៩. អ្នកធ្វើបន្ទាល់ថា «ផ្លេកបន្ទោរពីទិសខាងកើត» គឺជាការលេចមក និងជាកិច្ចការរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ប៉ុន្តែខ្ញុំបានអានអត្ថបទជាច្រើននៅលើគេហទំព័រល្បីៗជាច្រើន ដូចជា បៃឌូ (Baidu) និងវីគីភីឌា (Wikipedia) ដែលថ្កោលទោស វាយប្រហារ និងនិយាយមួលបង្កាច់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ ខ្ញុំដឹងថា ព័ត៌មាននៅលើបៃឌូត្រូវបានត្រួតពិនិត្យ និងគ្រប់គ្រងដោយបក្សកុម្មុយនីស្តចិន និងថាវាមិនគួរឲ្យទុកចិត្តបាននោះឡើយ។ ប៉ុន្តែ គេហទំព័របរទេស ដូចជា វីគីភីឌា ក៏បានដើរតាមបក្សកុម្មុយនីស្តចិន និងពិភពសាសនាក្នុងការថ្កោលទោសអ្នកផងដែរ។ ខ្ញុំមិនយល់ឡើយ តើសេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងនៅលើគេហទំព័រទាំងនេះត្រូវឬក៏ខុស?
ចម្លើយ៖
នៅពេលបច្ចុប្បន្ន កម្លាំងអាក្រក់របស់នាគដ៏ធំមានសម្បុរក្រហម និងកម្លាំងសហគមន៍សាសនារបស់ពួកទទឹងនឹងព្រះគ្រីស្ទ បានប្រឌិតការភូតកុហកជាច្រើនអំពីពួកជំនុំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាការភូតកុហកដែលត្រូវបានចុះផ្សាយដោយវីគីភីឌា ដែលជាគេហទំព័រល្បីលំដាប់ពិភពលោក។ នៅពេលស្រាវជ្រាវអំពីផ្លូវពិត មនុស្សមួយចំនួនតម្រង់ទៅរកវីគីភីឌា៖ «ខ្ញុំទុកចិត្តវីគីភីឌា។ បើវានិយាយថានេះជាផ្លូវពិត នោះខ្ញុំនឹងជឿវា។ បើវានិយាយថា វាមិនមែនជាផ្លូវពិត នោះខ្ញុំមិនជឿវាឡើយ»។ មនុស្សទាំងនេះវាស់ស្ទង់ ថាអ្វីជាផ្លូវពិតឬអត់ អាស្រ័យលើវីគីភីឌា។ តើនេះស្របនឹងសេចក្ដីពិតឬទេ? តើសេចក្ដីពិតអាចរកបាននៅលើវីគីភីឌាឬទេ? តើមនុស្សដែលកែសម្រួលវីគីភីឌា ជឿលើព្រះជាម្ចាស់ឬទេ។ ពួកគេមិនជឿទេ។ ដូច្នេះ វីគីភីឌា គឺជាគេហទំព័រមួយរបស់អ្នកមិនជឿ។ វាជាត្រូវបានសរសេរ និងកែសម្រួល ពីទស្សនៈរបស់អ្នកមិនជឿ ដោយប្រើប្រាស់ឯកសារជាច្រើនដែលពួកគេបានប្រមូល។ តើអ្នកមិនជឿមានសេចក្ដីពិតឬទេ? តើពាក្យសម្ដីដែលអ្នកមិនជឿនិយាយជាតថភាពឬទេ ហើយស្របនឹងសេចក្ដីពិតឬទេ? តើគ្មានការភូតកុហក គ្មានជំនឿខុសឆ្គង គ្មានកំហុសឆ្គងទេឬ នៅលើគេហទំព័ររបស់អ្នកមិនជឿ? អ្នកមិនជឿជាមនុស្សដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយដ៏ជ្រាលជ្រៅ និងបានក្បត់ព្រះជាម្ចាស់។ ពួកគេមិនជឿលើព្រះជាម្ចាស់ឡើយ ពួកគេមិនមែនជាអ្នកជឿ លក្ខណៈរបស់ពួកគេគឺសាតាំងដ៏ជាអារក្ស ហើយពួកគេគ្រាន់តែថាតាមពាក្យរបស់អ្នកដទៃប៉ុណ្ណោះ ដែលជាបណ្ដុំនៃការភូតកុហក និងគ្មានពាក្យណាមួយដែលស្របនឹងសេចក្ដីពិតឡើយ។ ដូច្នេះ ពាក្យសម្ដីរបស់អ្នកមិនជឿ គ្មានអ្វីក្រៅពីជំនឿខុសឆ្គងឡើយ។ តើរឿងនេះអាចសង្ស័យឬទេ? វីគីភីឌា មិនចុះផ្សាយតថភាពពិត និងទីបន្ទាល់អំពីពួកជំនុំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាឡើយ។ គ្រប់យ៉ាងដែលវាបោះពុម្ពផ្សាយ ជាការភូតកុហក និងជំនឿខុសឆ្គងរបស់ពិភពខាងសាសនា និងរបស់រដ្ឋាភិបាលបក្សកុម្មុយនីស្ដចិនដែលមិនជឿព្រះ។ តើនេះជាគេហទំព័រប្រភេទណា? តើវាមិនតំណាងឱ្យកម្លាំងអាក្រក់របស់លោកីយ៍ទេឬ? ព្រះបន្ទូលដែលព្រះដ៏មានគ្រប់ព្រះចេស្ដាសម្ដែងចេញ និងទីបន្ទាល់ជាក់ស្ដែងរបស់គ្រីស្ទបរិស័ទនៃពួកជំនុំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ត្រូវបានចុះផ្សាយតាមអ៊ីនធើណែតតាំងពីយូរមកហើយ សម្រាប់ឱ្យមនុស្សជាតិទាំងអស់ស្វែងរក និងស្រាវជ្រាវ ចុះហេតុអ្វីបានជាគ្មានលើកឡើងអំពីរឿងនេះ? រដ្ឋាភិបាលបក្សកុម្មុយនីស្ដចិន តែងតែសង្កត់សង្កិន និងបៀតបៀនយ៉ាងឃោរឃៅចំពោះពួកជំនុំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាតថភាពដែលត្រូវបានចុះផ្សាយតាមអ៊ីនធើណែតតាំងពីយូរមកហើយ ដោយអង្គការសិទ្ធិមនុស្សអន្តរជាតិ។ ហេតុអ្វីបានជាពួកវាមិនមាននៅលើវីគីភីឌា? ផ្ទុយទៅវិញ វីគីភីឌាចុះផ្សាយរាល់ការភូតកុហក និងប៉ុនប៉ងបន្តុះបង្អាប់ពួកជំនុំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដោយរដ្ឋាភិបាលបក្សកុម្មុយនីស្ដចិន និងសហគមន៍សាសនា។ ដូច្នេះ តើវាមិនមែនជាអង្គការដែលមានចេតនាផ្សព្វផ្សាយពត៌មានខុស និងការភូតកុហកទេឬ? តើវាមិនមែនជាឧបករណ៍ដែលសាតាំងបោកបញ្ឆោតមនុស្សទេឬ? ការទុកចិត្ត និងការផ្សព្វផ្សាយពាក្យសម្ដីរបស់រដ្ឋាភិបាលបក្សកុម្មុយនីស្ដចិនដែលមិនជឿព្រះ និងពួកទទឹងនឹងព្រះគ្រីស្ទរបស់សហគមន៍សាសនា ដោយនិពន្ធនាយករបស់វីគីភីឌា ដោយគ្មានការស្រាវជ្រាវជាបឋមអំពីពួកវា គឺជារឿងដ៏គួរឱ្យអស់សំណើច និងគ្មានហេតុផល។ វាបង្ហាញថា ពួកគេគ្មានសេចក្ដីពិតឡើយ ដែលជាសារជាតិ ពួកគេជាមនុស្សដែលវៀចវេរ គ្មានហេតុផល ជាពួកសាតាំងដ៏ជាអារក្ស។ វីគីភីឌាដើរតាមបក្សកុម្មុយនីស្ដចិន និងសហគមន៍សាសនា ក្នុងការនិយាយអាក្រក់ វិនិច្ឆ័យ និងថ្កោលទោសកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់។ វាបានប្រមាថព្រះគ្រីស្ទនៃគ្រាចុងក្រោយ ប្រមាថផ្លូវពិត ហើយត្រូវបានព្រះជាម្ចាស់ដាក់បណ្ដាសា។ ដូច្នេះ តើបញ្ហាអ្វីដែលត្រូវបានបង្ហាញឱ្យឃើញ ដោយវិគីភីឌាដើរតាមបក្សកុម្មុយនីស្ដចិន និងសហគមន៍សាសនា? វាបង្ហាញថា លោកីយ៍គឺខ្មៅងងឹត និងអាក្រក់ ថាមនុស្សជាតិត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងជ្រាលជ្រៅ ហើយបានក្លាយជាកម្លាំងដែលជាសត្រូវនឹងព្រះជាម្ចាស់! នេះក៏សម្រេចនូវព្រះបន្ទូលរបស់ព្រះគម្ពីរ៖ «លោកីយ៍ទាំងមូលដេកនៅក្នុងសេចក្តីទុច្ចរិត» (១ យ៉ូហាន ៥:១៩)។ «នេះជាជំនាន់មនុស្សដ៏អាក្រក់» (លូកា ១១:២៩)។ មនុស្សមួយចំនួនខ្វាក់ចំពោះសារជាតិអាក្រក់ និងងងឹតរបស់លោកីយ៍។ នៅពេលស្រាវជ្រាវអំពីផ្លូវពិត ពួកគេនៅតែងាយនឹងទុកចិត្តវីគីភីឌា ហើយជឿពាក្យសម្ដី និងពាក្យចចាមអារ៉ាមដ៏ជាអារក្ស ដែលវាបានចុះផ្សាយ។ តើមនុស្សដូចនេះ ជាអ្នកដែលជឿលើព្រះជាម្ចាស់ឬទេ? ពួកគេមិនមែនទេ។ ពួកគេមិនជឿលើព្រះជាម្ចាស់ឡើយ ហើយពួកគេក៏មិនទទួលស្គាល់ថា ព្រះជាម្ចាស់ជាសេចក្ដីពិតដែរ កុំថាឡើយពួកគេស្គាល់សេចក្ដីពិតនោះ។ នៅពេលដែលពួកគេស្រាវជ្រាវអំពីផ្លូវពិត ពួកគេមិនស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ឡើយ ប៉ុន្តែគ្រាន់តែទុកចិត្តនូវពាក្យសម្ដីរបស់សាតាំងដ៏ជាអារក្ស ហើយចាត់ទុកពាក្យសម្ដីរបស់វាជាសេចក្ដីពិត តើអ្វីដែលពួកគេជឿ មិនមែនជាសាតាំងដ៏ជាអារក្សទេឬ? ដូច្នេះហើយ មនុស្សបែបនេះ ពិតជាមិនមែនជាអ្នកដែលស្រាវជ្រាវអំពីផ្លូវពិតឡើយ។ ពេលដែលពួកគេស្ដាប់ឮពាក្យសម្ដី និងពាក្យចចាមអារ៉ាមដ៏ជាអារក្សរបស់សាតាំង នោះពួកគេត្រូវបានបោកបញ្ឆោត និងដួលរលំទៅលើដី។ តើមនុស្សបែបនេះឆ្លាតវៃឬទេ? ចៀមរបស់ព្រះជាម្ចាស់ស្ដាប់ឮព្រះសូរសៀងរបស់ទ្រង់ ខណៈពេលដែលអស់អ្នកដែលជាកម្មសិទ្ធិរបស់អារក្ស ស្ដាប់ពាក្យសម្ដីរបស់អារក្ស។ ពួកគេបដិសេធមិនស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយផ្ទុយទៅវិញ ស្ដាប់ពាក្យសម្ដីរបស់សាតាំងដ៏ជាអារក្ស។ ការប្រព្រឹត្តកំហុសដ៏មូលដ្ឋានបែបនេះ ច្បាស់ជាធ្វើឱ្យពួកគេក្លាយជាមនុស្សវៀចវេរ និងល្ងីល្ងើ ដែលជាកម្មសិទ្ធិរបស់សាតាំងដ៏ជាអារក្ស!
នៅពេលដែលពួកយើងស្រាវជ្រាវអំពីផ្លូវពិត ពួកយើងត្រូវតែពិនិត្យទៅលើថា ព្រះបន្ទូលដែលព្រះដ៏មានគ្រប់ព្រះចេស្ដាសម្ដែងចេញ ជាសេចក្ដីពិត និងជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ឬអត់។ បើព្រះបន្ទូលទាំងនេះជាសេចក្ដីពិត បើព្រះបន្ទូលទាំងនេះជាព្រះសូរសៀងរបស់ព្រះជាមម្ចាស់ ហើយបើនេះពិតជាការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ក្នុងគ្រាចុងក្រោយ នោះដោយមិនគិតពីអ្វីដែលសាតាំងដ៏ជាអារក្សនិយាយឡើយ ពួកយើងត្រូវតែជឿ ដ្បិតព្រះជាម្ចាស់គឺពិត ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិត ហើយកិច្ចការរបស់ព្រះជាម្ចាស់ មិនអាចខុសឆ្គងឡើយ។ មនុស្សអាចខុសឆ្គងបាន ប៉ុន្តែមិនមែនព្រះជាម្ចាស់ឡើយ។ មនុស្សអាចភូតកុហក និងបោកបញ្ឆោតអ្នកដទៃ ប៉ុន្តែព្រះជាម្ចាស់មិនមានបន្ទូលកុហកឡើយ ទ្រង់បរិសុទ្ធ និងសុចរិត ទ្រង់ជាសេចក្ដីពិត។ ដូច្នេះហើយ អស់អ្នកដែលពិតជាជឿលើព្រះជាម្ចាស់ និងស្រឡាញ់សេចក្ដីពិត ពិនិត្យតែលើថា ព្រះបន្ទូលទាំងនេះជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជាម្ចាស់ឬអត់ ដោយមិនគិតដល់ការអត្ថាធិប្បាយដោយប្រព័ន្ធផ្សព្វផ្សាយ និងគេហទំព័ររបស់អ្នកមិនជឿ និងមិនគិតពីការសង្កត់សង្កិន ការបៀតបៀន ការថ្កោលទោស និងការប្រឆាំងចេញពីអំណាច ឬពីពិភពខាងសាសនាឡើយ។ នៅពេលដែលពួកគេកំណត់ថា នេះជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ នោះពួកគេដើរតាមព្រះជាម្ចាស់ ដោយមិនជាប់ជំពាក់ដោយបុគ្គល បញ្ហា ឬអ្វីមួយឡើយ។ មានតែមនុស្សបែបនេះប៉ុណ្ណោះ ដែលពិតជាជឿលើព្រះជាម្ចាស់ ហើយមានតែពួកគេប៉ុណ្ណោះ ជាស្រ្តីព្រហ្មចារីឆ្លាតវៃ ដូចជាព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ចៀមខ្ញុំស្គាល់សំឡេងខ្ញុំ ហើយខ្ញុំក៏ស្គាល់ពួកវាដែរ ហើយពួកវាក៏ដើរតាមខ្ញុំផង» (យ៉ូហាន ១០:២៧)។ ស្របពេលជាមួយគ្នានេះ អស់អ្នកដែលមិនជឿ និងអស់អ្នកដែលគ្មានសេចក្ដីស្រឡាញ់ចំពោះសេចក្ដីពិត ប៉ុន្តែអង្វរសុំនំប៉័ងត្រឹមតែចម្អែតក្រពះរបស់ពួកគេប៉ុណ្ណោះ មិនស្វែងរកសេចក្ដីពិតឡើយ ប៉ុន្តែផ្ទុយទៅវិញ ពួកគេស្ដាប់យ៉ាងងងឹតងងល់នូវពាក្យសម្ដី និងពាក្យចចាមអារ៉ាមដ៏ជាអារក្សរបស់សាតាំង ហើយថែមទាំងដើរតាមការដឹកនាំរបស់សាតាំងទៀតផង ក្នុងការបញ្ចេញពាក្យចចាមអារ៉ាមទាំងនេះ និងចោទប្រកាន់ ព្រមទាំងថ្កោលទោសយ៉ាងខ្លាំង ចំពោះកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់។ មនុស្សទាំងនេះ ជាស្រងែដែលត្រូវបានលាតត្រដាង ហើយនៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់បញ្ចប់ និងនៅពេលដែលគ្រោះមហន្តរាយធំៗធ្លាក់ចុះមក នោះពួកគេមិនអាចធ្វើអ្វីបាន ក្រៅពីត្រូវបានលុបបំបាត់ និងដាក់ទោសឡើយ ដោយសង្កៀតធ្មេញ និងយំខ្សឹកខ្សួល ខណៈពេលដែលពួកគេត្រូវបានប្រគល់ឱ្យគ្រោះមហន្តរាយ។ នេះគឺសម្រេចទាំងស្រុងនូវអ្វីដែលបានចែងក្នុងព្រះគម្ពីរ៖ «រាស្ត្រអញត្រូវបំផ្លាញដោយកង្វះចំណេះដឹង» (ហូសេ ៤:៦) និង «មនុស្សលេលាស្លាប់ដោយព្រោះចង់បានប្រាជ្ញា» (សុភាសិត ១០:២១)។