តើការដេញតាមព្រះពរ ស្របតាមព្រះទ័យព្រះដែរឬទេ?

11-07-2023

ដោយក្លូដ សហរដ្ឋអាមេរិក

ក្នុងឆ្នាំ ២០១៨ ខ្ញុំមានសំណាងណាស់ ដែលបានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៃគ្រាចុងក្រោយ។ ខ្ញុំរំភើបណាស់ ដែលខ្ញុំមានឱកាសស្វាគមន៍ការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់។ មិនយូរប៉ុន្មាន ខ្ញុំចាប់ផ្ដើមរៀនពីរបៀបផ្សាយដំណឹងល្អ ប៉ុន្តែ ភាគច្រើន ដោយសារខ្ញុំត្រូវធ្វើការនៅពេលថ្ងៃ និងត្រលប់មកផ្ទះវិញទាំងនឿយហត់នៅពេលយប់ ដូច្នេះ ខ្ញុំពិបាកផ្ដោតអារម្មណ៍លើភារកិច្ចខ្ញុំណាស់។ ខ្ញុំចង់បោះបង់ការងារ ដើម្បីផ្សាយដំណឹងល្អពេញពេល ប៉ុន្តែ កាលៈទេសៈជាក់ស្ដែងរបស់ខ្ញុំមិនអំណោយផលទេ។ ខ្ញុំត្រូវចិញ្ចឹមកូនប្រាំនាក់ ហើយបើខ្ញុំមិនបញ្ជូនពួកគេទៅរៀនទេ រដ្ឋាភិបាលនឹងចាត់ទុកខ្ញុំថាមិនស័ក្ដិសមមើលថែពួកគេ រួចដកពួកគេចេញពីខ្ញុំមិនខាន។ ជីវិតខ្ញុំមានសម្ពាធជាច្រើន ប៉ុន្តែ ខ្ញុំដឹងថា ក្នុងនាមជាភាវៈដែលព្រះបង្កើតមក មិនថាខ្ញុំជួបការលំបាកធំប៉ុនណាទេ ក៏ខ្ញុំត្រូវបំពេញភារកិច្ចរបស់ខ្ញុំដែរ។

ក្នុងឆ្នាំ ២០១៩ ខ្ញុំបានក្លាយជាអ្នកដឹកនាំពួកជំនុំ ហើយខ្ញុំរវល់កាន់តែខ្លាំង។ ខ្ញុំសម្រេចចិត្តបន្ថយម៉ោងរកស៊ីពីប្រាំមួយថ្ងៃ ទៅបួនថ្ងៃក្នុងមួយសប្ដាហ៍។ ខ្ញុំគិតថា ព្រះនឹងប្រទានពរខ្ញុំសម្រាប់ការលះបង់នេះមិនខាន។ ទោះបីខ្ញុំរកស៊ីមិនបានច្រើន ព្រោះតែការបន្ថយម៉ោងការងារក៏ដោយ ក៏វាមិនបានប៉ះពាល់ខ្លាំងដល់ជីវិតខ្ញុំដែរ ព្រោះអ្វីគ្រប់យ៉ាងដំណើរការទៅយ៉ាងរលូន ហើយយើងគ្មានបញ្ហាសុខភាព ឬជួបបញ្ហាណាមួយទេ។ ខ្ញុំយល់ថា ជីវិតខ្ញុំមានសេចក្ដីសុខបែបនេះ ព្រោះតែខ្ញុំទទួលបានអ្វីដែលខ្ញុំសមនឹងទទួលបានសម្រាប់ការលះបង់របស់ខ្ញុំដល់ព្រះ។ ខ្ញុំសប្បាយចិត្តដែលខ្ញុំមានពេលកាន់តែច្រើន ដើម្បីបំពេញភារកិច្ច។ តែក្រោយមក គ្រប់យ៉ាងបានផ្លាស់ប្ដូរនៅក្នុងឆ្នាំ ២០២១ បន្ទាប់ពីជំងឺរាតត្បាតបានផ្ទុះឡើង។

ប្រាក់ចំណូលពីហាងកាត់សក់ខ្ញុំ បានធ្លាក់ចុះយ៉ាងគំហុក ព្រោះតែជំងឺរាតត្បាត។ ទំហំអាជីវកម្មមិនគ្រប់គ្រាន់ ដើម្បីបង់ថ្លៃជួលហាងឡើយ។ ដូច្នេះ ខ្ញុំគ្មានជម្រើសអ្វី ក្រៅពីរើទៅជួលហាងមួយដែលថោកជាងទេ តែហាងនោះត្រូវជួសជុលកែកុនខ្លះសិន។ ខ្ញុំរកបានជាងម្នាក់ ដើម្បីធ្វើការកែកុននេះ តែពីរបីសប្ដាហ៍ក្រោយមក គាត់និយាយថា គម្រោងនេះនឹងត្រូវស៊ីពេលច្រើន គាត់មានការងារជាច្រើនដែលត្រូវធ្វើ តែគាត់គ្មានបុគ្គលិកគ្រប់គ្រាន់ឡើយ ដូច្នេះ គាត់ត្រូវឈប់ធ្វើការជាមួយខ្ញុំ។ អ្នកជិតខាង និងអតិថិជនខ្ញុំបានដឹងអំពីអ្វីដែលកំពុងកើតឡើង រួចនិយាយថា បើហាងថ្មីមិនទាន់ជួសជុលរួចទៀត ខ្ញុំនឹងត្រូវបង់ថ្លៃជួលពីរកន្លែងក្នុងពេលតែមួយ ដែលនេះជាការចំណាយច្រើនណាស់ តើរឿងនេះអាចកើតឡើងចំពោះខ្ញុំ ដែលជាអ្នកជឿព្រះម្ដេចកើតទៅ? ដំបូង ខ្ញុំប្រាប់ពួកគេ ទាំងទំនុកចិត្តថា៖ គ្រប់យ៉ាងគឺអាស្រ័យលើការគ្រប់គ្រង និងការរៀបចំរបស់ព្រះទេ ហើយខ្ញុំមិនរអ៊ូឡើយ។ ក្រោយមក ខ្ញុំរកបានបុរសម្នាក់ដែលធ្វើការជាមួយក្រុមសំណង់មួយទៀត ប៉ុន្តែ គាត់ក៏បដិសេធគម្រោងខ្ញុំដែរ ព្រោះតែបញ្ហាសុខភាព។ ពេលវេលាបានកន្លងផុតទៅ ហើយហាងខ្ញុំនៅតែមិនទាន់ជួសជុលរួចដដែល។ អស់ពេលបីខែពេញ ខ្ញុំត្រូវបង់ថ្លៃជួលហាងដល់ទៅពីរក្នុងពេលតែមួយ។ បន្តិចក្រោយមក នៅហាងថ្មី មានបំពង់មួយចាប់ផ្ដើមជ្រាប ដែលតម្រូវឱ្យចោះពិដាន ដើម្បីរកកន្លែងជ្រាបនោះ។ ខ្ញុំបានចាយលុយអស់ ៣,០០០ ផោនរួចហើយសម្រាប់ការកែកុននៅហាងនោះ។ ខ្ញុំពិតជាពិបាកចិត្ត និងច្របូកច្របល់ខ្លាងណាស់។ ហេតុអ្វីក៏រឿងបែបនេះកើតឡើងចំពោះខ្ញុំ? ហេតុអ្វីក៏ខ្ញុំត្រូវចំណាយលុយច្រើនបែបនេះ? កន្លងមក ខ្ញុំគិតថា ព្រះនឹងជួយខ្ញុំរកបានជាងល្អម្នាក់។ តែគួរឱ្យភ្ញាក់ផ្អើល បុរសនោះបានបោះបង់ការងារទាំងកណ្ដាលទី នៅពេលដែលគាត់កំពុងដំឡើងម៉ាស៊ីនកម្ដៅ ហើយបំពង់ចាប់ផ្ដើមលិចជ្រាប ដោយធ្វើឱ្យខូចដល់បំពង់កម្ដៅពាក់កណ្ដាលទៀតដែលគាត់បានធ្វើរួច។ ក្នុងអំឡុងពេលនោះ ខ្ញុំក៏ឆ្លងជំងឺកូរ៉ូណាផងដែរ។ ខ្ញុំចាប់ផ្ដើមរអ៊ូថា៖ ហេតុអ្វីក៏ព្រះអនុញ្ញាតឱ្យរឿងនេះកើតឡើងចំពោះខ្ញុំ? ខ្ញុំបានបំពេញភារកិច្ចក្នុងពួកជំនុំ និងបានបន្ថយម៉ោងរកស៊ី និងប្រាក់ចំណូលខ្ញុំ ដើម្បីភារកិច្ចនេះ ចុះហេតុអ្វីក៏ខ្ញុំជួបការលំបាកច្រើនយ៉ាងនេះ? ដួងចិត្តខ្ញុំពេញដោយការរអ៊ូរទាំ។

ក្រោយមក ខ្ញុំមិនសូវយកចិត្តទុកដាក់ចំពោះភារកិច្ចខ្ញុំឡើយ។ ខ្ញុំនៅបំពេញភារកិច្ចដដែលមែន តែខ្ញុំមិនសូវខ្វល់នឹងវានោះទេ។ គំនិតខ្ញុំបានវក់វីនឹងការដោះស្រាយបញ្ហានៅឯហាងខ្ញុំឯណោះ។ ការនេះធ្វើឱ្យខ្ញុំឈឺក្បាលជាខ្លាំង ហើយជាលទ្ធផល ខ្ញុំមិនសូវផ្ដោតអារម្មណ៍លើការជួបជុំឡើយ។ ជានិច្ចកាល ខ្ញុំត្រូវធ្វើការសង្ខេបនៅក្រោយការជួបជុំ ប៉ុន្តែខ្ញុំមិនចង់ធ្វើកិច្ចការនេះទៀតទេ។ ខ្ញុំក៏ធ្លាប់លះបង់ម៉ោងគេងខ្លះ ដើម្បីប្រកបគ្នាជាមួយអ្នកដទៃ និងជួយដោះស្រាយបញ្ហាផងដែរ ប៉ុន្តែ ឥឡូវ ពេលពួកគេទូរស័ព្ទមកប្រាប់ខ្ញុំអំពីបញ្ហារបស់គេ ខ្ញុំមិនចង់ចុចទទួលទូរស័ព្ទឡើយ។ ខ្ញុំធ្លាប់ចេញទៅស្វែងយល់ថាតើបងប្អូនប្រុសស្រីស្ថិតក្នុងសភាពល្អ ឬក៏អាក្រក់ បើពួកគេជួបការលំបាកក្នុងភារកិច្ច ខ្ញុំនឹងប្រកបគ្នាពីព្រះបន្ទូលព្រះ ទៅតាមការលំបាកដែលពួកគេជួប ប៉ុន្តែ ខ្ញុំមិនចង់ធ្វើកិច្ចការទាំងនេះទៀតឡើយ។ ខ្ញុំប្រែជាខ្ជីខ្ជានៅក្នុងភារកិច្ច។ ថ្ងៃមួយ អ្នកដឹកនាំថ្នាក់លើបានប្រាប់ខ្ញុំថា ខ្ញុំត្រូវរ៉ាប់រងការទទួលខុសត្រូវរបស់ខ្ញុំ និងត្រូវរៀបចំការជួបជុំសម្រាប់សមាជិកពួកជំនុំថ្មីទាំងអស់ ហើយស្រោចស្រពពួកគេឱ្យបានត្រឹមត្រូវ ដោយមិនត្រូវឱ្យនរណាម្នាក់របូតចេញបានឡើយ។ ខ្ញុំបានជំទាស់យ៉ាងខ្លាំងចំពោះការរៀបចំរបស់គាត់។ ដោយធ្វើបែបនេះ ខ្ញុំនឹងគ្មានពេលច្រើនមើលថែកិច្ចការនៅផ្ទះឡើយ។ ខ្ញុំចង់ចំណាយពេលទំនេររបស់ខ្ញុំជាមួយគ្រួសារ និងមិត្តភក្ដិខ្ញុំ ដើម្បីបំពេញសាច់ឈាមខ្លាំងជាង។ ខ្ញុំមានសភាពកាន់តែអាក្រក់ទៅៗ ហើយថែមទាំងមិនចង់ចំណាយពេលថ្វាយបង្គំ និងអានព្រះបន្ទូលព្រះទៀតផង។ កាលពីមុន ខ្ញុំក្រោកឡើងពីព្រលឹម ដើម្បីអានព្រះបន្ទូលព្រះ និងស្ដាប់ការអានព្រះបន្ទូលនៅពេលថ្ងៃ ប៉ុន្តែ ឥឡូវ ខ្ញុំមិនចង់ក្រោកពីព្រឹក ឬអានព្រះបន្ទូលព្រះឡើយ ព្រោះខ្ញុំមិនបានទទួលព្រះពរជាថ្នូរនឹងការខិតខំរបស់ខ្ញុំ ហើយខ្ញុំបានជួបឧបសគ្គជាច្រើន។ នៅក្នុងការជួបជុំ ខ្ញុំមិនដឹងជាត្រូវប្រកបគ្នាអំពីអ្វីឡើយ។ ខ្ញុំបានធ្វើពុតថា គ្រប់យ៉ាងគ្មានបញ្ហាទេ ដូច្នេះ យ៉ាងហោចណាស់ ក៏ខ្ញុំអាចបន្តកាន់តំណែងនៅពួកជំនុំដែរ។ ខ្ញុំចាប់ផ្ដើមវៀចវេរនៅក្នុងភារកិច្ច។ ពេលនរណាម្នាក់សួរនាំអំពីការងាររបស់ខ្ញុំ ខ្ញុំនឹងនិយាយថា ខ្ញុំបានធ្វើរួចហើយ តែតាមពិត ខ្ញុំមិនទាន់បានធ្វើនៅឡើយទេ ដើម្បីបោកបញ្ឆោតបងប្អូនប្រុសស្រី។ ខ្ញុំមានអាកប្បកិរិយាបែបនេះ ព្រោះតែព្រះមិនបានប្រទានពរដល់ខ្ញុំ តែបានឱ្យខ្ញុំជួបនូវការលំបាកជាច្រើន។ ខ្ញុំមិនបានបង្ហាញការគោរពចំពោះព្រះ ហើយក៏មិនបានថ្វាយបង្គំទ្រង់ដែរ។

ខ្ញុំមានសភាពអាក្រក់ ដូច្នេះ ខ្ញុំបានប្រាប់អ្នកដឹកនាំអំពីស្ថានភាពដែលខ្ញុំកំពុងឆ្លងកាត់នេះ។ គាត់បានឱ្យខ្ញុំអានអត្ថបទនេះចេញពីព្រះបន្ទូលព្រះ៖ «នៅពេលឆ្លងកាត់ការល្បងល វាជារឿងធម្មតាទេដែលមនុស្សនឹងទន់ខ្សោយ ឬមានភាពអវិជ្ជមាននៅក្នុងខ្លួនពួកគេ ឬខ្វះភាពច្បាស់លាស់ទាក់ទងនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬខ្វះផ្លូវសម្រាប់ការអនុវត្តរបស់ពួកគេ។ ប៉ុន្តែក្នុងករណីណាក៏ដោយ អ្នកត្រូវតែមានសេចក្ដីជំនឿលើកិច្ចការរបស់ព្រះជាម្ចាស់ ហើយមិនត្រូវបដិសេធព្រះជាម្ចាស់ឡើយ គឺដូចជាយ៉ូបដែរ។ ទោះបីជាយ៉ូបខ្សោយ ហើយពោលពាក្យប្រទេចផ្តាសាដល់ថ្ងៃកំណើតរបស់ខ្លួនក៏ដោយ ក៏គាត់មិនបានប្រកែកទេថា គ្រប់អ្វីទាំងអស់នៅក្នុងជីវិតមនុស្ស គឹត្រូវបានប្រទានអោយដោយព្រះយេហូវ៉ា ហើយថាព្រះយេហូវ៉ាក៏ជាអ្នកដែលយករបស់ទាំងនោះចេញទៅវិញដែរ។ មិនថាគាត់ត្រូវបានល្បងលយ៉ាងដូចម្ដេចក៏ដោយ ក៏គាត់នៅតែរក្សាជំនឿនេះដដែល។ នៅក្នុងបទពិសោធរបស់អ្នក មិនថាការបន្សុទ្ធអ្វីក៏ដោយដែលអ្នកឆ្លងកាត់ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្សទាក់ទងនឹងជំនឿនោះគឺជាសេចក្តីជំនឿរបស់ពួកគេ និងសេចក្ដីស្រឡាញ់របស់ពួកគេចំពោះទ្រង់។ អ្វីដែលទ្រង់ប្រោសឲ្យមានភាពគ្រប់លក្ខណ៍ដោយធ្វើកិច្ចការតាមរបៀបនេះ គឺជំនឿ សេចក្តីស្រឡាញ់ និងសេចក្តីប្រាថ្នារបស់មនុស្ស។ ព្រះជាម្ចាស់ធ្វើកិច្ចការនៃភាពគ្រប់លក្ខណ៍ដល់មនុស្ស ហើយពួកគេមិនអាចមើលឃើញអំពីកិច្ចការនេះ និងមិនអាចមានអារម្មណ៍អំពីកិច្ចការនេះទេ។ ក្នុងកាលៈទេសៈបែបនេះ អ្នកត្រូវតម្រូវឲ្យមានសេចក្ដីជំនឿ។ សេចក្ដីជំនឿរបស់មនុស្សត្រូវបានតម្រូវទុក នៅពេលដែលអ្វីមួយមិនអាចមើលឃើញដោយភ្នែកទទេបាន ហើយអ្នកត្រូវតម្រូវឲ្យមានសេចក្ដីជំនឿ នៅពេលដែលអ្នកមិនអាចបំបាត់ចោលនូវសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកបាន។ នៅពេលដែលអ្នកមិនមានភាពច្បាស់លាស់អំពីកិច្ចការរបស់ព្រះជាម្ចាស់ អ្វីដែលអ្នកត្រូវធ្វើ គឺត្រូវមានសេចក្ដីជំនឿ និងប្រកាន់ជំហររឹងមាំ និងធ្វើបន្ទាល់» («អស់អ្នកដែលនឹងត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលព្រះបានបង្ហាញឱ្យខ្ញុំឃើញថា ខ្ញុំគ្មានការយល់ដឹងសោះឡើយអំពីព្រះទ័យរបស់ទ្រង់ ទាក់ទងនឹងអ្វីដែលខ្ញុំកំពុងឆ្លងកាត់នេះ។ ខ្ញុំអស់សង្ឃឹម និងតែលតោល ហើយថែមទាំងសង្ស័យអំពីអធិបតេយ្យភាពរបស់ព្រះទៀតផង។ ប៉ុន្តែ ខ្ញុំចេះតែអះអាងម្ដងហើយម្ដងទៀតថា ខ្លួនជាអ្នកដើរតាមព្រះដ៏ស៊ប់ម្នាក់។ ពេលអាជីវកម្មខ្ញុំដំណើរការល្អ ហើយខ្ញុំមានសុខភាពល្អ ខ្ញុំគិតថា ព្រះបានប្រទានពរខ្ញុំយ៉ាងសម្បើម ហើយខ្ញុំអាចលះបង់ខ្លួនឯងថែមទៀតថ្វាយទ្រង់។ ពេលខ្ញុំជួបបញ្ហា ជួបការលំបាកក្នុងជីវិត ខ្ញុំចាប់ផ្ដើមស្ដីបន្ទោសព្រះ។ តើនេះជាសេចក្តីជំនឿបែបណាទៅ? ពេលយ៉ូបបាត់បង់ទ្រព្យសម្បត្តិគ្រួសារទាំងអស់ ព្រមទាំងកូនគ្រប់រូបផង គាត់មិនបានស្ដីបន្ទោសព្រះទេ តែថែមទាំងសរសើរព្រះនាមទ្រង់ទៀតផង។ ពេលប្រពន្ធគាត់ព្យាយាមនាំគាត់ឱ្យមានជំនឿរេរា គាត់បានស្ដីបន្ទោសនាងថាជាស្ត្រីល្ងង់ខ្លៅ៖ «យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលសេចក្ដីអាក្រក់មិនបាន?» (យ៉ូប ២:១០)។ នៅក្នុងជំនឿរបស់គាត់ គ្មានការដោះដូរ ឬការទាមទារពីព្រះទេ។ មិនថាគាត់ទទួលបានព្រះពរ ឬក៏ជួបគ្រោះនោះទេ គាត់ចុះចូលចំពោះព្រះជានិច្ច។ យ៉ូបមានជំនឿដ៏ពិតលើព្រះ។ ខ្ញុំយល់ថា គ្មានផ្លូវដែលខ្ញុំអាចប្រៀបផ្ទឹមនឹងគាត់បានទេ។ ពេលឃើញទុក្ខលំបាកកើតឡើងក្នុងជីវិតមិនចេះចប់ ខ្ញុំមិនសប្បាយចិត្តឡើយ។ មនុស្សដែលខ្ញុំស្គាល់ បានសួរខ្ញុំថាហេតុអ្វីក៏រឿងទាំងនេះកើតឡើងចំពោះខ្ញុំ ដែលជាអ្នកជឿព្រះ ហើយទោះបីខ្ញុំអះអាងថា គ្រប់យ៉ាងល្អក៏ដោយ ក៏យូរទៅ ខ្ញុំចាប់ផ្ដើមមានដួងចិត្តរេរា និងចាប់ផ្ដើមសង្ស័យពីការគ្រប់គ្រងរបស់ព្រះដែរ។ តាមរយៈបទពិសោធន៍របស់យ៉ូប ខ្ញុំដឹងថា នេះជាសាតាំងដែលកំពុងវាយប្រហារខ្ញុំ តាមរយៈសម្ដីរបស់អ្នកដទៃ ដោយព្យាយាមធ្វើឱ្យខ្ញុំបដិសេធ និងស្ដីបន្ទោសព្រះ។ នៅក្នុងបទពិសោធន៍នេះ ខ្ញុំគ្មានទីបន្ទាល់ទាល់តែសោះ។ ខ្ញុំក្លាយជាមនុស្សម្នាក់ដែលសាតាំងយកមកលេងសើច។ ខ្ញុំមានភាពអាម៉ាស់ និងវិប្បដិសារីខ្លាំងណាស់ចំពោះទង្វើដែលខ្ញុំធ្វើនេះ។

ក្រោយមក ខ្ញុំបានអានអត្ថបទពីរបីទៀតចេញពីព្រះបន្ទូលព្រះ៖ «ក្នុងបទពិសោធជីវិតរបស់មនុស្ស ពួកគេរមែងគិតក្នុងចិត្តថា ខ្ញុំបានលះបង់គ្រួសារ និងការងាររបស់ខ្ញុំដើម្បីព្រះជាម្ចាស់ហើយ ដូច្នេះតើព្រះអង្គបានប្រទានអ្វីខ្លះដល់ខ្ញុំ? ខ្ញុំត្រូវរាប់ និងបញ្ជាក់ឱ្យបានច្បាស់។ តើថ្មីៗនេះខ្ញុំបានទទួលព្រះពរដែរឬទេ? ក្នុងអំឡុងពេលនេះ ខ្ញុំបានលះបង់ច្រើនណាស់ ខ្ញុំរត់ហើយរត់ទៀត ហើយបានរងទុក្ខជាច្រើន។ តើព្រះជាម្ចាស់បានសន្យាប្រទានអ្វីដល់ខ្ញុំវិញទេ? តើព្រះអង្គបានចងចាំពីអំពើល្អរបស់ខ្ញុំដែរឬទេ? តើទីបញ្ចប់របស់ខ្ញុំនឹងទៅជាយ៉ាងណា? តើខ្ញុំអាចទទួលបានព្រះពរពីព្រះជាម្ចាស់ដែរឬទេ? ... មនុស្សគ្រប់រូបរមែងគិតគូរបូកដកបែបនេះនៅក្នុងចិត្តរបស់គេ ហើយពួកគេទាមទារពីព្រះជាម្ចាស់ទៅតាមគោលបំណង មហិច្ឆតា និងផ្នត់គំនិតនៃការដោះដូរ។ នេះមានន័យថា នៅក្នុងចិត្តរបស់មនុស្ស គេតែងសាកល្បងព្រះជាម្ចាស់ តែងប្រឌិតផែនការអំពីព្រះជាម្ចាស់ តែងជជែកវែកញែកជាមួយព្រះជាម្ចាស់ដើម្បីទីបញ្ចប់ផ្ទាល់ខ្លួនរបស់គេជានិច្ច និងព្យាយាមដកស្រង់បន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីមើលថាតើ ព្រះជាម្ចាស់អាចប្រទានអ្វីដែលគេចង់បានដែរឬអត់។ ក្នុងពេលដែលមនុស្សកំពុងដេញតាមព្រះជាម្ចាស់ មនុស្សមិនបានចាត់ទុកព្រះជាម្ចាស់ថាជាព្រះឡើយ។ មនុស្សតែងតែព្យាយាមចរចាជាមួយព្រះជាម្ចាស់ជានិច្ច ដោយទាមទារពីទ្រង់ឥតឈប់ ហើយថែមទាំងដាក់សម្ពាធលើទ្រង់គ្រប់ជំហានទៀតផង បានមួយហើយមិនស្កប់ ចង់បានដប់បន្ថែមទៀត។ ក្នុងពេលដែលគេកំពុងចរចាជាមួយព្រះជាម្ចាស់នោះ មនុស្សក៏ប្រកែកជាមួយទ្រង់ដែរ ហើយថែមទាំងមានមនុស្សខ្លះទៅជាទន់ជ្រាយ អសកម្ម និងធ្វេសប្រហែសនៅក្នុងកិច្ចការរបស់គេ និងពោរពេញទៅដោយការត្អូញត្អែរអំពីព្រះជាម្ចាស់ឥតឈប់ នៅពេលដែលការល្បងលធ្លាក់មកលើពួកគេ ឬនៅពេលដែលពួកគេដឹងខ្លួនថា ពួកគេធ្លាក់ក្នុងស្ថានភាពជាក់លាក់មួយចំនួន។ ចាប់តាំងពីពេលដែលមនុស្សចាប់ផ្ដើមជឿលើព្រះជាម្ចាស់ជាលើកដំបូងមក គេបានចាត់ទុកព្រះជាម្ចាស់ជាកន្ដ្រកផ្លែឈើគ្រប់មុខ ជាកាំបិតមានមុខច្រើនប្រើការបានសព្វមុខ ហើយគេចាត់ទុកខ្លួនឯងជាម្ចាស់បំណុលដ៏ធំបំផុតរបស់ព្រះជាម្ចាស់ ហាក់ដូចជាការព្យាយាមទទួលបានព្រះពរ និងសេចក្ដីសន្យាពីព្រះជាម្ចាស់នោះ គឺជាសិទ្ធិមានពីកំណើត និងជាកាតព្វកិច្ចរបស់គេ ចំណែកឯព្រះជាម្ចាស់វិញ មានទំនួលខុសត្រូវក្នុងការការពារ និងមើលថែមនុស្ស និងទំនុកបម្រុងដល់គេដូច្នោះដែរ។ មនុស្សទាំងអស់ដែលជឿលើព្រះជាម្ចាស់ មានការយល់ដឹងកម្រិតមូលដ្ឋានបែបនេះអំពី 'ជំនឿលើព្រះជាម្ចាស់' ហើយការយល់ដឹងបែបនេះ គឺជាការយល់ដឹងជ្រាលជ្រៅបំផុតរបស់ពួកគេអំពីគោលគំនិតនៃជំនឿលើព្រះជាម្ចាស់។ រាប់ចាប់តាំងពីសារជាតិនិងធម្មជាតិរបស់មនុស្ស រហូតដល់ការដេញតាមក្នុងលក្ខណៈផ្ទាល់ខ្លួនរបស់គេ គឺគ្មានអ្វីដែលពាក់ព័ន្ធនឹងការកោតខ្លាចដល់ព្រះជាម្ចាស់សោះឡើយ។ គោលបំណងរបស់មនុស្សក្នុងការជឿលើព្រះជាម្ចាស់ គ្មានអ្វីពាក់ព័ន្ធនឹងការថ្វាយបង្គំព្រះជាម្ចាស់ទេ។ នោះមានន័យថា មនុស្សមិនធ្លាប់គិត ឬក៏ធ្លាប់យល់ថា ជំនឿលើព្រះជាម្ចាស់ តម្រូវឱ្យមានការកោតខ្លាច និងការថ្វាយបង្គំព្រះជាម្ចាស់នោះឡើយ។ ទាក់ទងនឹងស្ថានភាពបែបនេះ សារជាតិរបស់មនុស្សស្ដែងចេញឱ្យឃើញច្បាស់ណាស់។ តើជាសារជាតិអ្វីដែរ? សារជាតិនោះគឺ ដួងចិត្តរបស់មនុស្សមានការព្យាបាទ លាក់ទុកសេចក្ដីវៀចវេរ និងបោកបញ្ឆោត ពុំស្រឡាញ់ភាពត្រឹមត្រូវ និងសេចក្ដីសុចរិត និងអ្វីៗដែលវិជ្ជមាន ហើយជាសារជាតិគួរឱ្យស្អប់ និងលោភលន់។ ចិត្តរបស់មនុស្សមិនអាចស្និទ្ធស្នាលនឹងព្រះជាម្ចាស់ជាងនេះបានទេ។ មនុស្សមិនបានប្រគល់ដួងចិត្តគេថ្វាយដល់ព្រះជាម្ចាស់សោះឡើយ។ ព្រះជាម្ចាស់ពុំដែលទតឃើញពីដួងចិត្តពិតរបស់មនុស្សទេ ហើយមនុស្សក៏មិនដែលថ្វាយបង្គំទ្រង់ដែរ។ ទោះបីជាព្រះជាម្ចាស់លះបង់តម្លៃធំធេងយ៉ាងណា ឬធ្វើកិច្ចការច្រើនយ៉ាងណា ឬប្រទានដល់មនុស្សច្រើនប៉ុនណាក៏ដោយ ក៏មនុស្សនៅតែខ្វាក់ដដែល ហើយទីបំផុត ពួកគេក៏ព្រងើយកន្តើយនឹងរឿងទាំងអស់នេះ។ មនុស្សមិនដែលប្រគល់ដួងចិត្តរបស់គេថ្វាយដល់ព្រះជាម្ចាស់ឡើយ គេគ្រាន់តែចង់គិតពីចិត្តខ្លួនគេប៉ុណ្ណោះ ចង់ធ្វើការសម្រេចចិត្តផ្ទាល់ខ្លួនគេប៉ុណ្ណោះ ហើយអត្ថន័យបង្កប់នៃរឿងនេះគឺថា មនុស្សមិនចង់ដើរតាមផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ ឬស្ដាប់បង្គាប់តាមអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ឡើយ ក៏មិនចង់ថ្វាយបង្គំព្រះជាម្ចាស់ ទុកជាព្រះដែរ។ សភាពរបស់មនុស្សសព្វថ្ងៃនេះ គឺបែបនេះឯង» («កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ «មិនថាពួកគេត្រូវបានសាកល្បងបែបណាឡើយ ចិត្តភក្ដីភាពរបស់អស់អ្នកដែលមានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេនៅតែមិនផ្លាស់ប្ដូរដដែល ប៉ុន្តែសម្រាប់អស់អ្នកដែលមិនមានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេវិញ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មិនមានប្រយោជន៍សម្រាប់សាច់ឈាមរបស់ពួកគេ នោះពួកគេប្រាកដជាផ្លាស់ប្ដូរទស្សនៈរបស់ពួកគេអំពីព្រះជាម្ចាស់ ហើយថែមទាំងឃ្លាតឆ្ងាយចេញពីព្រះជាម្ចាស់ទៀតផង។ មនុស្សបែបនេះនឹងមិនឈររឹងមាំនៅក្នុងគ្រាចុងក្រោយឡើយ ដ្បិតពួកគេជាមនុស្សស្វែងរកតែព្រះពររបស់ព្រះជាម្ចាស់ ហើយគ្មានបំណងចង់លះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់និងថ្វាយខ្លួនទាំងស្រុងដល់ទ្រង់ឡើយ។ មនុស្សគ្មានតម្លៃបែបនេះនឹងត្រូវបណ្ដេញចេញទាំងអស់ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មកដល់ទីបញ្ចប់ហើយពួកគេមិនសក្តិសមនឹងឲ្យអាណិតឡើយ។ អស់អ្នកណាដែលគ្មានភាពជាមនុស្ស នឹងគ្មានសមត្ថភាពស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដឡើយ។ នៅពេលដែលបរិយាកាសមានសុវត្ថិភាព និងសន្តិសុខល្អ ឬមានប្រយោជន៍ដល់ពួកគេ ពួកគេក៏ស្ដាប់បង្គាប់ព្រះជាម្ចាស់ទាំងស្រុង ប៉ុន្តែពេលដែលការប៉ងប្រាថ្នារបស់គេត្រូវបានចរចា ឬជំទាស់នៅចុងបញ្ចប់ភ្លាមៗនោះ ពួកគេក៏បះបោរ។ ទោះបីជានៅក្នុងពេលតែមួយយប់ក៏ដោយ ក៏ពួកគេអាចប្រែប្រួលពីមនុស្សម្នាក់ដែលញញឹមញញែម 'ចិត្តល្អ' ទៅក្លាយជាឃាតកមុខអាក្រក់ និងកាចសាហាវម្នាក់ដែរ ដោយចាត់ទុកអ្នកមានគុណរបស់ពួកគេកាលពីអតីតកាល ជាខ្មាំងសត្រូវស្លាប់រស់របស់ពួកគេតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ ប្រសិនបើពួកអារក្សទាំងនេះមិនត្រូវបានបណ្ដេញចេញទេ នោះពួកវានឹងសម្លាប់មនុស្សដោយគ្មានចិត្តអល់អែកនោះឡើយ ដូច្នេះ តើពួកវានឹងមិនក្លាយជាគ្រោះថ្នាក់កំបាំងមុខទេឬអី?» («កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលព្រះបានបង្ហាញឱ្យខ្ញុំឃើញពីសេចក្ដីលាក់កប់ជ្រៅក្នុងដួងចិត្តខ្ញុំ។ ខ្ញុំមិនបានជឿលើព្រះ ដើម្បីចុះចូល និងថ្វាយបង្គំទ្រង់ទេ ប៉ុន្តែ ខ្ញុំជឿ ដើម្បីចង់បានព្រះគុណ និងព្រះពរទ្រង់វិញទេ។ ការបន្ថយម៉ោងធ្វើការរកលុយ ដើម្បីឱ្យខ្ញុំអាចបំពេញភារកិច្ចនោះ គឺដើម្បីឱ្យខ្ញុំទទួលបានព្រះពរថែមទៀតប៉ុណ្ណោះ។ គ្រប់យ៉ាងដែលខ្ញុំលះបង់ គឺដើម្បីព្យាយាមដោះដូរជាមួយព្រះប៉ុណ្ណោះ មិនមែនចេញពីជំនឿ និងក្ដីស្រឡាញ់ដ៏ពិតឡើយ។ ពេលជីវិតខ្ញុំចាប់ផ្ដើមជួបបញ្ហាដំបូងៗ ខ្ញុំបន្តបំពេញភារកិច្ចដោយភាពរឹងមាំដដែល ព្រោះខ្ញុំយល់ថា ទុក្ខលំបាកទាំងនោះនឹងកន្លងផុតទៅ ហើយក្រោយមក ព្រះនឹងប្រទានពរខ្ញុំកាន់តែច្រើន។ ប៉ុន្តែ ការលំបាកនៅតែមានដដែល។ ខ្ញុំជួបបញ្ហានៅហាងថ្មី ហើយត្រូវខាតបង់លុយកាក់ជាច្រើន។ ខ្ញុំគ្មានការជំរុញចិត្តចង់បំពេញភារកិច្ចរបស់ខ្ញុំទៀតឡើយ ហើយខ្ញុំចាប់ផ្ដើមស្ដីបន្ទោសព្រះ។ បើគ្មានព្រះពររបស់ព្រះទេ ខ្ញុំមិនចង់បន្តប្រឹងធ្វើការថ្វាយព្រះដូចពេលមុនឡើយ។ ខ្ញុំចង់គិតពីភាពសុខស្រួលរបស់ខ្ញុំខ្លាំងជាង។ ខ្ញុំយល់ឃើញបែបនេះ ព្រោះតែខ្ញុំជួបការវាយប្រហារឥតឈប់ឈរពីការលំបាក ហើយតាមរយៈការលំបាកទាំងនេះ ខ្ញុំមិនបានស្វែងរកព្រះទ័យព្រះ ឬស្វែងរករបៀបអនុវត្តសេចក្តីពិត និងឈររឹងមាំទេ ផ្ទុយទៅវិញ ខ្ញុំបែរជាព្យាយាមរកវិធីដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ខ្ញុំដោយខ្លួនឯង ហើយថែមទាំងបំពេញភារកិច្ចឱ្យតែរួចពីដៃ និងគ្មានការទទួលខុសត្រូវទៀតផង។ ខ្ញុំគ្មានព្រះនៅក្នុងដួងចិត្តឡើយ។ តាមរយៈអាកប្បកិរិយាដែលខ្ញុំមានចំពោះភារកិច្ច និងចំពោះព្រះជាម្ចាស់នេះ ខ្ញុំអាចឃើញថា ខ្ញុំមិនមែនជាអ្នកដើរតាមដ៏ពិតម្នាក់របស់ព្រះទេ។ ខ្ញុំតែងអះអាងថា ខ្ញុំស្រឡាញ់ព្រះ តែខ្ញុំបែរជាស្តីបន្ទោសព្រះ នៅពេលខ្ញុំជួបការលំបាកក្នុងជីវិតទៅវិញ។ ខ្ញុំបានប្រកែក និងព្យាយាមគិតបញ្ជីជាមួយទ្រង់ ដូចជាបន្ទូលរបស់ព្រះថា៖ «ទោះបីជានៅក្នុងពេលតែមួយយប់ក៏ដោយ ក៏ពួកគេអាចប្រែប្រួលពីមនុស្សម្នាក់ដែលញញឹមញញែម 'ចិត្តល្អ' ទៅក្លាយជាឃាតកមុខអាក្រក់ និងកាចសាហាវម្នាក់ដែរ ដោយចាត់ទុកអ្នកមានគុណរបស់ពួកគេកាលពីអតីតកាល ជាខ្មាំងសត្រូវស្លាប់រស់របស់ពួកគេតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ»។ ឥរិយាបថរបស់ខ្ញុំ ពិតជាដូចអ្វីដែលព្រះបានលាតត្រដាងនៅក្នុងបន្ទូលទ្រង់មែន។ ខ្ញុំបំពេញភារកិច្ចបានល្អ នៅពេលព្រះប្រទានពរដល់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំបានតាំងខ្លួនដូចជាម្ចាស់បំណុល ដោយទាមទារចង់បានពីព្រះ តែតាមពិត ព្រះបានប្រទានជីវិតដល់ខ្ញុំ ពោលគឺទ្រង់បានប្រទានគ្រប់យ៉ាងដល់ខ្ញុំ។ ទ្រង់បានប្រទានដល់ខ្ញុំលើសពីគ្រប់គ្រាន់ទៅទៀត។ ហេតុអ្វីក៏ខ្ញុំនៅតែចង់ស្ដីបន្ទោសព្រះ រិះរកហេតុផល ប្រកែកជាមួយទ្រង់បែបនេះ? ម្យ៉ាងទៀត ខ្ញុំបានតតាំងជាមួយទ្រង់ ដោយការបំពេញភារកិច្ចមិនបានល្អ។ ពេលឆ្លុះបញ្ចាំងមើលរឿងនេះ ខ្ញុំមានអារម្មណ៍កាន់តែអាម៉ាស់។ បើខ្ញុំមិនប្រែចិត្តចំពោះព្រះទេ តើព្រះនឹងមិនស្អប់ខ្ពើម និងផាត់ខ្ញុំចោលទេឬអី? ខ្ញុំបានអធិស្ឋានក្នុងចិត្តទៅព្រះថា៖ «ឱព្រះជាម្ចាស់ ទូលបង្គំពិតជាគ្មានសតិសម្បជញ្ញៈសោះឡើយ។ ទូលបង្គំបានទទួលព្រះគុណទ្រង់យ៉ាងច្រើន ប៉ុន្តែ ទូលបង្គំទាមទារពីទ្រង់មួយហើយមួយទៀតឥតឈប់ឡើយ។ ពេលទ្រង់មិនបំពេញតាមចិត្តទូលបង្គំ ទូលបង្គំប្រែជាអវិជ្ជមាន និងរអ៊ូរទាំ។ ឱព្រះជាម្ចាស់អើយ ទូលបង្គំបានឃើញមុខមាត់ពិតរបស់ខ្លួនហើយ ហើយទូលបង្គំស្អប់ខ្ពើមខ្លួនឯងខ្លាំងណាស់។ សូមជួយទូលបង្គំផង ដើម្បីឱ្យទូលបង្គំអាចផ្លាស់ប្ដូរការដេញតាមខុសឆ្គងទាំងនេះ»។

ក្រោយមក ខ្ញុំបានអានអត្ថបទនេះនៅក្នុងព្រះបន្ទូលព្រះ៖ «អ្វីដែលអ្នកបន្តស្វែងរក ក្រោយពេលដែលជឿលើព្រះជាម្ចាស់ហើយ គឺចង់បានសេចក្តីសុខ ចង់ឲ្យកូនៗគ្មានជំងឺឈឺថ្កាត់ ចង់ឲ្យស្វាមីមានការងារល្អធ្វើ ចង់ឲ្យកូនប្រុសរកបានប្រពន្ធដ៏ល្អ ចង់ឲ្យកូនស្រីរកបានស្វាមីដ៏ត្រឹមត្រូវ ចង់ឲ្យគោ និងសេះរបស់អ្នកភ្ជួររាស់ដីឲ្យបានល្អស្អាត និងចង់បានអាកាសធាតុល្អពេញមួយឆ្នាំសម្រាប់ផលដំណាំរបស់អ្នក។ នេះជាអ្វីដែលអ្នកស្វែងរក។ ការស្វែងរករបស់អ្នក គឺគ្រាន់តែចង់រស់នៅក្នុងភាពសុខស្រួល ចង់កុំឲ្យមានគ្រោះថ្នាក់ណាមួយកើតឡើងទៅលើក្រុមគ្រួសាររបស់អ្នក ចង់ឲ្យខ្យល់បរិសុទ្ធបក់កាត់មុខអ្នក ចង់ឲ្យមុខរបស់អ្នកមិនប៉ះនឹងធូលីដី ចង់ឲ្យផលដំណាំក្រុមគ្រួសាររបស់អ្នក មិនត្រូវបានលិចលង់ដោយទឹកជំនន់ ចង់ឲ្យខ្លួនឯងរួចផុតពីគ្រោះមហន្តរាយផ្សេងៗ ចង់រស់នៅក្នុងការឱបក្រសោបរបស់ព្រះជាម្ចាស់ និងចង់រស់នៅក្នុងទ្រនំដ៏សុខស្រួល។ មនុស្សកំសាក ដែលតែងតែស្វែងរកខាងសាច់ឈាម ដូចជារូបអ្នក តើអ្នកមានដួងចិត្ត និងមានវិញ្ញាណដែរឬទេ? តើអ្នកមិនមែនជាសត្វតិរច្ឆានទេឬអី? ខ្ញុំប្រទានឲ្យអ្នកនូវផ្លូវដ៏ពិត ដោយគ្មានសុំការតបស្នងអ្វីឡើយ ប៉ុន្តែ អ្នកមិនចង់ស្វែងរកទៀត។ តើអ្នកជាម្នាក់នៅក្នុងចំណោមមនុស្សដែលជឿលើព្រះជាម្ចាស់ឬ? ខ្ញុំប្រទានជីវិតមនុស្សដ៏ពិតដល់អ្នក ប៉ុន្តែ អ្នកមិនចង់ស្វែងរកទេ។ តើអ្នកមានអ្វីខុសពីសត្វជ្រូក ឬសត្វឆ្កែទៅ?» («បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «មនុស្សដែលពុករលួយទាំងអស់ រស់នៅដើម្បីខ្លួនឯង។ មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់ នេះគឺជាការសរុបសេចក្ដីអំពីនិស្ស័យរបស់មនុស្ស។ មនុស្សជឿលើព្រះជាម្ចាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ នៅពេលដែលពួកគេបោះបង់អ្វីៗ និងលះបង់ខ្លួនឯងសម្រាប់ព្រះជាម្ចាស់ គេធ្វើដើម្បីចង់បានព្រះពរ ហើយនៅពេលដែលពួកគេស្មោះត្រង់ចំពោះទ្រង់ គេធ្វើដើម្បីចង់បានរង្វាន់។ ជារួមមក គ្រប់យ៉ាងដែលគេធ្វើ គឺក្នុងគោលបំណងដើម្បីចង់បានព្រះពរ រង្វាន់ និងចូលទៅក្នុងនគរស្ថានសួគ៌។ នៅក្នុងសង្គម មនុស្សធ្វើការដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ហើយនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពួកគេបំពេញភារកិច្ច ដើម្បីចង់បានព្រះពរ។ វាគឺដើម្បីប្រយោជន៍ក្នុងការទទួលបានព្រះពរតែប៉ុណ្ណោះ ទើបមនុស្សលះបង់ចោលអ្វីៗគ្រប់យ៉ាង ហើយអាចស៊ូទ្រាំនឹងការរងទុក្ខជាច្រើន៖ មិនមានភស្ដុតាងណាល្អជាង ទាក់ទងនឹងធម្មជាតិសាតាំងរបស់មនុស្សនោះទេ» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលទ្រង់បង្ហាញឱ្យខ្ញុំឃើញថា ខ្ញុំជាមនុស្សអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមកម្រិតណា។ ខ្ញុំត្រូវបានគ្រប់គ្រងដោយគំនិត៖ «មនុស្សគ្រប់គ្នាធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុត អារក្សយកទាំងអស់»។ ខ្ញុំបានគិតថា មិនថាខ្ញុំធ្វើអ្វីទេ ខ្ញុំត្រូវតែទទួលបានប្រយោជន៍ពីកិច្ចការនោះ ហើយខ្ញុំមិនចង់ធ្វើអ្វីដែលមិនផ្ដល់ប្រយោជន៍ដល់ខ្ញុំឡើយ។ គំនិត និងទស្សនវិជ្ជាបែបនេះ បានចាក់ឫសយ៉ាងជ្រៅនៅក្នុងចិត្តខ្ញុំ ហើយធ្វើឱ្យខ្ញុំតែងរស់នៅ ដើម្បីខ្លួនឯងតែប៉ុណ្ណោះ។ សូម្បីតែជំនឿ និងការលះបង់ដែលខ្ញុំធ្វើថ្វាយព្រះក៏ដោយ ក៏ដើម្បីតែគោលដៅមួយ ពោលគឺដើម្បីទទួលបានព្រះពរដែរ។ ខ្ញុំកំពុងបោកប្រាស់ព្រះហើយ។ ខ្ញុំជាមនុស្សអាត្មានិយម និងវៀចវេរខ្លាំងណាស់។ ខ្ញុំគិតតែដេញតាមប្រយោជន៍ផ្ទាល់ខ្លួន និងរបៀបទទួលបានព្រះគុណ និងព្រះពររបស់ព្រះប៉ុណ្ណោះ។ ពេលខ្ញុំឃើញថា ព្រះមិនបានប្រទានពរដល់ខ្ញុំដូចអ្វីដែលខ្ញុំបាននឹកស្រមៃ ខ្ញុំបានពិបាកចិត្ត និងពេញដោយការរអ៊ូរទាំ។ តើអ្វីទៅជាព្រះទ័យរបស់ព្រះនៅក្នុងស្ថានភាពនោះ? ខ្ញុំមិនបានស្វែងរក ឬសញ្ជឹងគិត ហើយក៏មិនខ្វល់នោះដែរ។ ខ្ញុំគ្រាន់តែផ្តោតលើប្រយោជន៍ខាងសាច់ឈាមរបស់ខ្ញុំប៉ុណ្ណោះ។ តើខ្ញុំនឹងមិនបាត់បង់ឱកាសទទួលបានសេចក្តីពិតទេឬ? ព្រះបានត្រឡប់ជាសាច់ឈាមនៅគ្រាចុងក្រោយ ដើម្បីសង្រ្គោះយើង។ ទ្រង់បានមានបន្ទូលជាច្រើន ដោយបង្ហូរព្រះលោហិត ញើស និងទឹកនេត្រាទ្រង់សម្រាប់យើង ដូច្នេះ តាមរយៈព្រះបន្ទូលទាំងនេះ តាមរយៈសេចក្តីពិតទាំងនេះ យើងអាចរួចផុតពីអំពើបាប និងការអាក្រក់ រួចផុតពីសេចក្តីពុករលួយ និងការធ្វើបាបរបស់សាតាំង។ ប៉ុន្តែ ខ្ញុំមិនបានដេញតាមសេចក្តីពិតទេ ពោលគឺខ្ញុំកម្រគិតពីសេចក្តីពិតណាស់។ ខ្ញុំគ្រាន់តែល្មោភចង់បានភាពសុខស្រួលខាងសាច់ឈាម គិត និងគុណគូរពីវាប៉ុណ្ណោះ។ បើខ្ញុំបន្តប្រព្រឹត្តបែបនេះទៀត តើព្រះនឹងប្រព្រឹត្តបែបណាចំពោះខ្ញុំទៅ? ចុងក្រោយ ខ្ញុំនឹងត្រូវផាត់ចោល ត្រូវវិនាសមិនខាន។ ខ្ញុំបានអធិស្ឋានក្នុងចិត្តថា៖ «ឱព្រះជាម្ចាស់អើយ សូមសង្រ្គោះទូលបង្គំផង។ សូមជួយឱ្យទូលបង្គំស្គាល់ខ្លួនឯង និងរកឃើញផ្លូវអនុវត្តន៍មួយផង»។ ខ្ញុំបានអធិស្ឋានបែបនេះរាល់ថ្ងៃ។

ក្រោយមក ខ្ញុំបានអានអត្ថបទនេះនៅក្នុងព្រះបន្ទូលទ្រង់៖ «អ្នកប្រហែលជាគិតថា ការជឿលើព្រះជាម្ចាស់ គឺជាការរងទុក្ខ ឬការធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់ទ្រង់។ អ្នកអាចគិតថា គោលបំណងនៃការជឿលើព្រះជាម្ចាស់ គឺដើម្បីឲ្យសាច់ឈាមរបស់អ្នកមានសេចក្ដីសុខសាន្ដ ឬដើម្បីឲ្យអ្វីៗនៅក្នុងជីវិតរបស់អ្នកដំណើរការទៅដោយរលូន ឬដើម្បីឲ្យអ្នកមានផាសុកភាព និងមានភាពងាយស្រួលក្នុងគ្រប់រឿងទាំងអស់។ ទោះយ៉ាងណាក៏ដោយ គោលបំណងទាំងនេះ គ្មានគោលបំណងណាដែលមនុស្សគប្បីភ្ជាប់ទៅនឹងជំនឿរបស់ពួកគេលើព្រះជាម្ចាស់នោះឡើយ។ ប្រសិនបើអ្នកជឿលើគោលបំណងទាំងនេះ នោះទស្សនៈរបស់អ្នកមិនត្រឹមត្រូវទេ ហើយវាមិនអាចទៅរួចទេដែលអ្នកអាចទទួលបាននូវភាពគ្រប់លក្ខណ៍នោះ។ សកម្មភាពរបស់ព្រះជាម្ចាស់ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ប្រាជ្ញារបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ និងភាពអស្ចារ្យរបស់ទ្រង់ និងភាពដែលមិនអាចវាស់ស្ទង់បានរបស់ទ្រង់ គឺជាអ្វីទាំងអស់ដែលមនុស្សគួរតែយល់។ ដោយយល់ពីការនេះហើយ អ្នកគប្បីប្រើវាដើម្បីឲ្យចិត្តអ្នកផ្ដាច់ចេញពីការទាមទារ ពីក្តីសង្ឃឹម និងពីសញ្ញាណផ្ទាល់ខ្លួនទាំងអស់។ មានតែការផាត់ចោលនូវការទាំងអស់នេះទេ ទើបអ្នកអាចបំពេញទៅតាមលក្ខខណ្ឌដែលតម្រូវដោយព្រះជាម្ចាស់ ហើយមានតែការធ្វើបែបនេះទេ ដែលអ្នកអាចមានជីវិត និងផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បាន។ គោលបំណងនៃការជឿលើព្រះជាម្ចាស់ គឺដើម្បីផ្គាប់ព្រះហឫទ័យដល់ទ្រង់ និងដើម្បីរស់នៅស្របទៅតាមនិស្ស័យដែលទ្រង់តម្រូវ ដើម្បីឲ្យសកម្មភាព និងសិរីល្អរបស់ទ្រង់ ត្រូវបានសម្តែងចេញតាមរយៈក្រុមមនុស្សមិនសក្តិសមនឹងទទួលនេះ។ នេះគឺជាទស្សនវិស័យដ៏ត្រឹមត្រូវចំពោះការជឿលើព្រះជាម្ចាស់ ហើយនេះក៏ជាគោលដៅដែលអ្នកគប្បីស្វែងរកផងដែរ» («អស់អ្នកដែលនឹងត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ភារកិច្ចរបស់មនុស្ស និងការដែលគេត្រូវទទួលបានព្រះពរ ឬបណ្ដាសានោះ គឺពុំមានជាប់ទាក់ទងគ្នាទេ។ ភារកិច្ចគឺជាអ្វីដែលមនុស្សត្រូវបំពេញ។ វាជារបរចិញ្ចឹមជីវិតដែលប្រទានពីស្ថានសួគ៌មក ហើយមិនគប្បីត្រូវពឹងផ្អែកលើការប៉ះប៉ូវ លក្ខខណ្ឌ ឬមូលហេតុអ្វីឡើយ។ មានតែពេលនោះប៉ុណ្ណោះដែលគេនឹងបំពេញភារកិច្ចរបស់គេ។ ការទទួលបានព្រះពរ គឺនៅពេលដែលមនុស្សម្នាក់ត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ ហើយត្រេកអរសប្បាយនឹងព្រះពររបស់ព្រះជាម្ចាស់ ក្រោយពីឆ្លងកាត់ការជំនុំជម្រះរួច។ ការទទួលបណ្ដាសាគឺនៅពេលដែលនិស្ស័យរបស់មនុស្សម្នាក់មិនបានផ្លាស់ប្ដូរ ក្រោយពេលដែលពួកគេឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាលរួច គឺនៅពេលដែលពួកមិនបានឆ្លងកាត់នូវការប្រោសឲ្យបានគ្រប់លក្ខណ៍ ប៉ុន្តែត្រូវរងនូវការដាក់ទោសទៅវិញ។ ប៉ុន្តែ មិនថាពួកគេត្រូវទទួលបានព្រះពរ ឬការដាក់បណ្ដាសានោះទេ ភាវៈដែលព្រះបានបង្កើតមក គប្បីបំពេញភារកិច្ចរបស់ពួកគេ ធ្វើអ្វីដែលពួកគេត្រូវធ្វើ និងធ្វើអ្វីដែលពួកគេអាចធ្វើបាន។ នេះគឺជាកិច្ចការតិចតួចបំផុតដែលមនុស្សម្នាក់ដែលដេញតាមព្រះជាម្ចាស់ គួរធ្វើ។ អ្នកមិនគួរបំពេញភារកិច្ចរបស់អ្នក ដើម្បីតែការប្រទានពរនោះទេ ហើយអ្នកមិនគួរបដិសេធមិនបំពេញកិច្ចការដោយការភ័យខ្លាចចំពោះការដាក់បណ្ដាសានោះទេ។ ខ្ញុំប្រាប់អ្នករាល់គ្នាពីរឿងមួយនេះចុះ៖ ការបំពេញភារកិច្ចផ្ទាល់ខ្លួនរបស់មនុស្ស គឺជាអ្វីដែលគេត្រូវធ្វើ ហើយប្រសិនបើគេមិនអាចបំពេញភារកិច្ចរបស់គេបានទេ នោះគឺដោយសារតែការបះបោររបស់ពួកគេ» («ភាពខុសគ្នារវាងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភារកិច្ចរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានអះអាងជាច្រើនដងថា ខ្លួនមានជំនឿដ៏ពិតលើព្រះ តែក្រោយមក ទើបខ្ញុំដឹងថា នោះជាស្រមើស្រមៃរបស់ខ្ញុំប៉ុណ្ណោះ។ ជំនឿរបស់ខ្ញុំ គឺដូចជាអ្វីដែលប៉ុលបាននិយាយនៅក្នុងគម្ពីរ២ធីម៉ូថេ ៤:៧-៨ថា៖ «ខ្ញុំបានប្រយុទ្ធយ៉ាងល្អ ខ្ញុំបានបញ្ចប់ការរត់ប្រណាំងរបស់ខ្ញុំ ហើយខ្ញុំបានរក្សាសេចក្តីជំនឿខ្ញុំយ៉ាងមាំ។ ពីពេលនេះតទៅ មានមកុដនៃសេចក្តីសុចរិតមួយ ដែលបម្រុងទុកសម្រាប់ខ្ញុំ»។ ប៉ុលកំពុងរង់ចាំមកុដនៃសេចក្តីសុចរិត ក្រោយការបម្រើរបស់គាត់ដល់ព្រះអម្ចាស់ ហើយនោះក៏ជាគោលដៅរបស់ខ្ញុំនៅក្នុងជំនឿរបស់ខ្ញុំដែរ ពោលគឺខ្ញុំចង់បានព្រះពរតែប៉ុណ្ណោះ។ ព្រះបន្ទូលព្រះប្រាប់ខ្ញុំអំពីអត្ថន័យនៃជំនឿ និងការដេញតាមដ៏ត្រឹមត្រូវ ដែលខ្ញុំគួរតែមាននៅក្នុងជំនឿ។ ខ្ញុំត្រៀមខ្លួនជាស្រេច ដើម្បីផ្លាស់ប្ដូរផ្លូវខុសឆ្គងដែលខ្ញុំបានដើរកាលពីមុន ព្រោះវាមានតែនាំខ្ញុំឱ្យកាន់តែពុករលួយ និងជាសត្រូវនឹងព្រះប៉ុណ្ណោះ។ ខ្ញុំប្រៀបដូចជាកូនម្នាក់ ដែលគ្មានភក្ដីភាពចំពោះឪពុកម្ដាយ ប៉ុន្តែចង់បានពីពួកគេតែប៉ុណ្ណោះ។ កូនប្រភេទនេះ មិនអាចទទួលបានការពេញចិត្តពីឪពុកម្ដាយខ្លួនទេ ប៉ុន្តែនឹងមានតែធ្វើឱ្យពួកគាត់ឈឺចាប់ប៉ុណ្ណោះ។ ខ្ញុំពិតជាអៀសខ្មាសចំពោះការជំរុញចិត្ត និងទស្សនៈនៃជំនឿរបស់ខ្ញុំណាស់។ តើខ្ញុំកំពុងសង្ឃឹមចង់បានការតបស្នងបែបណាពីព្រះ? ខ្ញុំបានទទួលព្រះគុណ និងព្រះពររបស់ទ្រង់យ៉ាងច្រើន ហើយក៏ទទួលបានការចិញ្ចឹមជាច្រើនពីសេចក្តីពិតនៅក្នុងព្រះបន្ទូលទ្រង់ ទទួលបានការមើលថែ និងការការពារពីទ្រង់រួចហើយ នេះមិនទាន់និយាយដល់ខ្យល់ដង្ហើមដែលខ្ញុំដក ពន្លឺថ្ងៃ និងអាហារប្រចាំថ្ងៃរបស់ខ្ញុំផង។ អ្វីទាំងអស់នេះ គឺជាការផ្គត់ផ្គង់មកពីព្រះ។ សូម្បីតែជីវិតខ្ញុំ ក៏ព្រះប្រទានមកដែរ។ តើខ្ញុំគួរតបស្នងចំពោះសេចក្តីស្រឡាញ់របស់ព្រះអាទិករនៃយើងដូចម្ដេចទៅ? ទោះបីខ្ញុំលះបង់ជីវិតខ្ញុំគ្រប់យ៉ាង ក៏ខ្ញុំមិនអាចតបស្នងចំពោះទ្រង់បានដែរ។ ប៉ុននេះហើយ ខ្ញុំនៅស្ដីបន្ទោសព្រះ ប្រកែក និងព្យាយាមគិតបញ្ជីជាមួយទ្រង់ទៀត។ ខ្ញុំពិតជាគ្មានភាពជាមនុស្ស គ្មានការស្គាល់ខ្លួនឯងសូម្បីតែបន្តិចឡើយ។ ខ្ញុំបានដើរតាមព្រះ និងបំពេញភារកិច្ចរបស់ខ្ញុំ ដែលនេះជាការទទួលខុសត្រូវរបស់ខ្ញុំ ជាកិច្ចការមូលដ្ឋានបំផុតដែលខ្ញុំគួរធ្វើ។ នេះក៏ជាឱកាសមួយដែលព្រះបានប្រទានដល់ខ្ញុំ ដើម្បីដេញតាមសេចក្តីពិត និងទទួលបានសេចក្តីសង្រ្គោះដែរ។ បើខ្ញុំមិនបំពេញភារកិច្ចខ្ញុំទេ នោះខ្ញុំនឹងមិនអាចទទួលបានសេចក្តីពិត ឬផ្លាស់ប្ដូរនិស្ស័យពុករលួយរបស់ខ្ញុំឡើយ។ សូមអរព្រះគុណព្រះ! ឥឡូវ ខ្ញុំដឹងថា ការបំពេញភារកិច្ច គ្រាន់តែជាការទទួលខុសត្រូវមួយរបស់មនុស្ស ដែលភាវៈព្រះបង្កើតមក គួរតែធ្វើប៉ុណ្ណោះ។ ការបំពេញភារកិច្ច មិនគួរជាការដោះដូរដែលខ្ញុំត្រូវធ្វើជាមួយព្រះឡើយ។ ខ្ញុំក៏យល់ដែរថា មិនថាខ្ញុំជួបការលំបាកអ្វីខ្លះ មិនថាខ្ញុំឈឺ ឬអាជីវកម្មខ្ញុំដំណើរការមិនល្អនោះទេ ខ្ញុំត្រូវតែទទួលយក ហើយមិនគួររអ៊ូរទាំឡើយ។ នេះជាហេតុផល និងជាអាកប្បកិរិយាដែលខ្ញុំគួរមាន ក្នុងនាមជាភាវៈដែលព្រះបានបង្កើតមក។ ខ្ញុំសូមអរព្រះគុណព្រះ ដែលអនុញ្ញាតឱ្យខ្ញុំមានការយល់ដឹងបែបនេះ។ ឥឡូវ ខ្ញុំរកលុយមិនបានច្រើនទេ ហើយគុណភាពជីវិតខ្ញុំទៀតសោត ក៏ធ្លាក់ចុះបន្តិចដែរ ប៉ុន្តែ ខ្ញុំចេះសន្សំសំចៃច្រើនជាងមុន ពោលគឺខ្ញុំមិនសូវចំណាយច្រើនឡើយ។ ខ្ញុំនៅតែអាចរស់បាន។ ខ្ញុំមិនអាចបណ្ដោយឱ្យបញ្ហាសុខភាព និងបញ្ហាជីវិត ជះឥទ្ធិពលលើអាកប្បកិរិយាដែលខ្ញុំមានចំពោះភារកិច្ចរបស់ខ្ញុំឡើយ។ ខ្ញុំបានបន្តជួយដល់បងប្អូនប្រុសស្រី ដោយព្យាយាមអស់ពីសមត្ថភាព ដើម្បីបំពេញគ្រប់កិច្ចការនៅក្នុងភារកិច្ច។ ការដកពិសោធន៍ស្ថានភាពនេះ បង្ហាញឱ្យខ្ញុំឃើញថា ខ្ញុំជាមនុស្សអាត្មានិយម និងអាក្រក់ប៉ុនណា និងផ្ដល់ឱ្យខ្ញុំមានការយល់ដឹងខ្លះអំពីទស្សនៈខុសឆ្គងរបស់ខ្ញុំអំពីជំនឿ និងការដេញតាមរបស់ខ្ញុំ។ ទាំងអស់នេះ គឺព្រោះតែការណែនាំចេញពីព្រះបន្ទូលរបស់ព្រះ។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

វិញ្ញាណខ្ញុំបានរួច

ដោយ មីពុ (អេស្ប៉ាញ) «នៅក្នុងជីវិតរបស់គាត់ ប្រសិនបើមនុស្សចង់ទទួលបានការលាងជម្រះ និងការបំផ្លាស់បំប្រែនៅក្នុងនិស្ស័យរបស់គេ...

បើគ្មានភាពស្មោះត្រង់ គឺមិនអាចបំពេញភារកិច្ចបានទេ

ខ្ញុំទទួលបន្ទុកស្រោចស្រពអ្នកជឿថ្មីនៅពួកជំនុំ។ អ្នកជឿថ្មីខ្លះចូលរួមមិនទាន់បានយូរប៉ុន្មានទេ ខ្ញុំឃើញពួកគាត់ពីរបីនាក់មិនសូវមាត់កក្នុងការជួបជុំ...