ទោះបីជាមនុស្សជាតិត្រូវបានធ្វើឲ្យពុករលួយក៏ដោយ ក៏គេនៅតែរស់នៅក្រោមអធិបតេយ្យភាពនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែរ

24-02-2021

សាតាំងបាន និងកំពុងធ្វើឲ្យមនុស្សជាតិពុករលួយអស់រយៈ​ពេលជាច្រើនពាន់ឆ្នាំមកហើយ។ វាបានធ្វើសេចក្តីអាក្រក់ជាច្រើនរាប់មិនអស់ វាបានបោកបញ្ឆោតពីជំនាន់មួយទៅជំនាន់មួយ ហើយវាបានប្រព្រឹត្តអំពើឧក្រិដ្ឋយ៉ាងសាហាវយង់ឃ្នងនៅក្នុងពិភពលោក។ វាបានធ្វើទុក្ខទោសមនុស្ស វាបានបោកបញ្ឆោតមនុស្ស វាបានលួងលោមឲ្យមនុស្សទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយវាបានប្រព្រឹត្តអំពើអាក្រក់ដែលបានរំខាន និងបំផ្លាញផែនការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ម្តងហើយម្តងទៀត។ ប៉ុន្តែ នៅក្រោមសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ របស់សព្វសារពើ និងសត្តនិករមានជីវិតទាំងឡាយ បន្តគោរពតាមក្រឹត្យវិន័យ និងច្បាប់​ដែលព្រះជាម្ចាស់បានដាក់ចេញ។ បើប្រៀបធៀបទៅនឹងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ធម្មជាតិដ៏អាក្រក់របស់សាតាំង និងលក្ខណៈ​របស់វាគឺអាក្រក់ណាស់ គួរឲ្យស្អប់ខ្ពើមណាស់ ព្រមទាំងតូច និងងាយរងគ្រោះណាស់។ ទោះបីជាសាតាំងដើរនៅក្នុងចំណោមរបស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើតក៏ដោយ ក៏វាមិនអាចធ្វើឲ្យមានការផ្លាស់ប្តូរសូម្បីតែបន្តិចនៅក្នុងមនុស្ស និ​ងអ្វីៗ ព្រម​ទាំង​វត្ថុដែលព្រះជាម្ចាស់បានបញ្ជា។ រាប់ពាន់ឆ្នាំបានកន្លងផុតទៅ ហើយមនុស្សជាតិនៅតែរីករាយជាមួយនឹងពន្លឺ និងខ្យល់ដែលព្រះជាម្ចាស់បានប្រទានដល់គេ មនុស្សនៅតែដកដង្ហើមដែលព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានផ្លុំ មនុស្សនៅតែរីករាយនឹងបុប្ផា បក្សាបក្សី មច្ឆា និងសត្វល្អិតដែលព្រះជាម្ចាស់បានបង្កើត ហើយរីករាយនឹងរបស់សព្វសារពើដែលព្រះជាម្ចាស់បានផ្គត់ផ្គង់។ ថ្ងៃ និងយប់នៅតែប្តូរវេនគ្នាយ៉ាងទៀងទាត់ រដូវទាំងបួនផ្លាស់ប្តូរជាធម្មតា សត្វក្ងានដែលហើរនៅលើអាកាសចាកចេញនៅក្នុង​រដូវ​រងារ ហើយនៅតែវិលត្រឡប់មកវិញនៅរដូវផ្ការីកបន្ទាប់។ មច្ឆានៅក្នុងទឹកមិនដែលចាកចេញពីទន្លេ និងបឹងបួដែលជាផ្ទះសម្បែង​របស់ពួកគេនោះទេ។ សត្វរៃនៅលើផែនដីច្រៀងបញ្ចេញសម្លេងរបស់គេក្នុង​អំឡុងរដូវក្តៅ ហើយសត្វចង្រិតនៅក្នុងស្មៅយំទ្រហឹងតាមពេលទៅក្នុងខ្យល់ក្នុង​អំឡុងរដូវស្លឹកឈើជ្រុះ។ សត្វក្ងានប្រមូលផ្តុំគ្នាជាហ្វូង ខណៈដែលសត្វឥន្ទ្រីនៅតែឯង។ មោទនភាពរបស់សត្វតោ នៅរក្សាខ្លួនឯងបានដោយការប្រមាញ់។ សត្វប្រើសមិនទៅណាឆ្ងាយពីស្មៅ និងផ្កានោះទេ...។ រាល់សត្តនិករមានជីវិតនីមួយៗក្នុងចំណោម​​របស់សព្វសារពើ ចាកចេញ និងវិលត្រឡប់មកវិញ ហើយក៏ចាកចេញម្តងទៀត។ មានការផ្លាស់ប្តូររាប់លានកើតឡើងក្នុងមួយប៉ប្រិចភ្នែក ប៉ុន្តែ អ្វីដែលមិនផ្លាស់ប្តូរគឺសភាវគតិរបស់ពួកវា និងច្បាប់​នៃការរស់នៅរបស់ពួកវា។ ពួកវារស់នៅក្រោមការផ្គត់ផ្គង់ និងការចិញ្ចឹមបីបាច់របស់ព្រះជាម្ចាស់ ហើយគ្មាននរណាម្នាក់អាចផ្លាស់ប្តូរសភាវគតិរបស់ពួកវាបានទេ ហើយក៏គ្មាននរណាម្នាក់អាចបំផ្លាញក្រឹត្យវិន័យនៃការរស់នៅរបស់ពួកវាបានដែរ។ ទោះបីជាមនុស្សជាតិ ដែលរស់នៅក្នុងចំណោមរបស់សព្វសារពើ ត្រូវបានសាតាំងបោកបញ្ឆោត និងធ្វើឲ្យពុករលួយក៏ដោយ ក៏មនុស្សនៅតែមិនអាចអត់ទឹកដែលព្រះជាម្ចាស់បានបង្កើត មិនអាចអត់ខ្យល់ដែលព្រះជាម្ចាស់បានបង្កើត និងមិនអាចអត់របស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើតបានឡើយ ហើយមនុស្សនៅតែរស់នៅ និងបង្កើតកូនចៅជាច្រើននៅកន្លែងដែលព្រះជាម្ចាស់បានបង្កើតនេះ។ សភាវគតិរបស់មនុស្សជាតិមិនត្រូវបានផ្លាស់ប្តូរនោះទេ។ មនុស្សនៅតែពឹងផ្អែកលើភ្នែករបស់គេដើម្បីមើល នៅតែពឹងផ្អែកលើត្រចៀករបស់គេដើម្បីស្តាប់ នៅតែពឹងផ្អែកលើខួរក្បាលរបស់គេដើម្បីគិត នៅតែពឹងផ្អែកលើចិត្តរបស់គេដើម្បីស្វែងយល់ នៅតែពឹងផ្អែកលើជើងរបស់គេដើម្បីដើរ និង​នៅតែពឹងផ្អែកលើដៃរបស់គេដើម្បីធ្វើការ។ល។ សភាវគតិទាំងអស់ដែលព្រះជាម្ចាស់បានប្រទានដល់មនុស្ស ដើម្បីឲ្យគេអាចទទួលយកការផ្គត់ផ្គង់របស់ព្រះជាម្ចាស់ នៅតែមិនផ្លាស់ប្តូរ សមត្ថភាពដែលមនុស្សសហការជាមួយព្រះជាម្ចាស់មិនបានផ្លាស់ប្តូរ សមត្ថភាពរបស់មនុស្សជាតិសម្រាប់បំពេញភារកិច្ចរបស់ភាវៈដែលត្រូវបានបង្កើតមិនបានផ្លាស់ប្តូរ ចំណង់របស់មនុស្សជាតិដើម្បីស្វែងរកប្រភពដើមរបស់គេមិនបានផ្លាស់ប្តូរ ហើយការទទូចសុំរបស់មនុស្សជាតិដើម្បីឲ្យព្រះអាទិករជួយសង្គ្រោះមិនបានផ្លាស់ប្តូរ។ ទាំងនេះគឺជាស្ថានភាពបច្ចុប្បន្នរបស់មនុស្សជាតិ ដែលរស់នៅក្រោមសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងដែលបានអត់ទ្រាំនឹងការបំផ្លាញ​ដ៏ប្រឡាក់ឈាមដែលសាតាំងបានធ្វើ។ ទោះបីជាមនុស្សជាតិត្រូវទទួលរងនូវការសង្កត់សង្កិនរបស់សាតាំង ហើយលែងជាអ័ដាម និងអេវ៉ានៅដើមដំបូងនៃការបង្កើតតទៅទៀត ផ្ទុយទៅវិញមនុស្សពេញទៅដោយអ្វីៗដែលទាស់ទទឹងនឹងព្រះជាម្ចាស់ ដូចជាចំណេះដឹង ការគិតស្រមៃ សញ្ញាណ។ល។ និងពេញទៅដោយនិស្ស័យដ៏ពុករលួយរបស់​សាតាំងក៏ដោយ ក៏នៅក្នុងក្រសែព្រះនេត្ររបស់ព្រះជាម្ចាស់ មនុស្សជាតិនៅតែជាមនុស្សជាតិដូចដែលទ្រង់បានបង្កើតដដែល។ មនុស្សជាតិនៅត្រូវបានព្រះជាម្ចាស់ត្រួតត្រា និងចាត់ចែង ហើយមនុស្សជាតិនៅតែរស់នៅក្នុងមាគ៌ាដែលព្រះជាម្ចាស់បានចាប់ផ្តើម។ ដូច្នេះ នៅក្នុងក្រសែព្រះនេត្ររបស់ព្រះជាម្ចាស់ មនុស្សជាតិដែលត្រូវបានសាតាំងធ្វើឲ្យពុករលួយ គឺគ្រាន់តែត្រូវបានគ្របដណ្តប់ដោយភាពកខ្វក់ មានក្រពះលាន់សូរសន្ធឹក មានប្រតិកម្មដែលយឺតបន្តិច មានការចងចាំដែលមិនល្អដូចមុន ហើយមានវ័យចំណាស់ជាងមុនបន្តិចប៉ុណ្ណោះ​ ក៏ប៉ុន្ដែ​តួនាទី និងសភាវៈគតិទាំងអស់របស់មនុស្សមិនផ្លាស់ប្តូរទាល់​សោះឡើយ។ នេះគឺជាមនុស្សជាតិដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់សង្គ្រោះ។ មនុស្សជាតិនេះ គ្មានធ្វើអ្វីក្រៅពីស្តាប់ការត្រាស់ហៅរបស់ព្រះអាទិករ ហើយស្តាប់ព្រះសូរសៀងរបស់ព្រះអាទិករនោះទេ ហើយគេនឹងក្រោកឈរឡើង ហើយរួសរាន់ស្វែងរកប្រភពនៃព្រះសូរសៀងនេះ។ មនុស្ស​ជាតិនេះគ្មានធ្វើអ្វីក្រៅពីសម្លឹងមើលសណ្ឋានរបស់ព្រះអាទិករនោះ​ឡើយ ហើយគេនឹងមិនខ្វល់​ខ្វាយពីរឿងផ្សេងទៀត ក៏បោះបង់គ្រប់យ៉ាង ដើម្បីថ្វាយខ្លួនដល់ព្រះជាម្ចាស់ ព្រម​ទាំងប្រគល់ជីវិតរបស់គេថ្វាយទ្រង់ទៀតផង។ នៅពេលដែលចិត្តរបស់មនុស្សជាតិយល់ពីព្រះបន្ទូលដែលចេញពីព្រះហឫទ័យរបស់ព្រះអាទិករ នោះមនុស្ស​ជាតិនឹងបដិសេធសាតាំង ហើយមកឈរនៅខាងព្រះអាទិករវិញ។ នៅពេលដែលមនុស្សជាតិបានបោសធូលីចេញពីរាងកាយរបស់គេទាំងស្រុង ហើយបានទទួលការផ្គត់ផ្គង់ និងការចិញ្ចឹមបីបាច់របស់ព្រះអាទិករម្ដង​ទៀត​នោះការចងចាំរបស់មនុស្សជាតិនឹងត្រូវបានស្តារឡើងវិញ ហើយនៅពេលនេះ មនុស្សជាតិនឹងបានវិលត្រឡប់ទៅកាន់ការត្រួតត្រារបស់ព្រះអាទិករវិញ​យ៉ាង​ពិត​ប្រាកដ។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូលរបស់ទ្រង់ដើម្បីតាំងសញ្ញាជាមួយមនុស្ស

លោកុប្បត្តិ ៩:១១-១៣ ហើយអញនឹងតាំងសញ្ញារបស់អញជា‌មួយឯងរាល់គ្នាថា គ្រប់សាច់ទាំងអស់នឹងមិនត្រូវបំផ្លាញដោយទឹកជំនន់ទៀតទេ។...

ការពិតនៃការគ្រប់គ្រង និងការត្រួតត្រារបស់ព្រះអាទិករលើរបស់សព្វសារពើ និងលើភាវៈមានជីវិតនានា ថ្លែងពី​អត្ថិ​ភាពពិតប្រាកដ​នៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់

ស្រដៀងគ្នានេះដែរ ព្រះពររបស់ព្រះយេហូវ៉ាសម្រាប់​លោក​យ៉ូប ត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរយ៉ូប។ តើព្រះជាម្ចាស់បានប្រទានអ្វីដល់លោក​យ៉ូប?...

ព្រះពររបស់ព្រះជាម្ចាស់

លោកុប្ប្តត្តិ ១៧:៤-៦ មើល៍ សម្រាប់អញ សេចក្តីសញ្ញារបស់អញគឺនៅជាមួយឯង ហើយឯងនឹងក្លាយជាឪពុកនៃជាតិសាសន៍ជាច្រើន។ ឈ្មោះរបស់ឯងនឹងលែងហៅថា អាប់‌រ៉ាម...

Leave a Reply