បទបញ្ជារបស់ព្រះជាម្ចាស់ចំពោះសាតាំង
យ៉ូប ២:៦ រួចព្រះយេហូវ៉ាមានបន្ទូលទៅសាតាំងថា មើល៎ គាត់ស្ថិតនៅក្នុងដៃរបស់ឯងហើយ ប៉ុន្តែ ត្រូវទុកជីវិតឲ្យគាត់។
សាតាំងមិនដែលហ៊ានបំពានសិទ្ធិអំណាចរបស់ព្រះអាទិករឡើយហើយដោយសារតែហេតុនេះ ទើបរបស់សព្វសារពើរស់នៅដោយមានសណ្តាប់ធ្នាប់
នេះគឺជាការដកស្រង់ចេញពីព្រះគម្ពីរយ៉ូប ហើយពាក្យ «គាត់» នៅក្នុងព្រះបន្ទូលទាំងនេះ សំដៅទៅលើលោកយ៉ូប។ ទោះបីជាវាខ្លីក៏ដោយ តែប្រយោគនេះស្រាយបំភ្លឺបញ្ហាជាច្រើន។ វាពណ៌នាការដោះដូរដ៏ជាក់លាក់មួយរវាងព្រះជាម្ចាស់ និងសាតាំងនៅក្នុងពិភពខាងវិញ្ញាណ ហើយវាប្រាប់យើងថា កម្មវត្ថុនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺសាតាំង។ វាក៏កត់ត្រាទុកនូវអ្វីដែលព្រះជាម្ចាស់បានមានព្រះបន្ទូលសំដៅលើដែរ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាការបញ្ជា និងជាបទបញ្ជាចំពោះសាតាំង។ សេចក្តីលំអិតជាក់លាក់របស់បទបញ្ជានេះ គឺទាក់ទងទៅនឹងការប្រណីដល់ជីវិតរបស់លោកយ៉ូប ហើយជាកន្លែងដែលព្រះជាម្ចាស់គូរខ្សែបន្ទាត់នៅក្នុងការប្រព្រឹត្តរបស់សាតាំងចំពោះលោកយ៉ូប។ សាតាំងត្រូវតែប្រណីដល់ជីវិតរបស់លោកយ៉ូប។ រឿងទីមួយដែលយើងរៀនបានពីប្រយោគនេះគឺថា ទាំងនេះជាព្រះបន្ទូលដែលព្រះជាម្ចាស់បានមានព្រះបន្ទូលទៅកាន់សាតាំង។ ផ្អែកលើអត្ថបទរបស់ព្រះគម្ពីរយ៉ូប វាប្រាប់យើងអំពីប្រភពដើមនៃព្រះបន្ទូលបែបនេះថា៖ សាតាំងចង់ចោទប្រកាន់លោកយ៉ូប ដូច្នេះ វាត្រូវតែទទួលបានការយល់ព្រមពីព្រះជាម្ចាស់ជាមុនសិនមុនពេលដែលវាអាចល្បួងគាត់បាន។ នៅពេលដែលជ្រាបពីសំណើរបស់សាតាំងដើម្បីល្បួងលោកយ៉ូប ព្រះជាម្ចាស់បានដាក់លក្ខខណ្ឌដូចខាងក្រោមចំពោះសាតាំង៖ «យ៉ូបនៅក្នុងអំណាចរបស់ឯង ចូរប្រណីដល់តែជីវិតគាត់ប៉ុណ្ណោះ។» តើអ្វីគឺជាធម្មជាតិរបស់ព្រះបន្ទូលទាំងនេះ? ទាំងនេះពិតជាការបញ្ជាមួយ និងជាបទបញ្ជាមួយ។ ដោយបានយល់អំពីធម្មជាតិរបស់ព្រះបន្ទូលទាំងនេះ ពិតណាស់ អ្នកគួរតែយល់ដែរថា ព្រះមួយអង្គដែលចេញបទបញ្ជានេះគឺជាព្រះជាម្ចាស់ ហើយថា អ្នកដែលបានទទួលបទបញ្ជា និងបានគោរពបទបញ្ជានេះ គឺសាតាំង។ ពិតណាស់ នៅក្នុងបទបញ្ជានេះ ទំនាក់ទំនងរវាងព្រះជាម្ចាស់ និងសាតាំង គឺជាក់ស្តែងសម្រាប់គ្រប់គ្នាដែលអានព្រះបន្ទូលទាំងនេះ។ ពិតណាស់ នេះក៏ជាទំនាក់ទំនងរវាងព្រះជាម្ចាស់ និងសាតាំងនៅក្នុងពិភពខាងវិញ្ញាណដែរ ហើយភាពខុសគ្នារវាងអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់ និងសាតាំង គឺមាននៅក្នុងការកត់ត្រាអំពីការដោះដូររវាងព្រះជាម្ចាស់ និងសាតាំងនៅក្នុងបទគម្ពីរ ហើយវាគឺជាភាពខុសគ្នាស្រឡះ រវាងអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់ និងអត្តសញ្ញាណនិងឋានៈរបស់សាតាំង ដែលមកដល់សព្វថ្ងៃនេះ មនុស្សអាចរៀនសូត្រនៅក្នុងឧទាហរណ៍ជាក់ស្តែង និងនៅក្នុងការកត់ត្រាជាអក្សរ។ នៅត្រង់ចំណុចនេះ ខ្ញុំត្រូវតែនិយាយថា ការកត់ត្រានៃព្រះបន្ទូលទាំងនេះ គឺជាឯកសារដ៏សំខាន់នៅក្នុងចំណេះដឹងរបស់មនុស្សជាតិ អំពីអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់ ហើយវាផ្តល់ជាពត៌មានដ៏មានសារៈសំខាន់សម្រាប់ចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់។ តាមរយៈការដោះដូររវាងព្រះអាទិករ និងសាតាំងនៅក្នុងពិភពខាងវិញ្ញាណនេះ មនុស្សអាចយល់ពីទិដ្ឋភាពជាក់លាក់មួយបន្ថែមទៀត នៅក្នុងសិទ្ធិអំណាចរបស់ព្រះអាទិករ។ ព្រះបន្ទូលទាំងនេះ គឺជាទីបន្ទាល់មួយផ្សេងទៀតអំពីសិទ្ធិអំណាចតែមួយគត់របស់ព្រះអាទិករ។
នៅខាងក្រៅ ព្រះយេហូវ៉ាដ៏ជាព្រះ កំពុងធ្វើការសន្ទនាមួយជាមួយសាតាំង។ ពាក់ព័ន្ធនឹងលក្ខណៈសំខាន់ ជាឥរិយាបថដែលព្រះយេហូវ៉ាដ៏ជាព្រះមានព្រះបន្ទូល និងជំហរដែលទ្រង់ឈរ គឺខ្ពស់ជាងសាតាំង។ មានន័យថា ព្រះយេហូវ៉ាដ៏ជាព្រះកំពុងតែបញ្ជាសាតាំងដោយប្រើសូរនៃបទបញ្ជាមួយ។ ហើយទ្រង់កំពុងមានបន្ទូលប្រាប់សាតាំងពីអ្វីដែលវាគួរ និងមិនគួធ្វើ ប្រាប់សាតាំងថា លោកយ៉ូបនៅក្នុងកណ្តាប់ដៃរបស់វាហើយ ហើយវាអាចប្រព្រឹត្តចំពោះលោកយ៉ូបតាមចិត្ត ប៉ុន្តែវាមិនអាចយកជីវិតរបស់លោកយ៉ូបបានទេ។ សេចក្តីសំរាយគឺថា ទោះបីជាលោកយ៉ូបត្រូវបានដាក់នៅក្នុងអំណាចរបស់សាតាំងក៏ដោយ ប៉ុន្តែជីវិតរបស់គាត់មិនត្រូវបានប្រគល់ឲ្យសាតាំងនោះទេ។ គ្មាននរណាម្នាក់អាចយកជីវិតរបស់លោកយ៉ូបពីព្រះហស្ដរបស់ព្រះជាម្ចាស់បានឡើយ លុះត្រាតែព្រះជាម្ចាស់អនុញ្ញាត។ ឥរិយាបថរបស់ព្រះជាម្ចាស់គឺបញ្ជាក់យ៉ាងច្បាស់នៅក្នុងការបញ្ជាទៅកាន់សាតាំង ហើយការបញ្ជានេះក៏បង្ហាញ និងបើកសម្តែងអំពីជំហរដែលព្រះជាម្ចាស់សន្ទនាជាមួយសាតាំងដែរ។ នៅក្នុងនេះ ព្រះយេហូវ៉ាដ៏ជាព្រះ មិនត្រឹមតែកាន់កាប់ឋានៈជាព្រះជាម្ចាស់ដែលបានបង្កើតពន្លឺ អាកាស និងរបស់សព្វសារពើ ព្រមទាំងភាវៈមានជីវិតប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ថែមទាំងកាន់កាប់ឋានៈជាព្រះជាម្ចាស់ដែលបញ្ជាលើមនុស្សជាតិ និងឋាននរក ជាព្រះជាម្ចាស់ដែលគ្រប់គ្រងលើជីវិត និងសេចក្តីស្លាប់នៃវត្ថុមានជីវិតទាំងអស់។ នៅក្នុងពិភពខាងវិញ្ញាណ តើនរណាក្រៅពីព្រះជាម្ចាស់ ដែលនឹងហ៊ានចេញបទបញ្ជាមួយបែបនេះទៅកាន់សាតាំង? ចុះហេតុអ្វីបានជាព្រះជាម្ចាស់ចេញបទបញ្ជាទៅកាន់សាតាំងដោយផ្ទាល់ព្រះអង្គ? ដោយសារតែជីវិតរបស់មនុស្ស រួមទាំងជីវិតរបស់លោកយ៉ូបផងដែរនោះ គឺព្រះជាម្ចាស់ជាអ្នកគ្រប់គ្រង។ ព្រះជាម្ចាស់មិនបានអនុញ្ញាតឲ្យសាតាំងបង្កគ្រោះថ្នាក់ ឬយកជីវិតរបស់លោកយ៉ូបនោះទេ ហើយសូម្បីតែនៅពេលដែលព្រះជាម្ចាស់បានអនុញ្ញាតឲ្យសាតាំងល្បួងលោកយ៉ូបក៏ដោយ ក៏ព្រះជាម្ចាស់នៅតែចងចាំដើម្បីចេញបទបញ្ជាបែបនេះដែរ ហើយជាថ្មីម្តងទៀត ទ្រង់បានបញ្ជាមិនឲ្យសាតាំងយកជីវិតរបស់លោកយ៉ូបឡើយ។ សាតាំងមិនដែលហ៊ានបំពានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់នោះទេ។ ជាងនេះទៅទៀត សាតាំងតែងតែស្តាប់យ៉ាងយកចិត្តទុកដាក់ និងគោរពតាមបទបញ្ជា និងការបញ្ជាជាក់លាក់របស់ព្រះជាម្ចាស់ ដោយមិនហ៊ានបំពាន ហើយពិតណាស់ វាមិនហ៊ានកែប្រែតាមអំពើចិត្ត នូវបទបញ្ជាណាមួយរបស់ព្រះជាម្ចាស់ឡើយ។ នេះគឺជាដែនកំណត់ដែលព្រះជាម្ចាស់បានកំណត់សម្រាប់សាតាំង ដូច្នេះ សាតាំងមិនដែលហ៊ានឆ្លងផុតពីដែនកំណត់ទាំងនេះទេ។ តើនេះមិនមែនជាសព្វានុភាពនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ទេឬ? តើនេះមិនមែនជាទីបន្ទាល់មួយអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ទេឬ? សាតាំងមានការយល់ដឹងច្បាស់ជាងមនុស្សជាតិ អំពីវិធីដែលត្រូវប្រព្រឹត្តចំពោះព្រះជាម្ចាស់ និងវិធីដើម្បីសម្គាល់ព្រះជាម្ចាស់ ដូច្នេះ នៅក្នុងពិភពខាងវិញ្ញាណ សាតាំងមើលឃើញឋានៈ និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់យ៉ាងច្បាស់ ហើយមានការកោតសរសើរដ៏ជ្រាលជ្រៅចំពោះសព្វានុភាពនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងគោលការណ៍នៅពីក្រោយការប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់។ វាមិនហ៊ានមើលស្រាល ហើយវាមិនហ៊ានបំពានគោលការណ៍ និងសព្វានុភាព ឬហ៊ានធ្វើអ្វីមួយដែលបំពានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ឬហ៊ានតទល់នឹងសេចក្តីក្រោធរបស់ព្រះជាម្ចាស់ទាល់តែសោះ ទោះតាមវិធីណាក៏ដោយ។ ទោះបីជាវាអាក្រក់ និងក្រអឺតក្រទមពីធម្មជាតិក៏ដោយ ក៏សាតាំងមិនដែលហ៊ានឆ្លងហួសពីព្រំដែន និងដែនកំណត់ដែលព្រះជាម្ចាស់កំណត់សម្រាប់វាឡើយ។ អស់ជាច្រើនលានឆ្នាំមកហើយសាតាំងបានគោរពយ៉ាងម៉ឺងម៉ាត់តាមព្រំដែនកំណត់ទាំងនេះ ហើយបានគោរពតាមការបញ្ជា និងបទបញ្ជានីមួយៗដែលព្រះជាម្ចាស់ប្រទានដល់វា ហើយវាមិនដែលហ៊ានកន្លងហួសពីគំនូសឡើយ។ ទោះបីជាវាអាក្រក់ក៏ដោយ ក៏សាតាំងមានប្រាជ្ញាជាងមនុស្សជាតិដ៏ពុករលួយដែរ។ វាដឹងអំពីអត្តសញ្ញាណរបស់ព្រះអាទិករ ហើយដឹងអំពីព្រំដែនកំណត់ផ្ទាល់ខ្លួនរបស់វា។ ចេញពីសកម្មភាពដែល «ចុះចូល» របស់សាតាំងនេះ យើងអាចមើលឃើញថា សិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់គឺជាបទបញ្ជានៃស្ថានសួគ៌ ដែលសាតាំងមិនអាចបំពានបានឡើយ ហើយថា វាច្បាស់ជាដោយសារតែភាពមានតែមួយគត់ និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបរបស់សព្វសារពើផ្លាស់ប្តូរ និងរីកចម្រើនតាមវិធីដ៏មានសណ្តាប់ធ្នាប់ ហើយមនុស្សអាចរស់នៅ និងបង្កើតកូនចៅជាច្រើននៅក្នុងមាគ៌ាដែលព្រះជាម្ចាស់បានបង្កើត ដោយគ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចផ្លាស់ប្តូរបញ្ញត្តិនេះបានទេ ព្រោះបញ្ញត្តិទាំងអស់នេះ ចេញពីព្រះហស្ដរបស់ព្រះអាទិករ និងចេញពីបទបញ្ជា ព្រមទាំងសិទ្ធិអំណាចរបស់ព្រះអាទិករ។
(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?