នៅថ្ងៃទីបី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ផ្តល់កំណើតដល់ផែនដី និងសមុទ្រ ហើយសិទ្ធិអំណាចរបស់ព្រះជាម្ចាស់បណ្តាលឲ្យពិភពលោកពោរពេញទៅដោយជីវិត

21-02-2021

បន្ទាប់មក ចូរយើងអានប្រយោគទីមួយនៃព្រះគម្ពីរលោកុប្បត្តិ ជំពូក ១៖៩-១១៖ «ព្រះជាម្ចាស់បានមានបន្ទូលថា ចូរឲ្យទឹកដែលនៅក្រោមមេឃ ប្រមូលផ្ដុំគ្នានៅកន្លែងតែមួយ ហើយឲ្យមានទីគោកដុះឡើង។» តើការផ្លាស់ប្តូរអ្វីបានកើតឡើង បន្ទាប់ព្រះជាម្ចាស់គ្រាន់តែមានព្រះបន្ទូល «ចូរឲ្យទឹកដែលនៅក្រោមមេឃ ប្រមូលផ្ដុំគ្នានៅកន្លែងតែមួយ ហើយឲ្យមានទីគោកដុះឡើង។»? តើមានអ្វីនៅក្នុងកន្លែងនេះ ក្រៅពីពន្លឺ និងប្រឡោះ? នៅក្នុងខគម្ពីរបានសរសេរថា៖ «ព្រះជាម្ចាស់បានហៅទីគោកនោះថា ដី ហើយទឹកដែលប្រមូលផ្ដុំគ្នានោះថា សមុទ្រ ព្រះជាម្ចាស់ក៏ទតឃើញថាល្អហើយ។» មានន័យថា ពេលនេះមានដី និងសមុទ្រនៅក្នុងទីកន្លែងនេះ ហើយដី និងសមុទ្រត្រូវបានញែកចេញពីគ្នា។ ការលេចមកនៃវត្ថុថ្មីទាំងនេះ បានកើតឡើងបន្ទាប់ពីការបញ្ជាចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ «ហើយវាក៏កើតមានដូច្នោះមែន។» តើខគម្ពីរពណ៌នាថា ព្រះជាម្ចាស់ប្រញាប់ប្រញាល់ ខណៈពេលដែលទ្រង់កំពុងធ្វើកិច្ចនេះឬទេ? តើខគម្ពីរពណ៌នាថាទ្រង់ប្រើកម្លាំងផ្នែករាងកាយឬទេ? ដូច្នេះ តើព្រះជាម្ចាស់បានធ្វើកិច្ចការនេះដោយរបៀបណា? តើព្រះជាម្ចាស់បានបណ្តាលឲ្យវត្ថុថ្មីទាំងនេះកើតឡើងដោយរបៀបណា? ជាក់ស្តែងដោយឯកឯង ព្រះជាម្ចាស់បានប្រើប្រាស់ព្រះបន្ទូលដើម្បីសម្រេចកិច្ចការទាំងអស់នេះ ដើម្បីបង្កើតវត្ថុទាំងអស់នេះ។

នៅក្នុងខគម្ពីរទាំងបីខាងលើ យើងបានដឹងអំពីការកើតឡើងនៃព្រឹត្តការណ៍ដ៏អស្ចារ្យចំនួនបី។ ព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងបីនេះបានកើតឡើង និងត្រូវបាននាំឲ្យកើតជាភាវៈ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយគឺដោយសារព្រះបន្ទូលរបស់ទ្រង់នេះហើយ ទើបព្រឹត្តិការណ៍ទាំងនេះកើតឡើងពីមួយទៅមួយ នៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់។ ដូច្នេះ គេអាចមើលឃើញថា ព្រះបន្ទូល «ព្រះជាម្ចាស់មានព្រះបន្ទូល នោះវានឹងត្រូវបានសម្រេច ព្រះជាម្ចាស់បញ្ជា នោះវានឹងឈរនៅមាំមួន» មិនឥតខ្លឹមសារនោះទេ។ លក្ខណៈសំខាន់របស់ព្រះជាម្ចាស់នេះ ត្រូវបានបញ្ជាក់ភ្លាមៗថា ព្រះតម្រិះរបស់ទ្រង់ត្រូវបានចាប់ទំផ្ទៃ ហើយនៅពេលដែលព្រះជាម្ចាស់បើកព្រះឱស្ឋរបស់ទ្រង់ដើម្បីមានព្រះបន្ទូល នោះលក្ខណៈសំខនា់របស់ទ្រង់ត្រូវបានបង្ហាញឲ្យឃើញយ៉ាងពេញលេញ។

ចូរយើងបន្តប្រយោគចុងក្រោយនៃខគម្ពីរនេះ៖ «ចូរឲ្យ​‌ដីដុះចេញជាតិណជាតិ ជាធញ្ញជាតិដែលមានគ្រាប់ និងរុក្ខជាតិដែលមានផ្លែតាមពូជ ហើយមានគ្រាប់ក្នុងផ្លែនោះនៅលើផែនដី នោះវាក៏កើតមានដូច្នោះមែន។» ខណៈពេលដែលព្រះជាម្ចាស់កំពុងតែមានព្រះបន្ទូល របស់សព្វសារពើទាំងអស់នេះបានកើតជាភាវៈឡើង តាមពីក្រោយព្រះតម្រិះរបស់ព្រះជាម្ចាស់ ហើយភ្លាមៗនោះ ការប្រមូលផ្តុំមួយរបស់សណ្ឋានមានជីវិតតូចៗដ៏ប្រណីតកំពុងអើតក្បាលរបស់ពួកវាចេញពីដីយ៉ាងទ្រេតទ្រោត ហើយមុនពេលដែលពួកវាគ្រលាស់ធូលីចេញពីរាងកាយរបស់ពួកវា ពួកវាថែមទាំងគ្រវីដៃរាក់ទាក់រកគ្នា ងក់ក្បាល និងញញឹមដាក់ពិភពលោកថែមទៀតផង។ ពួកវាអរគុណព្រះអាទិករសម្រាប់ជីវិតដែលទ្រង់ប្រទានដល់ពួកវា ហើយពួកវាប្រកាសដល់ពិភពលោកថា ពួកវាគឺជាផ្នែកមួយនៃរបស់សព្វសារពើ ហើយថាពួកវានីមួយៗនឹងថ្វាយជីវិតរបស់ពួកវាដើម្បីប្រកាសពីសិទ្ធិអំណាចរបស់ព្រះអាទិករ។ នៅពេលដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានមានព្រះបន្ទូល ដីបានក្លាយជាខៀវស្រងាត់ និងបៃតងខ្ចី តិណជាតិគ្រប់ប្រភេទដែលមនុស្សអាចនឹងរីករាយ បានចេញពន្លក និងដុះចេញពីដីមក ហើយភ្នំ និងតំបន់ទំនាប ត្រូវបានរុក្ខជាតិ និងព្រៃឈើដុះយ៉ាងក្រាស់...ពិភពលោកដែលឥតជីជាតិ ដែលមិនមានស្នាមដានជីវិតណាមួយនេះ ត្រូវបានគ្របដណ្តប់យ៉ាងឆាប់រហ័សដោយភាពសម្បូរណ៍ហូរហៀររបស់ស្មៅ តិណជាតិ និងរុក្ខជាតិទាំងឡាយ ហើយពេញទៅដោយពណ៌ខៀវស្រងាត់...ក្លិនក្រអូបរបស់ស្មៅ និងក្លិនក្រអូបរបស់ដីសាយភាយទូទាំងអាកាស ហើយរុក្ខជាតិជាជួរៗចាប់ផ្តើមដកដង្ហើមទៅតាមដំណើររបស់ខ្យល់ ហើយចាប់ផ្តើមដំណើរការនៃការដុះលូតលាស់។ ស្របពេលជាមួយគ្នានេះ ដោយអរព្រះគុណចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបន្ទាប់ពីព្រះជាម្ចាស់មានព្រះតម្រិះ នោះរុក្ខជាតិទាំងអស់ក៏ចាប់ផ្តើមវដ្ដជីវិតដែលគ្មានទីបញ្ចប់ ដែលពួកវាលូតលាស់ ចេញផ្កា និងបង្កើតផ្លែ ហើយបង្កើតកូនចៅច្រើនឡើង។ ពួកវាចាប់ផ្តើមប្រកាន់ខ្ជាប់យ៉ាងតឹងរឹងនូវមាគ៌ាជីវិតរបស់ពួកវារៀងៗខ្លួន ហើយពួកវាចាប់ផ្តើមបំពេញតួនាទីរបស់ពួកវារៀងៗខ្លួននៅក្នុងរបស់សព្វសារពើ....ពួកវាទាំងអស់បានកើត និងបានរស់នៅ ដោយសារតែព្រះបន្ទូលរបស់ព្រះអាទិករ។ ពួកវានឹងទទួលការផ្គត់ផ្គង់ និងការចិញ្ចឹមបីបាច់ដោយគ្មានទីបញ្ចប់របស់ព្រះអាទិករ ហើយនឹងតែងតែរស់នៅយ៉ាងស្វិតស្វាញជានិច្ចនៅគ្រប់ជ្រុងនៃដែនដី ដើម្បីប្រកាសអំពីសិទ្ធិអំណាច និងអំណាចរបស់ព្រះអាទិករ ហើយពួកវានឹងតែងតែប្រកាសជានិច្ច អំពីកម្លាំងជីវិតដែលព្រះអាទិករប្រទានដល់ពួកគេ...

ជីវិតរបស់ព្រះអាទិករគឺវិសេសណាស់ ព្រះតម្រិះរបស់ទ្រង់គឺវិសេសណាស់ ហើយសិទ្ធិអំណាចរបស់ទ្រង់គឺវិសេសណាស់។ល។ នៅពេលដែលព្រះបន្ទូលរបស់ទ្រង់ត្រូវបានមានព្រះបន្ទូល លទ្ធផលចុងក្រោយគឺ «នោះវាក៏កើតមានដូច្នោះមែន។» ច្បាស់ណាស់ ព្រះជាម្ចាស់មិនត្រូវការធ្វើកិច្ចការដោយប្រើប្រាស់ព្រះហស្តរបស់ទ្រង់នោះទេ នៅពេលដែលទ្រង់ធ្វើសកម្មភាព។ ទ្រង់គ្រាន់តែប្រើប្រាស់ព្រះតម្រិះរបស់ទ្រង់ដើម្បីបញ្ជា និងប្រើប្រាស់ព្រះបន្ទូលរបស់ទ្រង់ដើម្បីបញ្ជា ហើយតាមរយៈវិធីនេះ នោះគ្រប់យ៉ាងត្រូវបានសម្រេច។ នៅថ្ងៃនេះ ព្រះជាម្ចាស់បានប្រមូលទឹកមកកន្លែងតែមួយ ហើយទ្រង់អនុញ្ញាតឲ្យដីគោកដុះលេចមក ក្រោយមកទ្រង់បណ្តាលឲ្យស្មៅដុះចេញពីដី ហើយឲ្យដុះតិណជាតិដែលមានគ្រាប់ និងរុក្ខជាតិមានផ្លែ ហើយទ្រង់បានចាត់ថ្នាក់ពួកវានីមួយៗទៅតាមប្រភេទ ព្រមទាំងធ្វើឲ្យពួកវានីមួយៗមានគ្រាប់ផ្ទាល់ខ្លួនរបស់វា។ ទាំងអស់នេះ ត្រូវបានសម្រេច ដោយផ្អែកលើព្រះតម្រិះរបស់ព្រះជាម្ចាស់ និងការបញ្ជានៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយវត្ថុនីមួយៗកើតឡើងបន្តបន្ទាប់គ្នានៅក្នុងពិភពលោកថ្មីនេះ។

នៅពេលដែលទ្រង់មិនទាន់បានចាប់ផ្តើមកិច្ចការរបស់ទ្រង់នៅឡើយ ព្រះជាម្ចាស់មានរូបភាពមួយអំពីអ្វីដែលទ្រង់ចង់សម្រេចបាននៅក្នុងព្រះហឫទ័យរបស់ទ្រង់រួចទៅហើយ ហើយនៅពេលដែលព្រះជាម្ចាស់ចាប់ផ្តើមម្រេចបាននូវវត្ថុទាំងនេះ ជាពេលដែលព្រះជាម្ចាស់បើកព្រះឱស្ឋរបស់ទ្រង់ដើម្បីមានព្រះបន្ទូលអំពីអ្វីៗដែលមាននៅក្នុងរូបភាពនេះដែរនោះ ការផ្លាស់ប្តូរនៅក្នុងរបស់សព្វសារពើក៏ចាប់ផ្តើមកើតឡើង។ អរព្រះគុណចំពោះសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់។ មិនថាវិធីដែលព្រះជាម្ចាស់បានធ្វើបែបណា ឬវិធីដែលទ្រង់ប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់បែបណានោះទេ គឺគ្រប់យ៉ាងសម្រេចបានជាជំហានៗទៅតាមផែនការរបស់ព្រះជាម្ចាស់ ហើយដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះការផ្លាស់ប្តូរនៅចន្លោះស្ថានសួគ៌ និងផែនដីបានកើតឡើងជាជំហានៗ។ សូមអរព្រះគុណចំពោះព្រះបន្ទូល និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ ការផ្លាស់ប្តូរ និងការកើតឡើងទាំងអស់នេះ បានប្រកាសពីសិទ្ធិអំណាចរបស់ព្រះអាទិករ និងភាពវិសេសវិសាល ព្រមទាំងភាពអស្ចារ្យនៃព្រះចេស្ដាជីវិតរបស់ព្រះអាទិករ។ ព្រះតម្រិះរបស់ទ្រង់មិនមែនជាព្រះតម្រិះដែលធម្មតា ឬជារូបភាពទទេស្អាតនោះទេ ប៉ុន្តែព្រះតម្រិះរបស់ទ្រង់គឺជាសិទ្ធិអំណាចមួយដែលមានភាពរស់រវើក និងថាមពលយ៉ាងវិសេស ហើយព្រះតម្រិះទាំងនេះគឺជាព្រះចេស្ដាដែលបណ្តាលឲ្យរបស់សព្វសារពើផ្លាស់ប្តូរ ទទួល ធ្វើឲ្យថ្មីឡើងវិញ និងស្លាប់។ ដោយសារតែបែបនេះ ទើបរបស់សព្វសារពើបំពេញតួនាទីដោយសារព្រះតម្រិះរបស់ទ្រង់ ហើយព្រមជាមួយគ្នានេះ របស់សព្វសារពើត្រូវបានសម្រេចដោយសារតែព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់...

មុនពេលដែលរបស់សព្វសារពើបានលេចមក ព្រះជាម្ចាស់បានបង្កើតផែនការដ៏ពេញលេញនៅក្នុងព្រះតម្រិះរបស់ទ្រង់តាំងពីយូរណាស់មកហើយ ហើយពិភពលោកថ្មីមួយ ត្រូវបានសម្រេចតាំងពីយូរណាស់មកហើយ។ ទោះបីជានៅថ្ងៃទីបី មានរុក្ខជាតិគ្រប់ប្រភេទនៅលើដីក៏ដោយ ក៏ព្រះជាម្ចាស់គ្មានហេតុផលដើម្បីកាត់បន្ថយជំហាននៃការបង្កើតពិភពលោករបស់ទ្រង់នេះដែរ។ ទ្រង់មានបំណងចង់បន្តថ្លែងព្រះបន្ទូលរបស់ទ្រង់ ដើម្បីបន្តសម្រេចបាននូវការបង្កើតវត្ថុថ្មីនីមួយៗ។ ទ្រង់អាចមានព្រះបន្ទូល អាចចេញបទបញ្ជារបស់ទ្រង់ និងអាចប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់ ព្រមទាំងអាចប្រកាសព្រះចេស្ដារបស់ទ្រង់ ហើយទ្រង់បានត្រៀមរៀបចំគ្រប់យ៉ាងដែលទ្រង់បានដាក់ផែនការ ដើម្បីត្រៀមសម្រាប់របស់សព្វសារពើ និងមនុស្សជាតិដែលទ្រង់សព្វព្រះហឫទ័យចង់បង្កើត...

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

នៅថ្ងៃទីមួយ ពេលថ្ងៃ និងពេលយប់របស់មនុស្សជាតិបានកើត និងឈរនៅមាំមួន អរព្រះគុណចំពោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់

ចូរយើងមើលខគម្ពីរទីមួយ «ហើយព្រះជាម្ចាស់បានមានបន្ទូលថា៖ 'ចូរឲ្យមានពន្លឺ' នោះពន្លឺក៏មានឡើង។ ហើយព្រះ‌ជាម្ចាស់បានទតឃើញថា ពន្លឺនោះល្អហើយ...

នៅថ្ងៃទីពីរ សិទ្ធិអំណាចរបស់ព្រះជាម្ចាស់រៀបចំទឹក និងបង្កើតប្រឡោះ ហើយទីកន្លែងសម្រាប់ការរស់នៅរបស់មនុស្សជាមូលដ្ឋានបំផុត លេចរូបរាងឡើង

ចូរយើងអានខគម្ពីរទីពីរ៖ «ហើយព្រះជាម្ចាស់បានមានបន្ទូលថា ចូរឲ្យមានលំហមួយនៅកណ្ដាលទឹក ដើម្បីញែកទឹកចេញពីគ្នា។ ព្រះជាម្ចាស់បានបង្កើតឲ្យមានលំហ...

នៅថ្ងៃទីបួន រដូវ ថ្ងៃ និងឆ្នាំរបស់មនុស្សជាតិកើតមានឡើង នៅពេលដែលព្រះជាម្ចាស់ប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់ម្តងទៀត

ព្រះអាទិករបានប្រើប្រាស់ព្រះបន្ទូលរបស់ទ្រង់ដើម្បីសម្រេចផែនការរបស់ទ្រង់ ហើយតាមវិធីនេះ ទ្រង់បានឆ្លងកាត់បីថ្ងៃដំបូងនៃផែនការរបស់ទ្រង់។...

នៅថ្ងៃទីប្រាំមួយ ព្រះអាទិករមានព្រះបន្ទូល ហើយសត្តនិករមានជីវិតតាមប្រភេទនីមួយៗនៅក្នុងព្រះតម្រិះរបស់ទ្រង់ លេចមកម្តងមួយៗ

ដោយស្ដួចស្ដើងពេក កិច្ចការរបស់ព្រះអាទិករក្នុងការបង្កើតរបស់សព្វសារពើបានបន្តអស់រយៈពេលប្រាំថ្ងៃ ហើយភ្លាមៗបន្ទាប់ពីនោះ...

Leave a Reply