ថ្ងៃនៃការដេញតាមកេរ្តិ៍ឈ្មោះ និងភ័ព្វសំណាង

01-03-2022

ដោយ លី មីន (អេស្ប៉ាញ)

«ប្រសិនបើមនុស្សចង់ទទួលបានការលាងជម្រះ និងការបំផ្លាស់បំប្រែនៅក្នុងនិស្ស័យរបស់គេ ប្រសិនបើគេចង់រស់នៅក្នុងជីវិតដែលមានអត្ថន័យ និងបំពេញតាមភារកិច្ចរបស់ខ្លួនក្នុងនាមជាសត្តនិករម្នាក់ នោះគេត្រូវតែទទួលយកការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ហើយមិនត្រូវបណ្ដោយឱ្យការលត់ដំ និងការផ្ចាញ់ផ្ចាលរបស់ព្រះជាម្ចាស់ឃ្លាតឆ្ងាយចេញពីគេឡើយ ដើម្បីឱ្យគេអាចរួចខ្លួនចេញពីការបង្គាប់បញ្ជា និងឥទ្ធិពលរបស់អារក្សសាតាំង ហើយរស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់។ ចូរដឹងថា ការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់គឺជាពន្លឺ ពោលគឺជាពន្លឺនៃសេចក្តីសង្រ្គោះរបស់មនុស្ស និងដឹងទៀតថា វាគ្មានព្រះពរ ព្រះគុណ ឬការការពារណាដែលប្រសើរជាងនេះសម្រាប់មនុស្សឡើយ» («ការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់គឺជាពន្លឺនៃសេចក្តីសង្រ្គោះរបស់មនុស្ស» នៅក្នុង បទចំរៀង ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។ ខ្ញុំរកឃើញទំនុកសរសើរនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ គួរឱ្យរំជួលចិត្តមែន។ ខ្ញុំធ្លាប់រស់នៅក្នុងភាពជា «ចូរមានភាពលេចធ្លោលើសអ្នកឯទៀត ហើយនាំកិត្តិយស ជូនដូនតារបស់អ្នក» ហើយ «មនុស្សពុះពារដើម្បីបានខ្ពង់ខ្ពស់ រីឯទឹកតែងហូរទៅទីទាបជានិច្ច» និងថ្នាំពុលផ្សេងទៀតរបស់សាតាំង។ ខ្ញុំត្រូវបានបំផ្លាញដោយសាតាំងដោយសាការរស្វែងរកឋានៈ និងកេរ្ដិ៍ឈ្មោះ តែងតែខ្វល់ពីការទទួលបាននូវកេរ្ដិ៍ឈ្មោះ និងឋានៈរបស់ខ្លួនជានិច្ច។ វាជាការឈឺចាប់ក្នុងការរស់នៅ។ ទាល់តែខ្ញុំជួបបទពិសោធនៃការជំនុំជម្រះ ការវាយផ្ចាល ការដាក់ទោស និងការប្រៀបប្រដៅនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទើបខ្ញុំបានយល់ពីធម្មជាតិពុករលួយផ្ទាល់ខ្លួនរបស់ខ្ញុំ និងទទួលបានភាពច្បាស់លាស់ខ្លះអំពីសារជាតិ និងផលវិបាកនៃការស្វែងរកកេរ្ដិ៍ឈ្មោះ និងឋានៈ។ ទីបំផុតខ្ញុំចាប់ផ្តើមមានអារម្មណ៍វិប្បដិសារី។ ខ្ញុំលែងចង់រស់នៅបែបនោះទៀតហើយ ប៉ុន្តែគ្រាន់តែស្វះស្វែងរកសេចក្ដីពិតហើយបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អប៉ុណ្ណោះ។

ខ្ញុំចាំបានថា កាលពីខែ កញ្ញា ឆ្នាំ ២០១៦ ភារកិច្ចរបស់ខ្ញុំគឺបង្កើតទំនុកតម្កើង។ មិនយូរប៉ុន្មាន ថ្នាក់ដឹកនាំរបស់យើងបានមកពិភាក្សាជ្រើសរើសអ្នកដឹកនាំក្រុម។ ពេលខ្ញុំឮរឿងនេះភ្លាម ខ្ញុំពិតជារំភើប ហើយចាប់ផ្តើមពិចារណាអំពីបេក្ខជនដែលនឹងត្រូវជ្រើសរើស។ មនុស្សផ្សេងទៀតនៅក្នុងក្រុមរបស់ខ្ញុំដែលបានបំពេញភារកិច្ចដូចគ្នានឹងខ្ញុំ គឺក្មេងពេក ឬមិនមានជំនាញគ្រប់គ្រាន់ទេ។ គឺមានតែបងប្រុស លី ប៉ុណ្ណោះ។ គាត់អាចធ្វើបាននៅក្នុងការប្រកបរបស់គាត់ ហើយដឹងពីកិច្ចការនេះ។ លើសពីនេះ គាត់មានអត្តចរិតស្ងប់ស្ងាត់។ ខ្ញុំមានអារម្មណ៍ថាមានឱកាសច្រើនក្នុងការដែលគាត់នឹងត្រូវគេជ្រើសរើស ប៉ុន្តែការប្រកបផ្ទាល់ខ្លួនរបស់ខ្ញុំក៏មិនអាក្រក់ដែរ លើសពីនេះទៀត ខ្ញុំជាអ្នករៀនពូកែ ហើយឆាប់ចាប់បាននូវអ្វីដែលថ្មី។ ខ្ញុំតែងតែមើលឃើញរូបភាពធំ។ ដូច្នេះខ្ញុំគិតថាឱកាសរបស់ខ្ញុំនឹងប្រសើរជាងគាត់។ ប៉ុន្ដែភារកិច្ចនោះថ្មីចំពោះគ្រប់គ្នាក្នុងក្រុម ហើយមិនបានធ្វើការនៅទីនោះយូរទេ ដូច្នេះយើងមិនស្គាល់គ្នាបានច្រើនទេ។ ខ្ញុំមិនដឹងថាតើពួកគេនឹងជ្រើសរើសខ្ញុំឬអត់ទេ។ ដូច្នេះខ្ញុំបានស្នើទៅថ្នាក់ដឹកនាំ ឱ្យគាត់វាយតម្លៃលទ្ធផលនៃភារកិច្ចដែលយើងម្នាក់ៗបានបំពេញ ហើយបន្ទាប់មកតែងតាំងប្រធានក្រុមបណ្តោះអាសន្នម្នាក់។ មនុស្សគ្រប់គ្នាបានយល់ព្រម។ ខ្ញុំពេញចិត្តចំពោះរឿងនេះ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំមានកំណត់ត្រាល្អនៅក្នុងភារកិច្ចរបស់ខ្ញុំ ដូច្នេះនៅពេលដែលការជ្រើសរើសមកដល់ ខ្ញុំគិតថាឱកាសរបស់ខ្ញុំគឺពិតជាមានច្រើន។ នៅថ្ងៃបន្ទាប់ ខ្ញុំបានទៅកន្លែងជួបជុំពេញដោយភាពជឿជាក់ ប៉ុន្តែអ្វីដែលខ្ញុំភ្ញាក់ផ្អើល គឺគេបែរជាជ្រើសរើសបងប្រុស លី សម្រាប់ការងារនោះទៅវិញ។ ពេលនោះខ្ញុំពិតជាមានអារម្មណ៍ខកចិត្តជាខ្លាំង ប៉ុន្តែដើម្បីរក្សាកិត្តិយស ខ្ញុំបាននិយាយដោយមិនបញ្ចេញអារម្មណ៍ថា៖ «សូមអរព្រះគុណដល់ព្រះជាម្ចាស់។ ឥឡូវនេះយើងទាំងអស់គ្នាធ្វើការជាមួយគ្នា ទៅតាមភារកិច្ចរបស់យើង»។ ប៉ុន្តែក្នុងជម្រៅចិត្ត ខ្ញុំមិនអាចទទួលយកបានទេ។ ខ្ញុំមានអារម្មណ៍ថាអស់ថាមពលដើរទៅផ្ទះ។ ខ្ញុំមិនយល់ម៉េចបានជាវាអ៊ីចឹងទេ៖ «ហេតុអ្វីបងប្រុស លី តែមិនមែនខ្ញុំ? ខ្ញុំមិនអាចទទួលយកបានទេ។ ខ្ញុំមានអារម្មណ៍ថា ការរើសអ្នកផ្សេង មិនមែនខ្ញុំដែលមានទេពកោសល្យ តើនោះមិនមែនជារឿងខ្ជះខ្ជាយទេឬអី? ខ្ញុំត្រូវបង្ហាញថាខ្ញុំអាចធ្វើបាន ដើម្បីឱ្យអ្នកដទៃឃើញថាខ្ញុំធ្វើពីអ្វី។ ទោះមើលពីក្រៅ ខ្ញុំហាក់ដូចជាស្ងប់ស្ងាត់ តែតាមពិត ខ្ញុំប្រជែងនឹងបង លី ដោយសម្ងាត់។ ខ្ញុំបានខិតខំរៀនសូត្រយ៉ាងខ្លាំងដើម្បីឱ្យខ្ញុំអាចបង្កើនជំនាញរបស់ខ្ញុំនិងពូកែជាងគាត់។ ខ្ញុំសប្បាយចិត្តដែលគាត់រៀនសូត្រយឺត ហើយគិតដោយខ្លួនឯងថា៖ «ដូច្នេះសេចក្ដីពិតចេញមកហើយ។ អ្នកពិតជាមិនអស្ចារ្យទេ។ ហើយនៅទីបំផុត បងប្អូនប្រុសស្រីរបស់យើងនឹងឃើញថាអ្នកណាល្អជាងហើយ»។ កំហុសទាំងប៉ុន្មានដែលគាត់បានបង្កើត ធ្វើឱ្យខ្ញុំសប្បាយចិត្តបន្តិច ដោយគិតក្នុងចិត្តថា៖ «តើអ្នកមានសមត្ថភាពធ្វើកិច្ចការទេ? អ្នកផ្សេងទៀតនឹងឃើញហើយ»។ ហើយខ្ញុំមានអារម្មណ៍ច្រណែន នៅពេលខ្ញុំឃើញគាត់ដោះស្រាយបញ្ហាអ្នកដទៃ។ ខ្ញុំគិតថា «ខ្ញុំក៏មានបទពិសោធជាក់ស្តែងដែរ។ ខ្ញុំនឹងពូកែខាងការប្រកបគ្នាបើខ្ញុំជាអ្នកដឹកនាំក្រុម»។ ជាពិសេសនៅពេលយើងពិភាក្សាកិច្ចការ មិនថាបងប្រុស លី បញ្ចេញយោបល់អ្វីទេ ខ្ញុំតែងប្រជែង ដោយនិយាយអ្វីដែលមានភាពស៊ីជម្រៅ ជាងអ្វីដែលគាត់បាននិយាយ។

ខ្ញុំចាំថា មានការប្រជុំមួយ ហើយយើងកំពុងពិភាក្សានូវគំនិតអំពីចម្រៀងសរសើរព្រះមួយបទ។ បងប្រុស លី បានផ្តល់យោបល់ថាវាពិតជាល្អណាស់។ ប៉ុន្តែខ្ញុំបានគិតថា បើខ្ញុំទទួលយកយោបល់គាត់ តើគាត់មើលទៅមិនល្អជាងខ្ញុំទេឬអី? តើខ្ញុំអាចមានប្រៀបលើគាត់យ៉ាងម៉េចទៅ? ខ្ញុំបាននិយាថា ខ្ញុំមិនចូលចិត្តគំនិតរបស់គាត់ទេ ហើយបានស្នើយោបល់ផ្សេង ប៉ុន្តែចុងបញ្ចប់ ក្រុមទាំងមូលបានជ្រើសរើសការផ្តល់យោបល់របស់គាត់។ ខ្ញុំមានអារម្មណ៍ដូចជាត្រូវគេទះមួយកំផ្លៀងអ៊ីចឹង។ ដោយឃើញក្រុមទាំងអស់ពិភាក្សាវាដោយក្លៀវក្លា ខ្ញុំមានអារម្មណ៍កាន់តែប្រឆាំងនឹងបងប្រុស លី ខ្លាំងជាងមុន ហើយថែមទាំងមិនចង់ស្តាប់ទៀតផង។ នៅក្នុងភារកិច្ចពីមុនរបស់ខ្ញុំ ខ្ញុំធ្លាប់ជាអ្នកដឹកនាំក្រុម ហើយអ្នកផ្សេងគោរពដល់ខ្ញុំ។ ប៉ុន្តែឥឡូវ ខ្ញុំមិនមែនជាអ្នកដឹកនាំក្រុមទេហើយគាត់មើលទៅល្អជាងខ្ញុំ។ បើខ្ញុំបានដឹងមុន ខ្ញុំក៏នឹងមិនមកទីនេះដែរ។ បន្ទាប់ពីការជួបប្រជុំគ្នា ខួរក្បាលខ្ញុំនៅតែគិតអំពីការនេះ ហើយវិញ្ញាណខ្ញុំក៏ងងឹតដែរ។ ដោយដឹងច្បាស់ថាខ្ញុំមិនស្ថិតក្នុងសភាពប្រសើរទេ ខ្ញុំក៏បានអធិស្ឋានដល់ព្រះជាម្ចាស់។ ពេលនោះ ព្រះបន្ទូលទាំងនេះបានចូលមកក្នុងគំនិតខ្ញុំ៖ «ខ្ញុំបានជ្រាបដឹងយ៉ាងជ្រៅអំពីភាពមិនបរិសុទ្ធនៅក្នុងដួងចិត្តរបស់សត្តនិករនីមួយៗដែលបានបង្កើតមកនេះ ហើយនៅមុនពេលខ្ញុំបានបង្កើតអ្នករាល់គ្នាមក ខ្ញុំបានដឹងរួចជាស្រេចហើយនូវសេចក្ដីទុច្ចរិតដែលមានយ៉ាងជ្រៅនៅខាងក្នុងដួងចិត្តរបស់មនុស្ស ហើយខ្ញុំបានជ្រាបយ៉ាងច្បាស់នូវរាល់ការបោកបញ្ឆោត និងសេចក្ដីវៀចវេរនៅក្នុងដួងចិត្តមនុស្ស។ ហេតុនេះ បើទោះបីជាគ្មានដានអ្វីទាល់តែសោះ នៅពេលមនុស្សប្រព្រឹត្តអំពើទុច្ចរិត ក៏ខ្ញុំនៅតែជ្រាបថា សេចក្ដីទុច្ចរិតដែលមាននៅក្នុងដួងចិត្តរបស់អ្នករាល់គ្នា មានច្រើនលើសពីរបស់សព្វសារពើទាំងអស់ ដែលខ្ញុំបានបង្កើតមក។ មនុស្សគ្រប់គ្នាក្នុងចំណោមអ្នករាល់គ្នា បានត្រដែតឡើងទៅដល់កំពូលនៃហ្វូងមនុស្ស។ អ្នកបានឡើងទៅជាបុព្វបុរសនៃពួកមហាជន។ អ្នករាល់គ្នាពិតជាធ្វើតាមតែអំពើចិត្តខ្លាំងណាស់ ហើយអ្នកជ្រួលច្របល់ក្នុងចំណោមពពួកសត្វដង្កូវទាំងអស់នោះដោយស្វែងរកកន្លែងសុខស្រួល និងព្យាយាមលេបត្របាក់ពពួកដង្កូវដែលតូចជាងខ្លួនអ្នក។ នៅក្នុងដួចចិត្តអ្នក អ្នកសាហាវឃោឃៅ និងអាក្រក់ជាងខ្មោចដែលបានលិចដល់បាតសមុទ្រទៅទៀត។ អ្នករស់នៅក្រោមបាតគំនរលាមក ដោយរុកគួនពួកដង្កូវតាំងពីកំពូលទៅបាតក្រោម រហូតដល់ពួកវាគ្មានសេចក្ដីស្ងប់សុខ ដោយតយុទ្ធនឹងគ្នាទៅវិញទៅមកអស់មួយរយៈ រួចក៏ស្ងប់ទៅវិញ។ អ្នកមិនស្គាល់កន្លែងរបស់អ្នកឡើយប៉ុន្តែ អ្នកនៅតែច្បាំងជាមួយគ្នាទៅវិញទៅមក នៅក្នុងគំនរលាមកនោះ ដដែល។ តើអ្នកអាចទទួលបានអ្វីខ្លះពីការខំពុះពារនេះ? ប្រសិនបើនៅក្នុងដួងចិត្ត អ្នករាល់គ្នាពិតជាមានការកោតខ្លាចចំពោះខ្ញុំមែន តើអ្នកអាចច្បាំងជាមួយគ្នាទៅវិញទៅមកនៅពីក្រោយខ្នងរបស់ខ្ញុំបានដោយរបៀបណា? មិនថាអ្នកមានឋានៈខ្ពស់យ៉ាងណានោះទេ តើអ្នកមិនមែននៅតែជាកូនដង្កូវស្អុយគគ្រក់នៅក្នុងគំនរលាមកទេឬអី? តើអ្នកនឹងអាចដុះស្លាប និងក្លាយជាសត្វព្រាបនៅលើមេឃបានដែរឬទេ?» («នៅពេលស្លឹកឈើជ្រុះធ្លាក់ទៅគល់វិញ នោះអ្នកនឹងសោកស្ដាយនូវរាល់អំពើអាក្រក់ទាំងអស់ដែលអ្នកបានធ្វើ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលាតត្រដាងភាពកខ្វក់នៃការប្រជែងរបស់ខ្ញុំដើម្បីកេរ្ដិ៍ឈ្មោះ និងបានខ្ពស់មុខមាត់។ ចាប់តាំងពីខ្ញុំទទួលយកភារកិច្ចនេះ ខ្ញុំមានមហិច្ឆតាច្រើនជ្រុល ដោយខំប្រឹងដើម្បីសម្រេចបានអ្វីមួយ ដើម្បីឱ្យអ្នកផ្សេងគិតថាខ្ញុំជាមនុស្សពូកែបំផុត ហើយពេលនោះ ខ្ញុំនឹងអាចឈរជើងនៅក្នុងក្រុមបាន។ នៅក្នុងដំណើរការជ្រើសរើស ខ្ញុំបានព្យាយាមប្រើភាពឈ្លាសវៃដើម្បីជាប្រយោជន៍ ឱ្យអ្នកដឹកនាំរើសយកម្នាក់ផ្អែកលើការបំពេញភារកិច្ចរបស់យើងកន្លងមក។ ប៉ុន្តែនៅពេលដែលបងប្រុស លី ត្រូវបានជ្រើសរើស ខ្ញុំក៏ច្រណែន ហើយមានអាកប្បកិរិយាចង់ប្រជែង។ នៅពេលខ្ញុំឃើញបញ្ហានៅក្នុងកិច្ចការដែលគាត់បានធ្វើ ខ្ញុំមិនបានគិតពីផលប្រយោជន៍ពួកជំនុំ ឬព្យាយាមជួយគាត់ទេ ប៉ុន្តែ ខ្ញុំចង់ឱ្យតំណែងគាត់ត្រូវគេជំនួសវិញ ដើម្បីឱ្យខ្ញុំ អាចមានឱកាសទទួលបានតំណែងរបស់គាត់។ សភាពរបស់ខ្ញុំក្នុងការស្វែងរកកេរ្ដិ៍ឈ្មោះ និងការខ្ពស់មុខមាត់នេះ មានន័យថាខ្ញុំគ្មានមនសិការ ឬហេតុផលទេ។ វាមានជាតិពុល និងគួរឱ្យស្អប់ខ្ពើម។ ពេលខ្ញុំដឹងថាខ្ញុំស្ថិតក្នុងផ្លូវនេះ ខ្ញុំពិតជាបន្ទោសខ្លួនឯងយ៉ាងខ្លាំង។ ខ្ញុំបានអធិស្ឋានដល់ព្រះជាម្ចាស់ហើយសុំទ្រង់ជួយឱ្យខ្ញុំអនុវត្តសេចក្តីពិត ដើម្បីមិនឱ្យខ្ញុំត្រូវបានគ្រប់គ្រងដោយអំពើពុករលួយរបស់ខ្ញុំទៀត។

ថ្ងៃមួយខ្ញុំបានអានបទគម្ពីរនេះ នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ចំពោះអស់អ្នកដែលបំពេញភារកិច្ចរបស់ពួកគេ ទោះបីជាការយល់ពីសេចក្ដីពិតរបស់ពួកគេជ្រាលជ្រៅ ឬរាក់ៗក៏ដោយ វិធីដ៏សាមញ្ញាបំផុតនៃការអនុវត្ត ដើម្បីចូលទៅក្នុងតថភាពនៃសេចក្ដីពិត គឺគិតពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់នៅក្នុងរឿងគ្រប់យ៉ាង ហើយយកចេញនូវមហិច្ឆតាអាត្មានិយម ចេតនាបុគ្គល ការជំរុញចិត្ត កេរ្ដិ៍ឈ្មោះ និងឋានៈ។ ចូរគិតពីប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ជាមុន នេះគឺជារឿងតូចបំផុត ដែលមនុស្សម្នាក់គួរតែធ្វើ។ បើបុគ្គលម្នាក់ដែលកំពុងតែបំពេញភារកិច្ចរបស់ខ្លួន មិនអាចធ្វើសូម្បីតែកិច្ចការបែបនេះផង តើអាចនិយាយបានថា គេកំពុងតែបំពេញភារកិច្ចរបស់ខ្លួនបានម្ដេចកើតទៅ? នេះមិនមែនជាការបំពេញភារៈកិច្ចរបស់មនុស្សម្នាក់ទេ» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្ហាញទិសដៅក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ ដែលមានន័យថា បោះបង់បំណងប្រាថ្នារបស់ខ្ញុំដែលចង់បានកេរ្ដិ៍ឈ្មោះ និងឋានៈ មិនខ្វល់ថាយ៉ាងម៉េចទេ ត្រូវយកកិច្ចការរបស់ពួកជំនុំជាទីមួយ ហើយបំពេញភារកិច្ចរបស់ខ្ញុំ ឱ្យបានល្អបំផុតតាមដែលខ្ញុំអាចធ្វើទៅបាន។ មានតែពេលនោះទេទើបខ្ញុំនឹងបំពេញភារកិច្ចក្នុងនាមជាភាវដែលត្រូវបានបង្កើតមក និងមានលក្ខណៈជាមនុស្សបន្ដិច។ បើខ្ញុំស្វែងរកកេរ្ដិ៍ឈ្មោះ និងឋានៈជាជាងកិច្ចការសំខាន់របស់ខ្ញុំ នោះមិនមែនជាការបំពេញភារកិច្ចខ្លួនទេ។ ខ្ញុំនឹងប្រឆាំងនឹងព្រះជាម្ចាស់ ហើយធ្វើការអាក្រក់។ ក្រោយមក នៅក្នុងការជួបជុំមួយ ខ្ញុំបាននិយាយដោយចំហចំពោះបងប្អូនប្រុសស្រី អំពីអ្វីៗទាំងអស់នេះ ដោយបើកសម្ដែងពីសេចក្ដីពុករលួយរបស់ខ្ញុំ។ អ្នកផ្សេងទៀតមិនបានមើលងាយដល់ខ្ញុំទេ ហើយជញ្ជាំងរវាងខ្ញុំ និងបងប្រុស លីបានរលាយបាត់។ បន្ទាប់ពីនោះមក ខ្ញុំបានចែករំលែកការប្រកបក្នុងកំឡុងពេលជួបជុំដែលគាត់ធ្វើជាប្រធាន ហើយខ្ញុំមិនបានសើច ឬចំអកទេពេលខ្ញុំបានឃើញបញ្ហានៅក្នុងកិច្ចការរបស់គាត់។ ផ្ទុយទៅវិញ ខ្ញុំបានផ្តល់ការគាំទ្រនិងការផ្ដល់យោបល់ដល់គាត់។ ពេលខ្ញុំឃើញគាត់ជួយបងប្អូនប្រុសស្រីដោះស្រាយបញ្ហារបស់ពួកគេ ខ្ញុំមិនច្រណែនដូចពីមុនទេ។ ខ្ញុំមានអារម្មណ៍ថា នៅក្នុងដំណាក់ព្រះជាម្ចាស់ តួនាទីយើងខុសគ្នា ប៉ុន្តែជំហររបស់យើងមិនខុសគ្នាទេ។ ខ្ញុំគ្រាន់តែចង់ធ្វើការជាមួយគ្នា ដើម្បីបំពេញភារកិច្ចរបស់យើងឱ្យបានល្អ។ នៅពេលខ្ញុំយកវាមកអនុវត្ត ខ្ញុំមានអារម្មណ៍ស្រួលជាងមុន ហើយក្រោយមក ខ្ញុំបានឃើញព្រះពររបស់ព្រះជាម្ចាស់។ ទោះកាលពីមុន ក្រុមរបស់យើងមានមូលដ្ឋានតន្ត្រីអាក្រក់បំផុតក៏ដោយ ប៉ុន្តែក្នុងរយៈពេលដ៏ខ្លី យើងបានបង្កើតបទចម្រៀងជាភាសាអេស្ប៉ាញ ហើយបងប្អូនប្រុសស្រីដទៃទៀតចូលចិត្តវាខ្លាំងណាស់។

ប្រហែលកន្លះឆ្នាំបានកន្លងផុតទៅ ហើយខ្ញុំកាន់តែស្គាល់ពីកិច្ចការនេះ។ បងប្អូនប្រុសស្រីជារឿយៗ ទទួលយកគំនិតរបស់ខ្ញុំនៅពេលណាដែលយើងពិភាក្សាកិច្ចការ។ ហើយការផ្លាស់ប្តូរក្រុមការងារប្រចាំខែរបស់យើង ជាធម្មតាខ្ញុំជាអ្នកដឹកនាំ។ ខ្ញុំមានអារម្មណ៍ថាតម្រូវការកេរ្ដិ៍ឈ្មោះ និងឋានៈត្រូវបានបំពេញ។ ពេលនោះ ថ្នាក់ដឹកនាំយើងបានឱ្យខ្ញុំធ្វើអ្វីបន្ថែមទៀតដើម្បីដឹកនាំកិច្ចការ។ ដោយមានការសរសើរពីថ្នាក់ដឹកនាំ បានធ្វើឱ្យខ្ញុំមានអារម្មណ៍ថាខ្ញុំកាន់តែមានទេពកោសល្យដ៏ប្រពៃថែមទៀត។ មានពេលមួយ យើងត្រូវការមនុស្សម្នាក់ដើម្បីធ្វើកិច្ចការបន្ថែម ទោះកិច្ចការនោះសមនឹងខ្ញុំក៏ដោយ ក៏ខ្ញុំបានគិតគូរពីវាឱ្យបានល្អិតល្អន់ជាមុនសិនដែរថា៖ «វានឹងមិនធ្វើឱ្យខ្ញុំចេញមុខមាត់ឡើយ ហើយខ្ញុំនឹងត្រូវចំណាយពេលច្រើន។ ដូច្នេះបើខ្ញុំធ្វើវា ខ្ញុំប្រហែលជាបាត់បង់ការតាំងចិត្តខ្លះដែលខ្ញុំមាន។ ប៉ុន្តែបើបងប្រុស លី ធ្វើវា ខ្ញុំអាចបង្កើតកន្លែងពិសេសផ្ទាល់ខ្លួននៅទីនេះ។ ដូច្នេះ ខ្ញុំបានគិតពីលេសគ្រប់បែបយ៉ាងដើម្បីបដិសេធវា ដោយនិយាយថាបងប្រុស លី អាចធ្វើវាបាន។ សេចក្ដីពិតគឺថា ខ្ញុំពិតជាមានអារម្មណ៍ថាមានកំហុស ហើយមិនស្ងប់ ប៉ុន្តែខ្ញុំនៅតែរឹងរូស ដើម្បីខ្ញុំអាចការពារតំណែងរបស់ខ្ញុំ។ បងប្រុស លី បានផ្លាស់ទៅធ្វើកិច្ចការដែលគាត់មិនធ្លាប់ធ្វើ។ គាត់បានត្រលប់ជាអវិជ្ជមាន បន្ទាប់ពីបានជួបប្រទះអ្វីដែលពិបាក ដែលជះឥទ្ធិពលដល់កិច្ចការគាត់។ បន្ទាប់ពីខ្ញុំបានឮ ខ្ញុំនៅតែមិនឆ្លុះបញ្ចាំង។ បងប្រុស លី ជារឿយៗមិនអាចធ្វើការជាមួយយើងបានទេ ដូច្នេះបញ្ហាធំ និងតូចនឹងត្រឡប់ជាបញ្ហារបស់ខ្ញុំ។ បំណងប្រាថ្នារបស់ខ្ញុំចំពោះកេរ្ដិ៍ឈ្មោះ និងឋានៈ កាន់តែអាក្រក់ទៅៗ។ ខ្ញុំឃើញថាមានចំណុចខ្វះខាតខ្លះនៅក្នុងកិច្ចការរបស់បងប្អូនប្រុសស្រី ដែលបានរារាំងដល់ការរីកចម្រើនរបស់យើង ហើយការនេះបានធ្វើឱ្យខ្ញុំព្រួយបារម្ភយ៉ាងខ្លាំង។ ខ្ញុំបានគិតថា ខ្ញុំទទួលខុសត្រូវលើកិច្ចការនេះ ដូច្នេះបើមានអ្វីខុសឆ្គង តើថ្នាក់ដឹកនាំគិតយ៉ាងណាចំពោះខ្ញុំ? តើគាត់នឹងគិតថាខ្ញុំគ្មានសមត្ថភាពឬ? ដោយគិតពីចំណុចនោះ ខ្ញុំមិនអាចទប់កំហឹងបានទេ ហើយខ្ញុំបានស្តីបន្ទោសបងប្អូនប្រុសស្រី។ «តើអ្នកអាចហៅការនេះថាជាការបំពេញភារកិច្ចរបស់អ្នកបានយ៉ាងដូចម្ដេចទៅ? តើអ្នកមិនអាចផ្តោតអារម្មណ៍បានទេឬ? «តើអ្នកអាចឈប់ប្រព្រឹត្ដកំហុសឆ្គងបានទេ?» ជាលទ្ធផល ពួកគេទាំងអស់គ្នាមានអារម្មណ៍ថាត្រូវបានបង្ខំខ្លាំង ដោយសារការដែលខ្ញុំប្រតិកម្ម។ មានពេលមួយទៀត ខ្ញុំត្រូវចាកចេញពីរបីថ្ងៃ ហើយពេលខ្ញុំត្រលប់មកវិញ ខ្ញុំបានឃើញប្អូនស្រីម្នាក់បានរៀបចំផែនការកិច្ចការថ្មីដោយមិនបានប្រាប់ខ្ញុំ។ វាបានធ្វើឱ្យខ្ញុំខឹង។ ខ្ញុំគិតថា «តើនេះជាស្អីទៅ? អ្នកមិនគោរពសិទ្ធិអំណាចរបស់ខ្ញុំសោះ»។ ខ្ញុំពិតជាស្រែកដាក់ប្អូនស្រីម្នាក់នេះ ទន្ទឹមនឹងនេះដែរ បញ្ហារបស់ក្រុមបានចាប់ផ្តើមលេចឡើង។ អ្នកផ្សេងទៀតនៅក្នុងក្រុម មិនទទួលយកគំនិតខ្ញុំទេ ថែមទាំងផ្តល់មតិត្រលប់មកខ្ញុំទៀតផង។ ខ្ញុំអាក់អន់ចិត្តចំពោះរឿងនេះ ហើយអារម្មណ៍របស់ខ្ញុំបានផ្ទុះឡើង។ ខ្ញុំបាននិយាយថា «បើអ្នកទាំងអស់គ្នាមិនចង់ទទួលយកគំនិតរបស់ខ្ញុំទេ ធ្វើអីក៏ធ្វើទៅ។ ហើយចាំមើលថានៅពេលដែលមានអ្វីខុសឆ្គងកើតឡើង កុំសង្ឃឹមថាខ្ញុំនឹងទទួលខុសត្រូវឱ្យសោះ»។ បន្ទាប់ពីនោះមក ខ្ញុំមានអារម្មណ៍ភ័យស្លន់ស្លោដែលមិនអាចពន្យល់បាន និងបន្ទោសខ្លួនឯង។ បន្ទាប់មកខ្ញុំបានគិតអំពី ការដែលខ្ញុំមានភាពក្រអឺតក្រទមហើយតែងតែទប់កំហឹងមិនបាន។ តើព្រះជាម្ចាស់នឹងយល់ស្របទេ? ប៉ុន្តែបន្ទាប់មក ខ្ញុំបានគិតថា តើការទាំងអស់មិនមែនដើម្បីជាប្រយោជន៍ដល់ភារកិច្ចរបស់ខ្ញុំទេឬ? ជាសេចក្ដីពុករលួយរបស់គ្រប់គ្នា មិនមែនតែខ្ញុំទេ។ ខ្ញុំមិនបានឆ្លុះបញ្ចាំងពីខ្លួនឯងដោយពិតប្រាកដទេ។ ហើយបន្ទាប់មកនៅថ្ងៃបន្ទាប់ ខ្ញុំបានគ្រេចកជើង។ វាពិតជាឈឺចាប់ខ្លាំង ហើយវាឡើងហើម។ ខ្ញុំមិនអាចបំពេញភារកិច្ចរបស់ខ្ញុំ ឬសូម្បីតែដើរ។ ខ្ញុំដឹងភ្លាមៗថា នេះគឺជាការប្រៀនប្រដៅរបស់ព្រះជាម្ចាស់ ហើយទីបំផុតខ្ញុំចាប់ផ្តើមឆ្លុះបញ្ចាំង។ ខ្ញុំបានស្វែងរកកេរ្ដិ៍ឈ្មោះ និងឋានៈ ដោយមានការក្រអឺតក្រទម និងស្ដីបន្ទោសបងប្អូនប្រុសស្រីរបស់ខ្ញុំ។ នៅក្នុងចិត្តខ្ញុំ ខ្ញុំបានរំលឹកនូវទិដ្ឋភាពទាំងមូល ពីឈុតមួយទៅឈុតមួយ ដូចជាខ្សែភាពយន្តអ៊ីចឹង។ ពេលនោះខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាខ្ញុំនៅតែមិនផ្លាស់ប្តូរ? ហេតុអ្វីខ្ញុំមិនអាចឈប់បះបោរប្រឆាំងនឹងព្រះជាម្ចាស់?

ពីរបីថ្ងៃក្រោយមក មានបងប្អូនប្រុសស្រីខ្លះមកមើលខ្ញុំ ហើយប្រកបជាមួយនឹងខ្ញុំ។ ពួកគេអានបទគម្ពីរមួយនៃព្រះបន្ទូលទ្រង់ ដែលពិតជាត្រូវនឹងសភាពរបស់ខ្ញុំ។ «បើមនុស្សខ្លះឃើញនរណាម្នាក់ប្រសើរជាងខ្លួន នោះពួកគេគាបសង្កត់អ្នកនោះ ចាប់ផ្ដើមបង្កើតពាក្យចចាមអារ៉ាមអំពីពួកគេ ឬប្រើមធ្យោបាយដែលគ្មានសីលធម៌មួយចំនួន ដើម្បីមិនឱ្យមនុស្សដទៃគោរពអ្នកនោះ ហើយថាគ្មាននរណាម្នាក់ប្រសើរជាងនរណាឡើយ ដូច្នេះ នេះគឺជានិស្ស័យពុករលួយនៃភាពក្រអឺតក្រទម និងការរាប់ខ្លួនឯងជាសុចរិត ក៏ដូចជាភាពវៀចវេរ ភាពបោកបញ្ឆោត និងកលល្បិច ហើយមនុស្សទាំងនេះមិនបញ្ឈប់ក្នុងការសម្រេចបានគោលបំណងរបស់ពួកគេឡើយ។ ពួកគេរស់នៅដូចនេះ ប៉ុន្តែពួកគេនៅតែគិតថា ពួកគេអស្ចារ្យ ហើយថាពួកគេគឺជាមនុស្សល្អ។ ទោះបីជាយ៉ាងណាក៏ដោយ តើពួកគេមានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ឬទេ? ដំបូងបំផុត ដើម្បីនិយាយតាមទស្សនៈរបស់ធម្មជាតិនៃបញ្ហាទាំងនេះ តើមនុស្សដែលធ្វើសកម្មភាពតាមរបៀបនេះមិនមែនកំពុងតែធ្វើតាមអ្វីដែលពួកគេចង់ធ្វើទេឬ? តើពួកគេពិចារណាដល់ផលប្រយោជន៍នៃគ្រួសាររបស់ព្រះជាម្ចាស់ឬទេ? ពួកគេគិតតែអារម្មណ៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយពួកគ្រាន់តែចង់សម្រេចបានគោលបំណងរបស់ពួកគេប៉ុណ្ណោះ មិនថាគ្រួសាររបស់ព្រះជាម្ចាស់រងទុក្ខដោយការខាតបង់យ៉ាងណាឡើយ។ មនុស្សដូចនេះមិនត្រឹមតែក្រអឺតក្រទម និងរាប់ថាខ្លួនឯងខ្ពង់ខ្ពស់ទេ ពួកគេថែមទាំងអាត្មានិយម និងគួរឱ្យស្អប់ទៀតផង។ ពួកគេមិនយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទាល់តែសោះ ហើយមនុស្សដូចនេះមិនបាច់សង្ស័យឡើយ គឺមិនមានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ឡើយ។ នេះគឺជាមូលហេតុដែលពួកគេធ្វើអ្វីតាមតែពួកគេចង់ធ្វើ និងធ្វើសកម្មភាពយ៉ាងគឃ្លើន ដោយគ្មានញាណនៃការស្ដីបន្ទោស ដោយគ្មានការញញើត ដោយគ្មានការព្រួយចិត្ត ឬការបារម្ភ ហើយដោយគ្មានការពិចារណាពីផលវិបាកឡើយ។ នេះគឺជាអ្វីដែលពួកគេតែងតែធ្វើ ហើយជារបៀបដែលពួកគេតែងតែប្រព្រឹត្ត។ តើផលវិបាកអ្វីដែលមនុស្សបែបនេះប្រឈម? ពួកគេនឹងមានបញ្ហា តើត្រូវទេ? និយាយឱ្យងាយទៅ មនុស្សបែបនេះមានការច្រណែនខ្លាំង និងមានបំណងខ្លាំងក្នុងការទទួលបានកេរ្ដិ៍ឈ្មោះ និងឋានៈ។ ពួកគេបោកបញ្ឆោត និងវៀចវេរណាស់។ និយាយឱ្យតឹងរ៉ឹងជាងនេះ បញ្ហាសំខាន់គឺថាចិត្តរបស់មនុស្សប្រភេទនេះ ថែមទាំងមិនមានការកោតខ្លាចព្រះជាម្ចាស់បន្តិចទៀតផង។ ពួកគេមិនកោតខ្លាចព្រះជាម្ចាស់ ពួកគេជឿថាខ្លួនឯងសំខាន់បំផុត ហើយពួកគេចាត់ទុកទិដ្ឋភាពនីមួយៗរបស់ខ្លួនឯងខ្ពស់ជាងព្រះជាម្ចាស់ និងខ្ពស់ជាងសេចក្ដីពិត។ នៅក្នុងចិត្តរបស់ពួកគេ ព្រះជាម្ចាស់មានតម្លៃតិចបំផុតក្នុងការលើកយកមកនិយាយ និងគ្មានសារៈសំខាន់បំផុត ហើយព្រះជាម្ចាស់មិនមានឋានៈណាមួយនៅក្នុងចិត្តរបស់ពួកគេទាល់តែសោះ។ តើអស់អ្នកដែលគ្មានទីកន្លែងសម្រាប់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេ និងអ្នកដែលមិនគោរពព្រះជាម្ចាស់ បានទទួលច្រកចូលទៅក្នុងសេចក្ដីពិតឬទេ? (ទេ។) ដូច្នេះ នៅពេលដែលពួកគេគ្រាន់តែធ្វើឱ្យខ្លួនឯងមមាញឹក និងប្រើប្រាស់ថាមពលជាច្រើន តើពួកគេកំពុងតែធ្វើអ្វី? មនុស្សបែបនេះថែមទាំងអះអាងថាបានបោះបង់ចោលគ្រប់យ៉ាង ដើម្បីលះបង់សម្រាប់ព្រះជាម្ចាស់ និងរងទុក្ខយ៉ាងធំធេងទៀតផង ប៉ុន្តែតាមពិត បំណងចិត្ត គោលការណ៍ និងគោលបំណងនៃសកម្មភាពទាំងអស់របស់ពួកគេ គឺដើម្បីផ្ដល់ផលប្រយោជន៍ចំពោះខ្លួនឯង។ ពួកគេគ្រាន់តែព្យាយាមការពារផលប្រយោជន៍ផ្ទាល់ខ្លួនទាំងអស់របស់ពួកគេប៉ុណ្ណោះ។ តើអ្នករាល់គ្នានឹងនិយាយ ឬអត់ថាបុគ្គលប្រភេទនេះអាក្រក់? តើបុគ្គលដែលមិនគោរពព្រះជាម្ចាស់ ជាបុគ្គលប្រភេទណា? តើពួកគេមិនក្រអឺតក្រទមទេឬ? តើពួកគេមិនមែនជាសាតាំងទេឬ? តើរបស់ប្រភេទណាដែលមិនគោរពព្រះជាម្ចាស់? ដោយមិននិយាយពីសត្វ អស់អ្នកដែលមិនគោរពព្រះជាម្ចាស់រួមមាន អារក្ស សាតាំង មហាទេវតា និងអ្នកដែលជំទាស់នឹងព្រះជាម្ចាស់» («សភាពប្រាំយ៉ាងដែលចាំបាច់ក្នុងការដើរលើផ្លូវត្រូវនៅក្នុងសេចក្ដីជំនឿរបស់មនុស្សម្នាក់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់ ពិតជាប៉ះពាល់ ហើយត្រូវដល់ខ្ញុំខ្លាំង។ ខ្ញុំឃើញថា ខ្ញុំមានភាពក្រអឺតក្រទម អាត្មានិយម និងមានល្បិចកល្ប ដោយគ្មានការគោរពចំពោះព្រះជាម្ចាស់។ នៅពេលដែលត្រូវការឱ្យនរណាម្នាក់ទទួលយកកិច្ចការបន្ថែមនោះ ខ្ញុំបានដឹងយ៉ាងច្បាស់ថាខ្ញុំអាចធ្វើវាបាន ប៉ុន្តែដើម្បីរក្សាកេរ្ដិ៍ឈ្មោះផ្ទាល់ខ្លួន ឋានៈផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំបានប្រព្រឹត្តដោយភាពអាត្មានិយម ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចការរបស់ពួកជំនុំ។ បើក្រុមណាមួយមានកំហុសដែលរាំងស្ទះដល់ការរីកចម្រើនរបស់យើង ទោះធំ ឬតូចក្ដី ខ្ញុំមិនបានធ្វើការជាមួយពួកគេដើម្បីជួយ ឬដោះស្រាយវាទេ។ ខ្ញុំគ្រាន់តែគិតថា ពួកគេកំពុងអូសទាញខ្ញុំចុះ ហើយធ្វើឱ្យប៉ះពាល់ដល់ឱកាសរបស់ខ្ញុំក្នុងការលេចធ្លោ។ ខ្ញុំនឹងជេរប្រមាថពួកគេ ដោយប្រើតួនាទីខ្ពស់របស់ខ្ញុំ ហើយពួកគេមានអារម្មណ៍ថាត្រូវគេបង្ខាំង និងរងទុក្ខដោយសារតែវា។ ខ្ញុំនឹងមិនទទួលយកយោបល់របស់ពួកគេទេ ទោះបីជាអ្វីក៏ដោយ។ ខ្ញុំមិនសប្បាយចិត្ត ខឹងសម្បារ និងបានបញ្ចេញការខកចិត្តរបស់ខ្ញុំនៅក្នុងភារកិច្ចរបស់ខ្លួន ដោយមិនដែលគិត ឬពិចារណាអំពីកិច្ចការរបស់ពួកជំនុំឡើយ។ តាមពិត ខ្ញុំមិនមានទេពកោសល្យពិតប្រាកដទាល់តែសោះ។ អ្វីដែលខ្ញុំមាន គឺការចាប់អារម្មណ៍លើតន្ត្រី និងភាពរីករាយ ប៉ុន្តែព្រះជាម្ចាស់បានប្រទានឱកាសនេះមកខ្ញុំដោយសប្បុរស ដូច្នេះខ្ញុំអាចឈានទៅមុខប្រកបដោយវិជ្ជាជីវៈ និងក្នុងការស្វះស្វែងរកសេចក្ដីពិត។ ជំនួសឱ្យការស្រឡាញ់វាខ្លាំង ខ្ញុំបែរជាស្វែងរកឋានៈ និងកិត្យានុភាពទៅវិញ។ ខ្ញុំបានស្វះស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន តាមបែបនៃភារកិច្ចរបស់ខ្ញុំ ដោយកេងប្រវ័ញ្ចក្រុមរបស់ខ្ញុំ ធ្វើជាឧបករណ៍ដើម្បីជួយខ្ញុំឈានទៅមុខ ខ្ញុំខ្វះនូវភាពជាមនុស្ស។ ក្នុងសកម្មភាពខ្ញុំ ខ្ញុំកំពុងធ្វើការអាក្រក់ ហើយប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់។ វាគួរឱ្យស្អប់ខ្ពើមនៅចំពោះព្រះជាម្ចាស់។ ពេលខ្ញុំដឹង ខ្ញុំមានអារម្មណ៍ភ័យខ្លាច និងសោកស្តាយជាខ្លាំង។ នៅពេលខ្ញុំយំ ខ្ញុំបានអធិស្ឋានដល់ព្រះជាម្ចាស់៖ «ឱព្រះជាម្ចាស់ ទូលបង្គំខុសហើយ ទូលបង្គំមិនចង់បះបោរប្រឆាំងនឹងទ្រង់ ឬតយុទ្ធដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទេ។ ទូលបង្គំចង់ប្រែចិត្ត»។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់៖ «តើសាតាំងប្រើអ្វីដើម្បីរក្សាមនុស្សឱ្យស្ថិតជាប់នៅក្នុងការគ្រប់គ្រងរបស់វា? (គឺកិត្តិយស និងបុណ្យសក្តិ) ដូច្នេះសាតាំងប្រើកិត្តិយស និងបុណ្យសក្តិ ដើម្បីគ្រប់គ្រងគំនិតរបស់មនុស្សឱ្យគិតតែពីកិត្តិយស និងបុណ្យសក្តិរហូត។ ពួកគេតស៊ូប្រឹងប្រែងដើម្បីកិត្តិយស និងបុណ្យសក្តិ ទទួលរងទុក្ខលំបាកដើម្បីកិត្តិយស និងបុណ្យសក្តិ ស៊ូទ្រាំភាពអាម៉ាស់ដើម្បីកិត្តិយស និងបុណ្យសក្តិ លះបង់អ្វីៗគ្រប់យ៉ាងដែលពួកគេមានដើម្បីកិត្តិយស និងបុណ្យសក្តិ ហើយពួកគេនឹងធ្វើការវិនិច្ឆ័យ ឬការសម្រេចចិត្តណាមួយដើម្បីកិត្តិយស និងបុណ្យសក្តិ។ តាមវិធីនេះសាតាំងបានចងមនុស្សជាមួយនឹងខ្សែដែលមើលមិនឃើញ ហើយពួកគេមិនមានកម្លាំង ឬភាពក្លាហានក្នុងការបោះចោលរបស់នេះឡើយ។ ពួកគេកំពុងទ្រាំទ្រនឹងឧបសក្គ និងទុក្ខលំបាកដ៏ខ្លាំងជាច្រើន ដោយមិនដឹងខ្លួន។ ដោយសារ កិត្តិយស និងបុណ្យសក្តិនេះ មនុស្សជាតិបានបដិសេធចោលព្រះជាម្ចាស់ ព្រមទាំងក្បត់ព្រះអង្គ ហើយក្លាយជាមនុស្សអាក្រក់កាន់តែខ្លាំងឡើងៗ។ ហេតុដូច្នេះ ពីជំនាន់មួយទៅជំនាន់មួយ មនុស្សត្រូវបានបំផ្លាញក្រោមឥទ្ធិពលកិត្តិយស និងបុណ្យសក្តិរបស់សាតាំង» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ អ្វីដែលខ្ញុំបានរៀនពីព្រះបន្ទូលទាំងនេះ ជួយខ្ញុំឱ្យយល់ថាសាតាំងប្រើយុទ្ធសាស្រ្តកេរ្ដិ៍ឈ្មោះ និងខ្ពស់មុខមាត់ទាំងនេះ ដើម្បីធ្វើឱ្យមនុស្សពុករលួយ វិធីសាស្រ្តរបស់សាតាំងតាមរបៀបនេះ ធ្វើឱ្យមនុស្សឈឺចាប់ និងចងភ្ជាប់ពួកគេ បណ្តាលឱ្យពួកគេក្បត់ព្រះជាម្ចាស់ កេរ្ដិ៍ឈ្មោះ និងឋានៈ គឺជាអ្វីដែលសាតាំងប្រើដើម្បីបំផ្លាញមនុស្ស។ ខ្ញុំត្រូវបានដឹកនាំដោយឥទ្ធិពលសាតាំងដូចជា «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង» «ចូរមានភាពលេចធ្លោលើសអ្នកឯទៀត ហើយនាំកិត្តិយស ជូនដូនតារបស់អ្នក» ឬក៏មួយនេះ «មនុស្សពុះពារដើម្បីបានខ្ពង់ខ្ពស់ រីឯទឹកតែងហូរទៅទីទាបជានិច្ច»។ គំនិតដ៏គួរឱ្យខ្លាចទាំងនេះ គឺដូចជាបាវចនាសម្រាប់ខ្ញុំ។ ខ្ញុំកាន់តែក្រអឺតក្រទម ហើយមិនថាខ្ញុំនៅទីណាទេ ខ្ញុំនឹងតស៊ូដើម្បីឋានៈ និងដើម្បីការយកចិត្តទុកដាក់ពីអ្នកដទៃ។ សូម្បីតែបន្ទាប់ពីក្លាយជាអ្នកជឿម្នាក់ហើយក៏ដោយ ក៏ខ្ញុំនៅតែស្វះស្វែងរកកេរ្ដិ៍ឈ្មោះ និងឋានៈ ជាជាងដេញតាមសេចក្ដីពិតដែរ។ ដើម្បីទទួលបានរបស់ទាំងនេះ ខ្ញុំបានខិតខំធ្វើការដើម្បីបង្កើនជំនាញផ្ទាល់ខ្លួន ហើយខ្ញុំបានរងទុក្ខ និងបានបង់ថ្លៃនៅក្នុងភារកិច្ចរបស់ខ្លួន ដើម្បីប្រកួតប្រជែង និងដណ្ដើមជាមួយអ្នកដទៃ។ ខ្ញុំបានគិតថា ខ្ញុំគឺជាអ្វីម្យ៉ាង នៅពេលដែលខ្ញុំសម្រេចបានអ្វីមួយ ដូច្នេះខ្ញុំបានស្ដីបន្ទោសបងប្អូនប្រុសស្រីដោយក្រអឺតក្រទម។ ខ្ញុំពិតជាក្រអឺតក្រទម និងមានអំនួតណាស់។ ខ្ញុំខ្វះលក្ខណៈជាមនុស្ស។ ខ្ញុំរស់នៅតាមទស្សនវិជ្ជារបស់សាតាំង ដោយខំប្រឹងដើម្បីបានកេរ្តិ៍ឈ្មោះ និងឋានៈ។ ខ្ញុំមិនត្រឹមតែធ្វើបាបដល់អ្នកដទៃទេតែខ្ញុំស្អប់ខ្ពើមព្រះជាម្ចាស់ទៀត ហើយខ្ញុំបានប៉ះពាល់ដល់កិច្ចការរបស់ពួកជំនុំ ជាមួយនឹងអំពើរំលង និងការអាក្រក់របស់ខ្ញុំ។ កេរ្ដិ៍ឈ្មោះ និងឋានៈបានធ្វើឱ្យខ្ញុំអន្តរាយយ៉ាងខ្លាំង។ មានតែបែបនេះទេ ដែលខ្ញុំបានឃើញទស្សនវិជ្ជារបស់សាតាំងដូចជា «ចូរមានភាពលេចធ្លោលើសអ្នកឯទៀត» និង «ចូរធ្វើជាមនុស្សដែលប្រសើរជាងគេ» សុទ្ធតែជាការជឿខុស និងការរស់នៅដោយភាពមិនពិតទាំងនេះ គ្រាន់តែនាំឱ្យមានសេចក្ដីពុករលួយថែមទៀត ដែលធ្វើឱ្យយើងបះបោរប្រឆាំង និងត្រូវរងការដាក់ទោសពីព្រះជាម្ចាស់ នៅពេលខ្ញុំដឹងរឿងរ៉ាវទាំងអស់នេះ ខ្ញុំមានអារម្មណ៍ថាខ្ញុំពិតជាខ្វាក់ភ្នែក និងល្ងីល្ងើខ្លាំងណាស់ដែលចាត់ទុកកេរ្ដិ៍ឈ្មោះ និងឋានៈ ជាខ្សែជីវិតដែលខ្ញុំបានប្រកាន់ខ្ជាប់ មិនខ្វល់ថាយ៉ាងណានោះទេ។ ខ្ញុំក៏បានឃើញដែរថា ការដេញតាមកេរ្ដិ៍ឈ្មោះ និងឋានៈគឺជាផ្លូវដែលរត់ផ្ទុយពីព្រះជាម្ចាស់។ ខ្ញុំបានអធិស្ឋាន ហើយប្រែចិត្តនៅចំពោះព្រះជាម្ចាស់។ ចាប់ពីថ្ងៃនោះតទៅ បើខ្ញុំគិតចង់ស្វះស្វែងនូវការទាំងនោះ ខ្ញុំនឹងមានអារម្មណ៍ភ័យខ្លាច ដូច្នេះខ្ញុំនឹងអធិស្ឋាន ហើយបន្ទាប់មកបោះបង់ចោលសាច់ឈាម។ ខ្ញុំនឹងនិយាយដោយចំហទៅកាន់ក្រុមរបស់ខ្ញុំ ដោយលាតត្រដាងនិស្ស័យពុករលួយផ្ទាល់ខ្លួនរបស់ខ្ញុំ។ បន្ទាប់ពីមួយរយៈក្រោយមក ខ្ញុំមិនសូវមានបំណងចង់បន្តស្វះស្វែងរកកេរ្ដិ៍ឈ្មោះ និងឋានៈទេ ហើយខ្ញុំមានអារម្មណ៍ថាមានសន្តិភាពខ្លះនៅខាងក្នុង។

នៅពេលពួកជំនុំជ្រើសរើសអ្នកដឹកនាំ បំណងប្រាថ្នារបស់ខ្ញុំចំពោះកេរ្ដិ៍ឈ្មោះ បានត្រឡប់មកវិញនៅពេលត្រូវបោះឆ្នោត ហើយខ្ញុំបានតស៊ូនៅខាងក្នុងចិត្ត៖ «តើខ្ញុំគួរបោះឆ្នោតឱ្យបងប្រុសលី ឬក៏បោះឱ្យខ្លួនឯង? ខ្ញុំដូចជាមិនសូវពូកែ ក្នុងការដោះស្រាយបញ្ហាតាមរយៈការប្រកបនឹងសេចក្ដីពិតនោះទេ។ ប៉ុន្តែបើគាត់ក្លាយជាអ្នកដឹកនាំ ក្នុងឱកាសដែលគាត់ពិតជាឈ្នះ នោះតើអ្នកផ្សេងនឹងមើលមកខ្ញុំថាបែបណាវិញ?» ខ្ញុំដឹងជាថ្មីម្តងទៀតថាខ្ញុំកំពុងស្វែងរកកេរ្ដិ៍ឈ្មោះ និងឋានៈ ហើយគិតថាអារម្មណ៍នៃគំនិត គឺពិតជាអាក្រក់ខ្លាំង។ ខ្ញុំបានអធិស្ឋានដល់ព្រះជាម្ចាស់ដោយដាក់បណ្តាសា និងបោះបង់គំនិតទាំងនោះ។ ក្រោយមក ខ្ញុំបានគិតពីព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់៖ «ប្រសិនបើគំនិតរបស់អ្នកពោរពេញទៅដោយការគិតអំពីវិធីដើម្បីទទួលបានឋានៈខ្ពស់ជាងមុន ឬធ្វើអ្វីៗនៅចំពោះមុខអ្នកដទៃដើម្បីឱ្យពួកគេកោតសរសើរអ្នក នោះអ្នកកំពុងនៅលើផ្លូវខុសហើយ។ វាមានន័យថាអ្នកកំពុងធ្វើអ្វីៗសម្រាប់សាតាំង។ អ្នកកំពុងធ្វើការបម្រើសាតាំងហើយ។ ប្រសិនបើគំនិតរបស់អ្នកពោរពេញទៅដោយការគិតអំពីវិធីនៃការផ្លាស់ប្តូរ ដើម្បីឱ្យអ្នកកាន់តែដូចជាមនុស្ស ស្របទៅនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ មានសមត្ថភាពក្នុងការចុះចូលចំពោះទ្រង់ និងត្រឡប់មករកទ្រង់វិញ ហើយបង្ហាញនូវការអត់ធ្មត់ និងទទួលយកការពិនិត្យហ្មត់ចត់របស់ទ្រង់ចំពោះអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ នោះស្ថានភាពរបស់អ្នកនឹងកាន់តែប្រសើរឡើងៗហើយ។ នេះមានន័យថា អ្នកជាមនុស្សម្នាក់ដែលរស់នៅសម្រាប់ព្រះជាម្ចាស់។ ដូច្នេះមានផ្លូវពីរ៖ ផ្លូវមួយគ្រាន់តែសង្កត់ធ្ងន់លើអាកប្បកិរិយា ការបំពេញនូវមហិច្ឆតា ចំណង់ចិត្ត សេចក្ដីប្រាថ្នា និងផែនការផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ប៉ុណ្ណោះ ដែលនេះគឺជាការរស់នៅសម្រាប់សាតាំង ហើយរស់នៅក្រោមអំណាចរបស់វា។ ចំណែកផ្លូវមួយទៀត សង្កត់ធ្ងន់ទៅលើវិធីដើម្បីបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ការចូលទៅក្នុងភាពពិតនៃសេចក្កីពិត ការចុះចូលចំពោះព្រះជាម្ចាស់ និងមិនមានការយល់ច្រលំ ឬការមិនស្តាប់បង្គាប់ទ្រង់ ដែលការទាំងនេះធ្វើឱ្យមនុស្សគោរពព្រះជាម្ចាស់ ហើយបំពេញនូវកាតព្វកិច្ចរបស់គេបានប្រសើរ។ នេះជាអត្ថន័យនៃការរស់នៅសម្រាប់ព្រះជាម្ចាស់» («មានតែតាមរយៈការអនុវត្តនូវសេចក្តីពិតប៉ុណ្ណោះ ទើបអាចធ្វើឱ្យមនុស្សមានភាពជាមនុស្សធម្មតាបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ទីបំផុត ខ្ញុំយល់ពីអ្វីដែលព្រះជាម្ចាស់ចង់មានន័យ។ ទ្រង់ទតមើលការជំរុញចិត្តនៅពីក្រោយសកម្មភាពរបស់មនុស្ស។ នោះជាការសំខាន់។ បើអ្វីៗដែលខ្ញុំព្យាយាមដើម្បីទទួលបានគឺដើម្បីកេរ្ដិ៍ឈ្មោះខ្ញុំផ្ទាល់ខ្លួន ដើម្បីឱ្យអ្នកដទៃសរសើរ នោះគឺជាមាគ៌ាប្រឆាំងនឹងព្រះជាម្ចាស់ ហើយខ្ញុំនឹងមិនស្វែងរកបានសេចក្ដីពិត ឬមិនត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍នោះឡើយ។ ខ្ញុំចង់កែកុនកត្តាជំរុញចិត្តរបស់ខ្ញុំ មិនថាខ្ញុំត្រូវបានគេជ្រើសរើសជាអ្នកដឹកនាំឬអត់ទេ។ ខ្ញុំនឹងចុះចូលចំពោះការរៀបចំរបស់ព្រះជាម្ចាស់ ហើយបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ។ នៅពេលដល់ពេលបោះឆ្នោត ខ្ញុំបានគិតអំពីគោលការណ៍ ហើយបានបោះឆ្នោតឱ្យបងប្រុសលី។ នៅទីបំផុត គាត់ត្រូវបានជ្រើសរើសឱ្យដឹកនាំ។ ខ្ញុំគ្មានបញ្ហាជាមួយលទ្ធផលនេះទេ។ ទោះខ្ញុំចាញ់ ខ្ញុំមិនស្តាយក្រោយទេ ព្រោះខ្ញុំយកសេចក្ដីពិតមកអនុវត្ត ដោយបោះបង់ចោលកេរ្ដិ៍ឈ្មោះ និងឋានៈ។ ខ្ញុំមានអារម្មណ៍ថាមានសន្ដិភាពពីខាងក្នុង ពីការអនុវត្តសេចក្ដីពិតហើយធ្វើឱ្យព្រះជាម្ចាស់សព្វព្រះទ័យ ហើយឥឡូវនេះ ខ្ញុំដឹងថាការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ គឺជាការសង្គ្រោះរបស់ខ្ញុំ។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ខ្ញុំបានឃើញសេចក្ដីពិត នៃការក្លាយជាអ្នកផ្គាប់ចិត្តមនុស្ស

ខ្ញុំធ្លាប់បានខិតខំយ៉ាងខ្លាំងដើម្បីរក្សាទំនាក់ទំនងផ្ទាល់ខ្លួនក្នុងការប្រាស្រ័យទាក់ទងរបស់ខ្ញុំជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងអ្នកជិតខាង។...

តាមរយៈជំងឺ នោះបំណងចង់បានព្រះពររបស់ខ្ញុំត្រូវបានបើកសម្ដែង

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅក្នុងសេចក្ដីជំនឿរបស់ពួកគេចំពោះព្រះជាម្ចាស់ អ្វីដែលមនុស្សព្យាយាមចង់បាន គឺឱ្យបានព្រះពរសម្រាប់អនាគត។...

ការរៀនចុះចូលតាមរយៈភាពលំបាក

ដោយ លី យ៉ាង (ចិន) នៅពេលកូនប្រុសរបស់ខ្ញុំមានអាយុ ៦ ឆ្នាំ ខ្ញុំសម្គាល់ឃើញថាមានដុំពកមួយនៅពីក្រោយត្រចៀករបស់គាត់។ ខ្ញុំបាននាំគាត់ទៅមន្ទីរពេទ្យ...

Leave a Reply