សេចក្ដីអាថ៌កំបាំងនៃព្រះនាមរបស់ព្រះជាម្ចាស់

16-02-2022

«ថ្វីបើព្រះនាម ព្រះយេហូវ៉ា ព្រះយេស៊ូវ និងព្រះមែស្ស៊ី គឺសុទ្ធតែតំណាងឲ្យវិញ្ញាណរបស់ខ្ញុំក៏ដោយ ក៏ព្រះនាមទាំងនេះ គ្រាន់តែជាសញ្ញាបង្ហាញពីយុគសម័យខុសៗគ្នានៅក្នុងផែនការគ្រប់គ្រងរបស់ខ្ញុំប៉ុណ្ណោះ ហើយក៏មិនតំណាងឲ្យខ្ញុំនៅក្នុងភាពបរិបូររបស់ខ្ញុំដែរ។ ព្រះនាមដែលមនុស្សនៅលើផែនដីហៅរកខ្ញុំ មិនអាចបញ្ជាក់ឲ្យច្បាស់នូវនិស្ស័យ និងលក្ខណៈទាំងអស់របស់ខ្ញុំ បាននោះឡើយ។ ទាំងអស់នេះគ្រាន់តែជាព្រះនាមផ្សេងៗ ដែលគេហៅខ្ញុំនៅក្នុង យុគសម័យខុសៗគ្នាប៉ុណ្ណោះ។ ហេតុនេះ ពេលដែលយុគសម័យចុងក្រោយមកដល់ គឺយុគសម័យនៃគ្រាចុងក្រោយ នោះព្រះនាមរបស់ខ្ញុំនឹងផ្លាស់ប្ដូរម្ដងទៀត។ គេនឹងមិនហៅខ្ញុំថាព្រះយេហូវ៉ា ឬព្រះយេស៊ូវទៀតឡើយ រឹតតែមិនហៅខ្ញុំថា ព្រះមែស្ស៊ីដែរ គេនឹងហៅខ្ញុំថា ព្រះដ៏មានគ្រប់ព្រះចេស្ដាដែលមានពេញដោយឫទ្ធានុភាព គេនឹងហៅខ្ញុំថា ព្រះដ៏មានគ្រប់ព្រះចេស្ដាដែលមានពេញដោយឫទ្ធានុភាព ហើយខ្ញុំនឹងបញ្ចប់យុគសម័យទាំងអស់ ដោយនូវព្រះនាមមួយនេះ ហើយខ្ញុំនឹងបញ្ចប់យុគសម័យទាំងអស់ ដោយនូវព្រះនាមមួយនេះ» (ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។ ទំនុកតម្កើងនៃព្រះបន្ទូលព្រះជាម្ចាស់នេះ បានបង្ហាញខ្ញុំថា ព្រះនាមព្រះជាម្ចាស់មានអត្ថន័យផ្សេងៗនៅក្នុងយុគសម័យនីមួយៗ។ ព្រះតែមួយមិនអាចតំណាងឱ្យនិស្ស័យរបស់ព្រះជាម្ចាស់ និងលក្ខណៈរបស់ទ្រង់បានពេញលេញឡើយ។ ព្រះនាមមួយគ្រាន់តែតំណាងឱ្យនិស្ស័យដែលទ្រង់សម្ដែងចេញសម្រាប់យុគសម័យនោះប៉ុណ្ណោះ។ លក្ខណៈរបស់ព្រះជាម្ចាស់ ហ៊ុំព័ទ្ធទាំងស្រុង និងសម្បូណ៌បែប។ មនុស្សមិនអាចកំណត់ព្រះជាម្ចាស់ឬបញ្ញត្តិព្រះនាមរបស់ទ្រង់ថាមិនប្រែប្រួលនោះទេ។ កាលពីមុន ខ្ញុំពិតជាមិនចាប់បានចាប់យល់ពីអត្ថន័យនៃព្រះនាមដែលព្រះជាម្ចាស់យកនៅក្នុងយុគសម័យនីមួយៗទេ ដូច្នេះ ខ្ញុំប្រាកដថាព្រះនាមរបស់ទ្រង់មិនផ្លាស់ប្ដូរឡើយ។ ខ្ញុំប្រកាន់តាមព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវ និងមិនព្រមទទួលព្រះដ៏មានគ្រប់ព្រះ‌ចេស្តាទេ។ ខ្ញុំស្ទើរតែបាត់បង់ឱកាសក្នុងការទទួលព្រះអម្ចាស់ទៅហើយ។

ជីដូនរបស់ខ្ញុំ បាននាំខ្ញុំទៅព្រះវិហារតាំងពីខ្ញុំនៅតូចម្ល៉េះ។ គ្រូគង្វាលបានដកស្រង់ខគម្ពីរទាំងអស់នេះ៖ «ព្រះយេស៊ូវគ្រីស្ទនៅតែដដែល ពីម្សិលមិញ ថ្ងៃនេះ និងជារៀងរហូត» (ហេព្រើរ ១៣:៨)។ «គ្មានសេចក្តីសង្រ្គោះណាផ្សេងទេ ដ្បិតនៅក្រោមមេឃនេះ គ្មាននាមណាផ្សេងដែលព្រះបានប្រទានមកក្នុងចំណោមមនុស្ស ដែលឲ្យយើងបានសេចក្តីសង្រ្គោះឡើយ» (កិច្ចការ ៤:១២)។ ខ្ញុំត្រូវបានធ្វើឱ្យជឿថា មានតែព្រះអម្ចាស់យេស៊ូវប៉ុណ្ណោះដែលជាព្រះជាម្ចាស់ដ៏ពិត ហើយឱ្យតែខ្ញុំរក្សាព្រះនាមរបស់ទ្រង់ និងផ្លូវរបស់ទ្រង់ នៅពេលទ្រង់យាងត្រឡប់មកវិញ ខ្ញុំមុខជាត្រូវនាំទៅកាន់ស្ថានសួគ៌មិនខាន។

ក្នុងឆ្នាំ 2017 ប្រពន្ធរបស់ខ្ញុំបានទទួលយកដំណឹងល្អអំពីនគរព្រះរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា។ ហើយនាងចង់ឱ្យខ្ញុំស្ដាប់ពីកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តានៅ គ្រាចុងក្រោយ នាងបាននាំបងស្រីម្នាក់មកជាមួយដើម្បីប្រកបគ្នា ហើយខ្ញុំក៏បានស្ដាប់ពួកគេ។ ប៉ុន្តែនៅពេលនាងនិយាយថា ព្រះអម្ចាស់យេស៊ូវបានយាងត្រឡប់មកវិញហើយ ជាព្រះដ៏មានគ្រប់ព្រះ‌ចេស្តា ខ្ញុំមិនចង់ស្ដាប់ទេ ចង់ស្ដាប់អ្វីផ្សេងវិញ។ ខ្ញុំបានដឹងថាប្រពន្ធរបស់ខ្ញុំបានដើរតាមព្រះដ៏មានគ្រប់ព្រះ‌ចេស្តា ដូច្នេះ ខ្ញុំក៏ឈររាំងផ្លូវគាត់។ ខ្ញុំបានតបថា៖ «'នៅក្រោមមេឃនេះ គ្មាននាមណាផ្សេងដែលព្រះបានប្រទានមកក្នុងចំណោមមនុស្ស'។ យើងត្រូវប្រកាន់ខាងត្រូវជានិច្ចចំពោះព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវ។ បន្ទាប់ពីបានជឿអស់ពេលជាច្រើនមក បងគួរតែដឹងបានច្រើនហើយ»។ ចម្លើយបដិសេធរបស់គាត់គឺ៖ «ព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវបានសង្គ្រោះយើង ដែលមានន័យថាយើងត្រូវបានអត់ទោសបាប ដូច្នេះយើងលែងត្រូវថ្កោលទោសហើយ ប៉ុន្តែយើងនៅបន្តរស់នៅក្នុងសភាពនៃការប្រព្រឹត្តអំពើបាបនិងលន់តួបាបដដែល។ យើងមិនទាន់រួចផុតពីអំពើបាបនៅឡើយទេ។ ព្រះអម្ចាស់យេស៊ូវបានយាងត្រឡប់មកវិញហើយ ហើយបានចាប់ផ្ដើមយុគសម័យនៃនគរព្រះ ដោយមានព្រះនាមថាព្រះដ៏មានគ្រប់ព្រះ‌ចេស្តា។ ទ្រង់កំពុងបំពេញកិច្ចការនៃការជំនុំជម្រះ។ ទ្រង់សម្ដែងចេញពីសេចក្ដីពិត បើកសម្ដែងពីធម្មជាតិជាសាតាំងរបស់យើងដែលទាស់ទទឹងនឹងព្រះជាម្ចាស់ ជំនុំជម្រះអំពីបាបរបស់មនុស្ស និងប្រទានផ្លូវមួយដល់យើងដើម្បីដោះស្រាយធម្មជាតិដែលមានអំពើបាបរបស់យើង។ យើងត្រូវតែទទួលការជំនុំជម្រះរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា ដែលជាកិច្ចការនៅគ្រាចុងក្រោយ ដើម្បីចូលទៅក្នុងនគររបស់ព្រះជាម្ចាស់»។ ប៉ុន្តែខ្ញុំពេញប្រៀបទៅដោយសញ្ញាណជាច្រើន ហើយពុំទទួលយកអ្វីដែលគាត់បាននិយាយទេ។ ខ្ញុំដឹងថា គាត់តែងស្ដាប់ឪពុកម្ដាយរបស់គាត់ជានិច្ច ដូច្នេះខ្ញុំបានប្រគល់ការនេះឱ្យគាត់ជួយ ដើម្បីបញ្ឈប់នាង។ ប៉ុន្តែគាត់នៅតែមានះថា ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា គឺជាព្រះអម្ចាស់យេស៊ូវ ដែលបានយាងត្រឡប់មកវិញ និងថែមទាំងបានលើកទឹកចិត្តឱ្យយើងស្វែងយល់បន្ថែមទៀតផង។

ខ្ញុំបានព្យាយាមរារាំងសេចក្ដីជំនឿរបស់គាត់លើព្រះដ៏មានគ្រប់ព្រះ‌ចេស្តា។ ខ្ញុំបានស្រាវជ្រាវរកមើលខគម្ពីរ និងបានប្រទះឃើញការបង្រៀនបទគម្ពីរនៅលើប្រព័ន្ធអនឡាញពីគ្រូគង្វាលល្បីៗជាច្រើន ដែលខ្ញុំបានដោនឡូតទុក និងចាក់ឱ្យនាងស្ដាប់។ ខ្ញុំគិតថានាងនឹងផ្លាស់ប្ដូរគំនិត។ ប៉ុន្តែតាមពិត នាងបែរជាបង្រៀនខ្ញុំទៅវិញ។ វាកាន់ធ្វើឱ្យខ្ញុំខឹង ប៉ុន្តែខ្ញុំមិនអាចធ្វើអ្វីបានទេ។ យើងក៏បន្តគោរពសេចក្ដីជំនឿរបស់យើងរៀងៗខ្លួនវិញ។ ដូច្នេះ ខ្ញុំចង់ធ្វើឱ្យនាងដឹងប្រាកដថា ខ្ញុំជំទាស់នឹងនាង។ នាងអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា ចំណែកខ្ញុំអានព្រះគម្ពីរ។ នាងលេងបទចម្រៀងទំនុកតម្កើងរបស់ពួកជំនុំនាង ចំណែកខ្ញុំសរសើងតម្កើងព្រះអម្ចាស់។ នៅពេលនាងស្ដាប់ការបង្រៀនបទគម្ពីររបស់ពួកជំនុំនាង ខ្ញុំស្ដាប់ការបង្រៀនរបស់គ្រូគង្វាល។ យើងប្រកែកគ្នាអំពីព្រះគម្ពីរជាញឹកញាប់ ហើយបើទោះបីជានាងមិនដែលជជែកឈ្នះខ្ញុំ ពីមុនមកដោយភាពប៉ិនប្រសប់ក្ដី។ អ្វីៗដែលនាងនិយាយនៅពេលនេះ ពិតជាមានន័យខ្លាំងណាស់។ ពាក្យរបស់នាងមានតម្លៃ ហើយចម្លើយតបរបស់នាងធ្វើឱ្យខ្ញុំគាំង និងរកអ្វីតបមិនចេញ។ ខ្ញុំមិនអាចមើលស្រាលនាងបានទេ។ ខ្ញុំគិតថា ចាប់តាំងពីខ្ញុំជជែកមិនឈ្នះនាងតាមចំណេះដឹងព្រះគម្ពីរបច្ចុប្បន្នរបស់ខ្ញុំមក ខ្ញុំត្រូវសិក្សាព្រះគម្ពីរដើម្បីឱ្យខ្ញុំអាចឈ្នះនាងបាន។

ថ្ងៃមួយ ខ្ញុំបានឃើញសេចក្ដីនេះនៅក្នុងគម្ពីរនិក្ខមនំ ជំពូក ៣៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឪពុករបស់អ្នក ជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក និងជាព្រះនៃយ៉ាកុប បានបញ្ជូនខ្ញុំមកឯអ្នក៖ នេះជាព្រះនាមរបស់ខ្ញុំអស់កល្បជានិច្ច ហើយនេះជាសេចក្ដីរឭករបស់ខ្ញុំចំពោះមនុស្សគ្រប់ជំនាន់ទាំងអស់» (និក្ខមនំ ៣:១៥)។ ដូច្នេះខ្ញុំឆ្ងល់ថា ដ្បិត ព្រះជាម្ចាស់បានថ្លែងមកច្បាស់ថា ព្រះយេហូវ៉ាគឺជាព្រះនាមនៅអស់កល្បជានិច្ច តើហេតុអ្វីជាទ្រង់ត្រូវហៅថាព្រះយេស៊ូវនៅក្នុងយុគសម័យនៃព្រះគុណទៅវិញ? ព្រះគម្ពីរសញ្ញាចាស់បានសរសេរថា៖ «គឺខ្ញុំនេះហើយជាយេហូវ៉ា។ ក្រៅពីខ្ញុំ គ្មានព្រះសង្រ្គោះណាផ្សេងឡើយ» (អេសាយ ៤៣:១១)។ នៅក្នុងគម្ពីរសញ្ញាថ្មី៖ «គ្មានសេចក្តីសង្រ្គោះណាផ្សេងទេ ដ្បិតនៅក្រោមមេឃនេះ គ្មាននាមណាផ្សេងដែលព្រះបានប្រទានមកក្នុងចំណោមមនុស្ស ដែលឲ្យយើងបានសេចក្តីសង្រ្គោះឡើយ» (កិច្ចការ ៤:១២)។ តើខគម្ពីរទាំងអស់នេះមានន័យដូចម្ដេច? ខ្ញុំបានអានខគម្ពីរទាំងអស់នេះសាចុះសាឡើង ប៉ុន្តែកាន់ធ្វើឱ្យខ្ញុំវង្វេងថែមទៀត។ «តើព្រះអម្ចាស់យេស៊ូវ មិនមែនជាព្រះអង្គសង្គ្រោះរបស់យើងទេឬ? ដោយសារព្រះយេហូវ៉ានិងព្រះយេស៊ូវគឺជាព្រះជាម្ចាស់តែមួយព្រះអង្គ តើហេតុអ្វីបានជាព្រះនាមរបស់ទ្រង់ខុសគ្នាខ្លាំងអីម៉្លេះ? តើពិតដែរទេថា ព្រះនាមរបស់ព្រះជាម្ចាស់ផ្លាស់ប្ដូរដូចជាប្រពន្ធរបស់ខ្ញុំបាននិយាយដែរ?» តាមរយៈការជជែកវែកញែករបស់យើង ខ្ញុំបានដឹងថា ការយល់ដឹងជ្រៅជ្រះរបស់ប្រពន្ធខ្ញុំបានធំធាត់ចាប់តាំងពីនាងបានជឿលើព្រះដ៏មានគ្រប់ព្រះ‌ចេស្តា។ សម្ដីរបស់នាងច្បាស់លាស់។ បើគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គ្មាននរណាម្នាក់អាចធំធាត់ដោយខ្លួនឯងដូច្នេះទេ។ ខ្ញុំចាប់ផ្ដើមសួរខ្លួនឯង «តើខ្ញុំគឺជាអ្នកខុសខ្លួនឯងមែនទេ? តើព្រះដ៏មានគ្រប់ព្រះ‌ចេស្តាពិតជាព្រះអម្ចាស់ដែលបានយាងត្រឡប់មកវិញមែនទេ? តើពួកពន្លឺខាងកើត គឺជាផ្លូវពិតមែនទេ? ប្រសិនបើវាគឺជាផ្លូវពិតមែននោះ ហើយខ្ញុំបែរជាឃាត់ឃាំងប្រពន្ធរបស់ខ្ញុំ តើខ្ញុំមិនមែនទាស់ទទឹងនឹងព្រះជាម្ចាស់ទេឬ?» ខ្ញុំកំពុងជាប់ក្នុងក្រហែងថ្មផងនិងជញ្ជាំងស៊ីម៉ងត៍ផង។ ខ្ញុំចង់បានចម្លើយត្រង់ៗ ប៉ុន្តែខ្ញុំមិនសុខចិត្តលះបង់កិត្តិយសរបស់ខ្ញុំឡើយ។

ដោយព្យាយាមគិតអំពីចំណុចនេះ ខ្ញុំចុះចុះឈ្មោះ និងចាប់ផ្ដើមមើលឆាណែលយូធូបរបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះ‌ចេស្តា ដោយបានឆែកមើលកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តានៅគ្រាចុងក្រោយ។ ថ្ងៃមួយ ខ្ញុំបានឃើញអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់សរសេរថា «ព្រះអង្គសង្គ្រោះបានយាងត្រឡប់មកវិញនៅលើ 'ពពកស' មួយដុំ»។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «'ព្រះយេហូវ៉ា' គឺជានាមដែលខ្ញុំប្រើ ក្នុងគ្រាដែលខ្ញុំធ្វើការក្នុងស្រុកអ៊ីស្រាអែល ហើយពាក្យនេះមានន័យថា ព្រះនៃសាសន៍អ៊ីស្រាអែល (រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់) ជាព្រះដែលមានព្រះទ័យអាណិតមេត្តាដល់មនុស្ស ក៏ដាក់បណ្ដាសាមនុស្ស ហើយដឹកនាំជីវិតមនុស្សផងដែរ ទ្រង់ជាព្រះដែលមានព្រះចេស្ដាដ៏មហិមា និងពេញដោយព្រះប្រាជ្ញាញាណ។ 'ព្រះយេស៊ូវ' គឺអេម៉ាញូអែល ដែលមានន័យថា តង្វាយលោះបាបដែលពោរពេញដោយក្ដីស្រលាញ់ ចិត្តក្ដួលអាណិត និងប្រោសលោះមនុស្ស។ ទ្រង់បានធ្វើការក្នុងយុគសម័យនៃព្រះគុណ ហើយព្រះអង្គក៏ជាតំណាងយុគសម័យនៃព្រះគុណ ព្រមទាំងអាចធ្វើជាតំណាងឲ្យផ្នែកតែមួយគត់នៃកិច្ចការក្នុងផែនការគ្រប់គ្រង។ ... ក្នុងយុគសម័យនីមួយៗ និងនៅក្នុងដំណាក់កាលនៃកិច្ចការនីមួយៗ ព្រះនាមរបស់ខ្ញុំមិនមែនគ្មានមូលដ្ឋានទេ ប៉ុន្តែជាព្រះនាមដែលជាតំណាងដ៏សំខាន់៖ ព្រះនាមនីមួយៗ តំណាងឲ្យយុគសម័យមួយ។ 'ព្រះយេហូវ៉ា' តំណាងឲ្យយុគសម័យនៃក្រឹត្យវិន័យ ហើយក៏ជាព្រះកិត្តនាមដែលសាសន៍អ៊ីស្រាអែលហៅថាជាព្រះជាម្ចាស់ដែលខ្លួនថ្វាយបង្គំដែរ។ 'ព្រះយេស៊ូវ' គឺជាព្រះនាមតំណាងឲ្យយុគសម័យនៃព្រះគុណ ហើយជាព្រះនាមនៃព្រះជាម្ចាស់របស់អស់អ្នកដែលត្រូវបានប្រោសលោះក្នុងយុគសម័យនៃព្រះគុណ។ ប្រសិនបើមនុស្សនៅតែប្រាថ្នាចង់ឃើញការយាងមកដល់របស់ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះនៅគ្រាចុងក្រោយ ហើយនៅតែរំពឹងចង់ឲ្យទ្រង់យាងមក ក្នុងលក្ខណៈដែលទ្រង់បានមកប្រសូតក្នុងស្រុកយូដា នោះផែនការគ្រប់គ្រងរយៈពេល៦ពាន់ឆ្នាំនេះ មុខជាត្រូវបញ្ឈប់ត្រឹមយុគសម័យនៃការប្រោសលោះបាត់ទៅហើយ មិនអាចបានបន្តទៅមុខទៀតទេ។ ជាងនេះទៅទៀត គ្រាចុងក្រោយក៏មុខជាមិនមកដល់ ហើយយុគសម័យនោះ ក៏មុខជាមិនបានមកដល់ទីបញ្ចប់ដែរ។ មូលហេតុគឺ នាមព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ គឺសម្រាប់តែការប្រោសលោះ និងការសង្គ្រោះរបស់មនុស្សប៉ុណ្ណោះ។ ខ្ញុំប្រើនាមព្រះយេស៊ូវ គឺដោយយល់ដល់មនុស្សបាបគ្រប់គ្នា ដែលនៅក្នុងយុគសម័យ នៃព្រះគុណប៉ុណ្ណោះ ប៉ុន្តែព្រះនាមនេះ មិនមែនជាព្រះនាមដែលខ្ញុំប្រើ សម្រាប់នាំមនុស្សទាំងអស់ ទៅរកទីបញ្ចប់ឡើយ» (ព្រះបន្ទូលលេចមកជាសាច់ឈាម)។ ខ្ញុំបាននឹកស្រមៃសេចក្ដីនេះនៅក្នុងចិត្តរបស់ខ្ញុំ។ ការពន្យល់របស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តាអំពីសារៈសំខាន់នៃព្រះនាមរបស់ព្រះយេហូវ៉ា និងព្រះយេស៊ូវ គឺជាពិតជាច្បាស់លាស់ខ្លាំងណាស់។ ខ្ញុំបានឃើញថា ព្រះនាមរបស់ព្រះជាម្ចាស់ក្នុងយុគសម័យនីមួយៗ គ្រាន់តែតំណាងឱ្យយុគសម័យនោះប៉ុណ្ណោះ។ «យេហូវ៉ា» គឺជាព្រះនាមដែលព្រះជាម្ចាស់យកសម្រាប់កិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ដោយបង្ហាញ និស្ស័យមេត្តាករុណានិងឫទ្ធានុភាពរបស់ទ្រង់។ «យេស៊ូវ» គឺជាព្រះនាមរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃព្រះគុណ ដោយបង្ហាញពីនិស្ស័យនៃសេចក្ដីស្រឡាញ់របស់ទ្រង់ ចុងក្រោយ ខ្ញុំបានឃើញថា ព្រះនាមរបស់ព្រះជាម្ចាស់មិនមែនមិនអាចប្រែប្រួលនោះទេ។ នៅក្នុងដំណាក់កាលថ្មីមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ ក៏មានន័យថាមានព្រះនាមថ្មីមួយដែរ។ ដូច្នេះ នៅពេលដែលព្រះអម្ចាស់នៅគ្រាចុងក្រោយយាងត្រឡប់មកវិញ ទ្រង់នឹងមានព្រះនាមថ្មីមួយទៀត។

បន្ទាប់មក ខ្ញុំបានឃើញព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តានេះ។ «គេធ្លាប់ស្គាល់ខ្ញុំជាព្រះយេហូវ៉ា។ គេក៏ធ្លាប់ស្គាល់ខ្ញុំជាព្រះមែស្ស៊ី ហើយមនុស្សក៏ធ្លាប់ហៅខ្ញុំថា ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ដែលពេញដោយសេចក្ដីស្រឡាញ់ និងការគោរព។ យ៉ាងណាមិញ ថ្ងៃនេះ ខ្ញុំលែងជាព្រះយេហូវ៉ា ឬព្រះយេស៊ូវ ដែលមនុស្សធ្លាប់ស្គាល់កាលពីមុនទៀតហើយ ខ្ញុំគឺជាព្រះជាម្ចាស់ដែលបានយាងត្រលប់មកវិញនៅគ្រាចុងក្រោយ ជាព្រះជាម្ចាស់ដែលនឹងបញ្ចប់នូវយុគសម័យនេះ។ ខ្ញុំគឺជាព្រះជាម្ចាស់ដោយផ្ទាល់ព្រះអង្គ ដែលលេចឡើងពីចុងផែនដី មានពេញដោយនិស្ស័យទាំងអស់របស់ខ្ញុំ និងពេញដោយសិទ្ធិអំណាច កិត្តិយស និងសិរីរុងរឿង។ មនុស្សដែលពុំធ្លាប់មានទំនាក់ទំនងជាមួយខ្ញុំ គេពុំដែលស្គាល់ខ្ញុំសោះ ហើយក៏មិនអើពើនឹងនិស្ស័យរបស់ខ្ញុំរហូតមកដែរ។ តាំងពីកំណើតផែនដីមកទល់សព្វថ្ងៃ គ្មានមនុស្សណាម្នាក់ ធ្លាប់បានឃើញខ្ញុំឡើយ។ នេះគឺជាព្រះជាម្ចាស់ដែលលេចមកឲ្យមនុស្សនៅគ្រាចុងក្រោយឃើញ តែទ្រង់លាក់ព្រះកាយនៅក្នុងចំណោមមនុស្ស។ ព្រះអង្គគង់នៅក្នុងចំណោមមនុស្សយ៉ាងពិតប្រាកដ ដូចជាព្រះអាទិត្យពេញកម្ដៅ និងអណ្ដាតភ្លើងកំពុងឆេះសន្ធោសន្ធៅ ពេញដោយព្រះចេស្ដា និងដោយសិទ្ធិអំណាច។ ពុំមានអ្វីមួយ ឬមនុស្សណាសោះ សូម្បីតែម្នាក់ ដែលមិនត្រូវជំនុំជម្រះ ដោយព្រះបន្ទូលរបស់ខ្ញុំឡើយ ក៏ពុំមានអ្វីមួយ ឬមនុស្សណាសោះសូម្បីម្នាក់ដែលមិនត្រូវបន្សុទ្ធដោយភ្លើងដែលកំពុងឆេះសន្ធោសន្ធៅដែរ។ ប្រជាជាតិទាំងអស់ គង់តែបានប្រកបដោយព្រះពរ ដោយសារព្រះបន្ទូលរបស់ខ្ញុំ ហើយក៏ត្រូវខ្ទេចខ្ទីជាបំណែក ដោយសារព្រះបន្ទូលខ្ញុំដូចគ្នា។ គឺវិធីនេះហើយ ដែលធ្វើឲ្យមនុស្សទាំងអស់នៅគ្រាចុងក្រោយដឹងថា ខ្ញុំជាព្រះអង្គសង្គ្រោះដែលបានយាងត្រឡប់មកវិញ ហើយដឹងថា ខ្ញុំជាព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលយកឈ្នះលើមនុស្សជាតិទាំងអស់។ ហើយមនុស្សទាំងអស់ នឹងមើលឃើញថា ខ្ញុំធ្លាប់ជាតង្វាយលោះបាបសម្រាប់មនុស្ស ប៉ុន្តែនៅគ្រាចុងក្រោយ ខ្ញុំក៏ក្លាយជាអណ្ដាតភ្លើងនៃព្រះអាទិត្យដែលដុតបន្សុសរបស់សព្វសារពើ ក៏ជាព្រះអាទិត្យនៃសេចក្ដីសុចរិត ដែលបើកសម្ដែងគ្រប់សព្វទាំងអស់ដែរ។ នេះគឺជាកិច្ចការរបស់ខ្ញុំនៅគ្រាចុងក្រោយ។ ខ្ញុំយកព្រះនាមនេះ ហើយខ្ញុំក៏ប្រើនិស្ស័យមួយនេះ ដើម្បីឲ្យមនុស្សទាំងអស់អាចមើលឃើញថា ខ្ញុំជាព្រះជាម្ចាស់ដ៏សុចរិត ជាព្រះអាទិត្យពេញកម្ដៅ ជាអណ្ដាតភ្លើងកំពុងឆេះសន្ធោសន្ធៅ និងដើម្បីឲ្យមនុស្សទាំងអស់អាចថ្វាយបង្គំខ្ញុំជាព្រះជាម្ចាស់ពិតតែមួយ និងដើម្បីឲ្យគេមើលឃើញព្រះភក្ត្រពិតរបស់ខ្ញុំថា៖ ខ្ញុំមិនត្រឹមតែជាព្រះជាម្ចាស់របស់សាសន៍អ៊ីស្រាអែល និងជាព្រះជាម្ចាស់ដ៏ប្រោសលោះប៉ុណ្ណោះទេ តែខ្ញុំជាព្រះជាម្ចាស់នៃសត្តនិករទាំងអស់ ដែលមានពេញផ្ទៃមេឃ ផែនដីនិងសមុទ្រផង» («ព្រះអង្គសង្គ្រោះបានយាងត្រឡប់មកវិញហើយ នៅលើ 'ពពកស' មួយដុំ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលទាំងនេះមានសិទ្ធអំណាច។ ព្រះបន្ទូលគ្រប់ម៉ាត់ ធ្វើឱ្យព្រលឹងខ្ញុំរញ្ជួយ។ នោះច្បាស់ជាព្រះបន្ទូលផ្ទាល់របស់ព្រះជាម្ចាស់ហើយ។ តើមាននរណាផ្សេងទៀតដែលអាចបើកសម្ដែងពីសេចក្ដីអាថ៌កំបាំងនៃព្រះនាមរបស់ព្រះជាម្ចាស់បាន? នៅពេលខ្ញុំបានឃើញកាន់តែច្រើន ខ្ញុំកាន់តែមានអារម្មណ៍ថា នោះជាព្រះសូរសៀងរបស់ព្រះជាម្ចាស់។ បន្ទាប់មក ខ្ញុំបានចងចាំខគម្ពីរយ៉ូហាន ១៦:១៣៖ «យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង។ ដ្បិតទ្រង់នឹងមានបន្ទូល មិនមែនដោយអាងអង្គទ្រង់ផ្ទាល់ឡើយ ពោលគឺនឹងមានបន្ទូលចំពោះតែរឿងណាដែលទ្រង់នឹងស្ដាប់ឮ ហើយទ្រង់នឹងសម្ដែងឲ្យអ្នកដឹងរឿងដែលត្រូវកើតមក»។ ដូច្នេះ តើព្រះអង្គដែលនឹងប្រាប់យើងអំពីសេចក្ដីពិតទាំងអស់នេះ នឹងមិនមែននរណាផ្សេងក្រៅពីព្រះជាម្ចាស់ទេឬ? ខ្ញុំធ្លាប់បានស្ដាប់គ្រូគង្វាលជាច្រើនបង្រៀន ប៉ុន្តែគ្មាននរណាបានពន្យល់ អំពីអត្ថន័យនៃព្រះនាមរបស់ព្រះជាម្ចាស់ ថាព្រះយេហូវ៉ានៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងព្រះយេស៊ូវនៅក្នុងព្រះគម្ពីរសញ្ញាថ្មីទេ។ ហាក់ដូចជាព្រះដ៏មានគ្រប់ព្រះ‌ចេស្តា គឺជាការលេចមកនៃព្រះអម្ចាស់យេស៊ូវ! ខ្ញុំមានអារម្មណ៍ខ្មាស់អៀនខ្លាំងណាស់ នៅពេលខ្ញុំគិតពីពេលដែលខ្ញុំបានបដិសេធព្រះដ៏មានគ្រប់ព្រះ‌ចេស្តា និង បានព្យាយាមអូសទាញប្រពន្ធខ្ញុំមកតាមខ្ញុំ។ ខ្ញុំពិតជាសោកស្ដាយណាស់ដោយបានវិនិច្ឆ័យកិច្ចការរបស់ព្រះជាម្ចាស់ដោយពុំបានពិនិត្យសួរឱ្យដឹង។ នោះខ្ញុំគឺពិតជាល្ងង់ខ្លៅណាស់។ ត្រឡប់ទៅកាលដែលពួកផារិស៊ី បានថ្កោលទោសកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវផ្អែកតាមសញ្ញាណរបស់ពួកគេ ទៅតាមន័យត្រង់នៃបទគម្ពីរ... តើពួកគេទាំងអស់មិនសុទ្ធតែត្រូវព្រះជាម្ចាស់ដាក់ទោសទេឬ? ដូច្នេះហើយ ខ្ញុំគប្បីរៀនពីមេរៀននេះ និងពិនិត្យមើលកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តានៅគ្រាចុងក្រោយ។ ខ្ញុំមិនចង់ក្លាយជាជនផារិស៊ីក្នុងសម័យថ្មីទេ។

បន្ទាប់ពីនោះមក ពេលណាខ្ញុំទំនេរម្ដងៗ ខ្ញុំនឹងអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា និងមើលខ្សែភាពយន្តរបស់ពួកជំនុំ។ ខ្ញុំពិតជាបានឆេះឆួលខ្លាំងណាស់ ជាពិសេស សេចក្តីអាថ៌កំបាំងអំពីការគោរពប្រណិប័តន៍ព្រះ និងសេចក្ដីជំនឿលើព្រះជាម្ចាស់។ បទពិសោធន៍របស់ពួកគេជាក់ស្ដែង ហើយការប្រកបគ្នារបស់ពួកគេច្បាស់ដូចជាថ្ងៃអ៊ីចឹង។ ខ្ញុំបានយល់ថា ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា គឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញ។ ដូច្នេះ ខ្ញុំបានសម្រេចចិត្តទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា ហើយខ្ញុំចង់ប្រាប់ឱ្យប្រពន្ធខ្ញុំបានដឹងដែរ ប៉ុន្តែខ្ញុំមានអារម្មណ៍ខ្មាសអៀន។ ថ្ងៃមួយ នៅពេលនាងត្រឡប់មកផ្ទះវិញ ខ្ញុំបានសួរនាង «តើថ្ងៃនេះអូនបានប្រកបគ្នាអំពីរឿងអ្វីដែរ?» គាត់មើលទៅពិតជាភ្ញាក់ផ្អើលជាខ្លាំងនិងបានសួរថា៖ «បងចង់មានការប្រកបគ្នាដែរមែនទេ? អ៊ីចឹង បានជាបងសួរបែបនេះមែនទេ? អូនអាចនាំគេម្នាក់មកពីពួកជំនុំដើម្បីនិយាយបាន តើបងចង់ស្ដាប់ដែរទេ?» ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ពេលឮគាត់និយាយបែបនេះ ប៉ុន្តែនៅតែខ្មាសអៀនដដែល។ ខ្ញុំបានតបថា៖ «មិនអីទេ បើអូនចង់បែបនេះ បានតើ»។

មនុស្សស្រីពីរនាក់មកពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះ‌ចេស្តាបានមកផ្ទះយើង ដូច្នេះ ខ្ញុំក៏បានចែករំលែកពីបញ្ហាកង្វល់របស់ខ្ញុំ។ «ខ្ញុំធ្លាប់បានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តានៅលើប្រព័ន្ធអនឡាញ ហើយពេលនេះ ខ្ញុំបានយល់ថា ព្រះនាមរបស់ព្រះជាម្ចាស់ប្ដូរ នៅពេលយុគសម័យប្ដូរដែរ ប៉ុន្តែខ្ញុំនៅតែមិនទាន់យល់ច្បាស់នៅឡើយទេ។ ព្រះគម្ពីរសរសេរថា៖ 'ព្រះយេស៊ូវគ្រីស្ទនៅតែដដែល ពីម្សិលមិញ ថ្ងៃនេះ និងជារៀងរហូត' (ហេព្រើរ ១៣:៨)។ 'គ្មានសេចក្តីសង្រ្គោះណាផ្សេងទេ ដ្បិតនៅក្រោមមេឃនេះ គ្មាននាមណាផ្សេងដែលព្រះបានប្រទានមកក្នុងចំណោមមនុស្ស ដែលឲ្យយើងបានសេចក្តីសង្រ្គោះឡើយ' (កិច្ចការ ៤:១២)។ ព្រះគម្ពីរបញ្ជាក់ថាព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវមិនអាចផ្លាស់ប្ដូរបានឡើយ ដូច្នេះតើហេតុអ្វីបានជាហៅទ្រង់ថាព្រះដ៏មានគ្រប់ព្រះ‌ចេស្តានៅគ្រាចុងក្រោយហើយម៉េចមិនហៅទ្រង់ថាព្រះអម្ចាស់យេស៊ូវវិញ?» ដូច្នេះ ពួកគាត់អានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា៖ «សារជាតិរបស់ទ្រង់ និងកម្មសិទ្ធិ ព្រមទាំងលក្ខណៈរបស់ទ្រង់ នឹងមិនដែលផ្លាស់ប្ដូរឡើយ។ ក៏ប៉ុន្តែ ចំពោះកិច្ចការរបស់ទ្រង់វិញ គឺវាតែងតែចម្រើនទៅមុខជានិច្ច តែងតែចូលជ្រៅទៅមុខ ដ្បិតទ្រង់តែងតែថ្មីជានិច្ច និងមិនដែលចាស់ឡើយ។ នៅក្នុងយុគសម័យនីមួយៗ ព្រះជាម្ចាស់តែងយកព្រះនាមថ្មីមួយ នៅក្នុងយុគសម័យនីមួយៗ ទ្រង់បំពេញកិច្ចការថ្មី ហើយនៅក្នុងយុគសម័យនីមួយៗ ទ្រង់អនុញ្ញាតឲ្យអ្វីដែលទ្រង់បានបង្កើតមក មើលឃើញពីបំណងព្រះហឫទ័យថ្មី និងនិស្ស័យថ្មីរបស់ទ្រង់» («និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «អ្នកខ្លះនិយាយថាព្រះនាមរបស់ព្រះជាម្ចាស់មិនប្រែប្រួលទេ។ ចុះហេតុអ្វីក៏ព្រះនាមរបស់ព្រះយេហូវ៉ា ក្លាយជាព្រះយេស៊ូវ? បទទំនាយទាយទុកថា ព្រះមែស្ស៊ីនឹងយាងមក ចុះហេតុអ្វីបានជាមានមនុស្សម្នាក់ឈ្មោះថា យេស៊ូវមកដល់ទៅវិញ? ហេតុអ្វីបានជាព្រះនាមរបស់ព្រះជាម្ចាស់ប្រែប្រួល? តើកិច្ចការនេះមិនមែនត្រូវបានអនុវត្តជាយូរមកហើយទេឬអី? តើសព្វថ្ងៃនេះព្រះជាម្ចាស់ប្រហែលជាមិនធ្វើកិច្ចការថ្មីជាងនេះទេឬអី? កិច្ចការពីអតីតកាលអាចនឹងត្រូវកែប្រែ ហើយកិច្ចការរបស់ព្រះយេស៊ូវ អាចនឹងចាប់ផ្ដើមបន្តពីកិច្ចការរបស់ព្រះយេហូវ៉ា។ ចុះតើកិច្ចការរបស់ព្រះយេស៊ូវមិនអាចសម្រេចបានដោយកិច្ចការផ្សេងទៀតទេមែនទេ? ប្រសិនបើព្រះនាម 'យេហូវ៉ា' អាចប្ដូរមកជាព្រះនាម 'យេស៊ូវ' ចុះតើព្រះនាម 'យេស៊ូវ' មិនអាចនឹងប្ដូរដែរទេឬអី? រឿងនេះគ្មានអ្វីប្លែកទេ គ្រាន់តែមនុស្សមានគំនិតគិតសាមញ្ញៗពេក។ ព្រះជាម្ចាស់នៅតែជាព្រះជាម្ចាស់រហូត។ ទោះបីជាកិច្ចការរបស់ទ្រង់ ប្រែប្រួលយ៉ាងណា ហើយមិនថា ព្រះនាមទ្រង់អាចនឹងប្ដូរទៅជាយ៉ាងណាក៏និស្ស័យនិងព្រះប្រាជ្ញាញាណរបស់ទ្រង់ មិនប្រែប្រួលឡើយ។ ប្រសិនបើអ្នកជឿថាព្រះជាម្ចាស់អាចហៅបានត្រឹមព្រះនាមព្រះយេស៊ូវ នោះចំណេះរបស់អ្នក គឺនៅមានកម្រិតឆ្ងាយណាស់» («តើមនុស្សដែលបានដាក់កំហិតព្រះជាម្ចាស់តាមសញ្ញាណរបស់ខ្លួន អាចទទួលការបើកសម្ដែងពីព្រះជាម្ចាស់យ៉ាងដូចម្ដេច?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ព្រះនាមរបស់ព្រះយេស៊ូវ ត្រូវបានប្រើដើម្បីជាប្រយោជន៍ដល់កិច្ចការនៃការប្រោសលោះ ដូច្នេះ តើទ្រង់នៅតែត្រូវគេហៅដោយព្រះនាមដដែល នៅពេលដែលទ្រង់យាងត្រឡប់មកវិញនៅគ្រាចុងក្រោយដែរឬទេ? តើទ្រង់នឹងត្រូវនៅបន្តបំពេញកិច្ចការនៃការប្រោសលោះដែរឬទេ? តើហេតុអ្វីបានជាថាព្រះយេហូវ៉ា និងព្រះយេស៊ូវ ជាព្រះជាម្ចាស់តែមួយ ប៉ុន្តែទ្រង់ទាំងពីរត្រូវគេហៅដោយព្រះនាមខុសគ្នានៅក្នុងយុគសម័យផ្សេងគ្នាទៅវិញ? តើនេះមិនមែនដោយសារយុគសម័យនៃកិច្ចការរបស់ទ្រង់ខុសគ្នាទេមែនទេ? តើព្រះនាមតែមួយអាចតំណាងឲ្យព្រះជាម្ចាស់បានទាំងស្រុងដែរឬទេ? បើបែបនេះមែន ព្រះជាម្ចាស់ត្រូវហៅដោយព្រះនាមខុសគ្នានៅយុគសម័យផ្សេងគ្នា ហើយទ្រង់ត្រូវតែប្រើព្រះនាមនេះដើម្បីផ្លាស់ប្ដូរយុគសម័យនេះ និងដើម្បីតំណាងយុគសម័យនេះ។ ដ្បិតគ្មានព្រះនាមណាមួយដែលអាចតំណាងឲ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គពេញលេញនោះឡើយ ហើយព្រះនាមនីមួយៗ គឺអាចត្រឹមតែតំណាងឲ្យទិដ្ឋភាពបណ្ដោះអាសន្ននៃនិស្ស័យរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យណាមួយប៉ុណ្ណោះ។ អ្វីដែលព្រះនាមអាចធ្វើបាន គឺតំណាងដល់កិច្ចការរបស់ទ្រង់។ ហេតុនេះ ព្រះជាម្ចាស់អាចជ្រើសរើសព្រះនាមណាមួយក៏បាន ដែលជាអត្ថប្រយោជន៍ដល់និស្ស័យរបស់ទ្រង់ ដើម្បីតំណាងដល់យុគសម័យទាំងមូល» («និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

បន្ទាប់មក បងស្រីម្នាក់បានចែករំលែកជាមួយខ្ញុំ៖ «ការដែលនិយាយថាព្រះជាម្ចាស់មិនប្រែប្រួល គឺសំដៅលើសារជាតិរបស់ទ្រង់ និងនិស្ស័យរបស់ទ្រង់ ពុំបានសំដៅលើព្រះនាមរបស់ទ្រង់ឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់តែងតែបោះជំហានទៅមុខជានិច្ច ហើយ ទ្រង់ប្រើព្រះនាមថ្មីរបស់ទ្រង់ទៅតាមការផ្លាស់ប្ដូរនៃយុគសម័យដែរ។ ព្រះនាមនីមួយៗ តំណាងឱ្យយុគសម័យមួយ និងដំណាក់កាលនៃកិច្ចការមួយរបស់ព្រះជាម្ចាស់។ ការដែលនិយាយថាព្រះនាមរបស់ព្រះជាម្ចាស់មិនប្រែប្រួល មានន័យថាព្រះនាមនោះនឹងមិនប្ដូរ ក្នុងអំឡុងពេលនៃយុគសម័យនោះ ហើយព្រះនាមនោះនឹងនៅបន្ត រហូតដល់កិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យនោះបានបញ្ចប់។ ប៉ុន្តែ នៅពេលព្រះជាម្ចាស់ចាប់ផ្ដើមបំពេញកិច្ចការនៅក្នុងយុគសម័យថ្មី ទ្រង់ប្ដូរព្រះនាមរបស់ទ្រង់ទៅតាមកិច្ចការថ្មីរបស់ទ្រង់ដែរ។ ការនាំទៅក្នុងយុគសម័យថ្មីមួយ ព្រះនាមរបស់ព្រះជាម្ចាស់តំណាងឱ្យកិច្ចការរបស់ទ្រង់ និងនិស្ស័យរបស់ទ្រង់នៅយុគសម័យនោះ។ នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ព្រះនាមរបស់ព្រះជាម្ចាស់ គឺយេហូវ៉ា ដូច្នេះហើយ ទ្រង់បំពេញកិច្ចការដោយប្រើព្រះនាមនេះ។ ទ្រង់បានចេញក្រឹត្យវិន័យ និងបញ្ញត្តិដើម្បីដឹកនាំមនុស្ស ដើម្បីឱ្យមនុស្សបានដឹងថាអ្វីទៅជាអំពើបាប និងដឹងថាត្រូវថ្វាយបង្គំព្រះយេហូវ៉ាដោយបែបណា អនុវត្តតាមក្រឹត្យវិន័យ និងបញ្ញត្តិ និងទទួលបានព្រះពរពីព្រះជាម្ចាស់។ នរណាម្នាក់ដែលបានបំពានលើក្រឹត្យវិន័យ នឹងត្រូវដាក់ទោស។ ព្រះនាមយេហូវ៉ាតំណាងឱ្យឫទ្ធានុភាព សេចក្ដីមេត្តាករុណា សេចក្ដីក្រោធ និស្ស័យរបស់ព្រះជាម្ចាស់នៅយុគសម័យនៃក្រឹត្យវិន័យ។ នៅចុងបញ្ចប់នៃយុគសម័យនោះ មនុស្សកាន់តែពុករលួយខ្លាំងឡើងៗ និងមិនអាចគោរពប្រតិបត្តិតាមក្រឹត្យវិន័យបាន។ ពួកគេសុទ្ធតែស្ថិតនៅក្នុងគ្រោះថ្នាក់ឥតឈប់ ដ្បិតបានល្មើសនឹងក្រឹត្យវិន័យ។ ព្រះជាម្ចាស់បានយោនយកកំណើតជាមនុស្ស ទៅតាមផែនការនៃកិច្ចការរបស់ទ្រង់ និង តាមសេចក្ដីតម្រូវនៃមនុស្សពុករលួយ។ ទ្រង់បានចាប់ផ្ដើមយុគសម័យនៃព្រះគុណ និងបានបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ ដោយហៅថា 'យេស៊ូវ'។ ទ្រង់បានប្រោសលោះមនុស្សជាតិ និងបានប្រទានផ្លូវដល់យើងដើម្បីបានប្រែចិត្ត ដោយបង្ហាញពីនិស្ស័យដ៏គួរស្រឡាញ់របស់ទ្រង់ និងបានប្រទានព្រះគុណដ៏មហិមាដល់មនុស្ស។ នៅចុងបញ្ចប់ ទ្រង់ត្រូវបានគេឆ្កាងដើម្បីប្រោសលោះយើងឱ្យបានរួចពីអំពើបាប។ ចាប់ពីពេលនោះមក យើងបានអធិស្ឋានក្នុងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវ ដើម្បីអត់ទោសបាបដល់យើង និងទទួលបានព្រះគុណដ៏ច្រើនលើសលប់របស់ព្រះជាម្ចាស់។ ព្រះនាមព្រះយេស៊ូវ តំណាងឱ្យសេចក្ដីប្រោសលោះ ហើយមានន័យថាជាតង្វាយលោះបាប ដែលប្រោសលោះមនុស្សពុករលួយដោយសេចក្ដីស្រឡាញ់និងសេចក្ដីមេត្តាករុណា។ ព្រះនាមដែលព្រះជាម្ចាស់ជ្រើសរើសនៅក្នុងយុគសម័យនីមួយៗ មានអត្ថន័យក្នុងនោះ។ ព្រះនាមនីមួយៗតំណាងឱ្យនិស្ស័យ និងកិច្ចការរបស់ទ្រង់នៅយុគសម័យនោះ។ កិច្ចការរបស់ព្រះជាម្ចាស់ តែងតែបោះជំហានទៅមុខជានិច្ច ហើយព្រះនាមរបស់ទ្រង់ប្ដូរទៅតាមដំណាក់កាលនៃកិច្ចការរបស់ទ្រង់។ នៅយុគសម័យនៃព្រះគុណ ប្រសិនបើព្រះជាម្ចាស់បានរក្សាព្រះនាមយេហូវ៉ា នៅពេលទ្រង់យាងមកកាន់ផែនដី នោះកិច្ចការរបស់ទ្រង់នៅតែស្ថិតក្នុងយុគសម័យនៃក្រឹត្យវិន័យដដែល ហើយមនុស្សជាតិមិនអាចទទួលបានការប្រោសលោះរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេនឹងត្រូវដាក់ទោស ដ្បិតបានបំពានលើក្រឹត្យវិន័យ។ ប្រសិនបើព្រះអម្ចាស់នៅតែត្រូវគេហៅថា 'យេស៊ូវ' នៅពេលទ្រង់យាងត្រឡប់មកវិញ មនុស្សជាតិមិនអាចផ្លាស់ទៅមុខទៀតពីយុគសម័យនៃព្រគុណឡើយ។ យើងនឹងមិនត្រូវបានប្រោសឱ្យរួចពីអំពើបាប ត្រូវបានសង្គ្រោះដោយពេញលេញ និងបានចូលទៅក្នុងនគរព្រះជាម្ចាស់ឡើយ»។

បន្ទាប់មក បងស្រីម្នាក់ទៀតបន្តថា៖ «បើទោះបីជាព្រះអម្ចាស់យេស៊ូវបានអត់ទោសបាបយើងនៅក្នុងយុគសម័យនៃព្រះគុណ យើងនៅតែមានបាបដដែលដោយសារធម្មជាតិរបស់យើង។ យើងល្ងង់ខ្លៅ បោកបញ្ឆោត និងអាក្រក់។ សេចក្ដីពុករលួយរបស់យើង គឺនៅតែចាក់ឫសគល់យ៉ាងជ្រៅនៅក្នុងខ្លួនយើង ហើយវាធ្វើឱ្យយើងទាស់ទទឹងនឹងព្រះជាម្ចាស់នៅក្នុងអំពើបាប។ យើងរស់នៅក្នុងសភាពនៃការប្រព្រឹត្តអំពើបាបនិងលន់តួបាប។ យើងមិនអាចចូលទៅក្នុង នគររបស់ទ្រង់បាននៅឡើយទេ។ ដោយសារភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ យើងមិនស័ក្តិសមនឹងចូលទៅក្នុងនគររបស់ទ្រង់ឡើយ។ ព្រះជាម្ចាស់បានយាងត្រឡប់មកវិញនៅគ្រាចុងក្រោយដោយមានព្រះនាមថា ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា ចាប់ផ្ដើមយុគសម័យនៃនគរព្រះ ដើម្បីសង្គ្រោះមនុស្សពីសេចក្ដីពុករលួយ»។ គាត់បាននិយាយថា ព្រះអម្ចាស់ក្នុងពេលបច្ចុប្បន្ននេះ មានព្រះនាមថា ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា ដោយបំពេញតាមសេចក្ដីទំនាយថា៖ «អ្នកណាដែលឈ្នះ នោះអញនឹងយកធ្វើជាសសរក្នុងវិហាររបស់ព្រះអញ ហើយគេនឹងមិនចេញទៅណាទៀតឡើយ ហើយអញនឹងចារឹកព្រះនាមព្រះរបស់អញ និងឈ្មោះក្រុងនៃព្រះរបស់អញនៅជាប់នឹងគេ... ហើយអញនឹងចារឹកព្រះនាមរបស់អញលើគេផងដែរ» (វិវរណៈ ៣:១២)។ «ខ្ញុំជាអាល់ហ្វា និងអូមេហ្គា ជាទីចាប់ផ្ដើម និងជាទីបញ្ចប់ ហើយអញជា ព្រះដែលគង់នៅតាំងពីដើម គង់នៅពេលបច្ចុប្បន្ន ហើយនឹងត្រូវយាងមក ជាព្រះដ៏មានគ្រប់ព្រះចេស្ដា» (វិវរណៈ ១:៨)។ វិវរណៈ ១១:១៧៖ «យើងថ្វាយការអរព្រះគុណដល់ព្រះអង្គ ឱព្រះអម្ចាស់ ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះដែលគង់នៅ ក៏ធ្លាប់បានគង់នៅ ហើយនឹងត្រូវយាងមកអើយ ដ្បិតព្រះអង្គបានយកព្រះចេស្ដាដ៏អស្ចារ្យរបស់ទ្រង់ ហើយព្រះអង្គបានសោយរាជ្យ»។ «ព្រះដ៏មានគ្រប់ព្រះ‌ចេស្តាជំនុំជម្រះនៅគ្រាចុងក្រោយ។ ទ្រង់ថ្លែងពីសេចក្ដីពិត ដើម្បីសម្ដែងឱ្យយល់ពីសេចក្ដីពុករលួយរបស់មនុស្ស ដូច្នេះយើងអាចយល់ដឹងពីឫសគល់របស់វាបានទាំងស្រុង ឃើញពីតថភាពនៃសេចក្ដីពុករលួយរបស់យើង ដែលបង្កឡើយដោយសាតាំង និងបានដឹងពីនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់។ ដូច្នេះ យើងចាប់ផ្ដើមអាចលះបង់ខ្លួនឯងបាន ប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ ចុងក្រោយ យើងនឹងត្រូវបានដោះលែងពីនិស្ស័យជាសាតាំងរបស់យើង បានបន្សុទ្ធ និងបានសង្គ្រោះដោយពេញលេញ។ ព្រះជាម្ចាស់ក៏ញែកមនុស្សទៅតាមប្រភេទរបស់ពួកគេ តាមរយៈកិច្ចការនៃការជំនុំជម្រះរបស់ទ្រង់ ដោយបើកសម្ដែងនូវនិស្ស័យសុចរិតមានឫទ្ធានុភាពស្ស័យដែលមិនអាចប្រមាថបាន។ នៅចុងបញ្ចប់ ទ្រង់នឹងធ្វើឱ្យពិភពចាស់របស់ទ្រង់ត្រូវវិនាស ដោយបញ្ចប់នូវផែនការនៃការគ្រប់គ្រងរយៈពេល ៦,០០០ ឆ្នាំរបស់ទ្រង់។ អស់អ្នកណាដែលទទួលយកព្រះនាមរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា ដែលបានឆ្លងកាត់ការជំនុំជម្រះ និងត្រូវបានបន្សុទ្ធ នឹងត្រូវបាននាំចូលទៅក្នុងនគររបស់ព្រះជាម្ចាស់។ អស់អ្នកណាដែលស្អប់សេចក្ដីពិត ដែលទាស់ទទឹងនិងថ្កោលទោសព្រះដ៏មានគ្រប់ព្រះ‌ចេស្តា នឹងត្រូវបណ្ដេញចេញ ហើយត្រូវដាក់ទោសនៅក្នុងគ្រោះមហន្តរាយដ៏ធំ។ នោះនឹងនាំឱ្យកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់បានដល់ទីបញ្ចប់។ បន្ទាប់មក ព្រះជាម្ចាស់នឹងលែងមានព្រះនាមជាក់លាក់ណាមួយទៀតហើយ ប៉ុន្តែអត្តសញ្ញាណដើមរបស់ទ្រង់ នឹងត្រូវបានស្ដារមកវិញ នោះគឺ ព្រះអាទិករ។ គឺដូចដែលព្រះជាម្ចាស់បានមានបន្ទូលថា៖ 'ថ្ងៃនោះនឹងចូលមកដល់ នៅពេលដែលព្រះជាម្ចាស់លែងត្រូវបានគេហៅថា ព្រះយេហូវ៉ា ព្រះយេស៊ូវ ឬព្រះមែស្ស៊ីតទៅទៀត គឺទ្រង់នឹងត្រូវគេហៅត្រឹមថា ព្រះអាទិករ។ នៅពេលនោះ គ្រប់ព្រះនាមទាំងអស់ដែលទ្រង់បានដាក់នៅលើផែនដី នឹងត្រូវចូលដល់ទីបញ្ចប់ ដ្បិតកិច្ចការរបស់ទ្រង់នៅលើផែនដីនឹងត្រូវចូលដល់ទីបញ្ចប់ ក្រោយពេលដែលព្រះនាមរបស់ទ្រង់លែងមានទៀត។ នៅពេលដែលគ្រប់យ៉ាងទាំងអស់មកនៅក្រោមអំណាចត្រួតត្រារបស់ព្រះអាទិករ តើចាំបាច់អ្វីដែលទ្រង់ត្រូវការព្រះនាមសមស្របតែមិនពេញលេញបែបនេះធ្វើអ្វី? តើអ្នកនឹងនៅតែបន្តស្វែងរកព្រះនាមរបស់ព្រះជាម្ចាស់ក្នុងពេលនេះទៀតដែរឬទេ? តើអ្នកនៅតែហ៊ាននិយាយថា ព្រះជាម្ចាស់គឺនៅតែត្រូវបានហៅថា ព្រះយេហូវ៉ា តែមួយប៉ុណ្ណោះទៀតមែនទេ? តើអ្នកនៅតែហ៊ាននិយាយថា ព្រះជាម្ចាស់អាចត្រូវហៅត្រឹម ព្រះយេស៊ូវ តែមួយប៉ុណ្ណោះមែនទេ? តើអ្នកអាចទូលរែកបាបនៃការប្រមាថចំពោះព្រះជាម្ចាស់បានដែរឬទេ?(«និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ការប្រកបគ្នារបស់បងស្រីទាំងពីរពិតជាធ្វើឱ្យខ្ញុំឆេះឆួលណាស់។ ខ្ញុំបានឃើញពីអត្ថន័យនៃព្រះនាមរបស់ព្រះជាម្ចាស់។ ជាព្រះអាទិករ ទ្រង់ពុំត្រូវការព្រះនាមអ្វីទេ។ ប៉ុន្តែ ទ្រង់បានប្រើព្រះនាមផ្សេងគ្នាដើម្បីសង្គ្រោះមនុស្សជាតិ។ ព្រះយេហូវ៉ា ព្រះយេស៊ូវ និងព្រះដ៏មានគ្រប់ព្រះ‌ចេស្តា គឺជាព្រះតែមួយអង្គប៉ុណ្ណោះ។ ទ្រង់បានបំពេញកិច្ចការនៅបីដំណាក់កាល ក្នុងយុគសម័យខុសគ្នាចំនួនបី។ ហើយព្រះនាមនីមួយៗមានសារៈសំខាន់រៀងៗខ្លួន។ ព្រះនាមនោះតំណាងឱ្យនិស្ស័យនិងកិច្ចការរបស់ព្រះជាម្ចាស់នៅយុគសម័យនីមួយៗ។ ហើយចុងក្រោយ ខ្ញុំបានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តានៅគ្រាចុងក្រោយ។

ពេលមើលត្រឡប់ក្រោយទៅ ខ្ញុំស្អប់ខ្លួនឯងពេលនេះដែលល្ងីល្ងើនិងខ្វាក់។ ខ្ញុំយល់បទព្រះគម្ពីរដោយសើៗត្រង់ៗ និងគិតថាព្រះនាមរបស់ព្រះជាម្ចាស់នឹងមិនដែលផ្លាស់ប្ដូរឡើយ ថាទ្រង់នឹងតែងតែត្រូវហៅថា ព្រះយេស៊ូវជានិច្ច។ បើគ្មានព្រះដ៏មានគ្រប់ព្រះ‌ចេស្តាសម្ដែងចេញពីសេចក្ដីពិតនៃកិច្ចការរបស់ទ្រង់ទេ ខ្ញុំនឹងនៅតែប្រកាន់តាមព្រះគម្ពីរ និងមិនដែលបានយល់ពីអត្ថន័យនៃព្រះនាមរបស់ព្រះជាម្ចាស់ឡើយ ជាពិសេសគឺកិច្ចការរបស់ទ្រង់។ ខ្ញុំនឹងប្រាកដជាទាស់ទទឹងនឹងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តានៅគ្រាចុងក្រោយ ហើយ ត្រូវបានបោះបង់ចោលមិនខាន។ សូមអរព្រះគុណដល់ការណែនាំរបស់ព្រះជាម្ចាស់។ ទ្រង់បានអនុញ្ញាតឱ្យទូលបង្គំឮព្រះសូរសៀងរបស់ទ្រង់ និងបានមកចំពោះព្រះភ័ក្រ្តទ្រង់។ ទូលបង្គំសូមអរព្រះគុណព្រះដ៏មានគ្រប់ព្រះ‌ចេស្តា!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

របៀបដែលខ្ញុំគួរ ស្វាគមន៍ព្រះអម្ចាស់

ខ្ញុំកើតក្នុងគ្រួសារកាន់សាសនាកាតូលិក ហើយតាំងពីក្មេងមក ខ្ញុំបានគោរពប្រណិប័តន៍ជំនឿសាសនាកាតូលិក និងទន្ទឹងរង់ចាំការយាងមកវិញរបស់ព្រះអម្ចាស់។...

Leave a Reply