៦. យើងបានអានព្រះបន្ទូលជាច្រើនរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ព្រះបន្ទូលទាំងនោះមាននូវសិទ្ធិអំណាច និងព្រះចេស្ដា ហើយក៏ជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ពិតប្រាកដដែរ។ ប៉ុន្តែ គ្រូគង្វាល និងពួកចាស់ទុំនិយាយថា នៅក្នុងព្រះគម្ពីរត្រូវបានចែងថា៖ «ខ្ញុំភ្ញាក់ផ្អើលណាស់ដែលអ្នករាល់គ្នាឆាប់ងាកចេញពីព្រះអង្គ ដែលបានត្រាស់ហៅអ្នករាល់គ្នាឲ្យចូលក្នុងព្រះគុណរបស់ព្រះគ្រីស្ទ ហើយបែរទៅរកដំណឹងល្អមួយទៀត។ គ្មានដំណឹងល្អមួយទៀតឡើយ ដ្បិតមានមនុស្សខ្លះតាមរំខានអ្នករាល់គ្នា ហើយចង់បង្ខូចដំណឹងល្អរបស់ព្រះគ្រីស្ទប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើយើងខ្ញុំ ឬទេវតាណាម្នាក់ពីស្ថានសួគ៌ ប្រកាសដំណឹងណាផ្សេងទៅកាន់អ្នករាល់គ្នា ខុសពីដំណឹងដែលយើងបានប្រកាសប្រាប់អ្នករាល់គ្នា ចូរឲ្យអ្នកនោះត្រូវបណ្ដាសាចុះ» (កាឡាទី ១:៦-៨)។ ស្របទៅតាមពាក្យដែលត្រូវបានថ្លែងដោយលោកប៉ុលទាំងនេះ គ្រូគង្វាល និងពួកចាស់ទុំនិយាយថា ជំនឿរបស់យើងលើព្រះដ៏មានគ្រប់ព្រះចេស្ដាវង្វេងចេញពីព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវ និងចេញពីផ្លូវរបស់ព្រះអម្ចាស់យេស៊ូវហើយ។ ពួកគេនិយាយថា យើងជឿលើដំណឹងល្អមួយទៀត និងថានេះជាការបោះបង់ចោលជំនឿ ពោលគឺជាការក្បត់ព្រះអម្ចាស់។ ទោះបីយើងមានអារម្មណ៍ថា អ្វីដែលពួកគេនិយាយនោះខុសក៏ដោយ ក៏យើងមិនប្រាកដថាពួកគេនិយាយខុសទៅលើរឿងអ្វីដែរ។ សូមប្រកបគ្នាជាមួយយើងអំពីការនេះ។

ចម្លើយ៖

ផ្អែកលើពាក្យសម្ដីទាំងនេះរបស់ប៉ុល គ្រូគង្វាល និងអ្នកចាស់ទុំនិយាយថា ការជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា ជាការងាកចេញពីព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវ ជាការជឿលើដំណឹងល្អផ្សេង ជាការក្បត់ព្រះអម្ចាស់។ ប៉ុន្តែ តើការបកស្រាយពាក្យសម្ដីរបស់ប៉ុលត្រឹមត្រូវឬទេ? បន្ទាប់ពីអានព្រះគម្ពីរ មនុស្សជាច្រើនមិនស្វែងរកសេចក្ដីពិតឡើយ ហើយដោយមិនយកចិត្តទុកដាក់លើបរិបទនៅពេលនោះ ពួកគេបង្កើតច្បាប់វិន័យដោយភាពងងឹតងងល់ទាំងស្រុង យ៉ាងផ្លាស់ប្ដូរ និងប្រែប្រួល ដែលងាយនឹងបំភាន់ និងដឹកនាំឱ្យមនុស្សខុស។ បើគ្រូគង្វាល និងអ្នកចាស់ទុំដកស្រង់ព្រះគម្ពីរចេញពីបរិបទ នោះពួកគេងាយនឹងសាបព្រោះភាពភាន់ច្រឡំក្នុងចំណោមអស់អ្នកដែលស្រាវជ្រាវអំពីផ្លូវពិត។ តាមពិត មានបរិបទមួយចំពោះពាក្យសម្ដីរបស់ប៉ុល៖ ក្នុងយុគសម័យនៃព្រះគុណ មានតែដំណឹងល្អមួយប៉ុណ្ណោះ ជាដំណឹងល្អនៃកិច្ចការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវ។ នៅពេលដែលមនុស្សផ្សព្វផ្សាយតាមវិធីផ្សេង គឺដំណឹងល្អដែលមិនដូចនឹងដំណឹងល្អរបស់ព្រះអម្ចាស់យេស៊ូវ នោះទាំងនេះជា «ដំណឹងល្អផ្សេង» ជាដំណឹងល្អដែលបានបោកបញ្ឆោតមនុស្ស។ ហើយមនុស្សដែលត្រូវបានបោកបញ្ឆោតឱ្យដើរតាមដំណឹងល្អផ្សេងបន្ទាប់ពីទទួលយកព្រះនាមព្រះអម្ចាស់យេស៊ូវ បានក្បត់ព្រះអម្ចាស់។ នៅពេលដែលប៉ុលបាននិយាយពាក្យទាំងនេះ ព្រះជាម្ចាស់មិនទាន់ធ្វើកិច្ចការនៃគ្រាចុងក្រោយ ហើយគ្មាននរណាម្នាក់ដែលផ្សព្វផ្សាយដំណឹងល្អនៃគ្រាចុងក្រោយឡើយ។ ដូច្នេះហើយ ច្បាស់ណាស់ «ដំណឹងល្អផ្សេង» ដែលប៉ុលបាននិយាយ ច្បាស់ជាមិនមែនដំណឹងល្អនៃការយាងមកវិញរបស់ព្រះអម្ចាស់ក្នុងគ្រាចុងក្រោយឡើយ ប៉ុន្តែដំណឹងល្អទាំងនោះ ត្រូវបានផ្សព្វផ្សាយដោយព្រះគ្រីស្ទក្លែងក្លាយ ដែលលេចឡើងនៅពេលដែលព្រះអម្ចាស់យេស៊ូវលេចមក និងកំពុងតែបំពេញកិច្ចការរបស់ទ្រង់។ ការសិក្សាបែបប្រវត្តិសាស្ត្រណាមួយអំពីពេលវេលា នឹងច្បាស់ជាបើកសម្ដែងនូវស្ថានភាពបែបនេះ។ តាមពិត ប៉ុលមិនដែលនិយាយថា ការផ្សព្វផ្សាយដំណឹងល្អនៃនគរព្រះនៅពេលដែលព្រះអម្ចាស់យាងមកវិញជាការខុសឆ្គងឡើយ កុំថាឡើយគាត់ហ៊ាននិយាយថា បើមនុស្សទទួលយកដំណឹងល្អនៃគ្រាចុងក្រោយនៃព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញ ជាព្រះដ៏មានគ្រប់ព្រះចេស្ដា នោះពួកគេនឹងក្បត់ព្រះអម្ចាស់។ ប៉ុន្តែគ្រូគង្វាល និងចាស់ទុំរបស់ពិភពខាងសាសនា ប្រើប្រាស់ពាក្យសម្ដីរបស់ប៉ុលទៅកាន់ពួកជំនុំយុគសម័យនៃព្រះគុណ ដើម្បីថ្កោលទោសកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ នៅក្នុងនេះ ពួកគេគ្រាន់តែបកស្រាយខុសនូវព្រះគម្ពីរ ហើយដកស្រង់វាចេញពីបរិបទ ដែលពិតជារឿងគួរឱ្យអស់សំណើចនិងគ្មានហេតុផល! ជាក់ស្ដែង គ្រូគង្វាល និង​អ្នកចាស់ទុំកំពុងតែព្យាយាមបោកបញ្ឆោតមនុស្ស ព្យាយាមបញ្ឈប់ពួកគេមិនឱ្យស្វែងរក និងស្រាវជ្រាវអំពីផ្លូវពិត។ បើដូចពួកគេនិយាយមែន នោះនៅពេលដែលព្រះអម្ចាស់យេស៊ូវយាងមកផែនដីដើម្បីធ្វើកិច្ចការ ហើយមនុស្សជាច្រើនដែលបានជឿលើព្រះយេហូវ៉ា ចាប់ផ្ដើមដើរតាមព្រះអម្ចាស់យេស៊ូវ បន្ទាប់ពីឃើញពីការលេចមក និងកិច្ចការរបស់ទ្រង់ ហើយទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះអម្ចាស់ តើមនុស្សទាំងនេះដែលបានដើរតាមព្រះអម្ចាស់យេស៊ូវ អាចនឹងក្បត់ព្រះយេហូវ៉ា និងបោះបង់ចោលសាសនាឬទេ? ច្បាស់ណាស់ ពួកគេមិនក្បត់ព្រះយេហូវ៉ាឡើយ ប៉ុន្តែពួកគេកំពុងដើរតាមជំហានរបស់ព្រះជាម្ចាស់ ពួកគេស្មោះត្រង់ចំពោះព្រះជាម្ចាស់។ ស្របពេលជាមួយគ្នានោះ អស់អ្នកដែលចចែសប្រកាន់ខ្ជាប់នូវក្រឹត្យវិន័យ និងមិនទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះអម្ចាស់យេស៊ូវ ហាក់ដូចជាអាចរក្សានូវព្រះនាមរបស់ព្រះយេហូវ៉ា ប៉ុន្តែនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ពួកគេបានបះបោរប្រឆាំងទ្រង់ និងតតាំងនឹងកិច្ចការថ្មីរបស់ទ្រង់។ ពួកគេរក្សាតែកិច្ចការដែលព្រះជាម្ចាស់បានធ្វើកាលពីអតីតកាលប៉ុណ្ណោះ ពួកគេមិនដើរតាមជំហានរបស់ព្រះជាម្ចាស់ឡើយ ហើយពួកគេមិនទទួលយក ឬស្ដាប់បង្គាប់ព្រះបន្ទូល និងកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់ឡើយ គឺពួកគេ ដែលជាអ្នកបោះបង់សាសនាដ៏ពិតប្រាកដ ដែលព្រះជាម្ចាស់ស្អប់ និងបដិសេធ។

ពួកយើងដែលជាអ្នកជឿលើព្រះអម្ចាស់ មានអំណរគុណដ៏ជ្រាលជ្រៅថា ទោះបីជាសេចក្ដីជំនឿរបស់ពួកយើងលើព្រះអម្ចាស់មានន័យថា អំពើបាបរបស់ពួកយើងត្រូវបានអភ័យទោសឱ្យក៏ដោយ ក៏ពួកយើងនៅតែរស់នៅក្នុងសភាពដែលពួកយើងប្រព្រឹត្តអំពើបាបនៅពេលថ្ងៃ ហើយសារភាពអំពើបាបរបស់ពួកយើងនៅពេលយប់ដែរ។ ដោយត្រូវបានធម្មជាតិសាតាំងត្រួតត្រា ពួកយើងតែងតែបើកសម្ដែងនិស្ស័យសាតាំងរបស់ពួកយើងជានិច្ច ដូចជា ភាពក្រអឺតក្រទមនិងភាពអស្មិមានៈ ភាពវៀចវេរនិងសេចក្ដីបោកបញ្ឆោត ភាពអាត្មានិយមនិងភាពអាប់ឱន។ ពួកយើងមិនអាចធ្វើអ្វីបានក្រៅពីភូតកុហកនិងប្រព្រឹត្តអំពើបាប បះបោរនិងតតាំងនឹងព្រះជាម្ចាស់ ហើយពួកយើងមិនបានគេចចេញពីចំណង និងច្រវាក់នៃអំពើបាបឡើយ។ អស់អ្នកដែលមិនបរិសុទ្ធ មិនអាចជួបជាមួយព្រះអម្ចាស់បានឡើយ។ ព្រះជាម្ចាស់បរិសុទ្ធ ដូច្នេះ ធ្វើម្ដេចទើបព្រះជាម្ចាស់អនុញ្ញាតឱ្យចូលទៅក្នុងនគររបស់ទ្រង់ ចំពោះអ្នកដែលពេញដោយនិស្ស័យរបស់សាតាំង ហើយងាយនឹងបះបោរនិងតតាំងនឹងទ្រង់នោះ? ដូច្នេះហើយ ដោយការមកដល់របស់យុគសម័យនៃនគរព្រះនៃគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដាបំពេញដំណាក់កាលនៃកិច្ចការដ៏ខ្ពស់ជាង និងថ្មីជាង ដោយផ្អែកលើមូលដ្ឋាននៃកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវ៖ កិច្ចការនៃការជំនុំជម្រះ និងការបន្សុទ្ធមនុស្សក្នុងគ្រាចុងក្រោយ។ នៅក្នុងកិច្ចការដំណាក់កាលនេះ ព្រះជាម្ចាស់សម្ដែងចេញសេចក្ដីពិត ដើម្បីដោះស្រាយធម្មជាតិបាប និងនិស្ស័យពុករលួយរបស់មនុស្ស ដោយធ្វើឱ្យមនុស្សត្រូវបានព្រះជាម្ចាស់បន្សុទ្ធ និងត្រូវបានសង្គ្រោះម្ដងទាំងអស់ ព្រមទាំងនាំគេទៅក្នុងនគររបស់ព្រះជាម្ចាស់។ ការនេះបំពេញសេចក្ដីទំនាយនៅក្នុងព្រះគម្ពីរ៖ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង។ ដ្បិតទ្រង់នឹងមានបន្ទូល មិនមែនដោយអាងអង្គទ្រង់ផ្ទាល់ឡើយ ពោលគឺនឹងមានបន្ទូលចំពោះតែរឿងណាដែលទ្រង់នឹងស្ដាប់ឮ ហើយទ្រង់នឹងសម្ដែងឲ្យអ្នកដឹងរឿងដែលត្រូវកើតមក» (យ៉ូហាន ១៦:១២-១៣)។ «អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យខ្ញុំ អ្នកនោះមានម្នាក់ដែលជំនុំជម្រះគេរួចហើយ ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដូចគ្នាដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ» (យ៉ូហាន ១២:៤៨)។ «ដ្បិតនឹងមានវេលាមកដល់ ជាគ្រាដែលការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់» (១ ពេត្រុស ៤:១៧)។ ដូច្នេះ អស់អ្នកដែលទទួលយកកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា មិនមែនក្បត់ព្រះអម្ចាស់យេស៊ូវ ឬបោះបង់ចោលសាសនាឡើយ។ ផ្ទុយទៅវិញ ពួកគេឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងដើរតាមជំហានរបស់កូនចៀម។ មានតែមនុស្សបែបនេះទេ ជាស្ត្រីព្រហ្មចារីឆ្លាតវៃ ហើយទាំងនេះ ជាអ្នកដែលត្រូវបានលើកនៅចំពោះព្រះជាម្ចាស់ ដើម្បីចូលរួមពិធីជប់លៀងរបស់ទ្រង់។

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ដោយសារតែមនុស្សជឿលើព្រះជាម្ចាស់ ដូច្នេះ គេត្រូវតែដើរតាមយ៉ាងប្រកៀកនឹងជំហានព្រះបាទារបស់ព្រះជាម្ចាស់មួយជំហានម្ដងៗ ហើយគេគួរតែ 'ដើរតាមកូនចៀមនៅគ្រប់ទីកន្លែងដែលទ្រង់យាងទៅ'។ មានតែមនុស្សបែបនេះប៉ុណ្ណោះ ដែលជាមនុស្សស្វែងរកផ្លូវដ៏ពិត និងជាម្នាក់ដែលស្គាល់ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សដែលដើរតាមន័យពាក្យ និងគោលលទ្ធិយ៉ាងរឹងរូស គឺជាមនុស្សដែលត្រូវបានផាត់ចោលដោយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នៅក្នុងអំឡុងពេលនីមួយៗ ព្រះជាម្ចាស់នឹងចាប់ផ្ដើមកិច្ចការថ្មី ហើយនៅក្នុងអំឡុងពេលនីមួយៗ នឹងមានការចាប់ផ្ដើមថ្មីនៅក្នុងចំណោមមនុស្ស។ ប្រសិនបើមនុស្សកាន់តាមសេចក្តីពិតដែលចែងថា 'ព្រះយេហូវ៉ាគឺជាព្រះជាម្ចាស់' ហើយ 'ព្រះយេស៊ូវជាព្រះគ្រីស្ទ' ជាសេចក្តីពិតដែលអនុវត្តតែនៅក្នុងយុគសម័យនីមួយៗ នោះមនុស្សនឹងមិនតាមទាន់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយគេនឹងគ្មានសមត្ថភាពទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធជារៀងរហូតឡើយ។ មិនថាព្រះជាម្ចាស់ធ្វើការតាមរបៀបណាឡើយ មនុស្សដើរតាមដោយគ្មានចិត្តសង្ស័យសូម្បីតែបន្ដិច ហើយគេដើរតាមទ្រង់យ៉ាងប្រកៀក។ តាមរបៀបនេះ តើមនុស្សអាចត្រូវបានផាត់ចោលដោយព្រះវិញ្ញាណបរិសុទ្ធយ៉ាងដូចម្ដេចទៅ? មិនថាព្រះជាម្ចាស់ធ្វើអ្វីឡើយ ដរាបណាមនុស្សនៅតែប្រាកដច្បាស់ថា វាជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយសហការនៅក្នុងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដោយគ្មានមន្ទិល ព្រមទាំងព្យាយាមបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ តើគេអាចទទួលទោសយ៉ាងដូចម្ដេចកើត? កិច្ចការរបស់ព្រះជាម្ចាស់មិនដែលឈប់ឡើយ ជំហានព្រះបាទារបស់ទ្រង់ក៏មិនដែលឈប់ដែរ ហើយមុនពេលបញ្ចប់កិច្ចការគ្រប់គ្រងរបស់ទ្រង់ ព្រះអង្គតែងតែមមាញឹក ហើយមិនដែលឈប់សម្រាកឡើយ។ ប៉ុន្តែ មនុស្សមានលក្ខណៈខុសពីនេះ៖ ដោយទទួលបានចំនួនតិចតួចនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គេចាត់ទុកកិច្ចការរបស់ទ្រង់ថានឹងមិនដែលផ្លាស់ប្ដូរឡើយ។ ដោយទទួលបានចំណេះដឹងតិចតួច គេមិនបានបន្តដើរតាមជំហានព្រះបាទានៃកិច្ចការថ្មីៗរបស់ព្រះជាម្ចាស់ឡើយ។ ដោយមើលឃើញកិច្ចការរបស់ព្រះជាម្ចាស់បានតិចតួច គេក៏កំណត់ភ្លាមៗថា ព្រះជាម្ចាស់ដូចជារូបសំណាក់ធ្វើពីឈើ ហើយជឿថា ព្រះជាម្ចាស់នឹងតែងតែបន្តនៅក្នុងទម្រង់ដែលគេមើលឃើញនៅចំពោះមុខរបស់គេបែបនេះ ព្រមទាំងជឿថា ព្រះអង្គកាលពីអតីតកាលបែបណា នៅថ្ងៃអនាគត ទ្រង់នឹងនៅតែបែបនោះដដែល។ ដោយទទួលបានចំណេះដឹងបន្ដិចបន្ដួច មនុស្សអួតខ្លួនយ៉ាងខ្លាំងថា គេភ្លេចខ្លួន ហើយចាប់ផ្ដើមប្រកាសដោយឥតសំចៃមាត់អំពីនិស្ស័យ និងរូបអង្គរបស់ព្រះជាម្ចាស់ដែលគ្មានពិតនោះឡើយ។ ហើយដោយប្រាកដច្បាស់អំពីដំណាក់កាលមួយនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ មិនថាអ្នកដែលប្រកាសអំពីកិច្ចការថ្មីរបស់ព្រះជាម្ចាស់នោះជាមនុស្សប្រភេទណាឡើយ គឺមនុស្សមិនទទួលយកទេ។ ពួកគេគឺជាមនុស្សដែលមិនអាចទទួលយកកិច្ចការថ្មីនៃព្រះវិញ្ញាណបរិសុទ្ធឡើយ ព្រោះពួកគេជាមនុស្សអភិរក្សជ្រុល ហើយគ្មានសមត្ថភាពទទួលយកកិច្ចការថ្មីៗឡើយ។ មនុស្សបែបនេះជាអ្នកដែលជឿលើព្រះជាម្ចាស់ ប៉ុន្តែក៏បដិសេធព្រះជាម្ចាស់ដែរ។ មនុស្សជឿថា ពួកអ៊ីស្រាអែលខុសហើយ ដែល 'គ្រាន់តែជឿលើព្រះយេហូវ៉ា ហើយមិនព្រមជឿលើព្រះយេស៊ូវ' ប៉ុន្តែ មនុស្សភាគច្រើនប្រព្រឹត្តដូចជាពួកគេ 'គ្រាន់តែជឿលើព្រះយេហូវ៉ា ហើយបដិសេធព្រះយេស៊ូវ' និង 'ទន្ទឹងរង់ចាំការយាងត្រលប់របស់ព្រះមែស្ស៊ី ប៉ុន្តែប្រឆាំងនឹងព្រះមែស្ស៊ីដែលត្រូវបានហៅថាជាព្រះយេស៊ូវ'។ ដូច្នេះ វាគ្មានអ្វីដែលត្រូវឆ្ងល់ឡើយថា មនុស្សនៅតែរស់នៅក្រោមការគ្រប់គ្រងរបស់សាតាំង ក្រោយការទទួលយកដំណាក់កាលមួយនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយនៅតែមិនទទួលបានព្រះពររបស់ព្រះជាម្ចាស់។ តើនេះមិនមែនជាលទ្ធផលនៃការបះបោររបស់មនុស្សទេឬអី?» («កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាបង្ហាញពួកយើងថា ព្រះជាម្ចាស់មិនដែលថ្មី និងមិនដែលចាស់ឡើយ ហើយថា កិច្ចការរបស់ទ្រង់ក្នុងការសង្គ្រោះមនុស្សជាតិ មិនដែលបញ្ឈប់ក្នុងការបោះជំហានទៅមុខឡើយ។ ក្នុងយុគសម័យថ្មី បើពួកយើងនៅតែតោងជាប់ទៅនឹងកិច្ចការអតីតកាលរបស់ព្រះជាម្ចាស់ ហើយបដិសេធមិនទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ នោះពួកយើងងាយណាស់ដែលនឹងក្លាយជាអ្នកដែលជឿលើព្រះជាម្ចាស់ ប៉ុន្តែតតាំងនឹងទ្រង់ និងជាអ្នកដែលត្រូវបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធលុបបំបាត់។ កាលពីប៉ុន្មានសតវត្សរ៍កន្លងទៅ ដោយសារតែពួកផារិស៊ីតោងជាប់នឹងកិច្ចការរបស់ព្រះជាម្ចាស់ក្នុងយុគសម័យនៃសញ្ញាចាស់ ដោយសារតែពួកគេតតាំង និងថ្កោលទោសកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវ ហើយដំទ្រង់នឹងដែកគោលលើឈើឆ្កាង ដែលជាអំពើបាបដ៏អាក្រក់ នោះពួកគេជួបនូវបណ្ដាសា និងការដាក់ទោសរបស់ព្រះជាម្ចាស់។ ដូច្នេះ តើពេលនេះ ពួកយើងគួរតែប្រព្រឹត្តចំពោះកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងដោយវិធីណា? ពួកយើងទាំងអស់គួរតែពិចារណាបញ្ហានេះយ៉ាងប្រុងប្រយ័ត្ន!

ខាង​ដើម៖ ៥. នៅក្នុងសម័យនៃព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ព្រះជាម្ចាស់បានធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែល។ ព្រះអម្ចាស់យេស៊ូវបានថ្លែងទំនាយថា ទ្រង់នឹងយាងត្រលប់មកវិញក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ដូច្នេះ នៅពេលដែលទ្រង់យាងត្រលប់មកវិញ ទ្រង់គួរតែយាងមកនៅក្នុងប្រទេសអ៊ីស្រាអែល។ ប៉ុន្តែ អ្នកបែរជាធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញរួចហើយ ថាទ្រង់បានលេចមកជាសាច់ឈាម និងកំពុងតែបំពេញកិច្ចការរបស់ទ្រង់នៅក្នុងប្រទេសចិនទៅវិញ។ ប្រទេសចិនជាប្រជាជាតិមួយដែលត្រូវបានគ្រប់គ្រងដោយបក្សនយោបាយទមិឡ។ គ្មានប្រទេសណាមួយដែលប្រឆាំងចំពោះព្រះជាម្ចាស់ និងបៀតបៀនគ្រីស្ទបរិស័ទខ្លាំងជាងប្រទេសនេះនោះឡើយ។ តើព្រះអម្ចាស់អាចយាងត្រលប់មកវិញនៅប្រទេសចិនយ៉ាងដូចម្ដេចទៅ?

បន្ទាប់៖ ៧. នៅក្នុងព្រះគម្ពីរមានចែងថា៖ «ដ្បិតព្រះ‌អម្ចាស់ផ្ទាល់នឹងយាងចុះពីស្ថាន‌សួគ៌ ដោយសម្រែកមួយ ទាំងមានសំឡេងមហាទេវតា និងស្នូរត្រែរបស់ព្រះផង ហើយពួកអ្នកស្លាប់ក្នុងព្រះ‌គ្រីស្ទ នឹងរស់ឡើងវិញមុនគេ» (១ ថែស្សាឡូនិច ៤:១៦)។ អ្នកធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញហើយ ប៉ុន្តែយើងមិនបានឮសម្រែក ឬសំឡេងរបស់មហាទេវតា ឬសំឡេងត្រែរបស់ព្រះជាម្ចាស់ឡើយ ហើយយើងក៏មិនបានឃើញពួកបរិសុទ្ធដែលបានស្លាប់ទៅ និងបានរស់ឡើងវិញនោះដែរ។ ដូច្នេះ តើវាអាចបញ្ជាក់បានយ៉ាងដូចម្ដេចទៅថា ព្រះអម្ចាស់បានយាងត្រលប់មកវិញ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ