២. លោកសាវ័កប៉ុលបានមានប្រសាសន៍ថា «ខ្ញុំបានប្រយុទ្ធយ៉ាងល្អ ខ្ញុំបានបញ្ចប់ការរត់ប្រណាំងរបស់ខ្ញុំ ហើយខ្ញុំបានរក្សាសេចក្តីជំនឿខ្ញុំយ៉ាងមាំ។ ពីពេលនេះតទៅ មានមកុដនៃសេចក្តីសុចរិតមួយ ដែលបម្រុងទុកសម្រាប់ខ្ញុំ» (២ធីម៉ូថេ ៤:៧-៨)។ យើងបានជឿលើព្រះអម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយនៅប៉ុន្មានឆ្នាំមកនេះ យើងបានយកតម្រាប់តាមលោកប៉ុលនៅក្នុងការរត់ប្រណាំង និងការធ្វើការសម្រាប់ព្រះអម្ចាស់។ យើងបានផ្សាយដំណឹងល្អ និងបានកសាងពួកជំនុំនានា ហើយយើងបានរក្សាព្រះនាមរបស់ព្រះអម្ចាស់ និងមាគ៌ារបស់ព្រះអម្ចាស់។ គ្មានអ្វីដែលត្រូវឆ្ងល់ឡើយ មកុដនៃសេចក្តីសុចរិតនឹងត្រូវបានទុកសម្រាប់យើងមិនខាន។ ដរាបណាយើងឧស្សាហ៍ធ្វើការសម្រាប់ព្រះអម្ចាស់ និងរង់ចាំយ៉ាងប្រុងប្រយ័ត្នចំពោះការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់ នោះយើងនឹងត្រូវបានលើកឡើងដោយផ្ទាល់ទៅក្នុងនគរស្ថានសួគ៌មិនខាន។ តើអ្នកកំពុងតែនិយាយថា អ្វីដែលយើងអនុវត្តនេះខុសឬ?

ខគម្ពីរយោង៖

«មិនមែនគ្រប់គ្នាដែលហៅខ្ញុំថា ព្រះអម្ចាស់ ព្រះអម្ចាស់ សុទ្ធតែចូលទៅក្នុងនគរស្ថានសួគ៌ឡើយ ប៉ុន្តែអ្នកណាដែលធ្វើតាមបំណងព្រះហឫទ័យព្រះវរបិតាខ្ញុំដែលគង់នៅស្ថានសួគ៌វិញទេតើ។ មនុស្សជាច្រើននឹងនិយាយមកខ្ញុំនៅថ្ងៃនោះថា ព្រះអម្ចាស់ ព្រះអម្ចាស់អើយ តើយើងមិនបានថ្លែងទំនាយនៅក្នុងព្រះនាមទ្រង់ ហើយដេញអារក្សនៅក្នុងព្រះនាមទ្រង់ ព្រមទាំងធ្វើកិច្ចការដ៏អស្ចារ្យជាច្រើននៅក្នុងព្រះនាមទ្រង់ទេឬអី? បន្ទាប់មក ខ្ញុំនឹងប្រកាសទៅពួកគេថា ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ៖ ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ» (ម៉ាថាយ ៧:២១-២៣)

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

ទោះបីជាមនុស្សម្នាក់អាចបានធ្វើកិច្ចការល្អជាច្រើនចាប់តាំងពីមានសេចក្ដីជំនឿលើព្រះជាម្ចាស់ក៏ដោយ ប៉ុន្តែនៅមានបញ្ហាជាច្រើនអាចស្មុគស្មាញចំពោះពួកគេ ហើយពួកគេកាន់តែមិនយល់សេចក្ដីពិតទៀតផង។ ប៉ុន្តែដោយសារកិច្ចការល្អៗជាច្រើនរបស់ពួកគេ នោះពួកគេមានអារម្មណ៍ថា ពួកគេបានរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់រួចហើយ ហើយពួកគេបានចុះចូលចំពោះទ្រង់ និងបានបំពេញបំណងព្រះហឫទ័យរបស់ទ្រង់ច្រើនគួរសមដែរ។ នេះដោយសារតែនៅពេលដែលមិនមានស្ថានភាពអាក្រក់កើតឡើង នោះអ្នកធ្វើអ្វីតាមតែគេប្រាប់ឱ្យធ្វើ។ អ្នកគ្មានភាពក្រែងរអែងអំពីការបំពេញភារកិច្ចណាមួយទេ ហើយអ្នកមិនប្រឆាំងជំទាស់ទេ។ នៅពេលដែលអ្នកត្រូវបានគេប្រាប់ឱ្យចែកចាយដំណឹងល្អ វាគឺជាការលំបាកមួយដែលអ្នកអាចទ្រាំទ្របាន ហើយអ្នកមិនមានការរអ៊ូរទាំឡើយ ហើយនៅពេលដែលអ្នកត្រូវបានគេប្រាប់ឱ្យរត់ទៅទីនេះ ទីនោះ ឬឱ្យទៅធ្វើកិច្ចការដោយប្រើដៃ នោះអ្នកក៏ធ្វើដូច្នោះ។ ដោយសារតែការសម្ដែងឱ្យឃើញទាំងនេះ ទើបអ្នកមានអារម្មណ៍ថា អ្នកគឺជាម្នាក់ដែលចុះចូលនឹងព្រះជាម្ចាស់ ហើយគឺជាអ្នកស្វែងរកសេចក្ដីពិតដ៏ពិតប្រាកដ។ ប៉ុន្តែមាននរណាម្នាក់នឹងចោទសួរអ្នកយ៉ាងជ្រាលជ្រៅជាងនេះ ហើយសួរថា «តើអ្នកជាមនុស្សស្មោះត្រង់ទេ? តើអ្នកជាមនុស្សដែលចុះចូលយ៉ាងពិតប្រាកដចំពោះព្រះជាម្ចាស់ទេ? តើអ្នកជាមនុស្សដែលមាននិស្ស័យផ្លាស់ប្ដូរឬទេ?» នោះ ការធ្វើដូច្នោះ ជាការចោទសួរអ្នក ការធ្វើដូច្នោះជាការងើបឈរប្រឆាំងនឹងសេចក្ដីពិតចំពោះការពិនិត្យពិច័យ។ វាអាចនិយាយបានថា គ្មាននរណាម្នាក់អាចនឹងមានចំណង់ ហើយក៏គ្មាននរណាម្នាក់អាចអនុវត្តស្របតាមសេចក្ដីពិតយ៉ាងពិតប្រាកដដែរ។ ដូច្នេះហើយ នៅពេលដែលឫសគល់នៃសកម្មភាព និងទង្វើរបស់មនុស្សទាំងអស់ ក៏ដូចជាសារជាតិ និងធម្មជាតិនៃសកម្មភាពរបស់គេ ត្រូវបានងើបឈរប្រឆាំងនឹងសេចក្ដីពិត នោះគ្រប់យ៉ាងនឹងត្រូវបានផ្ដន្ទាទោស។ តើអ្វីគឺជាមូលហេតុនៃរឿងនេះ? គឺដោយសារតែមនុស្សមិនស្គាល់ខ្លួនឯង។ គេតែងតែជឿលើព្រះជាម្ចាស់តាមវិធីផ្ទាល់ខ្លួនរបស់គេ បំពេញកាតព្វកិច្ចរបស់គេតាមវិធីផ្ទាល់ខ្លួនរបស់គេ ហើយបម្រើព្រះជាម្ចាស់តាមវិធីផ្ទាល់ខ្លួនរបស់គេ។ ជាងនេះទៅទៀត គេមានអារម្មណ៍ថា គេពេញដោយសេចក្ដីជំនឿ និងហេតុផល ហើយនៅទីបញ្ចប់ គេមានអារម្មណ៍ថា គេបានទទួលយ៉ាងច្រើន។ ដោយមិនដឹងខ្លួន គេមានអារម្មណ៍ថាគេកំពុងតែធ្វើសកម្មភាពស្របទៅនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់រួចហើយ ហើយបានបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់យ៉ាងពេញលេញ ហើយគេមានអារម្មណ៍ថា គេបានបំពេញសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់រួចហើយ ហើយកំពុងតែដើរតាមបំណងព្រះហឫទ័យរបស់ទ្រង់។ ប្រសិនបើនេះគឺជាវិធីដែលអ្នកមានអារម្មណ៍ ឬនៅក្នុងសេចក្ដីជំនឿលើព្រះជាម្ចាស់ប៉ុន្មានឆ្នាំ ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកបានប្រមូលផលបានមួយចំនួន នោះអ្នកគួរតែវិលត្រឡប់មកចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ហើយឆ្លុះបញ្ចាំងពីខ្លួនឯង។ អ្នកគួរតែសម្លឹងមើលមាគ៌ាដែលអ្នកបានដើរអស់រយៈជាច្រើនឆ្នាំនៃសេចក្ដីជំនឿ ហើយមើលថាតើសកម្មភាព និងអាកប្បកិរិយាទាំងអស់របស់អ្នកនៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ត្រូវនឹងព្រះហឫទ័យរបស់ទ្រង់ទេ តើអ្វីដែលអ្នកធ្វើដែលប្រឆាំងជំទាស់នឹងព្រះជាម្ចាស់ អ្វីដែលអ្នកធ្វើដែលអាចធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ ហើយថាតើអ្វីដែលអ្នកធ្វើ បំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ហើយអាចស្របទាំងស្រុងទៅនឹងបំណងព្រហឫទ័យរបស់ទ្រង់ដែរឬទេ គឺអ្នកគួរតែច្បាស់លាស់លើអ្វីៗទាំងអស់នេះ។

(ដកស្រង់ពី «មានតែការទទួលស្គាល់ទស្សនៈខុសឆ្គងរបស់ខ្លួនឯងប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចធ្វើការផ្លាស់ប្រែបានយ៉ាងពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

មនុស្សជាច្រើនដែលដើរតាមព្រះជាម្ចាស់ ខ្វល់ខ្វាយតែនឹងរឿងធ្វើយ៉ាងណាទើបបានព្រះពរ ឬធ្វើយ៉ាងណាទើបចៀសផុតពីក្ដីវិនាសអន្តរាយតែប៉ុណ្ណោះ។ កាលណាកិច្ចការនិងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រូវបានលើកយកមកនិយាយ នោះពួកគេនឹងស្ងាត់មាត់ឈឹង ហើយលែងចាប់អារម្មណ៍ភ្លាម។ ពួកគេគិតថា ការយល់ដឹងអំពីបញ្ហាដ៏គួរឱ្យធុញទ្រាន់បែបនេះ នឹងមិនជួយឱ្យជីវិតរបស់គេចម្រើនឡើង ឬផ្ដល់ជាប្រយោជន៍អ្វីនោះឡើយ។ ហេតុនេះ បើទោះបីជាពួកគេបានឮអំពីការគ្រប់គ្រងរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេពុំសូវជាយកចិត្តទុកដាក់ប៉ុន្មានដែរ។ ពួកគេមិនរាប់សេចក្ដីនេះទុកជារបស់មានតម្លៃ ដែលត្រូវទទួលទុកទេ ក៏រឹតតែមិនទទួលយកសេចក្ដីនេះ មកធ្វើជាចំណែកនៃជីវិតរបស់គេផងដែរ។ មនុស្សបែបនេះមានគោលដៅដ៏សាមញ្ញមួយគត់ ក្នុងការដើរតាមព្រះជាម្ចាស់ ហើយគោលដៅសាមញ្ញមួយនោះគឺ ការទទួលព្រះពរ។ មនុស្សបែបនេះមិនរវល់យកចិត្តទុកដាក់នឹងអ្វីៗផ្សេងទៀត ដែលមិនពាក់ព័ន្ធគោលដៅនេះឡើយ។ ចំពោះពួកគេ ការជឿលើព្រះជាម្ចាស់ គឺគ្មានគោលដៅណាមួយដែលស័ក្តិសមជាងការទទួលព្រះពរនោះឡើយ នេះហើយគឺជាគុណតម្លៃដ៏ពិតនៃសេចក្ដីជំនឿរបស់គេ។ ប្រសិនបើកិច្ចការផ្សេងទៀត គ្មានចំណេញអ្វីសោះដល់គោលបំណងមួយនេះ ពួកគេនឹងមិនខ្វល់នឹងកិច្ចការនោះឡើយ។ នេះគឺជាករណីសម្រាប់មនុស្សភាគច្រើនដែលជឿលើព្រះជាម្ចាស់នាពេលសព្វថ្ងៃនេះ។ គោលបំណង និងក្ដីប្រាថ្នារបស់គេ ហាក់បីដូចជាស័ក្តិសមណាស់ ដ្បិតនៅពេលដែលពួកគេជឿលើព្រះជាម្ចាស់ ពួកគេលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ ពួកគេដាក់ចិត្តកាយថ្វាយដល់ព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់គេទៀតផង។ ពួកគេបោះបង់យុវភាពរបស់ខ្លួន បោះបង់គ្រួសារ និងការងាររបស់ពួកគេ ថែមទាំងចំណាយពេលជាច្រើនឆ្នាំនៅឆ្ងាយពីគ្រួសារ ធ្វើឱ្យខ្លួនឯងមមាញឹក។ ដោយសារគោលបំណងចុងក្រោយរបស់ខ្លួន ពួកគេផ្លាស់ប្ដូរចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់ពួកគេ ផ្លាស់ប្ដូរទស្សនចំពោះជីវិតរបស់ពួកគេ ព្រមទាំងបោះបង់ទិសដៅជីវិតដែលគេស្វះស្វែងរក ប៉ុន្តែពួកគេមិនអាចបោះបង់គោលបំណងនៃជំនឿរបស់គេលើព្រះជាម្ចាស់បានឡើយ។ ពួកគេវីវក់វិលវល់នឹងការគ្រប់គ្រងគំនិតស្រមើស្រមៃផ្ទាល់ខ្លួនរបស់គេ ទោះបីជាផ្លូវនោះឆ្ងាយយ៉ាងណា ហើយទោះបីជាមានការលំបាក និងឧបសគ្គនៅតាមផ្លូវច្រើនយ៉ាងណា ក៏ពួកគេនៅតែតស៊ូ ហើយមិនភ័យខ្លាចចំពោះសេចក្ដីស្លាប់ដែរ។ តើមានអនុភាពអ្វីមកជំរុញឱ្យពួកគេបន្តដាក់ចិត្តកាយលះបង់របៀបនេះ? តើវាជាបញ្ញាចិត្តរបស់គេមែនទេ? តើវាជាចរិតឆ្នើម និងថ្លៃថ្នូររបស់គេមែនទេ? តើវាជាការតាំងចិត្តតយុទ្ធនឹងអំណាចវិញ្ញាណអាក្រក់ រហូតដល់ទីបញ្ចប់មែនទេ? តើវាជាសេចក្ដីជំនឿរបស់គេ ក្នុងការធ្វើបន្ទាល់អំពីព្រះជាម្ចាស់ ដោយមិនគិតចង់បានរង្វាន់មែនទេ? តើវាជាភាពស្មោះត្រង់របស់គេ ក្នុងការស្ម័គ្រចិត្តលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីសម្រេចបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់មែនទេ? ឬមួយវាជាទឹកចិត្តភក្ដីរបស់ពួកគេក្នុងការពលីជានិច្ចនូវការទាមទារផ្ទាល់ខ្លួនដ៏ហួសហេតុ? សម្រាប់មនុស្សម្នាក់ដែលមិនធ្លាប់យល់ពីកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ តែនៅលះបង់ច្រើនដល់ម្ល៉ឹង និយាយឱ្យខ្លីទៅ គឺអស្ចារ្យណាស់! ចូរយើងផ្អាកជជែកពីទំហំនៃការលះបង់របស់មនុស្សបែបនេះមួយគ្រាសិន។ យ៉ាងណាមិញ ឥរិយាបថរបស់ពួកគេ គឺពិតជាសមនឹងឱ្យយើងយកមកវិភាគមែន។ ក្រៅពីអត្ថប្រយោជន៍ដែលមានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយនឹងពួកគេ តើអាចមានហេតុផលអ្វីខ្លះទៀត ដែលធ្វើឱ្យមនុស្សដែលមិនយល់ពីព្រះជាម្ចាស់ ហ៊ានលះបង់ច្រើនដល់ម្ល៉ឹង? ក្នុងអត្ថបទនេះ យើងរកឃើញបញ្ហាមួយដែលមិនត្រូវបានគេរកឃើញពីមុនមកសោះគឺ៖ សម្ពន្ធភាពរបស់មនុស្សជាមួយនឹងព្រះជាម្ចាស់ គឺគ្រាន់តែជាសម្ពន្ធភាពដើម្បីប្រយោជន៍ខ្លួនឯងសុទ្ធសាធ។ សម្ពន្ធភាពនេះ គឺជាសម្ពន្ធភាពរវាងអ្នកទទួលព្រះពរនិងអ្នកប្រទានព្រះពរ។ និយាយឱ្យចំទៅ គឺស្រដៀងគ្នានឹងសម្ពន្ធភាពរវាងកូនឈ្នួលនិងថៅកែដែរ។ កូនឈ្នួលធ្វើការដើម្បីទទួលតែរង្វាន់ដែលថៅកែផ្ដល់ឱ្យ។ សម្ពន្ធភាពមួយនេះ មិនមាននូវទឹកចិត្តស្រឡាញ់ទេ មានតែការជួញដូរ។ ការស្រឡាញ់ និងការទទួលនូវការស្រឡាញ់ គឺគ្មានទេ មានតែភាពសប្បុរស និងចិត្តមេត្តា។ គ្មានការយោគយល់ មានតែការតូចចិត្តដែលត្រូវគេសង្កត់សង្កិន និងការបោកប្រាស់តែប៉ុណ្ណោះ។ ភាពស្និទ្ធស្នាលក៏គ្មាន គឺមានតែភាពខ្វែងគំនិត ដែលមិនអាចឆ្លងគ្នាបាន។

(ដកស្រង់ពី «ឧបសម្ព័ន្ធ ៣៖ មានតែក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ទើបមនុស្សអាចត្រូវបានសង្គ្រោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ក្បួនខ្នាតដែលមនុស្សលោកវិនិច្ឆ័យអ្នកដទៃ គឺផ្អែកលើឥរិយាបថរបស់ពួកគេ។ អស់អ្នកណាដែលប្រព្រឹត្តអំពើល្អគឺជាមនុស្សសុចរិត រីឯអស់អ្នកណាប្រព្រឹត្តអំពើគួរឱ្យស្អប់ខ្ពើម គឺជាមនុស្សទុច្ចរិត។ ក្បួនខ្នាតដែលព្រះជាម្ចាស់ជំនុំជម្រះមនុស្សលោក គឺផ្អែកលើថា តើសារជាតិរបស់ពួកគេ ចុះចូលនឹងទ្រង់ដែរឬអត់។ នរណាម្នាក់ដែលចុះចូលនឹងព្រះជាម្ចាស់ គឺជាមនុស្សសុចរិត រីឯនរណាម្នាក់ដែលមិនចុះចូល គឺជាសត្រូវ និងជាមនុស្សទុច្ចរិត ទោះបីជាអាកប្បកិរិយារបស់មនុស្សម្នាក់នោះល្អឬអាក្រក់ ហើយទោះបីជាសម្ដីរបស់ពួកគេត្រឹមត្រូវឬមិនត្រូវឡើយ។ មនុស្សមួយចំនួនចង់ប្រើប្រាស់អំពើល្អ ដើម្បីទទួលបានទិសដៅល្អនាពេលអនាគត ហើយមនុស្សខ្លះទៀតចង់ប្រើប្រាស់សម្ដីល្អៗ ដើម្បីទទួលបានទិសដៅល្អមួយ។ មនុស្សគ្រប់គ្នាជឿទាំងខុសឆ្គងថា ព្រះជាម្ចាស់កំណត់លទ្ធផលរបស់មនុស្សក្រោយពីទ្រង់បានទតឃើញអាកប្បកិរិយារបស់ពួកគេឬក្រោយពីទ្រង់បានស្ដាប់ឮសម្ដីរបស់ពួកគេ។ ហេតុនេះ មនុស្សភាគច្រើនចង់ទាញយកផលចំណេញពីចំណុចនេះ ដើម្បីបោកបញ្ឆោតព្រះជាម្ចាស់ឱ្យប្រទាននូវការអនុគ្រោះដល់ពួកគេបានមួយគ្រា។ នៅពេលអនាគត មនុស្សដែលនឹងនៅរស់រានក្នុងសភាពនៃការសម្រាក សុទ្ធតែនឹងត្រូវឆ្លងកាត់នូវគ្រារងទុក្ខវេទនា ហើយក៏នឹងត្រូវធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ផងដែរ។ ពួកគេនឹងក្លាយជាមនុស្សដែលបានបំពេញភារកិច្ចរបស់ខ្លួន និងជាអ្នកដែលបានចុះចូលនឹងព្រះជាម្ចាស់ ដោយចេតនាពិត។ អស់អ្នកណាដែលគ្រាន់តែចង់ប្រើឱកាសនេះ មកបម្រើដោយមានចេតនាគេចវេសពីការអនុវត្តនូវសេចក្ដីពិត នឹងមិនត្រូវអនុញ្ញាតឱ្យបន្តរស់នៅទៀតឡើយ។ ព្រះជាម្ចាស់មានក្បួនខ្នាតសមស្រប សម្រាប់ការរៀបចំលទ្ធផលរបស់បុគ្គលម្នាក់ៗ។ ទ្រង់មិនមែនគ្រាន់តែសម្រេចព្រះទ័យ លើការទាំងអស់នេះ ស្របទៅតាមសម្ដី និងទង្វើរបស់មនុស្សម្នាក់ៗនោះឡើយ ហើយទ្រង់ក៏មិនសម្រេចព្រះទ័យផ្អែកតាមទង្វើរបស់មនុស្សម្នាក់ក្នុងអំឡុងពេលតែមួយគ្រានោះដែរ។ ទ្រង់នឹងមិនអត់ឱនជាដាច់ខាតចំពោះទង្វើអាក្រក់របស់មនុស្សណាម្នាក់ ដោយសារតែពួកគេបានបម្រើដល់ទ្រង់កាលពីមុនមកឡើយ ហើយទ្រង់ក៏នឹងមិនលើកលែងដល់នរណាម្នាក់ឱ្យរួចផុតពីសេចក្ដីស្លាប់ ដោយសារការលះបង់របស់ពួកគេ ចំពោះព្រះជាម្ចាស់តែមួយគ្រានោះឡើយ។ គ្មាននរណាម្នាក់អាចគេចផុតពីទុក្ខវេទនាសម្រាប់អំពើអាក្រក់របស់គេឡើយ ហើយគ្មាននរណាម្នាក់អាចគ្របបាំងអាកប្បកិរិយាអាក្រក់របស់ពួកគេ ហើយគេចចេញពីទុក្ខវេទនានៃសេចក្ដីអន្តរាយបានទេ។ ប្រសិនបើមនុស្សអាចបំពេញភារកិច្ចរបស់ពួកគេបានដោយពិតប្រាកដ នោះមានន័យថា ពួកគេស្មោះត្រង់ជានិច្ចចំពោះព្រះជាម្ចាស់ និងមិនព្យាយាមចង់បានរង្វាន់នោះទេ ទោះបីជាពួកគេទទួលបានព្រះពរ ឬទទួលសំណាងអាក្រក់ក៏ដោយ។ ប្រសិនបើមនុស្សស្មោះត្រង់ចំពោះព្រះជាម្ចាស់ នៅពេលដែលពួកគេឃើញព្រះពរ ប៉ុន្តែបាត់បង់ភាពស្មោះត្រង់របស់ពួកគេ នៅពេលដែលពួកគេមិនអាចមើលឃើញព្រះពរ ហើយនៅចុងបញ្ចប់ ប្រសិនបើពួកគេនៅតែមិនអាចធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ ឬបំពេញភារកិច្ចដែលត្រូវបានប្រគល់ជូនពួកគេ នោះពួកគេនឹងនៅតែជារបស់ដែលត្រូវបំផ្លាញចោលដដែល ទោះបីជាពួកគេធ្លាប់បានបម្រើព្រះជាម្ចាស់ដោយស្មោះត្រង់កាលពីមុនមក ឬក៏អត់ក្ដី។ និយាយឱ្យខ្លី មនុស្សទុច្ចរិតមិនអាចរស់រាននៅបានរហូតអស់កល្បជានិច្ចឡើយ ហើយពួកគេក៏មិនអាចចូលទៅក្នុងសេចក្ដីសម្រាកបានដែរ។ មានតែមនុស្សសុចរិតប៉ុណ្ណោះ ទើបជាម្ចាស់នៃសេចក្ដីសម្រាក។

(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ឧបមាថា អ្នកអាចធ្វើការថ្វាយព្រះជាម្ចាស់បាន ប៉ុន្តែអ្នកមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ និងមិនអាចស្រឡាញ់ព្រះជាម្ចាស់ដោយពិតប្រាកដបាន។ តាមរបៀបនេះអ្នកមិនត្រឹមតែនឹងមិនបានបំពេញភារកិច្ច ជាសត្តនិកររបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទេ ប៉ុន្តែអ្នកក៏នឹងត្រូវព្រះជាម្ចាស់ថ្កោលទោសដែរ ដ្បិតអ្នកគឺជាមនុស្សម្នាក់ដែលមិនមានសេចក្ដីពិត ជាអ្នកដែលមិនអាចស្ដាប់បង្គាប់ព្រះជាម្ចាស់បាន ហើយជាមនុស្សមិនស្ដាប់បង្គាប់ព្រះជាម្ចាស់។ អ្នកគ្រាន់តែខ្វល់អំពីការធ្វើការថ្វាយព្រះជាម្ចាស់ប៉ុណ្ណោះនិងមិនខ្វល់អំពីការប្រតិបត្តិសេចក្ដីពិត ឬស្វែងយល់អំពីខ្លួនឯងឡើយ។ អ្នកពុំយល់ ឬស្គាល់ព្រះអាទិករទេ ហើយអ្នកមិនស្ដាប់បង្គាប់ ឬស្រឡាញ់ព្រះអាទិករឡើយ។ អ្នកគឺជាមនុស្សម្នាក់ដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់តាំងពីកំណើតមក ហើយមនុស្សបែបអ្នកនេះ មិនត្រូវបានព្រះអាទិករសព្វព្រះហឫទ័យឡើយ។

(ដកស្រង់ពី «ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

មនុស្សនិយាយថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត និងថា ដរាបណាមនុស្សដើរតាមទ្រង់ដល់ទីបញ្ចប់ នោះទ្រង់នឹងប្រាកដជាគ្មានភាពលំអៀងចំពោះមនុស្សឡើយ ដ្បិតទ្រង់ជាព្រះដ៏សុចរិតបំផុត។ ប្រសិនបើមនុស្សដើរតាមទ្រង់ដល់ទីបញ្ចប់ តើទ្រង់អាចបោះបង់មនុស្សចោលបានដោយរបៀបណា? ខ្ញុំគ្មានភាពលំអៀងចំពោះមនុស្សទាំងអស់ ហើយខ្ញុំនឹងជំនុំជម្រះមនុស្សទាំងអស់ ដោយនិស្ស័យដ៏សុចរិតរបស់ខ្ញុំ ប៉ុន្តែមានលក្ខខណ្ឌដ៏សមគួរដែលខ្ញុំបានដាក់សម្រាប់មនុស្ស និងជាអ្វីដែលខ្ញុំទាមទារឱ្យមនុស្សទាំងអស់ត្រូវតែសម្រេចឱ្យបាន មិនថាគេជានរណានោះឡើយ។ ខ្ញុំមិនខ្វល់អំពីគុណសម្បត្តិរបស់អ្នក ឬអ្នកមានគុណសម្បត្តិទាំងនោះយូរប៉ុនណាឡើយ ប៉ុន្តែខ្ញុំខ្វល់ទៅលើថាតើអ្នកដើរនៅក្នុងផ្លូវរបស់ខ្ញុំឬអត់ និងថាតើអ្នកស្រឡាញ់ ហើយស្រេកឃ្លានចង់បានសេចក្តីពិតដែរឬយ៉ាងណា។ ប្រសិនបើអ្នកខ្វះនូវសេចក្តីពិត នាំមកនូវភាពអាម៉ាស់ដល់ព្រះនាមរបស់ខ្ញុំ និងមិនដើរតាមផ្លូវរបស់ខ្ញុំដោយយកចិត្តទុកដាក់ នៅពេលនោះ ខ្ញុំនឹងកម្ចាត់ និងដាក់ទោសអ្នកសម្រាប់ការអាក្រក់របស់អ្នក ដូច្នេះ តើអ្នកនឹងមានអ្វីត្រូវនិយាយទៅ? តើអ្នកនឹងអាចនិយាយថា ព្រះជាម្ចាស់ជាព្រះមិនសុចរិតកើតឬ? នៅថ្ងៃនេះ ប្រសិនបើអ្នកបានធ្វើតាមព្រះបន្ទូលដែលខ្ញុំបានថ្លែង នោះអ្នកជាប្រភេទមនុស្សដែលខ្ញុំទទួលយក។ អ្នកនិយាយថា អ្នកតែងតែរងទុក្ខក្នុងពេលដើរតាមព្រះជាម្ចាស់ ថាអ្នកបានដើរតាមទ្រង់ ឆ្លងកាត់គ្រប់កាលៈទេសៈសព្វបែបយ៉ាង និងបានរួមសុខរួមទុក្ខជាមួយទ្រង់ ប៉ុន្តែអ្នកមិនបានរស់នៅតាមព្រះបន្ទូលដែលព្រះជាម្ចាស់បានមានបន្ទូលឡើយ។ អ្នកគ្រាន់តែចង់រវល់ធ្វើការថ្វាយព្រះជាម្ចាស់ និងប្រើកម្លាំងរបស់ខ្លួនសម្រាប់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ ហើយមិនដែលគិតចង់រស់នៅក្នុងជីវិតដែលមានអត្ថន័យឡើយ។ អ្នកក៏និយាយថា «នៅក្នុងករណីនេះ ខ្ញុំជឿថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត។ ខ្ញុំបានរងទុក្ខសម្រាប់ទ្រង់ រវល់ធ្វើការថ្វាយទ្រង់ និងថ្វាយជីវិតខ្ញុំដល់ទ្រង់ ហើយខ្ញុំបានធ្វើការយ៉ាងខ្លាំង ទោះបីជាមិនបានការទទួលស្គាល់ណាមួយក៏ដោយ។ ទ្រង់ប្រាកដជានឹកចាំអំពីខ្ញុំមិនខាន។» វាជាការពិតដែលថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត ប៉ុន្តែសេចក្តីសុចរិតនេះគ្មានប្រឡាក់ប្រឡូសដោយភាពមិនបរិសុទ្ធណាមួយឡើយ៖ វាគ្មាននូវឆន្ទៈរបស់មនុស្ស ហើយក៏មិនប្រឡាក់ប្រឡូសដោយសាច់ឈាម ឬការដោះដូរបែបមនុស្សដែរ។ អស់អ្នកណាដែលបះបោរ និងប្រឆាំង អស់អ្នកណាដែលមិនធ្វើតាមផ្លូវរបស់ទ្រង់ នឹងត្រូវទទួលទោស គឺគ្មាននរណាម្នាក់ត្រូវបានលើកលែង និងរួចខ្លួននោះឡើយ! មនុស្សខ្លះនិយាយថា៖ «នៅថ្ងៃនេះ ខ្ញុំបានរវល់បម្រើទ្រង់ ដូច្នេះ នៅពេលដែលគ្រាចុងក្រោយមកដល់ តើទ្រង់អាចប្រទានឱ្យទូលបង្គំនូវព្រះពរបន្ដិចបន្ដួចបានដែរឬទេ?» ដូច្នេះ ខ្ញុំសូមសួរអ្នកថា «តើអ្នកបានធ្វើតាមព្រះបន្ទូលរបស់ខ្ញុំហើយឬនៅ?» សេចក្តីសុចរិតដែលអ្នកនិយាយនោះ គឺចេញមកពីការដោះដូរប៉ុណ្ណោះ។ អ្នកគិតថា ខ្ញុំជាព្រះដ៏សុចរិត ហើយខ្ញុំមិនរើសមុខនរណាម្នាក់ឡើយ និងគិតទៀតថា អស់អ្នកដែលដើរតាមខ្ញុំដល់ទីបញ្ចប់ នឹងប្រាកដជាទទួលបានសេចក្ដីសង្រ្គោះ និងទទួលបានព្រះពររបស់ខ្ញុំ។ វាមានអត្ថន័យបង្កប់ចំពោះព្រះបន្ទូលរបស់ខ្ញុំដែលថា «អស់អ្នកណាដែលដើរតាមខ្ញុំដល់ទីបញ្ចប់ នឹងប្រាកដជាបានសង្រ្គោះ» អស់អ្នកណាដែលដើរតាមខ្ញុំដល់ទីបញ្ចប់ គឺជាមនុស្សដែលខ្ញុំនឹងទទួលយកយ៉ាងពេញលេញ ហើយក្រោយពេលដែលខ្ញុំយកឈ្នះលើពួកគេហើយ ពួកគេជាមនុស្សដែលនឹងស្វែងរកសេចក្តីពិត និងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ តើអ្នកសម្រេចបានលក្ខខណ្ឌអ្វីខ្លះហើយ? អ្នកសម្រេចបានតែលើចំណុចដើរតាមខ្ញុំដល់ទីបញ្ចប់ប៉ុណ្ណោះ ចុះចំណុចផ្សេងទៀត? តើអ្នកបានធ្វើតាមព្រះបន្ទូលរបស់ខ្ញុំហើយឬនៅ? អ្នកបានសម្រេចតាមលក្ខខណ្ឌមួយនៅក្នុងចំណោមលក្ខខណ្ឌទាំងប្រាំរបស់ខ្ញុំ ប៉ុន្តែអ្នកគ្មានបំណងចង់សម្រេចចំណុចបួនផ្សេងទៀតនោះឡើយ។ អ្នកគ្រាន់តែរកឃើញផ្លូវដ៏សាមញ្ញ និងងាយស្រួលបំផុត ហើយដេញតាមវាដោយមានអាកប្បកិរិយាសង្ឃឹមចង់បានសំណាងប៉ុណ្ណោះ។ ចំពោះមនុស្សដូចជារូបអ្នកនេះ និស្ស័យដ៏សុចរិតរបស់ខ្ញុំ គឺជាការវាយផ្ចាល និងការជំនុំជម្រះ ដ្បិតវាជាការតបស្នងដ៏ត្រឹមត្រូវ ហើយវាក៏ជាការដាក់ទោសយ៉ាងត្រឹមត្រូវចំពោះអ្នកប្រព្រឹត្តអាក្រក់ទាំងអស់ដែរ។ អស់អ្នកណាដែលមិនដើរនៅក្នុងផ្លូវរបស់ខ្ញុំ នឹងប្រាកដជាទទួលទោស ទោះបីជាពួកគេដើរតាមខ្ញុំដល់ទីបញ្ចប់ក៏ដោយ។ នេះជាសេចក្តីសុចរិតរបស់ព្រះជាម្ចាស់។

(ដកស្រង់ពី «បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខ្ញុំកំណត់ទិសដៅរបស់មនុស្សម្នាក់ៗដោយមិនផ្អែកលើអាយុ អតីតភាព ទំហំនៃការរងទុក្ខ និងជាពិសេស កម្រិតដែលពួកគេសុំឱ្យមានក្ដីអាណិតទេ ប៉ុន្តែយោងទៅលើថាតើពួកគេមានសេចក្ដីពិត ឬអត់។ មិនមានជម្រើសផ្សេងក្រៅពីនេះទេ។ អ្នករាល់គ្នាត្រូវដឹងថា អស់អ្នកដែលមិនធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក៏នឹងត្រូវទទួលទណ្ឌកម្មផងដែរ។ នេះគឺជាការពិតដែលមិនអាចផ្លាស់ប្តូរបាន។ ហេតុដូចនេះ អស់អ្នកដែលទទួលទណ្ឌកម្មទាំងនោះ ត្រូវទទួលទណ្ឌកម្មយ៉ាងខ្លាំងសម្រាប់សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ និងជាសំណងសម្រាប់អំពើទុច្ចរិតយ៉ាងច្រើនរបស់ពួកគេ។

(ដកស្រង់ពី «ចូរត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់ទិសដៅរបស់អ្នក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

អ្នកត្រូវដឹងថា ខ្ញុំចង់បានមនុស្សប្រភេទណា។ អស់អ្នកដែលមិនបរិសុទ្ធ មិនត្រូវបានអនុញ្ញាតឱ្យចូលក្នុង នគរព្រះឡើយ អស់អ្នកដែលមិនបរិសុទ្ធ មិនត្រូវបានអនុញ្ញតឱ្យប្រឡូកប្រឡាក់ទីធ្លាដែលបរិសុទ្ធឡើយ។ បើទោះបីជាអ្នកអាចបានធ្វើកិច្ចការយ៉ាងច្រើនក្ដី និងបានធ្វើការជាច្រើនឆ្នាំមកហើយក្ដី ក៏នៅទីបញ្ចប់ ប្រសិនបើអ្នកនៅតែស្មោកគ្រោកគួរឱ្យស្អប់ខ្ពើម នោះច្បាប់របស់ស្ថានសួគ៌ នឹងមិនអាចទទួលយកបានឡើយ ដែលអ្នកចង់ចូលទៅក្នុងនគររបស់ខ្ញុំនោះ! ចាប់តាំងពីគ្រឹះនៃពិភពលោករហូតមកដល់សព្វថ្ងៃនេះ ខ្ញុំមិនដែលអនុញ្ញាតឱ្យអស់អ្នកណាដែលនិយាយបញ្ចើចបញ្ចើខ្ញុំ បានចូលទៅក្នុងនគររបស់ខ្ញុំដោយងាយឡើយ។ នេះគឺជាក្រឹត្យក្រមរបស់ស្ថានសួគ៌ ហើយគ្មាននរណាម្នាក់អាចបំពានបានឡើយ! អ្នកត្រូវតែស្វែងរកជីវិត។ សព្វថ្ងៃនេះ អស់អ្នកដែលនឹងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ គឺជាមនុស្សដូចគ្នានឹងពេត្រុសដែរ៖ ពួកគេគឺជាអ្នកដែលស្វែងរកការផ្លាស់ប្ដូរនិស្ស័យផ្ទាល់ខ្លួនរបស់ពួកគេ និងជាអ្នកដែលសុខចិត្តធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ និងបំពេញមុខងាររបស់ពួកគេក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់។ មានតែមនុស្សបែបនេះទេដែលនឹងត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍។ ប្រសិនបើអ្នកគ្រាន់តែព្យាយាមដើម្បីទទួលបានរង្វាន់ និងមិនបានស្វែងរកនូវការផ្លាស់ប្ដូរនិស្ស័យជីវិតផ្ទាល់ខ្លួនរបស់អ្នក នោះកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់អ្នក នឹងក្លាយជាអសារឥតការ។ នេះគឺជាសេចក្ដីពិតដែលមិនអាចកែប្រែបានឡើយ!

(ដកស្រង់ពី «ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ១. អ្នកនិយាយថា យើងត្រូវតែទទួលយកកិច្ចការជំនុំជម្រះនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ ពោលគឺមានតែបែបនេះទេ ទើបនិស្ស័យពុករលួយបែបសាតាំងរបស់យើងនឹងត្រូវបានសម្អាត និងផ្លាស់ប្ដូរ ហើយមានតែបែបនេះទេ ទើបយើងនឹងចូលទៅក្នុងនគររបស់ព្រះជាម្ចាស់។ ដូច្នេះ តាមដែលព្រះអម្ចាស់តម្រូវ យើងត្រូវបន្ទាបខ្លួន និងអត់ធន់ យើងត្រូវស្រឡាញ់សត្រូវរបស់យើង យើងត្រូវលីឈើឆា្កងរបស់យើង យើងត្រូវលត់ដំរូបកាយរបស់យើង យើងត្រូវបោះបង់អ្វីៗខាងលោកីយ៍ យើងត្រូវធ្វើការ និងប្រកាសអំពីព្រះអម្ចាស់ ជាដើម។ តើទាំងនេះមិនមែនជាការផ្លាស់ប្ដូរដែលបានកើតឡើងនៅក្នុងយើងទេឬ? តើអ្នកកំពុងតែនិយាយថា ការនេះនៅមិនទាន់គ្រប់គ្រាន់សម្រាប់យើង ដើម្បីចូលទៅក្នុងនគរស្ថានសួគ៌ទៀតឬ? ខ្ញុំជឿថា ដរាបណាយើងបន្តស្វះស្វែងនៅក្នុងរបៀបនេះ យើងនឹងក្លាយជាបរិសុទ្ធ ហើយយើងនឹងចូលទៅក្នុងនគរស្ថានសួគ៌។

បន្ទាប់៖ ៣. ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «មិនមែនគ្រប់គ្នាដែលហៅខ្ញុំថា ព្រះអម្ចាស់ ព្រះអម្ចាស់ សុទ្ធតែចូលទៅក្នុងនគរស្ថានសួគ៌ឡើយ ប៉ុន្តែអ្នកណាដែលធ្វើតាមបំណងព្រះហឫទ័យព្រះវរបិតាខ្ញុំដែលគង់នៅស្ថានសួគ៌វិញទេតើ។ មនុស្សជាច្រើននឹងនិយាយមកខ្ញុំនៅថ្ងៃនោះថា ព្រះអម្ចាស់ ព្រះអម្ចាស់អើយ តើយើងមិនបានថ្លែងទំនាយនៅក្នុងព្រះនាមទ្រង់ ហើយដេញអារក្សនៅក្នុងព្រះនាមទ្រង់ ព្រមទាំងធ្វើកិច្ចការដ៏អស្ចារ្យជាច្រើននៅក្នុងព្រះនាមទ្រង់ទេឬអី? បន្ទាប់មក ខ្ញុំនឹងប្រកាសទៅពួកគេថា ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ៖ ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ» (ម៉ាថាយ ៧:២១-២៣)។ អស់អ្នកដែលនិយាយថា «ព្រះអម្ចាស់ ព្រះអម្ចាស់» សុទ្ធតែជាអ្នកជឿ និងបម្រើព្រះអម្ចាស់។ ពួកគេតែងតែបានធ្វើការលះបង់ បោះបង់ខ្លួនឯង និងបានប្រឹងប្រែងធ្វើការសម្រាប់ព្រះអម្ចាស់ ហើយពួកគេបានផ្សាយដំណឹងល្អ និងបានកសាងពួកជំនុំនានា។ តើពួកគេមិនបានធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះអម្ចាស់ តាមរយៈការធ្វើកិច្ចការទាំងអស់នេះទេឬ? នៅពេលដែលព្រះអម្ចាស់យេស៊ូវយាងត្រលប់មកវិញ ហេតុអ្វីបានជាពួកគេនឹងមិនទទួលបានការសរសើរពីព្រះអម្ចាស់ ហើយបែរជាត្រូវទ្រង់ថ្កោលទោសជាអ្នកធ្វើការអាក្រក់ទៅវិញ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ