តើការដើរតាមមេដឹកនាំសាសនាគឺជាការដើរតាមព្រះជាម្ចាស់ឬ?

28-11-2021

កាលពី ២ ០០០ ឆ្នាំមុន ព្រះអម្ចាស់យេស៊ូវដ៏ជាព្រះអង្គសង្គ្រោះរបស់យើង បានយាងមកបំពេញកិច្ចការនៃការប្រោសលោះ ហើយត្រូវបានមហាបូជាចារ្យ ពួកអាចារ្យ និងពួកផារិស៊ី ដែលមានសេចក្តីជំនឿលើសាសនាយូដា ថ្កោលទោសយ៉ាងខ្លាំង។ ដោយសារតែអ្នកកាន់សាសនាយូដាភាគច្រើនបានគោរពអ្នកដឹកនាំសាសនារបស់ពួកគេ ពួកគេក៏បានដើរតាមពួកទទឹងនឹងព្រះគ្រីស្ទនៅក្នុងការថ្កោលទោស និងការបដិសេធព្រះអម្ចាស់យេស៊ូវ ដោយទីបំផុត ក៏បានរួមដៃគ្នាឆ្កាងទ្រង់។ នេះជាបាបដ៏ធំ ហើយបានធ្វើឱ្យពួកគេរងការផ្តន្ទាទោស និងការដាក់ទោសពីព្រះជាម្ចាស់ ដោយបំផ្លាញអ៊ីស្រាអែលអស់ ២ ០០០ ឆ្នាំ។ ព្រះអម្ចាស់យេស៊ូវបានយាងត្រឡប់មកវិញនៅគ្រាចុងក្រោយ ជាព្រះដ៏មានគ្រប់ព្រះចេស្តាដែលបានយកកំណើតជាមនុស្ស ដោយសម្តែងចេញសេចក្តីពិត និងបំពេញកិច្ចការជំនុំជម្រះដើម្បីបន្សុទ្ធនិងសង្គ្រោះមនុស្សជាតិទាំងស្រុង។ ទ្រង់ក៏ប្រឈមនឹងការថ្កោលទោសដ៏ឆ្កួតលីលា និងការទាស់ទទឹងពីមេដឹកនាំសាសនាផងដែរ។ ពួកគេបិទក្រុមជំនុំខ្លួន ដោយរារាំងមិនឱ្យអ្នកជឿពិនិត្យរកផ្លូវពិតទេ ដោយធ្វើឱ្យមនុស្សជាច្រើនភ័យខ្លាចក្នុងការពិនិត្យសួរ និងទទួលយកសេចក្តីពិត ទោះបីជាពួកគេមើលឃើញច្បាស់ ថា ព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា ជាសេចក្តីពិត ថាបន្ទូលនោះមានព្រះចេស្តា មានសិទ្ធិអំណាច និងមកអំពីព្រះជាម្ចាស់ក្ដី។ ម្ល៉ោះហើយ មនុស្សជាច្រើនកំពុងបាត់បង់ឱកាសស្វាគមន៍ព្រះអម្ចាស់ និងកំពុងធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយ។ តើពួកគេបានធ្វើខុសត្រង់ណាចំពោះការទទួលស្វាគមន៍ព្រះអម្ចាស់នោះ? ដោយសារតែពួកគេលើកតម្កើងមេដឹងនាំសាសនារបស់ពួកគេ! ពួកគេជឿថា មេដឹកនាំសាសនាត្រូវបានព្រះជាម្ចាស់ចាត់តាំង និងត្រូវបានព្រះជាម្ចាស់ប្រើ ថាការស្តាប់បង្គាប់ពួកគេ គឺជាការស្តាប់បង្គាប់ព្រះជាម្ចាស់ ដូច្នេះ ពួកគេដើតាមអ្នកទាំងនោះទាំងស្រុង ដោយចុះចូលនឹងពាក្យសម្តីរបស់ពួកគេ ចាត់ទុកពាក្យទាំងនោះថាមកអំពីព្រះជាម្ចាស់។ ពួកគេជាច្រើនក៏គិតដែរ ថាព្រះអម្ចាស់យេស៊ូវពិតជាមានបន្ទូលប្រាប់បុព្វជិតមុនគេ នៅពេលទ្រង់យាងមកវិញ ដូច្នេះ ការមិនបានឮចេញពីពួកគេ បញ្ជាក់ថាទ្រង់មិនទាន់បានយាងមកវិញទេ។ បន្ទាប់មក ពួកគេមិនបានព្យាយាមពិនិត្យសួរពីកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តាទេ ប៉ុន្តែថែមទាំងដើរតាមមេដឹកនាំសាសនានៅក្នងការថ្កោលទោសទ្រង់ថែមទៀតផង។ ដូច្នេះ ពួកគេកំពុងធ្លាក់ទៅក្នុងគ្រោះមហន្តរាយ ដោយបាត់បង់ឱកាសទទួលបានការលើកឡើង។ តើនេះជាកំហុសនរណា? ពិបាកឆ្លើយណាស់។ ពួកផារិស៊ីដែលបានទាស់ទទឺង និងថ្កោលទោសព្រះអម្ចាស់យេស៊ូវកាលពីមុន ត្រូវបានព្រះជាម្ចាស់ថ្កោលទោស ហើយមនុស្សជាច្រើននៅក្នុងពិភពសាសនាបច្ចុប្បន្ន មិនបានរៀនសូត្រពីមេរៀនដ៏ឈឺចាប់ពីពួកគេនោះទេ។ ដោយសារពួកគេបានថ្វាយបង្គំបុព្វជិតរបស់ខ្លួនទាំងងងឹតងងល់ ពួកគេក៏បានដើរតាមពួកបុព្វជិតក្នុងការថ្កោលទោសព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញ ដោយឆ្កាងព្រះជាម្ចាស់នៅលើឈើឆ្កាងសាជាថ្មី។ នេះពិតជាគួរឱ្យខ្មាសអៀនណាស់! បើដូច្នេះ តើមេដឹកនាំសាសនាពិតជាត្រូវបានព្រះជាម្ចាស់ចាត់តាំងមកមែនទេ? តើការចុះចូលជាមួយពួកគេគឺដូចគ្នានឹងការដើរតាមព្រះជាម្ចាស់ដែរឬទេ? ការយល់ដឹងច្បាស់ពីបញ្ហានេះ គឺជារឿងដ៏សំខាន់។

អ្នកជឿភាគច្រើនគិតថាមេដឹកនាំសាសនា បុព្វជិតជាច្រើន ដូចជាសម្តេចប៉ាប សង្ឃរាជ គ្រូគង្វាល និងពួកចាស់ទុំ ត្រូវបានព្រះអម្ចាស់យេស៊ូវចាត់តាំងនិងប្រើ និងមានសិទ្ធិអំណាចក្នុងការដឹកនាំអ្នកជឿ ដូច្នេះ ការស្តាប់បង្គាប់ពួកគេ គឺជាការស្តាប់បង្គាប់ព្រះជាម្ចាស់។ តើជំនឿនេះមានមូលដ្ឋានអ្វីដែរ? តើព្រះអម្ចាស់យេស៊ូវធ្លាប់បានមានព្រះបន្ទូលថា មេដឹកនាំសាសនាទាំងអស់ត្រូវបានព្រះជាម្ចាស់ចាត់តាំងដែរឬទេ? ទ្រង់មិនដែលមានព្រះបន្ទូលអ៊ីចឹងទេ។ តើពួកគេមានទីបន្ទាល់របស់ព្រះវិញ្ញាណបរិសុទ្ធ ឬសេចក្ដីសម្អាងនៃកិច្ចការរបស់ព្រះវិញ្ញាណដែរឬទេ? អត់ទេ។ នេះមានន័យថា គំនិតនេះគឺជាសញ្ញាណរបស់មនុស្សសុទ្ធសាធ។ សាកគិតមើល៍។ បើតាមគំនិតមនុស្សដែលគិតថាមេដឹកនាំសាសនាសុទ្ធតែត្រូវបានព្រះជាម្ចាស់ចាត់តាំង នោះតើអាចថាព្រះជាម្ចាស់ក៏ចាត់តាំង មហាបូជាចារ្យ ពួកអាចារ្យ និងពួកផារិស៊ីនៃសាសន៍យូដា ដែលបានទាស់ទទឹង និងថ្កោលទោសព្រះអម្ចាស់យេស៊ូវដែរទេ? តើការដើរតាមពួកគេក្នុងការឆ្កាងព្រះអម្ចាស់យេស៊ូវ ក៏ជាការចុះចូលនឹងព្រះជាម្ចាស់ដែរមែនទេ? នេះច្បាស់ជាវិធីមិនសមហេតុផលក្នុងការប្រព្រឹត្តដាក់ពួកបុព្វជិតឡើយ! យើងក៏អាចមើលឃើញតាមព្រះគម្ពីរដែរថា នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់គ្រប់យុគសម័យទាំងអស់ ទ្រង់ពិតជាបានចាត់តាំងមនុស្សឱ្យមកជួយកិច្ចការរបស់ទ្រង់មែន។ មនុស្សទាំងអស់នោះសុទ្ធតែត្រូវព្រះជាម្ចាស់ត្រាស់ហៅ និងធ្វើបន្ទាល់ដោយផ្ទាល់ ហើយព្រះបន្ទូលរបស់ព្រះជាម្ចាស់បង្ហាញពីចំណុចនេះ។ ពួកគេមិនដែលត្រូវបានមនុស្សផ្សេងទៀតណាតែងតាំងឡើយ ហើយពួកគេក៏មិនត្រូវបានមនុស្សណាបណ្តុះបណ្តាលដែរ។ គិតអំពីយុគសម័យនៃក្រឹត្យវិន័យ នៅពេលព្រះជាម្ចាស់ប្រើម៉ូសេឱ្យដឹកនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេសីព្ទ។ ព្រះបន្ទូលផ្ទាល់របស់ព្រះយេហូវ៉ាដ៏ជាព្រះ បានធ្វើបន្ទាល់អំពីរឿងនេះ។ ព្រះយេហូវ៉ាដ៏ជាព្រះ បានមានព្រះបន្ទូលទៅកាន់ម៉ូសេថា «ដូច្នេះ ឥឡូវនេះ ចូរមើល៍ចុះ សម្រែកនៃកូនចៅអ៊ីស្រាអែលលាន់ឮមកដល់ខ្ញុំ៖ ហើយខ្ញុំក៏បានឃើញពីការជិះជាន់ដែលពួកអេស៊ីព្ទបានធ្វើចំពោះពួកគេដែរ។ ដូច្នេះ ចូរមក ខ្ញុំនឹងចាត់អ្នកឲ្យទៅជួបផារ៉ោន ដើម្បីឲ្យអ្នកនាំប្រជារាស្ត្ររបស់ខ្ញុំដែលជាកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ» (និក្ខមនំ ៣:៩-១០)។ ក្នុងយុគសម័យនៃព្រះគុណ ព្រះអម្ចាស់យេស៊ូវបានប្រើពេត្រុសឱ្យឃ្វាលពួកជំនុំ ហើយទ្រង់ក៏បានធ្វើបន្ទាល់ទៅកាន់ពេត្រុសដែរ។ ព្រះអម្ចាស់យេស៊ូវបានមានព្រះបន្ទូលទៅកាន់ពេត្រុសថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំឬទេ? ... ចូរឱ្យចំណីហ្វូងចៀមរបស់ខ្ញុំផង» (យ៉ូហាន ២១:១៧)។ «ហើយខ្ញុំសូមប្រាប់អ្នកថា អ្នកឈ្មោះថាពេត្រុស ហើយខ្ញុំនឹងសង់ក្រុមជំនុំរបស់ខ្ញុំលើថ្មដានេះ។ ហើយច្រកទ្វារនៃស្ថាននរកនឹងមិនឈ្នះលើក្រុមជំនុំនេះឡើយ។ ខ្ញុំនឹងប្រគល់កូនសោនៃនគរស្ថានសួគ៌ដល់អ្នក ហើយរាល់អ្វីៗដែលអ្នកចងនៅលើផែនដី ក៏នឹងត្រូវចងនៅឯស្ថានសួគ៌ដែរ។ រាល់អ្វីៗដែលអ្នកស្រាយនៅលើផែនដី ក៏នឹងត្រូវស្រាយនៅឯស្ថានសួគ៌ដែរ» (ម៉ាថាយ ១៦:១៨-១៩)។ ព្រះជាម្ចាស់ចាត់តាំង និងធ្វើបន្ទាល់ដោយផ្ទាល់ដល់ មនុស្សដែលទ្រង់ប្រើនៅក្នុងយុគសម័យនីមួយៗ ហើយសេចក្ដីនេះត្រូវបានបញ្ជាក់ដោយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នៅយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ ពេលខ្លះអ្នកដែលព្រះជាម្ចាស់ប្រើ ត្រូវបានទ្រង់តាំងឡើង និងធ្វើបន្ទាល់ដោយផ្ទាល់។ ពេលខ្លះ ទ្រង់ប្រើវិធីផ្សេងទៀត។ បើគ្មានការចាត់តាំងពីទ្រងផ្ទាល់ទេ ទ្រង់នឹងបើកសម្ដែងរឿងនេះតាមរយៈពួកហោរា ឬមានសេចក្ដីសម្អាងពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ចំណុចនេះមិនអាចប្រកែកបានឡើយ។ នៅក្នុងពិភពសាសនាសព្វថ្ងៃ តើនរណាផ្តល់តួនាទីដល់សម្តេចប៉ាប សម្ដេចសង្ឃ មហាបូជាចារ្យ គ្រូគង្វាល និងពួកចាស់ទុំ ក្នុងតំណែងដែលពួកគេកាន់កាប់នេះ? តើមានភស្តុតាងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរទេ? តើព្រះវិញ្ញាណបានធ្វើបន្ទាល់ដល់ពួកគេដែរទេ? សឹងតែគ្មានទេ! តាមពិត មេដឹកនាំសាសនាទាំងអស់នៅក្នុងពួកជំនុំ ភាគច្រើនបានបញ្ចប់ការសិក្សាពីសិក្ខាសាលា និងសាលាសាសនវិទ្យា ហើយមានសញ្ញាបត្រផ្នែកសាសនវិទ្យា។ មានសញ្ញាបត្រនៅក្នុងដៃ ពួកគេត្រូវបានចាត់ទៅធ្វើការនៅពួកជំនុំដើម្បីដឹកនាំអ្នកជឿ។ អ្នកខ្លះមានទេពកោសល្យនិងពូកែ ហើយរៀនសូត្រពីកិច្ចការរបស់ខ្លួនបានល្អ ដូច្នេះ ពួកគេត្រូវបានអ្នកថ្នាក់លើតែងតាំងឬណែនាំ និងដំឡើងឋានៈ សឹងតែគ្រប់បព្វជិតទាំងអស់នៃពិភពសាសនា ទទួលបានមុខតំណែងរបស់ខ្លួនតាមវិធីបែបនេះ ប៉ុន្តែពួកគេភាគច្រើនខ្វះកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេតិចតួចប៉ុណ្ណោះដែលធ្លាប់ទទួលកិច្ចការរបស់ព្រះវិញ្ញាណ ប៉ុន្តែពួកគេមិនមានទីបន្ទាល់របស់ទ្រង់ទេ។ ដូច្នេះ យើងអាចដឹងច្បាស់ថា ពួកគេមិនមែនជាមនុស្សដែលព្រះជាម្ចាស់ធ្វើបន្ទាល់ ឬប្រើនោះទេ។ ពួកគេត្រូវបានទំនុកបម្រុង និងជ្រើសតាំងដោយមនុស្សផ្សេងទៀតយ៉ាងច្បាស់ ដូច្នេះ តើហេតុអ្វីបានជាពួកគេអះអាងថាព្រះជាម្ចាស់ចាត់តាំងពួកគេ? តើនោះមិនផ្ទុយពីការពិតទៅហើយទេឬ? តើនោះមិនមែនជាការកុហក និងការធ្វើបន្ទាល់ពីខ្លួនឯងដោយឥតអៀនខ្មាសទៅហើយទេឬ? តើនេះមានផលលំបាកអ្វីខ្លះ? តើនោះមិនជាការបោកបញ្ឆោត និងការធ្វើឱ្យអ្នកជឿមានគ្រោះថ្នាក់ទេឬ? អ្នកដឹកនាំសាសនាមួយចំនួនថែមទាំងបានដកស្រង់ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវដែលត្រាស់ហៅពេត្រុស ដើម្បីអះអាងដោយឥតអៀនខ្មាស ថាសិទ្ធិអំណាចដែលព្រះអម្ចាស់យេស៊ូវបានប្រទានដល់ពេត្រុស ត្រូវបានប្រទានបន្តទៅឱ្យសម្តេចប៉ាប ដូច្នេះ សម្តេចប៉ាបទទួលបានសិទ្ធិអំណាចពីព្រះជាម្ចាស់ និងអាចធ្វើជាតំណាងឱ្យព្រះអម្ចាស់យេស៊ូវបាន ហើយដោយសារតែបូជាចារ្យដើរតាមសម្តេចប៉ាប ដូច្នេះពួកគេក៏ទទួលបានសិទ្ធិអំណាចពីព្រះជាម្ចាស់ដែរ ដូច្នេះ ពួកគេអាចអត់ទោសបាបបាន។ តើនោះមិនគួរឱ្យអស់សំណើចទេឬ? តើព្រះអម្ចាស់យេស៊ូវធ្លាប់មានព្រះបន្ទូលប្រាប់ពេត្រុស ឱ្យប្រគល់សិទ្ធិអំណាចដែលបានប្រទានដល់គាត់បន្ត ទៅឱ្យបុព្វជិតជំនាន់ក្រោយដែរឬទេ? ព្រះអម្ចាស់យេស៊ូវមិនដែលមានព្រះបន្ទូលបែបនោះទេ! តើពេត្រុសធ្លាប់ប្រាប់រឿងទាំងនេះដែរឬទេ? ពិតជាមិនធ្លាប់ទេ! គ្មានរឿងបែបនេះត្រូវបានសរសេរទុកនៅក្នុងព្រះគម្ពីរទេ។ ក៏ពិតដែរថា នៅគ្រានោះ គ្មានសម្តេចប៉ាប ឬគ្មានបូជាចារ្យអ្វីទេ។ ដូច្នេះ មេដឹកនាំសាសនាទាំងនោះដែលប្រកាសថាពួកគេទទួលបានសិទ្ធិពីព្រះជាម្ចាស់ ហើយអាចតំណាងព្រះអម្ចាស់យេស៊ូវបាននោះ កំពុងបន្លំខ្លួនជាព្រះជាម្ចាស់ និងកំពុងធ្វើឱ្យមនុស្សវង្វេង តើពិតមែនទេ? តើអ្នកដែលស្តាប់បង្គាប់ និងឱនគោរពពួកគេ មិនកំពុងតែថ្វាយបង្គំរូបព្រះទៅហើយទេឬ? តើនេះមិនមែនជាការប្រឆាំងទៅនឹងព្រះជាម្ចាស់ទេឬ? មនុស្សជាច្រើនមិនបានយល់សេចក្ដីនេះនោះទេ ហើយពួកគេបន្តថ្វាយបង្គំមេដឹកនាំរបស់ពួកគេទាំងងងឹតងងល់ ដោយគិតថា អ្នកទាំងនោះត្រូវបានព្រះជាម្ចាស់ចាត់តាំង។ តើអ្នកអាចឃើញថារឿងនេះល្ងីល្ងើ និងល្ងង់ខ្លៅប៉ុនណាទេ? តើនេះមានអីខុសពីអ្នកមិនជឿដែលកំពុងថ្វាយបង្គំរូបព្រះទៅ? បើអ្នកជាអ្នកជឿ ប៉ុន្តែមិនដើរតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ បើអ្នកថ្វាយបង្គំ និងលត់ជង្គង់នៅចំពោះមនុស្សផ្សេងទៀតដើម្បីលន់តួបាបរបស់អ្នក ប្រៀបដូចពួកគេជាព្រះជាម្ចាស់ នោះតើអ្នកមិនកំពុងតែមិនគោរព និងប្រមាថដល់ព្រះជាម្ចាស់ទៅហើយទេ? តើអស់អ្នកណាដែលធ្វើទាំងល្ងង់ខ្លៅបែបនេះអាចត្រូវបានព្រះជាម្ចាស់សង្គ្រោះដែរឬទេ? ប្រហែលមិនអាចទេ។ អស់អ្នកណាដែលធ្វើទាំងល្ងង់ខ្លៅបែបនេះ មិនអាចទទួលបានការយល់ព្រមពីព្រះជាម្ចាស់ទេ។

យើងចាំបាច់ត្រូវតែដឹងច្បាស់ ថាព្រះជាម្ចាស់ដែលតែងតាំងនរណាម្នាក់ មិនមែនជាការធម្មតា ឬតាមអំពើចិត្តទេ។ ត្រូវតែមានសេចក្ដីសម្អាង។ មានសេចក្ដីសម្អាងអំពីការដែលព្រះជាម្ចាស់តែងតាំងម៉ូសេ ហើយយ៉ាងហោចណាស់ សាសន៍អ៊ីស្រាអែលក៏បានដឹងរឿងនោះដែរ។ ការដែលព្រះអម្ចាស់យេស៊ូវចាត់តាំងពេត្រុស ក៏ជាការពិតដែរ ដែលពួកសាវ័កសុទ្ធតែបានដឹង។ ដូច្នេះ ការអះអាងថា ព្រះជាម្ចាស់បានចាត់តាំងនរណាម្នាក់ ចាំបាច់ត្រូវមានមូលដ្ឋានការពិត។ គ្មានមនុស្សណាអាចអះអាងពីរឿងនេះតាមតែអំពើចិត្តបានទេ។ យើងក៏អាចមើលឃើញផងដែរថា នរណាម្នាក់ដែលព្រះជាម្ចាស់ចាត់តាំង នឹងទទួលបានការណែនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ និងការបញ្ជាក់ពីព្រះវិញ្ញាណបរិសុទ្ធ។ កិច្ចការពួកគេអាចធ្វើតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ ហើយវានឹងសម្រេចលទ្ធផលយ៉ាងច្បាស់។ ពួកគេអាចបំពេញបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់បាន។ សូមមើលព្រះបន្ទូលដែលព្រះដ៏មានគ្រប់ព្រះចេស្តាបានថ្លែង។ «ចំពោះសារជាតិនៃការងារ និងសាវតារដែលព្រះជាម្ចាស់ប្រើពួកគេវិញ មនុស្សដែលព្រះជាម្ចាស់ប្រើ គឺទ្រង់ជាអ្នកលើកគេឡើង ព្រះជាម្ចាស់រៀបចំពួកគេទុកសម្រាប់កិច្ចការរបស់ទ្រង់ ហើយគេសហការក្នុងកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ គ្មាននរណាម្នាក់អាចធ្វើកិច្ចការរបស់ខ្លួនជំនួសបុគ្គលនោះបានឡើយ។ កិច្ចការនេះ គឺជា ការសហការរបស់មនុស្ស ដែលមានសារៈសំខាន់មិនអាចខ្វះបានចំពោះកិច្ចការរបស់ព្រះជាម្ចាស់។ ចំណែកឯកិច្ចការដែលអ្នកបម្រើព្រះ ឬពួកសាវ័កដទៃៗទៀតធ្វើ គឺគ្រាន់តែជាការផ្ទេរ និងការអនុវត្តចំពោះទិដ្ឋភាពផ្សេងៗជាច្រើននៃការរៀបចំសម្រាប់ពួកជំនុំក្នុងយុគសម័យនីមួយៗប៉ុណ្ណោះ ពុំនោះទេ កិច្ចការនោះគ្រាន់តែជាកិច្ចការនៃការទំនុកបម្រុងជីវិតក្នុងលក្ខណៈធម្មតា ដើម្បីរក្សាជីវិតពួកជំនុំប៉ុណ្ណោះ។ អ្នកបម្រើព្រះ និងពួកសាវ័កទាំងនេះ មិនត្រូវបានចាក់ប្រេងតាំងដោយព្រះជាម្ចាស់ឡើយ ហើយរឹតតែមិនអាចហៅពួកគេថាជាមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើទៅទៀត។ ពួកគេត្រូវបានជ្រើសរើសចេញពីក្នុងចំណោមពួកជំនុំ ហើយបន្ទាប់ពីពួកគេទទួលបានការអប់រំ និងបណ្តុះបណ្តាលមួយរយៈមក មនុស្សដែលស័ក្តិសម នឹងត្រូវរក្សាទុកបន្ត រីឯមនុស្សដែលមិនស័ក្តិសម នឹងត្រូវបញ្ចូនត្រឡប់ទៅកន្លែងដើមរបស់ពួកគេវិញ។ ដោយសារមនុស្សទាំងនេះត្រូវបានជ្រើសរើសចេញពីបណ្ដាពួកជំនុំ អ្នកខ្លះបានបង្ហាញធាតុពិតរបស់ខ្លួន ក្រោយពីបានកា្លយជាអ្នកដឹកនាំ ហើយអ្នកខ្លះទៀតថែមទាំងបានប្រព្រឹត្តអាក្រក់កាន់តែច្រើន ហើយចុងក្រោយក៏ត្រូវផាត់ចោល។ ម្យ៉ាងវិញទៀត មនុស្សដែលព្រះជាម្ចាស់ប្រើ គឺជាមនុស្សដែលព្រះជាម្ចាស់បានរៀបចំ ហើយជាមនុស្សដែលមានគុណសម្បត្តិជាក់លាក់ និងមានភាពជាមនុស្ស។ ព្រះវិញ្ញាណបរិសុទ្ធបានរៀបចំ និងប្រោសគេឱ្យបានគ្រប់លក្ខណ៍ជាមុន ហើយព្រះវិញ្ញាណបរិសុទ្ធក៏បានដឹកនាំគេទាំងស្រុងដែរ ជាពិសេស ពាក់ព័ន្ធនឹងកិច្ចការរបស់មនុស្សនោះវិញ ព្រះវិញ្ញាណបរិសុទ្ធដឹកនាំ និងបង្គាប់បញ្ជាពួកគេតែម្ដង។ ហេតុនេះហើយ ផ្លូវនៃការដឹកនាំរាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់ គ្មានការងាករេឡើយ ដ្បិតព្រះជាម្ចាស់មានទំនួលខុសត្រូវពិតប្រាកដលើកិច្ចការរបស់ទ្រង់ផ្ទាល់ ហើយព្រះជាម្ចាស់ក៏បំពេញកិច្ចការរបស់ទ្រង់ផ្ទាល់នៅគ្រប់ពេលវេលាផងដែរ» («អំពីការដែលព្រះជាម្ចាស់ប្រើមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលរបស់ព្រះដ៏មានព្រះចេស្តាបង្ហាញយើងថា ព្រះជាម្ចាស់បានរៀបចំទុកមុនជាយូរមកហើយនូវមនុស្សដែលទ្រង់ចាត់តាំង និងប្រើសម្រាប់កិច្ចការរបស់ទ្រង់ ពួកគេគឺជាអ្នកដែលព្រះជាម្ចាស់លើកឡើងដើម្បីដឹកនាំរាស្ត្ររើសតាំងរបស់ទ្រង់។ កិច្ចការនិងសេចក្តីអធិប្បាយរបស់ពួកគេ សុទ្ធសឹងតែតាមរយៈការប្រទាននិងការណែនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយនរណាម្នាក់ដែលព្រះជាម្ចាស់មិនបានចាត់តាំងដោយផ្ទាល់ទេ គឺមិនអាចជំនួសពួកគេបានឡើយ។ ម៉ូសេនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ និងពេត្រុសនៅក្នុងយុគសម័យនៃព្រះគុណ បានប្រកាន់តាមព្រះបន្ទូលនិងសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់យ៉ាងខ្ជាប់ខ្ជួនក្នុងការដឹកនាំរាស្ត្ររើសតាំងរបស់ទ្រង់ ហើយព្រះជាម្ចាស់តែងគង់នៅជាមួយពួកគេជានិច្ច ដោយដឹកនាំពួកគេគ្រប់ពេលវេលាទាំងអស់។ ព្រះជាម្ចាស់មិនដែលប្រើមនុស្សខុស ឬនរណាម្នាក់ដែលប្រឆាំងនឹងទ្រង់នោះទេ។ ទ្រង់តែងតែទទួលខុសត្រូវចំពោះកិច្ចការរបស់ព្រះអង្គផ្ទាល់។ អស់អ្នកណាដែលព្រះជាម្ចាស់ប្រើ ត្រូវបានព្រះវិញ្ញាណបរិសុទ្ធបំភ្លឺជានិច្ចជាកាលក្នុងកិច្ចការនិងពាក្យសម្តីរបស់ពួកគេ និងអាចចែករំលែកការយល់ដឹងដ៏បរិសុទ្ធអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន ដើម្បីជួយរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ឱ្យយល់ពីព្រះសូរសៀង បំណងព្រះហឫទ័យ និងពីសេចក្ដីត្រូវការរបស់ទ្រង់។ ជានិច្ចកាល ពួកគេអាចប្រើសេចក្តីពិតដើម្បីជួយដល់រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ក្នុងការលំបាកជាក់ស្ដែងពាក់ព័ន្ធនឹង ក្នុងការចូលទៅក្នុងតថភាពនៃព្រះបន្ទូលព្រះ និងដើរលើផ្លូវត្រឹមត្រូវនៅក្នុងសេចក្ដីជំនឿពួកគេ។ នៅពេលរាស្ត្ររើសតាំងរបស់ព្រះ ទទួលយកនិងចុះចូលនឹងការឃ្វាលរបស់មនុស្សដែលព្រះបានប្រើ ពួកគេអាចទទួលបានការទំនុកបម្រុងពិតប្រាកដសម្រាប់ជីវិតរបស់ពួកគេ ហើយបន្តិចម្ដងៗ ក៏យល់កាន់តែច្រើនអំពីសេចក្ដីពិត ស្គាល់កិច្ចការនិងនិស្ស័យរបស់ព្រះជាម្ចាស់កាន់តែច្បាស់ និងពង្រីកសេចក្តីជំនឿ និងសេចក្តីស្រឡាញ់របស់ខ្លួនចំពោះព្រះជាម្ចាស់។ នោះជាមូលហេតុដែលពួកគេត្រូវបានរាស្ត្ររើសតាំងរបស់ព្រះគាំទ្រ ដែលដឹងច្បាស់ក្នុងដួងចិត្តរបស់ពួកគេ ថា មនុស្សទាំងនោះត្រូវបានព្រះជាម្ចាស់ចាត់តាំង និងធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នៅពេលយើងទទួលយក និងចុះចូលនឹងការដឹកនាំរបស់ពួកគេ នេះគឺជាការដើរតាម និងការចុះចូលនឹងព្រះជាម្ចាស់ ហើយស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ អស់អ្នកណាដែលព្រះជាម្ចាស់ប្រើ ត្រូវបានចាត់តាំង ដើម្បីដឹកនាំរាស្ត្ររើសតាំងរបស់ព្រះ ឆ្លងកាត់កិច្ចការរបស់ព្រះជាម្ចាស់ និងដើរតាមទ្រង់ ហើយកិច្ចការនិងសេចក្តីអធិប្បាយរបស់ពួកគេ សុទ្ធសឹងតែមកអំពីការដឹកនាំ និងការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ការទទួលយក និងការចុះចូលនឹងការដឹកនាំរបស់ពួកគេ តាមពិត គឺជាការចុះចូលនឹងព្រះជាម្ចាស់ទេ។ ការទាស់ទទឹងនឹងពួកគេ គឺជាការទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយនឹងត្រូវព្រះជាម្ចាស់លាតត្រដាង និងលុបបំបាត់ ឬថែមទាំងអាចត្រូវថ្កោលទោស និងដាក់ទោសទៀតផង។ ដូចកាលដែលម៉ូសេបានដឹកនាំសាសន៍អ៊ីស្រាអែលចេញពីស្រុកអេសីព្ទដែរ ក្រុមរបស់កូរ៉ា និងដាថាន ដែលបានប្រយុទ្ធនឹងគាត់ ត្រូវបានព្រះជាម្ចាស់ដាក់ទោស។ នោះជាការពិតជាក់ស្តែង។

សូមយើងក្រឡេកមើលមេដឹកនាំសាសនាសព្វថ្ងៃនេះ សម្តេចប៉ាប សម្ដេចសង្ឃ បូជាចារ្យក្នុងសាសនាកាតូលិក និងគ្រូគង្វាល ពួកចាស់ទុំ និងបព្វជិតដទៃទៀតនៅក្នុងសាសនាគ្រីស្ទ។ តើពួកគេត្រូវបានព្រះជាម្ចាស់ចាត់តាំងទេ? តើព្រះជាម្ចាស់បានមានបន្ទូលគាំទ្រពួកគេទេ? តើពួកគេមានសេចក្ដីសម្អាងពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? តើពួកគេមានសេចក្ដីសម្អាងពីផលផ្លែនៃកិច្ចការរបស់ពួកគេដែរឬទេ? ពួកគេគ្មានទាល់តែសោះ។ នេះបង្ហាញឱ្យឃើញថា ពួកគេត្រូវបានមនុស្សរើសតាំង មិនមែនត្រូវបានព្រះជាម្ចាស់ចាត់តាំងនោះទេ។ ដោយសារយើងបានឃើញហើយ ថា ពួកគេត្រូវបានបំពាក់បំប៉នក្នុងសិក្ខាសាលា ហើយតែងតាំងដោយស្ថាប័នសាសនាផ្លូវការ យើងដឹងថាត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់។ ពួកគេភាគច្រើនមិនជឿលើសេចក្តីពិត ឬមានសេចក្តីជំនឿពិតប្រាកដលើព្រះជាម្ចាស់ទេ។ ពួកគេមានជំនឿលើទ្រឹស្ដីសាសនា ជឿលើតួនាទីនិងមុខតំណែងខ្លួន និងជឿលើជីវភាពដែលពួកគេទទួលបានពីជំនឿនេះ។ មិនថាចំណេះដឹងព្រះគម្ពីររបស់ពួកគេខ្ពស់កម្រិតណា ឬការអធិប្បាយរបស់ពួកគេល្អប៉ុនណានោះទេ ពួកគេមិនមានកិច្ចការនិងការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ឬការបំភ្លឺរបស់ព្រះវិញ្ញាណទេ។ នេះបង្ហាញយើងថាពួកគេជាអ្នកគង្វាលក្លែងក្លាយ ជាអ្នកមិនជឿ ហើយព្រះជាម្ចាស់មិនទទួលស្គាល់ពួកគេទេ។ ដូច្នេះ តើការថ្វាយបង្គំនិងការដើរតាមពួកគេ មិនមែនជារឿងឆ្គួតលីលាទៅហើយទេ? ក្រៅពីពួកគេខ្វះនូវទីបន្ទាល់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីសម្អាងពីព្រះវិញ្ញាណបរិសុទ្ធ មានភស្តុតាងដ៏សំខាន់មួយដែលអាចជួយយើងឱ្យស្គាល់ពីលក្ខណៈរបស់ពួកគេបាន។ ព្រះដ៏មានគ្រប់ព្រះ‌ចេស្តាបានសម្ដែងចេញនូវសេចក្ដីពិតជាច្រើន ដោយបើកសម្ដែងពីពណ៌សម្បុរពិតរបស់មនុស្សយ៉ាងទូលំទូលាយ ថាតើពួកគេស្រឡាញ់សេចក្តីពិតឬអត់ ថាតើពួកគេទទួលស្គាល់សេចក្តីពិតឬអត់ ថាតើពួកគេទទួលយកសេចក្តីពិតឬអត់ និងថាតើពួកគេស្អប់និងបដិសេធសេចក្តីពិតឬអត់។ អ្វីទាំងអស់សុទ្ធតែបានបើកសម្តែង។ អស់អ្នកណាដែលទទួលស្គាល់ថាព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាសេចក្តីពិត ថាទ្រង់ជាព្រះជាម្ចាស់នៅខាងសាច់ឈាម គឺសុទ្ធតែជាអស់អ្នកណាដែលស្រឡាញ់សេចក្តីពិត និងទទួលបានការយល់ព្រមពីព្រះជាម្ចាស់។ ពួកគេជាស្ត្រីព្រហ្មចារីមានគំនិតដែលស្តាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងត្រូវបានលើកឡើងនៅមុខបល្ល័ង្ករបស់ទ្រង់។ បើនរណាម្នាក់ឃើញថា ព្រះដ៏មានគ្រប់ព្រះ‌ចេស្តាបានសម្ដែងចេញសេចក្ដីពិតជាច្រើន ប៉ុន្តែនៅតែជំទាស់ ថ្កោលទោស និងបដិសេធកិច្ចការនិងការលេចមករបស់ព្រះជាម្ចាស់ នេះមានន័យថា ពួកគេស្អប់សេចក្តីពិត ហើយពួកគេជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលទាស់ទទឹង និងថ្កោលទោសព្រះជាម្ចាស់។ ពួកគេបានធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយរួចទៅហើយ និងត្រូវបានព្រះជាម្ចាស់ដាក់ទោស។ មិនមែនត្រឹមតែមេដឹកនាំសាសនាកាតូលិក និងសាសនាគ្រីស្ទប៉ុណ្ណោះទេ តែថែមទាំងមេដឹកនាំនិងបុគ្គលមកពីគ្រប់និកាយទាំងអស់ផងដែរ ដែលកំពុងប្រឆាំងនឹងព្រះដ៏មានគ្រប់ព្រះ‌ចេស្តា ស្ទើរតែគ្មានការលើកលែងឡើយ។ ពិភពសាសនាស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ក្រុមពួកទទឹងនឹងព្រះគ្រីស្ទ។ នេះជាការពិតជាក់ស្តែងដែលគ្មាននរណាម្នាក់អាចប្រកែកបានទេ។ ដូច្នេះ ប្រសិនបើយើងដឹងថាសម្ដេចសង្ឃ បូជាចារ្យ គ្រូគង្វាល និងពួកចាស់ទុំ គឺជាផ្នែកមួយនៃក្រុមពួកទទឹងនឹងព្រះគ្រីស្ទ ដែលទាស់ទទឹង និងថ្កោលទោសកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា តើយើងគួរដោះស្រាយបញ្ហានោះដូចម្តេច? យើងគួរតែបដិសេធ និងដាក់បណ្តាសាពួកគេ និងរំដោះខ្លួនយើងពីការកៀបសង្កត់របស់ពួកគេ។ នោះគឺជាការមានគំនិត។ ប្រសិនបើយើងបន្តស្វែងរកផ្លូវពិតតាមរយៈពួកគេ បន្តសង្ឃឹមថា ពួកគេប្រាប់យើងពីរឿងខុសឬត្រូវ នោះគឺពិតជាល្ងង់ខ្លៅណាស់ ហើយវាជាការខ្វាក់ និងល្ងង់ខ្លៅ! មនុស្សខ្វាក់ដឹកនាំមនុស្សខ្វាក់ នឹងត្រូវវិនាសមិនខាន។ សេចក្ដីនេះសម្រេចតាមខគម្ពីរថា៖ «មនុស្សលេលាស្លាប់ដោយព្រោះចង់បានប្រាជ្ញា» (សុភាសិត ១០:២១)។ «រាស្ត្រអញត្រូវបំផ្លាញដោយកង្វះចំណេះដឹង» (ហូសេ ៤:៦)

វាច្បាស់ណាស់ ថាមេដឹកនាំសាសានាកាតូលិកនិងសាសនាគ្រីស្ទ រួមជាមួយអ្នកដឹកនាំមកពីនិកាយផ្សេងទៀតទាំងអស់ កំពុងថ្កោលទោសព្រះដ៏មានគ្រប់ព្រះ‌ចេស្តាដោយបើកចំហ។ ដើម្បីរក្សាឋានៈនិងប្រាក់ខែរបស់ពួកគេ ពួកគេកំពុងក្តោបក្តាប់អ្នកជឿយ៉ាងណែននៅក្នុងដៃរបស់ពួកគេ យកលុយកាក់ពីពួកគេ ផ្ញើប្រាណដូចបញ្ញើក្អែក ដូចបិសាចដែលកំពុងស៊ីសាកសពពួកគេដែរ។ ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ ផ្សាយពាក្យកុហកអាក្រក់ៗគ្រប់យ៉ាង ដើម្បីរក្សាមុខតំណែង និងជីវភាពរស់នៅរបស់ខ្លួន ដោយនិយាយថា ដំណឹងអំពីការយាងមករបស់ព្រះអម្ចាស់គឺមិនពិត ថាព្រះអម្ចាស់យេស៊ូវត្រូវតែយាងមកលើពពកជាដាច់ខាត ថាការទទួលស្គាល់ការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះអម្ចាស់ គឺជាការទទួលយកព្រះគ្រីស្ទក្លែងក្លាយ។ ពួកគេនិយាយកុហកដើម្បីធ្វើឱ្យមនុស្សវង្វេង ធ្វើគ្រប់យ៉ាងដើម្បីរារាំងអ្នកជឿមិនឱ្យស៊ើបសួរពីផ្លូវពិត។ ពួកគេថែមទាំងគាំទ្រឱ្យបក្សកុម្មុយនីស្តចិនចាប់ខ្លួន និងធ្វើបាបអ្នកដែលផ្សាយដំណឹងល្អអំពីនគរព្រះទៀតផង។ តើមេដឹកនាំសាសនាទាំងនេះ មានអីខុសពីពួកផារិស៊ីដែលទាស់នឹងព្រះអម្ចាស់យេស៊ូវនៅសម័យទ្រង់ទៅ? តើពួកគេមិនសុទ្ធតែជាមនុស្សដែលឆ្កាងព្រះជាម្ចាស់ទៅហើយទេ? តើពួកគេមិនសុទ្ធតែជាអ្នកគង្វាលក្លែងក្លាយ និងជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលដឹកនាំមនុស្សឱ្យវង្វេង ហើយបំផ្លាញពួកគេទៅហើយទេ? សូមគិតដល់ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវដែលថ្កោលទោសពួកផារិស៊ីថា៖ «ពួកអាចារ្យ និងពួកផារិស៊ីដ៏មានពុតអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះអ្នករាល់គ្នាបិទមិនឲ្យមនុស្សចូលទៅក្នុងនគរស្ថាន‌សួគ៌ឡើយ។ អ្នករាល់គ្នាមិនព្រមចូលខ្លួនឯងហើយ ថែមទាំងរាំងស្ទះអស់អ្នកដែលកំពុងចូលនោះ មិនឲ្យចូលទៀត» (ម៉ាថាយ ២៣:១៣)។ «ពួកអាចារ្យ និងពួកផារិស៊ីដ៏មានពុតអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះអ្នករាល់គ្នាខំធ្វើដំណើរតាមផ្លូវទឹក និងផ្លូវគោក ដើម្បីបានមនុស្សម្នាក់ចូលសាសនា តែកាលណាគេចូលសាសនាហើយ អ្នករាល់គ្នាបែរជាធ្វើឲ្យគេអាក្រក់សមនឹងធ្លាក់នរក ជាងអ្នករាល់គ្នាមួយទ្វេជាពីរ» (ម៉ាថាយ ២៣:១៥)។ យើងអាចមើលឃើញថាមេដឹកនាំសាសនាភាគច្រើននាពេលសព្វថ្ងៃនេះ គឺមិនខុសអ្វីពីពួកផារិស៊ីដែលទាស់ទទឹងនឹងព្រះអម្ចាស់យេស៊ូវទាំងលីលា និង រារាំងផ្លូវអ្នកជឿនោះទេ។ ពួកគេសុទ្ធតែស្អប់ព្រះជាម្ចាស់ និងប្រឆាំងនឹងទ្រង់ ហើយពួកគេគឺជាពួកអារក្សដែលទទឺងនឹងព្រះគ្រីស្ទនៅគ្រាចុងក្រោយ។

នេះជាអត្ថបទព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្តាខ្លះៗទៀត។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ចូរមើលថ្នាក់ដឹកនាំនៃនិកាយនីមួយៗចុះ។ ពួកគេទាំងអស់គ្នាសុទ្ធតែក្អេងក្អាង និងរាប់ខ្លួនថាសុចរិត ហើយការបកស្រាយព្រះគម្ពីររបស់ពួកគេ ក៏ខ្វះនូវបរិបទ និងត្រូវបាននាំមុខដោយសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេផងដែរ។ ពួកគេគ្រប់គ្នាពឹងអាងលើអំណោយទាន និងចំណេះដឹងជ្រៅជ្រះ ដើម្បីធ្វើកិច្ចការរបស់ខ្លួន។ បើពួកគេមិនចេះអធិប្បាយសោះ តើនឹងមានមនុស្សដើរតាមពួកគេដែរទេ? ហេតុដូចនេះ ពួកគេពិតជាមានចំណេះដឹងខ្លះ ហើយអាចអធិប្បាយគោលលទ្ធិបានខ្លះ ឬមួយពួកគេចេះពីរបៀបបញ្ចុះបញ្ចូលឲ្យមនុស្សជឿ និងចេះប្រើសិល្បៈបញ្ឆោតមួយចំនួន។ ពួកគេប្រើការទាំងនេះ ដើម្បីបោកបញ្ឆោតមនុស្ស និងនាំមនុស្សទាំងនេះមកកាន់ពួកគេ។ មនុស្សទាំងនោះជឿលើព្រះជាម្ចាស់តែឈ្មោះប៉ុណ្ណោះ តែតាមពិតទៅ ពួកគេដើរតាមអ្នកដឹកនាំរបស់ពួកគេវិញទេ។ នៅពេលដែលពួកគេជួបមនុស្សម្នាក់ដែលកំពុងតែអធិប្បាយអំពីផ្លូវពិត អ្នកខ្លះនិយាយថា 'យើងត្រូវតែពិគ្រោះជាមួយអ្នកដឹកនាំរបស់យើងអំពីសេចក្តីជំនឿរបស់យើង'។ ចូរមើលពីរបៀបដែលមនុស្សនៅតែត្រូវការការឯកភាព និងការយល់ព្រមពីអ្នកដទៃ នៅពេលដែលពួកគេជឿលើព្រះជាម្ចាស់ និងទទួលយកផ្លូវពិត តើនេះមិនមែនជាបញ្ហាទេឬ? បើដូច្នេះ តើអ្នកដឹកនាំទាំងនោះបានក្លាយជាអ្វីទៅ? តើពួកគេមិនបានក្លាយជាពួកផារីស៊ី គង្វាលក្លែងក្លាយ ពួកទទឹងនឹងព្រះគ្រីស្ទ និងជាថ្មជំពប់ដួលចំពោះការទទួលយកផ្លូវដ៏ពិតរបស់មនុស្សទេឬ?» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

«មានអ្នកដែលអានព្រះគម្ពីរនៅក្នុងក្រុមជំនុំធំៗ ហើយសូត្រខគម្ពីរពេញមួយថ្ងៃ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេ យល់ពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចស្គាល់ព្រះជាម្ចាស់ឡើយ ក្នុងចំណោមពួកគេ ក៏រឹតតែគ្មាននរណាម្នាក់អាចធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានដែរ។ ពួកគេទាំងអស់សុទ្ធតែជាមនុស្សអប្រិយ គ្មានតម្លៃ ហើយម្នាក់ៗឈរនៅទីដ៏ខ្ពស់ដើម្បីបង្រៀនព្រះជាម្ចាស់។ ពួកគេប្រឆាំងទាស់នឹងព្រះជាម្ចាស់ដោយចេតនា ទាំងដែលពួកគេកំពុងកាន់ទង់របស់ព្រះជាម្ចាស់។ ពួកគេនៅតែស៊ីសាច់ និងហុតឈាមមនុស្ស ខណៈដែលគេកំពុងប្រកាសអំពីជំនឿរបស់ខ្លួនចំពោះព្រះជាម្ចាស់។ មនុស្សទាំងអស់នេះសុទ្ធតែជាអារក្សដែលលេបត្របាក់ព្រលឹងមនុស្ស ជាមេបិសាចដែលមានចេតនារារាំងផ្លូវអ្នកណាដែលព្យាយាមដើរលើផ្លូវត្រូវ ហើយជាថ្មជំពប់ដែលបង្អាក់ដល់អ្នកដែលស្វែងរកព្រះជាម្ចាស់ផង។ ពួកគេអាចមាននូវ 'អត្តភាពត្រឹមត្រូវ' ប៉ុន្តែធ្វើដូចម្ដេចឲ្យអ្នកដែលដើរតាមពួកគេដឹងថា ពួកគេគ្រាន់តែជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលដឹកនាំមនុស្សឲ្យទាស់ទទឹងនឹងព្រះជាម្ចាស់? តើធ្វើម្ដេចឲ្យអ្នកដែលដើរតាមពួកគេដឹងថា ពួកគេជាវិញ្ញាណអាក្រក់ដ៏មានជីវិតដែលតាំងចិត្តលេបត្របាក់ព្រលឹងមនុស្សទៅ?» («មនុស្សគ្រប់គ្នាដែលមិនស្គាល់ព្រះជាម្ចាស់ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

«មនុស្សដែលមិនគោរព ហើយទាស់ទទឹងនឹងព្រះជាម្ចាស់ដោយចេតនា អ្នកទាំងនោះហើយជាមនុស្សដែលបះបោរខ្លាំងជាងគេបំផុត។ ពួកគេជាសត្រូវរបស់ព្រះជាម្ចាស់ ជាពួកទទឹងនឹងព្រះគ្រីស្ទ។ ដួងចិត្តរបស់ពួកគេតែងប្រទូសទាស់នឹងកិច្ចការថ្មីរបស់ព្រះជាម្ចាស់។ ពួកគេមិនដែលមានទំនោរចិត្តចង់ចុះចូលសោះឡើយ ហើយពួកគេក៏មិនធ្លាប់បានចុះចូលដោយអរសប្បាយ ឬក៏បន្ទាបខ្លួនពួកគេដែរ។ ពួកគេលើកតម្កើងពីខ្លួនឯងនៅចំពោះមុខអ្នកដទៃ និងមិនដែលចុះចូលនឹងនរណាម្នាក់ឡើយ។ នៅមុខព្រះជាម្ចាស់ ពួកគេចាត់ទុកខ្លួនឯងជាមនុស្សពូកែអធិប្បាយព្រះបន្ទូល និងជាមនុស្សដែលមានជំនាញជាងគេក្នុងការធ្វើកិច្ចការដើម្បីអ្នកដទៃ។ ពួកគេមិនដែលលះបង់ចោល 'រតនសម្បត្តិ' ដែលពួកគេមាននោះទេ ប៉ុន្តែចាត់ទុកវាជាមរតកគ្រួសារសម្រាប់ថ្វាយបង្គំ សម្រាប់អធិប្បាយប្រាប់អ្នកដទៃ ហើយពួកគេប្រើវាដើម្បីប្រៀនប្រដៅដល់ពួកល្ងង់ខ្លៅដែលចាត់ទុកពួកគេដូចរូបព្រះ។ ជាការពិត នៅក្នុងពួកជំនុំមានមនុស្សបែបនេះច្រើនណាស់។ អាចនិយាយបានថា ពួកគេជា 'វីរជនដែលគ្មាននរណាអាចយកឈ្នះបាន' ដែលស្នាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ពីមួយជំនាន់ទៅមួយជំនាន់។ ពួកគេយកការអធិប្បាយព្រះបន្ទូល (គោលលទ្ធិ) ទុកជាភារកិច្ចដ៏ឧត្ដុង្គឧត្ដមរបស់ពួកគេ។ ពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយជំនាន់ទៅមួយជំនាន់ ពួកគេចាប់ផ្ដើមអនុវត្តភារកិច្ច 'ពិសិដ្ឋ និងមិនអាចបំពានបាន' យ៉ាងស្វាហាប់។ គ្មាននរណាម្នាក់ហ៊ានប៉ះពួកគេឡើយ។ គ្មានមនុស្សណាម្នាក់ហ៊ានស្ដីបន្ទោសពួកគេដោយបើកចំហឡើយ។ ពួកគេក្លាយជា 'ស្ដេច' នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដោយធ្វើខ្លួនជាមនុស្សអាក្រក់ឃោរឃៅ នៅពេលពួកគេសង្កត់សង្កិនអ្នកដទៃពីមួយជំនាន់ទៅមួយជំនាន់។ ពួកវិញ្ញាណអាក្រក់ទាំងនេះចង់ពួតដៃគ្នា និងបំផ្លាញកិច្ចការរបស់ខ្ញុំ តើខ្ញុំអាចឲ្យពួកអារក្សមានជីវិតទាំងអស់នេះ កើតមាននៅចំពោះព្រះនេត្ររបស់ខ្ញុំដូចម្ដេចបាន?» («អស់អ្នកណាដែលស្ដាប់បង្គាប់ ព្រះជាម្ចាស់ដោយដួងចិត្តពិត នឹងត្រូវព្រះជាម្ចាស់ទទួលយក ជាប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ពេលនេះ ខ្ញុំដឹងថាយើងទាំងអស់គ្នាយល់ច្បាស់ហើយ មេដឹកនាំសាសនាភាគច្រើនគឺជាពួកទទឹងនឹងព្រះគ្រីស្ទដែលស្អប់សេចក្តីពិត ស្អប់ព្រះជាម្ចាស់ ជាបាវបម្រើអាក្រក់ និងជាអ្នកគង្វាលក្លែងក្លាយ ដែលនាំមនុស្សឱ្យវង្វេង។ ការស្តាប់តាមពួកគេ និងការចុះចូលនឹងពួកគេ គឺមិនមែនជាការចុះចូលនឹងព្រះជាម្ចាស់ទេ ហើយវាក៏មិនមែនជាការដើរតាមព្រះម្ចាស់ដែរ។ វាជាការដើរតាមសាតាំង និងជាការទាស់នឹងព្រះជាម្ចាស់ ដោយក្លាយជាដៃជើងរបស់សាតាំង ជាមនុស្សដែលព្រះជាម្ចាស់ស្អប់ និងថ្កោលទោស។ ដូច្នេះ ក្នងនាមជាអ្នកជឿ យើងត្រួវដឹង ថា យើងត្រូវតែលើកតម្កើងព្រះជាម្ចាស់ កោតខ្លាចទ្រង់ ចុះចូលនឹងទ្រង់និងសេចក្តីពិត។ យើងមិនអាចថ្វាយបង្គុំ ឬដើរតាមមនុស្សបានទេ។ ដូចដែលព្រះអម្ចាស់យេស៊ូវបានមានព្រះបន្ទូលថា៖ «អ្នកត្រូវថ្វាយ‌បង្គំព្រះ‌អម្ចាស់ ជាព្រះ‌របស់អ្នក ហើយត្រូវគោរពបម្រើព្រះ‌អង្គតែមួយប៉ុណ្ណោះ» (ម៉ាថាយ ៤:១០)។ បើមេដឹកនាំសាសនាគឺជាអ្នកដែលស្រឡាញ់សេចក្ដីពិត បើសម្តីពួកគេស្របតាមបន្ទូលព្រះអម្ចាស់ ហើយគេដឹកនាំយើងឱ្យកោតខ្លាចព្រះ និងគេចចេញពីសេចក្ដីអាក្រក់ នោះការដើរតាមនិងការចុះចូលនឹងពាក្យសម្តីដែលស្របតាមសេចក្តីពិត គឺជាការចុះចូលនឹងព្រះជាម្ចាស់ហើយ។ បើសម្តីពួកគេមិនស្របតាមសេចក្តីពិតទេ បើពួកវាផ្ទុយនឹងបន្ទុលរបស់ព្រះជាម្ចាស់ យើងត្រូវតែបដិសេធសម្ដីទាំងនោះ។ បើយើងបន្តដើរតាមពួកគេ នោះគឺជាការដើរតាមបុគ្គលម្នាក់ ជាការដើរតាមសាតាំង។ បើមេដឹកនាំសាសនាបដិសេធ និងស្អប់សេចក្តីពិត ហើយរារាំងមិនឱ្យអ្នកដទៃពិនិត្យសួរពីផ្លូវពិត ពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទ ហើយយើងគួរតែឈរនៅខាងព្រះជាម្ចាស់ ដោយលាតត្រដាង និងបដិសេធពួកគេ ហើយហ៊ាននិយាយ «បដិសេធ» គេចចេញពីការគ្រប់គ្រងរបស់ពួកគេ ស្វែងរកនិងទទួលយកផ្លូវពិត និងដើរតាមលំអានរបស់ព្រះជាម្ចាស់។ នោះគឺជាសេចក្តីជំនឿពិត ដោយដើរតាមព្រះយ៉ាងប្រាកដ និងស្របតាមបំណងព្រះហឫទ័យទ្រង់។ ដូចពេត្រុសបាននិយាយនៅពេលគាត់ត្រូវមហាបូជាចារ្យ និងពួកផារិស៊ីចាប់គាត់ថា៖ «យើងគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ជាជាងស្ដាប់បង្គាប់មនុស្ស» (កិច្ចការ ៥:២៩)

យើងនាំគ្នាអានអត្ថបទពីព្រះដ៏មានគ្រប់ព្រះចេស្ដាទាំងអស់គ្នា។ «ទាក់ទិននឹងភាពសំខាន់បំផុតក្នុងការដើរតាមព្រះជាម្ចាស់ គ្រប់យ៉ាងគួរតែអាស្រ័យលើព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន៖ មិនថាអ្នកកំពុងស្វែងរកការចូលទៅក្នុងជីវិត ឬការបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះទេ គ្រប់យ៉ាងគួរតែនៅចំណុចកណ្តាលរង្វង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន។ ប្រសិនបើអ្វីដែលអ្នកទំនាក់ទំនង និងស្វែងរកមិនស្ថិតនៅកណ្ដាលរង្វង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្នទេ នោះអ្នកជាមនុស្សចម្លែកនៅចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយគ្មានសេសសល់នូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ អ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានគឺ មនុស្សដែលដើរតាមដានព្រះបាទរបស់ព្រះអង្គ។ មិនថាអ្វីដែលអ្នកបានយល់ដឹងពីមុនមានលក្ខណៈអស្ចារ្យ ឬបរិសុទ្ធប៉ុនណានោះទេ ព្រះជាម្ចាស់មិនចង់បានឡើយ ហើយប្រសិនបើអ្នកមិនអាចដករបស់អស់ទាំងនោះចេញទេ នោះរបស់អស់ទាំងនោះនឹងក្លាយជាឧបសគ្គយ៉ាងធំចំពោះការចូលទៅក្នុងអនាគត។ មានពរហើយអស់អ្នកណាដែលអាចដើរតាមពន្លឺនាពេលបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សដែលមានអាយុច្រើនមកហើយក៏បានដើរតាមដានព្រះបាទារបស់ព្រះជាម្ចាស់ដែរ ប៉ុន្ដែពួកគេមិនអាចដើរតាមព្រះអង្គរហូតមកដល់ថ្ងៃនេះទេ នេះគឺជាព្រះពររបស់មនុស្សនៅគ្រាចុងក្រោយ។ អស់អ្នកដែលបានដើរតាមកិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ និងអស់អ្នកណាដែលអាចដើរតាមដានព្រះបាទារបស់ព្រះជាម្ចាស់ គឺពួកគេដើរតាមព្រះជាម្ចាស់ទៅគ្រប់ទីកន្លែងដែលព្រះអង្គដឹកនាំពួកគេទៅ មនុស្សទាំងអស់នេះជាអ្នកដែលព្រះអង្គប្រទានពរ។ អស់អ្នកណាដែលមិនដើរតាមកិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ មិនបានចូលទៅក្នុងកិច្ចការនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ មិនថាពួកគេប្រឹងប្រែងប៉ុនណា ឬមិនថាពួកគេរងទុក្ខប៉ុនណា ឬពួកគេប្រឹងរត់ទៅមុខយ៉ាងណានោះទេ គឺគ្មានអ្វីមួយដែលមានន័យសម្រាប់ព្រះជាម្ចាស់ឡើយ ហើយព្រះអង្គនឹងមិនស្ងើចសរសើរពួកគេឡើយ។ ... 'ការដើរតាមកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ' មានន័យថា ជាការស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន ជាការដែលអាចប្រព្រឹត្ដស្របនឹងតម្រូវការបច្ចុប្បន្នរបស់ព្រះជាម្ចាស់ ជាការដែលអាចស្ដាប់បង្គាប់ និងដើរតាមព្រះជាម្ចាស់នាពេលបច្ចុប្បន្ន និងជាការចូលទៅដែលស្របតាមព្រះសូរសៀងថ្មីបំផុតរបស់ព្រះជាម្ចាស់។ នេះទើបជាមនុស្សដែលដើរតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងនៅក្នុងចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សបែបនេះ គឺមិនត្រឹមតែអាចទទួលនូវការសរសើរពីព្រះជាម្ចាស់ប៉ុណ្ណោះទេ តែថែមទាំងអាចស្គាល់នូវនិស្ស័យរបស់ព្រះជាម្ចាស់ដែលមាននៅក្នុងកិច្ចការចុងក្រោយរបស់ព្រះអង្គ និងអាចស្គាល់នូវសញ្ញាណ និងការមិនស្ដាប់បង្គាប់របស់មនុស្ស ព្រមទាំងធម្មជាតិរបស់មនុស្ស និងលក្ខណៈផ្សំរបស់គេផង តាមរយៈកិច្ចការចុងក្រោយបំផុតរបស់ព្រះអង្គ។ លើសពីនេះទៅទៀត ពួកគេអាចសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេបន្ដិចម្ដងៗនៅក្នុងអំឡុងពេលដែលគេបម្រើដល់ទ្រង់។ មានតែមនុស្សបែបនេះប៉ុណ្ណោះ ទើបជាអ្នកដែលអាចទទួលបានព្រះជាម្ចាស់ និងជាអ្នកដែលបានរកឃើញផ្លូវដ៏ពិតយ៉ាងប្រាកដ» («ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមដានព្រះបាទារបស់ព្រះអង្គ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ពេលនេះ ខ្ញុំដឹងថា យើងយល់ច្បាស់ហើយ ថា ការមានសេចក្តីជំនឿ និងការដើរតាមព្រះជាម្ចាស់ គឺជាការចុះចូលនិងការទទួលយកសេចក្តីពិត ជាការទទួលយកកិច្ចការបច្ចុប្បន្ននិងព្រះបន្ទូលព្រះ និងការដើរតាមលំអានរបស់ទ្រង់។ មិនថាកិច្ចការរបស់ព្រះជាម្ចាស់ខុសឆ្ងាយពីសញ្ញាណរបស់មនុស្សប៉ុនណាទេ ឬមិនថាមនុស្សអាចទាស់ទទឹង និងថ្កោលទោសកិច្ចការនោះច្រើនប៉ុនណាទេ ដរាបណាវាជាសេចក្តីពិត និងជាកិច្ចការរបស់ព្រះជាម្ចាស់ យើងត្រូវតែទទួលយក និងចុះចូលនឹងកិច្ចការនោះ។ នោះទើបជាការមានសេចក្តីជំនឿ និងជាការដើរតាមព្រះជាម្ចាស់។ ដូចមានសរសេរទុកនៅក្នុងគម្ពីរវិវរណៈថា៖ «អ្នកទាំងអស់នេះ ជាពួកអ្នកដើរតាមកូនចៀម ទៅគ្រប់ទីកន្លែងដែលទ្រង់ទៅ» (វិវរណៈ ១៤:៤)។ នៅគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្តាកំពុងបំពេញកិច្ចការនៅទីនេះ និងបានសម្តែងចេញសេចក្តីពិតជាច្រើន។ ទ្រង់បំពេញកិច្ចការជំនុំជម្រះដោយចាប់ផ្ដើមពីដំណាក់របស់ព្រះ ដើម្បីបន្សុទ្ធនិងសង្គ្រោះមនុស្សជាតិឱ្យបានពេញលេញ ដោយសង្គ្រោះយើងពីអំពើអាក្រក់ និងកម្លាំងរបស់សាតាំង។ នេះជាឱកាសដែលមិនអាចខកខាន និងជាផ្លូវតែមួយគត់ដើម្បីបានសង្គ្រោះ និងចូលទៅក្នុងនគរព្រះ។ ពេលនេះ មនុស្សកាន់តែច្រើនឡើងៗនៅទូទាំងពិភពលោកដែលស្រេកឃ្លានចង់ឃើញការលេចមករបស់ព្រះជាម្ចាស់ បានពិនិត្យមើលកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តាតាមអនឡាញ។ ពួកគេបានឃើញថាព្រះបន្ទូលរបស់ទ្រង់ សុទ្ធតែជាសេចក្ដីពិត ថាព្រះបន្ទូលនោះគឺជាព្រះសូរសៀងរបស់ព្រះជាម្ចាស់។ ពួកគេកំពុងរំដោះខ្លួនចេញពីចំណងរបស់មេដឹកនាំសាសនា ចេញពីការគ្រប់គ្រងរបស់ពួកជំនុំរបស់ខ្លួន និងមកចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់ ដើម្បីចូលរួមទទួលទានអាហារវិវាហមង្គលរបស់កូនចៀម។ ប៉ុន្តែនៅមានមនុស្សជាច្រើនទៀតនៅក្នុងពិភពសាសនាដែលដើរតាម និងថ្វាយបង្គំបុព្វជិតទាំងងងឹតងងល់ ដែលត្រូវបានកម្លាំងពួកទទឹងនឹងព្រះគ្រីស្ទចាប់ចង និងយកទៅបាត់។ ពួកគេត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងនៅក្នុងទីស្ងាត់ជ្រងំ ដោយរង់ចាំឱ្យព្រះអម្ចាស់យាងមកលើពពកទាំងអសារឥតការ ដោយត្រូវបានព្រះជាម្ចាស់បដិសេធ និងលុបបំបាត់ជាយូរមកហើយ ដោយទួញយំ និងសង្កៀតធ្មេញក្នុងគ្រោះមហន្តរាយ។ នេះគឺសម្រេចតាមព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ «ហើយបើអ្នកខ្វាក់ដឹកនាំអ្នកខ្វាក់ អ្នកទាំងពីរនឹងធ្លាក់រណ្ដៅមិនខាន» (ម៉ាថាយ ១៥:១៤)។ ពួកគេអះអាងថាជឿលើព្រះជាម្ចាស់ ប៉ុន្តែតាមពិត ពួកគេប្រឆាំងនឹងព្រះជាម្ចាស់ និងដើរតាមមនុស្ស។ ព្រះជាម្ចាស់ទតឃើញពួកគេថាជាអ្នកមិនជឿ។ ព្រះជាម្ចាស់គឺជាព្រះបរិសុទ្ធដែលស្អប់សេចក្តីអាក្រក់ ហើយសេចក្តីសុចរិតរបស់ទ្រង់គឺមិនអាចប្រមាថបានឡើយ។ ទ្រង់មិនដែលសង្គ្រោះអ្នកណា ដែលលើកសរសើរមនុស្ស អ្នកណាដែលដើរតាមពួកទទឹងនឹងព្រះគ្រីស្ទក្នុងការប្រឆាំងនិងប្រមាថដល់ព្រះជាម្ចាស់នោះទេ។ ព្រះជាម្ចាស់មិនដែលសង្គ្រោះនរណាម្នាក់ដែលមិនស្រឡាញ់ឬទទួលយកសេចក្តីពិត តែប្រកាន់តាមព្រះគម្ពីរទាំងងងឹតងងល់នោះទេ។ បំណងព្រះហឫទ័យរបស់ព្រះ គឺរំដោះមនុស្សចេញពីទីក្រុងបាប៊ីឡូនដែលជឿងប់នឹងសាសនា ដូច្នេះ យើងលែងរងការបង្ខិតបង្ខំដោយកម្លាំងពួកទទឹងនឹងព្រះគ្រីស្ទនៃពិភពសាសនាទៀតហើយ ហើយយើងអាចចេញពីសាសនាដើម្បីស្វែងរកសេចក្តីពិត និងស្វែងរកកិច្ចការរបស់ព្រះជាម្ចាស់ ដូច្នេះយើងមានក្តីសង្ឃឹមក្នុងការស្វាគមន៍កិច្ចការនិងការលេចមករបស់ព្រះជាម្ចាស់។

ឥឡូវ សូមអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្តាបន្ថែមទៀត។ «អ្វីដែលអ្នកគោរពសរសើរ មិនមែនជាការបន្ទាបខ្លួនរបស់ព្រះគ្រីស្ទឡើយ ប៉ុន្តែជាពួកគង្វាលក្លែងក្លាយដែលមានកិត្តិនាមលេចធ្លោទៅវិញ។ អ្នកមិនសរសើរចំពោះភាពគួរឲ្យស្រឡាញ់ ឬព្រះប្រាជ្ញាញាណរបស់ព្រះគ្រីស្ទឡើយ ប៉ុន្តែបែរជាសរសើរពួកខិលខូចដែលលង់នៅក្នុងសេចក្តីសោ្មកគ្រោកនៃលោកីយ៍ទៅវិញ។ អ្នកសើចចំអកចំពោះការឈឺចាប់របស់ព្រះគ្រីស្ទ ទាំងដែលទ្រង់គ្មានកន្លែងសម្រាប់កើយព្រះសិរសាទ្រង់ ប៉ុន្តែបែរជាសរសើរសាកសពដែលតាមប្រមាញ់តង្វាយ ហើយរស់នៅក្នុងអំពើឧបាយមុខទៅវិញ។ អ្នកមិនព្រមរងទុក្ខរួមជាមួយព្រះគ្រីស្ទទេ ប៉ុន្តែអ្នកបែរជារីករាយនឹងប្រគល់ខ្លួនទៅក្នុងដៃរបស់ពួកទទឹងព្រះគ្រីស្ទទាំងកំព្រើល ទោះពួកគេឲ្យអ្នកបានតែសាច់ឈាម ពាក្យសម្ដី និងការត្រួតត្រាក៏ដោយ។ សូម្បីតែពេលនេះ ដួងចិត្តរបស់អ្នក នៅតែបែរទៅរកពួកគេ បែរទៅរកកេរ្តិ៍ឈ្មោះរបស់គេ បែរទៅរកឋានៈរបស់គេ និងបែរទៅរកឥទ្ធិពលរបស់គេ។ ហើយអ្នកនៅតែបន្តប្រកាន់ខ្ជាប់នូវអាកប្បកិរិយាមួយ ដោយអ្នកគិតថាកិច្ចការរបស់ព្រះគ្រីស្ទពិបាកទទួលយកណាស់ ហើយអ្នកក៏មិនព្រមទទួលយកកិច្ចការនេះដែរ។ នេះជាហេតុផលដែលខ្ញុំហ៊ាននិយាយថា អ្នកខ្វះសេចក្តីជំនឿក្នុងការទទួលស្គាល់ព្រះគ្រីស្ទ។ ហេតុផលដែលនាំឲ្យអ្នកបានដើរតាមទ្រង់មកដល់សព្វថ្ងៃគឺដោយសារតែអ្នកគ្មានជម្រើសផ្សេងប៉ុណ្ណោះ។ នៅក្នុងដួងចិត្តរបស់អ្នក ចេះតែលេចឡើងនូវរូបភាពបុគ្គលខ្ពង់ខ្ពស់ជាច្រើន។ ពាក្យសម្ដី ទង្វើ និងស្នាដៃដ៏មានឥទ្ធិពលរបស់គេ ដក់ជាប់នៅក្នុងគំនិតរបស់អ្នកជានិច្ច។ នៅក្នុងចិត្តរបស់អ្នករាល់គ្នា ពួកគេជាបុគ្គលដ៏ខ្ពស់ឧត្តម និងជាវីរបុរសក្នុងចិត្តរបស់អ្នកជារៀងរហូត។ ប៉ុន្តែ សព្វថ្ងៃនេះអ្នកមិនបានគិតបែបនេះ ចំពោះព្រះគ្រីស្ទឡើយ។ នៅក្នុងដួងចិត្តរបស់អ្នក ទ្រង់គ្មានសារៈសំខាន់ ហើយមិនសក្ដិសមទទួលបានការគោរពស្រឡាញ់របស់អ្នកជារៀងរហូត។ ដ្បិតទ្រង់ជាមនុស្សសាមញ្ញពេក មានឥទ្ធិពលតិចតួចពេក និងរឹតតែគ្មានឋានៈ យសសក្ដិ ខ្ពង់ខ្ពស់អ្វីឡើយ។

«ទោះយ៉ាងណា ក៏ខ្ញុំអាចនិយាយបានថា មនុស្សទាំងអស់ដែលមិនឲ្យតម្លៃចំពោះសេចក្តីពិត សុទ្ធតែជាអ្នកមិនជឿ ហើយគេជាជនក្បត់ចំពោះសេចក្តីពិតដែរ។ មនុស្សបែបនេះនឹងមិនទទួលបានការសរសើរពីព្រះគ្រីស្ទឡើយ។ ឥឡូវនេះ តើអ្នកបានដឹងពីទំហំចិត្តមិនជឿនៅក្នុងជីវិតរបស់អ្នក ហើយដឹងពីទំហំចិត្តក្បត់ ដែលអ្នកមានចំពោះព្រះគ្រីស្ទហើយឬនៅ? ខ្ញុំសូមដាស់តឿនដល់អ្នកដូច្នេះថា៖ ដោយសារតែអ្នកបានជ្រើសរើសផ្លូវនៃសេចក្តីពិត នោះអ្នកគួរតែថ្វាយជីវិតរបស់អ្នកទាំងស្រុងដល់ទ្រង់ចុះ កុំធ្វើជាមនុស្សស្ទាក់ស្ទើរ ឬមនុស្សដែលនិយាយខុសពីចិត្តនោះឡើយ។ អ្នកគួរតែយល់ថា ព្រះជាម្ចាស់មិនមែនជាកម្មសិទ្ធិនៃលោកីយ៍ ឬជារបស់នរណាម្នាក់ឡើយ ប៉ុន្តែទ្រង់ជាកម្មសិទ្ធិរបស់មនុស្សទាំងអស់ ដែលជឿលើទ្រង់យ៉ាងពិតប្រាកដ ជាអ្នកដែលថ្វាយបង្គំទ្រង់ ជាមនុស្សប្ដូរផ្ដាច់ ហើយស្មោះត្រង់ចំពោះទ្រង់» («តើអ្នកជាអ្នកជឿលើព្រះជាម្ចាស់ដ៏ពិតប្រាកដមែនទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

តើសេចក្តីសង្គ្រោះតាមរយៈសេចក្ដីជំនឿផ្ដល់នូវច្រកចូលទៅនគរស្ថានសួគ៌ដែរឬទេ?

ជំងឺរាតត្បាតឆ្លងរាលដាលឥតស្រាកស្រាន្ត ហើយគ្រោះរញ្ជូយដី គ្រោះទឹកជំនន់ ហ្វូងសត្វល្អិតចង្រៃ គ្រោះទុរភិក្ស ក៏បានចាប់ផ្តើមកើតឡើងដែរ។...

ព្រះអម្ចាស់យេស៊ូវបានប្រោសលោះមនុស្សជាតិ ចុះហេតុអ្វីក៏ទ្រង់ធ្វើកិច្ចការជំនុំជម្រះ ពេលដែលទ្រង់យាងត្រឡប់មកវិញនៅគ្រាចុងក្រោយ?

២ ០០០ ឆ្នាំមុន ព្រះអម្ចាស់យេស៊ូវដែលយកកំណើតជាមនុស្ស ត្រូវគេឆ្កាង ដើម្បីប្រោសលោះអំពើបាបមនុស្សជាតិ ដោយធ្វើជាដង្វាយលោះបាប...

ការស្គាល់ពីរបៀបដែលកិច្ចការទាំងបីដំណាក់កាលត្រូវបានធ្វើដោយព្រះតែមួយ

ថ្ងៃនេះ យើងនឹងប្រកបគ្នាអំពីប្រធានបទ «ការស្គាល់ពីរបៀបដែលកិច្ចការទាំងបីដំណាក់កាលត្រូវបានធ្វើដោយព្រះតែមួយ»។ នេះជាប្រធានបទដ៏សំខាន់...

ហេតុអ្វីយើងអាចទទួលស្វាគមន៍ព្រះអម្ចាស់បានតែតាមការស្តាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ?

ឥឡូវនេះ អ្នកជឿគ្រប់គ្នាកំពុងចង់ឱ្យព្រះអម្ចាស់យេស៊ូវយាងមកលើពពក ដោយសារគ្រោះមហន្តរាយកាន់តែធ្ងន់ធ្ងរ ហើយគ្រោះកាចគ្រប់ប្រភេទកំពុងកើតមានច្រើនឡើងៗ...