៨. ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញ ហើយអ្នកផ្សាយដំណឹងល្អទៅកាន់មនុស្សមកពីគ្រប់សាសនា និងគ្រប់និកាយ។ មនុស្សជាច្រើនដែលជឿលើព្រះអម្ចាស់យ៉ាងពិតប្រាកដ បានចាកចេញពីពួកជំនុំរបស់ពួកគេ ហើយបានចាប់ផ្ដើមជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា តើអ្នកមិនមែនកំពុងលួចកូនចៀមពីពួកជំនុំអ្នកដទៃទេឬ?

ខគម្ពីរយោង៖

«ព្រះអម្ចាស់យេហូវ៉ាបានមានបន្ទូលដូច្នេះថា មើល៍ ខ្ញុំមិនប្រឆាំងនឹងពួកគង្វាលទេ ហើយខ្ញុំទារយកហ្វូងចៀមរបស់ខ្ញុំពីដៃគេ និងឈប់ឲ្យពួកគេផ្ដល់អាហារដល់ហ្វូងចៀមទៀតដែរ។ ពួកគង្វាលនឹងមិនរកចំណីដោយខ្លួនឯងទៀតទេ ដ្បិតខ្ញុំនឹងរំដោះហ្វូងចៀមរបស់ខ្ញុំចេញពីមាត់របស់គេ ដើម្បីកុំឲ្យក្លាយជាអាហារដល់ពួកគេ» (អេសេគាល ៣៤:១០)

«ដ្បិតព្រះ‌អម្ចាស់‌យេហូវ៉ាបានមានព្រះ‌បន្ទូលដូច្នេះថា៖ 'មើល៍ ខ្ញុំ គឺខ្ញុំនេះហើយដែលនឹងស្វែងរកចៀមរបស់ខ្ញុំឲ្យទាល់តែឃើញ។ ដូចគង្វាលដែលស្វែងរកហ្វូងចៀមខ្លួន នៅថ្ងៃដែលគេនៅជា‌មួយហ្វូងចៀមដែលខ្ចាត់‌ខ្ចាយយ៉ាងណា ខ្ញុំក៏នឹងស្វែងរកហ្វូងចៀមរបស់ខ្ញុំ ហើយនឹងនាំពួកវាចេញពីគ្រប់កន្លែងដែលវាត្រូវខ្ចាត់ខ្វាយនៅថ្ងៃដែលមេឃ‌ស្រទំ និងងងឹតយ៉ាងនោះដែរ'» (អេសេគាល ៣៤:១១-១២)

«ហើយខ្ញុំនៅមានចៀមផ្សេងទៀត ដែលមិនទាន់នៅក្នុងក្រោលនេះនៅឡើយ។ ខ្ញុំក៏ត្រូវនាំចៀមទាំងនោះមកដែរ ហើយវានឹងឮសំឡេងខ្ញុំ។ វានឹងមានហ្វូងចៀមតែមួយ និងមានគង្វាលតែមួយ» (យ៉ូហាន ១០:១៦)

«ចៀមខ្ញុំស្គាល់សំឡេងខ្ញុំ ហើយខ្ញុំក៏ស្គាល់ពួកវាដែរ ហើយពួកវាក៏ដើរតាមខ្ញុំផង» (យ៉ូហាន ១០:២៧)

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

យើងបានប្រកាសដំណឹងល្អម្ដងហើយម្ដងទៀតទៅកាន់អ្នកដឹកនាំជាច្រើននាក់នៅក្នុងរង្វង់សាសនា ប៉ុន្តែមិនថាយើងប្រកបគ្នាលើសេចក្តីពិតជាមួយពួកគេបែបណាឡើយ ពួកគេមិនទទួលយកសេចក្តីពិតនោះឡើយ។ ហេតុអ្វីបានជាបែបនេះ? នោះគឺដោយសារតែភាពក្រអឺតក្រទមរបស់ពួកគេបានក្លាយជាធម្មជាតិទីពីរ ហើយព្រះជាម្ចាស់លែងមានកន្លែងនៅក្នុងដួងចិត្តរបស់ពួកគេតទៅទៀត! មនុស្សខ្លះអាចនិយាយថា «មនុស្សនៅក្រោមការដឹកនាំរបស់គ្រូគង្វាលខ្លះនៅក្នុងពិភពសាសនាមានការជំរុញចិត្តយ៉ាងច្រើន ហើយវាហាក់ដូចជាពួកគេមានព្រះជាម្ចាស់នៅកណ្ដាលចំណោមពួកគេអ៊ីចឹង!» តើអ្នកយកអារម្មណ៍រំជើបរំជួលជាការជំរុញចិត្តឬ? មិនថាសេចក្តីអធិប្បាយរបស់គ្រូគង្វាលទាំងនោះស្ដាប់ទៅដូចជាខ្ពង់ខ្ពស់បែបណា តើពួកគេស្គាល់ព្រះជាម្ចាស់ដែរឬទេ? បើពួកគេពិតជាបានគោរពព្រះជាម្ចាស់ពីក្នុងជម្រៅចិត្តមែន តើពួកគេនឹងធ្វើឱ្យមនុស្សមកដើរតាមពួកគេ និងលើកតម្កើងពួកគេដែរឬទេ? តើពួកគេខំប្រមូលមនុស្សមកផ្ដាច់មុខតែឯងដែរឬទេ? តើពួកគេហ៊ានរារាំងអ្នកដទៃមិនឱ្យស្វែងរកសេចក្ដីពិត និងពិនិត្យពិច័យលើផ្លូវពិតដែរឬ? បើពួកគេជឿថាចៀមរបស់ព្រះជាម្ចាស់ពិតជាចៀមរបស់ពួកគេ និងជឿថា អ្នកទាំងអស់នោះគួរតែស្ដាប់តាមពួកគេ តើនេះមិនមែនជាករណីថា ពួកគេចាត់ទុកខ្លួនឯងជាព្រះជាម្ចាស់ទេឬអី? មនុស្សបែបនេះគឺអាក្រក់ជាងពួកផារីស៊ីទៅទៀត។ តើពួកគេមិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទទេឬ? ដូច្នេះហើយ ធម្មជាតិក្រអឺតក្រទមរបស់ពួកគេនេះអាចត្រួតត្រាលើពួកគេឱ្យធ្វើកិច្ចការដែលក្បត់នឹងព្រះជាម្ចាស់បាន។

(ដកស្រង់ពី «ធម្មជាតិក្រអឺតក្រទម គឺជាឫសគល់នៃការទាស់ទទឹងរបស់មនុស្សចំពោះព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

ការប្រកបគ្នារបស់មនុស្ស សម្រាប់ជាឯកសារយោង៖

អស់អ្នកដែលជឿលើព្រះអម្ចាស់ដឹងថា អ្នកជឿជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់។ ពួកគេពិតជាមិនមែនជាកម្មសិទ្ធិរបស់និកាយណាមួយឡើយ ហើយក៏មិនមែនជាកម្មសិទ្ធិរបស់អ្នកដឹកនាំ គ្រូគង្វាល ឬអ្នកចាស់ទុំរបស់និកាយណាមួយដែរ។ មិនថាពួកជំនុំណាដែលពួកគេអាចចូលរួមការជួបជុំ ឬចូលរួមសកម្មភាព ហើយមិនថាគ្រូគង្វាល និងអ្នកចាស់ទុំណាអាចដឹកនាំពួកគេឡើយ មនុស្សដែលជឿលើព្រះជាម្ចាស់ សុទ្ធតែជាចៀមរបស់ទ្រង់ ហើយចៀមរបស់ព្រះជាម្ចាស់យកចិត្តទុកដាក់ចំពោះព្រះសូរសៀងរបស់ទ្រង់។ វាដូចទាំងស្រុងនឹងអ្វីដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ខ្ញុំជាគង្វាលល្អ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ហើយចៀមខ្ញុំក៏ស្គាល់ខ្ញុំវិញដែរ» (យ៉ូហាន ១០:១៤)។ គ្រូគង្វាល និងអ្នកចាស់ទុំជាច្រើនចូលចិត្តចាត់ទុកមនុស្សនៅក្នុងពួកជំនុំរបស់ពួកគេជាចៀមរបស់ពួកគេ ប៉ុន្តែនេះគឺជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរ។ ធ្វើដូចម្ដេចទើបអ្នកជឿរបស់ព្រះជាម្ចាស់ជាកម្មសិទ្ធិរបស់មនុស្សទាំងនោះ? បើមនុស្សម្នាក់ហ៊ានអះអាងអំពីកម្មសិទ្ធិរបស់ក្រុមមួយ តើបុគ្គលបែបនេះមិនកំពុងតែព្យាយាមប្រណាំងប្រជែងជាមួយព្រះជាម្ចាស់ ដើម្បីដណ្ដើមក្រុមនោះ និងដណ្ដើមរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ទេឬ? តើអ្វីជាភាពខុសគ្នារវាងបុគ្គលបែបនោះ និងកូនឈ្នួលអាក្រក់ដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលនៅក្នុងព្រះគម្ពីរ? ក្នុងយុគសម័យនៃព្រះគុណ ព្រះអម្ចាស់យេស៊ូវផ្សព្វផ្សាយផ្លូវនៃការប្រែចិត្តទៅកាន់ជនជាតិយូដា ដែលក្រោយមកជឿលើព្រះអម្ចាស់។ ទ្រង់ក៏បានបញ្ជូនពួកសាវ័ក និងសាវ័កទៅទូទាំងដែនដីយូដា ដើម្បីចែកចាយដំណឹងល្អរបស់នគរស្ថានសួគ៌ និងដើម្បីសង្គ្រោះមនុស្សដែលកំពុងតែរស់នៅក្រោមច្បាប់វិន័យដែលចេញពីព្រំដែន និងច្រវាក់របស់ច្បាប់វិន័យ និងបទបញ្ជានានា។ នេះជាសេចក្ដីស្រឡាញ់ និងសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ចំពោះមនុស្ស។ ទោះបីជាយ៉ាងណាក៏ដោយ សម្ដេចសង្ឃ ស្មៀនហ្លួង និងពួកផារិស៊ីរបស់យូដា បានប្រកាសបដិសេធ និងតតាំងព្រះអម្ចាស់យេស៊ូវ ហើយរារាំងអ្នកដទៃមិនឱ្យទទួលយកទ្រង់ ដោយទីបំផុត ទទួលរងនូវការថ្កោលទោស និងការដាក់ទោសរបស់ព្រះជាម្ចាស់។ ពេលនេះ ព្រះអម្ចាស់យេស៊ូវបានយាងមកវិញហើយ៖ ទ្រង់ជាព្រះដ៏មានគ្រប់ព្រះចេស្ដា។ ចៀមរបស់ព្រះជាម្ចាស់ឮព្រះសូរសៀងរបស់ទ្រង់។ បើគ្រូគង្វាល និងអ្នកចាស់ទុំមិនត្រឹមតែមិនអាចប្រគល់ហ្វូងៀចៀមរបស់ព្រះអម្ចាស់ ថែមទាំងទៅកាន់តែឆ្ងាយដោយដណ្ដើមយកហ្វូងចៀមរបស់ព្រះអម្ចាស់ នោះពួកគេគ្មានអ្វីក្រៅពីកូនឈ្នួលអាក្រក់ឡើយ។ ពួកគេនឹងរងទុក្ខនូវការថ្កោលទោស និងការដាក់ទោសរបស់ព្រះជាម្ចាស់ ដូចជាសម្ដេចសង្ឃ ស្មៀនហ្លួង និងពួកផារិស៊ីរបស់យូដាបានធ្វើអ៊ីចឹង។

បច្ចុប្បន្ននេះ ការលេចមក និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា បានសម្រេចនូវសេចក្ដីទំនាយរបស់ព្រះគម្ពីរ៖ «ដ្បិតនឹងមានវេលាមកដល់ ជាគ្រាដែលការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់» (១ ពេត្រុស ៤:១៧)។ បងប្អូនប្រុសស្រីជាច្រើនមកពីនិកាយនានា ដែលស្រឡាញ់សេចក្ដីពិត និងចង់បានការលេចមករបស់ព្រះជាម្ចាស់ បានឮព្រះសូរសៀងរបស់ទ្រង់ និងបានទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដោយបានត្រឡប់មកចំពោះបល្ល័ង្ករបស់ទ្រង់ម្ដងម្នាក់ៗ។ នេះជាចៀមរបស់ព្រះជាម្ចាស់ដែលយកចិត្តទុកដាក់ចំពោះព្រះសូរសៀងរបស់ទ្រង់។ នៅពេលដែលព្រះអម្ចាស់យេស៊ូវបានយាងមកវិញ ដំបូងទ្រង់បានលេចមកចំពោះអស់អ្នកដែលបានរង់ចាំទ្រង់ និងបានបញ្ជូនមនុស្សទៅក្នុងមជ្ឈដ្ឋានសាសនា ដើម្បីផ្សព្វផ្សាយកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ ដើម្បីឱ្យអស់អ្នកដែលចង់បានការយាងមកវិញរបស់ទ្រង់ អាចឮព្រះសូរសៀងរបស់ទ្រង់ និងត្រឡប់ទៅរកទ្រង់។ តើវាមិនដូច្នោះទេឬ? ទោះបីជាយ៉ាងណាក៏ដោយ មិនត្រឹមតែគ្រូគង្វាល និងអ្នកចាស់ទុំមួយចំនួនក្នុងពិភពខាងសាសនា មិនបានប្រគល់ចៀមរបស់ព្រះជាម្ចាស់ទៅទ្រង់វិញទេ ពួកគេថែមទាំងវាយបក ដោយការចោទប្រកាន់ដោយគ្មានហេតុផល និងបិទបាំងពួកជំនុំរបស់ពួកគេ ក្រោមការក្លែងបន្លំជាការពារហ្វូងចៀមរបស់ពួកគេ។ ពួកគេមិនអនុញ្ញាតឱ្យអ្នកជឿស្វែងរក ឬស្រាវជ្រាវពីផ្លូវពិតឡើយ ប៉ុន្តែផ្ទុយទៅវិញ បន្តថ្កោលទោសពួកជំនុំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងចោទប្រកាន់ពួកជំនុំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាពីបទលួចចៀមរបស់ពួកគេ។ ពួកគេអះអាងយ៉ាងឥតញញើតថា ចៀមរបស់ព្រះជាម្ចាស់ជារបស់ខ្លួន ហើយការនេះលាតត្រដាងទាំងស្រុងនូវមហិច្ឆតា និងបំណងចិត្តរបស់ពួកគេ ក្នុងការចាប់ដាក់ទ្រុង និងត្រួតត្រាមនុស្ស។ ពួកគេបន្តការត្រួតត្រាដ៏តឹងរ៉ឹងលើអ្នកជឿ ហើយអះអាងចង់បានចៀមរបស់ព្រះជាម្ចាស់ ក្នុងគោលបំណងធ្វើឱ្យអ្នកជឿទាំងនេះបន្តដើរតាម និងថ្វាយបង្គំពួកគេ។ តើអ្នកដឹកនាំបែបនេះ មិនប្រាកដជាកូនឈ្នួលអាក្រក់ទាំងនោះ ដែលរឹបអូសហ្វូងចៀមដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលទេឬ? តើពួកគេមិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទដែលតតាំងនឹងព្រះជាម្ចាស់ ហើយដណ្ដើមយកតួនាទីរបស់ទ្រង់ទេឬ? ការនេះរំលឹកពីការយាងមកដល់របស់ព្រះអម្ចាស់យេស៊ូវដើម្បីធ្វើកិច្ចការ៖ ការដែលឃើញថា ជនជាតិយូដាជាច្រើនកំពុងតែដើរតាមទ្រង់ សម្ដេចសង្ឃ ស្មៀនហ្លួង និងពួកផារិស៊ីរបស់ជនជាតិយូដា មានអារម្មណ៍ច្រណែន និងភ័យខ្លាច ដោយខ្លាចថា បើអ្នកជឿទាំងអស់ដើរតាមព្រះអម្ចាស់យេស៊ូវ នោះពួកគេនឹងមិនអាចរក្សាតួនាទី និងជីវភាពរស់នៅរបស់ពួកគេបានឡើយ។ ដូច្នេះ ពួកគេបានថ្កោលទោសព្រះអម្ចាស់យេស៊ូវ តាមវិធីដែលដូចគ្នាទាំងស្រុង ដើម្បីការពារមនុស្សមិនឱ្យទទួលយកកិច្ចការរបស់ទ្រង់។ វាដូចទាំងស្រុងទៅនឹងអ្វីដែលបានចែងនៅក្នុងព្រះគម្ពីរ៖ «ពេលនោះ ពួកសង្គ្រាជ និងពួកផារិស៊ីបានប្រជុំក្រុមប្រឹក្សា ហើយពោលថា៖ 'តើយើងត្រូវធ្វើដូចម្តេច? ដ្បិតបុរសម្នាក់នេះធ្វើការអស្ចារ្យជាច្រើន។ បើយើងទុកឲ្យគាត់ធ្វើបែបនេះទៀត មនុស្សទាំងអស់នឹងជឿតាមគាត់ ហើយសាសន៍រ៉ូមនឹងដកយកទាំងកន្លែងរបស់យើង និងជាតិយើងមិនខាន។' ... ដូច្នេះ ចាប់តាំងពីថ្ងៃនោះមក គេក៏ពិគ្រោះគ្នា ដើម្បីធ្វើគុតព្រះ‌អង្គ» (យ៉ូហាន ១១:៤៧-៤៨ ៥៣)។ សម្ដេចសង្ឃ ស្មៀនហ្លួង និងពួកផារិស៊ីជនជាតិយូដា បានចាត់ទុកជនជាតិយូដាជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ហើយបន្តការកាន់កាប់ដ៏តឹងរ៉ឹងលើចៀមរបស់ព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់បានយាងមកធ្វើកិច្ចការ និងស្វែងរកចៀមទាំងនោះ នោះអ្នកដឹកនាំបានតស៊ូប្រឆាំងនឹងទ្រង់ ដើម្បីត្រួតត្រាចៀមទាំងនោះ។ សម្ដេចសង្ឃ ស្មៀនហ្លួង និងពួកផារិស៊ីទាំងនេះ មិនត្រឡប់ទៅរកព្រះជាម្ចាស់ឡើយ ហើយពួកគេមិនអនុញ្ញាតឱ្យជនជាតិយូដាដើរតាមទ្រង់ឡើយ។ ព្រះអម្ចាស់យេស៊ូវបានស្ដីបន្ទោសពួកគេ ដោយមានបន្ទូលថា «ប៉ុន្តែ ពួកអាចារ្យ និងពួកផារិស៊ីដ៏មានពុតអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះអ្នករាល់គ្នាបិទមិនឱ្យមនុស្សចូលទៅក្នុងនគរស្ថាន‌សួគ៌ឡើយ។ អ្នករាល់គ្នាមិនព្រមចូលខ្លួនឯងហើយ ថែមទាំងរាំងស្ទះអស់អ្នកដែលកំពុងចូលនោះ មិនឱ្យចូលទៀត» (ម៉ាថាយ ២៣:១៣)។ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ នឹងមិនអត់ទ្រាំនឹងការប្រមាថរបស់មនុស្សបានឡើយ! ខណៈពេលដែលសម្ដេចសង្ឃ ស្មៀនហ្លួង និងពួកផារិស៊ីជនជាតិយូដា កំពុងតែប្រណាំងប្រជែងជាមួយព្រះជាម្ចាស់ ក្នុងការដណ្ដើមយករាស្ដ្ររើសតាំងរបស់ទ្រង់ ដោយការតតាំង និងថ្កោលទោសព្រះជាម្ចាស់ នោះរឿងនេះបានបង្កកំហឹងដល់និស្ស័យរបស់ទ្រង់ ហើយពួកគេបានរងទុក្ខនូវការដាក់បណ្ដាសា និងការដាក់ទោសរបស់ទ្រង់។ ជាតិសាសន៍អ៊ីស្រាអែល ត្រូវបានកម្ចាត់ចេញអស់រយៈពេលជិតពីរពាន់ឆ្នាំ ជនជាតិយូដាជាច្រើនត្រូវបានសម្លាប់ ហើយពួកគេត្រូវបាននាំជាហ្វូងទៅកាន់ច្រកល្ហកនានាដ៏អស់សង្ឃឹមរបស់ផែនដី។ បើគ្រូគង្វាល និងអ្នកចាស់ទុំរបស់ពិភពខាងសាសនាបច្ចុប្បន្ន បន្តអះអាងចង់បានចៀមរបស់ព្រះជាម្ចាស់ និងការពារពួកគេមិនឱ្យត្រឡប់ទៅរកព្រះជាម្ចាស់ នោះគ្រប់យ៉ាងដែលនឹងកើតឡើងសម្រាប់អ្នកដឹកនាំទាំងនោះ គឺការដាក់ទោសដ៏សុចរិតរបស់ព្រះជាម្ចាស់!

ខាង​ដើម៖ ៧. អ្នកធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញហើយ និងថាទ្រង់ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ជាព្រះដ៏មានគ្រប់ព្រះចេស្ដា។ ប៉ុន្តែ គ្រូគង្វាល និងពួកចាស់ទុំនៃពិភពសាសនានិយាយថា អ្វីដែលអ្នកជឿនោះមិនមែនជាព្រះអម្ចាស់យេស៊ូវទេ និងថាពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាមិនមែនជាផ្នែកមួយនៃគ្រីស្ទសាសនាទេ។ តើពាក្យរបស់គ្រូគង្វាល និងពួកចាស់ទុំទាំងនេះអាចទុកចិត្តបានដែរឬទេ?

បន្ទាប់៖ ៩. អ្នកធ្វើបន្ទាល់ថា «ផ្លេកបន្ទោរពីទិសខាងកើត» គឺជាការលេចមក និងជាកិច្ចការរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ប៉ុន្តែខ្ញុំបានអានអត្ថបទជាច្រើននៅលើគេហទំព័រល្បីៗជាច្រើន ដូចជា បៃឌូ (Baidu) និងវីគីភីឌា (Wikipedia) ដែលថ្កោលទោស វាយប្រហារ និងនិយាយមួលបង្កាច់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ ខ្ញុំដឹងថា ព័ត៌មាននៅលើបៃឌូត្រូវបានត្រួតពិនិត្យ និងគ្រប់គ្រងដោយបក្សកុម្មុយនីស្តចិន និងថាវាមិនគួរឲ្យទុកចិត្តបាននោះឡើយ។ ប៉ុន្តែ គេហទំព័របរទេស ដូចជា វីគីភីឌា ក៏បានដើរតាមបក្សកុម្មុយនីស្តចិន និងពិភពសាសនាក្នុងការថ្កោលទោសអ្នកផងដែរ។ ខ្ញុំមិនយល់ឡើយ តើសេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងនៅលើគេហទំព័រទាំងនេះត្រូវឬក៏ខុស?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ