៦៦. របៀបដែលខ្ញុំបានផ្លាស់ប្ដូរខ្លួនឯងដែលក្រអឺតក្រទម

ដោយ ជីងវៃ (សហរដ្ឋអាមេរិក)

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «គ្រប់ជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់ មិនថាជាការថ្លែងព្រះបន្ទូលដ៏គំរោះគំរើយ មិនថាជាការជំនុំជម្រះ ឬការវាយផ្ចាលនោះឡើយ សុទ្ធតែត្រូវបានធ្វើឡើងក្នុងគោលបំណងប្រោសឲ្យមនុស្សបានគ្រប់លក្ខណ៍ប៉ុណ្ណោះ ហើយនេះជាកិច្ចការដ៏ត្រឹមត្រូវបំផុត។ នៅគ្រប់យុគសម័យ ព្រះជាម្ចាស់មិនដែលធ្វើកិច្ចការបែបនេះពីមុនមកឡើយ គឺមានតែពេលសព្វថ្ងៃនេះប៉ុណ្ណោះ ដែលព្រះអង្គបានធ្វើការនៅក្នុងអ្នករាល់គ្នា ដើម្បីឲ្យអ្នកយល់អំពីព្រះប្រាជ្ញាញាណរបស់ទ្រង់។ ទោះបីជាអ្នកបានរងការឈឺចាប់មួយចំនួននៅក្នុងអ្នករាល់គ្នាក៏ដោយ ក៏ដួងចិត្តរបស់អ្នកមានភាពខ្ជាប់ខ្ជួន និងមានសន្ដិភាពដែរ។ គឺព្រះពររបស់អ្នកនេះហើយដែលអាចរីករាយបាននៅក្នុងដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់មួយនេះ។ មិនថាអ្នកអាចទទួលបានបែបណានៅពេលអនាគតឡើយ គ្រប់យ៉ាងដែលអ្នកមើលឃើញអំពីកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងអ្នករាល់គ្នានាពេលសព្វថ្ងៃនេះ គឺជាសេចក្តីស្រឡាញ់។ ប្រសិនបើមនុស្សមិនមានបទពិសោធន៍អំពីការជំនុំជម្រះ និងការបន្សុទ្ធរបស់ព្រះជាម្ចាស់ទេ នោះសកម្មភាព និងសេចក្តីក្លៀវក្លារបស់គេនឹងបន្តនៅកម្រិតសើៗជានិច្ច ហើយនិស្ស័យរបស់គេក៏នឹងបន្តមិនផ្លាស់ប្ដូរដដែល។ តើការនេះរាប់ថាត្រូវបានព្រះជាម្ចាស់ទទួលយកដែរឬ? សព្វថ្ងៃនេះ ទោះបីជាមានភាពក្រអឺតក្រទម និងភាពក្អេងក្អាងជាច្រើនទៀតនៅក្នុងដួងចិត្តរបស់មនុស្សក៏ដោយ ក៏និស្ស័យរបស់មនុស្ស នៅមានស្ថិរភាពខ្លាំងជាងពេលមុនៗដែរ។ ការដោះស្រាយរបស់ព្រះជាម្ចាស់ជាមួយអ្នកត្រូវបានធ្វើឡើង ដើម្បីសង្រ្គោះដល់អ្នក ហើយទោះបីជាពេលខ្លះ អ្នកអាចមានអារម្មណ៍ឈឺចាប់ខ្លះក៏ដោយ ក៏ថ្ងៃមួយនឹងមកដល់ដែរ ជាថ្ងៃដែលមានការផ្លាស់ប្ដូរមួយនៅក្នុងនិស្ស័យរបស់អ្នក។ នៅពេលនោះ អ្នកនឹងក្រឡេកក្រោយ ហើយមើលឃើញពីភាពប្រកបដោយព្រះប្រាជ្ញាញាណនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយនៅពេលនោះ អ្នកនឹងអាចយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ» («មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំធ្លាប់បានគិតថា ការដែលក្លៀវក្លានិងសុខចិត្តលះបង់តម្លៃក្នុងភារកិច្ចរបស់ខ្ញុំ នឹងអាចទទួលបានការយល់ព្រមពីព្រះជាម្ចាស់ហើយ។ ខ្ញុំមិនបានផ្ដោតសំខាន់លើការទទួលយកការជំនុំជម្រះ និងការវាយផ្ចាលពីព្រះបន្ទូលរបស់ទ្រង់ ឬការលួសកាត់តាមការផ្លាស់ប្ដូរនិស្ស័យឡើយ។ ខ្ញុំបានត្រឹមបំពេញភារកិច្ចដោយក្រអឺតក្រទមនិងផ្ដាច់ការ។ ខ្ញុំតែងដាក់គំនាប និងបង្កគ្រោះថ្នាក់ដល់បងប្អូនប្រុសស្រី និងបំផ្លាញកិច្ចការរបស់ពួកជំនុំ។ ចុងក្រោយ ខ្ញុំបានឃើញថា បើគ្មានការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ទេ និស្ស័យពុករលួយរបស់ខ្ញុំ នឹងមិនអាចត្រូវបានបន្សុទ្ធនិងបំផ្លាស់បំប្រែទេ ហើយខ្ញុំមិនដែលបំពេញភារកិច្ចឱ្យបានល្អដើម្បីគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ។ ខ្ញុំពិតជាបានជួបប្រទះមែនថា ការជំនុំជម្រះនិងការវាយផ្ចាលរបស់ព្រះជាម្ចាស់ គឺជាសេចក្ដីសង្គ្រោះរបស់យើង។

ក្នុងឆ្នាំ ២០១៦ ខ្ញុំត្រូវបានប្រគល់ភារកិច្ចជាអ្នករៀបចំតុបតែងឆាក។ ខ្ញុំពិតជាសប្បាយចិត្តណាស់ ដោយគិតថា «ខ្ញុំបានរៀនខាងផ្នែកច្នៃម៉ូដខាងក្នុងអគារ និងមានបទពិសោធន៍ការងារជាងបួនឆ្នាំក្នុងផ្នែកនេះ។ ខ្ញុំនឹងបានប្រើជំនាញរបស់ខ្ញុំដោយពេញលេញ ដើម្បីបំពេញកិច្ចការនេះឱ្យបានល្អនិងគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់»។ បន្ទាប់ពីនោះមក ខ្ញុំបានរៀនជំនាញខ្លះពីបងប្អូនប្រុសស្រី ហើយយើងបានប្រកបគ្នាពីគោលការណ៍នានា។ បន្ទាប់ពីបានមួយរយៈមក ខ្ញុំចាប់ផ្ដើមឃើញលទ្ធផលខ្លះក្នុងភារកិច្ចរបស់ខ្ញុំ។ នៅពេលខ្ញុំឮនរណាម្នាក់និយាយថា៖ «អ្នកទាំងអស់គ្នាធ្វើការបានល្អណាស់នៅឈុតនេះ។ វាមើលទៅដូចជាពិតៗអ៊ីចឹង។» បើទោះបីជាខ្ញុំឆ្លើយថា នោះគឺជាការណែនាំរបស់ព្រះជាម្ចាស់ក្ដី អ្វីដែលខ្ញុំគិតគឺថា៖ «មែនហើយ ពិតណាស់ តើមិនដឹងថានរណាជាអ្នកតុបតែងរៀបចំវាទេឬ? ខ្ញុំគឺជាអ្នកជំនាញមួយរូបណា៎!» ខ្ញុំចាប់ផ្ដើមពើងទ្រូង និងនិយាយក្អេងក្អាងជាងមុន។ នៅពេលខ្ញុំឃើញកំហុសខ្លះៗក្នុងភារកិច្ចរបស់សមាជិកក្រុមដទៃទៀត ខ្ញុំបានមើលងាយពួកគេ។ ខ្ញុំឈប់ពិភាក្សាពីការរៀបចំឆាកជាមួយពួកគេ។ ខ្ញុំគិតថា ដោយសារខ្ញុំបានសិក្សាលើការច្នៃម៉ូដ នោះពុំចាំបាច់ត្រូវការពិភាក្សាទេ ថាវាគឺជាការខាតពេល ដោយសារអ្វីៗនឹងយកទៅតាមគំនិតរបស់ខ្ញុំដដែល។ ខ្ញុំនឹងធ្វើការរចនាដោយខ្លួនឯង ហើយបន្ទាប់មក ទៅពិភាក្សាវាជាមួយអ្នកដឹកនាំរឿង។

បន្ទាប់ពីនោះមក ខ្ញុំត្រូវបានដំឡើងឋានៈជាប្រធានក្រុម។ ខ្ញុំកាន់តែមិនឱ្យតម្លៃលើបងប្អូនប្រុសស្រីជាងមុនទៅទៀត។ ពេលមួយ នៅពេលយើងកំពុងរៀបចំឆាកភោជនីយដ្ឋាន បងប្រុស ចាង នៅក្រុមនោះបាននិយាយថា៖ «ទ្វារខាងមុខហាង ទាបបន្តិច វាមើលទៅមិនសមទេ»។ ខ្ញុំមិនបានយកគំនិតនោះទេ។ ខ្ញុំគិតថា «ខ្ញុំបានតុបតែងឆាកភោជនីយដ្ឋានជាច្រើនមកហើយ។ បងពិតជាគិតថាខ្ញុំមិនដឹងថាទ្វារនោះគួរត្រូវខ្ពស់ប៉ុនណាមែនទេ? បងមិនដែលបានធ្វើឆាកអ្វីច្រើនផង មិនដែលសិក្សាការច្នៃម៉ូដឬមានបទពិសោធន៍ជាក់ស្ដែងច្រើនទេ ប៉ុន្តែបងចង់បង្រៀនត្រីឱ្យចេះហែលទឹកមែនទេ»។ ខ្ញុំបានបដិសេធមតិលើកឡើងរបស់គាត់ភ្លាមៗ និងឱ្យអ្នករាល់គ្នាទុកវាដដែល តាមដែលខ្ញុំចង់។ នៅពេលអ្នកកាន់កាម៉េរ៉ាឃើញវា គាត់បាននិយាយថា ទ្វារនោះទាបពេក និងបាំងដល់ប្លង់ថត។ គាត់មិនអាចថតវាបានទេបែបនេះ។ យើងគ្មានជម្រើសអ្វីក្រៅពីធ្វើទ្វារថ្មីមួយទៀតនោះទេ។ បន្ទាប់ពីនោះមក យើងត្រូវធ្វើទូរដាក់ចាន ដូច្នេះ ខ្ញុំបានប្រាប់បងប្រុស ចិន ឱ្យធ្វើទៅតាមគំនូសដែលខ្ញុំបានគូស។ គាត់បាននិយាយថា៖ «ផ្នែកកណ្ដាលមានចន្លោះធំខ្លាំងពេក។ វាមើលទៅមិនសមនោះទេ។ ចុះបើធ្វើឱ្យវាតូចជាងនេះបន្តិច យ៉ាងម៉េចដែរ?» ខ្ញុំបានគិតថា៖ «ខ្ញុំបានស្វែងរកមើលប្រភេទសម្ភារៈតាមអនឡាញ ហើយនេះគឺជាប្រភេទដែលត្រឹមត្រូវហើយ។ ធ្វើតាមអ្វីដែលខ្ញុំនិយាយទៅ បងនឹងមិនធ្វើខុសទេ»។ ដោយប្រកាន់តាមគំនិតរបស់ខ្ញុំ ខ្ញុំក៏បាននិយាយថា៖ «តើបងនិយាយថាម៉េចហ្នឹង? ធ្វើតាមតែខ្ញុំគូសទៅបានហើយ!» ចុងក្រោយ មនុស្សគ្រប់គ្នាបាននិយាយថា ផ្នែកកណ្ដាលធំទូលាយពេក មើលទៅមិនសមនោះទេ។ បងប្រុស ចិន ត្រូវចំណាយពេលដើម្បីកែវា ដែលធ្វើឱ្យយឺតយ៉ាវដល់ដំណើរការរីកចម្រើននៃការថតខ្សែភាពយន្ត។ ខ្ញុំនៅតែពុំបានឆ្លុះបញ្ចាំង ឬព្យាយាមស្វែងយល់ពីខ្លួនឯងទេ និងពុំបានគិតអ្វីទាំងអស់។ ខ្ញុំបានគិតថា៖ «តើនរណាមិនប្រព្រឹត្តកំហុសនោះ? គ្រាន់តែត្រូវការពេលនិងសម្ភារៈបន្តិចបន្តួចដើម្បីកែកុនវិញ វាមិនមែនជារឿងធំដុំអ្វីនោះទេ»។

បន្ទាប់ពីបានជួបប្រជុំគ្នាម្ដងមក បងប្រុស ចាង បានផ្ដល់មតិរិះគន់មកលើខ្ញុំ៖ «ខ្ញុំបានកត់សម្គាល់ឃើញថា ប្អូនពិតជាចចេសរឹងរូសណាស់ នៅពេលធ្វើការជាមួយអ្នកដទៃ ក្នុងពេលថ្មីៗនេះ។ ប្អូនមិនបានស្ដាប់មតិយោបល់លើកឡើងរបស់ពួកយើងទេ ហើយប្អូនបដិសេធគំនិតខ្លះទាំងស្រុង ដែលអាចយកទៅអនុវត្តបាន។ ប្អូននិយាយដោយមើលស្រាល និងរាំងខ្ទប់គេឯង តែងតែទទូចចង់ធ្វើអ្វីតាមផ្លូវរបស់ខ្លួនឯង។ ទាំងអស់នេះគឺជាការសម្ដែងចេញនូវនិស្ស័យក្រអឺតក្រទម»។ ខ្ញុំបាននិយាយទទួលយកវា ប៉ុន្តែគិតថា៖ «ខ្ញុំក្រអឺតក្រទមមែន ប៉ុន្តែវាមិនមែនជាបញ្ហាធំនោះទេ»។ ប៉ុន្មានថ្ងៃក្រោយមក បងប្រុស លូ ក៏បានដោះស្រាយជាមួយខ្ញុំអំពីការដែលខ្ញុំក្រអឺតក្រទម ដោយនិយាយថា ខ្ញុំមិនស្ដាប់អ្នកដទៃ និងរាខ្ទប់គេឯង។ បញ្ហារបស់ខ្ញុំកើតមាន ទាំងមុនដែលគាត់បាននិយាយចប់ទៅទៀត។ ខ្ញុំគិតថា៖ «អ្នករាល់គ្នា គ្មាននរណាម្នាក់គ្រាន់បើជាងខ្ញុំទេ។ តើហ៊ានមកដោះស្រាយជាមួយខ្ញុំដោយបែបណាទៅ?» ពេលណាខ្ញុំបានគិតអំពីរឿងនេះ ខ្ញុំកាន់តែមិនអាចទទួលយកវាបាន។ ខ្ញុំថែមទាំងរកលេសដោះសានៅក្នុងពាក្យអធិស្ឋានរបស់ខ្ញុំចំពោះព្រះជាម្ចាស់ទៀត។ ពេលខ្ញុំកាន់តែធ្វើបែបនេះ នោះខ្ញុំកាន់តែមានភាពងងឹតខ្លាំងឡើង និងកាន់តែកើតទុក្ខក្នុងវិញ្ញាណរបស់ខ្ញុំ។ ខ្ញុំមិនសូវមានទិសដៅច្រើននៅក្នុងការរៀបចំតុបតែងឆាកទេ ប៉ុន្តែខ្ញុំនៅតែមិនបានឆ្លុះបញ្ចាំងពីខ្លួនឯងដដែល។ ថ្ងៃមួយ ខ្ញុំដើរបុកជើងត្រូវនឹងឆ្អឹងកៅអីដែក ដោយបានមុតដាច់សាច់យ៉ាងជ្រៅ។ ខ្ញុំត្រូវដេរប្រាំពីរថ្នេរនៅមន្ទីរពេទ្យ។ ខ្ញុំបានដឹងយ៉ាងច្បាស់ថា នេះគឺមិនមែនជាគ្រោះថ្នាក់ទេ ប៉ុន្តែជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ច្បាស់ណាស់។ ចុងក្រោយ ខ្ញុំបានធ្វើឱ្យចិត្តស្ងប់ និងឆ្លុះបញ្ចាំងដោយពិតប្រាកដ។ នៅពេលបងប្អូនប្រុសស្រីលើកជាគំនិត ឬការចង្អុលបង្ហាញដែលមានប្រយោជន៍ ខ្ញុំមិនព្រមជឿទេ ហើយរឹងមិនព្រមតាមគេទេ។ ខ្ញុំមិនទទួលយក ឬទទួលព្រមអ្វីទាំងអស់។ ខ្ញុំពិតជាចចេសរឹងរូសណាស់។ នៅពេលគិតបែបនេះ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ ដោយទូលសុំទ្រង់ឱ្យណែនាំខ្ញុំឱ្យបានស្គាល់ពីនិស្ស័យពុករលួយផ្ទាល់ខ្លួនរបស់ខ្ញុំ។

ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់នេះនៅក្នុងការថ្វាយបង្គំរបស់ខ្ញុំនៅពេលព្រឹក៖ «ប្រសិនបើអ្នកចាត់ទុកអ្នកដទៃទាបជាងអ្នក អ្នកគឺជាមនុស្សស្វ័យសុចរិត មានអំនួត ហើយមិនមានប្រយោជន៍ដល់នរណាម្នាក់ឡើយ» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ២២ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ចូរកុំគិតថាអ្នកជាមនុស្សមានភាពអស្ចារ្យពីធម្មជាតិ ដោយគ្រាន់តែទាបជាងមេឃ តែខ្ពស់ជាងផែនដីឆ្ងាយនោះឡើយ។ អ្នកគឺនៅឆ្ងាយពីភាពឆ្លាតវៃជាងអ្នកដទៃទៀត ហើយក៏អាចនិយាយបានថា អ្នកមានភាពល្ងង់ខ្លៅជាងអ្នកនៅលើផែនដីដែលប្រកាន់ខ្ជាប់នូវហេតុផលផងដែរ ដ្បិតអ្នកគិតពីខ្លួនអ្នកខ្ពស់ពេក ហើយមិនដែលមានអារម្មណ៍ថាអន់ជាងគេទេ គឺហាក់ដូចជាអ្នកអាចមើលឃើញតាមរយៈសកម្មភាពរបស់ខ្ញុំបានយ៉ាងល្អិតល្អន់អ៊ីចឹង។ តាមពិត អ្នកគឺជាមនុស្សម្នាក់ដែលខ្វះហេតុផលជាមូលដ្ឋាន ពីព្រោះអ្នកមិនដឹងថាខ្ញុំមានព្រះហឫទ័យចង់ធ្វើអ្វីទេ ហើយអ្នកក៏មិនសូវដឹងអំពីអ្វីដែលខ្ញុំកំពុងធ្វើនៅពេលនេះដែរ។ ដូច្នេះហើយ ខ្ញុំមានព្រះបន្ទូលថា អ្នកគឺមិនស្មើនឹងកសិករចាស់ជរាម្នាក់ដែលកំពុងនឿយហត់នៅលើដី ជាកសិករដែលមានការយល់ដឹងទាបអំពីជីវិតមនុស្ស តែគាត់ពឹងផ្អែកទាំងស្រុងលើព្រះពរពីស្ថានសួគ៌ នៅពេលគាត់ដាំដុះលើដី។ អ្នកមិនទុកនូវគំនិតទីពីរសម្រាប់ជីវិតរបស់អ្នកនោះទេ អ្នកមិនដឹងអ្វីសោះអំពីកិត្តិនាម ហើយចំណេះដឹងផ្ទាល់ខ្លួនរបស់អ្នកនៅតែមានតិចតួច។ អ្នកគឺ 'ខ្ពស់ជាងអ្វីៗទាំងអស់'!» («អស់អ្នកដែលមិនរៀនសូត្រ ហើយនៅតែល្ងង់ខ្លៅ៖ តើពួកគេមិនមែនជាសត្វទេឬ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំមានអារម្មណ៍ឈឺចាប់ក្រោយពីបានអានព្រះបន្ទូលនេះ។ ខ្ញុំមានអារម្មណ៍ដូចជាខ្ញុំត្រូវសម្ដែងឱ្យយល់ដោយគ្រប់ព្រះបន្ទូលគ្រប់ម៉ាត់។ ចាប់តាំងពីពេលនោះមក ខ្ញុំបានក្លាយជាអ្នកតុបតែងឆាក។ ខ្ញុំគិតថា ខ្ញុំគឺជាមនុស្សមានទេពកោសល្យដែលមិនអាចខ្វះបាន ដោយសារខ្ញុំបានដឹងពីវិស័យនេះ និងមានបទពិសោធន៍។ ខ្ញុំឆ្មើងឆ្មៃដាក់បងប្អូនប្រុសស្រី ដោយគិតថា ខ្ញុំគឺជាអ្នកជំនាញ ដូច្នេះគ្មាននរណាម្នាក់មានតម្លៃនោះទេ។ ខ្ញុំតែងចង់សម្រេចចិត្ត និងមិនចង់ពិភាក្សាការងារជាមួយអ្នកដទៃទេ។ ខ្ញុំគិតថាវាគឺជាការខាតពេល ដោយសារពួកគេមិនមានចំណេះដឹងខាងច្នៃម៉ូដទេ។ នៅពេលខ្ញុំពិភាក្សាអ្វីដោយស្ទាក់ស្ទើរ ខ្ញុំបានគិតថា ខ្ញុំជាមនុស្សដែលមានព័ត៌មានច្រើនជាងគេ ដូច្នេះ ខ្ញុំអាចមើលឃើញអ្វីស៊ីជម្រៅជាងគេ។ ខ្ញុំមិនដែលស្វែងយល់ពីអ្វីដែលពួកគេលើកឡើងទេ ប៉ុន្តែបដិសេធគំនិតទាំងនោះចោល។ ខ្ញុំមិនមានការគោរពចំពោះអ្នកដទៃសូម្បីបន្តិចបន្តួចសោះ។ នៅពេលបងប្អូនប្រុសស្រីនិយាយថា ខ្ញុំក្រអឺតក្រទម និងលើកទឹកចិត្តឱ្យខ្ញុំឱ្យឆ្លុះបញ្ចាំង ខ្ញុំមិនអាចទទួលយកបានសោះ ប៉ុន្តែនៅតែបន្តទាស់ទទឹងនឹងគេ។ ខ្ញុំបានឃើញថា ខ្ញុំមិនបានបើកសម្ដែងអ្វីផ្សេងក្រៅពីភាពក្រអឺតក្រទមនោះទេ។ ដោយការរស់នៅតាមនិស្ស័យក្រអឺតក្រទមនេះ ខ្ញុំក៏មើលងាយអ្នកដទៃ ហើយមិនបានធ្វើអ្វីទេ ប៉ុន្តែរាំងខ្ទប់គេ និងធ្វើឱ្យបងប្អូនប្រុសស្រីឈឺចាប់។ ខ្ញុំពិតជាក្រអឺតក្រទម និងផ្ដាច់ការចំពោះការងាររបស់ខ្ញុំ ដោយបង្ខំឱ្យអ្នកដទៃស្ដាប់តាមខ្ញុំ ដោយធ្វើឱ្យពួកគេធ្វើអ្វីម្ដងហើយម្ដងទៀត និងបង្អាក់ដល់កិច្ចការរបស់ពួកជំនុំ។ ខ្ញុំពិតជាធ្វើអំពើអាក្រក់មែន! ដោយដឹងអំពីសេចក្ដីនេះ ខ្ញុំមានអារម្មណ៍ភ័យខ្លាចតិចតួចដែរ។ ខ្ញុំបានអធិស្ឋាននិងបានប្រែចិត្តចំពោះព្រះជាម្ចាស់។ ខ្ញុំមិនចង់ធ្វើអ្វីៗចេញពីភាពក្រអឺតក្រទមទៀតទេ។

ក្នុងភារកិច្ចរបស់ខ្ញុំបន្ទាប់ពីនោះមក ខ្ញុំមិនប្រកែកតវ៉ាជាមួយគេទេ និងបានស្ដាប់មតិលើកឡើងរបស់មនុស្សដទៃបានច្រើនជាងមុន ដើម្បីបំពេញចំណុចខ្វះខាតរបស់ខ្ញុំ។ ពេលខ្លះ ខ្ញុំបានគូសប្លង់តុបតែង ហើយបងប្អូនប្រុសស្រី តែងផ្ដល់មតិយោបល់ជាច្រើនដែលខុសគ្នាពីគំនិតរបស់ខ្ញុំ។ ខ្ញុំស្ទើរតែទាត់គំនិតគេចោលហើយ តែបន្ទាប់មក ខ្ញុំបានដឹងថា ខ្ញុំកំពុងក្រអឺតក្រទមសាជាថ្មី។ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ដោយដួងចិត្តរបស់ខ្ញុំ ដោយទូលសុំទ្រង់ឱ្យណែនាំខ្ញុំ ដើម្បីលះបង់ខ្លួន និងលែងរស់នៅតាមនិស្ស័យពុករលួយរបស់ខ្ញុំ។ ខ្ញុំចង់ធ្វើតាមមតិយោបល់របស់នរណាដែលនឹងផ្ដល់ប្រយោជន៍ច្រើនបំផុតដល់ដំណាក់របស់ព្រះជាម្ចាស់។ នៅពេលដែលខ្ញុំចាប់ផ្ដើមទទួលយកគំនិតអ្នកដទៃ ខ្ញុំបានដឹងថា ការងារតុបតែងឆាករបស់យើងធ្វើបានល្អ ការងារទាំងនោះដំណើរការល្អ ជាក់ស្ដែង និងធ្វើបានរហ័សជាងមុន។ ខ្ញុំបានទទួលនូវរសជាតិផ្អែមល្អែមនៃការអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប៉ុន្តែខ្ញុំពិតជាមិនបានយល់ពីធម្មជាតិក្រអឺតក្រទមរបស់ខ្ញុំទេ ហើយខ្ញុំខ្វះការយល់ដឹងពីខ្លួនឯង។ ប៉ុន្មានខែក្រោយមក ខ្ញុំបានឃើញឆាករបស់យើង ត្រូវមនុស្សគ្រប់គ្នាទទួលយក ហើយខ្ញុំបានជោគជ័យខ្លះដែរក្នុងភារកិច្ចរបស់ខ្ញុំ។ ប៉ុន្តែមុនពេលខ្ញុំដឹងខ្លួន និស្ស័យក្រអឺតក្រទមរបស់ខ្ញុំ កំពុងកើតឡើងជាថ្មីហើយ។

នៅពេលដែលយើងកំពុងផ្គំឱ្យចេញជាផ្ទះរបស់អ្នកមានម្នាក់ ខ្ញុំបានគិតថា៖ «មនុស្សបែបនេះ នឹងមានរបស់ប្រើប្រាស់ល្អៗ ដើម្បីបង្ហាញពីឋានៈរបស់ពួកគេ»។ ខ្ញុំបានឱ្យបងប្អូនប្រុសស្រី រៀបចំឆាកតាមអ្វីដែលខ្ញុំចង់។ បងប្រុស ចាង បានចង្អុលបង្ហាញថា វាហឺហាខ្លាំងពេក ហើយមិនសមនឹងសម័យរបស់តួអង្គឯកនោះទេ។ ខ្ញុំមិនសប្បាយចិត្តទេ ពេលស្ដាប់ឮបែបនេះ។ ខ្ញុំគិតថា៖ «តើបងចេះដឹងស្អី? នេះហៅថា ការចេះបត់បែន។ យើងត្រូវរៀបចំវាទៅតាមឋានៈរបស់គាត់ ដោយមិនត្រូវកំណត់វាទៅតាមពេលវេលាជាក់លាក់នោះទេ។ តាមដែលខ្ញុំមើលឃើញ បងគ្មានចេះដឹងថាតើរចនាបទប្រភេទណាដែលផ្ទះនេះគួរតុបតែងនោះទេ។ គំនិតរបស់បង គឺចាស់គំរឹលពេកហើយ»។ អ្វីដែលខ្ញុំបាននិយាយជាមួយគាត់គឺថា៖ «ខ្ញុំឆ្វេងយល់ដឹងពីសម័យកាលនេះហើយ។ ទុកចិត្តខ្ញុំលើរឿងនេះចុះ»។ មិនយូរប៉ុន្មាន បងប្រុស ចិន ក៏បាននិយាយថា បង្អួចនោះទាន់សម័យពេកហើយ។ ខ្ញុំពិតជាមួម៉ៅ និងឆ្ងល់ថាហេតុអ្វីបានជាពួកគេអន់ថយ និងមិនចេះបត់បែនបែបនេះ។ ខ្ញុំបានទប់កំហឹងមកវិញ និងទទូចយកតាមគំនិតរបស់ខ្លួនឯង។ បងប្រុស ចិន មិនបាននិយាយអ្វីទៀតទេ។ នៅពេលឈុតនោះបានធ្វើហើយ ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ នៅពេលអ្នកដឹកនាំរឿង បាននិយាយថា ការរៀបចំរបស់យើង មិនដូចជាពិតៗសោះ មើលទៅឆើតឆាយពេកហើយ ហើយមិនសមនឹងជំនាន់របស់តួអង្គឯកនោះទេ។ យើងត្រូវរៀបចំឆាកសាជាថ្មី។ យ៉ាងណាក៏ខ្ញុំនៅប្រកែកយកគំនិតខ្ញុំដដែល។ ខ្ញុំមានអារម្មណ៍ថា ពួកគេមិនពេញចិត្តនោះទេ។ ប៉ុន្តែដោយសារមនុស្សគ្រប់គ្នាបាននិយាយថា វាមិនល្អ ខ្ញុំយល់ព្រមទាំងស្ទាក់ស្ទើក្នុងការរៀបចំឆាកជាថ្មី។

នៅពេលក្រោយមកទៀត យើងត្រូវការរៀបចំកូនបន្ទប់ក្នុងទស្សវត្សរ៍ឆ្នាំ៨០។ ខ្ញុំកំពុងគិតថា យើងត្រូវការប្រាក់ច្រើនសម្រាប់ធ្វើវា ប៉ុន្តែបងប្រុស ចាង បាននិយាយថា យើងនឹងអាចសន្សំប្រាក់បានច្រើន បើយើងធ្វើវាដោយខ្លួនឯង ហើយគាត់មានផែនការលម្អិតក្នុងគំនិតរបស់គាត់។ ប៉ុន្តែ ខ្ញុំគ្មានអ្វីក្រៅពីមាក់ងាយគំនិតនោះទេ។ យើងអាចធ្វើវាបានដោយខ្លួនឯងដោយចំណាយអស់តិច តែវាមិនអាចប្រើបានយូរទេ។ តើវានឹងមិនមែនជាការខំប្រឹងអត់ប្រយោជន៍ទេ? ខ្ញុំក៏បានប្រាប់អ្នកដឹកនាំរឿងថា គំនិតរបស់បងប្រុស ចាង គឺមិនអាចធ្វើទៅរួចនោះទេ។ អ្នកដឹកនាំរឿងបាននិយាយថា ខ្ទង់ចំណាយរបស់ខ្ញុំ ខ្ពស់ខ្លាំងណាស់ទៅហើយ ដូច្នេះ គាត់កាត់ឆាកដែលត្រូវថតជាមួយបន្ទប់តូចនោះ។ បងប្រុស ចាង ក្រោយមកលើកឡើងនូវគំនិតមួយទៀត ហើយខ្ញុំបានបង្រៀនគាត់ ដោយគិតថា គាត់មិនយល់ និងមានការរឹងត្អឹងពេក។ ប្អូនស្រីម្នាក់ទៀតដែលបានឃើញថា ខ្ញុំកំពុងដាក់គំនាបលើគាត់ និងបាននិយាយថា ខ្ញុំក្រអឺតក្រទម។ ខ្ញុំបដិសេធមិនព្រមទទួលយកវានោះទេ។ បើទោះបីជាបានពិភាក្សាអំពីការរៀបចំឆាកជាមួយអ្នកដឹកនាំរឿងហើយក្ដី ក៏ខ្ញុំនៅតែក្រអឺតក្រទមនិងមិនព្រមប្ដូរជំហរដដែល។ ដោយហេតុនេះ ពេលខ្លះ ឆាកនោះ មិនត្រូវតាមអ្វីដែលយើងត្រូវការទេ ហើយយើងត្រូវធ្វើវាសាជាថ្មីទៀត។ វាបានធ្វើឱ្យការថតភាពយន្តមានការពន្យារពេល។

មិនយូរប៉ុន្មាន ខ្ញុំក៏ត្រូវបានគេដកចេញពីភារកិច្ចនេះ។ ថ្នាក់ដឹកនាំបានប្រាប់ខ្ញុំថា៖ «បងប្អូនប្រុសស្រីបាននិយាយថា ប្អូនក្រអឺតក្រទម ប្អូនធ្វើអ្វីតាមវិធីរបស់ខ្លួន និងតែងសម្រេចចិត្តរហូត។ ប្អូនទូន្មានអ្នកដទៃដោយមើលស្រាលគេ។ ប្អូនធ្វើដូចជាប្អូនជាមេកើយគេ ហើយពួកគេជាកូនចៅប្អូន។ មនុស្សគ្រប់គ្នាមានអារម្មណ៍ថាត្រូវប្អូនរាំងខ្ទប់ពួកគេ។» ខ្ញុំពិតជាស្រឡាំងកាំងណាស់ពេលឮបែបនេះ។ ខ្ញុំមិនដែលស្រមៃថា ខ្ញុំក្រអឺតក្រទមនិងគ្មានហេតុផលចំពោះអ្នកដទៃបែបនេះទេ។ ខ្ញុំពិតជាមិនសប្បាយចិត្តសោះ ដែលខ្ញុំមិនបានស្ដាប់ឮសម្ដីផ្សេងដែលថ្នាក់ដឹកនាំបាននិយាយ។ ខ្ញុំសោកសៅអស់ប៉ុន្មានថ្ងៃ។ ខ្ញុំញ៉ាំអីមិនចូល ឬគេងក៏មិនលក់។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ផុសមកក្នុងគំនិតនេះក្នុងពេលឆ្លុះបញ្ចាំងពីខ្លួនឯង៖ «ឯងរាល់គ្នាម្នាក់ៗគួរពិនិត្យពិច័យម្ដងទៀតអំពីរបៀបដែលឯងរាល់គ្នាជឿលើព្រះជាម្ចាស់ក្នុងជីវិតរបស់ឯងពីដើមមក» («អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ខ្ញុំបានសញ្ជឹងគិតពីចំណុចនេះ ដោយគិតថា៖ «ខ្ញុំបានជឿលើព្រះជាម្ចាស់រយៈពេលប្រាំឆ្នាំហើយ ប៉ុន្តែខ្ញុំពិតជាមិនដែលឆ្លុះបញ្ចាំងពីខ្លួនឯង ឬស្គាល់ខ្លួនឯងឡើយ។ ខ្ញុំបានបើកសម្ដែងយ៉ាងច្រើនពីភាពក្រអឺតក្រទមដោយពុំបានដឹងខ្លួនសោះ។ ខ្ញុំពិតជាត្រូវឆ្លុះបញ្ចាំងពីខ្លួនឯងដោយពិតប្រាកដ។» ខ្ញុំបានអធិស្ឋានបែបនេះទៅព្រះជាម្ចាស់៖ «ព្រះជាម្ចាស់អើយ សូមណែនាំនិងបំភ្លឺទូលបង្គំផង ដើម្បីឱ្យទូលបង្គំអាចយល់ពីនិស្ស័យពុករលួយរបស់ទូលបង្គំបាន និងអាចស្អប់ខ្ពើម និងលះបង់ខ្លួនទូលបង្គំបាន។ ទូលបង្គំសុខចិត្តប្រែចិត្ត។» ថ្ងៃមួយ ខ្ញុំបានទៅកន្លែងថតភាពយន្តដើម្បីយកអីវ៉ាន់ នៅទីនោះ ខ្ញុំបានឃើញបន្ទប់ក្នុងទស្សវត្សរ៍ទី ៨០ ដែលបានធ្វើតាមគំនិតរបស់បងប្រុស ចាង។ វាចំណាយអស់ប្រាក់តិចជាងខ្ទង់ចំណាយរបស់ខ្ញុំពាក់កណ្ដាល។ បងប្រុស ចាង និងអ្នកដទៃទៀត ក៏៏បានខំប្រឹងធ្វើគ្រឿងតុបតែងលម្អជាច្រើនចេញពីក្រដាសកាតុង។ ពួកគេធ្វើបានយ៉ាងល្អ សន្សំពេលនិងកម្លាំង និងប្រើសម្ភារៈតិចតួចជាងមុន។ ខ្ញុំពិតជាមានការខ្មាសអៀនណាស់ពេលបានឃើញបែបនេះ។ ខ្ញុំពិតជាបានឃើញថា ខ្ញុំពិតជាក្រអឺតក្រទមណាស់កន្លងមក និងឃើញថា ខ្ញុំបានធ្វើឱ្យការងារថតភាពយន្តរបស់យើងមានការយឺតយ៉ាវប៉ុនណា។ ខ្ញុំបានចាប់ផ្ដើមសួរខ្លួនឯង៖ «តើហេតុអ្វីបានជាខ្ញុំក្រអឺតក្រទម តែងតែធ្វើឱ្យអ្នកដទៃស្ដាប់តាមខ្ញុំបែបនេះ? តើអ្វីទៅជាឫសគល់ពិតនៃបញ្ហានេះ?»

នៅក្នុងការថា្វយបង្គំរបស់ខ្ញុំនៅព្រឹកមួយនោះ ខ្ញុំបានអានចំណុចនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ប្រសិនបើអ្នកពិតជាមានសេចក្ដីពិតនៅក្នុងអ្នក នោះមាគ៌ាដែលអ្នកដើរនឹងក្លាយជាមាគ៌ាត្រឹមត្រូវជាធម្មជាតិ។ បើគ្មានសេចក្ដីពិត នោះវាងាយនឹងប្រព្រឹត្តអំពើអាក្រក់ ហើយអ្នកនឹងធ្វើវាផ្ទុយពីខ្លួនឯង។ ឧទាហរណ៍ ប្រសិនបើភាពក្រអឺតក្រទម និងភាពបោកបញ្ឆោតមាននៅក្នុងអ្នក នោះអ្នកនឹងរកឃើញថា វាមិនអាចការពារមិនឱ្យប្រឆាំងជំទាស់ព្រះជាម្ចាស់បានទេ។ អ្នកនឹងមានអារម្មណ៍បង្ខំចិត្តប្រឆាំងទទឹងនឹងទ្រង់។ អ្នកនឹងមិនធ្វើវាដោយបំណងឡើយ។ អ្នកនឹងធ្វើវាក្រោមការគ្រប់គ្រងនៃធម្មជាតិបោកបញ្ឆោត និងធម្មជាតិក្រអឺតក្រទមរបស់អ្នក។ ភាពបោកបញ្ឆោត និងភាពក្រអឺតក្រទមរបស់អ្នកនឹងធ្វើឱ្យអ្នកមើលងាយព្រះជាម្ចាស់ ហើយមើលឃើញទ្រង់ថា គ្មានអ្វីត្រូវយកចិត្តទុកដាក់ឡើយ។ ពួកគេនឹងបណ្ដាលឱ្យអ្នកលើកតម្កើងខ្លួនឯង សម្ញែងខ្លួនជានិច្ច ហើយទីបញ្ចប់ អ្នកក៏អង្គុយនៅក្នុងទីកន្លែងរបស់ព្រះជាម្ចាស់ ហើយធ្វើទីបន្ទាល់ឱ្យខ្លួនឯង។ នៅទីបញ្ចប់ អ្នកនឹងប្រែក្លាយទស្សនៈផ្ទាល់ខ្លួនរបស់អ្នក ការគិតផ្ទាល់ខ្លួនរបស់អ្នក និងនិស្ស័យផ្ទាល់ខ្លួនរបស់អ្នក ទៅជាសេចក្ដីពិតដើម្បីថ្វាយបង្គំ។ ចូរមើលថា តើមនុស្សស្ថិតក្រោមការគ្រប់គ្រងរបស់ធម្មជាតិដែលបោកបញ្ឆោត និងក្រអឺតក្រទមរបស់ពួកគេ បានធ្វើការអាក្រក់ច្រើនប៉ុណ្ណា!» («មានតែការតាមរកសេចក្ដីពិតទេដែលអាចឲ្យមនុស្សម្នាក់ទទួលបាននូវការផ្លាស់ប្ដូរនិស្ស័យ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំមានអារម្មណ៍មិនល្អសោះនៅពេលខ្ញុំអានព្រះបន្ទូលនេះ។ ខ្ញុំបានដឹងពីនិស្ស័យក្រអឺតក្រទមរបស់ខ្ញុំ ប៉ុន្តែមិនដឹងសោះពីផលអាក្រក់នៃភាពក្រអឺតក្រទមនេះ។ ចុងក្រោយ ខ្ញុំបានឃើញតាមរយៈការបើកសម្ដែងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយតាមការឆ្លុះបញ្ចាំងពីពាក្យសម្ដី និងទង្វើដែលវាបានរុញខ្ញុំឱ្យធ្វើអំពើអាក្រក់និងទាស់ទទឹងនឹងព្រះជាម្ចាស់។ ធម្មជាតិក្រអឺតក្រទមរបស់ខ្ញុំ បានធ្វើឱ្យខ្ញុំគិតតែពីខ្លួនឯងយ៉ាងច្រើន ដូច្នេះ ខ្ញុំមិនបានគិតពីអ្នកដទៃទេ ព្រោះខ្ញុំមានជំនាញ។ ខ្ញុំបានគិតថា ការគិតរបស់ខ្ញុំចំពោះអ្វីៗសុទ្ធតែត្រឹមត្រូវ ហើយគ្មាននរណាប្រៀបស្មើខ្ញុំឡើយ ពួកគេត្រូវធ្វើអ្វីតាមដែលខ្ញុំនិយាយ។ ប្រសិនបើខ្ញុំនិយាយថា «ឆ្វេង» គ្មាននរណាម្នាក់ត្រូវទៅស្ដាំទេ ហើយគ្មាននរណាម្នាក់និយាយអ្វីផ្សេងពីនោះឡើយ។ ខ្ញុំស្ដីបន្ទោសអ្នកដែលមិនស្ដាប់តាមខ្ញុំ ហើយខ្ញុំប្រកាន់តាមគំនិតខ្លួនឯង និងផ្ដាច់ការ។ ខ្ញុំគ្រប់គ្រងលើគេ និងដើរលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ នេះគឺព្រះបន្ទូលមកអំពីព្រះជាម្ចាស់៖ «ភាពបោកបញ្ឆោត និងភាពក្រអឺតក្រទមរបស់អ្នកនឹងធ្វើឱ្យអ្នកមើលងាយព្រះជាម្ចាស់ ហើយមើលឃើញទ្រង់ថា គ្មានអ្វីត្រូវយកចិត្តទុកដាក់ឡើយ» ជាពិសេស ធ្វើឱ្យខ្ញុំគិតអំពីការដែលខ្ញុំបានអួតអាងខ្លួននៅក្នុងភារកិច្ចរបស់ខ្ញុំ។ ខ្ញុំមិនដែលស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬគោលការណ៍នៃសេចក្ដីពិតទេ។ នៅពេលនរណាមានយោបល់អ្វី ខ្ញុំមិនដែលគិតថាតើវាមកអំពីព្រះជាម្ចាស់ឬអត់ទេ ថាតើវាជាការណែនាំរបស់ព្រះជាម្ចាស់ឬអត់នោះទេ។ ប្រសិនបើមិនមែនគំនិតខ្ញុំទេ នោះខ្ញុំនឹងមិនស្ដាប់តាមទេ។ ខ្ញុំបានឃើញថា ខ្ញុំមិនមានការគោរពព្រះជាម្ចាស់បន្តិចណាសោះ។ ខ្ញុំពិតជាក្រអឺតក្រទមរហូតដល់ធ្វើដាក់អ្នកដទៃដោយការមើលស្រាល និងគ្មានព្រះជាម្ចាស់នៅក្នុងដួងចិត្តសោះ។ ក្នុងសេចក្ដីជំនឿ ខ្ញុំគួរចុះចូលនឹងសេចក្ដីពិត និងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មិនថាបងប្អូនប្រុសស្រីមានយោបល់អ្វីនោះទេ មិនថាវាត្រូវនឹងគំនិតរបស់ខ្ញុំឬអត់នោះទេ ពោលគឺវាអាចទៅរួចដែលថាគំនិតនោះមកអំពីព្រះវិញ្ញាណបរិសុទ្ធ។ ខ្ញុំគួរតែទទួលយកវា និងស្វែងយល់វាដោយដួងចិត្តចុះចូលនិងកោតខ្លាចព្រះជាម្ចាស់។ ប្រសិនបើវាស្របនឹងសេចក្ដីពិត និងមានប្រយោជន៍ដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ខ្ញុំនឹងគោរពនិងអនុវត្តតាមវា។ ប្រសិនបើខ្ញុំបដិសេធអ្វីដែលមកអំពីការបំភ្លឺនិងការណែនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះនឹងប៉ះពាល់កិច្ចការរបស់ព្រះវិញ្ញាណ និងទាស់ទទឹងនឹងព្រះជាម្ចាស់។ នោះគឺប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ហើយ។ ខ្ញុំបំពេញភារកិច្ចដោយភាពក្រអឺតក្រទម ហើយខ្ញុំជាមនុស្សផ្ដាច់ការ រាំងខ្ទប់បងប្អូនប្រុសស្រី និងយកខែលពាំងគំនិតល្អៗ។ ចំណុចនេះបានបង្អាក់ដល់កិច្ចការរបស់ពួកជំនុំ។ ការដែលត្រូវបានបណ្ដេញចេញ គឺជានិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ ដែលធ្លាក់មកលើខ្ញុំ។ គិតអំពីគ្រោះថ្នាក់ទាំងអស់ដែលខ្ញុំបានធ្វើដាក់បងប្អូនប្រុសស្រី និងការខាតបង់ដែលខ្ញុំបានបង្កឡើងដល់កិច្ចការពួកជំនុំ ខ្ញុំមានអារម្មណ៍សោកស្ដាយនិងខុសឆ្គងខ្លាំងណាស់។ ខ្ញុំពិតជាស្អប់និស្ស័យរបស់ខ្ញុំណាស់។ ក្នុងពេលជាមួយគ្នានោះ ខ្ញុំក៏បានដឹងគុណចំពោះព្រះជាម្ចាស់ដែរ ពីព្រោះបើសិនខ្ញុំមិនត្រូវបានជំនុំជម្រះនិងវាយផ្ចាលខ្លាំងបែបនេះទេ ដោយសារភាពក្រអឺតក្រទម និងភាពរឹងត្អឹងរបស់ខ្ញុំ ខ្ញុំនឹងមិនអាចស្គាល់ខ្លួនឯងបានឡើយ។ ខ្ញុំនឹងប្រាកដជានៅបន្តទាស់ទទឹងនឹងព្រះជាម្ចាស់ដដែល។

ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយទៀត៖ «ភាគច្រើន គំនិត សកម្មភាព និងចិត្តរបស់មនុស្សដែលមានទេពកោសល្យ និងមានអំណោយទាន គឺមិនស្របគ្នានឹងសេចក្ដីពិតទេ ប៉ុន្តែពួកគេខ្លួនឯងពុំដឹងពីចំណុចនេះទេ។ ពួកគេនៅតែគិតថា៖ «ឃើញឬអត់ថាខ្ញុំឆ្លាតប៉ុនណា។ ខ្ញុំបានធ្វើការសម្រេចចិត្តយ៉ាងឈ្លាសវៃ! ជាការសម្រេចចិត្តប្រកបដោយប្រាជ្ញា! អ្នករាល់គ្នា គ្មាននរណាម្នាក់ប្រៀបស្មើខ្ញុំឡើយ។» ពួកគេរស់នៅក្នុងសភាពនៃជំងឺងប់នឹងខ្លួនឯង និងការពេញចិត្តនឹងខ្លួនឯង។ វាពិបាកឱ្យពួកគេស្ងប់ចិត្ត និងគិតពីអ្វីដែលព្រះជាម្ចាស់ត្រាស់ឱ្យពួកគេធ្វើ ថាអ្វីជាសេចក្ដីពិត និងអ្វីជាគោលការណ៍សេចក្ដីពិត។ វាពិបាកឱ្យពួកគេចូលទៅក្នុងសេចក្ដីពិត និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយវាពិបាកឱ្យពួកគេស្វែងរក ឬចាប់យល់ពីគោលការណ៍នៃការអនុវត្តសេចក្ដីពិត និងដើម្បីចូលទៅក្នុងតថភាពនៃសេចក្ដីពិតណាស់» («តើមនុស្សពឹងផ្អែកលើអ្វីឲ្យប្រាកដដើម្បីរស់នៅ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បង្ហាញខ្ញុំ ថា ប្រសិនបើពឹងលើអំណោយទាននិងចំណុចខ្លាំងនៅក្នុងជីវិត យើងនឹងកាន់តែក្រអឺតក្រទម និងពេញចិត្តលើខ្លួនឯង និងគិតថាអ្វីទាំងអស់នោះជាសេចក្ដីពិត ដោយពុំបានស្វែងរកគោលការណ៍នៃសេចក្ដីពិតទេ។ ខ្ញុំធ្លាប់បានគិតថា ខ្ញុំមានជំនាញខ្លះ ដូច្នេះបងប្អូនប្រុសស្រីមិនអាចរៀបចំឆាកនិងគ្រឿងតុបតែងដោយគ្មានខ្ញុំបានទេ ប៉ុន្តែតាមពិត ពួកគេខ្លះបំពេញភារកិច្ចបានយ៉ាងល្អ ដោយគ្មានបទពិសោធន៍ការងារ និងថែមទាំងធ្វើគ្រឿងតុបតែងឆាកបានល្អជាងខ្ញុំទៅទៀត។ ខ្ញុំគិតថា ខ្ញុំចេះដឹងជ្រៅជ្រះ មានជំនាញ និងមានគំនិតល្អៗ ប៉ុន្តែខ្ញុំធ្វើឱ្យរឿងនោះរញ៉េរញ៉ៃទៅវិញ។ របស់ដែលខ្ញុំបានធ្វើមិនសូវមានប្រយោជន៍ទេ និងតែងត្រូវធ្វើសាជាថ្មី ខាតទាំងពេល កម្លាំង និងប្រាក់កាសទៀត។ ខ្ញុំបានឃើញថា ដោយពឹងលើអំណោយទាននិងចំណុចខ្លាំងដោយគ្មានស្វែងរកគោលការណ៍នៃសេចក្ដីពិត ខ្ញុំខ្វះនូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ដូច្នេះខ្ញុំមិនអាចបំពេញភារកិច្ចរបស់ខ្ញុំបានល្អទេ។ ប្រសិនបើដួងចិត្តរបស់មនុស្សម្នាក់នៅកន្លែងត្រឹមត្រូវ ព្រះជាម្ចាស់នឹងបំភ្លឺនិងណែនាំពួកគេ។ ព្រះជាម្ចាស់ប្រទានប្រាជ្ញា ដែលមនុស្សមិនអាចនឹកស្រមៃដល់។ ខ្ញុំបានដឹងថា អំណោយទាននិងជំនាញទាំងនោះ ដែលខ្ញុំធ្លាប់មានមោទនភាពជាខ្លាំងនោះ គឺគ្មានបានការទេ។ ការយករឿងទាំងអស់នោះធ្វើជាដើមទុនរបស់ខ្ញុំគឺពិតជាក្រអឺតក្រទម និងគ្មានហេតុផលណាស់។ ខ្ញុំពិតជាខ្មាសអៀនណាស់ដោយគិតដល់រឿងនេះ។ បន្ទាប់មក ខ្ញុំបានអធិស្ឋានបែបនេះទៅព្រះជាម្ចាស់៖ «ទូលបង្គំលែងចង់រស់នៅក្នុងនិស្ស័យក្រអឺតក្រទមទៀតហើយ។ ទូលបង្គំប្រាថ្នាចង់ស្វែងរក និងអនុវត្តសេចក្ដីពិត និងបំពេញភារកិច្ចរបស់ទូលបង្គំឱ្យបានល្អ»។

ក្រោយមក ខ្ញុំបានបំពេញភារកិច្ចជាអ្នកស្រោចស្រពដល់អ្នកទទួលជឿថ្មីៗ និងបន្តបន្ទាបខ្លួននៅពេលកំពុងធ្វើការជាមួយអ្នកដទៃ។ ខ្ញុំបានតាំងចិត្តស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ពេលមានរឿងអ្វីកើតឡើង និងស្ដាប់យោបល់របស់អ្នកដទៃឱ្យបានច្រើន។ ថ្ងៃមួយប្អូនប្រុសម្នាក់នៅក្នុងក្រុម បាននិយាយមកខ្ញុំថា «របៀបដែលបងស្រោចស្រព និងជួយដល់បងប្អូនប្រុសស្រី គឺរឹងបន្តិចហើយ។ វាមិនសូវមានប្រសិទ្ធភាពទេ។ បើបងអាចផ្ដោតសំខាន់លើការស្រោចស្រពពីចំណុចខ្សោយរបស់បុគ្គលម្នាក់ៗបាន នោះល្អជាង»។ ខ្ញុំមិនសូវជឿទេ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងនាំយកបទពិសោធន៍របស់ខ្ញុំមកចែករំលែក ដូច្នេះតើខ្ញុំអាចធ្វើអ្វីខុសទៅ? ខ្ញុំស្ទើរតែបដិសេធសម្ដីគេហើយ តែខ្ញុំបានដឹងថា ភាពក្រអឺតក្រទមរបស់ខ្ញុំបានលេចក្បាលចេញមកទៀតហើយ។ ខ្ញុំបានអធិស្ឋានដោយស្ងាត់ៗទៅព្រះជាម្ចាស់ បន្ទាប់មក ព្រះបន្ទូលរបស់ទ្រង់ក៏លេចមកក្នុងចិត្ត៖ «នៅពេលមនុស្សដទៃនិយាយពីគំនិតត្រឹមត្រូវ តើការអនុវត្តបែបណាដែលអ្នកអាចប្រតិបត្តបានដើម្បីកុំឱ្យធ្វើតាមអំពើចិត្តនិងតក់ក្រហល់? ដំបូង អ្នកត្រូវមានអាកប្បកិរិយាបន្ទាបខ្លួន ដោយទុកអ្វីដែលជឿថាត្រូវនោះមួយឡែកសិន និងឱ្យគ្រប់គ្នាប្រកបគ្នា។ បើទោះបីជាអ្នកជឿថាផ្លូវរបស់អ្នកត្រូវក្ដី ក៏អ្នកមិនគួរចចេសធ្វើវាដែរ។ ដំបូងនោះគឺជាជំហាននៃការរីកចម្រើនទៅមុខ។ វាបង្ហាញពីអាកប្បកិរិយានៃការស្វែងរកសេចក្ដីពិត ការបដិសេធខ្លួនឯង និងការបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នៅពេលអ្នកមានអាកប្បកិរិយាបែបនេះ នៅក្នុងពេលដូចគ្នានោះដែរ អ្នកមិនអនុវត្តទៅតាមគំនិតរបស់ខ្លួនទេ អ្នកត្រូវអធិស្ឋាន។ នៅពេលអ្នកពុំអាចញែកអ្វីដែលត្រូវចេញពីអ្វីដែលខុសបានទេ អ្នកត្រូវទុកឱ្យព្រះជាម្ចាស់បើកសម្ដែង និងប្រាប់អ្នកថាអ្វីដែលល្អបំផុត អ្វីដែលស័ក្តិសមបំផុតដើម្បីធ្វើវា។ នៅពេលនរណាម្នាក់ចូលរួមក្នុងការប្រកបគ្នា ព្រះវិញ្ញាណបរិសុទ្ធនឹងផ្ដល់ការបំភ្លឺដល់អ្នករាល់គ្នាទាំងស្រុង» (ការប្រកបរបស់ព្រះជាម្ចាស់)។ ខ្ញុំធ្លាប់បានក្រអឺតក្រទម និងរឹងទទឹងកាលពីគ្រាមុន ដោយរាំងខ្ទប់អ្នកដទៃ និងបង្អាក់កិច្ចការនៅដំណាក់ព្រះជាម្ចាស់។ ខ្ញុំបានដឹងថា ខ្ញុំមិនអាចបន្តដើរផ្លូវនេះ ដោយរាំងខ្ទប់គេឯង ទាស់ទទឹងនឹងព្រះជាម្ចាស់បានទៀតទេ តែខ្ញុំត្រូវស្ដាប់យោបល់របស់អ្នកដទៃ។ ខ្ញុំគួរទទួលយកវា រួចចុះចូលជាមុនសិន បន្ទាប់មកស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នោះគឺជាផ្លូវតែមួយគត់ដើម្បីទទួលបានការណែនាំរបស់ព្រះជាម្ចាស់។ ដូច្នេះ ខ្ញុំបានស្ដាប់ប្អូននោះនិយាយដោយស្ងប់ស្ងៀម និងបានដឹងថា ពិតជាមានការកែលម្អក្នុងវិធីធ្វើការរបស់ខ្ញុំមែន។ វិធីសាស្រ្តដែលគាត់បានលើកឡើង គឺមានភាពបត់បែន និងអាចយកប្រើបាន។ ខ្ញុំបានយកវាមកអនុវត្ត និងបានឃើញថា វាពិតជាមានប្រសិទ្ធភាពមែន។ បន្ទាប់ពីនោះមក នៅពេលបងប្អូនប្រុសស្រីផ្ដល់ការចង្អុលបង្ហាញដល់ខ្ញុំបន្ទាប់ពីនោះ ខ្ញុំលែងទាស់ទទឹងទៀតហើយ តែបានទទួលយកមតិនោះ និងបានស្វែងយល់ពីវា និងបានពិភាក្សាគ្នាជាមួយអ្នកដទៃ ដើម្បីស្វែងរកផ្លូវអនុវត្តដែលល្អជាងមុន។ បន្ទាប់មក មនុស្សគ្រប់គ្នាបាននិយាយថា ពួកគេបានទទួលច្រើនពីការស្រោចស្រពបែបនេះ។ ខ្ញុំពិតជាមានអារម្មណ៍ស្ងប់ចិត្តមែន។ ខ្ញុំបានដឹងថា នេះគឺជាការណែនាំរបស់ព្រះជាម្ចាស់ ហើយខ្ញុំគ្មានអ្វីក្រៅពីអរព្រះគុណ និងសរសើរតម្កើងទ្រង់ទេ។ ខ្ញុំក៏បានទទួលព្រះពររបស់ព្រះជាម្ចាស់ដែលមកអំពី ការអនុវត្តគោលការណ៍នៃសេចក្ដីពិត ជំនួសឱ្យការបំពេញភារកិច្ចរបស់ខ្ញុំដោយក្រអឺតក្រទមដែរ។

ខាង​ដើម៖ ៦៥. លក្ខណៈជាមនុស្ស អាចទទួលបាន តាមរយៈការដោះស្រាយភាពក្រអឺតក្រទម

បន្ទាប់៖ ៦៧. ការរស់នៅតាមលក្ខណៈជាមនុស្សបន្តិចបន្ដួចប្រាកដជាល្អណាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ