តើកិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយនេះ បន្សុទ្ធនិងសង្គ្រោះមនុស្សជាតិដូចម្ដេច?

23-11-2021

មនុស្សបានដឹងថាគ្រោះមហន្តរាយដ៏ធំនឹងធ្លាក់មកលើយើង ហើយអ្នកដែលរំពឹងថាព្រះអម្ចាស់យាងមកលើពពក បានរង់ចាំដោយអន្ទះសារ។ ក្រោយពីការរង់ចាំអស់ជាច្រើនឆ្នាំ ពួកគេមិនទាន់បានឃើញទ្រង់យាងមកនៅឡើយទេ។ ផ្ទុយទៅវិញ ពួកគេឃើញផ្លេកបន្ទោរពីទិសខាងកើតធ្វើបន្ទាល់អំពីកិច្ចការនៃការជំនុំជម្រះរបស់ព្រះដ៏មានគ្រប់ព្រះចេស្តានៅគ្រាចុងក្រោយ។ នេះជាការខកចិត្តយ៉ាងខ្លាំងសម្រាប់ពួកគេ។ ពួកគេសង្ឃឹមថានឹងត្រូវបានលើកឡើងដោយផ្ទាល់នៅកន្លែងដែលពួកគេនឹងជួបព្រះអម្ចាស់ ដោយមិននឹកស្មានថា ទ្រង់នឹងបំពេញកិច្ចការនៃការជំនុំជម្រះ នៅពេលទ្រង់យាងត្រឡប់មកវិញសោះ។ ពួកគេមិនចង់ទទួលយកទេ។ មនុស្សជាច្រើនកំពុងដើរតាមកម្លាំងពួកទទឹងនឹងព្រះគ្រីស្ទនៃខាងពិភពសាសនា ដោយវិនិច្ឆ័យ និងថ្កោលទោសចំពោះការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់។ ពួកគេគិតថា៖ «បាបរបស់យើងត្រូវបានអត់ទោសឱ្យ ហើយយើងត្រូវបានព្រះជាម្ចាស់រាប់ថាសុចរិត ដូច្នេះ យើងមិនត្រូវការការជំនុំជម្រះរបស់ព្រះជាម្ចាស់ទេ។ យើងកំពុងរង់ចាំឱ្យព្រះអម្ចាស់ នាំយើងទៅនគររបស់ទ្រង់ ដែលយើងនឹងទទួលបានព្រះពររបស់ទ្រង់»។ ពួកគេប្រកាន់ខ្ជាប់តាមសញ្ញាណរបស់ពួកគេ ដោយមិនចង់ស្វែងរក និងស៊ើបសួររកផ្លូវពិតនោះទេ ហេតុនេះបានជាគេនៅតែមិនបានស្វាគមន៍ព្រះអម្ចាស់ដដែល តែបានធ្លាក់ទៅក្នុងគ្រោះមហន្តរាយទៅវិញ។ ការនេះសម្រេចនូវព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវទាំងស្រុង៖ «ដ្បិតនឹងឱ្យដល់អ្នកណាដែលមាន ហើយគេនឹងមានជាបរិបូរ តែចំពោះអ្នកណាដែលគ្មានវិញ នោះនឹងត្រូវដកយក សូម្បីតែអ្វីដែលអ្នកនោះមានផង។ ហើយបណ្ដេញអ្នកបម្រើដែលគ្មានប្រយោជន៍ទៅក្នុងទីងងឹតនៅខាងក្រៅ ជាទីដែលនឹងយំ ហើយសង្កៀតធ្មេញ» (ម៉ាថាយ ២៥:២៩-៣០)។ ប៉ុន្តែ មានមនុស្សជាច្រើនដែលស្រឡាញ់សេចក្ដីពិត ហើយពេលពួកគេអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្តា ពួកគេបានឃើញពីព្រះចេស្ដា និងសិទ្ធិអំណាចនៃព្រះបន្ទូលទាំងនោះ ឃើញថាព្រះបន្ទូលទាំងអស់សុទ្ធតែជាសេចក្តីពិត។ ពួកគេបានស្គាល់ព្រះសូរសៀងព្រះជាម្ចាស់ ហើយលែងប្រកាន់តាមសញ្ញាណរបស់ពួកគេទៀតហើយ។ ប៉ុន្តែបានស៊ើបសួររកផ្លូវពិត។ សំណួរដំបូងរបស់ពួកគេគឺ ហេតុអ្វីបានជាព្រះជាម្ចាស់នៅតែចាំបាច់បំពេញកិច្ចការនៃការជំនុំជម្រះទៀត ពេលបាបរបស់ពួកគេត្រូវបានអត់ទោសឱ្យ ហើយពួកគេត្រូវបានជាព្រះម្ចាស់រាប់ជាសុចរិតទៅហើយនោះ ហើយតើព្រះជាម្ចាស់បន្សុទ្ធនិងសង្គ្រោះមនុស្សជាតិ តាមរយៈកិច្ចការនៅគ្រាចុងក្រោយដោយរបៀបណា។ នេះជាសំណួរដ៏សំខាន់ចំនួនពីរ និងច្របូកច្របល់បំផុត ដែលមនុស្សគ្រប់គ្នាដែលកំពុងស៊ើបសួររកផ្លូវពិត ត្រូវតែយល់ឱ្យបាន។

យើងនាំគ្នាចាប់ផ្តើមពី មូលហេតុដែលព្រះជាម្ចាស់ចាំបាច់ត្រូវបំពេញកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយចុះ។ នេះជាការយល់ច្រឡំសម្រាប់អ្នកកាន់សាសនាជាច្រើន។ ពួកគេគិតថា៖ «ព្រះអម្ចាស់បានអត់ទោសបាបរបស់យើងរួចហើយ ហើយព្រះជាម្ចាស់មិនទតឃើញថាយើងមានបាបទេ ដូច្នេះយើងអាចត្រូវបានលើកឡើងទៅនគររបស់ទ្រង់បានតែម្ដង ហើយយើងមិនត្រូវការការជំនុំជម្រះរបស់ព្រះជាម្ចាស់ឡើយ»។ នេះគឺជាកំហុសដ៏ធំមួយ។ ពិតមែនតែព្រះអម្ចាស់បានអត់ទោសបាបរបស់មនុស្ស ប៉ុន្តែ តើការអត់ទោសនោះមានន័យថាយើងត្រូវបានបន្សុទ្ធដែរឬទេ? តើនេះមានន័យថាយើងសម្រេចការចុះចូលពិតប្រាកដចំពោះព្រះជាម្ចាស់ហើយឬ? មិនមានបែបនេះទេ។ យើងទាំងអស់គ្នាបានដឹងការពិតហើយថា៖ ទោះបីជាបាបរបស់យើងត្រូវបានអត់ទោសឱ្យក៏ដោយ ក៏អ្នកជឿរមែងសុទ្ធតែកំពុងរស់នៅក្នុងវដ្តនៃបាបនិងការលន់តួបាបដដែល ដោយប្រព្រឹត្តបាបនៅពេលថ្ងៃ ហើយលន់តួបាបនៅពេលយប់ ព្យាយាមនិងមិនបានគោរពតាមបញ្ញត្តិរបស់ព្រះអម្ចាស់យេស៊ូវ ព្យាយាម និងមិនបានស្រឡាញ់និងចុះចូលនឹងព្រះអម្ចាស់ ដោយតាំងចិត្តធ្វើល្អ តែនៅតែកុហក និងប្រព្រឹត្តបាបដោយមិនគិតពីខ្លួនឯង ដោយបរាជ័យ មិនថាពួកគេខំប្រឹងទប់ខ្លួនពួកគេខ្លាំងយ៉ាងណានោះទេ។ មនុស្សជាច្រើនយល់ថាសាច់ឈាមនេះពុករលួយខ្លាំងណាស់ ហើយការរស់នៅក្នុងអំពើបាបពិតជាឈឺចាប់ណាស់។ ដូច្នេះ ហេតុអ្វីបានជាមនុស្សមិនអាចដកខ្លួនចេញពីចំណងនៃបាបបាន? ម៉េចក៏យើងមិនអាចធ្វើអ្វីក្រៅតែពីប្រព្រឹត្តបាប? នោះគឺដោយសារធម្មជាតិមានបាប និងនិស្ស័យជាសាតាំងរបស់មនុស្ស។ ទាំងនេះគឺជាឫសគល់នៃបាប។ បើគ្មានការដោះស្រាយឫសគល់នៃបាបទេ យើងមិនអាចរួចផុតពីវាបានទេ ប៉ុន្តែយើងនឹងនៅតែបន្តទាស់ទទឹងនឹងព្រះជាម្ចាស់ ថ្កោលទោសទ្រង់ និងធ្វើជាសត្រូវនឹងទ្រង់។ ចូរគិតពីពួកផារិស៊ីចុះ ពួកគេមានសេចក្ដីជំនឿជាច្រើនជំនាន់ និងតែងតែដាក់តង្វាយលោះបាបឥតដាច់។ តើហេតុអ្វីបានជាពេលដែលព្រះយេហូវ៉ាដ៏ជាម្ចាស់បានត្រឡប់ជាសាច់ឈាមជាព្រះអម្ចាស់យេស៊ូវ និងបានសម្តែងចេញនូវសេចក្តីពិតជាច្រើន ពួកគេមិនបានទទួលស្គាល់ព្រះអម្ចាស់យេស៊ូវ ថាជាការលេចមកនៃព្រះយេហូវ៉ាដ៏ជាព្រះ តែបែរជាបានថ្កោលទោសនិងវិនិច្ឆ័យទ្រង់ ហើយបានឆ្កាងទ្រង់ទៅវិញ? តើមានបញ្ហាអ្វី? ឥឡូវនេះ នៅគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្តាបានយាងមក និងសម្តែងចេញនូវសេចក្តីពិត ហេតុអ្វីបានជាអ្នកកាន់សាសនាជាច្រើនមិនព្រមពិនិត្យមើលរឿងនេះ ប៉ុន្តែបែរជាថ្កោលទោស និងប្រមាថទ្រង់ទាំងឆ្កួតលីលា ដោយប៉ុនប៉ងឆ្កាងព្រះជាម្ចាស់នៅលើឈើឆ្កាងម្តងទៀតបែបនេះ? តើអ្វីទាំងនេះមានន័យដូចម្ដេច? វាបង្ហាញយ៉ាងច្បាស់ថា នៅពេលបាបរបស់មនុស្សត្រូវបានអត់ទោសឱ្យ ពួកគេនៅតែត្រូវគ្រប់គ្រងដោយធម្មជាតិជាសាតាំងរបស់ពួកគេដដែល ហើយអាចថ្កោលទោស និងទាស់ទទឹងនឹងព្រះជាម្ចាស់គ្រប់ពេល។ ភាពពោរពេញដោយបាបរបស់មនុស្សជាតិ មិនមែនគ្រាន់តែជាអំពើបាបនោះទេ ប៉ុន្តែវាធ្ងន់ធ្ងរណាស់ រហូតដល់ពួកគេចង់ឆ្កាងព្រះគ្រីស្ទដែលសម្តែងចេញនូវសេចក្តីពិត ដោយតតាំងនឹងព្រះជាម្ចាស់ ប្រឆាំងនឹងសេចក្តីពិត ធ្វើការនិងបំពេញកិច្ចការប្រឆាំងនឹងព្រះជាម្ចាស់ ហើយក្លាយជាសត្រូវរបស់ទ្រង់។ តើមនុស្សស្មោកគ្រោក និងពុករលួយដែលប្រឆាំងព្រះជាម្ចាស់ អាចមានតម្លៃស័ក្តិសមនឹងនគរទ្រង់ដូចម្ដេចបាន? ព្រះជាម្ចាស់សុចរិតនិងបរិសុទ្ធ ហើយនិស្ស័យរបស់ទ្រង់ គឺមិនអាចប្រមាថបានឡើយ។ បើអស់អ្នកណាដែលមិនត្រូវបានអត់ទោសបាប មិនត្រូវបានបន្សុទ្ធដោយកិច្ចការជំនុំជម្រះទេ ប៉ុន្តែបែរជាបន្តប្រព្រឹត្តបាប និងទាស់ទទឹងនឹងព្រះជាម្ចាស់ នោះពួកគេនឹងមិនមានតម្លៃស័ក្ដិសមនឹងនគររបស់ព្រះជាម្ចាស់ទេ។ គ្មានអ្វីគួរឱ្យសង្ស័យពីរឿងនេះទេ។ ការនេះសម្រេចនូវបន្ទូលព្រះអម្ចាស់យេស៊ូវថា៖ «មិនមែនគ្រប់គ្នាដែលហៅខ្ញុំថា ព្រះអម្ចាស់ ព្រះអម្ចាស់ សុទ្ធតែចូលទៅក្នុងនគរស្ថានសួគ៌ឡើយ ប៉ុន្តែអ្នកណាដែលធ្វើតាមបំណងព្រះហឫទ័យព្រះវរបិតាខ្ញុំដែលគង់នៅស្ថានសួគ៌វិញទេតើ» (ម៉ាថាយ ៧:២១)។ «ខ្ញុំសូមប្រាប់អ្នកជាប្រាកដថា អ្នកណាដែលប្រព្រឹត្តអំពើបាប អ្នកនោះជាអ្នកបម្រើអំពើបាបហើយ។ ហើយអ្នកបម្រើមិននៅក្នុងផ្ទះរហូតទេ៖ ប៉ុន្តែ បុត្រាគង់នៅជាដរាបវិញ» (យ៉ូហាន ៨:៣៤-៣៥)។ ក៏មានផងដែរនៅក្នុងគម្ពីរហេព្រើរ ១២:១៤៖ «ដ្បិតបើគ្មានភាពបរិសុទ្ធទេ នោះគ្មាននរណានឹងឃើញព្រះអម្ចាស់ឡើយ»។ ហេតុនោះបានជាព្រះអម្ចាស់យេស៊ូវមានព្រះបន្ទូលជាច្រើនដងក្នុងអំឡុងកិច្ចការប្រោសលោះរបស់ទ្រង់ ថាទ្រង់នឹងយាងមកម្តងទៀត។ ដូច្នេះ តើទ្រង់យាងមកទីនេះដើម្បីធ្វើអ្វី? គឺដើម្បីសម្តែងចេញសេចក្ដីពិត និងបំពេញកិច្ចការជំនុំជម្រះរបស់ទ្រង់ ដើម្បីសង្គ្រោះមនុស្សជាតិឱ្យរួចពីបាប និងកម្លាំងរបស់សាតាំងទាំងស្រុង ដើម្បីឱ្យយើងអាចងាកមករកព្រះជាម្ចាស់យ៉ាងពេញលេញ ហើយក្លាយជាមនុស្សដែលចុះចូល និងថ្វាយបង្គំព្រះជាម្ចាស់។ បន្ទាប់មក ទ្រង់នឹងនាំយើងទៅកាន់ទីកន្លែងដ៏ស្រស់បំព្រងមួយ។ ដូចដែលព្រះអម្ចាស់យេស៊ូវបានទាយទុកមកថា៖ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង» (យ៉ូហាន ១៦:១២-១៣)។ «ហើយបើអ្នកណាស្ដាប់ឮពាក្យខ្ញុំ តែមិនជឿ នោះខ្ញុំមិនកាត់ទោសគេឡើយ ដ្បិតខ្ញុំបានមក មិនមែនដើម្បីជំនុំជម្រះពិភពលោកឡើយ ប៉ុន្តែដើម្បីសង្រ្គោះពិភពលោកវិញ។ អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យខ្ញុំ អ្នកនោះមានម្នាក់ដែលជំនុំជម្រះគេរួចហើយ ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដូចគ្នាដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ» (យ៉ូហាន ១២:៤៧-៤៨)។ និង «ដ្បិតនឹងមានវេលាមកដល់ ជាគ្រាដែលការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់» (១ពេត្រុស ៤:១៧)។ ត្រង់នេះ យើងអាចឃើញថា ព្រះជាម្ចាស់បានរៀបចំផែនការដើម្បីបំពេញកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយនេះជាយូរមកហើយ ហើយនេះពិតជាអ្វីដែលមនុស្សជាតិពុករលួយត្រូវការដើម្បីបានសង្គ្រោះដោយពេញលេញ។ នៅគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ចេស្តា នឹងសម្តែងចេញនូវសេចក្ដីពិត និងបំពេញកិច្ចការនៃការជំនុំជម្រះពីដំណាក់របស់ព្រះជាម្ចាស់ទៅ។ ទ្រង់ជាព្រះវិញ្ញាណនៃសេចក្តីពិតដែលយាងមកក្នុងចំណោមមនុស្ស ដោយដឹកនាំរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឱ្យចូលក្នុងសេចក្តីពិតគ្រប់យ៉ាង។ ការនេះបានសម្រេចសេចក្ដីទំនាយរបស់ព្រះអម្ចាស់យេស៊ូវទាំងស្រុងមែន។ ឥឡូវនេះ យើងនាំគ្នាអានព្រះបន្ទូលខ្លះៗរបស់ព្រះដ៏មានគ្រប់ព្រះចេស្តា ដើម្បីយល់កាន់តែច្បាស់ពីមូលហេតុដែលព្រះជាម្ចាស់ចាំបាច់ត្រូវបំពេញកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ។

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ទោះបីជាព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើននៅក្នុងចំណោមមនុស្សក៏ដោយ ប៉ុន្តែទ្រង់គ្រាន់តែបញ្ចប់កិច្ចការប្រោសលោះមនុស្សជាតិទាំងអស់ ហើយបានក្លាយជាដង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់អារក្សសាតាំង មិនគ្រាន់តែតម្រូវឲ្យព្រះយេស៊ូវក្លាយជាដង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែ វាក៏តម្រូវឲ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែខ្លាំង ដើម្បីដកចោលនិស្ស័យខូចអាក្រក់របស់សាតាំងទាំងអស់ចេញពីមនុស្សផងដែរ។ ដូច្នេះ ឥឡូវនេះមនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួន ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយចាប់ផ្ដើមកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់។ អស់អ្នកដែលចុះចូលក្រោមដែនគ្រប់គ្រងរបស់ទ្រង់នឹងរីករាយចំពោះសេចក្តីពិតកាន់តែខ្ពស់ ហើយទទួលព្រះពរកាន់តែធំ។ ពួកគេនឹងរស់នៅយ៉ាងពិតប្រាកដនៅក្នុងពន្លឺ ហើយគេនឹងទទួលបានសេចក្តីពិត ផ្លូវ និងជីវិត» (អារម្ភកថា ក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។

«មុនពេលដែលមនុស្សត្រូវបានប្រោសលោះ សារជាតិពុលជាច្រើនរបស់សាតាំងត្រូវបានដាក់នៅក្នុងគេរួចទៅហើយ ហើយក្រោយពេលដែលសាតាំងបានធ្វើឲ្យមនុស្សពុករលួយអស់រយៈពេលរាប់ពាន់ឆ្នាំរួចមក នៅខាងក្នុងមនុស្សមាននូវនិស្ស័យដែលប្រឆាំងនឹងព្រះជាម្ចាស់រួចទៅហើយ។ ដូច្នេះ នៅពេលដែលមនុស្សត្រូវបានប្រោសលោះ វាជាករណីនៃការប្រោសលោះដែលមនុស្សត្រូវបានទិញនៅក្នុងតម្លៃដ៏ខ្ពស់ ប៉ុន្តែ ធម្មជាតិពុលដែលមាននៅខាងក្នុងគេ មិនត្រូវបានលុបបំបាត់ចោលឡើយ។ មនុស្សដែលត្រូវបានកខ្វក់យ៉ាងខ្លាំង ត្រូវតែឆ្លងកាត់ការផ្លាស់ប្ដូរមួយសិន មុននឹងក្លាយជាបុគ្គលដ៏សក្តិសម ដើម្បីបម្រើព្រះជាម្ចាស់។ តាមរយៈមធ្យោបាយនៃកិច្ចការជំនុំជម្រះ និងការវាយផ្ចាលនេះ មនុស្សនឹងចាប់ផ្ដើមស្គាល់ទាំងស្រុងពីសេចក្តីស្មោកគ្រោក និងលក្ខណៈសំខាន់ដ៏ពុករលួយដែលមាននៅខាងក្នុងគេ ហើយគេនឹងអាចផ្លាស់ប្ដូរបានទាំងស្រុង និងត្រលប់ជាបរិសុទ្ធផង។ មានតែបែបនេះទេ ទើបមនុស្សអាចសក្ដិសមត្រលប់ទៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ។ ... សម្រាប់អ្វីៗគ្រប់យ៉ាងដែលមនុស្សអាចត្រូវបានប្រោសលោះ និងត្រូវបានអត់ទោសឲ្យចំពោះអំពើបាបរបស់ខ្លួន វាអាចត្រូវបានគេចាត់ទុកថា ព្រះជាម្ចាស់មិននឹកនាពីសេចក្តីរំលងរបស់មនុស្ស ហើយមិនប្រព្រឹត្តចំពោះមនុស្សស្របតាមសេចក្តីរំលងរបស់គេ។ យ៉ាងណាមិញ នៅពេលដែលមនុស្សរស់នៅក្នុងរូបកាយនៃសាច់ឈាម មិនត្រូវបានប្រោសឲ្យមានសេរីភាពពីអំពើបាប នោះគេនៅតែបន្តប្រព្រឹត្តអំពើបាប ហើយបើកសម្ដែងពីនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ គ្មានថ្ងៃបញ្ចប់ឡើយ។ នេះគឺជាជីវិតរបស់មនុស្សដែលដើរនៅក្នុងវដ្ដនៃការប្រព្រឹត្តអំពើបាប និងការទទួលបានការអត់ទោស ដោយគ្មានទីបញ្ចប់។ មនុស្សភាគច្រើនប្រព្រឹត្តអំពើបាបនៅពេលថ្ងៃ ហើយលន់តួបាបនៅពេលយប់។ ទោះបីតង្វាយលោះបាបមានប្រសិទ្ធភាពជារៀងរហូតសម្រាប់មនុស្សក៏ដោយ ប៉ុន្តែ ការធ្វើបែបនេះ នឹងមិនអាចសង្រ្គោះមនុស្សពីអំពើបាបបានឡើយ។ មានតែពាក់កណ្ដាលនៃកិច្ចការសង្រ្គោះប៉ុណ្ណោះដែលត្រូវបានសម្រេច ព្រោះថាមនុស្សនៅតែមាននិស្ស័យដ៏ពុករលួយ។ ... មនុស្សមិនងាយដឹងពីអំពើបាបរបស់គេឡើយ។ គេគ្មានផ្លូវនឹងទទួលស្គាល់និស្ស័យដ៏ចាក់ឫសយ៉ាងជ្រៅរបស់ខ្លួនឡើយ ហើយគេត្រូវតែពឹងអាងលើការជំនុំជម្រះដោយព្រះបន្ទូល ដើម្បីសម្រេចលទ្ធផលនេះ។ មានតែបែបនេះទេ ទើបមនុស្សអាចត្រូវបានផ្លាស់ប្ដូរបន្ដិចម្ដងៗចាប់ពីចំណុចនេះតទៅ» («អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។

ក្នុងយុគសម័យនៃព្រះគុណ ព្រះអម្ចាស់យេស៊ូវផ្ទាល់ព្រះអង្គត្រូវបានគេឆ្កាង ក្លាយជាតង្វាយលោះបាបរបស់មនុស្សជាតិ និងប្រោសលោះមនុស្សជាតិពីបាប។ តាំងពីនោះមក បាបរបស់មនុស្សត្រូវបានអត់ទោស ហើយព្រះជាម្ចាស់មិនទតឃើញយើងថាមានបាបទេ ដូច្នេះ យើងអាចអធិស្ឋានទៅកាន់ព្រះជាម្ចាស់ដោយផ្ទាល់ និងមកចំពោះព្រះភ័ក្ត្រទ្រង់។ ប៉ុន្តែ ការដែលព្រះជាម្ចាស់លែងទតឃើញមនុស្សមានបាបទៀតនោះ គ្រាន់តែមានន័យថា ទ្រង់បានអត់ទោសដល់យើងប៉ុណ្ណោះ មិនមានន័យមែនថា យើងគ្មានបាប យើងបរិសុទ្ធទាំងស្រុងនោះទេ។ យើងនៅតែមានធម្មជាតិដែលមានបាប និងនិស្ស័យជាសាតាំងដដែល។ យើងត្រូវតែឆ្លងកាត់កិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ដូច្នេះសេចក្ដីពុករលួយរបស់យើងអាចត្រូវបានបន្សុទ្ធ ហើយយើងអាចត្រូវបានសង្គ្រោះដោយពេញលេញ។ កិច្ចការប្រោសលោះរបស់ព្រះជាម្ចាស់នៅយុគសម័យនៃព្រះគុណ បានត្រួសត្រាយផ្លូវសម្រាប់កិច្ចការជំនុំជម្រះរបស់ទ្រង់នៅគ្រាចុងក្រោយ។ ពោលគឺ កិច្ចការនៃការជំនុំជម្រះរបស់ទ្រង់ ត្រូវបានធ្វើដោយផ្អែកលើមូលដ្ឋាននៃកិច្ចការនៃការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវ។ កិច្ចការនៃការប្រោសលោះរបស់ព្រះជាម្ចាស់ ទើបតែបានបញ្ចប់ពាក់កណ្តាលនូវកិច្ចការសង្គ្រោះទាំងមូលរបស់ទ្រង់ប៉ុណ្ណោះ។ វាជាកិច្ចការជំនុំជម្រះរបស់ព្រះដ៏មានគ្រប់ព្រះចេស្តានៅគ្រាចុងក្រោយ ដែលអាចបន្សុទ្ធ និងសង្គ្រោះមនុស្សជាតិបានពេញលេញ។ ហើយវាជាដំណាក់កាលដ៏សំខាន់បំផុតនៃកិច្ចការសង្គ្រោះរបស់ព្រះជាម្ចាស់។ យើងត្រូវឆ្លងកាត់ការជំនុំជម្រះ និងការបន្សុទ្ធរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ហើយបានរួចផុតពីបាប និងបានបន្សុទ្ធទាំងស្រុង ហើយចុះចូលនឹងព្រះជាម្ចាស់ដោយពិតប្រាកដ និងធ្វើតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ ដើម្បីមានតម្លៃស័ក្តិសមនឹងនគរទ្រង់។

ត្រង់នេះ ខ្ញុំគិតថា យើងមានការយល់ដឹងកាន់តែច្បាស់ថាហេតុអ្វីបានជាព្រះជាម្ចាស់កំពុងបំពេញកិច្ចការជំនុំជម្រះរបស់ទ្រង់នៅគ្រាចុងក្រោយ។ មនុស្សមួយចំនួនប្រហែលជាឆ្ងល់ថាតើការងារនេះបន្សុទ្ធនិងសង្គ្រោះមនុស្សជាតិដោយរបៀបណា។ សូមមើលព្រះបន្ទូលដែលព្រះដ៏មានគ្រប់ព្រះចេស្តាបានថ្លែងពីរឿងនេះ។ «ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីសារៈសំខាន់របស់មនុស្ស និងមកវិភាគពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា ដូចជា កាតព្វកិច្ចរបស់មនុស្ស របៀបដែលគេគួរស្ដាប់បង្គាប់ព្រះជាម្ចាស់ របៀបរក្សាភក្ដីភាពថ្វាយព្រះជាម្ចាស់ របៀបដែលមនុស្សគួរស្ដែងចេញនូវសភាពជាមនុស្សសាមញ្ញ ក៏ដូចជាព្រះប្រាជ្ញាញាណនិងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ ។ល។ ពាក្យពេចន៍ទាំងអស់នេះសំដៅទៅលើសារៈសំខាន់របស់មនុស្ស និងនិស្ស័យខូចអាក្រក់របស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ បានលើកឡើងទាក់ទងនឹងវិធីដែលមនុស្សក្លាយជាតំណាងរបស់អារក្សសាតាំង និងជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនមែនយកតែព្រះបន្ទូលពីរបីម៉ាត់មកបញ្ជាក់ពីសណ្ឋានរបស់មនុស្សនោះទេ តែទ្រង់នឹងបើកកកាយ ជម្រះសម្អាត ហើយលះសម្អាតរយៈពេលយូរអង្វែង។ វិធីសាស្ដ្រផ្សេងៗទាំងនេះអំពីការលាតត្រដាង ការដោះស្រាយ និងការលួសកាត់ មិនអាចធ្វើឡើងដោយពាក្យពេចន៍ធម្មតាៗបានឡើយ ទាល់តែសេចក្ដីពិត ដែលធ្វើឲ្យមនុស្សអស់សង្ឃឹមទាំងស្រុង ទើបជំនួសបាន។ មានតែវិធីបែបនេះទេ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែតាមរយៈការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងត្រូវបញ្ចុះបញ្ចូលយ៉ាងច្បាស់អំពីព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង។ លទ្ធផលដែលកិច្ចការជំនុំជម្រះបាននាំមក គឺឲ្យមនុស្សបានស្គាល់ព្រះភក្ដ្រព្រះជាម្ចាស់ពិតនិងស្គាល់សេចក្ដីពិតអំពីការបះបោររបស់ខ្លួនគេផ្ទាល់។ កិច្ចការនៃការជំនុំជម្រះធ្វើឲ្យមនុស្សទទួលបាននូវការយល់ដឹងច្រើនអំពីបំណងព្រះហឫទ័យនៃព្រះ អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីអាថ៌កំបាំងដែលគេមិនអាចយល់បាន។ កិច្ចការនេះក៏អនុញ្ញាតឲ្យមនុស្សទទួលស្គាល់ និងដឹងអំពីលក្ខណៈខូចអាក្រក់និងឫសគល់នៃលក្ខណៈខូចអាក្រក់របស់ខ្លួន ព្រមទាំងរកឃើញភាពស្មោកគ្រោករបស់មនុស្សផងដែរ។ លទ្ធផលទាំងអស់នេះ សុទ្ធតែបានមកពីកិច្ចការជំនុំជម្រះ ដ្បិតលក្ខណៈសម្បត្តិនៃកិច្ចការនេះ ការពិតគឺជាកិច្ចការបើកបង្ហាញអំពីសេចក្ដីពិត អំពីផ្លូវ និងអំពីជីវិតរបស់ព្រះជាម្ចាស់ ដល់អស់អ្នកណាដែលមានជំនឿលើទ្រង់។ កិច្ចការនេះ គឺជាកិច្ចការជំនុំជម្រះដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់» («ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។

«មនុស្សមិនអាចផ្លាស់ប្ដូរនិស្ស័យរបស់ខ្លួនឡើយ ពួកគេត្រូវតែឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាល ព្រមទាំងរងការឈឺចាប់ និងការបន្សុទ្ធ ដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬត្រូវដោះស្រាយជាមួយ ការលត់ដំ និងលួសកាត់ដោយព្រះន្ទូលរបស់ទ្រង់។ បែបនេះ ទើបពួកគេទទួលបានការស្ដាប់បង្គាប់ និងភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ ហើយឈប់ធ្វើសម្រាប់ព្រះអង្គដើម្បីតែបង្គ្រប់កិច្ចទៀតហើយ។ និស្ស័យរបស់មនុស្សផ្លាស់ប្ដូរបានដោយឆ្លងកាត់ការបន្សុទ្ធពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានតែតាមរយៈការបង្ហាញឲ្យឃើញ ការជំនុំជម្រះ ការលត់ដំ និងការដោះស្រាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះដែលពួកគេនឹងមិនហ៊ានប្រព្រឹត្ដទាំងប្រញ៉ាប់ប្រញ៉ាល់ទៀត ប៉ុន្ដែផ្ទុយទៅវិញ ពួកគេនឹងមានភាពនឹងនរ និងស្ងៀមស្ងាត់វិញ។ ចំណុចសំខាន់បំផុតគឺ ពួកគេអាចចុះចូលនឹងព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ និងចុះចូលចំពោះកិច្ចការរបស់ព្រះអង្គផង ហើយបើទោះបីជាវាមិនស៊ីសង្វាក់នឹងការយល់ឃើញរបស់មនុស្សក្ដី ក៏ពួកគេអាចទុកការយល់ឃើញនេះចោលមួយឡែក ហើយបែរមកមានចិត្ដចុះចូលនឹងទ្រង់វិញ» («មនុស្សដែលបានផ្លាស់ប្ដូរនិស្ស័យ គឺជាអ្នកដែលបានចូលទៅក្នុងភាពពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។

«ព្រះជាម្ចាស់មានមធ្យោបាយជាច្រើនក្នុងការធ្វើជាមនុស្សបានគ្រប់លក្ខណ៍។ ទ្រង់ប្រើវិធីគ្រប់បែបយ៉ាងដើម្បីដោះស្រាយនូវនិស្ស័យពុករលួយរបស់មនុស្ស ហើយប្រើវិធីផ្សេងៗដើម្បីអោយមនុស្សឃើញជាក់។ ក្នុងម្យ៉ាង ទ្រង់ដោះស្រាយជាមួយមនុស្ស ន័យមួយទៀតទ្រង់អោយមនុស្សឃើញជាក់ ហើយក្នុងន័យមួយទៀត ទ្រង់បើកសម្ដែងអោយមនុស្សជីកកកាយរក និងឃើញនូវ 'អាថ៌កំបាំង' នៅក្នុងជម្រៅចិត្តមនុស្ស និងបង្ហាញដល់មនុស្សនូវលក្ខណៈធម្មជាតិរបស់ខ្លួន ដោយបើកសម្ដែងភាពជាច្រើនរបស់មនុស្ស។ ព្រះជាម្ចាស់ប្រទានឲ្យមនុស្សគ្រប់លក្ខណ៍តាមរយៈវិធីជាច្រើន តាមរយៈការបើកសម្ដែងអោយឃើញ តាមរយៈការដោះស្រាយជាមួយមនុស្ស តាមរយៈការបន្សុទ្ធរបស់មនុស្ស និងការវាយផ្ចាល ដើម្បីអោយមនុស្សអាចដឹងថាព្រះជាម្ចាស់ជាព្រះពិត» («មានតែអ្នកដែលផ្តោតលើការអនុវត្តប៉ុណ្ណោះ ទើបអាចទទួលបានភាពគ្រប់លក្ខណ៍» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។

សេចក្ដីនេះបានជួយបំភ្លឺខ្លះៗ អំពីរបៀបដែលព្រះជាម្ចាស់បំពេញកិច្ចការជំនុំជម្រះរបស់ទ្រង់ មែនទេ? នៅក្នុងកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ទ្រង់កំពុងសម្តែងចេញសេចក្តីពិតជាចម្បង ដើម្បីជំនុំជម្រះ និងសម្ដែងឱ្យយល់ពីសារជាតិពុករលួយរបស់មនុស្ស និងនិស្ស័យជាសាតាំងរបស់យើង ដើម្បីឱ្យយើងអាចមើលឃើញសេចក្តីពិតនៃសេចក្ដីពុករលួយរបស់យើង មានវិប្បដិសារីក្នុងចិត្ត ស្អប់ និងស្អប់ខ្ពើមខ្លួនឯង លះបង់សាច់ឈាម និងអនុវត្តតាមព្រះបន្ទូលព្រះជាម្ចាស់ ហើយសម្រេចនូវការប្រែចិត្តនិងការផ្លាស់ប្តូរពិតប្រាកដ។ ព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្តា បើកសម្តែងទាំងស្រុងពីការបង្ហាញពីនិស្ស័យពុករលួយរបស់មនុស្ស ដូចជាភាពក្រអឺតក្រទម ការបោកបញ្ឆោត និងអំពើអាក្រក់ ក៏ដូចជាគំនិត និងសេចក្ដីផិតក្បត់នៅក្នុងជំនឿរបស់យើង រួមទាំងគំនិតនិងអារម្មណ៍ដែលលាក់បាំងយ៉ាងជ្រៅបំផុតរបស់យើង។ ចំណុចទាំងនេះត្រូវបើកសម្តែងយ៉ាងច្បាស់។ ពេលអានព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្តា គឺមានអារម្មណ៍ដូចជាព្រះជាម្ចាស់កំពុងគង់នៅទីនោះ ដោយជំនុំជម្រះយើងនៅចំពោះមុខអ៊ីចឹង។ យើងឃើញពីខ្លួនឯងដែលស្មោកគ្រោក ពុករលួយ និងកខ្វក់បានយ៉ាងច្បាស់ តាមការបើកសម្តែងរបស់ព្រះជាម្ចាស់ ដោយធ្វើឱ្យយើងមានអារម្មណ៍ខ្មាសអៀន គ្មានកន្លែងលាក់បាំង និងមិនស័ក្តិសមនឹងរស់នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ឡើយ។ ពេលជំនុំជម្រះមនុស្សដោយព្រះបន្ទូលទ្រង់ ព្រះជាម្ចាស់ក៏បានរៀបចំស្ថានការណ៍ពិតៗដើម្បីសម្ដែងឱ្យយើងបានយល់ បន្ទាប់មក យើងត្រូវបានលួសកាត់ ដោះស្រាយ និងល្បងលដោយការពិតនានា ដើម្បីឱ្យយើងអាចឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯង។ ដោយត្រូវសម្ដែងឱ្យយល់តាមភាពជាក់ស្តែង ហើយបន្ទាប់មកត្រូវព្រះបន្ទូលព្រះជាម្ចាស់សម្ដែងឱ្យយល់និងជំនុំជម្រះបន្ថែមទៀត នោះយើងឃើញកាន់តែច្បាស់ពីភាពកខ្វក់របស់យើងដែលរស់នៅតាមធម្មជាតិជាសាតាំង។ យើងពោរពេញទៅដោយការសោកស្ដាយ និងការស្អប់ខ្លួនឯង ហើយបណ្ដុះការប្រែចិត្តដោយពិតប្រាកដជាបណ្តើរៗ។ បន្ទាប់មក និស្ស័យពុករលួយរបស់យើងត្រូវបានបន្សុទ្ធ និងផ្លាស់ប្តូរ។ បន្ទាប់ទៀតនេះ សូមយើងស្តាប់ព្រះបន្ទូលខ្លះៗរបស់ព្រះជាម្ចាស់ដែលសម្ដែងឱ្យយល់ពីនិស្ស័យពុករលួយរបស់មនុស្ស ដើម្បីមានគំនិតកាន់តែច្បាស់អំពីរបៀបដែលព្រះជាម្ចាស់បំពេញកិច្ចការនៃការជំនុំជម្រះរបស់ទ្រង់។

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ទង្វើរបស់ខ្ញុំមានចំនួនច្រើន ជាងគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ ហើយព្រះប្រាជ្ញាញាណ របស់ខ្ញុំទៀតសោត ក៏ខ្ពង់ខ្ពស់លើសបុត្រាទាំងអស់របស់ព្រះបាទសាឡូម៉ូនផងដែរ ប៉ុន្តែ មនុស្សគិតត្រឹមថា ខ្ញុំជាគ្រូពេទ្យម្នាក់ដែលមិនសូវល្បី និង ជាគ្រូបង្រៀនម្នាក់ដែលគ្មានមនុស្សណាស្គាល់សោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឲ្យខ្ញុំប្រោសគេឲ្យជាតែប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឲ្យខ្ញុំប្រើព្រះចេស្ដាបណ្ដេញ វិញ្ញាណស្មោកគ្រោក ចេញពីរូបកាយរបស់គេ មនុស្សជាច្រើន ជឿលើខ្ញុំដើម្បីឲ្យតែបានសេចក្តីសុខសាន្ត និងសេចក្តីអំណរពីខ្ញុំប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីទាមទារចង់បានទ្រព្យសម្បត្តិកាន់តែច្រើនពីខ្ញុំប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឲ្យជីវិតនេះអាចរស់នៅយ៉ាងសុខសាន្ត និងមានសុវត្ថិភាពល្អនៅលោកខាងមុខតែប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឲ្យបានរួចខ្លួន ពីទុក្ខវេទនានៃស្ថាននរក និងដើម្បីទទួលបានព្រះពរនៃស្ថានសួគ៌។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីភាពស្រាកស្រាន្តមួយរយៈខ្លី ប៉ុន្តែគេមិនព្យាយាមដើម្បីឲ្យបានអ្វីៗដែលមាននៅលោកខាងមុខឡើយ។ នៅពេលដែលខ្ញុំ សម្ដែងព្រះពិរោធ ទៅលើមនុស្ស ហើយដកហូតរាល់ទាំង សេចក្តីអំណរ និងសេចក្តីសុខ សាន្តដែលគេធ្លាប់មាន នោះមនុស្សចាប់ផ្ដើម មានចិត្តសង្ស័យ។ ពេលដែលខ្ញុំប្រគល់ទុក្ខ វេទនានៃស្ថាននរកឲ្យទៅមនុស្ស ហើយយកព្រះពរនៃស្ថានសួគ៌មកវិញ នោះសេចក្តីអាម៉ាស់របស់មនុស្សប្រែក្លាយជាកំហឹង។ ពេលមនុស្សទូលសុំឲ្យខ្ញុំប្រោសគេឲ្យជា ខ្ញុំមិនស្ដាប់ឡើយ ហើយមានអារម្មណ៍ស្អប់ខ្ពើមគេយ៉ាងខ្លាំងទៀតផង។ មនុស្សបានចាកចេញពីខ្ញុំ ហើយបែរទៅរកវិធីព្យាបាលតាមផ្លូវងងឹត និងអំពើ អាបធ្មប់។ នៅពេលដែលខ្ញុំដកហូតអ្វីៗគ្រប់យ៉ាងដែលមនុស្សបានទាមទារពីខ្ញុំ ស្រាប់តែមនុស្សគ្រប់គ្នាបាត់ស្រមោលឈឹង ទាំងគ្មានបន្សល់ដានអ្វីឡើយ។ បើដូច្នេះ ខ្ញុំអាចនិយាយបានថាមនុស្សមានជំនឿលើខ្ញុំ ដោយសារតែខ្ញុំប្រទានព្រះគុណច្រើនពេក ហើយពួកគេទទួលបានប្រយោជន៍ច្រើនពេក» («តើអ្នកដឹងអ្វីខ្លះអំពីសេចក្តីជំនឿ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។

«មនុស្សជាច្រើនដែលដើរតាមព្រះជាម្ចាស់ ខ្វល់ខ្វាយតែនឹងរឿងធ្វើយ៉ាងណា ទើបបានព្រះពរ ឬធ្វើយ៉ាងណា ទើបចៀសផុតពីក្ដីវិនាសអន្តរាយតែប៉ុណ្ណោះ។ កាលណាកិច្ចការ និងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រូវបានលើកយកមកនិយាយ នោះពួកគេនឹងស្ងាត់មាត់ឈឹង ហើយលែងចាប់អារម្មណ៍ភ្លាម។ ពួកគេគិតថា ការយល់ដឹងអំពីបញ្ហាដ៏គួរឲ្យធុញទ្រាន់បែបនេះ នឹងមិនជួយឲ្យជីវិតរបស់គេចម្រើនឡើង ឬផ្ដល់ជាប្រយោជន៍អ្វីនោះឡើយ។ ហេតុនេះ បើទោះបីជាពួកគេបានដឹងឮអំពីការគ្រប់គ្រងរបស់ព្រះជាម្ចាស់ហើយក៏ដោយ ក៏ពួកគេពុំសូវជាយកចិត្តទុកដាក់ប៉ុន្មានដែរ។ ពួកគេមិនរាប់សេចក្ដីនេះទុកជារបស់មានតម្លៃ ដែលត្រូវទទួលទុកទេ ក៏រឹតតែមិនទទួលយកសេចក្ដីនេះ មកធ្វើជាចំណែកនៃជីវិតរបស់គេផង។ មនុស្សបែបនេះមានគោលដៅដ៏សាមញ្ញមួយគត់ ក្នុងការដើរតាមព្រះជាម្ចាស់ ហើយគោលដៅសាមញ្ញមួយនោះគឺ ការទទួលព្រះពរ។ មនុស្សបែបនេះមិនរវល់យកចិត្តទុកដាក់នឹងអ្វីៗផ្សេងទៀត ដែលមិនពាក់ព័ន្ធគោលដៅនេះឡើយ។ ចំពោះពួកគេ ការជឿលើព្រះជាម្ចាស់ គឺគ្មានគោលដៅណាមួយ ដែលស័ក្តិសមជាងការទទួលព្រះពរនោះឡើយ នេះហើយគឺជាគុណតម្លៃដ៏ពិតនៃសេចក្ដីជំនឿរបស់គេ។ ប្រសិនបើកិច្ចការផ្សេងទៀត គ្មានចំណេញអ្វីសោះដល់គោលបំណងមួយនេះ ពួកគេនឹងមិនខ្វល់នឹងកិច្ចការនោះឡើយ។ នេះគឺជាករណីជាក់ស្ដែង សម្រាប់មនុស្សភាគច្រើនដែលជឿលើព្រះជាម្ចាស់សព្វថ្ងៃនេះ។ គោលបំណង និងក្ដីប្រាថ្នារបស់គេ ហាក់បីដូចជាស័ក្តិសមណាស់ ដ្បិតនៅពេលដែលពួកគេជឿលើព្រះជាម្ចាស់ ពួកគេលះបង់ដើម្បីព្រះជាម្ចាស់ គេដាក់ចិត្តកាយថ្វាយដល់ព្រះជាម្ចាស់ និងបំពេញកាតព្វកិច្ចរបស់គេទៀតផង។ ពួកគេបោះបង់យុវភាពរបស់គេ បោះបង់គ្រួសារ និងការងាររបស់គេ ថែមទាំងចំណាយពេលជាច្រើនឆ្នាំនៅឆ្ងាយពីគ្រួសារ ធ្វើឲ្យខ្លួនឯងមមាញឹក។ ដោយសារគោលបំណងចុងក្រោយរបស់ខ្លួន ពួកគេផ្លាស់ប្ដូរចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់គេ ផ្លាស់ប្ដូរទស្សនគតិចំពោះជីវិតរបស់គេ ព្រមទាំងបោះបង់ទិសដៅជីវិតដែលគេស្វះស្វែងរក ប៉ុន្តែពួកគេមិនអាចបោះបង់គោលបំណងនៃជំនឿរបស់គេ ចំពោះព្រះជាម្ចាស់បានឡើយ។ ពួកគេវីវក់វិលវល់នឹងការគ្រប់គ្រងគំនិតស្រមើស្រមៃផ្ទាល់ខ្លួនរបស់គេ ទោះបីជាផ្លូវនោះឆ្ងាយយ៉ាងណា ហើយទោះបីជាមានការលំបាក និងឧបសគ្គនៅតាមផ្លូវច្រើនយ៉ាងណា ក៏ពួកគេនៅតែតស៊ូ ហើយមិនភ័យខ្លាចចំពោះសេចក្ដីស្លាប់ដែរ។ តើមានអនុភាពអ្វីមកជំរុញឲ្យពួកគេបន្តដាក់ចិត្តកាយលះបង់របៀបនេះ? តើវាជាបញ្ញាចិត្តរបស់គេមែនទេ? តើវាជាចរិតឆ្នើម និងថ្លៃថ្នូររបស់គេមែនទេ? តើវាជាការតាំងចិត្តតយុទ្ធនឹងអំណាចវិញ្ញាណអាក្រក់ រហូតដល់ទីបញ្ចប់មែនទេ? តើវាជាសេចក្ដីជំនឿរបស់គេ ក្នុងការធ្វើបន្ទាល់អំពីព្រះជាម្ចាស់ ដោយមិនគិតចង់បានរង្វាន់មែនទេ? តើវាជាភាពស្មោះត្រង់របស់គេ ក្នុងការស្ម័គ្រចិត្តលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីសម្រេចបំណងព្រះហឫទ័យព្រះមែនទេ? ឬមួយវាជាទឹកចិត្តភក្ដីរបស់គេក្នុងការពលីជានិច្ច នូវការទាមទារផ្ទាល់ខ្លួនហួសហេតុ? សម្រាប់មនុស្សម្នាក់ដែលមិនធ្លាប់យល់ពីកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ តែនៅលះបង់ច្រើនដល់ម្ល៉ឹង និយាយឲ្យខ្លីទៅ គឺអស្ចារ្យណាស់! ចូរយើងផ្អាកជជែកពីទំហំនៃការលះបង់របស់មនុស្សបែបនេះមួយគ្រាសិន។ យ៉ាងណាមិញ កិរិយារបស់ពួកគេ គឺពិតជាសមនឹងឲ្យយើងយកមកវិភាគមែន។ ក្រៅពីអត្ថប្រយោជន៍ដែលមានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយនឹងពួកគេ តើអាចមានហេតុផលអ្វីខ្លះទៀត ដែលធ្វើឲ្យមនុស្សដែលមិនយល់ពីព្រះជាម្ចាស់ ហ៊ានលះបង់ច្រើនដល់ម្ល៉ឹង? ក្នុងអត្ថបទនេះ យើងរកឃើញបញ្ហាមួយដែលមិនត្រូវបានគេរកឃើញពីមុនមកសោះគឺ៖ សម្ពន្ធភាពរបស់មនុស្សជាមួយនឹងព្រះជាម្ចាស់ គឺគ្រាន់តែជាសម្ពន្ធភាពដើម្បីប្រយោជន៍ខ្លួនឯងសុទ្ធសាធ។ សម្ពន្ធភាពនេះ គឺជាសម្ពន្ធភាពរវាងអ្នកទទួលព្រះពរ និងអ្នកប្រទានព្រះពរ។ និយាយឲ្យចំទៅ គឺវាស្រដៀងគ្នានឹងសម្ពន្ធភាពរវាងកូនឈ្នួល និងថៅកែដែរ។ កូនឈ្នួលធ្វើការដើម្បីទទួលតែរង្វាន់ដែលថៅកែផ្ដល់ឲ្យ។ សម្ពន្ធភាពមួយនេះ ទឹកចិត្តស្រឡាញ់គឺគ្មានទេ មានតែការជួញដូរ។ ការស្រឡាញ់ និងការទទួលនូវការស្រឡាញ់ គឺគ្មានទេ មានតែទាន និងចិត្តមេត្តា។ គ្មានការយោគយល់ មានតែការតូចចិត្តដែល ត្រូវគេសង្កត់សង្កិន និងការបោកប្រាស់តែប៉ុណ្ណោះ។ ភាពស្និទ្ធស្នាលក៏គ្មាន គឺមានតែភាពខ្វែងគំនិត ដែលមិនអាចឆ្លងគ្នាបាន។ ពេលនេះ អ្វីៗក៏បានឈានមកដល់ចំណុចនេះទៅហើយ តើនរណាអាចឲ្យសកម្មភាពនេះ ត្រឡប់ទៅក្រោយវិញបាន? ហើយតើមានមនុស្សប៉ុន្មាននាក់ ដែលអាចយល់ដឹងប្រាកដថា សម្ពន្ធភាពនេះដុនដាបដល់កម្រិតណាហើយ? ខ្ញុំជឿថា កាលណាមនុស្សពន្លិចខ្លួនឯងទៅក្នុងអំណរនៃការទទួលព្រះពរនោះ គឺគ្មាននរណាម្នាក់គិតស្មានសោះថា សម្ពន្ធភាពបែបនេះជាមួយនឹងព្រះជាម្ចាស់ វាគួរឲ្យអាម៉ាស់ និងអាក្រក់កម្រិតណា» («មានតែក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ទើបមនុស្សអាចបានសង្គ្រោះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។

«សម្រាប់អ្នករាល់គ្នាវាជារឿងល្អក្នុងការ លះបង់ការខិតខំកាន់តែខ្លាំង ចំពោះសេចក្ដីពិត នៃការស្គាល់នូវខ្លួនឯង។ ហេតុអ្វីបានជាអ្នករាល់គ្នាមិនអាចរកឃើញនូវការសព្វព្រះហឫទ័យពីព្រះជាម្ចាស់? តើហេតុអ្វីបានជានិស្ស័យរបស់អ្នករាល់គ្នាចំពោះទ្រង់ គួរឲ្យស្អប់ខ្ពើមយ៉ាងនេះ? ហេតុអ្វីបានជាពាក្យសម្ដីរបស់អ្នករាល់គ្នា ធ្វើឲ្យទ្រង់ស្អប់ខ្ពើម? ដរាបណាអ្នករាល់គ្នាបានបង្ហាញនូវភាពស្មោះត្រង់តែបន្ដិច នោះអ្នកអាចច្រៀងសរសើរ និងទាមទាររង្វាន់សម្រាប់ការចូលរួមចំណែកបន្ដិចបន្តួចនោះបាន អ្នកបានមាក់ងាយអ្នកដទៃនៅពេលដែលបានបង្ហាញគំរូ នៃការស្ដាប់បង្គាប់ ហើយបានមើលងាយដល់ព្រះជាម្ចាស់នៅពេលបានសម្រេចកិច្ចការបន្ដិចបន្តួច។ ដ្បិតក្នុងការដែលយាងព្រះជាម្ចាស់មកក្នុងជីវិតអ្នក អ្នករាល់គ្នាក៏ទូលសុំមាសប្រាក់ អំណោយ និងសមិទ្ធផលនានា។ វាធ្វើឲ្យអ្នកខូចចិត្ដក្នុងការថ្វាយប្រាក់មួយកាក់ ឬពីរកាក់ទៅវិញ នៅពេលដែលអ្នកថ្វាយដប់រៀល នោះអ្នកក៏ប្រាថ្នាសុំព្រះពរមកវិញ ហើយចង់បានការប្រព្រឹត្ដដាក់ខ្លួនខុសពីគេផង។ លក្ខណៈជាមនុស្សជាតិរបស់អ្នក ដូចជាការចង់បានរបស់អ្នកគឺមិនគួរនិយាយ ឬមិនគួរឮឡើយ។ តើនៅក្នុងពាក្យសម្ដី និងទង្វើរបស់អ្នករាល់គ្នាមានអ្វីដែលគួរឲ្យសរសើរដែរឬទេ? អស់អ្នកដែលប្រតិបត្ដិតាមកាតព្វកិច្ចរបស់ខ្លួន និងអស់អ្នកដែលមិនប្រតិបត្តិ អស់អ្នកដែលដឹកនាំ និងអស់អ្នកដែលដើរតាមអស់អ្នកដែលបានបរិច្ចាគ និងអស់អ្នកដែលមិនបានចូលរួមបរិច្ចាគ អស់អ្នកដែលអធិប្បាយព្រះបន្ទូល និងអស់អ្នកដែលទទួលស្ដាប់នូវព្រះបន្ទូល និងមនុស្សជាច្រើន ប្រភេទទៀត៖ គឺមនុស្សទាំងអស់សុទ្ធតែកោតសរសើរខ្លួនឯង។ តើអ្នករាល់គ្នាមិនយល់ថាការនេះគួរឲ្យចង់សើចទេឬអី? ទោះជាយ៉ាងណាក្ដី អ្នករាល់គ្នាមិនអាចចុះសម្រុងនឹងព្រះជាម្ចាស់ ដោយការដែលដឹងច្បាស់ថា អ្នកជឿលើព្រះជាម្ចាស់ឡើយ។ ការដែលដឹងច្បាស់ថា អ្នករាល់គ្នាមិនសក្ដិសមនឹងគួរឲ្យសរសើរ នោះអ្នកនៅតែអួតបំប៉ោងដដែលៗ។ តើអ្នករាល់គ្នាមិនយល់ថា គំនិតរបស់អ្នកបានធ្លាក់ដុនដាប ដល់ចំណុចដែលគ្រប់គ្រងលែងបានទេឬ? ក្នុងករណីដែលគំនិតរបស់អ្នកស្ថិតក្នុងសភាពបែបនេះតើអ្នករាល់គ្នាមិនការភ័យខ្លាចក្នុងគ្រាដែលខ្លួនកំពុងស្ថិតក្នុងផ្លូវបំបែកនេះទេឬ? និស្ស័យរបស់អ្នករាល់គ្នាបានធ្លាក់ដុនដាប ដល់ចំណុចដែលអ្នកមិនអាចចុះសម្រុងនឹងព្រះជាម្ចាស់។ នៅក្នុងសេចក្ដីនេះ តើសេចក្ដីជំនឿរបស់អ្នករាល់គ្នាមិនគួរឲ្យចង់សើចទេឬអី? តើសេចក្ដីជំនឿរបស់អ្នករាល់គ្នា មិនមែនជាការចំអកឡកឡឺយទេឬអី? តើអ្នកឈានទៅសម្រេចអនាគតរបស់អ្នកបាន យ៉ាងដូចម្ដេច? តើអ្នករាល់គ្នាសម្រេចចិត្ដជ្រើសរើសយកផ្លូវណាមួយ យ៉ាងដូចម្ដេច?» («មនុស្សដែលមិនចុះសម្រុងនឹងព្រះគ្រីស្ទ គឺជាសត្រូវព្រះជាម្ចាស់ប្រាកដណាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។

«ក្រោយពីមានការធ្លាក់ចូលក្នុងសេចក្ដីខូចអាក្រក់ជាច្រើនពាន់ឆ្នាំមក មនុស្សលោកមានភាពស្ពឹកស្រពន់ និងល្ងិតល្ងង់ ដ្បិតគេបានក្លាយជាអារក្សដែលបានទាស់ប្រឆាំងនឹងព្រះជាម្ចាស់ រហូតដល់ការបះបោររបស់មនុស្សចំពោះព្រះជាម្ចាស់ត្រូវបានចងក្រងក្នុងសៀវភៅប្រវត្ដិសាស្ដ្រ ហើយមនុស្សលោកខ្លួនឯងទៀតសោត ក៏មិនអាចរៀបរាប់អស់អំពីទង្វើបះបោររបស់ខ្លួនបានពេញលេញដែរ ដ្បិតមនុស្សត្រូវបានសាតាំងបណ្ដាលឲ្យក្លាយជាខូចអាក្រក់អស់ ហើយសាតាំងក៏បាននាំឲ្យមនុស្សវង្វេង រហូតដល់មិនដឹងថា តើត្រូវងាកមកវិញនៅត្រង់ណាដែរ។ សូម្បីសព្វថ្ងៃនេះក្ដី មនុស្សលោកនៅតែក្បត់នឹងព្រះជាម្ចាស់ដដែល ដ្បិតនៅពេលមនុស្សបានមើលឃើញព្រះជាម្ចាស់ហើយ ក៏គេនៅតែក្បត់នឹងទ្រង់ ហើយនៅពេលដែលគេមិនអាចឃើញព្រះអង្គ នោះក៏គេនៅតែក្បត់នឹងព្រះអង្គដដែល។ ជាងនេះទៀត សូម្បីតែអ្នកដែលបានធ្វើជាសក្ខីភាពនៃបណ្ដាសា និងសេចក្តីក្រោធរបស់ព្រះជាម្ចាស់ហើយក៏ដោយ ក៏នៅតែក្បត់នឹងព្រះអង្គទៀត។ ដូច្នេះ ខ្ញុំសូមប្រាប់ថា វិចារណញ្ញាណរបស់មនុស្សបានបាត់បង់សារជាតិដើមហើយ រីឯមនសិការរបស់មនុស្សក៏ដូចគ្នាដែរ។ មនុស្សលោកដែលខ្ញុំរៀបរាប់នេះ គឺជាសត្វសាហាវនៅក្នុងសណ្ឋានជាមនុស្ស គេជាសត្វពស់ដែលមានពិស ហើយមិនថាគេព្យាយាមសម្ដែងជាគួរឲ្យអាណិតយ៉ាងណានៅចំពោះមុខខ្ញុំ ក៏ខ្ញុំគ្មានក្ដីអាណិតចំពោះគេដែរ ដ្បិតមនុស្សលោកមិនចេះបែងចែកខ្មៅ និងស មិនចេះបែងចែកសេចក្ដីពិត និងសេចក្ដីមិនពិត។ វិចារណញ្ញាណរបស់មនុស្សមានភាពស្រពន់ណាស់ ប៉ុន្ដែគេនៅតែប្រាថ្នាចង់បានព្រះពរថែមទៀត ភាពជាមនុស្សរបស់គេមានភាពអាប់ឱនខ្លាំងណាស់ ប៉ុន្ដែ គេក៏នៅតែប្រាថ្នាចង់បានអធិបតេយ្យភាពរបស់អង្គក្សត្រា។ តើមនុស្សដែលមានការយល់ឃើញបែបនេះ ត្រូវធ្វើជាស្ដេចរបស់នរណាទៅ? តើមនុស្សដែលមានសារជាតិជាមនុស្សបែបនេះ អាចអង្គុយលើបល័្លង្កបានយ៉ាងដូចម្ដេចទៅ? មនុស្សលោកពិតជាគ្មានការអៀនខ្មាស់ទាល់តែសោះ! គេជាមនុស្សមានអំណួត! ចំពោះអ្នករាល់គ្នាដែលប្រាថ្នាចង់ទទួលបានព្រះពរ នោះខ្ញុំសូមប្រាប់អ្នករាល់គ្នាថា ដំបូង ត្រូវរកកញ្ចក់ឆ្លុះជាមុនសិន រួចក្រឡេកមើលពីភាពអាក្រក់របស់ខ្លួនឯង ហើយសួរថា តើអ្នករាល់គ្នាមានមុខមាត់ជាមនុស្សម្នាក់ ដែលអាចទទួលបានព្រះពរដែរឬទេ? គឺអ្នករាល់គ្នាមិនមានការផ្លាស់់ប្ដូរនិស្ស័យបន្ដិចណាសោះ ហើយអ្នករាល់គ្នាក៏មិនទាន់បានយកសេចក្ដីពិតទៅអនុវត្ដតាមដែរ តែអ្នករាល់គ្នានៅតែប្រាថ្នាចង់បានសេចក្ដីអស្ចារ្យ នៅថ្ងៃបន្ទាប់ដដែល។ អ្នករាល់គ្នាកំពុងតែបោកបញ្ឆោតខ្លួនឯងហើយ!» («ការមិនផ្លាស់ប្តូរនិស្ស័យគឺជាការប្រឆាំងនឹងព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។

ព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្តា ពិតជាមានប្រយោជន៍ខ្លាំងណាស់ ហើយព្រះបន្ទូលគ្រប់ម៉ាត់គឺពិតជាក់ស្ដែង ដែលបើកសម្តែងពីសេចក្ដីផិតក្បត់ និងចិត្តគំនិតអាក្រក់នៅក្នុងសេចក្ដីជំនឿរបស់យើង ក៏ដូចជាធម្មជាតិទាស់ទទឹងនឹងព្រះរបស់យើងដែរ។ យើងតែងគិតថា យើងអាចលះបង់ រងទុក្ខ និងបង់តម្លៃថ្វាយព្រះជាម្ចាស់ មានន័យថា យើងជាអ្នកគោរពប្រតិបត្តិ និងស្តាប់បង្គាប់ ហើយអាចទទួលបានការយល់ព្រមពីព្រះជាម្ចាស់។ ប៉ុន្តែតាមរយៈការជំនុំជម្រះពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ យើងឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯង ហើយឃើញថា ការលះបង់របស់យើងសុទ្ធតែប្រឡាក់ប្រឡូស និងគ្រាន់តែដើម្បីទទួលបានព្រះពរប៉ុណ្ណោះ។ ពេលព្រះជាម្ចាស់ប្រទានពរឱ្យយើងមានជីវិតសុខសាន្ត យើងក៏ចុះចូលនឹងទ្រង់ ហើយបំពេញកិច្ចការដើម្បីទ្រង់ ប៉ុន្តែនៅពេលការឈឺចាប់ និងគ្រោះមហន្តរាយកើតឡើង យើងយល់ខុសចំពោះព្រះជាម្ចាស់ ហើយបន្ទោសទ្រង់ថាមិនបានការពារយើង ហើយថែមទាំងលែងបំពេញកិច្ចការថ្វាយទ្រង់ទៀតផង។ បន្ទាប់មក យើងឃើញថា សេចក្តីជំនឿ និងការលះបង់របស់យើង គឺជាការជួញដូរសុទ្ធសាធ ដើម្បីទទួលបានព្រះគុណ និងព្រះពរពីព្រះជាម្ចាស់។ នេះជាការបោកប្រាស់ និងការប្រើប្រាស់ព្រះជាម្ចាស់។ ពិតជាអាត្មានិយម និងមានល្បិចកលមែន! យើងសុទ្ធតែខ្វះសតិសម្បជញ្ញៈនិងហេតុផល ថែមទាំងមិនស័ក្តិសមមានឈ្មោះជាមនុស្សទេ។ ស្មោកគ្រោកនិងពុករលួយអ៊ីចឹងហើយ យើងនៅគិតថា យើងមានសិទ្ធិទទួលបានព្រះពរ និងចូលទៅនគរព្រះជាម្ចាស់ទៀត។ ពិតជាឥតអៀនខ្មាស និងគ្មានហេតុផលសោះ។ ព្រះបន្ទូលនៃការជំនុំជម្រះ និងការបើកសម្តែងរបស់ព្រះជាម្ចាស់ បង្ហាញយើងពីនិស្ស័យសុចរិតនិងបរិសុទ្ធរបស់ទ្រង់ ដែលមិនអាចប្រមាថបាន ហើយអ្វីដែលព្រះចង់បានពីយើងគឺជាសេចក្តីស្មោះត្រង់ និងការលះបង់របស់យើង។ ការមានជំនឿ និងការធ្វើកិច្ចការដោយមានគំនិត និងភាពមិនបរិសុទ្ធបែបនេះ គឺកំពុងតែបោកប្រាស់ និងទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយវាគួរឱ្យស្អប់និងខ្ពើមរអើមណាស់សម្រាប់ទ្រង់។ ព្រះជាម្ចាស់មិនទទួលស្គាល់សេចក្ដីជំនឿបែបនេះទេ។ តាមរយៈការជំនុំជម្រះពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការដែលត្រូវបានដោះស្រាយនិងល្បងលជាច្រើនលើក ទីបំផុត យើងអាចឃើញពីសេចក្តីពិតនៃសេចក្ដីពុករលួយរបស់យើង ស្អប់ខ្លួនឯងពិតប្រាកដ និងស្ដាយក្រោយ ហើយក្រាបចុះនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ដោយការប្រែចិត្ត។ យើងក៏អាចឃើញពីសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ផងដែរ ហើយដឹងថាទ្រង់ពិតជាទតឃើញដួងចិត្តនិងគំនិតយើង ហើយស្គាល់យើងច្បាស់គ្មានចន្លោះឡើយ។ យើងជឿជាក់ទាំងស្រុង និងកើតមានចិត្តគោរពព្រះជាម្ចាស់។ ចំពោះទស្សនៈរបស់យើងទៅលើការផ្លាស់ប្តូរសេចក្ដីជំនឿ យើងចាប់ផ្តើមបំពេញភារកិច្ចរបស់យើងកាន់តែបរិសុទ្ធ ដោយមិនមានសេចក្តីប្រាថ្នាច្រើនហួសហេតុពេក ហើយយើងរីករាយទទួលយកការរៀបចំរបស់ព្រះជាម្ចាស់ និងបំពេញភារកិច្ចក្នុងនាមជាភាវៈដែលបានបង្កើតមក មិនថាព្រះជាម្ចាស់ប្រទានពរដល់យើង ឬមិនថាយើងទទួលបានព្រះពរនៃនគរព្រះឬអត់នោះទេ។ ពេលយើងបានដឹងពីសារជាតិរបស់យើង យើងលែងក្រអឺតក្រទមដូចមុនហើយ។ នៅក្នុងពាក្យសម្ដីនិងទង្វើរបស់យើងមានហេតុផល យើងស្វែងរកនិងចុះចូលនឹងសេចក្តីពិត។ នេះគឺជាការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ដែលបន្សុទ្ធនិងផ្លាស់ប្តូរសេចក្តីពុករលួយរបស់យើងបន្តិចម្តងៗ។ ពួកយើងទាំងអស់គ្នាដែលបានឆ្លងកាត់កិច្ចការរបស់ព្រះជាម្ចាស់ ពិតជាដឹង ថាតើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ទ្រង់សំខាន់យ៉ាងណា ហើយតើវាពិតជាជួយបន្សុទ្ធនិងសង្គ្រោះមនុស្សបានពេញលេញដោយបែបណា។ បើគ្មានការជំនុំជម្រះ និងការលួសកាត់នេះទេ យើងពិតជាមើលមិនឃើញសេចក្តីពុករលួយផ្ទាល់ខ្លួនរបស់យើងនោះទេ ប៉ុន្តែអាចជាប់ក្នុងជីវិតរបស់យើងដែលប្រព្រឹត្តបាប និងលន់តួបាបមិនចេះចប់ ដោយគិតថាយើងអាចចូលទៅកាន់នគរព្រះបានដោយសារតែបាបរបស់យើងត្រូវបានអត់ទោសឱ្យ គិតថាយើងទទួលបានការយល់ព្រមពីព្រះជាម្ចាស់។ នោះពិតជាល្ងង់ និងគួរឲ្យអាណិតមែន! ដោយសារការជំនុំជម្រះរបស់ព្រះជាម្ចាស់ យើងអាចស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដ យើងស្វែងយល់ពីសេចក្តីពិតជាច្រើន ហើយនិស្ស័យពុករលួយរបស់យើងត្រូវបានបន្សុទ្ធនិងផ្លាស់ប្តូរ។ វាជាការរួចរំដោះដ៏គួរឱ្យអស្ចារ្យមែន។ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ផ្តល់ឱ្យយើងច្រើនណាស់។ ទាំងនេះ ជាសេចក្តីស្រឡាញ់ពិតប្រាកដរបស់ព្រះចំពោះយើង ដែលជាសេចក្តីសង្រ្គោះមហិមាបំផុតរបស់ទ្រង់។ រយៈពេល ៣០ ឆ្នាំហើយ ចាប់តាំងពីព្រះដ៏មានគ្រប់ព្រះចេស្តាបានចាប់ផ្តើមសម្តែងចេញសេចក្តីពិត និងបំពេញកិច្ចការជំនុំជម្រះរបស់ទ្រង់ ហើយទ្រង់បានប្រោសឱ្យក្រុមអ្នកមានជ័យជម្នះបានពេញខ្នាត មុនពេលគ្រោះមហន្តរាយមកដល់ ពោលគឺផលផ្លែដំបូង។ ការនេះសម្រេចនូវសេចក្តីទំនាយក្នុងព្រះគម្ពីរទាំងស្រុង៖ «អ្នកទាំងអស់នេះ ជាពួកអ្នកដើរតាមកូនចៀម ទៅគ្រប់ទីកន្លែងដែលទ្រង់ទៅ។ អ្នកទាំងអស់នេះ ត្រូវបានប្រោសលោះ ពីក្នុងចំណាមមនុស្សលោក ជាផលដំបូងដល់ព្រះជាម្ចាស់ និងកូនចៀម» (វិវរណៈ ១៤:៤)។ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ បានឆ្លងកាត់ការជំនុំជម្រះ ការវាយផ្ចាល ការល្បងល និងការបន្សុទ្ធរបស់ទ្រង់ និស្ស័យពុករលួយរបស់គេត្រូវបានបន្សុទ្ធ ហើយទីបំផុតពួកគេរួចផុតពីអំណាចសាតាំង។ ពួកគេបានមកចុះចូល និងថ្វាយបង្គំព្រះជាម្ចាស់ ដោយទទួលបានសេចក្ដីសង្គ្រោះដ៏អស្ចារ្យរបស់ព្រះជាម្ចាស់។ បទពិសោធនិងទីបន្ទាល់របស់ពួកគេ ត្រូវបានចងក្រងជាខ្សែភាពយន្តនិងវីដេអូដែលសុទ្ធតែមានតាមអនឡាញ ដោយធ្វើបន្ទាល់ដល់មនុស្សជាតិទាំងអស់អំពីកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ ដោយមិនបន្សល់ទុកនូវមន្ទិលសង្ស័យក្នុងចិត្តអ្នកទស្សនាឡើយ។ ដំណឹងល្អអំពីនគរព្រះរបស់ព្រះដ៏មានគ្រប់ព្រះចេស្តា បានផ្សាយទៅគ្រប់ទិសទីនៃពិភពលោកនេះ ហើយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់គ្រប់ទីកន្លែង កំពុងផ្សាយព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្តា។ ការផ្សាយដ៏អស្ចារ្យពុំដែលធ្លាប់មានពីមុនមកអំពីដំណឹងល្អអំពីនគរព្រះបានមកដល់យើងហើយ។ ច្បាស់ណាស់ កិច្ចការជំនុំជម្រះដែលផ្ដើមចេញពីដំណាក់ព្រះជាម្ចាស់ គឺជាជោគជ័យដ៏អស្ចារ្យរួចទៅហើយ។ ព្រះជាម្ចាស់បានយកឈ្នះលើសាតាំង និងទទួលបានសិរីរុងល្អគ្រប់យ៉ាង ដូចដែលព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ព្រះជាម្ចាស់ធ្វើកិច្ចការជំនុំជម្រះ និងការកាត់ទោស ដើម្បីឲ្យមនុស្សអាចទទួលបានចំណេះដឹងអំពីទ្រង់ និងដើម្បីជាប្រយោជន៍ដល់ការធ្វើទីបន្ទាល់របស់ទ្រង់។ បើគ្មានការជំនុំជម្រះរបស់ទ្រង់ចំពោះនិស្ស័យខូចអាក្រក់របស់មនុស្សទេ មនុស្សអាចនឹងមិនដឹងអំពីនិស្ស័យសុចរិតរបស់ទ្រង់ដែលមិនលើកលែងចំពោះការរំលងនោះឡើយ ហើយមនុស្សក៏មិនអាចកែប្រែចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់ឲ្យទៅជាថ្មីបានដែរ។ សម្រាប់ជាប្រយោជន៍ដល់ការធ្វើទីបន្ទាល់របស់ទ្រង់ និងការគ្រប់គ្រងរបស់ទ្រង់ ទ្រង់ធ្វើឲ្យភាពទាំងស្រុងរបស់ទ្រង់ដឹងសុះសាយជាសាធារណៈ ដើម្បីឲ្យមនុស្សអាចមានចំណេះដឹងអំពីព្រះជាម្ចាស់តាមរយៈការលេចមករបស់ទ្រង់ជាសាធារណៈ ដើម្បីឲ្យគេទទួលបានការបំផ្លាស់បំប្រែនិស្ស័យរបស់គេ និងដើម្បីធ្វើទីបន្ទាល់អំពីទ្រង់ឲ្យលាន់ឮកងរំពង។ ការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស គឺសម្រេចទៅបានតាមរយៈកិច្ចការជាច្រើនប្រភេទខុសៗគ្នា។ បើគ្មានការផ្លាស់ប្រែនិស្ស័យរបស់គេទេ មនុស្សនឹងមិនអាចធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ និងធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។ ការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស បញ្ជាក់ថា មនុស្សត្រូវបានដោះលែងឲ្យមានសេរីភាពពីបាវបម្រើរបស់សាតាំង និងពីឥទ្ធិពលនៃភាពងងឹត និងបានក្លាយជាគំរូ និងជាសំណាកដ៏ពិតប្រាកដនៃកិច្ចការរបស់ព្រះជាម្ចាស់ ជាស្មរបន្ទាល់របស់ព្រះជាម្ចាស់ និងជាមនុស្សម្នាក់ដែលធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ សព្វថ្ងៃនេះ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស បានមកបំពេញកិច្ចការរបស់ទ្រង់នៅលើផែនដី ហើយទ្រង់តម្រូវឲ្យមនុស្សមានចំណេះដឹងអំពីទ្រង់ ស្ដាប់បង្គាប់ទ្រង់ ធ្វើទីបន្ទាល់អំពីទ្រង់ ស្គាល់ពីកិច្ចការជាក់ស្ដែង និងកិច្ចការធម្មតារបស់ទ្រង់ ស្ដាប់តាមគ្រប់ព្រះបន្ទូល និងកិច្ចការរបស់ទ្រង់ ដែលមិនដូចគ្នាទៅនឹងសញ្ញាណរបស់មនុស្សឡើយ និងដើម្បីធ្វើទីបន្ទាល់អំពីកិច្ចការដែលទ្រង់ធ្វើដើម្បីប្រោសលោះមនុស្ស ក៏ដូចជាទង្វើដែលទ្រង់បានធ្វើដើម្បីបង្ក្រាបមនុស្ស។ អស់អ្នកណាដែលធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ ត្រូវមានចំណេះដឹងអំពីព្រះជាម្ចាស់។ មានតែទីបន្ទាល់បែបនេះទេដែលមានលក្ខណៈសុក្រឹត និងពិតប្រាកដ ហើយមានតែការធ្វើទីបន្ទាល់បែបនេះទេដែលអាចធ្វើឲ្យសាតាំងអាម៉ាស់មុខបាន» («មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចធ្វើទីបន្ទាល់ំអំពីព្រះជាម្ចាស់បាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ «អ្នកណាដែលអាចឈរមាំដល់ទីបញ្ចប់ក្នុងអំឡុងពេលនៃកិច្ចការជំនុំជម្រះ និងកិច្ចការនៃការវាយផ្ចាលរបស់ព្រះជាម្ចាស់ ក្នុងអំឡុងគ្រាចុងក្រោយ (ពោលគឺ ក្នុងអំឡុងកិច្ចការនៃការបន្សុទ្ធលើកចុងក្រោយ) នឹងក្លាយជាមនុស្សដែលនឹងត្រូវចូលទៅក្នុងសេចក្ដីសម្រាកចុងក្រោយជាមួយព្រះជាម្ចាស់។ ដូច្នេះ អ្នកណាដែលចូលទៅក្នុងសេចក្ដីសម្រាក នឹងត្រូវផ្ដាច់ចេញពីឥទ្ធិពលរបស់សាតាំង ហើយត្រូវព្រះជាម្ចាស់ទទួលយក បន្ទាប់ពីបានឆ្លងកាត់កិច្ចការនៃការបន្សុទ្ធលើកចុងក្រោយរបស់ទ្រង់។ មនុស្សលោកទាំងអស់នេះដែលចុងក្រោយទៅត្រូវព្រះជាម្ចាស់ទទួលយកនោះ នឹងចូលទៅក្នុងសេចក្ដីសម្រាកចុងក្រោយ។ គោលបំណងសំខាន់នៃកិច្ចការវាយផ្ចាល និងកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់ គឺដើម្បីបន្សុទ្ធមនុស្សជាតិ និងដើម្បីរៀបចំពួកគេ សម្រាប់ការសម្រាកចុងក្រោយបំផុតរបស់គេ។ គ្មានមនុស្សជាតិណាម្នាក់អាចត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទខុសៗគ្នា ឬចូលទៅក្នុងសេចក្ដីសម្រាក ដោយគ្មានការសម្អាតឲ្យបានស្អាតបែបនេះបានឡើយ។ កិច្ចការនេះ គឺជាផ្លូវតែមួយគត់សម្រាប់ឲ្យមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាកបាន» («ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

តើពិតទេដែលថា កិច្ចការ និងបន្ទូលទាំងអស់របស់ព្រះជាម្ចាស់ សុទ្ធតែមាននៅក្នុងព្រះគម្ពីរ?

ព្រះដ៏មានគ្រប់ព្រះចេស្ដាដ៏ជាព្រះអង្គសង្គ្រោះ ជាបានលេចមក និងកំពុងធ្វើការនៅគ្រាចុងក្រោយ ហើយទ្រង់បានសម្ដែងចេញព្រះបន្ទូលរាប់លាន។...

ការស្គាល់ពីរបៀបដែលកិច្ចការទាំងបីដំណាក់កាលត្រូវបានធ្វើដោយព្រះតែមួយ

ថ្ងៃនេះ យើងនឹងប្រកបគ្នាអំពីប្រធានបទ «ការស្គាល់ពីរបៀបដែលកិច្ចការទាំងបីដំណាក់កាលត្រូវបានធ្វើដោយព្រះតែមួយ»។ នេះជាប្រធានបទដ៏សំខាន់...

តើនរណាអាចសង្គ្រោះមនុស្សជាតិ និងផ្លាស់ប្តូរវាសនារបស់យើងបាន?

ពេលនិយាយពីវាសនា មនុស្សភាគច្រើន មានលុយ និងឋានៈដូចគ្នា ហើយទទួលជោគជ័យ មានវាសនាល្អ ហើយគិតថា អ្នកក្រ អ្នកគ្មានមុខមាត់ អ្នកជួបមហន្តរាយ...

Leave a Reply