៧. នៅក្នុងព្រះគម្ពីរមានចែងថា៖ «ដ្បិតព្រះ‌អម្ចាស់ផ្ទាល់នឹងយាងចុះពីស្ថាន‌សួគ៌ ដោយសម្រែកមួយ ទាំងមានសំឡេងមហាទេវតា និងស្នូរត្រែរបស់ព្រះផង ហើយពួកអ្នកស្លាប់ក្នុងព្រះ‌គ្រីស្ទ នឹងរស់ឡើងវិញមុនគេ» (១ ថែស្សាឡូនិច ៤:១៦)។ អ្នកធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញហើយ ប៉ុន្តែយើងមិនបានឮសម្រែក ឬសំឡេងរបស់មហាទេវតា ឬសំឡេងត្រែរបស់ព្រះជាម្ចាស់ឡើយ ហើយយើងក៏មិនបានឃើញពួកបរិសុទ្ធដែលបានស្លាប់ទៅ និងបានរស់ឡើងវិញនោះដែរ។ ដូច្នេះ តើវាអាចបញ្ជាក់បានយ៉ាងដូចម្ដេចទៅថា ព្រះអម្ចាស់បានយាងត្រលប់មកវិញ?

ចម្លើយ៖

តើជារឿងត្រឹមត្រូវឬទេសម្រាប់អ្នក ក្នុងការវិនិច្ឆ័យថា ព្រះអម្ចាស់បានយាងមកវិញផ្អែកលើពាក្យសម្ដីរបស់ប៉ុលក្នុងព្រះគម្ពីរដែលចែងថា «ដ្បិតព្រះ‌អម្ចាស់ផ្ទាល់នឹងយាងចុះពីស្ថាន‌សួគ៌ ដោយសម្រែកមួយ ទាំងមានសំឡេងមហាទេវតា និងស្នូរត្រែរបស់ព្រះផង ហើយពួកអ្នកស្លាប់ក្នុងព្រះ‌គ្រីស្ទ នឹងរស់ឡើងវិញមុនគេ» (១ ថែស្សាឡូនិច ៤:១៦)? វាជាតថភាពជាក់ស្ដែង ដែលព្រះគម្ពីរផ្ទុកទៅដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពាក្យសម្ដីរបស់មនុស្ស និងថែមទាំងពាក្យសម្ដីរបស់សាតាំងដ៏ជាអារក្សទៀតផង។ នៅពេលដែលពាក់ព័ន្ធនឹងការស្វាគមន៍ព្រះអម្ចាស់ ហេតុអ្វីបានជាអ្នកមិនផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែផ្អែកលើពាក្យសម្ដីរបស់មនុស្សទៅវិញ? តើអ្នកជឿថា ពាក្យសម្ដីរបស់មនុស្សទាំងអស់ជាសេចក្ដីពិតឬទេ? ហើយថាពួកវាទាំងអស់ស្របនឹងសេចក្ដីពិតឬទេ? ពាក្យសម្ដីដែលអ្នកកំពុងតែសំដៅលើ ត្រូវបានប៉ុលថ្លែង។ ប៉ុលជាមនុស្ស គាត់មិនមែនជាព្រះជាម្ចាស់ឡើយ ដូច្នេះ តើធ្វើដូចម្ដេចទើបពាក្យសម្ដីរបស់គាត់ អាចត្រូវបានប្រើជាមូលដ្ឋានសម្រាប់ការស្វាគមន៍ព្រះអម្ចាស់? មានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចផ្ដល់ជាមូលដ្ឋានសម្រាប់បញ្ហា ដែលពាក់ព័ន្ធនឹងការយាងមកវិញរបស់ព្រះអម្ចាស់។ គ្មានមូលដ្ឋានណាដែលត្រឹមត្រូវជាងសេចក្ដីទំនាយដែលព្រះអម្ចាស់យេស៊ូវមានព្រះបន្ទូលដោយផ្ទាល់ឡើយ ដ្បិតព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាសេចក្ដីពិត។ មនុស្សគ្មានសេចក្ដីពិត ហើយសូម្បីតែពាក្យសម្ដីរបស់គេត្រូវបានព្រះវិញ្ញាណបរិសុទ្ធបំភ្លឺ និងស្រាយបំភ្លឺក៏ដោយ ក៏ពាក្យសម្ដីនោះមិនមែនជាសេចក្ដីពិតឡើយ កុំថាឡើយពួកវាត្រូវបានយក និងប្រកាន់ថាជាសេចក្ដីពិតនោះ។ ដូច្នេះ តើព្រះអម្ចាស់យេស៊ូវមានបន្ទូលដូចម្ដេចអំពីការយាងមកវិញរបស់ទ្រង់? ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា «ប៉ុន្តែ ចំពោះថ្ងៃ និងពេលកំណត់នោះ គឺគ្មានមនុស្សណាម្នាក់ដឹងឡើយ សូម្បីតែពួកទេវតានៃស្ថានសួគ៌ និងព្រះរាជបុត្រាក៏មិនជ្រាបផង គឺមានតែព្រះវរបិតារបស់ខ្ញុំមួយប៉ុណ្ណោះដែលជ្រាប» (ម៉ាថាយ ២៤:៣៦)។ ព្រះអម្ចាស់យេស៊ូវថ្លែងព្រះបន្ទូលនេះដោយអត្ថន័យច្បាស់លាស់ និងភាពត្រង់ដ៏ពិតប្រាកដ។ គ្មាននរណាម្នាក់ដឹងពីពេលវេលាដែលព្រះអម្ចាស់នឹងយាងមកវិញឡើយ សូម្បីតែពួកទេវតានៃស្ថានសួគ៌ ឬបុត្រមនុស្សផ្ទាល់ព្រះអង្គដែលបានយកកំណើតជាមនុស្ស ក៏មិនជ្រាបផង។ មានតែព្រះវរបិតា ជាព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះដែលជ្រាប។ ហើយរឿងនេះ ក្លាយជាករណីដែលថា ក្នុងការស្វាគមន៍ព្រះអម្ចាស់ រឿងដែលប្រាកដប្រជាបំផុតដែលត្រូវធ្វើគឺស្វែងរក និងស្រាវជ្រាវ ដោយផ្អែកតែលើព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវប៉ុណ្ណោះ។ គ្មានសេចក្ដីទំនាយរបស់មនុស្ស ដែលមានសភាពប្រាកដប្រជាឡើយ កុំថាឡើយពួកវាអាចធ្វើជាមូលដ្ឋានប្រភេទណាមួយនោះ។ ដូច្នេះ តើព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវថ្លែងទេថា ទ្រង់នឹងយាងមកវិញដោយការស្រែក ដោយសម្លេងរបស់ទេវតា និងដោយសម្រែករបស់ព្រះជាម្ចាស់ ហើយថាមនុស្សស្លាប់នឹងក្រោកឡើង? ទេ។ ដូច្នេះហើយ ផ្អែកលើពាក្យសម្ដីរបស់ប៉ុល ការសន្និដ្ឋានរបស់អ្នកដែលថា ព្រះអម្ចាស់មិនទាន់យាងមកវិញដោយសារតែបាតុភូតទាំងនេះមិនបានកើតឡើង គឺជារឿងគួរឱ្យអាម៉ាស់មែនទែន។

ពួកយើងស្វាគមន៍ការយាងមកវិញរបស់ព្រះអម្ចាស់ ផ្អែកលើព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះអម្ចាស់បានមានបន្ទូលថា «មើល៎! ខ្ញុំមកដូចជាចោរ» (វិវរណៈ ១៦:១៥)។ «ចូរអ្នករាល់គ្នាត្រៀមខ្លួនជាស្រេចដែរ ដ្បិតបុត្រមនុស្សនឹងយាងមកនៅវេលាដែលអ្នករាល់គ្នាមិនបានគិត» (លូកា ១២:៤០)។ «មើលខ្ញុំឈរនៅមាត់ទ្វារទាំងគោះ ប្រសិនបើអ្នកណា ឮសំឡេងខ្ញុំ ហើយបើកទ្វារឲ្យខ្ញុំ នោះខ្ញុំនឹងចូលទៅឯអ្នកនោះ រួចបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះ ក៏បរិភោគជាមួយនឹងខ្ញុំដែរ» (វិវរណៈ ៣:២០)។ «ដ្បិតដូចជាផ្លេកបន្ទោរ ដែលចាំងចេញពីផ្នែកម្ខាងនៅក្រោមមេឃ ហើយបំភ្លឺទៅដល់ផ្នែកម្ខាងទៀតនៅក្រោមមេឃយ៉ាងណា នោះបុត្រមនុស្សនៅថ្ងៃដែលទ្រង់យាងមក ក៏នឹងមានសភាពដូច្នោះដែរ។ ប៉ុន្តែ ជាដំបូង ទ្រង់ត្រូវរងទុក្ខវេទនាជាច្រើន ហើយត្រូវមនុស្សជំនាន់នេះបដិសេធចោល» (លូកា ១៧:២៤-២៥)។ ព្រះបន្ទូលរបស់ព្រះអម្ចាស់មានសភាពច្បាស់លាស់៖ ទ្រង់យាងមកដោយមនុស្សមិនបានរំពឹងទុក ហើយសម្ដែងចេញសេចក្ដីពិត ក្រោមកាលៈទេសៈដែលបុគ្គល ឬទេវតាមិនដឹង ដោយបណ្ដាលឱ្យរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់។ នៅពេលដែលរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងស្គាល់ព្រះអម្ចាស់ គឺជាពេលដែលពួកគេត្រូវបានលើកនៅចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់។ គឺមនុស្សទាំងនេះដែលត្រូវបានលើកឡើង ដែលក្រោយមក ជាអ្នកដែលធ្វើទីបន្ទាល់ថា ព្រះអម្ចាស់បានយាងមកវិញ ហើយថា ទ្រង់បានលេចមក និងចាប់ផ្ដើមធ្វើកិច្ចការ ដូច្នេះហើយ បំពេញនូវសេចក្ដីទំនាយរបស់ព្រះអម្ចាស់យេស៊ូវ៖ «លុះកណ្ដាលអធ្រាត ក៏មានសម្រែកបន្លឺឡើងថា មើលណ៎ កូនកម្លោះមកដល់ហើយ ចូរអ្នករាល់គ្នា ចេញទៅទទួលលោកចុះ» (ម៉ាថាយ ២៥:៦)។ ការស្វាគមន៍ការយាងមកដល់របស់ព្រះអម្ចាស់ ជារឿងសាមញ្ញ។ វាអាស្រ័យទាំងស្រុងលើសេចក្ដីទំនាយរបស់ព្រះអម្ចាស់យេស៊ូវ ហើយរឿងនេះគ្មានកំហុសឆ្គងបន្តិចឡើយ។ មិនចាំបាច់ឱ្យមនុស្សផ្ដោតលើការឮសម្រែក ផ្ដោតលើសម្លេងទេវតា ឬសម្រែករបស់ព្រះជាម្ចាស់ ឬឃើញមនុស្សស្លាប់ក្រោកឡើងឡើយ។ នោះសុទ្ធតែជារឿងគួរឱ្យអស់សំណើច។ មានតែមូលដ្ឋានមួយប៉ុណ្ណោះសម្រាប់អំណះអំណាងនៃការយាងមកវិញរបស់ព្រះអម្ចាស់ នោះគឺការស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយមនុស្សឃើញថា ព្រះបន្ទូលដែលព្រះជាម្ចាស់បានសម្ដែងចេញគឺជាសេចក្ដីពិត និងជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ ដែលនេះជាអំណះអំណាងដ៏ល្អបំផុត។ បើអ្នកមិនជឿដូច្នោះទេ ចូរមើលដោយផ្ទាល់ភ្នែករបស់អ្នក ទៅលើព្រះបន្ទូលដែលព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញ។ បើអ្នកទទួលស្គាល់ថា ព្រះបន្ទូលនោះជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយអ្នកទទួលយកព្រះបន្ទូលនោះ នោះអ្នកជាស្ត្រីព្រហ្មចារីឆ្លាតវៃដែលបានឮព្រះសូរសៀងរបស់ព្រះអម្ចាស់ និងបានស្វាគមន៍ព្រះអម្ចាស់។ ដូចព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះដែលយកកំណើតជាមនុស្ស មានការសម្ដែងចេញនៃព្រះជាម្ចាស់។ ដោយសារតែព្រះជាម្ចាស់បានក្លាយជាសាច់ឈាម ដូច្នេះ ទ្រង់នឹងនាំយកជាមួយទ្រង់នូវកិច្ចការដែលទ្រង់បម្រុងធ្វើ ហើយដោយសារតែទ្រង់គឺជាព្រះជាម្ចាស់ ដែលយកកំណើតជាមនុស្ស ដូច្នេះទ្រង់នឹងសម្ដែងចេញនូវលក្ខណៈរបស់ព្រះជាម្ចាស់ ហើយទ្រង់អាចនាំសេចក្តីពិតទៅកាន់មនុស្ស ប្រទានជីវិតដល់គេ និងបង្ហាញផ្លូវដល់គេ។ សាច់ឈាមដែលគ្មានសារជាតិរបស់ព្រះជាម្ចាស់ ច្បាស់ណាស់ថាមិនមែនជាព្រះដែលយកកំណើតជាមនុស្សទេ។ ចំពោះរឿងនេះ វាគ្មានអ្វីដែលត្រូវសង្ស័យឡើយ។ ប្រសិនបើមនុស្សមានបំណងចង់ពិនិត្យពិច័យថាតើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ឬយ៉ាងណា នោះគេត្រូវតែកំណត់ការណ៍នេះ ដោយចេញពីនិស្ស័យដែលទ្រង់សម្តែងចេញ និងព្រះបន្ទូលដែលទ្រង់មានបន្ទូល។ អាចនិយាយបានថា ដើម្បីកំណត់ថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងថាតើវាជាផ្លូវដ៏ពិតឬអត់ នោះគេត្រូវតែធ្វើការវែកញែកវា ដោយឈរលើមូលដ្ឋាននៃសារជាតិរបស់ទ្រង់។ ហើយដូច្នេះ ចំណុចគន្លឺះថា តើវាជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឬយ៉ាងណា ស្ថិតនៅលើសារជាតិរបស់ទ្រង់ (កិច្ចការរបស់ទ្រង់ ព្រះសូរសៀងរបស់ទ្រង់ និស្ស័យរបស់ទ្រង់ និងទិដ្ឋភាពជាច្រើនផ្សេងទៀត) ជាជាងផ្អែកលើរូបរាងពីខាងក្រៅ» (ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ អ្នកក៏អាចរង់ចាំរហូតដល់អ្នកឃើញតថភាពនៃកិច្ចការរបស់ព្រះជាម្ចាស់ ក្នុងការធ្វើឱ្យគ្រប់លក្ខណ៍នូវមនុស្សមួយក្រុម ទៅជាអ្នកមានជ័យជម្នះ និងជាការបំពេញនូវព្រះបន្ទូលនីមួយៗរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ប៉ុន្តែបើអ្នករង់ចាំរហូតដល់ថ្ងៃនោះ ក្នុងការទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា វានឹងយឺតពេលហើយ ហើយព្រះជាម្ចាស់នឹងបានលេចមកយ៉ាងចំហរួចហើយ។

ខាង​ដើម៖ ៦. យើងបានអានព្រះបន្ទូលជាច្រើនរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ព្រះបន្ទូលទាំងនោះមាននូវសិទ្ធិអំណាច និងព្រះចេស្ដា ហើយក៏ជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ពិតប្រាកដដែរ។ ប៉ុន្តែ គ្រូគង្វាល និងពួកចាស់ទុំនិយាយថា នៅក្នុងព្រះគម្ពីរត្រូវបានចែងថា៖ «ខ្ញុំភ្ញាក់ផ្អើលណាស់ដែលអ្នករាល់គ្នាឆាប់ងាកចេញពីព្រះអង្គ ដែលបានត្រាស់ហៅអ្នករាល់គ្នាឲ្យចូលក្នុងព្រះគុណរបស់ព្រះគ្រីស្ទ ហើយបែរទៅរកដំណឹងល្អមួយទៀត។ គ្មានដំណឹងល្អមួយទៀតឡើយ ដ្បិតមានមនុស្សខ្លះតាមរំខានអ្នករាល់គ្នា ហើយចង់បង្ខូចដំណឹងល្អរបស់ព្រះគ្រីស្ទប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើយើងខ្ញុំ ឬទេវតាណាម្នាក់ពីស្ថានសួគ៌ ប្រកាសដំណឹងណាផ្សេងទៅកាន់អ្នករាល់គ្នា ខុសពីដំណឹងដែលយើងបានប្រកាសប្រាប់អ្នករាល់គ្នា ចូរឲ្យអ្នកនោះត្រូវបណ្ដាសាចុះ» (កាឡាទី ១:៦-៨)។ ស្របទៅតាមពាក្យដែលត្រូវបានថ្លែងដោយលោកប៉ុលទាំងនេះ គ្រូគង្វាល និងពួកចាស់ទុំនិយាយថា ជំនឿរបស់យើងលើព្រះដ៏មានគ្រប់ព្រះចេស្ដាវង្វេងចេញពីព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវ និងចេញពីផ្លូវរបស់ព្រះអម្ចាស់យេស៊ូវហើយ។ ពួកគេនិយាយថា យើងជឿលើដំណឹងល្អមួយទៀត និងថានេះជាការបោះបង់ចោលជំនឿ ពោលគឺជាការក្បត់ព្រះអម្ចាស់។ ទោះបីយើងមានអារម្មណ៍ថា អ្វីដែលពួកគេនិយាយនោះខុសក៏ដោយ ក៏យើងមិនប្រាកដថាពួកគេនិយាយខុសទៅលើរឿងអ្វីដែរ។ សូមប្រកបគ្នាជាមួយយើងអំពីការនេះ។

បន្ទាប់៖ ៨. យើងជឿថា ការរៀបចំប្រេងរបស់ពួកស្ត្រីព្រហ្មចារីដ៏វៃឆ្លាតសំដៅទៅលើភាពជាប់លាប់នៅក្នុងការអធិស្ឋាន ការអានបទគម្ពីរ និងការចូលរួមការប្រជុំ ការឧស្សាហ៍ធ្វើការសម្រាប់ព្រះអម្ចាស់ និងការរង់ចាំយ៉ាងប្រុងប្រយ័ត្នចំពោះការយាងត្រលប់មកវិញរបស់ព្រះជាម្ចាស់។ នេះគឺជាអត្ថន័យនៃការក្លាយជាស្ត្រីព្រហ្មចារីដ៏វៃឆ្លាត ហើយនៅពេលដែលព្រះអម្ចាស់យាងត្រលប់មកវិញ យើងនឹងស្វាគមន៍កូនកំលោះ ហើយចូលរួមពិធីជប់លៀងរបស់កូនចៀម។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ