តើព្រះអម្ចាស់ពិតជាយាងត្រឡប់មកវិញលើពពកមែនទេ?

23-11-2021

យើងឃើញគ្រោះមហន្តរាយកើតមានជាបន្តបន្ទាប់ ហើយជំងឺរាតត្បាតកំពុងលេបត្របាក់សកលលោកនេះ។ អ្នកជឿបានរង់ចាំយ៉ាងអន្ទះសាឱ្យព្រះអម្ចាស់យាងត្រឡប់មកវិញលើពពក និងនាំយកពួកគេទៅលើមេឃ ដើម្បីសង្គ្រោះពួកគេពីពិភពខ្មៅងងឹតនេះ និងពីគ្រោះមហន្តរាយ ហើយនាំយកពួកគេចូលទៅក្នុងនគរស្ថានសួគ៌។ ពួកគេបានសម្លឹងមើលទៅលើមេឃ និងអធិស្ឋានឥតឈប់ ដោយរង់ចាំមើលព្រះអម្ចាស់លើពពក ដោយមិនហ៊ានងាកចេញឡើយ ខ្លាចព្រះអម្ចាស់យាងមក ហើយពួកគេនឹងត្រូវបោះចូលទៅក្នុងគ្រោះមហន្តរាយ។ ប៉ុន្តែជារឿងគ្រោះថ្នាក់សម្រាប់ឱ្យគេឃើញថា គ្រោះមហន្តរាយបានមកដល់ហើយ ប៉ុន្តែពួកគេនៅតែមិនទាន់បានស្វាគមន៍ព្រះអម្ចាស់យេស៊ូវ យាងចុះមកពីលើមេឃនៅឡើយ។ មនុស្សជាច្រើនឆ្ងល់ថា តើព្រះអម្ចាស់យេស៊ូវពិតជានឹងយាងមកឬអត់។ អ្នកខ្លះមានអារម្មណ៍មិនស្រួលសោះ ដោយគិតថា ប្រហែលពួកគេត្រូវព្រះអម្ចាស់បោះចូលទៅក្នុងគ្រោះមហន្តរាយរួចទៅហើយ។ ដោយក្ដីអស់សង្ឃឹម គ្រូគង្វាលជាច្រើនកំពុងផ្លាស់ប្ដូររឿងរ៉ាវរបស់ពួកគេ ដោយនិយាយថា ព្រះអម្ចាស់ នឹងយាងមកនៅកណ្ដាល ឬក្រោយពីគ្រោះមហន្តរាយ។ អ្នកខ្លះថែមទាំងអះអាងថា ព្រះអម្ចាស់នឹងយាងមកក្នុងឆ្នាំ ២០២៨ ឬឆ្នាំ ២០៣០ ទៀតផង។ ការបកស្រាយខគម្ពីរបែបនេះ ទីបំផុតអាចបញ្ជូនអ្នកជឿឱ្យធ្លាក់ក្នុងគ្រោះមហន្តរាយបាន តែនៅមានញាណប្រាកដថា គ្រប់យ៉ាងគ្មានបញ្ហាឡើយ។ ប៉ុន្តែមិនថា ពួកគេមានសេចក្ដីជំនឿយូរប៉ុនណា ឬប្រឹងប្រែងបែបណានោះទេ គេមិនទាន់បានស្វាគមន៍ព្រះអម្ចាស់នៅឡើយ។ យើងអាចស្រមៃបានថា រឿងនេះលំបាកប៉ុនណា។ មនុស្សដែលមានសេចក្ដីជំនឿសុទ្ធតែដឹងពីអ្វីដែលព្រះគម្ពីរចែងទុក ហើយការធ្លាក់ក្នុងគ្រោះមហន្តរាយ ដោយឱ្យអ្នកទួញយំ និងសង្កៀតធ្មេញជាសញ្ញានៃភាពអាម៉ាស់ ចំណែកឯភាពជោគជ័យ ឬបរាជ័យក្នុងសេចក្ដីជំនឿរបស់អ្នក ត្រូវកំណត់ដោយការស្វាគមន៍ព្រះអម្ចាស់នៅមុនគ្រោះមហន្តរាយ។ ចុះម៉េចក៏អ្នកនៅក្នុងពិភពសាសនាមិនទាន់បានស្វាគមន៍ព្រះអម្ចាស់ទៀត តែបានធ្លាក់ទៅក្នុងគ្រោះមហន្តរាយទៅវិញ? តើអាចទេដែលថាព្រះអម្ចាស់មិនស្មោះត្រង់ ហេតុនេះទើបទ្រង់នៅមិនទាន់លេចមកទៀត? មិនមែនជាដាច់ខាត។ ពិភពសាសនាមិនអាចស្វាគមន៍ព្រះអម្ចាស់បាន មិនមានន័យថា ទ្រង់មិនទាន់បានយាងមកវិញនោះទេ។ តាមពិត ទ្រង់បានត្រឡប់ជាសាច់ឈាមតាំងពីយូរមកហើយ ដោយលេចមក និងបំពេញកិច្ចការជាបុត្រមនុស្ស។ មនុស្សជាច្រើនពីគ្រប់និកាយបានស្ដាប់ឮព្រះសូរសៀងព្រះជាម្ចាស់ និងបានស្វាគមន៍ព្រះអម្ចាស់។ ប៉ុន្តែមនុស្សក្នុងសាសនាដែលប្រកាន់ខ្ជាប់តាមគំនិតដែលថាទ្រង់យាងមកលើពពក មិនទាន់បានស្វាគមន៍ព្រះអម្ចាស់នៅឡើយទេ។ កាលពីឆ្នាំ ១៩៩១ ផ្លេកបន្ទោរពីទិសខាងកើត ចាប់ផ្ដើមធ្វើទីបន្ទាល់ អំពីការលេចមក និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ពួកគេបានធ្វើបន្ទាល់នេះ ពេញបីទសវត្សរ៍មកហើយ។ ព្រះដ៏មានគ្រប់ព្រះចេស្ដា បានសម្ដែងចេញនូវព្រះបន្ទូលរាប់លាន ហើយមនុស្សពីគ្រប់និកាយទាំងអស់ដែលស្រឡាញ់សេចក្ដីពិត បានអានព្រះបន្ទូលទ្រង់ ទទួលស្គាល់ព្រះបន្ទូលនោះថាជាសេចក្ដីពិតដ៏បរិសុទ្ធ ទទួលស្គាល់ថា គេកំពុងស្ដាប់ឮព្រះសូរសៀងព្រះជាម្ចាស់ និងមកចំពោះព្រះដ៏មានគ្រប់ព្រះចេស្ដា ដោយស្វាគមន៍ព្រះអម្ចាស់។ សេចក្ដីពិតដែលព្រះដ៏មានគ្រប់ព្រះចេស្ដាសម្ដែងចេញ ត្រូវមានលើបណ្ដាញអនឡាញតាំងពីយូរមកហើយ ដោយបញ្ចេញពន្លឺពីទិសខាងកើតទៅទិសខាងលិច ដូចជាពន្លឺដ៏អស្ចារ្យមួយ ដោយបំភ្លឺពិភពលោកទាំងមូល ដែលសម្រេចនូវព្រះបន្ទូលព្រះអម្ចាស់យេស៊ូវទាំងស្រុង៖ «ឯពន្លឺផ្លេកបន្ទោរ ចេញពីទិសខាងកើត ហើយចាំងពន្លឺទៅទិសខាងលិចយ៉ាងណា ដំណើរយាងមករបស់កូនមនុស្ស ក៏យ៉ាងនោះដែរ» (ម៉ាថាយ ២៤:២៧)។ ការលេចមក និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា បានធ្វើឱ្យពិភពលោកទាំងមូលរញ្ជួយ ចំណែកឯកម្លាំងពួកទទឹងនឹងព្រះគ្រីស្ទនៃពិភពសាសនា បានកំពុងវិនិច្ឆ័យ ថ្កោលទោស និងប្រឆាំងផ្លេកបន្ទោរពីទិសខាងកើត ដោយមិនទាំងបានពិនិត្យមើលការលេចមក និងកិច្ចការព្រះជាម្ចាស់ផង។ មូលដ្ឋានតែមួយរបស់ពួកគេ គឺថា ព្រះអម្ចាស់យេស៊ូវណាមួយដែលមិនយាងមកលើពពក គឺក្លែងក្លាយ ហើយព្រះអម្ចាស់ដែលយាងមកយកកំណើតជាមនុស្ស នឹងជាព្រះគ្រីស្ទក្លែងក្លាយ។ យើងទាំងអស់សុទ្ធតែអាចឃើញថា ពិភពសាសនាមិនទាន់បានស្វាគមន៍ព្រះអម្ចាស់នៅឡើយ តែបានធ្លាក់ក្នុងគ្រោះមហន្តរាយ សុទ្ធតែដោយសារពួកគេមិនបានដើរតាមសេចក្ដីទំនាយព្រះអម្ចាស់យេស៊ូវ ក្នុងការស្វាគមន៍ទ្រង់ តែធ្វើតាមសញ្ញាណផ្ទាល់ខ្លួន ដោយសម្រេចតាមអំពើចិត្តថា ព្រះអម្ចាស់ត្រូវតែយាងត្រឡប់មកវិញលើពពក។ ពួកគេចង់ឱ្យព្រះអម្ចាស់យាងមកនាំពួកគេទៅនគរស្ថានសួគ៌ត្រង់តែម្ដង ដោយពុំបានអនុវត្តព្រះបន្ទូលព្រះអម្ចាស់ឡើយ។ ការបង្កកំហុសដ៏ធំនៅក្នុងបញ្ហាដែលសំខាន់ដូចជាការស្វាគមន៍ព្រះអម្ចាស់បែបនេះ មានន័យថា ជាការបាត់បង់ឱកាសត្រូវបានលើកឡើង ហើយពួកគេនឹងបញ្ចប់ដោយធ្លាក់ក្នុងគ្រោះមហន្តរាយ ដោយទួញយំ និងសង្កៀតធ្មេញផង។ ការនេះសម្រេចនូវព្រះបន្ទូលព្រះជាម្ចាស់ថា៖ «រាស្ត្រអញត្រូវបំផ្លាញដោយកង្វះចំណេះដឹង» (ហូសេ ៤:៦)

ដើម្បីដឹងថាព្រះអម្ចាស់យេស៊ូវយាងមកលើពពកឬអត់ ឬទ្រង់លេចមកដើម្បីធ្វើកិច្ចការជាបុត្រមនុស្សដែលយកកំណើតជាមនុស្សឬអត់ ដំបូង យើងត្រូវតែដកដង្ហើមឱ្យវែងសិន ហើយគិតឱ្យហ្មត់ចត់ពីសេចក្ដីទំនាយមួយចំនួនរបស់ព្រះអម្ចាស់យេស៊ូវ អំពីការយាងមកជាលើកទីពីររបស់ទ្រង់ នោះយើងអាចឃើញថា ខ្លួនត្រូវបានបំភ្លឺយ៉ាងប្រាកដ។ សូមមើលខគម្ពីរមួយចំនួន។ «ឯពន្លឺផ្លេកបន្ទោរ ចេញពីទិសខាងកើត ហើយចាំងពន្លឺទៅទិសខាងលិចយ៉ាងណា ដំណើរយាងមករបស់កូនមនុស្ស ក៏យ៉ាងនោះដែរ» (ម៉ាថាយ ២៤:២៧)។ «ដ្បិតផ្លេកបន្ទោរ ដែលភ្លឺពីផ្នែកម្ខាងនៅក្រោមមេឃ ចាំងជះទៅកាន់ផ្នែកម្ខាងទៀតនៅក្រោមមេឃ នោះបុត្រមនុស្ស នៅថ្ងៃដែលទ្រង់យាងមក ក៏ដូច្នេះដែរ។ ប៉ុន្តែ ជាដំបូងទ្រង់ត្រូវរងទុក្ខលំបាកជាច្រើន ហើយត្រូវមនុស្សជំនាន់នេះបដិសេធផង» (លូកា ១៧:២៤-២៥)។ «ចូរឲ្យអ្នកបានត្រៀមខ្លួនជាស្រេច ដ្បិតក្នុងវេលាមួយដែលអ្នកគិតមិនដល់ បុត្រមនុស្សក៏យាងមកដល់» (ម៉ាថាយ ២៤:៤៤)។ «តែដូចសម័យរបស់លោកណូអេយ៉ាងណា បុត្រមនុស្សក៏នឹងយាងមកយ៉ាងនោះដែរ» (ម៉ាថាយ ២៤:៣៧)។ «លុះកណ្ដាលអធ្រាត ក៏មានសម្រែកបន្លឺឡើងថា មើលណ៎ កូនកម្លោះមកដល់ហើយ ចូរអ្នករាល់គ្នា ចេញទៅទទួលលោកចុះ» (ម៉ាថាយ ២៥:៦)។ «ដូច្នេះ បើអ្នកនឹងមិនចាំយាមទេ នោះខ្ញុំនឹងមកឯអ្នកដូចជាចោរ។ ហើយអ្នកនឹងមិនដឹងថាខ្ញុំនឹងមកនៅពេលណាឡើយ» (វិវរណៈ ៣:៣)។ «មើល៎! អញមកដូចជាចោរ» (វិវរណៈ ១៦:១៥)។ «មើលខ្ញុំឈរនៅមាត់ទ្វារទាំងគោះ ប្រសិនបើអ្នកណា ឮសំឡេងខ្ញុំ ហើយបើកទ្វារឲ្យខ្ញុំ នោះខ្ញុំនឹងចូលទៅឯអ្នកនោះ រួចបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះ ក៏បរិភោគជាមួយនឹងខ្ញុំដែរ» (វិវរណៈ ៣:២០)។ បើយើងពិចារណាដោយហ្មត់ចត់ពីព្រះបន្ទូលទាំងនេះ ងាយនឹងឃើញថា សេចក្ដីទំនាយរបស់ព្រះអម្ចាស់ នៃការយាងមករបស់ទ្រង់ តែងតែលើកឡើងអំពី «បុត្រមនុស្ស» ជានិច្ច «ការយាងមករបស់បុត្រមនុស្ស» «បុត្រមនុស្សយាងមក» «បុត្រមនុស្សយាងមកនៅថ្ងៃកំណត់របស់ទ្រង់» «តែដូចសម័យរបស់លោកណូអេយ៉ាងណា បុត្រមនុស្សក៏នឹងយាងមកយ៉ាងនោះដែរ»។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា «ការយាងមករបស់បុត្រមនុស្ស» ជាច្រើនលើក ដែលសំខាន់សម្រាប់យើងក្នុងការស្វាគមន៍ព្រះអម្ចាស់នៅគ្រាចុងក្រោយ។ ដូច្នេះ តើ «បុត្រមនុស្ស» សំដៅលើអ្វី? មិនបាច់ឆ្វល់ទេ ពាក្យនេះសំដៅដល់ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដែលគ្រងដោយសាច់ឈាមជាបុត្រមនុស្ស។ ចំណុចនេះគឺនិយាយតែពីការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ព្រះអម្ចាស់ក៏បានមានបន្ទូលជាច្រើនលើកថា ទ្រង់នឹងយាងមកិវិញ «ដូចជាចោរ» ដូច្នេះ តើពាក្យ «ដូចជាចោរ» មានន័យដូចម្ដេច? មានន័យថា ព្រះអម្ចាស់យាងមកយ៉ាងស្ងប់ស្ងាត់ យ៉ាងអាថ៌កំបាំង នៅពេលមនុស្សមិនដឹង ព្រះជាម្ចាស់ត្រឡប់ជាសាច់ឈាមជាបុត្រមនុស្ស ដោយយាងចុះមកយ៉ាងអាថ៌កំបាំង ដើម្បីថ្លែងព្រះបន្ទូល និងធ្វើកិច្ចការ។ យើងអាចប្រាកដថា ការយាងមករបស់ព្រះអម្ចាស់នៅគ្រាចុងក្រោយ គឺជាបុត្រមនុស្ស ហើយវាកើតឡើងមុនគ្រោះមហន្តរាយ ពោលគឺ នៅពេលពិភពលោកមកដល់ចំណុចខ្មៅងងឹតបំផុត។ «លុះកណ្ដាលអធ្រាត ក៏មានសម្រែកបន្លឺឡើងថា មើលណ៎ កូនកម្លោះមកដល់ហើយ ចូរអ្នករាល់គ្នា ចេញទៅទទួលលោកចុះ» (ម៉ាថាយ ២៥:៦)។ ផ្លេកបន្ទោរពីទិសខាងកើត បានធ្វើបន្ទាល់អំពីព្រះដ៏មានគ្រប់ព្រះចេស្ដាតាំងពីឆ្នាំ ១៩៩១ រហូតដល់ពេលនេះ ឆ្នាំ ២០២១ ហើយរយៈពេល ៣០ ឆ្នាំមកនេះ ពួកគេបានឆ្លងកាត់ការគាបសង្កត់ ការចាប់ខ្លួន និងគ្រោះថ្នាក់ដ៏វីវក់របស់បក្សកុម្មុយនីស្ដចិន។ បក្សកុម្មុយនីស្ដចិនថែមទាំងប្រើម៉ាស៊ីនឃោសនាទូទាំងប្រទេសរបស់ខ្លួន ដោយផ្សាយពីព្រះនាម «ព្រះដ៏មានគ្រប់ព្រះចេស្ដា» ដែលផ្លេកបន្ទោរពីទិសខាងកើតធ្វើបន្ទាល់នោះ នៅទូទាំងពិភពលោក ដោយធ្វើឱ្យព្រះនាមនោះក្លាយជាព្រះនាមដែលគ្រប់គ្នាស្គាល់។ ការនេះសម្រេចនូវសេចក្ដីទំនាយរបស់ព្រះអម្ចាស់យេស៊ូវ៖ «ដ្បិតផ្លេកបន្ទោរ ដែលភ្លឺពីផ្នែកម្ខាងនៅក្រោមមេឃ ចាំងជះទៅកាន់ផ្នែកម្ខាងទៀតនៅក្រោមមេឃ នោះបុត្រមនុស្ស នៅថ្ងៃដែលទ្រង់យាងមក ក៏ដូច្នេះដែរ។ ប៉ុន្តែ ជាដំបូងទ្រង់ត្រូវរងទុក្ខលំបាកជាច្រើន ហើយត្រូវមនុស្សជំនាន់នេះបដិសេធផង» (លូកា ១៧:២៤-២៥)។ បន្ទាប់ពីផ្លេកបន្ទោរពីទិសខាងកើត បានធ្វើបន្ទាល់អំពីព្រះដ៏មានគ្រប់ព្រះចេស្ដាអស់ជាច្រើនឆ្នាំមក មនុស្សមកពីគ្រប់និកាយដែលស្រឡាញ់សេចក្ដីពិត បានអានព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា និងដឹងថាព្រះបន្ទូលនោះជាសេចក្ដីពិត ជាព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធថ្លែងទៅកាន់ពួកជំនុំ។ គេបានឮព្រះសូរសៀងព្រះជាម្ចាស់ និងទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដាដោយអំណរ។ ពួកគេជាស្ត្រីព្រហ្មចារីមានគំនិត ដែលត្រូវបានលើកឡើងចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់ និងកំពុងចូលរួមពិធីជប់លៀងរបស់ព្រះអម្ចាស់។ ក៏មានមនុស្សជាច្រើនដែលធ្លាប់វិនិច្ឆ័យ និងថ្កោលទោសព្រះដ៏មានគ្រប់ព្រះចេស្ដាផងដែរ ដែលក្រោយមកបានអានព្រះបន្ទូលទ្រង់ ហើយទីបំផុតក៏ស្ដាប់ឮព្រះសូរសៀងព្រះជាម្ចាស់ និងមកចំពោះព្រះជាម្ចាស់។ បន្ទាប់មក ពួកគេពេញដោយការស្ដាយក្រោយ ដែលបានទាស់ទទឹង និងថ្កោលទោសព្រះដ៏មានគ្រប់ព្រះចេស្ដា។ ស្ត្រីព្រហ្មចារីមានគំនិតទាំងនេះ ដែលកំពុងចូលរួមពិធីរៀបការរបស់កូនចៀម កំពុងតែធ្វើបន្ទាល់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាការលេចមក ជាការយាងចុះមករបស់បុត្រមនុស្សនៅគ្រាចុងក្រោយ។ ប៉ុន្តែអស់អ្នកណាដែលប្រកាន់ខ្ជាប់តាមខគម្ពីរដោយត្រង់ៗ ដោយបដិសេធមិនទទួលយកព្រះផ្សេងណាក្រៅពីព្រះអម្ចាស់ដែលយាងមកលើពពក គឺជាស្ត្រីព្រហ្មចារីល្ងង់ ដែលកំពុងធ្លាក់ក្នុងគ្រោះមហន្តរាយ។ ពួកគេអាចត្រឹមរង់ចាំមើលព្រះអម្ចាស់យេស៊ូវលេចមកលើពពក បន្ទាប់ពីគ្រោះមហន្តរាយដ៏ធំប៉ុណ្ណោះ។ មូលហេតុចម្បងដែលមនុស្សទាំងនេះនឹងមិនស្វាគមន៍ព្រះអម្ចាស់ គឺពួកគេជឿតែលើសេចក្ដីទំនាយក្នុងព្រះគម្ពីរចេញពីមនុស្សប៉ុណ្ណោះ តែមិនមែនសេចក្ដីទំនាយចេញពីព្រះឱស្ឋរបស់ព្រះអម្ចាស់យេស៊ូវផ្ទាល់ឡើយ។ ពួកគេនឹងទទួលយកតែព្រះអម្ចាស់ដែលយាងមកលើពពកប៉ុណ្ណោះ។ តែពួកគេបដិសេធការពិតរបស់ព្រះជាម្ចាស់ជាសាច់ឈាម ដែលលេចមក និងបំពេញកិច្ចការជាបុត្រមនុស្ស។ គេពិតជាវង្វេង និងល្ងីល្ងើមែន! ព្រះអម្ចាស់បានមានបន្ទូលពី «បុត្រមនុស្ស» ជាច្រើនលើក ពេលមានបន្ទូលពីការយាងមកវិញរបស់ទ្រង់ ប៉ុន្តែគ្រូគង្វាល និងអ្នកស្រាវជ្រាវព្រះគម្ពីរ «ដ៏ពូកែ» និង «ឆ្លាតវៃ» ជាច្រើន បានធ្វើឱ្យមានភាពច្របូកច្របល់នូវគំនិតអំពីបុត្រមនុស្ស ដោយប្រព្រឹត្តកំហុសដ៏ធ្ងន់ធ្ងរ។ ពួកគេជាជនរងគ្រោះនៃបញ្ញារបស់ខ្លួន! ព្រះដ៏មានគ្រប់ព្រះចេស្ដា បានសម្ដែងចេញនូវសេចក្ដីពិតជាច្រើន តែពួកគេនៅតែបដិសេធមិនចាត់ទុកទ្រង់ថាជាបុត្រមនុស្សដដែល។ តើនោះមិនមែនជាភាពខ្វាក់ទេឬ? បើទ្រង់មិនមែនជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ធ្វើម្ដេចទ្រង់អាចសម្ដែងចេញសេចក្ដីពិតច្រើនដល់ម៉្លេះ? គេនៅតែប្រកាន់ខ្ជាប់នឹងគំនិតថា គេអាចទទួលយកតែព្រះអម្ចាស់យេស៊ូវដែលយាងចុះមកលើពពកប៉ុណ្ណោះ ដូច្នេះហើយ ទើបពួកគេបាត់បង់ឱកាសត្រូវបានលើកឡើង តែធ្លាក់ក្នុងគ្រោះមហន្តរាយវិញ។ វានឹងក្លាយជាការស្ដាយក្រោយជារៀងរហូត។

យើងទាំងអស់សុទ្ធតែអាចឃើញថា ព្រះអម្ចាស់បានយាងមកវិញជាបុត្រមនុស្សដែលយកកំណើតជាមនុស្ស ដើម្បីធ្វើកិច្ចការ។ នេះជាការពិតដែលមិនអាចប្រកែកបាន ដែលគ្មាននរណាម្នាក់អាចបដិសេធបានឡើយ។ ប៉ុន្តែមនុស្សជាច្រើនសួរ អំពី «មើល៎ ព្រះអង្គយាងមកដោយគង់នៅលើពពក» ក្នុងគម្ពីរវិវរណៈ ១:៧ ដោយគិតថា វាប្រាកដជាមានន័យថា ព្រះអម្ចាស់នឹងយាងចុះមកលើពពក។ ហើយ តើការនិយាយថា ទ្រង់នឹងយាងមកលើពពក និងថាទ្រង់នឹងយាងមកជាបុត្រមនុស្ស មិនផ្ទុយគ្នាទេឬ? វាហាក់បែបនោះមែន តែតាមពិត ត្រង់ចំណុចនេះគ្មានភាពមិនស្របគ្នាឡើយ។ វាគ្រាន់តែជាការសាកល្បងការយល់ដឹងរបស់មនុស្សប៉ុណ្ណោះ។ សេចក្ដីទំនាយណាមួយរបស់ព្រះគម្ពីរ ប្រាកដជានឹងបានសម្រេចមិនខាន តែត្រូវមានដំណើរការជាក់លាក់មួយ ហើយមានជំហានជាច្រើន។ ការលេចមករបស់បុត្រមនុស្ស និងការយាងមកលើពពករបស់ព្រះអម្ចាស់ ក៏មានលំដាប់លំដោយផងដែរ។ ដំបូង ព្រះអម្ចាស់យកកំណើតជាមនុស្ស និងយាងមកបំពេញកិច្ចការដោយស្ងាត់ៗ ហើយបន្ទាប់មក ទ្រង់លេចមកលើពពកដោយបើកចំហ។ ហេតុអ្វីបានជារឿងនោះកើតឡើងពីរជំហាន? ស្របពេលនោះ តើមានអ្វីកើតឡើង? មានសេចក្ដីអាថ៌កំបាំងនៅក្នុងនេះ។ ដំបូង សូមយើងមើលពីសេចក្ដីទំនាយរបស់ព្រះអម្ចាស់យេស៊ូវជាមុនសិន។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង» (យ៉ូហាន ១៦:១២-១៣)។ «ចូរប្រោសពួកគេឱ្យបានបរិសុទ្ធដោយសេចក្ដីពិតរបស់ទ្រង់ ដ្បិតបន្ទូលរបស់ទ្រង់គឺជាសេចក្ដីពិត» (យ៉ូហាន ១៧:១៧)។ «ហើយបើអ្នកណាស្ដាប់ឮពាក្យខ្ញុំ តែមិនជឿ នោះខ្ញុំមិនកាត់ទោសគេឡើយ ដ្បិតខ្ញុំបានមក មិនមែនដើម្បីជំនុំជម្រះពិភពលោកឡើយ ប៉ុន្តែដើម្បីសង្រ្គោះពិភពលោកវិញ។ អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យខ្ញុំ អ្នកនោះមានម្នាក់ដែលជំនុំជម្រះគេរួចហើយ ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដូចគ្នាដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ» (យ៉ូហាន ១២:៤៧-៤៨)។ «ដ្បិតព្រះវរបិតាមិនជំនុំជម្រះនរណាម្នាក់ឡើយ តែទ្រង់បានប្រគល់ការជំនុំជម្រះទាំងអស់ដល់ព្រះរាជបុត្រាវិញ។ ... ហើយក៏បានប្រទានឲ្យទ្រង់ មានសិទ្ធិអំណាចជំនុំ‌ជម្រះផងដែរ ដោយសារតែព្រះ‌អង្គជាកូនមនុស្ស» (យ៉ូហាន ៥:២២ ២៧)។ និង «ដ្បិតនឹងមានវេលាមកដល់ ជាគ្រាដែលការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់» (១ ពេត្រុស ៤:១៧)។ សេចក្ដីទំនាយរបស់ព្រះអម្ចាស់យេស៊ូវ ត្រូវបានសម្រេចទាំងស្រុង។ បុត្រមនុស្សបានយាងមកដោយស្ងាត់កំបាំង ពេលដែលមនុស្សជាតិមិនបានរំពឹងដល់ និងបានសម្ដែងចេញសេចក្ដីពិតជាច្រើន ដោយធ្វើកិច្ចការជំនុំជម្រះនៃគ្រាចុងក្រោយ។ ទ្រង់ជាព្រះវិញ្ញាណនៃសេចក្ដីពិត ដែលកំពុងដឹកនាំរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទៅក្នុងសេចក្ដីពិត និងបានបង្កើតក្រុមអ្នកមានជ័យជម្នះមួយក្រុម នៅមុនគ្រោះមហន្តរាយ។ ដំណឹងល្អអំពីនគរព្រះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ក៏បានផ្សាយទៅគ្រប់ប្រទេសក្នុងពិភពលោក។ នេះបង្ហាញថា ព្រះដ៏មានគ្រប់ព្រះចេស្ដាបានយកឈ្នះសាតាំង និងទទួលបានសិរីល្អគ្រប់យ៉ាង។ ដោយសារគ្រោះមហន្តរាយដ៏ធំបានចាប់ផ្ដើមកើតមាន ព្រះជាម្ចាស់បានបង្កើតក្រុមអ្នកមានជ័យជម្នះមួយក្រុម ហើយកិច្ចការដ៏អស្ចារ្យរបស់ទ្រង់ កំពុងត្រូវបញ្ចប់។ បន្ទាប់ពីគ្រោះមហន្តរាយព្រះជាម្ចាស់នឹងលេចមកលើពពកដោយចំហ ឱ្យគ្រប់មនុស្ស និងជាតិសាសន៍ឃើញ។ ត្រង់ចំណុចនោះ សេចក្ដីទំនាយអំពីបុត្រមនុស្សដែលលេចមក និងការយាងមកលើពពករបស់ព្រះអម្ចាស់ នឹងត្រូវសម្រេចទាំងស្រុង។ ដោយសារព្រះដ៏មានគ្រប់ព្រះចេស្ដាបានលេចមក និងបានចាប់ផ្ដើមការជំនុំជម្រះរបស់ទ្រង់ ដោយចាប់ផ្ដើមពីដំណាក់ព្រះជាម្ចាស់ នោះអស់អ្នកណាដែលបានទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា កំពុងហូប និងផឹកព្រះបន្ទូលព្រះជាម្ចាស់រាល់ថ្ងៃ ហើយដោយការទទួលយកការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ នោះពួកគេកំពុងគេចចេញពីអំពើបាប និងកម្លាំងសាតាំងបន្តិចម្ដងៗ។ ព្រះជាម្ចាស់បានប្រោសឱ្យពួកគេក្លាយជាអ្នកមានជ័យជម្នះនៅមុនគ្រោះមហន្តរាយ ហើយពួកគេជាផលផ្លែដំបូង។ ការនេះសម្រេចនូវសេចក្ដីទំនាយនៃគម្ពីរវិវរណៈទាំងស្រុង៖ «មើលខ្ញុំឈរនៅមាត់ទ្វារទាំងគោះ ប្រសិនបើអ្នកណា ឮសំឡេងខ្ញុំ ហើយបើកទ្វារឲ្យខ្ញុំ នោះខ្ញុំនឹងចូលទៅឯអ្នកនោះ រួចបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះ ក៏បរិភោគជាមួយនឹងខ្ញុំដែរ» (វិវរណៈ ៣:២០)។ «អ្នកទាំងអស់នេះ ត្រូវបានប្រោសលោះ ពីក្នុងចំណោមមនុស្សលោក ជាផលដំបូងដល់ព្រះជាម្ចាស់ និងកូនចៀម» (វិវរណៈ ១៤:៤)។ ចាប់តាំងពីព្រះដ៏មានគ្រប់ព្រះចេស្ដាបានយាងមកដោយស្ងាត់កំបាំង ដើម្បីធ្វើកិច្ចការជំនុំជម្រះរបស់ទ្រង់នៃគ្រាចុងក្រោយ គឺរយៈពេលបីទសវត្សរ៍ពេញហើយ។ ទ្រង់បានសម្ដែងចេញសេចក្ដីពិតជាច្រើន ដោយបើកសម្ដែងពីគ្រប់សេចក្ដីអាថ៌កំបាំងនៃព្រះគម្ពីរ និងផែនការគ្រប់គ្រងរយៈពេល ៦ ០០០ ឆ្នាំរបស់ព្រះជាម្ចាស់។ ទ្រង់បានមានបន្ទូលជាច្រើន ដើម្បីជំនុំជម្រះ និងលាតត្រដាងពីសារជាតិពុករលួយរបស់មនុស្ស ហើយព្រះបន្ទូលទាំងនេះជាផ្លូវនៃសេចក្ដីពិត ដែលអនុញ្ញាតឱ្យយើងលះបង់នូវអំពើបាប និងកម្លាំងសាតាំង ព្រមទាំងត្រូវបានសង្គ្រោះយ៉ាងពេញលេញ។ រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ត្រូវបានព្រះដ៏មានគ្រប់ព្រះចេស្ដាជំនុំជម្រះ វាយផ្ចាល លួសកាត់ ដោះស្រាយជាមួយ ល្បងល និងបន្សុទ្ធ ដោយឃើញយ៉ាងច្បាស់ពីសេចក្ដីពុករលួយផ្ទាល់ខ្លួនពួកគេ មានអារម្មណ៍អាម៉ាស់ ដោយគ្មានកន្លែងលាក់បាំងឡើយ ហើយក្រាបចុះចំពោះព្រះជាម្ចាស់ ពេញដោយការសោកស្ដាយ ដោយស្អប់ខ្ពើមខ្លួនឯង។ ពួកគេក៏ឃើញផងដែរថា និស្ស័យសុចរិតរបស់ព្រះជាម្ចាស់ នឹងមិនអត់ឱនចំពោះការប្រមាថឡើយ ហើយពួកគេមានការគោរពព្រះជាម្ចាស់ ដោយបន្តិចម្ដងៗ ក៏កោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីអំពើអាក្រក់ ដោយប្រែចិត្តនិងផ្លាស់ប្ដូរយ៉ាងពិតប្រាកដ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានបង្កើតក្រុមអ្នកមានជ័យជម្នះមួយក្រុម នៅមុនគ្រោះមហន្តរាយ ដោយទទួលបានផលផ្លែដំបូងគេ។ ទីបន្ទាល់របស់អ្នកមានជ័យជម្នះទាំងនេះ ត្រូវបានផលិតជាវីដេអូ និងខ្សែភាពយន្តដែលមានលើប្រព័ន្ធអនឡាញ ដែលទាក់ទាញចិត្តសម្រាប់អ្នករាល់គ្នាដែលបានមើលវា។ គ្មានអ្វីច្បាស់ជាងនេះទេថា នេះជាការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ! ព្រះដ៏មានគ្រប់ព្រះចេស្ដា បានសម្ដែងចេញសេចក្ដីពិតជាច្រើន និងបានធ្វើកិច្ចការដ៏អស្ចារ្យ ដោយមិនត្រឹមតែធ្វើឱ្យពិភពលោកទាំងមូលរញ្ជួយប៉ុណ្ណោះទេ តែថែមទាំងចក្កវាឡទាំងមូលផង។ ព្រះដ៏មានគ្រប់ព្រះចេស្ដា បានផ្លាស់ប្ដូរពិភពលោក ដោយបញ្ចប់យុគសម័យចាស់ និងចាប់ផ្ដើមយុគសម័យថ្មី។ យុគសម័យនៃនគរព្រះបានចាប់ផ្ដើមហើយ។ នេះបញ្ជាក់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាការលេចមកនៃបុត្រមនុស្ស ជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញ។ ព្រះសង្គ្រោះរបស់យើងបានលេចមក និងកំពុងបំពេញកិច្ចការ! កិច្ចការជំនុំជម្រះ ដែលចាប់ផ្ដើមពីដំណាក់ព្រះជាម្ចាស់ គឺជិតរួចរាល់ហើយ ហើយជាមួយគ្នានេះ គ្រោះមហន្តរាយដ៏ធំក៏បានកើតមានដែរ។ យើងអាចនិយាយបានថា គ្រោះមហន្តរាយនេះបានចាប់ផ្ដើមកើតមានរួចហើយ ហើយវានឹងកាន់តែច្រើនទៅៗ។ អ្នកប្រព្រឹត្តអាក្រក់ទាំងអស់ និងកម្លាំងអាក្រក់ដែលទាស់នឹងព្រះជាម្ចាស់ នឹងត្រូវបានកាត់ទោស និងបំផ្លាញក្នុងគ្រោះមហន្តរាយនោះ ចំណែកឯអ្នកដែលត្រូវបានបន្សុទ្ធតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ នឹងត្រូវបានព្រះជាម្ចាស់ការពារ និងហ៊ុមគ្រងក្នុងគ្រោះមហន្តរាយនោះ។ ពេលគ្រោះមហន្តរាយនោះបញ្ចប់ ពិភពសាតាំងដ៏អាក្រក់នេះនឹងត្រូវវិនាស បន្ទាប់មក ព្រះជាម្ចាស់នឹងលេចមកនៅលើពពកឱ្យមនុស្សរាល់គ្នាឃើញដោយបើកចំហ។ ការនេះនឹងសម្រេចនូវសេចក្ដីទំនាយក្នុងគម្ពីរវិវរណៈ ១:៧៖ «មើល៎ ព្រះអង្គយាងមកដោយគង់នៅលើពពក ហើយគ្រាប់ទាំងភ្នែកមនុស្សទាំងអស់ នឹងមើលឃើញទ្រង់ ហើយអ្នកដែលបានចាក់ទម្លុះទ្រង់ក៏មើលឃើញដែរ ហើយអស់ទាំងពូជមនុស្សនៅលើផែនដីនឹងទ្រហោយំដោយសារទ្រង់»។ ហេតុអ្វីបានជាពូជមនុស្សទាំងអស់នឹងយំសោក? ពីព្រោះព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញសេចក្ដីពិតជាច្រើន និងបានធ្វើកិច្ចការអស្ចារ្យ ហើយពួកគេមិនត្រឹមតែបដិសេធមិនពិនិត្យមើលពីកិច្ចការនោះទេ ពួកគេថែមទាំងថ្កោលទោស វិនិច្ឆ័យ និងប្រមាថទ្រង់ជាមួយនឹងកម្លាំងពួកទទឹងនឹងព្រះគ្រីស្ទនៃពិភពសាសនាទៀតផង។ គេបានប្រមាថនិស្ស័យរបស់ព្រះជាម្ចាស់ និងបានធ្លាក់ទៅក្នុងគ្រោះមហន្តរាយ។ ទីបញ្ចប់ ពួកគេនឹងបានត្រឹមគក់ទ្រូង ទួញយំ និងសង្កៀតធ្មេញប៉ុណ្ណោះ ដែលនឹងសម្រេចនូវសេចក្ដីទំនាយដ៏សោកសៅក្នុងគម្ពីរវិវរណៈ ថា៖ «អស់ទាំងពូជមនុស្សនៅលើផែនដីនឹងទ្រហោយំដោយសារទ្រង់»។ អស់អ្នកដែលត្រូវបានបន្សុទ្ធ និងប្រោសឱ្យបានគ្រប់លក្ខណ៍ដោយការទទួលយកការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា នឹងឃើញព្រះជាម្ចាស់លេចមកដោយបើកចំហ ហើយនឹងរាំដោយសេចក្ដីអំណរក្រៃលែង ដោយសរសើរតម្កើងព្រះចេស្ដា ព្រះប្រាជ្ញាញាណ និងសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់។ ដូចព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ខ្ញុំបានបង្ហាញសេចក្ដីមេត្ដាករុណាដល់អស់អ្នកដែលស្រឡាញ់ខ្ញុំ និងបដិសេធខ្លួនឯង។ ទន្ទឹមនឹងនេះ ទណ្ឌកម្មដែលដាក់ទៅលើមនុស្សអាក្រក់ គឺជាភស្ដុតាងយ៉ាងច្បាស់អំពីនិស្ស័យដ៏សុចរិតរបស់ខ្ញុំ ហើយថែមទាំងជាទីបន្ទាល់អំពីសេចក្តីក្រោធរបស់ខ្ញុំផង។ ពេលមហន្តរាយមកដល់ អស់អ្នកដែលប្រឆាំងនឹងខ្ញុំ ពួកគេនឹងស្រក់ទឹកភ្នែក ព្រោះពួកគេរងទុក្ខដោយសារភាពអត់ឃ្លាន និងគ្រោះកាចសាហាវ។ រីឯអស់អ្នកដែលបានប្រព្រឹត្ដអំពើអាក្រក់គ្រប់បែបយ៉ាង ប៉ុន្តែបានដើរតាមខ្ញុំអស់រយៈពេលជាច្រើនឆ្នាំ ពួកគេក៏នឹងមិនរួចផុតពីការសងថ្លៃចំពោះអំពើបាបរបស់ពួកគេឡើយ ហើយពួកគេក៏នឹងត្រូវធ្លាក់ចូលក្នុងមហន្តរាយផងដែរ រឿងដូចគ្នានេះធ្លាប់បានកើតឡើងយូរៗម្ដងក្នុងរយៈពេលរាប់លានឆ្នាំមកនេះ ហើយពួកគេនឹងរស់នៅក្នុងស្ថានភាពស្លន់ស្លោ និងភ័យខ្លាចជានិច្ច។ ដោយឡែក អ្នកដើរតាមខ្ញុំទាំងអស់ដែលមានភក្ដីភាពចំពោះខ្ញុំ នឹងរីករាយ ហើយត្រេកអរនឹងអានុភាពរបស់ខ្ញុំ។ ពួកគេនឹងទទួលនូវភាពស្កប់ស្កល់ដែលមិនអាចពិពណ៌នាបាន ហើយរស់នៅក្នុងភាពរីករាយដែលខ្ញុំមិនធ្លាប់ផ្តល់ឲ្យមនុស្សជាតិកាលពីមុនឡើយ។ ដ្បិតខ្ញុំឲ្យតម្លៃខ្លាំងទៅលើអំពើល្អរបស់មនុស្ស ហើយស្អប់ខ្ពើមខ្លាំងចំពោះអំពើអាក្រក់របស់ពួកគេ។ តាំងពីពេលដែលខ្ញុំចាប់ផ្តើមដឹកនាំមនុស្សជាតិមក ខ្ញុំមានសេចក្តីសង្ឃឹមយ៉ាងខ្លាំងក្នុងការទទួលបានមនុស្សមួយក្រុមដែលមានចិត្តគំនិតដូចខ្ញុំ។ ទន្ទឹមនឹងនេះ ខ្ញុំមិនដែលភ្លេចឡើយនូវអស់អ្នកដែលគ្មានចិត្តគំនិតដូចខ្ញុំ។ ខ្ញុំមិនដែលចូលចិត្តពួកគេឡើយនៅក្នុងព្រះហឫទ័យរបស់ខ្ញុំ ហើយខ្ញុំរង់ចាំឱកាសដើម្បីផ្ដន្ទាទោសពួកគេឲ្យសប្បាយភ្នែកម្ដង។ ឥឡូវនេះ នៅទីបំផុត ថ្ងៃរបស់ខ្ញុំបានមកដល់ហើយ ហើយខ្ញុំមិនចាំបាច់រង់ចាំទៀតទេ!» («ចូរត្រៀមខ្លួនធ្វើអំពើល្អឲ្យបានគ្រប់គ្រាន់សម្រាប់ទិសដៅរបស់អ្នក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះដ៏មានគ្រប់ព្រះចេស្ដាសម្ដែងចេញសេចក្ដីពិតសម្រាប់កិច្ចការជំនុំជម្រះរបស់ទ្រង់នៅគ្រាចុងក្រោយ ដើម្បីបន្សុទ្ធ និងសង្គ្រោះមនុស្សជាតិទាំងស្រុង។ នេះជាឱកាសតែមួយរបស់មនុស្សជាតិ ក្នុងការត្រូវបានសង្គ្រោះ និងចូលទៅនគររបស់ព្រះជាម្ចាស់ និងជាឱកាសម្ដងគត់ក្នុងមួយឆាកជីវិត។ គ្រោះមហន្តរាយធំៗកំពុងតែចាប់ផ្ដើមកើតមានហើយ។ អស់អ្នកដែលភ្ញាក់ខ្លួន និងពិនិត្យមើលពីកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដោយគ្មានបង្អង់ នឹងទាន់ពេល ពីព្រោះព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «ពេលខ្ញុំដាក់ទោសមនុស្សជាច្រើនតាមការប្រព្រឹត្តិខុសៗគ្នានោះ មនុស្សដែលនៅក្នុងចំណោមអ្នកកាន់សាសនា នឹងត្រឡប់មកឯនគររបស់ខ្ញុំ ត្រូវបានបង្ក្រាបដោយកិច្ចការរបស់ខ្ញុំ ដ្បិតពួកគេនឹងបានឃើញការមកដល់របស់ព្រះដ៏បរិសុទ្ធ ដោយយាងគង់លើដុំពពកស» (ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ យើងអាចឃើញថា មនុស្សខ្លះនឹងស្ដាប់ឮព្រះសូរសៀងព្រះជាម្ចាស់ និងឃើញកិច្ចការរបស់ទ្រង់ មកចំពោះព្រះជាម្ចាស់ និងទទួលបានសេចក្ដីសង្គ្រោះរបស់ទ្រង់នៅក្នុងគ្រាមានគ្រោះមហន្តរាយ។ នេះជាការត្រូវបានលើកឡើងក្នុងគ្រោះមហន្តរាយ ហើយវាជាឱកាសចុងក្រោយបំផុតរបស់ពួកគេ និងជាសេចក្ដីមេត្តាករុណាដ៏ធំធេងរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិ។ អ្នកដែលឆ្លាតវៃនឹងដឹងថាត្រូវជ្រើសយកជម្រើសអ្វីហើយ។ អស់អ្នកដែលប្រាថ្នារង់ចាំឱ្យព្រះអម្ចាស់យាងមកលើពពក នឹងមានទីបញ្ចប់ដែលនឹងឃើញដោយខ្លួនឯង។ សូមមើលអត្ថបទចុងក្រោយគេនៃព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅថ្ងៃនេះ។ «មនុស្សជាច្រើនអាចនឹងមិនខ្វាយខ្វល់ពីសម្ដីរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំនៅតែចង់ប្រាប់អ្នកដើរតាមព្រះយេស៊ូវ ជាអ្នកដែលហៅខ្លួនឯងជាពួកបរិសុទ្ធថា កាលណាអ្នកឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ផ្ទាល់នឹងភ្នែកលើដុំពពកស នេះហើយជាការលេចមកជាសាធារណៈរបស់ព្រះអាទិត្យនៃសេចក្ដីសុចរិត។ គ្រានោះអាចជាគ្រាអរសប្បាយយ៉ាងក្រៃលែងសម្រាប់អ្នក ប៉ុន្តែអ្នកតោងដឹងថា គ្រាដែលអ្នកមើលឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ ក៏ជាគ្រាដែលអ្នកត្រូវចុះទៅស្ថាននរកដើម្បីទទួលទុក្ខទោសដែរ។ គ្រានោះនឹងក្លាយជាគ្រាចុងក្រោយនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយក៏ជាគ្រាដែលព្រះជាម្ចាស់ប្រទានរង្វាន់ដល់មនុស្សល្អ ហើយដាក់ទោសមនុស្សអាក្រក់ដែរ។ ដ្បិតការជំនុំជម្រះរបស់ព្រះជាម្ចាស់ នឹងត្រូវបញ្ចប់មុនពេលមនុស្សមើលឃើញទីសម្គាល់ គឺជាគ្រាដែលមានតែការបើកសម្ដែងអំពីសេចក្ដីពិតតែប៉ុណ្ណោះ។ អស់អ្នកណាដែលទទួលយកសេចក្ដីពិត មិនស្វែងរកទីសម្គាល់ ហើយត្រូវបានបន្សុទ្ធ នឹងត្រូវត្រឡប់មកចំពោះបល្ល័ង្កនៃព្រះជាម្ចាស់ រួចត្រូវចូលទៅក្នុងការឱបក្រសោបពីសំណាក់ព្រះអាទិករ។ មានតែមនុស្សដែលមានះជឿថា 'ព្រះយេស៊ូវដែលមិនយាងចុះមកដោយជិះលើពពកស ជាព្រះគ្រីស្ទក្លែងក្លាយ' ប៉ុណ្ណោះ ដែលនឹងត្រូវទទួលទោសអស់កល្បជានិច្ច ដ្បិតពួកគេជឿតែលើព្រះយេស៊ូវដែលបង្ហាញទីសម្គាល់ តែមិនទទួលស្គាល់ព្រះយេស៊ូវដែលប្រកាសពីការជំនុំជម្រះដ៏ធ្ងន់ធ្ងរ និងបង្ហើបប្រាប់ពីផ្លូវពិត និងជីវិត។ ដូច្នេះ គឺមានតែព្រះយេស៊ូវទេ ទើបអាចដោះស្រាយជាមួយពួកគេបាន នៅពេលទ្រង់យាងត្រឡប់មកវិញដោយបើកចំហ នៅលើពពកស។ ពួកគេចចេសរឹងរូស មានភាពជឿជាក់លើខ្លួនឯងខ្លាំងពេក និងក្រអឺតក្រទមណាស់។ តើមនុស្សអាក្រក់បែបនេះ អាចនឹងទទួលរង្វាន់ពីព្រះយេស៊ូវដូចម្ដេចបាន? ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ គឺជាសេចក្ដីសង្គ្រោះដ៏មហិមា ដល់អស់អ្នកណាដែលអាចទទួលយកសេចក្ដីពិតបាន ប៉ុន្តែការយាងត្រឡប់មកវិញរបស់ទ្រង់ គឺជាទីសម្គាល់នៃការដាក់ទោសដល់អស់អ្នកណាដែលមិនអាចទទួលយកសេចក្ដីពិតបាន។ អ្នករាល់គ្នាតោងជ្រើសរើសផ្លូវរបស់ខ្លួន និងមិនគប្បីប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ និងបដិសេធសេចក្ដីពិតឡើយ។ អ្នកមិនគួរធ្វើជាមនុស្សក្រអឺតក្រទម និងក្អេងក្អាងឡើយ ប៉ុន្តែត្រូវធ្វើជាមនុស្សម្នាក់ដែលស្ដាប់បង្គាប់តាមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយសង្វាត និងខ្នះខ្នែងរកសេចក្ដីពិត។ គឺទាល់តែបែបនេះ ទើបអ្នកនឹងទទួលបានប្រយោជន៍» («ទម្រាំដល់ពេលដែលអ្នកបានឃើញព្រះកាយខាងវិញ្ញាណរបស់ព្រះយេស៊ូវពីចម្ងាយ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

នៅពេលដែលទ្រង់បានមានបន្ទូលនៅលើឈើឆ្កាងថា «វាចប់សព្វគ្រប់ហើយ» តើព្រះអម្ចាស់យេស៊ូវចង់មានន័យថាម៉េច?

អ្នកដែលជឿលើព្រះអម្ចាស់គិតថា ពេលដែលព្រះអម្ចាស់យេស៊ូវមានបន្ទូលថា «វាចប់សព្វគ្រប់ហើយ» នៅលើឈើឆ្កាង ទ្រង់ចង់មានបន្ទូលថា...

ហេតុអ្វីព្រះជាម្ចាស់ត្រូវការកិច្ចការទាំងបីដំណាក់កាល ដើម្បីសង្រ្គោះមនុស្សជាតិ?

គ្រប់គ្នាដឹងហើយថា ២ ០០០ ឆ្នាំមុន ព្រះអម្ចាស់យេស៊ូវបានលេចមកធ្វើកិច្ចការប្រោសលោះមនុស្សជាតិនៅស្រុកយូដា និងប្រកាសថា៖ «ចូរអ្នករាល់គ្នាប្រែចិត្ត...

តើសេចក្តីសង្គ្រោះតាមរយៈសេចក្ដីជំនឿផ្ដល់នូវច្រកចូលទៅនគរស្ថានសួគ៌ដែរឬទេ?

ជំងឺរាតត្បាតឆ្លងរាលដាលឥតស្រាកស្រាន្ត ហើយគ្រោះរញ្ជូយដី គ្រោះទឹកជំនន់ ហ្វូងសត្វល្អិតចង្រៃ គ្រោះទុរភិក្ស ក៏បានចាប់ផ្តើមកើតឡើងដែរ។...

Leave a Reply