តើការត្រូវបានលើកឡើងមានន័យដូចម្ដេចឲ្យប្រាកដ?
កាលពី ២ ០០០ ឆ្នាំមុន ក្រោយពេលព្រះអម្ចាស់យេស៊ូវបានជាប់ឆ្កាង និងបញ្ចប់កិច្ចការប្រោសលោះរបស់ទ្រង់ ព្រះអង្គបានសន្យាថា ទ្រង់នឹងយាងមកវិញ។ ពីពេលនោះមក អ្នកជឿទាំងអស់បានទន្ទឹងរង់ចាំព្រះសង្រ្គោះរបស់ពួកគេយាងចុះមកនៅលើពពក ដើម្បីលើកពួកគេឡើងទៅរកទ្រង់។ ពួកអ្នកជឿសង្ឃឹមថា ខ្លួនត្រូវបានលើកឡើងនៅពេលណាមួយ តែពួកគេកំពុងឃើញមហន្តរាយលាតត្រដាងនៅចំពោះពួកគេ ហើយមិនទាន់ស្វាគមន៍ព្រះអម្ចាស់យាងមកវិញនៅលើពពកនៅឡើយទេ។ មនុស្សជាច្រើនមានអារម្មណ៍ស្រងាកចិត្តយ៉ាងខ្លាំង។ ពួកគេចេះតែឆ្ងល់ថាតើ ព្រះអម្ចាស់ពិតជាយាងមកវិញឬអត់ និងថាតើមានអ្នកជឿណាមួយត្រូវបានលើកឡើងហើយឬនៅ តែគ្មាននរណាម្នាក់បានឃើញនៅឡើយទេ។ អ្វីដែលពួកគេឃើញគឺជាមហន្តរាយដែលចេះតែរីកធំឡើងៗ ជារោគរាតត្បាតដែលកាន់តែធ្ងន់ធ្ងរឡើងៗ ហើយមនុស្សកាន់តែច្រើនកំពុងតែស្លាប់នៅក្នុងមហន្តរាយ រួមទាំងគ្រូគង្វាល និងពួកចាស់ទុំខ្លះផងដែរ។ មនុស្សថែមទាំងមានអារម្មណ៍ខ្លាចថា ព្រះអម្ចាស់បោះបង់ពួកគេ មានថា ពួកគេអាចស្លាប់នៅក្នុងមហន្តរាយគ្រប់ពេលទៀតផង។ ពួកគេនឹកមិនឃើញថា ហេតុអ្វីក៏ព្រះអម្ចាស់មិនទាន់យាងមកវិញ និងលើកពួកគេឡើងក្នុងពេលដែលគ្រោះមហន្តរាយចាប់ផ្ដើមនោះឡើយ។ ពួកគេបានភ្ញាក់ផ្អើលដែល ផ្លេកបន្ទោរពីទិសខាងកើតបានកំពុងតែធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងមកវិញរួចហើយ ក្នុងនាមជាព្រះដ៏មានគ្រប់ព្រះចេស្ដាដែលយកកំណើតជាមនុស្ស ដោយសម្ដែងចេញសេចក្តីពិត និងធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ។ មនុស្សជាច្រើនដែលទន្ទឹងចង់បានសេចក្តីពិត អានព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា ស្គាល់សំឡេងព្រះ ហើយបែរទៅរកព្រះដ៏មានគ្រប់ព្រះចេស្ដា។ ពួកគេកំពុងហូប និងផឹកព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដារាល់ថ្ងៃ ដោយត្រូវបានទ្រទ្រង់ និងចិញ្ចឹមពីព្រះបន្ទូលទាំងនោះ ហើយចូលរួមពិធីមង្គលការកូនចៀម។ ពួកគេជាអ្នកដែលបានស្វាគមន៍ព្រះអម្ចាស់ និងត្រូវបានលើកឡើងទៅចំពោះបល្ល័ង្កនៃព្រះនៅមុនគ្រោះមហន្តរាយ។ អ្នកកាន់សាសនាជាច្រើនបានភាន់ច្រឡំ ដោយគិតថា «ផ្លេកបន្ទោរពីទិសខាងកើតបាននិយាយខុសអំពីព្រះអម្ចាស់ដែលបានយាងមកវិញ និងការដែលពួកគេត្រូវបានលើកឡើង ដ្បិតព្រះគម្ពីរចែងថា៖ 'បន្ទាប់មក យើងដែលមានជីវិតរស់ និងនៅសេសសល់ នឹងត្រូវលើកឡើងមកជុំជាមួយពួកគេនៅលើពពក ដើម្បីជួបព្រះអម្ចាស់នៅលើអាកាស ហើយយើងនឹងនៅជាមួយព្រះអម្ចាស់ជារៀងរហូត' (១ថែស្សាឡូនីច ៤:១៧)។ បើព្រះអម្ចាស់បានយាងមកវិញមែន ម៉េចក៏យើងមិនត្រូវបានលើកឡើង? តើទ្រង់មិនត្រូវលើកមនុស្សឡើងទៅលើមេឃទេឬ? អ្នកជឿនៃផ្លេកបន្ទោរពីទិសខាងកើតស្ថិតនៅលើផែនដីនៅឡើយទេ តើគេអាចត្រូវបានលើកឡើងយ៉ាងដូចម្ដេច?» ពួកគេមិនយល់ទាល់តែសោះ។ ដូច្នេះ តើការត្រូវបានលើកឡើងនេះមានន័យដូចម្ដេចទៅ? មនុស្សជាច្រើនមិនយល់អំពីអត្ថន័យដ៏ពិតនៃការលើកឡើងទេ តែគិតថា វាជាការត្រូវបានលើកឡើងទៅលើមេឃ ដូច្នេះ អ្នកណាដែលនៅលើផែនដីនៅឡើយ មិនត្រូវបានលើកឡើងនោះទេ។ ពួកគេយល់ច្រឡំហើយ។
ការសង្ឃឹមឲ្យព្រះអម្ចាស់យាងមកវិញ និងលើកពួកគេឡើង គឺត្រឹមត្រូវទាំងស្រុង ដ្បិតព្រះអម្ចាស់យេស៊ូវបានប្រាប់អ្នកជឿឲ្យស្វាគមន៍ទ្រង់។ តែប៉ុលថា៖ «នឹងត្រូវលើកឡើងមកជុំជាមួយពួកគេនៅលើពពក ដើម្បីជួបព្រះអម្ចាស់នៅលើអាកាស»។ តើនេះត្រឹមត្រូវឬទេ? តើព្រះអម្ចាស់យេស៊ូវធ្លាប់ថា ពេលទ្រង់យាងមក ទ្រង់នឹងលើកអ្នកជឿឡើងទៅជួបទ្រង់លើអាកាសដែរឬទេ? ទ្រង់មិនបានឡើយ។ តើមានទីបន្ទាល់អំពីការនេះពីព្រះវិញ្ញាណបរិសុទ្ធឬទេ? មិនឡើយ។ តើប៉ុលអាចនិយាយជំនួសព្រះអម្ចាស់យេស៊ូវអំពីការនេះដែរឬ? តើព្រះអម្ចាស់ទទួលស្គាល់ការនេះឬទេ? អត់ទេ។ របៀបដែលព្រះអម្ចាស់លើកពួកអ្នកជឿឡើង គឺត្រូវបានរៀបចំដោយព្រះ។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ប៉ុន្តែ ចំពោះថ្ងៃ និងពេលកំណត់នោះ គឺគ្មានមនុស្សណាម្នាក់ដឹងឡើយ សូម្បីតែពួកទេវតានៃស្ថានសួគ៌ និងព្រះរាជបុត្រាក៏មិនជ្រាបផង គឺមានតែព្រះវរបិតារបស់ខ្ញុំមួយប៉ុណ្ណោះដែលជ្រាប» (ម៉ាកុស ១៣:៣២)។ ប៉ុលជាមនុស្ស ជាសាវ័កម្នាក់ប៉ុណ្ណោះ ដូច្នេះ ម្ដេចក៏គាត់អាចដឹងពីរបៀបដែលព្រះអម្ចាស់លើកពួកអ្នកជឿឡើង? អ្វីដែលប៉ុលនិយាយនេះផ្អែកលើការស្រមើស្រមៃរបស់គាត់ទាំងស្រុង ហើយមិនតំណាងឲ្យព្រះអម្ចាស់នោះទេ។ យើងមិនអាចផ្អែករបៀបដែលយើងស្វាគមន៍ព្រះអម្ចាស់ទៅលើការនេះទេ។ យើងត្រូវធ្វើតាមបន្ទូលព្រះអម្ចាស់យេស៊ូវពីរបៀបដែលទ្រង់យាងមកវិញ និងលើកពួកអ្នកជឿឡើងនៅគ្រាចុងក្រោយ ដោយសារទ្រង់ជាព្រះគ្រីស្ទ ជាព្រះអម្ចាស់នៃនគរព្រះ ហើយមានតែបន្ទូលទ្រង់ប៉ុណ្ណោះ ទើបជាសេចក្តីពិត និងមានសិទ្ធិអំណាច។ ការស្វាគមន៍ព្រះអម្ចាស់ស្របតាមបន្ទូលទ្រង់ មិនអាចខុសនោះឡើយ។ សូមយើងមើលអ្វីដែលព្រះអម្ចាស់យេស៊ូវមានបន្ទូលចុះ។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ឯពន្លឺផ្លេកបន្ទោរ ចេញពីទិសខាងកើត ហើយចាំងពន្លឺទៅទិសខាងលិចយ៉ាងណា ដំណើរយាងមករបស់កូនមនុស្ស ក៏យ៉ាងនោះដែរ» (ម៉ាថាយ ២៤:២៧)។ «ចូរឲ្យអ្នកបានត្រៀមខ្លួនជាស្រេច ដ្បិតក្នុងវេលាមួយដែលអ្នកគិតមិនដល់ បុត្រមនុស្សក៏យាងមកដល់» (ម៉ាថាយ ២៤:៤៤)។ «លុះកណ្ដាលអធ្រាត ក៏មានសម្រែកបន្លឺឡើងថា មើលណ៎ កូនកម្លោះមកដល់ហើយ ចូរអ្នករាល់គ្នា ចេញទៅទទួលលោកចុះ» (ម៉ាថាយ ២៥:៦)។ «មើលខ្ញុំឈរនៅមាត់ទ្វារទាំងគោះ ប្រសិនបើអ្នកណា ឮសំឡេងខ្ញុំ ហើយបើកទ្វារឲ្យខ្ញុំ នោះខ្ញុំនឹងចូលទៅឯអ្នកនោះ រួចបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះ ក៏បរិភោគជាមួយនឹងខ្ញុំដែរ» (វិវរណៈ ៣:២០)។ «ចៀមខ្ញុំស្គាល់សំឡេងខ្ញុំ ហើយខ្ញុំក៏ស្គាល់ពួកវាដែរ ហើយពួកវាក៏ដើរតាមខ្ញុំផង» (យ៉ូហាន ១០:២៧)។ «អ្នកណាដែលមានត្រចៀក ចូរស្ដាប់ព្រះបន្ទូលដែលព្រះវិញ្ញាណថ្លែងទៅកាន់ក្រុមជំនុំទាំងអម្បាលម៉ានចុះ» (វិវរណៈ ជំពូកទី ២ ៣)។ យើងអាចឃើញថា នៅក្នុងទំនាយរបស់ទ្រង់អំពីការយាងមកវិញរបស់ទ្រង់ ព្រះអម្ចាស់តែងតែលើកឡើងថា «បុត្រមនុស្ស» «ការយាងមករបស់បុត្រមនុស្ស» «បុត្រមនុស្សយាងមក» «ឮសំឡេងខ្ញុំ ហើយបើកទ្វារឲ្យខ្ញុំ» និង «ចៀមខ្ញុំស្គាល់សំឡេងខ្ញុំ» ឃ្លាសំខាន់ៗទាំងនេះ កំពុងប្រាប់យើងថា ព្រះអម្ចាស់យាងមកវិញនៅក្នុងសាច់ឈាម ជាបុត្រមនុស្ស ដោយយាងមកកាន់ផែនដី ដើម្បីមានបន្ទូល គោះទ្វារយើង។ អ្នកណាដែលឮសំឡេងព្រះអម្ចាស់ ហើយបើកទ្វារ គឺជាស្ត្រីព្រហ្មចារីដ៏វៃឆ្លាត ដែលស្វាគមន៍ព្រះអម្ចាស់ និងចូលរួមពិធីជប់លៀងរបស់ទ្រង់។ ពួកគេត្រូវបានលើកឡើងទៅចំពោះព្រះអម្ចាស់។ ព្រះអម្ចាស់យេស៊ូវមិនដែលថា ទ្រង់នឹងលើកមនុស្សឡើងទៅជួបទ្រង់នៅលើមេឃឡើយ តែទ្រង់ប្រាប់មនុស្សឲ្យស្ដាប់សំឡេងទ្រង់ ដើម្បីស្វាគមន៍ទ្រង់ ចូលមកចំពោះទ្រង់ និងចូលរួមពិធីជប់លៀងរបស់ទ្រង់។ ដើម្បីស្វាគមន៍ព្រះអម្ចាស់ និងជួបទ្រង់ យើងត្រូវតែធ្វើតាមបន្ទូលទ្រង់ និងឮសំឡេងរបស់ព្រះ។ ពេលណាយើងឮនរណាម្នាក់ស្រែកឡើងថា កូនកំលោះកំពុងយាងមក យើងត្រូវតែចេញទៅជួបទ្រង់ភ្លាម មិនមែនរង់ចាំទាំងល្ងីល្ងើឲ្យគេលើកខ្លួនឡើងទៅលើមេឃ ដោយផ្អែកលើការស្រមើស្រមៃរបស់យើងនោះឡើយ។ បើយើងធ្វើបែបនេះ យើងនឹងមិនដែលឮសំឡេងព្រះអម្ចាស់ និងស្វាគមន៍ទ្រង់ឡើយ។ ព្រះអម្ចាស់យាងមកវិញជាបុត្រមនុស្ស និងយាងមកក្នុងចំណោមយើង ដោយថ្លែងទៅកាន់យើង ដូច្នេះ បើយើងគ្រាន់តែរង់ចាំឲ្យទ្រង់លើកឡើងទៅលើមេឃ យើងស្ថិតនៅលើផ្លូវមួយផ្សេងខុសពីព្រះអម្ចាស់ហើយ។ ដូច្នេះ ជំនឿរបស់មនុស្សដែលថា ពួកគេនឹងត្រូវលើកឡើងទៅជួបព្រះអម្ចាស់នៅលើមេឃ មិនសមហេតុផលនោះទេ។ វាផ្ទុយទៅនឹងព្រះបន្ទូលព្រះ ហើយគ្មានអ្វីក្រៅពីសញ្ញាណរបស់មនុស្សឡើយ។ ដូច្នេះ តើការត្រូវបានលើកឡើងមានន័យដូចម្ដេចទៅ? ព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាបញ្ជាក់ការនេះសម្រាប់យើង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «'ការមកដល់' មិនមានន័យថា ត្រូវបានយកពីកន្លែងទាបមកដាក់កន្លែងខ្ពស់ ដូចដែលមនុស្សគិតស្រមៃនោះទេ។ នោះគឺជាការយល់ខុសដ៏ធ្ងន់ធ្ងរ។ 'ការមកដល់' សំដៅទៅលើការកំណត់ទុកជាមុនរបស់ខ្ញុំ ហើយក្រោយមករើសតាំង។ វាសំដៅទៅលើអស់អ្នកដែលខ្ញុំបានកំណត់ទុកជាមុន និងបានរើសតាំង។ អស់អ្នកដែលបានមកដល់ គឺជាមនុស្សដែលបានទទួលឋានៈជាពួកកូនប្រុសច្បង ឬពួកកូនប្រុស ឬអ្នកដែលជារាស្ត្ររបស់ព្រះជាម្ចាស់។ នេះគឺវាមិនស្របគ្នាទៅនឹងសញ្ញាណរបស់មនុស្សឡើយ។ អស់អ្នកណាដែលនឹងមានចំណែកនៅក្នុងដំណាក់របស់ខ្ញុំនៅពេលអនាគត គឺជាអស់អ្នកដែលបានមកដល់ចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ។ នេះគឺពិតប្រាកដណាស់ មិនដែលផ្លាស់ប្ដូរ និងមិនអាចបដិសេធបានឡើយ។ វាគឺជាការវាយបកប្រឆាំងនឹងសាតាំង។ នរណាដែលខ្ញុំបានកំណត់ទុកជាមុននឹងបានមកដល់ចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ» (ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១០៤ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ដោយសារយើងកំពុងស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់ វាជាការចាំបាច់ណាស់ដែលយើងត្រូវស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងពីព្រះសូរសៀងរបស់ព្រះជាម្ចាស់ ព្រោះនៅទីណាដែលព្រះជាម្ចាស់ទ្រង់ថ្លែងព្រះបន្ទូលថ្មីៗ នោះព្រះសូរសៀងរបស់ព្រះជាម្ចាស់គឺនៅទីនោះឯង ហើយនៅទីណាដែលមានស្នាមព្រះបាទារបស់ព្រះជាម្ចាស់ នៅទីនោះមានសកម្មភាពរបស់ព្រះជាម្ចាស់។ នៅទីណាដែលមានការសម្តែងចេញអំពីព្រះជាម្ចាស់ នៅទីនោះព្រះជាម្ចាស់លេចមក ហើយនៅទីណាដែលព្រះជាម្ចាស់លេចមក នៅទីនោះមានសេចក្តីពិត មានផ្លូវ ហើយជីវិតក៏កើតមានដែរ» («ឧបសម្ព័ន្ធ ១៖ ការលេចមករបស់ព្រះជាម្ចាស់ បានចាប់ផ្តើមក្នុងយុគសម័យថ្មីមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ វាធ្វើឲ្យយើងកាន់តែស្រួលយល់ មែនទេ? «ការលើកឡើង» មិនដូចអ្វីដែលយើងគិតថាជាការត្រូវបានចេញទីទាបទៅកាន់ទីខ្ពស់ ពីផែនដីទៅលើមេឃនោះឡើយ។ វាស្រពេចស្រពិល និងអធិធម្មជាតិពេកហើយ។ «ការលើកឡើង» កើតឡើង ពេលដែលព្រះយកកំណើតជាបុត្រមនុស្ស នៅលើផែនដី ដើម្បីមានបន្ទូល និងធ្វើការ យើងឮសូរសៀងទ្រង់ ទទួលស្គាល់ថាជាសេចក្តីពិត និងជាសំឡេងរបស់ព្រះ ក្រោយមក អាចចុះចូល និងទទួលយកកិច្ចការរបស់ព្រះ។ យើងហូប និងផឹកព្រះបន្ទូលព្រះ យើងត្រូវបានទ្រង់ស្រោចស្រព និងចិញ្ចឹមដោយផ្ទាល់ ហើយយើងទទួលបានការសង្រ្គោះរបស់ព្រះ។ នេះហើយជាការត្រូវបានលើកឡើងចំពោះព្រះនោះ។ ពេលព្រះអម្ចាស់យេស៊ូវយាងមកធ្វើកិច្ចការប្រោសលោះរបស់ទ្រង់ អស់អ្នកណាដែលស្គាល់បន្ទូលទ្រង់ថាជាសំឡេងរបស់ព្រះ នោះបានទទួលយក និងដើរតាមទ្រង់ ដូចជាពេត្រុស យ៉ូហាន និងពួកសិស្សផ្សេងទៀត ដែលត្រូវបានលើកឡើងទៅចំពោះព្រះ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានយាងមកនៅគ្រាចុងក្រោយ និងកំពុងសម្ដែងចេញសេចក្តីពិត ធ្វើកិច្ចការជំនុំជម្រះ។ មនុស្សមកពីគ្រប់និកាយដែលស្រឡាញ់សេចក្តីពិត និងទន្ទឹងចង់ឃើញការលេចមករបស់ព្រះ មើលឃើញថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាសេចក្តីពិត និងជាសំឡេងរបស់ព្រះ បានទទួលយកកិច្ចការជំនុំជម្រះរបស់ទ្រង់។ ពួកគេហូប និងផឹកព្រះបន្ទូលរបស់ព្រះរាល់ថ្ងៃ ត្រូវបានស្រោចស្រព និងទ្រទ្រង់ដោយព្រះបន្ទូលទ្រង់ និងដកពិសោធន៍ការជំនុំជម្រះ និងការបន្សុទ្ធរបស់ព្រះ។ ពួកគេជាស្ត្រីព្រហ្មចារីដ៏វៃឆ្លាត ដែលត្រូវបានលើកឡើងទៅចំពោះព្រះ និងចូលរួមពិធីមង្គលការនៃកូនចៀម ដែលសម្រេចទាំងស្រុងតាមទំនាយនៅក្នុងគម្ពីរវិវរណៈថា៖ «មើលខ្ញុំឈរនៅមាត់ទ្វារទាំងគោះ ប្រសិនបើអ្នកណា ឮសំឡេងខ្ញុំ ហើយបើកទ្វារឲ្យខ្ញុំ នោះខ្ញុំនឹងចូលទៅឯអ្នកនោះ រួចបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះ ក៏បរិភោគជាមួយនឹងខ្ញុំដែរ» (វិវរណៈ ៣:២០)។
ឥឡូវ ខ្ញុំគិតថា យើងគួរតែយល់ច្បាស់ពីអត្ថន័យនៃការត្រូវបានលើកឡើងហើយ។ ដោយគិតពីគំនិតនៃការជួបព្រះអម្ចាស់នៅលើមេឃ តើនេះជារឿងមិនពិត និងល្ងីល្ងើទេឬ? ព្រះអម្ចាស់យេស៊ូវបានថ្លែងទំនាយជាច្រើនដងថា៖ «ការយាងមករបស់បុត្រមនុស្ស» ដោយដាស់តឿនមនុស្សម្ដងហើយម្ដងទៀតឲ្យស្ដាប់សំឡេងទ្រង់។ ហេតុអ្វីក៏មនុស្សនៅតែទទូចធ្វើតាមពាក្យរបស់មនុស្សក្នុងការស្វាគមន៍ទ្រង់ ជាជាងធ្វើតាមបន្ទូលរបស់ទ្រង់? ហេតុអ្វីក៏ពួកគេប្រកាន់ខ្ជាប់តាម ឃ្លាដ៏ឆ្គាំឆ្គងថា «នឹងត្រូវលើកឡើងមកជុំជាមួយពួកគេនៅលើពពក ដើម្បីជួបព្រះអម្ចាស់នៅលើអាកាស»? តើបញ្ហាគឺជាអ្វីទៅ? តើវាមិនសំដៅលើការចង់បានព្រះពរខ្លាំងពេកទេឬ? តើវាមិនដោយសារតែពួកគេចង់ឲ្យទ្រង់លើកឡើងទៅក្នុងនគរព្រះ ចេញផុតពីមហន្តរាយ ជាទីដែលពួកគេនឹងទទួលព្រះពរទេឬ? សូមគិតអំពីការនេះចុះ។ តើមនុស្សដែលទទួលការអត់ទោសពីបាប តែនៅប្រព្រឹត្តបាប អាចត្រូវបានលើកឡើងទៅក្នុងនគរព្រះ ពេលព្រះអម្ចាស់យាងមកដែរឬទេ? តើពួកគេមានសិទ្ធិរីករាយនឹងព្រះពរដែរឬទេ? វាជាការពិតដែលព្រះអម្ចាស់បានប្រោសលោះយើងពីអំពើបាប តែយើងមិនអាចបដិសេធឡើយថា យើងនៅតែត្រូវបានត្រួតត្រាដោយធម្មជាតិបាបរបស់យើង ហើយមិនអាចធ្វើអ្វីក្រៅពីប្រព្រឹត្តបាប និងប្រឆាំងនឹងព្រះឡើយ។ យើងមិនបានរួចខ្លួនពីចំណងបាប និងសម្រេចបានភាពបរិសុទ្ធទេ។ ព្រះជាម្ចាស់បរិសុទ្ធ និងសុចរិត។ «ដ្បិតបើគ្មានភាពបរិសុទ្ធទេ នោះគ្មាននរណានឹងឃើញព្រះអម្ចាស់ឡើយ» (ហេព្រើរ ១២:១៤)។ ដូច្នេះ តើមនុស្សដែលពេញដោយសេចក្តីស្មោកគ្រោក និងពុករលួយ អាចចូលទៅក្នុងនគរទ្រង់ដែរឬទេ? តើនោះមិនមែនជាការរវើរវាយរបស់មនុស្ស ជាការគិតបែបប៉ងប្រាថ្នាទេឬ? ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «អ្នកគ្រាន់តែដឹងថា ព្រះយេស៊ូវនឹងយាងត្រឡប់មកវិញ នៅគ្រាចុងក្រោយ ប៉ុន្តែតើទ្រង់នឹងយាងចុះមកយ៉ាងដូចម្ដេចឲ្យប្រាកដទៅ? មនុស្សមានបាបដូចជាអ្នករាល់គ្នា ដែលទើបតែត្រូវបានប្រោសលោះ និងមិនទាន់ត្រូវបានផ្លាស់ប្ដូរ ឬត្រូវបានព្រះជាម្ចាស់ប្រោសឲ្យគ្រប់លក្ខណ៍ តើអ្នកអាចស្របតាមព្រះហឫទ័យព្រះជាម្ចាស់ដែរឬទេ? សម្រាប់អ្នក អ្នកនៅតែមាននិស្ស័យចាស់ដដែល ហើយវាជាការពិតដែលអ្នកត្រូវបានសង្រ្គោះដោយព្រះយេស៊ូវ និងមិនត្រូវបានរាប់ថាជាមនុស្សមានបាប ដោយសារសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ ប៉ុន្តែការនេះមិនបញ្ជាក់ថា អ្នកមិនមានបាប និងបរិសុទ្ធនោះឡើយ។ តើអ្នកអាចក្លាយជាពួកបរិសុទ្ធយ៉ាងដូចម្ដេច បើអ្នកមិនត្រូវបានផ្លាស់ប្ដូរផងនោះ? នៅខាងក្នុង អ្នកត្រូវបានហ៊ុមព័ទ្ធ ដោយភាពមិនបរិសុទ្ធ ភាពអាតា្មនិយម និងភាពឃោរឃៅ ប៉ុន្តែអ្នកនៅតែចង់ឡើងទៅជាមួយព្រះយេស៊ូវ ហើយបើបានបែបនេះមែន អ្នកច្បាស់ជាមនុស្សសំណាងបំផុតហើយ! អ្នកបានខកខានមួយជំហាននៅក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់៖ អ្នកត្រូវបានប្រោសលោះមែន ប៉ុន្តែអ្នកមិនត្រូវបានផ្លាស់ប្ដូរឡើយ។ ដើម្បីឲ្យអ្នកស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ព្រះជាម្ចាស់ត្រូវតែធ្វើកិច្ចការនៃការផ្លាស់ប្ដូរ និងការបន្សុទ្ធអ្នកដោយផ្ទាល់សិន។ ប្រសិនបើអ្នកគ្រាន់តែត្រូវបានប្រោសលោះ នោះអ្នកនឹងគ្មានសមត្ថភាពទទួលបានការញែកជាបរិសុទ្ធឡើយ។ តាមរបៀបនេះ អ្នកនឹងគ្មានគុណសម្បត្តិអ្វីគ្រប់គ្រាន់ ដើម្បីទទួលបានចំណែកជាព្រះពរដ៏ល្អៗរបស់ព្រះជាម្ចាស់ឡើយ ព្រោះអ្នកបានខកខានមួយជំហាននៅក្នុងកិច្ចការនៃការគ្រប់គ្រងលើមនុស្សរបស់ព្រះជាម្ចាស់ដែលជាជំហានដ៏សំខាន់នៃការផ្លាស់ប្ដូរ និងការប្រោសឲ្យគ្រប់លក្ខណ៍។ ដូច្នេះ អ្នកដែលជាមនុស្សមានបាប ដែលទើបតែត្រូវបានប្រោសលោះនេះ គ្មានសមត្ថភាពក្នុងការស្នងមរតករបស់ព្រះជាម្ចាស់ដោយផ្ទាល់ឡើយ» («អំពីងារ និងអត្តសញ្ញាណ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ទោះបីជាព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើននៅក្នុងចំណោមមនុស្សក៏ដោយ ប៉ុន្តែទ្រង់គ្រាន់តែបញ្ចប់នូវកិច្ចការប្រោសលោះមនុស្សជាតិទាំងអស់ ហើយបានក្លាយជាតង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនូវនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់អារក្សសាតាំង មិនគ្រាន់តែតម្រូវឲ្យព្រះយេស៊ូវក្លាយជាតង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏តម្រូវឲ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែខ្លាំង ដើម្បីដកចោលនិស្ស័យពុករលួយបែបសាតាំងទាំងអស់ចេញពីមនុស្សផងដែរ។ ដូច្នេះ ឥឡូវនេះមនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួន ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយចាប់ផ្ដើមកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់។ អស់អ្នកដែលចុះចូលក្រោមដែនគ្រប់គ្រងរបស់ទ្រង់នឹងរីករាយចំពោះសេចក្តីពិតកាន់តែខ្ពស់ ហើយទទួលព្រះពរកាន់តែធំ។ ពួកគេនឹងរស់នៅយ៉ាងពិតប្រាកដនៅក្នុងពន្លឺ ហើយគេនឹងទទួលបានសេចក្តីពិត ផ្លូវ និងជីវិត» («អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះអម្ចាស់យេស៊ូវបានធ្វើកិច្ចការប្រោសលោះ ដែលគ្រាន់តែប្រោសលោះមនុស្ស និងអត់ទោសយើងពីបាបប៉ុណ្ណោះ តែធម្មជាតិបាបរបស់យើងនៅតែមានដដែល។ យើងបន្តបះបោរទាស់នឹងព្រះ ហើយមិនត្រូវបានសង្រ្គោះទាំងស្រុងឡើយ។ ការដែលបាបយើងត្រូវបានអត់ទោសដោយព្រះអម្ចាស់យេស៊ូវ មិនទាន់គ្រប់គ្រាន់នោះទេ។ យើងនៅតែត្រូវស្វាគមន៍ព្រះអម្ចាស់ និងត្រូវបានលើកឡើងទៅចំពោះទ្រង់ ទទួលយកការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ទ្រង់ ហើយក្រោយមក យើងអាចត្រូវបានរួចពីបាប និងបានសង្រ្គោះទាំងស្រុង ដោយក្លាយជាមនុស្សដែលចុះចូល និងកោតខ្លាចព្រះ។ ទើបយើងអាចចូលក្នុងនគររបស់ទ្រង់បាន។ ព្រះដ៏មានគ្រប់ព្រះចេស្ដាយាងមកនៅគ្រាចុងក្រោយ ដោយសម្ដែងចេញសេចក្តីពិត និងធ្វើកិច្ចការជំនុំជម្រះ នៅលើមូលដ្ឋាននៃកិច្ចការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវ។ ការនេះត្រូវដោះស្រាយទាំងស្រុងចំពោះធម្មជាតិបាប និងនិស្ស័យពុករលួយរបស់មនុស្ស ដូច្នេះ យើងអាចរួចពីបាប និងកម្លាំងរបស់សាតាំង ហើយបានសង្រ្គោះទាំងស្រុងពីព្រះ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានលេចមក និងសម្ដែងចេញសេចក្តីពិតជាច្រើន ដោយប្រាប់យើងគ្រប់យ៉ាងដែលយើងត្រូវការ ក្នុងនាមជាមនុស្សពុករលួយ ដើម្បីត្រូវបានបន្សុទ្ធ និងបានសង្រ្គោះពេញលេញ។ ទ្រង់បានបើកសម្ដែងអាថ៌កំបាំងនៃផែនការគ្រប់គ្រងរបស់ព្រះ ដូចជា គោលបំណងរបស់ព្រះក្នុងការគ្រប់គ្រងមនុស្សជាតិ របៀបដែលសាតាំងធ្វើឲ្យមនុស្សជាតិពុករលួយ ដំណាក់កាលទាំងបីនៃកិច្ចការព្រះក្នុងការសង្រ្គោះមនុស្សឲ្យបានពេញលេញ អត្ថន័យនៃកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ទ្រង់ អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស និងព្រះនាមរបស់ព្រះ លទ្ធផល និងវាសនារបស់មនុស្សគ្រប់ប្រភេទ និងសោភ័ណភាពនៃនគរព្រះ។ ព្រះបន្ទូលទាំងនេះពិតជាគួរឲ្យភ្ញាក់ផ្អើល និងគួរឲ្យជឿតែម្ដង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាក៏ជំនុំជម្រះ និងលាតត្រដាងឫសគល់នៃបាប និងការប្រឆាំងរបស់មនុស្សចំពោះព្រះ ដែលជាធម្មជាតិ និងនិស្ស័យបែបសាតាំងរបស់យើងផងដែរ។ ទ្រង់លាតត្រដាងសេចក្តីពិតអំពីរបៀបដែលយើងត្រូវបានសាតាំងធ្វើឲ្យពុករលួយយ៉ាងខ្លាំង និងបង្ហាញយើងពីផ្លូវ ដើម្បីគេចផុតពីការពុករលួយ និងបានសង្រ្គោះទាំងស្រុង។ រាស្ត្ររើសតាំងរបស់ព្រះហូប ផឹក និងរីករាយនឹងព្រះបន្ទូលព្រះជារៀងរាល់ថ្ងៃ។ យើងត្រូវបានព្រះបន្ទូលទ្រង់ជំនុំជម្រះ វាយផ្ចាល ដោះស្រាយ និងលួសកាត់ និងដកពិសោធន៍គ្រប់ទាំងការល្បងល យើងរៀនបានសេចក្តីពិតជាច្រើន និងចាប់ផ្ដើមស្គាល់ធម្មជាតិបែបសាតាំងរបស់យើង។ យើងឃើញថា យើងកំពុងរស់នៅក្នុងសេចក្តីពុករលួយ ដោយបះបោរទាស់នឹងព្រះ និងធ្វើឲ្យទ្រង់ស្អប់ខ្ពើម និងឃើញថា យើងនឹងត្រូវព្រះលុបបំបាត់ និងដាក់ទោសមិនខាន បើយើងមិនប្រែចិត្ត និងផ្លាស់ប្ដូរនោះ។ យើងដកពិសោធន៍និស្ស័យដ៏សុចរិតមិនអាចបំពានបានរបស់ព្រះ និងកើតមានការគោរពចំពោះទ្រង់។ សេចក្តីពុករលួយរបស់យើងត្រូវបានសម្អាត និងផ្លាស់ប្ដូរបន្ដិចម្ដងៗ ហើយទីបំផុត យើងអាចរួចពីចំណងនៃអំពើបាប និងធ្វើបន្ទាល់ដ៏អស្ចារ្យសម្រាប់ព្រះ។ ព្រះបានប្រោសអ្នកមានជ័យជម្នះមួយក្រុមឲ្យគ្រប់លក្ខណ៍រួចហើយ មុនមហន្តរាយ ហើយមហន្តរាយកំពុងតែមកដល់។ អ្នកណាដែលបដិសេធ និងប្រឆាំងព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយអ្នកណាដែលជាកម្មសិទ្ធិរបស់សាតាំង នឹងត្រូវវិនាសនៅក្នុងមហន្តរាយមិនខាន។ អ្នកណាដែលដកពិសោធន៍ការជំនុំជម្រះរបស់ព្រះ និងត្រូវបានបន្សុទ្ធ នឹងទទួលការការពាររបស់ព្រះឆ្លងផុតមហន្តរាយ ត្រូវបាននាំចូលទៅក្នុងនគរទ្រង់ ហើយគេនឹងមានវាសនាដ៏ស្រស់បំព្រង។ នេះហើយជាការត្រូវបានលើកឡើងចូលក្នុងនគរព្រះដ៏ពិតនោះ។ អ្នកមានជ័យជម្នះដែលព្រះជាម្ចាស់សង្រ្គោះ និងប្រោសឲ្យគ្រប់លក្ខណ៍ទាំងស្រុងនេះ គឺជាអ្នកដែលអនុវត្តតាមព្រះបន្ទូលព្រះ និងធ្វើតាមព្រះទ័យទ្រង់នៅលើផែនដី។ ពួកគេជាមនុស្សនៃនគរព្រះ។ នេះជារបៀបដែលនគររបស់ព្រះគ្រីស្ទត្រូវបានសម្រេចនៅលើផែនដី ហើយការនេះសម្រេចតាមទំនាយរបស់ព្រះអម្ចាស់យេស៊ូវ៖ «ឱ ព្រះវរបិតានៃយើងខ្ញុំដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ! សូមឲ្យនគរទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យរបស់ទ្រង់បានសម្រេចនៅផែនដី ដូចនៅឯស្ថានសួគ៌ដែរ» (ម៉ាថាយ ៦:៩-១០)។ «ចំណែកខ្ញុំ ជាយ៉ូហានបានឃើញទីក្រុងដ៏វិសុទ្ធ ជាទីក្រុងយេរូសាឡឹមថ្មី បានចុះមកពីស្ថានសួគ៌ គឺចុះមកពីព្រះជាម្ចាស់ ដោយបានរៀបចំខ្លួនដូចភរិយាសម្រាប់ស្វាមីរបស់ខ្លួន។ ហើយខ្ញុំក៏បានឮសម្លេងដ៏អស្ចារ្យមកពីស្ថានសួគ៌ ដោយពោលថា មើល៎រោងឧបោសថរបស់ព្រះជាម្ចាស់នៅជាមួយមនុស្ស ហើយទ្រង់នឹងរស់នៅជាមួយពួកគេ ហើយពួកគេនឹងធ្វើជារាស្ដ្ររបស់ទ្រង់ ហើយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនឹងគង់នៅជាមួយពួកគេ និងធ្វើជាព្រះរបស់ពួកគេ។ ហើយព្រះជាម្ចាស់នឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ។ ហើយនឹងមិនមានសេចក្ដីស្លាប់ទៀត គ្មានសេចក្ដីទុក្ខសោក គ្មានការទួញយំ ហើយក៏នឹងគ្មានការឈឺចាប់ទៀតដែរ៖ ដ្បិតរឿងពីមុនបានកន្លងផុតទៅហើយ» (វិវរណៈ ២១:២-៤)។ «នគរនៃលោកិយនេះ ក៏ត្រឡប់ជានគររបស់ព្រះអម្ចាស់នៃយើង និងរបស់ព្រះគ្រីស្ទនៃទ្រង់ ហើយទ្រង់នឹងគ្រងរាជ្យដរាបអស់កល្បជានិច្ច» (វិវរណៈ ១១:១៥)។ ដ្បិតព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាចែងថា៖ «នៅពេលដែលកិច្ចការនៃការយកឈ្នះត្រូវបានបញ្ចប់ជាស្ថាពរ មនុស្សនឹងត្រូវនាំទៅកាន់ពិភពលោកមួយដ៏ស្រស់បំព្រង។ ជាការពិតណាស់ ជីវិតនេះនឹងមាននៅលើផែនដី ប៉ុន្តែវានឹងខុសគ្នាទាំងស្រុងពីជីវិតរបស់មនុស្សក្នុងពេលបច្ចុប្បន្ននេះ។ វាគឺជាជីវិតដែលមនុស្សនឹងត្រូវមាន ក្រោយពីមនុស្សជាតិទាំងមូលត្រូវបានយកឈ្នះ វានឹងក្លាយជាការចាប់ផ្ដើមជាថ្មីសម្រាប់មនុស្សនៅលើផែនដី ហើយការដែលធ្វើឲ្យមនុស្សមានជីវិតមួយបែបនេះ នឹងក្លាយជាសេចក្ដីសំអាងដែលបញ្ជាក់ថាមនុស្សបានចូលទៅក្នុងពិភពថ្មីមួយដែលស្រស់បំព្រង។ វានឹងក្លាយជាការចាប់ផ្ដើមនៃជីវិតរបស់មនុស្ស និងព្រះជាម្ចាស់នៅលើផែនដី។ ការលើកឡើងសម្រាប់ជីវិតដ៏ស្រស់បំព្រងក្រោយពីមនុស្សត្រូវបានបន្សុទ្ធ និងយកឈ្នះរួចមក គឺគេនឹងត្រូវចុះចូលនៅចំពោះព្រះអាទិករ។ ហេតុនេះហើយ កិច្ចការនៃការយកឈ្នះ គឺជាដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់ នៅមុនពេលដែលមនុស្សចូលទៅក្នុងគោលដៅដ៏អស្ចារ្យនេះ។ ជីវិតបែបនេះ គឺជាជីវិតរបស់មនុស្សនៅលើផែនដីនាពេលអនាគត ជាជីវិតដ៏ស្រស់បំព្រងនៅលើផែនដី ជាជីវិតដែលមនុស្សទន្ទឹងចង់បាន ជាប្រភេទនៃជីវិតដែលមនុស្សមិនធ្លាប់ឈានដល់នៅក្នុងប្រវត្តិសាស្រ្តពិភពលោកឡើយ។ វាគឺជាលទ្ធផលចុងក្រោយនៃកិច្ចការគ្រប់គ្រងរយៈពេល ៦ ០០០ ឆ្នាំ។ វាគឺជាអ្វីដែលមនុស្សស្រេកឃ្លានចង់បានបំផុត ហើយវាក៏ជាការសន្យារបស់ព្រះជាម្ចាស់ចំពោះមនុស្សផងដែរ» («ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។
«នៅពេលដែលមនុស្សលោកត្រូវបានស្រោចស្រង់មកជាលក្ខណៈដើមរបស់ពួកគេវិញ ហើយនៅពេលដែលពួកគេអាចបំពេញភារកិច្ចរៀងៗខ្លួន រក្សាទីតាំងត្រឹមត្រូវរបស់ខ្លួន និងចុះចូលនឹងការរៀបចំទាំងអស់របស់ព្រះជាម្ចាស់បាន នោះព្រះជាម្ចាស់នឹង ទទួលយកមនុស្សមួយក្រុមនៅលើផែនដីដែលថ្វាយបង្គំទ្រង់ ហើយទ្រង់ក៏នឹងបានបង្កើតនគរមួយនៅលើផែនដីដែលថ្វាយបង្គំទ្រង់ផងដែរ។ ទ្រង់នឹងមានជ័យជម្នះជាអស់កល្បជានិច្ចនៅលើផែនដីនេះ ហើយអ្នកដែលប្រឆាំងនឹងទ្រង់ នឹងត្រូវវិនាសហិនហោចជាអស់កល្បជានិច្ច។ កិច្ចការនេះនឹងស្រោចស្រង់នូវបំណងព្រះហឫទ័យដើមរបស់ទ្រង់នៅក្នុងការបង្កើតមនុស្សជាតិនេះត្រឡប់មកវិញ។ វានឹងស្រោចស្រង់នូវបំណងព្រះហឫទ័យរបស់ទ្រង់ក្នុងការបង្កើតគ្រប់សព្វសារពើ ហើយក៏នឹងស្រោចស្រង់នូវសិទ្ធិអំណាចរបស់ទ្រង់នៅលើផែនដី ក្នុងចំណោមគ្រប់សព្វសារពើ និងក្នុងចំណោមសត្រូវរបស់ទ្រង់ត្រឡប់មកវិញផងដែរ។ ទាំងអស់នេះ នឹងក្លាយជានិមិត្តរូបនៃជ័យជម្នះទាំងស្រុងរបស់ទ្រង់។ ចាប់ពីពេលនោះមក មនុស្សជាតិនឹងចូលទៅក្នុងសេចក្ដីសម្រាក និងចាប់ផ្ដើមជីវិតមួយដែលស្ថិតនៅលើផ្លូវត្រូវ។ ព្រះជាម្ចាស់ ក៏នឹងចូលទៅក្នុងសេចក្ដីសម្រាកជាអស់កល្បជានិច្ចជាមួយមនុស្សជាតិផងដែរ និងចាប់ផ្ដើមជីវិតដ៏អស់កល្បជានិច្ច រួមគ្នាដោយទ្រង់ផ្ទាល់ព្រះអង្គ និងដោយមនុស្សលោក។ ភាពស្មោកគ្រោក និងការមិនស្ដាប់បង្គាប់នៅលើផែនដី នឹងត្រូវបាត់អស់ ហើយអ្នកស្រែកទួញថ្ងូរ នឹងបានរសាយចិត្ត ហើយគ្រប់សព្វសារពើទាំងអស់នៅក្នុងពិភពលោកនេះ ដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ នឹងត្រូវឈប់កើតមានទៀត។ មានតែព្រះជាម្ចាស់ និងអ្នកដែលទទួលបាននូវសេចក្ដីសង្គ្រោះរបស់ទ្រង់ប៉ុណ្ណោះ ដែលនឹងនៅបន្តទៀត។ មានតែសព្វសារពើដែលទ្រង់បង្កើតមកប៉ុណ្ណោះ ដែលនឹងត្រូវនៅបន្តទៀត» («ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។
ចំណុចនេះ យើងគួរតែយល់ទាំងស្រុងពីអត្ថន័យនៃការត្រូវបានលើកឡើងពិតប្រាកដហើយ។ ការត្រូវបានលើកឡើង ជាចម្បង ស្ដីពីការឮសំឡេងរបស់ព្រះ ការដើរតាមដានព្រះបាទាទ្រង់ និងការបែរទៅរកព្រះដ៏មានគ្រប់ព្រះចេស្ដា ការទទួលយកកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ព្រះ។ ហេតុអ្វីក៏ពិភពសាសនាមិនបានដកពិសោធន៍នូវការលើកឡើង មុនគ្រោះមហន្តរាយ? ជាចម្បង គឺដោយសារតែពួកគេមិនស្វែងរកសេចក្តីពិត ឬឮសំឡេងព្រះ តែនៅទទូចធ្វើតាមសញ្ញាណរបស់ខ្លួន និងតាមខគម្ពីរ។ ពួកគេស្ដាប់តាមពាក្យរបស់មនុស្ស តែមិនស្វាគមន៍ព្រះអម្ចាស់ស្របតាមបន្ទូលរបស់ទ្រង់ឡើយ។ នេះជាហេតុផលដែលពួកគេបានធ្លាក់ទៅក្នុងមហន្តរាយនោះ។ មនុស្សគ្រាន់តែចង់រង់ចាំឲ្យព្រះអម្ចាស់យាងមកនៅលើពពក ហើយប្រាថ្នាចង់ផ្លាស់ប្ដូរទ្រង់ទ្រាយភ្លាមៗ និងត្រូវបាននាំទៅលើមេឃ ដើម្បីជួបទ្រង់ ដូច្នេះ ពួកគេគ្រាន់តែអង្គុយរង់ចាំ ដោយមិនបានរៀបចំខ្លួន ឬស្វែងរកឮសំឡេងព្រះឡើយ។ ដួងចិត្តរបស់គេស្ពឹកស្រពន់។ តើពួកគេអាចស្វាគមន៍ព្រះអម្ចាស់បែបនេះម្ដេចកើតទៅ? ពួកគេនឹងធ្លាក់ទៅក្នុងមហន្តរាយ ទាំងយំ និងសង្កៀតធ្មេញមិនខាន។ ព្រះដ៏មានគ្រប់ព្រះចេស្ដាកំពុងតែធ្វើកិច្ចការជំនុំជម្រះរបស់ទ្រង់រយៈពេលបីទសវត្សរ៍ហើយ។ ទ្រង់បានប្រោសអ្នកមានជ័យជម្នះមួយក្រុមឲ្យបានគ្រប់លក្ខណ៍ មុនគ្រោះមហន្តរាយ ហើយឥឡូវ មហន្តរាយកំពុងតែមកហើយ។ អ្នកណាដែលឮសំឡេងព្រះ ហើយស្វាគមន៍ព្រះអម្ចាស់នៅក្នុងមហន្តរាយ នៅមានឱកាសនៅឡើយនៅឯការលើកឡើង។ នេះជាការត្រូវបានលើកឡើងនៅកណ្ដាលនៃមហន្តរាយ ហើយពួកគេមានសង្ឃឹមអំពីការត្រូវបានលើកឡើង។ អ្នកណាដែលធ្វើតាមសញ្ញាណរបស់ខ្លួន ដោយទទូចថា ព្រះអម្ចាស់ត្រូវតែយាងមកនៅលើពពក នឹងត្រូវធ្លាក់ទៅក្នុងមហន្តរាយ ហើយមិនត្រូវបានសង្រ្គោះឡើយ។ ពេលដែលមហន្តរាយត្រូវបញ្ចប់ ព្រះនឹងលេចមកដោយចំហឲ្យគ្រប់ប្រជាជាតិ និងគ្រប់មនុស្សបានឃើញ ដោយសម្រេចតាមទំនាយនៃគម្ពីរវិវរណៈ ១:៧ «មើល៎ ព្រះអង្គយាងមកដោយគង់នៅលើពពក ហើយគ្រាប់ទាំងភ្នែកមនុស្សទាំងអស់ នឹងមើលឃើញទ្រង់ ហើយអ្នកដែលបានចាក់ទម្លុះទ្រង់ក៏មើលឃើញដែរ ហើយអស់ទាំងពូជមនុស្សនៅលើផែនដីនឹងទ្រហោយំដោយសារទ្រង់»។ យើងអាចបញ្ចប់ជាមួយព្រះបន្ទូលចំនួនពីររបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ «មនុស្សជាច្រើនអាចនឹងមិនខ្វាយខ្វល់ពីសម្ដីរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំនៅតែចង់ប្រាប់អ្នកដើរតាមព្រះយេស៊ូវ ជាអ្នកដែលហៅខ្លួនឯងជាពួកបរិសុទ្ធថា កាលណាអ្នកឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ផ្ទាល់នឹងភ្នែកលើដុំពពកស នេះហើយជាការលេចមកជាសាធារណៈរបស់ព្រះអាទិត្យនៃសេចក្ដីសុចរិត។ គ្រានោះអាចជាគ្រាអរសប្បាយយ៉ាងក្រៃលែងសម្រាប់អ្នក ប៉ុន្តែអ្នកតោងដឹងថា គ្រាដែលអ្នកមើលឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ ក៏ជាគ្រាដែលអ្នកត្រូវចុះទៅស្ថាននរកដើម្បីទទួលទុក្ខទោសដែរ។ គ្រានោះនឹងក្លាយជាគ្រាចុងក្រោយនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយក៏ជាគ្រាដែលព្រះជាម្ចាស់ប្រទានរង្វាន់ដល់មនុស្សល្អ ហើយដាក់ទោសមនុស្សអាក្រក់ដែរ។ ដ្បិតការជំនុំជម្រះរបស់ព្រះជាម្ចាស់ នឹងត្រូវបញ្ចប់មុនពេលមនុស្សមើលឃើញទីសម្គាល់ គឺជាគ្រាដែលមានតែការបើកសម្ដែងអំពីសេចក្ដីពិតតែប៉ុណ្ណោះ។ អស់អ្នកណាដែលទទួលយកសេចក្ដីពិត មិនស្វែងរកទីសម្គាល់ ហើយត្រូវបានបន្សុទ្ធ នឹងត្រូវត្រឡប់មកចំពោះបល្ល័ង្កនៃព្រះជាម្ចាស់ រួចត្រូវចូលទៅក្នុងការឱបក្រសោបពីសំណាក់ព្រះអាទិករ។ មានតែមនុស្សដែលមានះជឿថា 'ព្រះយេស៊ូវដែលមិនយាងចុះមកដោយជិះលើពពកស ជាព្រះគ្រីស្ទក្លែងក្លាយ' ប៉ុណ្ណោះ ដែលនឹងត្រូវទទួលទោសអស់កល្បជានិច្ច ដ្បិតពួកគេជឿតែលើព្រះយេស៊ូវដែលបង្ហាញទីសម្គាល់ តែមិនទទួលស្គាល់ព្រះយេស៊ូវដែលប្រកាសពីការជំនុំជម្រះដ៏ធ្ងន់ធ្ងរ និងបង្ហើបប្រាប់ពីផ្លូវពិត និងជីវិត។ ដូច្នេះ គឺមានតែព្រះយេស៊ូវទេ ទើបអាចដោះស្រាយជាមួយពួកគេបាន នៅពេលទ្រង់យាងត្រឡប់មកវិញដោយបើកចំហ នៅលើពពកស។ ពួកគេចចេសរឹងរូស មានភាពជឿជាក់លើខ្លួនឯងខ្លាំងពេក និងក្រអឺតក្រទមណាស់។ តើមនុស្សអាក្រក់បែបនេះ អាចនឹងទទួលរង្វាន់ពីព្រះយេស៊ូវដូចម្ដេចបាន? ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ គឺជាសេចក្ដីសង្គ្រោះដ៏មហិមា ដល់អស់អ្នកណាដែលអាចទទួលយកសេចក្ដីពិតបាន ប៉ុន្តែការយាងត្រឡប់មកវិញរបស់ទ្រង់ គឺជាទីសម្គាល់នៃការដាក់ទោសដល់អស់អ្នកណាដែលមិនអាចទទួលយកសេចក្ដីពិតបាន។ អ្នករាល់គ្នាតោងជ្រើសរើសផ្លូវរបស់ខ្លួន និងមិនគប្បីប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ និងបដិសេធសេចក្ដីពិតឡើយ។ អ្នកមិនគួរធ្វើជាមនុស្សក្រអឺតក្រទម និងក្អេងក្អាងឡើយ ប៉ុន្តែត្រូវធ្វើជាមនុស្សម្នាក់ដែលស្ដាប់បង្គាប់តាមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយសង្វាត និងខ្នះខ្នែងរកសេចក្ដីពិត។ គឺទាល់តែបែបនេះ ទើបអ្នកនឹងទទួលបានប្រយោជន៍» («ទម្រាំដល់ពេលដែលអ្នកបានឃើញព្រះកាយខាងវិញ្ញាណរបស់ព្រះយេស៊ូវពីចម្ងាយ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។
«ព្រះគ្រីស្ទនៃគ្រាចុងក្រោយ នាំយកទាំងជីវិត ហើយនាំយកទាំងមាគ៌ានៃសេចក្ដីពិតដ៏ឋិតថេរ និងអស់កល្បជានិច្ចមកជាមួយ។ សេចក្ដីពិតនេះ ជាផ្លូវដែលមនុស្សទទួលបានជីវិត និងជាផ្លូវតែមួយគត់ ដែលឲ្យមនុស្សបានស្គាល់ព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់ទទួលយក។ ប្រសិនបើអ្នកមិនស្វែងរកមាគ៌ានៃជីវិតដែលព្រះគ្រីស្ទនៃគ្រាចុងក្រោយប្រទានឲ្យទេ នោះអ្នកនឹងមិនទទួលបានការទទួលយកពីព្រះយេស៊ូវ និងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលទៅតាមទ្វារនគរស្ថានសួគ៌ដែរ ដ្បិតអ្នកគឺជាអាយ៉ង និងជាអ្នកជាប់ឃុំក្នុងប្រវត្តិសាស្ត្រ។ មនុស្សដែលត្រូវត្រួតត្រាដោយបញ្ញត្តិដោយន័យពាក្យនានា ហើយជាប់ខ្នោះឃ្នាងប្រវត្តិសាស្ត្រ អ្នកនោះនឹងមិនអាចទទួលបានជីវិត ហើយក៏មិនទទួលបាននូវមាគ៌ាជីវិតដ៏គង់វង្សបានឡើយ។ ដោយសារអ្វីៗគ្រប់យ៉ាងដែលគេមាន សុទ្ធតែជាភក់ដែលស្អិតជាប់រាប់ពាន់ឆ្នាំមកហើយ មិនមែនជាទឹកនៃជីវិតដែលហូរចេញពីបល្ល័ង្ករបស់ព្រះជាម្ចាស់ទេ។ មនុស្សដែលមិនមែនរស់ដោយសារទឹកនៃជិវិត នឹងនៅជាសាកសព ជារបស់លេងរបស់សាតាំង និងជាកូននរករហូតអស់កល្បជានិច្ច។ ចុះម្ដេចបានជាពួកគេអាចមើលឃើញព្រះជាម្ចាស់ពីចម្ងាយ? ប្រសិនបើអ្នកគ្រាន់តែព្យាយាមឱបក្រសោបអតីតកាល គ្រាន់តែព្យាយាមបណ្ដោយឲ្យអ្វីៗ ទៅតាមដំណើរដោយនៅឈរទ្រឹង ហើយមិនព្យាយាមផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ន ព្រមទាំងបោះបង់អតីតកាលចោលទេ តើអ្នកមិននៅតែទាស់ទទឹងនឹងព្រះជាម្ចាស់រហូតទេឬអី? ជំហានកិច្ចការរបស់ព្រះជាម្ចាស់ ទាំងល្វឹងល្វើយ ទាំងខ្លាំងពូកែ ប្រៀបបានទៅនឹងទឹករលកកំពុងខ្ជោលឡើង និងសំឡេងផ្គររន្ទះផូងផាំង ប៉ុន្តែអ្នកបែរជាអង្គុយរង់ចាំឲ្យសេចក្ដីវិនាសមកដល់ ទាំងឱបជាប់ភាពលេលា ហើយមិនធ្វើអ្វីទាល់តែសោះ។ បើនៅតែបែបនេះ តើឲ្យព្រះជាម្ចាស់រាប់អ្នកជាអ្នកដើរតាមលំអាននៃកូនចៀមយ៉ាងដូចម្ដេច? តើអ្នកអាចបញ្ជាក់ហេតុផលថាព្រះជាម្ចាស់ដែលអ្នកជឿតាមនេះ គឺជាព្រះជាម្ចាស់ដែលថ្មីជានិច្ច មិនដែលចាស់គំរឹលយ៉ាងដូចម្ដេច? ហើយធ្វើយ៉ាងណាឲ្យពាក្យពេចន៍ក្នុងសៀវភៅលឿងរបស់អ្នក នាំអ្នកឆ្លងទៅក្នុងយុគសម័យថ្មីបាន? តើធ្វើយ៉ាងណាឲ្យពាក្យពេចន៍ទាំងនេះ នាំអ្នកស្វែងរកជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់បាន? ហើយធ្វើយ៉ាងណាឲ្យពាក្យពេចន៍ទាំងនេះ នាំអ្នកឡើងទៅស្ថានសួគ៌បាន? អ្វីដែលអ្នកកាន់នៅនឹងដៃ គឺជាន័យពាក្យដែលអាចផ្ដល់ជូន ត្រឹមតែជាសេចក្ដីស្រាកស្រាន្តក្នុងចិត្តបណ្ដោះអាសន្នប៉ុណ្ណោះ មិនមែនផ្ដល់សេចក្ដីពិតដែលអាចផ្ដល់នូវជីវិតនោះឡើយ។ បទគម្ពីរដែលអ្នកអាន គ្រាន់តែអាចបង្កើនវោហារសព្ទដល់អណ្ដាតរបស់អ្នក និងមិនមែនជាពាក្យពេចន៍នៃទស្សនៈវិជ្ជា ដែលអាចជួយឲ្យអ្នកស្គាល់ជីវិតមនុស្ស ក៏រឹតតែមិនមែនជាផ្លូវ ដែលអាចនាំអ្នកទៅរកភាពគ្រប់លក្ខណ៍បានឡើយ។ តើភាពខុសគ្នានេះមិនផ្ដល់ជាបុព្វហេតុ សម្រាប់ឲ្យអ្នកសញ្ជឹងគិតទេឬអី? តើវាមិនធ្វើឲ្យអ្នកស្គាល់នូវអាថ៌កំបាំង ដែលមាននៅក្នុងភាពខុសគ្នានេះទេឬអី? តើអ្នកមានសមត្ថភាពនឹងនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីជួបនឹងព្រះជាម្ចាស់ ដោយខ្លួនឯងបានដែរឬទេ? ប្រសិនបើគ្មានការយាងមករបស់ព្រះជាម្ចាស់ទេ តើអ្នកអាចនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីរស់នៅយ៉ាងរីករាយនឹងសុភមង្គលគ្រួសារជាមួយនឹងព្រះជាម្ចាស់បានដែរឬទេ? តើអ្នកនៅកំពុងយល់សុបិនទៀតទេ? ខ្ញុំសូមទូន្មានអ្នកទៅចុះថា ចូរឈប់សុបិនទៅ ហើយសម្លឹងមើលវិញថា នរណាកំពុងធ្វើកិច្ចការនៅពេលនេះ ពេលនេះនរណាកំពុងអនុវត្តកិច្ចការសង្គ្រោះមនុស្សលោកក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ ប្រសិនបើអ្នកមិនសម្លឹងមើលទេ នោះអ្នកនឹងមិនទទួលបានសេចក្ដីពិត ហើយមិនទទួលបានជីវិតនោះឡើយ» («មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?