ការទទួលបានព្រះពរតាមរយៈគ្រោះអកុសល

01-03-2022

ដោយ ឌូ ជាន (ជប៉ុន)

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅពេលដែលបុគ្គលម្នាក់ក្រឡេកមើលក្រោយទៅលើដងវិថីដែលខ្លួនបានដើរ នៅពេលដែលបុគ្គលម្នាក់រំលឹកពីគ្រប់ដំណាក់កាលនៃដំណើរជីវិតរបស់ខ្លួន នោះគេមើលឃើញថា នៅគ្រប់ជំហាន មិនថាដំណើររបស់គេមានភាពរដាក់រដុប ឬទៅមុខយ៉ាងរលូននោះឡើយ ក៏ព្រះជាម្ចាស់កំពុងតែដឹកនាំផ្លូវរបស់គេ តាមការគូសវាសរបស់ទ្រង់រួចទៅហើយ។ វាជាការរៀបចំយ៉ាងល្អិតល្អន់របស់ព្រះជាម្ចាស់ ជាគម្រោងផែនការយ៉ាងប្រុងប្រយ័ត្នរបស់ទ្រង់ ដែលបានដឹកនាំមនុស្សម្នាក់រហូតមកដល់សព្វថ្ងៃ ទាំងគេមិនដឹងខ្លួន។ ការអាចទទួលយកអធិបតេយ្យភាពរបស់ព្រះអាទិករ ការទទួលបានសេចក្ដីសង្រ្គោះរបស់ទ្រង់ នេះពិតជាសំណាងដ៏ធំបំផុត! ... នៅពេលដែលមនុស្សម្នាក់មិនមានព្រះជាម្ចាស់ នៅពេលដែលគេមិនអាចមើលឃើញទ្រង់ នៅពេលដែលមនុស្សម្នាក់មិនអាចទទួលស្គាល់យ៉ាងពិតប្រាកដអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ នោះគ្រប់ថ្ងៃទាំងអស់របស់គេសុទ្ធតែគ្មានន័យ គ្មានតម្លៃ និងមិនសប្បាយសោះឡើយ។ មិនថាគេនៅទីណា មិនថាគេមានការងារអ្វីឡើយ មធ្យោបាយនៃការរស់នៅរបស់គេ និងការដេញតាមគោលដៅរបស់គេ គ្មាននាំមកនូវអ្វីឡើយក្រៅពីការខូចចិត្តដ៏ឥតស្រាកស្រាន និងទុក្ខវេទនាដោយគ្មានភាពធូរស្បើយ ហើយមនុស្សបែបនេះមិនអាចអត់ទ្រាំនឹងក្រឡេកក្រោយមើលអតីតកាលរបស់គេបានឡើយ។ មានតែនៅពេលដែលមនុស្សម្នាក់ទទួលយកអធិបតេយ្យភាពរបស់ព្រះអាទិករ ចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ទ្រង់ ហើយស្វែងរកជីវិតមនុស្សដ៏ពិតប៉ុណ្ណោះ ទើបគេនឹងចាប់ផ្ដើមមានសេរីភាពពីគ្រប់ទាំងការខូចចិត្ត និងទុក្ខវេទនា ហើយកម្ចាត់ចោលគ្រប់ទាំងភាពឥតន័យនៅក្នុងជីវិតបន្ដិចម្ដងៗ» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ ពិតជាអង្រួនចិត្តខ្ញុំមែន ដោយសារព្រះបន្ទូលនោះគឺជាការពណ៌នាដ៏ត្រឹមត្រូវអំពីជីវិតរបស់ខ្ញុំ។

ខ្ញុំកើតនៅក្នុងគ្រួសារក្រីក្រមួយនៅជនបទ ហើយមនុស្សម្នាបានមើលងាយខ្ញុំពេញមួយជីវិត។ គ្រួសាររបស់ខ្ញុំក្រីក្រ ដូច្នេះពេលខ្លះ ខ្ញុំមិនដឹងថាត្រូវរកម្ហូបមកពីណា សម្រាប់ហូបនៅពេលបន្ទាប់ទេ ហើយខ្ញុំតែងតែស្លៀកសម្លៀកបំពាក់ដែលបងស្រីខ្ញុំឱ្យខ្ញុំ។ សម្លៀកបំពាក់នោះគ្របដណ្ដប់ខ្ញុំ។ មិត្តភក្ដិរួមថ្នាក់ទាំងអស់របស់ខ្ញុំ សើចចំអកដាក់ខ្ញុំ ហើយមិនចង់រាប់រកខ្ញុំឡើយ។ ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់ពេលនៅក្មេង។ ចាប់ពីនោះមក ខ្ញុំបានតាំងចិត្តថា៖ នៅពេលដែលខ្ញុំធំឡើង ខ្ញុំប្រាកដជានឹងរកលុយឱ្យបានច្រើនជាមិនខាន រស់នៅក្នុងជីវិតដ៏ប្រសើរ ហើយគ្មាននរណាម្នាក់នឹងមើលងាយខ្ញុំទៀតទេ។ ដោយសារតែគ្រួសារខ្ញុំគ្មានលុយសោះ ទើបខ្ញុំឈប់រៀនមុនពេលដែលចប់អនុវិទ្យាល័យ ដើម្បីទៅធ្វើការនៅរោងចក្រឱសថនៅជនបទ។ ខ្ញុំធ្វើការលើសម៉ោងច្រើនណាស់ រហូតដល់ម៉ោង ១០ យប់ ទើបខ្ញុំអាចរកលុយបន្ថែមបានបន្តិចបន្តួចទៀត។ ក្រោយមក ខ្ញុំបានឮថា បងស្រីរបស់ខ្ញុំអាចរកលុយបានស្មើនឹងប្រាក់ខែខ្ញុំ ដោយគ្រាន់តែលក់បន្លែប្រាំថ្ងៃប៉ុណ្ណោះ។ ខ្ញុំក៏បានលាឈប់ពីការងាររបស់ខ្ញុំនៅឯរោងចក្រឱសថភ្លាមៗ ដើម្បីទៅលក់បន្លែ។ បន្ទាប់ពីរៀបការរួច ប្ដីរបស់ខ្ញុំ និងខ្ញុំបានបើកភោជនីយដ្ឋានមួយ។ ខ្ញុំបានគិតថា ខ្ញុំនឹងរកលុយបានច្រើនជាងមុនដោយការបើកភោជនីយដ្ឋាន នោះខ្ញុំអាចរស់នៅក្នុងជីវិតដែលថ្លៃថ្នូរ និងប្រសើរ ឱ្យអ្នកដទៃច្រណែន និងសរសើរ។ ប៉ុន្តែការប្រកួតប្រជែងមានភាពតានតឹងណាស់នៅក្នុងមុខរបរនោះ ហើយដើម្បីសន្សំលុយ ពួកយើងគ្រាន់តែជួលអ្នករត់តុម្នាក់ប៉ុណ្ណោះ។ ខ្ញុំធ្វើការងារគ្រប់យ៉ាង រួមទាំងការងារនៅផ្ទះបាយ និងកន្លែងហូបអាហារ។ ពេលខ្លះខ្ញុំហត់ខ្លាំងពេក ឈរក៏មិនកើតដែរ។ មន្ត្រីរដ្ឋាភិបាលខ្លះក៏មកហូបនៅហាងខ្ញុំដែរ ប៉ុន្តែពួកគេមិនដែលឱ្យលុយឡើយ ក្រោយមកក៏មានការផាកពិន័យ និងពន្ធផ្សេងៗដែលខ្ញុំត្រូវបង់។ ពេលខ្លះ ពួកគេយកលេសចោទប្រកាន់ដើម្បីពិន័យពួកយើង ហើយយកលុយដែលរកបានមួយថ្ងៃហ្នឹងទៅទាំងអស់ទៀតផង។ រឿងនេះពិតជាធ្វើឱ្យខ្ញុំខឹងមែន ប៉ុន្តែ ខ្ញុំមិនអាចធ្វើអ្វីបានទេនៅក្នុងប្រទេសចិន។ ខ្ញុំគ្រាន់តែត្រូវឱនក្បាលជានិច្ចប៉ុណ្ណោះ។ សូម្បីតែធ្វើការយ៉ាងលំបាកដូចជាពួកយើង ក៏ពួកយើងមិនអាចរកលុយបានច្រើនដែរ។ ខ្ញុំចាប់ផ្ដើមបារម្ភបន្ទាប់ពីបើកហាងនោះបានមួយរយៈ ដោយគិតថា «ពេលណាទៅទើបខ្ញុំរស់នៅក្នុងជីវិតដ៏ប្រសើរ និងមានលុយច្រើន?»

នៅឆ្នាំ ២០០៨ មានមិត្តភក្ដិម្នាក់បានប្រាប់ខ្ញុំថា ធ្វើការនៅប្រទេសជប៉ុនមួយថ្ងៃមនុស្សអាចរកប្រាក់បានស្មើនឹងធ្វើការដប់ថ្ងៃនៅប្រទេសចិន។ ខ្ញុំរីករាយខ្លាំងណាស់ដោយបានឮបែបនេះ។ ខ្ញុំបានគិតថា ទីបំផុត ខ្ញុំបានរកឃើញឱកាសដ៏ល្អដើម្បីរកលុយខ្លះហើយ។ សេវាថ្លៃអ្នកនាំទៅកាន់ប្រទេសជប៉ុន គឺថ្លៃ ប៉ុន្តែខ្ញុំបានគិតថា «គ្មានអ្វីបានមកដោយគ្មានការលះបង់នោះទេ»។ ដរាបណាពួកយើងមានការងារនៅប្រទេសជប៉ុន នោះពួកយើងនឹងបានលុយនោះមកវិញយ៉ាងឆាប់»។ ប្ដីរបស់ខ្ញុំ និងខ្ញុំបានសម្រេចចិត្តទៅជប៉ុនភ្លាមៗ ដើម្បីដេញតាមសុបិននោះ។ ពេលដែលទៅដល់ទីនោះ ពួកយើងត្រូវធ្វើការពី ១៣ ទៅ ១៤ម៉ោងជារៀងរាល់ថ្ងៃ។ ពួកយើងហត់នឿយស្ទើរស្លាប់ទៅហើយ។ បន្ទាប់ពីធ្វើការ ពួកយើងគ្រាន់តែចង់ទម្រេតខ្លួន និងសម្រាកប៉ុណ្ណោះ។ ពួកយើងមិនចង់ហូបអាហារទេ។ ខ្នងរបស់ខ្ញុំឈឺគ្រប់ពេល ប៉ុន្តែខ្ញុំគ្មានលុយទៅជួបគ្រូពេទ្យឡើយ ដូច្នេះ ខ្ញុំគ្រាន់តែលេបថ្នាំបំបាត់ការឈឺចាប់ ដើម្បីឱ្យខ្ញុំអាចទ្រាំបានប៉ុណ្ណោះ។ ខ្ញុំមិនត្រឹមតែឈឺទេ ថៅកែរបស់ខ្ញុំក៏ស្ដីបន្ទោស ហើយអ្នកធ្វើការជាមួយក៏ធ្វើបាបខ្ញុំទៀតផង។ ពេលមួយនោះ ខ្ញុំបង្កកំហុសបន្តិចបន្តួច ពេលដែលខ្ញុំទើបតែធ្វើការងារនោះដំបូង។ ថៅកែរបស់ខ្ញុំពិតជាច្រឡោតដាក់ខ្ញុំមែនទែន ហើយខ្ញុំពិបាកចិត្ត និងយំទៀតផង។ ប៉ុន្តែតើខ្ញុំអាចធ្វើអ្វីបានក្រៅពីនោះ? ខ្ញុំគ្រាន់តែត្រូវធ្វើចិត្តប៉ុណ្ណោះ ដូច្នេះ ខ្ញុំអាចបន្តរកលុយបានទៀត។ ខ្ញុំប្រាប់ខ្លួនឯងម្ដងហើយម្ដងទៀតថា «ពេលនេះវាពិបាក ប៉ុន្តែនៅពេលដែលខ្ញុំរកលុយបានខ្លះ នោះខ្ញុំនឹងអាចឈរត្រង់ ហើយអាចសម្លឹងមើលមនុស្សចំៗបាន។ ខ្ញុំត្រូវតែបន្តទៅមុខទៀត»។ ដូច្នេះ ខ្ញុំបន្តធ្វើការជារៀងរាល់ថ្ងៃ ដូចជាម៉ាស៊ីនរកលុយអ៊ីចឹង។ មិនដែលរំពឹងទុកសោះថា ត្រឹមឆ្នាំ២០១៥ ខ្ញុំក៏បានធ្លាក់ខ្លួនឈឺ ដោយសារអស់កម្លាំងពីការធ្វើការងារធ្ងន់។ ខ្ញុំបានទៅមន្ទីរពេទ្យដើម្បីឱ្យគេពិនិត្យ ហើយគ្រូពេទ្យបានប្រាប់ខ្ញុំថា ខ្ញុំគ្រិចឆ្អឹងផែលចង្កេះ ដែលគៀបសរសៃ ហើយបើខ្ញុំបន្តធ្វើការ នោះខ្ញុំមិនអាចកម្រើកបានទេ ហើយខ្ញុំនឹងមិនអាចមើលថែខ្លួនបានឡើយ។ ពេលឮគ្រូពេទ្យនិយាយបែបនេះ ដូចជាមានអ្វីវាយខ្ញុំភ្លាមៗអ៊ីចឹង ហើយខ្ញុំមានអារម្មណ៍ថាទន់ខ្សោយមួយរំពេច។ អ្វីៗកំពុងតែរីកចម្រើននៅក្នុងជីវិតរបស់ខ្ញុំ ហើយសុបិនរបស់ខ្ញុំក៏ជិតបានសម្រេចដែរហើយ។ ប៉ុន្តែផ្ទុយទៅវិញ ខ្ញុំបានបញ្ចប់ដោយរងរបួស។ ខ្ញុំមិនអាចទទួលយកវាបានទេ ហើយខ្ញុំបានគិតថា៖ «ខ្ញុំនៅក្មេងនៅឡើយ។ ប្រសិនបើខ្ញុំគ្រាន់តែទ្រាំប៉ុណ្ណោះ នោះខ្ញុំនឹងអាចឆ្លងផុតបញ្ហានេះបាន។ ប្រសិនបើពេលនេះខ្ញុំមិនអាចរកលុយបានខ្លះទេ ហើយត្រឡប់ទៅចិនវិញដោយដៃទទេ តើនោះមិនគួរឱ្យអាម៉ាស់ទេឬ? ដូច្នេះ ខ្ញុំបានទ្រាំ ហើយបន្តទាញរាងកាយទាំងឈឺទាំងជា ដើម្បីធ្វើការ។ នៅពេលដែលឈឺខ្លាំង នោះខ្ញុំគ្រាន់តែបិទកៅអៀក ហើយប្រឹងតស៊ូបន្តទៀតប៉ុណ្ណោះ។ ខ្ញុំបានធ្វើការពេញៗមួយថ្ងៃ ដូច្នេះហើយ បានជាខ្ញុំឈឺចាប់ខ្លាំង រហូតគេងមិនលក់ឡើយនៅពេលយប់។ សូម្បីតែប្រែខ្លួនក៏ពិបាកដែរ។ ពីបីថ្ងៃក្រោយមក ខ្ញុំមានសភាពធ្ងន់ធ្ងរមែនទែន រហូតដល់ខ្ញុំមិនអាចលូនចេញពីគ្រែបាន។

ដោយការដេកនៅលើគ្រែ នោះខ្ញុំមានអារម្មណ៍អស់សង្ឃឹម និងកណ្ដោចកណ្ដែងយ៉ាងខ្លាំង ហើយខ្ញុំឆ្ងល់ថា «ម៉េចបានជាខ្ញុំនៅទីនេះដូច្នេះ ទាំងដែលខ្លួននៅក្មេងសោះ? តើខ្ញុំពិតជានឹងត្រូវបញ្ចប់ដោយការងើបមិនរួចបែបនេះឬ?» ខ្ញុំមានអារម្មណ៍សោកសៅ រកនិយាយអ្វីមិនចេញឡើយ ហើយ ខ្ញុំត្រឹមតែឆ្ងល់ថា «សរុបមក តើមនុស្សរស់នៅដើម្បីអ្វីទៅ? តើគ្រាន់តែរកលុយ ហើយលេចធ្លោរឬ? តើលុយពិតជាមានន័យថា សុភមង្គលមែនឬ? តើការធ្វើឱ្យខ្លួនឯងដួលដោយសារតែលុយ ពិតជាមានតម្លៃឬ?» រយៈពេលជិតសាមសិបឆ្នាំ នៃការធ្វើការដ៏ប្រឹងប្រែង ខ្ញុំបានធ្វើការនៅក្នុងរោងចក្រ លក់បន្លែ បើកភោជនីយដ្ឋាន និងមកធ្វើការនៅជប៉ុន។ ខ្ញុំរកលុយបានខ្លះដែរពីការងារដែលខ្ញុំធ្វើ ប៉ុន្តែខ្ញុំវេទនាច្រើនណាស់។ ដំបូងឡើយ ខ្ញុំបានគិតថា ខ្ញុំសម្រេចសុបិនរបស់ខ្ញុំហើយ ដោយការមកប្រទេសជប៉ុន គិតថាខ្ញុំអាចក្លាយជាអ្នកមានយ៉ាងឆាប់រហ័ស ហើយរស់នៅក្នុងជីវិតដែលអ្នកដទៃច្រណែន។ តែផ្ទុយទៅវិញ ខ្ញុំត្រូវជាប់នៅលើគ្រៃ ហើយអាចអង្គុយលើរទេះរុញអស់មួយជីវិតក៏មិនដឹង។ ដោយគិតឃើញដូច្នេះ ខ្ញុំសោកស្ដាយខ្លាំងណាស់ ដែលខ្ញុំធ្វើឱ្យខ្លួនដុនដាបដើម្បីរកលុយបានខ្លះ និងបានប្រសើរជាងអ្នកដទៃ ។ ខ្ញុំមានអារម្មណ៍ឈឺចាប់ កំសត់ និងទុក្ខព្រួយ។ ខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីយំឡើយ។ ខ្ញុំបានស្រែកនៅក្នុងចិត្តថា៖ ស្ថានសួគ៌អើយ សង្គ្រោះខ្ញុំផង! ហេតុអ្វីបានជាជីវិតរបស់ខ្ញុំហត់នឿយ និងពិបាកខ្លាំងម្ល៉េះ?»

ហើយគឺនៅពេលដែលខ្ញុំគ្មានទីពឹង និងមានការឈឺចាប់ដែលសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយបានចូលមករកខ្ញុំ។ ខ្ញុំបានជួបប្អូនស្រីពីរនាក់ដោយចៃដន្យ ដែលជឿលើព្រះជាម្ចាស់។ តាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមួយពួកគេ ហើយស្ដាប់ការប្រកបគ្នារបស់ពួកគេអំពីសេចក្ដីពិត នោះខ្ញុំបានយល់ថា របស់សព្វសារពើត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់ ព្រះជាម្ចាស់ត្រួតត្រាលើសកលលោកទាំងមូល វាសនារបស់មនុស្សគ្រប់គ្នាគឺស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់បានដឹកនាំ និងបានទ្រទ្រង់មនុស្សជាតិកន្លងមក ហើយទ្រង់តែងតែថែរក្សា និងការពារមនុស្សជាតិជានិច្ច។ ប៉ុន្តែ ខ្ញុំនៅតែយល់ច្រឡំអំពីអ្វីមួយ។ វាសនារបស់ពួកយើង ត្រូវបានត្រួតត្រាដោយព្រះជាម្ចាស់ ហើយព្រះជាម្ចាស់បាន និងកំពុងដឹកនាំ និងការពារពួកយើង ដូច្នេះ ពួកយើងគួរតែសប្បាយចិត្ត។ ដូច្នេះ ហេតុអ្វីបានជាពួកយើងនៅតែរងទុក្ខដោយជំងឺ និងការឈឺចាប់? ហេតុអ្វីបានជាជីវិតពិបាកម៉្លេះ? តើការឈឺចាប់ទាំងអស់នេះ មកពីណាឱ្យប្រាកដទៅន៎? ខ្ញុំបានសួរប្អូនស្រីទាំងពីរនោះអំពីរឿងនេះ។

ហើយប្អូនស្រី គីន បានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាមួយចំនួន ឱ្យខ្ញុំស្ដាប់៖ «តើអ្វីជាប្រភពនៃការរងទុក្ខពេញមួយជីវិត ចាប់ពីការកើត ចាស់ ឈឺ ស្លាប់ ដែលមនុស្សអត់ទ្រាំ? តើអ្វីដែលបណ្ដាលឱ្យមនុស្សមានអ្វីៗទាំងនេះ? មនុស្សមិនមានពួកវាទេ នៅពេលដែលពួកគេត្រូវបានបង្កើតដំបូង មិនអ៊ីចឹងឬ? ដូច្នោះ តើអ្វីៗទាំងនេះមកពីណា? ពួកវាកើតឡើងបន្ទាប់ពីមនុស្សត្រូវបានសាតាំងល្បួង ហើយសាច់ឈាមរបស់ពួកគេកាន់តែអន់ថយទៅៗ។ ការឈឺចាប់នៃសាច់ឈាមរបស់មនុស្ស សេចក្ដីទុក្ខព្រួយរបស់វា និងភាពឥតខ្លឹមសាររបស់វា ក៏ដូចជាកិច្ចការដ៏អាក្រក់បំផុតរបស់ពិភពមនុស្ស កើតឡើងដោយសារតែសាតាំងបានធ្វើឱ្យមនុស្សជាតិពុករលួយប៉ុណ្ណោះ។ បន្ទាប់ពីមនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយ នោះវាចាប់ផ្ដើមធ្វើទារុណកម្មពួកគេ។ ជាលទ្ធផល ពួកគេកាន់តែអន់ថយទៅៗ។ ជំងឺរបស់មនុស្សកាន់តែស្រួចស្រាល់ ហើយការរងទុក្ខរបស់ពួកវាកាន់តែធ្ងន់ធ្ងរទៅៗ។ មនុស្សបានដឹងពីភាពឥតខ្លឹមសារ និងសោកនាដកម្មនៃពិភពរបស់មនុស្សកាន់តែច្រើន ក៏ដូចជាភាពគ្មានសមត្ថភាពក្នុងការបន្តរស់នៅទីនោះ ហើយពួកគេកាន់តែអស់សង្ឃឹមចំពោះលោកិយ។ ដូច្នេះហើយការរងទុក្ខនេះ ត្រូវបានសាតាំងនាំមកឱ្យមនុស្ស» («ភាពសំខាន់នៃការស្គាល់រសជាតិទុក្ខវេទនាខាងលោកីយ៍របស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ក្រោយមក គាត់បានចែកចាយការប្រកបគ្នានេះ៖ «នៅពេលដែលព្រះជាម្ចាស់បានបង្កើតមនុស្ស ពួកគេត្រូវបានព្រះជាម្ចាស់គង់ជាមួយ ថែរក្សា និងការពារ គ្មានការកើត ចាស់ ឈឺ ឬស្លាប់ និងគ្មានការបារម្ភ ឬការរំខានឡើយ។ មនុស្សបានរស់នៅដោយគ្មានការព្រួយបារម្ភនៅក្នុងសួនអេដែន ដោយរីករាយនឹងរបស់សព្វសារពើដែលព្រះជាម្ចាស់បានប្រទាន។ ពួកគេបានរស់នៅយ៉ាងសុខសាន្ដ និងរីករាយ ក្រោមការដឹកនាំរបស់ព្រះជាម្ចាស់។ ប៉ុន្តែក្រោយមក មនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយ និងបោកបញ្ឆោត។ ពួកគេបានជឿលើការភូតកុហករបស់វា បានប្រព្រឹត្តអំពើបាប និងក្បត់ព្រះជាម្ចាស់ ដូច្នេះហើយ ពួកគេបាត់បង់ការមើលថែ និងការការពាររបស់ព្រះជាម្ចាស់។ ពួកយើងបានរស់នៅក្រោមការត្រួតត្រារបស់សាតាំងចាប់តាំងពីនោះ ហើយបានធ្លាក់ចូលក្នុងភាពងងឹត។ ពួកយើងរស់ក្នុងជីវិតដែលលំបាក ព្រួយបារម្ភ ឈឺចាប់ និងទុក្ខព្រួយ។ អស់រយៈពេលជាច្រើនពាន់ឆ្នាំ សាតាំងបានប្រើប្រាស់ជាបន្តបន្ទាប់នូវជំនឿផ្ទុយ និងជំនឿខុស ដូចជា សម្ភារៈនិយម លទ្ធិមិនជឿថាមានព្រះ និងការវិវត្ដន៍ ព្រមទាំងការចែកចាយសុភាសិតរបស់បុគ្គលល្បីៗដើម្បីបំភាន់ និងធ្វើឱ្យមនុស្សគ្រោះថ្នាក់ ដូចជា 'គ្មានព្រះជាម្ចាស់នោះឡើយ' 'ជោគវាសនារបស់មនុស្សម្នាក់ ស្ថិតនៅក្នុងដៃរបស់គេ' 'មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់' 'ចូរមានភាពលេចធ្លោលើសអ្នកឯទៀត ហើយនាំកិត្តិយស ជូនដូនតារបស់អ្នក' និង 'មនុស្សនឹងធ្វើគ្រប់យ៉ាងដើម្បីមានភាពមានបាន' 'លុយអាចបង្វិលពិភពលោកបាន' ។ល។ បន្ទាប់ពីទទួលយកជំនឿខុសដ៏អាក្រក់ទាំងនេះរួចមក មនុស្សបានបដិសេធអត្ថិភាព និងការត្រួតត្រារបស់ព្រះជាម្ចាស់ ហើយដកខ្លួនពីព្រះជាម្ចាស់ ព្រមទាំងក្បត់ទ្រង់ទៀតផង។ ពួកគេកាន់តែអួតអាង និងកាន់តែក្រអឺតក្រទម កាន់តែអាត្មានិយ មានល្បិចកល និងអាក្រក់។ មនុស្សសមគំនិត វាយប្រយុទ្ធ និងសម្លាប់គ្នា ដើម្បីកេរ្ដរ៍ឈ្មោះ ឋានៈ និងទ្រព្យសម្បត្តិ។ ប្ដីប្រពន្ធ មិត្តភក្ដិបោកប្រាស់ និងក្បត់គ្នា សូម្បីតែឪពុក និងកូន ប្រឈមមុខដាក់គ្នា បងប្អូនវាយប្រហារគ្នា។ ពួកយើងបានបាត់បង់ភាពជាមនុស្សដ៏សមរម្យរបស់ពួកយើងទាំងស្រុង ហើយរស់នៅកាន់តែដូចសត្វ ជាជាងមនុស្ស។ ជំនឿខុសរបស់សាតាំង បានបង្កគ្រោះថ្នាក់ដល់មនុស្សជាច្រើន។ ដោយគិតថាពួកគេអាចត្រួតត្រា ឬផ្លាស់ប្ដូរជោគវាសនារបស់ខ្លួនបាន នោះពួកគេតតាំងនឹងជោគវាសនារបស់ខ្លួន។ ពួកគេតតាំងអស់មួយជីវិតរបស់ពួកគេ ហើយពួកគេមិនត្រឹមតែមិនអាចផ្លាស់ប្ដូរជោគវាសនារបស់ខ្លួនបានទេ ពួកគេថែមទាំងបំផ្លាញខ្លួនឯងដោយចេតនាទៀតផង។ មនុស្សជាតិត្រូវបានសាតាំងនាំឱ្យវង្វេង និងធ្វើឱ្យពុករលួយ។ ពួកយើងលំបាករាល់ថ្ងៃ ដោយទទួលរងទារុណកម្មទាំងកាយ ទាំងចិត្ត។ ជំងឺ និងការរងទុក្ខគ្រប់ប្រភេទមានការកើនឡើង។ ការរងទុក្ខ្ខ និងសេចក្ដីខ្វល់ខ្វាយទាំងនេះ ធ្វើឱ្យពួកយើងមានអារម្មណ៍ថា ជីវិតរបស់មនុស្សនៅក្នុងលោកិយនេះ គឺលំបាក និងគួរឱ្យហត់នឿយពេកហើយ។ ទាំងអស់នេះ បានមកបន្ទាប់ពីសាតាំងបានធ្វើឱ្យមនុស្សពុករលួយ គឺជាសាតាំងដែលបង្កគ្រោះថ្នាក់ដល់ពួកយើង ហើយវាក៏ជាផលផ្លែដ៏ល្វីងជូរចត់របស់មនុស្ស ដែលបានបដិសេធ និងក្បត់ព្រះជាម្ចាស់ផងដែរ»។

ការប្រកបគ្នារបស់ប្អូនស្រី គីន បានបង្ហាញខ្ញុំថា ជំងឺរបស់មនុស្ស គឺមានប្រភពដើមមកពីសាតាំង។ បន្ទាប់ពីសាតាំងធ្វើឱ្យមនុស្សពុករលួយ នោះពួកយើងបាត់បង់ការមើលថែ និងការការពាររបស់ព្រះជាម្ចាស់ ដោយបង្កើតឱ្យមានជំងឺ និងការឈឺចាប់គ្រប់ប្រភេទ។ ក្រោយមក ប្អូនស្រីនោះក៏បាននិយាយដូច្នេះ៖ «ព្រះជាម្ចាស់មិនអាចអត់ទ្រាំឃើញមនុស្សជាតិត្រូវបានសាតាំងយកមកលេងសើច និងរំខានឡើយ។ ទ្រង់បានយកកំណើតជាមនុស្សពីរដង ដើម្បីរំដោះ និងសង្គ្រោះមនុស្សជាតិ។ លើកទីមួយ ទ្រង់បានយកកំណើតជាព្រះអម្ចាស់យេស៊ូវ ដោយត្រូវបានគេឆ្កាងជាដង្វាយលោះបាបសម្រាប់មនុស្សជាតិ ដើម្បីរំដោះពួកយើងពីអំពើបាប។ ដោយការជឿលើព្រះអម្ចាស់យេស៊ូវ នោះអំពើបាបរបស់ពួកយើងនឹងត្រូវបានអភ័យទោសឱ្យ ប៉ុន្តែធម្មជាតិបាបរបស់ពួកយើងស្ថិតនៅ ហើយពួកយើងនៅតែមិនអាចមានសេរីភាពយ៉ាងពេញលេញពីអំពើបាបឡើយ។ ព្រះជាម្ចាស់បានយកកំណើតជាមនុស្សជាថ្មីម្ដងទៀតនៅក្នុងចំណោមមនុស្ស នៅគ្រាចុងក្រោយ ដើម្បីសម្ដែងចេញនូវសេចក្ដីពិត និងធ្វើកិច្ចការនៃការជំនុំជម្រះ និងការបន្សុទ្ធ ដើម្បីឱ្យពួកយើងអាចត្រូវបានសង្រ្គោះទាំងស្រុងពីសាតាំង បោះបង់ចោលអំពើបាប និងត្រូវបានបន្សុទ្ធ រហូតដល់ទីបំផុត ពួកយើងត្រូវបានដឹកនាំទៅក្នុងនគររបស់ព្រះជាម្ចាស់។ តាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែច្រើន នោះពួកយើងអាចយល់ពីសេចក្ដីពិត និងមានការដឹងខុសដឹងត្រូវ។ ពួកយើងនឹងយល់ពីវិធីដែលសាតាំងធ្វើឱ្យមនុស្សពុករលួយ និងមើលធ្លុះដល់សារជាតិអាក្រក់របស់វាទៀតផង។ ដូច្នេះ ពួកយើងអាចបដិសេធសាតាំង និងគេចចេញពីឥទ្ធិពលរបស់វា នោះវាមិនអាចលេងសើច ឬបង្កគ្រោះថ្នាក់ដល់ពួកយើងតទៅទៀតឡើយ»។ ខ្ញុំមានអារម្មណ៍រំភើបដោយបានឮថា ព្រះជាម្ចាស់បានយាងមកដោយផ្ទាល់ដើម្បីសង្គ្រោះពួកយើង។ ខ្ញុំពិតជាមិនចង់ឱ្យសាតាំងបន្តបង្កគ្រោះថ្នាក់ដល់ខ្ញុំដូច្នោះឡើយ ប៉ុន្តែខ្ញុំមិនទាន់យល់ច្បាស់ពីវិធីដែលសាតាំងបង្កគ្រោះថ្នាក់ដល់ខ្ញុំទេ ដូច្នេះ ខ្ញុំបានសួរប្អូនស្រីទាំងពីរនាក់នោះថា៖ «ខ្ញុំប្រឹងប្រែងធ្វើការយ៉ាងខ្លាំង ដើម្បីឱ្យប្រសើរជាងអ្នកដទៃ និងលេចធ្លោរ ប៉ុន្តែ វាបានបន្សល់ទុកឱ្យខ្ញុំនូវការឈឺចាប់ដែលមិនអាចទ្រាំបានទៅវិញ។ តើសាតាំងមែនទេ ដែលធ្វើបែបនេះចំពោះខ្ញុំ?»

ក្រោយមក ប្អូនស្រី ចាង បានអានព្រះបន្ទូលមួយចំនួន របស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលទាក់ទងនឹងសំណួររបស់ខ្ញុំ។ «សាតាំងប្រើវិធីសាស្រ្ដដែលឈ្លាសវៃបំផុត ជាវិធីសាស្រ្តមួយដែលមានភាពស៊ីសង្វាក់គ្នាយ៉ាងខ្លាំងទៅនឹងការយល់ដឹងរបស់មនុស្ស និងមិនមានលក្ខណៈតឹងតែងទាល់តែសោះ ដោយសារតែបែបនេះហើយ ទើបវាធ្វើឲ្យមនុស្សទទួលយករបៀបរបប ច្បាប់ទំលាប់រស់នៅរបស់វាដោយមិនដឹងខ្លួន ដើម្បីសម្រេចបានគោលដៅ ហើយនិងទិសដៅជីវិតនៅក្នុងជីវិតរបស់ពួកគេ មិនតែប៉ុណ្ណោះ ការធ្វើដូច្នេះ ក៏ធ្វើឲ្យពួកគេមានមហិច្ឆតាក្នុងជីវិតដោយមិនដឹងខ្លួនផងដែរ។ មិនថាមហិច្ឆតាជីវិតទាំងនេះមើលទៅអស្ចារ្យប៉ុនណានោះទេ តែវាត្រូវបានផ្សារភ្ជាប់ទៅនឹងពាក្យពីរម៉ាត់គឺ “កិត្តិយស” និង “បុណ្យសក្តិ”។ តាមពិតទៅ គ្រប់មនុស្សទាំងអស់ មិនថាមនុស្សអស្ចារ្យ ឬល្បីល្បាញ ឬមនុស្សធម្មតានោះទេ គឺសុទ្ធតែរស់នៅមានទំនាក់ទំនងទៅនឹងពាក្យទាំងពីរម៉ាត់នេះគឺ “កិត្តិយស” និង “បុណ្យសក្តិ”។ មនុស្សគិតថា នៅពេលដែលគេមានកិត្តិយស និងបុណ្យសក្តិហើយ នោះគេអាចទាញយកប្រយោជន៍ពីវាបាន ដូចជាទទួលបានឋានៈខ្ពស់ និងមានទ្រព្យសម្បត្ដិស្តុកស្តម្ភ ព្រមទាំងរស់នៅរីករាយនៅក្នុងជីវិត។ ពួកគេគិតថាកិត្តិយស និងបុណ្យសក្តិ គឺជាដើមទុនមួយដែលពួកគេអាចប្រើ ដើម្បីទទួលបានជីវិតស្កប់ស្កល់ និងភាពរីករាយនៃជីវិត។ ដោយសារភាពលោភលន់របស់មនុស្យជាតិ ចង់បានកិត្តិយស និងបុណ្យសក្តិនេះ មនុស្សហ៊ានស្ម័គ្រចិត្ត ប្រគល់រាងកាយ ចិត្តគំនិត និងអ្វីទាំងអស់ដែលពួកគេមាន រួមទាំងអនាគត និងជោគវាសនារបស់ពួកគេទៅសាតាំងដោយមិនស្តាយស្រណោះ។ ពួកគេធ្វើដូច្នេះ ដោយគ្មានការស្ទាក់ស្ទើរសូម្បីតែបន្តិច ថែមទាំងមិនខ្វល់ខ្វាយ ដើម្បីស្តារអ្វីៗទាំងអស់ដែលពួកគេបានប្រគល់ឲ្យមកវិញឡើយ។ តើមនុស្សអាចគ្រប់គ្រងលើខ្លួនឯងបានទេ នៅពេលដែលពួកគេស្ថិតក្រោមជំរករបស់សាតាំង និងស្មោះត្រង់ចំពោះវានោះ? ពិតជាមិនអាចទេ។ ពួកគេត្រូវបានគ្រប់គ្រងដោយសាតាំងទាំងស្រុង។ ពួកគេបានលិចចូលយ៉ាងជ្រៅទៅក្នុងភក់ ហើយមិនអាចរំដោះខ្លួនឯងបានឡើយ។ នៅពេលដែលមនុស្សម្នាក់មាន កិត្តិយស និងបុណ្យសក្តិ ពួកគេលែងស្វែងរកអ្វីដែលភ្លឺ អ្វីដែលសុចរិត ឬអ្វីដែលស្រស់ស្អាត និងល្អទៀតហើយ។ នេះគឺដោយសារតែអំណាចងប់ងល់នៃកិត្តិយស និងបុណ្យសក្តិ នៅលើមនុស្សវាធំខ្លាំងពេក ហើយពួកវាបានក្លាយជាអ្វីដែលមនុស្សដេញតាមស្វែងរកនៅក្នុងជីវិតរបស់ពួកគេ និងអស់កល្បជានិច្ចគ្មានទីបញ្ចប់។ តើនេះមិនពិតទេឬអី?» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ «សាតាំងប្រើកិត្តិយស និងបុណ្យសក្តិ ដើម្បីគ្រប់គ្រងគំនិតរបស់មនុស្សឲ្យគិតតែពីកិត្តិយស និងបុណ្យសក្តិរហូត។ ពួកគេតស៊ូប្រឹងប្រែងដើម្បីកិត្តិយស និងបុណ្យសក្តិ ទទួលរងទុក្ខលំបាកដើម្បីកិត្តិយស និងបុណ្យសក្តិ ស៊ូទ្រាំភាពអាម៉ាស់ដើម្បីកិត្តិយស និងបុណ្យសក្តិ លះបង់អ្វីៗគ្រប់យ៉ាងដែលពួកគេមានដើម្បីកិត្តិយស និងបុណ្យសក្តិ ហើយពួកគេនឹងធ្វើការវិនិច្ឆ័យ ឬការសម្រេចចិត្តណាមួយដើម្បីកិត្តិយស និងបុណ្យសក្តិ។ តាមវិធីនេះសាតាំងបានចងមនុស្សជាមួយនឹងខ្សែដែលមើលមិនឃើញ ហើយពួកគេមិនមានកម្លាំង ឬភាពក្លាហានក្នុងការបោះចោលរបស់នេះឡើយ។ ពួកគេកំពុងទ្រាំទ្រនឹងឧបសក្គ និងទុក្ខលំបាកដ៏ខ្លាំងជាច្រើន ដោយមិនដឹងខ្លួន» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ គាត់បានប្រកបគ្នាអំពីសេចក្ដីពិត ពាក់ពាន្ធនឹងវិធីដែលសាតាំងប្រើប្រាស់ កេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ ដើម្បីធ្វើឱ្យមនុស្សពុករលួយ។ មានតែដូច្នោះទេ ទើបខ្ញុំដឹងថា សាតាំងគួរឱ្យស្អប់ដល់ម៉្លេះ! សាតាំងប្រើប្រាស់ការអប់រំផ្លូវការ និងឥទ្ធិពលសង្គម ដើម្បីបង្រៀនគោលលទ្ធិពួកយើងជាមួយច្បាប់វិន័យសម្រាប់ជីវិតរបស់វា។ ដូចជា «គ្មានលទ្ធផលណាមួយដែលបានមកដោយភាពងាយស្រួលឡើយ» «ប្រសិនបើអ្នកចង់បញ្ចេញភាពថ្លៃថ្នូរនៅពេលមនុស្សកំពុងសម្លឹងមើល នោះអ្នកត្រូវរងទុក្ខនៅពេលពួកគេមិនបានសម្លឹងមើលមកអ្នក» និង «លុយអាចបង្វិលពិភពលោកបាន»។ ដោយត្រូវបានបោកបញ្ឆោតដោយច្បាប់វិន័យជីវិតទាំងនេះ នោះមនុស្សមានអារម្មណ៍ថា ពួកគេមិនអាចរស់នៅដោយគ្មានលុយបានទេ មនុស្សមានអារម្មណ៍ថា នៅពេលដែលពួកគេក្លាយជាអ្នកមាន នោះអ្នកដទៃនឹងសរសើរពួកគេ ហើយពួកគេនឹងមានសេចក្ដីថ្លៃថ្នូរ ហើយមានអារម្មណ៍ថា ភាពក្រីក្រគឺគ្មានតម្លៃឡើយ។ ដូច្នេះហើយបានជាមនុស្សតស៊ូពេញមួយជីវិតរបស់ពួកគេដើម្បីលុយ កេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ ហើយទោះបីជាទៅដល់ណាក៏ដោយក៏ទៅដែរ ដើម្បីឱ្យទទួលបានរបស់ទាំងនោះ មិនថាមានផលវិបាកយ៉ាងណាឡើយ។ មនុស្សកាន់តែពុករលួយ ហើយជីវិតរបស់ពួកគេកាន់តែឈឺចាប់។ នេះគឺជាច្រវាក់ដែលសាតាំងប្រើដើម្បីចងពួកយើង ហើយវាក៏ជាឧបាយកលរបស់សាតាំងដើម្បីធ្វើឱ្យពួកយើងពុករលួយដែរ។ ដោយការប្រឹងប្រែងដើម្បីឱ្យប្រសើរជាងអ្នកដទៃ ដើម្បីរកលុយឱ្យបានកាន់តែច្រើន ដើម្បីឱ្យអ្នកដទៃនឹងសរសើរខ្ញុំ នោះខ្ញុំក្លាយជាម៉ាស៊ីនរកលុយ។ មហិច្ឆតារបស់ខ្ញុំកើនឡើង ខ្ញុំមិនដែលស្កប់ចិត្តឡើយ ហើយខ្ញុំត្រូវបង្ខំចិត្តឈប់ នៅពេលដែលខ្ញុំបានបំផ្លាញសុខភាពខ្លួនឯងប៉ុណ្ណោះ។ ខ្ញុំបានក្លាយជាទាសកររបស់លុយ កេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ។ ការតាមរកកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ ពិតជាបានធ្វើឱ្យជីវិតខ្ញុំលំបាកណាស់ ហត់នឿយណាស់! ដោយការស្វែងរករបស់ទាំងអស់ក្នុងប៉ុន្មានឆ្នាំនោះ នោះខ្ញុំបានគ្របដណ្ដប់ដោយការឈឺចាប់ ហើយបញ្ចប់ដោយការរងរបួស។ គ្រប់យ៉ាងនៃការរងទុក្ខនោះ គឺមកពីត្រូវបានសាតាំងធ្វើឱ្យគ្រោះថ្នាក់ និងធ្វើឱ្យពុករលួយ! បើគ្មានការបើកសម្ដែងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះខ្ញុំនឹងមិនដែលដឹងថា សាតាំងប្រើប្រាស់លុយ កេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ ដើម្បីធ្វើឱ្យមនុស្សពុករលួយឡើយ ជាងនេះទៅទៀតនោះ ខ្ញុំនឹងមិនដឹងថា កេរ្ដិ៍ឈ្មោះ និងលាភសក្ការៈនោះ ជាច្រវាក់របស់សាតាំងលើមនុស្សឡើយ។

បន្ទាប់ពីនោះមក ប្អូនស្រី គីន បានមកប្រកបគ្នាជាមួយខ្ញុំជាច្រើន។ មួយរយៈមក ខ្ញុំបានចាប់ផ្ដើមឃើញវិធី ដែលសាតាំងប្រើប្រាស់ដើម្បីធ្វើឱ្យមនុស្សពុករលួយ។ ខ្ញុំក៏បានយល់អំពីអ្វីដែលមានសារៈសំខាន់បំផុតផងដែរ៖ គឺការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការតាមរកសេចក្ដីពិត និងការស្ដាប់បង្គាប់ច្បាប់វិន័យ និងការចាត់ចែងរបស់ព្រះជាម្ចាស់។ នោះគឺជាវិធីដ៏រីករាយ និមានអត្ថន័យក្នុងការរស់នៅ ហើយគឺជាវិធីតែមួយគត់ដែលព្រះជាម្ចាស់បញ្ជា!

ថ្ងៃមួយខ្ញុំបានរកឃើញថា ខ្ញុំមានសហការីម្នាក់ដែលបានមកប្រទេសជប៉ុនជាមួយស្វាមីរបស់គាត់ ដើម្បីទៅរកលុយ។ ទោះបីជាពួកគេរកលុយបានខ្លះក៏ដោយ ក៏ក្រោយមក សុខភាពរបស់ស្វាមីគាត់រងទុក្ខ ហើយគាត់ត្រូវតែត្រឡប់ទៅកាន់ប្រទេសចិនវិញដើម្បីព្យាបាល។ ចុងក្រោយ គាត់ត្រូវបានរកឃើញថា កើតជំងឺមហារីកដំណាក់កាលចុងក្រោយ។ គ្រួសាររបស់ពួកគេរស់នៅដោយភាពភ័យខ្លាច និងភាពទុក្ខព្រួយ។ តាមរយៈភាពអកុសលរបស់គាត់ ខ្ញុំមានអារម្មណ៍យ៉ាងជ្រាលជ្រៅអំពីភាពផុយស្រួយ និងតម្លៃនៃជីវិតរបស់យើង។ បើគ្មានជីវិតទេ នោះតើមានលុយច្រើនល្អអី្វទៅ? តើលុយអាចទិញជីវិតបានទេ? បន្ទាប់មក ខ្ញុំបានអានព្រះបន្ទូលនេះ ក្នុងព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា៖ «មនុស្សចំណាយពេលពេញមួយជីវិតរបស់គេ ដេញតាមលុយ និងភាពល្បីល្បាញ។ ពួកគេខំស្រវាចាប់អ្វីៗទាំងនេះ ទាំងគិតថា វាជាមធ្យោបាយគាំទ្រតែមួយគត់ ដើម្បីឲ្យគេអាចរួចផុតពីសេចក្តីស្លាប់ ហើយវាប្រៀបបីដូចជាការមានរបស់ទាំងនេះ ធ្វើឲ្យគេអាចមានជីវិតរស់នៅបន្តអ៊ីចឹង។ ប៉ុន្តែ មានតែនៅពេលដែលពួកគេជិតស្លាប់ប៉ុណ្ណោះ ទើបពួកគេដឹងថា របស់ទាំងនេះនៅឆ្ងាយពីពួកគេកម្រិតណា ដឹងថាពួកគេទន់ខ្សោយកម្រិតណាក្នុងការប្រឈមនឹងសេចក្តីស្លាប់ ដឹងថាពួកគេមានភាពផុយស្រួយប៉ុនណា និងដឹងទៀតថា ពួកគេមានអារម្មណ៍ឯកោ និងតែលតាលប៉ុនណា ដោយសារតែភាពទ័លច្រករបស់គេ។ ពួកគេទទួលស្គាល់ថា ជីវិតមិនអាចត្រូវបានទិញដូរ ដោយទឹកប្រាក់ ឬភាពល្បីល្បាញឡើយ មិនថាគេជាមនុស្សមានទ្រព្យសម្បត្តិច្រើនប៉ុនណា មិនថាពួកគេមានមុខតំណែងខ្ពង់ខ្ពស់យ៉ាងណា ទាំងអស់គ្នាសុទ្ធតែក្រីក្រ និងគ្មានសំខាន់សោះឡើយនៅចំពោះសេចក្តីស្លាប់។ ពួកគេទទួលស្គាល់ថា ទឹកប្រាក់មិនអាចទិញជីវិតបាន ភាពល្បីល្បាញមិនអាចលុបបំបាត់សេចក្តីស្លាប់ ហើយទឹកប្រាក់ និងភាពល្បីល្បាញមិនអាចពន្យារជីវិតរបស់គេបានឡើយ សូម្បីតែមួយនាទី ឬមួយវិនាទីក៏មិនបានផង» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានអនុញ្ញាតឱ្យខ្ញុំមើលឃើញកាន់តែប្រសើរថា ប្រសិនបើពួកយើងមិនជឿលើព្រះជាម្ចាស់ ឬមិនយល់ពីសេចក្ដីពិតទេ នោះពួកយើងមិនអាចមើលធ្លុះល្បិចបោកប្រាស់របស់សាតាំងឡើយ ហើយពួកយើងមិនអាចមើលឃើញថា សាតាំងប្រើប្រាស់លុយ និងកេរ្ដិ៍ឈ្មោះ ដើម្បីធ្វើឱ្យមនុស្សពុករលួយឡើយ។ ពួកយើងត្រូវបានបឺតស្រូបទៅក្នុងទឹកកួចនេះ ហើយមិនអាចចាកចេញមកវិញបានឡើយ។ ពួកយើងត្រូវបានសាតាំងពង្វក់ និងបង្កគ្រោះថ្នាក់ដោយមិនដឹងខ្លួន ហើយថែមទាំងបំផ្លាញជីវិតខ្លួនទៀតផង។ វាជារឿងគួរឱ្យសោកនាដកម្មមែន។ អរគុណដល់សេចក្ដីជំនឿរបស់ខ្ញុំ ហើយដោយការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាច្រើន ទីបំផុត ខ្ញុំបានយល់ពីរឿងទាំងនេះ។ ប្រសិនបើខ្ញុំគ្មានសេចក្ដីជំនឿ ឬមិនអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះខ្ញុំនឹងមិនអាចយកសេចក្ដីពុករលួយរបស់សាតាំងចេញបានឡើយ។ ខ្ញុំអាចនឹងកំពុងតែតស៊ូនៅក្នុងភាពងងឹត និងការឈឺចាប់ដោយគ្មានច្រកចេញទេមើលទៅ។

ខណៈពេលដែលខ្ញុំរងរបួស បងប្អូនស្រីៗមកពីក្រុមជំនុំ បានមកសួរសុខទុក្ខខ្ញុំជាច្រើនលើក ហើយបានជួយសម្រាលការឈឺចាប់របស់ខ្ញុំ។ ពួកគេក៏បានជួយការងារផ្ទះ និងមើលថែខ្ញុំដូចខ្ញុំជាគ្រួសាររបស់ពួកគេអ៊ីចឹង។ នៅឯប្រទេសក្រៅ ខ្ញុំមានអារម្មណ៍អង្រួនចិត្តយ៉ាងខ្លាំង ដោយការយកចិត្តទុកដាក់មើលថែពីសំណាក់បងប្អូនស្រីៗទាំងនោះ។ ខ្ញុំកាន់តែមានអារម្មណ៍ដឹងគុណចំពោះព្រះដ៏មានគ្រប់ព្រះចេស្ដាទៀតផង។ ដោយការមើលថែ និងការការពាររបស់ព្រះជាម្ចាស់ នោះខ្ញុំក៏បានធូរស្បើយ មុនពេលដែលខ្ញុំបានដឹងពីរឿងនេះ។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលនេះ នៅក្នុងព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា៖ «នៅពេលដែលបុគ្គលម្នាក់ក្រឡេកមើលក្រោយទៅលើដងវិថីដែលខ្លួនបានដើរ នៅពេលដែលបុគ្គលម្នាក់រំលឹកពីគ្រប់ដំណាក់កាលនៃដំណើរជីវិតរបស់ខ្លួន នោះគេមើលឃើញថា នៅគ្រប់ជំហាន មិនថាដំណើររបស់គេមានភាពរដាក់រដុប ឬទៅមុខយ៉ាងរលូននោះឡើយ ក៏ព្រះជាម្ចាស់កំពុងតែដឹកនាំផ្លូវរបស់គេ តាមការគូសវាសរបស់ទ្រង់រួចទៅហើយ។ វាជាការរៀបចំយ៉ាងល្អិតល្អន់របស់ព្រះជាម្ចាស់ ជាគម្រោងផែនការយ៉ាងប្រុងប្រយ័ត្នរបស់ទ្រង់ ដែលបានដឹកនាំមនុស្សម្នាក់រហូតមកដល់សព្វថ្ងៃ ទាំងគេមិនដឹងខ្លួន។ ការអាចទទួលយកអធិបតេយ្យភាពរបស់ព្រះអាទិករ ការទទួលបានសេចក្ដីសង្រ្គោះរបស់ទ្រង់ នេះពិតជាសំណាងដ៏ធំបំផុត! ប្រសិនបើបុគ្គលម្នាក់មានឥរិយាបថអវិជ្ជមានចំពោះជោគវាសនា វាបង្ហាញយ៉ាងច្បាស់ថា ពួកគេកំពុងតែប្រឆាំងនឹងអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់បានរៀបចំទុកសម្រាប់គេ ថាពួកគេមិនមានឥរិយាបថដែលចុះចូលឡើយ។ ប្រសិនបើមនុស្សម្នាក់មានឥរិយាបថវិជ្ជមានចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ទៅលើជោគវាសនារបស់មនុស្ស នោះពេលដែលគេក្រឡេកក្រោយទៅលើដំណើរផ្លូវរបស់គេ នៅពេលដែលគេចាប់ផ្ដើមយល់អំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ នោះគេនឹងកាន់តែមានបំណងចង់ចុះចូលចំពោះអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់បានរៀបចំ ហើយគេនឹងកាន់តែមានការតាំងចិត្ត និងទំនុកចិត្តក្នុងការអនុញ្ញាតឲ្យព្រះជាម្ចាស់ចាត់ចែងជោគវាសនារបស់គេ ព្រមទាំងឈប់បះបោរទាស់នឹងព្រះជាម្ចាស់មិនខាន។ សម្រាប់បុគ្គលម្នាក់ដែលមើលឃើញថា នៅពេលដែលគេមិនយល់អំពីជោគវាសនា នៅពេលដែលគេមិនយល់អំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ នៅពេលដែលគេមានឆន្ទៈបន្តដំណើរទៅមុខទាំងដើរទ្រេតទ្រោត និងឃ្លីងឃ្លោងកាត់អ័ព្ទ នោះដំណើរផ្លូវនេះពិតជាពិបាក និងពិតជាខូចចិត្តយ៉ាងខ្លាំង។ ដូច្នេះ នៅពេលដែលមនុស្សទទួលស្គាល់ពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ទៅលើជោគវាសនារបស់មនុស្ស មនុស្សដែលវៃឆ្លាតនឹងជ្រើសរើសចង់ដឹង និងទទួលយកវា បោះចោលគ្រាដ៏ឈឺចាប់ នៅពេលដែលពួកគេបានព្យាយាមកសាងជីវិតដ៏ល្អជាមួយដៃទាំងពីររបស់គេ ហើយឈប់តយុទ្ធជាមួយនឹងជោគវាសនា និងឈប់បន្តដេញតាម «គោលដៅជីវិត» របស់គេ តាមរបៀបរបស់គេទៀត។ នៅពេលដែលមនុស្សម្នាក់មិនមានព្រះជាម្ចាស់ នៅពេលដែលគេមិនអាចមើលឃើញទ្រង់ នៅពេលដែលមនុស្សម្នាក់មិនអាចទទួលស្គាល់យ៉ាងពិតប្រាកដអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ នោះគ្រប់ថ្ងៃទាំងអស់របស់គេសុទ្ធតែគ្មានន័យ គ្មានតម្លៃ និងមិនសប្បាយសោះឡើយ។ មិនថាគេនៅទីណា មិនថាគេមានការងារអ្វីឡើយ មធ្យោបាយនៃការរស់នៅរបស់គេ និងការដេញតាមគោលដៅរបស់គេ គ្មាននាំមកនូវអ្វីឡើយក្រៅពីការខូចចិត្តដ៏ឥតស្រាកស្រាន និងទុក្ខវេទនាដោយគ្មានភាពធូរស្បើយ ហើយមនុស្សបែបនេះមិនអាចអត់ទ្រាំនឹងក្រឡេកក្រោយមើលអតីតកាលរបស់គេបានឡើយ។ មានតែនៅពេលដែលមនុស្សម្នាក់ទទួលយកអធិបតេយ្យភាពរបស់ព្រះអាទិករ ចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ទ្រង់ ហើយស្វែងរកជីវិតមនុស្សដ៏ពិតប៉ុណ្ណោះ ទើបគេនឹងចាប់ផ្ដើមមានសេរីភាពពីគ្រប់ទាំងការខូចចិត្ត និងទុក្ខវេទនា ហើយកម្ចាត់ចោលគ្រប់ទាំងភាពឥតន័យនៅក្នុងជីវិតបន្ដិចម្ដងៗ» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាក់ស្ដែងណាស់ ប្រយោគនីមួយៗមានបន្ទូលចាក់ចំដល់ជម្រៅចិត្តរបស់ខ្ញុំ។ ខ្ញុំយល់ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា ព្រះជាម្ចាស់គឺជាព្រះអាទិករ ហើយពួកយើងគឺជាសត្តនិកររបស់ទ្រង់។ ជីវិតរបស់បុគ្គលម្នាក់ៗស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ នៅក្រោមការត្រួតត្រា និងការចាត់ចែងរបស់ទ្រង់។ គ្រប់យ៉ាងដែលយើងមាននៅក្នុងជីវិត គឺស្ថិតក្រោមការត្រួតត្រារបស់ទ្រង់ និងត្រូវបានទ្រង់កំណត់ទុកជាមុន។ ការប្រញាប់ប្រញាល់ទៅនេះទៅនោះ គឺពិតជាមិនមែនកត្តាកំណត់ឡើយ។ ព្រះជាម្ចាស់ប្រទានដល់ពួកយើងប៉ុន្មាន គឺពួកយើងទទួលបានប៉ុណ្ណោះ។ ប្រសិនបើព្រះជាម្ចាស់មិនប្រទានអ្វីមួយដល់ពួកយើងទេ នោះមិនថាពួកយើងធ្វើការច្រើនប៉ុនណាឡើយ វានឹងឥតប្រយោជន៍ទេ។ វាដូចទៅនឹងសុភាសិតដែលពោលថា «មនុស្សដាំគ្រាំពូជ តែស្ថានសួគ៌ជាអ្នកសម្រេចនូវការចម្រូត» និង «មនុស្សជាអ្នកទូលស្នើ រីឯព្រះជាម្ចាស់ជាអ្នកចាត់ចែង»។ ពួកយើងគួរតែចុះចូលចំពោះការត្រួតត្រា និងការចាត់ចែងរបស់ព្រះអាទិករនៅក្នុងជីវិតរបស់ពួកយើង។ នេះគឺជាអាថ៌កំបាំងចំពោះសុភមង្គលនៅក្នុងជីវិត! ខ្ញុំក៏បានដឹងថា លុយ និងតំណែង គឺជាកម្មសិទ្ធិរបស់លោកិយ។ ដោយការលះបង់ខ្លួនចំពោះការតាមរកកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ នោះគ្រប់យ៉ាងដែលពួកយើងទទួលនៅទីបញ្ចប់ គឺភាពទទេស្អាត និងការឈឺចាប់។ ទីបំផុត យើងត្រូវបានសាតាំងប្រើប្រាស់។ ខ្ញុំក៏បានគិតត្រឡប់ក្រោយវិញថា ធ្វើដូចម្ដេចទើបខ្ញុំបានរស់នៅដោយទស្សនៈវិជ្ជាអាក្រក់ដូចជា «គ្មានលទ្ធផលណាមួយដែលបានមកដោយភាពងាយស្រួលឡើយ» និងបានតាមរកលុយ និងកេរ្ដិ៍ឈ្មោះទៅវិញ។ ខ្ញុំបានគិតថា ខ្ញុំអាចមានជីវិតដ៏រីករាយ ហើយអ្នកដទៃសរសើរ និងច្រណែន ប៉ុន្តែខ្ញុំមិនបានរំពឹងថា អ្វីដែលខ្ញុំនឹងទទួលបានបែរជាការឈឺចាប់ និងភាពល្វីងជូចត់សោះ ខ្ញុំគ្មានសេចក្ដីស្ងប់ ឬសុភមង្គលឡើយ។ ពេលនេះ ដោយសារខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះខ្ញុំយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់។ ខ្ញុំមិនចង់តយុទ្ធនឹងជោគវាសនារបស់ខ្ញុំតទៅទៀតទេ ហើយខ្ញុំពិតជាមិនចង់តាមរកកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈឡើយ។ នោះមិនមែនជាជីវិតដែលខ្ញុំចង់បានទៀតទេ។ ខ្ញុំបានតាំងចិត្តជ្រើសរើសយកវិធីជីវិតផ្សេង ហើយគ្រប់យ៉ាងដែលខ្ញុំចង់បានគឺ ថ្វាយជីវិតទាំងមូលរបស់ខ្ញុំទៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ដើម្បីឱ្យទ្រង់ចាត់ចែង ប្រឹងប្រែងស្ដាប់បង្គាប់ និងបំពេញភារកិច្ចរបស់ខ្ញុំ។

ដើម្បីចំណាយពេលកាន់តែច្រើនសម្រាប់សេចក្ដីជំនឿរបស់ខ្ញុំ និងដើម្បីចូលរួមការជួបជុំ ខ្ញុំបានបោះបង់ការងារចាស់របស់ខ្ញុំ ហើយទទួលបានការងារថ្មីដែលងាយស្រួលជាងមុន ខ្ញុំតែងតែអានព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅពេលដែលខ្ញុំមិនទៅធ្វើការ ហើយនៅពេលខ្ញុំអានកាន់តែច្រើន នោះចិត្តរបស់ខ្ញុំកាន់តែភ្លឺស្វាង។ ខ្ញុំក៏បានរៀនពីប្រភពនៃការប្រព្រឹត្តអំពើបាបរបស់មនុស្សទៀតផង ខ្ញុំយល់ពីវិធីដែលព្រះជាម្ចាស់សង្គ្រោះមនុស្សជាតិមួយជំហានម្ដងៗ យល់ថាមនុស្សគួរតែរស់នៅដើម្បីអ្វី និងវិធីដែលគេគួរតែរស់នៅក្នុងជីវិតដ៏មានន័យ។ ខ្ញុំបានចូលរួមជាមួយបងប្អូនប្រុសស្រីជារឿយៗ ដើម្បីចែករំលែកបទពិសោធន៍របស់ពួកយើង និងរៀនច្រៀងទំនុកតំកើងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅពេលនេះ ជីវិតរបស់ខ្ញុំមានសេចក្ដីសុខណាស់ ។ ខ្ញុំមិនរកលុយបានច្រើនដូចដែលខ្ញុំធ្លាប់រកកន្លងមកឡើយ ប៉ុន្តែខ្ញុំមានអារម្មណ៍ស្ងប់ និងមានស្ថិរភាព ដែលខ្ញុំមិនធ្លាប់មានទេពីមុនមក។ ដោយក្រឡេកទៅមើលវានៅពេលនេះ គឺខ្ញុំបានទទួលព្រះពរតាមរយៈគ្រោះអកុសលទៅវិញ! នេះពិតជាសេចក្ដីសង្គ្រោះរបស់ទ្រង់សម្រាប់ខ្ញុំមែន។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ជម្រើសដែលត្រឹមត្រូវ

ដោយស៊ុនយី ប្រទេសចិន ខ្ញុំកើតក្នុងភូមិដាច់ស្រយាលនៅតំបន់ភ្នំមួយ ក្នុងគ្រួសារកសិករជាច្រើនជំនាន់។ កាលនៅរៀន ម្ដាយខ្ញុំតែងដាស់តឿនខ្ញុំថា៖...

Leave a Reply