ពេលស្ថិតក្នុងការល្បងលពីសេចក្ដីស្លាប់

11-11-2021

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ព្រះជាម្ចាស់យាងមកធ្វើការនៅលើផែនដី ដើម្បីជួយសង្គ្រោះមនុស្សលោកដែលខូចអាក្រក់ ឥតមានពាក្យមុសានៅក្នុងចេតនានេះទេ។ ប្រសិនបើមានមែន ម្ល៉េះទ្រង់ច្បាស់ជាមិនយាងមក ធ្វើកិច្ចការរបស់ទ្រង់ដោយផ្ទាល់នោះឡើយ។ កាលពីមុន មធ្យោបាយនៃសេចក្ដីសង្គ្រោះរបស់ទ្រង់រួមមានទាំងការបង្ហាញនូវសេចក្ដីស្រឡាញ់ និងក្ដីមេត្តាករុណាបំផុត រហូតដល់ថ្នាក់ទ្រង់បានប្រគល់របស់ទ្រង់គ្រប់យ៉ាងទៅឲ្យសាតាំង ជាថ្នូរនឹងមនុស្សជាតិទាំងមូល។ បច្ចុប្បន្ននេះ មិនដូចអតីតកាលទេ៖ សេចក្ដីសង្គ្រោះដែលត្រូវផ្ដល់ឲ្យអ្នករាល់គ្នា សព្វថ្ងៃនេះ កើតឡើងនៅគ្រាចុងក្រោយ ក្នុង អំឡុងពេលបែងចែកមនុស្សម្នាក់ៗទៅតាមជំពូក មធ្យោបាយក្នុងការសង្គ្រោះអ្នក រាល់គ្នា មិនមែនជាសេចក្ដីស្រឡាញ់ ឬក្ដីមេត្តាករុណាទៀតទេ តែជាការវាយប្រដៅ និងការកាត់ទោស ដើម្បីឲ្យមនុស្សលោកអាចត្រូវបានសង្គ្រោះទាំងស្រុងថែមទៀត។ ដូច្នេះ គ្រប់យ៉ាងដែលអ្នករាល់គ្នាទទួលបានគឺជាការវាយប្រដៅ ការកាត់ទោស និងការវាយផ្ចាលឥតមេត្តា ប៉ុន្តែចូរដឹងថា៖ នៅក្នុងការវាយផ្ចាលដ៏កាចសាហាវនេះ គឺឥតមានការ ដាក់ទណ្ឌកម្មសូម្បីតែបន្តិចឡើយ។ មិនខ្វល់ថា ព្រះបន្ទូលរបស់ខ្ញុំគ្រោតគ្រាតយ៉ាងណានោះទេ ប៉ុន្តែ អ្វីដែលកើតមានដល់អ្នករាល់គ្នា គ្រាន់តែជាព្រះបន្ទូលបន្តិចបន្តួច ដែលហាក់ដូចជា សាហាវមែនទែនចំពោះអ្នករាល់គ្នា ហើយមិនថា ខ្ញុំខឹងក្រោធយ៉ាងណានោះទេ អ្វីៗដែលធ្លាក់ស្រោចលើអ្នករាល់គ្នាក៏នៅតែជាពាក្យប្រៀនប្រដៅ ហើយខ្ញុំគ្មានបំណងធ្វើបាបអ្នករាល់គ្នា ឬសម្លាប់អ្នករាល់គ្នានោះទេ។ តើទាំងអស់នេះមិនមែនជាការពិតទេឬអី? ចូរដឹងថា សព្វថ្ងៃនេះ មិនថា ការកាត់ទោសដ៏សុចរិត ឬជាការបន្សុទ្ធ និងការ វាយប្រដៅដ៏កាចសាហាវនោះទេ គ្រប់យ៉ាងគឺសុទ្ធតែដើម្បី សេចក្ដីសង្គ្រោះ។ មិនខ្វល់ថា សព្វថ្ងៃនេះ មនុស្សម្នាក់ៗដែលត្រូវបានចាត់ថ្នាក់ទៅតាមជំពូក ឬលំដាប់ ត្រូវបានលាតត្រដាងអស់ ឬអត់ក៏ដោយគោលបំណងនៃព្រះបន្ទូល និងកិច្ចការទាំងអស់របស់ព្រះជាម្ចាស់គឺ ជួយសង្គ្រោះមនុស្សដែលស្រឡាញ់ព្រះអង្គពិតប្រាកដ។ ការកាត់ទោសដ៏សុចរិតត្រូវបាននាំមក ដើម្បីញែកមនុស្សលោកជាបរិសុទ្ធ ឯការបន្សុទ្ធដ៏កាចសាហាវ ត្រូវបានធ្វើឡើង ដើម្បីសម្អាតពួកគេ។ ព្រះបន្ទូលដ៏គ្រោតគ្រាត ឬការវាយផ្ចាល គឺសុទ្ធតែត្រូវបានធ្វើឡើងដើម្បីបន្សុទ្ធ និងសម្រាប់ជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះ» («អ្នកគប្បីទុកព្រះពរនៃឋានៈចោលមួយឡែក រួចឈ្វេងយល់ព្រះហឫទ័យព្រះជាម្ចាស់ ក្នុងការនាំសេចក្ដីសង្គ្រោះ មកឱ្យមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលព្រះជាម្ចាស់ពិតធ្វើឱ្យខ្ញុំរំជួលចិត្ត ហើយធ្វើឲ្យខ្ញុំគិតពីបទពិសោធន៍ដែលមិនអាចបំភ្លេចបាន ដែលខ្ញុំមានជាង២០ឆ្នាំមុន អំឡុងពេលការល្បងលពីសេចក្ដីស្លាប់។ ខ្ញុំពិតជាដឹងគុណពីការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ គឺជាសេចក្តីស្រឡាញ់ និងការសង្គ្រោះរបស់ទ្រង់ចំពោះមនុស្ស។ មិនថាព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនពិរោះស្ដាប់ ឬធ្វើឲ្យរកាំចិត្តយ៉ាងណាក៏ដោយ ព្រះបន្ទូលទាំងនោះគឺដើម្បីតែសំអាត និងផ្លាស់ប្តូរយើងប៉ុណ្ណោះ។

វាជាខែកុម្ភៈ ឆ្នាំ១៩៩២។ បន្ទាប់ពីការល្បងលរបស់អ្នកស៊ីឈ្នួល ព្រះជាម្ចាស់បានលើកយើងឡើងធ្វើជាមនុស្សនៅយុគសម័យនៃនគរព្រះ ហើយទ្រង់បានផ្តល់ឲ្យយើងនូវសេចក្ដីតម្រូវរបស់ទ្រង់៖ ផ្តោតលើការអានព្រះបន្ទូលរបស់ទ្រង់ ហើយអនុវត្តព្រះបន្ទូលទាំងនោះ ស្វែងរកឲ្យស្គាល់ព្រះជាម្ចាស់ ធ្វើបន្ទាល់ចំពោះព្រះជាម្ចាស់តាមរយៈការល្បងល និងសម្រេចបាននូវបទដ្ឋានរបស់រាស្រ្ដរបស់នគរព្រះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នៅពេលនោះ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលើកឡើងជាញឹកញាប់ «រាស្រ្តរបស់ព្រះរាជដំណាក់របសខ្ញុំ» «រាស្ត្ររបស់នគរព្រះរបស់ខ្ញុំ»។ ព្រះបន្ទូលទាំងនេះតែងតែធ្វើឲ្យខ្ញុំមានអារម្មណ៍ដូចជាព្រះជាម្ចាស់បានឃើញយើងជាគ្រួសាររបស់ទ្រង់ផ្ទាល់។ ខ្ញុំមានអារម្មណ៍កក់ក្តៅ និងលើកទឹកចិត្តណាស់ ដូច្នេះខ្ញុំបានខិតខំដើម្បីក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សរបស់ព្រះជាម្ចាស់។ ខ្ញុំអធិដ្ឋាន អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយសញ្ជឹងគិតអំពីព្រះហឫទ័យរបស់ទ្រង់ ពីព្រះបន្ទូលទ្រង់។ ខ្ញុំបានបំពេញភារកិច្ចរបស់ខ្ញុំយ៉ាងល្អបំផុតតាមដែលខ្ញុំអាចធ្វើបាន ហើយតាំងចិត្តដើរតាមព្រះជាម្ចាស់អស់មួយជីវិតរបស់ខ្ញុំ។ កាលនោះខ្ញុំអាយុ២២ឆ្នាំ។ បុរសៗដែលអាយុស្រករខ្ញុំ ភាគច្រើនរៀបការមានកូនហើយកាលនោះ។ គ្រួសារខ្ញុំដែលមិនជឿព្រះ បានព្យាយាមស្វែងរកប្រពន្ធឲ្យខ្ញុំ ប៉ុន្តែខ្ញុំបានបដិសេធពួកគេទាំងអស់។

ខ្ញុំធ្លាប់ចូលចិត្តច្រៀងបទ «ចម្រៀងជ័យនៃនគរព្រះ» ខ្លាំងមែនទែន ជាពិសេសត្រង់ឃ្លានេះ៖ «នគររបស់សាតាំងក៏ដួលរលំដោយសារសម្លេងគំនាប់នៃនគរព្រះ គឺត្រូវបំផ្លាញដោយសម្លេងផ្គរលាន់នៃចម្រៀងជ័យរបស់នគរព្រះ ហើយមិនអាចងើបឡើងវិញបានទៀតឡើយ!» «នៅលើផែនដី តើនរណាហ៊ានក្រោកតតាំង? នៅពេលព្រះជាម្ចាស់យាងចុះមកផែនដី ទ្រង់នាំយកភ្លើង យកសេចក្ដីក្រោធ និងយកគ្រោះហមន្ដរាយគ្រប់បែបយ៉ាងមក ឥលូវនេះ នគរនៅលើផែនដី គឺជានគររបស់ព្រះជាម្ចាស់!» («ចម្រៀងជ័យនៃនគរព្រះ (I) នគរព្រះចុះមកក្នុងលោកិយ» នៅក្នុង បទចំរៀង ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។ ធ្វើឲ្យខ្ញុំគិតពីរបៀបដែលនគររបស់ព្រះជាម្ចាស់នឹងបើកសម្ដែងនៅលើផែនដី ហើយនៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ គ្រោះមហន្តរាយដ៏ធំនឹងមកដល់ ហើយអស់អ្នកដែលប្រឆាំងនឹងព្រះជាម្ចាស់នឹងត្រូវបំផ្លាញ។ ទោះយ៉ាងណាក៏ដោយ យើងដែលដើរតាមព្រះជាម្ចាស់នឹងនៅរស់រាន ហើយព្រះជាម្ចាស់នឹងនាំយើងចូលទៅក្នុងនគរព្រះ ដើម្បីទទួលបានព្រះពរអស់កល្បជានិច្ច។ វាពិតជាអស្ចារ្យណាស់ពេលគិតពីរឿងទាំងអស់នេះ។ នៅពេលនោះ ខ្ញុំគិតថាការទទួលយកព្រះនាមនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយត្រូវបានលើកឡើងដើម្បីចូលរួមជាមួយរាស្រ្ដនៃនគរព្រះ មានន័យថាការចូលទៅក្នុងនគររបស់ព្រះជាម្ចាស់នៅក្នុងជីវិតនេះ គឺប្រាកដជាក់ហើយ ដែលគ្មានអ្នកណាអាចយកពីខ្ញុំបានទេ។ ខ្ញុំពិតជារំភើបខ្លាំងណាស់។ វិញ្ញាណរបស់យើងបានរស់ឡើងវិញ ហើយយើងពោរពេញដោយសេចក្តីអំណរ។ យើងបានលះបង់ខ្លួនយើងចំពោះព្រះជាម្ចាស់ដោយមិននឿយណាយ។

ប៉ុន្តែព្រះជាម្ចាស់គឺសុចរិត និងបរិសុទ្ធ ទ្រង់ទតឃើញនៅក្នុងក្រអៅដួងចិត្តរបស់យើង ហើយទ្រង់ដឹងពីសញ្ញាណ ការស្រមើលស្រមៃ និងបំណងប្រាថ្នាដ៏ព្រៃផ្សៃដែលយើងមាន។ គ្រាន់តែពេលដែលយើងពេញទៅដោយក្តីសង្ឃឹមថាយើងនឹងចូលទៅក្នុងនគរព្រះ ហើយរីករាយនឹងព្រះពររបស់ទ្រង់ នៅចុងខែមេសា ព្រះជាម្ចាស់ទ្រង់ថ្លែងនូវព្រះបន្ទូលថ្មី ដែលនាំយើងទាំងអស់គ្នាចូលទៅក្នុងការល្បងលពីសេចក្តីស្លាប់។

ថ្ងៃមួយ អ្នកដឹកនាំពួកជំនុំម្នាក់បានរៀបចំការជួបជុំមួយ ហើយអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ខណៈពេលដែលមនុស្សកំពុងតែយល់សប្ដិ ខ្ញុំយាងទៅកាន់ប្រទេសជាតិនានានៅក្នុងពិភពលោក ដោយចែកចាយ 'ក្លិននៃសេចក្ដីស្លាប់' នៅក្នុងព្រះហស្ដរបស់ខ្ញុំ នៅក្នុងចំណោមមនុស្ស។ មនុស្សទាំងអស់ចាកចេញពីភាពរស់រវើកភ្លាមៗ ហើយចូលទៅក្នុងថ្នាក់បន្ទាប់នៃជីវិតមនុស្ស។ នៅក្នុងចំណោមមនុស្សជាតិ របស់មានជីវិតលែងមានទៀតហើយ សាកសពមានពាសពេញទីកន្លែង អ្វីៗដែលពេញដោយភាពរស់រវើក បាត់ចេញភ្លាមៗមួយរំពេចដោយគ្មានដានឡើយ ហើយក្លិនដ៏គួរឱ្យថប់ដង្ហើមរបស់សាកសព ជ្រួតជ្រាបទៅពាសពេញដែនដី។ ... បច្ចុប្បន្ននេះ នៅទីនេះ សាកសពរបស់មនុស្សទាំងអស់ ដេកតម្រៀបក្នុងភាពច្របូកច្របល់។ ដោយគ្មានមនុស្សណាដឹងសោះ នោះខ្ញុំបញ្ចេញគ្រោះកាចដែលនៅក្នុងព្រះហស្ដរបស់ខ្ញុំ ហើយសាកសពរបស់មនុស្សស្អុយរលួយ ដោយមិនបន្សល់ដានសាច់តាំងពីក្បាលរហូតដល់ចុងជើង ហើយខ្ញុំក៏យាងទៅឆ្ងាយពីមនុស្ស។ ខ្ញុំនឹងមិនជួបជុំជាមួយមនុស្សម្ដងទៀតឡើយ ខ្ញុំនឹងមិនយាងមកនៅក្នុងចំណោមមនុស្សម្ដងទៀតឡើយ ដ្បិតដំណាក់កាលចុងក្រោយនៃការគ្រប់គ្រងទាំងមូលរបស់ខ្ញុំដល់ទីបញ្ចប់ហើយ ហើយខ្ញុំនឹងមិនបង្កើតមនុស្សជាតិម្ដងទៀតឡើយ ខ្ញុំនឹងមិនយកចិត្តទុកដាក់ណាមួយចំពោះមនុស្សម្ដងទៀតឡើយ។ បន្ទាប់ពីអានព្រះបន្ទូលចេញពីព្រះឱស្ឋរបស់ខ្ញុំហើយ មនុស្សទាំងអស់បាត់បង់សេចក្ដីសង្ឃឹម ដ្បិតពួកគេមិនចង់ស្លាប់ទេ ប៉ុន្តែ តើនរណាដែលមិន 'ស្លាប់' ដើម្បីជាប្រយោជន៍ដល់ការ 'មានជីវិត' នោះ? នៅពេលដែលខ្ញុំមានបន្ទូលប្រាប់មនុស្សថា ខ្ញុំគ្មានមន្ដអាគមដែលធ្វើឱ្យពួកគេមានជីវិត នោះពួកគេបញ្ចេញសម្លេងយំដោយការឈឺចាប់។ តាមពិត ទោះបីជាខ្ញុំគឺជាព្រះអាទិករក៏ដោយ ក៏ខ្ញុំគ្រាន់តែមានព្រះចេស្ដាដើម្បីធ្វើឱ្យមនុស្សស្លាប់ប៉ុណ្ណោះ ហើយគ្មានសមត្ថភាពក្នុងការធ្វើឱ្យពួកគេមានជីវិតឡើយ។ នៅក្នុងរឿងនេះ ខ្ញុំសូមទោសចំពោះមនុស្ស។ ដូច្នេះ ខ្ញុំបានមានបន្ទូលប្រាប់មនុស្សជាមុនថា 'ខ្ញុំជំពាក់គេនូវបំណុលដែលមិនអាចសងបាន' ប៉ុន្តែគេបានគិតថា ខ្ញុំសុភាពរម្យទម។ បច្ចុប្បន្ននេះ ដោយការមកដល់នៃតថភាព នោះខ្ញុំនៅតែមានបន្ទូលអំពីបញ្ហានេះ។ ខ្ញុំនឹងមិនក្បត់តថភាពឡើយនៅពេលដែលខ្ញុំមានបន្ទូល។ នៅក្នុងសញ្ញាណរបស់ពួកគេ មនុស្សជឿថា មានវិធីច្រើនណាស់ដែលខ្ញុំមានបន្ទូល ដូច្នេះហើយ ពួកគេតែងតែទទួលយកព្រះបន្ទូលដែលខ្ញុំប្រទានដល់ពួកគេ ខណៈដែលសង្ឃឹមចង់បានអ្វីមួយផ្សេងទៀត។ តើទាំងនេះមិនមែនជាការជំរុញទឹកចិត្តដ៏ខុសឆ្គងរបស់មនុស្សទេឬ? គឺស្ថិតក្រោមស្ថានភាពទាំងនេះហើយដែលខ្ញុំហ៊ានមានបន្ទូល 'យ៉ាងក្លាហាន' ថា មនុស្សមិនស្រឡាញ់ខ្ញុំយ៉ាងពិតប្រាកដឡើយ។ ខ្ញុំនឹងមិនក្បត់មនសិការ ហើយមួលបង្កាច់តថភាពឡើយ ដ្បិតខ្ញុំនឹងមិននាំមនុស្សចូលទៅក្នុងដែនដីដ៏ប្រណីតរបស់ពួកគេឡើយ។ នៅទីបញ្ចប់ នៅពេលដែលកិច្ចការរបស់ខ្ញុំបញ្ចប់ នោះខ្ញុំនឹងដឹកនាំពួកគេទៅកាន់ដែនដីនៃសេចក្ដីស្លាប់» («ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ៤០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ នៅពេលខ្ញុំអាន «ទោះបីជាខ្ញុំគឺជាព្រះអាទិករក៏ដោយ ក៏ខ្ញុំគ្រាន់តែមានព្រះចេស្ដាដើម្បីធ្វើឱ្យមនុស្សស្លាប់ប៉ុណ្ណោះ ហើយគ្មានសមត្ថភាពក្នុងការធ្វើឱ្យពួកគេមានជីវិតឡើយ» ខ្ញុំមានអារម្មណ៍ច្របូកច្របល់។ ខ្ញុំគិតថា «ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលដូច្នេះ?»។ «ជីវិត និងសេចក្តីស្លាប់របស់មនុស្ស ស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ ហេតុអ្វីបានជានិយាយថាទ្រង់ខ្វះ 'សមត្ថភាព' ក្នុងការធ្វើឲ្យមនុស្សរស់ឡើងវិញដូច្នេះ? តើយើងជាអ្នកជឿ នឹងនៅតែស្លាប់នៅទីបំផុតពិតមែនទេ? យើងជារាស្រ្ដនៃនគរព្រះ ដូច្នេះតើយើងអាចស្លាប់ដោយរបៀបណាទៅ? វាមិនអាចទៅរួចទេ! ប៉ុន្តែព្រះជាម្ចាស់នឹងមិនលេងសើចជាមួយយើងឡើយ។ ព្រះបន្ទូលរបស់ទ្រង់បញ្ជាក់យ៉ាងច្បាស់ថា 'នៅពេលដែលកិច្ចការរបស់ខ្ញុំបញ្ចប់ នោះខ្ញុំនឹងដឹកនាំពួកគេទៅកាន់ដែនដីនៃសេចក្ដីស្លាប់'។ តើនេះមិនមានន័យថាយើងនឹងប្រឈមមុខនឹងសេចក្តីស្លាប់ទេឬ? តើមានអ្វីកើតឡើងពិតប្រាកដ?» ខ្ញុំគ្រាន់តែមិនអាចយល់ថា ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលបែបនេះ។ បងប្អូនផ្សេងទៀតដែលនៅជុំវិញខ្ញុំ មើលទៅដូចជាពួកគេក៏វង្វេងវង្វាន់ដែរ។ បន្ទាប់មកអ្នកដឹកនាំពួកជំនុំ បានធ្វើការប្រកបជាមួយយើង៖ «សាច់ឈាមរបស់យើងត្រូវបានពុករលួយជាខ្លាំងដោយសាតាំង។ វាពោរពេញទៅដោយនិស្ស័យរបស់សាតាំង។ យើងក្រអឺតក្រទម បោកបញ្ឆោត អាត្មានិយម និងលោភលន់ ហើយយើងនៅតែកុហក និងបោកប្រាស់គ្រប់ពេលវេលា។ យើងប្រហែលជាជឿលើព្រះជាម្ចាស់ ហើយលះបង់ខ្លួនយើងចំពោះទ្រង់ ប៉ុន្តែយើងមិនអាចអនុវត្តព្រះបន្ទូលទ្រង់បានទេ។ យើងនៅតែវិនិច្ឆ័យ និងបន្ទោសទ្រង់ នៅពេលការល្បងល និងគ្រាវេទនាមកដល់។ នេះបង្ហាញថា សាច់ឈាមរបស់យើងគឺមកពីសាតាំង ហើយរឹងទទឹងនឹងព្រះជាម្ចាស់។ និស្ស័យរបស់ព្រះជាម្ចាស់ គឺសុចរិត បរិសុទ្ធ និងមិនអាចប្រមាថបានឡើយ។ តើទ្រង់អនុញ្ញាតឲ្យមនុស្សដែលជាកម្មសិទ្ធិរបស់សាតាំង ចូលនគរព្រះរបស់ទ្រង់ដោយរបៀបណា? ដូច្នេះនៅពេលដែលកិច្ចការរបស់ទ្រង់បញ្ចប់ គ្រោះមហន្តរាយដ៏ធំនឹងមកដល់ ហើយប្រសិនបើយើងជាអ្នកជឿមិនទទួលបានសេចក្ដីពិត ប្រសិនបើនិស្ស័យជីវិតរបស់យើងមិនផ្លាស់ប្តូរទេ នោះយើងនឹងនៅតែស្លាប់ដដែល»។

ពេលឮការប្រកបនេះពីអ្នកដឹកនាំ ខ្ញុំមានការរំភើបចិត្ត ហើយមិនដឹងថាខ្ញុំគួរមានអារម្មណ៍យ៉ាងម៉េចទេ។ ខ្ញុំមានអារម្មណ៍ថាស្ថានសួគ៌បានធ្លាក់ចុះមកភ្លាមៗ។ ខ្ញុំមានការតក់ស្លុត។ ភាពច្របូកច្របល់ និងការអាក់អន់ចិត្ត មានពេញក្នុងគំនិតខ្ញុំ ហើយខ្ញុំបានគិតថា «ក្នុងនាមជាមនុស្សជំនាន់ចុងក្រោយ តើយើងមិនមានព្រះពរច្រើនជាងគេទេឬ? ព្រះជាម្ចាស់បានលើកយើងឡើងធ្វើជាមនុស្សនៅយុគសម័យនៃនគរព្រះ។ យើងគឺជាសសរទ្រូងនៃនគរព្រះរបស់ព្រះជាម្ចាស់។ តើយើងអាចស្លាប់នៅទីបំផុតយ៉ាងម៉េចកើត? ខ្ញុំបានបោះបង់ភាពជាយុវវ័យ និងក្តីសង្ឃឹមនៃការរៀបការ ដើម្បីដើរតាមព្រះជាម្ចាស់។ ខ្ញុំបានរត់រក លះបង់ខ្លួនខ្ញុំចំពោះព្រះជាម្ចាស់ ហើយបានរងទុក្ខជាច្រើន។ ខ្ញុំត្រូវបានចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញដោយគណបក្សកុម្មុយនិស្ដចិន (CCP) រងការចំអក និងបង្កាច់បង្ខូចដោយអ្នកមិនជឿ។ ហេតុអ្វីខ្ញុំនៅតែស្លាប់នៅទីបំផុត? តើការឈឺចាប់របស់ខ្ញុំទាំងអម្បាលម៉ាន គ្មានបានប្រយោជន៍ទេឬ?» ពេលគិតពីរឿងនេះ ធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំង។ ខ្ញុំមានអារម្មណ៍ថាមានវត្ថុដ៏ធំទ្រោបលើខ្ញុំ ហើយខ្ញុំស្ទើរតែមិនអាចដកដង្ហើមបាន។ ខ្ញុំបានកត់សម្គាល់ឃើញថាមនុស្សគ្រប់គ្នានៅជុំវិញខ្ញុំ មានអារម្មណ៍អញ្ចឹងដែរ។ អ្នកខ្លះយំស្ងាត់ៗ ខណៈអ្នកផ្សេងទៀតបានខ្ទប់មុខរបស់ពួកគេ ហើយយំ។ បន្ទាប់ពីការជួបជុំ ម្តាយខ្ញុំបាននិយាយដោយដកដង្ហើមធំ «ម៉ាក់អាយុជាង៦០ឆ្នាំ ហើយម៉ាក់បានត្រៀមទទួលសេចក្ដីស្លាប់។ ប៉ុន្តែកូននៅក្មេងណាស់ ជីវិតរបស់កូនទើបតែចាប់ផ្តើមទេ...» ពេលឮគាត់និយាយបែបនេះ ធ្វើឲ្យខ្ញុំកាន់តែពិបាកចិត្ត ហើយខ្ញុំមិនអាចទប់ទឹកភ្នែកបាន។ យប់នោះខ្ញុំបានគេងលើគ្រែ ប៉ុន្ដែគេងមិនលក់សោះ។ ខ្ញុំពិតជាមិនយល់ទេ។ ខ្ញុំបានលះបង់ខ្លួនខ្ញុំដោយក្លាហានចំពោះព្រះជាម្ចាស់ ហើយលះបង់អ្វីៗគ្រប់យ៉ាងដើម្បីដើរតាមទ្រង់ ដូច្នេះហេតុអ្វីបានជាខ្ញុំត្រូវស្លាប់ក្នុងគ្រោះមហន្តរាយធំៗនោះ? ខ្ញុំពិតជាមិនអាចទទួលយកបានទេ ដូច្នេះខ្ញុំចាប់ផ្តើមរកមើលព្រះបន្ទូលរបស់ព្រះជាម្ចាស់ម្ដងហើយម្ដងទៀត សង្ឃឹមថានឹងរកតម្រុយមួយ ដើម្បីដឹងថាតើលទ្ធផលរបស់យើងអាចផ្លាស់ប្តូរបានដែរឬទេ។ ប៉ុន្តែខ្ញុំមិនបានរកឃើញចម្លើយដែលខ្ញុំចង់បានទេ។ ខ្ញុំបានគិតដោយភាពភ្ញាក់ផ្អើលថា «មើលទៅហាក់ដូចជាព្រះជាម្ចាស់ ពិតជាបានថ្កោលទោសយើង ហើយការស្លាប់របស់យើងគឺប្រាកដជាក់។ គ្មាននរណាម្នាក់អាចផ្លាស់ប្តូរវាបានទេ។ វាគឺជាអ្វីដែលស្ថានសួគ៌បានសម្រេច»។

ក្នុងរយៈពេលពីរបីថ្ងៃបន្ទាប់ ខ្ញុំពិតជាមានអារម្មណ៍បាក់ទឹកចិត្តណាស់។ ពេលខ្ញុំនិយាយ គេសឹងតែស្ដាប់ខ្ញុំមិនឮ ហើយខ្ញុំមិនចង់ធ្វើអ្វីសោះ។ ខ្ញុំធ្លាប់តែធ្វើការក្រៅម៉ោងរយៈពេលយូរ ដើម្បីចម្លងព្រះបន្ទូលរបស់ព្រះជាម្ចាស់ រហូតដល់ដៃខ្ញុំឈឺចាប់ ប៉ុន្តែវាមិនដែលរំខានខ្ញុំទេ ខ្ញុំគ្រាន់តែចង់ឲ្យបងប្អូនអាននូវព្រះសូរសៀងថ្មីរបស់ព្រះជាម្ចាស់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ប៉ុន្តែញ្ញាណនៃការទទួលខុសត្រូវនោះ ត្រូវបានបាត់ទៅ។ ចិត្តឆេះឆួលដ៏ខ្លាំងរបស់ខ្ញុំបានចុះត្រជាក់ភ្លាមៗ។ ពេលដែលខ្ញុំចម្លងព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលនេះ ខ្ញុំគិតថា «ខ្ញុំនៅក្មេង ហើយមិនទាន់បានរីករាយនឹងព្រះពរនៃនគរស្ថានសួគ៌នៅឡើយទេ។ ខ្ញុំពិតជាមិនចង់ស្លាប់ដូចនេះទេ!» ពេលខ្ញុំគិតចុះគិតឡើង ខ្ញុំចាប់ផ្តើមយំ។ ពេលនោះចិត្តខ្ញុំក្រៀមក្រំចិត្តជាខ្លាំង ហើយឈឺចាប់ដូចជាគេចាក់មួយកាំបិតអញ្ចឹង។ ពិភពលោកបាត់បង់រសជាតិសម្រាប់ខ្ញុំហើយ។ ខ្ញុំមានអារម្មណ៍ថាមានគ្រោះមហន្តរាយដ៏ធំអាចកើតឡើងគ្រប់ពេលវេលា ហើយខ្ញុំមិនដឹងថាពេលណាខ្ញុំនឹងត្រូវស្លាប់ទេ។ ខ្ញុំមានអារម្មណ៍ថាពិភពលោកបានបញ្ចប់ហើយ។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយទទួលបានចំណេះដឹងខ្លះដោយខ្លួនឯង បន្ទាប់មក បន្តិចម្តងៗ ខ្ញុំមានអារម្មណ៍ថាមានសេរីភាព។ ខ្ញុំបានអានរឿងនេះ នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «បច្ចុប្បន្ននេះ នៅពេលធ្វើដំណើរឆ្ពោះទៅរកខ្លោងទ្វារនៃនគរព្រះ នោះមនុស្សទាំងអស់ក៏ចាប់ផ្ដើមស្ទុះទៅមុខ ប៉ុន្តែនៅពេលដែលពួកគេមកដល់ខាងមុខខ្លោងទ្វារ នោះខ្ញុំក៏បិទទ្វារ ខ្ញុំបិទឱ្យមនុស្សនៅខាងក្រៅ ហើយទាមទារឱ្យពួកគេបង្ហាញសំបុត្រចូល។ នេះគឺជាការបោះជំហានដ៏ប្លែកមួយ ដែលផ្ទុយទាំងស្រុងពីការរំពឹងរបស់មនុស្ស ហើយពួកគេទាំងអស់ភ្ញាក់ផ្អើល។ ហេតុអ្វីបានជាខ្លោងទ្វារដែលតែងតែបើកចំហយ៉ាងទូលាយ បែរជាត្រូវបានបិទភ្លាមៗយ៉ាងណែននៅថ្ងៃនេះទៅវិញ? មនុស្សទន្ទ្រាំជើងរបស់ពួកគេ ហើយបោះជំហានទៅមុខ។ ពួកគេគិតស្រមៃថា ពួកគេអាចចូលទៅក្នុងផ្លូវរបស់ពួកគេ ប៉ុន្តែនៅពេលដែលពួកគេប្រគល់សំបុត្រចូលក្លែងក្លាយមកឱ្យខ្ញុំ នោះខ្ញុំក៏បោះពួកគេទៅក្នុងបឹងភ្លើងនៅទីនោះ និងនៅពេលនោះ ហើយដោយមើលឃើញ 'ការប្រឹងប្រែងដ៏ផ្ចិតផ្ចង់' របស់ពួកគេនៅក្នុងអណ្ដាតភ្លើង នោះពួកគេក៏បាត់បង់សេចក្ដីសង្ឃឹម។ ពួកគេឱនក្បាលរបស់ពួកគេ ដោយការយំសោក និងមើលឃើញទស្សនីយភាពដ៏ស្រស់ស្អាតនៅក្នុងនគរព្រះ ប៉ុន្តែមិនអាចចូលទៅក្នុងបានឡើយ។ ប៉ុន្តែ ខ្ញុំមិនឱ្យពួកគេចូលទេ ដោយសារតែសភាពដ៏គួរឱ្យអាណិតរបស់ពួកគេ តើនរណាអាចរំខានផែនការរបស់ខ្ញុំ តាមដែលពួកគេចង់បាន? តើព្រះពរនៃអនាគត ត្រូវបានផ្ដល់ជាថ្នូរនឹងភាពខ្នះខ្នែងរបស់មនុស្សឬ? តើអត្ថន័យនៃអត្ថិភាពរបស់មនុស្សស្ថិតនៅលើការចូលទៅក្នុងនគររបស់ខ្ញុំ ដូចដែលមនុស្សចង់បានឬ? ... ខ្ញុំបានបាត់បង់សេចក្ដីជំនឿលើមនុស្សតាំងពីយូរមកហើយ ហើយខ្ញុំបានបាត់បង់សេចក្ដីសង្ឃឹមលើមនុស្សតាំងពីយូរមកហើយ ដោយសារតែពួកគេខ្វះមហិច្ឆតា ពួកគេមិនដែលអាចថ្វាយចិត្តដែលស្រឡាញ់ព្រះជាម្ចាស់ដល់ខ្ញុំឡើយ ហើយផ្ទុយទៅវិញ ពួកគេតែងតែថ្វាយការជំរុញទឹកចិត្តរបស់ពួកគេដល់ខ្ញុំ។ ខ្ញុំបានមានបន្ទូលច្រើនទៅកាន់មនុស្ស ហើយដោយសារតែមនុស្សនៅតែមិនអើពើនឹងដំបូន្មានរបស់ខ្ញុំ នោះខ្ញុំមានបន្ទូលប្រាប់ពួកគេអំពីព្រះរាជតម្រិះរបស់ខ្ញុំ ដើម្បីការពារពួកគេមិនឱ្យយល់ច្រឡំអំពីព្រះទ័យរបស់ខ្ញុំនៅពេលអនាគត។ មិនថាពួកគេរស់ ឬស្លាប់នៅពេលខាងមុខទេ វាជារឿងរបស់ពួកគេ។ ខ្ញុំគ្មានការគ្រប់គ្រងលើបញ្ហានេះឡើយ។ ខ្ញុំសង្ឃឹមថា ពួកគេរកឃើញមាគ៌ាផ្ទាល់ខ្លួនរបស់ពួកគេដើម្បីរស់នៅ។ ខ្ញុំគ្មានអំណាចនៅក្នុងរឿងនេះឡើយ» («ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ៤៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «នៅពេលដែលមនុស្សត្រៀមខ្លួនរួចរាល់ដើម្បីលះបង់ជីវិតរបស់ពួកគេ នោះគ្រប់យ៉ាងនឹងគ្មានន័យ ហើយគ្មាននរណាម្នាក់អាចទទួលបានអ្វីប្រសើរជាងនេះទេ។ តើមានអ្វីដែលមានសារៈសំខាន់ជាងជីវិតនោះ? ដូច្នេះហើយ បានជាសាតាំងគ្មានសមត្ថភាពក្នុងការធ្វើការនៅក្នុងមនុស្សតទៅទៀតទេ ហើយគ្មានអ្វីដែលវាអាចធ្វើបានជាមួយមនុស្សនោះទេ។ ទោះបីជានៅក្នុងនិយមន័យនៃពាក្យ «សាច់ឈាម» និយាយថា សាច់ឈាមត្រូវបានសាតាំងធ្វើឱ្យពុករលួយក៏ដោយ ប្រសិនបើមនុស្សឈប់ធ្វើ ហើយមិនត្រូវបានសាតាំងដឹកនាំ នោះគ្មាននរណាម្នាក់អាចទទួលបានអ្វីប្រសើរជាងនេះពីសាច់ឈាមនោះទេ ហើយនៅពេលនេះ សាច់ឈាមនឹងបំពេញតួនាទីមួយផ្សេងទៀត ហើយចាប់ផ្តើមទទួលការចង្អុលបង្ហាញនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ជាផ្លូវការ។ នេះគឺជាដំណើរការដ៏ចាំបាច់មួយ វាត្រូវតែកើតឡើងជាជំហានៗ។ ប្រសិនបើមិនដូច្នោះទេ ព្រះជាម្ចាស់នឹងគ្មានមធ្យោបាយធ្វើការនៅក្នុងសាច់ឈាមដែលមានៈរឹងរូសនោះទេ។ នេះគឺជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់» («ការបកស្រាយអាថ៌កំបាំងអំពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ៣៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំពិបាកចិត្តជាខ្លាំង នៅពេលខ្ញុំសញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តើខ្ញុំមិនមានអារម្មណ៍អវិជ្ជមាន និងឈឺចាប់ ដោយសារខ្ញុំខ្លាចស្លាប់ ហើយចង់បានព្រះពរច្រើនពេកទេឬ? ពីមុន ខ្ញុំជឿលើព្រះជាម្ចាស់ដើម្បីបានព្រះពរ និងចូលទៅក្នុងនគរស្ថានសួគ៌។ ទោះបីខ្ញុំបានឆ្លងកាត់ការល្បងលរបស់អ្នកស៊ីឈ្នួល ហើយអាចបោះបង់ចោលបំណងចិត្តរបស់ខ្ញុំដើម្បីទទួលបានព្រះពរបន្តិចបន្ដួច ហើយបានសម្រេចចិត្តធ្វើការបម្រើព្រះជាម្ចាស់ក៏ដោយ ក៏ធម្មជាតិសាតាំងដែលបោកបញ្ឆោត និងអាក្រក់របស់ខ្ញុំ ត្រូវបានចាក់ឬសយ៉ាងជ្រៅ។ នៅពេលដែលព្រះជាម្ចាស់បានបង្កើតយើងជារាស្ដ្ររបស់ទ្រង់ ចិត្តរបស់ខ្ញុំមានការរំភើបម្តងទៀត។ ខ្ញុំគិតថាខ្ញុំប្រាកដជាអាចចូលទៅក្នុងនគរស្ថានសួគ៌នៅពេលនេះ។ ខ្ញុំគិតថា ដោយទទួលយកព្រះនាមរបស់ព្រះជាម្ចាស់ ត្រូវបានលើកឡើងដោយព្រះជាម្ចាស់ ធ្វើជាមនុស្សម្នាក់នៃរាស្រ្ដរបស់នគរព្រះ ដែលលះបង់អ្វីៗគ្រប់យ៉ាង ហើយលះបង់ខ្លួនឯង នោះពិតណាស់ ខ្ញុំនឹងចូលទៅក្នុងនគរស្ថានសួគ៌។ វាប្រាកដណាស់។ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់បានបំផ្លាញសញ្ញាណរបស់ខ្ញុំ ហើយដកហូតនូវក្តីសង្ឃឹម និងទិសដៅរបស់ខ្ញុំ ខ្ញុំក្លាយជាមនុស្សទន់ខ្សោយ និងអវិជ្ជមាន ហើយត្អូញត្អែរចំពោះព្រះជាម្ចាស់។ ខ្ញុំថែមទាំងសោកស្តាយចំពោះការលះបង់ដែលខ្ញុំបានធ្វើកន្លងមកទៀតផង។ ខ្ញុំឃើញថារាល់ការខិតខំរបស់ខ្ញុំ គឺដើម្បីទទួលបានព្រះពរពីនគរស្ថានសួគ៌ជាថ្នូរ។ តើខ្ញុំមិនបានធ្វើការវែកញែកជាមួយព្រះជាម្ចាស់ បោកប្រាស់ទ្រង់ ហើយប្រើទ្រង់ទេឬអី? ខ្ញុំមិនបានបើកសម្ដែងអ្វីក្រៅពីការបះបោរ និងការត្អូញត្អែរនៅចំពោះគ្រប់ទាំងការល្បងលនោះឡើយ។ ខ្ញុំចង់ស្តាប់បង្គាប់ទ្រង់ ប៉ុន្តែមិនអាច ហើយខ្ញុំមិនអាចអនុវត្តនូវសេចក្តីពិតដែលខ្ញុំដឹងច្បាស់នោះទេ។ ខ្ញុំដឹងថាខ្ញុំរឹងទទឹងនឹងព្រះជាម្ចាស់ពីធម្មជាតិដែលខ្ញុំមកពីសាតាំង។ មនុស្សដូចខ្ញុំដែលពោរពេញទៅដោយនិស្ស័យរបស់សាតាំង គួរតែស្លាប់ ហើយត្រូវបំផ្លាញចោល។ ខ្ញុំមិនសមនឹងចូលក្នុងនគរព្រះរបស់ព្រះជាម្ចាស់ទេ។ ការនេះត្រូវបានកំណត់ដោយនិស្ស័យសុចរិតរបស់ទ្រង់។ ដោយមានឱកាសដើរតាមព្រះជាម្ចាស់ ហើយដឹងពីនិស្ស័យសុចរិតរបស់ទ្រង់ មានន័យថាជីវិតខ្ញុំមិនបានលះបង់ឥតប្រយោជន៍នោះទេ! បន្ទាប់មក ខ្ញុំបាននិយាយជាសេចក្ដីអធិដ្ឋានដល់ព្រះជាម្ចាស់៖ «ទូលបង្គំមិនចង់រស់នៅដើម្បីសាច់ឈាមទូលបង្គំទៀតទេ ប៉ុន្តែទូលបង្គំចង់ចុះចូលនឹងច្បាប់ និងការរៀបចំរបស់ទ្រង់។ មិនថាទីបំផុតរបស់ទូលបង្គំនឹងទៅជាយ៉ាងណាទេ ទោះបីទូលបង្គំស្លាប់ក៏ដោយ ក៏ទូលបង្គំនៅតែសរសើរតម្កើងសេចក្តីសុចរិតរបស់ទ្រង់ដែរ»។ នៅពេលខ្ញុំឈប់គិតអំពីទីបំផុត និងគោលដៅរបស់ខ្ញុំ ហើយប្រាថ្នាចង់ស្ដាប់បង្គាប់តាមការរៀបចំរបស់ព្រះជាម្ចាស់ ទោះបីត្រូវលះបង់ជីវិតផ្ទាល់ខ្លួនក៏ដោយ ក៏ខ្ញុំមានអារម្មណ៍អស្ចារ្យនៃការមានសេរីភាព។

ប៉ុន្តែនៅពេលនោះ ទោះបីជាយើងអាចស្តាប់បង្គាប់ ហើយដើរតាមព្រះជាម្ចាស់ដោយមិនគិតពីលទ្ធផលរបស់យើងក៏ដោយ ក៏យើងមិនមានគោលដៅដើម្បីបន្តនោះទេ។ ប៉ុន្តែនៅខែឧសភា ឆ្នាំ១៩៩២ ព្រះជាម្ចាស់បានបើកសម្តែងព្រះបន្ទូលជាច្រើនទៀត ប្រាប់យើងឲ្យស្វែងរកដើម្បីស្រឡាញ់ព្រះជាម្ចាស់នៅពេលយើងនៅរស់ ហើយរស់នៅក្នុងជីវិតដ៏មានន័យ។ ព្រះជាម្ចាស់បាននាំយើងចូលទៅក្នុងគ្រានៃការស្រឡាញ់ព្រះជាម្ចាស់ ហើយការល្បងលពីសេចក្តីស្លាប់ត្រូវបានបញ្ចប់។ តាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការជួបជុំ និងការប្រកប ខ្ញុំបានដឹងថា ទោះបីវាសនាមនុស្សស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ហើយគ្មាននរណាអាចរួចផុតពីសេចក្តីស្លាប់ក៏ដោយ ក៏ព្រះហឫទ័យរបស់ព្រះជាម្ចាស់មិនចង់ឲ្យយើងប្រឈមមុខនឹងសេចក្តីស្លាប់ដោយភាពអវិជ្ជមានឡើយ។ ទ្រង់ចង់ឲ្យយើងស្វែងរកដើម្បីស្រឡាញ់ទ្រង់ពេលយើងនៅមានជីវិត ដើម្បីអាចអនុវត្តនូវសេចក្ដីពិត បោះចោលនូវនិស្ស័យពុករលួយរបស់យើង ហើយបានសង្រ្គោះយ៉ាងពេញលេញ។ មានតែពេលនោះទេ ទើបយើងសមនឹងចូលក្នុងនគរព្រះរបស់ទ្រង់។ ទីបំផុតខ្ញុំបានយល់ឃើញថា ដោយការដឹកនាំយើងចូលទៅក្នុងការល្បងលនៃសេចក្តីស្លាប់ ព្រះជាម្ចាស់មិនបាននាំយើងទៅរកសេចក្តីស្លាប់របស់យើងទេ ប៉ុន្តែបើកសម្ដែងពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ដល់យើង។ ទ្រង់បានធ្វើដូច្នេះ ដើម្បីឲ្យយើងអាចយល់ថាអ្នកណាដែលទ្រង់នឹងសង្គ្រោះ អ្នកណាដែលទ្រង់នឹងបំផ្លាញ ហើយអ្នកណាសមនឹងចូលក្នុងនគរព្រះរបស់ទ្រង់។ ខ្ញុំបានឃើញផងដែរពីរបៀបដែលខ្ញុំត្រូវបានពុករលួយដោយសាតាំង ហើយខ្ញុំអាចបោះបង់ចោលនូវសញ្ញាណ ការស្រមើលស្រមៃ និងបំណងចិត្តរបស់ខ្ញុំដើម្បីបានព្រះពរ។ ខ្ញុំអាចចុះចូលនឹងការគ្រប់គ្រង និងការរៀបចំរបស់ព្រះជាម្ចាស់ ហើយពិតជាបានចាប់ផ្តើមស្វះស្វែងរកសេចក្ដីពិត។ នេះគឺជាសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់សម្រាប់ខ្ញុំ! ខ្ញុំបានឃើញច្រើនជាងនេះទៅទៀតថា ព្រះជាម្ចាស់មិនជំនុំជម្រះ និងវាយផ្ចាលមនុស្ស ដោយព្រោះទ្រង់ស្អប់យើង ឬចង់ធ្វើបាបយើងនោះទេ ប៉ុន្តែទ្រង់ចង់ដឹកនាំយើងឆ្ពោះទៅរកផ្លូវត្រូវនៃការស្វះស្វែងរកសេចក្ដីពិត និងការសង្រ្គោះវិញ! អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើចំពោះយើងមិនមែនដោយសារព្រឹត្តិការណ៍ដែលនឹងត្រូវកើតឡើងនោះទេ។ ទ្រង់ទទួលបានលទ្ធផលដោយគ្រាន់តែបើកសម្ដែងព្រះបន្ទូល ដែលជំនុំជម្រះ វាយផ្ចាល សាកល្បង និងបន្សុទ្ធយើងប៉ុណ្ណោះ។ កិច្ចការរបស់ព្រះជាម្ចាស់ គឺវ័យឆ្លាតណាស់ ហើយសេចក្តីស្រឡាញ់ និងសេចក្តីសង្រ្គោះរបស់ទ្រង់ចំពោះមនុស្ស គឺពិតប្រាកដណាស់!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការឆ្លុះបញ្ចាំង ក្រោយការប្រឆាំងនឹងការមើលខុសត្រូវ

ដោយមីហ័រ ប្រទេសចិន ក្នុងឆ្នាំ ២០២១ ខ្ញុំទទួលបន្ទុកលើកិច្ចការស្រោចស្រពនៅពួកជំនុំ។ ក្នុងអំឡុងពេលនោះ អ្នកដឹកនាំតែងសួរនាំអំពីវឌ្ឍនភាពការងារ...

ការថ្វាយចិត្ត

នៅខែ តុលា ឆ្នាំ ២០១៦ ស្វាមីរបស់ខ្ញុំ និងខ្ញុំ បានទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ នៅពេលដែលពួកយើងនៅឯបរទេស។ ប៉ុន្មានខែក្រោយមក...