វិធីនៃកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ បន្សុទ្ធ និងសង្គ្រោះមនុស្សជាតិ

05-09-2021

ខគម្ពីរយោង៖

«ហើយបើអ្នកណាស្ដាប់ឮពាក្យខ្ញុំ តែមិនជឿ នោះខ្ញុំមិនកាត់ទោសគេឡើយ ដ្បិតខ្ញុំបានមក មិនមែនដើម្បីជំនុំជម្រះពិភពលោកឡើយ ប៉ុន្តែដើម្បីសង្រ្គោះពិភពលោកវិញ។ អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យខ្ញុំ អ្នកនោះមានម្នាក់ដែលជំនុំជម្រះគេរួចហើយ ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដូចគ្នាដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ» (យ៉ូហាន ១២:៤៧-៤៨)

«ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង។ ដ្បិតទ្រង់នឹងមានបន្ទូល មិនមែនដោយអាងអង្គទ្រង់ផ្ទាល់ឡើយ ពោលគឺនឹងមានបន្ទូលចំពោះតែរឿងណាដែលទ្រង់នឹងស្ដាប់ឮ ហើយទ្រង់នឹងសម្ដែងឲ្យអ្នកដឹងរឿងដែលត្រូវកើតមក» (យ៉ូហាន ១៦:១២-១៣)

«ចូរប្រោសពួកគេឱ្យបានបរិសុទ្ធដោយសេចក្ដីពិតរបស់ទ្រង់ ដ្បិតបន្ទូលរបស់ទ្រង់គឺជាសេចក្ដីពិត។ ដ្បិតទ្រង់បានបញ្ជូលខ្ញុំមកលោកីយ៍ នោះខ្ញុំក៏បញ្ជូនពួកគេចូលមកមកលោកីយ៍ដែរ។ ដោយយល់ដល់ពួកគេ ខ្ញុំក៏ញែកខ្លួនចេញជាបរិសុទ្ធ ដើម្បីឱ្យពួកគេក៏អាចត្រូវបានញែកខ្លួនជាបរិសុទ្ធតាមរយៈសេចក្ដីពិតផងដែរ» (យ៉ូហាន ១៧:១៧-១៩)

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងការយកកំណើតជាមនុស្សនាពេលបច្ចុប្បន្ន គឺដើម្បីបង្ហាញអំពីនិស្ស័យរបស់ទ្រង់ តាមរយៈការវាយផ្ចាល និងការជំនុំជម្រះជាចម្បង។ ដោយសង់ពីលើមូលដ្ឋានគ្រឹះនេះ ទ្រង់នាំមនុស្សឲ្យស្គាល់សេចក្តីពិតថែមទៀត ហើយបង្ហាញឲ្យគេដឹងអំពីផ្លូវនៃការអនុវត្តជាច្រើនទៀត ក្នុងគោលបំណងដើម្បីសម្រេចកម្មវត្ថុរបស់ទ្រង់នៃការយកឈ្នះមនុស្ស និងការសង្រ្គោះគេពីនិស្ស័យពុករលួយរបស់គេ។ នេះជាអ្វីដែលស្ថិតនៅពីក្រោយកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះ។

(«អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅគ្រាចុងក្រោយ ព្រះគ្រីស្ទនឹងប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីសារៈសំខាន់របស់មនុស្ស និងមកវិភាគពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា ដូចជា កាតព្វកិច្ចរបស់មនុស្ស របៀបដែលគេគួរស្ដាប់បង្គាប់ព្រះជាម្ចាស់ របៀបរក្សាភក្ដីភាពថ្វាយព្រះជាម្ចាស់ របៀបដែលមនុស្សគួរស្ដែងចេញនូវសភាពជាមនុស្សសាមញ្ញ ក៏ដូចជាព្រះប្រាជ្ញាញាណនិងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ។ ល។ ពាក្យពេចន៍ទាំងអស់នេះសំដៅទៅលើសារៈសំខាន់របស់មនុស្ស និងនិស្ស័យខូចអាក្រក់របស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ បានលើកឡើងទាក់ទងនឹងវិធីដែលមនុស្សក្លាយជាតំណាងរបស់អារក្សសាតាំង និងជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនមែនយកតែព្រះបន្ទូលពីរបីម៉ាត់មកបញ្ជាក់ពីសណ្ឋានរបស់មនុស្សនោះទេ តែទ្រង់នឹងបើកកកាយ ជម្រះសម្អាត ហើយលះសម្អាតរយៈពេលយូរអង្វែង។ វិធីបើកកកាយជម្រះសម្អាត ហើយលះសម្អាតទាំងអស់នេះ មិនអាចធ្វើឡើងដោយពាក្យពេចន៍ធម្មតាៗបានឡើយ ទាល់តែសេចក្ដីពិត ដែលធ្វើឲ្យមនុស្សអស់សង្ឃឹមទាំងស្រុង ទើបជំនួសបាន។ មានតែវិធីបែបនេះទេ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងនាំមនុស្សឲ្យចុះចូលចំពោះព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង។ លទ្ធផលដែលកិច្ចការជំនុំជម្រះបាននាំមក គឺឲ្យមនុស្សបានស្គាល់ព្រះភក្ដ្រព្រះជាម្ចាស់ពិតនិងស្គាល់សេចក្ដីពិតអំពីការបះបោររបស់ខ្លួនគេផ្ទាល់។ កិច្ចការនៃការជំនុំជម្រះធ្វើឲ្យមនុស្សទទួលបាននូវការយល់ដឹងច្រើនអំពីបំណងព្រះហឫទ័យនៃព្រះ អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីអាថ៌កំបាំងដែលគេមិនអាចយល់បាន។ កិច្ចការនេះក៏អនុញ្ញាតឲ្យមនុស្សទទួលស្គាល់ និងដឹងអំពីលក្ខណៈខូចអាក្រក់និងឫសគល់នៃលក្ខណៈខូចអាក្រក់របស់ខ្លួន ព្រមទាំងរកឃើញភាពស្មោកគ្រោករបស់មនុស្សផងដែរ។ លទ្ធផលទាំងអស់នេះ សុទ្ធតែបានមកពីកិច្ចការជំនុំជម្រះ ដ្បិតលក្ខណៈសម្បត្តិនៃកិច្ចការនេះ ការពិតគឺជាកិច្ចការបើកបង្ហាញអំពីសេចក្ដីពិត អំពីផ្លូវ និងអំពីជីវិតរបស់ព្រះជាម្ចាស់ ដល់អស់អ្នកណាដែលមានជំនឿលើទ្រង់។ កិច្ចការនេះ គឺជាកិច្ចការជំនុំជម្រះដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់។

(«ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

សព្វថ្ងៃនេះ ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដើម្បីសម្រេចកិច្ចការជាពិសេសមួយគឺ «ព្រះបន្ទូលដែលលេចមកជាសាច់ឈាម» ដើម្បីប្រើប្រាស់ព្រះបន្ទូលធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ និងធ្វើឲ្យមនុស្សទទួលយកនូវការប្រឈមនឹងព្រះបន្ទូល និងការបន្សុទ្ធដោយព្រះបន្ទូល។ ទ្រង់ធ្វើឲ្យអ្នកទទួលបានការផ្គត់ផ្គង់ និងទទួលបានជីវិតនៅក្នុងព្រះបន្ទូលទ្រង់។ អ្នកមើលឃើញកិច្ចការ និងស្នាព្រះហស្តទ្រង់នៅក្នុងព្រះបន្ទូលទ្រង់។ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីវាយផ្ចាល និងបន្សុទ្ធអ្នក ហេតុនេះហើយ ប្រសិនបើអ្នករងទុក្ខលំបាក នោះក៏ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ សព្វថ្ងៃនេះ ព្រះជាម្ចាស់មិនធ្វើកិច្ចការ របស់ទ្រង់ ដោយប្រើការពិតឡើង គឺដោយប្រើព្រះបន្ទូលវិញ។ ទាល់តែព្រះបន្ទូលទ្រង់បានយាងមកសណ្ឋិតលើអ្នក ទើបព្រះវិញ្ញាណបរិសុទ្ធអាចធ្វើការនៅក្នុងអ្នក ហើយធ្វើឲ្យអ្នករងនូវការឈឺចាប់ ឬស្គាល់ភាពផ្អែមល្ហែមបាន។ មានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ទើបអាចនាំអ្នកមកក្នុងតថភាព ហើយក៏មានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ ទើបអាចធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍។ ដូច្នេះ យ៉ាងហោចណាស់ អ្នកត្រូវតែយល់ដូច្នេះថា កិច្ចការដ៏ពិសេសដែលព្រះជាម្ចាស់ធ្វើនៅគ្រាចុង ក្រោយ គឺការប្រើប្រាស់ព្រះបន្ទូលទ្រង់ ដើម្បីធ្វើឲ្យបុគ្គលគ្រប់គ្នាបានគ្រប់លក្ខណ៍ និងដើម្បីដឹកនាំមនុស្ស។ គ្រប់កិច្ចការទាំងអស់ដែលទ្រង់ធ្វើ គឺសុទ្ធតែតាមរយៈព្រះបន្ទូល។ ព្រះអង្គមិនប្រើការពិតមកវាយផ្ចាលអ្នកទេ។ ជាច្រើនលើកច្រើនសារ ដែលមនុស្សខ្លះទាស់ទទឹងនឹងព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនធ្វើឲ្យអ្នកកើតទុក្ខខ្លាំងពេកទេ សាច់ឈាមរបស់អ្នកមិនត្រូវបានដាក់ទោសទេ ហើយអ្នកក៏មិនត្រូវរងទុក្ខលំបាកដែរ ប៉ុន្តែកាលណាព្រះបន្ទូលទ្រង់មកសណ្ឋិតលើអ្នក ហើយបន្សុទ្ធអ្នក នោះអ្នកមិនអាចទ្រាំបានឡើយ។ តើវាមិនមែនដូច្នេះទេឬអី? នៅក្នុងអំឡុងសម័យបាវបម្រើ ព្រះជាម្ចាស់បានមានបន្ទូលថា ទ្រង់នឹងបោះមនុស្សទៅក្នុងជង្ហុកធំ។ តើមនុស្សពិតជាទៅដល់បាតជង្ហុកធំនេះដែរឬទេ? គ្រាន់តែតាមរយៈការប្រើព្រះបន្ទូល ដើម្បីបន្សុទ្ធមនុស្ស នោះមនុស្សបានចូលទៅក្នុងជង្ហុកធំបាត់ទៅហើយ។ ហេតុនេះ នៅគ្រាចុងក្រោយ កាលណាព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ទ្រង់ប្រើព្រះបន្ទូលជាពិសេស ដើម្បីសម្រេចកិច្ចការទាំងអស់ ហើយធ្វើឲ្យកិច្ចការទាំងអស់ស្ដែងចេញយ៉ាងច្បាស់។ មានតែនៅក្នុងព្រះបន្ទូលរបស់ទ្រង់ទេ ទើបអ្នកអាចមើលឃើញលក្ខណៈរបស់ទ្រង់ មានតែនៅក្នុងព្រះបន្ទូលរបស់ទ្រង់ទេ ទើបអ្នកអាចមើលឃើញថា ទ្រង់គឺជាអង្គព្រះជាម្ចាស់ផ្ទាល់ពិតមែន។ កាលណាព្រះជាម្ចាស់យាងមកយកកំណើតជាមនុស្សនៅលើផែនដី គឺទ្រង់មិនធ្វើកិច្ចការផ្សេងទៀតឡើយ ក្រៅតែពីថ្លែងព្រះបន្ទូល ដូច្នេះ មិនចាំបាច់ត្រូវការការពិតអ្វីទេ ត្រឹមព្រះបន្ទូលគឺគ្រប់គ្រាន់ហើយ។ មូលហេតុ គឺទ្រង់បានយាងមកជាពិសេស ដើម្បីធ្វើកិច្ចការនេះ ដើម្បីឲ្យមនុស្សមើលឃើញព្រះចេស្ដា និងឧត្តមានុភាពនៅក្នុងព្រះ បន្ទូលទ្រង់ ដើម្បីឲ្យមនុស្សមើលឃើញថា ទ្រង់លាក់ព្រះកាយដោយបន្ទាបព្រះអង្គទ្រង់យ៉ាងណានៅក្នុងព្រះបន្ទូលរបស់ទ្រង់ និងដើម្បីឲ្យមនុស្សស្គាល់ភាពបរិបូររបស់ទ្រង់នៅក្នុងព្រះបន្ទូលរបស់ទ្រង់។ កម្មសិទ្ធ និងលក្ខណៈទាំងអស់របស់ព្រះអង្គ សុទ្ធតែមាននៅក្នុងព្រះបន្ទូលរបស់ទ្រង់។ ប្រាជ្ញាញាណ និងភាពមហស្ចារ្យរបស់ទ្រង់ សុទ្ធតែមាននៅក្នុងព្រះបន្ទូលរបស់ទ្រង់។ ដោយសារព្រះបន្ទូលនេះ អ្នកត្រូវបានបង្កើតមកឲ្យមើលឃើញវិធីសាស្ត្រនានាដែលព្រះជាម្ចាស់ប្រើប្រាស់ សម្រាប់ថ្លែងព្រះបន្ទូលទ្រង់។ កិច្ចការភាគច្រើនរបស់ព្រះជាម្ចាស់នៅក្នុងអំឡុងពេលនេះ គឺជាការផ្គត់ផ្គង់ ការបើកសម្ដែង និងការដោះស្រាយជាមួយមនុស្ស។ ទ្រង់មិនដាក់បណ្ដាសារលេងៗនោះឡើយ ហើយសូម្បីតែពេលទ្រង់ដាក់បណ្ដាសា ក៏ទ្រង់ដាក់បណ្ដាសាដោយព្រះបន្ទូលដែរ។ ដូច្នេះហើយ ក្នុងយុគសម័យដែលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមនេះ ចូរកុំព្យាយាមមើលព្រះជាម្ចាស់ប្រោសជំងឺ និងបណ្ដេញវិញ្ញាណអាក្រក់ទៀត ហើយឈប់តាមរកទីសម្គាល់ទៀតទៅ គ្មានប្រយោជន៍ទេ! ទីសម្គាល់ទាំងនោះមិនអាចធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ទេ! និយាយឲ្យត្រង់ទៅ៖ សព្វថ្ងៃនេះ ព្រះដ៏ពិតផ្ទាល់ព្រះអង្គដែលមានរូបកាយសាច់ឈាម ទ្រង់មិនធ្វើសកម្មភាពទេ ទ្រង់ថ្លែងតែព្រះបន្ទូលប៉ុណ្ណោះ។ នេះជាសេក្ដីពិត! ទ្រង់ប្រើព្រះបន្ទូលដើម្បីធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍ ហើយប្រើព្រះបន្ទូលដើម្បីប្រទាននូវអាហារ និងទឹកដល់អ្នក។ ទ្រង់ក៏ប្រើព្រះបន្ទូលដើម្បីធ្វើកិ្ចចការ ហើយទ្រង់ក៏ប្រើព្រះបន្ទូលនៅក្នុងការពិត ដើម្បីឲ្យអ្នកស្គាល់ពីភាពជាក់ស្ដែងរបស់ទ្រង់ដែរ។ ប្រសិនបើអ្នកមិនអាចគិតយល់ពីលក្ខណៈនៃកិច្ចការរបស់ព្រះជាម្ចាស់មួយនេះទេ នោះក៏ពិបាកនឹងមានគំនិតអវិជ្ជមានដែរ អ្នកគួរផ្ដោតតែលើអ្វីដែលវិជ្ជមាន ពោលគឺទោះបីជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនបានសម្រេចក៏ដោយ ឬទោះបីជាគ្មានការមកដល់នៃការពិតក៏ដោយ ក៏ព្រះជាម្ចាស់ធ្វើឲ្យមនុស្សទទួលបាននូវជីវិតពីព្រះបន្ទូលទ្រង់ដែរ ហើយនេះគឺជាទីសម្គាល់ដ៏ធំបំផុត ហើយជាងនេះទៅទៀត នេះគឺជាសេចក្ដីពិតដែលមិនអាចប្រកែកបាន។ នេះគឺជាភ័ស្តុតាងដ៏ល្អបំផុតដែលនាំឲ្យបានស្គាល់ព្រះជាម្ចាស់ ហើយជាទីសម្គាល់ដ៏ធំជាងទីសម្គាល់ណាទាំងអស់។ មានតែព្រះបន្ទូលនេះទេ ទើបអាចធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍។

(«គ្រប់យ៉ាងសម្រេចបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅគ្រាចុងក្រោយ ព្រះជាម្ចាស់ប្រើព្រះបន្ទូលទ្រង់ជាពិសេស ដើម្បីធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍។ ព្រះអង្គមិនប្រើទីសម្គាល់ និងការអស្ចារ្យដើម្បីសង្កត់សង្កិន ឬមួយបញ្ចុះបញ្ចូលឲ្យមនុស្សជឿនោះទេ ទង្វើនេះមិនអាចធ្វើឲ្យគេស្គាល់ព្រះចេស្ដារបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើព្រះជាម្ចាស់បង្ហាញទីសម្គាល់ និងការអស្ចារ្យ នោះក៏មិនអាចស្ដែងឲ្យគេស្គាល់ពីតថភាពរបស់ព្រះជាម្ចាស់ដែរ ព្រមទាំងមិនអាចធ្វើឲ្យមនុស្សគ្រប់លក្ខណ៍បានដែរ។ ព្រះជាម្ចាស់មិនធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ដោយសារទីសម្គាល់ និងការអស្ចារ្យឡើយ តែទ្រង់ប្រើព្រះបន្ទូល ដើម្បីស្រោចស្រព និងឃ្វាលមនុស្ស បន្ទាប់មកទ្រង់ក៏ទទួលបាននូវការស្ដាប់បង្គាប់របស់មនុស្ស និងឲ្យគេបានស្គាល់ព្រះអង្គ។ នេះគឺជាគោលដៅនៃកិច្ចការដែលទ្រង់ធ្វើ និងជាគោលដៅនៃព្រះបន្ទូលដែលទ្រង់ថ្លែង។ ព្រះជាម្ចាស់មិនប្រើវិធីសាស្ត្រនៃការបង្ហាញទីសម្គាល់ និងការអស្ចារ្យ ដើម្បីធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ឡើយ តែទ្រង់ប្រើព្រះបន្ទូល និងប្រើវិធីសាស្ត្រអនុវត្តខុសៗគ្នា ដើម្បីធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍។ ព្រះជាម្ចាស់ថ្លែងព្រះបន្ទូលតាមទស្សនៈផ្សេងៗគ្នាជាច្រើន ដើម្បីធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ និងដើម្បីប្រទានឲ្យមនុស្សស្គាល់ពីកិច្ចការ ព្រះប្រាជ្ញាញាណ និងស្នាព្រះហស្តដ៏មហស្ចារ្យរបស់ទ្រង់កាន់តែច្បាស់ មិនថាតាមរយៈការបន្សុទ្ធ ការប្រឈមដោះស្រាយ ការកាត់ចេញ ឬការប្រទាននូវព្រះបន្ទូលនោះឡើយ។ ... ខ្ញុំបាននិយាយពីខាងដើមរួចហើយថា អ្នកមានជ័យជម្នះមួយក្រុមត្រូវបានទទួលពីទិសខាងកើតមក គេគឺជាអ្នកមានជ័យជម្នះដែលកើតចេញមកពីគ្រាមហាវេទនា។ តើពាក្យទាំងអស់នេះមានន័យដូចម្ដេច? ពាក្យទាំងអស់នេះមានន័យថា មនុស្សដែលទើបតែទទួលបាន ទាល់តែគេបានឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាល ការប្រឈមដោះស្រាយ និងការកាត់ចេញ ហើយនិងការបន្សុទ្ធគ្រប់យ៉ាង ទើបគេស្ដាប់បង្គាប់ពិតប្រាកដ។ ជំនឿរបស់មនុស្សទាំងអស់នេះមិនមែនស្រពិចស្រពិល និងអរូបីទេ តែជាជំនឿពិត។ ពួកគេមិនធ្លាប់ឃើញទីសម្គាល់ និងការអស្ចារ្យ ឬការឫទ្ធបារមីអ្វីទាំងអស់ ពួកគេក៏មិននិយាយអំពីន័យពាក្យ និងសេចក្ដីបង្រៀនដែលពិបាកយល់ ឬគំនិតជ្រាលជ្រៅអ្វីដែរ ផ្ទុយទៅវិញ ពួកគេមានតថភាព និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពិតជាស្គាល់តថភាពរបស់ព្រះជាម្ចាស់ពិតប្រាកដមែន។ តើក្រុម មនុស្សបែបនេះ គ្មានសមត្ថភាពពន្យល់ពីព្រះចេស្ដារបស់ព្រះជាម្ចាស់ ឲ្យងាយជាងនេះទេមែនទេ?

(«គ្រប់យ៉ាងសម្រេចបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ក្នុងអំឡុងនៃគ្រាចុងក្រោយ ព្រះជាម្ចាស់បានយាងមក ក្នុងគោលបំណងចម្បង ដើម្បីមានបន្ទូលរបស់ទ្រង់។ ទ្រង់មានបន្ទូលចេញពីការយល់ឃើញរបស់ទិដ្ឋភាពព្រះវិញ្ញាណ ការយល់ឃើញរបស់មនុស្ស និងការយល់ឃើញរបស់បុគ្គលទីបី។ ទ្រង់មានបន្ទូលនៅក្នុងរបៀបផ្សេងៗគ្នា ដោយប្រើរបៀបមួយសម្រាប់អំឡុងពេលមួយ ហើយទ្រង់ប្រើវិធីសាស្ត្រនៃការមានបន្ទូល ដើម្បីផ្លាស់ប្ដូរសញ្ញាណរបស់មនុស្ស និងកម្ចាត់ចោលរូបភាពនៃព្រះដ៏ស្រពិចស្រពិលចេញពីដួងចិត្តរបស់មនុស្ស។ នេះជាកិច្ចការដ៏ចម្បងដែលព្រះជាម្ចាស់ធ្វើ។ ដោយសារតែមនុស្សជឿថា ព្រះជាម្ចាស់បានយាងមក ដើម្បីប្រោសអ្នកជំងឺឲ្យជា បណ្ដេញអារក្ស ធ្វើការអស្ចារ្យ និងប្រទានព្រះពរផ្នែកសម្ភារៈដល់មនុស្ស នោះព្រះជាម្ចាស់អនុវត្តដំណាក់កាលនៃកិច្ចការនេះ ដែលជាកិច្ចការនៃការកាត់ទោស និងការជំនុំជម្រះ ដើម្បីកម្ចាត់ចោលអ្វីៗទាំងនេះចេញពីសញ្ញាណរបស់មនុស្ស ដូច្នេះ មនុស្សអាចដឹងអំពីការពិត និងភាពសាមញ្ញរបស់ព្រះជាម្ចាស់ និងដើម្បីឲ្យរូបភាពរបស់ព្រះយេស៊ូវត្រូវបានកម្ចាត់ចោលចេញពីដួងចិត្តរបស់គេ ហើយជំនួសមកវិញ ដោយរូបភាពថ្មីអំពីព្រះជាម្ចាស់។ ពេលណាដែលរូបភាពអំពីព្រះជាម្ចាស់ដែលមាននៅក្នុងចិត្តរបស់មនុស្ស ក្លាយជាចាស់ នោះវាក្លាយជារូបព្រះហើយ។ នៅពេលដែលព្រះយេស៊ូវបានយាងមក ហើយអនុវត្តដំណាក់កាលនៃកិច្ចការនោះ ទ្រង់មិនតំណាងឲ្យផ្នែកទាំងស្រុងរបស់ព្រះជាម្ចាស់ឡើយ។ ទ្រង់បានធ្វើទីសម្គាល់ និងឫទ្ធិបារមីខ្លះ បានមានបន្ទូលខ្លះ ហើយចុងបញ្ចប់ ត្រូវបានជាប់ឆ្កាង។ ទ្រង់បានតំណាងឲ្យផ្នែកមួយរបស់ព្រះជាម្ចាស់។ ទ្រង់មិនអាចតំណាងឲ្យអ្វីគ្រប់យ៉ាងដែលមកពីព្រះជាម្ចាស់ឡើយ ប៉ុន្តែ ផ្ទុយទៅវិញ ទ្រង់បានតំណាងឲ្យព្រះជាម្ចាស់នៅក្នុងការធ្វើផ្នែកមួយនៃកិច្ចការរបស់ព្រះជាម្ចាស់។ នេះគឺដោយសារតែព្រះជាម្ចាស់ទ្រង់ធំមហិមា និងសែនអស្ចារ្យ ហើយទ្រង់មិនអាចវាស់ស្ទង់បាន និងដោយសារតែព្រះជាម្ចាស់គ្រាន់តែធ្វើផ្នែកមួយនៃកិច្ចការរបស់ទ្រង់នៅក្នុងគ្រប់យុគសម័យ។ គោលបំណងចម្បងនៃកិច្ចការដែព្រះជាម្ចាស់ធ្វើនៅជំនាន់នេះគឺ ដើម្បីផ្គត់ផ្គង់ព្រះបន្ទូលសម្រាប់ជីវិតរបស់មនុស្ស ដើម្បីលាតត្រដាងនិស្ស័យដ៏ពុករលួយរបស់មនុស្ស និងសារជាតិនៃនិស្ស័យជាមនុស្ស និងដើម្បីលុបបំបាត់សញ្ញាណសាសនា គំនិតសក្ដិភូមិ គំនិតចាស់គំរិល ចំណេះដឹង និងវប្បធម៌របស់មនុស្ស។ ការទាំងអស់នេះត្រូវតែលាងជម្រះឲ្យស្អាត តាមរយៈការនៅជាប់ជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល មិនមែនទីសម្គាល់ និងឫទ្ធិបារមីឡើយ ដើម្បីប្រោសមនុស្សឲ្យបានគ្រប់លក្ខណ៍។ ទ្រង់ប្រើព្រះបន្ទូលរបស់ទ្រង់ ដើម្បីលាតត្រដាងមនុស្ស ជំនុំជម្រះមនុស្ស កាត់ទោសមនុស្ស និងធ្វើឲ្យមនុស្សគ្រប់បានលក្ខណ៍ ដូច្នេះ នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សចាប់ផ្ដើមមើលឃើញពីព្រះប្រាជ្ញាញាណ និងភាពគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់ និងចាប់ផ្ដើមយល់ដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ ហើយតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សមើលឃើញពីទង្វើរបស់ទ្រង់។

(«ការដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ថ្វីបើព្រះបន្ទូលរបស់ខ្ញុំប្រហែលជាតឹងតែងក៏ពិតមែន ប៉ុន្តែ ព្រះបន្ទូលទាំងអស់នោះត្រូវបានថ្លែងដើម្បីសង្គ្រោះមនុស្សលោក ព្រោះខ្ញុំកំពុងថ្លែងត្រឹមព្រះបន្ទូលតែ ប៉ុណ្ណោះ មិនមែនកំពុងដាក់ទណ្ឌកម្មសាច់ឈាម របស់មនុស្សលោកទេ ព្រះបន្ទូលទាំងនេះធ្វើឲ្យមនុស្សលោករស់នៅក្នុងពន្លឺ ដឹងថាមានពន្លឺ ដឹងថាពន្លឺនោះមានតម្លៃហើយរឹតតែអស្ចារ្យទៀតនោះ គឺការដឹងថា ព្រះបន្ទូលទាំងនេះផ្ដល់ប្រយោជន៍ខ្លាំងយ៉ាងណាដល់ពួកគេ ព្រមទាំងដឹងទៀតថា ព្រះជាម្ចាស់ជាសេចក្ដីសង្គ្រោះ។ ថ្វីបើខ្ញុំបានថ្លែងព្រះបន្ទូលជាច្រើនអំពីការវាយប្រដៅ និងការកាត់ទោសក៏ពិតមែន ប៉ុន្តែអ្វីដែលបានបង្ហាញមកនេះ នៅមិនទាន់កើតឡើងចំពោះអ្នករាល់គ្នាមែនទែនទេ។ ខ្ញុំមកបំពេញកិច្ចការរបស់ខ្ញុំ និងសម្ដែងព្រះបន្ទូលរបស់ខ្ញុំ ហើយថ្វីបីព្រះបន្ទូលរបស់ខ្ញុំប្រហែលជាតឹងរ៉ឹងក៏ពិតមែន ប៉ុន្តែព្រះបន្ទូលទាំងអស់នោះត្រូវបានថ្លែងចេញ ជាការជំនុំជម្រះទង្វើខូចអាក្រក់ និងការបះបោររបស់អ្នករាល់គ្នា។ គោលបំណងនៃទង្វើដែលខ្ញុំធ្វើបែបនេះ នៅតែដើម្បីសង្គ្រោះមនុស្សលោកពីដែនត្រួតត្រារបស់សាតាំង ខ្ញុំកំពុងប្រើព្រះបន្ទូលរបស់ខ្ញុំដើម្បីសង្គ្រោះមនុស្សលោក។ គោលបំណងរបស់ខ្ញុំ មិនមែនជាការធ្វើបាបមនុស្សលោក ដោយប្រើព្រះបន្ទូលរបស់ខ្ញុំទេ។ ព្រះបន្ទូលរបស់ខ្ញុំតឹងតែងគឺដើម្បីសម្រេច បានលទ្ធផល នៅក្នុងកិច្ចការរបស់ខ្ញុំ។ មានតែតាមរយៈ កិច្ចការបែបនេះទេ ទើបមនុស្សលោកអាចស្គាល់ខ្លួនឯង និងផ្ដាច់ខ្លួនពីនិស្ស័យបះបោររបស់ពួកគេ។ សារៈសំខាន់ធំបំផុតនៃកិច្ចការនៃព្រះបន្ទូល គឺអនុញ្ញាតឲ្យមនុស្សលោកយកសេចក្ដីពិតទៅអនុវត្ត បន្ទាប់ពីបានយល់សេចក្ដីពិតនេះ អនុញ្ញាតឲ្យគេសម្រចបាននូវការផ្លាស់ប្តូរនិស្ស័យរបស់ពួកគេ និងឲ្យគេស្គាល់ខ្លួនឯង និងស្គាល់កិច្ចការរបស់ព្រះជាម្ចាស់។ មានតែការធ្វើកិច្ចការដោយការថ្លែងព្រះបន្ទូលទេ ទើបអាចធ្វើឲ្យទំនាក់ទំនងរវាងព្រះជាម្ចាស់ និងមនុស្សលោកកើតមានឡើងបាន ហើយមានតែព្រះបន្ទូលប៉ុណ្ណោះ ទើបអាចពន្យល់សេចក្ដីពិតបាន។ ការធ្វើការតាមរបៀបនេះ គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការបង្ក្រាបមនុស្សលោក។ ក្រៅពីការថ្លែងព្រះបន្ទូល គ្មានវិធីណាផ្សេងទៀតដែលអាចផ្ដល់ឲ្យមនុស្សនូវការយល់ដឹងអំពីសេចក្ដីពិត និងកិច្ចការរបស់ព្រះជាម្ចាស់ឲ្យច្បាស់ជាងនេះឡើយ។ ដូច្នេះ ព្រះជាម្ចាស់មានបន្ទូលទៅកាន់មនុស្សលោក ដើម្បីបើកបង្ហាញដល់ពួកគេនូវសេចក្ដីពិត និងអាថ៌កំបាំងទាំងអស់ដែលពួកគេមិនទាន់យល់ដឹងនៅឡើយ នៅក្នុងដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ទ្រង់ដោយអនុញ្ញាតឲ្យពួកគេទទួលបានផ្លូវពិត និងជីវិតពីព្រះជាម្ចាស់ ហើយក៏បំពេញព្រះហឫទ័យព្រះដោយព្រោះលទ្ធផលនេះ។ គោលបំណងនៃកិច្ចការរបស់ព្រះចំពោះមនុស្សលោក គឺជួយឲ្យពួកគេអាចបំពេញតាមព្រះហឫទ័យព្រះ ហើយកិច្ចការនេះត្រូវបានធ្វើឡើង ដើម្បីនាំសេចក្ដីសង្គ្រោះមកឲ្យពួកគេ។ ហេតុដូច្នេះហើយ ពេលទ្រង់ធ្វើកិច្ចការសង្គ្រោះមនុស្សលោក ទ្រង់មិនធ្វើកិច្ចការដាក់ទណ្ឌកម្មពួកគេឡើយ។ ព្រះជាម្ចាស់មិនដាក់ទណ្ឌកម្មមនុស្សអាក្រក់ ឬផ្ដល់រង្វាន់ដល់មនុស្សល្អ ពេលកំពុងនាំសេចក្ដីសង្គ្រោះមកឲ្យមនុស្សលោកទេ ហើយទ្រង់ក៏មិនបើកឲ្យគេដឹងពីគោលដៅនានារបស់មនុស្សប្រភេទផ្សេងៗគ្នាផងដែរ។ ផ្ទុយទៅវិញ ទាល់តែក្រោយពេលដែលដំណាក់កាលចុងក្រោយ នៃកិច្ចការរបស់ទ្រង់បានចប់សព្វគ្រប់ទើបទ្រង់នឹងធ្វើកិច្ចការដាក់ទណ្ឌកម្មមនុស្សអាក្រក់ និងផ្ដល់រង្វាន់ដល់មនុស្សល្អពេលនោះ ទើបទ្រង់នឹងបើកឲ្យដឹងពីចុងបញ្ចប់នៃមនុស្ស ប្រភេទផ្សេងៗទាំងអស់គ្នា។ មនុស្សដែលត្រូវរងទណ្ឌកម្ម គឺជាមនុស្សដែលមិនអាចទទួលសេចក្ដីសង្គ្រោះបាន រីឯមនុស្សដែលនឹងត្រូវបានសង្គ្រោះ គឺជាមនុស្សដែលបានទទួលសេចក្ដីសង្គ្រោះ របស់ព្រះជាម្ចាស់ ពេលទ្រង់កំពុងធ្វើកិច្ចការសង្គ្រោះមនុស្សលោក។ ខណៈពេលដែលព្រះជាម្ចាស់កំពុងធ្វើកិច្ចការសង្គ្រោះ បុគ្គលគ្រប់រូបដែលអាចបានសង្គ្រោះ នឹងត្រូវបានសង្គ្រោះ យ៉ាងអស់ពីលទ្ធភាពដែលអាចធ្វើទៅបាន ហើយគ្មាននរណាម្នាក់ ត្រូវបានបោះបង់ចោលឡើយដ្បិតគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺដើម្បីសង្គ្រោះដល់មនុស្ស លោក។ ក្នុងអំឡុងពេលដែលព្រះជាម្ចាស់ ធ្វើកិច្ចការសង្គ្រោះមនុស្សលោក មនុស្សណាដែលមិនអាចសម្រេចបាននូវការផ្លាស់ប្ដូរ និស្ស័យរបស់ពួកគេ និងមនុស្សណាដែលមិនអាចចុះចូលព្រះជាម្ចាស់បានទាំងស្រុង នឹងក្លាយជាកម្មវត្ថុ សម្រាប់ការដាក់ទណ្ឌកម្ម។ កិច្ចការនៃព្រះបន្ទូលដែលជាកិច្ចការក្នុងដំណាក់កាលនេះនឹងបើកបង្ហាញដល់មនុស្សនូវផ្លូវ និងអាថ៌កំបាំងទាំងអស់ដែលពួកគេមិនយល់ ដើម្បីឲ្យពួកគេអាចយល់ពីព្រះហឫទ័យរបស់ព្រះ និងតម្រូវការដែលព្រះទាមទារពួកគេ និងដើម្បីឲ្យពួកគេអាចមានលក្ខណៈចាំបាច់ទុកជាមុន សម្រាប់យកព្រះបន្ទូលទៅអនុវត្តនិងសម្រេចបានការផ្លាស់ប្តូរនិស្ស័យរបស់ពួកគេ។ ព្រះជាម្ចាស់ប្រើតែព្រះបន្ទូលប៉ុណ្ណោះ ដើម្បីធ្វើកិច្ចការរបស់ទ្រង់ ហើយមិនដាក់ទណ្ឌកម្មមនុស្ស ចំពោះការបះបោរតួចតាចទេនេះ ក៏ដោយសារតែឥឡូវនេះជាពេលវេលាធ្វើកិច្ចការសង្គ្រោះ។ បើសិនជាដាក់ទណ្ឌកម្មមនុស្សរាល់គ្នាដែលបានប្រព្រឹត្ដបែបបះបោរ នោះនឹងគ្មាននរណាម្នាក់មានឱកាសទទួលបានការសង្គ្រោះឡើយ។ គ្រប់គ្នានឹងត្រូវទទួលទណ្ឌកម្ម ហើយធ្លាក់ចូលក្នុងស្ថានឃុំព្រលឹង។ គោលបំណងនៃព្រះបន្ទូលដែលជំនុំជម្រះមនុស្សលោក គឺដើម្បីឲ្យពួកគេស្គាល់ខ្លួនឯង ហើយចុះចូលព្រះជាម្ចាស់ មិនមែនដើម្បីដាក់ទណ្ឌកម្មពួកគេដោយការជំនុជម្រះបែបនោះឡើយ។

(«អ្នកគប្បីទុកព្រះពរនៃឋានៈចោលមួយឡែក រួចឈ្វេងយល់ព្រះហឫទ័យព្រះជាម្ចាស់ ក្នុងការនាំសេចក្ដីសង្គ្រោះ មកឱ្យមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

តើព្រះជាម្ចាស់ប្រោសមនុស្សឲ្យគ្រប់លក្ខណ៍តាមមធ្យោបាយណាខ្លះទៅ? វាអាចសម្រេចបានតាមរយៈមធ្យោបាយនៃនិស្ស័យដ៏សុចរិតរបស់ទ្រង់។ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់មាននូវធាតុផ្សំជាចម្បង ដូចជាសេចក្តីសុចរិត សេចក្តីក្រោធ ឫទ្ធានុភាព ការជំនុំជម្រះ និងការដាក់បណ្ដាសា ហើយទ្រង់ប្រោសមនុស្សឲ្យគ្រប់លក្ខណ៍ ជាចម្បងតាមរយៈមធ្យោបាយនៃការជំនុំជម្រះរបស់ទ្រង់។ មនុស្សមួយចំនួនមិនយល់ បែរជាសួរអំពីហេតុផលដែលនាំឲ្យព្រះជាម្ចាស់អាចប្រោសមនុស្សឲ្យគ្រប់លក្ខណ៍ តាមរយៈការជំនុំជម្រះ និងការដាក់បណ្ដាសា។ ពួកគេនិយាយថា «ប្រសិនបើព្រះជាម្ចាស់ត្រូវដាក់បណ្ដាសាមនុស្ស តើមនុស្សនឹងមិនស្លាប់ទេឬអី? ប្រសិនបើព្រះជាម្ចាស់ត្រូវជំនុំជម្រះមនុស្ស នោះតើមនុស្សនឹងមិនត្រូវមានទោសទេឬអី? បើដូច្នេះ តើគេអាចនៅតែត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍យ៉ាងដូចម្ដេចកើតទៅ?» ទាំងនេះគឺជាពាក្យរបស់មនុស្សដែលមិនស្គាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ អ្វីដែលព្រះជាម្ចាស់ដាក់បណ្ដាសា គឺជាការមិនស្ដាប់បង្គាប់របស់មនុស្ស ហើយអ្វីដែលទ្រង់ជំនុំជម្រះ គឺជាអំពើបាបរបស់មនុស្ស។ ទោះបីជាព្រះអង្គមានបន្ទូលគំរោះគំរើយ និងគ្មានក្ដីមេត្តាក៏ដោយ ក៏ទ្រង់បើកសម្ដែងនូវអ្វីៗគ្រប់យ៉ាងដែលមាននៅក្នុងមនុស្ស ដោយបើកសម្ដែងតាមរយៈព្រះបន្ទូលដ៏ប្រិតប្រៀនទាំងនេះ ដែលមានសារៈសំខាន់នៅក្នុងមនុស្សដែរ ប៉ុន្តែ តាមរយៈការជំនុំជម្រះបែបនេះ ទ្រង់ប្រទានដល់មនុស្សនូវចំណេះដឹងដ៏ជ្រាលជ្រៅអំពីសារជាតិនៃសាច់ឈាម ហើយជាលទ្ធផល មនុស្សក៏ចុះចូលចំពោះព្រះជាម្ចាស់។ សាច់ឈាមរបស់មនុស្សគឺចេញពីអំពើបាប និងពីសាតាំង វាជាការមិនស្ដាប់បង្គាប់ ហើយវាក៏ជាកម្មវត្ថុនៃការវាយផ្ចាលរបស់ព្រះជាម្ចាស់ដែរ។ ហេតុដូចនេះ ដើម្បីជួយឲ្យមនុស្សស្គាល់ខ្លួនអ្នក ព្រះបន្ទូលនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់ត្រូវតែថ្លែងទៅកាន់គេ ហើយទ្រង់ត្រូវតែប្រើវិធីសាស្រ្តគ្រប់យ៉ាងនៃការបន្សុទ្ធ ពោលគឺមានតែបែបនេះទេ ទើបកិច្ចការរបស់ព្រះជាម្ចាស់អាចមានប្រសិទ្ធភាព។

(«មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះជាម្ចាស់មានមធ្យោបាយជាច្រើនក្នុងការធ្វើជាមនុស្សបានគ្រប់លក្ខណ៍។ ទ្រង់ប្រើវិធីគ្រប់បែបយ៉ាងដើម្បីដោះស្រាយនូវនិស្ស័យពុករលួយរបស់មនុស្ស ហើយប្រើវិធីផ្សេងៗដើម្បីអោយមនុស្សឃើញជាក់។ ក្នុងម្យ៉ាង ទ្រង់ដោះស្រាយជាមួយមនុស្ស ន័យមួយទៀតទ្រង់អោយមនុស្សឃើញជាក់ ហើយក្នុងន័យមួយទៀត ទ្រង់បើកសម្ដែងអោយមនុស្សជីកកកាយរក និងឃើញនូវ «អាថ៌កំបាំង» នៅក្នុងជម្រៅចិត្តមនុស្ស និងបង្ហាញដល់មនុស្សនូវលក្ខណៈធម្មជាតិរបស់ខ្លួន ដោយបើកសម្ដែងភាពជាច្រើនរបស់មនុស្ស។ ព្រះជាម្ចាស់ប្រទានឲ្យមនុស្សគ្រប់លក្ខណ៍តាមរយៈវិធីជាច្រើន តាមរយៈការបើកសម្ដែងអោយឃើញ តាមរយៈការដោះស្រាយជាមួយមនុស្ស តាមរយៈការបន្សុទ្ធរបស់មនុស្ស និងការវាយផ្ចាល ដើម្បីអោយមនុស្សអាចដឹងថាព្រះជាម្ចាស់ជាព្រះពិត។

(«មានតែអ្នកដែលផ្តោតលើការអនុវត្តប៉ុណ្ណោះ ទើបអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

កិច្ចការដែលកំពុងធ្វើក្នុងពេលបច្ចុប្បន្ននេះ គឺដើម្បីធ្វើឲ្យមនុស្សបោះបង់សាតាំងចោល ដែលជាដូនតាជំនាន់ដើមរបស់ពួកគេ។ រាល់ការជំនុំជម្រះទាំងអស់ដោយព្រះបន្ទូល មានគោលបំណងបើកឲ្យឃើញនូវនិស្ស័យខូចអាក្រក់របស់មនុស្សលោក និងដើម្បីឲ្យមនុស្សអាចយល់ពីអត្ថន័យនៃជីវិតបាន។ ការជំនុំជម្រះដដែលៗទាំងអស់នេះ ធ្វើការចោះទម្លុះដួងចិត្ដរបស់មនុស្ស។ ការជំនុំជម្រះនីមួយៗ មានពាក់ព័ន្ធដោយផ្ទាល់ទៅនឹងវាសនារបស់ពួកគេ និងមានន័យថាជាការបង្ករបួសដល់ដួងចិត្តរបស់ពួកគេ ដើម្បីឲ្យពួកគេអាចលះបង់របស់អស់ទាំងនោះបាន ហើយអាចមកស្គាល់ជីវិត ស្គាល់ពីពិភពលោកដ៏ស្មោកគ្រោកនេះ ស្គាល់ពីព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ និងគ្រប់ព្រះចេស្ដារបស់ព្រះជាម្ចាស់ ហើយក៏ស្គាល់ពីមនុស្សលោក ដែលត្រូវសាតាំងបានធ្វើឲ្យខូចអាក្រក់។ កាលណាមនុស្សកាន់តែទទួលនូវការកាត់ទោស និងការជំនុំជម្រះប្រភេទនេះ នោះដួងចិត្តរបស់មនុស្ស នឹងមានស្នាមរបួសកាន់តែច្រើន ហើយវិញ្ញាណរបស់គេនឹងកាន់តែដាស់ឲ្យភ្ញាក់ស្មារតីឡើង។ ការដាស់វិញ្ញាណមនុស្សដែលខូចអាក្រក់ខ្លាំង និងមនុស្សបោកបញ្ឆោតជាងគេឲ្យភ្ញាក់ដឹងខ្លួនវិញ គឺជាគោលដៅនៃការជំនុំជម្រះដោយបែបនេះ។ មនុស្សលោកគ្មានវិញ្ញាណ ពោលគឺវិញ្ញាណរបស់គេបានស្លាប់ជាយូរមកហើយ ហើយគេមិនដឹងថា មានស្ថានសួគ៌ មិនដឹងថាមានព្រះជាម្ចាស់ និងមិនដឹងច្បាស់ថា ខ្លួនគេកំពុងរងទុក្ខក្នុងជង្ហុកធំនៃសេចក្ដីស្លាប់ឡើយ។ តើគេអាចដឹងថាខ្លួនកំពុងរស់នៅក្នុងស្ថាននរកដ៏អាក្រក់នៅលើផែនដីនេះបានដោយរបៀបណា? តើគេអាចដឹងថាសាកសពស្អុយគគ្រុកជារបស់គេ ដែលត្រូវសាតាំងធ្វើឲ្យខូចអាក្រក់នេះ បានធ្លាក់ទៅក្នុងស្ថានឃុំព្រលឹងនៃសេចក្ដីស្លាប់ដោយរបៀបណា? តើគេអាចដឹងថាអ្វីគ្រប់យ៉ាងនៅលើផែនដីនេះត្រូវបានមនុស្សលោកបំផ្លាញខ្ទេចខ្ទីមិនអាចកែខៃបានជាយូរមកហើយនេះដោយរបៀបណា? ហើយតើគេអាចដឹងបានថាព្រះអាទិករបានយាងមកកាន់ផែនដីនៅថ្ងៃនេះ និងកំពុងស្វែងរកក្រុមមនុស្សខូចអាក្រក់ដែលទ្រង់អាចសង្គ្រោះពួកគេបាននោះដោយរបៀបណា? ទោះបីជាក្រោយពេលដែលមនុស្សឆ្លងកាត់បទពិសោធន៍នៃការបន្សុទ្ធ និងការជំនុំជម្រះក្ដី ស្មារតីភ្ញាក់ខ្លួនដ៏ល្ងង់ខ្លៅ នៅតែមិនទាន់កម្រើក និងមិនទាន់ឆ្លើយតបបានទាំងស្រុងឡើយ។ មនុស្សលោកអីក៏ប្រែជាអាក្រក់ដល់ម្ល៉េះ! ហើយថ្វីបើការជំនុំជម្រះបែបនេះ គឺដូចជាព្យុះព្រិលកំណាចដែលធ្លាក់មកពីលើមេឃក្ដី ក៏វាជាប្រយោជន៍ដ៏ខ្លាំងបំផុតសម្រាប់មនុស្សលោក។ ប្រសិនបើមិនមែនសម្រាប់ការជំនុំជម្រះលើមនុស្សដោយបែបនេះទេ នោះនឹងគ្មានបានផលអ្វីឡើយ ហើយវាមិនអាចទៅរួចទេដើម្បីសង្គ្រោះមនុស្សពីជង្ហុកនៃទុក្ខវេទនា។ ប្រសិនបើមិនមែនសម្រាប់កិច្ចការនេះទេ នោះមនុស្សលោកមុខជាលំបាកខ្លាំងដើម្បីងើបចេញពីស្ថានឃុំព្រលឹង ដ្បិតដួងចិត្តរបស់ពួកគេបានស្លាប់បាត់ជាយូរមកហើយ ហើយវិញ្ញាណរបស់ពួកគេ ត្រូវបានសាតាំងជាន់ឈ្លីជាយូរមកហើយ។ ការសង្រ្គោះដល់អ្នករាល់គ្នាដែលបានលេចលង់ទៅក្នុងជម្រៅយ៉ាងជ្រៅដល់បាតនៃការប្រែជាអាក្រក់នេះ ត្រូវការត្រាស់ហៅអ្នកដោយកម្លាំងយ៉ាងច្រើន ត្រូវការការជំនុំជម្រះអ្នកដោយកម្លាំងយ៉ាងច្រើន។ មានតែពេលនោះទេ ដែលអាចធ្វើឲ្យបេះដូងដែលបានកករឹងរបស់អ្នករាល់គ្នាភ្ញាក់ដឹងខ្លួនវិញបាន។

(«មានតែអ្នកដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ប៉ុណ្ណោះ ដែលអាចរស់នៅក្នុងជីវិតមួយដែលមានន័យ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

អ្នកគួរដឹងថាភាពគ្រប់លក្ខណ៍ ភាពពេញលេញ និងការទទួលបានមនុស្សរបស់ព្រះជាម្ចាស់ មិនបាននាំយកអ្វីមកឡើយ ក្រៅពីដាវ និងការវាយប្រហារលើសាច់ឈាមរបស់ពួកគេ ក៏ដូចជាការឈឺចាប់គ្មានទីបញ្ចប់ ការរងទុក្ខក្នុងមហាអគ្គី ការជំនុំជម្រះដោយគ្មានមេត្តា ការវាយផ្ចាល ការដាក់បណ្តាសារ និងទុក្ខវេទនាគ្មានព្រំដែន។ អ្វីៗទាំងនេះគឺជារឿងរ៉ាវនៅខាងក្នុង និងជាសេចក្ដីពិតនៃកិច្ចការគ្រប់គ្រងមនុស្ស។ ប៉ុន្តែ អ្វីទាំងអស់នេះគឺតម្រង់ទៅរកសាច់ឈាមរបស់មនុស្ស ហើយព្រួញចម្បាំងទាំងអស់បានតម្រង់ឆ្ពោះទៅសាច់ឈាមរបស់មនុស្ស (ចំពោះមនុស្សដែលគ្មានទោស)។ អ្វីទាំងអស់នេះគឺដើម្បីជាប្រយោជន៍ដល់សិរីរុងរឿង និងទីបន្ទាល់របស់ទ្រង់ ព្រមទាំងការគ្រប់គ្រងរបស់ទ្រង់។ នេះគឺដោយសារតែកិច្ចការរបស់ទ្រង់មិនមែនសម្រាប់តែប្រយោជន៍របស់មនុស្សជាតិតែមួយមុខនោះទេ ប៉ុន្តែក៏សម្រាប់ផែនការទាំងមូលផង ក៏ដូចជាដើម្បីបំពេញបំណងព្រះហឫទ័យដើមដំបូងរបស់ទ្រង់ នៅពេលដែលទ្រង់បានបង្កើតមនុស្សជាតិ។ ដូច្នេះ មនុស្សប្រហែលកៅសិបភាគរយសុទ្ធតែឆ្លងកាត់ការរងទុក្ខ និងទុក្ខវេទនាក្នុងអគ្គី ហើយមនុស្សតិចតួច ឬមិនមានសូម្បីតែម្នាក់ដែលទទួលបានថ្ងៃដែលជាទីគាប់ចិត្ត និងថ្ងៃដែលរីករាយ។ មានមនុស្សតិចណាស់ដែលអាចសប្បាយរីករាយក្នុងពេលវេលាជាសាច់ឈាម ដែលជាការចំណាយពេលវេលាដ៏ស្រស់បំព្រងជាមួយព្រះជាម្ចាស់។ សាច់ឈាមគឺមានភាពស្មោគគ្រោគ ដូច្នេះអ្វីដែលសាច់ឈាមរបស់មនុស្សមើលឃើញ ឬពេញចិត្ត គឺគ្មានអ្វីក្រៅពីការវាយផ្ចាលរបស់ព្រះជាម្ចាស់ ដែលមនុស្សយល់ថាមិនពេញចិត្ត ហាក់ដូចជាមានបញ្ញាញាណមិនគ្រប់គ្រាន់។ នេះគឺដោយសារតែព្រះជាម្ចាស់នឹងបង្ហាញឲ្យឃើញនូវនិស្ស័យដ៏សុចរិតរបស់ទ្រង់ ដែលមនុស្សមិនពេញចិត្ត មិនលើកលែងចំពោះការប្រមាថរបស់មនុស្ស និងស្អប់ខ្ពើមចំពោះសត្រូវ។ ព្រះជាម្ចាស់បង្ហាញនិស្ស័យរបស់ទ្រង់ដោយបើកចំហតាមមធ្យោបាយណាដែលចាំបាច់ ដោយការបញ្ចប់កិច្ចការនៃការធ្វើចម្បាំងអស់រយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ជាមួយសាតាំង ជាកិច្ចការនៃសេចក្តីសង្គ្រោះរបស់មនុស្សជាតិទាំងអស់ និងការបំផ្លាញរបស់សាតាំងពីបុរាណមក!

(«គោលបំណងនៃការគ្រប់គ្រងមនុស្សជាតិ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះជាម្ចាស់ប្រើប្រាស់ការជំនុំជម្រះរបស់ទ្រង់ ដើម្បីប្រោសមនុស្សឲ្យគ្រប់លក្ខណ៍ ទ្រង់បានស្រឡាញ់មនុស្ស ហើយបានសង្រ្គោះមនុស្ស ប៉ុន្តែ តើសេចក្តីស្រឡាញ់របស់ទ្រង់មានផ្ទុកនូវធាតុផ្សំអ្វីខ្លះទៅ? សេចក្តីស្រឡាញ់របស់ទ្រង់មាននូវការជំនុំជម្រះ ឫទ្ធានុភាព សេចក្តីក្រោធ និងការដាក់បណ្ដាសា។ ទោះបីជាព្រះជាម្ចាស់បានដាក់បណ្ដាសាមនុស្សកាលពីអតីតកាលក៏ដោយ ក៏ទ្រង់មិនបានបោះមនុស្សឲ្យធ្លាក់ជង្ហុកធំទាំងស្រុងឡើយ ផ្ទុយទៅវិញ ទ្រង់បានប្រើមធ្យោបាយនោះ ដើម្បីបន្សុទ្ធសេចក្តីជំនឿរបស់មនុស្សវិញទេ។ ព្រះអង្គមិនបានសម្លាប់មនុស្សឡើយ ប៉ុន្តែ ទ្រង់បានធ្វើបែបនេះ ដើម្បីប្រោសឲ្យមនុស្សបានគ្រប់លក្ខណ៍។ សារជាតិនៃសាច់ឈាម គឺជាសារជាតិមួយមកពីសាតាំង ហើយព្រះជាម្ចាស់ពិតជាមានបន្ទូលត្រឹមត្រូវមែន ប៉ុន្តែការពិតដែលត្រូវបានអនុវត្តដោយព្រះជាម្ចាស់ មិនត្រូវបានសម្រេចស្របតាមព្រះបន្ទូលរបស់ទ្រង់ឡើយ។ ព្រះអង្គដាក់បណ្ដាសាអ្នក ដើម្បីឲ្យអ្នកអាចស្រឡាញ់ទ្រង់ និងដើម្បីឲ្យអ្នកអាចស្គាល់ពីសារជាតិនៃសាច់ឈាម។ ព្រះអង្គវាយផ្ចាលអ្នក ដើម្បីឲ្យអ្នកអាចភ្ញាក់ខ្លួន ជួយឲ្យអ្នកដឹងអំពីសេចក្តីកម្សោយដែលមានខាងក្នុងអ្នក និងដឹងអំពីភាពគ្មានតម្លៃទាល់តែសោះរបស់មនុស្ស។ ហេតុដូចនេះ ការដាក់បណ្ដាសា ការជំនុំជម្រះ ឫទ្ធានុភាព និងសេចក្តីក្រោធរបស់ព្រះជាម្ចាស់សុទ្ធតែត្រូវបានប្រើ ដើម្បីធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ទេ។ គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើនាពេលសព្វថ្ងៃ ហើយនិស្ស័យដ៏សុចរិតដែលទ្រង់បើកសម្ដែងឲ្យអ្នករាល់គ្នាយល់យ៉ាងច្បាស់នោះ គឺដើម្បីប្រោសឲ្យមនុស្សបានគ្រប់លក្ខណ៍ទេ។ នេះហើយជាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។

(«មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលនីមួយៗរបស់ព្រះជាម្ចាស់សុទ្ធតែវាយចំចំណុចស្លាប់របស់យើង ដោយធ្វើឲ្យយើងរងរបួស និងពេញដោយភាពភ័យខ្លាច។ ទ្រង់លាតត្រដាងសញ្ញាណរបស់យើង ការស្រមើស្រមៃរបស់យើង និងនិស្ស័យខូចអាក្រក់របស់យើង។ ចាប់ពីអ្វីៗគ្រប់យ៉ាងដែលយើងនិយាយ និងអ្វីៗគ្រប់យ៉ាងដែលយើងធ្វើ រហូតទៅដល់គំនិត និងយោបល់គ្រប់យ៉ាងរបស់យើង ធម្មជាតិ និងសារជាតិរបស់យើង គឺសុទ្ធតែត្រូវបានបើកសម្ដែងឲ្យឃើញតាមរយៈព្រះបន្ទូលទ្រង់ ដែលធ្វើឲ្យយើងស្ថិតក្នុងសភាពភ័យខ្លាចនិងញាប់ញ័រដោយគ្មានកន្លែងដើម្បីលាក់បាំងភាពអាម៉ាស់របស់ខ្លួន។ ទ្រង់មានបន្ទូលប្រាប់យើងអំពីសកម្មភាព គោលបំណង និងចេតនារបស់យើងម្ដងមួៗ សូម្បីតែនិស្ស័យខូចអាក្រក់របស់យើង ដែលយើងខ្លួនឯងមិនធ្លាប់ដឹងក៏ដោយ ដែលធ្វើឲ្យយើងមានអារម្មណ៍ថាភាពមិនគ្រប់លក្ខណ៍ដ៏អាក្រក់របស់យើងត្រូវបានលាតត្រដាងឲ្យគេឃើញ និងត្រូវបានយកឈ្នះទាំងស្រុង។ ទ្រង់ជំនុំជម្រះយើងដោយព្រោះការប្រឆាំងនឹងទ្រង់ ហើយវាយផ្ចាលយើងដោយព្រោះការប្រមាថ និងការថ្កោលទោសទ្រង់ ព្រមទាំងធ្វើឲ្យយើងមានអារម្មណ៍ថា នៅក្នុងព្រះនេត្រទ្រង់ យើងគ្មានលក្ខណៈដែលសមនឹងការប្រោសលោះសូម្បីតែមួយ ដ្បិតយើងគឺជាសាតាំងដែលមានជីវិត។ សេចក្ដីសង្ឃឹមរបស់យើងត្រូវរលាយសាបសូន្យអស់ យើងលែងហ៊ានធ្វើការទាមទារដោយមិនសមហេតុផល ឬក៏បំពេញតាមក្ដីសង្ឃឹមណាមួយចំពោះទ្រង់ទៀតហើយសូម្បីតែក្ដីសុបិនរបស់យើងក៏រលាយបាត់ទៅក្នុងពេលមួយយប់ដែរ។ នេះហើយជាការពិតដែលគ្មាននរណាម្នាក់ក្នុងចំណោមយើងអាចស្រមៃគិតដល់ ហើយគ្មាននរណាម្នាក់ក្នុងចំណោមយើងអាចទទួលយកបានឡើយ។ នៅក្នុងខណៈពេលនេះយើងបាត់បង់លំនឹងខាងក្នុងរបស់យើង ហើយមិនដឹងថាត្រូវបន្ដដំណើរនៅលើផ្លូវដែលនៅខាងមុខ ឬបន្ដជំនឿរបស់យើងដោយរបៀបណាឡើយ។ វាហាក់ដូចជាសេចក្ដីជំនឿរបស់យើងបានត្រលប់ទៅជាជ្រុងការ៉េមួយ ហើយហាក់ដូចជាយើងមិនដែលជួបជាមួយព្រះអម្ចាស់យេស៊ូវ ឬក៏មិនធ្លាប់ស្គាល់ទ្រង់សោះ។ អ្វីៗគ្រប់យ៉ាងដែលនៅមុខភ្នែកយើង ធ្វើឲ្យយើងមានភាពអល់អែក និងរារែកមិនដាច់ស្រេច។ យើងមានការស្រងាកចិត្ត យើងខកចិត្ត ហើយនៅក្នុងជម្រៅចិត្តយើងមានកំហឹងនិងសេចក្ដីស្អប់ខ្ពើមដែលមិនអាចកែប្រែបាន។ យើងព្យាយាមបន្ធូរអារម្មណ៍ និងរកផ្លូវចេញ ហើយលើសពីនោះទៀត គឺបន្ដរង់ចាំព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះនៃយើង ដែលយើងអាចចាក់បង្ហូរដួងចិត្តរបស់យើងទៅកាន់ទ្រង់បាន។ ទោះបីជាមានពេលខ្លះ នៅពេលដែលយើងបង្ហាញខ្លួននៅខាងក្រៅថាយើងគឺជាមនុស្សពូកែ មិនក្រអឺតក្រទម និងបន្ទាបខ្លួនក៏ដោយ ក៏ក្នុងដួងចិត្តរបស់យើងបានទទួលរងនូវអារម្មណ៍បាត់បង់ម្យ៉ាងដែលយើងមិនធ្លាប់មានពីមុនមកដែរ។ ទោះបីជាពេលខ្លះ យើងហាក់ដូចស្ងប់ស្ងាត់ខុសពីធម្មតានៅផ្នែកខាងក្រៅក៏ដោយ ក៏ចិត្តគំនិតរបស់យើងកំពុងគ្រហឹមដោយទារុណកម្មដូចជាសមុទ្រដែលមានព្យុះ។ ការជំនុំជម្រះ និងការវាលផ្ចាលរបស់ទ្រង់ បានធ្វើឲ្យយើងបាត់បង់ក្ដីសង្ឃឹម និងក្ដីសុបិនទាំងអស់របស់យើង ដោយបញ្ចប់ក្ដីប៉ងប្រាថ្នាដ៏ខ្ពង់ខ្ពស់របស់យើង ហើយធ្វើឲ្យយើងមិនព្រមជឿថាទ្រង់គឺជាព្រះអង្គសង្គ្រោះរបស់យើង និងមានសមត្ថភាពអាចជួយសង្គ្រោះយើងបាន។ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ ធ្វើឲ្យមានជ្រលងដ៏ជ្រៅមួយនៅចន្លោះយើង និងទ្រង់ ដែលគ្មាននរណាម្នាក់ហ៊ានឆ្លងកាត់ឡើយ។ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ គឺជាលើកដំបូងដែលយើងបានជួបនូវឧបសគ្គ និងភាពអាម៉ាស់ដ៏ធំធេងបែបនេះនៅក្នុងជីវិតរបស់យើង។ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ ពិតជាធ្វើឲ្យយើងកោតសរសើរពីព្រះកិត្តិនាមរបស់ព្រះជាម្ចាស់ និងការមិនអត់ឱនរបស់ទ្រង់ចំពោះកំហុសរបស់មនុស្ស ធៀបទៅនឹងអ្វីដែលយើងផ្អែកធ្វើជាមូលដ្ឋាន គឺមិនបរិសុទ្ធនោះឡើយ។ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ធ្វើឲ្យយើងដឹងជាលើកដំបូងថាយើងក្រអឺតក្រទម និងឆ្មើងឆ្មៃប៉ុនណា និងដឹងថាមនុស្សមិនស្មើនឹងព្រះជាម្ចាស់ ឬក៏មិនអាចប្រៀបនឹងព្រះជាម្ចាស់បានឡើយ។ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ ធ្វើឲ្យយើងលែងចង់រស់នៅក្នុងនិស្ស័យខូចអាក្រក់បែបនេះតទៅទៀត និងចង់ឲ្យខ្លួនយើងរួចផុតពីលក្ខណៈធម្មជាតិ និងសារជាតិបែបនេះក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន ព្រមទាំងបញ្ឈប់ភាពកខ្វក់ និងភាពគួរឲ្យស្អប់ខ្ពើមចំពោះទ្រង់។ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ ធ្វើឲ្យយើងរីករាយក្នុងការស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ទ្រង់ លែងបះបោរទាស់នឹងការរៀបចំ និងការចាត់ចែងរបស់ទ្រង់តទៅទៀត។ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ ប្រទានឲ្យយើងនូវបំណងប្រាថ្នាដែលចង់រស់រានមានជីវិតនិងធ្វើឲ្យយើងរីករាយក្នុងការទទួលទ្រង់ជាព្រះអង្គសង្គ្រោះរបស់យើង...។ យើងបានបោះជំហានចេញពីកិច្ចការនៃការយកឈ្នះ ពីស្ថាននរក និងពីជ្រលងម្លប់នៃសេចក្ដីស្លាប់...។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានទទួលយើង ដែលជាមនុស្សមួយក្រុមនេះ! ទ្រង់បានយកឈ្នះលើសាតាំង និងបានយកឈ្នះលើខ្មាំងសត្រូវរបស់ទ្រង់ជាច្រើន!

(«ឧបសម្ព័ន្ធ ៤៖ ការមើលឃើញការលេចមករបស់ព្រះជាម្ចាស់នៅក្នុងការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

កិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ គឺជាកិច្ចការនៃការជំនុំជម្រះចេញពីបល្ល័ង្កសដ៏អស្ចារ្យ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ នៅក្នុងការជំនុំជម្រះដែលចាប់ផ្ដើមនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដែលគេតំណាលពីអតីតកាល គឺជា «ការជំនុំជម្រះ»...

វិធីស្គាល់អំពីសារៈសំខាន់នៃកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ នៅចុងបញ្ចប់នៃកិច្ចការបិទបញ្ចប់យុគសម័យរបស់ទ្រង់ និស្ស័យរបស់ព្រះជាម្ចាស់ គឺជាការវាយផ្ចាល...

មូលហេតុដែលព្រះជាម្ចាស់នៅតែត្រូវការធ្វើកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយ ទោះបីជាព្រះអម្ចាស់យេស៊ូវបានរំដោះមនុស្សជាតិក៏ដោយ

ខគម្ពីរយោង៖ «ខ្ញុំសូមប្រាប់អ្នកជាប្រាកដថា អ្នកណាដែលប្រព្រឹត្តអំពើបាប អ្នកនោះជាអ្នកបម្រើអំពើបាបហើយ។ ហើយអ្នកបម្រើមិននៅក្នុងផ្ទះរហូតទេ៖...

ផលវិបាក និងលទ្ធផលនៃការមិនទទួលយកកិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ កិច្ចការជំនុំជម្រះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ដូច្នេះ តាមធម្មតា...

Leave a Reply