៦៥. លក្ខណៈជាមនុស្ស អាចទទួលបាន តាមរយៈការដោះស្រាយភាពក្រអឺតក្រទម
រឿងរ៉ាវរបស់ខ្ញុំចាប់ផ្ដើមនៅខែមីនា ឆ្នាំ២០១៧។ ខ្ញុំបានចាប់ផ្ដើមធ្វើការងាររចនាក្រាហ្វិកសម្រាប់ក្រុមជំនុំ ដោយផ្ដោតលើប័ណ្ណផ្សព្វផ្សាយអំពីខ្សែភាពយន្ត និងរូបភាពចំណងជើងសម្រាប់វីដេអូ។ ដំបូងឡើយ ខ្ញុំមិនចេះច្រើនអំពីផ្នែកបច្ចេកទេសឡើយ ដូច្នេះ ខ្ញុំរៀនសូត្រជានិច្ចនូវគោលការណ៍ និងជំនាញបច្ចេកទេស ខ្ញុំអាចសុំឱ្យបងប្អូនជួយយ៉ាងបន្ទាបខ្លួន ហើយខ្ញុំយកចិត្តទុកដាក់ចំពោះការណែនាំរបស់អ្នកដទៃនៅក្នុងការរចនារបស់ខ្ញុំ។ មួយរយៈមក ខ្ញុំចាប់ផ្ដើមថ្នឹកនឹងជំនាញបច្ចេកទេស ដែលខ្ញុំត្រូវការសម្រាប់ភារកិច្ចរបស់ខ្ញុំ។ រូបភាពចំណងជើងត្រូវបានដាក់លើបណ្ដាញអ៊ីនធឺណែត ហើយអត្រានៃការចុចមើលគឺល្អប្រសើរ។ មានប័ណ្ណផ្សព្វផ្សាយជាក់លាក់មួយសម្រាប់ភាពយន្ដឯកសារ ដែលបងប្អូនជាច្រើនបានសរសើរ។ អ្នកដទៃកំពុងតែប្រឹក្សាយោបល់ជាមួយខ្ញុំជាច្រើនអំពីបញ្ហាបច្ចេកទេសដែលពួកគេបានជួបប្រទះ ដូច្នេះ ខ្ញុំមានអារម្មណ៍ដូចជាខ្ញុំមានទេពកោសល្យពិតប្រាកដនៅក្នុងវិស័យរចនាក្រាហ្វិក។ ខ្ញុំបានក្លាយជាមនុស្សក្រអឺតក្រទមដោយមិនដឹងខ្លួនឡើយ។
ក្រោយមក នៅពេលដែលខ្ញុំកំពុងតែរចនារូបភាពចំណងជើង ដែលងាយស្រួលជាងប័ណ្ណផ្សព្វផ្សាយខ្សែភាពយន្ដ នោះខ្ញុំមានអារម្មណ៍ដូចជាទីបំផុត ខ្ញុំមានជំនាញគ្រប់គ្រាន់ដើម្បីធ្វើឱ្យសម្រេចបានយ៉ាងលឿនអ៊ីចឹង។ ដូច្នេះ ខ្ញុំធ្វើវាដោយផ្អែកលើជំនាញដែលខ្ញុំមានដោយមិនបានគិតច្រើន ឬស្វែងរកគោលការណ៍ឡើយ។ ជាលទ្ធផលនៃការប្រើប្រាស់វិធីនេះ ខ្ញុំទទួលបានការផ្ដល់យោបល់មួយចំនួនដោយនិយាយថា ទាំងពន្លឺ និងពណ៌នៃការរចនាគឺមិនត្រូវនឹងប្រធានបទឡើយ។ ខ្ញុំមិនបានពិចារណាអំពីការផ្ដល់យោបល់របស់ពួកគេ ឬសូម្បីតែព្យាយាមទទួលយកវាឡើយ ប៉ុន្តែខ្ញុំបានគិតថា «តើអ្នកមានការសាកល្បងឬនៅ? នេះគឺជាការច្នៃប្រឌិតដ៏ក្លាហាន។ ខ្ញុំបានពិចារណាអំពីរឿងនេះទាំងអស់ ហើយវាមិនមែនជាបញ្ហាឡើយ។ អ្នកកំពុងតែផ្ដល់យោបល់លើអ្វីមួយដោយគ្មានការយល់ដឹងឡើយ»។ ខ្ញុំពិតជាបដិសេធមិនប្ដូរឡើយ ហើយអារម្មណ៍របស់ខ្ញុំបានច្រឡោតឡើង។ ខ្ញុំបដិសេធមិនកែតម្រូវអ្វីមួយឡើយ។ ជាលទ្ធផល រូបភាពចំណងជើងមួយចំនួនត្រូវបានបដិសេធដោយសារតែបញ្ហារូបភាព។ ក្រោយមក ខ្ញុំបានឮថា ប្អូនស្រីម្នាក់បានទើសទាល់ដោយសារខ្ញុំ ហើយមិនហ៊ានផ្ដល់យោបល់បន្ថែមទេ។ ខ្ញុំមានអារម្មណ៍មិនល្អទេនៅពេលដែលបានឮបែបនេះ ប៉ុន្តែខ្ញុំមិនបានឆ្លុះបញ្ចាំងពីខ្លួនឯងដោយពិចារណាលើអ្វីដែលបានកើតឡើងឡើយ។
មិនយូរប៉ុន្មាន ខ្ញុំបានធ្វើកិច្ចការរចនាលើប័ណ្ណផ្សព្វ ផ្សាយខ្សែភាពយន្ដមួយទៀត។ ខ្សែភាពយន្ដគឺអំពីអ្នកជឿម្នាក់ដែលត្រូវបានបំភាន់ និងត្រួតត្រាដោយគ្រូគង្វាល និងចាស់ទុំ ហើយត្រូវបានរឹតត្បិតដោយសញ្ញាណសាសនា ដូច្នេះហើយគាត់មិនទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ឡើយ។ ទីបំផុត គាត់ទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា បន្ទាប់ពីការស្វែងរកសេចក្ដីពិត ហើយមករស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់។ ខ្ញុំបានពិចារណាអំពីប្រធានបទនេះ ហើយគិតក្នុងចិត្តថា «ប័ណ្ណផ្សព្វផ្សាយនេះគួរតែប្រែពណ៌ពីភាពងងឹតទៅជាពន្លឺ គ្មានយោបល់ល្អផ្សេងពីនេះឡើយ»។ ខ្ញុំចំណាយពេលជាច្រើនដើម្បីរកមើលប័ណ្ណផ្សព្វផ្សាយខែ្សភាពយន្ដដែលស្រដៀង ដើម្បីប្រើជាឯកសារយោង។ ពេលដែលខ្ញុំបញ្ចប់ប័ណ្ណផ្សព្វផ្សាយនោះ ខ្ញុំបានគិតថាវាពិតជាល្អណាស់ វាមើលទៅដូចជាប័ណ្ណផ្សព្វផ្សាយសម្រាប់ខ្សែភាពយន្ដដែលរកចំណូលបានច្រើនអ៊ីចឹង។ ខ្ញុំពិតជាអបអរសាទរខ្លួនឯងមែន។ ក្រោយមក ប្អូនស្រីម្នាក់បានឃើញប័ណ្ណផ្សព្វផ្សាយរបស់ខ្ញុំ ហើយដើរមករកខ្ញុំ៖ «វាខ្មៅណាស់នៅត្រង់នោះ។ គ្មានភាពលម្អិត ហើយព្រិលពេកហើយ»។ ហើយក្រោយមក ប្អូនស្រីម្នាក់ទៀតបានផ្ដល់យោបល់ថា៖ «ជារួម វាងងឹតពេក វាមិនច្បាស់។ វាមើលទៅងងឹតៗ។ ខ្សែភាពយន្តនេះធ្វើបន្ទាល់ពីព្រះជាម្ចាស់ ដូច្នេះរូបភាពមិនគួរងងឹតពេកទេ»។ ខ្ញុំពិតជាមានអារម្មណ៍រឹងទទឹងចំពោះយោបល់របស់ពួកគេណាស់ ចំពោះអ្វីដែលពួកគេត្រូវនិយាយ។ ខ្ញុំបានគិតថា «ខ្ញុំគិតថា ធ្វើបែបនេះគឺមើលទៅពិតជាល្អណាស់។ អ្នកមិនដឹងពីការធ្វើស្រមោលឡើយ ប៉ុន្តែអ្នកកំពុងតែប្រាប់ខ្ញុំពីវិធីធ្វើវា។ តើអ្នកមិនមែនកំពុងតែចាប់កំហុសតូចតាចទេឬ?» ខ្ញុំបាននិយាយថា៖ «តើនេះមិនមែនជាការធ្វើស្រមោលដ៏ត្រឹមត្រូវទេឬ? ត្រូវតែមានការញែករវាងពន្លឺ និងភាពងងឹត។ ក្រៅពីនេះ វាសម្រាប់ប័ណ្ណផ្សព្វផ្សាយខ្សែភាពយន្ត ដូច្នេះបញ្ហាគឺការប្រើប្រាស់ស្រមោល។ នោះគឺជាវិធីដែលប័ណ្ណផ្សព្វផ្សាយត្រូវបានធ្វើ។ គ្មានអ្វីខុសឡើយ»។ ក្រោយមក ខ្ញុំបានផ្ញើប័ណ្ណផ្សព្វផ្សាយខ្សែភាពយន្តមួយច្បាប់ ដែលខ្ញុំបានសំដៅលើ ទៅពួកគេ។ ក្រោយមក ខ្ញុំពិតជាឱ្យភ្ញាក់ផ្អើល ពួកគេបាននិយាយថា មានចំណុចងងឹតច្រើនណាស់នៅក្នុងប័ណ្ណផ្សព្វផ្សាយ ហើយវាមើលទៅមិនល្អដូចប័ណ្ណមួយទៀតឡើយ។ ខ្ញុំពិតជាមានការរំខានចិត្តណាស់ នៅពេលដែលពួកគេនិយាយដូច្នោះ ហើយក្រោយមកគិតថា «កុំភ្លេចឱ្យសោះថាអ្នកតែងតែសុំយោបល់ពីខ្ញុំ ពាក់ព័ន្ធនឹងការធ្វើស្រមោល។ អ្នកថែមទាំងគ្មានចំណេះដឹងមូលដ្ឋានលើជំនាញនេះឡើយ ប៉ុន្តែអ្នកកំពុងតែប្រាប់ខ្ញុំពីវិធីធ្វើវា។ ម៉េចបានជាអ្នកបង្រៀនត្រីឱ្យហែលទឹកអ៊ីចឹង?» ដើម្បីអះអាងប្រាប់ពួកគេថាខ្ញុំត្រូវ នោះខ្ញុំបានផ្ញើរូបភាពដែលខ្ញុំបានរចនាទៅកាន់បងប្អូនប្រុសស្រីដទៃទៀត ប៉ុន្តែពួកគេក៏បានប្រាប់ខ្ញុំថា វាងងឹតពេកដែរ។ ខ្ញុំគ្រាន់តែអត់ទ្រាំ និងកែតម្រូវវាប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា ខ្ញុំនៅតែគិតថា ខ្ញុំមានយោបល់ត្រឹមត្រូវ ហើយថាខ្ញុំបានធ្វើប័ណ្ណផ្សព្វផ្សាយនោះត្រឹមត្រូវ ដូច្នេះ ខ្ញុំកែតម្រូវបន្តិចបន្តួច ប៉ុន្តែវានៅតែមិនត្រូវបានទទួលយក។ ជាលទ្ធផល ខ្ញុំកំពុងតែធ្វើលើរូបភាពដែលគួរតែចំណាយពេលមួយសប្ដាហ៍ តែបែរជាចំណាយពេលជិតមួយខែទៅវិញ។ ដោយសារតែបញ្ហានោះ ទីបំផុតវាត្រូវបានគេបោះចោល។ រឿងនោះដូចជាការទះកំផ្លៀងខ្ញុំមួយដៃអ៊ីចឹង។ ខ្ញុំពិតជាមានអារម្មណ៍ធុញថប់ និងបាក់មុខមែន ហើយខ្ញុំមិនចង់បង្ហាញមុខ នៅក្នុងការប្រកគ្នាជាមួយអ្នកដទៃឡើយ។ ខ្ញុំស្ថិតក្នុងស្ថានភាពដ៏ឈឺចាប់ និងងងឹត។ ក្រោយមក អ្នកដឹកនាំខ្ញុំបានដាស់តឿនខ្ញុំថា ការរចនាថ្មីៗមកនេះរបស់ខ្ញុំ មិនទទួលបានជោគជ័យឡើយ ហើយថាខ្ញុំត្រូវតែឆ្លុះបញ្ចាំងពីខ្លួនឯងនៅចំពោះព្រះជាម្ចាស់ភ្លាមៗ។ មានតែធ្វើដូច្នោះទេ ទើបខ្ញុំចូលមកចំពោះព្រះជាម្ចាស់ដោយការឆ្លុះបញ្ចាំង ហើយខ្ញុំបានរកឃើញព្រះបន្ទូលដែលពាក់ព័ន្ធរបស់ព្រះជាម្ចាស់។
ថ្ងៃមួយ ខ្ញុំបានអានចំណុចនេះនៅក្នុងការថ្វាយបង្គំរបស់ខ្ញុំ៖ «នៅពេលបញ្ហានានាធ្លាក់មកលើអ្នក អ្នកមិនត្រូវរាប់ខ្លួនឯងជាសុចរិត ដោយគិតថា៖ «ខ្ញុំយល់ពីគោលការណ៍នេះ ហើយខ្ញុំជាអ្នកសម្រេចចិត្ត។ អ្នករាល់គ្នាគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការនិយាយអ្វីទេ។ តើអ្នករាល់គ្នាដឹងអ្វីដែរ? អ្នករាល់គ្នាមិនយល់អ្វីទេ តែខ្ញុំយល់!» នេះគឺជាការរាប់ខ្លួនឯងជាសុចរិត។ ការរាប់ខ្លួនឯងជាសុចរិត គឺជានិស្ស័យពុករលួយបែបសាតាំង។ វាមិនមែនជានិស្ស័យនៅក្នុងខ្លួនមនុស្សធម្មតានោះទេ» «ប្រសិនបើអ្នកតែងតែរាប់ខ្លួនឯងជាសុចរិត និងចចេសធ្វើតាមវិធីរបស់ខ្លួន ដោយនិយាយថា៖ 'ខ្ញុំនឹងមិនស្ដាប់តាមនរណាទាំងអស់។ បើទោះបីជាខ្ញុំស្ដាប់ ក៏គ្រាន់តែធ្វើឱ្យតែបានដែរ។ ខ្ញុំនឹងមិនផ្លាស់ប្ដូរនោះទេ។ ខ្ញុំនឹងធ្វើអ្វីតាមវិធីរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំធ្វើត្រូវ និងមានហេតុផលណាស់' តើនឹងមានអ្វីកើតឡើង? អ្នកអាចមានហេតុផល ហើយអ្វីដែលអ្នកធ្វើអាចនឹងគ្មានកំហុសឆ្គងទេ។ អ្នកអាចមិនប្រព្រឹត្តខុសអ្វីទេ ហើយអ្នកអាចមានការយល់ដឹងល្អប្រសើរអំពីទិដ្ឋភាពបច្ចេកទេសនៃបញ្ហាណាមួយជាងអ្នកដទៃ ក៏ប៉ុន្តែ នៅពេលអ្នកបញ្ចេញឥរិយាបថ និងអនុវត្តវាដោយបែបនេះ អ្នកដទៃនឹងមើលឃើញ ហើយពួកគេនឹងនិយាយថា៖ 'និស្ស័យរបស់បុគ្គលនេះ មិនល្អទេ! នៅពេលបញ្ហាកើតមានលើពួកគេ ពួកគេមិនទទួលយកអ្វីដែលអ្នកផ្សេងទៀតចង់និយាយ មិនថាត្រូវឬខុសនោះទេ។ នោះគឺសុទ្ធតែជាការទាស់ទទឹងទាំងអស់។ មនុស្សនេះ ពុំទទួលយកសេចក្ដីពិតទេ។' ហើយប្រសិនបើគេនិយាយថាអ្នកពុំទទួលយកសេចក្ដីពិត តើព្រះជាម្ចាស់នឹងមានព្រះតម្រិះបែបណា? តើព្រះជាម្ចាស់អាចទតឃើញពីការសម្ដែងចេញទាំងអស់របស់អ្នកដែរទេ? ព្រះជាម្ចាស់អាចទតឃើញវាទាំងអស់បានយ៉ាងច្បាស់ក្រឡែត។ ព្រះជាម្ចាស់មិនត្រឹមតែស្វែងយល់ពីជម្រៅចិត្តរបស់មនុស្សទេ តែក៏ទតមើលពីគ្រប់យ៉ាងដែលអ្នកនិយាយនិងធ្វើនៅគ្រប់ពេល និងគ្រប់ទីកន្លែងផងដែរ។ ហើយនៅពេលទ្រង់ទតឃើញអ្វីទាំងអស់នេះ តើព្រះជាម្ចាស់ធ្វើបែបណា? ទ្រង់មានព្រះបន្ទូលថា៖ 'អ្នករឹងត្អឹងណាស់។ ហេតុនេះ ក្នុងរឿងខ្លះអ្នកធ្វើត្រូវ ហើយក្នុងរឿងខ្លះអ្នកក៏ធ្វើមិនត្រូវដែរ។ គ្រប់រឿងទាំងអស់ រាល់ការបើកសម្ដែងនិងការសម្ដែងចេញទាំងអស់របស់អ្នក គឺសុទ្ធតែផ្ទុយ និងទាស់ទទឹងទាំងអស់។ អ្នកមិនទទួលយកគំនិត ឬយោបល់អ្វីពីអ្នកដទៃទេ។ អ្វីគ្រប់យ៉ាងនៅក្នុងដួងចិត្តរបស់អ្នកគឺជាភាពផ្ទុយគ្នា ជាការបង្ខាំង និងជាការបដិសេធ។ អ្នកពិតជាមនុស្សពិបាកនិយាយគ្នាណាស់!'» («ប្រសិនបើអ្នកមិនអាចរស់នៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់បានជានិច្ចទេ នោះអ្នកគឺជាអ្នកមិនជឿហើយ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះជាម្ចាស់ទតឃើញក្នុងចិត្ត និងគំនិតរបស់ពួកយើង។ ព្រះបន្ទូលនេះបានលាតត្រដាងទាំងស្រុងនូវសភាពរបស់ខ្ញុំ។ ខ្ញុំបានបើកសម្ដែងនិស្ស័យក្រអឺតក្រទមបែបសាតាំង។ ត្រឡប់ទៅពេលដែលប័ណ្ណផ្សព្វផ្សាយរបស់ខ្ញុំត្រូវបានទទួលយក និងសរសើរដោយបងប្អូនប្រុសស្រី ខ្ញុំបានគិតថា វាដោយសារតែជំនាញផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយថាគ្មាននរណាផ្សេងអាចប្រៀបធៀបនឹងការរចនា និងចំណេះដឹងរបស់ខ្ញុំបានឡើយ។ នៅពេលដែលមនុស្សផ្ដល់យោបល់ដល់ខ្ញុំ នោះខ្ញុំបានបដិសេធមិនទទួលយកពួកវាទេ ដោយគិតថាពួកគេមិនយល់ឡើយ។ សូម្បីតែនៅពេលដែលមនុស្សជាច្រើនបានផ្ដល់យោបល់ដូចគ្នាក៏ដោយ ក៏ខ្ញុំពិតជារឹងរូសដែរ។ ខ្ញុំធ្វើពុតជាទទួលយកអ្វីដែលពួកគេបាននិយាយ ប៉ុន្តែការពិត ខ្ញុំនៅតោងជាប់នឹងការគិតផ្ទាល់ខ្លួន។ ខ្ញុំគ្រាន់តែប្ដូរនូវអ្វីដែលខ្ញុំចង់ទទួលយកតាមគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះ ហើយបដិសេធមិនផ្លាស់ប្ដូរនូវអ្វីដែលខ្ញុំមិនយល់ស្រប។ ខ្ញុំបានរកឃើញការដោះសារគ្រប់ប្រភេទ ដើម្បីប្រកែកជាមួយមនុស្ស។ ខ្ញុំបានបង្រ្កាបប្អូនស្រីម្នាក់នោះដោយសារតែការដោះសារនោះ។ ខ្ញុំបានដឹងថា ខ្ញុំមានភាពក្រអឺតក្រទមហួសប្រមាណ។ ខ្ញុំគ្មានហេតុផលទាល់តែសោះ! ខ្ញុំមានភាពអាត្មានិយម និងរាប់ខ្លួនឯងជាសុចរិតណាស់ ដោយមិនអើពើនឹងការផ្ដល់យោបល់ឡើយ។ ខ្ញុំមិនត្រឹមតែមិនកែសម្រួលភ្លាមៗ ដែលជួយដល់កិច្ចការរបស់ពួកយើងប៉ុណ្ណោះទេ ប៉ុន្តែសភាពផ្ទាល់ខ្លួនរបស់ខ្ញុំថែមទាំងធ្លាក់ចុះទៀតផង។ បើគ្មានការប្រឈមមុខនឹងបរាជ័យទាំងនោះ នោះខ្ញុំនឹងមិនដែលចូលមកចំពោះព្រះជាម្ចាស់ដើម្បីឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯងឡើយ។ បើខ្ញុំមិនត្រឡប់ក្រោយ ប៉ុន្តែនៅតែបន្តរស់នៅដោយនិស្ស័យក្រអឺតក្រទម នោះអ្នកដទៃនឹងបដិសេធខ្ញុំ ហើយព្រះជាម្ចាស់នឹងស្អប់ខ្ពើមខ្ញុំ។ ខ្ញុំពេញដោយវិប្បដិសារីនេះ ហើយមានអារម្មណ៍ភ័យខ្លាច។ ភា្លមៗនោះ ខ្ញុំបានចូលមកចំពោះព្រះជាម្ចាស់ដោយការអធិស្ឋានដើម្បីប្រែចិត្ត។
បន្ទាប់មក ខ្ញុំបើកបង្ហាញទៅកាន់បងប្អូនស្រីៗនៅក្នុងក្រុមអំពីសេចក្ដីពុករលួយដែលខ្ញុំបានបើកសម្ដែង ហើយបានប្រាប់ពួកគេថា ខ្ញុំសុខចិត្តទទួលយកការផ្ដល់យោបល់នានា ហើយត្រូវបានដោះស្រាយជាមួយ។ ចាប់ពីពេលនោះមក នៅក្នុងភារកិច្ចរបស់ខ្ញុំ បងប្អូនប្រុសស្រីបានផ្ដល់យោបល់ជាច្រើន ហើយដំបូងឡើយ វាជារឿងពិបាកសម្រាប់ខ្ញុំក្នុងការទទួលយកការផ្ដល់យោបល់ទាំងនោះ។ ប៉ុន្តែនៅពេលដែលខ្ញុំបាននឹកចាំអំពីភាពបរាជ័យដែលខ្ញុំបានរងទុក្ខនៅពេលថ្មីៗនេះ នោះខ្ញុំអាចអធិស្ឋាន និងញែកខ្លួនដើម្បីឆ្លុះបញ្ចាំង។ ខ្ញុំបានគិតអំពីមូលហេតុដែលពួកគេផ្ដល់មតិយោបល់នោះ អ្វីដែលអាចសម្រេចបានដោយការធ្វើតាមការផ្ដល់យោបល់នោះ ហើយមានបញ្ហានៅកន្លែងណា។ ក្រោយមក ខ្ញុំនឹងពិចារណាវាដោយផ្អែកលើគោលការណ៍។ តាមវិធីនោះ វាមានភាពងាយស្រួលជាងមុន ក្នុងការយល់ និងទទួលយកការផ្ដល់យោបល់របស់អ្នកដទៃ ហើយការកាត់តរបស់ខ្ញុំត្រូវបានគ្រប់គ្នាទទួលយកកាន់តែច្រើន។ ខ្ញុំក៏បានឃើញការអនុវត្តសេចក្ដីពិតអស្ចារ្យបែបណា។ ប៉ុន្តែ និស្ស័យដ៏ក្រអឺតក្រទមរបស់ខ្ញុំពិតជាចាក់ឫសគល់នៅក្នុងខ្ញុំ ដូច្នេះ ខ្ញុំមិនអាចគាស់រំលើងវាចេញដោយគ្រាន់តែឆ្លងកាត់បរាជ័យមួយឡើយ។
ក្រោយមក ខ្ញុំបានវិលត្រឡប់ទៅកាន់ភាពក្រអឺត ក្រទមបន្តិចវិញ។ មានពេលមួយដែលខ្ញុំបានរចនារូបភាពចំណងជើងសម្រាប់ទំនុកសរសើរទាំងអស់របស់ក្រុមជំនុំ។ ខ្ញុំពិតជាបានគិតថា ដោយសារតែរូបភាពចំណងជើងទាំងនោះ គឺបងប្អូនប្រុសស្រីសម្ដែងចេញនូវការសរសើរចំពោះព្រះជាម្ចាស់ បន្ទាប់ពីមានបទពីសោធន៍អំពីកិច្ចការរបស់ទ្រង់ វាគួរតែមានអារម្មណ៍ស្រស់ស្រាយ រ៉ូមែនទិក និងដូចជាកក់ក្ដៅ។ ខ្ញុំបានគិតអំពីទ្រឹស្ដីពណ៌មួយចំនួនដែលខ្ញុំបានរៀន ដែលនិយាយថាពណ៌ស្វាយបង្កប់នូវអារម្មណ៍ប្រភេទនោះ ហើយមានអត្ថន័យថ្លៃថ្នូរ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនខុសដោយការប្រើពណ៌ស្វាយធ្វើជាពណ៌ចម្បងឡើយ។ នៅពេលដែលខ្ញុំបញ្ចប់គម្រោងរបស់ខ្ញុំ នោះបងប្អូនប្រុសស្រីមួយចំនួនបាននិយាយថា ពួកគេចូលចិត្តអ្វីដែលខ្ញុំគិតឃើញ ហើយពណ៌នានាគឺស្រស់ស្អាត។ ខ្ញុំពេញចិត្តយ៉ាងខ្លាំងចំពោះអ្វីដែលខ្ញុំបានធ្វើ ហើយបានគិតថា ខ្ញុំពិតជាមានគុណសម្បត្តិ និងសមត្ថភាពការរចនាមួយចំនួន។ ខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើលនៅពេលដែលប្អូនស្រីម្នាក់ដែលទើបតែចាប់ផ្ដើមរៀនសូត្រពីការរចនា បានផ្ញើការផ្ដល់យោបល់មកឱ្យខ្ញុំ ដោយនិយាយថា «ទំនុកសរសើររបស់ក្រុមជំនុំគឺជាបទពិសោធន៍ និងការយល់ដឹងដ៏ពិតចេញពីបងប្អូនប្រុសស្រី។ ការប្រើពណ៌ស្វាយគឺដូចជារវើរវាយពេក ហើយមិនសមទាល់តែសោះ។ វាពិបាកមើលបន្តិច។ ខ្ញុំស្នើឱ្យប្ដូរវា»។ ខ្ញុំបានអានការផ្ដល់យោបល់របស់នាង ប៉ុន្តែមានអារម្មណ៍រឹងទទឹងនៅខាងក្នុង។ ខ្ញុំបានគិតថា «ខ្ញុំបានអានឯកសារបណ្ដុះបណ្ដាលជាច្រើន ដែលនិយាយថាពណ៌ស្វាយបង្ហាញពីអារម្មណ៍កក់ក្ដៅ ក្រៅពីនោះ មានការរចនាជាច្រើនដែលប្រើពណ៌តាមរបៀបនេះ។ ម៉េចបានជាអ្នកនិយាយថា វាពិបាកមើលទៅវិញ? លើសពីនោះ អ្នកទើបតែចាប់ផ្ដើមជំនាញនេះទេ ហើយកម្រនឹងធ្វើការរចនាអ្វីមួយដោយខ្លួនឯងណាស់ ប៉ុន្តែអ្នកកំពុងតែផ្ដល់យោបល់ដល់ខ្ញុំ។ អ្នកមិស្គាល់ដែនកំណត់របស់ខ្លួនឡើយ»។ ប៉ុន្តែខ្ញុំនៅតែមិនមានអារម្មណ៍ស្រួលសោះ ក្នុងការបដិសេធគាត់ភា្លមៗ ដូច្នេះខ្ញុំមិនទាន់ឆ្លើយតបជាមួយគាត់ទេ ដោយនិយាយថា ខ្ញុំនឹងសុំការផ្ដល់យោបល់ពីអ្នកដទៃសិន។ បន្ទាប់ពីនោះ ខ្ញុំមិនដែលទៅសុំយោបល់របស់នរណាឡើយ ខ្ញុំគ្រាន់តែបំភ្លេចវាចោល។
ពីរបីថ្ងៃក្រោយមក ប្អូនស្រីម្នាក់ទៀតបានផ្ដល់មតិយោបល់ដូចគ្នា ហើយនិយាយថាពណ៌ដែលខ្ញុំបានប្រើគួរឱ្យក្រៀមក្រំណាស់ ដោយស្នើឱ្យខ្ញុំផ្លាស់ប្ដូរវា។ ស្រាប់តែពេលនោះ អ្នកដឹកនាំក្រុមបានដាស់តឿនខ្ញុំមិនឱ្យរឹងរូសឡើយ ហើយថាខ្ញុំគួរតែផ្លាស់ប្ដូរដើម្បីពិនិត្យឡើងវិញបន្ថែមទៀត។ ខ្ញុំមិនហ៊ានបដិសេធមិនផ្លាស់ប្ដូរឡើយ ដូច្នេះខ្ញុំបានព្យាយាមផ្លាស់ប្ដូរមួយចំនួន។ ប៉ុន្តែខ្ញុំពិតជាមិនចង់យកការរចនាពណ៌ស្វាយនោះចេញឡើយ។ ក្រោយមកខ្ញុំបានគិតថា «ការរចនារបស់ខ្ញុំជាមួយនឹងពណ៌នេះ វាមិនអាក្រក់ដល់ថ្នាក់នោះទេ។ មនុស្សមួយចំនួនពិតជាចូលចិត្តវា ដូច្នេះម៉េចបានជាខ្ញុំត្រូវប្ដូរវា?» ប៉ុន្តែខ្ញុំពិបាកនឹងប្ដូរវា នៅពេលដែលខ្ញុំគិតបែបនោះ។ ខ្ញុំមើលទៅមិនស្អាតសោះ បន្ទាប់ពីសាកកែពីរបីលើករួចមក។ ក្រោយមក កំហុសមួយបានកើតឡើងនៅក្នុងការកាត់តដែលខ្ញុំបានធ្វើ ដែលខ្ញុំចំណាយពេលជាច្រើនម៉ោង ប៉ុន្តែមិនអាចរកវិធីដើម្បីដោះស្រាយបាន។ ខ្ញុំពិតជាខកចិត្តមែនទែន និងមិនដឹងធ្វើម៉េចឡើយ ហើយខ្ញុំថែមទាំងចង់បោះបង់ទៀតផង។ ខ្ញុំបានគិតដល់វិធីដែលខ្ញុំបានចំណាយពេលមួយខែគ្រាន់តែលើរូបភាពមួយ ដោយកាត់តប្រាំមួយលើក ហើយអ្នកដទៃបានផ្ដល់យោបល់ជាច្រើនដល់ខ្ញុំ។ ខ្ញុំនៅតែមិនបញ្ចប់ ហើយវាបានរាំងស្ទះដល់កិច្ចការរបស់ពួកយើង។ ខ្ញុំពិតជាពិបាកចិត្តមែន។ ខ្ញុំបាននឹកចាំពីវិធីដែលខ្ញុំធ្វើឱ្យកិច្ចការរបស់ពួកយើងរាំងស្ទះ ដោយសារតែខ្ញុំក្រអឺតក្រទម និងមិនអាចទទួលយកការផ្ដល់យោបល់បាន។ ពេលនេះ ខ្ញុំក្រអឺតក្រទមម្ដងទៀត ហើយបដិសេធការផ្ដល់យោបល់។ តើនោះមិនមែនជាបញ្ហាចាស់ដដែលទេឬ? ខ្ញុំប្រញាប់ចូលមកចំពោះព្រះជាម្ចាស់ជាមួយនឹងការអធិស្ឋាន ដោយនិយាយថា «ឱព្រះជាម្ចាស់អើយ និស្ស័យក្រអឺតក្រទមរបស់ទូលបង្គំពិតជាធ្ងន់ធ្ងរណាស់។ ទូលបង្គំមិនអាចចុះចូលចំពោះស្ថានភាពនេះបានទេ។ សូមទ្រង់បំភ្លឺទូលបង្គំ និងដឹកនាំទូលបង្គំឱ្យយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ ឱ្យស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដ និងចាកចេញពីសភាពនេះ»។
ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលនេះរបស់ព្រះជាម្ចាស់៖ «ភាពក្រអឺតក្រទម គឺជាឫសគល់នៃនិស្ស័យពុករលួយរបស់មនុស្ស។ កាលណាមនុស្សកាន់តែក្រអឺតក្រទម ពួកគេកាន់តែអាចទាស់ទទឹងនឹងព្រះជាម្ចាស់។ តើបញ្ហានេះធ្ងន់ធ្ងរកម្រិតណា? មនុស្សដែលមាននិស្ស័យក្រអឺតក្រទមមិនត្រឹមតែចាត់ទុកអ្នកផ្សេងនៅក្រោមខ្លួនទេ ប៉ុន្តែកាន់តែយ៉ាប់នោះ ពួកគេថែមទាំងធ្វើចេះជាងព្រះជាម្ចាស់ថែមទៀត។ មើលពីសំបកក្រៅ បើទោះបីជាមនុស្សខ្លះអាចមើលទៅជឿលើព្រះជាម្ចាស់ និងដើរតាមទ្រង់ក្ដី ក៏ពួកគេមិនចាត់ទុកទ្រង់ជាព្រះជាម្ចាស់ដែរ។ ពួកគេតែងតែមានអារម្មណ៍ថា ពួកគេមានសេចក្ដីពិត និងគិតតែពីខ្លួនឯង។ នេះគឺជាសារជាតិនិងឫសគល់នៃនិស្ស័យក្រអឺតក្រទម ហើយវាមកពីសាតាំង។ ហេតុនេះ បញ្ហានៃភាពក្រអឺតក្រទម ត្រូវតែដោះស្រាយចេញ។ ការមានអារម្មណ៍ថា មនុស្សម្នាក់ពូកែជាងអ្នកផ្សេងទៀត នោះគឺជាបញ្ហាកំប៉ិកកំប៉ុកទេ។ បញ្ហាសំខាន់នេះគឺថា និស្ស័យក្រអឺតក្រទមរបស់មនុស្សម្នាក់ រារាំងគេមិនឱ្យចុះចូលនឹងព្រះជាម្ចាស់ ចុះចូលនឹងការគ្រប់គ្រងរបស់ទ្រង់ និងការរៀបចំរបស់ទ្រង់។ មនុស្សបែបនេះ តែងតែមានអារម្មណ៍ចង់ប្រកួតប្រជែងជាមួយព្រះជាម្ចាស់ដើម្បីអំណាចលើអ្នកដទៃ។ មនុស្សបែបនេះ ពុំគោរពព្រះជាម្ចាស់សូម្បីបន្តិចឡើយ ដោយមិននិយាយដល់ការស្រឡាញ់ព្រះជាម្ចាស់ ឬការចុះចូលនឹងទ្រង់ទេ។ មនុស្សដែលក្រអឺតក្រទម និងបោកបញ្ឆោត ជាពិសេសអ្នកដែលក្រអឺតក្រទមខ្លាំងរហូតដល់បាត់សតិ មិនអាចចុះចូលនឹងព្រះជាម្ចាស់ក្នុងសេចក្ដីជំនឿរបស់ពួកគេចំពោះទ្រង់បានទេ ហើយថែមទាំងសរសើរនិងធ្វើបន្ទាល់ចំពោះខ្លួនពួកគេទៀតផង។ មនុស្សបែបនេះ ទាស់ទទឹងនឹងព្រះជាម្ចាស់ខ្លាំងបំផុត។ ប្រសិនបើមនុស្សចង់ទៅដល់ចំណុចដែលពួកគេគោរពព្រះជាម្ចាស់ នោះពួកគេត្រូវតែដោះស្រាយនិស្ស័យក្រអឺតក្រទមរបស់ពួកគេចេញ។ នៅពេលអ្នកដោះស្រាយនិស្ស័យក្រអឺតក្រទមរបស់អ្នកបានកាន់តែហ្មត់ចត់ នោះអ្នកកាន់តែគោរពព្រះជាម្ចាស់ ហើយមានតែពេលនោះទេដែលអ្នកអាចចុះចូលនឹងទ្រង់បាន និងអាចទទួលយកបានសេចក្ដីពិត និងស្គាល់ទ្រង់» (ការប្រកបរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលនេះបានជួយខ្ញុំឱ្យយល់ថា ភាពក្រអឺតក្រទមគឺជាឫសគល់នៃការរឹងទទឹងចំពោះព្រះជាម្ចាស់។ ការត្រូវបានត្រួតត្រាដោយនិស្ស័យក្រអឺតក្រទម នោះខ្ញុំបានគិតថា ខ្ញុំតែងតែត្រូវជានិច្ច ហាក់ដូចជាការយល់ឃើញរបស់ខ្ញុំ គឺជាសេចក្ដីពិតតែមួយ ហាក់ដូចជាពួកវាជាប្រភពនៃសិទ្ធិអំណាចអ៊ីចឹង។ ខ្ញុំមិនមានបំណងចិត្តណាមួយដើម្បីស្វែងរកសេចក្ដីពិត និងចុះចូលចំពោះព្រះជាម្ចាស់ឡើយ។ ខ្ញុំគ្រាន់តែមិនអាចទទួលយកការផ្ដល់យោបល់របស់នរណាម្នាក់ប៉ុណ្ណោះ។ ជាពិសេស នៅពេលដែលនរណាម្នាក់មិនមានជំនាញដូចខ្ញុំ ឬមិនយល់ច្បាស់ពីទិដ្ឋភាពបច្ចេកទេស ហើយនៅតែផ្ដល់យោបល់ឱ្យខ្ញុំ ខ្ញុំពិតជារឹងទទឹងណាស់។ ខ្ញុំបានប្រព្រឹត្តដូចជាខ្ញុំបានទទួលពួកវា ប៉ុន្តែការពិត ខ្ញុំមិនបានទទួលយកការផ្ដល់យោបល់របស់ពួកគេយ៉ាងយកចិត្តទុកដាក់ឡើយ។ ព្រះជាម្ចាស់បានដាស់តឿនខ្ញុំជាច្រើនលើកតាមរយៈអ្នកដទៃដើម្បីឱ្យទុកបំណងរបស់ខ្ញុំដោយឡែក ហើយផ្ដោតលើកិច្ចការរបស់ក្រុមជំនុំ ស្វែងរក ព្យាយាម និងផ្គត់ផ្គង់អ្វីដែលល្អបំផុត។ ប៉ុន្តែខ្ញុំរឹងរូស និងបោកបញ្ឆោតខ្លាំងណាស់។ ខ្ញុំយកទស្សនៈ និងបទពិសោធន៍ខ្លួនឯងធ្វើជាសេចក្ដីពិត ហើយខ្ញុំមិនទទួលយកការផ្ដល់យោបល់របស់អ្នកដទៃ ដែលខ្ញុំគិតថាមិនសមហេតុផលឡើយ។ ទាំងអស់នេះបានរំខានដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ ដូច្នេះ ទីបំផុតខ្ញុំចាប់ផ្ដើមយល់ព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់៖ «មនុស្សដែលមាននិស្ស័យក្រអឺតក្រទមមិនត្រឹមតែចាត់ទុកអ្នកផ្សេងនៅក្រោមខ្លួនទេ ប៉ុន្តែកាន់តែយ៉ាប់នោះ ពួកគេថែមទាំងធ្វើចេះជាងព្រះជាម្ចាស់ថែមទៀត» «កាលណាមនុស្សកាន់តែក្រអឺតក្រទម ពួកគេកាន់តែអាចទាស់ទទឹងនឹងព្រះជាម្ចាស់»។ ខ្ញុំជឿទាំងស្រុងចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ។ ខ្ញុំក៏មានអារម្មណ៍ខ្លាចបន្តិចដែរ។ វាបានដាស់តឿនខ្ញុំអំពីពួកទទឹងនឹងព្រះគ្រីស្ទនៅក្នុងក្រុមជំនុំ។ ពួកគេពិតជាក្រអឺតក្រទម និងផ្ដាច់ការណាស់ ហើយមិនដែលស្ដាប់ការផ្ដល់យោបល់របស់អ្នកដទៃឡើយ។ ពួកគេថែមទាំងវាយប្រហារ និងផាត់មនុស្សចេញទៀតផង ដែលបានរំខានដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ និងប្រមាថនិស្ស័យរបស់ព្រះជាម្ចាស់។ ពួកគេទាំងអស់ត្រូវបានព្រះជាម្ចាស់ដកចេញ។ ខ្ញុំមិនបានប្រព្រឹត្តអាក្រក់ដែលពួកទទឹងនឹងព្រះគ្រីស្ទបានធ្វើឡើយ ប៉ុន្តែចុះនិស្ស័យរបស់ខ្ញុំមានខុសពីនិស្ស័យរបស់ពួកគេទេ? ក្រោយមក ខ្ញុំបានដឹងពីភាពធ្ងន់ធ្ងរនៃផលវិបាក បើខ្ញុំមិនបានដោះស្រាយវា។ ខ្ញុំបានចូលមកចំពោះព្រះជាម្ចាស់ភ្លាមៗដោយការអធិស្ឋាន សុខចិត្តប្រែចិត្ត។
បន្ទាប់មក ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះ៖ «ការសម្លឹងមើលវានៅពេលនេះ តើលំបាកឬដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងសមស្របនោះ? តាមពិត វាមិនមែនទេ។ មនុស្សអាចត្រឹមតែមានការបន្ទាបខ្លួនមួយជំហាន មានហេតុផលបន្តិច ហើយជ្រើសយកជំហរដ៏សមស្របមួយប៉ុណ្ណោះ។ មិនថាអ្នកគិតថាអ្នកទទួលបានការអប់រំយ៉ាងណានោះទេ មិនថាអ្នកទទួលបានពានរង្វាន់អ្វីទេ ហើយមិនថាអ្នកជឿថាគុណសម្បត្តិ និងតំណែងរបស់អ្នកខ្ពស់យ៉ាងណានោះទេ អ្នកត្រូវតែចាប់ផ្ដើមដោយការយកចេញរបស់ទាំងអស់នេះ។ ពួកវាគ្មានប្រយោជន៍នោះទេ។ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ទោះបីជារបស់ទាំងអស់នោះអស្ចារ្យ និងល្អយ៉ាងណាក៏ដោយ ក៏ពួកវាមិនអាចខ្ពង់ខ្ពស់ជាងសេចក្ដីពិតដែរ។ ពួកវាមិនមែនជាសេចក្ដីពិតទេ ហើយពួកវាមិនអាចកើតឡើងបានទេ។ នេះគឺជាហេតុផលដែលខ្ញុំមានបន្ទូលថា អ្នកត្រូវតែមានរបស់នេះ ដែលហៅថា ហេតុផល។ ប្រសិនបើអ្នកនិយាយថា 'ខ្ញុំមានដុងណាស់ ខ្ញុំមានចិត្តដ៏មោះមុត ខ្ញុំមានការបត់បែនដ៏ឆាប់រហ័ស ខ្ញុំរៀនឆាប់ចេះ ហើយខ្ញុំមានការចងចាំដ៏ល្អលើសគេ' ហើយអ្នកតែងតែប្រើប្រាស់របស់ទាំងនេះជាធនធាន នោះវានឹងបង្កបញ្ហាជាមិនខាន។ ប្រសិនបើអ្នកមើលឃើញរបស់ទាំងនេះជាសេចក្ដីពិត ឬក៏ខ្ពស់ជាងសេចក្ដីពិត នោះអ្នកនឹងលំបាកក្នុងការទទួលយកសេចក្តីពិត ហើយយកទៅអនុវត្ត។ មនុស្សដែលមានអំនួត ក្រអឺតក្រទម ដែលតែងតែដើរតួជាមនុស្សលើសគេ មានពេលលំបាកបំផុតក្នុងការទទួលយកសេចក្ដីពិត ហើយងាយនឹងដួលបំផុត។ ប្រសិនបើមនុស្សម្នាក់អាចដោះស្រាយបញ្ហានៃភាពអំនួតរបស់ខ្លួនបាន នោះវាមានភាពងាយស្រួលក្នុងការយកសេចក្ដីពិតទៅអនុវត្ត។ ដូច្នេះ ដំបូងឡើយ អ្នកត្រូវដាក់ចុះ ហើយបដិសេធរបស់ទាំងនោះដែលមើលពីខាងក្រៅដូចជាល្អ ហើយខ្ពស់ត្រដែត និងដែលធ្វើឱ្យមានការច្រណែនពីអ្នកដទៃ។ របស់ទាំងនោះមិនមែនជាសេចក្ដីពិតទេ។ ផ្ទុយទៅវិញ ពួកវាអាចទប់ស្កាត់អ្នកមិនឱ្យចូលទៅរកសេចក្ដីពិត» («តើអ្វីជាការបំពេញកាតព្ចកិច្ចដ៏សមស្រប?» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទាប់ពីនោះ ខ្ញុំបានយល់ថា ខ្ញុំត្រូវតែទុកខ្លួនឯងដោយឡែក ហើយបដិសេធខ្លួនឯង ដើម្បីដោះស្រាយនិស្ស័យដ៏ក្រអឺតក្រទមរបស់ខ្ញុំ។ ជំនាញ សមត្ថភាព បទពិសោធន៍ និងអំណោយទានរបស់មនុស្សមិនមែនជាសេចក្ដីពិតទេ មិនថាពួកវាអស្ចារ្យយ៉ាងណាឡើយ។ ពួកវាគ្រាន់តែជាឧបករណ៍ដើម្បីជួយពួកយើងក្នុងការបំពេញភារកិច្ចរបស់ពួកយើងប៉ុណ្ណោះ។ យើងមិនគួរឆ្លៀតយកផលប្រយោជន៍លើពួកវាឡើយ។ ដោយការព្យាយាមស្វែងរកសេចក្ដីពិត ការធ្វើអ្វីៗតាមគោលការណ៍ និងសហការល្អជាមួយអ្នកដទៃ និងរៀនសូត្រពីអ្នកដទៃ ទាំងអស់នេះជារឿងសំខាន់។ នោះគឺជាវិធីតែមួយដើម្បីបំពេញភារកិច្ចរបស់ពួកយើងឱ្យបានល្អ។ ក្រោយមក ខ្ញុំបានពិនិត្យមើលប័ណ្ណផ្សព្វផ្សាយដែលល្អៗមួយចំនួន ដែលខ្ញុំបានរចនាកាលពីមុន ហើយរកឃើញថាពិតជាមានបញ្ហាមែន ដូចជាពាក់ព័ន្ធគំនិត ការប្រើស្រមោល ការប្រើពណ៌ និងការលាយបញ្ចូលគ្នា គឺទាំងអស់នេះមាននៅក្នុងរូបភាពដើមរបស់ខ្ញុំ។ ប៉ុន្តែបន្ទាប់ពីកែកុនពួកវាដោយផ្អែកលើការផ្ដល់យោបល់ពីបងប្អូនប្រុសស្រី នោះរូបភាពទាំងនោះបានល្អប្រសើរច្រើនណាស់ ហើយរូបភាពមួយចំនួនបានឆ្លងកាត់ការបំផ្លាស់បំប្រែទាំងស្រុង។ ខ្ញុំពិតជាអាម៉ាស់ណាស់ដែលបានឃើញបែបនេះ។ ខ្ញុំបានគិតថា ខ្ញុំបានស្គាល់ភាពជោគជ័យមួយចំនួននៅក្នុងកិច្ចការរបស់ខ្ញុំ ហើយថាខ្ញុំបានទទួលការសរសើរមួយចំនួនពីអ្នកដទៃ ដោយសារតែខ្ញុំមានជំនាញបច្ចេកទេស និងបទពិសោធន៍ច្រើនជាងពួកគេ។ ខ្ញុំបានឆ្លៀតយកផលប្រយោជន៍ពីជំនាញ និងបទពិសោធន៍នេះដោយបដិសេធមិនស្ដាប់នរណាម្នាក់ឡើយ។ ប៉ុន្តែការពិតគឺការរចនារបស់ខ្ញុំទទួលបានជោគជ័យដោយសារខ្ញុំបានធ្វើតាមគោលការណ៍នៃសេចក្ដីពិត និងទទួលយកការផ្ដល់យោបល់របស់មនុស្សដទៃ។ ការផ្ដល់យោបល់ទាំងនោះ កើតឡើងដោយការដឹកនាំ និងការបំភ្លឺរបស់ព្រះជាម្ចាស់ និងតាមរយៈការធ្វើកិច្ចការដោយស្រុះស្រួលគ្នាជាមួយបងប្អូនប្រុសស្រី។ នៅពេលគ្រប់យ៉ាងដែលខ្ញុំបានធ្វើ គឺពឹងផ្អែកលើជំនាញបច្ចេកទេសរបស់ខ្ញុំ ដោយមិនស្វែងរកគោលការណ៍នៃសេចក្ដីពិត ឬទទួលយកការផ្ដល់យោបល់របស់អ្នកដទៃ នោះរូបភាពរបស់ខ្ញុំមិនល្អទាល់តែសោះ ហើយរឿងនេះពិតជារាំងស្ទះដល់កិច្ចការរបស់ក្រុមជំនុំ។ ខ្ញុំអាម៉ាស់ណាស់ នៅពេលដែលខ្ញុំបានគិតត្រឡប់ទៅរកពេលដែលខ្ញុំក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតនៅក្នុងវិធីរបស់ខ្ញុំ។ ខ្ញុំពិតជាមិនមែនជាអ្វីមួយដែលពិសេសឡើយ។ ខ្ញុំមានជំនាញខាងរចនាដ៏តិចតួច ហើយនៅចាញ់អ្នកអាជីពពិតប្រាកដឆ្ងាយណាស់។ ប៉ុន្តែខ្ញុំនៅតែប្រាកដខ្លួនឯងខ្លាំង ហើយក្រអឺតក្រទមណាស់។ ខ្ញុំអួតអាងណាស់។ ដោយការយល់ដឹងពីរឿងនេះ ខ្ញុំបានអធិស្ឋាន និងយកទស្សនៈរបស់ខ្ញុំចេញ។ ខ្ញុំបានធ្វើតាមការផ្ដល់យោបល់របស់អ្នកដទៃ ហើយពិតជាបានគិតអំពីវិធីកាត់តដើម្បីឱ្យទទួលបានលទ្ធផលកាន់តែប្រសើរ។ មិនត្រឹមតែបញ្ហាចត្រូវបានដោះស្រាយឡើយ ប៉ុន្តែខ្ញុំថែមទាំងរកឃើញពណ៌ល្អជាងមុនដើម្បីប្រើទៀតផង។ ខ្ញុំបានកែរូបថតបានយ៉ាងលឿន។ ហើយបងប្អូនបាននិយាយថា វាមើលទៅល្អច្រើនណាស់ បន្ទាប់ពីការកែកុនទាំងនោះ។ ខ្ញុំមានអារម្មណ៍អាម៉ាស់ដែលបានឃើញ និងដឹងពីចំណុចនេះ។ ពួកយើងបានឆ្លងកាត់ការកែសម្រួលរូបភាពនោះជាច្រើន គឺដោយសារតែភាពក្រអឺតក្រទមរបស់ខ្ញុំទាំងស្រុង ដែលបានខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃជាច្រើន និងធ្វើឱ្យអ្នកដទៃលំបាក។ វាបានរំខានយ៉ាងធ្ងន់ធ្ងរដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ មិនត្រឹមតែជំនាញរបស់ខ្ញុំមិនរីកចម្រើនទេ ប៉ុន្តែច្រកចូលទៅក្នុងជីវិតរបស់ខ្ញុំបានរងទុក្ខនូវឧបសគ្គទៀតផង។ ខ្ញុំបានឃើញថា ការរស់នៅដោយនិស្ស័យដ៏ក្រអឺតក្រទមមិនបានធ្វើអ្វីក្រៅពីបង្កគ្រោះថ្នាក់ឡើយ។ ខ្ញុំមានវិប្បដិសារីជាច្រើន ហើយខ្ញុំបានតាំងចិត្តយ៉ាងស្ងៀមស្ងាត់៖ «មិនថាការផ្ដល់យោបល់អ្វីដែលខ្ញុំទទួលនៅពេលអនាគតឡើយ ខ្ញុំនឹងរៀនទុកខ្លួនឯងដោយឡែក ស្វែងរកសេចក្ដីពិត ហើយយកប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ជាចម្បង។ ខ្ញុំមិនអាចបន្តរស់នៅក្នុងភាពក្រអឺតក្រទមឡើយ»។
ថ្មីៗនេះ ខ្ញុំបានរចនារូបភាពចំណងជើងសម្រាប់វីដេអូអំពីការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនៅពេលដែលខ្ញុំបានបង្ហាញសេចក្ដីព្រាងទីមួយរបស់ខ្ញុំទៅកាន់បងប្អូនប្រុសស្រីដែលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះពួកគេបាននិយាយថា អ្ហ៎ាស រូបភាពផែនដីធំពេក ហើយហាក់ដូចជាញាត់ទៅកណ្ដាល ដូច្នេះ ទីធ្លានៃរូបភាពមិនសូវបើកទូលាយទេ។ ពួកគេបានផ្ញើរូបភាពឱ្យខ្ញុំជាឯកសារយោង ដើម្បីជួយខ្ញុំឱ្យធ្វើកាន់តែល្អ។ ខ្ញុំចាប់ផ្ដើមគិតថា «ផែនដីត្រូវតែធំបែបនោះ ដើម្បីឱ្យមើលទៅសមរម្យ ហើយអ្នកគ្មានបទពិសោធន៍ការចនាក្រាហ្វិកអាជីព ឬការបណ្ដុះបណ្ដាលជាក់ស្ដែងណាមួយផង។ ខ្ញុំមានជំនាញជាងនៅក្នុងវិស័យនេះ។ គ្មានអ្វីឱ្យខ្ញុំទទួលយកពីការផ្ដល់យោបល់របស់អ្នកឡើយ»។ ដូច្នេះ ខ្ញុំគ្រាន់តែមើលការផ្ដល់យោបល់មួយត្រួសប៉ុណ្ណោះ ហើយខ្ញុំគ្រាន់តែពិចារណាយោបល់ផ្ទាល់ខ្លួន។ នៅត្រង់ចំណុចនោះ ខ្ញុំបានដឹងថា ខ្ញុំកំពុងតែបង្ហាញភាពក្រអឺតក្រទមរបស់ខ្ញុំម្ដងទៀត ថាខ្ញុំមិនបានពិចារណាយ៉ាងស្ងប់ស្ងាត់ពីការផ្ដល់យោបល់ ឬលទ្ធផលចុងក្រោយឡើយ។ ខ្ញុំគ្រាន់តែវិនិច្ឆ័យយ៉ាងងងឹតងងល់ប៉ុណ្ណោះ ហើយនោះគឺជាអ្វីដែលផ្ទុយនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ខ្ញុំបានអធិស្ឋានភ្លាមៗ ដោយសុំឱ្យព្រះជាម្ចាស់រម្ងាប់ចិត្តខ្ញុំ ដូច្នេះខ្ញុំអាចអនុវត្តសេចក្ដីពិត និងបោះបង់ចោលសាច់ឈាម។ បន្ទាប់មក ខ្ញុំបានអានអត្ថបទព្រះបន្ទូលនេះរបស់ព្រះជាម្ចាស់៖ «អ្នកត្រូវមានអាកប្បកិរិយាបន្ទាបខ្លួន ដោយទុកអ្វីដែលជឿថាត្រូវនោះមួយឡែកសិន និងឱ្យគ្រប់គ្នាប្រកបគ្នា។ បើទោះបីជាអ្នកជឿថាផ្លូវរបស់អ្នកត្រូវក្ដី ក៏អ្នកមិនគួរចចេសធ្វើវាដែរ។ ដំបូងនោះគឺជាជំហាននៃការរីកចម្រើនទៅមុខ។ វាបង្ហាញពីអាកប្បកិរិយានៃការស្វែងរកសេចក្ដីពិត ការបដិសេធខ្លួនឯង និងការបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នៅពេលអ្នកមានអាកប្បកិរិយាបែបនេះ នៅក្នុងពេលដូចគ្នានោះដែរ អ្នកមិនអនុវត្តទៅតាមគំនិតរបស់ខ្លួនទេ អ្នកត្រូវអធិស្ឋាន។ នៅពេលអ្នកពុំអាចញែកអ្វីដែលត្រូវចេញពីអ្វីដែលខុសបានទេ អ្នកត្រូវទុកឱ្យព្រះជាម្ចាស់បើកសម្ដែង និងប្រាប់អ្នកថាអ្វីដែលល្អបំផុត អ្វីដែលស័ក្តិសមបំផុតដើម្បីធ្វើវា។ នៅពេលនរណាម្នាក់ចូលរួមក្នុងការប្រកបគ្នា ព្រះវិញ្ញាណបរិសុទ្ធនឹងផ្ដល់ការបំភ្លឺដល់អ្នករាល់គ្នាទាំងស្រុង។ ព្រះជាម្ចាស់បំភ្លឺមនុស្សស្របទៅតាមដំណើរការមួយ ដែលពេលខ្លះគ្រាន់តែវាយតម្លៃលើអាកប្បកិរិយារបស់អ្នកប៉ុណ្ណោះ។ ប្រសិនបើអាកប្បកិរិយារបស់អ្នក គឺជាអាកប្បកិរិយាអួតអាងពីខ្លួនឯងខ្លាំងពេក ព្រះជាម្ចាស់នឹងលាក់ព្រះភ័ក្រ្តរបស់ទ្រង់មិនឱ្យអ្នកឃើញ និងគេចអង្គទ្រង់មិនឱ្យក្បែរអ្នកទេ។ ទ្រង់នឹងសម្ដែងឱ្យអ្នកយល់ និងធានាថា អ្នកបានរីកចម្រើនដល់កម្រិតណាមួយ។ ផ្ទុយទៅវិញ ប្រសិនបើអាកប្បកិរិយារបស់អ្នកត្រឹមត្រូវ គ្មានការទទូចចង់ធ្វើតាមផ្លូវរបស់ខ្លួន គ្មានការរាប់ខ្លួនឯងជាសុចរិត គ្មានការធ្វើតាមអំពើចិត្តនិងឥតគិតក្រែង ប៉ុន្តែជាអាកប្បកិរិយានៃការស្វែងរក និងការទទួលយកសេចក្ដីពិត នោះនៅពេលអ្នកប្រកបគ្នាជាមួយក្រុម ហើយព្រះវិញ្ញាណបរិសុទ្ធយាងមកបំពេញកិច្ចការក្នុងចំណោអ្នករាល់គ្នា នោះប្រហែលជាទ្រង់នឹងដឹកនាំអ្នកឱ្យយល់ ដោយពាក្យសម្ដីរបស់នរណាម្នាក់ហើយ» (ការប្រកបរបស់ព្រះជាម្ចាស់)។ បន្ទាប់ពីនោះ ខ្ញុំបានយល់ថា នៅពេលដែលខ្ញុំជួបប្រទះយោបល់ខុសគ្នាពីអ្នកដទៃនៅក្នុងភារកិច្ចរបស់ខ្ញុំ នោះគឺជាអ្វីមួយដែលព្រះជាម្ចាស់បានអនុញ្ញាត។ ព្រះជាម្ចាស់ទតមើលរាល់គំនិត និងទង្វើរបស់ពួកយើងទាំងអស់ ដូច្នេះ ខ្ញុំគួរតែអនុវត្តសេចក្ដីពិត និងទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់។ ខ្ញុំមិនអាចគ្រាន់តែទទួលយកអ្វីៗដោយឱ្យតម្លៃតែពីសម្បកខាងក្រៅ ហើយវិនិច្ឆ័យការមានជំនាញរបស់មនុស្សដទៃឡើយ។ ទោះបីជាខ្ញុំមានចំណេះដឹងច្រើនជាងក៏ដោយ មិនថាខ្ញុំគិតថា ទស្សនៈរបស់ខ្ញុំមានហេតុផលបែបណាក៏ដោយ ខ្ញុំគួរតែឈប់វាយឫក យកគំនិតខ្លួនឯងទុកមួយឡែក ស្វែងរកគោលការណ៍នៃសេចក្ដីពិត និងធ្វើអ្វីដែលនឹងមានប្រសិទ្ធភាពបំផុត។ ទោះបីជាទីបញ្ចប់ ខ្ញុំអះអាងថាត្រូវក៏ដោយ យ៉ាងហោចណាស់ ខ្ញុំគួរតែបានគិត និងអនុវត្តសេចក្ដីពិតដូចជាព្រះជាម្ចាស់តម្រូវ។ នោះជារឿងដែលមានតម្លៃណាស់។ ព្រះជាម្ចាស់ស្អប់និស្ស័យបែបសាតាំងរបស់ខ្ញុំ ដែលជាសត្រូវនឹងទ្រង់ ដូច្នេះការសម្ដែងចេញនូវភាពក្រអឺតក្រទមរបស់ខ្ញុំ គឺអាក្រក់ជាងការបង្កកំហុសទៅទៀត។ ខ្ញុំបានគិតអំពីភាពក្រអឺតក្រទមរបស់ខ្ញុំ ពិតជាបានរំខានដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ហើយខ្ញុំមិនចូលចិត្តរឿងនោះឡើយ ខ្ញុំពិតជាមានអារម្មណ៍ថា ខ្ញុំមិនអាចក្បាលរឹងពេកទេ។ ខ្ញុំត្រូវតែទទួលយកការផ្ដល់យោបល់សម្រាប់ការកែសម្រួលយ៉ាងស្ងប់ស្ងាត់ និងប្រឹងប្រែងធ្វើឱ្យរូបភាពកាន់តែល្អ។ ក្រោយមក ខ្ញុំចាប់ផ្ដើមទទួលយកការផ្ដល់យោបល់របស់អ្នកដទៃយ៉ាងយកចិត្តទុកដាក់ ហើយបានរកឃើញរូបភាពយោងមួយ ដែលពិតជាមានការរចនាល្អ ដែលខ្ញុំអាចរៀនសូត្រពីវាបាន។ នៅពេលនេះ ខ្ញុំបានពិភាក្សាវាជាមួយសមាជិកក្រុមដទៃ ហើយគ្រប់គ្នាបានយល់ស្របថា ការកាត់តគួរតែបានធ្វើតាមការផ្ដល់យោបល់។ ខ្ញុំបានធ្វើគ្រោង និងចំណុចផ្សេងៗឡើងវិញ ហើយវាបញ្ចប់ត្រឹមមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ខ្ញុំមានអារម្មណ៍ដូចកិច្ចការទាំងអស់នេះត្រូវបានសម្រេចតាមរយៈការបំភ្លឺ និងការចង្អុលបង្ហាញរបស់ព្រះជាម្ចាស់អ៊ីចឹង។ ទោះបីជាខ្ញុំបានទទួលការផ្ដល់យោបល់មួយចំនួនទៀតក៏ដោយ ក៏ខ្ញុំបានបានដោះស្រាយវាយ៉ាងសមរម្យ ហើយមិនមានអារម្មណ៍ទើសទាល់ខ្លាំងទេ។ ខ្ញុំសប្បាយចិត្តក្នុងការផ្លាស់ប្ដូរវាច្រើនដងតាមតែចាំបាច់ ដើម្បីធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់។ បន្ទាប់ពីមានការកែសម្រួលពីរបីលើករួចមក គ្រប់គ្នាបាននិយាយថា រូបភាពនេះស្អាត ហើយមិនមានការផ្ដល់យោបល់ណាមួយទៀតទេ។ ខ្ញុំបានឃើញថា ការបំពេញភារកិច្ចរបស់ខ្ញុំតាមវិធីនោះពិតជាអស្ចារ្យមែន។
បន្ទាប់ពីត្រូវបានប្រៀនប្រដៅ និងតាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួចមក នោះទីបញ្ចប់ខ្ញុំបានយល់ និងស្អប់និស្ស័យបែបសាតាំងដ៏ក្រអឺតក្រទម។ ខ្ញុំបានឃើញថា ការស្វែងរក និងទទួលយកសេចក្ដីពិតគឺជាគន្លឹះដ៏សំខាន់។ ខ្ញុំមិនក្រអឺតក្រទមដូចមុនទៀតទេ ហើយខ្ញុំអាចទទួលយកការផ្ដល់យោបល់ពីអ្នកដទៃ។ ខ្ញុំបានផ្លាស់ប្ដូរតាមវិធីនេះ ដោយសារតែការជំនុំជម្រះ និងការវាយផ្ចាល ព្រមទាំងការប្រៀនប្រដៅរបស់ព្រះជាម្ចាស់ទាំងស្រុង។