពទុច្ចរិត្តរបស់អ្នក មើលធ្លុះពីភាពអាក្រក់គួរឱ្យស្អប់ខ្ពើមរបស់អ្នក ហើយពេលនោះ អ្នកនឹងអាចជិនឆ្អន់នឹងខ្លួនឯង ព្រមទាំងស្អប់និស្ស័យពុករលួយរបស់ខ្លួនឯងផង។ ពេលនោះ អ្នកនឹងងាយស្រួលក្នុងការលះបង់ខ្លួនមិនខាន។ អ្នកដកពិសោធន៍កិច្ចការរបស់ព្រះជាម្ចាស់តាមរបៀបនោះឯង។ អ្នកត្រូវធ្វើការឆ្លុះបញ្ចាំងពីការចាក់បង្ហូរសេចក្ដីពុករលួយរបស់អ្នកស្របតាមបន្ទូលរបស់ព្រះជាម្ចាស់។ ជាពិសេស បន្ទាប់ពីការបើកសម្ដែងពីនិស្ស័យពុករលួយនៅក្នុងស្ថានភាពបែបណាមួយហើយ អ្នកត្រូវធ្វើការឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯងឱ្យបានញឹកញាប់។ ពេលនោះ អ្នកនឹងងាយស្រួលមើលឃើញពីសារជាតិពុករលួយរបស់អ្នកបានកាន់តែច្បាស់ ហើយអ្នកនឹងអាចស្អប់សេចក្ដីពុករលួយរបស់អ្នក ស្អប់សាច់ឈាមអ្នក និងស្អប់សាតាំងអស់ពីចិត្ត។ ហើយអ្នកនឹងអាចមានចិត្តស្រឡាញ់និងខំប្រឹងប្រែងដើម្បីសេចក្ដីពិត។ បែបនេះ និស្ស័យក្រអឺតក្រទមរបស់អ្នក នឹងបន្តថយចុះ ហើយអ្នកនឹងកម្ចាត់និស្ស័យនេះចោលបន្តិចម្ដងៗ។ អ្នកនឹងមានហេតុផលកាន់តែច្រើនឡើងៗ ហើយអ្នកនឹងងាយស្រួលចុះចូលនឹងព្រះជាម្ចាស់មិនខាន។ នៅក្នុងក្រសែភ្នែករបស់អ្នកដទៃ អ្នកនឹងមើលទៅ នឹងធឹងជាងមុន និងបន្ទាបខ្លួនជាងមុន ហើយអ្នកនឹងមើលទៅ និយាយការពិតច្រើនជាងមុន។ អ្នកនឹងអាចស្ដាប់អ្នកដទៃបាន ហើយអ្នកនឹងទុកពេលឱ្យពួកគេនិយាយ។ នៅពេលអ្នកដទៃនិយាយត្រូវ អ្នកនឹងងាយទទទួលយកសម្ដីរបស់ពួកគេ ហើយការប្រាស្រ័យទាក់ទងរបស់អ្នកជាមួយមនុស្ស ក៏នឹងពុំចាំបាច់ត្រូវប្រឹងប្រែងអ្វីខ្លាំងពេកនោះដែរ។ អ្នកនឹងអាចសហការគ្នាដោយចុះសម្រុងជាមួយមនុស្សគ្រប់គ្នា។ ប្រសិនបើអ្នកបំពេញភារកិច្ចរបស់អ្នកតាមបៀបនេះមែន នោះអ្នកនឹងមានហេតុផល និងភាពជាមនុស្សហើយ ត្រូវទេ? នោះគឺជារបៀបក្នុងការដោះស្រាយនិស្ស័យពុករលួយប្រភេទបែបនេះឯង។

សូមយើងពិភាក្សាគ្នាបន្តិចអំពីរបៀបក្នុងការដោះស្រាយនិស្ស័យពុករលួយតាមរយៈបញ្ហានៃនិស្ស័យមានះរឹងរូសមិនព្រមកែ ដែលខ្ញុំទើបបានលើកឡើងអម្បាញ់មិញ។ ដើម្បីដោះស្រាយនិស្ស័យពុករលួយ ដំបូង មនុស្សត្រូវតែអាចទទួលយកសេចក្ដីពិតសិន។ ទទួលយកសេចក្ដីពិត គឺទទួលយកការជំនុំជម្រះ និងការវាយផ្ចាលពីបន្ទូលរបស់ព្រះជាម្ចាស់ គឺជាការទទួលយកបន្ទូលទ្រង់ដែលលាតត្រដាងពីសារជាតិនៃសេចក្ដីពុករលួយរបស់មនុស្ស។ ប្រសិនបើអ្នកចាប់ផ្ដើមដឹង និងវិភាគពីការបញ្ចេញឱ្យឃើញនូវសេចក្ដីពុករលួយរបស់អ្នក ពីសភាពពុករលួយរបស់អ្នក និងពីគោលបំណងនិងអាកប្បកិរិយាពុករលួយរបស់អ្នក ផ្អែកតាមបន្ទូលរបស់ព្រះជាម្ចាស់ ហើយអ្នកអាចគាស់រម្លើងសារជាតិនៃបញ្ហារបស់អ្នកបាន នោះអ្នកនឹងបានដឹងពីនិស្ស័យពុករលួយរបស់អ្នក ហើយអ្នកនឹងបានចាប់ផ្ដើមដំណើរការនៃការដោះស្រាយនិស្ស័យពុករលួយនោះមិនខាន។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកពុំអនុវត្តតាមរបៀបនេះទេ នោះអ្នកនឹងមិនត្រឹមតែមិនអាចដោះស្រាយនិស្ស័យមានះរឹងរូសមិនព្រមកែរបស់អ្នកបានប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏នឹងគ្មានផ្លូវណាអាចលុបបំផាត់និស្ស័យពុករលួយរបស់អ្នកបានដែរ។ មនុស្សគ្រប់គ្នាមាននិស្ស័យពុករលួយជាច្រើននៅក្នុងខ្លួន។ តើមនុស្សត្រូវចាប់ផ្ដើមដោះស្រាយនិស្ស័យពុករលួយទាំងនោះពីចំណុចណាទៅ? ដំបូង មនុស្សត្រូវដោះស្រាយភាពមានះរឹងរូសមិនព្រមកែរបស់ពួកគេសិន ដោយសារនិស្ស័យមានះរឹងរូសមិនព្រមកែ រារាំងមនុស្សមិនឱ្យចូលទៅជិតព្រះជាម្ចាស់ ស្វែងរកសេចក្ដីពិត និងចុះចូលនឹងព្រះជាម្ចាស់ឡើយ។ ភាពមានះរឹងរូសមិនព្រមកែ គឺជាឧបសគ្គដ៏ធំបំផុតចំពោះការអធិស្ឋាន និងការប្រកបគ្នារបស់មនុស្សជាមួយព្រះជាម្ចាស់។ វាជាឧបសគ្គរារាំងមនុស្សមិនឱ្យមានទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់។ បន្ទាប់ពីអ្នកបានដោះស្រាយនិស្ស័យមានះរឹងរូសមិនព្រមកែនេះហើយ និស្ស័យដទៃផ្សេងទៀត នឹងងាយស្រួលដោះស្រាយនោះទេ។ ការដោះស្រាយនិស្ស័យពុករលួយចាប់ផ្ដើមពីការឆ្លុះបញ្ចាំងពីខ្លួនឯង និងការស្គាល់ខ្លួនឯង។ ត្រូវធ្វើការដោះស្រាយគ្រប់និស្ស័យពុករលួយទាំងអស់ដែលអ្នកបានដឹង។ កាលណាអ្នកបានដឹងពីនិស្ស័យទាំងនោះកាន់តែច្រើន នោះអ្នកក៏អាចដោះស្រាយវាបានច្រើនដែរ។ កាលណាអ្នកស្គាល់និស្ស័យទាំងនោះបានច្រើន នោះអ្នកក៏អាចដោះស្រាយវាបានគ្រប់ជ្រុងជ្រោយផងដែរ។ នេះគឺជាដំណើរការនៃការដោះស្រាយនិស្ស័យពុករលួយ។ ដំណើរការនេះត្រូវធ្វើឡើងដោយការអធិស្ឋានទៅព្រះជាម្ចាស់ និងការឆ្លុះបញ្ចាំង និងស្គាល់ពីខ្លួនឯង ព្រមទាំងការវិភាគពីសារជាតិនៃនិស្ស័យពុករលួយរបស់មនុស្សតាមរយៈបន្ទូលរបស់ព្រះជាម្ចាស់ រហូតដល់មនុស្សអាចលះបង់សាច់ឈាម និងអនុវត្តសេចក្ដីពិតបាន។ ការស្គាល់ពីនិស្ស័យពុករលួយរបស់ខ្លួន គឺមិនមែនជារឿងងាយស្រួលទេ។ ការស្គាល់ខ្លួនឯង គឺមិនមែនជាការនិយាយតាមបែបទូទៅថា៖ «ខ្ញុំគឺជាមនុស្សពុករលួយ ខ្ញុំគឺជាអារក្ស ខ្ញុំគឺកូនចៅរបស់សាតាំង ជាពូជពង្សនៃនាគដ៏ធំមានសម្បុរក្រហម ខ្ញុំជាមនុស្សទាស់ទទឹងនិងប្រឆាំងនឹងព្រះជាម្ចាស់ ខ្ញុំជាសត្រូវរបស់ទ្រង់» ឡើយ។ សម្ដីបែបនេះ ពុំមានន័យថា អ្នកបានស្គាល់ពីនិស្ស័យពុករលួយរបស់អ្នកពិតប្រាកដឡើយ។ អ្នកប្រហែលជាអាចចេះពាក្យទាំងនោះពីនរណាម្នាក់ផ្សេងទៀត ហើយពុំបានស្គាល់ខ្លួនអ្នកច្រើននោះទេ។ ការស្គាល់ខ្លួនឯងពិតប្រាកដ គឺមិនមែនផ្អែកលើការរៀនសូត្រ ឬការវិនិច្ឆ័យរបស់មនុស្សឡើយ តែផ្អែកលើបន្ទូលរបស់ព្រះជាម្ចាស់។ ការស្គាល់ខ្លួនឯងពិតប្រាកដ គឺជាការដឹងពីផលប៉ះពាល់នៃនិស្ស័យពុករលួយ និងសេចក្ដីទុក្ខដែលអ្នកបានឆ្លងកាត់ ដោយសារនិស្ស័យពុករលួយនោះ ដោយអ្នកយល់ឃើញថា និស្ស័យពុករលួយមិនត្រឹមតែមានគ្រោះថ្នាក់ចំពោះអ្នកប៉ុណ្ណោះទេ ប៉ុន្តែក៏មានគ្រោះថ្នាក់ដល់អ្នកដទៃផងដែរ។ ការស្គាល់ខ្លួនឯងពិតប្រាកដ គឺជាការមើលធ្លុះពីការពិតដែលថា និស្ស័យពុករលួយកើតចេញមកពីសាតាំង ថានិស្ស័យទាំងនោះ គឺជាថ្នាំពុលនិងជាទស្សនវិជ្ជារបស់សាតាំង ហើយនិស្ស័យទាំងនោះផ្ទុយគ្នាទាំងស្រុងទៅនឹងសេចក្ដីពិត និងព្រះជាម្ចាស់។ នៅពេលដែលអ្នកមើលធ្លុះពីបញ្ហានេះ អ្នកនឹងបានដឹងពីនិស្ស័យពុករលួយរបស់អ្នក។ មនុស្សមួយចំនួន បន្ទាប់ពីបានដឹងថា ពួកគេគឺជាអារក្សសាតាំងហើយ ពួកគេនៅតែមិនព្រមទទួលយកការលួសកាត់ និងការដោះស្រាយជាមួយដដែល។ ពួកគេពុំទទួលស្គាល់ថា ពួកគេបានធ្វើអ្វីខុស ឬបានបំពានសេចក្ដីពិតឡើយ។ តើពួកគេមានបញ្ហាអ្វី? ពួកគេនៅតែមិនទាន់ស្គាល់ខ្លួនឯងដដែល។ មនុស្សមួយចំនួននិយាយថា ពួកគេគឺជាអារក្សសាតាំង ក៏ប៉ុន្តែ ប្រសិនបើអ្នកសួរពួកគេថា៖ «ហេតុអ្វីបានជាអ្នកនិយាយថា ខ្លួនអ្នកគឺជាអារក្សសាតាំង?» ពួកគេមុខជាឆ្លើយមិនរួចឡើយ។ ចំណុចនេះសបញ្ជាក់ឱ្យឃើញថា ពួកគេពុំបានដឹងពីនិស្ស័យពុករលួយរបស់ខ្លួន ឬធម្មជាតិ និងសារជាតិរបស់ពួកគេឡើយ។ ប្រសិនបើពួកគេអាចដឹងបានថា ធម្មជាតិរបស់ពួកគេ គឺជាធម្មជាតិរបស់អារក្ស ថានិស្ស័យពុករលួយរបស់ពួកគេ គឺនិស្ស័យរបស់សាតាំង ហើយដោយហេតុនេះ ទើបពួកគេព្រមទទួលស្គាល់ថា ពួកគេគឺជាអារក្ស ជាសាតាំង ពេលនោះ ពួកគេនឹងបានស្គាល់ពីធម្មជាតិ និងសារជាតិផ្ទាល់ខ្លួនរបស់ពួកគេមិនខាន។ ការស្គាល់ខ្លួនឯងពិតប្រាកដ គឺសម្រេចទៅបានតាមរយៈការលាតត្រដាង ការជំនុំជម្រះ ការអនុវត្ត និងបទពិសោធនៃបន្ទូលរបស់ព្រះជាម្ចាស់។ ការស្គាល់ខ្លួនឯងអាចសម្រេចទៅបានតាមរយៈការយល់ពីសេចក្ដីពិត។ ប្រសិនបើមនុស្សម្នាក់ពុំយល់ពីសេចក្ដីពិតទេ នោះមិនថាពួកគេនិយាយអំពីការស្គាល់ខ្លួនឯងបែបណានោះទេ ក៏សម្ដីនោះគ្មានខ្លឹមសារ និងមិនជាក់ស្ដែងនោះដែរ ដោយសារពួកគេមិនដឹង ឬក្ដាប់មិនបានពីអ្វីដែលជាឫសគល់ និងអ្វីដែលសំខាន់ឡើយ។ ដើម្បីស្គាល់ខ្លួនឯង មនុស្សត្រូវតែទទួលស្គាល់និស្ស័យពុករលួយដែលពួកគេបង្ហាញចេញមកក្នុងលក្ខណៈជាក់លាក់ណាមួយ ពីបំណងរបស់ពួកគេ ពីរបៀបដែលពួកគេប្រព្រឹត្តខ្លួន ពីអ្វីដែលពួកគេប្រលាក់ប្រឡូសមិនបរិសុទ្ធ និងពីមូលហេតុដែលពួកគេមិនអាចទទួលយកសេចក្ដីពិតបាន។ ពួកគេត្រូវតែអាចបញ្ជាក់ពីចំណុចទាំងនេះឱ្យបានច្បាស់ ពេលនោះ ទើបពួកគេអាចស្គាល់ខ្លួនឯងបាន។ នៅពេលមនុស្សខ្លះប្រឈមមុខនឹងការលួសកាត់និងការដោះស្រាយជាមួយ ពួកគេទទួលស្គាល់ថា ពួកគេនឿយណាយនឹងសេចក្ដីពិត ថាខ្លួនគេមានការសង្ស័យនិងការយល់ច្រឡំចំពោះព្រះជាម្ចាស់ និងថាពួកគេមានការប្រយ័ត្នប្រយែងចំពោះព្រះជាម្ចាស់។ ពួកគេក៏ទទួលស្គាល់ផងដែរថា គ្រប់ទាំងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលជំនុំជម្រះនិងលាតត្រដាងពីមនុស្ស គឺសុទ្ធតែជាការពិតទាំងអស់។ ចំណុចនេះសបញ្ជាក់ឱ្យឃើញថា ពួកគេមានការស្គាល់ខ្លួនឯងបានបន្តិចបន្តួចហើយ។ ប៉ុន្តែដោយសារពួកគេពុំបានស្គាល់ព្រះជាម្ចាស់ ឬកិច្ចការរបស់ទ្រង់ ដោយសារពួកគេពុំយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ ទើបការស្គាល់ខ្លួនឯងរបស់ពួកគេ នៅរាក់កំផែលខ្លាំងនៅឡើយ។ ប្រសិនបើមនុស្សម្នាក់ទទួលស្គាល់ត្រឹមតែសេចក្ដីពុករលួយរបស់ខ្លួន ប៉ុន្តែមិនបានដឹងពីឫសគល់នៃបញ្ហានោះទេ តើការសង្ស័យ ការយល់ច្រឡំ និងការប្រយ័ត្នប្រយែងចំពោះព្រះជាម្ចាស់ អាចដោះស្រាយបានដែរឬទេ? មិនអាចដោះស្រាយបានទេ។ ហេតុនេះហើយទើបការស្គាល់ខ្លួនឯង មិនមែនគ្រាន់តែជាការស្គាល់ពីសេចក្ដីពុករលួយ និងបញ្ហារបស់មនុស្សឡើយ ពោលគឺមនុស្សត្រូវយល់ពីសេចក្ដីពិត និងដោះស្រាយបញ្ហានិស្ស័យពុករលួយរបស់ពួកគេឱ្យដល់ឫសគល់នៃបញ្ហានោះតែម្ដង។ នោះគឺជាផ្លូវតែមួយគត់ក្នុងការមើលធ្លុះពីការពិតនៃនិស្ស័យពុករលួយរបស់មនុស្ស និងសម្រេចបាននូវការប្រែចិត្តពិតប្រាកដ។ នៅពេលអ្នកដែលស្រឡាញ់សេចក្ដីពិតចាប់ផ្ដើមស្គាល់ខ្លួនឯងហើយ នោះពួកគេក៏នឹងអាចស្វែងរក និងយល់ពីសេចក្ដីពិត ដើម្បីដោះស្រាយបញ្ហារបស់ពួកគេបានផងដែរ។ មានតែការស្គាល់ខ្លួនឯងតាមបែបនេះទេ ទើបសម្រេចបានលទ្ធផល។ នៅពេលណាក៏ដោយ ឱ្យតែមនុស្សម្នាក់ដែលស្រឡាញ់សេចក្ដីពិត អានឃ្លាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលលាតត្រដាងនិងជំនុំជម្រះលើមនុស្ស មុនពេលពួកគេធ្វើអ្វីៗផ្សេងទៀត នោះពួកគេនឹងមានសេចក្ដីជំនឿថា បន្ទូលរបស់ព្រះជាម្ចាស់ដែលលាតត្រដាងពីមនុស្ស គឺពិតនិងជាក់ស្ដែង និងថាបន្ទូលរបស់ព្រះជាម្ចាស់ ដែលជំនុំជម្រះមនុស្ស គឺជាសេចក្ដីពិត ហើយថា បន្ទូលទាំងនោះ តំណាងឱ្យសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់។ យ៉ាងហោចណាស់ ក៏អ្នកដែលស្រឡាញ់សេចក្ដីពិត ត្រូវតែអាចទទួលស្គាល់រឿងនេះដែរ។ ប្រសិនបើមនុស្សម្នាក់ពុំទាំងជឿលើបន្ទូលរបស់ព្រះជាម្ចាស់ផង ហើយពុំជឿថា បន្ទូលរបស់ព្រះជាម្ចាស់ដែលលាតត្រដាង និងជំនុំជម្រះមនុស្ស គឺជាការពិត និងជាសេចក្ដីពិតផង តើពួកគេអាចស្គាល់ខ្លួនឯងតាមរយៈព្រះបន្ទូលរបស់ទ្រង់បានដែរឬទេ? ច្បាស់ជាមិនអាចហើយ។ ទោះបីជាពួកគេចង់ ក៏ពួកគេមិនអាចស្គាល់ខ្លួនឯងបានដែរ។ ប្រសិនបើអ្នកអាចមានជំនឿមុតមាំថា គ្រប់ទាំងព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាសេចក្ដីពិត ហើយអ្នកជឿលើបន្ទូលទាំងអស់នោះ មិនថាព្រះជាម្ចាស់មានបន្ទូលបែបណា ឬទ្រង់ថ្លែងបន្ទូលនោះតាមរបៀបណា ប្រសិនបើអ្នកអាចជឿ និងទទួលយកបន្ទូលរបស់ព្រះជាម្ចាស់បាន ទោះបីជាអ្នកមិនយល់ពីបន្ទូលទ្រង់ក៏ដោយចុះ នោះអ្នកនឹងងាយឆ្លុះបញ្ចាំង និងស្គាល់ពីខ្លួនឯងតាមរយៈព្រះបន្ទូលរបស់ទ្រង់មិនខាន។ ការឆ្លុះបញ្ចាំងពីខ្លួនឯង ត្រូវតែធ្វើឡើងដោយផ្អែកលើសេចក្ដីពិត។ ចំណុចនោះច្បាស់លាស់ និងគ្មានអ្វីត្រូវសង្ស័យឡើយ។ បន្ទូលរបស់ព្រះជាម្ចាស់ គឺជាសេចក្ដីពិត។ ពាក្យសម្ដីរបស់មនុស្ស និងពាក្យសម្ដីរបស់សាតាំង គ្មានមួយម៉ាត់ណាជាការពិតឡើយ។ រាប់សិបពាន់ឆ្នាំមកហើយ ដែលសាតាំងបានធ្វើឱ្យមនុស្សជាតិពុករលួយតាមរយៈការរៀនសូត្រ ការបង្រៀន និងទ្រឹស្តីសព្វគ្រប់បែបយ៉ាង ហើយមនុស្សប្រែជាស្ពឹកស្រពន់និងខ្សោយប្រាជ្ញាខ្លាំងរហូតដល់ថ្នាក់ពួកគេមិនត្រឹមតែមិនស្គាល់ខ្លួនឯងសូម្បីតែបន្តិចណានោះទេ ប៉ុន្តែពួកគេថែមទាំងប្រកាន់តាមជំនឿខុសឆ្គង និងសម្ដីភូតភរ ព្រមទាំងបដិសេធមិនទទួលយកសេចក្ដីពិតទៀតផង។ មនុស្សបែបនេះ មិនអាចសង្គ្រោះបានឡើយ។ អស់អ្នកណាដែលមានសេចក្ដីជំនឿពិតប្រាកដលើព្រះជាម្ចាស់ជឿថា មានតែបន្ទូលរបស់ទ្រង់ទេ ទើបជាសេចក្ដីពិត ពួកគេអាចស្គាល់ខ្លួនឯងបានផ្អែកលើមូលដ្ឋាននៃបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិត ហេតុនេះទើបពួកគេសម្រេចនូវការប្រែចិត្តយ៉ាងពិតប្រាកដ។ មនុស្សខ្លះពុំដេញតាមសេចក្ដីពិតទេ។ ពួកគេឆ្លុះបញ្ចាំងពីខ្លួនឯងដោយផ្អែកតែលើការរៀនសូត្ររបស់មនុស្សប៉ុណ្ណោះ ហើយពួកគេមិនទទួលស្គាល់អ្វីក្រៅពីឥរិយាបថពេញដោយអំពើបាបនោះទេ ហើយគ្រប់ពេល ពួកគេមិនអាចមើលធ្លុះពីសារជាតិពុករលួយផ្ទាល់ខ្លួនពួកគេបានឡើយ។ ការស្គាល់ខ្លួនឯងបែបនេះ គឺជាការខំប្រែងប្រែងឥតបានការ ហើយវាគ្មានបានលទ្ធផលអ្វីឡើយ។ មនុស្សត្រូវធ្វើការឆ្លុះបញ្ចាំងពីខ្លួនឯងផ្អែកតាមបន្ទូលរបស់ព្រះជាម្ចាស់ ហើយបន្ទាប់ពីឆ្លុះបញ្ចាំងហើយ ត្រូវចាប់ផ្ដើមស្គាល់ពីនិស្ស័យពុករលួយដែលពួកគេបង្ហាញចេញមកបន្តិចម្ដងៗ។ មនុស្សម្នាក់ត្រូវអាចវាស់វែងនិងដឹងពីចំណុចខ្វះខាតរបស់ខ្លួន ដឹងពីសារជាតិនៃភាពជាមនុស្សរបស់ខ្លួន ពីទស្សនៈរបស់ពួកគេចំពោះអ្វីៗ ពីទស្សនៈយល់ឃើញអំពីជីវិតនិងគុណតម្លៃរបស់ពួកគេផ្អែកលើសេចក្ដីពិត ហើយបន្ទាប់មក ត្រូវធ្វើការវាយតម្លៃ និងវិនិច្ឆ័យអ្វីៗទាំងអស់នេះឱ្យបានត្រឹមត្រូវ។ តាមរបៀបនេះ ពួកគេនឹងអាចស្គាល់ខ្លួនឯងបានបន្តិចម្ដងៗ។ ប៉ុន្តែ ការស្គាល់ខ្លួនឯងនឹងកាន់តែជ្រាលជ្រៅឡើងៗ នៅពេលមនុស្សដកពិសោធន៍ក្នុងជីវិតបានកាន់តែច្រើន ហើយទាល់តែមនុស្សទទួលបានសេចក្ដីពិតសិន បើពុំដូច្នោះទេ ពួកគេមុខជាពុំអាចមើលធ្លុះទាំងស្រុងពីធម្មជាតិនិងសារជាតិរបស់ពួកគេបានឡើយ។ ប្រសិនបើមនុស្សម្នាក់ស្គាល់ខ្លួនឯងពិតប្រាកដមែន នោះពួកគេនឹងអាចយល់បានថា មនុស្សជាតិពុករលួយ គឺពិតជាកូនចៅនិងរូបតំណាងរបស់សាតាំងពិតមែន។ ពួកគេនឹងយល់ថា ពួកគេមិនស័ក្តិសមនឹងរស់នៅចំពោះព្រះជាម្ចាស់ ថាពួកគេមិនស័ក្តិសមនឹងទទួលបានសេចក្ដីស្រឡាញ់ និងសេចក្ដីសង្គ្រោះពីទ្រង់ឡើយ ហើយពួកគេនឹងអាចក្រាបចុះនៅចំពោះទ្រង់បានដោយឥតរួញរាមិនខាន។ មានតែអ្នកដែលអាចយល់ដឹងបានដល់កម្រិតនេះប៉ុណ្ណោះ ទើបអាចស្គាល់ខ្លួនឯងបានពិតប្រាកដ។ ការស្គាល់ខ្លួនឯង គឺជាលក្ខខណ្ឌដំបូងសម្រាប់ការចូលទៅក្នុងតថភាពនៃសេចក្ដីពិត។ ប្រសិនបើមនុស្សម្នាក់ចង់អនុវត្តសេចក្ដីពិត និងចូលទៅក្នុងតថភាព ពួកគេត្រូវតែស្គាល់ខ្លួនឯង។ មនុស្សទាំងអស់មាននិស្ស័យពុករលួយ ហើយទោះបីពួកគេមិនចង់ក៏ដោយ ក៏ពួកគេតែងត្រូវនិស្ស័យពុករលួយទាំងនេះ ចងនិងគ្រប់គ្រងលើពួកគេដែរ។ ពួកគេមិនអាចអនុវត្តសេចក្ដីពិត ឬស្ដាប់បង្គាប់ព្រះជាម្ចាស់បានឡើយ។ ដូច្នេះ ប្រសិនបើពួកគេចង់ធ្វើរឿងទាំងនេះ ដំបូងពួកគេត្រូវតែស្គាល់ខ្លួនឯង និងដោះស្រាយនិស្ស័យពុករលួយរបស់ពួកគេចេញសិន។ មានតែតាមរយៈដំណើរការនៃការដោះស្រាយនិស្ស័យពុករលួយប៉ុណ្ណោះ ទើបមនុស្សអាចយល់ពីសេចក្ដីពិត និងអាចស្គាល់ព្រះជាម្ចាស់បាន។ មានតែពេលនោះទេ ទើបមនុស្សអាចចុះចូលនឹងព្រះជាម្ចាស់ និងធ្វើបន្ទាល់ថ្វាយទ្រង់បាន។ មនុស្សទទួលបានសេចក្ដីពិតតាមរបៀបនេះឯង។ ដំណើរការនៃការចូលទៅក្នុងតថភាពនៃសេចក្ដីពិត គឺជាដំណើរនៃការដោះស្រាយនិស្ស័យពុករលួយរបស់មនុស្ស។ ដូច្នេះ តើមនុស្សត្រូវធ្វើបែបណាដើម្បីដោះស្រាយនិស្ស័យពុករលួយរបស់ខ្លួន? ដំបូង មនុស្សត្រូវដឹងពីសារជាតិពុករលួយរបស់ខ្លួនសិន។ ជាពិសេស គឺមានន័យថា មនុស្សត្រូវដឹងថាតើនិស្ស័យពុករលួយរបស់ខ្លួនកើតឡើងដោយរបៀបណា និងថាតើការកុហកនិងសម្ដីភូតភររបស់សាតាំងមួយណាដែលពួកគេបានទទួលយក ដែលនាំឱ្យកើតមាននិស្ស័យពុករលួយនេះ។ នៅពេលដែលមនុស្សម្នាក់ចាប់ផ្ដើមយល់ពីមូលហេតុដើមចមទាំងនេះផ្អែកលើមូលដ្ឋាននៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបានឈ្វេងយល់ពីបន្ទូលទាំងនោះ ពួកគេនឹងលែងសុខចិត្តរស់នៅតាមនិស្ស័យពុករលួយរបស់ពួកគេទៀតហើយ ហើយពួកគេនឹងចង់តែរស់នៅដើម្បីចុះចូលនឹងព្រះជាម្ចាស់ និងរស់នៅតាមបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ។ នៅពេលណាដែលពួកគេបង្ហាញចេញនិស្ស័យពុករលួយ ពួកគេនឹងអាចដឹងពីនិស្ស័យពុករលួយនោះ អាចបដិសេធនិស្ស័យពុករលួយនោះ និងអាចលះបង់សាច់ឈាមរបស់ពួកគេបាន។ តាមរយៈការអនុវត្តនិងការដកពិសោធន៍របៀបនេះ ពួកគេនឹងកម្ចាត់នូវនិស្ស័យពុករលួយរបស់ពួកគេបន្តិចម្ដងៗមិនខាន។

មនុស្សខ្លះនិយាយថា៖ «នៅពេលដែលខ្ញុំអានបន្ទូលរបស់ព្រះជាម្ចាស់អំពីការលាតត្រដាង និងការជំនុំជម្រះ ខ្ញុំបានឆ្លុះបញ្ចាំងពីខ្លួនឯង ហើយខ្ញុំដឹងថា ខ្ញុំក្រអឺតក្រទម បោកបញ្ឆោត អាត្មានិយម អាក្រក់ មានះរឹងរូសមិនព្រមកែ និងខ្វះភាពជាមនុស្ស»។ មានអ្នកខ្លះថែមទាំងនិយាយថា ពួកគេក្រអឺតក្រទមខ្លាំងណាស់ ថាពួកគេជាសត្វតិរច្ឆាន ថាពួកគេជាអារក្សសាតាំងទៀតផង។ តើនេះជាការស្គាល់ខ្លួនឯងពិតប្រាកដដែរឬទេ? ប្រសិនបើពួកគេនិយាយចេញពីចិត្តមែន ហើយមិនមែនគ្រាន់តែចម្លងតាមអ្វីមួយ នោះសម្ដីនេះបង្ហាញថា យ៉ាងហោចណាស់ក៏ពួកគេមានការស្គាល់ខ្លួនឯងខ្លះដែរ គ្រាន់តែថាតើការស្គាល់ខ្លួនឯងនោះរាក់កំភែល ឬជ្រាលជ្រៅប៉ុណ្ណោះ។ ប្រសិនបើពួកគេចម្លងតាមអ្វីមួយ និយាយតាមពាក្យសម្ដីរបស់នរណាម្នាក់ នោះមិនមែនជាការស្គាល់ខ្លួនឯងពិតប្រាកដទេ។ ការស្គាល់ពីនិស្ស័យពុករលួយរបស់មនុស្សម្នាក់ ត្រូវតែប្រាកដប្រជា ល្អិតល្អន់គ្រប់បញ្ហានិងគ្រប់សភាពទាំងអស់។ សេចក្ដីលម្អិតនេះសំដៅលើសភាព ការបញ្ចេញឱ្យឃើញ ឥរិយាបថ ការគិត និងគំនិតដែលពាក់ព័ន្ធនឹងនិស្ស័យពុករលួយ។ មានតែបែបនោះទេ ទើបមនុស្សអាចស្គាល់ខ្លួនឯងបាន។ ហើយនៅពេលដែលមនុស្សស្គាល់ខ្លួនឯងពិតប្រាកដ នោះចិត្តរបស់ពួកគេនឹងពេញដោយការស្ដាយក្រោយ ហើយពួកគេនឹងអាចប្រែចិត្តបានពិតប្រាកដមិនខាន។ ដើម្បីប្រែចិត្ត តើមនុស្សត្រូវអនុវត្តអ្វីមុនដំបូងគេ? (មនុស្សត្រូវតែទទួលស្គាល់កំហុសរបស់ខ្លួន។) ឃ្លាថា «ទទួលស្គាល់កំហុសរបស់ខ្លួន» មិនមែនជាឃ្លាសមស្របដើម្បីបញ្ជាក់ពីចំណុចនេះទេ។ ផ្ទុយទៅវិញ គួរប្រើឃ្លាថា ការទទួលស្គាល់និងការដឹងថា មនុស្សមាននិស្ស័យពុករលួយជាក់លាក់ណាមួយ ទើបសមស្រប។ ប្រសិនបើនរណាម្នាក់និយាយថា និស្ស័យពុករលួយរបស់ពួកគេ គឺជាកំហុសមួយប្រភេទ នោះពួកគេនិយាយខុសហើយ។ និស្ស័យពុករលួយ គឺជាធម្មជាតិរបស់មនុស្សម្នាក់ ជាអ្វីដែលគ្រប់គ្រងលើមនុស្ស។ វាមិនដូចគ្នាទៅនឹងកំហុសណាមួយដែលបានប្រព្រឹត្តនោះទេ។ មនុស្សខ្លះ បន្ទាប់ពីបង្ហាញចេញនិស្ស័យពុករលួយហើយ ក៏អធិស្ឋានទៅព្រះជាម្ចាស់ថា៖ «ឱ ព្រះជាម្ចាស់អើយ! ទូលបង្គំបានប្រព្រឹត្តខុសហើយ។ ទូលបង្គំសូមអភ័ទោស»។ និយាយបែបនេះ មិនត្រឹមត្រូវនោះទេ។ គួរនិយាយហៅថា «ការទទួលស្គាល់អំពើបាប» ទើបសមស្របជាង។ វិធីជាក់លាក់ដែលមនុស្សអនុវត្តការប្រែចិត្ត គឺតាមរយៈការស្គាល់ខ្លួនឯង និងការដោះស្រាយបញ្ហារបស់ខ្លួន។ នៅពេលដែលមនុស្សបង្ហាញចេញនិស្ស័យពុករលួយ ឬប្រព្រឹត្តអំពើរំលង ហើយដឹងខ្លួនថា ពួកគេកំពុងទាស់ទទឹងនឹងព្រះជាម្ចាស់ និងធ្វើឱ្យព្រះអង្គស្អប់ ដូច្នេះ ពួកគេគួរតែឆ្លុះបញ្ចាំងពីខ្លួនឯង និងស្គាល់ឯងតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលពាក់ព័ន្ធ។ ហេតុនេះ ពួកគេនឹងបានដឹងខ្លះពីនិស្ស័យពុករលួយរបស់ខ្លួន និងទទួលស្គាល់ថា និស្ស័យពុករលួយនោះកើតចេញពីថ្នាំពុល និងសេចក្ដីពុករលួយរបស់សាតាំង។ បន្ទាប់ពីនោះ នៅពេលដែលពួកគេបានដឹងពីគោលការណ៍នៃការអនុវត្តសេចក្ដីពិត និងអាចអនុវត្តសេចក្ដីពិតបានហើយ នោះទើបជាការប្រែចិត្តពិតប្រាកដ។ មិនថាមនុស្សម្នាក់បង្ហាញចេញសេចក្ដីពុករលួយបែបណាទេ ប្រសិនបើពួកគេអាចដឹងបានពីដំបូងពីនិស្ស័យពុករលួយរបស់ខ្លួន ស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយនិស្ស័យពុករលួយនោះ និងចូលមកអនុវត្តសេចក្ដីពិត នោះគឺជាការប្រែចិត្តពិតប្រាកដហើយ។ មនុស្សមួយចំនួនស្គាល់ខ្លួនឯងបានខ្លះ ប៉ុន្តែនៅក្នុងខ្លួនពួកគេ ពុំឃើញមានសញ្ញានៃការប្រែចិត្តណាមួយឡើយ ក៏គ្មានសេចក្ដីសម្អាងដែលពួកគេអនុវត្តសេចក្ដីពិតនោះដែរ។ បន្ទាប់ពីបានស្គាល់ខ្លួនឯងហើយ ប្រសិនបើពួកគេនៅមិនព្រមផ្លាស់ប្ដូរទៀត នោះពួកគេកាន់តែឃ្លាតឆ្ងាយពីការប្រែចិត្តហើយ។ ដើម្បីសម្រេចនូវការប្រែចិត្តពិតប្រាកដ មនុស្សត្រូវដោះស្រាយនិស្ស័យពុករលួយរបស់ខ្លួន។ ដូច្នេះ ដើម្បីដោះស្រាយនិស្ស័យពុករលួយរបស់ខ្លួន តើមនុស្សគួរអនុវត្តនិងចូលទៅក្នុងដោយរបៀបណា? នេះគឺជាឧទាហរណ៍មួយ។ មនុស្សមាននិស្ស័យបោកបញ្ឆោត ពួកគេតែងតែនិយាយកុហកនិងបោកប្រាស់។ ប្រសិនបើអ្នកដឹងរឿងនោះ ដូច្នេះគោលការណ៍នៃការអនុវត្តដែលសាមញ្ញនិងផ្ទាល់បំផុតដើម្បីដោះស្រាយការបោកបញ្ឆោតរបស់អ្នក គឺត្រូវធ្វើជាមនុស្សស្មោះត្រង់ និយាយការពិត និងធ្វើអ្វីដែលស្មោះត្រង់។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «តែចូរឱ្យទំនាក់ទំនងរបស់អ្នក មែនគឺមែន ទេគឺទេ»។ ដើម្បីក្លាយជាមនុស្សស្មោះត្រង់ម្នាក់ មនុស្សគួរអនុវត្តតាមគោលការណ៍នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ការអនុវត្តសាមញ្ញបំផុត គឺមានប្រសិទ្ធភាពបំផុត ងាយស្រួលយល់ និងងាយស្រួលអនុវត្ត។ ក៏ប៉ុន្តែ ដោយសារមនុស្សពុករលួយខ្លាំងពេក ដោយសារពួកគេគ្រប់គ្នាសុទ្ធតែមានធម្មជាតិបែបសាតាំង ហើយកំពុងរស់នៅតាមនិស្ស័យបែបសាតាំងផងនោះ ដូច្នេះ ពួកគេពិបាកនឹងអនុវត្តសេចក្ដីពិតណាស់។ ពួកគេចង់ធ្វើជាមនុស្សស្មោះត្រង់ ប៉ុន្តែពួកគេធ្វើមិនបាន។ ពួកគេមិនដឹងធ្វើយ៉ាងម៉េច មានតែនិយាយកុហក និងប្រព្រឹត្តអំពើបោកប្រាស់ ហើយទោះបីជាពួកគេអាចមានអារម្មណ៍សោកស្ដាយ ក្រោយពីបានដឹងរឿងនេះក៏ដោយ ក៏ពួកគេនៅតែមិនអាចកាត់ផ្ដាច់ចំណងនៃនិស្ស័យពុករលួយរបស់ពួកគេបានដដែល ហើយពួកគេនឹងនៅតែបន្តនិយាយកុហក និងបោកប្រាស់ដូចកាលពីមុនដដែល។ តើគួរដោះស្រាយបញ្ហានេះដោយរបៀបណា? មួយផ្នែកគឺត្រូវដឹងថា សារជាតិនៃនិស្ស័យពុករលួយរបស់មនុស្ស គឺអាក្រក់និងគួរឱ្យស្អប់ ហើយត្រូវស្អប់និស្ស័យនេះចេញពីចិត្ត។ មួយផ្នែកទៀត គឺការបណ្ដុះបណ្ដាលខ្លួនឯងឱ្យអនុវត្តស្របទៅតាមគោលការណ៍នៃសេចក្ដីពិត «តែចូរឱ្យទំនាក់ទំនងរបស់អ្នក មែនគឺមែន ទេគឺទេ»។ នៅពេលដែលអ្នកអនុវត្តគោលការណ៍នេះ អ្នកនឹងស្ថិតក្នុងដំណើរការនៃការដោះស្រាយនិស្ស័យបោកបញ្ឆោតរបស់អ្នកមិនខាន។ ជាធម្មតា ប្រសិនបើអ្នកអាចអនុវត្តស្របទៅតាមគោលការណ៍នៃសេចក្ដីពិតបាន នៅក្នុងពេលកំពុងដោះស្រាយនិស្ស័យបោកបញ្ឆោតរបស់អ្នក នោះគឺជាការបង្ហាញឱ្យឃើញពីការបកក្រោយរបស់អ្នក និងជាការចាប់ផ្ដើមនៃការប្រែចិត្តពិតប្រាកដ ហើយព្រះជាម្ចាស់សព្វព្រះទ័យនឹងរឿងនេះ។ នេះមានន័យថា នៅពេលអ្នកបកក្រោយវិញ ព្រះជាម្ចាស់នឹងផ្លាស់ប្ដូរព្រះតម្រិះរបស់ទ្រង់ចំពោះអ្នកមិនខាន។ តាមពិត ការដែលព្រះជាម្ចាស់ធ្វើបែបនេះ គឺជាការលើកលែងទោសដល់និស្ស័យពុករលួយ និងការបះបោររបស់មនុស្ស។ ព្រះអង្គអត់ទោសឱ្យមនុស្ស និងពុំចងចាំពីអំពើបាប ឬអំពើរំលងរបស់ពួកគេឡើយ។ តើចំណុចនេះជាក់លាក់គ្រប់គ្រាន់ហើយឬនៅ? តើរាល់គ្នាបានយល់ពីចំណុចនេះហើយឬនៅ? នេះគឺជាឧទាហរណ៍មួយទៀត។ ឧបមាថា អ្នកមាននិស្ស័យក្រអឺតក្រទម ហើយមិនថាមានរឿងអ្វីកើតឡើងចំពោះអ្នកនោះទេ អ្នកធ្វើអ្វីតាមអំពើចិត្តខ្លាំងណាស់។ អ្នកតែងចង់គ្រប់គ្រងគេ ចង់ឱ្យអ្នកដទៃស្ដាប់បង្គាប់អ្នក និងធ្វើតាមអ្វីដែលអ្នកចង់ឱ្យពួកគេធ្វើ។ មានថ្ងៃមួយដែលអ្នកដឹងខ្លួនថា ទង្វើនេះកើតចេញពីនិស្ស័យក្រអឺតក្រទមរបស់អ្នក។ ការដែលព្រមទទួលស្គាល់ថា នេះគឺជានិស្ស័យក្រអឺតក្រទម គឺជាជំហានដំបូងឆ្ពោះទៅរកការស្គាល់ខ្លួនឯងហើយ។ ចាប់ពីចំណុចនោះទៅ អ្នកគួរស្វែងរកអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរបីអត្ថបទ ដែលលាតត្រដាងពីនិស្ស័យក្រអឺតក្រទម យកមកប្រៀបធៀបជាមួយនឹងខ្លួនអ្នក ហើយធ្វើការឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯង។ ប្រសិនបើអ្នកឃើញថា ការប្រៀបធៀបនោះ សមស្របទាំងស្រុង ហើយអ្នកទទួលស្គាល់ថា និស្ស័យក្រអឺតក្រទមដែលព្រះជាម្ចាស់លាតត្រដាងនោះ មាននៅក្នុងខ្លួនអ្នក ហើយពេលនោះ អ្នកឈ្វេងយល់ និងជីកកកាយឫសគល់ដែលកើតចេញនិស្ស័យក្រអឺតក្រទមនោះ និងមូលហេតុដែលនិស្ស័យនោះកើតឡើង ហើយថាតើថ្នាំពុល ជំនឿខុសឆ្គង និងសម្ដីភូតភរណាមួយរបស់សាតាំងដែលគ្រប់គ្រងលើនិស្ស័យនោះ ពេលនោះ បន្ទាប់ពីបានដឹងពីចំណុចសំខាន់នៃសំណួរទាំងនេះហើយ នោះអ្នកនឹងបានជីករម្លើងឫសគល់នៃភាពក្រអឺតក្រទមរបស់អ្នកមិនខាន។ នេះគឺជាការស្គាល់ខ្លួនឯងពិតប្រាកដ។ នៅពេលដែលអ្នកមាននិយមន័យជាក់លាក់អំពីរបៀបដែលនិស្ស័យពុករលួយនេះបង្ហាញចេញមក នោះវានឹងជួយសម្រួលដល់ការស្គាល់ខ្លួនឯងឱ្យកាន់តែស៊ីជម្រៅនិងជាក់ស្ដែងថែមទៀត។ តើអ្នកគប្បីធ្វើអ្វីបន្ទាប់ទៀត? អ្នកគួរស្វែងរកមើលគោលការណ៍នៃសេចក្ដីពិតនៅក្នុងបន្ទូលរបស់ព្រះជាម្ចាស់ និងត្រូវដឹងថា ឥរិយាបថនិងសម្ដីរបស់មនុស្សប្រភេទណា ដែលជាការបង្ហាញចេញនូវភាពជាមនុស្សធម្មតា។ បន្ទាប់ពីអ្នកបានរកឃើញផ្លូវអនុវត្តហើយ អ្នកត្រូវតែអនុវត្តស្របទៅតាមបន្ទូលរបស់ព្រះជាម្ចាស់ ហើយនៅពេលដែលចិត្តរបស់អ្នកបានបកក្រោយវិញហើយ នោះអ្នកនឹងបានប្រែចិត្តពិតប្រាកដមិនខាន។ អ្នកមិនត្រឹមតែមានគោលការណ៍សម្រាប់ការនិយាយស្ដី និងការធ្វើអ្វីៗប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏នឹងរស់នៅក្នុងលក្ខណៈដូចជាមនុស្ស និងកាត់ផ្ដាច់និស្ស័យពុករលួយរបស់អ្នកបន្តិចម្ដងៗផងដែរ។ អ្នកដទៃនឹងយល់ឃើញថា អ្នកគឺជាមនុស្សថ្មីម្នាក់៖ អ្នកនឹងលែងក្លាយជាមនុស្សពុករលួយចាស់ដូចកាលពីមុនទៀតហើយ តែជាមនុស្សដែលកើតជាថ្មីម្ដងទៀត តាមបន្ទូលរបស់ព្រះជាម្ចាស់។ មនុស្សបែបនេះ គឺជាមនុស្សម្នាក់ដែលបានផ្លាស់ប្ដូរនិស្ស័យជីវិតរបស់ខ្លួន។

ការស្គាល់ខ្លួនឯងមិនមែនជារឿងសាមញ្ញនោះទេ។ ការស្គាល់ខ្លួនឯងសម្រេចទៅបានតាមរយៈការទទួលយកសេចក្ដីពិត ក៏ដូចជាការអនុវត្ត និងការដកពិសោធន៍បន្ទូលរបស់ព្រះជាម្ចាស់ ហើយមានតែតាមរយៈការទទួលយកការជំនុំជម្រះនិងការវាយផ្ចាលពីព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចសម្រេចការស្គាល់ខ្លួនឯងពិតប្រាកដបាន។ អស់អ្នកណាដែលពុំធ្លាប់ឆ្លងកាត់ការជំនុំជម្រះនិងការវាយផ្ចាលទេ ច្រើនបំផុត អ្នកនោះអាចត្រឹមទទួលស្គាល់កំហុសដែលពួកគេបានប្រព្រឹត្ត និងអ្វីដែលពួកគេធ្វើខុសប៉ុណ្ណោះ។ ពួកគេមុខជាពិបាកនឹងមើលឃើញពីធម្មជាតិនិងសារជាតិរបស់ពួកគេឱ្យបានច្បាស់ខ្លាំងណាស់។ ទោះបីជាអ្នកជឿនៅក្នុងយុគសម័យនៃព្រះគុណឈប់ប្រព្រឹត្តអំពើបាប និងបានផ្លាស់ប្ដូរឥរិយាបថរបស់ពួកគេឱ្យបានប្រសើរហើយក៏ដោយ ហេតុអ្វីបានជាពួកគេមិនដែលសម្រេចបាននូវការបំផ្លាស់បំប្រែនិស្ស័យជីវិតរបស់ពួកគេ? ទោះបីជាពួកគេជឿលើព្រះជាម្ចាស់ហើយក៏ដោយ ហេតុអ្វីបានជាពួកគេទាស់ទទឹងនឹងទ្រង់ ហើយថែមទាំងក្បត់ទ្រង់ទៀតអ៊ីចឹង? មនុស្សពុករលួយពិបាកនឹងទទួលស្គាល់ប្រភពនៃបញ្ហានេះណាស់។ ហេតុអ្វីបានជាមនុស្សទាំងអស់មាននិស្ស័យបែបសាតាំង? នោះគឺដោយសារសាតាំងបានធ្វើឱ្យមនុស្សជាតិពុករលួយ ហើយមនុស្សបានទទួលយកសម្ដីកុហក និងទស្សនវិជ្ជារបស់វា។ នោះហើយជាមូលហេតុដែលនាំឱ្យកើតមាននិស្ស័យពុករលួយ ហើយនិស្ស័យរបស់សាតាំងដែលបានក្លាយជាប្រភពនៃការទាស់ទទឹងរបស់មនុស្សចំពោះព្រះជាម្ចាស់ក៏កើតមានតាមរបៀបនោះដែរ។ នេះគឺជារឿងដែលមនុស្សពិបាកនឹងអាចដឹងបានណាស់។ ព្រះជាម្ចាស់កំពុងបំពេញកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយ ដើម្បីសង្គ្រោះមនុស្សជាតិពីឥទ្ធិពលរបស់សាតាំង និងដើម្បីដោះស្រាយប្រភពនៃអំពើបាបរបស់មនុស្ស និងការទាស់ទទឹងរបស់ពួកគេចំពោះព្រះជាម្ចាស់។ សាតាំងបានធ្វើឱ្យមនុស្សជាតិពុករលួយអស់ពេលរាប់សិបពាន់ឆ្នាំមកហើយ ហើយធម្មជាតិរបស់វាបានចាក់ឫសនៅក្នុងដួងចិត្តមនុស្ស។ ហេតុនេះហើយ គ្មាននិស្ស័យពុករលួយណាដែលអាចដោះស្រាយ និងកម្ចាត់ចោលបាន ដោយគ្រាន់តែការព្យាយាមឆ្លុះបញ្ចាំងពីខ្លួនឯង និងការស្គាល់ខ្លួនឯងត្រឹមតែពីរបីដងនោះទេ។ និស្ស័យពុករលួយចាក់បង្អូរចេញមកជាហូរហែឥតឈប់ ដូច្នេះ មនុស្សត្រូវការទទួលយកសេចក្ដីពិត និងប្រយុទ្ធក្នុងសង្គ្រាមដ៏យូរអង្វែងមួយជាមួយនឹងនិស្ស័យបែបសាតាំងរបស់ពួកគេ រហូតទាល់តែពួកគេបានយកឈ្នះលើសាតាំង។ មានតែពេលនោះទេ ទើបពួកគេអាចកម្ចាត់និស្ស័យពុករលួយរបស់ពួកគេបានទាំងស្រុង។ ដូច្នេះ មនុស្សត្រូវតែអធិស្ឋានទៅព្រះជាម្ចាស់ជាបន្តបន្ទាប់ ត្រូវស្វែងរកសេចក្ដីពិត ឆ្លុះបញ្ចាំងពីខ្លួនឯង ស្គាល់ខ្លួនឯង និងអនុវត្តសេចក្ដីពិត រហូតទាល់តែសេចក្ដីពុករលួយលែងចាក់បង្អូរចេញពីខ្លួនពួកគេទៀត រហូតដល់និស្ស័យជីវិតរបស់ពួកគេបានផ្លាស់ប្ដូរ ហើយពួកគេសម្រេចបាននូវការចុះចូលនឹងព្រះជាម្ចាស់។ មានតែពេលនោះទេ ទើបពួកគេនឹងទទួលបានការពេញព្រះទ័យពីព្រះជាម្ចាស់។ ការប្រយុទ្ធនីមួយៗ អាចមិនឃើញលទ្ធផលច្បាស់ភ្លាមៗនោះទេ ហើយបន្ទាប់ពីនោះ អ្នកប្រហែលជានៅតែបង្ហាញចេញនូវនិស្ស័យពុករលួយដដែលក៏មិនដឹង។ អ្នកអាចមានអារម្មណ៍អវិជ្ជមានិងបាក់ទឹកចិត្តបន្តិច តែអ្នកមិនព្រមបោះបង់ឡើយ ហើយអ្នកនៅតែអាចបន្តខំប្រឹងខ្លាំងដដែល ដោយសង្ឃឹមឱ្យព្រះជាម្ចាស់ជួយអ្នក និងពឹងទៅលើទ្រង់។ ប្រសិនបើអ្នកមានការខ្ជាប់ខ្ជួនតាមរបៀបនេះបានពីរឬបីឆ្នាំ នោះអ្នកមុខជាអាចអនុវត្តសេចក្ដីពិតបានយ៉ាងប្រាកដ ហើយនៅក្នុងចិត្តរបស់អ្នក នឹងមានសេចក្ដីស្ងប់សុខ និងសេចក្ដីអំណរមិនខាន។ ពេលនោះ អ្នកនឹងមើលឃើញច្បាស់ថា គ្រប់ទាំងការបរាជ័យ គ្រប់ទាំងការខំប្រឹងប្រែង និងគ្រប់ទាំងផលដែលអ្នកបានសាង គឺជាសញ្ញាល្អដែលអ្នកកំពុងធ្វើដំណើរឆ្ពោះទៅរកការបំផ្លាស់បំប្រែនិស្ស័យរបស់អ្នក និងការធ្វើឱ្យព្រះជាម្ចាស់ផ្លាស់ប្ដូរព្រះតម្រិះរបស់ទ្រង់ចំពោះអ្នក។ ទោះបីជាសតិសម្បជញ្ញៈរបស់មនុស្សពុំចាប់ភ្លឹកនឹងការផ្លាស់ប្ដូរនីមួយៗក៏ដោយ ក៏ការបំផ្លាស់បំប្រែនិស្ស័យដែលកើតចេញពីការបកក្រោយម្ដងៗ មិនអាចសម្រេចទៅបានដោយសកម្មភាព ឬអ្វីមួយផ្សេងបានឡើយ។ នេះគឺជាផ្លូវដែលមនុស្សត្រូវតែដើរ ដើម្បីធ្វើការផ្លាស់ប្ដូរនិស្ស័របស់ពួកគេ និងចូលទៅក្នុងជីវិត។ ការដេញតាមការផ្លាស់ប្ដូរនិស្ស័យ ត្រូវតែអនុវត្តតាមរបៀបនេះឯង។ ពិតណាស់ មនុស្សគួរមានការយល់ដឹងឱ្យបានច្បាស់ថាតើការផ្លាស់ប្ដូរនិស្ស័យកើតមានដោយរបៀបណា៖ ការផ្លាស់ប្ដូរនិស្ស័យមិនមែនកើតមានភ្លាមៗ គួរឱ្យតក់ស្លុត ដែលធ្វើឱ្យភ្ញាក់ផ្អើលនិងរំភើបចិត្ត ដូចពួកគេស្រមៃឡើយ។ ការផ្លាស់ប្ដូរមិនមែនកើតឡើងដោយរបៀបនោះទេ។ វាជាដំណើរនៃការផ្លាស់ប្ដូរដោយមិនដឹងខ្លួន យឺតៗ និងបន្តិចម្ដងៗ។ នៅពេលដែលមនុស្សម្នាក់អាចអនុវត្តសេចក្ដីពិតបាន ពួកគេនឹងឃើញពីផលផ្លែនៃការខំប្រឹងប្រែងរបស់ពួកគេ។ បន្ទាប់ពីបានដើរនៅលើផ្លូវនេះអស់ពេលបីឆ្នាំ ប្រាំឆ្នាំ ដប់ឆ្នាំហើយ នៅពេលដែលអ្នកមើលទៅក្រោយវិញ នោះអ្នកមុខជាមានការភ្ញាក់ផ្អើលដោយឃើញថា និស្ស័យរបស់អ្នកបានផ្លាស់ប្ដូរយ៉ាងច្រើនក្នុងរយៈពេលដប់ឆ្នាំនោះ ថាអ្នកខុសប្លែកពីមុនទាំងស្រុង។ អាចថាបុគ្គលិកលក្ខណៈនិងចរិតរបស់អ្នកនៅមិនទាន់បានផ្លាស់ប្ដូរ ឬថាបែបផែននៃការរស់នៅរបស់អ្នក និងអ្វីផ្សេងទៀត នៅមិនទាន់បានផ្លាស់ប្ដូរ ប៉ុន្តែនិស្ស័យ សភាព និងឥរិយាបថដែលអ្នកចាក់បង្ហូរចេញមក នឹងខុសគ្នាស្រឡះ ប្រៀបដូចជាអ្នកបានក្លាយជាមនុស្សផ្សេងពិតប្រាកដអ៊ីចឹង។ ហេតុអ្វីបានជាមានការផ្លាស់ប្ដូរបែបនេះ? ដោយសារក្នុងរយៈពេលដប់ឆ្នាំនោះ អ្នកនឹងត្រូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ជំនុំជម្រះនិងវាយផ្ចាល លួសកាត់និងដោះស្រាយជាមួយ សាកល្បងនិងបន្សុទ្ធជាច្រើនលើកច្រើនសា ហើយអ្នកមុខជាបានយល់ពីសេចក្ដីពិតជាច្រើនមិនខាន។ ការផ្លាស់ប្ដូរចាប់ផ្ដើមជាមួយនឹងការផ្លាស់ប្ដូរទស្សនៈរបស់អ្នកចំពោះអ្វីៗ ការផ្លាស់ប្ដូរទស្សនៈយល់ឃើញរបស់អ្នកចំពោះជីវិតនិងគុណតម្លៃរបស់អ្នក ដែលក្រោយមក នឹងមានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យជីវិតរបស់អ្នក ការផ្លាស់ប្ដូរមូលដ្ឋានគ្រឹះដែលអ្នកពឹងផ្អែកដើម្បីរស់ ហើយនៅពេលដែលកើតមានការផ្លាស់ប្ដូរទាំងនេះហើយ នោះអ្នកនឹងក្លាយជាមនុស្សផ្សេង ជាមនុស្សថ្មីម្នាក់ បន្តិចម្ដងៗ។ ទោះបីជាបុគ្គលិកលក្ខណៈ ចរិត បែបផែននៃការរស់នៅ ព្រមទាំងសម្ដី និងឫកពារបស់អ្នកអាចមិនទាន់បានផ្លាស់ប្ដូរក៏ដោយ ក៏អ្នកនឹងបានបំផ្លាស់បំប្រែនិស្ស័យជីវិតរបស់អ្នកដែរ ហើយគ្រាន់តែចំណុចនេះតែមួយ គឺជាការផ្លាស់ប្ដូរដ៏សំខាន់និងចាំបាច់រួចទៅហើយ។ តើអ្វីទៅសញ្ញានៃការផ្លាស់ប្ដូរនិស្ស័យ? តើវាបង្ហាញចេញមកតាមរបៀបជាក់លាក់ណាដែរ? វាចាប់ផ្ដើមដោយការផ្លាស់ប្ដូរទស្សនៈរបស់មនុស្សចំពោះអ្វីៗ។ វាកើតឡើងនៅពេលដែលទស្សនៈជាច្រើនរបស់អ្នកមិនជឿ ពាក់ព័ន្ធនឹងអ្វីៗដែលមនុស្សម្នាក់មាន ចាប់ផ្ដើមផ្លាស់ប្ដូរ នៅពេលដែលពួកគេទទួលបានការយល់ដឹងពីសេចក្ដីពិត ហើយទស្សនៈទាំងនោះរីកចម្រើនកាន់តែខិតជិតទៅនឹងបន្ទូលរបស់ព្រះជាម្ចាស់។ នេះគឺជាដំណាក់កាលដំបូងនៃការផ្លាស់ប្ដូរនិស្ស័យ។ ក្រៅពីនេះ មនុស្សក៏អាចផ្ដោតសំខាន់លើការអនុវត្តសេចក្ដីពិត តាមរយៈការឆ្លុះបញ្ចាំងពីខ្លួនឯង និងការស្គាល់ខ្លួនឯងផងដែរ។ តាមរយៈការឆ្លុះបញ្ចាំងពីចេតនា បំណង ការគិតនិងគំនិត សញ្ញាណ ទស្សនៈយល់ឃើញ និងអាកប្បកិរិយាជាច្រើនដែលកើតមាននៅក្នុងខ្លួនពួកគេ នោះពួកគេអាចកំណត់ពីកន្លែងដែលមានបញ្ហាបាន និងចាប់ផ្ដើមមានអារម្មណ៍ស្ដាយក្រោយចំពោះខ្លួនឯង។ បន្ទាប់មក ពួកគេអាចលះបង់សាច់ឈាម និងអនុវត្តសេចក្ដីពិត។ នៅពេលដែលពួកគេធ្វើបែបនេះ ពួកគេនឹងឱ្យតម្លៃទៅលើបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិតកាន់តែខ្លាំងឡើងៗ ហើយទទួលស្គាល់ថា ព្រះគ្រីស្ទ គឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត។ ពួកគេនឹងកាន់តែមានឆន្ទៈក្នុងការដើរតាមព្រះគ្រីស្ទ និងចុះចូលនឹងទ្រង់ ហើយពួកគេនឹងយល់ថា ព្រះជាម្ចាស់សម្ដែងចេញសេចក្ដីពិត ដើម្បីលាតត្រដាង ជំនុំជម្រះ និងវាយផ្ចាលមនុស្ស និងដើម្បីផ្លាស់ប្ដូរនិស្ស័យពុករលួយរបស់មនុស្ស ហើយតាមរយៈការធ្វើបែបនេះ ព្រះជាម្ចាស់សង្គ្រោះនិងប្រោសមនុស្សឱ្យបានគ្រប់លក្ខណ៍តាមវិធីជាក់ស្ដែងនិងពិតប្រាកដមួយ។ ពួកគេនឹងយល់ថា បើគ្មានការជំនុំជម្រះ និងការវាយផ្ចាលពីព្រះជាម្ចាស់ ឬការទំនុកបម្រុង និងការណែនាំពីបន្ទូលរបស់ទ្រង់ទេ នោះមនុស្សមុខជាគ្មានផ្លូវណាដើម្បីទទួលបានសេចក្ដីសង្គ្រោះឡើយ ហើយពួកគេក៏មិនអាចទទួលបានរង្វាន់បែបនោះដែរ។ ពួកគេនឹងចាប់ផ្ដើមស្រឡាញ់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេនឹងមានអារម្មណ៍ថា ពួកគេពឹងលើបន្ទូលទាំងនោះនៅក្នុងជីវិតរបស់ពួកគេ ថាពួកគេត្រូវការព្រះបន្ទូលរបស់ទ្រង់ដើម្បីទំនុកបម្រុងដល់ពួកគេ ដើម្បីណែនាំពួកគេ និងដើម្បីត្រួសត្រាយផ្លូវសម្រាប់ពួកគេ។ ដួងចិត្តរបស់ពួកគេនឹងពោរពេញដោយសេចក្ដីស្ងប់សុខ ហើយនៅពេលដែលមានរឿងអ្វីមួយកើតឡើងចំពោះពួកគេ ពួកគេនឹងស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកធ្វើជាមូលដ្ឋានរបស់ពួកគេដោយមិនដឹងខ្លួន ព្រមទាំងស្វែងរកគោលការណ៍ និងផ្លូវអនុវត្តនៅក្នុងបន្ទូលទាំងនោះផង។ នេះគឺជាលទ្ធផលមួយដែលសម្រេចបានតាមរយៈការស្គាល់ខ្លួនឯង។ នៅមានលទ្ធផលមួយទៀត៖ មនុស្សនឹងលែងចាត់ទុកការចាក់បង្ហូរនិស្ស័័យពុករលួយដែលពួកគេធ្លាប់បានចាក់បង្ហូរចេញមកកាលពីមុន ដោយប្រើអាកប្បកិរិយាមានះរឹងរូសមិនព្រមកែទៀតហើយ។ ផ្ទុយទៅវិញ ពួកគេនឹងអាចរម្ងាប់ចិត្ត និងស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយអាកប្បកិរិយាស្មោះត្រង់ ហើយពួកគេនឹងអាចទទួលយកសេចក្ដីពិត និងអ្វីៗដែលវិជ្ជមានបាន។ នេះមានន័យថា នៅពេលពួកគេចាក់បង្ហូរនិស្ស័យពុករលួយចេញមក ពួកគេនឹងលែងធ្វើដូចកាលពីមុនទៀតហើយ ពោលគឺលែងមានះរឹងរូសមិនព្រមកែ លែងពិបាកផ្សាំង លែងឆេវឆាវខ្លាំង លែងក្រអឺតក្រទម លែងព្រហើន និងលែងកោងកាចទៀតហើយ។ ផ្ទុយទៅវិញ ពួកគេនឹងឆ្លុះបញ្ចាំងពីខ្លួនឯងយ៉ាងសកម្ម និងបានដឹងពីបញ្ហាជាក់ស្ដែងរបស់ពួកគេផង។ ពួកគេប្រហែលជាមិនដឹងថា និស្ស័យពុករលួយរបស់ពួកគេជាអ្វីនោះទេ ក៏ប៉ុន្តែពួកគេនឹងអាចរង្ងាប់ចិត្ត អធិស្ឋានទៅព្រះជាម្ចាស់ និងស្វែងរកសេចក្ដីពិតបាន ហើយបន្ទាប់ពីនោះមក ពួកគេនឹងទទួលស្គាល់បញ្ហារបស់ខ្លួន និងទទួលស្គាល់និស្ស័យពុករលួយរបស់ពួកគេ ហើយប្រែចិត្តចំពោះព្រះជាម្ចាស់ ព្រមទាំងតាំងចិត្តប្រព្រឹត្តខ្លួនខុសប្លែកពីនេះ នៅពេលអនាគត។ នោះគឺជាអាកប្បកិរិយានៃការចុះចូលទាំងស្រុង។ តាមរបៀបនេះ ពួកគេនឹងមានចិត្តនៃការចុះចូលនឹងព្រះជាម្ចាស់។ មិនថាព្រះជាម្ចាស់មានបន្ទូលបែបណា មិនថាទ្រង់តាំងសេចក្ដីតម្រូវបែបណាចំពោះពួកគេ មិនថាទ្រង់ធ្វើកិច្ចការអ្វី ឬមិនថាទ្រង់រៀបចំមជ្ឈដ្ឋានបែបណាសម្រាប់ពួកគេនោះទេ ក៏មនុស្សនឹងងាយស្រួលចុះចូលនឹងការនោះពុំខាន។ និស្ស័យពុករលួយរបស់ពួកគេ នឹងមិនបង្កជាឧបសគ្គធំដុំដល់ពួកគេឡើយ ពួកគេនឹងងាយដោះស្រាយ និងយកឈ្នះបានមិនខាន។ ពេលនោះ ពួកគេនឹងអាចអនុវត្តសេចក្ដីពិតដោយពុំចាំបាច់ខំប្រឹងអ្វីឡើយ ហើយពួកគេនឹងអាចសម្រេចនូវការចុះចូលចំពោះព្រះជាម្ចាស់បាន។ ទាំងនេះគឺជាសញ្ញានៃការផ្លាស់ប្ដូរនិស្ស័យ។ នៅពេលនរណាម្នាក់អាចអនុវត្តសេចក្ដីពិត និងចុះចូលចំពោះព្រះជាម្ចាស់ដោយពិតប្រាកដ នោះអាចនិយាយបានថា និស្ស័យនៃជីវិតរបស់ពួកគេ បានឆ្លងកាត់ការផ្លាស់ប្ដូររួចស្រេចទៅហើយ។ ការផ្លាស់ប្ដូរពិតប្រាកដ គឺជាការផ្លាស់ប្ដូរដែលសម្រេចបានទាំងស្រុងតាមរយៈការដេញតាមសេចក្ដីពិត។ ហើយគ្រប់ទាំងឥរិយាបថដែលកើតមាននៅក្នុងខ្លួនមនុស្សក្នុងអំឡុងដំណើរការនេះ មិនថាជាឥរិយាបថវិជ្ជមាន ឬភាពអវិជ្ជមាន និងភាពទន់ខ្សោយធម្មតានោះទេ សុទ្ធតែមិនអាចខ្វះបាន និងមិនអាចបញ្ឈប់បាន។ ដោយសារមានឥរិយាបថវិជ្ជមាន ដូច្នេះ ក៏ត្រូវមានឥរិយាបថអវិជ្ជមានិងទន់ខ្សោយផងដែរ ប៉ុន្តែភាពអវិជ្ជមាននិងភាពទន់ខ្សោយ គឺគ្រាន់តែបណ្ណោះអាសន្នប៉ុណ្ណោះ។ នៅពេលដែលមនុស្សម្នាក់មានកម្ពស់ជាក់លាក់មួយ នោះពួកគេនឹងមានសភាពអវិជ្ជមាន ទន់ខ្សោយកាន់តែតិចទៅៗ ហើយកាន់តែមានឥរិយាបថវិជ្ជមាននិងច្រកចូលច្រើនឡើងៗ ហើយទង្វើរបស់ពួកគេនឹងកាន់តែស្របទៅតាមគោលការណ៍។ មនុស្សបែបនេះ គឺជាមនុស្សដែលស្ដាប់បង្គាប់ព្រះជាម្ចាស់ និងជាមនុស្សដែលបានផ្លាស់ប្ដូរនិស្ស័យជីវិតរបស់ខ្លួន បន្ទាប់ពីនិស្ស័យពុករលួយរបស់ពួកគេត្រូវបានបន្សុទ្ធ។ អាចនិយាយបានថា ទាំងអស់នេះ គឺជាលទ្ធផលដែលអ្នកដេញតាមសេចក្ដីពិតសម្រេចបាន តាមរយៈការឆ្លងកាត់ការជំនុំជម្រះនិងការវាយផ្ចាលពីបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងតាមរយៈការលួសកាត់និងការដោះស្រាយជាមួយ ការសាកល្បង និងការបន្សុទ្ធម្ដងហើយម្ដងទៀត។

ដោយសារពេលនេះ មនុស្សសុទ្ធតែបានស្ដាប់ឮនិងបានយល់ពីដំណើរការធម្មតានិងជាក់លាក់នៃការដេញតាមសេចក្ដីពិតហើយ ដូច្នេះ ពួកគេមិនគួរបង្កើតហេតុផល ឬលេសដោះសាផ្សេងៗអំពីមូលហេតុដែលពួកគេនឿយណាយនឹងសេចក្ដីពិត ឬទាស់ទទឹងនឹងសេចក្ដីពិត ឬពុំស្វែងរកសេចក្ដីពិតឡើយ។ ក្រោយពីបានយល់ពីសេចក្ដីពិតទាំងនេះហើយ និងបានយល់ពីបញ្ហានេះច្បាស់ហើយ តើពេលនេះអ្នកបានដឹងពីហេតុផលនិងលេសដោះសាដែលមនុស្សមាន ចំពោះការមិនដេញតាមសេចក្ដីពិតហើយឬនៅ? ប្រសិនបើមនុស្សចាស់ម្នាក់និយាយថា៖ «ខ្ញុំចាស់ហើយ។ ខ្ញុំគ្មានអ្វីជំរុញចិត្ត ក៏គ្មានសេចក្ដីក្លៀវក្លាដូចក្មេងៗដែរ។ ពេលចាស់ទៅ ខ្ញុំបាត់បង់ការតាំងចិត្ត បាត់បង់មហិច្ឆតារបស់យុវវ័យ ហើយខ្ញុំលែងក្រអឺតក្រទមទៀតហើយ។ ដូច្នេះ ការដែលអ្នកនិយាយថា ខ្ញុំក្រអឺតក្រទមនោះ គឺមិនទំនងសោះ។ ខ្ញុំមិនក្រអឺតក្រទមនោះទេ!» តើសម្ដីនេះត្រឹមត្រូវដែរឬទេ? (អត់ទេ។) ច្បាស់ជាមិនត្រឹមត្រូវហើយ។ ពេលនេះ អ្នករាល់គ្នាសុទ្ធតែបានយល់ពីពាក្យសម្ដីបែបនេះហើយ។ អ្នកមុខជាអាចបើកសម្ដែងពីបុគ្គលនោះបាន និងនិយាយថា៖ «ទោះបីជាពូឬមីងចាស់ក៏ដោយ ក៏ពូឬមីងនៅតែជាមាននិស្ស័យក្រអឺតក្រទមដដែល។ ពូឬមីងក្រអឺតក្រទមពេញមួយជីវិតទៅហើយ មិនដែលបានដោះស្រាយនិស្ស័យនេះទេ។ តើពូឬមីងចង់បន្តធ្វើជាមនុស្សក្រអឺតក្រទមទៀតមែនទេ?» មនុស្សវ័យក្មេងមួយចំនួននិយាយថា៖ «ខ្ញុំនៅក្មេងខ្ចីណាស់ ខ្ញុំមិនធ្លាប់ឆ្លងកាត់សង្គមណាដែលចលាចល ឬធ្លាប់ពុះពារនិងឆ្លងកាត់ក្រុមខុសៗគ្នាណាឡើយ។ ខ្ញុំគ្មានបទពិសោធដែលមនុស្សធ្លាប់បានរស់នៅក្នុងពិភពលោកនេះមាននោះទេ ហើយពិតណាស់ សំខាន់ជាងនេះទៅទៀត ខ្ញុំក៏គ្មានល្បិចកល ឬវៀចវេរពុតត្បុតដូចជាកញ្ជ្រោងកញ្ចាស់ទាំងនោះដែរ។ វាជារឿងធម្មតាទេដែលមនុស្សក្មេងខ្ចីដូចជាខ្ញុំ មាននិស្ស័យក្រអឺតក្រទមបន្តិចនោះ។ យ៉ាងហោចណាស់ ក៏ខ្ញុំមិនវៀចវេរ បោកបញ្ឆោត និងអាក្រក់ដូចជាមនុស្សចាស់ដែរ»។ តើការនិយាយបែបនេះសមស្របដែរឬទេ? (អត់នោះទេ។) មនុស្សគ្រប់គ្នាមាននិស្ស័យពុករលួយ។ មិនពាក់ព័ន្ធនឹងអាយុ ឬភេទឡើយ។ អ្នកមានអ្វីដូចដែលអ្នកដទៃទៀតមាន ហើយពួកគេក៏មានអ្វីដូចដែលអ្នកមានដែរ។ ពុំចាំបាច់ត្រូវចង្អុលដាក់គ្នានោះទេ។ ពិតណាស់ ការដែលទទួលស្គាល់ត្រឹមថា មនុស្សគ្រប់គ្នាមាននិស្ស័យពុករលួយ គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ដោយសារអ្នកបានទទួលស្គាល់ថា អ្នកមាននិស្ស័យពុករលួយ ដូច្នេះ អ្នកត្រូវតែស្វែងរកសេចក្ដីពិតមកដោះស្រាយនិស្ស័យនេះ។ ទាល់តែអ្នកទទួលបានសេចក្ដីពិត ហើយនិស្ស័យរបស់អ្នកបានផ្លាស់ប្ដូរសិន ទើបអ្នកនឹងសម្រេចគោលដៅរបស់អ្នកបាន។ ទីបំផុតទៅ ការដោះស្រាយនិស្ស័យពុករលួយ គឺអាស្រ័យលើការទទួលយកសចក្ដីពិត ការលះបង់ហេតុផល និងលេសដោះសារបស់អ្នកចោល ព្រមទាំងការដែលអាចប្រឈមមុខនឹងនិស្ស័យពុករលួយរបស់អ្នកឱ្យបានត្រឹមត្រូវផង។ អ្នកមិនត្រូវគេចវេះ ឬរួញរាប្រើលេសដោះសាឡើយ ហើយអ្នកមិនត្រូវបដិសេធនិស្ស័យពុករលួយនេះជាដាច់ខាត។ រឿងទាំងអស់នេះ ងាយនឹងសម្រេចបាននោះទេ។ តើអ្វីទៅជារឿងដែលពិបាកនឹងធ្វើខ្លាំងបំផុត? ខ្ញុំអាចគិតឃើញពីរឿងមួយចំនួន។ មានមនុស្សខ្លះនិយាយថា៖ «ទោះអ្នកថាខ្ញុំដេញតាមសេចក្ដីពិត ឬថាខ្ញុំមិនដេញតាមសេចក្ដីពិត ទោះអ្នកថាខ្ញុំមិនស្រឡាញ់សេចក្ដីពិត ឬថាខ្ញុំនឿយណាយនឹងសេចក្ដីពិត ទោះអ្នកបើកសម្ដែងថា ខ្ញុំមាននិស្ស័យពុករលួយណាមួយក៏ដោយ ក៏ខ្ញុំនឹងខ្វល់ដែរ។ ដំណាក់របស់ព្រះជាម្ចាស់ឱ្យខ្ញុំធ្វើអ្វី ឬមានកិច្ចការណាដែលត្រូវធ្វើ នោះខ្ញុំនឹងធ្វើ។ ក្នុងអំឡុងពេលអធិប្បាយនិងការជួបជុំគ្នា ខ្ញុំក៏បានចូលរួមស្ដាប់ ពេលមនុស្សគ្រប់គ្នាហូបនិងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំក៏បានចូលរួមនឹងគេ ខ្ញុំអង្គុយមើលវីដេអូទីបន្ទាល់បទពិសោធជាមួយបងប្អូនរាល់គ្នា ហើយពេលបងប្អូនរាល់គ្នាហូប ខ្ញុំក៏ហូបដូចគ្នា។ ខ្ញុំធ្វើអ្វីតាមបងប្អូនរាល់គ្នាគ្រប់ជំហាន។ ក្នុងចំណោមបងប្អូនរាល់គ្នា តើមាននរណាអាចថា ខ្ញុំមិនដេញតាមសេចក្ដីពិតដែរទេ? ខ្ញុំជឿព្រះតាមរបៀបនេះឯង ដូច្នេះ អ្នកអាចធ្វើ ឬនិយាយអ្វីក៏បានតាមដែលអ្នកចូលចិត្ត ខ្ញុំមិនខ្វល់នោះទេ!» មនុស្សប្រភេទនេះសម្ដែងធ្វើពុតជាមិនរកលេសដោះសា ឬហេតុផលអ្វីឡើយ តែក៏គ្មានបំណងដេញតាមសេចក្ដីពិតនោះដែរ។ ធ្វើដូចជាកិច្ចការនៃការសង្គ្រោះរបស់ព្រះជាម្ចាស់ គ្មានអ្វីពាក់ព័ន្ធនឹងពួកគេ ដូចជាពួកគេគ្មានត្រូវការសេចក្ដីសង្គ្រោះអ៊ីចឹង។ មនុស្សប្រភេទនេះពុំនិយាយដាច់ស្រេចថា៖ «ភាពជាមនុស្សរបស់ខ្ញុំល្អ ខ្ញុំជឿលើព្រះជាម្ចាស់ពិតប្រាកដ ខ្ញុំសុខចិត្តលះបង់អ្វីៗ ខ្ញុំអាចរងទុក្ខនិងលះបង់តម្លៃ។ ក្រៅពីនេះ តើខ្ញុំចាំបាច់ទទួលយកការជំនុំជម្រះ និងការវាយផ្ចាលពីព្រះជាម្ចាស់ដែរឬទេ?» ពួកគេពុំនិយាយរឿងនេះឱ្យបានច្បាស់ទេ ពួកគេពុំមានអាកប្បកិរិយាច្បាស់លាស់ចំពោះសេចក្ដីពិតនោះទេ ហើយពីសម្បកក្រៅ ពួកគេពុំថ្កោលទោសកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ក៏ប៉ុន្តែ តើព្រះជាម្ចាស់ប្រព្រឹត្តដាក់មនុស្សបែបនេះយ៉ាងដូចម្ដេចវិញ? ប្រសិនបើពួកគេពុំដេញតាមសេចក្ដីពិត ប្រសិនបើពួកគេពុំខ្វាយខ្វល់នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាល់តែសោះ និងពុំអើពើនឹងបន្ទូលទ្រង់ នោះអាកប្បកិរិយារបស់ព្រះជាម្ចាស់ចំពោះពួកគេ គឺច្បាស់លាស់ខ្លាំងណាស់។ គឺដូចជាឃ្លានៅក្នុងព្រះគម្ពីរ ដែលចែងថា៖ «ដូច្នេះ ដោយព្រោះអ្នកគ្រាន់តែក្តៅឧណ្ហៗ ត្រជាក់មិនចំជាត្រជាក់ ក្តៅមិនចំជាក្តៅ នោះខ្ញុំនឹងខ្ជាក់អ្នកចេញពីមាត់របស់ខ្ញុំ» (វិវរណៈ ៣:១៦)។ ព្រះជាម្ចាស់ពុំចង់បានពួកគេនោះទេ ដែលនោះមានន័យថា ពួកគេនឹងមានបញ្ហាមិនខាន។ តើនៅក្នុងក្រុមជំនុំមានមនុស្សបែបនេះទេ? (មាន។) ដូច្នេះ តើត្រូវបែងចែកពួកគេដោយរបៀបណា? តើគួរបែងចែកពួកគេនៅកន្លែងណា? ពុំចាំបាច់ត្រូវបែងចែកពួកគេនោះទេ។ និយាយឱ្យខ្លីទៅ មនុស្សបែបនេះ ពុំដេញតាមសេចក្ដីពិតឡើយ។ ពួកគេពុំទទួលយកសេចក្ដីពិត ឬឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯងនោះទេ ហើយពួកគេពុំមានដួងចិត្តនៃការប្រែចិត្តឡើយ ផ្ទុយទៅវិញ ពួកគេមានសេចក្ដីជំនឿលើព្រះជាម្ចាស់តាមបែបមិនច្បាស់លាស់និងវង្វេងវង្វាន់។ ពួកគេធ្វើអ្វីទៅតាមដំណាក់របស់ព្រះជាម្ចាស់ប្រាប់ឱ្យពួកគេធ្វើ ដោយពុំមានបង្កការរំខាន ឬការបង្អាក់ណាមួយឡើយ។ សាកសួរពួកគេមើលថា៖ «តើអ្នកមានសញ្ញាណណាមួយដែរឬទេ?» «គ្មានទេ»។ «តើអ្នកមាននិស្ស័យពុករលួយណាមួយដែរឬទេ?» «គ្មានទេ»។ «តើអ្នកប្រាថ្នាចង់បានសេចក្ដីសង្គ្រោះដែរឬទេ?» «ខ្ញុំមិនដឹងទេ»។ «តើអ្នកទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិតដែរឬទេ?» «ខ្ញុំមិនដឹងទេ»។ សួរអ្វីពួកគេក៏ដោយ ក៏ពួកគេនឹងឆ្លើយថា ពួកគេមិនដឹងទាំងអស់។ តើមនុស្សបែបនេះមានបញ្ហាដែរឬទេ? (មាន។) ពួកគេមានបញ្ហា ក៏ប៉ុន្តែពួកគេយល់ថា នោះមិនមែនជាបញ្ហាទេ ហើយបញ្ហានោះ មិនត្រូវការការដោះស្រាយឡើយ។ ព្រះគម្ពីរចែងថា៖ «ដូច្នេះ ដោយព្រោះអ្នកគ្រាន់តែក្តៅឧណ្ហៗ ត្រជាក់មិនចំជាត្រជាក់ ក្តៅមិនចំជាក្តៅ នោះខ្ញុំនឹងខ្ជាក់អ្នកចេញពីមាត់របស់ខ្ញុំ»។ ឃ្លាថា៖ «ខ្ញុំនឹងខ្ជាក់អ្នកចេញពីមាត់របស់ខ្ញុំ» គឺជាគោលការណ៍សម្រាប់ការដោះស្រាយជាមួយមនុស្សបែបនេះ។ នោះគឺជាលទ្ធផលដែលនឹងកើតមានលើពួកគេ។ ត្រជាក់មិនចំជាត្រជាក់ ក្តៅមិនចំជាក្តៅ មានន័យថា មនុស្សទាំងនេះពុំមានទស្សនៈអ្វីឡើយ មានន័យថា ទោះអ្នកប្រកបគ្នាពីបញ្ហានៃការផ្លាស់ប្ដូរនិស្ស័យ ឬសេចក្ដីសង្គ្រោះជាមួយពួកគេតាមរបៀបណាក៏ដោយ ក៏ពួកគេនៅតែមិនអើពើដដែល។ តើពាក្យ «មិនអើពើ» នៅទីនេះ មានន័យដូចម្ដេច? មានន័យថា ពួកគេមិនចាប់អារម្មណ៍នឹងបញ្ហាទាំងនោះឡើយ ហើយក៏មិនព្រមស្ដាប់ពីបញ្ហាទាំងនោះដែរ។ មនុស្សខ្លះនិយាយថា៖ «តើការដែលគ្មានទស្សនៈ និងការចាក់បង្ហូរសេចក្ដីពុករលួយចេញមក មានអ្វីខុសទៅ?» ពិតជាគ្មានហេតុផលមែន! អ្នកទាំងនេះ គឺជាមនុស្សស្លាប់គ្មានព្រលឹង ត្រជាក់មិនចំជាត្រជាក់ ក្តៅមិនចំជាក្តៅ ហើយគ្មានផ្លូវណាដែលព្រះជាម្ចាស់អាចកែខៃពួកគេបានឡើយ។ ចំពោះមនុស្សដែលមិនអាចសង្គ្រោះបាន ព្រះជាម្ចាស់នឹងខ្ជាក់ពួកគេចេញពីព្រះឱសដ្ឋទ្រង់ ហើយឈប់ពាក់ព័ន្ធនឹងពួកគេទៀត។ ព្រះអង្គពុំកែខៃពួកគេឡើយ ហើយយើងនឹងគ្មានការកោតសរសើរណាមួយចំពោះមនុស្សបែបនេះនោះទេ យើងនឹងធ្វើព្រងើយកន្តើយដាក់ពួកគេ។ ប្រសិនបើមានមនុស្សបែបនេះនៅក្នុងក្រុមជំនុំមែន ពួកគេប្រហែលជាអាចបន្តនៅបានយូរ ឱ្យតែពួកគេពុំបង្កការរំខានណាមួយ។ ប្រសិនបើពួកគេបង្កការរំខាន នោះពួកគេមុខជាត្រូវបោសសម្អាតចោលមិនខាន។ នេះគឺជារឿងងាយស្រួលដោះស្រាយនោះទេ។ បន្ទូលរបស់ខ្ញុំគឺសំដៅទៅលើអ្នកដែលអាចទទួលយកសេចក្ដីពិតបាន អ្នកដែលប្រាថ្នាចង់ដេញតាមសេចក្ដីពិត និងមានអាកប្បកិរិយាច្បាស់លាស់ចំពោះសេចក្ដីពិត អ្នកដែលទទួលស្គាល់ថា ខ្លួនពួកគេមាននិស្ស័យពុករលួយ និងអាចសង្គ្រោះបាន។ បន្ទូលទាំងនោះសំដៅទៅលើអ្នកដែលអាចយល់ពីបន្ទូលរបស់ព្រះជាម្ចាស់បាន និងស្ដាប់ព្រះសូរសៀងទ្រង់ បន្ទូលទាំងនោះសំដៅទៅលើចៀមរបស់ព្រះជាម្ចាស់ ពោលគឺមនុស្សទាំងអស់នេះហើយដែលបន្ទូលរបស់ព្រះជាម្ចាស់សំដៅដល់នោះ។ បន្ទូលរបស់ព្រះជាម្ចាស់មិនសំដៅទៅលើអ្នកណាដែលត្រជាក់មិនចំជាត្រជាក់ ក្តៅមិនចំជាក្តៅចំពោះទ្រង់ឡើយ។ មនុស្សបែបនេះមិនចាប់អារម្មណ៍នឹងសេចក្ដីពិតនោះទេ ហើយក៏ត្រជាក់មិនចំជាត្រជាក់ ក្តៅមិនចំជាក្តៅចំពោះបន្ទូលនិងកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ វិធីក្នុងការដោះស្រាយជាមួយមនុស្សបែបនេះ គឺត្រូវនិយាយថា៖ «ចេញទៅ។ ទោះអ្នកឯងមានលក្ខណៈបែបណា ក៏មិនពាក់នឹងខ្ញុំដែរ»។ និយាយបែបនេះ គឺដើម្បីឈប់ខ្វល់នឹងពួកគេ ហើយមិនចាំបាច់ខំប្រឹងជាមួយពួកគេឥតប្រយោជន៍។

យើងទើបតែបានប្រកបគ្នាអម្បាញ់មិញអំពីឧទាហរណ៍អវិជ្ជមានខ្លះពាក់ព័ន្ធប្រធានបទនៃការដេញតាមសេចក្ដីពិត។ មនុស្សតែងរកនឹកមូលហេតុ លេស និងការដោះសាជាច្រើនទាំងមិនដឹងខ្លួន ដើម្បីធ្វើការបដិសេធការចាក់បង្ហូរនិស្ស័យពុករលួយរបស់ខ្លួនចេញមក។ ពិតណាស់ ពួកគេក៏តែងលាក់បាំងវត្តមាននិស្ស័យពុករលួយរបស់ពួកគេផងដែរ ដោយបោកបញ្ឆោតខ្លួនឯង និងអ្នកដទៃ។ ទាំងអស់នេះ គឺជាវិធីដ៏ល្ងីល្ងើនិងល្ងង់ខ្លៅរបស់មនុស្ស។ ម្យ៉ាង មនុស្សទទួលស្គាល់ថា គ្រប់ទាំងបន្ទូលរបស់ព្រះជាម្ចាស់ដែលជំនុំជម្រះមនុស្ស គឺជាសេចក្ដីពិត ហើយម្យ៉ាងទៀត ពួកគេបដិសេធវត្តមាននៃនិស្ស័យពុករលួយរបស់ពួកគេផ្ទាល់ ក៏ដូចជាឥរិយាបថខុសឆ្គងរបស់ពួកគេដែលបំពានលើសេចក្ដីពិតផងដែរ។ នេះគឺជាសញ្ញាច្បាស់លាស់មួយថា ពួកគេពុំទទួលយកសេចក្ដីពិតទេ។ មិនខ្វល់ថាតើអ្នកបដិសេធឬទទួលស្គាល់ថា អ្នកមាននិស្ស័យពុករលួយឬអត់ ឬថាតើអ្នកមានលេសដោះសា ហេតុផល ឬទឡ្ហីករណ៍ក្លែងក្លាយសម្រាប់ការចាក់បង្ហូរឥរិយាបថពុករលួយចេញមកឬអត់នោះទេ និយាយឱ្យខ្លីទៅ ប្រសិនបើអ្នកពុំទទួលយកសេចក្ដីពិតទេ នោះអ្នកពុំអាចទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់បានឡើយ។ ចំណុចនេះមិនអាចប្រកែកបានទេ។ អ្នកណាដែលមិនដេញតាមសេចក្ដីពិតទាល់តែសោះ ចុងក្រោយ អ្នកនោះមុខជាត្រូវលាតត្រដាងនិងផាត់ចោលមិនខាន ទោះពួកគេបានក្លាយជាអ្នកជឿព្រះប៉ុន្មានឆ្នាំមកហើយក៏ដោយ។ លទ្ធផលនេះ គួរឱ្យខ្លាចខ្លាំងណាស់។ ពេលវេលាដែលគ្រោះមហន្តរាយនឹងចូលមកដល់ ពេលវេលាដែលអ្នកត្រូវគេបើកសម្ដែង នៅមិនយូរនោះទេ ហើយនៅពេលដែលគ្រោះមហន្តរាយមកដល់ អ្នកនឹងមានអារម្មណ៍ភ័យខ្លាចមិនខាន។ អ្នកប្រហែលជាមានហេតុផលច្រើន និងមានលេសដោះសារាប់មិនអស់ ឬមិនដូច្នេះទេ អ្នកបានក្លែងបន្លំខ្លួនយ៉ាងល្អ និងបានបិទបាំងខ្លួនយ៉ាងជិត ប៉ុន្តែ មានការពិតមួយដែលមិនអាចប្រកែកបានឡើយ នោះគឺ៖ និស្ស័យពុករលួយរបស់អ្នក នៅពេញលេញល្អណាស់ មិនទាន់បានផ្លាស់ប្ដូរបន្តិចណាឡើយ។ អ្នកមិនអាចស្គាល់ខ្លួនឯងពិតប្រាកដបានឡើយ។ អ្នកមិនអាចប្រែចិត្តពិតប្រាកដបានទេ ហើយចុងក្រោយ អ្នកនឹងមិនអាចបកក្រោយ ឬចុះចូលនឹងព្រះជាម្ចាស់ដោយពិតប្រាកដបានឡើយ ហើយព្រះជាម្ចាស់មុខជាពុំផ្លាស់ប្ដូរព្រះតម្រិះរបស់ទ្រង់ចំពោះអ្នកឡើយ។ ពេលនោះ តើអ្នកនឹងមិនជួបបញ្ហាធំទៅហើយទេ? អ្នកនឹងធ្លាក់ទៅក្នុងគ្រោះថ្នាក់នៃការផាត់ចោលមិនខាន។ មូលហេតុនេះហើយបានជាមនុស្សឈ្លាសវៃ តែងនឹងលះបង់លេសដោះសាល្ងង់ខ្លៅ និងហេតុផលល្ងីល្ងើនេះចោល និងលះបង់ការក្លែងបន្លំខ្លួន និងការបិទបាំងខ្លួនចេញ។ ពួកគេនឹងប្រឈមមុខនឹងនិស្ស័យពុករលួយដែលពួកគេបង្ហូរចេញមកយ៉ាងត្រឹមត្រូវ និងប្រើប្រាស់វិធីសាស្រ្តត្រឹមត្រូវក្នុងការចាត់ចែងនិងដោះសាយនិស្ស័យពុករលួយនោះ ដោយខិតខំធ្វើយ៉ាងណាដើម្បីឱ្យអ្វីដែលពួកគេធ្វើនិងសម្ដែងចេញមកបានក្លាយជាអំពើល្អ ដើម្បីឱ្យព្រះជាម្ចាស់ផ្លាស់ប្ដូរព្រះតម្រិះរបស់ទ្រង់ចំពោះពួកគេ។ ប្រសិនបើព្រះជាម្ចាស់ផ្លាស់ប្ដូរព្រះតម្រិះរបស់ទ្រង់ចំពោះអ្នក នោះសបញ្ជាក់ឱ្យឃើញថា ព្រះអង្គពិតបានលើកលែងទោសចំពោះការបះបោរនិងការទាស់ទទឹងរបស់អ្នកកាលពីមុនហើយ។ អ្នកនឹងមានអារម្មណ៍ស្ងប់សុខនិងក្ដីអំណរ ហើយអ្នកក៏នឹងលែងមានអារម្មណ៍កើតទុក្ខទៀតដែរ ហាក់ដូចជាគេបានដោះអម្រែកចេញពីខ្លួនអ្នកអ៊ីចឹង។ អារម្មណ៍នេះ គឺជាការបញ្ជាក់ពីវិញ្ញាណរបស់អ្នក។ ពេលនេះ អ្នកមានក្ដីសង្ឃឹមទទួលបានសេចក្ដីសង្គ្រោះហើយ។ ក្ដីសង្ឃឹមនេះ គឺជាអ្វីដែលអ្នកបានដោះដូរដោយតម្លៃដែលអ្នកបានលះបង់នៅក្នុងការដេញតាមសេចក្ដីពិតរបស់អ្នក និងអំពើល្អរបស់អ្នក។ នោះគឺជាលទ្ធផលដែលអ្នកសម្រេចបានតាមរយៈការដេញតាមសេចក្ដីពិត និងការប្រព្រឹត្តអំពើល្អ។ ផ្ទុយទៅវិញ អ្នកប្រហែលជាអាចគិតថា ខ្លួនអ្នកឈ្លាសវៃរួចស្រេចទៅហើយ ហើយនៅរាល់ពេលដែលអ្នកចាក់បង្ហូរសេចក្ដីពុករលួយចេញមក នោះអ្នកអាចស្វែងរកហេតុផលជាច្រើនដើម្បីការពារខ្លួន និងលើកលែងទោសឱ្យខ្លួនឯង។ អ្នកអាចក្លែងបន្លំ និងបិទបាំងនិស្ស័យពុករលួយរបស់អ្នកបាន ហើយមានភាពឈ្លាសវៃក្នុងការគេចចេញពីការឆ្លុះបញ្ចាំង និងការស្គាល់ពីនិស្ស័យនេះ ហាក់បីដូចជាអ្នកពុំបានចាក់បង្ហូរសេចក្ដីពុករលួយណាមួយចេញមកអ៊ីចឹង។ អ្នកប្រហែលជាគិតថា ខ្លួនអ្នកឈ្លាសវៃខ្លាំងណាស់ហើយ ទើបគេចវេះពីការត្រូវលាតត្រដាងដោយមជ្ឈដ្ឋានផ្សេងៗដែលព្រះជាម្ចាស់បានរៀបចំម្ដងហើយម្ដងទៀត។ អ្នកមុខជាពុំបានឆ្លុះបញ្ចាំង ឬស្គាល់ខ្លួនឯងឡើយ អ្នកមុខជាពុំបានទទួលសេចក្ដីពិតនោះទេ ហើយអ្នកមុខជាខកខានឱកាសក្នុងការដែលត្រូវព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍មិនខាន។ តើអាកប្បកិរិយាបែបនេះនឹងមានផលលំបាកអ្វីខ្លះ? សូមយើងទុករឿងថាតើអ្នកអាចប្រែចិត្ត ឬអាចទទួលបានសេចក្ដីសង្គ្រោះក្នុងពេលនេះឬអត់នោះមួយឡែកសិន ហើយសូមយើងនិយាយត្រឹមថាតើប្រសិនបើព្រះជាម្ចាស់ប្រទានឱកាសដល់អ្នកក្នុងការប្រែចិត្តម្ដងហើយម្ដងទៀត ហើយគ្មានឱកាសណាមួយដែលជំរុញឱ្យអ្នកផ្លាស់ប្ដូរចិត្តនោះទេ ពេលនោះ អ្នកមុខជាស្ថិតក្នុងគ្រោះថ្នាក់ធំមិនខាន។ ថាតើអ្នកអាចការពារខ្លួនបានល្អ អាចបង្ហាញខ្លួនបានល្អ អាចក្លែងបន្លំខ្លួនបានល្អ អាចរកលេសនិងហេតុផលដោះសាឱ្យខ្លួនឯងបានល្អ តើនោះបានប្រយោជន៍អ្វីទៅ? ប្រសិនបើព្រះជាម្ចាស់បានប្រទានឱកាសដល់អ្នកម្ដងហើយម្ដងទៀត ហើយឱកាសនោះមិនទាំងបានជំរុញឱ្យអ្នកផ្លាស់ប្ដូរចិត្តគំនិតរបស់អ្នកផង ដូច្នេះ អ្នកកំពុងស្ថិតក្នុងគ្រោះថ្នាក់ហើយ។ តើអ្នកដឹងថា នោះគឺជាគ្រោះថ្នាក់អ្វីទេ? អ្នកបន្តចចេសរកលេសដោះសាចំពោះនិស្ស័យពុករលួយរបស់ខ្លួន ដោយផ្ដល់ជាលេសដោះសានិងហេតុផលសម្រាប់ការមិនដេញតាមសេចក្ដីពិត ហើយទាស់ទទឹងនិងបដិសេធការជំនុំជម្រះនិងកិច្ចការរបស់ព្រះជាម្ចាស់ តែអ្នកបែរជាគិតថា ខ្លួនអ្នកគ្មានបញ្ហាអ្វីទេ ហើយជឿថាសតិសម្បជញ្ញៈរបស់អ្នកជ្រះស្រឡះល្អណាស់។ អ្នកបដិសេធមិនព្រមទទួលយកការមើលការខុសត្រូវ ការលួសកាត់ និងការដោះស្រាយជាមួយពីដំណាក់របស់ព្រះជាម្ចាស់ឡើយ ដោយគេចវេះម្ដងហើយម្ដងទៀតពីការជំនុំជម្រះ ការវាយផ្ចាល និងសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ ដោយមានចិត្តពេញដោយការបះបោរទាស់នឹងទ្រង់។ ព្រះជាម្ចាស់ស្អប់អ្នករួចជាស្រេចហើយ ហើយព្រះអង្គក៏បានលះបង់អ្នករួចជាស្រេចហើយដែរ តែអ្នកបែរជាគិតថា អ្នកប្រហែលជានៅមិនទាន់ត្រូវបានសង្គ្រោះទៅវិញ។ តើអ្នកដឹងទេថា អ្នកបានដើរនៅលើផ្លូវខុសកាន់តែឆ្ងាយទៅឆ្ងាយទៅហើយ ហើយអ្នកទៅឆ្ងាយហួសពីការប្រោសលោះរួចស្រេចទៅហើយ។ ព្រះជាម្ចាស់សោយរាជ្យនៅដំណាក់របស់ព្រះជាម្ចាស់។ នៅពេលដែលអ្នកទាស់ទទឹងនឹងទ្រង់ និងប្រព្រឹត្តអំពើអាក្រក់ជាច្រើន តើអ្នកគិតថា អ្នកស្ថិតនៅក្រៅដែនត្រួតត្រារបស់ព្រះជាម្ចាស់មែនទេ? អ្នកពុំទទួលយកការជំនុំជម្រះនិងការវាយផ្ចាលរបស់ព្រះជាម្ចាស់ អ្នកពុំទទួលបានសេចក្ដីពិតនិងជីវិត ហើយអ្នកពុំមានទីបន្ទាល់បទពិសោធទាល់តែសោះ។ ព្រះជាម្ចាស់ថ្កោលទោសអ្នកចំពោះរឿងនេះ។ អ្នកកំពុងនាំយកមហន្តរាយមកដាក់លើខ្លួនអ្នកហើយ។ រឿងនេះគ្មានអ្វីឈ្លាសវៃសោះឡើយ តែជារឿងល្ងង់ខ្លៅ គឺល្ងង់ខ្លៅជាទីបំផុត! នេះជារឿងគ្រោះថ្នាក់បំផុត! យើងបានលាតត្រដាងរឿងនេះនៅទីនេះហើយ។ ប្រសិនបើអ្នកពុំជឿទេ គ្រាន់រង់ចាំមើលទៅបានហើយ។ យកល្អ អ្នកមិនគួរគិតថា ប្រសិនបើអ្នកមានហេតុផលជាច្រើនសម្រាប់ការមិនដេញតាមសេចក្ដីពិត ហើយអ្នកមានភាពប៉ិនប្រសប់និងគម្រោងការរបស់អ្នក ថាប្រសិនបើគ្មាននរណាម្នាក់ប្រកែកឈ្នះអ្នក ហើយបងប្អូនប្រុសស្រី មិនអាចលាតត្រដាងអ្នកបាន ហើយថាប្រសិនបើពួកជំនុំគ្មានហេតុផលដើម្បីកម្ចាត់អ្នកចេញ នោះដំណាក់របស់ព្រះជាម្ចាស់ ក៏នឹងពុំអាចធ្វើអ្វីអ្នកបានដែរ។ គិតបែបនោះ អ្នកនឹងខុសមិនខាន។ អ្នកបន្តប្រកួតប្រជែងជាមួយព្រះជាម្ចាស់។ ខ្ញុំនឹងចាំមើលថាតើអ្នកនឹងអាចប្រកួតជាមួយទ្រង់បានយូរប៉ុន្មាន! តើអ្នកនឹងអាចប្រកួតជាមួយទ្រង់រហូតដល់ថ្ងៃដែលព្រះជាម្ចាស់ប្រទានរង្វាន់ដល់មនុស្សល្អ និងដាក់ទោសមនុស្សអាក្រក់ បន្ទាប់ពីកិច្ចការរបស់ទ្រង់បានបញ្ចប់ ដែរឬទេ? តើអ្នកអាចធានាបានថា អ្នកនឹងមិនស្លាប់នៅក្នុងគ្រោះមហន្តរាយ ថាអ្នកនឹងរួចជីវិតពីគ្រោះមហន្តរាយនោះដែរឬទេ? តើអ្នកមានអធិបតេយ្យភាពលើវាសនាផ្ទាល់ខ្លួនរបស់អ្នកដែរឬទេ? ហេតុផលនិងលេសដោះសារបស់អ្នក អាចអនុញ្ញាតឱ្យអ្នកគេចផុតពីការស៊ើបអង្កេតនៃដំណាក់របស់ព្រះជាម្ចាស់បានមួយរយៈ។ ហេតុផលនិងលេសដោះសាទាំងនោះ អាចឱ្យអ្នកអូសបន្លាយពេលរស់នៅទាំងអាប់ឱននេះបានមួយរយៈ។ អ្នកអាចបិទបាំងភ្នែកមនុស្សជាបណ្ដោះអាសន្ន និងបន្តក្លែងបន្លំខ្លួននិងបោកប្រាស់អ្នកដទៃនៅក្នុងក្រុមជំនុំ និងចូលទៅបម្រើការនៅទីនោះបាន ប៉ុន្តែ អ្នកមិនអាចគេចផុតពីការត្រួតពិនិត្យ ឬពិនិត្យពិច័យរបស់ព្រះជាម្ចាស់បានឡើយ។ ព្រះជាម្ចាស់សម្រេចលើលទ្ធផលរបស់មនុស្សម្នាក់ៗផ្អែកលើថាតើពួកគេមានសេចក្ដីពិតឬអត់។ ព្រះអង្គបំពេញកិច្ចការរបស់ទ្រង់ និងប្រឡេះយកគ្រាប់យកគ្រាប់ស្រូវ។ មិនថាអ្នកជាមនុស្សប្រភេទណា ឬអ្នកជាអារក្សអ្វីនោះទេ អ្នកមិនអាចគេចផុតពីការជំនុំជម្រះ និងការថ្កោលទោសរបស់ព្រះជាម្ចាស់បានឡើយ។ ឱ្យតែរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់យល់ពីសេចក្ដីពិត និងមានការឈ្វេងយល់រឿងនេះហើយ នោះគ្មាននរណានឹងអាចគេចផុតបាននោះទេ នោះគឺជាពេលដែលអ្នកនឹងត្រូវបោសសម្អាតចេញពីក្រុមជំនុំមិនខាន។ មនុស្សមួយចំនួនប្រហែលមិនជឿ ហើយនិយាយថា៖ «ខ្ញុំបានចំណាយពេលយ៉ាងច្រើនដើម្បីព្រះជាម្ចាស់ បានធ្វើកិច្ចការយ៉ាងច្រើនដើម្បីទ្រង់ និងបានលះបង់តម្លៃផង។ ខ្ញុំបានលះបង់គ្រួសារនិងអាពាហ៍ពិពាហ៍។ ខ្ញុំបានប្រគល់យុវភាពរបស់ខ្ញុំថ្វាយដល់ព្រះជាម្ចាស់ និងដល់កិច្ចការរបស់ទ្រង់។ ខ្ញុំបានលះបង់មុខរបររបស់ខ្ញុំ និងបានចំណាយកម្លាំងពាក់កណ្ដាលជីវិតរបស់ខ្ញុំ ដោយគិតថា ខ្ញុំប្រាកដជានឹងទទួលបានព្រះពរដែលទ្រង់ប្រទានមកមិនខាន។ ខ្ញុំមិនដែលស្រមៃថា ខ្ញុំនឹងត្រូវផាត់ចោល ដោយសារមិនបានដេញតាមសេចក្ដីពិត និងមិនដែលអនុវត្តសេចក្ដីពិតនោះទេ!» តើអ្នកមិនដឹងទេថា នៅដំណាក់របស់ព្រះជាម្ចាស់ សេចក្ដីពិតមានអំណាចធំ? តើអ្នកមិនច្បាស់ថា មនុស្សប្រភេទណាដែលព្រះជាម្ចាស់ប្រទានរង្វាន់ និងមនុស្សប្រភេទណាដែលព្រះអង្គប្រទានពរទេឬអី? ប្រសិនបើការបរិច្ចាគនិងការលះបង់របស់អ្នក បានដឹកនាំទៅរកទីបន្ទាល់បទពិសោធពិតប្រាកដ ព្រមទាំងបានធ្វើបន្ទាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ផង នោះព្រះជាម្ចាស់មុខជាប្រទានរង្វាន់និងប្រទានពរដល់អ្នកមិនខាន។ ប្រសិនបើការបរិច្ចាគនិងការលះបង់របស់អ្នក មិនមែនជាទីបន្ទាល់បទពិសោធពិតប្រាកដ ហើយមិនមែនជាទីបន្ទាល់អំពីកិច្ចការរបស់ព្រះជាម្ចាស់ ប្រសិនបើទីបន្ទាល់នោះជាការធ្វើបន្ទាល់អំពីខ្លួនឯង ជាការស្នើសុំឱ្យព្រះជាម្ចាស់ទទួលស្គាល់នូវសមិទ្ធផលរបស់អ្នកវិញ នោះអ្នកកំពុងដើរនៅលើផ្លូវដូចជាប៉ុលដែរហើយ។ អ្វីដែលអ្នកកំពុងធ្វើគឺជាទង្វើអាក្រក់ ហើយវាជាការទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយព្រះជាម្ចាស់នឹងមានបន្ទូលទៅកាន់អ្នកថា៖ «ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិតអើយ ចូរថយចេញឱ្យឆ្ងាយពីខ្ញុំទៅ!» ហើយតើបន្ទូលនេះនឹងមានន័យដូចម្ដេច? បន្ទូលនេះនឹងក្លាយជាភស្តុតាងដែលអ្នកត្រូវវិនាសហិនហោច និងត្រូវធ្លាក់ទៅក្នុងគ្រោះមហន្តរាយ និងការដាក់ទោសមិនខាន។ អ្នកនឹងត្រូវជួបប្រទះគ្រោះមហន្តរាយ។ បើនិយាយពីឋានៈរបស់ប៉ុល កិច្ចការដែលគាត់បានធ្វើ សមត្ថភាពរបស់គាត់ និងអំណោយទានរបស់គាត់ ប៉ុលមានលក្ខណៈខ្ពង់ខ្ពស់ជាងមនុស្សធម្មតានៅក្នុងជំនាន់គាត់ ប៉ុន្តែតើអ្វីទាំងនោះបានលទ្ធផលបែបណា? ក្នុងជំនឿរបស់គាត់លើព្រះជាម្ចាស់ ចាប់ពីដើមដំបូងរហូតដល់ទីបញ្ចប់ ប៉ុលបានព្យាយាមធ្វើការចរចាជាមួយព្រះជាម្ចាស់ និងកំណត់លក្ខខណ្ឌ។ គាត់បានស្វែងរករង្វាន់ និងមកុដពីព្រះជាម្ចាស់។ ចុងក្រោយ គាត់មិនបានប្រែចិត្តពិតប្រាកដ ឬបានប្រព្រឹត្តអំពើល្អច្រើននោះទេ ហើយជាធម្មតា គាត់ពុំមានទីបន្ទាល់បទពិសោធពិតប្រាកដច្រើននោះទេ។ បើគ្មានការប្រែចិត្តពិតប្រាកដទេ តើគាត់អាចទទួលបានការលើកលែងទោសពីព្រះជាម្ចាស់ដែរឬទេ? តើគាត់អាចឱ្យព្រះជាម្ចាស់ផ្លាស់ប្ដូរព្រះតម្រិះរបស់ទ្រង់ចំពោះគាត់បានដែរឬទេ? រឿងនោះមុខជាមិនអាចទៅរួចឡើយ។ ប៉ុលបានចំណាយពេលពេញមួយជីវិតរបស់គាត់ដើម្បីព្រះអម្ចាស់ ប៉ុន្តែដោយសារគាត់បានដើរនៅលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយបដិសេធមិនព្រមប្រែចិត្តជាដាច់ខាត ហេតុនេះ ទើបគាត់មិនត្រឹមតែមិនទទួលបានរង្វាន់ប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏ត្រូវបានព្រះជាម្ចាស់ដាក់ទោសផងដែរ។ រឿងនេះច្បាស់លាស់ណាស់ថា លទ្ធផលដែលគាត់បានរងទុក្ខ គឺជាគ្រោះមហន្តរាយ។ ដូច្នេះ ពេលនេះ ខ្ញុំមានបន្ទលប្រាប់អ្នកច្បាស់ៗថា ប្រសិនបើអ្នកមិនមែនជាមនុស្សដែលដេញតាមសេចក្ដីពិតទេ នោះយ៉ាងហោចណាស ក៏អ្នកគួរមានហេតុផលខ្លះ ហើយមិនត្រូវប្រកែកតវ៉ាជាមួយព្រះជាម្ចាស់ ឬយកលទ្ធផលនិងវាសនារបស់អ្នកមកដាក់ភ្នាល ហាក់បីដូចជាអ្នកកំពុងលេងល្បែងស៊ីសងនោះដែរ។ នេះគឺជាការប៉ុនប៉ងធ្វើការដោះដូរជាមួយព្រះជាម្ចាស់ ដែលជាការទាស់ទទឹងនឹងទ្រង់ក្នុងលក្ខណៈមួយបែប។ ចំពោះអ្នកដែលជឿលើព្រះជាម្ចាស់ តែបែរជាទាស់ទទឹងនឹងទ្រង់ តើពួកគេអាចទទួលបានទីបញ្ចប់ល្អអ្វីដែរ? ពេលប្រឈមមុខនឹងសេចក្ដីស្លាប់ មនុស្សប្រែជាមានឥរិយាបថល្អ។ មនុស្សដែលមិនព្រមស្ដាប់ហេតុផល មុខជាមិនព្រមលះបង់ផ្លូវរបស់ពួកគេចោលឡើយ ទាល់តែពួកគេដើរដល់ទ្វារនៃសេចក្ដីស្លាប់។ ដើម្បីអាចសង្គ្រោះបាន វិធីសាស្រ្តឈ្លាសវៃនិងសាមញ្ញបំផុត គឺត្រូវទម្លាក់ចុះនូវរាល់លេសដោះសសា ហេតុផល និងស្ថានភាពរបស់អ្នកចោលទាំងអស់ ហើយត្រូវទទួលយក និងដេញតាមសេចក្ដីពិត ដោយមានអាកប្បកិរិយាប្រកបដោយហេតុផលនិងការជាក់ស្ដែង ដែលធ្វើឱ្យព្រះជាម្ចាស់ផ្លាស់ប្ដូរព្រះតម្រិះរបស់ទ្រង់ចំពោះអ្នក។ នៅពេលព្រះជាម្ចាស់ផ្លាស់ប្ដូរព្រះតម្រិះរបស់ទ្រង់ចំពោះអ្នក នោះអ្នកនឹងសង្ឃឹមទទួលបានការសង្គ្រោះហើយ។ ក្ដីសង្ឃឹមទទួលបានសេចក្ដីសង្គ្រោះរបស់មនុស្ស គឺព្រះជាម្ចាស់ជាអ្នកប្រទានឱ្យ ហើយលក្ខខណ្ឌដំបូងដែលព្រះជាម្ចាស់ប្រទានក្ដីសង្ឃឹមនេះដល់អ្នកគឺ អ្នកត្រូវលះបង់អ្វីគ្រប់យ៉ាងដែលឱ្យតម្លៃ និងលះបង់អ្វីទាំងអស់ ដើម្បីដើរតាមទ្រង់ និងដេញតាមសេចក្ដីពិត ដោយពុំមានការព្យាយាមដោះដូរជាមួយទ្រង់ឡើយ។ មិនថាអ្នកចាស់ឬក្មេង ជាមនុស្សប្រុសឬមនុស្សស្រី មានការអប់រំឬគ្មានការអប់រំនោះទេ មិនថាអ្នកកើតនៅទីកន្លែងណានោះ អ្វីទាំងអស់នេះមិនសំខាន់ឡើយ។ ព្រះជាម្ចាស់ពុំទតមើលសេចក្ដីទាំងនេះនោះទេ។ អ្នកប្រហែលជាអាចនិយាយថា៖ «ខ្ញុំមានចរិតល្អ។ ខ្ញុំមានអំណត់ ចេះអត់ធ្មត់ និងមានចិត្តក្ដួលអាណិត។ ប្រសិនបើខ្ញុំបន្តអត់ធ្មត់ដល់ទីបញ្ចប់ នោះខ្ញុំនឹងធ្វើឱ្យព្រះជាម្ចាស់ផ្លាស់ប្ដូរព្រះតម្រិះចំពោះខ្ញុំមិនខាន»។ ចំណុចទាំងអស់នោះ គ្មានប្រយោជន៍ឡើយ។ ព្រះជាម្ចាស់ពុំទតមើលចរិតរបស់អ្នក បុគ្គលិកលក្ខណៈរបស់អ្នក ឬការអប់រំរបស់អ្នក ឬអាយុរបស់អ្នកឡើយ ហើយទោះបីជាអ្នកបានរងទុក្ខច្រើនប៉ុនណា ឬទោះបីជាអ្នកបានធ្វើកិច្ចការច្រើនប៉ុនណា ក៏គ្មានបានការអ្វីដែរ។ ព្រះជាម្ចាស់នឹងសួរអ្នកថា៖ «ក្នុងពេលជឿព្រះជាច្រើនឆ្នាំមកនេះ តើអ្នកបានផ្លាស់ប្ដូរនិស្ស័យរបស់អ្នកហើយឬនៅ? តើអ្នករស់នៅតាមនិស្ស័យបែបណាដែរ? តើអ្នកបានដេញតាមសេចក្ដីពិតហើយឬនៅ? តើអ្នកបានទទួលយកបន្ទូលរបស់ព្រះជាម្ចាស់ហើយឬនៅ?» អ្នកអាចឆ្លើយថា៖ «ខ្ញុំបានស្ដាប់ និងបានទទួលយកព្រះបន្ទូលទាំងនោះហើយ»។ ពេលនោះ ព្រះជាម្ចាស់នឹងសួរអ្នកថា៖ «ដោយសារតែអ្នកបានស្ដាប់ និងបានទទួលយកព្រះបន្ទូលទាំងនោះហើយ ដូច្នេះ តើនិស្ស័យពុករលួយរបស់អ្នកបានដោះស្រាយហើយឬនៅ? តើអ្នកបានប្រែចិត្តហើយឬនៅ? តើអ្នកពិតជាបានចុះចូលនិងបានទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយពិតប្រាកដដែរឬទេ?» អ្នកឆ្លើយថា៖ «ខ្ញុំបានរងទុក្ខ និងបានលះបង់តម្លៃ។ ខ្ញុំបានលះបង់ខ្លួន និងបានលះបង់អ្វីៗ ហើយខ្ញុំក៏បានដាក់តង្វាយផងដែរ។ ខ្ញុំក៏បានថ្វាយកូនខ្ញុំជាតង្វាយដល់ព្រះជាម្ចាស់ផងដែរ»។ តង្វាយទាំងអស់របស់អ្នក គ្មានប្រយោជន៍ឡើយ។ តង្វាយទាំងអស់នោះ មិនអាចយកមកដោះដូរនឹងព្រះពរពីនគរស្ថានសួគ៌ ឬប្រើដើម្បីធ្វើឱ្យព្រះជាម្ចាស់ផ្លាស់ប្ដូរព្រះតម្រិះរបស់ទ្រង់ចំពោះអ្នកបាននោះទេ។ វិធីតែម្យ៉ាងគត់ដើម្បីឱ្យព្រះជាម្ចាស់ផ្លាស់ប្ដូរព្រះតម្រិះរបស់ទ្រង់ចំពោះអ្នក គឺត្រូវចាប់ផ្ដើមដើរនៅលើផ្លូវនៃការដេញតាមសេចក្ដីពិត។ គ្មានជម្រើសអ្វីផ្សេងទៀតឡើយ។ ពេលនិយាយដល់សេចក្ដីសង្គ្រោះ មនុស្សមិនអាចឱកាសនិយម ឬបោកបញ្ឆោតបានឡើយ ហើយក៏គ្មានមធ្យោបាយមិនស្មោះត្រង់ដែរ។ តើអ្នកយល់ទេ? អ្នកត្រូវយល់ចំណុចនេះឱ្យបានច្បាស់។ មិនត្រូវវង្វេងដោយសារចំណុចនេះឡើយ។ ទោះបីជាអ្នកវង្វេងក៏ដោយ ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងមិនវង្វេងឡើយ។ ដូច្នេះ ចាប់ពីពេលនេះតទៅ តើអ្នកគួរធ្វើបែបណា? មិនថាអ្នកធ្វើកិច្ចការអ្វីនោះទេ ត្រូវកែប្រែអាកប្បកិរិយារបស់អ្នក និងផ្លាស់ប្ដូរទស្សនៈរបស់អ្នក ព្រមទាំងអនុញ្ញាតឱ្យបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាមូលដ្ឋានគ្រឹះរបស់អ្នក។ គ្មាន «សេចក្ដីល្អ» ដែលមនុស្សធ្វើ គ្មានលេសដោះសារបស់មនុស្ស គ្មានទស្សនវិជ្ជា ចំណេះដឹង សីលធម៌ ក្រមសីលធម៌ ឬសតិសម្បជញ្ញៈរបស់មនុស្ស ឬអ្វីដែលមនុស្សហៅថាសុចរិតភាពនិងសេចក្ដីថ្លៃថ្នូរណា ដែលអាចជំនួសសេចក្ដីពិតបានឡើយ។ ត្រូវទុករឿងទាំងនេះមួយឡែក ត្រូវរម្ងាប់ចិត្តរបស់អ្នក និងស្វែងរកមូលដ្ឋានគ្រឹះសម្រាប់ការប្រព្រឹត្ត និងទង្វើរបស់អ្នក តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅពេលអ្នកធ្វើបែបនេះហើយ ត្រូវស្វែងរកការបើកសម្ដែងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពីទិដ្ឋភាពផ្សេងៗនៃនិស្ស័យពុករលួយរបស់មនុស្សតាមរយៈព្រះបន្ទូលរបស់ទ្រង់។ ត្រូវយកខ្លួនអ្នកទៅប្រៀបធៀបនឹងបន្ទូលទាំងនោះ ហើយដោះស្រាយនិស្ស័យពុករលួយរបស់អ្នក។ ខំប្រឹងដើម្បីស្គាល់ពីខ្លួនឯងឱ្យបានឆាប់ កម្ចាត់សេចក្ដីពុករលួយចោល និងប្រញាប់ប្រែចិត្ត និងបកក្រោយវិញ។ លះបង់សេចក្ដីអាក្រក់របស់អ្នកចោល និងស្វែងរកគោលការណ៍នៃសេចក្ដីពិតនៅក្នុងការប្រតិបត្តនិងទង្វើរបស់អ្នក ដោយធ្វើវាផ្អែកតាមបន្ទូលរបស់ព្រះជាម្ចាស់។ អ្នកមិនត្រូវធ្វើរឿងទាំងអស់នេះផ្អែកតាមសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្សជាដាច់ខាត។ អ្នកមិនត្រូវព្យាយាមធ្វើការដោះដូរជាមួយព្រះជាម្ចាស់ជាដាច់ខាត។ អ្នកមិនត្រូវប៉ុនប៉ងដោះដូរតង្វាយនិងការលះបង់តិចតួចស្ដួចស្ដើងរបស់អ្នកដើម្បីបានរង្វាន់និងព្រះពរពីព្រះជាម្ចាស់ឡើយ។ ឈប់ធ្វើរឿងល្ងង់ខ្លៅបែបនេះទៀតទៅ ក្រែងលោព្រះជាម្ចាស់ខឹងនិងដាក់បណ្ដាសាអ្នក ហើយកម្ចាយអ្នកចោលទៅ។ តើច្បាស់ហើយឬនៅ? តើរាល់គ្នាបានយល់ពីចំណុចនេះហើយឬនៅ? (យល់ហើយ។) បើអ៊ីចឹង ចាប់ពីពេលនេះតទៅ ត្រូវធ្វើការសញ្ជឹងគិតពីបញ្ហានេះដោយយកចិត្តទុកដាក់។

អ្វីគ្រប់យ៉ាងដែលយើងទើបបានប្រកបគ្នាអម្បាញ់មិញ គឺពាក់ព័ន្ធនឹងការដេញតាមសេចក្ដីពិត ហើយទោះបីជាយើងពុំបានផ្ដល់ចម្លើយលម្អិតអំពីសំណួរគោលគំនិតថាតើអ្វីជាការដេញតាមសេចក្ដីពិតក៏ដោយ ក៏យើងបានចូលរួមក្នុងការប្រកបគ្នាខ្លះដែលផ្ដោតគោលដៅលើការយល់ខុសនិងចំណេះដឹងពុំត្រឹមត្រូវមួយចំនួននៃការដេញតាមសេចក្ដីពិត ក៏ដូចជាការលំបាកនិងបញ្ហាមួយចំនួនដែលកើតមាននៅពេលមនុស្សម្នាក់ដេញតាមសេចក្ដីពិតផងដែរ។ ដើម្បីធ្វើការបញ្ចប់ ខ្ញុំចង់ធ្វើការសង្ខេបអំពីអត្ថន័យនៃការដេញតាមសេចក្ដីពិត វិធីដែលការដេញតាមសេចក្ដីពិតបង្ហាញចេញ និងអ្វីទៅជាផ្លូវពិតប្រាកដនៃការអនុវត្តការដេញតាមសេចក្ដីពិតនោះ។ ដូច្នេះ តើអ្វីទៅជាអត្ថន័យនៃការដេញតាមសេចក្ដីពិត? ដើម្បីដេញតាមសេចក្ដីពិត គឺត្រូវចាប់ផ្ដើមអនុវត្តនិងដកពិសោធន៍បន្ទូលរបស់ព្រះជាម្ចាស់ ហើយបន្ទាប់មក ត្រូវសម្រេចការយល់ដឹងអំពីសេចក្ដីពិត និងចូលទៅក្នុងតថភាពនៃសេចក្ដីពិត តាមរយៈដំណើរការនៃការដកពិសោធន៍បន្ទូលរបស់ព្រះជាម្ចាស់ និងដើម្បីក្លាយជាមនុស្សម្នាក់ដែលស្គាល់និងស្ដាប់បង្គាប់ព្រះជាម្ចាស់ពិតប្រាកដ។ នោះគឺជាលទ្ធផលចុងក្រោយដែលសម្រេចទៅបានតាមរយៈការដេញតាមសចក្ដីពិត។ ពិតណាស់ ការដេញតាមសេចក្ដីពិត គឺជាដំណើរការដែលមានជាជំហានៗ ហើយត្រូវបានបែងចែកជាដំណាក់កាលជាច្រើន។ នៅពេលដែលអ្នកបានអានបន្ទូលរបស់ព្រះជាម្ចាស់ និងបានរកឃើញថា បន្ទូលទាំងនោះ គឺជាសេចក្ដីពិត និងជាតថភាព នោះអ្នកនឹងចាប់ផ្ដើមឆ្លុះបញ្ចាំងពីខ្លួនឯងតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសម្រេចបាននូវការស្គាល់ខ្លួនឯង។ អ្នកនឹងឃើញថា អ្នកបះបោរខ្លាំងណាស់ ហើយអ្នកបង្ហូរចេញសេចក្ដីពុករលួយយ៉ាងច្រើន។ អ្នកនឹងស្រេកឃ្លានចង់អនុវត្តសេចក្ដីពិត និងសម្រេចនូវការចុះចូលចំពោះព្រះជាម្ចាស់ ហើយអ្នកនឹងចាប់ផ្ដើមខំប្រឹងប្រែងឆ្ពោះទៅរកសេចក្ដីពិត។ នោះច្បាស់ជាលទ្ធផលដែលកើតចេញពីការឆ្លុះបញ្ចាំងខ្លួនឯង និងការស្គាល់ខ្លួនឯងមិនខាន។ ចាប់ពីពេលនោះតទៅ បទពិសោធជីវិតរបស់អ្នកនឹងចាប់ផ្ដើម។ នៅពេលអ្នកចាប់ផ្ដើមធ្វើការស៊ើបសួរនិងពិនិត្យពិច័យពីសភាពនិងបញ្ហាដែលកើតមានចេញពីនិស្ស័យពុករលួយរបស់អ្នក ចំណុចនេះបញ្ជាក់ឱ្យឃើញថា អ្នកបានចាប់ផ្ដើមដេញតាមសេចក្ដីពិតហើយ។ អ្នកនឹងអាចឆ្លុះបញ្ចាំងនិងពិនិត្យពិច័យពីបញ្ហាដែលកើតមាន ឬពីសេចក្ដីពុករលួយណាមួយដែលអ្នកបានចាក់បង្ហូរចេញមកយ៉ាងសកម្មមិនខាន។ ហើយនៅពេលដែលអ្នកចាប់ផ្ដើមដឹងថា អ្វីទាំងនោះជាការចាក់បង្ហូរនូវសេចក្ដីពុលរលួយ និងនិស្ស័យពុករលួយ នោះអ្នកនឹងស្វែងរកសេចក្ដីពិត និងចាប់ផ្ដើមធ្វើការឆ្លុះបញ្ចាំងពីបញ្ហាទាំងនោះដោយឯកឯងមិនខាន។ ច្រកចូលទៅក្នុងជីវិត ចាប់ផ្ដើមដោយការឆ្លុះបញ្ចាំង។ វាជាជំហានដំបូងនៃការដេញតាមសេចក្ដីពិត។ ភ្លាមៗបន្ទាប់ពីនោះ អ្នកនឹងមើលឃើញតាមរយៈការឆ្លុះបញ្ចាំងពីខ្លួនឯង និងការស្គាល់ខ្លួនឯងថា គ្រប់ទាំងព្រះបន្ទូលនៃការលាតត្រដាងរបស់ព្រះជាម្ចាស់ គឺស្របតាមការពិត។ ពេលនោះ អ្នកនឹងអាចចុះចូលនឹងព្រះបន្ទូលទាំងនោះអស់ពីចិត្ត ហើយទទួលយកការជំនុំជម្រះ និងការវាយផ្ចាលពីបន្ទូលរបស់ព្រះជាម្ចាស់។ នោះគឺជាជំហានទីពីរនៃការដេញតាមសេចក្ដីពិត។ មនុស្សភាគច្រើនអាចទទួលយកបន្ទូលរបស់ព្រះជាម្ចាស់ដែលបើកសម្ដែងពីឥរិយាបថពុករលួយរបស់មនុស្ស ប៉ុន្តែពួកគេមិនងាយនឹងទទួលយកបន្ទូលរបស់ព្រះជាម្ចាស់ដែលលាតត្រដាងពីសារជាតិពុករលួយឡើយ។ បន្ទាប់ពីបានអានបន្ទូលព្រះជាម្ចាស់រួច ពួកគេពុំទទួលស្គាល់ពីសេចក្ដីពុករលួយដល់ឆ្អឹងរបស់ពួកគេឡើយ។ ពួកគេទទួលស្គាល់ត្រឹមព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលបើកសម្ដែងពីឥរិយាបថពុករលួយរបស់មនុស្សប៉ុណ្ណោះ។ ដោយសារបែបនេះ ទើបពួកគេពុំអាចទទួលយកការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ចេញពីចិត្តពួកគេបាន។ ផ្ទុយទៅវិញ ពួកគេបែរជាមិនអើពើនោះឡើយ។ អ្នកខ្លះនិយាយថា៖ «ខ្ញុំមានសេចក្ដីពុករលួយតែពីរបីប៉ុណ្ណោះ តែខ្ញុំអាចធ្វើអំពើល្អបានខ្លះ។ ខ្ញុំគឺជាមនុស្សល្អ ខ្ញុំមិនមែនជាសាតាំងទេ។ ខ្ញុំជឿលើព្រះជាម្ចាស់ ដូច្នេះ ខ្ញុំគួរតែជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់»។ តើនេះមិនមែនគ្មានហេតុផលទេឬអី? អ្នកបានកើតនៅក្នុងពិភពរបស់មនុស្ស អ្នកបានរស់នៅក្រោមឥទ្ធិពលរបស់សាតាំង ហើយអ្នកបានទទួលការអប់រំតាមបែបវប្បធម៌ប្រពៃណី។ ការទទួលបានពីកំណើត និងចំណេះដឹងដែលអ្នកបានរៀនសូត្រ ទទួលបានមកពីសាតាំង។ មនុស្សអស្ចារ្យ និងមនុស្សល្បីល្បាញទាំងអស់ដែលអ្នកគោរព គឺជាកម្មសិទ្ធិរបស់សាតាំង។ តើការដែលនិយាយថា ខ្លួនអ្នកមិនមែនជាកម្មសិទ្ធិរបស់សាតាំង នឹងអនុញ្ញាតឱ្យអ្នកគេចផុតពីនិស្ស័យពុករលួយដែរទេ? វាប្រៀបដូចជាកូនក្មេងអាចចេះនិយាយកុហក និងជេរប្រទេចអ្នកដទៃ គ្រាន់តែពួកគេចេះហាមាត់និយាយភ្លាមដូច្នេះដែរ។ តើនរណាបង្រៀនពួកគេឱ្យធ្វើបែបនោះ? គ្មាននរណាឡើយ។ តើអាចមានអ្វីផ្សេងក្រៅពីលទ្ធផលដែលកើតចេញពីសេចក្ដីពុករលួយរបស់សាតាំងទៅ? ទាំងអស់នេះគឺជាការពិត។ មនុស្សមិនអាចមើលឃើញសាតាំង និងវិញ្ញាណអាក្រក់នៃពិភពខាងវិញ្ញាណឡើយ តែអារក្សរស់ និងស្ដេចនៃពួកអារក្ស រស់នៅគ្រប់ទីកន្លែងក្នុងពិភពរបស់មនុស្សនេះ។ ពួកគេទាំងអស់ សុទ្ធតែជាការយកកំណើតជាមនុស្សរបស់សាតាំង។ នេះជាការពិតមួយ ដែលមនុស្សគ្រប់គ្នាត្រូវតែទទួលស្គាល់។ អស់អ្នកណាដែលយល់ពីសេចក្ដីពិត អាចមើលធ្លុះពីរឿងទាំងនេះបាន ហើយពួកគេអាចទទួលស្គាល់ថា គ្រប់ទាំងព្រះបន្ទូលនៃការលាតត្រដាងរបស់ព្រះជាម្ចាស់ គឺសុទ្ធតែជាការពិតទាំងអស់។ មនុស្សមួយចំនួនប្រហែលនិយាយពីការស្គាល់ខ្លួនឯង ប៉ុន្តែពួកគេមិនដែលទទួលស្គាល់ថា សេចក្ដីពុករលួយដែលបើកសម្ដែងតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាការពិត ឬថាបន្ទូលរបស់ទ្រង់ គឺជាសេចក្ដីពិតឡើយ។ នេះគឺមិនខុសអ្វីពីការមិនអាចទទួលយកសេចក្ដីពិតបាននោះទេ។ ប្រសិនបើមនុស្សម្នាក់ ពុំទទួលស្គាល់ការពិតថា ពួកគេមានសេចក្ដីពុករលួយទេ នោះពួកគេនឹងមិនអាចប្រែចិត្តបានពិតប្រាកដឡើយ។ ជាការពិតណាស់ មនុស្សត្រូវតែដកពិសោធន៍កិច្ចការរបស់ព្រះជាម្ចាស់មួយរយៈ ដើម្បីទទួលស្គាល់និងទទួលយកការពិតថា មនុស្សទាំងអស់សុទ្ធតែមាននិស្ស័យពុករលួយ។ បន្ទាប់ពីចាក់បង្ហូរនិស្ស័យពុករលួយជាច្រើនចេញមក ពួកគេនឹងឱនក្បាលចុះចូលនឹងការពិតនោះដោយឯកឯងមិនខាន។ ពួកគេនឹងគ្មានជម្រើសអ្វីក្រៅពីទទួលស្គាល់ថា គ្រប់ទាំងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលលាតត្រដាង ជំនុំជម្រះ និងថ្កោលទោសមនុស្ស គឺជាការពិតនិងជាសេចក្ដីពិតឡើយ ហើយក៏ទទួលយកបន្ទូលទាំងនោះទាំងស្រុង។ នេះហើយគឺជាអត្ថន័យនៃការដែលត្រូវព្រះបន្ទូលរបស់ព្រះជាម្ចាស់យកឈ្នះបាននោះ។ នៅពេលដែលមនុស្សអាចដឹងពីនិស្ស័យពុករលួយ និងសារជាតិពុករលួយរបស់ខ្លួនបានផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងទទួលស្គាល់ថា ពួកគេមាននិស្ស័យបែបសាតាំង និងថាសេចក្ដីពុករលួយរបស់ពួកគេចាក់ឫសយ៉ាងជ្រៅ ពេលនោះពួកគេអាចទទួលយកនិងចុះចូលនឹងការជំនុំជម្រះ និងការវាយផ្ចាលពីព្រះជាម្ចាស់បានទាំងស្រុងមិនខាន។ ពួកគេនឹងអាចយល់ព្រមចុះចូលនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលបើកសម្ដែងនិងជំនុំជម្រះមនុសជាតិបាន មិនថាព្រះបន្ទូលទាំងនោះតឹងតែង ឬចាក់ដោតយ៉ាងណានោះទេ។ នៅពេលដែលអ្នកបានយល់និងដឹងបានខ្លះពីរបៀបដែលព្រះជាម្ចាស់កំណត់និយមន័យ ចាត់ថ្នាក់ និងថ្កោលទោសមនុស្សជាតិពុករលួយ ក៏ដូចជារបៀបដែលព្រះបន្ទូលទាំងនោះជំនុំជម្រះ និងបើកសម្ដែងពីមនុស្សជាតិពុករលួយ នៅពេលអ្នកបានទទួលយកការជំនុំជម្រះនិងការវាយផ្ចាលពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតប្រាកដ និងបានចាប់ផ្ដើមដឹងពីនិស្ស័យពុករលួយនិងសារជាតិពុករលួយរបស់អ្នក នៅពេលអ្នកចាប់ផ្ដើមស្អប់និស្ស័យពុករលួយរបស់អ្នក ស្អប់សាតាំង និងសាច់ឈាមផ្ទាល់ខ្លួនរបស់អ្នក ហើយនៅពេលដែលអ្នកទន្ទឹងចង់ទទួលបានសេចក្ដីពិត ចង់រស់នៅជាមនុស្សតាមរបៀបដែលមនុស្សគួររស់នៅ និងក្លាយជាមនុស្សម្នាក់ដែលចុះចូលនឹងព្រះជាម្ចាស់យ៉ាងពិតប្រាកដ នោះគឺជាពេលដែលអ្នកនឹងចាប់ផ្ដើមផ្ដោតសំខាន់លើការដេញតាមការផ្លាស់ប្ដូរនិស្ស័យរបស់អ្នកហើយ។ នេះគឺជាជំហានទីបីនៃការដេញតាមសេចក្ដីពិត។

ដើម្បីស្គាល់ពីខ្លួនឯងពិតប្រាកដ គឺត្រូវឆ្លុះបញ្ចាំងនិងស្គាល់ពីនិស្ស័យពុករលួយរបស់មនុស្សផ្អែកតាមបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីឱ្យសម្រេចនូវការស្គាល់ពីសារជាតិពុករលួយរបស់មនុស្ស និងការពិតនៃសេចក្ដីពិតរលួយរបស់មនុស្សម្នាក់។ នៅពេលបុគ្គលម្នាក់ធ្វើបែបនេះ ពួកគេនឹងឃើញពីសេចក្ដីពុករលួយដល់ឆ្អឹងរបស់ពួកគេបានយ៉ាងច្បាស់។ ពួកគេនឹងឃើញថា មនុស្សជាតិពុំរស់នៅជាមនុស្សក្នុងលក្ខណៈដែលមនុស្សគួររស់នៅឡើយ ថាមនុស្សជាតិរស់នៅតែតាមនិស្ស័យពុករលួយ ហើយថាមនុស្សជាតិគឺគ្មានសតិសម្បជញ្ញៈនិងហេតផលសូម្បីតែបន្តិចណាឡើយ។ ពួកគេនឹងឃើញថា ទស្សនៈយល់ឃើញរបស់មនុស្សចំពោះអ្វីៗ គឺសុទ្ធតែជារបស់ សាតាំង ហើយគ្មានទស្សនៈណាមួយដែលត្រឹមត្រូវ ឬស្របទៅតាមសេចក្ដីពិតឡើយ ហើយចំណង់ចំណូលចិត្តរបស់មនុស្ស ការដេញតាម និងផ្លូវដែលពួកគេជ្រើសរើស គឺសុទ្ធតែប្រឡាក់ប្រឡូសទៅដោយថ្នាំពុលរបស់សាតាំង ហើយអ្វីទាំងអស់នេះ សុទ្ធតែមានបំណងប្រាថ្នាហួសហេតុរបស់មនុស្ស និងចេតនាចង់បានព្រះពរ។ ពួកគេនឹងមើលឃើញថា និស្ស័យដែលមនុស្សចាក់បង្ហូរចេញមក គឺជានិស្ស័យ ធម្មជាតិ និងសារជាតិរបស់សាតាំង។ ការស្គាល់មនុស្សម្នាក់ដល់កម្រិតនេះ គឺមិនមែនជារឿងសាមញ្ញនោះទេ។ អាចស្គាល់មនុស្សដល់ថ្នាក់នេះបាន លុះត្រាណាតែពឹងផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើធ្វើឡើងដោយផ្អែកលើទ្រឹស្ដីសីលធម៌ ការអះអាង និងការគិតតាមបែបវប្បធម៌ប្រពៃណី តើមនុស្សអាចសម្រេចការស្គាល់ខ្លួនឯងពិតប្រាកដដែរឬទេ? អត់ជាដាច់ខាត។ និស្ស័យពុករលួយរបស់អ្នកកើតចេញពីទស្សនវិជ្ជានិងទ្រឹស្តីបែបសាតាំងទាំងអស់នេះ។ តើការដែលស្គាល់ខ្លួនឯងផ្អែកតាមអ្វីៗដែលជាកម្មសិទ្ធិរបស់សាតាំងនេះ មិនមែនខុសទំនងទេឬអី? តើនោះមិនមែនងងឹតងងុលគ្មានហេតុផលទេឬអី? ហេតុនេះហើយ ការស្គាល់ខ្លួនឯងត្រូវតែផ្អែកតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបជាសេចក្ដីពិត ហើយមានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបជាលក្ខខណ្ឌវិនិច្ឆ័យដែលត្រូវវាស់វែងមនុស្ស វាស់វែងបញ្ហា និងវាស់វែងអ្វីៗទាំងអស់។ ប្រសិនបើអ្នកពិតជាយល់ឃើញថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ហើយថាព្រះបន្ទូលទាំងនោះ គឺជាមូលដ្ឋានត្រឹមត្រូវតែមួយគត់ក្នុងការវាស់វែងមនុស្ស វាស់វែងបញ្ហា និងវាស់វែងអ្វីៗទាំងអស់ នោះអ្នកនឹងមានផ្លូវទៅមុខហើយ។ ពេលនោះ អ្នកអាចរស់នៅក្នុងពន្លឺបាន ពោលគឺរស់នៅចំពោះព្រះជាម្ចាស់។ នៅពេលមនុស្សស្គាល់ពីសារជាតិពុករលួយផ្ទាល់ខ្លួនរបស់ពួកគេពិតប្រាកដតាមរយៈបន្ទូលរបស់ព្រះជាម្ចាស់ ក្រោយមកទៀត តើពួកគេនឹងមានឥរិយាបថ និងការអនុវត្តបែបណា? (ពួកគេនឹងប្រែចិត្ត។) ត្រឹមត្រូវណាស់។ នៅពេលដែលមនុស្សម្នាក់បានស្គាល់ពីធម្មជាតិនិងសារជាតិរបស់ខ្លួន នោះចិត្តរបស់ពួកគេនឹងកើតមានការសោកស្ដាយដោយឯកឯង ហើយពួកគេនឹងចាប់ផ្ដើមប្រែចិត្ត។ នេះមានន័យថា ពួកគេនឹងស្វះស្វែងដើម្បីគេចផុតពីនិស្ស័យពុករលួយរបស់ខ្លួន ហើយលែងរស់នៅតាមនិស្ស័យបែបសាតាំងទៀត។ ផ្ទុយទៅវិញ ពួកគេនឹងរស់នៅនិងប្រព្រឹត្តខ្លួនស្របទៅតាមបន្ទូលរបស់ព្រះជាម្ចាស់ ហើយអាចចុះចូលនឹងការចាត់ចែងនិងការរៀបចំរបស់ព្រះជាម្ចាស់បាន។ នេះគឺជាការប្រែចិត្តពិតប្រាកដ។ នេះគឺជាជំហានទីបួននៃការដេញតាមសេចក្ដីពិត។ ពេលនេះ អ្នករាល់គ្នាសុទ្ធតែយល់ច្បាស់ពីអត្ថន័យនៃការប្រែចិត្ត និងរបៀបគួរអនុវត្តការប្រែចិត្តនោះហើយមែនទេ? អនុវត្តការប្រែខ្លួនត្រឡប់ក្រោយវិញ។ នេះមានន័យថា ត្រូវលះបង់អ្វីៗដែលអ្នកប្រកាន់តាម និងអ្វីៗដែលអ្នកគិតថាត្រឹមត្រូវ មិនត្រូវរស់នៅតាមនិស្ស័យបែបសាតាំង ហើយសុខចិត្តអនុវត្តសេចក្ដីពិតស្របតាមបន្ទូលរបស់ព្រះជាម្ចាស់។ នោះហើយគឺជាអត្ថន័យនៃការប្រេខ្លួនត្រឡប់ក្រោយវិញ។ ជាពិសេស ដំបូង អ្នកត្រូវធ្វើការបដិសេធខ្លួនឯង និងកំណត់ដោយផ្អែកតាមបន្ទូលរបស់ព្រះជាម្ចាស់ថាតើការគិត គំនិត ទង្វើ និងអំពើរបស់អ្នកស្របតាមសេចក្ដីពិតឬអត់ ហើយថាតើអ្វីទាំងនោះកើតឡើងដោយរបៀបណា។ ប្រសិនបើអ្នកកំណត់ថាអ្វីទាំងនេះគឺជានិស្ស័យពុករលួយ ហើយកើតចេញពីទស្សនវិជ្ជាបែបសាតាំង នោះអ្នកគួរប្រកាន់យកអាកប្បកិរិយានៃការថ្កោលទោស និងការដាក់បណ្ដាសាចំពោះអ្វីទាំងនោះ។ ការធ្វើបែបនេះ គឺមានការចាំបាច់ក្នុងការលះបង់សាច់ឈាមនិងលះបង់សាតាំង។ តើនេះជាឥរិយាបថបែបណា? តើនេះមិនមែនជាឥរិយាបថនៃការបដិសេធ ការបោះបង់ ការបរិច្ចាគ និងការលះបង់និស្ស័យពុករលួយរបស់អ្នកទេឬអី? ការបដិសេធអ្វីៗដែលអ្នកជឿថាត្រឹមត្រូវ ការលះបង់ផលប្រយោជន៍របស់អ្នក ការលះបង់ចេតនាមិនត្រឹមត្រូវ និងការសម្រេចបាននូវការផ្លាស់ប្ដូរផ្លូវដើររបស់អ្នក គឺមិនមែនជារឿងសាមញ្ញនោះទេ ហើយមានកិច្ចការលម្អិតជាច្រើនចំពោះរឿងនេះ។ ប្រសិនបើអ្នកសុខចិត្តប្រែចិត្ត ប៉ុន្តែអ្នកគ្រាន់តែនិយាយបែបនេះ ហើយពុំបានបដិសេធ បោះបង់ កាត់ផ្ដាច់ ឬលះបង់និស្ស័យពុករលួយរបស់អ្នកទេ ដូច្នេះ នេះមិនមែនជាការបង្ហាញចេញនូវការប្រែចិត្តទេ ហើយអ្នកក៏មិនទាន់បានចូលទៅក្នុងការប្រែចិត្តជាក់ស្ដែងនោះដែរ។ តើការប្រែចិត្តពិតប្រាកដបង្ហាញចេញមកដោយរបៀបណា? ដំបូង អ្នកបដិសេធអ្វីៗដែលអ្នកជឿថាត្រឹមត្រូវចោល ឧទាហរណ៍ដូចជា សញ្ញាណរបស់អ្នក និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ក៏ដូចជាអ្វីៗដូចជាទស្សនៈយល់ឃើញរបស់អ្នកចំពោះអ្វីៗ វិធីសាស្រ្តនិងផ្លូវរបស់អ្នកក្នុងការដោះស្រាយបញ្ហា បទពិសោធជាមនុស្សរបស់អ្នក ។ល។ និង ។ល។ ការបដិសេធអ្វីទាំងអស់នេះ គឺជាការអនុវត្តការប្រែចិត្តរឹងមាំចេញពីចិត្ត និងជាការបែរមករកព្រះជាម្ចាស់។ អ្នកអាចលះបង់អ្វីៗដែលខុសឆ្គងបាន លុះត្រាតែអ្នកបានមើលធ្លុះពីអ្វីដែលខុសឆ្គងនោះ និងធ្វើការបដិសេធវាចោល។ ប្រសិនបើអ្នកពុំបដិសេធអ្វីៗទាំងនេះចោលទេ ហើយនៅជឿថា អ្វីៗទាំងនេះល្អនិងត្រឹមត្រូវទៀត នោះអ្នកមុខជាមិនអាចលះបង់អ្វីៗទាំងនេះបានឡើយ ទោះបីជាអ្នកដទៃប្រាប់អ្នកឱ្យធ្វើបែបនោះក៏ដោយ។ អ្នកនឹងនិយាយថា៖ «ខ្ញុំមានការអប់រំបានល្អណាស់ ហើយខ្ញុំមានបទពិសោធជាច្រើន។ ខ្ញុំជឿថា អ្វីទាំងនេះត្រឹមត្រូវ ដូច្នេះ ហេតុអ្វីក៏ខ្ញុំគួរលះបង់អ្វីទាំងនេះចោល?» ប្រសិនបើអ្នកប្រកាន់តាមផ្លូវរបស់អ្នក ហើយទទូចធ្វើដូច្នោះ តើអ្នកនឹងអាចទទួលយកសេចក្ដីពិតបានដែរឬទេ? រឿងនោះនឹងមិនងាយស្រួលឡើយ។ ប្រសិនបើអ្នកចង់បានសេចក្ដីពិត ដំបូង អ្នកត្រូវបដិសេធអ្វីៗដែលអ្នកគិតថាត្រឹមត្រូវនិងវិជ្ជមានសិន បន្ទាប់មក ត្រូវដឹងឱ្យច្បាស់ថា អ្វីទាំងនោះគឺមានសារជាតិអវិជ្ជមាន ថាអ្វីទាំងនោះកើតចេញមកពីសាតាំង ថាអ្វីទាំងនោះសុទ្ធតែជាសម្ដីកុហកបោកប្រាស់ ហើយការដែលប្រកាន់តាមអ្វីៗដែលជារបស់សាតាំង នឹងត្រឹមនាំអ្នកទៅរកការប្រព្រឹត្តអំពើអាក្រក់ ទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយចុងក្រោយ នឹងត្រូវដាក់ទោស និងបំផ្លាញចោលប៉ុណ្ណោះ។ ប្រសិនបើអ្នកអាចមើលឃើញច្បាស់ថា ការគិតនិងថ្នាំពុលដែលសាតាំងប្រើដើម្បីធ្វើឱ្យមនុស្សពុករលួយ អាចនាំមនុស្សទៅរកសេចក្ដីវិនាសបាន នោះអ្នកមុខជាអាចលះបង់អ្វីទាំងនោះចោលបានទាំងស្រុងមិនខាន។ ពិតណាស់ ការបដិសេធ ការបោះបង់ ការបរិច្ចាគ និងការលះបង់ និងអ្វីៗផ្សេងទៀត គឺសុទ្ធតែអាកប្បកិរិយា និងវិធីសាស្រ្តដែលមនុស្សជ្រើសយកដើម្បីប្រឆាំងនឹងកម្លាំងនិងធម្មជាតិរបស់សាតាំង ក៏ដូចជាប្រឆាំងនឹងទស្សនវិជ្ជា ហេតុផល ការគិត និងទស្សនវិជ្ជាដែលសាតាំងប្រើដើម្បីធ្វើឱ្យមនុស្សវង្វេង។ ឧទាហរណ៍ ការលះបង់ប្រយោជន៍ខាងសាច់ឈាមរបស់មនុស្ស ការបោះបង់ចំណង់ចំណូលចិត្ត និងការដេញតាមនៅខាងសាច់ឈាមរបស់មនុស្ស ការបដិសេធទស្សនវិជ្ជារបស់សាតាំង ការគិត ជំនឿខុសឆ្គង និងសម្ដីកុហក ការលះបង់ឥទ្ធិពលរបស់សាតាំង និងកម្លាំងអាក្រក់របស់សាតាំងជាដើម។ លំដាប់លំដោយនៃការអនុវត្តទាំងអស់នេះ គឺសុទ្ធតែជាវិធីសាស្រ្ត និងជាផ្លូវដែលមនុស្សអាចអនុវត្តការប្រែចិត្តបាន។ ដើម្បីចូលទៅក្នុងការប្រែចិត្តពិតប្រាកដ មនុស្សត្រូវតែយល់ពីសេចក្ដីពិតឱ្យបានច្រើន ហើយមានតែពេលនោះទេ ទើបពួកគេអាចបដិសេធខ្លួនឯង និងលះបង់សាច់ឈាមរបស់ពួកគេបានទាំងស្រុង។ ឧទាហរណ៍ ឧបមាថាអ្នកជឿថាខ្លួនអ្នកមានចំណេះដឹង និងមានបទពិសោធសម្បូរបែប និងថា អ្នកគួរក្លាយជាធនធានដ៏សំខាន់មួយនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងគួរប្រើប្រាស់ឱ្យបានច្រើន។ ហើយបន្ទាប់ពីបានស្ដាប់សេចក្ដីអធិប្បាយអំពីសេចក្ដីពិតរាប់សិបឆ្នាំ និងបានយល់ពីសេចក្ដីពិតខ្លះ អ្នកបែរជាយល់ថា ចំណេះដឹងនិងការរៀនសូត្ររបស់អ្នក គ្មានតម្លៃ និងពុំអាចប្រើការបានបន្តិចណាសោះ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ អ្នកដឹងថា គឺសេចក្ដីពិតនិងព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះឯង ដែលអាចសង្គ្រោះមនុស្សបាន ហើយគឺសេចក្ដីពិតនេះឯង ដែលអាចក្លាយជាជីវិតរបស់មនុស្សបាន។ អ្នកចាប់ផ្ដើមមានអារម្មណ៍ថា មិនថាមនុស្សម្នាក់មានចំណេះដឹង ឬបទពិសោធច្រើនប៉ុនណានោះទេ នោះពុំមានន័យថា ពួកគេមានសេចក្ដីពិតឡើយ ហើយមិនថា អ្វីៗជារបស់មនុស្ស ស្របតាមសញ្ញាណរបស់មនុស្សច្រើនប៉ុនណានោះទេ ក៏អ្វីទាំងនោះមិនមែនជាសេចក្ដីពិតដែរ។ អ្នកដឹងថា អ្វីទាំងអស់នោះសុទ្ធតែកើតមកពីសាតាំង ហើយអ្វីទាំងនោះសុទ្ធតែរឿងអវិជ្ជមាន គ្មានអ្វីពាក់ព័ន្ធនឹងសេចក្ដីពិតឡើយ។ មិនថាអ្នកជាមនុស្សមានការអប់ំ មានចំណេះដឹង ឬមានបទពិសោធច្រើនប៉ុនណានោះទេ ក៏អ្វីទាំងនោះគ្មានបានការនោះដែរ ប្រសិនបើអ្នកពុំយល់ពីបញ្ហាខាងវិញ្ញាណ និងពុំយល់ពីសេចក្ដីពិត។ ប្រសិនបើអ្នកត្រូវធ្វើការជាអ្នកដឹកនាំ អ្នកមុខជាគ្មានតថភាពនៃសេចក្ដីពិតឡើយ ហើយអ្នកមុខជាមិនអាចដោះស្រាយបញ្ហាបាននោះទេ។ ប្រសិនបើអ្នកត្រូវសរសេរអត្ថបទទីបន្ទាល់បទពិសោធ អ្នកមុខជាមិនអាចរកនឹកពាក្យសរសេរចេញឡើយ។ ប្រសិនបើអ្នកត្រូវធ្វើបន្ទាល់ពីព្រះជាម្ចាស់ អ្នកមុខជាគ្មានការស្គាល់ទ្រង់ឡើយ។ ប្រសិនបើអ្នកត្រូវផ្សាយដំណឹងល្អ អ្នកមុខជាមិនអាចប្រកបគ្នាអំពីសេចក្ដីពិតដើម្បីដោះស្រាយសញ្ញាណរបស់មនុស្សបានឡើយ។ ប្រសិនបើអ្នកត្រូវស្រោចស្រពអ្នកជឿថ្មី អ្នកមុខជាមិនច្បាស់ពីការពិតអំពីនិមិត្ត ហើយអ្នកនឹងអាចត្រឹមអធិប្បាយពីពាក្យនិងឃ្លានៃគោលលទ្ធិប៉ុណ្ណោះ។ អ្នកមិនអាចដោះស្រាយសញ្ញាណផ្ទាល់ខ្លួនបានផង តើអ្នកអាចដោះស្រាយសញ្ញាណរបស់អ្នកជឿថ្មីបានយ៉ាងដូចម្ដេចទៅ? អ្នកមិនអាចធ្វើកិច្ចការណាមួយបានផង ដូច្នេះ តើអ្នកអាចធ្វើអ្វីបានទៅ? ប្រសិនបើអ្នកត្រូវសុំឱ្យធ្វើការ អ្នកមុខជាគិតថា ការងារនោះមុខជាខាតបង់ទេពកោលស្យរបស់អ្នកហើយ។ អ្នកនិយាយថា អ្នកមានទេពកោលស្យ ក៏ប៉ុន្តែអ្នកមិនអាចដោះស្រាយការងារណាមួយបាន ក៏មិនអាចបំពេញភារកិច្ចឱ្យបានល្អ ដូច្នេះ តើអ្នកអាចធ្វើអ្វីបានឱ្យពិតប្រាកដទៅ? គឺមិនមែនដំណាក់របស់ព្រះជាម្ចាស់មិនចង់ប្រើប្រាស់អ្នកនោះទេ ប៉ុន្តែគឺដោយសារអ្នកពុំបានបំពេញភារកិច្ចដែលអ្នកគួរតែបំពេញ។ អ្នកមិនអាចស្ដីបន្ទោសពួកជំនុំចំពោះរឿងនោះបានឡើយ។ តែអ្នកនៅតែគិតក្នុងចិត្តថា៖ «តើព្រះជាម្ចាស់មិនមែនរំពឹងពីមនុស្សច្រើនពេកពេកទេឬអី? សេចក្ដីតម្រូវនេះ គឺហួសពីសមត្ថភាពខ្ញុំហើយ។ ហេតុអ្វីបានជាមានសេចក្ដីតម្រូវចំពោះខ្ញុំច្រើនអ្វីម្ល៉េះ?» ប្រសិនបើមនុស្សមានការយល់ច្រឡំច្រើនបែបនេះចំពោះព្រះជាម្ចាស់ នោះសបញ្ជាក់ឱ្យឃើញថា ពួកគេពុំស្គាល់ទ្រង់ទេ ហើយពួកគេពុំយល់ពីសេចក្ដីពិតបន្តិចណាឡើយ។ ប្រសិនបើអ្នកយល់ថា ទស្សនៈរបស់អ្នកត្រឹមត្រូវ និងពុំចាំបាច់ត្រូវធ្វើការកែប្រែវិញទេ ហើយប្រសិនបើអ្នកទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាសេចក្ដីពិតតែទ្រឹស្ដី ប៉ុន្តែអ្នកមិនអាចលះបង់សំរាមដែលអ្នកប្រកាន់តាម នេះបញ្ជាក់ថា អ្នកពុំទាន់យល់ពីសេចក្ដីពិតនៅឡើយទេ។ អ្នកគួរចូលមកចំពោះព្រះជាម្ចាស់ និងស្វែងរកសេចក្ដីពិតឱ្យបានច្រើន ហើយអ្នកគួរអានបន្ទូលទ្រង់ឱ្យបានច្រើន និងស្ដាប់សេចក្ដីអធិប្បាយ និងការប្រកបគ្នាឱ្យបានច្រើន ពេលនោះ អ្នកនឹងចាប់ផ្ដើមយល់បន្តិចម្ដងៗថា បន្ទូលរបស់ព្រះជាម្ចាស់ គឺជាសេចក្ដីពិតហើយ។ ក្នុងនាមជាមនុស្សម្នាក់ វិធីដំបូងគេដែលអ្នកគួរប្រព្រឹត្តចំពោះសេចក្ដីពិត និងព្រះជាម្ចាស់ គឺត្រូវមានការស្ដាប់បង្គាប់។ នេះគឺជាភារកិច្ចដែលតម្រូវសម្រាប់មនុស្ស។ ប្រសិនបើអ្នកអាចយល់ពីអ្វីទាំងនេះបាន នោះមានន័យថា អ្នកកំពុងផ្លាស់ប្ដូរផ្លូវដើររបស់អ្នកហើយ។ ការផ្លាស់ប្ដូរផ្លូវដើររបស់អ្នក គឺជាផ្លូវនៃការអនុវត្តសម្រាប់ការប្រែចិត្ត គឺដើម្បីបោះបង់អ្វីទាំងអស់ដែលអ្នកធ្លាប់គិតថាត្រឹមត្រូវ ដែលកើតចេញពីសាតាំងចោលទាំងស្រុង និងត្រូវជ្រើសរើសផ្លូវថ្មីមួយដែលអ្នកនឹងត្រូវដើរ។ នោះគឺត្រូវអនុវត្តបន្ទូលរបស់ព្រះជាម្ចាស់ស្របតាមសេចក្ដីតម្រូវរបស់ទ្រង់ និងស្របតាមគោលការណ៍នៃសេចក្ដីពិត និងត្រូវដើរនៅលើផ្លូវនៃការដេញតាមសេចក្ដីពិត។ នេះគឺជាការអត្ថន័យនៃការផ្លាស់ប្ដូរផ្លូវដើររបស់មនុស្ស។ នោះគឺជាការចូលមកចំពោះព្រះជាម្ចាស់យ៉ាងពិតប្រាកដ និងចូលទៅក្នុងតថភាពនៃការប្រែចិត្ត។ នៅពេលដែលមនុស្សម្នាក់អាចអនុវត្តសេចក្ដីពិតបាន នោះពួកគេនឹងបានចាប់ផ្ដើមចូលទៅក្នុងតថភាពនៃសេចក្ដីពិត និងបានប្រែចិត្តដោយឯកឯងមិនខាន។ គឺទាល់តែមនុស្សបានប្រែចិត្តពិតប្រាកដ ទើបអាចនិយាយបានថា ពួកគេបានចាប់ផ្ដើមដើរនៅផ្លូវឆ្ពោះទៅរកសេចក្ដីសង្គ្រោះបាន។ ការធ្វើបែបនោះ គឺដើម្បីបានចូលរួមនៅក្នុងជំហានទីបួននៃការដេញតាមសេចក្ដីពិត។

នៅពេលដែលមនុស្សម្នាក់បានប្រែចិត្តពិតប្រាកដ ពួកគេបានចាប់ផ្ដើមដើរនៅលើផ្លូវនៃការដេញតាមសេចក្ដីពិត ពួកគេនឹងលែងមានសញ្ញាណ ឬការយល់ច្រឡំចំពោះកិច្ចការរបស់ព្រះជាម្ចាស់ទៀត ពួកគេនឹងព្រមចុះចូលនឹងការជំនុំជម្រះនិងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ហើយពួកគេនឹងចាប់ផ្ដើមដកពិសោធកិច្ចការរបស់ព្រះជាម្ចាស់ជាផ្លូវការ។ រយៈពេលនៃការផ្លាស់ប្ដូររវាងបុគ្គលម្នាក់ដែលចាប់ផ្ដើមជឿលើព្រះជាម្ចាស់ ទៅជាបុគ្គលដែលដកពិសោធន៍ការជំនុំជម្រះ និងការវាយផ្ចាលពីព្រះជាម្ចាស់ជាផ្លូវការ គឺមានរយៈពេលយូរណាស់។ រយៈពេលនៃការផ្លាស់ប្ដូរនេះ គឺជាដំណាក់កាលដែលចាប់ផ្ដើមពីបុគ្គលម្នាក់ដែលចាប់ផ្ដើមជឿលើព្រះជាម្ចាស់ រហូតដល់ពួកគេប្រែចិត្តពិតប្រាកដ។ ប្រសិនបើនរណាម្នាក់ពុំស្រឡាញ់សេចក្ដីពិតទេ ពួកគេនឹងពុំទទួលយកការជំនុំជម្រះ និងការវាយផ្ចាលពីព្រះជាម្ចាស់សូម្បីបន្តិចណាឡើយ ហើយក៏មិនទទួលយកសេចក្ដីពិតបន្តិចណាដែរ ហើយពួកគេនឹងមិនអាចស្គាល់ខ្លួនឯងបានឡើយ។ មនុស្សបែបនេះ នឹងត្រូវផាត់ចោលមិនខាន។ ប្រសិនបើមនុស្សណាម្នាក់ពិតជាស្រឡាញ់សេចក្ដីពិតមែន នោះការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ដូចជាការស្ដាប់សេចក្ដីអធិប្បាយ ពួកគេនឹងអាចទទួលបានអ្វីខ្លះដោយពិតប្រាកដ ហើយដឹងថា កិច្ចការរបស់ព្រះជាម្ចាស់ គឺជាកិច្ចការនៃការសង្គ្រោះមនុស្ស ហើយធ្វើការឆ្លុះបញ្ចាំងពីខ្លួនឯង និងស្គាល់ខ្លួនឯងតាមរយៈសេចក្ដីពិតដែលពួកគេយល់។ ពួកគេនឹងចាប់ផ្ដើមស្អប់និស្ស័យពុករលួយខ្លួនឯងកាន់តែច្រើន ហើយកាន់តែចាប់អារម្មណ៍នឹងសេចក្ដីពិតខ្លាំងឡើង ពួកគេនឹងបានស្គាល់ខ្លួនឯងពិតប្រាកដទាំងមិនដឹងខ្លួន ហើយពួកគេនឹងពេញដោយការស្ដាយក្រោយ និងការប្រែចិត្ត។ នៅពេលមនុស្សដែលស្រឡាញ់សេចក្ដីពិតអានបន្ទូលរបស់ព្រះជាម្ចាស់ ឬស្ដាប់ការប្រកបគ្នា ពួកគេនឹងសម្រេចបានលទ្ធផលទាំងនោះដោយឯកឯង។ ពួកគេនឹងបានស្គាល់ខ្លួនឯងបន្តិចម្ដងៗ និងសម្រេចបាននូវការប្រែចិត្តយ៉ាងពិតប្រាកដ។ នៅពេលដែលមនុស្សម្នាក់ប្រែចិត្តពិតប្រាកដ តើពួកគេគួរអនុវត្តបែបណា? ពួកគេគួរស្វែងរកសេចក្ដីពិតនៅគ្រប់រឿងទាំងអស់។ មិនថាមានរឿងអ្វីកើតឡើងចំពោះពួកគេនោះទេ ពួកគេគួរតែអាចស្វែងរកគោលការណ៍និងផ្លូវអនុវត្តផ្អែកតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបន្ទាប់មក បន្តចាប់ផ្ដើមអនុវត្តសេចក្ដីពិត។ នេះគឺជាជំហានទីប្រាំនៃការដេញតាមសេចក្ដីពិត។ តើស្វែងរកសេចក្ដីពិតក្នុងគោលបំណងអ្វី? ដើម្បីអនុវត្តសេចក្ដីពិត និងសម្រេចនូវការចុះចូលចំពោះព្រះជាម្ចាស់។ ប៉ុន្តែ ដើម្បីអនុវត្តសេចក្ដីពិត មនុស្សត្រូវតែធ្វើវាស្របទៅតាមគោលការណ៍នៃសេចក្ដីពិត។ គ្រាន់តែធ្វើបែបនេះម្យ៉ាងក៏ជាការអនុវត្តសេចក្ដីពិតយ៉ាងត្រឹមត្រូវដែរ។ គ្រាន់តែធ្វើបែបនេះម្យ៉ាងគត់ ក៏អាចឱ្យមនុស្សទទួលបានការពេញព្រះទ័យពីព្រះជាម្ចាស់ដែរ។ ដូច្នេះ ការដែលអាចធ្វើទៅតាមគោលការណ៍នៃសេចក្ដីពិតបាន គឺជាអ្វីដែលការដេញតាមសេចក្ដីពិតចង់សម្រេចបាន។ ការឈានដល់ចំណុចនេះ មានន័យថា មនុស្សត្រូវចូលទៅក្នុងតថភាពនៃការអនុវត្តសេចក្ដីពិត។ ការស្វែងរកសេចក្ដីពិត គឺធ្វើឡើងដើម្បីដោះស្រាយនិស្ស័យពុករលួយរបស់មនុស្ស។ នៅពេលមនុស្សម្នាក់អាចអនុវត្តសេចក្ដីពិតបាន នោះនិស្ស័យពុករលួយរបស់ពួកគេនឹងបាត់ទៅវិញដោយឯកឯង ហើយការដែលពួកគេអនុវត្តសេចក្ដីពិត ក៏សម្រេចបានលទ្ធផលដែលព្រះជាម្ចាស់តម្រូវផងដែរ។ នោះគឺជាដំណើរដែលដឹកនាំពីការប្រែចិត្តពិតប្រាកដ ទៅជាការអនុវត្តសេចក្ដីពិត។ ការដែលធ្លាប់រស់នៅក្នុងនិស្ស័យពុករលួយពីមុន គឺការរស់នៅក្រោមអំណាចរបស់សាតាំង គឺទង្វើនិងអាកប្បកិរិយាទាំងអស់របស់មនុស្សត្រូវថ្កោលទោសនិងស្អប់ខ្ពើមដោយព្រះជាម្ចាស់។ ពេលនេះ ការដែលអាចទទួលយកសេចក្ដីពិតបាន ការដែលបានប្រែចិត្តពិតប្រាកដ ការដែអាចអនុវត្តសេចក្ដីពិត និងការចុះចូលចំពោះព្រះជាម្ចាស់ និងការរស់នៅតាមបន្ទូលរបស់ព្រះជាម្ចាស់ ពិតណាស់ នេះគឺជាការបំពេញតាមព្រះទ័យចង់បានរបស់ព្រះជាម្ចាស់។ អស់អ្នកណាដែលដេញតាមសេចក្ដីពិត គួរឆ្លុះបញ្ចាំងពីខ្លួនឯងឱ្យបានញឹកញាប់។ ពួកគេគប្បីទទួលស្គាល់និស្ស័យពុករលួយរបស់ខ្លួន និងទទួលយកការជំនុំជម្រះនិងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ពួកគេគួរទទួលស្គាល់និស្ស័យពុករលួយរបស់ខ្លួន និងកើតមានចិត្តស្ដាយក្រោយយ៉ាងពិតប្រាកដ។ ពួកគេគួរចាប់ផ្ដើមស្វែងរកសេចក្ដីពិតនៅគ្រប់រឿងទាំងអស់ បន្ទាប់ពីបានប្រែចិត្តហើយ ដោយអនុវត្តទៅតាមគោលការណ៍នៃសេចក្ដីពិត និងសម្រេចការចុះចូលចំពោះព្រះជាម្ចាស់។ ការដេញតាមសេចក្ដីពិត និងការចូលឱ្យបានជ្រៅទៅក្នុងច្រកចូលទៅក្នុងជីវិតរបស់មនុស្សម្នាក់បន្តិចម្ដងៗ អាចសម្រេចលទ្ធផលនេះ។ ប្រសិនបើមនុស្សម្នាក់ពុំស្គាល់ខ្លួនឯងពិតប្រាកដទេ នោះពួកគេមិនអាចចុះចូលនឹងការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ឬអាចប្រែចិត្តពិតប្រាកដបានឡើយ។ ប្រសិនបើមនុស្សពុំប្រែចិត្តពិតប្រាកដទេ បុគ្គលនោះនឹងបន្តរស់នៅតាមនិស្ស័យបែបសាតាំងមិនខាន។ ទោះបីពួកគេជឿលើព្រះជាម្ចាស់ច្រើនឆ្នាំប៉ុនណាក៏ដោយ ក៏នៅក្នុងខ្លួនពួកគេ ពុំអាចកើតមានការប្រែចិត្តពិតប្រាកដដែរ។ ឥរិយាបថរបស់ពួកគេ នឹងផ្លាស់ប្ដូរបន្តិចបន្ដួចប៉ុណ្ណោះ គ្មានអ្វីទៀតឡើយ។ អ្នកដែលពុំដេញតាមសេចក្ដីពិត ពុំអាចទទួលយកសេចក្ដីពិតជាជីវិតរបស់ពួកគេបានឡើយ ដូច្នេះ ច្បាស់ណាស់ថា ទង្វើនិងឥរិយាបថរបស់ពួកគេ នឹងនៅតែជាការចាក់បង្ហូរនិស្ស័យពុករលួយដដែល ហើយអ្វីទាំងនេះនឹងមិនចុះសម្រុងគ្នាជាមួយនឹងសេចក្ដីពិតទេ ព្រមទាំងទាស់ទទឹងនឹងព្រះជាម្ចាស់ផង។ អស់អ្នកណាដែលដេញតាមសេចក្ដីពិត អាចទទួលយកសេចក្ដីពិតជាជីវិតរបស់ពួកគេបាន ពួកគេអាចកម្ចាត់និស្ស័យពុករលួយរបស់ពួកគេបាន អាចអនុវត្តសេចក្ដីពិត និងអាចសម្រេចនូវការចុះចូលចំពោះព្រះជាម្ចាស់បានយ៉ាងពិតប្រាកដ។ អស់អ្នកណាដែលដេញតាមសេចក្ដីពិត នឹងស្វែងរកសេចក្ដីពិត នៅពេលមានរឿងអ្វីកើតឡើងដែលពួកគេយល់ពុំច្បាស់។ ពួកគេនឹងលែងរៀបចំផែនការដើម្បីខ្លួនពួកគេទៀត ហើយពួកគេនឹងគេចចេញពីសេចក្ដីអាក្រក់គ្រប់យ៉ាង ដោយមានដួងចិត្តដែលចុះសម្រុងគ្នាជាមួយនឹងព្រះជាម្ចាស់។ អស់អ្នកណាដែលដេញតាមសេចក្ដីពិត អ្នកនោះនឹងចុះចូលនឹងព្រះជាម្ចាស់កាន់តែច្រើន ហើយពួកគេអាចកោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់បាន ដោយរស់នៅជាមនុស្សក្នុងលក្ខណៈដែលមនុស្សគួររស់នៅបានកាន់តែច្រើន។ ចំពោះអ្នកដែលមិនដេញតាមសេចក្ដីពិតទេ ការផ្លាស់ប្ដូរបែបនេះ មិនអាចកើតមានបានឡើយ។ ចំពោះអ្នកដែលមិនដេញតាមសេចក្ដីពិតទេ តើពួកគេដេញតាមអ្វីវិញ? ពួកគេដេញតាមកេរ្តិ៍ឈ្មោះ ផលប្រយោជន៍ និងឋានៈ។ ពួកគេដេញតាមព្រះពរនិងរង្វាន់។ មហិច្ឆតានិងបំណងប្រាថ្នារបស់ពួកគេកាន់តែធំទៅៗ ហើយពួកគេពុំមានគោលដៅជីវិតត្រឹមត្រូវឡើយ។ មិនថាពួកគេចង់ដេញតាមអ្វីនោះទេ ប្រសិនបើពួកគេពុំអាចសម្រេចគោលដៅរបស់ពួកគេបានទេ ពួកគេនឹងពុំព្រមលះបង់ឡើយ ហើយពួកគេនឹងមិនព្រមផ្លាស់ប្ដូរគំនិតរបស់ពួកគេដាច់ខាត។ ឱ្យតែកាលៈទេសៈអនុញ្ញាត ហើយមានមជ្ឈដ្ឋានដែលអំណោយផល នោះពួកគេនឹងអាចធ្វើអាក្រក់ និងទាស់ទទឹងនឹងព្រះជាម្ចាស់បានមិនខាន ហើយពួកគេប្រហែលព្យាយាមបង្កើតនគរឯករាជ្យមួយ។ នេះគឺដោយសារតែពួកគេពុំមានដួងចិត្តដែលគោរពព្រះជាម្ចាស់ ឬចុះចូលនឹងទ្រង់ ហើយចុងក្រោយ ពួកគេអាចត្រឹមត្រូវព្រះជាម្ចាស់ធ្វើឱ្យវិនាស ដោយសារបានប្រព្រឹត្តអំពើអាក្រក់ជាច្រើន និងដោយសារក្បត់ទ្រង់ប៉ុណ្ណោះ។ អស់អ្នកណាដែលមិនដេញតាមសេចក្ដីពិតទេ អ្នកនោះគឺជាមនុស្សដែលនឿយណាយនឹងសេចក្ដីពិត ហើយអស់អ្នកណាដែលនឿយណាយនឹងសេចក្ដីពិត អ្នកនោះគឺជាអ្នកដែលស្រឡាញ់សេចក្ដីអាក្រក់។ នៅក្នុងវិញ្ញាណ ក្នុងឈាម និងឆ្អឹងរបស់ពួកគេ អ្វីដែលពួកគេគោរព គឺកេរ្តិ៍ឈ្មោះ ផលប្រយោជន៍ ឋានៈ និងឥទ្ធិពល។ ពួកគេសប្បាយនឹងរស់នៅតាមនិស្ស័យបែបសាតាំង សប្បាយនឹងប្រឆាំងនឹងស្ថានសួគ៌ ផែនដី និងមនុស្ស ដើម្បីសម្រេចគោលដៅរបស់ពួកគេ។ ពួកគេគិតថា ជីវិតបែបនោះពេញដោយក្ដីរីករាយ។ ពួកគេចង់រស់នៅជាបុគ្គលឆ្នើម និងចង់ស្លាប់ទៅវិញជាវីរជន។ ច្បាស់ណាស់ ពួកគេកំពុងដើរលើផ្លូវនៃសេចក្ដីហិនវិនាសរបស់សាតាំងហើយ។ កាលណាអ្នកដែលដេញតាមសេចក្ដីពិតយល់ពីរឿងនេះកាន់តែច្រើន នោះពួកគេកាន់នឹងតែស្រឡាញ់ព្រះជាម្ចាស់ ហើយកាន់តែយល់ពីតម្លៃនៃសេចក្ដីពិតខ្លាំងឡើង។ ពួកគេនឹងព្រមទទួលយកការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ហើយមិនថាពួកគេឆ្លងកាត់ទុក្ខលំបាកច្រើនប៉ុនណានោះទេ ពួកគេតាំងចិត្តដេញតាមសេចក្ដីពិត និងទទួលបានសេចក្ដីពិត។ នេះមានន័យថា ពួកគេបានចាប់ផ្ដើមដើរនៅលើផ្លូវនៃសេចក្ដីសង្គ្រោះ និងសេចក្ដីគ្រប់លក្ខណ៍ ហើយថាពួកគេអាចសម្រេចបាននូវការចុះសម្រុងគ្នាជាមួយនឹងព្រះជាម្ចាស់។ អ្វីដែលសំខាន់ជាងគេនោះគឺ ពួកគេអាចចុះចូលនឹងព្រះជាម្ចាស់ ពួកគេបានត្រឡប់ទៅកាន់កន្លែងដើមរបស់ពួកគេវិញ ក្នុងនាមជាភាវៈដែលព្រះបង្កើតមក ហើយពួកគេមានដួងចិត្តគោរពព្រះជាម្ចាស់។ ពួកគេអាចទទួលបាននូវការដឹកនាំ ការណែនាំ និងព្រះពរពីព្រះជាម្ចាស់យ៉ាងត្រឹមត្រូវ ហើយព្រះជាម្ចាស់លែងស្អប់ខ្ពើម និងបដិសេធពួកគេទៀតហើយ។ ពិតជារឿងដ៏អស្ចារ្យមែន! អស់អ្នកណាដែលពុំដេញតាមសេចក្ដីពិតទេ អ្នកនោះពុំអាចកម្ចាត់និស្ស័យពុករលួយរបស់ខ្លួនបានឡើយ ដូច្នេះ ដួងចិត្តរបស់ពួកគេកាន់តែឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ហើយពួកគេនឿយណាយនឹងសេចក្ដីពិត ព្រមទាំងបដិសេធសេចក្ដីពិតផង។ ដោយហេតុនេះហើយ ទើបពួកគេកាន់តែទាស់ទទឹងនឹងព្រះជាម្ចាស់ និងចាប់ផ្ដើមដើរនៅលើផ្លូវនៃការទាស់ទទឹងនឹងទ្រង់។ ពួកគេមិនខុសអ្វីពីប៉ុលឡើយ ដោយធ្វើការទូលសូមរង្វាន់ពីព្រះជាម្ចាស់ដោយបើកចំហ។ ប្រសិនបើពួកគេពុំទទួលបានរង្វាន់ទេ ពួកគេនឹងព្យាយាមតវ៉ាជាមួយព្រះជាម្ចាស់ ហើយទាស់ទទឹងនឹងទ្រង់ ហើយចុងក្រោយ ពួកគេនឹងក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទ ដោយលាតត្រដាងពីមុខមាត់លាក់បាំងរបស់សាតាំងទាំងស្រុង ហើយបន្ទាប់ពីនោះទៅ ព្រះជាម្ចាស់នឹងដាក់បណ្ដាសា និងបំផ្លាញពួកគេចោល។ ម្យ៉ាង អស់អ្នកណាដែលដើរនៅលើផ្លូវនៃការដេញតាមសេចក្ដីពិត អាចទទួលយកនិងចុះចូលចំពោះសេចក្ដីពិតបាន។ ពួកគេអាចកម្ចាត់និស្ស័យពុករលួយរបស់សាតាំងបាន ពួកគេសុខចិត្តលះបង់គ្រប់យ៉ាង ដើម្បីបំពេញភារកិច្ចរបស់ពួកគេឱ្យបានល្អ និងតបស្នងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយពួកគេអាចក្លាយជាមនុស្សដែលស្ដាប់បង្គាប់ និងថ្វាយបង្គំព្រះជាម្ចាស់បាន។ បុគ្គលម្នាក់ដែលសុខចិត្តចុះចូលនឹងព្រះជាម្ចាស់ ហើយចុះចូលដាច់ខាត បានត្រឡប់ទៅរកកន្លែងដើមរបស់ពួកគេក្នុងនាមជាភាវៈដែលព្រះបង្កើតមកទាំងស្រុង ហើយពួកគេអាចចុះចូលនឹងការចាត់ចែងនិងការរៀបចំរបស់ព្រះជាម្ចាស់បានគ្រប់យ៉ាង។ នេះមានន័យថា ពួកគេមានលក្ខណៈជាមូលដ្ឋានគ្រឹះដូចជាមនុស្ស។ តើលក្ខណៈជាមនុស្សពិតប្រាកដសំដៅលើអ្វី? គឺនៅពេលដែលមនុស្សម្នាក់ស្ដាប់បង្គាប់ និងគោរពព្រះអាទិករ ដូចជាយ៉ូបនិងពេត្រុសបានធ្វើដែរ។ មនុស្សបែបនេះ គឺជាអ្នកដែលព្រះជាម្ចាស់ប្រទានពរឱ្យពិតប្រាកដ។

ជំហានដ៏សំខាន់ក្នុងការដេញតាមសេចក្ដីពិតដែលយើងបានប្រកបគ្នានៅថ្ងៃនេះ គឺមានលក្ខណៈសាមញ្ញបែបនេះឯង។ សូមនិយាយពីជំហានទាំងនោះប្រាប់ខ្ញុំវិញ។ (ទីមួយ ត្រូវធ្វើការឆ្លុះបញ្ចាំងពីខ្លួនឯងស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទីពីរ ត្រូវទទួលស្គាល់ និងទទួលយកការពិតដែលបើកសម្ដែងដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទីបី ត្រូវស្គាល់ពីនិស្ស័យ និងសារជាតិពុករលួយរបស់ខ្លួនឯង និងចាប់ផ្ដើមស្អប់និស្ស័យពុករលួយរបស់ខ្លួន និងស្អប់សាតាំង ទីបួន អនុវត្តការប្រែចិត្ត និងកម្ចាត់ចោលរាល់អំពើអាក្រក់របស់អ្នកចោលទាំងអស់ ទីប្រាំ ស្វែងរកគោលការណ៍នៃសេចក្ដីពិត និងអនុវត្តសេចក្ដីពិត។) នេះគឺជាជំហានទាំងប្រាំជំហាននោះហើយ។ មនុស្សដែលរស់នៅក្នុងនិស្ស័យពុករលួយ ពិបាកនឹងអនុវត្តជំហាននីមួយៗនេះខ្លាំងណាស់ ក្នុងជំហាននីមួយៗ មានឧបសគ្គនិងការលំបាកជាច្រើន ហើយគ្រប់ជំហានទាំងអស់ សុទ្ធតែតម្រូវឱ្យមានការខំប្រឹងប្រែងលះបង់ ដើម្បីអនុវត្តនិងសម្រេចឱ្យបាន ហើយពិតណាស់ មនុស្សមិនអាចជៀសផុតពីការជួបប្រទះបរាជ័យ និងឧបសគ្គនៅតាមផ្លូវឡើយ ប៉ុន្តែ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា៖ ចូរកុំបាក់ទឹកចិត្តឱ្យសោះ។ ទោះបីអ្នកដទៃប្រហែលអាចថ្កោលទោសអ្នក ដោយនិយាយថា៖ «អ្នកឯងមុខជាចប់ហើយ» «អ្នកឯងមិនល្អទេ» «អ្នកឯងគឺបែបនេះហើយ អ្នកឯងមិនអាចផ្លាស់ប្ដូរបានទេ» មិនថាសម្ដីរបស់ពួកគេមិនពីរោះស្ដាប់បែបណានោះ ក៏អ្នកត្រូវតែមានការឈ្វេងយល់ឱ្យបានច្បាស់ដែរ។ ចូរកុំបាក់ទឹកចិត្ត ហើយកុំបោះបង់ឱ្យសោះ ដោយសារមានតែផ្លូវនៃការដេញតាមសេចក្ដីពិត មានតែច្រកចូលនិងការអនុវត្តតាមជំហានទាំងនេះទេ ទើបអ្នកនឹងអាចគេចផុតពីគ្រោះមហន្តរាយបានយ៉ាងពិតប្រាកដ។ មនុស្សឈ្លាសវៃនឹងជ្រើសរើសទុកការលំបាករបស់ពួកគេចោលមួយឡែក។ ពួកគេនឹងមិនគេចវេះពីបរាជ័យនិងឧបសគ្គឡើយ ហើយពួកគេនឹងបន្តខំប្រឹងទៅមុខជានិច្ច មិនថាមានការលំបាកខ្លាំងបែបណានោះទេ។ ទោះបីជាអ្នកបន្តស្ថិតនៅក្នុងជំហាននៃការពិនិត្យពិច័យ និងស្គាល់ខ្លួនឯងអស់រយៈពេលបី ឬប្រាំឆ្នាំក៏ដោយ ឬប្រសិនបើអស់ពេលប្រាំឆ្នាំហើយ អ្នកគ្រាន់តែបានដឹងពីនិស្ស័យពុករលួយដែលអ្នកមាន ប៉ុន្តែអ្នកនៅតែមិនអាចយល់ពីសេចក្ដីពិត ឬកម្ចាត់និស្ស័យពុករលួយរបស់អ្នកបាន ក៏ខ្ញុំនៅតែប្រាប់អ្នកដូចគ្នាដដែលថា៖ ចូរកុំបាក់ទឹកចិត្តឱ្យសោះ។ ទោះបីជាអ្នកមិនទាន់អាចសម្រេចការផ្លាស់ប្ដូរពិតប្រាកដបាន ក៏អ្នកបានចូលទៅក្នុងជំហានដំបូងទាំងបីរួចហើយដែរ ដូច្នេះ ហេតុអ្វីត្រូវបារម្ភមិនអាចចូលទៅក្នុងជំហានដែលនៅសល់ទាំងពីរនោះបាន? ចូរកុំបារម្ភអ្វី។ ត្រូវខំប្រឹងឱ្យខ្លាំង ជំរុញឱ្យខ្លាំង នោះអ្នកនឹងបានទៅដល់ទីនោះមិនខាន។ ក៏អាចមានអ្នកខ្លះដែលបានចូលមកដល់ជំហានទីបួនដែលជាជំហាននៃការប្រែចិត្តដែរ ប៉ុន្តែពួកគេនៅខ្វះការស្វែងរកគោលការណ៍នៃសេចក្ដីពិត និងមិនអាចចូលមកក្នុងជំហាននេះបានដដែល។ ដូច្នេះ តើត្រូវធ្វើដូចម្ដេច? អ្នកក៏មិនត្រូវបាក់ទឹកចិត្តដូចគ្នាដែរ។ ឱ្យតែអ្នកមានចេតនាក្នុងការធ្វើបែបនេះ អ្នកគួរបន្តដេញតាមនិងស្វែងរកសេចក្ដីពិតនៅគ្រប់រឿងទាំងអស់ និងអធិស្ឋានទៅព្រះជាម្ចាស់។ ការធ្វើបែបនេះ រមែងទទួលបានផលជារឿយៗ។ ត្រូវដេញតាមផ្អែកតាមគុណសម្បត្តិនិងកាលៈទេសៈរបស់អ្នកតាមលទ្ធភាពដែលអ្នកអាចធ្វើបាន ហើយត្រូវខំប្រឹងដើម្បីសម្រេចនូវអ្វីដែលអាចសម្រេចបាន។ ឱ្យតែអ្នកកំពុងធ្វើកិច្ចការណាដែលអ្នកអាចធ្វើបាន នោះសតិសម្បជញ្ញៈរបស់អ្នក គឺជ្រះស្រឡះល្អ ហើយអ្នកមុខជាអាចទទួលបានប្រយោជន៍ច្រើនជាក់ជាមិនខាន។ សូម្បីតែយល់ពីសេចក្ដីពិតបន្ថែមមួយទៀត ក៏ជារឿងល្អដែរ។ ជីវិតរបស់អ្នកនឹងកាន់តែរីករាយ និងសប្បាយជាងមុនបន្តិច។ ជារួម ការដេញតាមសេចក្ដីពិត គឺមិនមែនជារឿងរាក់កំភែលនោះទេ។ មានផ្លូវជាក់លាក់ក្នុងការអនុវត្តសម្រាប់ជំហាននីមួយៗ ហើយត្រូវការឱ្យមនុស្សរងការឈឺចាប់ និងត្រូវលះបង់តម្លៃជាក់លាក់ខ្លះផង។ សេចក្ដីពិត មិនមែនជាមុខវិជ្ជាសិក្សានោះទេ ក៏មិនមែនជាទ្រឹស្ដី ឬសុភាសិត ឬទឡ្ហីករណ៍ណាមួយនោះដែរ។ សេចក្ដីពិត មិនមែនគ្មានន័យខ្លឹមសារនោះទេ។ សេចក្ដីពិតនីមួយៗ ត្រូវការឱ្យមនុស្សដកពិសោធន៍ និងអនុវត្តវាជាច្រើនឆ្នាំ មុនពេលដែលពួកគេអាចយល់ និងដឹងពីសេចក្ដីពិតនោះបាន។ ប៉ុន្តែ មិនថាអ្នកលះបង់តម្លៃអ្វី ឬអ្នកខំប្រឹងប្រែងបែបណានោះទេ ឱ្យតែគោលវិធី វិធីសាស្រ្ត ផ្លូវ និងទិសដៅរបស់អ្នកត្រឹមត្រូវ នោះមិនយូរមិនឆាប់ទេ ថ្ងៃនោះនឹងចូលមកដល់ នៅពេលដែលអ្នកប្រមូលផលជាច្រើន ទទួលបានសេចក្ដីពិត និងអាចស្គាល់ព្រះជាម្ចាស់ និងចុះចូលចំពោះទ្រង់បាន ហើយតាមរយៈនោះ អ្នកនឹងពេញចិត្តទាំងស្រុងមិនខាន។

ថ្ងៃទី៨ ខែមករា ឆ្នាំ២០២២

បន្ទាប់៖ 

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ