វាមានអារម្មណ៍ល្អណាស់ក្នុងការយកចេញនូវការក្លែងបន្លំរបស់ខ្ញុំ

11-11-2021

នៅខែកញ្ញា ឆ្នាំ២០១៨ ខ្ញុំត្រូវបានជ្រើសតាំងជាអ្នកដឹកនាំមួយរូបរបស់ក្រុមជំនុំ។ នៅពេលនោះ ខ្ញុំសប្បាយចិត្តជាខ្លាំង។ ខ្ញុំមានអារម្មណ៍ថា រឿងនេះបានកើតឡើងដោយសារតែខ្ញុំល្អជាងបងប្អូនប្រុសស្រីភាគច្រើនដទៃទៀត ហើយខ្ញុំត្រូវតែតាមរកសេចក្ដីពិត និងបំពេញភារកិច្ចរបស់ខ្ញុំ។ ខ្ញុំមិនចង់ឱ្យមនុស្សគិតថា ការដឹកនាំរបស់ខ្ញុំគ្រាន់តែជានិមិត្តរូបឡើយ។ ថ្ងៃមួយ ខ្ញុំបានទៅចូលរួមកិច្ចប្រជុំក្រុមមួយ។ នៅពេលដែលពិភាក្សាកិច្ចការ បងប្អូនប្រុសស្រីមួយចំនួនបាននិយាយអំពីជំនាញឯកទេស។ ខ្ញុំរាងភាំងៗបន្តិចដែរ។ ខ្ញុំស្ទើរតែមិនដឹងអ្វីសោះអំពីជំនាញទាំងនោះ។ ចុះបើពួកគេសួរខ្ញុំ ហើយខ្ញុំមិនអាចឆ្លើយបាននោះ វាយ៉ាងម៉េចទៅវិញ? តើពួកគេនឹងមើលងាយខ្ញុំ ហើយឆ្ងល់ថាខ្ញុំអាចដឹកនាំបានទេ ប្រសិនបើខ្ញុំមិនយល់អ៊ីចឹង? ខ្ញុំគ្រាន់តែមិនអាចនិយាយអ្វីសោះ ប៉ុន្តែធ្វើដូច្នោះ តើនឹងធ្វើឱ្យខ្ញុំជាអ្នកដឹកនាំដែលគ្មានប្រយោជន៍ឬ? ចុះបើខ្ញុំនិយាយវិញនោះ? ខ្ញុំអង្គុយទីនោះដូចជាឆ្មានៅលើដំបូលស័ង្គសីក្ដៅអ៊ីចឹង ដែលពេញដោយការខ្វល់ខ្វាយ។ ខ្ញុំមិនអាចយល់ពីអ្វីដែលគ្រប់គ្នាកំពុងនិយាយឡើយ។ នៅពេលដែលពួកគេជជែកគ្នាជិតចប់ ខ្ញុំបាននិយាយយ៉ាងលឿនថា «បើគ្មានសំណួរផ្សេងទេ យើងបញ្ចប់ការប្រជុំត្រឹមនេះ»។ ខ្ញុំមិនអាចធូរស្រាលបានទេ រហូតដល់ខ្ញុំចាកចេញពីប្រជុំ។ ខ្ញុំបានគិតថា «ក្រុមនេះតម្រូវឱ្យមានចំណេះដឹងវិជ្ជាជីវៈដ៏ច្រើន ហើយខ្ញុំមិនចេះអ្វីមួយអំពីវា ដូច្នេះ យកល្អខ្ញុំមិនទៅប្រជុំច្រើនប្រសើរជាង។ បើអ្នកដទៃរកឃើញថា ខ្ញុំមិនចេះច្រើនអំពីរឿងរ៉ាវវិជ្ជាជីវៈ នោះពួកគេប្រាកដជាមើលងាយខ្ញុំមិនខាន។ បន្ទាប់ពីនោះ តើនរណាយកចិត្តទុកដាក់ចំពោះខ្ញុំ?»

ប្រហែលជាពីរបីសប្ដាហ៍ក្រោយមក ខ្ញុំបានទៅជួបក្រុមផ្សេងៗទៀតជារៀងរាល់ថ្ងៃ និងបានជួយដោះស្រាយបញ្ហា និងការលំបាករបស់ពួកគេ។ ជីវិតពួកជំនុំរបស់ពួកយើងបានរីកចម្រើន។ រាល់គ្នាបានគាំទ្រខ្ញុំ ហើយខ្ញុំពិតជាចង់ជួបជាមួយក្រុមទាំងនេះណាស់។ ប៉ុន្តែខ្ញុំមានបញ្ហានៅពេលដែលខ្ញុំបានគិតអំពីក្រុមដែលត្រូវការចំណេះដឹងជំនាញ។ ខ្ញុំខ្លាចថា ខ្ញុំមិនដឹងពីអ្វីដែលពួកគេនិយាយ ដូច្នេះខ្ញុំដោះសារ និងកម្រទៅណាស់។ យប់មួយ ប្អូនស្រីម្នាក់ដែលខ្ញុំធ្វើការជាមួយបាននិយាយថា ក្រុមមានបញ្ហាមួយចំនួន ដូច្នេះ នាងស្នើឱ្យខ្ញុំទៅកាន់ការប្រជុំមួយ។ ខ្ញុំយល់ព្រមយ៉ាងស្ទាក់ស្ទើរ ប៉ុន្តែខ្ញុំខ្វល់ខ្វាយ។ ខ្ញុំបានគិតថា «បើខ្ញុំមិនអាចដោះស្រាយបញ្ហាបានទេ តើអ្នកផ្សេងនឹងនិយាយថា ខ្ញុំជាអ្នកដឹកនាំគ្មានសមត្ថភាពឬទេ?» ខ្ញុំមានបញ្ហា។ នៅថ្ងៃបន្ទាប់ បន្ទាប់ពីពួកយើងបានប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំខ្លាចអ្នកផ្សេងសួរសំណួរអំពីចំណេះដឹងវិជ្ជាជីវៈ ហើយខ្ញុំនឹងមើលទៅដូចមនុស្សមិនដឹងអីមិនខាន បើខ្ញុំមិនអាចឆ្លើយសំណួរទាំងនោះ។ ដូច្នេះ ខ្ញុំប្រុងប្រៀបខ្លួន ហើយបន្តនិយាយ ដើម្បីដោះស្រាយស្ថានការណ៍ ប៉ុន្តែខ្ញុំមានអារម្មណ៍មិនស្រួលសោះ។ ខ្ញុំបានសួរពួកគេថា «តើមានបញ្ហាផ្សេងទៀតដែលនៅមិនទាន់ដោះសា្រយទេ? អ្នកដឹកនាំក្រុមបាននិយាយអំពីបញ្ហា និងដំណោះស្រាយរបស់ពួកគេ។ ខ្ញុំភាន់ច្រឡំ នៅពេលដែលគាត់ចាប់ផ្ដើមប្រើប្រាស់សំនួនមួយចំនួន។ ខ្ញុំមិនច្បាស់ថា បញ្ហានោះត្រូវបានដោះស្រាយទាំងស្រុង ឬអត់ទេ។ បើពួកគេរកដំណោះស្រាយមិនឃើញ នោះនឹងប៉ះពាល់ដល់ការរីកចម្រើនរបស់ពួកគេមិនខាន។ ប៉ុន្តែបើខ្ញុំបានសួរសំណួរលម្អិត ពួកគេប្រាកដជាចង់ស្ដាប់ទស្សនៈរបស់ខ្ញុំហើយ។ ប៉ុន្តែខ្ញុំមិនយល់អ្វីឡើយ ហើយវានឹងគួរឱ្យអាម៉ាស់មិនខាន។ បន្ទាប់ពីការពិចារណាដ៏ច្រើនរួចមក ខ្ញុំមិនបាននិយាយអ្វីឡើយ។ ក្រោយមក ប្អូនស្រីម្នាក់បាននិយាយអំពីការលំបាកមួយចំនួនដែលនាងកំពុងជួបប្រទះ ដែលទាក់ទងនឹងបញ្ហាវិជ្ជាជីវៈមួយចំនួន។ ខ្ញុំកាន់តែវង្វេង។ ខ្ញុំមិនហ៊ានសួរនាងថានាងចង់សំដៅលើអ្វីឡើយ។ ខ្ញុំខ្លាចថា បើខ្ញុំមិនអាចដោះស្រាយបញ្ហារបស់នាងបាន នោះនាងនឹងគិតថា ខ្ញុំមិនមែនជាអ្នកដឹកនាំល្អទេ។ ខ្ញុំគ្រាន់តែនិយាយបន្តិច ហើយបានពង្វាងបញ្ហាដោយនិយាយថា «ខ្ញុំនឹងពិនិត្យមើលបញ្ហានេះនៅពេលក្រោយ»។ បន្ទាប់ពីការប្រជុំរួច ខ្ញុំហត់នឿយមែនទែន។ ខ្ញុំមានអារម្មណ៍ទទេសូន្យ។ គ្មានអ្វីមួយត្រូវបានដោះស្រាយនៅក្នុងការប្រជុំនេះឡើយ។ តើខ្ញុំមិនមែនកំពុងតែធ្វើឱ្យខូចការក្នុងភារកិច្ចរបស់ខ្ញុំទេឬ? ខ្ញុំក៏ដឹងថា បងប្អូនប្រុសស្រីនៅក្នុងក្រុមនេះ មិនសម្រេចបានលទ្ធផលច្រើនឡើយ។ កិច្ចការរបស់ពួកគេមិនរីកចម្រើនច្រើនឡើយ ហើយខ្ញុំមានអារម្មណ៍មិនសប្បាយចិត្តអំពីរឿងនេះសោះ។ ខ្ញុំខ្លាចពួកគេនិយាយថា ខ្ញុំមិនយល់កិច្ចការនេះ ហើយមើលងាយខ្ញុំ។ ខ្ញុំគ្រាន់តែធ្វើឱ្យវិធីរបស់ខ្ញុំអាចសម្រេចទៅទាំងត្រដរប៉ុណ្ណោះ នៅរាល់ការប្រជុំទាំងអស់។ ខ្ញុំពិតជាមិនដែលយល់ស្ថានភាពរបស់កិច្ចការ ហើយមិនបានដោះសា្រយបញ្ហាជាក់ស្ដែងណាមួយឡើយ។ ខ្ញុំមិនបានធ្វើកិច្ចការជាក់ស្ដែងណាមួយឡើយ។ តើខ្ញុំមិនមែនកំពុងតែបោកបញ្ឆោតព្រះជាម្ចាស់ និងបំភាន់បងប្អូនទេឬ? ខ្ញុំមានអារម្មណ៍មិនសុខស្រួលសោះ ហើយបានបន្ទោសខ្លួនឯង។ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ ដើម្បីជួយខ្ញុំឱ្យឆ្លុះបញ្ចាំងពីខ្លួនឯង និងព្យាយាមស្គាល់ខ្លួនឯង។

ថ្ងៃមួយ អំឡុងពេលនៃការថ្វាយបង្គំ ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយ៖ «មនុស្សពុករលួយទាំងអស់ បង្ហាញពីបញ្ហានេះ៖ នៅពេលដែលពួកគេជាបងប្អូនសាមញ្ញ ដោយគ្មានឋានៈ នោះពួកគេមិនអួតអាងឡើយ នៅពេលដែលពួកគេប្រាស្រ័យទាក់ទង ឬនិយាយជាមួយនរណាម្នាក់ ហើយពួកគេក៏មិនជ្រើសយកបែបបទ ឬសម្លេងជាក់លាក់មួយ នៅក្នុងការនិយាយរបស់ពួកគេឡើយ។ ពួកគេគ្រាន់តែសាមញ្ញ និងធម្មតាប៉ុណ្ណោះ ហើយមិនត្រូវការលាក់ពុតឡើយ។ ពួកគេមិនមានអារម្មណ៍ថាមានសម្ពាធផ្លូវចិត្ត ហើយអាចធ្វើការប្រកបគ្នាយ៉ាងបើកចំហ និងចេញពីចិត្ត។ ពួកគេអាចទៅរកបាន និងងាយស្រួលក្នុងការប្រាស្រ័យទាក់ទង។ អ្នកដទៃមានអារម្មណ៍ថា ពួកគេជាមនុស្សល្អ។ ទោះបីជាយ៉ាងណាក៏ដោយ ពេលដែលពួកគេទទួលបានឋានៈ ពួកគេខ្ពង់ខ្ពស់ និងមានឫទ្ធិអំណាច ហាក់ដូចជាគ្មាននរណាម្នាក់អាចដល់ពួកគេអ៊ីចឹង។ ពួកគេមានអារម្មណ៍ថា ពួកគេសមនឹងទទួលបានការគោរព ហើយថា ពួកគេ និងមនុស្សសាមញ្ញ មានលក្ខណៈខុសគ្នា។ ពួកគេមើលងាយមនុស្សសាមញ្ញ ហើយឈប់ធ្វើការប្រកបគ្នាដោយបើកចំហជាមួយអ្នកដទៃទៀតហើយ។ ហេតុអ្វីបានជាពួកគេលែងធ្វើការប្រកបគ្នាដោយបើកចំហ? ពួកគេមានអារម្មណ៍ថា ពេលនេះ ពួកគេមានឋានៈ និងជាអ្នកដឹកនាំ។ ពួកគេគិតថា អ្នកដឹកនាំត្រូវតែមានកេរ្ដិ៍ឈ្មោះជាក់លាក់ ថ្លៃថ្នូរបន្តិចជាងមនុស្សធម្មតា ហើយមានកម្ពស់ និងអាចទទួលខុសត្រូវច្រើនជាង។ ពួកគេជឿថា បើប្រៀបធៀបនឹងមនុស្សសាមញ្ញ អ្នកដឹកនាំត្រូវតែមានការអត់ធ្មត់ជាង អាចរងទុក្ខ និងលះបង់ច្រើនជាង និងអាចតតាំងនឹងសេចក្ដីល្បួងណាមួយបាន។ ពួកគេថែមទាំងគិតថា អ្នកដឹកនាំមិនអាចយំឡើយ មិនថាសមាជិកគ្រួសារជាច្រើននាក់របស់ពួកគេអាចស្លាប់ឡើយ ហើយថា បើពួកគេពិតជាយំមែន នោះពួកគេត្រូវពួនយំ ដើម្បីកុំឱ្យនរណាម្នាក់អាចឃើញពីចំណុចខ្សោយ ភាពខ្វះខាត ឬភាពទន់ខ្សោយនៅក្នុងពួកគេ។ ពួកគេថែមទាំងមានអារម្មណ៍ថា អ្នកដឹកនាំមិនអាចអនុញ្ញាតឱ្យនរណាម្នាក់ដឹងថា ពួកគេអវិជ្ជមានឡើយ។ ផ្ទុយទៅវិញ ពួកគេត្រូវតែលាក់បាំងអ្វីៗទាំងអស់នេះ។ ពួកគេជឿថា នេះគឺជារបៀបដែលមនុស្សម្នាក់ដែលមានឋានៈគួរតែប្រព្រឹត្ត» («ដើម្បីដោះស្រាយនិស្ស័យពុករលួយរបស់ខ្លួន មនុស្សម្នាក់ត្រូវតែមានមាគ៌ានៃការអនុវត្តដ៏ជាក់លាក់មួយ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបើកសម្ដែងសភាពពិតរបស់ខ្ញុំ។ នៅមុនពេលខ្ញុំក្លាយជាអ្នកដឹកនាំ បើខ្ញុំមិនយល់អ្វីមួយ នោះខ្ញុំនឹងសួរនរណាម្នាក់។ ខ្ញុំនឹងប្រកបគ្នាយ៉ាងចំហជាមួយអ្នកដទៃ បើខ្ញុំមានបញ្ហា ឬការលំបាកណាមួយ។ បន្ទាប់ពីខ្ញុំក្លាយជាអ្នកដឹកនាំ នោះខ្ញុំមានអារម្មណ៍ថា ខ្ញុំគួរតែល្អប្រសើរជាងអ្នកដទៃ។ ខ្ញុំមានអារម្មណ៍ថា ចាប់តាំងពីខ្ញុំត្រូវបានបងប្អូនប្រុសស្រីរបស់ខ្ញុំជ្រើសតាំងជាអ្នកដឹកនាំរួចមក ខ្ញុំគួរតែប្រព្រឹត្តដូចជាអ្នកដឹកនាំ។ ខ្ញុំត្រូវតែល្អប្រសើរជាងពួកគេ ខ្ញុំត្រូវតែអាចយល់ និងដោះស្រាយគ្រប់បែបយ៉ាង។ ដូច្នេះ នៅពេលដែលខ្ញុំទៅចូលរួមប្រជុំក្រុម នោះខ្ញុំធ្វើឫកពារផ្សេង។ ប៉ុន្តែដោយសារតែមានរឿងមួយចំនួនដែលខ្ញុំមិនយល់ នោះខ្ញុំខ្លាចអ្នកដទៃនឹងមើលងាយខ្ញុំ។ ខ្ញុំចាប់ផ្ដើមធ្វើសកម្មភាពក្លែងបន្លំ និងធ្វើពុត ហើយខ្ញុំគេចពីភារកិច្ចរបស់ខ្ញុំ។ ខ្ញុំទៅកាន់ក្រុមដែលមានការងារងាយស្រួលបំផុត ដែលខ្ញុំអាចបង្ហាញទេពកោសល្យរបស់ខ្ញុំ ហើយខ្ញុំបានគេចវេសពីក្រុមដែលជួបប្រទះនឹងការងារលំបាក ឬពាក់ព័ន្ធនឹងវិស័យដែលខ្ញុំមិនយល់ ដូច្នេះ ខ្ញុំនឹងមិនបាក់មុខទេ បើខ្ញុំធ្វើការងារមិនល្អនោះ។ ទោះបីជាខ្ញុំបានទៅក៏ដោយ ក៏ខ្ញុំមិនបាននិយាយរឿងដែលមិនបានការមួយចំនួនដែរ ហើយខ្ញុំឆ្លងផុតទាំងត្រដរ។ ខ្ញុំមិនអាចប្រឈមនឹងបញ្ហាជាក់ស្ដែងនៅក្នុងក្រុមទាំងនោះឡើយ។ ខ្ញុំបានវិនិយោគយ៉ាងច្រើនទៅលើរឿងឥតប្រយោជន៍ និងការក្លាយជាអ្នកដឹកនាំរបស់ខ្ញុំ។ ដំណាក់របស់ព្រះជាម្ចាស់តម្រូវឱ្យអ្នកដឹកនាំជជីកយ៉ាងជ្រៅទៅក្នុងកិច្ចការនីមួយៗ ដើម្បីពាំនាំសេចក្ដីពិត និងដោះស្រាយបញ្ហាដែលបងប្អូនប្រុសស្រីរបស់ពួកយើងជួបប្រទះ ដូច្នេះពួកគេអាចបំពេញភារកិច្ចរបស់ពួកគេ ស្របតាមគោលការណ៍នៃសេចក្ដីពិត។ នេះមានន័យថា ការធ្វើកិច្ចការជាក់ស្ដែង និងការយកចិត្តទុកដាក់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ខ្ញុំបានដឹងថា បងប្អូនប្រុសស្រីនៅក្នុងក្រុមនោះបានប្រឈមមុខនឹងការលំបាក ប៉ុន្តែខ្ញុំមិនចង់ប្រឈមនឹងបញ្ហារបស់ពួកគេ និងស្វែងរកសេចក្ដីពិត ដើម្បីដោះស្រាយបញ្ហាទាំងនោះឡើយ។ ខ្ញុំអំពល់ដោយភាពឥតប្រយោជន៍របស់ខ្ញុំ ធ្វេសប្រហែសក្នុងភារកិច្ចរបស់ខ្ញុំ និងបានរស់នៅដើម្បីតែកិត្យានុភាពប៉ុណ្ណោះ។ ខ្ញុំភ្លេចអស់នូវព្រះបន្ទូលនៃដំណាក់របស់ព្រះជាម្ចាស់។ ជាលទ្ធផល បញ្ហានៅក្នុងក្រុមនេះមិនត្រូវបានដោះស្រាយ ហើយការរីកចម្រើនត្រូវបានពន្យារពេល។ តើខ្ញុំមិនមែនគ្រាន់តែជាអ្នកដឹកនាំក្លែងក្លាយដែលរីករាយនឹងឋានៈជាអ្នកដឹកនាំ ដោយគ្មានធ្វើកិច្ចការជាក់ស្ដែងទេឬ? ការតាមរកឋានៈគួរឱ្យហត់នឿយ និងធ្វើឱ្យខ្ញុំមានអារម្មណ៍មិនស្រួលនៅក្នុងចិត្តរបស់ខ្ញុំសោះ។ វាក៏នាំមកនូវការរំខានចំពោះកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ផងដែរ ដែលជាស្ថានភាពចាញ់-ចាញ់។ បើខ្ញុំមិនប្រែចិត្តទេ នោះខ្ញុំនឹងធ្វើទង្វើអាក្រក់ និងរឹងទទឹងនឹងព្រះជាម្ចាស់មិនខាន ភ្លាមៗនោះ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ ហើយរកឃើញមាគ៌ាដើម្បីអនុវត្ត។

ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយទៀត។ «នៅពេលដែលអ្នកគ្មានឋានៈ អ្នកអាចញែកខ្លួនជារឿយៗ ហើយស្គាល់ខ្លួនឯង។ អ្នកដទៃទៀតអាចទទួលបានផលប្រយោជន៍ពីការធ្វើបែបនេះ។ នៅពេលដែលអ្នកមានឋានៈ អ្នកនៅតែអាចញែកខ្លួនអ្នកជារឿយៗ ហើយស្គាល់ខ្លួនឯងបានដដែល ដោយអនុញ្ញាតឱ្យអ្នកដទៃយល់ពីតថភាពនៃសេចក្ដីពិត និងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ចេញពីបទពិសោធន៍របស់អ្នក។ មនុស្សអាចទទួលបានផលប្រយោជន៍ពីរឿងនេះផងដែរ មិនអ៊ីចឹងទេឬ? បើអ្នកអនុវត្តដូច្នោះ នោះមិនថាអ្នកមានឋានៈ ឬអត់ឡើយ អ្នកដទៃនឹងទទួលបានផលប្រយោជន៍ពីវាដូចតែគ្នា។ ដូច្នេះ តើឋានៈមានន័យដូចម្ដេចចំពោះអ្នក? តាមពិត វាគឺជារបស់បន្ថែមមួយ ដូចជាក្រណាត់មួយផ្ទាំង ឬមួកមួយអ៊ីចឹង។ ដរាបណាអ្នកមិនចាត់ទុកវាជាបញ្ហាដ៏ធំពេក នោះវាមិនអាចបង្ខិតបង្ខំអ្នកបានឡើយ។ បើអ្នកស្រឡាញ់ឋានៈ និងផ្ដោតទៅលើវា តែងតែចាត់ទុកវាជាបញ្ហាសំខាន់ នោះវានឹងធ្វើឱ្យអ្នកស្ថិតក្រោមការត្រួតត្រារបស់វា។ បន្ទាប់មក អ្នកនឹងលែងចង់ស្គាល់ខ្លួនឯងទៀតហើយ ហើយអ្នកក៏មិនសុខចិត្តបើកចិត្ត និងលាតត្រដាងខ្លួន ឬយកតួនាទីដឹកនាំរបស់អ្នកទុកដោយឡែក ដើម្បីនិយាយ និងប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ព្រមទាំងបំពេញភារកិច្ចរបស់អ្នក។ តើនេះជាបញ្ហាប្រភេទអ្វី? តើអ្នកមិនសន្និដ្ឋានថា ឋានៈនេះសម្រាប់ខ្លួនឯងទេឬ? ដូច្នេះហើយ តើអ្នកមិនគ្រាន់តែបន្តកាន់កាប់តួនាទីនោះ និងមិនសុខចិត្តបោះបង់វាចោល ហើយថែមទាំងប្រណាំងប្រជែងជាមួយអ្នកដទៃដើម្បីការពារឋានៈរបស់អ្នកទេឬ? តើអ្នកមិនគ្រាន់តែធ្វើទារុណកម្មខ្លួនឯងទេឬ? បើអ្នកបញ្ចប់ដោយការធ្វើទារុណកម្មខ្លួនឯងដល់ស្លាប់ តើអ្នកនឹងបន្ទោសនរណា? ប្រសិនបើនៅពេលដែលអ្នកមានឋានៈ អ្នកអាចចៀសផុតពីការជិះជាន់អ្នកដទៃ ផ្ទុយទៅវិញផ្ដោតលើរបៀបបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អ ធ្វើអ្វីៗគ្រប់យ៉ាងដែលអ្នកគួរធ្វើ និងបំពេញរាល់ភារកិច្ចទាំងអស់ដែលអ្នកគួរតែបំពេញ ហើយបើអ្នកមើលឃើញខ្លួនឯងថាជាបងប្អូនសាមញ្ញម្នាក់ នោះតើអ្នកនឹងកម្ចាត់ចេញនូវនឹមនៃឋានៈទេឬ?» («ដើម្បីដោះស្រាយនិស្ស័យពុករលួយរបស់ខ្លួន មនុស្សម្នាក់ត្រូវតែមានមាគ៌ានៃការអនុវត្តដ៏ជាក់លាក់មួយ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា នៅពេលដែលព្រះជាម្ចាស់លើកឱ្យខ្ញុំធ្វើភារកិច្ចរបស់ខ្ញុំជាអ្នកដឹកនាំ នោះទ្រង់មិនបានប្រទានឋានៈដល់ខ្ញុំឡើយ ប៉ុន្តែទ្រង់ប្រទានបញ្ជាបេសកកម្ម និងទំនួលខុសត្រូវ។ មិនថាបញ្ហាលំបាកប៉ុនណាឡើយ ខ្ញុំត្រូវតែប្ដេជ្ញាយ៉ាងពេញទំហឹងដើម្បីដោះស្រាយពួកវា។ នៅពេលប្រាស្រ័យជាមួយបងប្អូនប្រុសស្រី ខ្ញុំមិនគួរពឹងផ្អែកលើឋានៈជាអ្នកដឹកនាំរបស់ខ្ញុំឡើយ។ ពេលណាក៏ដោយដែលខ្ញុំបើកសម្ដែងនិស្ស័យពុករលួយ ឬការលំបាក ឬភាពខ្វះខាតកើតឡើង នោះខ្ញុំប្រាស្រ័យទាក់ទងយ៉ាងចំហ និងស្មោះត្រង់ ហើយទុកឱ្យអ្នកដទៃឃើញសេចក្ដីពុករលួយ និងភាពខ្វះខាតរបស់ខ្ញុំ ព្រមទាំងស្គាល់យ៉ាងពិតថា ខ្ញុំជានរណា។ គ្មានការក្លែងបន្លំ ឬការធ្វើពុតឡើយ។ ខ្ញុំគួរតែធ្វើជាខ្លួនឯង និងគ្រាន់តែផ្ដល់ការប្រកបគ្នាអំពីអ្វីដែលខ្ញុំយល់ប៉ុណ្ណោះ។ នៅពេលដែលខ្ញុំមិនយល់ នោះខ្ញុំត្រូវតែស្វែងរកសេចក្ដីពិត និងប្រកបគ្នាជាមួយបងប្អូនប្រុសស្រីរបស់ខ្ញុំ ដើម្បីធ្វើកិច្ចការជាមួយគ្នាឱ្យបានល្អបំផុតតាមតែអាចធ្វើទៅបាន។ ក្រោយមក ខ្ញុំបានទៅចូលរួមការជួបជុំមួយនៅក្នុងក្រុមនោះ។ នៅពេលដែលខ្ញុំបានជួបប្រទះបញ្ហាដែលពាក់ព័ន្ធនឹងជំនាញនេះ ខ្ញុំបានយកភាពអាត្មានិយមរបស់ខ្ញុំចេញយ៉ាងមានមនសិការ។ ខ្ញុំបានសួរអ្នកដទៃទៀតយ៉ាងសកម្ម អំពីអ្វីៗដែលខ្ញុំមិនយល់ ហើយបានស្នើឱ្យពួកគេពន្យល់ទៀតផង។ ពួកគេមិនគិតថាខ្ញុំមិនសំខាន់ឡើយ ពួកគេក៏បានបើកចំហអំពីបញ្ហា និងការលំបាកនៅក្នុងកិច្ចការរបស់ពួកគេទៀតផង។ នៅពេលដែលពួកគេនិយាយ នោះខ្ញុំស្ដាប់យ៉ាងយកចិត្តទុកដាក់ និងព្យាយាមយល់។ នោះជាពេលដែលខ្ញុំទទួលបានការយល់ស៊ីជម្រៅទៅក្នុងបញ្ហារបស់ពួកគេ ហើយបានប្រកបគ្នាជាមួយពួកគេដោយប្រើប្រាស់គោលការណ៍នៃសេចក្ដីពិត។ ខ្ញុំក៏បានសិក្សាអំពីវិស័យនៃជំនាញនេះនៅក្នុងពេលវេលាផ្ទាល់ខ្លួនផងដែរ។ នៅពេលជួបប្រទះការលំបាក នោះខ្ញុំនឹងស្វែងរកចម្លើយជាមួយពួកគេ។ ដោយការធ្វើកិច្ចការជាមួយគ្នា ពួកយើងអាចជួយគ្នាទៅវិញទៅមក។ ពួកយើងចាប់ផ្ដើមដោះស្រាយបញ្ហាជាច្រើននៅក្នុងកិច្ចការរបស់ពួកយើង ហើយពួកយើងបានសម្រេចលទ្ធផលកាន់តែប្រសើរឡើងនៅក្នុងភារកិច្ចរបស់ពួកយើង។ ខ្ញុំមានអារម្មណ៍ស្រាកស្រាន្ដ និងធូរស្រាលច្រើន។

ពីរបីខែក្រោយមក ក្រុមជំនុំបានពង្រីកទំហំកិច្ចការរបស់ខ្ញុំ។ ខ្ញុំបានដឹងថា ខ្ញុំមានកិច្ចការជាច្រើនដែលត្រូវរៀនសូត្រ។ នៅពេលដែលខ្ញុំជួបការលំបាក ខ្ញុំតែងតែអធិស្ឋានទៅព្រះជាម្ចាស់ និងយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្ត ហើយបានដោះស្រាយបញ្ហាជាក់ស្ដែងមួយចំនួន។ បងប្អូនប្រុសស្រីបានចាប់ផ្ដើមទទួលស្គាល់ខ្ញុំ និងសរសើរខ្ញុំ ហើយខ្ញុំបានចាប់ផ្ដើមរីករាយនឹងអារម្មណ៍នោះ។ ខ្ញុំចាប់ផ្ដើមផ្ដោតលើឋានៈសាជាថ្មីម្ដងទៀតដោយមិនដឹងខ្លួន។ ថ្ងៃមួយ អំឡុងពេលប្រជុំអ្នករួមការងារ អ្នកដឹកនាំរបស់ពួកយើងបាននិយាយថា ការប្រជុំរបស់ក្រុមជំនុំជាក់លាក់មួយ មិនសូវមានប្រសិទ្ធភាពទេ។ អ្នករួមការងាររបស់ខ្ញុំបានផ្ដល់យោបល់ឱ្យខ្ញុំទៅកាន់ក្រុមជំនុំនោះដើម្បីដោះស្រាយបញ្ហា។ ខ្ញុំគិតក្នុងចិត្តថា «វាហាក់ដូចជាខ្ញុំមានភាពជាក់ស្ដែងនៃសេចក្ដីពិតមួយចំនួន ហើយអាចដោះស្រាយបញ្ហានានាបាន។ ខ្ញុំត្រូវតែលេចធ្លោរនៅក្នុងចំណោមអ្នករួមការងារ។ ខ្ញុំត្រូវប្រឹងប្រែង និងបង្ហាញពួកគេពីអ្វីដែលខ្ញុំអាចធ្វើបាន»។ ជាលទ្ធផលនៃចេតនាអាក្រក់របស់ខ្ញុំ នោះព្រះជាម្ចាស់បានរៀបចំស្ថានភាពមួយ ដើម្បីដោះស្រាយជាមួយខ្ញុំ។ ថ្ងៃមួយ បងស្រីលី ដែលជាអ្នកដឹកនាំក្រុមមានការលំបាកមួយចំនួន និងមានអារម្មណ៍អវិជ្ជមានបន្តិចបន្តួច។ ភា្លមៗនោះ ខ្ញុំបានរកឃើញអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរកន្លែង និងបានប្រើប្រាស់បទពិសោធន៍របស់ខ្ញុំ ដើម្បីធ្វើការប្រកបគ្នាជាមួយគាត់។ ការប្រកបគ្នានេះមានរយៈពេលជាងសាមសិបនាទី ប៉ុន្តែវាហាក់ដូចជាគ្មានឥទ្ធិពលលើគាត់សោះ។ ខ្ញុំក៏មានអារម្មណ៍ថាការប្រកបគ្នារបស់ខ្ញុំគួរឱ្យធុញទ្រាន់ និងមិនបានដោះស្រាយអ្វីបានឡើយ។ បន្ទាប់មក បងស្រីអានបាននាំយកអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយមក ហើយបងស្រីលីចាប់ផ្ដើមងក់ក្បាល និងញញឹម។ នៅពេលនោះ ខ្ញុំមានអារម្មណ៍អាម៉ាស់បន្ដិចដែរ។ អត្ថបទព្រះបន្ទូលដែលបងស្រីអាន បានលើកឡើងគឺសមស្របជាង។ ខ្ញុំឆ្ងល់អំពីអ្វីដែលបងស្រីលី អាចគិតពីខ្ញុំ។ តើគាត់អាចនិយាយថា ខ្ញុំជាអ្នកដឹកនាំមិនមានសមត្ថភាព ថាខ្ញុំមិនអាចដកស្រង់អត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ដ៏សមស្រប ឬដោះស្រាយបញ្ហាបាន ដូចជាបងស្រីអានឬទេ? ខ្ញុំមានអារម្មណ៍រំខាន ហើយមិនចង់ធ្វើការប្រកបគ្នាទៀតឡើយ។ ពីរបីថ្ងៃក្រោយមក ប្អូនប្រុសចាង ស្ថិតក្នុងសភាពដ៏អាក្រក់មួយ។ ខ្ញុំបានរកឃើញអត្ថបទព្រះបន្ទូលពាក់ព័ន្ធមួយចំនួនជាមុន ហើយបានគិតថា «ខ្ញុំត្រូវការឱ្យការប្រកបគ្នានេះ ដំណើរការទៅយ៉ាងល្អ ដើម្បីស្ដារមុខមាត់ឡើងវិញនៅចំពោះមុខបងស្រីអាន។ បើមិនដូច្នោះទេ តើខ្ញុំនឹងធ្វើកិច្ចការយ៉ាងដូចម្ដេច?» នៅពេលដែលខ្ញុំបានឃើញប្អូនប្រុសចាង ខ្ញុំមានកម្លាំង និងបានត្រៀមជាមុន។ ខ្ញុំបានព្យាយាមនិយាយគ្រប់យ៉ាងដែលខ្ញុំបានដឹង។ ដោយមិនបានរំពឹងទុក ប្អូនប្រុសចាងបាននិយាយយ៉ាងអត់ធ្មត់មកកាន់ខ្ញុំថា «បងស្រី ខ្ញុំយល់ពីអ្វីដែលបងកំពុងតែនិយាយ ប៉ុន្តែសភាពរបស់ខ្ញុំមិនប្រសើរសោះ។ ខ្ញុំសូមគិតអំពីអ្វីដែលបងនិយាយបន្ថែមទៀត»។ ពាក្យសម្ដីរបស់គាត់ធ្វើឱ្យខ្ញុំភ្ញាក់ផ្អើល។ ខ្ញុំគ្រាន់តែអង្គុយនៅទីនោះដោយរកនិយាយអ្វីមិនចេញឡើយ។ ខ្ញុំចង់តែគេចខ្លួនឱ្យបាត់ទេ។ ខ្ញុំកំពុងមានបញ្ហាធ្ងន់ ហើយបានគិតថា «តើខ្ញុំមានរឿងអីទៅ? រឿងនេះមិនធ្លាប់កើតឡើងឡើយ នៅពេលដែលខ្ញុំបាននិយាយជាមួយបងប្អូនប្រុសស្រីផ្សេងទៀត។ ហេតុអ្វីបានជាខ្ញុំចេះតែបន្តធ្វើឱ្យមានកំហុសអ៊ីចឹង? រឿងនេះធ្វើឱ្យពួកគេមើលងាយខ្ញុំ។ តើពួកគេនឹងនិយាយថា គ្រប់យ៉ាងដែលខ្ញុំធ្វើគ្រាន់ជាការនិយាយ ហើយថា ខ្ញុំមិនអាចដោះស្រាយបញ្ហាពិតប្រាកដឬទេ?» ខ្ញុំមិនបានចាំថា ការប្រជុំនោះចប់ដោយរបៀបណាឡើយ។

បន្ទាប់ពីនោះ ពេលណាក៏ដោយដែលខ្ញុំចំណាយពេលវេលាជាមួយបងស្រីអាន នោះខ្ញុំបានស្គល់ខ្លួនឯងយ៉ាងច្បាស់។ ពេលខ្លះ របៀបដែលគាត់សម្លឹងមកខ្ញុំ ឬរបៀបដែលគាត់និយាយ គឺកាចបន្តិច។ ខ្ញុំគិតថា «តើគាត់មានបញ្ហាជាមួយខ្ញុំឬ? តើគាត់មិនទទួលស្គាល់ខ្ញុំឬ?» ខ្ញុំមានអារម្មណ៍ថា នៅពេលអនាគត ខ្ញុំគួរតែនៅឱ្យឆ្ងាយ ដូច្នេះ ខ្ញុំនឹងមិនបើកសម្ដែងចំណុចខ្សោយបន្ថែមទៀតឡើយ។ នៅចំពោះមុខបងប្អូនប្រុសស្រី ខ្ញុំក៏រក្សាការលេចមកយ៉ាងប្រុងប្រយ័ត្ន។ ខ្ញុំដកខ្លួននៅឱ្យឆ្ងាយដោយចេតនា ហើយកម្រនិយាយទៅកាន់ពួកគេ ឬជួយដោះស្រាយបញ្ហារបស់ពួកគេណាស់។ ខ្ញុំឈប់បំពេញភារកិច្ចរបស់ខ្ញុំយ៉ាងទទួលខុសត្រូវទៀតហើយ។ យូរៗទៅ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ខ្មៅងងឹតកើតឡើងនៅក្នុងចិត្តរបស់ខ្ញុំ។ ខ្ញុំមិនអាចយល់ ឬដោះស្រាយបញ្ហារបស់អ្នកដទៃបានទេ។ ពេលខ្លះ ខ្ញុំខ្លាចមិនហ៊ានជួបជាមួយពួកគេឡើយ។ ខ្ញុំគ្រាន់តែឆ្លងផុតរាល់ថ្ងៃទាំងត្រដរ ហើយមានអារម្មណ៍ថា ព្រះជាម្ចាស់បានបោះបង់ចោលខ្ញុំ។ គឺពេលនោះហើយ ដែលនៅទីបំផុត ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់៖ «ព្រះជាម្ចាស់ ទូលបង្គំតែងតែព្យាយាមរក្សាកេរ្ដិ៍ឈ្មោះរបស់ទូលបង្គំជានិច្ច ហើយទូលបង្គំតែងតែធ្វើពុត។ ទូលបង្គំមិនទទួលខុសត្រូវចំពោះភារកិច្ចរបស់ទូលបង្គំទៀតឡើយ។ ទ្រង់បានលាក់បាំងព្រះភ័ក្រ្តរបស់ទ្រង់ពីទូលបង្គំ ហើយនោះគឺជាសេចក្ដីសុចរិតរបស់ទ្រង់ ប៉ុន្តែទូលបង្គំចង់ត្រឡប់ទៅរកទ្រង់វិញ និងឆ្លុះបញ្ចាំងពីខ្លួនឯង»។ បន្ទាប់មក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «មនុស្សផ្ទាល់គឺជាកម្មវត្ថុនៃការបង្កើត។ តើកម្មវត្ថុនៃការបង្កើតសម្រេចបានសព្វានុភាពឬទេ? តើពួកគេអាចសម្រេចបានភាពគ្រប់លក្ខណ៍ និងភាពឥតខ្ចោះឬទេ? តើពួកគេអាចសម្រេចបានភាពប៉ិនប្រសប់នៅក្នុងគ្រប់យ៉ាង យល់ដឹងគ្រប់យ៉ាង និងសម្រេចបានគ្រប់យ៉ាងឬទេ? ពួកគេមិនអាចទេ។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងមនុស្សមានចំណុចខ្សោយមួយ។ ពេលដែលពួកគេរៀនពីជំនាញ ឬអាជីព នោះមនុស្សមានអារម្មណ៍ថា ពួកគេមានសមត្ថភាព ថាពួកគេគឺជាមនុស្សដែលមានឋានៈ និងមានតម្លៃ ហើយថាពួកគេជាមនុស្សមានវិជ្ជាជីវៈ។ មិនថាពួកគេគិតថា ពួកគេមាន «សមត្ថភាព» បែបណាឡើយ ពួកគេសុទ្ធតែចង់សម្ញែងខ្លួន ក្លែងខ្លួនជាឥស្សរជនដ៏ថ្លៃថ្នូរ និងហាក់ដូចជាគ្រប់លក្ខណ៍ និងឥតខ្ចោះ ដោយគ្មានការខ្វះចម្លោះមួយឡើយ។ នៅក្នុងក្រសែភ្នែករបស់អ្នកដទៃ ពួកគេចង់ឱ្យគេចាត់ទុកថាជាមនុស្សអស្ចារ្យ មានអំណាច ពេញដោយសមត្ថភាព និងអាចសម្រេចបានអ្វីគ្រប់យ៉ាង។ ពួកគេមានអារម្មណ៍ថា បើពួកគេស្វែងរកជំនួយរបស់អ្នកដទៃនៅក្នុងបញ្ហាមួយ នោះពួកគេនឹងហាក់ដូចជាគ្មានសមត្ថភាព ទន់ខ្សោយ និងអន់ជាងគេ ហើយថាមនុស្សនឹងមើលងាយពួកគេ។ ដោយសារហេតុផលនេះ ពួកគេតែងតែចង់បង្ហាញមុខ។ ... តើនេះជានិស្ស័យប្រភេទណា? មនុស្សបែបនេះក្រអឺតក្រទមណាស់ ពួកគេបាត់បង់ញាណអស់ហើយ!» («សភាពប្រាំយ៉ាងដែលចាំបាច់ក្នុងការដើរលើផ្លូវត្រូវនៅក្នុងសេចក្ដីជំនឿរបស់មនុស្សម្នាក់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «អ្នកខ្លះគោរពកោតសរសើរប៉ុលយ៉ាងខ្លាំង។ ពួកគេចូលចិត្តចេញទៅក្រៅ និងថ្លែងសុន្ទរកថា និងធ្វើកិច្ចការ ពួកគេចូលចិត្តចូលរួមការជួបជុំដើម្បីបង្ហាត់បង្រៀន ហើយពួកគេចូលចិត្តឱ្យមនុស្សស្តាប់ពួកគេ ថ្វាយបង្គំពួកគេ និងវិលវង់ជុំវិញពួកគេ។ ពួកគេចូលចិត្តមានឋានៈនៅក្នុងចិត្តរបស់អ្នកដទៃ ហើយពួកគេត្រេកអរនៅពេលអ្នកដទៃឱ្យតម្លៃដល់រូបភាពដែលពួកគេបង្ហាញ។ ចូរយើងវិភាគពីធម្មជាតិរបស់ពួកគេតាមរយៈអាកប្បកិរិយាទាំងនេះ៖ តើអ្វីទៅជាធម្មជាតិរបស់ពួកគេ? ប្រសិនបើពួកគេពិតជាមានអាកប្បកិរិយាបែបនេះមែន នោះវាគ្រប់គ្រាន់ហើយក្នុងការបង្ហាញថា ពួកគេក្រអឺតក្រទម និងមានអំនួត។ ពួកគេមិនថ្វាយបង្គំព្រះជាម្ចាស់ទាល់តែសោះ ពួកគេស្វះស្វែងរកឋានៈឱ្យកាន់តែខ្ពស់ឡើង និងចង់មានសិទ្ធិអំណាចលើអ្នកដទៃ ចង់កាន់កាប់ពួកគេ និងមានឋានៈនៅក្នុងចិត្តរបស់ពួកគេ។ នេះគឺជារូបភាពបុរាណរបស់សាតាំង។ ទិដ្ឋភាពដែលលេចធ្លោអំពីធម្មជាតិរបស់ពួកគេ គឺភាពក្រអឺតក្រទម និងអំនួត ភាពគ្មានឆន្ទៈក្នុងការថ្វាយបង្គំព្រះជាម្ចាស់ និងសេចក្ដីប្រាថ្នាឱ្យអ្នកដទៃថ្វាយបង្គំខ្លួន។ អាកប្បកិរិយាបែបនេះ អាចផ្ដល់ឱ្យអ្នកនូវទស្សនៈច្បាស់លាស់ណាស់អំពីធម្មជាតិរបស់ពួកគេ» («របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា ខ្ញុំគ្រាន់តែជាសត្តនិករមួយនៃសត្តនិកររបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ វាមិនអាចទៅរួចទេ ដែលខ្ញុំយល់ និងពូកែគ្រប់យ៉ាងនោះ។ មិនថាវាពាក់ព័ន្ធនឹងសេចក្ដីពិត ឬចំណេះដឹងឯកទេសឡើយ អ្វីៗដែលខ្ញុំយល់ដឹងគឺមានកំណត់។ ការមើលអ្វីមួយមិនគ្រប់ជ្រុងជ្រោយ ឬបង្កកំហុស គឺជារឿងធម្មតាទេ។ ប៉ុន្តែខ្ញុំពិតជាមិនស្គាល់ខ្លួនឯង ហើយខ្ញុំមិនចង់ទទួលស្គាល់ពីចំណុចខ្សោយរបស់ខ្ញុំឡើយ។ ខ្ញុំចង់បានគ្រប់លក្ខណ៍ ខ្ពង់ខ្ពស់ និងអស្ចារ្យ ហើយខ្ញុំគ្រាន់តែធ្វើពុតជាអ្នកផ្សេង និងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើអ្វីដែលអ្នកដទៃគិតពីខ្ញុំ។ នៅពេលដែលអ្នករួមការងាររបស់ខ្ញុំផ្ដល់យោបល់ឱ្យខ្ញុំទៅកាន់ក្រុមជំនុំនោះដើម្បីដោះស្រាយបញ្ហា នោះខ្ញុំមានអារម្មណ៍ថា ខ្ញុំមានតថភាពនៃសេចក្ដីពិត និងល្អប្រសើរជាងអ្នកដទៃ ដូច្នេះ ខ្ញុំចង់បង្ហាញទេពកោសល្យរបស់ខ្ញុំ និងបញ្ជាក់ពីខ្លួនឯង។ នៅពេលប្រៀបធៀបជាមួយបងស្រីអាន ខ្ញុំមានអារម្មណ៍ថា ខ្ញុំគឺជាអ្នកដឹកនាំ ហើយទៅទីនោះដើម្បីដោះស្រាយបញ្ហា ដូច្នេះ ខ្ញុំគួរតែប្រសើរជាងគាត់គ្រប់យ៉ាង។ នៅពេលដែលខ្ញុំបានឃើញពីវិធីដែលបងស្រីអានដោះស្រាយបញ្ហារបស់អ្នកដទៃ ហើយខ្ញុំចេះតែបង្កើតកំហុស នោះខ្ញុំមានអារម្មណ៍ថា ខ្ញុំបាក់មុខ ហើយចង់ចាកចេញឱ្យឆ្ងាយ ដូច្នេះ ខ្ញុំបានដកខ្លួននៅឆ្ងាយពីអ្នកដទៃដោយចេតនា និងចាប់ផ្ដើមគេចពីភារកិច្ចរបស់ខ្ញុំ។ បញ្ហានៅក្នុងជីវិតក្រុមជំនុំនៅតែបន្ត ដោយបង្ការមិនឱ្យបងប្អូនប្រុសស្រីទទួលបានច្រកចូលទៅក្នុងជីវិតឡើយ។ ខ្ញុំបានដឹងថា ហេតុផលដែលខ្ញុំតែងតែក្លែងក្លាយ គឺដោយសារតែខ្ញុំត្រូវបានធ្វើឱ្យពុករលួយ ដោយថ្នាំពុលរបស់សាតាំង ដូចជា «មនុស្សគួរតែប្រឹងប្រែង ដើម្បីឱ្យបានល្អប្រសើរជាងអ្នកដែលមានវិជ្ជាជីវៈដូចគ្នា» «ដូចជាដើមឈើរស់ដោយសារសំបក មនុស្សរស់ដោយសារមុខមាត់របស់គេ» និង «មនុស្សបន្សល់កេរ្តិ៍ឈ្មោះនៅកន្លែងដែលខ្លួនទៅ ប្រៀបដូចនឹងក្ងានដែលបញ្ចេញសម្លេងគ្រប់ទីកន្លែងដែលវាទៅដែរ»។ មិនថាខ្ញុំនៅក្នុងក្រុមណាទេ ខ្ញុំបានព្យាយាមក្លែងបន្លំវិធីរបស់ខ្ញុំ ហើយលាក់បាំងចំណុចខ្សោយរបស់ខ្ញុំ។ ខ្ញុំចង់ឱ្យមនុស្សមើលឃើញតែផ្នែកល្អរបស់ខ្ញុំប៉ុណ្ណោះ ហើយឱ្យគេមានការចាប់អារម្មណ៍ដែលល្អប៉ុណ្ណោះ។ ខ្ញុំបានគិតថា វាផ្ដល់តម្លៃ និងសេចក្ដីថ្លៃថ្នូរឱ្យខ្ញុំ ប៉ុន្តែនៅពេលដែលអារម្មណ៍នោះបាត់ទៅ នោះខ្ញុំមានអារម្មណ៍ឈឺចាប់ និងព្រួយចិត្ត។ ខ្ញុំប្រយ័ត្នប្រយែង និងមន្ទិលសង្ស័យលើអ្នកដទៃ។ វាជារឿងហត់នឿយ។ ព្រះជាម្ចាស់លើកឱ្យខ្ញុំបំពេញភារកិច្ចជាអ្នកដឹកនាំ ដើម្បីលើកតម្កើងទ្រង់ និងធ្វើបន្ទាល់ថ្វាយទ្រង់ ឱ្យខ្ញុំធ្វើការប្រកបគ្នាអំពីសេចក្ដីពិត ដើម្បីដោះស្រាយបញ្ហាជាក់ស្ដែង និងនាំបងប្អូនប្រុសស្រីទៅកាន់ព្រះជាម្ចាស់។ ប៉ុន្តែខ្ញុំមិនបានព្យាយាមឱ្យអស់លទ្ធភាព ដើម្បីប្រកាន់ខ្ជាប់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ ខ្ញុំបានយកវាជាឱកាសដើម្បីសម្ញែង និងឱ្យគេសរសើរ។ នៅពេលដែលខ្ញុំមិនបានទទួលនូវអ្វីដែលខ្ញុំចង់បាន នោះខ្ញុំព្រងើយកន្តើយចំពោះការងាររបស់ខ្ញុំ។ ខ្ញុំគ្រាន់តែគិតអំពីការឡើងចុះនៃកិត្យានុភាព និងឋានៈរបស់ខ្ញុំប៉ុណ្ណោះ ហើយខ្ញុំមិនចង់តាមរកសេចក្ដីពិត ឬបំពេញទំនួលខុសត្រូវរបស់ខ្ញុំឡើយ។ ជាលទ្ធផល ព្រះជាម្ចាស់ស្អប់ខ្ញុំ ហើយវិញ្ញាណរបស់ខ្ញុំនៅក្នុងភាពខ្មៅងងឹត។ ខ្ញុំមិនគ្រាន់តែមិនអាចដោះស្រាយបញ្ហាជាក់ស្ដែងណាមួយឡើយ ខ្ញុំថែមទាំងមិនអាចធ្វើអ្វីៗដែលខ្ញុំធ្លាប់ធ្វើបានទៀតផង។ ខ្ញុំបានឃើញពីសេចក្ដីសុចរិត និងភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។ ធម្មជាតិរបស់ប៉ុល គឺក្រអឺតក្រទម និងប្រកួតប្រជែង។ គាត់តាមរកឋានៈយ៉ាងងងឹតងងល់ ហើយចង់ឱ្យអ្នកដទៃសរសើរ។ គាត់បាននាំមនុស្សមកចំពោះខ្លួនឯង ហើយចាប់ផ្ដើមដើរលើមាគ៌ានៃការតតាំងនឹងព្រះជាម្ចាស់។ ខ្ញុំមិនបានតាមរកសេចក្ដីពិតឡើយ ប៉ុន្តែគ្រាន់តែតាមរកឋានៈទាំងងងឹតងងល់ប៉ុណ្ណោះ។ ខ្ញុំបារម្ភខ្លាំងណាស់អំពីអ្វីដែលអ្នកដទៃគិតពីខ្ញុំ ហើយចង់យកឈ្នះពួកគេ និងបោកបញ្ឆោតពួកគេ។ ដូចជាប៉ុលអ៊ីចឹង ខ្ញុំបានដើរលើផ្លូវនៃការតតាំងនឹងព្រះជាម្ចាស់។ នៅពេលដែលខ្ញុំបានដឹងពីរឿងនេះ ខ្ញុំប្រញាប់ប្រញាល់អធិស្ឋានទៅព្រះជាម្ចាស់ ហើយប្រែចិត្ត។ ខ្ញុំមិនចង់ធ្វើពុតតទៅទៀត ឬហួងហែងនឹងឋានៈខ្លួនឯងឡើយ។ ខ្ញុំចង់អនុវត្តសេចក្ដីពិត និងធ្វើជាមនុស្សស្មោះត្រង់។

នៅពេលដែលខ្ញុំបានជួបបងប្អូនប្រុសស្រីនៅពេលក្រោយ នោះខ្ញុំចង់ប្រាប់ពួកគេពីអ្វីដែលខ្ញុំបានឆ្លងកាត់ ចង់លាតត្រដាងសេចក្ដីពុករលួយផ្ទាល់ខ្លួនរបស់ខ្ញុំ ប៉ុន្តែខ្ញុំគ្រាន់តែនិយាយមិនចេញប៉ុណ្ណោះ។ ខ្ញុំគឺជាអ្នកដឹកនាំពួកជំនុំ និងត្រូវមើលខុសត្រូវកិច្ចការរបស់ពួកគេ។ បើខ្ញុំបានប្រាប់ពួកគេគ្រប់យ៉ាងទាំងអស់ នោះតើពួកគេនឹងគិតថា ខ្ញុំមិនមែនជាបុគ្គលម្នាក់ដែលតាមរកសេចក្ដីពិត ដែលខ្ញុំមិនស័ក្ដិសមនឹងក្លាយជាអ្នកដឹកនាំទេឬ? វាដូចជាការប្រទាញប្រទង់អ៊ីចឹងនៅក្នុងគំនិតរបស់ខ្ញុំ។ នោះគឺនៅពេលដែលខ្ញុំបានដឹងថា ខ្ញុំកំពុងតែព្យាយាមធ្វើពុតម្ដងទៀត និងរក្សាកេរ្ដិ៍ឈ្មោះរបស់ខ្ញុំ។ ខ្ញុំបានគិតអំពីវិធីដែលខ្ញុំចេះតែផ្ដល់តម្លៃដល់ឋានៈម្ដងហើយម្ដងទៀត ដែលរំខានកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ និងនាំខ្ញុំឱ្យដើរលើមាគ៌ាដែលខុស។ ចិត្តរបស់ខ្ញុំពេញទៅដោយភាពភ័យខ្លាច។ ខ្ញុំបានគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «អ្នកពុំចាំបាច់លាក់បាំងអ្វី ធ្វើការផ្លាស់ប្ដូរយ៉ាងណាមួយ ឬប្រើល្បិចកលអ្វីដើម្បីតែប្រយោជន៍ខាងកេរ្តិ៍ឈ្មោះ ការគោរពខ្លួនឯង និងឋានៈបុណ្យស័ក្តិផ្ទាល់ខ្លួននោះទេ ហើយសេចក្ដីនេះក៏និយាយដល់កំហុសឆ្គងណាមួយដែលអ្នកបានសាងផងដែរ។ ការងារឥតប្រយោជន៍បែបនេះ គឺមិនចាំបាច់នោះទេ។ ប្រសិនបើអ្នកមិនធ្វើបែបនេះទេ នោះអ្នកនឹងរស់នៅដោយងាយស្រួល និងគ្មានការនឿយហត់ និងនៅក្នុងពន្លឺទាំងស្រុង។ មានតែមនុស្សបែបនេះទេ ទើបអាចទទួលបានការកោតសរសើរពីព្រះជាម្ចាស់» («មានតែអស់អ្នកដែលអនុវត្តសេចក្ដីពិតប៉ុណ្ណោះ ដែលជាអ្នកកោតខ្លាចព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបំភ្លឺចិត្តរបស់ខ្ញុំ និងផ្ដល់ការជំរុញទឹកចិត្តដល់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា ស្ថិតក្នុងមជ្ឈដ្ឋាននេះ គឺជាឱកាសដើម្បីអនុវត្តសេចក្ដីពិត។ ខ្ញុំអាចលែងលាក់បាំងរូបរាងពិតរបស់ខ្ញុំ និងហួងហែងឋានៈរបស់ខ្ញុំទៀតហើយ ដូច្នេះខ្ញុំបានចែករំលែកអំពីសេចក្ដីពុករលួយរបស់ខ្ញុំ និងមេរៀនដែលខ្ញុំបានរៀនទាំងអស់ជាមួយបងប្អូនប្រុសស្រីរបស់ខ្ញុំ។ ពួកយើងទាំងអស់គ្នាទទួលបានអ្វីមួយចេញពីការប្រកបគ្នានេះ ហើយកាន់តែជិតស្និទ្ធនឹងគ្នា។ ពួកយើងទាំងអស់គ្នាបាននិយាយអំពីបញ្ហាកិច្ចការ ហើយដោយការប្រើប្រាស់ចំណុចខ្លាំងរបស់គ្នា នោះពួកយើងអាចកែតម្រូវកំហុសនៅក្នុងភារកិច្ចរបស់ពួកយើង។ បន្ទាប់ពីមួយរយៈមក បញ្ហានៅក្នុងក្រុមជំនុំនេះត្រូវបានដោះស្រាយ។ សភាពរបស់បងប្អូនប្រុសស្រីក៏បានរីកចម្រើនផងដែរ ហើយពួកគេចាប់ផ្ដើមបំពេញភារកិច្ចរបស់ពួកគេយ៉ាងសកម្ម។ បន្ទាប់មក នៅពេលដែលខ្ញុំបានបំពេញភារកិច្ចរបស់ខ្ញុំ ទោះបីជាពេលខ្លះខ្ញុំមានអារម្មណ៍ថារារាំងដោយការគិតពីឋានៈក៏ដោយ ក៏ខ្ញុំអាចអធិស្ឋានទៅព្រះជាម្ចាស់យ៉ាងមានមនសិការ អនុវត្តសេចក្ដីពិត និងស្មោះត្រង់ ហើយខ្ញុំអាចបើកចំហអំពីសេចក្ដីពុករលួយរបស់ខ្ញុំដែរ។ បន្តិចម្ដងៗ ខ្ញុំឈប់យកចិត្តទុកដាក់ខ្លាំងពេកចំពោះឋានៈរបស់ខ្ញុំ។ ចាប់តាំងពីនោះមក ខ្ញុំអាចចូលចុះជាមួយបងប្អូនប្រុសស្រីយ៉ាងធម្មតាតាមរយៈការបើកចំហដោយគ្មានការធ្វើពុតឡើយ។ ដោយគ្មានការក្លែងបន្លំទាំងអស់ ខ្ញុំអាចតាមរកសេចក្ដីពិត និងបំពេញភារកិច្ចរបស់ខ្ញុំតាមវិធីដ៏នឹងធឹងមួយ។ នេះគឺជាលទ្ធផលនៃការជំនុំជម្រះ និងការវាយផ្ចាលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់! សូមអរព្រះគុណព្រះជាម្ចាស់!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

អនុវត្តសេចក្ដីពិត ដើម្បីរស់នៅក្នុងលក្ខណៈជាមនុស្ស

ដោយ ម៉ៅ ស៊ាវ (ចិន) ខ្ញុំធ្លាប់គិតថា តាមរយៈការបំពេញភារកិច្ចរបស់ខ្ញុំ ការស្រុះស្រួលគ្នាជាមួយបងប្អូនប្រុសស្រី និងការមិនប្រព្រឹត្តអំពើបាប...