បទបញ្ជារបស់ព្រះជាម្ចាស់ចំពោះអ័ដាម

21-02-2021

លោកុប្បត្តិ ២:១៥-១៧ ហើយព្រះ‌យេហូវ៉ាដ៏ជាព្រះបានយកមនុស្សទៅដាក់នៅក្នុងសួន‌អេដែន ដើម្បីឲ្យគាត់ធ្វើការរៀបចំ និងថែរក្សា។ ព្រះ‌យេហូវ៉ាដ៏ជាព្រះបានបង្គាប់ដល់មនុស្សថា នៅក្នុងចំណោមផ្លែឈើទាំងអស់នៅក្នុងសួន ឯងអាចបរិ‌ភោគបានដោយសេរី។ ប៉ុន្តែ មិនត្រូវបរិ‌ភោគផ្លែចេញពីដើមដឹងខុសត្រូវឡើយ៖ ដ្បិតនៅថ្ងៃណាដែលឯងបរិ‌ភោគវា ឯងប្រាកដជាស្លាប់មិនខាន។

តើអ្នករាល់គ្នាទទួលបានអ្វីពីខគម្ពីរទាំងនេះ? តើ បទគម្ពីរត្រង់ផ្នែកនេះ ធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងដូចម្តេច? ហេតុអ្វីបានជាខ្ញុំសំរេចចិត្តនិយាយអំពីបទបញ្ជារបស់ព្រះជាម្ចាស់ចំពោះអ័ដាមទៅវិញ? តើអ្នករាល់គ្នាម្នាក់ៗ មានរូបអង្គនៃព្រះ និងអ័ដាមនៅក្នុងគំនិតរបស់អ្នករាល់គ្នាដែរឬទេ? អ្នកអាចសាកស្រមៃមើល៖ ប្រសិនបើអ្នករាល់គ្នាជាមនុស្សម្នាក់នៅក្នុងឈុតនោះ តើអ្នកគិតថាព្រះជាម្ចាស់មានលក្ខណៈយ៉ាងដូចម្តេច? តើការគិតបែបនេះ ធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងដូចម្តេច? នេះគឺជារូបភាព ដែលមានចលនា និងកក់ក្តៅ។ ទោះបីមានតែព្រះជាម្ចាស់ និងមនុស្សនៅក្នុងនោះក៏ពិតមាន តែភាពស្និទ្ធស្នាលរវាងពួកគេ បានបំពេញ អ្នកដោយអារម្មណ៍នៃការកោតស្ញប់ស្ញែង៖ ដ្បិតសេចក្តីស្រឡាញ់ដែលលើសលប់របស់ព្រះជាម្ចាស់ ត្រូវបានប្រទានមកឲ្យមនុស្សដោយទទេ និងនៅព័ទ្ធជុំវិញគេផង មនុស្សស្អាតស្អំ និងបរិសុទ្ធ គ្មានសេចក្តីលំបាក និងគ្មានកង្វល់ រស់នៅពោរពេញទៅដោយសេចក្តីសុខ នៅក្រោមព្រះនេត្ររបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បង្ហាញការយកព្រះទ័យទុកដាក់ចំពោះមនុស្ស រីឯមនុស្សរស់នៅក្រោមការការពារ និងព្រះពររបស់ព្រះជាម្ចាស់។ អ្វីៗគ្រប់យ៉ាង ដែលមនុស្សធ្វើ និងនិយាយ គឺមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ដោយមិនអាចកាត់ផ្តាច់បានឡើយ។

បទបញ្ជារបស់ព្រះជាម្ចាស់ចំពោះអ័ដាម

នេះអាចត្រូវបានហៅថា ជាបទបញ្ជាដំបូងរបស់ព្រះជាម្ចាស់ចំពោះមនុស្ស បន្ទាប់ពីព្រះអង្គបង្កើតគេមក។ តើពាក្យបទបញ្ជានេះ បង្ហាញពីអ្វីខ្លះ? វាបង្ហាញពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងពីក្តីបារម្ភរបស់ព្រះអង្គចំពោះមនុស្សជាតិ។ នេះគឺជាបទបញ្ជាទីមួយរបស់ព្រះជាម្ចាស់ ហើយនេះក៏ជាលើកទីមួយ ដែលព្រះជាម្ចាស់បង្ហាញការព្រួយបារម្ភចំពោះមនុស្សដែរ។ នេះគឺចង់និយាយថា ព្រះជាម្ចាស់មានអារម្មណ៍ទទួលខុសត្រូវចំពោះមនុស្ស តាំងពីពេលដែលព្រះអង្គបានបង្កើតគេមកម្ល៉េះ។ តើអ្វីទៅជាការទទួលខុសត្រូវរបស់ព្រះអង្គ? ព្រះអង្គត្រូវការពារមនុស្ស និង មើលថែរក្សាមនុស្ស។ ព្រះអង្គសង្ឃឹមថាមនុស្សអាចទុកចិត្ត និងគោរពស្តាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះអង្គ។ នេះក៏ជាក្តីរំពឹងចង់បានលើកដំបូងរបស់ព្រះជាម្ចាស់ពីមនុស្សដែរ។ ដោយសារការរំពឹងទុកនេះហើយ ដែលព្រះជាម្ចាស់មានបន្ទូលដូចតទៅថា៖ «នៅក្នុងចំណោមផ្លែឈើទាំងអស់នៅក្នុងសួន ឯងអាចបរិ‌ភោគបានដោយសេរី។ ប៉ុន្តែ មិនត្រូវបរិ‌ភោគផ្លែចេញពីដើមដឹងខុសត្រូវឡើយ៖ ដ្បិតនៅថ្ងៃណាដែលឯងបរិ‌ភោគវា ឯងប្រាកដជាស្លាប់មិនខាន»។ ព្រះបន្ទូលសាមញ្ញទាំងនេះតំណាងឲ្យបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ព្រះបន្ទូលទាំងនេះក៏បើកសម្ដែងថា ព្រះជាម្ចាស់បានចាប់ផ្តើមបង្ហាញការយកព្រះទ័យទុកដាក់ចំពោះមនុស្សនៅក្នុងព្រះហឫទ័យរបស់ទ្រង់ដែរ។ ក្នុងចំណោមអ្វីៗទាំងអស់ មានតែអ័ដាមមួយប៉ុណ្ណោះ ដែលត្រូវបានបង្កើតឡើងឲ្យមានលក្ខណៈដូចជារូបអង្គរបស់ព្រះជាម្ចាស់ អ័ដាមជាភាវៈមានជីវិតតែមួយគត់ ដែលមានដង្ហើមជីវិតរបស់ព្រះជាម្ចាស់ គាត់អាចដើរជាមួយព្រះជាម្ចាស់ ហើយក៏អាចនិយាយសន្ទនាជាមួយព្រះជាម្ចាស់បានដែរ។ នោះហើយជាមូលហេតុដែលព្រះជាម្ចាស់បានប្រទានបទបញ្ជានេះទៅឲ្យគាត់។ ព្រះជាម្ចាស់បានបង្កើតវាឡើងយ៉ាងច្បាស់ណាស់នៅក្នុងបទបញ្ជារបស់ព្រះអង្គ ថាអ្វីដែលមនុស្សអាច និងមិនអាចធ្វើបាន។

នៅក្នុងព្រះបន្ទូលសាមញ្ញពីរបីនេះ យើងមើលឃើញពីព្រះទ័យរបស់ព្រះជាម្ចាស់។ ក៏ប៉ុន្តែ តើព្រះទ័យប្រភេទណាដែលបង្ហាញឲ្យឃើញនោះ? តើមានសេចក្តីស្រឡាញ់នៅក្នុងព្រះទ័យរបស់ព្រះជាម្ចាស់ដែឬទេ? តើមានការព្រួយបារម្ភដែរឬទេ? នៅក្នុងខទាំងនេះ សេចក្តីស្រឡាញ់ និងការយកព្រះទ័យទុកដាក់របស់ព្រះជាម្ចាស់ គឺមិនត្រឹមតែត្រូវបានដឹងគុណប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងមានអារម្មណ៍ជិតស្និទ្ធទៀតផង។ តើអ្នកយល់ស្របបែបនេះដែរឬទេ? បន្ទាប់ពីឮខ្ញុំនិយាយបែបនេះហើយ តើអ្នកនៅតែគិតថា ទាំងនេះគ្រាន់តែជាព្រះបន្ទូលសាមញ្ញៗទៀតដែរឬទេ? តាមពិតទៅ ព្រះបន្ទូលទាំងនោះមិនមានលក្ខណៈសាមញ្ញនោះទេ តើមែនទេ? តើអ្នករាល់គ្នាធ្លាប់បានដឹងអំពីរឿងនេះពីមុនមកដែរទេ? ប្រសិនបើ ព្រះជាម្ចាស់មានបន្ទូលដោយផ្ទាល់នូវព្រះបន្ទូលពីរបីខនេះ តើអ្នកនឹងមានអារម្មណ៍យ៉ាងណានៅខាងក្នុងចិត្តរបស់អ្នក? ប្រសិនបើអ្នកមិនមែនជាមនុស្សទេ ប្រសិនបើចិត្តរបស់អ្នក កកដូចជាទឹកកក នោះអ្នកនឹងមិនមានអារម្មណ៍អ្វីទាំងអស់ អ្នកមិនអរព្រះគុណចំពោះសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយអ្នកក៏នឹងមិនព្យាយាមយល់ពីព្រះទ័យរបស់ព្រះជាម្ចាស់ដែរ។ ក៏ប៉ុន្តែ ក្នុងនាមជាមនុស្សដែលមានមនសិការ និងវិចារណញ្ញាណនៃភាពជាមនុស្សជាតិ នោះឯងមានអារម្មណ៍ផ្សេង។ អ្នកនឹងមានអារម្មណ៍កក់ក្តៅ អ្នកនឹងទទួលបានការយកចិត្តទុកដាក់ និងស្រឡាញ់ ហើយអ្នកក៏នឹងមានអារម្មណ៍រីករាយដែរ។ តើអ៊ីចឹងមែនអត់? នៅពេលដែលអ្នកមានអារម្មណ៍អំពីរឿងទាំងនេះ តើអ្នកនឹងធ្វើយ៉ាងណាចំពោះព្រះជាម្ចាស់? តើអ្នកមានអារម្មណ៍ថា បានភ្ជាប់ទៅនឹងព្រះជាម្ចាស់ដែរទេ? តើអ្នកនឹងស្រឡាញ់ ហើយគោរពស្តាប់បង្គាប់ព្រះជាម្ចាស់អស់ពីបេះដូងរបស់អ្នកដែរទេ? តើដួងចិត្តរបស់អ្នកនឹងកាន់តែជិតស្និទ្ធនឹងព្រះជាម្ចាស់ដែរទេ? នៅត្រង់នេះ អ្នកអាចមើលឃើញពីសារៈសំខាន់នៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្ស។ ក៏ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការកោតសរសើរ និងការយល់ដឹងរបស់មនុស្សអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ តាមពិតទៅ តើព្រះជាម្ចាស់ ទ្រង់មិនបានមានបន្ទូលស្រដៀងគ្នាច្រើនក្នុងដំណាក់កាលនៃកិច្ចការរបស់ទ្រង់ទេឫអី? សព្វថ្ងៃនេះ តើមានមនុស្សដែលពេញចិត្តចំពោះព្រះទ័យរបស់ព្រះជាម្ចាស់ដែរឬទេ? តើអ្នកអាចយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដែលខ្ញុំទើបតែបាននិយាយនេះទេ? អ្នករាល់គ្នាពិតជាមិនអាចពេញចិត្តចំពោះព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ នៅពេលដែលវារឹងមាំ ពិត និងជាក់ស្តែងបែបនេះ។ នោះហើយជាមូលហេតុ ដែលខ្ញុំនិយាយថាអ្នករាល់គ្នា មិនមានចំណេះដឹង និងការយល់ដឹងអំពីព្រះជាម្ចាស់ពិតប្រាកដឡើយ តើពិតមែនអត់?

(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះជាម្ចាស់បង្កើតអេវ៉ា

លោកុប្បត្តិ ២:១៨-២០ ព្រះ‌យេហូវ៉ាដ៏ជាព្រះ‌បានមានព្រះ‌បន្ទូលថា វាមិនល្អឡើយដែលបុរសនៅតែម្នាក់ឯងនោះ អញនឹងបង្កើតអ្នកជំនួយម្នាក់ឲ្យបានជាគ្នា។ ហើយ...

Leave a Reply