ភាពខុសគ្នារវាងវិធីនៃការប្រែចិត្តនៅក្នុងយុគសម័យនៃព្រះគុណ និងវិធីនៃជិវិតអស់កល្បនៅគ្រាចុងក្រោយ
ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖
ដំណឹងល្អនៃការប្រែចិត្ត ត្រូវបានប្រៀនប្រដៅនៅក្នុងយុគសម័យនៃព្រះគុណ ហើយបើមនុស្សបានជឿ នោះគេនឹងត្រូវបានសង្គ្រោះ។ សព្វថ្ងៃនេះ ជំនួសឲ្យសេចក្ដីសង្គ្រោះ មានតែការនិយាយអំពីការយកឈ្នះ និងភាពគ្រប់លក្ខណ៍តែប៉ុណ្ណោះ។ គេមិនធ្លាប់និយាយថា ប្រសិនបើមនុស្សម្នាក់ជឿ នោះគ្រួសាររបស់ពួកគេទាំងមូលនឹងត្រូវទទួលបានព្រះពរឡើយ ឬថានៅពេលត្រូវបានសង្រ្គោះហើយ គឺតែងតែត្រូវបានសង្គ្រោះជានិច្ចនោះទេ។ សព្វថ្ងៃនេះ គ្មាននរណាម្នាក់និយាយពាក្យទាំងអស់នេះទៀតទេ ហើយរឿងបែបនេះហួសសម័យហើយ។ នៅពេលនោះ កិច្ចការរបស់ព្រះយេស៊ូវ គឺជាកិច្ចការប្រោសលោះគ្រប់មនុស្សជាតិទាំងអស់។ អំពើបាបរបស់អស់អ្នកដែលបានជឿលើទ្រង់ ត្រូវបានអត់ទោសឲ្យ។ ឲ្យតែអ្នកបានជឿលើទ្រង់ នោះទ្រង់នឹងប្រោសលោះអ្នក។ ប្រសិនបើអ្នកបានជឿលើទ្រង់ នោះអ្នកលែងជាអ្នកមានបាបទៀតហើយ អ្នកត្រូវរួចផុតពីអំពើបាបរបស់អ្នក។ នេះគឺជាអត្ថន័យនៃការដែលទទួលបានសេចក្ដីសង្គ្រោះ និងការដែលត្រូវទទួលបានយុត្តិធម៌តាមរយៈសេចក្ដីជំនឿ។ ក៏ប៉ុន្តែនៅក្នុងអស់អ្នកដែលបានជឿ នៅតែមានការបះបោរ និងបានទទឹងទាស់នឹងព្រះជាម្ចាស់ដដែល ហើយសារជាតិទាំងនេះត្រូវដកចេញបន្ដិចម្ដងៗ។ សេចក្ដីសង្គ្រោះពុំមានន័យថា មនុស្សត្រូវបានព្រះយេស៊ូវទទួលបានទាំងស្រុងនោះទេ ប៉ុន្តែមនុស្សលែងមានអំពើបាបទៀតហើយ ពោលគឺមានន័យថាអំពើបាបរបស់គេត្រូវបានអត់ទោសឲ្យ។ ប្រសិនបើអ្នកបានជឿ នោះអ្នកនឹងលែងមានអំពើបាបទៀតហើយ។ នៅពេលនោះ ព្រះយេស៊ូវបានធ្វើកិច្ចការយ៉ាងច្រើនដែលសិស្សរបស់ទ្រង់មិនអាចយល់បាន និងបានមានព្រះបន្ទូលជាច្រើនដែលមនុស្សពុំយល់សោះឡើយ។ នេះគឺដោយសារនៅពេលនោះ ទ្រង់មិនបានប្រទានការពន្យល់ណាមួយឡើយ។ ហេតុនេះ ជាច្រើនឆ្នាំបន្ទាប់ពីទ្រង់បានយាងចាកចេញទៅ ម៉ាថាយបានបង្កើតពង្សាវតារមួយសម្រាប់ព្រះយេស៊ូវ ហើយអ្នកដទៃក៏បានធ្វើកិច្ចការជាច្រើនដែលចេញពីបំណងរបស់មនុស្ស។ ព្រះយេស៊ូវមិនបានយាងមកដើម្បីប្រោសមនុស្សឲ្យបានគ្រប់លក្ខណ៍ និងដើម្បីទទួលបានមនុស្សឡើយ ប៉ុន្តែដើម្បីបំពេញកិច្ចការមួយដំណាក់កាលនៃកិច្ចការនេះ ពោលគឺការនាំមកនូវដំណឹងល្អអំពីនគរស្ថានសួគ៌ និងការបញ្ចប់កិច្ចការនៃការជាប់ឆ្កាង។ ហេតុដូច្នេះ នៅពេលដែលព្រះយេស៊ូវត្រូវបានគេឆ្កាង នោះកិច្ចការរបស់ទ្រង់ នឹងត្រូវចូលដល់ទីបញ្ចប់។ ប៉ុន្តែនៅក្នុងដំណាក់កាលបច្ចុប្បន្ន ដែលជាកិច្ចការនៃការយកឈ្នះ នោះត្រូវតែមានព្រះបន្ទូលជាច្រើនថ្លែងចេញមក ត្រូវធ្វើកិច្ចការកាន់តែច្រើន និងត្រូវមានដំណាក់កាលជាច្រើន។ ដូច្នេះ អាថ៌កំបាំងជាច្រើននៃកិច្ចការរបស់ព្រះយេស៊ូវ និងព្រះយេហូវ៉ា ចាំបាច់ត្រូវតែបើកសម្ដែង ដើម្បីឲ្យមនុស្សទាំងអស់អាចមានការយល់ដឹង និងមានភាពច្បាស់លាស់នៅក្នុងជំនឿរបស់ពួកគេ ដ្បិតនេះគឺជាកិច្ចការនៃគ្រាចុងក្រោយ ហើយគ្រាចុងក្រោយ គឺជាចុងបញ្ចប់នៃកិច្ចការរបស់ព្រះជាម្ចាស់ ជាពេលវេលានៃការបញ្ចប់កិច្ចការនេះ។ ដំណាក់កាលនៃកិច្ចការនេះនឹងបំភ្លឺដល់អ្នកអំពីក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា និងការប្រោសលោះរបស់ព្រះយេស៊ូវ ហើយជាគោលការណ៍ គឺដើម្បីឲ្យអ្នកអាចយល់ពីកិច្ចការទាំងស្រុងនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ និងលើកសរសើរអំពីសារៈសំខាន់ និងលក្ខណៈសំខាន់នៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំនេះ ព្រមទាំងយល់អំពីគោលបំណងនៃគ្រប់កិច្ចការទាំងអស់ដែលព្រះយេស៊ូវបានបំពេញ និងព្រះបន្ទូលដែលទ្រង់បានមានព្រះបន្ទូល ហើយសូម្បីតែជំនឿផ្កាប់មុខរបស់អ្នក និងការស្រឡាញ់ពេញចិត្តចំពោះព្រះគម្ពីរក៏ដោយ។ គ្រប់ការទាំងអស់នេះសុទ្ធតែនឹងអនុញ្ញាតឲ្យអ្នកយល់ដឹងបានយ៉ាងពិស្ដារ។ អ្នកនឹងត្រូវយល់ដឹងទាំងអំពីកិច្ចការដែលព្រះយេស៊ូវបានបំពេញ និងកិច្ចការរបស់ព្រះជាម្ចាស់ក្នុងពេលសព្វថ្ងៃនេះ ហើយអ្នកនឹងយល់ដឹង និងបានឃើញអំពីសេចក្ដីពិត អំពីជីវិត និងអំពីផ្លូវ។ នៅក្នុងដំណាក់កាលនៃកិច្ចការដែលព្រះយេស៊ូវបានបំពេញ តើហេតុអ្វីបានជាព្រះយេស៊ូវយាងចាកចេញដោយមិនបានបញ្ចប់កិច្ចការនេះ? ដោយសារដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវ គឺមិនមែនជាកិច្ចការនៃការបញ្ចប់សម័យកាលឡើយ។ នៅពេលដែលទ្រង់ត្រូវគេឆ្កាងទៅនឹងឈើឆ្កាង ព្រះបន្ទូលរបស់់ទ្រង់ក៏បានដល់ទីបញ្ចប់ដែរ។ ក្រោយការឆ្កាងរបស់ទ្រង់ កិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ទាំងស្រុង។ ដំណាក់កាលបច្ចុប្បន្ននេះ គឺមានភាពខុសគ្នា៖ មានតែបន្ទាប់ពីព្រះបន្ទូលត្រូវបានសម្ដែងដល់ចុងបញ្ចប់នៃកិច្ចការទាំងស្រុងរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបកិច្ចការរបស់ទ្រង់នឹងត្រូវបានបញ្ចប់។ ក្នុងអំឡុងដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវ មានព្រះបន្ទូលជាច្រើនដែលមិនទាន់បានមានព្រះបន្ទូល ឬមិនទាន់បានបញ្ចេញព្រះសូរសៀងដោយពេញលេញនៅឡើយ។ ក៏ប៉ុន្តែ ព្រះយេស៊ូវមិនយកព្រះទ័យទុកដាក់ចំពោះអ្វីដែលទ្រង់បានមានព្រះបន្ទូល និងមិនបានមានព្រះបន្ទូលនោះទេ ដ្បិតព័ន្ធកិច្ចរបស់ទ្រង់ គឺមិនមែនជាព័ន្ធកិច្ចនៃព្រះបន្ទូលទេ ដូច្នេះហើយ ក្រោយពីទ្រង់ត្រូវបានគេឆ្កាងទៅនឹងឈើឆ្កាង ទ្រង់ក៏បានយាងចាកចេញទៅ។ ដំណាក់កាលនៃកិច្ចការនោះ សំខាន់គឺដើម្បីជាប្រយោជន៍ដល់ការជាប់ឆ្កាង និងមិនដូចជាដំណាក់កាលបច្ចុប្បន្ននេះឡើយ។ ជាគោលការណ៍ ដំណាក់កាលនៃកិច្ចការបច្ចុប្បន្ននេះ គឺដើម្បីជាប្រយោជន៍ដល់ការបញ្ចប់ ការសម្អាត និងការនាំកិច្ចការទាំងអស់នោះទៅរកទីបញ្ចប់។ ប្រសិនបើព្រះបន្ទូលមិនបានសម្ដែងរហូតដល់ចុងបំផុតទេ នោះនឹងគ្មានផ្លូវណាដែលអាចបញ្ចប់កិច្ចការនេះបានឡើយ ដ្បិតនៅក្នុងដំណាក់កាលនៃកិច្ចការនេះ គ្រប់កិច្ចការទាំងអស់ត្រូវចូលដល់ទីបញ្ចប់ និងត្រូវសម្រេចបានដោយប្រើព្រះបន្ទូល។ នៅពេលនោះ ព្រះយេស៊ូវបានបំពេញកិច្ចការជាច្រើនដែលមនុស្សមិនអាចយល់បាន។ ទ្រង់បានយាងចាកចេញទៅដោយស្ងៀមស្ងាត់ ហើយសព្វថ្ងៃនេះ នៅតែមានមនុស្សជាច្រើនដែលមិនយល់ពីព្រះបន្ទូលរបស់ទ្រង់ ដែលការយល់ដឹងរបស់ពួកគេគឺជាការខុសឆ្គង ក៏ប៉ុន្តែពួកគេនៅតែជឿថា វាជាការត្រឹមត្រូវ និងមិនដឹងថា ពួកគេខុសឆ្គងនោះទេ។ នៅទីបញ្ចប់ ដំណាក់កាលបច្ចុប្បន្ននេះនឹងនាំកិច្ចការរបស់ព្រះជាម្ចាស់ទៅរកទីបញ្ចប់ ហើយនឹងសម្រេចនូវការបញ្ចប់កិច្ចការនោះ។ មនុស្សទាំងអស់នឹងយល់ និងដឹងអំពីផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ សញ្ញាណនៅខាងក្នុងខ្លួនមនុស្ស បំណងរបស់គេ ការយល់ដឹងខុសរបស់គេ សញ្ញាណរបស់គេអំពីកិច្ចការរបស់ព្រះយេហូវ៉ា និងកិច្ចការរបស់ព្រះយេស៊ូវ ទស្សនៈរបស់គេអំពីពួកសាសន៍ដទៃ និងភាពវៀចវេរ និងកំហុសដទៃទៀត នឹងត្រូវបានកែតម្រូវ។ ហើយមនុស្សនឹងយល់ពីមាគ៌ាជីវិតដែលត្រឹមត្រូវ និងគ្រប់កិច្ចការទាំងអស់ដែលព្រះជាម្ចាស់បានធ្វើ ព្រមទាំងសេចក្ដីពិតទាំងស្រុងផង។ នៅពេលដែលរឿងនេះកើតឡើង ដំណាក់កាលនៃកិច្ចការនេះនឹងត្រូវចូលដល់ទីបញ្ចប់។
(«និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ទោះបីជាព្រះយេស៊ូវពុំមានចេតនារម្មណ៍អ្វីសោះក្នុងរូបកាយសាច់ឈាមរបស់ទ្រង់ ក៏ទ្រង់តែងតែកម្សាន្តចិត្តសិស្សទ្រង់ ផ្គត់ផ្គង់ពួកគេ ជួយពួកគេ និងឧបត្ថម្ភពួកគេជានិច្ចដែរ។ តែទោះបីទ្រង់ធ្វើកិច្ចការច្រើនយ៉ាងណា ឬទ្រាំទ្រនឹងការលំបាកវេទនាប៉ុនណា ក៏ទ្រង់មិនដែលទាមទារអ្វីលើសលុបពីមនុស្សដែរ តែទ្រង់តែងតែមានព្រះទ័យអំណត់ និងអត់ធ្មត់ចំពោះអំពើបាបរបស់គេជានិច្ច មនុស្សក្នុងយុគសម័យនៃព្រះគុណនេះ បានហៅព្រះនាមទ្រង់ដោយសេចក្ដីស្រឡាញ់ថា «ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះជាទីស្រឡាញ់»។ ចំពោះមនុស្សនាសម័យនោះ ក៏ដូចជាចំពោះមនុស្សទាំងអស់ អ្វីដែលព្រះយេស៊ូវមាន ហើយជាលក្ខណៈរបស់ទ្រង់ គឺសេចក្ដីមេត្តាករុណា និងសេចក្ដីស្រលាញ់ អស់ពីព្រះទ័យរបស់ព្រះអង្គ។ ព្រះអង្គមិនដែលនឹកចាំពីសេចក្ដីរំលងរបស់មនុស្សឡើយ ហើយការប្រព្រឹត្ត ដែលទ្រង់មានចំពោះគេក៏មិនមែនផ្អែកលើសេចក្ដីរំលងរបស់គេដែរ។ ទ្រង់តែងតែប្រទាន នូវអាហារជាច្រើនដល់មនុស្សដើម្បីឱ្យគេបរិភោគឆ្អែត ដ្បិតយុគសម័យនោះ គឺជាយុគសម័យមួយដោយឡែក។ ទ្រង់ប្រព្រឹត្តចំពោះអ្នក ដែលដើរតាមទ្រង់ ដោយព្រះគុណ ទាំងប្រោសជំងឺ បណ្ដេញវិញ្ញាណអាក្រក់ ហើយប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញផង។ ដើម្បីឲ្យមនុស្សជឿដល់ទ្រង់ និងមើលឃើញថា កិច្ចការដែលទ្រង់បានធ្វើ គឺសុទ្ធតែធ្វើឡើងដោយភាពស្មោះត្រង់អស់ពីព្រះទ័យនោះ ទ្រង់ថែមទាំងបានប្រោស សាកសពស្អុយរលួយឲ្យរស់ឡើងវិញផង ដើម្បីស្ដែងឲ្យគេឃើញថា នៅក្នុងព្រះហស្តទ្រង់ សូម្បីតែមនុស្សស្លាប់ក៏អាចរស់ឡើងវិញបានដែរ។ ព្រះអង្គបានទ្រាំទ្រ និងបានអនុវត្តកិច្ចការប្រោសលោះយ៉ាងស្ងៀមស្ងាត់នៅក្នុងចំណោមពួកគេ តាមវិធីនេះហើយ។ ព្រះយេស៊ូវបានយកអំពើបាបរបស់មនុស្ស មកដាក់លើព្រះកាយទ្រង់ និងបានក្លាយជាតង្វាយលោះបាបសម្រាប់មនុស្ស ទាំងមុនពេលដែលទ្រង់ត្រូវគេដំភ្ជាប់ទៅនឹងឈើឆ្កាងទៅទៀត។ ទ្រង់បានបើកផ្លូវទៅឈើឆ្កាង ដើម្បីសង្គ្រោះមនុស្សតាំងពីមុនពេលដែលទ្រង់ត្រូវគេឆ្កាងម្ល៉េះ។ ទីបំផុត ទ្រង់ក៏ត្រូវគេដំភ្ជាប់នឹងឈើឆ្កាង ទាំងថ្វាយអង្គទ្រង់ដោយយល់ដល់ឈើឆ្កាងនោះ ហើយប្រទានគ្រប់ទាំងសេចក្ដីមេត្តាករុណា សេចក្ដីស្រលាញ់អស់ពីព្រះទ័យ និងភាពបរិសុទ្ធរបស់ទ្រង់ទៅដល់មនុស្ស។ ចំពោះមនុស្ស គឺព្រះអង្គតែងតែត្រាប្រណី មិនដែលចងគំនុំ អត់ទោសបាបគេ ទូន្មានគេឲ្យប្រែចិត្ត ហើយបង្រៀនគេឲ្យចេះអត់ធ្មត់ ស៊ូទ្រាំ និងចេះស្រឡាញ់ ដើម្បីឲ្យគេដើរតាមលំអានបាទារបស់ទ្រង់ហើយថ្វាយខ្លួនគេ ដោយយល់ដល់ឈើឆ្កាង។ សេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះបងប្អូនប្រុសស្រី គឺលើសលុបជាងសេចក្ដីស្រឡាញ់ដែលទ្រង់មានចំពោះនាងម៉ារីទៅទៀត។ កិច្ចការដែលទ្រង់បានយកធ្វើជាគោលការណ៍ដ៏សំខាន់ដូចជាប្រោសជំងឺ និងបណ្ដេញវិញ្ញាណអាក្រក់ នោះគឺសុទ្ធតែដើម្បីការប្រោសលោះរបស់ទ្រង់។
(«រឿងពិតពីក្រោយកិច្ចការនាយុគសម័យនៃការប្រោសលោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
នៅគ្រានោះ ព្រះយេស៊ូវគ្រាន់តែប្រទាននូវបទអធិប្បាយជាច្រើននៅក្នុងយុគសម័យនៃព្រះគុណ ទាក់ទងនឹងប្រធានបទនានាដូចជា វិធីអនុវត្ត វិធីមូលមីជួបជុំគ្នា វិធីអធិដ្ឋានទូលអង្វរ វិធីប្រព្រឹត្តចំពោះអ្នកដទៃ។ ល។ និង។ ល។ កិច្ចការដែលទ្រង់បានអនុវត្ត គឺជាកិច្ចការក្នុងយុគសម័យនៃព្រះគុណ ហើយទ្រង់ក៏បកស្រាយតែរបៀបដែលពួកសិស្សទ្រង់ និងអ្នកដែលដើរតាមទ្រង់ គួរអនុវត្តតែប៉ុណ្ណោះ។ ទ្រង់ធ្វើតែកិច្ចការក្នុងយុគសម័យនៃព្រះគុណ និងមិនបានធ្វើកិច្ចការនៃគ្រាចុងក្រោយទាល់តែសោះ។ កាលព្រះយេហូវ៉ាកត់ត្រាក្រឹត្យវិន័យសញ្ញាចាស់ ក្នុងយុគសម័យនៃក្រឹត្យវិន័យ ចុះហេតុអ្វីបានជាទ្រង់មិនធ្វើកិច្ចការក្នុងយុគសម័យនៃព្រះគុណផង? ហេតុអ្វីបានជាទ្រង់មិនបញ្ជាក់ពីកិច្ចការក្នុងយុគសម័យនៃព្រះគុណ ឲ្យច្បាស់ជាមុនផង។ តើការនេះនឹងមិនជួយឲ្យមនុស្សទទួលយកបានទេឬអី? ទ្រង់គ្រាន់តែទាយទុកថា ទារកម្នាក់នឹងប្រសូត ហើយនឹងមានព្រះចេស្ដា ប៉ុន្តែ ទ្រង់មិនបានអនុវត្តកិច្ចការក្នុងយុគសម័យនៃព្រះគុណ ទុកជាមុននោះឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនីំមួយៗ មានដែនកំណត់ច្បាស់លាស់ ទ្រង់ ធ្វើតែកិច្ចការក្នុងយុគសម័យបច្ចុប្បន្ន ហើយមិនដែលអនុវត្តកិច្ចការនៃដំណាក់កាលបន្ទាប់ ទុកជាមុនឡើយ។ ទាល់តែបែបនេះទើបកិច្ចការតំណាងរបស់ទ្រង់ក្នុងយុគសម័យនីមួយៗ អាចត្រូវបានគេកត់សម្គាល់។ ព្រះយេស៊ូវបានមានព្រះបន្ទូលអំពីទីសម្គាល់នៃគ្រាចុងក្រោយ អំពីរបៀបអត់ធ្មត់ និងធ្វើយ៉ាងណាឲ្យបានសង្គ្រោះ អំពីរបៀបលន់តួ និងប្រែចិត្ត និងរបៀបលីឈើឆ្កាង និងទ្រាំរងនូវទុក្ខវេទនាតែប៉ុណ្ណោះ ប៉ុន្តែ ទ្រង់មិនធ្លាប់មានបន្ទូលអំពីរបៀបដែលមនុស្សសម្រេចបាននូវសិទ្ធិចូល {ទៅក្នុងនគរស្ថានសួគ៌} ឬអំពីរបៀបដែលគេគួរផ្គាប់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ដូច្នេះ តើការស្វែងរកកិច្ចការបស់ព្រះជាម្ចាស់ក្នុងគ្រាចុងក្រោយនៅក្នុងព្រះគម្ពីរ វាគួរឲ្យអស់សំណើចទេ? ដោយគ្រាន់តែកាន់ខ្ជាប់តាមព្រះគម្ពីរ តើអ្នកអាចមើលឃើញអ្វីខ្លះ? រវាងគ្រូអធិប្បាយតាមព្រះគម្ពីរ និងអ្នកប្រកាសដំណឹងល្អ តើនរណាអាចបានឃើញកិច្ចការនាសម័យបច្ចុប្បន្នទុកជាមុន?
(«តើមនុស្សដែលបានដាក់កំហិតព្រះជាម្ចាស់តាមសញ្ញាណរបស់ខ្លួន អាចទទួលការបើកសម្ដែងពីព្រះជាម្ចាស់យ៉ាងដូចម្ដេច?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងនៅក្នុងយុគសម័យនេះ ខុសគ្នាពីព្រះបន្ទូលដែលត្រូវបានថ្លែងនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ដូច្នេះហើយ ព្រះបន្ទូលក្នុងយុគសម័យទាំងពីរនេះ ក៏ខុសពីព្រះបន្ទូលដែលត្រូវបានថ្លែងក្នុងយុគសម័យនៃព្រះគុណដែរ។ ក្នុងយុគសម័យនៃព្រះគុណ ព្រះជាម្ចាស់មិនធ្វើកិច្ចការនៃព្រះបន្ទូលទេ ប៉ុន្តែទ្រង់គ្រាន់តែថ្លែងអំពីការជាប់ឆ្កាង ដើម្បីប្រោសលោះមនុស្សជាតិទាំងអស់។ ព្រះគម្ពីរគ្រាន់តែរៀបរាប់ពីមូលហេតុ ដែលព្រះយេស៊ូវត្រូវបានគេឆ្កាង ហើយភាពវេទនាដែល ទ្រង់បានទទួលនៅលើឈើឆ្កាង ព្រមទាំងរៀបរាប់ពីរបៀបដែលមនុស្សគួរត្រូវជាប់ឆ្កាងដើម្បីព្រះជាម្ចាស់។ នៅក្នុងយុគសម័យនោះ កិច្ចការ គ្រប់យ៉ាងដែលត្រូវបានធ្វើដោយព្រះជាម្ចាស់ គឺផ្ដោតជាសំខាន់លើការជាប់ឆ្កាង។ នៅក្នុងយុគសម័យនៃនគរព្រះ ព្រះជាម្ចាស់ដែលបានយកកំណើតជាមនុស្ស ថ្លែងព្រះបន្ទូលដើម្បីយកឈ្នះមនុស្សទាំងអស់ដែលជឿដល់ទ្រង់។ នេះហើយជា «ព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាម»។ ព្រះជាម្ចាស់បានយាងមកនៅក្នុងគ្រាចុងក្រោយ ដើម្បីធ្វើកិច្ចការនេះ ពោលគឺទ្រង់បានយាងមកដើម្បីសម្រេចនូវសារៈសំខាន់ពិត នៃព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាម។ ព្រះអង្គគ្រាន់តែថ្លែងព្រះបន្ទូលប៉ុណ្ណោះ ហើយការមកដល់នៃការពិតក៏កម្រមានដែរ។ នេះគឺជាលក្ខណៈពិតបំផុតនៃព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាម រួចកាលណាព្រះជាម្ចាស់ដែលយកកំណើត ថ្លែងព្រះបន្ទូលរបស់ទ្រង់ នេះគឺជាការលេចមកនៃព្រះបន្ទូលនៅក្នុងសាច់ឈាម និងជាព្រះបន្ទូលដែលយាងមកសណ្ឋិតនៅក្នុងសាច់ឈាម។ «ដើមឡើយ មានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយព្រះជាម្ចាស់ ព្រះបន្ទូលជាព្រះជាម្ចាស់ ហើយព្រះបន្ទូលក៏បានក្លាយជាសាច់ឈាម»។ ការនេះ (កិច្ចការនៃការលេចមកជាសាច់ឈាម) ជាកិច្ចការដែលព្រះជាម្ចាស់នឹងសម្រេចឲ្យបាននៅគ្រាចុងក្រោយ ហើយក៏ជាជំពូកចុងក្រោយនៃផែនការគ្រប់គ្រងរបស់ទ្រង់ទាំងមូលដែរ ដូច្នេះហើយ ព្រះជាម្ចាស់ត្រូវតែយាងមកផែនដី ហើយសម្ដែងព្រះបន្ទូលទ្រង់ក្នុងសាច់ឈាម។ កិច្ចការដែលត្រូវធ្វើឲ្យរួចនៅថ្ងៃនេះ កិច្ចការដែលនឹងត្រូវធ្វើឲ្យរួចនៅថ្ងៃអនាគត កិច្ចការដែលព្រះជាម្ចាស់នឹងត្រូវសម្រេចឲ្យបាន គោលដៅចុងក្រោយរបស់មនុស្ស មនុស្សដែលនឹងត្រូវបានសង្គ្រោះ មនុស្សដែលនឹងត្រូវបំផ្លាញ ។ល។ កិច្ចការទាំងអស់ដែលគួរតែត្រូវសម្រេចឲ្យបាននៅទីបញ្ចប់ គឺត្រូវបានថ្លែងបញ្ជាក់យ៉ាងច្បាស់អស់ហើយ ហើយគ្រប់យ៉ាងក៏ដើម្បីសម្រេចឲ្យបាននូវសារៈសំខាន់ពិតនៃព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាមដែរ។ បញ្ញត្តិរដ្ឋបាល និងក្រឹត្យវិន័យ ដែលត្រូវបានបញ្ចេញកាលពីគ្រាមុន មនុស្សដែលនឹងត្រូវបំផ្លាញ មនុស្សដែលនឹងត្រូវចូលទៅសម្រាក គឺព្រះបន្ទូលទាំងអស់នេះត្រូវតែសម្រេច។ នេះជាកិច្ចការដែលត្រូវសម្រេចឲ្យបានជាពិសេស ដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនៅក្នុងគ្រាចុងក្រោយ។ ព្រះអង្គធ្វើឲ្យមនុស្សដឹងថា អស់អ្នកដែលព្រះជាម្ចាស់បានកំណត់ទុកជាមុន គេនៅកន្លែងណា ហើយមនុស្សដែលព្រះជាម្ចាស់មិនបានកំណត់ទុកជាមុន គេនៅកន្លែងណា ដឹងពីវិធីបែងចែករាស្ត្ររបស់ទ្រង់ និងបុត្រាទាំងឡាយរបស់ទ្រង់ ដឹងអំពីអ្វីដែលនឹងត្រូវកើតឡើងចំពោះប្រទេសអ៊ីស្រាអែល និងដឹងអំពីអ្វីដែលនឹងត្រូវកើតឡើងចំពោះស្រុកអេស៊ីព្ទ ពោលគឺព្រះបន្ទូលគ្រប់ម៉ាត់នឹងត្រូវបានសម្រេចនាថ្ងៃអនាគត។ ល្បឿននៃកិច្ចការរបស់ព្រះជាម្ចាស់កំពុងតែស្ទុះឡើង។ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូលជាមធ្យោបាយសម្រាប់បើកសម្ដែងប្រាប់មនុស្សអំពីកិច្ចការដែលត្រូវធ្វើឲ្យរួចនៅក្នុងយុគសម័យនីមួយៗ កិច្ចការដែលត្រូវធ្វើដោយព្រះជាម្ចាស់ដែលយកកំណើតជាសាច់ និងព័ន្ធកិច្ចដែលទ្រង់ត្រូវធ្វើ ហើយព្រះបន្ទូលទាំងអស់នេះ គឺសុទ្ធតែដើម្បីសម្រេចឲ្យបាននូវសារៈសំខាន់ពិតនៃព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាម។
(«គ្រប់យ៉ាងសម្រេចបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
កិច្ចការនៅគ្រាចុងក្រោយលាតត្រដាងពីកិច្ចការរបស់ព្រះយេហូវ៉ា និងព្រះយេស៊ូវ ព្រមទាំងគ្រប់សេចក្តីអាថ៌កំបាំងដែលមនុស្សមិនបានយល់ ហើយក៏បើកសម្ដែងពីវាសនា និងទីចុងបញ្ចប់នៃមនុស្សជាតិ និងបិទបញ្ចប់គ្រប់ទាំងកិច្ចការនៃសេចក្តីសង្រ្គោះនៅក្នុងចំណោមមនុស្សជាតិដែរ។ ដំណាក់កាលនៃកិច្ចការនៅគ្រាចុងក្រោយនេះ នាំមកនូវការបិទបញ្ចប់ដល់អ្វីៗទាំងអស់។ គ្រប់សេចក្តីអាថ៌កំបាំងដែលមនុស្សមិនយល់ ត្រូវបានលាតត្រដាង ដើម្បីជួយឲ្យមនុស្សយល់ដល់ជម្រៅចិត្តរបស់គេ និងមានការយល់ដឹងច្បាស់លាស់ទាំងស្រុងនៅក្នុងដួងចិត្តរបស់គេ។ មានតែបែបនេះទេ ទើបពូជសាសន៍មនុស្សអាចត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរបស់គេ។ មានតែក្រោយពេលដែលផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំត្រូវបានបញ្ចប់ប៉ុណ្ណោះ ទើបមនុស្សនឹងចាប់ផ្ដើមយល់អំពីនិស្ស័យទាំងស្រុងរបស់ព្រះជាម្ចាស់ ដ្បិតពេលនោះ ផែនការរបស់ទ្រង់នឹងបានមកដល់ទីបញ្ចប់។ ឥឡូវនេះ អ្នករាល់គ្នាបានដកពិសោធន៍អំពីកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យចុងក្រោយរួចហើយ តើនិស្ស័យរបស់ព្រះជាម្ចាស់គឺជាអ្វីទៅ? តើអ្នកហ៊ាននិយាយថា ព្រះជាម្ចាស់ជាព្រះដែលគ្រាន់តែមានបន្ទូលតែម្យ៉ាងឬ? អ្នកនឹងមិនហ៊ានធ្វើសេចក្តីសន្និដ្ឋានបែបនេះឡើយ។ អ្នកខ្លះនឹងនិយាយថា ព្រះជាម្ចាស់ជាព្រះដែលលាតត្រដាងសេចក្តីអាថ៌កំបាំង ហើយនិយាយទៀតថា ព្រះជាម្ចាស់គឺជាកូនចៀម និងជាព្រះដែលបកត្រាទាំងប្រាំពីរ។ ប៉ុន្តែ គ្មាននរណាម្នាក់ហ៊ានធ្វើសេចក្តីសន្និដ្ឋានបែបនេះឡើយ។ អ្នកផ្សេងទៀតនឹងនិយាយថា ព្រះជាម្ចាស់ជាសាច់ឈាមដែលយកកំណើតជាមនុស្ស ប៉ុន្តែ នេះនៅតែមិនទាន់ត្រឹមត្រូវនៅឡើយទេ។ អ្នកផ្សេងទៀតអាចនិយាយថា ព្រះដែលយកកំណើតជាមនុស្សយាងមក ដើម្បីមានបន្ទូលតែប៉ុណ្ណោះ ហើយទ្រង់មិនធ្វើទីសម្គាល់ និងការអស្ចារ្យអ្វីឡើយ។ ការនិយាយបែបនេះមិនត្រូវឡើយ ព្រោះព្រះយេស៊ូវបានត្រលប់ជាសាច់ឈាម ហើយបានធ្វើទីសម្គាល់ និងការអស្ចារ្យជាច្រើន ដូច្នេះ អ្នកនឹងមិនហ៊ានកំណត់អត្ថន័យព្រះជាម្ចាស់ស្រាលៗបែបនេះឡើយ។ គ្រប់កិច្ចការដែលត្រូវបានធ្វើនៅក្នុងផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំនេះ ឥឡូវបានមកដល់ទីបញ្ចប់ហើយ។ មានតែក្រោយពេលដែលកិច្ចការទាំងអស់នេះត្រូវបានបើកសម្ដែងឲ្យមនុស្សបានឃើញ និងត្រូវបានអនុវត្តនៅក្នុងចំណោមមនុស្សជាតិប៉ុណ្ណោះ ទើបមនុស្សជាតិនឹងដឹងអំពីនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់ និងពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់។ នៅពេលដែលកិច្ចការនៃដំណាក់កាលនេះត្រូវបានបញ្ចប់ទាំងស្រុង នោះគ្រប់ទាំងសេចក្តីអាថ៌កំបាំងដែលមនុស្សមិនយល់ នឹងត្រូវបានបើកសម្ដែង គ្រប់ទាំងសេចក្តីពិតដែលមិនបានយល់កាលពីមុន នឹងត្រូវបានបង្ហាញឲ្យយល់ច្បាស់ ហើយពូជសាសន៍មនុស្សនឹងបានដឹងអំពីផ្លូវ និងវាសនាទៅថ្ងៃអនាគតរបស់គេ។ នេះគឺជាកិច្ចការទាំងស្រុងដែលត្រូវធ្វើនៅក្នុងដំណាក់កាលបច្ចុប្បន្ន។ ទោះបីផ្លូវដែលមនុស្សដើរនាពេលសព្វថ្ងៃ ជាផ្លូវនៃឈើឆ្កាង និងផ្លូវនៃទុក្ខវេទនាក៏ដោយ ប៉ុន្តែ អ្វីដែលមនុស្សត្រូវអនុវត្ត អ្វីដែលគេបរិភោគ ផឹក និងរីករាយនៅថ្ងៃនេះ មានលក្ខណៈខុសគ្នាយ៉ាងខ្លាំងពីអ្វីដែលមនុស្សបានធ្វើនៅក្រោមក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ។ អ្វីដែលត្រូវបានស្នើសុំពីមនុស្សនាពេលសព្វថ្ងៃ ខុសពីអ្វីដែលត្រូវបានស្នើសុំកាលពីអតីតកាល ហើយក៏កាន់តែខុសពីអ្វីដែលត្រូវបានស្នើសុំនៅក្នុងយុគសម័យនៃក្រឹត្យវិន័យដែរ។ ដូច្នេះ តើអ្វីទៅដែលត្រូវបានស្នើសុំពីមនុស្សនៅក្រោមក្រឹត្យវិន័យ នៅពេលដែលព្រះជាម្ចាស់កំពុងតែធ្វើកិច្ចការរបស់ទ្រង់នៅក្នុងស្រុកអ៊ីស្រាអែល? វាជាការដែលមនុស្សត្រូវតែកាន់តាមថ្ងៃសប្ប័ទ និងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ។ គ្មាននរណាម្នាក់ធ្វើការនៅថ្ងៃសប្ប័ទ ឬបំពានក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាឡើយ។ ប៉ុន្តែ សព្វថ្ងៃនេះ វាមិននៅបែបនេះទៀតទេ។ នៅថ្ងៃសប្ប័ទ មនុស្សធ្វើការ ជួបជុំគ្នា និងអធិស្ឋានតាមធម្មតា ហើយគ្មានបម្រាមណាមួយត្រូវបានដាក់ទៅលើពួកគេទេ។ អស់អ្នកដែលនៅក្នុងយុគសម័យនៃព្រះគុណត្រូវទទួលបុណ្យជ្រមុជទឹក ហើយពួកគេក៏ត្រូវបានស្នើសុំឲ្យតមអាហារ កាច់នំប៉័ង ផឹកស្រាទំពាំងបាយជូរ គ្របក្បាល និងលាងជើងរបស់អ្នកដទៃ។ សព្វថ្ងៃនេះ ច្បាប់ទាំងនេះត្រូវបានលុបបំបាត់ចោល ប៉ុន្តែ មនុស្សទទួលបានការទាមទារកាន់ តែធំ ដ្បិតកិច្ចការរបស់ព្រះជាម្ចាស់ចម្រើនឡើងកាន់តែស៊ីជម្រៅ ហើយច្រកចូលរបស់មនុស្សក៏ឡើងកាន់តែខ្ពស់ដែរ។ កាលពីអតីតកាល ព្រះយេស៊ូវបានដាក់ព្រះហស្តទ្រង់លើមនុស្ស ហើយអធិស្ឋានសម្រាប់ពួកគេ ប៉ុន្តែ ឥឡូវនេះ ចំពោះគ្រប់ទាំងសេចក្តីដែលត្រូវបានថ្លែង តើអ្វីទៅជាអត្ថប្រយោជន៍នៃការអធិស្ឋានដាក់ដៃពីលើ? គឺមានតែព្រះបន្ទូលមួយគត់ ដែលអាចសម្រេចជាលទ្ធផលបាន។ នៅពេលដែលទ្រង់បានដាក់ព្រះហស្តទ្រង់ទៅលើមនុស្សកាលពីអតីតកាល វាជាការប្រទានពរដល់មនុស្ស ហើយវាក៏ជាការប្រោសមនុស្សឲ្យជាពីជំងឺរបស់គេដែរ។ នេះគឺជារបៀបដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើការនៅគ្រានោះ ប៉ុន្តែ សព្វថ្ងៃនេះ វាមិននៅបែបនោះទៀតឡើយ។ ឥឡូវនេះ ព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់ព្រះបន្ទូល ដើម្បីធ្វើការ និងសម្រេចជាលទ្ធផល។ ព្រះបន្ទូលរបស់ទ្រង់ត្រូវបានស្ដែងចេញយ៉ាងច្បាស់ដល់អ្នករាល់គ្នា ហើយអ្នកគួរតែអនុវត្តតាមព្រះបន្ទូល ដែលអ្នកបានទទួល។ ព្រះបន្ទូលរបស់ទ្រង់ គឺជាព្រះហឫទ័យរបស់ទ្រង់ ហើយព្រះបន្ទូលទាំងនោះ គឺជាកិច្ចការដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើ។ តាមរយៈព្រះបន្ទូលរបស់ទ្រង់ អ្នកនឹងយល់អំពីព្រះហឫទ័យរបស់ទ្រង់ ហើយចំពោះការដែលទ្រង់សុំឲ្យអ្នកទទួលបាន អ្នកគ្រាន់តែអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ដោយផ្ទាល់ទៅ ដោយមិនចាំបាច់មានការដាក់ដៃពីលើនោះឡើយ។ អ្នកខ្លះនិយាយថា៖ «សូមទ្រង់ដាក់ព្រះហស្តលើទូលបង្គំមក! សូមទ្រង់ដាក់ព្រះហស្តលើទូលបង្គំមក ដើម្បីឲ្យទូលបង្គំអាចទទួលបានព្រះពររបស់ទ្រង់ និងដើម្បីឲ្យទូលបង្គំអាចចូលរួមចំណែកជាមួយទ្រង់»។ ទាំងនេះជាការអនុវត្តពីអតីតកាលដែលហួសសម័យ ឥឡូវនេះ វាប្រើការលែងបានទៀតហើយ ព្រោះថាយុគសម័យបានផ្លាស់ប្ដូរហើយ។ ព្រះវិញ្ញាណបរិសុទ្ធធ្វើការស្របតាមយុគសម័យ ដោយមិនធ្វើការបែបព្រាវៗ ឬស្របតាមក្បួនច្បាប់នោះឡើយ។ យុគសម័យបានផ្លាស់ប្ដូរ ហើយយុគសម័យថ្មីក៏នាំមកនូវកិច្ចការថ្មីដែរ។ នេះជាការពិតនៅគ្រប់ដំណាក់កាលនៃកិច្ចការ ដូច្នេះ កិច្ចការរបស់ទ្រង់មិនដែលជាន់ដានដដែលៗឡើយ។ នៅក្នុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើន ដូចជា ការប្រោសជំងឺឲ្យជា ការបណ្ដេញអារក្ស ការដាក់ដៃអធិស្ឋានលើមនុស្ស និងការប្រទានពរដល់មនុស្ស។ យ៉ាងណាមិញ ការធ្វើបែបនេះនៅក្នុងសម័យបច្ចុប្បន្ន នឹងក្លាយជារឿងគ្មានន័យឡើយ។ ព្រះវិញ្ញាណបរិសុទ្ធបានធ្វើការតាមរបៀបនោះកាលនៅគ្រានោះ ដោយសារតែវាជាយុគសម័យនៃព្រះគុណ ហើយវាមានព្រះគុណគ្រប់គ្រាន់សម្រាប់មនុស្ស ដើម្បីរីករាយ។ មនុស្សមិនត្រូវបានស្នើសុំឲ្យបង់ថ្លៃអ្វីឡើយ ហើយដរាបណាគេមានសេចក្តីជំនឿ នោះគេនឹងទទួលបានព្រះគុណមិនខាន។ អ្វីៗគ្រប់យ៉ាងត្រូវបានប្រព្រឹត្តទៅដោយព្រះគុណ។ ឥឡូវនេះ យុគសម័យបានផ្លាស់ប្ដូរ ហើយកិច្ចការរបស់ព្រះជាម្ចាស់ក៏បានវិវឌ្ឍទៅមុខដែរ។ គឺមានតែតាមរយៈការវាយផ្ចាល និងការជំនុំជម្រះប៉ុណ្ណោះ ទើបការបះបោររបស់មនុស្ស និងអ្វីៗដែលមិនបរិសុទ្ធនៅក្នុងមនុស្ស នឹងត្រូវជម្រះចោល។ នៅដំណាក់កាលនៃការប្រោសលោះនោះ វាជារឿងចាំបាច់ដែលព្រះជាម្ចាស់ធ្វើការតាមរបៀបនោះ គឺជាការបង្ហាញព្រះគុណគ្រប់គ្រាន់ ដើម្បីឲ្យមនុស្សរីករាយ ដូច្នេះ មនុស្សអាចត្រូវបានប្រោសលោះពីអំពើបាប ហើយតាមរយៈមធ្យោបាយនៃព្រះគុណ អំពើបាបរបស់គេត្រូវបានអត់ទោសឲ្យ។ ដំណាក់កាលបច្ចុប្បន្ននេះ គឺជាការលាតត្រដាងសេចក្តីទុច្ចរិតដែលមាននៅខាងក្នុងមនុស្ស តាមរយៈមធ្យោបាយនៃការវាយផ្ចាល ការជំនុំជម្រះ និងការផ្ចាញ់ដោយព្រះបន្ទូល ក៏ដូចជាការប្រៀនប្រដៅ និងការបើកសម្ដែងនៃព្រះបន្ទូល ដើម្បីឲ្យមនុស្សជាតិនៅជំនាន់ក្រោយៗត្រូវបានសង្រ្គោះ។ នេះគឺជាកិច្ចការមួយដែលស៊ីជម្រៅជាងការប្រោសលោះ។ ព្រះគុណនៅក្នុងយុគសម័យនៃព្រះគុណ គឺគ្រប់គ្រាន់សម្រាប់ការីករាយរបស់មនុស្ស ប៉ុន្តែ ឥឡូវនេះ មនុស្សបានដកពិសោធន៍ព្រះគុណនេះរួចហើយ ដូច្នេះ គេលែងរីករាយនឹងវាទៀតហើយ។ ឥឡូវ កិច្ចការនេះក្លាយជាអតីតកាល ហើយវាលែងត្រូវបានធ្វើទៀតហើយ។ ឥឡូវនេះ មនុស្សត្រូវបានសង្រ្គោះ តាមរយៈការជំនុំជម្រះនៃព្រះបន្ទូល។ ក្រោយពេលដែលមនុស្សត្រូវបានជំនុំជម្រះ ត្រូវបានវាយផ្ចាល និងត្រូវបានបន្សុទ្ធ នោះនិស្ស័យរបស់គេនឹងត្រូវបានផ្លាស់ប្ដូរ។ ចំពោះព្រះបន្ទូលដែលខ្ញុំបានថ្លែង តើវាមិនទាន់គ្រប់គ្រាន់ទៀតឬ? ដំណាក់កាលនីមួយៗត្រូវបានធ្វើស្របតាមការវិវឌ្ឍនៃពូជសាសន៍មនុស្សទាំងមូល ហើយក៏ស្របតាមយុគសម័យដែរ។ កិច្ចការទាំងអស់សុទ្ធតែសំខាន់ ហើយកិច្ចការទាំងអស់ត្រូវបានធ្វើសម្រាប់ជាប្រយោជន៍នៃសេចក្តីសង្រ្គោះចុងក្រោយ ដើម្បីឲ្យមនុស្សជាតិអាចមានវាសនាល្អនៅថ្ងៃអនាគត និងដើម្បីឲ្យមនុស្សជាតិអាចត្រូវបានចាត់ថ្នាក់ស្របតាមប្រភេទរបស់គេនៅទីចុងបញ្ចប់។
(«អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
នៅគ្រាចុងក្រោយ ព្រះគ្រីស្ទនឹងប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីសារៈសំខាន់របស់មនុស្ស និងមកវិភាគពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា ដូចជា កាតព្វកិច្ចរបស់មនុស្ស របៀបដែលគេគួរស្ដាប់បង្គាប់ព្រះជាម្ចាស់ របៀបរក្សាភក្ដីភាពថ្វាយព្រះជាម្ចាស់ របៀបដែលមនុស្សគួរស្ដែងចេញនូវសភាពជាមនុស្សសាមញ្ញ ក៏ដូចជាព្រះប្រាជ្ញាញាណនិងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ។ ល។ ពាក្យពេចន៍ទាំងអស់នេះសំដៅទៅលើសារៈសំខាន់របស់មនុស្ស និងនិស្ស័យខូចអាក្រក់របស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ បានលើកឡើងទាក់ទងនឹងវិធីដែលមនុស្សក្លាយជាតំណាងរបស់អារក្សសាតាំង និងជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនមែនយកតែព្រះបន្ទូលពីរបីម៉ាត់មកបញ្ជាក់ពីសណ្ឋានរបស់មនុស្សនោះទេ តែទ្រង់នឹងបើកកកាយ ជម្រះសម្អាត ហើយលះសម្អាតរយៈពេលយូរអង្វែង។ វិធីបើកកកាយជម្រះសម្អាត ហើយលះសម្អាតទាំងអស់នេះ មិនអាចធ្វើឡើងដោយពាក្យពេចន៍ធម្មតាៗបានឡើយ ទាល់តែសេចក្ដីពិត ដែលធ្វើឲ្យមនុស្សអស់សង្ឃឹមទាំងស្រុង ទើបជំនួសបាន។ មានតែវិធីបែបនេះទេ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងនាំមនុស្សឲ្យចុះចូលចំពោះព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង។ លទ្ធផលដែលកិច្ចការជំនុំជម្រះបាននាំមក គឺឲ្យមនុស្សបានស្គាល់ព្រះភក្ដ្រព្រះជាម្ចាស់ពិតនិងស្គាល់សេចក្ដីពិតអំពីការបះបោររបស់ខ្លួនគេផ្ទាល់។ កិច្ចការនៃការជំនុំជម្រះធ្វើឲ្យមនុស្សទទួលបាននូវការយល់ដឹងច្រើនអំពីបំណងព្រះហឫទ័យនៃព្រះ អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីអាថ៌កំបាំងដែលគេមិនអាចយល់បាន។ កិច្ចការនេះក៏អនុញ្ញាតឲ្យមនុស្សទទួលស្គាល់ និងដឹងអំពីលក្ខណៈខូចអាក្រក់និងឫសគល់នៃលក្ខណៈខូចអាក្រក់របស់ខ្លួន ព្រមទាំងរកឃើញភាពស្មោកគ្រោករបស់មនុស្សផងដែរ។ លទ្ធផលទាំងអស់នេះ សុទ្ធតែបានមកពីកិច្ចការជំនុំជម្រះ ដ្បិតលក្ខណៈសម្បត្តិនៃកិច្ចការនេះ ការពិតគឺជាកិច្ចការបើកបង្ហាញអំពីសេចក្ដីពិត អំពីផ្លូវ និងអំពីជីវិតរបស់ព្រះជាម្ចាស់ ដល់អស់អ្នកណាដែលមានជំនឿលើទ្រង់។ កិច្ចការនេះ គឺជាកិច្ចការជំនុំជម្រះដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់។
(«ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
នៅក្នុងដំណាក់កាលចុងក្រោយនៃកិច្ចការ លទ្ធផលត្រូវបានសម្រេចតាមរយៈព្រះបន្ទូល។ តាមរយៈព្រះបន្ទូល មនុស្សចាប់ផ្ដើមយល់ដឹងអំពីសេចក្តីអាថ៌កំបាំងជាច្រើន និងកិច្ចការដែលព្រះជាម្ចាស់បានធ្វើតាមរយៈមនុស្សជំនាន់មុន។ តាមរយៈព្រះបន្ទូល មនុស្សបានទទួលការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ។ តាមរយៈព្រះបន្ទូល មនុស្សចាប់ផ្ដើមយល់ពីសេចក្តីអាថ៌កំបាំង ដែលមិនធ្លាប់ត្រូវបានបើកសម្ដែងពីមនុស្សជំនាន់មុន ក៏ដូចជាកិច្ចការរបស់ពួកហោរា និងពួកសាវ័កកាលពីគ្រាមុន និងគោលការណ៍ដែលពួកគេបានធ្វើការដែរ។ តាមរយៈព្រះបន្ទូល មនុស្សក៏ចាប់ផ្ដើមយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ក៏ដូចជាយល់អំពីការបះបោរ និងការប្រឆាំងរបស់មនុស្ស ហើយគេក៏ចាប់ផ្ដើមដឹងអំពីលក្ខណៈសំខាន់របស់គេផងដែរ។ តាមរយៈជំហាននៃកិច្ចការទាំងនេះ និងតាមរយៈគ្រប់ទាំងព្រះបន្ទូលដែលបានថ្លែងមក មនុស្សចាប់ផ្ដើមដឹងអំពីកិច្ចការរបស់ព្រះវិញ្ញាណ កិច្ចការរបស់សាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ហើយលើសពីនេះ ក៏ដឹងអំពីនិស្ស័យទាំងស្រុងរបស់ទ្រង់ដែរ។ ចំណេះដឹងរបស់អ្នកអំពីកិច្ចការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ក៏ទទួលបានតាមរយៈព្រះបន្ទូលដែរ។ តើការបោះបង់ចោលនូវចំណេះដឹងអំពីសញ្ញាណចាស់ និងភាពជោគជ័យរបស់អ្នក ក៏មិនត្រូវបានទទួលតាមរយៈព្រះបន្ទូលដែរទេឬអី? នៅក្នុងដំណាក់កាលមុន ព្រះយេស៊ូវបានធ្វើទីសម្គាល់ និងការអស្ចារ្យជាច្រើន ប៉ុន្តែ នៅក្នុងដំណាក់កាលនេះ វាគ្មានទីសម្គាល់ និងការអស្ចារ្យឡើយ។ តើការដែលអ្នកទទួលបានការយល់ដឹងអំពីហេតុផលដែលព្រះជាម្ចាស់មិនបើកសម្ដែងនូវទីសម្គាល់ និងការអស្ចារ្យ ក៏មិនបានមកតាមរយៈព្រះបន្ទូលដែរទេឬអី? ដូច្នេះ ព្រះបន្ទូលដែលបានថ្លែងនៅក្នុងដំណាក់កាលនេះ គឺខ្ពស់ហួសពីកិច្ចការដែលត្រូវបានធ្វើដោយពួកសាវ័ក និងពួកហោរាកាលពីជំនាន់មុនទៅទៀត។ សូម្បីតែសេចក្តីទំនាយដែលពួកហោរាបានថ្លែង ក៏មិនអាចសម្រេចបានលទ្ធផលនេះដែរ។ ពួកហោរាបានថ្លែងតែសេចក្តីទំនាយប៉ុណ្ណោះ ពួកគេបាននិយាយអំពីអ្វីដែលនឹងកើតឡើងនៅថ្ងៃអនាគត ប៉ុន្តែ មិនបាននិយាយអំពីកិច្ចការដែលព្រះជាម្ចាស់ចង់ធ្វើនាពេលបច្ចុប្បន្នឡើយ។ ពួកគេក៏មិនបានថ្លែង ដើម្បីដឹកនាំមនុស្សជាតិនៅក្នុងជីវិតរបស់ពួកគេ ឬក៏ផ្ដល់នូវសេចក្តីពិតចំពោះមនុស្សជាតិ ឬបើកសម្ដែងពីសេចក្តីអាថ៌កំបាំងដល់ពួកគេឡើយ រឹតតែមិនបានផ្ដល់នូវជីវិតទៅទៀត។ ចេញពីព្រះបន្ទូលដែលបានថ្លែងនៅក្នុងដំណាក់កាលនេះ មានសេចក្តីទំនាយ និងសេចក្តីពិត ប៉ុន្តែ ព្រះបន្ទូលទាំងនេះបម្រើជាចម្បង ដើម្បីប្រទានជីវិតដល់មនុស្សប៉ុណ្ណោះ។
(«អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទ្រង់នាំយកទាំងជីវិត ហើយនាំយកទាំងមាគ៌ានៃសេចក្ដីពិតដ៏ឋិតថេរ និងអស់កល្បជានិច្ចមកជាមួយ។ សេចក្ដីពិតនេះ ជាផ្លូវដែលមនុស្សទទួលបានជីវិត និងជាផ្លូវតែមួយគត់ ដែលឲ្យមនុស្សបានស្គាល់ព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់ទទួលយក។ ប្រសិនបើអ្នកមិនស្វែងរកមាគ៌ានៃជីវិតដែលព្រះគ្រីស្ទនៃគ្រាចុងក្រោយប្រទានឲ្យទេ នោះអ្នកនឹងមិនទទួលបានការទទួលយកពីព្រះយេស៊ូវ និងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលទៅតាមទ្វារនគរស្ថានសួគ៌ដែរ ដ្បិតអ្នកគឺជាអាយ៉ង និងជាអ្នកជាប់ឃុំក្នុងប្រវត្តិសាស្ត្រ។ មនុស្សដែលត្រូវត្រួតត្រាដោយបញ្ញត្តិ ដោយន័យពាក្យនានា ហើយជាប់ខ្នោះឃ្នាងប្រវត្តិសាស្ត្រ អ្នកនោះនឹងមិនអាចទទួលបានជីវិត ហើយក៏មិនទទួលបាននូវមាគ៌ាជីវិត ដ៏គង់វង់បានឡើយ។ ដោយសារអ្វីៗគ្រប់យ៉ាងដែលគេមាន សុទ្ធតែជាភក់ដែលស្អិតជាប់រាប់ពាន់ឆ្នាំមកហើយ មិនមែនជាទឹកនៃជីវិតដែលហូរចេញពីបល្ល័ង្ករបស់ព្រះជាម្ចាស់ទេ។ មនុស្សដែលមិនមែនរស់ដោយសារទឹកនៃជិវិត គេនឹងនៅជាសាកសព ជារបស់លេងរបស់សាតាំង និងជាកូននរករហូតអស់កល្បជានិច្ច។ ចុះម្ដេចបានជាពួកគេអាចមើលឃើញព្រះជាម្ចាស់ពីចម្ងាយ? ប្រសិនបើអ្នកគ្រាន់តែព្យាយាម ឱបក្រសោបអតីតកាលគ្រាន់តែព្យាយាមបណ្ដោយឲ្យអ្វីៗ ទៅតាមដំណើរដោយនៅឈរទ្រឹង ហើយមិនព្យាយាមផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ន ព្រមទាំងបោះបង់អតីតកាលចោលទេ តើអ្នកមិននៅតែទាស់ទទឹងនឹងព្រះជាម្ចាស់រហូតទេឬអី? ជំហានកិច្ចការរបស់ព្រះជាម្ចាស់ទាំងល្វឹងល្វើយ ទាំងខ្លាំងពូកែ ប្រៀបបានទៅនឹងទឹករលកកំពុងខ្ជោលឡើង និងសំឡេងផ្គររន្ទះផូងផាំង ប៉ុន្តែអ្នកបែរជាអង្គុយរង់ចាំឲ្យសេចក្ដីវិនាសមកដល់ ទាំងឱបជាប់ភាពលេលា ហើយមិនធ្វើអ្វីទាល់តែសោះ។ បើនៅតែបែបនេះ តើឲ្យព្រះជាម្ចាស់រាប់អ្នកជាអ្នកដើរតាមលំអាននៃកូនចៀមយ៉ាងដូចម្ដេច? តើអ្នកអាចបញ្ជាក់ហេតុផលថាព្រះដែលអ្នកជឿតាមនេះ គឺជាព្រះដែលថ្មីជានិច្ច មិនដែលចាស់គំរិលយ៉ាងដូច ម្ដេច? ហើយធ្វើយ៉ាងណា ឲ្យពាក្យពេចន៍ក្នុងសៀវភៅលឿងរបស់អ្នក នាំអ្នកឆ្លងទៅក្នុងយុគសម័យថ្មីបាន? តើធ្វើយ៉ាងណាឲ្យពាក្យពេចន៍ទាំងនេះ នាំអ្នកស្វែងរកជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់បាន? ហើយធ្វើយ៉ាងណាឲ្យពាក្យពេចន៍ទាំងនេះ នាំអ្នកឡើងទៅស្ថានសួគ៌បាន? អ្វីដែលអ្នកកាន់នៅនឹងដៃ គឺជាន័យពាក្យដែលអាចផ្ដល់ជូន ត្រឹមតែជាសេចក្ដីស្រាកស្រាន្តក្នុងចិត្តបណ្ដោះអាសន្នប៉ុណ្ណោះ មិនមែនផ្ដល់សេចក្ដីពិតដែលអាចផ្ដល់នូវជីវិតនោះឡើយ។ បទគម្ពីរដែលអ្នកអាន គ្រាន់តែអាចបង្កើនវោហារសព្ទដល់អណ្ដាតរបស់អ្នក និងមិនមែនជាពាក្យពេចន៍នៃបញ្ញា ដែលអាចជួយឲ្យអ្នកស្គាល់ជីវិតមនុស្ស ក៏រឹតតែមិនមែនជាផ្លូវ ដែលអាចនាំអ្នកទៅរកភាពគ្រប់លក្ខណ៍បានឡើយ។ តើភាពខុសគ្នានេះមិនផ្ដល់ជាបុព្វហេតុ សម្រាប់ឲ្យអ្នកសញ្ជឹងគិតទេឬអី? តើវាមិនធ្វើឲ្យអ្នកស្គាល់នូវអាថ៌កំបាំង ដែលមាននៅក្នុងភាពខុសគ្នានេះទេឬអី? តើអ្នកមានសមត្ថភាពនឹងនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីជួបនឹងព្រះជាម្ចាស់ ដោយខ្លួនឯងបានដែរឬទេ? ប្រសិនបើគ្មានការយាងមករបស់ព្រះជាម្ចាស់ទេ តើអ្នកអាចនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីរស់នៅយ៉ាងរីករាយ នឹងសុភមង្គលគ្រួសារជាមួយនឹងព្រះជាម្ចាស់បានដែរឬទេ? តើអ្នកនៅកំពុងយល់សុបិនទៀតទេ? ខ្ញុំសូមទូន្មានអ្នកទៅចុះថា ឈប់សុបិនទៅ ហើយសម្លឹងមើលវិញថា នរណាកំពុងធ្វើកិច្ចការនៅពេលនេះ ពេលនេះនរណាកំពុងអនុវត្តកិច្ចការសង្គ្រោះមនុស្សលោកនៅគ្រាចុងក្រោយ។ ប្រសិនបើអ្នកមិនសម្លឹងមើលទេ នោះអ្នកនឹងមិនទទួលបានសេចក្ដីពិត ហើយមិនទទួលបានជីវិតនោះឡើយ។
(«មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?