ភាពខុសគ្នាជាមូលដ្ឋានរវាងសេចក្ដីសង្គ្រោះនៅក្នុងយុគសម័យនៃព្រះគុណ និងសេចក្ដីសង្គ្រោះនៅក្នុងយុគសម័យនៃនគរព្រះ
ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖
នៅពេលនោះ កិច្ចការរបស់ព្រះយេស៊ូវ គឺជាកិច្ចការប្រោសលោះគ្រប់មនុស្សជាតិទាំងអស់។ អំពើបាបរបស់អស់អ្នកដែលបានជឿលើទ្រង់ ត្រូវបានអត់ទោសឲ្យ។ ឲ្យតែអ្នកបានជឿលើទ្រង់ នោះទ្រង់នឹងប្រោសលោះអ្នក។ ប្រសិនបើអ្នកបានជឿលើទ្រង់ នោះអ្នកលែងជាអ្នកមានបាបទៀតហើយ អ្នកត្រូវរួចផុតពីអំពើបាបរបស់អ្នក។ នេះគឺជាអត្ថន័យនៃការដែលទទួលបានសេចក្ដីសង្គ្រោះ និងការដែលត្រូវទទួលបានយុត្តិធម៌តាមរយៈសេចក្ដីជំនឿ។ ក៏ប៉ុន្តែនៅក្នុងអស់អ្នកដែលបានជឿ នៅតែមានការបះបោរ និងបានទទឹងទាស់នឹងព្រះជាម្ចាស់ដដែល ហើយសារជាតិទាំងនេះត្រូវដកចេញបន្ដិចម្ដងៗ។ សេចក្ដីសង្គ្រោះពុំមានន័យថា មនុស្សត្រូវបានព្រះយេស៊ូវទទួលបានទាំងស្រុងនោះទេ ប៉ុន្តែមនុស្សលែងមានអំពើបាបទៀតហើយ ពោលគឺមានន័យថាអំពើបាបរបស់គេត្រូវបានអត់ទោសឲ្យ។ ប្រសិនបើអ្នកបានជឿ នោះអ្នកនឹងលែងមានអំពើបាបទៀតហើយ។
(«និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
នៅពេលដែលកិច្ចការដំណាក់កាលទី២របស់ព្រះជាម្ចាស់ បានសម្រេចភ្លាម គឺបន្ទាប់ពីការឆ្កាងទ្រង់ នោះកិច្ចការសង្គ្រោះមនុស្សពីអំពើបាប (ពោលគឺ ការសង្គ្រោះមនុស្សចេញពីកណ្ដាប់ដៃរបស់សាតាំង) ក៏សម្រេចដែរ។ ហេតុនេះហើយ ចាប់ពីពេលនោះមក មនុស្សជាតិមានតែទទួលយកព្រះអម្ចាស់យេស៊ូវធ្វើជាព្រះអង្គសង្គ្រោះប៉ុណ្ណោះ ទើបអំពើបាបរបស់គេត្រូវបានលើកលែង។ និយាយឲ្យចំទៅ អំពើបាបរបស់មនុស្សលែងជាឧបសគ្គដល់ការទទួលបានសេចក្ដីសង្គ្រោះរបស់គេ និងការចូលមករកព្រះជាម្ចាស់ ហើយក៏លែងជាឥទ្ធិពលដែលសាតាំងប្រើ សម្រាប់ចោទប្រកាន់មនុស្សដូចមុនហើយ។ នេះដោយសារព្រះជាម្ចាស់ផ្ទាល់ ទ្រង់បានធ្វើនូវកិច្ចការដ៏ពិតប្រាកដ បានក្លាយជារូបសាច់ និងជាគំរូពីសាច់ឈាមដែលពេញដោយអំពើបាប ហើយព្រះជាម្ចាស់ផ្ទាល់ជាតង្វាយលោះបាប។ តាមរយៈវិធីនេះ មនុស្សបានចុះពីលើឈើឆ្កាង ហើយត្រូវបានប្រោសលោះ និងបានសង្គ្រោះតាមរយៈសាច់ឈាមរបស់ព្រះជាម្ចាស់ គឺតាមរយៈរូបសាច់នៃសាច់ឈាមដែលពេញដោយអំពើបាបនេះ។
(«ឧបសម្ព័ន្ធ ៣៖ មានតែក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ទើបមនុស្សអាចត្រូវបានសង្គ្រោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
មនុស្សមានបាបដូចជាអ្នករាល់គ្នា ដែលទើបតែត្រូវបានប្រោសលោះ និងមិនទាន់ត្រូវបានផ្លាស់ប្ដូរ ឬត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ ដោយព្រះជាម្ចាស់ តើអ្នកអាចស្របតាមព្រះហឫទ័យព្រះជាម្ចាស់ដែរឬទេ? សម្រាប់អ្នក អ្នកនៅតែមាននិស្ស័យចាស់ដដែល ហើយវាជាការពិតដែលអ្នកត្រូវបានសង្រ្គោះដោយព្រះយេស៊ូវ និងមិនត្រូវបានរាប់ថាជាមនុស្សមានបាប ដោយសារសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ ប៉ុន្តែ ការនេះមិនបញ្ជាក់ថា អ្នកមិនមានបាប និងបរិសុទ្ធនោះឡើយ។ តើអ្នកអាចក្លាយជាពួកបរិសុទ្ធយ៉ាងដូចម្ដេច បើអ្នកមិនត្រូវបានផ្លាស់ប្ដូរផងនោះ? នៅខាងក្នុង អ្នកត្រូវបានហ៊ុមព័ទ្ធ ដោយភាពមិនបរិសុទ្ធ ភាពអាតា្មនិយម និងភាពឃោរឃៅ ប៉ុន្តែ អ្នកនៅតែចង់ឡើងទៅជាមួយព្រះយេស៊ូវ ហើយបើបានបែបនេះមែន អ្នកច្បាស់ជាមនុស្សសំណាងបំផុតហើយ! អ្នកបានខកខានមួយជំហាននៅក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់៖ អ្នកត្រូវបានប្រោសលោះមែន ប៉ុន្តែ អ្នកមិនត្រូវបានផ្លាស់ប្ដូរឡើយ។ ដើម្បីឲ្យអ្នកស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ព្រះជាម្ចាស់ត្រូវតែធ្វើកិច្ចការនៃការផ្លាស់ប្ដូរ និងការលាងសម្អាតអ្នកដោយផ្ទាល់សិនព្រោះថាប្រសិនបើអ្នកគ្រាន់តែត្រូវបានប្រោសលោះ នោះអ្នកនឹងគ្មានសមត្ថភាពទទួលបានការញែកជាបរិសុទ្ធឡើយ។ តាមរបៀបនេះ អ្នកនឹងគ្មានគុណសម្បត្តិអ្វីគ្រប់គ្រាន់ ដើម្បីទទួលបានចំណែកជាព្រះពរដ៏ល្អៗរបស់ព្រះជាម្ចាស់ឡើយ ព្រោះអ្នកបានខកខានមួយជំហាននៅក្នុងកិច្ចការនៃការគ្រប់គ្រងលើមនុស្សរបស់ព្រះជាម្ចាស់ដែលជាជំហានដ៏សំខាន់នៃការផ្លាស់ប្ដូរ និងការប្រោសឲ្យគ្រប់លក្ខណ៍។ ដូច្នេះ អ្នកដែលជាមនុស្សមានបាប ដែលទើបតែត្រូវបានប្រោសលោះនេះ គ្មានសមត្ថភាពក្នុងការស្នងមត៌ករបស់ព្រះជាម្ចាស់ដោយផ្ទាល់ឡើយ។
(«អំពីងារ និងអត្តសញ្ញាណ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
កិច្ចការនៃគ្រាចុងក្រោយ គឺជាការមានបន្ទូល។ ការផ្លាស់ប្ដូរធំៗអាចត្រូវបានកើតឡើងនៅក្នុងមនុស្ស តាមរយៈមធ្យោបាយនៃព្រះបន្ទូល។ ឥឡូវនេះ ការផ្លាស់ប្ដូរដែលកើតឡើងនៅក្នុងមនុស្សទាំងនេះ ក្រោយពេលដែលទទួលយកព្រះបន្ទូលទាំងនេះ មានកម្រិតខ្លាំងជាងការផ្លាស់ប្ដូរដែលកើតឡើងនៅក្នុងមនុស្ស ក្រោយពេលដែលពួកគេទទួលបាននូវទីសម្គាល់ព្រមទាំងការអស្ចារ្យនៅយុគសម័យនៃព្រះគុណទៅទៀត។ ព្រោះថានៅក្នុងយុគសម័យនៃព្រះគុណ អារក្សត្រូវបានបណ្ដេញចេញពីមនុស្ស ដោយការអធិស្ឋានដាក់ដៃពីលើមែន ប៉ុន្តែ និស្ស័យដ៏ពុករលួយដែលមាននៅក្នុងមនុស្ស នៅតែមានដដែល។ មនុស្សត្រូវបានប្រោសឲ្យជាពីជំងឺរបស់គេ និងត្រូវបានអត់ទោសពីអំពើបាបរបស់គេមែន ប៉ុន្តែ ចំពោះរបៀបដែលមនុស្សត្រូវបានលាងជម្រះពីនិស្ស័យដ៏ពុករលួយរបស់សាតាំងដែលមាននៅក្នុងគេ កិច្ចការនេះមិនទាន់ត្រូវបានធ្វើនៅឡើយទេ។ មនុស្សគ្រាន់តែទទួលបានសេចក្ដីសង្រ្គោះ និងការអត់ទោសពីអំពើបាបរបស់ពួកគេសម្រាប់សេចក្តីជំនឿរបស់គេប៉ុណ្ណោះ ប៉ុន្តែ និស្ស័យបាបរបស់មនុស្ស មិនត្រូវបានរំលើងចោលឡើយ ហើយនិស្ស័យទាំងនោះមាននៅក្នុងពួកគេដដែល។ អំពើបាបរបស់មនុស្សត្រូវបានអត់ទោស តាមរយៈព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ប៉ុន្តែ ការនេះមិនមែនមានន័យថា មនុស្សលែងមានអំពើបាបនៅក្នុងគេនោះឡើយ។ អំពើបាបរបស់មនុស្សអាចត្រូវបានអត់ទោសឲ្យ តាមរយៈតង្វាយលោះបាបមែន ប៉ុន្តែ ចំពោះរបៀបដែលមនុស្សអាចត្រូវបានប្រោសកុំឲ្យប្រព្រឹត្តបាបតទៅទៀត និងរបៀបដែលនិស្ស័យបាបរបស់គេអាចត្រូវបានរំលើងចោលទាំងស្រុង និងបំផ្លាស់បំប្រែនោះ គេគ្មានផ្លូវដោះស្រាយបញ្ហានេះឡើយ។ អំពើបាបរបស់មនុស្សត្រូវបានអត់ទោសឲ្យ ហើយនោះគឺដោយសារតែកិច្ចការនៃការជាប់ឆ្កាងរបស់ព្រះជាម្ចាស់ ប៉ុន្តែ មនុស្សបានបន្តរស់នៅក្នុងនិស្ស័យសាតាំងដ៏ពុករលួយបែបចាស់របស់គេតទៅទៀត។ ដូច្នេះ មនុស្សត្រូវតែទទួលបានសេចក្ដីសង្រ្គោះទាំងស្រុងពីនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ ដើម្បីឲ្យនិស្ស័យបាបរបស់គេអាចត្រូវបានរំលើងចោលទាំងស្រុង មិនឲ្យវិវឌ្ឍម្ដងទៀត និងឲ្យនិស្ស័យរបស់មនុស្សត្រូវបានបំផ្លាស់បំប្រែ។ ការនេះនឹងតម្រូវឲ្យមនុស្សយល់អំពីផ្លូវនៃការលូតលាស់នៅក្នុងជីវិត យល់អំពីមាគ៌ាជីវិត និងយល់អំពីផ្លូវក្នុងការផ្លាស់ប្ដូរនិស្ស័យរបស់គេ។ លើសពីនេះទៅទៀត វានឹងតម្រូវឲ្យមនុស្សប្រព្រឹត្តស្របតាមផ្លូវនេះ ដើម្បីឲ្យនិស្ស័យរបស់គេអាចទទួលបានការផ្លាស់ប្ដូរបន្ដិចម្ដងៗ ហើយគេអាចរស់នៅក្រោមការជះពន្លឺ ដើម្បីឲ្យអ្វីៗទាំងអស់ដែលគេធ្វើ អាចស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដើម្បីឲ្យគេអាចកម្ចាត់ចោលនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ និងដើម្បីឲ្យគេអាចផ្ដាច់ខ្លួនមានសេរីភាពពីឥទ្ធិពលនៃសេចក្តីងងឹតរបស់សាតាំង ហើយជាលទ្ធផល ពួកគេអាចងើបខ្លួនផុតពីអំពើបាបបានទាំងស្រុង។ មានតែបែបនេះទេ ទើបមនុស្សនឹងទទួលបានសេចក្តីសង្រ្គោះទាំងស្រុង។ នៅពេលដែល ព្រះយេស៊ូវ កំពុងតែធ្វើកិច្ចការរបស់ទ្រង់ ចំណេះដឹងរបស់មនុស្សអំពីទ្រងនៅតែមិនច្បាស់លាស់ និងនៅស្រពេចស្រពិល។ មនុស្សតែងតែជឿថា ទ្រង់ជាបុត្ររបស់ព្រះបាទដាវីឌ និងប្រកាសថា ទ្រង់ជាហោរាដ៏ធំ ជាព្រះអម្ចាស់ដ៏មានព្រះហឫទ័យមេត្តាដែលបានប្រោសលោះអំពើបាបរបស់មនុស្ស។ ដោយសារតែភាពរឹងមាំនៃសេចក្ដីជំនឿរបស់ពួកគេ អ្នកខ្លះត្រូវបានប្រោសឲ្យជាតាមរយៈការពាល់ជាយព្រះពស្ត្ររបស់ទ្រង់ ហើយមនុស្សខ្វាក់អាចមើលឃើញ និងសូម្បីតែមនុស្សស្លាប់ក៏អាចរស់ឡើងវិញដែរ។ យ៉ាងណាមិញ មនុស្សមិនអាចឈ្វេងយល់ពីនិស្ស័យសាតាំងដ៏ពុករលួយដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងគេឡើយ ហើយគេក៏មិនដឹងអំពីរបៀបកម្ចាត់វាចោលនោះដែរ។ មនុស្សបានទទួលព្រះគុណយ៉ាងច្រើន ដូចជា សន្តិភាព និងសុភមង្គលខាងសាច់ឈាម សេចក្ដីជំនឿរបស់សមាជិកម្នាក់នាំមកនូវព្រះពរដល់សមាជិកគ្រួសារទាំងមូល និងការប្រោសជំងឺឲ្យជា ជាដើម។ ផ្នែកផ្សេងទៀតគឺជាអំពើល្អរបស់មនុស្ស និងជាការបង្ហាញកិរិយាគោរពកោតខ្លាចព្រះរបស់គេ ហើយបើមនុស្សម្នាក់អាចរស់នៅលើមូលដ្ឋានទាំងនេះ នោះពួកគេត្រូវបានចាត់ទុកជាអ្នកជឿដែលសមគួរហើយ។ មានតែអ្នកជឿបែបនេះប៉ុណ្ណោះ ទើបអាចទៅស្ថានសួគ៌ ក្រោយពេលស្លាប់ទៅ ហើយនេះមានន័យថា ពួកគេត្រូវបានសង្រ្គោះ។ ប៉ុន្តែ នៅក្នុងជីវិតរបស់ពួកគេ មនុស្សទាំងនេះមិនបានយល់ទាល់តែសោះអំពីមាគ៌ាជីវិត។ គ្រប់យ៉ាងដែលពួកគេបានធ្វើ គឺជាការប្រព្រឹត្តអំពើបាប ហើយបន្ទាប់មក សារភាពអំពើបាបរបស់ពួកគេនៅក្នុងវដ្ដដដែលៗ ដោយគ្មានមាគ៌ាណាមួយដើម្បីផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេឡើយ។ នេះគឺជាលក្ខខណ្ឌរបស់មនុស្សនៅក្នុងយុគសម័យនៃព្រះគុណ។ តើមនុស្សបានទទួលសេចក្តីសង្រ្គោះទាំងស្រុងហើយឬនៅ? អត់ទេ! ដូច្នេះ ក្រោយដំណាក់កាលនៃកិច្ចការនោះបានបញ្ចប់ទៅ នៅមានកិច្ចការនៃការជំនុំជម្រះ និងការវាយផ្ចាលទៀត។ ដំណាក់កាលនេះ គឺដើម្បីធ្វើឲ្យមនុស្សក្លាយជាបរិសុទ្ធ ដោយមធ្យោបាយនៃព្រះបន្ទូល ហើយក៏ផ្ដល់ឲ្យគេមានមាគ៌ា ដើម្បីដើរតាមដែរ។ ដំណាក់កាលនេះនឹងមិនមានផលផ្លែ ឬមានន័យឡើយ ប្រសិនបើវាបន្តជាមួយការបណ្ដេញអារក្សនោះ ព្រោះវានឹងមិនអាចរំលើងនិស្ស័យបាបរបស់មនុស្ស ហើយមនុស្សនឹងនៅជាប់គាំងត្រឹមការអត់ទោសអំពើបាបរបស់គេ។ តាមរយៈតង្វាយលោះបាប មនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់គេ ដ្បិតកិច្ចការនៃការជាប់ឆ្កាងបានមកដល់ទីបញ្ចប់ ហើយព្រះជាម្ចាស់បានយកឈ្នះលើសាតាំងរួចហើយ។ ប៉ុន្តែ និស្ស័យដ៏ពុករលួយរបស់មនុស្សនៅតែបន្តមាននៅខាងក្នុងគេ មនុស្សនៅតែអាចប្រព្រឹត្តបាប និងប្រឆាំងជាមួយព្រះជាម្ចាស់ ហើយព្រះជាម្ចាស់មិនទទួលបានមនុស្សជាតិឡើយ។ នេះជាហេតុផលដែលនៅក្នុងដំណាក់កាលនៃកិច្ចការនេះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីលាតត្រដាងនិស្ស័យដ៏ពុករលួយរបស់មនុស្ស ធ្វើឲ្យគេអនុវត្តស្របតាមមាគ៌ាត្រឹមត្រូវ។ ដំណាក់កាលនេះមានអត្ថន័យខ្លាំងជាងដំណាក់កាលមុន ហើយក៏មានផលផ្លែជាងដែរ ព្រោះថាឥឡូវនេះ គឺជាព្រះបន្ទូលដែលផ្គត់ផ្គង់ដោយផ្ទាល់ដល់ជីវិតរបស់មនុស្ស និងជួយបំផ្លាស់និស្ស័យរបស់មនុស្សជាថ្មីទាំងស្រុង ហើយវាជាដំណាក់កាលនៃកិច្ចការមួយដែលមានលក្ខណៈហ្មត់ចត់ជាង។ ដូច្នេះ ការយកកំណើតជាមនុស្សនៅក្នុងគ្រាចុងក្រោយបានបំពេញនូវភាពសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងបានសម្រេចទាំងស្រុងនូវផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់សម្រាប់សេចក្តីសង្រ្គោះរបស់មនុស្ស។
(«អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
សារសំខាន់នៃការជឿលើព្រះជាម្ចាស់ គឺដើម្បីត្រូវបានសង្គ្រោះ ដូច្នេះតើការដែលត្រូវបានសង្គ្រោះមានន័យដូចម្ដេច? មនុស្សនិយាយអំពី «ការត្រូវបានសង្គ្រោះ» «ការបំបែកចេញពីឥទ្ធិពលខ្មៅងងឹតរបស់សាតាំង» នេះជាញឹកញាប់ ប៉ុន្តែពួកគេពុំដឹងថាតើការត្រូវបានសង្គ្រោះមានន័យបែបណានោះទេ។ តើការត្រូវបានសង្គ្រោះមានន័យបែបណា? វាជាប់ទាក់ទិននឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ និយាយឲ្យងាយយល់ ដើម្បីត្រូវបានសង្គ្រោះ មានន័យថា អ្នកអាចបន្តរស់នៅបាន ហើយអ្នកត្រូវបានត្រឡប់មកជាមានជីវិតសាជាថ្មី។ ដូច្នេះ នៅមុនពេលនោះ តើអ្នកស្លាប់មែនទេ? អ្នកអាចនិយាយបាន ហើយអ្នកអាចដកដង្ហើមបាន ដូច្នេះ តើគេអាចនិយាយថាអ្នកស្លាប់បានយ៉ាងដូចម្ដេចទៅ? (វិញ្ញាណគឺស្លាប់)។ តើហេតុអ្វីបានជាគេនិយាយថា មនុស្សស្លាប់ ប្រសិនបើវិញ្ញាណរបស់ពួកគេស្លាប់? តើការនិយាយបែបនេះមានមូលដ្ឋានអ្វី? តើមនុស្សរស់នៅក្រោមដែនត្រួតត្រារបស់នរណា មុនពេលដែលពួកគេបានទទួលនូវការសង្គ្រោះ? (នៅក្រោមដែនត្រួតត្រារបស់សាតាំង)។ តើមនុស្សពឹងផ្អែកលើអ្វីខ្លះក្នុងការរស់នៅក្រោមដែនត្រួតត្រារបស់សាតាំង? ពួកគេពឹងផ្អែកលើធម្មជាតិ និងនិស្ស័យពុករលួយរបស់សាតាំងក្នុងការរស់នៅ។ នៅពេលមនុស្សរស់នៅតាមសេចក្ដីទាំងនេះ តើជីវិតរបស់គេទាំងមូល សាច់ឈាមរបស់គេ និងគ្រប់ទិដ្ឋភាពដទៃផ្សេងទៀតទាំងអស់ ដូចជាព្រលឹងនិងការគិតរបស់ពួកគេ នៅរស់ ឬស្លាប់? តាមទស្សនៈរបស់ព្រះជាម្ចាស់ ពួកគេស្លាប់។ មើលពីសំបកក្រៅ អ្នកហាក់ដូចជាកំពុងដកដង្ហើមនិងកំពុងគិត ប៉ុន្តែអ្វីគ្រប់យ៉ាងដែលកំពុងគិតមិនឈប់នោះ គឺជារឿងអាក្រក់។ អ្នកគិតអំពីអ្វីៗដែលទាស់នឹងព្រះជាម្ចាស់ ហើយមានការបះបោរប្រឆាំងនឹងព្រះជាម្ចាស់ គិតអំពីរឿងដែលព្រះជាម្ចាស់ស្អប់ខ្ពើម មិនសព្វព្រះទ័យ និងដាក់ទោស។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ គ្រប់សព្វសារពើទាំងអស់នេះ មិនត្រឹមតែជារបស់ខាងសាច់ឈាមប៉ុណ្ណោះទេ ប៉ុន្តែវាសុទ្ធតែជាកម្មសិទ្ធិរបស់សាតាំង និងពួកអារក្ស។ ដូច្នេះ តើនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មនុស្សជាអ្វីវិញ? តើពួកគេជាមនុស្សដែរឬទេ? អត់ទេ ពួកគេមិនមែនជាមនុស្សទេ។ ព្រះជាម្ចាស់ទតឃើញថា ពួកគេជាអារក្ស ជាសត្វ និងជាសាតាំង ជាខ្មោចសាតាំងដើរដី! មនុស្សរស់នៅតាមសម្ភារៈ និងតាមសារជាតិរបស់សាតាំង ហើយក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ពួកគេខ្លួនឯងគឺជាខ្មោចសាតាំងដើរដី ដែលពាក់ស្បែកមនុស្ស។ ព្រះជាម្ចាស់ហៅមនុស្សបែបនេះថា ជាសាកសពចេះដើរ ជាមនុស្សស្លាប់។ ព្រះជាម្ចាស់បំពេញកិច្ចការនៃការសង្រ្គោះនាពេលបច្ចុប្បន្ននេះដើម្បីទទួលយកមនុស្សបែបនេះ ជាសាកសពចេះដើរ ដែលរស់នៅតាមនិស្ស័យពុករលួយបែបសាតាំង និងតាមសារជាតិពុករលួយបែបសាតាំង។ ទ្រង់ទទួលយកមនុស្សដែលហៅថាជាមនុស្សស្លាប់នេះ និងប្រោសឲ្យពួកគេមានជីវិតរស់ឡើងវិញ។ នេះហើយគឺជាអត្ថន័យនៃការត្រូវបានសង្គ្រោះ។
ចំណុចនៃការជឿលើព្រះជាម្ចាស់ គឺការទទួលបានសេចក្ដីសង្គ្រោះ។ ការត្រូវបានសង្គ្រោះ មានន័យថា អ្នកបានប្រែពីមនុស្សស្លាប់ទៅជាមនុស្សរស់វិញ។ អត្ថន័យនៃចំណុចនេះគឺថា ដង្ហើមរបស់អ្នកបានដកឡើងវិញ ហើយអ្នកមានជីវិតរស់។ អ្នកអាចស្គាល់ព្រះជាម្ចាស់ ហើយអ្នកអាចក្រាបចុះដើម្បីថ្វាយបង្គំព្រះជាម្ចាស់បាន។ នៅក្នុងដួងចិត្តរបស់អ្នក អ្នកគ្មានការរឹងទទឹងនឹងព្រះជាម្ចាស់ទេ។ អ្នកក៏លែងប្រឆាំងទាស់នឹងទ្រង់ វាយប្រហារទ្រង់ ឬបះបោរប្រឆាំងនឹងទ្រង់ទៀតដែរ។ មានតែមនុស្សបែបនេះទេដែលមានជីវិតពិតប្រាកដនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។ ប្រសិនបើមនុស្សម្នាក់គ្រាន់តែនិយាយថា ពួកគេទទួលស្គាល់ព្រះជាម្ចាស់ ដូច្នេះ តើពួកគេជាមនុស្សរស់ឬអត់? (អត់ទេ ពួកគេមិនមែនទេ)។ ដូច្នេះ តើមនុស្សប្រភេទណាជាមនុស្សរស់? តើភាពពិតបែបណាដែលមនុស្សរស់មាន? យ៉ាងហោចណាស់ មនុស្សរស់អាចនិយាយភាសាមនុស្សបាន។ តើនោះមានន័យដូចម្ដេច? វាមានន័យថា ពាក្យដែលពួកគេនិយាយមានគំនិត ការគិត និងការយល់ដឹង។ ជារឿយៗ តើមនុស្សរស់គិតនិងធ្វើអ្វីខ្លះ? ពួកគេអាចចូលរួមក្នុងសកម្មភាពមនុស្ស និងបំពេញភារកិច្ចរបស់ពួកគេបាន។ តើអ្វីដែលពួកគេធ្វើ និងនិយាយមានលក្ខណៈធម្មជាតិអ្វីខ្លះ? នោះគឺថាគ្រប់យ៉ាងដែលពួកគេបើកសម្ដែងឲ្យឃើញ គ្រប់យ៉ាងដែលពួកគេគិត និងគ្រប់យ៉ាងដែលពួកគេធ្វើ គឺធ្វើទៅតាមធម្មជាតិនៃការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ ដើម្បីនិយាយឲ្យកាន់តែងាយយល់ ក្នុងនាមជាមនុស្សរស់ម្នាក់ រាល់ទង្វើរបស់អ្នក និងរាល់ការគិតរបស់អ្នក មិនត្រូវបានព្រះជាម្ចាស់ដាក់ទោស ឬត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធចោលនោះទេ តែផ្ទុយទៅវិញ ទង្វើនិងការគិតនោះ ត្រូវបានព្រះជាម្ចាស់ទទួលយក និងកោតសរសើរ។ នេះគឺអ្វីដែលមនុស្សរស់ធ្វើ ហើយវាក៏ជាអ្វីដែលមនុស្សរស់គប្បីត្រូវធ្វើផងដែរ។
«មានតែមនុស្សម្នាក់ស្ដាប់បង្គាប់ដោយពិតប្រាកដទេ ទើបគេមានសេចក្ដីជំនឿដ៏ពិតប្រាកដ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ
ប្រសិនបើមនុស្សចង់ក្លាយជាភាវៈមានជីវិត និងចង់ធ្វើទីបន្ទាល់ថ្វាយព្រះជាម្ចាស់ ហើយត្រូវបានអនុញ្ញាតពីព្រះជាម្ចាស់ នោះពួកគេត្រូវតែទទួលយកការសង្គ្រោះរបស់ព្រះជាម្ចាស់។ ពួកគេត្រូវតែចុះចូលចំពោះជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់យ៉ាងរីករាយ ហើយត្រូវតែទទួលយកនូវការលួសកាត់ និងការដោះស្រាយពីព្រះជាម្ចាស់ ដោយរីករាយដែរ។ ទាល់តែពេលនោះ ទើបពួកគេនឹងអាចយកសេចក្តីពិតទាំងអស់ដែលព្រះជាម្ចាស់បានតម្រូវ ទៅអនុវត្តបាន ហើយទាល់តែពេលនោះ ទើបពួកគេនឹងទទួលបានការសង្គ្រោះរបស់ព្រះជាម្ចាស់ ហើយក្លាយជាភាវៈមានជីវិតយ៉ាងពិតប្រាកដ។ មនុស្សមានជីវិតត្រូវបានសង្គ្រោះដោយព្រះជាម្ចាស់។ ពួកគេត្រូវបានជំនុំជម្រះ និងវាយផ្ចាលដោយព្រះជាម្ចាស់ ពួកគេចង់ថ្វាយខ្លួន និងរីករាយក្នុងការថ្វាយជីវិតរបស់ពួកសម្រាប់ព្រះជាម្ចាស់ ហើយពួកគេនឹងបូជាជីវិតរបស់ពួកគេទាំងមូលថ្វាយព្រះជាម្ចាស់យ៉ាងរីករាយ។ ទាល់តែពេលដែលមនុស្សមានជីវិតធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ទើបសាតាំងត្រូវអាម៉ាស់មុខ។ ទាល់តែមនុស្សមានជីវិត ទើបអាចផ្សព្វផ្សាយកិច្ចការដំណឹងល្អរបស់ព្រះជាម្ចាស់បាន ទាល់តែមនុស្សមានជីវិត ទើបត្រូវនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយទាល់តែមនុស្សមានជីវិត ទើបជាមនុស្សពិត។ ដំបូងឡើយ មនុស្សដែលព្រះជាម្ចាស់បានបង្កើតមានជីវិត ប៉ុន្តែដោយសារតែសេចក្តីពុករលួយរបស់សាតាំង នោះមនុស្សរស់នៅក្នុងសេចក្តីស្លាប់ ហើយរស់នៅក្រោមឥទ្ធិពលរបស់សាតាំង ហើយដោយសារតែបែបនេះ ទើបមនុស្សបានក្លាយជាមនុស្សស្លាប់គ្មានវិញ្ញាណ ពួកគេបានក្លាយជាសត្រូវដែលទាស់ទទឹងនឹងព្រះជាម្ចាស់ ពួកគេបានក្លាយជាឧបករណ៍របស់សាតាំង ហើយពួកគេបានក្លាយជាចំណាប់ខ្មាំងរបស់សាតាំងទៀតផង។ មនុស្សមានជីវិតទាំងអស់ដែលព្រះជាម្ចាស់បានបង្កើត បានក្លាយជាមនុស្សស្លាប់ ដូច្នេះ ព្រះជាម្ចាស់បានបាត់បង់ទីបន្ទាល់របស់ទ្រង់ ហើយទ្រង់បានបាត់បង់មនុស្សជាតិដែលទ្រង់បានបង្កើត និងដែលជាវត្ថុតែមួយគត់ដែលមានខ្យល់ដង្ហើមរបស់ទ្រង់។ ប្រសិនបើព្រះជាម្ចាស់នឹងត្រូវយកទីបន្ទាល់របស់ទ្រង់ត្រឡប់មកវិញ ហើយយកអស់អ្នកដែលទ្រង់បានបង្កើតដោយព្រះហស្ដរបស់ទ្រង់ផ្ទាល់ ប៉ុន្តែដែលត្រូវបានសាតាំងចាប់ជាចំណាប់ខ្មាំងត្រឡប់មកវិញ នោះទ្រង់ត្រូវតែប្រោសឲ្យពួកគេរស់ឡើងវិញ ដើម្បីឲ្យពួកគេក្លាយជាភាវៈមានជីវិត ហើយទ្រង់ត្រូវតែទទួលយកពួកគេមកវិញ ដើម្បីឲ្យពួកគេរស់នៅក្នុងពន្លឺរបស់ទ្រង់។ មនុស្សស្លាប់ គឺជាមនុស្សដែលគ្មានវិញ្ញាណ មនុស្សស្ពឹកស្រពន់បំផុត និងជាមនុស្សដែលទាស់ទទឹងនឹងព្រះជាម្ចាស់។ ពួកគេនៅខាងមុខបង្អស់ក្នុងចំណោមអ្នកដែលមិនស្គាល់ព្រះជាម្ចាស់។ មនុស្សទាំងនេះគ្មានបំណងស្តាប់បង្គាប់ព្រះជាម្ចាស់សូម្បីតែបន្តិចឡើយ។ ពួកគេមានតែបះបោរប្រឆាំងនឹងទ្រង់ ហើយទាស់ទទឹងនឹងទ្រង់ ព្រមទាំងគ្មានភាពស្មោះត្រង់សូម្បីតែបន្តិច។ មនុស្សមានជីវិតជាមនុស្សដែលមានវិញ្ញាណកើតជាថ្មី ជាមនុស្សដែលចេះស្តាប់បង្គាប់ព្រះជាម្ចាស់ និងជាមនុស្សស្មោះត្រង់ចំពោះព្រះជាម្ចាស់។ ពួកគេមានសេចក្តីពិត និងទីបន្ទាល់ ហើយមានតែមនុស្សទាំងនេះទេ ទើបគាប់ព្រះហឫទ័យព្រះជាម្ចាស់នៅក្នុងដំណាក់របស់ទ្រង់។
(«តើអ្នកគឺជាមនុស្សម្នាក់ដែលចូលមកឯជីវិតឬ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ សុទ្ធតែចាំបាច់ ហើយមានសារៈសំខាន់ឥតឧបមា ដ្បិតគ្រប់យ៉ាងដែលទ្រង់ធ្វើនៅក្នុងមនុស្ស គឺសុទ្ធតែពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ទ្រង់ និងការសង្គ្រោះមនុស្សជាតិ។ តាមធម្មតា កិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងលោកយ៉ូបក៏មិនខុសគ្នាដែរ ទោះបីជាលោកយ៉ូប គឺជាមនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ក៏ដោយ។ អាចនិយាយម្យ៉ាងទៀតបានថា ទោះបីជាកិច្ចការដែលព្រះជាម្ចាស់ធ្វើ ឬមធ្យោបាយដែលទ្រង់ធ្វើកិច្ចការនោះវាយ៉ាងណា ទោះបីត្រូវលះបង់យ៉ាងណា ទោះបីជាទ្រង់មានគោលបំណងយ៉ាងណា ក៏គោលបំណងនៃសកម្មភាពរបស់ទ្រង់មិនប្រែប្រួលដែរ។ គោលបំណងរបស់ទ្រង់ គឺបញ្ចូលព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅក្នុងមនុស្ស ហើយបញ្ចូលសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ និងបំណងព្រះហឫទ័យដែលព្រះជាម្ចាស់មានសម្រាប់មនុស្សដែរ។ ពោលគឺ គោលបំណងនេះគឺជា ការបញ្ចូលទៅក្នុងមនុស្សនូវអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ជឿថាជាវិជ្ជមាន ស្របទៅនឹងជំហានរបស់ទ្រង់ ដោយជួយឲ្យគេអាចយល់ពីព្រះទ័យរបស់ព្រះជាម្ចាស់ ហើយជ្រួតជ្រាបពីសារជាតិរបស់ព្រះជាម្ចាស់ ព្រមទាំងអនុញ្ញាតឲ្យមនុស្សស្ដាប់បង្គាប់តាមអធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់ ហើយអនុញ្ញាតឲ្យមនុស្សទទួលបានការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ ហើយទាំងអស់នេះគឺជាទិដ្ឋភាពមួយនៃគោលបំណងរបស់ព្រះជាម្ចាស់ក្នុងគ្រប់កិច្ចការដែលព្រះអង្គធ្វើ។ ចំណុចមួយទៀតគឺ មនុស្សរមែងត្រូវបានប្រគល់ឲ្យទៅសាតាំង ដ្បិតសាតាំងគឺជាគ្រឿងបន្ទាប់បន្សំ និងជាវត្ថុសម្រាប់បម្រើក្នុងកិច្ចការរបស់ព្រះជាម្ចាស់។ នេះគឺជា មធ្យោបាយដែលព្រះជាម្ចាស់ប្រើដើម្បីអនុញ្ញាតឲ្យមនុស្សមើលឃើញការល្បួងរបស់សាតាំង ហើយវាយប្រហារភាពឃោរឃៅ ភាពស្មោកគ្រោក និងលក្ខណៈដ៏គួរឲ្យស្អប់របស់សាតាំង ហើយធ្វើឲ្យមនុស្សស្អប់សាតាំង ហើយអាចដឹង និងទទួលស្គាល់នូវអ្វីដែលអវិជ្ជមាន។ ដំណើរការនេះអនុញ្ញាតឲ្យពួកគេដោះខ្លួនឲ្យរួចពីការគ្រប់គ្រង និងការចោទប្រកាន់ ការជ្រៀតជ្រែក និងការវាយប្រហាររបស់សាតាំងបន្តិចម្ដងៗ រហូតទាល់តែពួកគេយកឈ្នះលើការវាយប្រហារ និងការចោទប្រកាន់របស់សាតាំង សូមអរព្រះគុណដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចំណេះដឹងដែលពួកគេមាន និងការស្ដាប់បង្គាប់របស់ពួកគេចំពោះព្រះជាម្ចាស់ ព្រមទាំងសេចក្ដីជំនឿ និងការកោតខ្លាចដែលពួកគេមានចំពោះព្រះជាម្ចាស់ ហើយទាល់តែពេលនោះទើបពួកគេត្រូវបានដោះឲ្យរួចទាំងស្រុងពី អំណាចគ្រប់គ្រប់របស់សាតាំង។ ការប្រោសឲ្យរួចរបស់មនុស្សមានន័យថា សាតាំងត្រូវបរាជ័យ មានន័យថា ពួកគេលែងជាចំណីនៅក្នុងមាត់របស់សាតាំងទៀតហើយ សាតាំងបានខ្ជាក់ពួកគេ ចេញ ជំនួសឲ្យការលេបត្របាក់ពួកគេវិញ។ នេះមកពីមនុស្សបែបនេះ គឺជាមនុស្សទៀងត្រង់ មកពី ពួកគេមានសេចក្ដីជំនឿ ការស្ដាប់បង្គាប់ និងការកោតខ្លាចចំពោះព្រះជាម្ចាស់ ហើយមកពីពួកគេ ដាច់ចេញពីសាតាំងទាំងស្រុង។ ពួកគេបាននាំយកក្ដីអាម៉ាស់មកឲ្យសាតាំង ពួកគេធ្វើឲ្យសាតាំង ទៅជាកំសាក ហើយពួកគេបានធ្វើឲ្យសាតាំងបរាជ័យទាំងស្រុង។ ភាពជឿជាក់របស់ពួកគេនៅក្នុងការដើរតាមព្រះជាម្ចាស់ ព្រមទាំងការស្ដាប់បង្គាប់ និងការកោតខ្លាចរបស់ពួកគេចំពោះព្រះជាម្ចាស់ ធ្វើឲ្យសាតាំងបរាជ័យ និងធ្វើឲ្យសាតាំងបោះបង់ពួកគេចោលទាំងស្រុង។ មានតែមនុស្សបែបនេះ ទេ ទើបត្រូវបានព្រះជាម្ចាស់ទទួលយកពិតប្រាកដ ហើយនេះទើបជាគោលបំណងដ៏ធំបំផុតរបស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះមនុស្ស។ ប្រសិនបើពួកគេចង់បានសង្គ្រោះ និងចង់ឲ្យព្រះជាម្ចាស់ទទួលយកទាំងស្រុង នោះអស់អ្នកដែលដើរតាមព្រះជាម្ចាស់ត្រូវតែប្រឈមនឹងការល្បួង និងការវាយប្រហារទាំងធំទាំងតូចពីសាតាំង។ មនុស្សដែលងើបរួចពីការល្បួង និងការវាយប្រហារទាំងនេះ ហើយអាចធ្វើឲ្យសាតាំងបរាជ័យទាំងស្រុង គឺជាមនុស្សដែលនឹងបានសង្គ្រោះដោយព្រះជាម្ចាស់។ មានន័យថា អស់អ្នកណាដែលត្រូវបានសង្គ្រោះទៅឯព្រះជាម្ចាស់ គឺជាអស់អ្នកដែលបានឆ្លងកាត់ការល្បងលរបស់ព្រះជាម្ចាស់ និងជាមនុស្សដែលត្រូវបានល្បួង និងត្រូវបានវាយប្រហារជាច្រើនលើកច្រើនសាពីសំណាក់សាតាំង។ អស់អ្នកដែលត្រូវបានសង្គ្រោះទៅឯព្រះជាម្ចាស់ យល់អំពីបំណងព្រះហឫទ័យ និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ហើយអាចយល់ស្របតាមអធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់ ហើយពួកគេមិនបោះបង់ចោលផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ ក្នុងគ្រាកំពុងត្រូវល្បួងរបស់សាតាំងឡើយ។ អស់អ្នកដែលត្រូវបានសង្គ្រោះទៅឯព្រះជាម្ចាស់ មានភាពស្មោះត្រង់ ពួកគេមានចិត្តមេត្តា ពួកគេបែងចែកដាច់ស្រឡះរវាងសេចក្ដីស្រឡាញ់ និងសេចក្ដីសម្អប់ ពួកគេមានចិត្តស្រឡាញ់សេចក្ដីយុត្តិធម៌ និងមានភាពត្រឹមត្រូវតាមវិចារណញាណ ហើយពួកគេអាចយកចិត្តទុកដាក់នឹងព្រះជាម្ចាស់ និងឲ្យតម្លៃអ្វី គ្រប់យ៉ាងដែលជារបស់ព្រះជាម្ចាស់។ មនុស្សបែបនេះ មិនជាប់ចំណង មិនត្រូវឈ្លបសង្កេត មិនត្រូវចោទប្រកាន់ ឬត្រូវបំពានដោយសាតាំងឡើយ។ ពួកគេមានសេរីភាពទាំងស្រុង ពួកគេត្រូវបានប្រោសលោះ ហើយត្រូវដោះឲ្យរួចទាំងស្រុង។ លោកយ៉ូបគ្រាន់តែជាមនុស្សម្នាក់ដែលមានសេរីភាព ហើយពិតណាស់ថា នេះគឺជាសារៈសំខាន់នៃមូលហេតុដែលព្រះជាម្ចាស់បានប្រគល់គាត់ឲ្យទៅសាតាំង។
(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
នៅពេលដែលមនុស្សមិនទាន់បានសង្គ្រោះ ជីវិតរបស់ពួកគេតែងតែត្រូវបានជ្រៀតជ្រែក ហើយថែមទាំងត្រូវបានគ្រប់គ្រងដោយសាតាំង។ អាចនិយាយម្យ៉ាងទៀតបានថា មនុស្សដែលមិនត្រូវបានសង្គ្រោះ គឺជាអ្នកទោសរបស់សាតាំង ដូច្នេះ ពួកគេពុំមានសេរីភាព ពួកគេពុំត្រូវបានសាតាំងដោះលែង ពួកគេគ្មានលក្ខណសម្បត្តិ ឬគ្មានសិទ្ធិថ្វាយបង្គំព្រះជាម្ចាស់ ហើយពួកគេត្រូវសាតាំងប្រដេញយ៉ាងប្រកៀក និងត្រូវវាយប្រហារយ៉ាងសាហាវ។ មនុស្សបែបនេះពុំមានភាពរីករាយសម្រាប់លើកមកនិយាយទេ ពួកគេពុំមានសិទ្ធិទទួលបានវត្តមានជីវិតធម្មតាមួយសម្រាប់លើកមកនិយាយផង ហើយជាងនេះទៀត ពួកគេគ្មានសេចក្ដីថ្លៃថ្នូរនឹងលើកមកនិយាយទេ។ ទាល់តែអ្នកក្រោកឈរ ហើយធ្វើសង្គ្រាមជាមួយសាតាំង ដោយប្រើសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់ ព្រមទាំងការស្ដាប់បង្គាប់ និងការកោតខ្លាចរបស់អ្នកចំពោះព្រះជាម្ចាស់ធ្វើជាសាស្ត្រា វុធ ដើម្បីតយុទ្ធក្នុងសង្គ្រាមស្លាប់រស់ជាមួយសាតាំង ទើបអ្នកអាចធ្វើឲ្យវាបរាជ័យទៅទាំងស្រុង និងធ្វើឲ្យវាបាក់កន្ទុយ ហើយក្លាយជាកំសាក រាល់ពេលដែលវាឃើញអ្នក ដូច្នេះ វានឹងបោះបង់ការវាយប្រហារ និងការចោទប្រកាន់របស់វាចំពោះអ្នកទាំងស្រុង ទាល់តែពេលនោះ ទើបអ្នកនឹងបានសង្គ្រោះ ហើយមានសេរីភាព។ ប្រសិនបើអ្នកតាំងចិត្តកាត់ផ្ដាច់ពីសាតាំងទាំងស្រុង ប៉ុន្តែអ្នកមិនទាន់ប្រដាប់កាយនឹងសាស្ត្រាវុធ ដែលនឹងជួយអ្នកឲ្យយកឈ្នះសាតាំង នោះអ្នកនឹងនៅតែស្ថិតក្នុងគ្រោះថ្នាក់ដដែល ហើយខណៈដែលពេលវេលាកន្លងទៅមុខ នៅពេលដែលអ្នកត្រូវសាតាំងដាក់ទណ្ឌកម្ម រហូតទាល់តែអ្នកអស់កម្លាំងរលីងពីខ្លួន នោះអ្នកនៅមិនទាន់បានដោះខ្លួនអ្នកឲ្យរួចពីការចោទប្រកាន់ និងការវាយប្រហារទាស់នឹងអ្នកនៅឡើយទេ ប៉ុន្តែ អ្នកក៏នៅតែអាចធ្វើទីបន្ទាល់បាន ហើយអ្នកនឹងមានសង្ឃឹមតិចតួចអំពីសេចក្ដីសង្គ្រោះ។ នៅចុងបំផុត នៅពេលដែលសេចក្ដីបញ្ចប់នៃកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានប្រកាស នោះអ្នកនឹងនៅតែស្ថិតក្នុងដៃរបស់សាតាំងដដែល មិនអាចរំដោះខ្លួនឲ្យរួចបានទេ ដូច្នេះអ្នកនឹងគ្មានឱកាស ឬគ្មានសង្ឃឹមទៀតឡើយ។ ពេលនោះ និយាយឲ្យចំទៅគឺ មនុស្សបែបនេះនឹងស្ថិតក្នុងទាសភាពរបស់សាតាំងទាំងស្រុង។
(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?