អត្តសញ្ញាណរបស់ព្រះអាទិករ គឺមានតែមួយគត់ ហើយអ្នកមិនគួរគោរពតាមទស្សនៈនៃព្រះអាទិទេពនានានោះទេ

24-02-2021

ទោះបីជាជំនាញ និងសមត្ថភាពរបស់សាតាំងប្រសើរជាងមនុស្សក៏ដោយ ទោះបីជាវាអាចធ្វើអ្វីមួយដែលមនុស្សមិនអាចធ្វើបានក៏ដោយ មិនថាអ្នកច្រណែន ឬចង់បានអ្វីដែលសាតាំងធ្វើឬអត់នោះទេ មិនថាអ្នកស្អប់ ឬជិនឆ្អន់នឹងអ្វីៗទាំងនេះឬអត់នោះទេ មិនថាអ្នកអាចមើលឃើញពួកវាឬអត់នោះទេ ហើយមិនថាសាតាំងសម្រេចសមិទ្ធផលបានច្រើនប៉ុនណា ឬមិនថាសាតាំងអាចបោកបញ្ឆោតមនុស្សឱ្យថ្វាយបង្គំ និងគោរពវាបានច្រើនប៉ុនណា និងមិនថាអ្នកផ្តល់និយមន័យឱ្យវាយ៉ាងណានោះទេ អ្នកមិនអាចនិយាយថា សាតាំងមានសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់បានឡើយ។ អ្នកគួរតែដឹងថា ព្រះជាម្ចាស់គឺជាព្រះជាម្ចាស់ គឺមានតែព្រះជាម្ចាស់មួយអង្គគត់ ហើយជាងនេះទៅទៀត អ្នកគួរតែដឹងថា ព្រះជាម្ចាស់តែមួយអង្គគត់ដែលមានសិទ្ធិអំណាច អ្នកគួរតែដឹងថា ព្រះជាម្ចាស់តែមួយអង្គគត់ដែលមានព្រះចេស្ដាក្នុងការគ្រប់គ្រង និងត្រួតត្រារបស់សព្វសារពើ។ គ្រាន់តែដោយសារសាតាំងមានសមត្ថភាពបោកបញ្ឆោតមនុស្ស និងអាចដើរតួជាព្រះជាម្ចាស់ យកតម្រាប់តាមទីសម្គាល់ និងឫទ្ធិបារមីដែលព្រះជាម្ចាស់បានធ្វើ ហើយវាបានធ្វើអ្វីៗដែលស្រដៀងនឹងព្រះជាម្ចាស់ អ្នកជឿទាំងយល់ច្រឡំរួចទៅហើយថា ព្រះជាម្ចាស់មិនមែនតែមួយគត់ ជឿថាមានព្រះជាច្រើន ហើយជឿទាំងយល់ច្រឡំថា ព្រះខុសៗគ្នាទាំងនេះគ្រាន់តែមានជំនាញតិចជាង ឬច្រើនជាងគ្នាប៉ុណ្ណោះ ហើយអ្នកជឿទាំងយល់ច្រឡំថា មានភាពខុសគ្នានៅក្នុងវិសាលភាពនៃចេស្ដាដែលព្រះទាំងនោះមាន។ អ្នកចាត់ថ្នាក់លំដាប់ភាពអស្ចារ្យទៅតាមលំដាប់លំដោយនៃការមកដល់ និងទៅតាមអាយុរបស់ពួកវា ហើយអ្នកជឿយ៉ាងខុសឆ្គងថា មានអាទិទេពដទៃទៀតក្រៅពីព្រះជាម្ចាស់ ហើយគិតថា ព្រះចេស្ដា និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់មិនមែនតែមួយគត់នោះទេ។ ប្រសិនបើអ្នកមានគំនិតបែបនេះ ប្រសិនបើអ្នកមិនទទួលស្គាល់ភាពមានតែមួយគត់របស់ព្រះជាម្ចាស់ ប្រសិនបើអ្នកមិនទទួលស្គាល់ថា មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលមានសិទ្ធិអំណាច ហើយប្រសិនបើអ្នកគ្រាន់តែគោរពតាមព្រះអាទិទេពនានា នោះខ្ញុំនិយាយថា អ្នកគឺជាមនុស្សគ្មានតម្លៃក្នុងចំណោមសត្ដនិករទាំងឡាយ អ្នកជាតំណាងពិតប្រាកដរបស់សាតាំង ហើយអ្នកគឺជាមនុស្សអាក្រក់យ៉ាងពិតប្រាកដ! តើអ្នករាល់គ្នាយល់អំពីអ្វីដែលខ្ញុំកំពុងតែព្យាយាមបង្រៀនអ្នករាល់គ្នា ដោយការនិយាយពាក្យទាំងនេះឬទេ? មិនថាពេលវេលា ទីកន្លែង ឬប្រវត្តិរបស់អ្នកយ៉ាងណានោះទេ អ្នកមិនត្រូវយល់ច្រឡំព្រះជាម្ចាស់ ជាមួយនឹងមនុស្សផ្សេងណាម្នាក់ អ្វីៗ ឬវត្ថុផ្សេងណាមួយឡើយ។ មិនថាអ្នកមានអារម្មណ៍ថា សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងសារជាតិរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គមិនអាចដឹង និងមិនអាចចូលទៅដល់យ៉ាងណានោះទេ មិនថាចំនួននៃទង្វើ និងពាក្យសម្ដីរបស់សាតាំងស្របទៅនឹងសញ្ញាណ និងការគិតស្រមៃរបស់អ្នកប៉ុនណានោះទេ មិនថាអ្នកពេញចិត្តពួកវាយ៉ាងណានោះទេ ចូរកុំល្ងីល្ងើឱ្យសោះ ចូរកុំយល់ច្រឡំគំនិតទាំងនេះឱ្យសោះ ចូរកុំបដិសេធអត្ថិភាពរបស់ព្រះជាម្ចាស់ឱ្យសោះ ចូរកុំបដិសេធអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់ឱ្យសោះ ចូរកុំច្រានព្រះជាម្ចាស់ចេញពីមាត់ទ្វារ ហើយនាំយកសាតាំងចូលជំនួសព្រះជាម្ចាស់នៅក្នុងចិត្តរបស់អ្នក ហើយយកវាធ្វើជាព្រះឱ្យសោះ។ ខ្ញុំគ្មានការសង្ស័យនោះទេ ថាអ្នករាល់គ្នាអាចគិតស្រមៃអំពីលទ្ធផលនៃការធ្វើបែបនោះ!

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការពិតនៃការគ្រប់គ្រង និងការត្រួតត្រារបស់ព្រះអាទិករលើរបស់សព្វសារពើ និងលើភាវៈមានជីវិតនានា ថ្លែងពីអត្ថិភាពពិតប្រាកដនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់

ស្រដៀងគ្នានេះដែរ ព្រះពររបស់ព្រះយេហូវ៉ាសម្រាប់យ៉ូប ត្រូវបានកត់ត្រាទុកនៅក្នុងក័ណ្ឌគម្ពីរយ៉ូប។ តើព្រះជាម្ចាស់បានប្រទានអ្វីដល់យ៉ូប? «ហេតុនោះ...

មានតែព្រះជាម្ចាស់ដែលមានអត្តសញ្ញាណរបស់ព្រះអាទិករតែមួយអង្គប៉ុណ្ណោះ ដែលមានសិទ្ធិអំណាច

អត្តសញ្ញាណពិសេសរបស់សាតាំង បានបណ្តាលឱ្យមនុស្សជាច្រើនបង្ហាញការចាប់អារម្មណ៍ជាខ្លាំងចំពោះការបើកបង្ហាញរបស់វាអំពីទិដ្ឋភាពនានា។...

ទោះបីជាមនុស្សជាតិត្រូវបានធ្វើឱ្យពុករលួយក៏ដោយ ក៏គេនៅតែរស់នៅក្រោមអធិបតេយ្យភាពនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែរ

សាតាំងបាន និងកំពុងធ្វើឱ្យមនុស្សជាតិពុករលួយអស់រយៈពេលជាច្រើនពាន់ឆ្នាំមកហើយ។ វាបានធ្វើឱ្យមានសេចក្តីអាក្រក់ជាច្រើនរាប់មិនអស់...

សាតាំងមិនដែលហ៊ានបំពានសិទ្ធិអំណាចរបស់ព្រះអាទិករឡើយ ហើយដោយសារតែហេតុនេះ ទើបរបស់សព្វសារពើរស់នៅដោយមានសណ្តាប់ធ្នាប់

យ៉ូប ២:៦ រួចព្រះយេហូវ៉ាមានបន្ទូលទៅសាតាំងថា មើល៎ គាត់ស្ថិតនៅក្នុងដៃរបស់អ្នកហើយ ប៉ុន្តែត្រូវទុកជីវិតឱ្យគាត់។...