៣. ជីវិតរបស់មនុស្សបានកន្លងផុតទៅតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះក្នុងពេលពីរបីទសវត្សរ៍។ ដោយក្រឡេកមើលក្រោយ ពួកគេក៏នឹកឃើញពីជីវិតរបស់ខ្លួន៖ ការទៅរៀន ធ្វើការ រៀបការ មានកូន រង់ចាំសេចក្តីស្លាប់ ពោលគឺជីវិតរបស់ពួកគេទាំងស្រុងបានមមាញឹកជុំវិញតែរឿងប្រយោជន៍គ្រួសារ លុយកាក់ ឋានៈបុណ្យស័ក្ដិ ទ្រព្យសម្បត្តិ និងកិត្យានុភាព ដោយគ្មាននូវទិសដៅ និងកម្មវត្ថុដ៏ពិតអំពីអត្ថិភាពជាមនុស្ស ហើយក៏មិនអាចរកឃើញនូវគុណតម្លៃ ឬអត្ថន័យណាមួយនៅក្នុងការមានជីវិតរស់នៅផងដែរ។ ដូច្នេះ មនុស្សរស់នៅពីមួយជំនាន់ទៅមួយជំនាន់នៅក្នុងផ្លូវដ៏ឈឺចាប់ និងគ្មានន័យខ្លឹមសារនេះ។ ហេតុអ្វីបានជាជីវិតរបស់មនុស្សឈឺចាប់ និងគ្មានន័យខ្លឹមសារបែបនេះ? តើការឈឺចាប់ និងភាពគ្មានន័យខ្លឹមសារនៃអត្ថិភាពរបស់មនុស្សអាចត្រូវបានដោះស្រាយយ៉ាងដូចម្ដេចទៅ?

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

ជាបឋម មនុស្សត្រូវយល់ថា ការឈឺចាប់នៃការកើត ចាស់ ឈឺ ស្លាប់ពេញមួយជីវិត មានប្រភពចេញមកពីណា និងត្រូវយល់ពីមូលហេតុដែលនាំឱ្យមនុស្សត្រូវរងទុក្ខការទាំងនេះ។ តើរឿងទាំងនេះកើតមាន នៅពេលដែលមនុស្សត្រូវបានបង្កើតមកពីដំបូងឬ? តើការឈឺចាប់ទាំងនេះកើតចេញពីកន្លែងណា? ការឈឺចាប់ទាំងនេះកើតមក បន្ទាប់ពីមនុស្សត្រូវបានសាតាំងល្បួង និងបន្ទាប់ពីមនុស្សបានធ្លាក់ចុះ ដោយដើរតាមសេចក្តីពុករលួយរបស់សាតាំង។ ការឈឺចាប់នៃសាច់ឈាម បញ្ហា និងភាពទទេរបស់មនុស្ស ព្រមទាំងរឿងអាក្រក់ទាំងប៉ុន្មាននៅក្នុងពិភពរបស់មនុស្ស សុទ្ធតែកើតមាន បន្ទាប់ពីសាតាំងបានធ្វើឱ្យមនុស្សក្លាយជាពុករលួយ។ បន្ទាប់ពីមនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយ សាតាំងចាប់ផ្ដើមធ្វើបាបមនុស្ស ដូច្នេះហើយបានជាមនុស្សធ្លាក់ចុះកាន់តែជ្រៅ ជំងឺរបស់ពួកគេកាន់តែធ្ងន់ ការឈឺចាប់របស់ពួកគេកាន់តែជ្រាលជ្រៅ ហើយពួកគេកាន់តែមានអារម្មណ៍ថា ពិភពលោកនៅទទេ និងវេទនា យល់ថា គេមិនអាចរស់នៅក្នុងពិភពលោកនេះបានទេ ហើយយល់ទៀតថា ការរស់នៅក្នុងពិភពលោកនេះ គឺកាន់តែគ្មានសង្ឃឹម។ ដូច្នេះ ការឈឺចាប់នេះបានធ្លាក់លើមនុស្ស ដោយសារតែសាតាំង ហើយការធ្លាក់ចុះដែលកើតចេញពីសេចក្តីពុករលួយរបស់សាតាំងចំពោះមនុស្ស។

(ដកស្រង់ពី «ភាពសំខាន់នៃការស្គាល់រសជាតិទុក្ខវេទនាខាងលោកីយ៍របស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

ដោយសារតែការបង្កើតវិទ្យាសាស្រ្តសង្គមរបស់មនុស្ស ទើបគំនិតរបស់គេត្រូវពង្វក់ដោយវិទ្យាសាស្ត្រ និងចំណេះដឹង។ ក្រោយមក វិទ្យាសាស្រ្ត និងចំណេះដឹងក៏បានក្លាយជាឧបករណ៍ សម្រាប់គ្រប់គ្រងមនុស្សលោក ហើយលែងមានចន្លោះគ្រប់គ្រាន់សម្រាប់ឱ្យមនុស្សថ្វាយបង្គំព្រះជាម្ចាស់ និងលែងមានលក្ខខណ្ឌអនុគ្រោះសម្រាប់ការថ្វាយបង្គំព្រះជាម្ចាស់ទៀតដែរ។ ឋានៈរបស់ព្រះជាម្ចាស់ បានធ្លាក់ចុះកាន់តែទាបនៅក្នុងចិត្តមនុស្ស។ បើគ្មានព្រះជាម្ចាស់នៅក្នុងចិត្តទេ ពិភពខាងក្នុងរបស់មនុស្សនឹងងងឹត អស់សង្ឃឹម និងទទេសូន្យ។ ក្រោយៗមកទៀត អ្នកវិទ្យាសាស្រ្តសង្គម អ្នកប្រវត្តិសាស្រ្ត និងអ្នកនយោបាយជាច្រើន បានក្លាយជាអ្នកនាំមុខគេ ក្នុងការបង្ហាញពីទ្រឹស្ដីវិទ្យាសាស្រ្តសង្គម ទ្រឹស្ដីនៃការវិវត្តរបស់មនុស្សលោក និងទ្រឹស្ដីផ្សេងៗទៀត ដែលផ្ទុយទៅនឹងសេចក្តីពិតដែលព្រះជាម្ចាស់បានបង្កើតមនុស្សលោក ដើម្បីបំពេញតាមចិត្ត និងគំនិតរបស់មនុស្សលោក។ ដោយសារតែបែបនេះ ទើបមនុស្សដែលជឿថាព្រះជាម្ចាស់បានបង្កើតអ្វីៗគ្រប់យ៉ាង មានកាន់តែតិចទៅៗ ហើយមនុស្សដែលជឿលើទ្រឹស្ដីនៃការវិវត្ត នោះក៏កាន់តែមានចំនួនច្រើនឡើងៗ។ មនុស្សកាន់តែច្រើនឡើង ចាត់ទុកកំណត់ត្រានៃកិច្ចការរបស់ព្រះជាម្ចាស់ និងបន្ទូលរបស់ទ្រង់ក្នុងសម័យនៃព្រះគម្ពីរសញ្ញាចាស់ ជាទេវកថា និងជារឿងព្រេងនិទាន។ នៅក្នុងដួងចិត្តរបស់ពួកគេ មនុស្សលែងអើពើចំពោះភាពថ្លៃថ្នូរ និងភាពមហិមារបស់ព្រះជាម្ចាស់ទៀតហើយ គេលែងអើពើចំពោះគោលជំនឿថា ព្រះជាម្ចាស់មានពិត និងមានអំណាចត្រួតត្រាលើគ្រប់អ្វីៗទាំងអស់។ ការរស់រានរបស់មនុស្សលោក និងវាសនាប្រទេស និងជាតិសាសន៍នានា លែងសំខាន់ចំពោះពួកគេទៀតហើយ ហើយមនុស្សរស់នៅក្នុងពិភពដែលគ្មានសារជាតិ ដែលខ្វល់ខ្វាយតែនឹងរឿងហូបចុក ស៊ីផឹក និងរឿងសប្បាយ។ ... មានមនុស្សតិចណាស់ដែលគិតថា ខ្លួនមានកាតព្វកិច្ច ក្នុងការស្វែងរកទីកន្លែងដែលព្រះជាម្ចាស់បំពេញកិច្ចការរបស់ទ្រង់នាពេលសព្វថ្ងៃនេះ ឬព្យាយាមស្វែងយល់ពីរបៀបដែលទ្រង់គ្រប់គ្រង និងរៀបចំទិសដៅរបស់មនុស្សលោក។ ហើយដោយបែបនេះ ទើបអរិយធម៌របស់មនុស្ស កាន់តែមិនអាចត្រួសត្រាយក្ដីប្រាថ្នារបស់មនុស្សលោកបាន ក៏លែងមានមនុស្សស្គាល់ ហើយខណៈកំពុងរស់នៅក្នុងពិភពបែបនេះ ទើបមនុស្សច្រើនណាស់មានអារម្មណ៍ថា ពួកគេសប្បាយចិត្ត តិចជាងមនុស្សដែលបានស្លាប់ទៅហើយ។ សូម្បីតែប្រជាជននៃប្រទេសដែលធ្លាប់មានអរិយធម៌ថ្កុំថ្កើង ក៏ជួបនឹងទុក្ខព្រួយបែបនេះដែរ។ មិនថា មេដឹកនាំ និងអ្នកប្រាជ្ញសង្គមវិទ្យា ខំប្រឹងប្រើខួរក្បាលរបស់ពួកគេ ដើម្បីថែរក្សាអរិយធម៌របស់មនុស្សលោកយ៉ាងណាក៏ដោយ ក៏វាគ្មានបានការអ្វីដែរ ដ្បិតគ្មានការដឹកនាំរបស់ព្រះជាម្ចាស់។ គ្មាននរណាម្នាក់អាចបំពេញដួងចិត្តទទេស្អាតរបស់មនុស្សលោកបានទេ ដ្បិតគ្មាននរណាម្នាក់អាចធ្វើជាជីវិតរបស់មនុស្សលោកបានឡើយ ហើយគ្មានទ្រឹស្ដីសង្គមណាមួយ អាចរំដោះមនុស្សចេញពីភាពទទេស្អាត ដែលធ្វើឱ្យគេរងទុក្ខវេទនាបានដែរ។ វិទ្យាសាស្រ្ត ចំណេះដឹង សេរីភាព លទ្ធិប្រជាធិបតេយ្យ ការកម្សាន្ត ភាពស្រាកស្រាន្ត កត្តាទាំងអស់នេះ អាចលួងលោមចិត្តមនុស្សបានបណ្ដោះអាសន្នប៉ុណ្ណោះ។ ទោះបីជាមានកត្តាទាំងអស់នេះក្ដី ក៏មនុស្សនៅតែប្រព្រឹត្តបាប និងទួញសោកចំពោះអំពើអយុត្តិធម៌ក្នុងសង្គម ដោយជៀសមិនផុតដែរ។ ចំណុចទាំងអស់នេះ មិនអាចហាមឃាត់ចំណង់ និងសេចក្តីប្រាថ្នារបស់មនុស្ស ដើម្បីរុករកអ្វីថ្មីៗបានឡើយ។ នេះគឺដោយសារព្រះជាម្ចាស់បង្កើតមនុស្សលោកមក ហើយការលះបង់ និងការរុករកឥតន័យខ្លឹមសាររបស់មនុស្ស អាចត្រឹមនាំទៅរកសេចក្ដីទុក្ខព្រួយកាន់តែខ្លាំងឡើង និងធ្វើឱ្យមនុស្សរស់នៅក្នុងអារម្មណ៍ភ័យខ្លាចឥតឈប់តែប៉ុណ្ណោះ ទាំងមិនដឹងថា ត្រូវប្រឈមមុខចំពោះអនាគតរបស់មនុស្សលោកដោយរបៀបណា ឬត្រូវប្រឈមមុខនឹងផ្លូវនៅខាងមុខនោះដោយបែបណាឡើយ។ មនុស្សកាន់តែមានការកោតខ្លាចចំពោះវិទ្យាសាស្រ្ត និងចំណេះដឹង និងកាន់តែភ័យខ្លាចចំពោះអារម្មណ៍ទទេសូន្យ។ នៅក្នុងពិភពលោកនេះ មិនថាអ្នករស់នៅក្នុងប្រទេសសេរី ឬប្រទេសដែលគ្មានសិទ្ធិមនុស្សឡើយ អ្នកគ្មានសមត្ថភាពគេចចេញពីវាសនារបស់មនុស្សលោកបានទេ។ មិនថា អ្នកជាមេដឹកនាំ ឬត្រូវគេដឹកនាំនោះទេ ទីបំផុត អ្នកនៅតែគ្មានសមត្ថភាពគេចពីចំណង់ក្នុងការរុករកវាសនា សេចក្ដីអាថ៌កំបាំង និងទិសដៅរបស់មនុស្សលោកបានឡើយ ហើយអ្នកកាន់តែគ្មានសមត្ថភាពគេចចេញពីគំនិតវិលវល់នៃអារម្មណ៍ទទេសូន្យនេះដែរ។ បាតុភូតបែបនេះ កើតមានជាទូទៅចំពោះមនុស្សគ្រប់រូប ហើយត្រូវអ្នកសង្គមវិទ្យាហៅថា បាតុភូតសង្គម ប៉ុន្តែគ្មានមនុស្សអស្ចារ្យណាម្នាក់ដែលអាចមកដោះស្រាយបញ្ហាបែបនេះបានឡើយ។ ចុងក្រោយទៅ មនុស្សនៅតែជាមនុស្ស ហើយគ្មានមនុស្សណាម្នាក់ ដែលអាចជំនួសឋានៈ និងព្រះជន្មរបស់ព្រះជាម្ចាស់បានឡើយ។ មនុស្សលោកមិនត្រឹមតែត្រូវការសង្គមមួយដែលមានយុត្តិធម៌ ដែលមនុស្សគ្រប់គ្នាមានអាហារគ្រប់គ្រាន់ រស់នៅស្មើភាពគ្នា និងមានសេរីភាពនោះទេ តែអ្វីដែលមនុស្សលោកត្រូវការ គឺសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់ និងការប្រទានជីវិតពីទ្រង់ ដល់ពួកគេ។ ទាល់តែមនុស្សទទួលបានការប្រទានជីវិតពីព្រះជាម្ចាស់ និងការសង្រ្គោះរបស់ទ្រង់ ពេលនោះទើបសេចក្តីត្រូវការ ការស្រេកឃ្លានក្នុងការរុករក និងភាពទទេស្អាតនៃវិញ្ញាណរបស់មនុស្ស អាចដោះស្រាយបាន។ ប្រសិនបើប្រជាជននៃប្រទេស ឬជាតិសាសន៍មួយ មិនអាចទទួលបានសេចក្តីសង្គ្រោះ និងព្រះទ័យទុកដាក់ពីព្រះជាម្ចាស់ទេ ដូច្នេះ ប្រទេស ឬជាតិសាសន៍នោះ នឹងធ្វើដំណើរលើផ្លូវនៃការធ្លាក់ចុះ ឆ្ពោះទៅរកភាពងងឹត និងត្រូវព្រះជាម្ចាស់ធ្វើឱ្យវិនាសសាបសូន្យ។

(ដកស្រង់ពី «ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់គ្រប់គ្រងលើវាសនារបស់មនុស្សជាតិទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

មនុស្សខ្លះមានការយល់ដឹងដ៏ជ្រាលជ្រៅ និងស៊ីជម្រៅអំពីឃ្លាដែលថា «នោះហើយជាវាសនា» ប៉ុន្តែគេមិនជឿលើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់សូម្បីតែបន្ដិច។ ពួកគេមិនជឿថា វាសនារបស់មនុស្សត្រូវបានរៀបចំ និងចាត់ចែងដោយព្រះជាម្ចាស់ និងមិនព្រមចុះចូលចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ឡើយ។ មនុស្សបែបនេះប្រៀបបីដូចជាមនុស្សដែលរសាត់អណ្ដែតនៅលើមហាសមុទ្រ ត្រូវបានបក់ផាត់ដោយរលកសមុទ្រ អណ្ដែតតាមចរន្តទឹក ដោយគ្មានជម្រើសអ្វីក្រៅពីអង្គុយរង់ចាំដោយអសកម្ម ហើយបោះបង់ខ្លួនចោលទៅតាមព្រេងវាសនានោះឡើយ។ ប៉ុន្តែ ពួកគេមិនទទួលស្គាល់ថា វាសនារបស់មនុស្សត្រូវតែចំណុះនៅក្រោមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ឡើយ។ តាមគំនិតផ្ដួចផ្ដើមរបស់ខ្លួន ពួកគេមិនអាចស្គាល់ពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយទទួលបានចំណេះដឹងអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ ឈប់ប្រឆាំងនឹងវាសនា ហើយរស់នៅក្រោមការមើលថែ ការការពារ និងការដឹកនាំរបស់ព្រះជាម្ចាស់ឡើយ។ អាចនិយាយម្យ៉ាងទៀតបានថា ការទទួលយកវាសនា មិនមែនជារឿងដូចគ្នានឹងការចុះចូលចំពោះអធិបតេយ្យភាពរបស់ព្រះអាទិករឡើយ។ ជំនឿលើវាសនាក៏មិនមានន័យថា មនុស្សម្នាក់ទទួលយក ទទួលស្គាល់ និងដឹងអំពីអធិបតេយ្យភាពរបស់ព្រះអាទិករនោះដែរ។ ជំនឿលើវាសនាគឺគ្រាន់តែជាការទទួលស្គាល់ការពិតរបស់វា និងការស្ដែងចេញដ៏សើៗរបស់វាប៉ុណ្ណោះ។ ចំណុចនេះខុសគ្នាពីការដឹងអំពីរបៀបដែលព្រះអាទិករត្រួតត្រាលើវាសនារបស់មនុស្ស ខុសគ្នាពីការទទួលស្គាល់ថា ព្រះអាទិករជាប្រភពនៃអំណាចត្រួតត្រាលើវាសនានៃអ្វីៗទាំងអស់ ហើយក៏ខុសគ្នាស្រឡះពីការចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ព្រះអាទិករសម្រាប់វាសនារបស់មនុស្ស។ ប្រសិនបើមនុស្សម្នាក់គ្រាន់តែជឿលើវាសនា ទោះបីគេមានអារម្មណ៍យ៉ាងជ្រាលជ្រៅអំពីវាក៏ដោយ ក៏គេមិនអាចដឹង និងទទួលស្គាល់នូវអធិបតេយ្យភាពរបស់ព្រះអាទិករលើវាសនារបស់មនុស្ស ចុះចូល និងទទួលយកវាសនានោះទេ ដូច្នេះ ជីវិតរបស់គេនឹងក្លាយជាសោកនាដកម្ម ជាជីវិតដែលរស់នៅដោយឥតន័យ ឥតខ្លឹមសារមិនខាន ព្រោះថាពួកគេនឹងនៅតែមិនអាចចូលក្រោមការត្រួតត្រារបស់ព្រះអាទិករ ក្លាយជាមនុស្សដែលមានការយល់ដឹងដ៏ពិតប្រាកដអំពីពាក្យនេះ ហើយរីករាយនឹងការអនុម័តរបស់ព្រះអាទិករនោះទេ។ មនុស្សម្នាក់ដែលមានការចេះដឹង និងដកពិសោធន៍យ៉ាងពិតប្រាកដអំពីអធិបតេយ្យភាពរបស់ព្រះអាទិករ គួរតែស្ថិតនៅក្នុងសភាពដែលសកម្ម មិនមែនក្នុងសភាពដែលអកម្ម ឬតែលតោលនោះឡើយ។ ទោះបីបុគ្គលបែបនេះនឹងទទួលស្គាល់ថា របស់សព្វសារពើសុទ្ធតែត្រូវបានកំណត់វាសនាក៏ដោយ ក៏ពួកគេគួរតែមាននិយមន័យដ៏សុក្រឹត្យអំពីជីវិត និងវាសនាដែរ៖ គ្រប់ទាំងជីវិតត្រូវចុះចូលចំពោះអធិបតេយ្យភាពរបស់ព្រះអាទិករ។ នៅពេលដែលបុគ្គលម្នាក់ក្រឡេកមើលក្រោយទៅលើផ្លូវដែលខ្លួនបានដើរ នៅពេលដែលបុគ្គលម្នាក់រំលឹកពីគ្រប់ដំណាក់កាលនៃដំណើរជីវិតរបស់ខ្លួន នោះគេមើលឃើញថា នៅគ្រប់ជំហាន មិនថាដំណើររបស់គេមានភាពរដាក់រដុប ឬទៅមុខយ៉ាងរលូននោះឡើយ ក៏ព្រះជាម្ចាស់កំពុងតែដឹកនាំផ្លូវរបស់គេ តាមការគូរវាសរបស់ទ្រង់រួចទៅហើយ។ វាជាការរៀបចំយ៉ាងល្អិតល្អន់របស់ព្រះជាម្ចាស់ ជាគម្រោងផែនការយ៉ាងប្រុងប្រយ័ត្នរបស់ទ្រង់ ដែលបានដឹកនាំមនុស្សម្នាក់រហូតមកដល់សព្វថ្ងៃ ទាំងគេមិនដឹងខ្លួន។ ការដែលអាចទទួលយកអធិបតេយ្យភាពរបស់ព្រះអាទិករ ការទទួលបានសេចក្ដីសង្រ្គោះរបស់ទ្រង់ នេះពិតជាសំណាងដ៏ធំបំផុត! ប្រសិនបើបុគ្គលម្នាក់មានអាកប្បកិរិយាអវិជ្ជមានចំពោះវាសនាវាសនា វាបង្ហាញយ៉ាងច្បាស់ថា ពួកគេកំពុងតែប្រឆាំងនឹងអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់បានរៀបចំទុកសម្រាប់គេ ថាពួកគេមិនមានអាកប្បកិរិយាចុះចូលឡើយ។ ប្រសិនបើមនុស្សម្នាក់មានអាកប្បកិរិយាវិជ្ជមានចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ទៅលើវាសនារបស់មនុស្ស នោះពេលដែលគេក្រឡេកក្រោយទៅលើដំណើរផ្លូវរបស់គេ នៅពេលដែលគេចាប់ផ្ដើមយល់អំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ នោះគេនឹងកាន់តែមានបំណងចង់ចុះចូលចំពោះអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់បានរៀបចំ ហើយគេនឹងកាន់តែមានការតាំងចិត្ត និងទំនុកចិត្តក្នុងការអនុញ្ញាតឱ្យព្រះជាម្ចាស់ចាត់ចែងវាសនារបស់គេ ព្រមទាំងឈប់បះបោរទាស់នឹងព្រះជាម្ចាស់មិនខាន។ សម្រាប់បុគ្គលម្នាក់ដែលមើលឃើញថា នៅពេលដែលគេមិនយល់អំពីវាសនា នៅពេលដែលគេមិនយល់អំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ នៅពេលដែលគេមានឆន្ទៈបន្តដំណើរទៅមុខទាំងដើរទ្រេតទ្រោត និងឃ្លីងឃ្លោងកាត់អ័ព្ទ នោះដំណើរនេះពិតជាពិបាក និងពិតជាខូចចិត្តយ៉ាងខ្លាំង។ ដូច្នេះ នៅពេលដែលមនុស្សទទួលស្គាល់ពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ទៅលើវាសនារបស់មនុស្ស មនុស្សដែលវៃឆ្លាតនឹងជ្រើសរើសចង់ដឹង និងទទួលយកវា បោះចោលគ្រាដ៏ឈឺចាប់នៅពេលដែលពួកគេបានព្យាយាមកសាងជីវិតដ៏ល្អជាមួយដៃទាំងពីររបស់គេ ហើយឈប់តយុទ្ធជាមួយនឹងវាសនា និងឈប់បន្តដេញតាម «គោលដៅជីវិត» របស់គេ តាមរបៀបរបស់គេទៀត។ នៅពេលដែលមនុស្សម្នាក់មិនមានព្រះជាម្ចាស់ នៅពេលដែលគេមិនអាចមើលឃើញទ្រង់ នៅពេលដែលមនុស្សម្នាក់មិនអាចទទួលស្គាល់យ៉ាងពិតប្រាកដអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ នោះគ្រប់ថ្ងៃទាំងអស់របស់គេសុទ្ធតែគ្មានន័យ គ្មានតម្លៃ និងមិនសប្បាយសោះឡើយ។ មិនថាគេនៅទីណា មិនថាគេមានការងារអ្វីឡើយ មធ្យោបាយនៃការរស់នៅរបស់គេ និងការដេញតាមគោលដៅរបស់គេ គ្មាននាំមកនូវអ្វីឡើយក្រៅពីការខូចចិត្តឥតស្រាកស្រាន និងទុក្ខវេទនាដោយគ្មានភាពធូរស្បើយ ហើយមនុស្សបែបនេះមិនអាចអត់ទ្រាំនឹងក្រឡេកក្រោយមើលអតីតកាលរបស់គេបានឡើយ។ មានតែនៅពេលដែលមនុស្សម្នាក់ទទួលយកអធិបតេយ្យភាពរបស់ព្រះអាទិករ ចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ទ្រង់ ហើយស្វែងរកជីវិតមនុស្សដ៏ពិតប៉ុណ្ណោះ ទើបគេនឹងចាប់ផ្ដើមមានសេរីភាពពីគ្រប់ទាំងការខូចចិត្ត និងទុក្ខវេទនា ហើយកម្ចាត់ចោលគ្រប់ទាំងភាពឥតន័យនៅក្នុងជីវិតបន្ដិចម្ដងៗ។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ដោយសារតែមនុស្សមិនទទួលស្គាល់ពីការចាត់ចែង និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ នោះពួកគេតែងតែប្រឈមនឹងវាសនាដោយភាពរឹងទទឹង និងអាកប្បកិរិយាបះបោរ ហើយពួកគេតែងតែចង់ច្រានចោលសិទ្ធិអំណាច និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងអ្វីៗដែលវាសនាបានចារទុក ទាំងសង្ឃឹមដោយឥតប្រយោជន៍ចង់ផ្លាស់ប្ដូរកាលៈទេសៈបច្ចុប្បន្នរបស់គេ និងកែប្រែវាសនារបស់គេ។ ប៉ុន្តែ ពួកគេមិនអាចជោគជ័យ ហើយតែងតែខកបំណងជានិច្ច។ ការតយុទ្ធដ៏ស៊ីជម្រៅនៅក្នុងព្រលឹងរបស់គេនេះ នាំមកនូវការឈឺចាប់យ៉ាងជ្រាលជ្រៅ ដែលចាក់ចូលដល់ឆ្អឹងរបស់គេ គឺដូចជាគេខ្ជះខ្ជាយពេលវេលាពេញមួយជីវិតអ៊ីចឹង។ តើអ្វីទៅជាដើមហេតុនៃការឈឺចាប់នេះ? តើវាដោយសារតែអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ឬក៏ដោយសារតែបុគ្គលនោះកើតមកគ្មានសំណាង? ជាក់ស្ដែងណាស់ វាមិនមែនដោយសារចំណុចទាំងពីរនេះឡើយ។ ចំណុចសំខាន់នោះគឺថា វាបង្កឡើង ដោយសារតែផ្លូវដែលមនុស្សដើរ ជាផ្លូវដែលគេជ្រើសរើសរស់នៅក្នុងជីវិតរបស់គេ។ មនុស្សខ្លះអាចមិនបានដឹងអំពីរឿងទាំងនេះ។ ប៉ុន្តែ នៅពេលដែលអ្នកដឹងយ៉ាងពិតប្រាកដ នៅពេលដែលអ្នកទទួលស្គាល់យ៉ាងពិតប្រាកដថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់មនុស្ស នៅពេលដែលអ្នកយល់ដឹងយ៉ាងពិតប្រាកដថា អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់បានរៀបចំទុកសម្រាប់អ្នក និងបានសម្រេចទុកសម្រាប់អ្នក គឺជាអត្ថប្រយោជន៍ និងការការពារដ៏ធំមួយ នោះអ្នកនឹងមានអារម្មណ៍ថា ការឈឺចាប់របស់អ្នកចាប់ផ្ដើមស្រាលទៅៗ ហើយរូបកាយទាំងមូលរបស់អ្នកចាប់ផ្ដើមសម្រាក មានសេរីភាព និងត្រូវបានដោះលែង។ ការវិនិច្ឆ័យចេញពីសភាពរបស់មនុស្សភាគច្រើន ជាទូទៅ ពួកគេមិនអាចទទួលយកនូវគុណតម្លៃ និងអត្ថន័យជាក់ស្ដែងនៃអធិបតេយ្យភាពរបស់ព្រះអាទិករទៅលើវាសនារបស់មនុស្សឡើយ ហើយទោះបីជានៅកម្រិតផ្ទាល់ខ្លួនវិញ ពួកគេក៏មិនចង់បន្តរស់នៅដូចដែលពួកគេបានរស់នៅកាលពីអតីតកាលដែរ ហើយគេចង់បានភាពធូរស្រាលចេញពីការឈឺចាប់របស់គេ។ ជាក់ស្ដែង ពួកគេមិនអាចទទួលស្គាល់ និងចុះចូលចំពោះអធិបតេយ្យភាពរបស់ព្រះអាទិករទេ ហើយពួកគេនៅតែមិនដឹងពីរបៀបស្វែងរក និងទទួលយកការចាត់ចែង និងការរៀបចំរបស់ព្រះអាទិករដដែល។ ដូច្នេះ ប្រសិនបើមនុស្សមិនអាចទទួលស្គាល់ការពិតថា ព្រះអាទិករមានអធិបតេយ្យភាពលើវាសនារបស់មនុស្ស និងលើរឿងរ៉ាវគ្រប់យ៉ាងរបស់មនុស្ស ហើយប្រសិនបើពួកគេមិនអាចចុះចូលយ៉ាងពិតប្រាកដចំពោះការត្រួតត្រារបស់ព្រះអាទិករ នោះវានឹងពិបាកសម្រាប់ពួកគេ ព្រោះពួកគេនៅតែទទួលការជំរុញចិត្ត និងការជាប់ជំពាក់ដោយគំនិតថា «វាសនារបស់មនុស្សម្នាក់ គឺស្ថិតនៅក្នុងដៃរបស់គេ»។ វានឹងពិបាកសម្រាប់ពួកគេក្នុងការរលាស់ចោលការឈឺចាប់នៃការពុះពារដ៏ខ្លាំងរបស់ពួកគេតទល់នឹងវាសនា និងសិទ្ធិអំណាចរបស់ព្រះអាទិករ ហើយជាការពិត វាក៏នឹងពិបាកសម្រាប់ពួកគេដែរក្នុងការរំដោះខ្លួន និងមានសេរីភាពយ៉ាងពិតប្រាកកដ ដើម្បីក្លាយជាមនុស្សដែលថ្វាយបង្គំព្រះជាម្ចាស់។ ប៉ុន្តែ មានផ្លូវដ៏សាមញ្ញបំផុតមួយ ដើម្បីរំដោះខ្លួនចេញពីសភាពនេះ ដែលជាការលះបង់ចោលនូវរបៀបរស់នៅចាស់។ វាជាការនិយាយលាហើយទៅកាន់គោលដៅចាស់នៅក្នុងជីវិតរបស់គេ។ ចូរធ្វើការសង្ខេប និងវិភាគទៅលើរបៀបរស់នៅចាស់ ទស្សនៈជីវិតចាស់ ការដេញតាមចាស់ បំណងប្រាថ្នា និងឧត្តមគតិចាស់របស់គេ បន្ទាប់មក ចូរធ្វើការប្រៀបធៀបអ្វីៗទាំងនេះជាមួយបំណងព្រះហឫទ័យ និងការទាមទាររបស់ព្រះជាម្ចាស់សម្រាប់មនុស្ស ហើយមើលថាតើមានចំណុចណាខ្លះដែលស្របជាមួយបំណងព្រះហឫទ័យ និងការទាមទាររបស់ព្រះជាម្ចាស់ ថាតើមានចំណុចណាខ្លះដែលផ្ដល់នូវគុណតម្លៃដ៏ត្រឹមត្រូវនៃជីវិត ដែលនាំឱ្យគេមានការយល់ដឹងកាន់តែប្រសើរអំពីសេចក្តីពិត និងអនុញ្ញាតឱ្យគេរស់នៅជាមួយភាពជាមនុស្ស និងលក្ខណៈជាមនុស្ស។ នៅពេលដែលអ្នកបន្តអង្កេតមើល ហើយបន្តវះកាត់ពិនិត្យមើលយ៉ាងប្រុងប្រយ័ត្ននូវគោលដៅដែលមនុស្សដេញតាមនៅក្នុងជីវិត និងរបៀបរស់នៅដ៏ច្រើនអនេករបស់គេ នោះអ្នកនឹងរកឃើញថា វាគ្មានចំណុចណាមួយដែលស្របតាមគោលបំណងដើមរបស់ព្រះអាទិករ ដែលទ្រង់បានបង្កើតមនុស្សឡើងមកនោះឡើយ។ ចំណុចទាំងអស់សុទ្ធតែទាញមនុស្សចេញពីអធិបតេយ្យភាព និងការមើលថែរបស់ព្រះអាទិករ។ ទាំងអស់នេះសុទ្ធតែជាអន្ទាក់ ដែលធ្វើឱ្យមនុស្សក្លាយជាខូចអាក្រក់ និងនាំពួកគេទៅរកស្ថាននរក។ ក្រោយពេលដែលអ្នកដឹងអំពីរឿងនេះហើយ កិច្ចការដែលអ្នកត្រូវធ្វើគឺត្រូវលះបង់ចោលទស្សនៈចាស់ៗអំពីជីវិត នៅឱ្យឆ្ងាយពីអន្ទាក់ផ្សេងៗ ហើយអនុញ្ញាតឱ្យព្រះជាម្ចាស់គ្រប់គ្រងលើជីវិតរបស់អ្នក និងធ្វើការរៀបចំសម្រាប់អ្នក។ វាគឺជាការព្យាយាមចុះចូលចំពោះការចាត់ចែង និងការដឹកនាំរបស់ព្រះជាម្ចាស់ ជាការរស់នៅ ដោយគ្មានជម្រើសរបស់បុគ្គល និងការក្លាយជាមនុស្សម្នាក់ដែលថ្វាយបង្គំព្រះជាម្ចាស់។ ការនេះស្ដាប់ទៅងាយស្រួល ប៉ុន្តែ វាជារឿងពិបាកធ្វើ។ មនុស្សខ្លះអាចមានការឈឺចាប់ ឯអ្នកផ្សេងទៀតមិនមានការឈឺចាប់ឡើយ។ អ្នកខ្លះស្ម័គ្រចិត្តធ្វើតាម ឯអ្នកខ្លះទៀតមិនព្រមឡើយ។ អស់អ្នកណាដែលមិនព្រម គេខ្វះនូវបំណងចិត្ត និងការតាំងចិត្តក្នុងការធ្វើតាម។ ពួកគេដឹងយ៉ាងច្បាស់អំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ដឹងយ៉ាងប្រាកដថា គឺព្រះជាម្ចាស់ដែលរៀបគម្រោងផែនការ និងរៀបចំវាសនារបស់មនុស្ស ប៉ុន្តែពួកគេនៅតែចាប់ចិត្ត នៅជាប់ផុង និងបន្តមិនស្រុះស្រួលគ្នាក្នុងការថ្វាយវាសនារបស់គេទៅក្នុងបាតព្រះហស្តរបស់ព្រះជាម្ចាស់ ហើយចុះចូលចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។ លើសពីនេះទៅទៀត ពួកគេអន់ចិត្តចំពោះការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ថែមទៀតផង។ ដូច្នេះ វានឹងតែងតែមានមនុស្សខ្លះដែលចង់ប្រើសមត្ថភាព ដើម្បីសម្រេចវាសនាដោយខ្លួនឯង។ ពួកគេចង់កែប្រែវាសនារបស់គេជាមួយដៃទាំងពីររបស់គេផ្ទាល់ ឬចង់ទទួលបានសុភមង្គល ដោយអំណាចរបស់គេផ្ទាល់ ចង់ឃើញថាតើពួកគេអាចដើរហួសព្រំដែននៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយឡើងហួសពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។ សោកនាដកម្មរបស់មនុស្សមិនមែនជាការដែលគេស្វែងរកជីវិតដែលមានសុភមង្គល មិនមែនការដែលគេដេញតាមភាពល្បីល្បាញ និងទ្រព្យសម្បត្តិ ឬខំពុះពារប្រឆាំងនឹងវាសនារបស់គេដោយឆ្លងកាត់ផ្សែងដ៏អ័ព្ទអួនោះឡើយ ប៉ុន្តែបញ្ហាគឺថា ក្រោយពេលគេបានឃើញអត្ថិភាពនៃព្រះអាទិករ ក្រោយពេលគេបានដឹងអំពីការពិតថា ព្រះអាទិករមានអធិបតេយ្យភាពលើវាសនារបស់មនុស្សហើយ គេនៅតែមិនអាចកែកុនផ្លូវរបស់គេ និងមិនអាចទាញជើងរបស់គេចេញពីភក់ជ្រាំទៀត ប៉ុន្តែបែរជាមានចិត្តរឹងទទឹង ហើយនៅតែក្បាលរឹងចង់ធ្វើកំហុសដដែលៗ។ ផ្ទុយទៅវិញ គេនៅតែបន្តបោកខ្លួននៅក្នុងភក់ជ្រាំ មានះខំប្រជែងតទល់នឹងអធិបតេយ្យភាពរបស់ព្រះអាទិករ ប្រឆាំងនឹងវារហូតដល់ទីបញ្ចប់ដ៏ជូរចត់ ដោយគ្មានការភ្ញាក់ខ្លួនសូម្បីតែបន្ដិច។ គឺមានតែពេលដែលគេសណ្ដូកខ្លួនដោយខ្ទេចខ្ទាំចិត្ត និងហូរឈាមរហាមទេ ទើបគេព្រមសម្រេចចិត្តលះបង់ចោល ហើយបែរត្រឡប់ក្រោយវិញ។ នេះជាទុក្ខសោកដ៏ពិតប្រាកដរបស់មនុស្ស។ ដូចខ្ញុំនិយាយអ៊ីចឹង អស់អ្នកដែលជ្រើសរើសចុះចូល គឺជាមនុស្សដែលមានប្រាជ្ញា ហើយអស់អ្នកដែលជ្រើសរើសរើបម្រះ ហើយរត់ចេញ គឺជាមនុស្សល្ងីល្ងើហើយ។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ខាង​ដើម៖ ២. ដោយសារតែពួកគេមិនបានឃើញព្រះជាម្ចាស់ មនុស្សខ្លះនិយាយថា នៅក្នុងពិភពលោកនេះគ្មានព្រះជាម្ចាស់ឡើយ ខណៈពេលដែលអ្នកផ្សេងទៀតប្រើប្រាស់បទពិសោធផ្ទាល់ខ្លួន ដើម្បីធ្វើបន្ទាល់អំពីអត្ថិភាពរបស់ព្រះជាម្ចាស់។ យើងមិនដឹងថាមានព្រះជាម្ចាស់ជាប្រាកដនោះឡើយ ដូច្នេះ តើយើងអាចកំណត់យ៉ាងដូចម្ដេចថាព្រះជាម្ចាស់ពិតជាមានឬក៏អត់?

បន្ទាប់៖ ៤. ប្រសិនបើយើងមិនជឿលើព្រះជាម្ចាស់ ហើយគ្រាន់តែមានគុណធម៌ ធ្វើតែអំពើល្អ និងមិនធ្វើអាក្រក់ តើយើងនឹងត្រូវបានព្រះជាម្ចាស់សង្រ្គោះដែរឬទេ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ