តើពិភពខាងវិញ្ញាណគឺជាអ្វី?

24-02-2021

តើពិភពខាងវិញ្ញាណគឺជាអ្វី?

សម្រាប់ពិភពរូបី នៅពេលដែលមនុស្សមិនយល់ពីអ្វីមួយ ឬបាតុភូតមួយជាក់លាក់ នោះពួកគេអាចស្រាវជ្រាវរកព័ត៌មានពាក់ព័ន្ធ ឬប្រើប្រាស់មធ្យោបាយផ្សេងៗដើម្បីស្វែងរកឲ្យឃើញនូវប្រភពដើម និងប្រវត្តិនៃចំណុចទាំងនោះ។ ប៉ុន្តែ ចំពោះពិភពផ្សេងទៀតដែលយើងកំពុងតែជជែកនា​ថ្ងៃនេះ គឺពិភពខាងវិញ្ញាណដែលមានវត្តមាននៅខាងក្រៅពិភពរូបី ដោយ​មនុស្សពិតជាគ្មានវិធី ឬមធ្យោបាយដើម្បីរៀនអ្វីមួយពីពិភពនេះទេ។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលបែបនេះ? ខ្ញុំមានបន្ទូលបែបនេះ គឺដោយសារតែនៅក្នុងពិភពនៃមនុស្ស គ្រប់យ៉ាងនៃពិភពរូបី គឺមិនអាចកាត់ផ្តាច់ពី អត្ថិភាពខាងរូបរាងរបស់មនុស្សនោះទេ ហើយដោយសារតែមនុស្សមានអារម្មណ៍ថា គ្រប់យ៉ាងនៃពិភពរូបី គឺមិនអាចកាត់ផ្តាច់ពីការរស់នៅផ្នែករាងកាយ និងជីវិតផ្នែករាងកាយរបស់ពួកគេបាន ទើបមនុស្សភាគច្រើនត្រឹមតែដឹង ឬឃើញវត្ថុបែបសម្ភារៈដែលអាចមើលឃើញ នៅចំពោះភ្នែករបស់ពួកគេប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលនិយាយដល់​ពិភពខាងវិញ្ញាណ ឬអាចនិយាយថា នៅពេលដែលនិយាយអំពីគ្រប់យ៉ាងដែលនៅក្នុងពិភពផ្សេង នោះអាចនិយាយបានថា មនុស្សភាគច្រើនមិនជឿនោះទេ។ ដោយសារតែមនុស្សមិនអាចមើលឃើញវា ហើយជឿថាមិនចាំបាច់យល់ពីវា ឬស្គាល់អី្វមួយពីវា មិននិយាយអ្វីពីភាពខុសគ្នាទាំងស្រុងរវាងពិភពខាងវិញ្ញាណ និងពិភពរូបី ហើយតាមការយល់ឃើញរបស់ព្រះជាម្ចាស់ ពិភពខាងវិញ្ញាណគឺបើកចំហរ ទោះបីសម្រាប់មនុស្ស ​វាគឺជាពិភពដែលអាថ៌កំបាំង និងបិទជិតក៏ដោយ ដូច្នេះហើយទើបមនុស្សមានពេលវេលាដ៏លំបាកក្នុងការស្វែងរកផ្លូវទៅកាន់ការយល់ដឹងនូវទិដ្ឋភាពផ្សេងៗនៃពិភពនេះ។ ការយល់ឃើញខុសៗគ្នានៃពិភពខាងវិញ្ញាណដែលខ្ញុំនឹងនិយាយ គឺត្រឹមតែទាក់ទងទៅនឹងការគ្រប់គ្រង និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ខ្ញុំនឹងមិនបើកបង្ហាញអំពីអាថ៌កំបាំង ឬប្រាប់អ្នករាល់គ្នាពីអាថ៌កំបាំងណាមួយដែលអ្នករាល់គ្នាចង់ដឹងនោះទេ។ ដោយសារតែអ្វីដែលខ្ញុំនឹងនិយាយ ទាក់ទឹងនឹងអធិបតេយ្យភាពរបស់ព្រះជាម្ចស់ ការគ្រប់គ្រង់របស់ព្រះជាម្ចាស់ និងការផ្គត់ផ្គង់របស់ព្រះជាម្ចាស់ ដូច្នេះហើយ ខ្ញុំនឹងនិយាយអំពីផ្នែកដែលចាំបាច់សម្រាប់ឲ្យអ្នករាល់គ្នាដឹងប៉ុណ្ណោះ។

ទីមួយ ខ្ញុំសូមសួរសំណួរមួយដល់អ្នករាល់គ្នា៖ នៅក្នុងគំនិតរបស់អ្នករាល់គ្នា តើពិភពខាងវិញ្ញាណគឺជាអ្វី? និយាយឲ្យទូលាយ វាគឺជាពិភពមួយនៅខាងក្រៅពិភពរូបី គឺជាពិភពមួយដែលមនុស្សមើលមិនឃើញផង និងមិនអាចប៉ះពាល់បានផង។ ទោះបីជាយ៉ាងណា នៅក្នុងការស្រមៃរបស់អ្នករាល់គ្នា តើពិភពខាងវិញ្ញាណ គួរជាភពប្រភេទណា? ប្រហែលជាដោយសារតែអ្នកមិនអាចមើលឃើញ ទើបអ្នកមិនអាចគិតអំពីវា។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នករាល់គ្នាស្តាប់ឮការពន្យល់ នោះអ្នករាល់នៅតែគិត ហើយអ្នកមិនអាចឈប់គិតអំពីវានោះទេ។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? គឺមានអ្វីម៉្យាងដែលកើតឡើងចំពោះមនុស្សជាច្រើន នៅពេលដែលពួកគេនៅក្មេង៖ នៅពេលដែលមនុស្សម្នាក់ប្រាប់ពួកគេអំពីរឿងដ៏គួរឲ្យកោតខ្លាចមួយ ដូចជាអំពីខ្មោច ឬអំពីព្រលឹង នោះពួកគេមានអារម្មណ៍ភ័យខ្លាចលោះព្រលឹង។ តើពួកគេខ្លាចដោយសារមូលហេតុអ្វីឲ្យពិតប្រាកដ? គឺដោយសារតែពួកគេកំពុងតែស្រមើស្រមៃអំពីវត្ថុទាំងនោះ។ ទោះបីជាពួកគេមិនអាចមើលពួកវាឃើញ ក៏ពួកគេមានអារម្មណ៍ថា ពួកវាទាំងអស់នោះនៅជុំវិញបន្ទប់របស់ពួកគេ នៅតាមទីកន្លៀត​ដែលងងឹត និងកន្លែងលាក់បាំងមួយចំនួន ហើយពួកគេភ័យខ្លាចជាខ្លាំង ទើបពួកគេមិនហ៊ានទៅគេង។ ជាពិសេសនៅពេលយប់ ពួកគេមានអារម្មណ៍ភ័យខ្លាចពេក ទើបពួកគេមិនហ៊ាន​នៅម្នាក់ឯងក្នុងបន្ទប់របស់ខ្លួន​ឬក៏ហ៊ានដើរម្នាក់ឯងទៅក្នុងទីធ្លានៅខាងក្រៅផ្ទះរបស់ពួកគេ។ នោះគឺជាពិភពខាងវិញ្ញាណនៃការស្រមើស្រមៃរបស់អ្នករាល់គ្នា ហើយវាគឺជាពិភពដែលមនុស្សគិតថា គួរឲ្យខ្លាច។ ការពិតគឺថា គ្រប់គ្នាស្រមើស្រមៃអំពីវានៅក្នុងកម្រិតណាមួយ ហើយគ្រប់គ្នាអាចមានអារម្មណ៍តិចតួចអំពីវា។

ចូរយើងចាប់ផ្តើមដោយការនិយាយអំពីពិភពខាងវិញ្ញាណ។ តើវាជាអ្វី? ខ្ញុំសូមផ្តល់ការពន្យល់ដ៏​ខ្លី និងសាមញ្ញសម្រាប់អ្នក៖ ពិភពខាងវិញ្ញាណ គឺជាទីកន្លែងដ៏មានសារៈសំខាន់មួយ គឺជាទីកន្លែងដែលខុសពីពិភពរូបី។ ហេតុអ្វីបានជាខ្ញុំនិយាយថាវាមានសារៈសំខាន់? យើងនឹងពិភាក្សាអំពីបញ្ហានេះដោយលម្អិត។ អត្ថិភាព ​នៃពិភពខាងវិញ្ញាណ គឺជាប់ទាក់ទងយ៉ាងស្អិតរមួតទៅនឹងពិភពរូបីរបស់មនុស្សជាតិ។ វាដើរតួនាទីយ៉ាងសំខាន់នៅក្នុងវដ្ដ​នៃជីវិត និងសេចក្តីស្លាប់របស់មនុស្សនៅក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ។ នេះគឺជាតួនាទីរបស់វា ហើយនេះគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុមួយចំនួនដែលវត្តមាន​របស់វាមានសារៈសំខាន់។ ដោយសារតែវាគឺជាកន្លែងមួយដែលមិនអាចដឹងដោយសារវិញ្ញាណទាំងប្រាំ នោះគ្មាននរណាម្នាក់អាចវិនិច្ឆ័យឲ្យត្រឹមត្រូវថា តើពិភពខាងវិញ្ញាណមាន ឬមិនមាននោះទេ។ កម្លាំងផ្សេងៗរបស់វា គឺជាប់ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងវត្តមាន​របស់មនុស្ស ដែលជាលទ្ធផល លំដាប់លំដោយ​នៃជីវិតរបស់មនុស្សជាតិក៏ទទួលឥទ្ធិពលយ៉ាងច្រើនពីពិភពខាងវិញ្ញាណផងដែរ។ តើនេះជាប់ពាក់ព័ន្ធនឹងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ឬអត់? វាជាប់ពាក់ព័ន្ធ។ នៅពេលដែលខ្ញុំនិយាយបែបនេះ អ្នករាល់គ្នាយល់ពីមូលហេតុដែល​ខ្ញុំកំពុង​តែ​ពិភាក្សាអំពីប្រធានបទនេះ៖ គឺដោយសារតែវាពាក់ព័ន្ធនឹងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ក៏ដូចជាការគ្រប់គ្រងរបស់ទ្រង់។ នៅក្នុងពិភពបែបនេះ ដែលជាពិភពមនុស្សមិនអាចមើលឃើញ រាល់បទបញ្ជា បញ្ញត្តិ និងប្រព័ន្ធរដ្ឋបាលនៃស្ថានសួគ៌ គឺខ្ពស់ជាងច្បាប់ និងប្រព័ន្ធនៃជាតិនានារបស់ពិភពរូបី ហើយគ្មានភាវៈមានជីវិតនៅក្នុងពិភពនេះ ហ៊ានល្មើស ឬបំពាននោះទេ។ តើនេះទាក់ទងនឹងអធិបតេយ្យភាព និងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ឬទេ? នៅក្នុងពិភពខាងវិញ្ញាណ មានបញ្ញត្តិរដ្ឋបាលច្បាស់លាស់ បទបញ្ជានៃស្ថានសួគ៌ច្បាស់លាស់ និងលក្ខន្តិកៈច្បាស់លាស់។ នៅតាមកម្រិតខុសៗគ្នា និងនៅតាមតំបន់ផ្សេងៗគ្នា ឆ្មាំនានាគឺគោរពយ៉ាងតឹងរឹងចំពោះតួនាទីរបស់ពួកវា ហើយប្រតិបត្តិតាមក្រឹត្យវិន័យ និងបទបញ្ញត្តិទាំងឡាយ ដោយសារពួកគេដឹងពីអ្វីដែលជាផលវិបាកនៃការរំលោភបំពានបទបញ្ជានៃស្ថានសួគ៌ទាំងនោះ។ ពួកគេដឹងយ៉ាងច្បាស់ពីវិធីដែលព្រះជាម្ចាស់ដាក់ទោសទង្វើអាក្រក់ និងប្រទានរង្វាន់ដល់ទង្វើល្អ និងវិធីដែលទ្រង់គ្រប់គ្រង និងត្រួតត្រាលើរបស់សព្វសារពើ។ ជាងនេះទៅទៀត ពួកគេមើលឃើញយ៉ាងច្បាស់ពីវិធីដែលទ្រង់អនុវត្តបទបញ្ជា និងលក្ខន្តិកៈនៃស្ថានសួគ៌របស់ទ្រង់។ តើទាំងនេះ ខុសគ្នាពីពិភពរូបីដែលមនុស្សជាតិរស់នៅដែរឬទេ? ពួកវាពិតជាខុសគ្នាយ៉ាងខ្លាំង។ ពិភពខាងវិញ្ញាណគឺជាពិភពដែលមានលក្ខណៈខុសគ្នាស្រឡះពីពិភពរូបី ដោយសារតែមានបទបញ្ជា និងលក្ខន្តិកៈនៃស្ថានសួគ៌ នេះគឺទាក់ទងនឹងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ការគ្រប់គ្រង ហើយជាងនេះទៅទៀតគឺទាក់ទងទៅនឹងនិស្ស័យរបស់ទ្រង់ ក៏ដូចជាកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់។ ដោយបានស្តាប់ឮរឿងនេះ តើអ្នករាល់គ្នាមិនមានអារម្មណ៍ថា វាចាំបាច់យ៉ាងខ្លាំងសម្រាប់ខ្ញុំ ក្នុងការនិយាយពីប្រធានបទនេះទេ? តើអ្នករាល់គ្នាមិនចង់ដឹងពីអាថ៌កំបាំងដែលជាប់ជាមួយវាទេឬ? (បាទ យើងចង់)។ បែបនេះ គឺជាការគិតបែបពិភពខាងវិញ្ញាណ។ ទោះបីជាវានៅជាមួយនឹងពិភពរូបី ហើយព្រមជាមួយគ្នានេះ វាស្ថិតនៅក្រោមការគ្រប់គ្រង និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ការគ្រប់គ្រង និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់នៃពិភពនេះ គឺមានលក្ខណៈតឹងរឹងជាងយ៉ាងឆ្ងាយ ទៅនឹងការគ្រប់គ្រង និងអធិបតេយ្យភាពរបស់ទ្រង់នៅក្នុងពិភពរូបី។ នៅពេលនិយាយឲ្យលម្អិត យើងគួរចាប់ផ្តើមដោយវិធីដែលពិភពខាងវិញ្ញាណទទួលខុសត្រូវចំពោះកិច្ចការនៃវដ្តរបស់ជីវិត និងសេចក្តីស្លាប់របស់មនុស្សជាតិ ដោយសារនេះជាផ្នែកមួយដ៏សំខាន់នៃកិច្ចការរបស់ភាវៈនៃពិភពខាងវិញ្ញាណ។

ក្នុងចំណោមមនុស្សជាតិ ខ្ញុំបែងចែកមនុស្សទាំងអស់ជាបីប្រភេទ។ ទីមួយគឺជាអ្នកមិនជឿ ដែលជាពួកអ្នកដែលគ្មានជំនឿខាងសាសនា។ ពួកគេត្រូវបានគេហៅថាជា អ្នកមិនជឿ។ អ្នកមិនជឿភាគច្រើនលើសលប់ មានសេចក្តីជំនឿតែទៅលើលុយ ពួកគេគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ ពួកគេគឺជាមនុស្សសម្ភារៈនិយម ហើយត្រឹមតែជឿលើពិភពរូបីតែប៉ុណ្ណោះ ពួកគេមិនជឿលើវដ្ដនៃជីវិត និងសេចក្តីស្លាប់ ឬមានជំនឿលើអ្វីមួយដែលនិយាយអំពីអាទិទេព ឬខ្មោចនោះទេ។ ខ្ញុំបែងចែកមនុស្សប្រភេទនេះជាអ្នកមិនជឿ ហើយពួកគេគឺជាប្រភេទទីមួយ។ ប្រភេទទីពីរ គឺរួមបញ្ចូលទាំងមនុស្សមានសេចក្តីជំនឿផ្សេងៗក្រៅពីអ្នកមិនជឿ។ ក្នុងចំណោមមនុស្សជាតិ ខ្ញុំបែងចែកមនុស្សនៃសេចក្តីជំនឿជាក្រុមធំៗមួយចំនួន៖ ទីមួយគឺពួកសាសន៍យូដា ទីពីរគឺពួកកាតូលិក ទីបីគឺពួកគ្រីស្ទបរិស័ទ ទីបួនពួកមូស្ល៊ីម និងទីប្រាំគឺពួកពុទ្ធបរិស័ទ គឺទាំងអស់មានប្រាំប្រភេទ។ ទាំង​នេះគឺជាមនុស្សនៃសេចក្តីជំនឿប្រភេទផ្សេងៗគ្នា។ ប្រភេទទីបី គឺរួមបញ្ចូលទាំងពួកអ្នកដែលជឿលើព្រះជាម្ចាស់ ហើយនេះរួមបញ្ចូលទាំងអ្នករាល់គ្នាផងដែរ។ អ្នកមានជំនឿប្រភេទនេះ គឺពួកអ្នកដែលដើរតាមព្រះជាម្ចាស់សព្វថ្ងៃនេះ។ មនុស្សទាំងនេះត្រូវបានបែងចែកជាពីរផ្នែក៖ រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ និងអ្នកស៊ីឈ្នួល។ ប្រភេទសំខាន់ៗទាំងនេះ ត្រូវបានញែកយ៉ាងច្បាស់។ ដូច្នេះហើយ ពេលនេះអ្នកអាចញែកយ៉ាងច្បាស់នៅក្នុងគំនិតរបស់អ្នករាល់គ្នារវាងប្រភេទ និងចំណាត់ថ្នាក់របស់មនុស្ស មិនអ៊ីចឹងទេឬ? ប្រភេទទីមួយ គឺមានអ្នកមិនជឿ ហើយខ្ញុំបាននិយាយអំពីលក្ខណៈរបស់ពួកគេរួចហើយ។ តើពួកអ្នកដែលមានជំនឿលើមនុស្សចាស់នៅលើមេឃ ត្រូវបានរាប់ជាអ្នកមិនជឿឬទេ? អ្នកមិនជឿជាច្រើនត្រឹមតែជឿលើព្រះចំណាស់នៅលើមេឃ។ ពួកគេជឿថា ខ្យល់ ភ្លៀង ផ្គរលាន់។ ល។ គឺត្រូវបានគ្រប់គ្រងដោយអង្គនេះ ជាអង្គដែលពួកគេពឹងផ្អែកសម្រាប់ការដាំដំណាំ និងការប្រមូលផល ប៉ុន្តែនៅពេលដែលលើកឡើងអំពីជំនឿនៅក្នុងព្រះជាម្ចាស់ ពួកគេមិនចង់ជឿទ្រង់នោះទេ។ តើមនុស្សប្រភេទនេះ អាចហៅថាមានសេចក្តីជំនឿដែរឬទេ? មនុស្សប្រភេទនេះ ត្រូវបានរាប់បញ្ចូលជាមួយអ្នកមិនជឿ។ អ្នកយល់ពីរឿងនេះ មែនទេ? ចូរកុំច្រឡំអំពីប្រភេទទាំងនេះ។ ប្រភេទទីពីរ គឺរួមបញ្ចូលមនុស្សនៃសេចក្តីជំនឿ ហើយប្រភេទទីបីគឺពួកអ្នកដែលកំពុងតែដើរតាមព្រះជាម្ចាស់។ ដូចនេះ​ហេតុអ្វីបានជាខ្ញុំបែងចែកមនុស្សទាំងអស់ទៅក្នុងប្រភេទទាំងនេះ? (ដោយសារតែមនុស្សប្រភេទផ្សេងៗគ្នាមានទីបញ្ចប់ និងគោលដៅខុសៗគ្នា)។ នេះគឺជាទិដ្ឋភាពមួយ។ នៅពេលដែលជាតិសាសន៍ផ្សេងៗ និងមនុស្សប្រភេទទាំងនេះវិលត្រឡប់ទៅកាន់ពិភពខាងវិញ្ញាណវិញ នោះពួកគេម្នាក់ៗនឹងមានទីកន្លែងខុសៗគ្នាដើម្បីទៅ ហើយនឹងស្ថិតនៅក្រោមច្បាប់នៃវដ្ដជីវិត និងសេចក្តីស្លាប់ផ្សេងៗគ្នា ដូច្នេះហើយទើបខ្ញុំបានបែងចែកមនុស្សទៅជាប្រភេទធំៗទាំងនេះ។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ X» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

វដ្តនៃជីវិត និងសេចក្តីស្លាប់របស់អ្នកដើរតាមព្រះជាម្ចាស់

បន្ទាប់មក ចូរយើងនិយាយអំពីវដ្តនៃជីវិត និងសេចក្តីស្លាប់របស់អស់អ្នកដែលដើរតាមព្រះជាម្ចាស់។ រឿងនេះពាក់ព័ន្ធនឹងអ្នករាល់គ្នា ដូច្នេះ...

វដ្តនៃជីវិត និងសេចក្តីស្លាប់របស់មនុស្សនៃសេចក្តីជំនឿផ្សេងៗគ្នា

យើងទើបតែបានពិភាក្សាអំពីវដ្តនៃជីវិត និងសេចក្តីស្លាប់របស់មនុស្សនៅក្នុងប្រភេទទីមួយ គឺអ្នកមិនជឿ។ ពេលនេះ ចូរយើងពិភាក្សាអំពីប្រភេទទីពីរ...