ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូលរបស់ទ្រង់ដើម្បីតាំងសញ្ញាជាមួយមនុស្ស

24-02-2021

លោកុប្បត្តិ ៩:១១-១៣ ហើយអញនឹងតាំងសញ្ញារបស់អញជា‌មួយឯងរាល់គ្នាថា គ្រប់សាច់ទាំងអស់នឹងមិនត្រូវបំផ្លាញដោយទឹកជំនន់ទៀតទេ។ ហើយក៏នឹងលែងមានទឹកជំនន់មកបំផ្លិចបំផ្លាញផែន‌ដីទៀតដែរ។ ព្រះ‌ជាម្ចាស់មានបន្ទូលថា៖ «នេះជាទីសម្គាល់នៃសេចក្ដីសញ្ញាដែលអញតាំងរវាងអញ និងឯងរាល់គ្នា និងភាវៈមានជីវិតទាំងអស់ ដែលនៅជា‌មួយឯងរាល់គ្នា នៅគ្រប់ជំនាន់ជានិច្ចនិរន្តរ៍ គឺអញដាក់ឥន្ធ‌ធនូរបស់អញនៅក្នុងពពក ហើយឥន្ធ‌ធនូនេះនឹងបានជាទីសម្គាល់នៃសេចក្ដីសញ្ញា ដែលអញបានតាំងរវាងអញ និងផែន‌ដី។

បន្ទាប់ពីទ្រង់បង្កើតរបស់សព្វសារពើ នោះសិទ្ធិអំណាចរបស់ព្រះអាទិករត្រូវបានបញ្ជាក់ និងប្រកាសម្តងទៀតនៅក្នុងសេចក្តីសញ្ញាជាឥន្ទធនូ

សិទ្ធិអំណាចរបស់ព្រះអាទិករគឺធ្លាប់បានប្រកាស និងប្រើប្រាស់ក្នុងចំណោមសត្តនិករទាំងអស់ ហើយទ្រង់មិនត្រឹមតែត្រួតត្រាជោគវាសនានៃរបស់សព្វសារពើប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ថែមទាំងត្រួតត្រាមនុស្សជាតិដែលជាសត្តនិករដ៏​ពិសេស ដែលទ្រង់បានបង្កើតដោយផ្ទាល់ព្រះហស្ដរបស់ទ្រង់ ហើយដែលមានសណ្ឋានជីវិតខុសគ្នា និងរស់នៅក្នុងសណ្ឋានជីវិតខុសគ្នាទៀត​ផង​។ បន្ទាប់ពីបង្កើតរបស់សព្វសារពើ ព្រះអាទិករមិនបានបញ្ឈប់បង្ហាញពីសិទ្ធិអំណាច និងព្រះ​ចេស្ដា​របស់ទ្រង់នោះទេ។ ចំពោះទ្រង់ សិទ្ធិអំណាចដែលទ្រង់កាន់កាប់អធិបតេយ្យភាពលើរបស់សព្វសារពើ និងកាន់កាប់ជោគវាសនារបស់មនុស្សជាតិទាំងមូល បានចាប់ផ្តើមជាផ្លូវការ នៅពេលដែលមនុស្សជាតិបានកើតចេញពីព្រះហស្ដរបស់ទ្រង់យ៉ាង​ពិត​ប្រាកដ។ ទ្រង់ចង់គ្រប់គ្រងមនុស្សជាតិ ហើយត្រួតត្រាមនុស្សជាតិ។ ទ្រង់ចង់សង្គ្រោះមនុស្សជាតិ និងចង់ទទួលមនុស្សជាតិយ៉ាងពិតប្រាកដ ចង់ទទួលមនុស្សជាតិដែលអាចគ្រប់គ្រងរបស់សព្វសារពើ។ ទ្រង់ចង់ធ្វើឲ្យមនុស្សជាតិបែបនេះរស់នៅក្រោមសិទ្ធិអំណាចរបស់ទ្រង់ ហើយស្គាល់ ព្រមទាំងស្តាប់បង្គាប់សិទ្ធិអំណាចរបស់ទ្រង់។ ដូច្នេះ ព្រះជាម្ចាស់បានចាប់ផ្តើមបង្ហាញជាផ្លូវការនូវសិទ្ធិអំណាចរបស់ទ្រង់ក្នុងចំណោមមនុស្ស ដោយប្រើប្រាស់ព្រះបន្ទូលរបស់ទ្រង់ ហើយទ្រង់ចាប់ផ្តើមប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់ដើម្បីធ្វើឲ្យព្រះបន្ទូលរបស់ទ្រង់បានសម្រេច។ ពិតណាស់ សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ត្រូវបានប្រកាសនៅគ្រប់ទីកន្លែង ក្នុង​អំឡុងពេលនៃ​ដំណើរការនេះ។ ខ្ញុំគ្រាន់តែលើកយកឧទាហរណ៍ដែលគេស្គាល់ជាទូទៅ និងដែលជាក់លាក់ ដែលអ្នករាល់គ្នាអាចយល់ និងស្គាល់ពីភាពមានតែមួយគត់របស់ព្រះជាម្ចាស់ និងសិទ្ធិអំណាចតែមួយគត់របស់ទ្រង់​ប៉ុណ្ណោះ។

មានភាពស្រដៀងគ្នារវាងខគម្ពីរនៅក្នុងព្រះគម្ពីរលោកុប្បត្តិ ជំពូក ៩៖១១-១៣ ជាមួយនឹងខគម្ពីរខាងលើ ដែលពាក់ព័ន្ធទៅនឹងកំណត់ត្រានៃការបង្កើតពិភពលោករបស់ព្រះជាម្ចាស់ ប៉ុន្តែក៏មានភាពខុសគ្នាដែរ។ តើភាពស្រដៀងគ្នាជាអ្វី? ភាពស្រដៀងគ្នា គឺស្ថិតនៅត្រង់ការប្រើប្រាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីធ្វើអ្វីដែលទ្រង់សព្វព្រះហឫទ័យធ្វើ ហើយភាពខុសគ្នាគឺថា អត្ថ​បទ​ខគម្ពីរដែលបានដកស្រង់នៅទីនេះ បង្ហាញពីការសន្ទនារបស់ព្រះជាម្ចាស់ជាមួយមនុស្ស ដែលទ្រង់បានតាំងសញ្ញាជាមួយ ហើយបានមានព្រះបន្ទូលប្រាប់មនុស្សពីអ្វីដែលមាននៅក្នុងសេចក្តីសញ្ញានោះ។ ការប្រើប្រាស់សិទ្ធិអំណាចរបស់ព្រះជាម្ចាស់នេះ ត្រូវបានសម្រេចក្នុង​អំឡុងពេលនៃការសន្ទនារបស់ទ្រង់ជាមួយមនុស្ស ដែលអាចនិយាយបានថា នៅមុនពេលនៃការបង្កើតមនុស្សជាតិ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាការណែ​នាំ និងការបញ្ជា ដែលត្រូវបានថ្លែងទៅកាន់សត្តនិករដែលទ្រង់សព្វព្រះហឫទ័យចង់បង្កើត។ ប៉ុន្តែពេលនេះ មានមនុស្សម្នាក់ដែលស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូច្នេះ ព្រះបន្ទូលរបស់ទ្រង់គឺជាការសន្ទនាជាមួយមនុស្សផង ហើយជាការដាស់តឿន និងការក្រើនរំលឹកដល់មនុស្សផង។ ជាងនេះទៅទៀត ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាការបញ្ជាដែលមានសិទ្ធិអំណាច និងដែលត្រូវបានចែកចាយដល់របស់សព្វសារពើទាំងអស់។

តើសកម្មភាពអ្វីរបស់ព្រះជាម្ចាស់ត្រូវបានកត់ត្រាទុកនៅក្នុងអត្ថ​បទ​ខគម្ពីរ? ខគម្ពីរកត់ត្រាសេចក្តីសញ្ញាដែលព្រះជាម្ចាស់បានតាំងជាមួយមនុស្សបន្ទាប់ពីការបំផ្លាញពិភពលោករបស់ទ្រង់ដោយទឹកជំនន់។ វាប្រាប់មនុស្សថា ព្រះជាម្ចាស់នឹងមិនធ្វើឲ្យមានការបំផ្លាញពិភពលោកម្តងទៀតទេ ហើយថា ដោយហេតុនោះទើប​ព្រះជាម្ចាស់បានបង្កើតទីសម្គាល់មួយ។ តើទីសម្គាល់នេះជាអ្វី? នៅក្នុងបទ​គម្ពីរនិយាយថា «នៅគ្រប់ជំនាន់ជានិច្ចនិរន្តរ៍ គឺអញដាក់ឥន្ធ‌ធនូរបស់អញនៅក្នុងពពក ហើយឥន្ធ‌ធនូនេះនឹងបានជាទីសម្គាល់នៃសេចក្ដីសញ្ញា ដែលអញបានតាំងរវាងអញ និងផែន‌ដី។» ទាំងនេះគឺជាព្រះបន្ទូលដើមដែលព្រះអាទិករបានមានព្រះបន្ទូលទៅកាន់មនុស្សជាតិ។ នៅពេលដែលទ្រង់បានថ្លែងព្រះបន្ទូលទាំងនេះ នោះឥន្ទធនូលេចឡើងនៅចំពោះភ្នែករបស់មនុស្ស ហើយវាបានស្ថិតនៅទីនោះរហូតដល់សព្វថ្ងៃ។ គ្រប់គ្នាបានឃើញឥន្ទធនូបែបនេះ ហើយនៅពេលដែលអ្នកឃើញវា តើអ្នកដឹងទេថាវាកើតឡើងដោយរបៀបណា? វិទ្យាសាស្ត្រ​មិនអាចអះអាង ឬដឹងពីប្រភពរបស់វា ឬកំណត់សម្គាល់ទីកន្លែងរបស់វាបានទេ។ នោះគឺដោយសារតែឥន្ទធនូគឺជាទីសម្គាល់នៃសេចក្តីសញ្ញាដែលបានតាំងរវាងព្រះអាទិករ និងមនុស្ស។ វាមិនទាមទារមូលដ្ឋានបែបវិទ្យាសាស្ត្រ វាមិនត្រូវបានបង្កើតដោយមនុស្ស ហើយមនុស្សក៏មិនអាចកែប្រែវាបានដែរ។ វាគឺជាដំណើរបន្តនៃសិទ្ធិអំណាចរបស់ព្រះអាទិករ បន្ទាប់ពីទ្រង់ថ្លែងព្រះបន្ទូលរបស់ទ្រង់។ ព្រះអាទិករបានប្រើប្រាស់វិធីសាស្ត្រជាក់លាក់របស់ទ្រង់ផ្ទាល់ ដើម្បីគោរពតាមសេចក្តីសញ្ញា និងការសន្យារបស់ទ្រង់ជាមួយមនុស្ស។ ដូច្នេះ ការប្រើប្រាស់ឥន្ទធនូរបស់ទ្រង់ ដើម្បីធ្វើជាទីសម្គាល់នៃសេចក្តីសញ្ញាដែលទ្រង់បានតាំង គឺជាបទបញ្ជា និងច្បាប់​ស្ថានសួគ៌ ដែលគួរតែស្ថិតនៅជារៀងរហូតដោយមិនផ្លាស់ប្តូរនោះទេ ទោះបីជាចំពោះព្រះអាទិករ ឬចំពោះមនុស្សជាតិដែលត្រូវបានបង្កើតក៏ដោយ។ ច្បាប់​ដែលមិនអាចកែប្រែបាននេះ ត្រូវតែបាននិយាយថា គឺជាការបើកបង្ហាញដ៏ពិតមួយទៀតអំពីសិទ្ធិអំណាចរបស់ព្រះអាទិករ នៅក្រោយការបង្កើតរបស់សព្វសារពើរបស់ទ្រង់ ហើយវាត្រូវតែបាននិយាយថា សិទ្ធិអំណាច និងព្រះ​ចេស្ដា​របស់ព្រះអាទិករគឺគ្មានដែនកំណត់នោះទេ។ ការប្រើប្រាស់ឥន្ទធនូរបស់ទ្រង់ ដើម្បីធ្វើជាទីសម្គាល់ គឺជាដំណើរបន្ត និងការបន្តនៃសិទ្ធិអំណាចរបស់ព្រះអាទិករ។ នេះគឺជាសកម្មភាពមួយទៀត ដែលព្រះជាម្ចាស់បានបំពេញ ដោយប្រើប្រាស់ព្រះបន្ទូលរបស់ទ្រង់ ហើយវាគឺជាទីសម្គាល់នៃសេចក្តីសញ្ញាដែលព្រះជាម្ចាស់បានតាំងជាមួយមនុស្សដោយប្រើប្រាស់ព្រះបន្ទូលរបស់ទ្រង់។ ទ្រង់បានមានបន្ទូលប្រាប់មនុស្សនូវអ្វីដែលទ្រង់បានសម្រេចព្រះហឫទ័យថានឹងនាំមក ហើយរបៀបដែលវានឹងត្រូវបានបំពេញ និងសម្រេច។ តាម​របៀប​នេះ កិច្ចការត្រូវបានសម្រេចទៅតាមព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលមានអំណាចបែបនេះ ហើយសព្វថ្ងៃនេះ គឺរាប់ពាន់ឆ្នាំបន្ទាប់ពីទ្រង់បានថ្លែងព្រះបន្ទូលទាំងនេះ មនុស្សនៅតែអាចសម្លឹងមើលឃើញ​ឥន្ទធនូ ដែលបានថ្លែងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ដដែល។ ដោយសារតែព្រះបន្ទូលទាំងនោះត្រូវបានថ្លែងដោយព្រះជាម្ចាស់ នោះវត្ថុនេះនៅតែមិនត្រូវបានកែប្រែ និងមិនត្រូវបានផ្លាស់ប្តូររហូតមកទល់នឹងសព្វថ្ងៃនេះ។ គ្មានអ្វីមួយអាចដកឥន្ទធនូនេះចេញបានទេ គ្មានអ្វីអាចផ្លាស់ប្តូរច្បាប់​របស់វាបានទេ ហើយវាស្ថិតនៅដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ នេះគឺជាសិទ្ធិអំណាចរបស់ព្រះជាម្ចាស់យ៉ាងច្បាស់លាស់។ «ព្រះជាម្ចាស់ល្អដូចជាព្រះបន្ទូលរបស់ទ្រង់ ហើយព្រះបន្ទូលរបស់ទ្រង់នឹងត្រូវបានសម្រេច ហើយអ្វីដែលទ្រង់បានសម្រេចស្ថិតនៅអស់កល្បជានិច្ច។» ព្រះបន្ទូលនេះ ត្រូវបានបង្ហាញយ៉ាងច្បាស់នៅទីនេះ ហើយវាគឺជាទីសម្គាល់ និងជាចរិកលក្ខណៈនៃសិទ្ធិអំណាច និងព្រះ​ចេស្ដា​របស់ព្រះជាម្ចាស់។ ទីសម្គាល់ និងចរិកលក្ខណៈបែបនេះ គឺមិនអាចមាន ឬត្រូវបានឃើញនៅក្នុងភាវៈ​ដែលត្រូវបានបង្កើតណាមួយ ឬត្រូវបានឃើញនៅក្នុងភាវៈដែលមិនត្រូវបានបង្កើតណាមួយឡើយ។ វាជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់តែមួយអង្គគត់ ហើយវាញែកអត្តសញ្ញាណ និងលក្ខណៈ​សំខាន់​ដែលកាន់កាប់ដោយព្រះអាទិករប៉ុណ្ណោះ ចេញពីអត្តសញ្ញាណ និងលក្ខណៈ​សំខាន់​របស់សត្តនិករ។ ស្របពេលជាមួយគ្នានេះ វាក៏ជាទីសម្គាល់ និងជាចរិកលក្ខណៈដែលបញ្ជាក់​ថា ក្រៅ​ពី​ព្រះ​ជា​ម្ចាស់​ផ្ទាល់​ព្រះ​អង្ក គ្មាន​ភាវៈណាមួយអាចលើសបានឡើយ ទោះ​ជា​ភាវៈ​ដែល​ត្រូវ​បាន​បង្កើត​មក និង​ភាវៈ​ដែល​មិន​ត្រូវ​បាន​បង្កើត​មក​ក្ដី។

ការតាំងសញ្ញារបស់ព្រះជាម្ចាស់ជាមួយមនុស្ស គឺជាសកម្មភាពដែល​មាន​សារៈសំខាន់ដ៏អស្ចារ្យមួយ ដែលទ្រង់សព្វព្រះហឫទ័យចង់ប្រើប្រាស់ដើម្បីនាំ​ការពិតមួយទៅកាន់មនុស្ស ហើយប្រាប់មនុស្សអំពីបំណងព្រះហឫទ័យរបស់ទ្រង់។ ដោយសារមូលហេតុនេះ ទើបទ្រង់បានប្រើប្រាស់វិធីសាស្ត្រតែមួយគត់ ដោយការប្រើប្រាស់ទីសម្គាល់ពិសេសមួយដើម្បីតាំងសញ្ញាជាមួយមនុស្ស គឺជាទីសម្គាល់ដែលជាការសន្យានៃសេចក្តីសញ្ញាដែលទ្រង់បានតាំងជាមួយមនុស្ស។ ដូច្នេះ តើការតាំងសញ្ញា គឺជាហេតុការណ៍ដ៏អស្ចារ្យឬទេ? តើវាអស្ចារ្យបែបណា? នេះគឺពិតជាអ្វីដែលពិសេសណាស់អំពីសេចក្តីសញ្ញា៖ វាមិនត្រឹមតែជាសេចក្តីសញ្ញាដែលបានតាំងរវាងមនុស្សម្នាក់ និងមនុស្សម្នាក់ ឬរវាងក្រុមមួយនិងក្រុមមួយ ឬរវាងប្រទេសមួយនិងប្រទេសមួយនោះទេ ប៉ុន្តែ វាគឺជាសេចក្តីសញ្ញាមួយដែលត្រូវបានតាំងរវាងព្រះអាទិករ និងមនុស្សជាតិទាំងមូល ហើយវានៅតែមានសុពលភាពរហូតដល់ថ្ងៃដែលព្រះអាទិករបំផ្លាញរបស់សព្វសារពើ។ អ្នកប្រតិបត្តិនៃសេចក្តីសញ្ញានេះ គឺជាព្រះអាទិករ ហើយអ្នកថែរក្សារបស់វាក៏ជាព្រះអាទិករដែរ។ សរុបមក សេចក្តីសញ្ញាឥន្ទធនូទាំងមូលដែលត្រូវបានតាំងជាមួយមនុស្សជាតិ ត្រូវបានបំពេញ និងត្រូវបានសម្រេច ដោយផ្អែកលើការសន្ទនារវាងព្រះអាទិករ និងមនុស្សជាតិ ហើយវាបានស្ថិតនៅរហូតមកទល់នឹងសព្វថ្ងៃនេះ។ តើសត្តនិករអាចធ្វើអ្វីបានទៀត ក្រៅពីថ្វាយខ្លួន ស្តាប់បង្គាប់ ជឿ សរសើរ ធ្វើជាទីបន្ទាល់ និងសរសើរតម្កើងសិទ្ធិអំណាចរបស់ព្រះអាទិករនោះ? គ្មានអ្វីមួយក្រៅពីព្រះជាម្ចាស់តែមួយអង្គគត់ ដែលមានព្រះ​ចេស្ដា​ដើម្បីតាំងសញ្ញាបែបនេះទេ។ ការលេចមក​នូវឥន្ទធនូម្តងហើយម្តងទៀត គឺជាការប្រកាសដល់មនុស្សជាតិ និងជាការដាស់ការចាប់អាម្មណ៍របស់គេទៅលើសេចក្តីសញ្ញារវាងព្រះអាទិករ និងមនុស្សជាតិ។ នៅក្នុងការលេចមក​ជាបន្តបន្ទាប់នៃសេចក្តីសញ្ញារវាងព្រះអាទិករ និងមនុស្សជាតិ អ្វីដែលត្រូវបានបង្ហាញដល់មនុស្ស មិនមែនជាឥន្ទធនូ ឬជាសេចក្តីសញ្ញនោះទេ ប៉ុន្តែគឺជាសិទ្ធិអំណាចដែលមិនអាចផ្លាស់ប្តូរបានរបស់ព្រះអាទិករវិញ។ ការលេចមក​វិញរបស់ឥន្ទធនូ បង្ហាញពីទង្វើដ៏អស្ចារ្យ និងសម្បើមរបស់ព្រះអាទិករនៅទីកន្លែងអាថ៌កំបាំង ហើយស្របពេលជាមួយគ្នានេះ ការលេចមក​វិញរបស់ឥន្ទធនូ គឺជាការឆ្លុះបញ្ចាំងដ៏សំខាន់មួយអំពីសិទ្ធិអំណាចរបស់ព្រះអាទិករ ដែលនឹងមិនដែលបាត់បង់ និងមិនដែលផ្លាស់ប្តូរឡើយ។ តើនេះមិនមែនជាការបង្ហាញពីទិដ្ឋភាពមួយទៀត នៃសិទ្ធិអំណាចរបស់ព្រះអាទិករទេឬ?

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ទោះបីជាមនុស្សជាតិត្រូវបានធ្វើឲ្យពុករលួយក៏ដោយ ក៏គេនៅតែរស់នៅក្រោមអធិបតេយ្យភាពនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែរ

សាតាំងបាន និងកំពុងធ្វើឲ្យមនុស្សជាតិពុករលួយអស់រយៈ​ពេលជាច្រើនពាន់ឆ្នាំមកហើយ។ វាបានធ្វើសេចក្តីអាក្រក់ជាច្រើនរាប់មិនអស់...

សិទ្ធិអំណាចរបស់ព្រះអាទិករ មិនត្រូវបានដាក់កំហិតដោយពេលវេលា ទីកន្លែង ឬលក្ខណៈភូមិសាស្ត្រនោះទេ ហើយសិទ្ធិអំណាចរបស់ព្រះអាទិករ គឺហួសពីការគណនាទៅទៀត

ចូរយើងមើលព្រះគម្ពីរលោកុប្បត្តិជំពូក ២២៖១៧-១៨។ នេះគឺជាខគម្ពីរមួយទៀតដែលព្រះយេហូវ៉ាដ៏ជាព្រះបានមានព្រះបន្ទូលទៅកាន់លោក​អ័ប្រាហាំ...

ការពិតនៃការគ្រប់គ្រង និងការត្រួតត្រារបស់ព្រះអាទិករលើរបស់សព្វសារពើ និងលើភាវៈមានជីវិតនានា ថ្លែងពី​អត្ថិ​ភាពពិតប្រាកដ​នៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់

ស្រដៀងគ្នានេះដែរ ព្រះពររបស់ព្រះយេហូវ៉ាសម្រាប់​លោក​យ៉ូប ត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរយ៉ូប។ តើព្រះជាម្ចាស់បានប្រទានអ្វីដល់លោក​យ៉ូប?...

ព្រះពររបស់ព្រះជាម្ចាស់

លោកុប្ប្តត្តិ ១៧:៤-៦ មើល៍ សម្រាប់អញ សេចក្តីសញ្ញារបស់អញគឺនៅជាមួយឯង ហើយឯងនឹងក្លាយជាឪពុកនៃជាតិសាសន៍ជាច្រើន។ ឈ្មោះរបស់ឯងនឹងលែងហៅថា អាប់‌រ៉ាម...

Leave a Reply