ផលវិបាក និងលទ្ធផលនៃការមិនទទួលយកកិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ

05-09-2021

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

កិច្ចការជំនុំជម្រះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ដូច្នេះ តាមធម្មតា កិច្ចការនេះគឺត្រូវតែអនុវត្តដោយព្រះជាម្ចាស់ផ្ទាល់ មិនអាចឲ្យមនុស្សមកធ្វើជំនួសទ្រង់បានឡើយ។ ដ្បិតការជំនុំជម្រះ គឺជាការប្រើប្រាស់នូវសេចក្ដីពិត ដើម្បីបង្ក្រាបមនុស្សលោក ដូច្នេះ គ្មានទេចម្ងល់ដែលថា ព្រះជាម្ចាស់មុខជាសម្ដែងអង្គទ្រង់លេចមកជាសាច់ឈាម ដើម្បីអនុវត្តកិច្ចការនេះ នៅក្នុងចំណោមមនុស្សលោក។ ពោលគឺនៅគ្រាចុងក្រោយ ព្រះគ្រីស្ទនឹងប្រើនូវសេចក្ដីពិត ដើម្បីបង្រៀនមនុស្សទូទាំងពិភពលោក នឹងឲ្យពួកគេបានស្គាល់សេចក្ដីពិតគ្រប់យ៉ាងទាំងអស់។ នេះហើយជាកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់។ មនុស្សជាច្រើនមានអារម្មណ៍មិនល្អ ចំពោះការយកកំណើតជាមនុស្សជាលើកទីពីររបស់ព្រះជាម្ចាស់ ដ្បិតមនុស្សទាំងនោះពិបាកនឹងជឿថា ព្រះជាម្ចាស់នឹងប្រសូតមកជាសាច់ឈាម ដើម្បីធ្វើកិច្ចការជំនុំជម្រះ។ តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវតែប្រាប់អ្នកថា កិច្ចការរបស់ព្រះជាម្ចាស់ រមែងហួសពីការរំពឹងគិតរបស់មនុស្ស ហើយពិបាកនឹងឲ្យគំនិតរបស់គេទទួលយកបានផង។ ដ្បិតមនុស្សគ្រាន់តែជាដង្កូវនៅលើផែនដី ចំណែកឯព្រះជាម្ចាស់ ទ្រង់ជាព្រះដ៏ឧត្ដុង្គឧត្ដមដែលបំពេញចក្រវាឡនេះ គំនិតរបស់មនុស្សប្រៀបបាននឹងអណ្ដូងទឹកកខ្វក់ ដែលនាំឲ្យកើតជាដង្កូវតែប៉ុណ្ណោះ ចំណែកឯដំណាក់កាលនីមួយៗនៃកិច្ចការ ដែលត្រូវបានដឹកនាំដោយព្រះតម្រិះរបស់ព្រះជាម្ចាស់វិញ គឺជាលទ្ធផលដែលបានមកពីព្រះប្រាជ្ញាញាណរបស់ទ្រង់។ មនុស្សតែងតែព្យាយាមទាស់ទទឹង ជាមួយព្រះជាម្ចាស់ដែលខ្ញុំចាត់ទុកជាភ័ស្តុតាងបញ្ជាក់ដោយខ្លួនឯងថា នៅទីបំផុត គឺគេនឹងខាតបង់ដោយព្រោះតែជាទង្វើរបស់គេ។ ខ្ញុំសូមទូន្មានអ្នកទៅចុះថា សូមកុំគិតថាអ្នកមានតម្លៃជាងមាស។ ប្រសិនបើអ្នកដទៃអាចទទួលយកការជំនុំជម្រះពីព្រះជាម្ចាស់បានហេតុអ្វីបានជាអ្នកទទួលមិនបាន? តើអ្នកមានឋានៈធំជាងគេប៉ុណ្ណាទៅ? ប្រសិនបើអ្នកដទៃអាចឱនក្បាលរបស់គេចុះចូលចំពោះសេចក្ដីពិត ហេតុអ្វីបានជាអ្នកមិនអាចធ្វើដូចគេបាន? កិច្ចការរបស់ព្រះជាម្ចាស់ មានកម្លាំងចលករមួយដែលមិនអាចបញ្ឈប់បាន។ ទ្រង់នឹងមិនធ្វើកិច្ចការជំនុំជម្រះម្ដងទៀត ដោយសារតែ «ភាគទាន» ដែលអ្នកបានធ្វើនោះទេ ហើយអ្នកក៏នឹងមានវិប្បដិសារីជាខ្លាំងចំពោះការបណ្ដោយឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅ។ ប្រសិនបើអ្នកមិនជឿសម្ដីខ្ញុំទេ ចូររង់ចាំមើលបល្ល័ង្កធំសនៅលើមេឃ ដែលនឹងមកជំនុំជម្រះអ្នកចុះ! អ្នកត្រូវដឹងថា ជនជាតិអ៊ីស្រាអែលទាំងអស់សុទ្ធតែបានបដិសេធ និងមិនទទួលស្គាល់ព្រះយេស៊ូវ ប៉ុន្តែការពិតស្ដីអំពីការប្រោសលោះរបស់ព្រះយេស៊ូវសម្រាប់មនុស្សលោក បានផ្សព្វផ្សាយពេញចក្រវាឡទាំងមូល និងរហូតដល់ចុងបំផុតនៃផែនដីផង។ តើនេះមិនមែនជាការពិតដែលព្រះជាម្ចាស់ ទ្រង់បានធ្វើឡើងតាំងពីយូរណាស់មកហើយទេឬអី? ប្រសិនបើអ្នកនៅកំពុងទន្ទឹងរង់ចាំព្រះយេស៊ូវ មកនាំអ្នកឡើងទៅស្ថានសួគ៌ នោះខ្ញុំសូមប្រាប់ថា មនុស្សដូចអ្នក គឺជាឈើងាប់មួយដុំដ៏រឹងរូស។[ក] អ្នកជឿក្លែងក្លាយដែលគ្មានភក្ដីភាពចំពោះសេចក្ដីពិត និងស្វែងរកតែព្រះពរដូចជាអ្នក គឺព្រះយេស៊ូវមិនទទួលស្គាល់ទេ។ ផ្ទុយទៅវិញ ទ្រង់នឹងបោះអ្នកចូលទៅក្នុងបឹងភ្លើងឲ្យឆេះរយៈពេលរាប់ម៉ឺនឆ្នាំដោយគ្មានមេត្តាឡើយ។

(«ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ពេលនេះ តើអ្នកយល់ហើយឬនៅថា អ្វីទៅជាការជំនុំជម្រះ ហើយអ្វីទៅជាសេចក្ដីពិត? ប្រសិនបើអ្នកយល់ហើយ នោះខ្ញុំសូមដាស់តឿនឲ្យអ្នកចុះចូលចំពោះការជំនុំជម្រះដោយស្ដាប់បង្គាប់ ពុំនោះទេ អ្នកនឹងគ្មានឱកាសទទួលបានការសរសើរពីព្រះជាម្ចាស់ ឬត្រូវបានព្រះអង្គនាំចូលទៅក្នុងនគររបស់ទ្រង់ឡើយ។ អស់អ្នកដែលទទួលយកតែការជំនុំជម្រះ ប៉ុន្តែមិនធ្លាប់ត្រូវបានបន្សុទ្ធសោះ នោះព្រះជាម្ចាស់នឹងមិនសព្វព្រះហឫទ័យចំពោះពួកគេឡើយ ហើយទ្រង់ក៏នឹងបដិសេធពួកគេដែរ ដ្បិតពួកគេជាអ្នករត់គេចពីកិច្ចការជំនុំជម្រះ។ អំពើបាបរបស់ពួកគេ កើនច្រើនឡើងៗ និងកាន់តែអាក្រក់ជាងពួកផារិស៊ីទៅទៀត ដ្បិតពួកគេបានក្បត់ព្រះជាម្ចាស់ ហើយបះបោរទាស់ទទឹងនឹងទ្រង់ផង។ ជាងនេះទៅទៀត មនុស្សបែបនេះមិនសមនឹងធ្វើការបម្រើផង ពួកគេនឹងទទួលបាននូវទណ្ឌកម្មដែលកាន់តែធ្ងន់ធ្ងរ ជាទណ្ឌកម្មដ៏អស់កល្បជានិច្ច។ ព្រះជាម្ចាស់នឹងមិនទុកជនក្បត់ណាម្នាក់ដែលធ្លាប់បង្ហាញភក្ដីភាពចំពោះព្រះបន្ទូល តែក្រោយមក បែរជាក្បត់ទ្រង់វិញនោះឡើយ។ មនុស្សបែបនេះ នឹងទទួលបាននូវការផ្ដន្ទាទោស តាមរយៈទណ្ឌកម្ម ដល់វិញ្ញាណ ព្រលឹង និងរូបកាយ។ តើនេះមិនមែនជាការបើកសម្ដែងពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងការជំនុំជម្រះមនុស្ស និងបកអាក្រាតគេទេឬអី? ក្នុងពេលជំនុំជម្រះ ព្រះជាម្ចាស់បញ្ជូនអស់អ្នកណាដែលប្រព្រឹត្តទង្វើអាក្រក់គ្រប់ប្រភេទទៅកាន់កន្លែងដែលពោរពេញដោយវិញ្ញាណអាក្រក់ ហើយបណ្ដោយឲ្យវិញ្ញាណអាក្រក់ទាំងអស់នេះបំផ្លាញរូបកាយខាងសាច់ឈាមរបស់ពួកគេទៅតាមទង្វើចិត្តរបស់វា ហើយរូបកាយរបស់អ្នកទាំងនេះបញ្ចេញជាក្លិនគំរង់សពមនុស្ស។ នេះហើយជាការផ្ដន្ទាទោសដ៏ស័ក្ដិសមសម្រាប់ពួកគេ។ ព្រះជាម្ចាស់កត់ត្រាពីអំពើបាបរបស់អ្នកជឿក្លែងក្លាយដែលគ្មានភាពស្មោះត្រង់ សាវ័កក្លែងក្លាយ និងអ្នកធ្វើការក្លែងក្លាយក្នុងសៀវភៅកំណត់ត្រារបស់គេ។ ក្រោយមក លុះដល់វេលាត្រឹមត្រូវ ព្រះអង្គក៏បណ្ដេញពួកគេឲ្យទៅក្នុងចំណោមវិញ្ញាណស្មោកគ្រោក ទុកឲ្យវិញ្ញាណស្មោកគ្រោកទាំងអស់នេះ បង្ខូចរូបកាយរបស់គេទាំងមូលតាមចិត្ត ដើម្បីកុំឲ្យគេកើតមកវិញ និងមិនឲ្យឃើញពន្លឺថ្ងៃម្ដងទៀតឡើយ។ មនុស្សកំពុតដែលធ្វើកិច្ចការបម្រើបានមួយគ្រា តែគ្មានសមត្ថភាពរក្សាភាពស្មោះត្រង់រហូតដល់ទីបញ្ចប់ ត្រូវបានព្រះជាម្ចាស់រាប់បញ្ចូលទៅក្នុងជំពូកមនុស្សអាក្រក់ ដើម្បីឲ្យគេដើរតាមដំបូន្មានមនុស្សអាក្រក់ និងក្លាយជាចំណែកមួយនៃក្រុមមនុស្សគ្មានសណ្ដាប់ធ្នាប់របស់គេ។ ទីបំផុត ព្រះជាម្ចាស់នឹងធ្វើឲ្យពួកគេសាបសូន្យទៅ។ ព្រះជាម្ចាស់បណ្ដេញអស់អ្នកដែលពុំធ្លាប់មានភក្ដីភាពចំពោះព្រះគ្រីស្ទ ឬពុំធ្លាប់រួមចំណែកជាកម្លាំងអ្វីសោះចេញ ហើយក៏មិនខ្វល់ពីពួកគេដែរ លុះនៅពេលប្ដូរសម័យកាល ទ្រង់នឹងធ្វើឲ្យគេសាបសួន្យទៅ។ ពួកគេលែងមានវត្តមានលើផែនដី ហើយក៏មិនបានធ្វើដំណើរចូលទៅក្នុងនគរព្រះដែរ។ អស់អ្នកដែលមិនធ្លាប់ស្មោះត្រង់ចំពោះព្រះជាម្ចាស់ ប៉ុន្តែ ត្រូវកាលៈទេសៈបង្ខំឲ្យគេមានទំនាក់ទំនងជាមួយទ្រង់ដោយគ្រាន់តែបង្គ្រប់កិច្ច អ្នកនោះត្រូវបានរាប់បញ្ចូលទៅក្នុងអស់អ្នកដែលបម្រើរាស្ត្ររបស់ទ្រង់។ មនុស្សបែបនេះមានចំនួនតិចតួចណាស់ដែលនៅរស់រានមានជីវិត ខណៈដែលភាគច្រើនសុទ្ធតែត្រូវវិនាសទៅជាមួយនឹងអស់អ្នកដែលពុំមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់នឹងធ្វើកិច្ចការបម្រើផង។ ចុងក្រោយបំផុត ព្រះជាម្ចាស់នឹងនាំអស់អ្នកដែលមានគំនិតដូចព្រះជាម្ចាស់ ពោលគឺជារាស្ត្រ និងកូនៗរបស់ព្រះជាម្ចាស់ ព្រមទាំងអស់អ្នកដែលទ្រង់កំណត់ឲ្យធ្វើជាសង្ឃ ចូលទៅក្នុងនគររបស់ព្រះអង្គ។ ពួកគេនឹងក្លាយជាផលចម្រាញ់នៃកិច្ចការរបស់ព្រះជា ម្ចាស់។ ចំពោះអស់អ្នកដែលមិនអាចរាប់បញ្ចូលក្នុងប្រភេទមនុស្សដែលព្រះជាម្ចាស់បានកំណត់ ពួកគេនឹងត្រូវរាប់បញ្ចូលជាមួយអ្នកមិនជឿ ហើយអ្នករាល់គ្នាប្រាកដជាអាចស្រមៃបានហើយថា លទ្ធផលរបស់ពួកគេនឹងទៅជាយ៉ាងណា។ អ្វីៗគ្រប់យ៉ាងដែលខ្ញុំគួរនិយាយ គឺខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នារួចហើយ។ ផ្លូវដែលអ្នករាល់គ្នាជ្រើសរើស គឺជាជម្រើសផ្ទាល់ខ្លួនរបស់អ្នកតែម្នាក់ឯងប៉ុណ្ណោះ។ អ្វីដែលអ្នករាល់គ្នាគួរយល់គឺ កិច្ចការរបស់ព្រះជាម្ចាស់ មិនដែលរង់ចាំអ្នកណាម្នាក់ដែលមិនអាចដើរតាមលំអានរបស់ទ្រង់ទាន់នោះឡើយ ហើយនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ មិនបង្ហាញក្ដីសន្ដោសដល់មនុស្សម្នាក់ណាឡើយ។

(«ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

អស់អ្នកណាដែលចង់បានជីវិត ដោយមិនពឹងលើសេចក្ដីពិតដែលព្រះគ្រីស្ទមានបន្ទូលប្រាប់ គេជាមនុស្សដែលគួរឲ្យអស់សំណើចបំផុតនៅលើផែនដី ហើយមនុស្សដែលមិនទទួលមាគ៌ាជីវិតដែលព្រះគ្រីស្ទយកមកប្រទានឲ្យ គឺជាមនុស្សដែលវង្វេងក្នុងភាពស្រមើស្រមៃរបស់ខ្លួនហើយ។ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា មនុស្សដែលមិនទទួលព្រះគ្រីស្ទនៅគ្រាចុងក្រោយ នឹងត្រូវព្រះជាម្ចាស់ស្អប់រហូតអស់កល្បជា និច្ច។ ព្រះគ្រីស្ទ គឺជាច្រកទ្វារចូលទៅកាន់នគរព្រះនៅគ្រាចុងក្រោយ ហើយគ្មាននរណាម្នាក់អាចទៅក្បែរព្រះអង្គបានឡើយ។ ប្រសិនបើមិនមែនដោយសារព្រះគ្រីស្ទ នោះគ្មាននរណាម្នាក់ ដែលត្រូវបានព្រះជាម្ចាស់ ប្រោសឱ្យបានគ្រប់លក្ខណ៍នោះឡើយ។ អ្នកជឿលើព្រះជាម្ចាស់ ហេតុនេះហើយ អ្នកក៏ត្រូវតែទទួលយកព្រះបន្ទូលទ្រង់ ហើយស្ដាប់តាមមាគ៌ារបស់ទ្រង់ផងដែរ។ អ្នកមិនអាចគិតតែពីការទទួលបានព្រះពរ ខណៈដែលអ្នកមិនអាចទទួលយកសេចក្ដីពិត ហើយមិនអាចទទួលយកការប្រទានជីវិតនោះឡើយ។ ព្រះគ្រីស្ទយាងមកនៅគ្រាចុងក្រោយ ដើម្បីឲ្យអស់អ្នកដែលជឿដល់ទ្រង់ពិត អាចទទួលបានជីវិត។ កិច្ចការរបស់ទ្រង់ គឺដើម្បីបញ្ចប់យុគសម័យចាស់ រួចចូលទៅក្នុងយុគសម័យថ្មី ហើយកិច្ចការរបស់ទ្រង់ គឺជាផ្លូវមួយដែលមនុស្សចូលទៅក្នុងយុគសម័យថ្មីត្រូវដើរ។ ប្រសិនបើអ្នកមិនអាចទទួលស្គាល់ទ្រង់ តែអាចថ្កោលទោស ប្រមាថ ឬបៀតបៀនទ្រង់ នោះអ្នកនឹងត្រូវដុតបញ្ឆេះរហូតអស់កល្បជានិច្ច ហើយនឹងមិនអាចចូលទៅក្នុងនគរព្រះបានឡើយ។ ត្បិតព្រះគ្រីស្ទផ្ទាល់ ទ្រង់ជាការសម្ដែងឲ្យស្គាល់ព្រះវិញ្ញាណបរិសុទ្ធ និងជាការសម្ដែងឲ្យស្គាល់ព្រះជាម្ចាស់ ហើយទ្រង់ជាព្រះមួយ អង្គដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ឲ្យធ្វើកិច្ចការរបស់ទ្រង់ នៅលើផែនដី។ ហើយហេតុនេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា ប្រសិនបើអ្នកមិនអាចទទួលកិច្ចការទាំងអស់ដែលព្រះគ្រីស្ទទ្រង់ធ្វើនៅគ្រាចុងក្រោយទេ នោះអ្នករាល់គ្នាប្រមាថព្រះវិញ្ញាណបរិសុទ្ធហើយ។ ទុក្ខមហាវេទនាដែលមនុស្សប្រមាថព្រះវិញ្ញាណបរិសុទ្ធត្រូវទទួល គឺជាភស្ដុតាងបញ្ជាក់ដល់មនុស្សទាំងអស់។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាទៀតចុះថា ប្រសិនបើអ្នកតតាំងនឹងព្រះគ្រីស្ទ នៅគ្រាចុងក្រោយ ហើយប្រសិនបើអ្នកបដិសេធព្រះគ្រីស្ទនៅគ្រាចុងក្រោយ នោះគ្មាននរណាមកទ្រាំរងលទ្ធផលជំនួសអ្នករាល់គ្នាទៀតឡើយ។ ជាងនេះទៅទៀត ចាប់ពីថ្ងៃនេះទៅ អ្នកនឹងគ្មានឱកាសទទួលបានការទទួលយកពីព្រះជាម្ចាស់ឡើយ បើទោះបីជាអ្នកព្យាយាមរំដោះខ្លួនយ៉ាងណាក៏ដោយ អ្នកនឹងមើលមិនឃើញព្រះភក្ត្រព្រះជាម្ចាស់ពីចម្ងាយម្ដងទៀតឡើយ។ ដ្បិតអ្វីដែលអ្នកតតាំងជាមួយនោះ មិនមែនជាមនុស្សទេ អ្វីដែលអ្នកបដិសេធនោះ ក៏មិនមែនជាសភាវៈទន់ខ្សោយនោះដែរ ប៉ុន្តែជាព្រះគ្រីស្ទវិញ។ តើអ្នកដឹងទេថា លទ្ធផលនៃទង្វើនេះគឺជាអ្វី? កំហុសដែលអ្នកនឹងប្រព្រឹត្តឡើងមកនេះ មិនមែនជាកំហុសតូចតាចទេ តែជាទោសដ៏សាហាវដែលប្រព្រឹត្តដោយចេតនាវិញ។ ដូច្នេះហើយ ខ្ញុំទូន្មានអ្នករាល់គ្នា កុំឲ្យសំញែងកំហឹងចំពោះសេចក្ដីពិតឲ្យសោះ ក៏មិនត្រូវធ្វើការទិតៀនដោយធ្វេសប្រហែសនោះដែរ ដ្បិតមានតែសេចក្ដីពិតទេ ទើបអាចនាំយកជីវិតមកឲ្យអ្នកបាន ហើយក៏គ្មានអ្វីអាចឲ្យអ្នកបានកើតជាថ្មី ហើយមើលឃើញព្រះភក្ត្រព្រះជាម្ចាស់ពីចម្ងាយម្ដងទៀតបានដែរ មានតែសេចក្ដីពិតប៉ុណ្ណោះ។

(«មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

លេខយោង៖

ក. ឈើងាប់មួយដុំ៖ ជាគ្រាមភាសាក្នុងភាសាចិន ដែលមានន័យថា «ជួយមិនបាន»។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

មូលហេតុដែលព្រះជាម្ចាស់នៅតែត្រូវការធ្វើកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយ ទោះបីជាព្រះអម្ចាស់យេស៊ូវបានរំដោះមនុស្សជាតិក៏ដោយ

ខគម្ពីរយោង៖ «ខ្ញុំសូមប្រាប់អ្នកជាប្រាកដថា អ្នកណាដែលប្រព្រឹត្តអំពើបាប អ្នកនោះជាអ្នកបម្រើអំពើបាបហើយ។ ហើយអ្នកបម្រើមិននៅក្នុងផ្ទះរហូតទេ៖...

វិធីនៃកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ បន្សុទ្ធ និងសង្គ្រោះមនុស្សជាតិ

ខគម្ពីរយោង៖ «ហើយបើអ្នកណាស្ដាប់ឮពាក្យខ្ញុំ តែមិនជឿ នោះខ្ញុំមិនកាត់ទោសគេឡើយ ដ្បិតខ្ញុំបានមក មិនមែនដើម្បីជំនុំជម្រះពិភពលោកឡើយ...

វិធីស្គាល់អំពីសារៈសំខាន់នៃកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ នៅចុងបញ្ចប់នៃកិច្ចការបិទបញ្ចប់យុគសម័យរបស់ទ្រង់ និស្ស័យរបស់ព្រះជាម្ចាស់ គឺជាការវាយផ្ចាល...

កិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ គឺជាកិច្ចការនៃការជំនុំជម្រះចេញពីបល្ល័ង្កសដ៏អស្ចារ្យ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ នៅក្នុងការជំនុំជម្រះដែលចាប់ផ្ដើមនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដែលគេតំណាលពីអតីតកាល គឺជា «ការជំនុំជម្រះ»...

Leave a Reply