កេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ បាននាំយកការរងទុក្ខមកឱ្យខ្ញុំ

01-03-2022

ដោយ ធាន ធាន (ចិន)

នៅក្នុងនិទាឃរដូវមួយ ខ្ញុំ និងវេជ្ជបណ្ឌិតជាន់ខ្ពស់មួយចំនួនបានចេញទៅចម្អិនម្ហូបនៅខាងក្រៅ។ នៅតាមផ្លូវ អ្នកភូមិនៅតំបន់នោះមួយចំនួនបានស្គាល់វេជ្ជបណ្ឌិតវ៉ាង។ ពួកគេមើលទៅដូចជាសប្បាយចិត្ត និងដឹងគុណណាស់។ ពួកគេបានស្វាគមន៍វេជ្ជបណ្ឌិតវ៉ាងយ៉ាងកក់ក្ដៅ។ បន្ទាប់មក នៅពេលដែលពួកយើងកំពុងតែចម្អិនម្ហូប អ្នកភូមិបានដឹងថាពួកយើងខ្វះសម្ភារមួយចំនួន។ អ្នកភូមិទាំងនោះពិតជាចិត្តល្អណាស់។ នៅពេលដែលពួកគេបានឃើញពួកយើងត្រូវការអ្វីមួយ នោះពួកគេឱ្យរបស់ផ្ទាល់ខ្លួនដល់ពួកយើង។ របស់ចាំបាច់ប្រចាំថ្ងៃមួយចំនួន គឺផ្គត់ផ្គង់មិនគ្រប់គ្រាន់ទេនៅប៉ុន្មានថ្ងៃនោះ ហើយមានតម្លៃណាស់ ឧទាហរណ៍ គ្មានទឹកដោះគោច្រើនឡើយ។ មនុស្សជាច្រើនត្រូវតែតម្រង់ជួរដើម្បីបានវា។ ប៉ុន្តែមនុស្សមកពីរោងចក្រផលិតទឹកដោះគោបានយកមកឱ្យពួកយើង។ ទាំងអស់នេះគឺដោយសារតែកេរ្តិ៍ឈ្មោះរបស់វេជ្ជបណ្ឌិតវ៉ាង។ ខ្ញុំបានឃើញភ្នែកវេជ្ជបណ្ឌិតវ៉ាងដៀងមើល ខណៈពេលដែលគាត់ញញឹម ហើយខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីច្រណែនគាត់ ហើយគិតថា៖ «មនុស្សពិតជាឱ្យតម្លៃវេជ្ជបណ្ឌិតវ៉ាងមែន! ពួកគេគោរពគាត់ នៅពេលដែលគាត់ទៅ ហើយគាត់មិនត្រូវបារម្ភអ្វីឡើយ។ គាត់គ្រាន់តែត្រូវបង្ហាញមុខរបស់គាត់ដើម្បីសម្រេចអ្វីៗយ៉ាងងាយ។ ប៉ុន្តែចំពោះខ្ញុំវិញ ខ្ញុំគ្រាន់តែជាគ្រូពេទ្យនៅគ្លីនិកម្នាក់ដែលគ្មាននរណាម្នាក់ស្គាល់ឡើយ។ ខ្ញុំមិនអាចទទួលបានការរាប់រកដូច្នេះទេ។ ខ្ញុំគ្រាន់តែអាចតោងជាយអាវរបស់គាត់ប៉ុណ្ណោះ»។ ប៉ុន្តែក្រោយមក នៅក្នុងការខកចិត្តរបស់ខ្ញុំ នោះខ្ញុំបានក្រឡេកមើលសក់ពណ៌ប្រាក់របស់វេជ្ជបណ្ឌិតវ៉ាង ហើយបានគិតថា៖ «តើខ្ញុំមិននៅក្មេងទេឬ? ប្រសិនបើខ្ញុំសិក្សាអំពីឱសថឱ្យបានសមរម្យ រៀនសូត្រពីវេជ្ជបណ្ឌិតជើងចាស់ ហើយខំប្រឹងប្រែធ្វើការ នោះមិនយូរមិនឆាប់ ខ្ញុំអាចល្បី និងទទួលបានការគោរពដូចពួកគេអ៊ីចឹង»។

ក្រោយមក បន្ទាប់ពីការប្រឹងប្រែងជាបន្តបន្ទាប់អស់រយៈពេលមួយខែ ខ្ញុំអាចមានភារកិច្ចដោយខ្លួនឯង ហើយខ្ញុំក៏មានឱកាសអនុវត្តការវះកាត់ដែរ។ ប៉ុន្តែ នេះគ្រាន់តែជាជំហានទីមួយប៉ុណ្ណោះ។ ខ្ញុំនៅតែត្រូវធ្វើការកាន់តែខ្លាំង។ ដូច្នេះ ក្រោយមក ខ្ញុំបានសិក្សាអំពីទ្រឹស្ដីវេជ្ជសាស្ត្រជាបន្តបន្ទាប់។ ខ្ញុំបានប្រឡងយកជំនាញ ហើយក្រៅពីកិច្ចការ ខ្ញុំបានទៅរៀនថ្នាក់ឱសថគ្រប់ប្រភេទ។ ប្រសិនបើមានការវះកាត់បន្ទាន់ មិនថាក្នុងអំឡុងពេលវេលាធ្វើការ ឬអត់ទេ ខ្ញុំមិនដែលរំលងឱកាសដើម្បីអនុវត្តការវះកាត់ឡើយ។ ពេលខ្លះ នៅពេលដែលខ្ញុំរវល់វះកាត់ ខ្ញុំឃ្លានខ្លាំងណាស់ ប៉ុន្តែខ្ញុំមិនអាចបារម្ភចំពោះរាងកាយរបស់ខ្ញុំបានទេ ដោយសារតែគ្មានចំណុចខុសឡើយនៅក្នុងការវះកាត់។ ពេលខ្លះ ខ្ញុំត្រូវធ្វើការពេញ ២៤ ម៉ោងទៀតផង។ បន្ទាប់ពីចេញពីធ្វើការ ក្បាលរបស់ខ្ញុំលែងគិតកិច្ចការនោះហើយ ហើយរាងកាយរបស់ខ្ញុំអស់កម្លាំងជាខ្លាំង។ ខ្ញុំចង់សម្រាក ប៉ុន្ត ក្រោយមក ខ្ញុំនឹកចាំឪពុករបស់ខ្ញុំដែលតែងតែប្រាប់ខ្ញុំថា «គ្មានលទ្ធផលណាមួយដែលបានមកដោយភាពងាយស្រួលឡើយ» និងរឿងរ៉ាវអំពីការប្រឹងប្រែងធ្វើការដើម្បីសម្រេចគោលដៅរបស់មនុស្សម្នាក់។ ដូច្នេះ ខ្ញុំបានលើកទឹកចិត្តខ្លួនឯងឱ្យបន្ត និងបង្ខំខ្លួនឯងឱ្យបន្តប្រឹងប្រែងធ្វើការតទៅទៀត។ ដរាបណាខ្ញុំទៅដល់ផ្ទះពេលយប់ នោះក្បាលរបស់ខ្ញុំដាក់ដល់ខ្នើយតែម្ដង។ ខ្ញុំអាចធ្វើចលនាដៃជើង ហើយឱ្យរាងកាយដ៏ឈឺចុកចាប់ និងអស់កម្លាំងរបស់ខ្ញុំសម្រាក។ នៅពេលខ្ញុំបិទភ្នែកចង់គេង នោះគ្រប់ភាពលម្អិតនីមួយៗនៃការវះកាត់នឹងចូលមកក្នុងគំនិតរបស់ខ្ញុំ។ ខ្ញុំខ្លាចសភាពផ្លូវចិត្តដែលរេរារបស់ខ្ញុំនឹងបណ្ដាលឱ្យខ្ញុំបង្កើតកំហុសក្នុងការវះកាត់។ ខ្ញុំគិតដល់សហការីចាស់ៗដែលបានបង្កើតកំហុសតិចតួចនៅកន្លែងធ្វើការ ហើយមិនដែលមានសិទ្ធិវះកាត់ម្ដងទៀតឡើយ។ ប្រសិនបើអ្វីមួយខុស នោះខ្ញុំនឹងមិនដែលជោគជ័យឡើយ។ ក្រោយមក ភ្លាមៗនោះ ខ្ញុំមានអារម្មណ៍ធុញទ្រាន់ ហត់នឿយ ភ័យខ្លាច និងព្រួយបារម្ភ។ គំនិតរបស់ខ្ញុំ និងរាងកាយរបស់ខ្ញុំហត់នឿយខ្លាំងណាស់។ ពេលខ្លះ ខ្ញុំអាចគិតដល់កម្មវិធីវះកាត់ដែលត្រូវជ្រើសរើសសម្រាប់ថ្ងៃបន្ទាប់ ហើយមិនថាខ្ញុំទៅដល់ផ្ទះយឺតប៉ុនណាឡើយ ខ្ញុំត្រូវតែត្រួតពិនិត្យ និងរំលឹកឡើងវិញម្ដងហើយម្ដងទៀតនូវចំណេះដឹងវេជ្ជសាស្ត្រដែលខ្ញុំត្រូវការដើម្បីការវះកាត់នោះនៅថ្ងៃបន្ទាប់ ដើម្បីឱ្យខ្ញុំនឹងមិនបង្កើតកំហុសណាមួយឡើយ។ ខ្ញុំហត់នឿយខ្លាំងណាស់ ប៉ុន្តែខ្ញុំជំរុញខ្លួនឯង ដើម្បីឱ្យខ្ញុំអាចធ្វើវាបាននៅថ្ងៃណាមួយ៖ «ចូរប្រឹងប្រែងធ្វើការ! មានពន្លឺនៅចុងបំផុតនៃផ្លូវក្រោមដី!»

ទីបំផុត បន្ទាប់ពីការប្រឹងប្រែង និងការប្ដេជ្ញាចិត្តអស់រយៈពេលប្រាំពីរឆ្នាំរួចមក ខ្ញុំបានក្លាយជាវេជ្ជបណ្ឌិតដែលមានការទទួលស្គាល់។ នៅពេលនោះ ពាក្យសម្ដីដែលលេចធ្លោរបំផុតនៅក្នុងគំនិតរបស់ខ្ញុំគឺ៖ គ្រប់យ៉ាងគឺមានតម្លៃ! នៅពេលដែលតំណែងរបស់ខ្ញុំឡើង នោះថ្លែសេវាមកជួបខ្ញុំក៏កើនឡើងដែរ។ ខ្ញុំអាចធ្វើការវះកាត់ទាំងអស់ដែលអាចដំណើរការបានត្រឹមកម្រិតវេជ្ជបណ្ឌិតដែលមានការទទួលស្គាល់ ហើយឈ្មោះរបស់ខ្ញុំ គឺស្ថិតនៅក្នុងបញ្ជីនៃវេជ្ជបណ្ឌិតវះកាត់ជាន់ខ្ពស់។ ប្រាក់ខែរបស់ខ្ញុំ និងឋានៈរបស់ខ្ញុំឡើង ខណៈពេលដែលសហការីរបស់ខ្ញុំនៅពីក្រោយខ្ញុំ។ ខ្ញុំមានអារម្មណ៍សប្បាយដែលមិនអាចថ្លែងបាន ជាពិសេសនៅតាមផ្លូវដ៏មមាញឹក ជាកន្លែងដែលមនុស្សមួយចំនួនស្គាល់ខ្ញុំ។ ខ្ញុំមិនស្គាល់ពួកគេទេ ប៉ុន្តែពួកគេស្គាល់ខ្ញុំ។ ពួកគេសរសើរខ្ញុំដោយសារតែខ្ញុំជាវេជ្ជបណ្ឌិតវះកាត់ដ៏ល្អម្នាក់។ រូបភាពនៃការសរសើរដែលអ្នកជំងឺបានផ្ដល់ឱ្យខ្ញុំ និងអ្វីៗដែលពួកគេបាននិយាយថា៖ «ខ្ញុំមកជួបអ្នកគ្រូនៅពេលនេះ ហើយខ្ញុំបានធូស្រាលយ៉ាងឆាប់រហ័សបន្ទាប់ពីចំណាយលុយមិនច្រើនផង ខណៈដែលជាមួយអ្នកនេះអ្នកនោះ ខ្ញុំមិនបានធូរស្រាលអស់រយៈពេលយ៉ាងយូរ...» ហើយមនុស្សមួយចំនួនបាននិយាយថា៖ «អ្នកនេះ អ្នកនោះបាននិយាយថា អ្នកគ្រូគឺជាវេជ្ជបណ្ឌិតដ៏ល្អម្នាក់ គាត់បានណែនាំខ្ញុំឱ្យមកជួបអ្នកគ្រូ។ សព្វថ្ងៃនេះ វាពិតជាពិបាកដើម្បីជួបអ្នកគ្រូណាស់...» នៅពេលដែលខ្ញុំឮពួកគេនិយាយរឿងទាំងនេះ ខ្ញុំញញឹមពីត្រចៀកមួយទៅត្រចៀកមួយ។ ខ្ញុំមានអារម្មណ៍សប្បាយនៅក្នុងចិត្តណាស់។ មនុស្សនៅតែចងចាំអ្វីៗទាំងនេះ បន្ទាប់ពីពេលកន្លងហួសទៅដ៏យូរ ហើយអ្នកខ្លះថែមទាំងមកជួបខ្ញុំដោយសារតែខ្ញុំល្បីថែមទៀតផង។ ភ្លាមៗនោះ ខ្ញុំមានអារម្មណ៍ថា កេរ្ដិ៍ឈ្មោះរបស់ខ្ញុំកើនឡើង ហើយពេលនេះខ្ញុំស្គាល់ពីរសជាតិនៃភាពជោគជ័យហើយ។ ប៉ុន្តែបន្ទាប់ពីភាពសប្បាយរីករាយ ខ្ញុំបានគិតអំពីចម្ងាយដែលខ្ញុំឆ្លងកាត់ ចេញពីជាគ្រូពេទ្យថែទាំម្នាក់។ ខ្ញុំអាចគ្រាន់តែធ្វើការវះកាត់ធម្មតាប៉ុណ្ណោះ។ ប្រសិនបើខ្ញុំជាគ្រូពេទ្រថែទាំ ហើយអាចធ្វើការវះកាត់កម្រិតខ្ពស់ នោះអ្នកជំងឺនឹងសរសើរខ្ញុំកាន់តែច្រើន ហើយមនុស្សកាន់តែច្រើននឹងចង់ជួបខ្ញុំ។ តើឋានៈរបស់ខ្ញុំនៅក្នុងក្រសែភ្នែករបស់ពួកគេនឹងមិនកាន់តែខ្ពស់ទេឬ?

បន្ទាប់ពីនោះ ខ្ញុំពន្លឿនជំហានរបស់ខ្ញុំឆ្ពោះទៅកាន់កេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ។ ស្វាមីរបស់ខ្ញុំបានរអ៊ូរទាំ និងឈ្លោះគ្នាជាច្រើនជាមួយខ្ញុំ ដោយនិយាយថា ខ្ញុំចំណាយពេលកាន់តែតិចទៅៗជាមួយគាត់។ ខ្ញុំមានអារម្មណ៍ហត់នឿយ និងខុសធ្ងន់ណាស់ ហើយខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីសួរខ្លួនឯងម្ដងហើយម្ដងទៀតថា៖ «តើខ្ញុំប្រឹងបែបនោះដើម្បីអ្វី? តើមិនមែនដើម្បីមានអាជីពដ៏ជោគជ័យ និងមានជីវិតដ៏ល្អទេឬ? តើខ្ញុំបានធ្វើអ្វីខុសឬ? ខ្ញុំមិនបានធ្វើអ្វីខុសទេ។ គឺស្វាមីរបស់ខ្ញុំទៅវិញទេ ដែលគ្មានហេតុផល។ គាត់គ្មានមហិច្ឆតាសោះ»។ ខ្ញុំបានជូតទឹកភ្នែកចេញ ហើយបានដាក់ពាក្យដើម្បីបានឱកាសធ្វើការនៅក្នុងអង្គភាពវេជ្ជសាស្ត្រកម្រិតក្រុង ដើម្បីសិក្សាបន្ថែមទៀត ដើម្បីបង្កើនជំនាញវេជ្ជសាស្ត្ររបស់ខ្ញុំបន្ថែមទៀត និងក្លាយជាគ្រូពេទ្យព្យាបាលម្នាក់។ វាគឺជាឱកាសដ៏កម្រ ហើយខ្ញុំស្រឡាញ់វាបំផុត។ ប៉ុន្តែអំឡុងពេលនៃការបណ្ដុះបណ្ដាល ខ្ញុំភ្ញាក់ផ្អើលដោយបានរកឃើញថាខ្ញុំមានទម្ងន់។ ដោយរកឃើញថាខ្លួនឯងមានទម្ងន់ ធ្វើឱ្យខ្ញុំមានអារម្មណ៍វង្វេងវង្វាន់ ហើយខ្ញុំពិតជាមិនបានគិតថា វាជាពេលវាលាសមស្របដើម្បីមានកូនឡើយ។ ខ្ញុំឆ្លងកាត់ច្រើនណាស់ទម្រាំទទួលបានឱកាសនេះ ខ្ញុំមិនអាចបោះបង់វាចោល ដោយសារតែកូនម្នាក់ ហើយបំផ្លាញសេចក្ដីរំពឹងរបស់ខ្ញុំឡើយ។ ប៉ុន្តែក្រោយមកខ្ញុំបានគិតដល់កូន។ ខ្ញុំមិនចង់រម្លូតកូនទេ។ ក្រោយមក ដោយសារខ្ញុំឈរវះកាត់រយៈពេលយូរ និងធ្វើកិច្ចការច្រើនពេក ហើយខ្ញុំមិនហូបអាហារ ដើម្បីធ្វើការវះកាត់ដែលមិនបានគ្រោងទុក នោះទីបញ្ចប់ ខ្ញុំក៏បានរលូតកូន។ ប៉ុន្តែ ខ្ញុំមិនដែលឈប់ការតាមរកកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈរបស់ខ្ញុំសូម្បីតែមួយភ្លែតឡើយ។ ខ្ញុំចង់ត្រឡប់ទៅធ្វើការវិញនៅឯមន្ទីរពេទ្យ មួយថ្ងៃបន្ទាប់ពីយកគភ៌ចេញ ប៉ុន្តែរាងកាយរបស់ខ្ញុំទន់ខ្សោយខ្លាំងណាស់នៅថ្ងៃនោះ។ ខ្ញុំមានអារម្មណ៍ថា រាងកាយរបស់ខ្ញុំកំពុងតែបែកដាច់ពីគ្នា។ ក្រពះរបស់ខ្ញុំឈឺ ហើយអវយវៈរបស់ខ្ញុំខ្សោយ។ គ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន គឺដេកនៅលើគ្រែ ហើយសម្រាក។ ប៉ុន្តែខ្ញុំមិនបានគិតដល់កូនដែលរលូត ឬត្រូវថែរក្សាខ្លួនបែបណាឡើយ ខ្ញុំគ្រាន់តែបារម្ភអំពីការសិក្សារបស់ខ្ញុំត្រូវបានពន្យារប៉ុណ្ណោះ ហើយរឿងនោះអាចប៉ះពាល់ដល់ការទទួលសញ្ញាបត្ររបស់ខ្ញុំ។ តើគ្រប់យ៉ាងមិនឥតអំពើទេអី?

បន្ទាប់ពីកិច្ចការដ៏នឿយហត់អស់រយៈពេលប្រាំពីរឆ្នាំទៀត ទីបំផុត ខ្ញុំទទួលបានតំណែងនោះជាគ្រូពេទ្យថែទាំ ដែលខ្ញុំបានសុបិនចង់បាន។ អ្នកជំងឺដែលខ្ញុំបានជួបទាំងអស់ បានរាក់ទាក់ដាក់ខ្ញុំនៅពេលដែលពួកគេបានឃើញខ្ញុំ ហើយនិយាយទៅកាន់អ្នកនៅជំវិញពួកគេថា «វេជ្ជបណ្ឌិត ធៀនបានវះកាត់ខ្ញុំ ហើយបានសង្គ្រោះខ្ញុំ»។ អ្នកជំងឺមួយចំនួនមកលេងខ្ញុំនៅផ្ទះដោយយករបស់ពិសេសៗគ្រប់ប្រភេទនៅតាមតំបន់មកជូន។ អ្នកខ្លះជូនអំណោយ និងប័ណ្ណទិញទំនិញនៅផ្សារដល់ខ្ញុំ ដើម្បីសម្ដែងនូវការដឹងគុណរបស់ពួកគេ។ ពេលខ្លះ ខ្ញុំកំពុងហូបអាហារនៅភោជនីយដ្ឋាន ហើយនៅពេលដែលពួកគេឃើញខ្ញុំ ពួកគេចេញថ្លៃអាហារឱ្យខ្ញុំ ដោយខ្ញុំមិនបានដឹងទៀតផង។ ទោះបីជាទាំងអស់នេះធ្វើឱ្យមនុស្សច្រណែនក៏ដោយ ក៏ភាពសប្បាយរីករាយរបស់ខ្ញុំបានត្រឹមតែបណ្ដោះអាសន្នប៉ុណ្ណោះ។ គ្មាននរណាម្នាក់បានដឹងអំពីភាពលំបាក និងការឈឺចាប់នៅពីក្រោយភាពសប្បាយរីករាយរបស់ខ្ញុំឡើយ។ ខ្ញុំមិនអាចបង្កើតកំហុសសូម្បីតែបន្តិចឡើយនៅក្នុងការវះកាត់ បើមិនដូច្នោះទេ ផលវិបាកនឹងមិននឹកស្មានដល់ឡើយ ហើយខ្ញុំបារម្ភគ្រប់ពេលវេលា អំពីការបង្កើតកំហុសដែលអាចបំផ្លាញខ្ញុំ។ ខ្ញុំប្រុងប្រយ័ត្នខ្លាំងណាស់ ដូចជាដើរលើមុខកាំបិតអ៊ីចឹង។ ខ្ញុំពិបាកចិត្តជាខ្លាំង ហើយគំនិតរបស់ខ្ញុំមិនអាចយកការពិបាកចិត្តនោះចេញបានទេ។ សុខភាពរបស់ខ្ញុំបានរងទុក្ខ ហើយទម្ងន់របស់ខ្ញុំស្រកដល់ប្រហែល ៩០ ផោន។ ដោយការធ្វើការហួសកម្រិតអស់រយៈពេលដ៏យូរ នោះសុខភាពរបស់ខ្ញុំកាន់តែយ៉ាប់ទៅៗ ដូច្នេះហើយទើបខ្ញុំបានរងទណ្ឌកម្មដោយជំងឺដេកមិនលក់ ឈឺក្រពះ និងរលាកថង់ប្រមាត់។ ខ្ញុំហូបមិនបាន សម្រាន្តមិនលក់។ ខ្ញុំរាប់ចៀមពេញមួយយប់ៗ ហើយលេបថ្នាំងងុយគេងដល់ទៅ ៤គ្រាប់ ប៉ុន្តែវាគ្មានប្រយោជន៍ឡើយ។ ពេលថ្ងៃ ខ្ញុំវង្វេងវង្វាន់ ហើយគ្មានកម្លាំងកំហែងឡើយ។ ជើងរបស់ខ្ញុំមានអារម្មណ៍ដូចជាពួកវាធ្វើពីសំណអ៊ីចឹង។ វាពិបាកទ្រាំណាស់។ ខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីញញឹមយ៉ាងល្វីងជូរចត់ ហើយគិតថា៖ «ខ្ញុំមានឋានៈ និងទទួលបានការសរសើរពីអ្នកដទៃ ប៉ុន្តែពេលនេះ ខ្ញុំមិនអាចគេង ឬហូបដូចមនុស្សធម្មតាបានទេ»។ ខ្ញុំថែមទាំងចង់គេចពីការងារ គេចចេញពីគ្រប់យ៉ាង ហើយគ្រាន់តែចង់គេងឱ្យស្កប់ប៉ុណ្ណោះ ប៉ុន្តែរឿងនោះគ្រាន់តែជាការរំពឹងខ្យល់ប៉ុណ្ណោះ។ អ្វីដែលកាន់តែយ៉ាប់ជាងនេះនោះគឺថា នៅពេលដែលខ្ញុំត្រូវការការមើលថែ និងការយកចិត្តទុកដាក់បំផុតនោះ ស្វាមីរបស់ខ្ញុំបែជានៅខាងក្រៅកំពុងផឹកស៊ី និងសប្បាយតែខ្លួនឯងទៅវិញ ហើយខ្ញុំត្រូវអត់ទ្រាំនឹងភាពទុក្ខព្រួយរបស់ខ្ញុំដោយខ្លួនឯង។ ខ្ញុំមានអារម្មណ៍សោកសង្រេង និងគ្មាននរណាជួយបានទេ នៅក្នុងយប់ដ៏ស្ងាត់ជ្រងំទាំងនោះ។ ពិបាកគេង ហើយខ្ញុំតែងតែយល់សប្ដិថា ខ្ញុំកំពុងតែរាវរកនៅក្នុងភាពងងឹត ដោយមិនអាចមើលឃើញទិសដៅដែលខ្ញុំឆ្ពោះទៅ ឬផ្លូវទៅផ្ទះវិញឡើយ។ ខ្ញុំមានអារម្មណ៍ភ័យខ្លាច ហើយព្យាយាមតស៊ូ។ ពេលមួយ ខ្ញុំក្រោកពីដំណេកដោយការចាប់ផ្ដើម យំ «អ្ហា!» ញើសហូរនៅលើថ្ងាសរបស់ខ្ញុំ។ ខ្ញុំបានបើកភ្លើង ហើយអង្គុយនៅគែមគ្រែ ហើយបានគិតដល់ការគោរពពីអ្នកជំងឺ និងការសរសើរពីគ្រួសាររបស់ខ្ញុំ ប៉ុន្តែរឿងនោះមិនបានកាត់បន្ថយការឈឺចាប់ទាល់តែសោះ។ ដោយការគិតត្រឡប់ទៅរកការប្រឹងប្រែងដែលខ្ញុំបានធ្វើអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ នោះខ្ញុំបន្តសួរខ្លួនឯងថា៖ «ខ្ញុំបានប្រឹងប្រែងធ្វើការអស់កន្លះជីវិតរបស់ខ្ញុំ ដើម្បីអាចទៅមុខបាន ប៉ុន្តែនៅទីបញ្ចប់ ក្រៅពីភាពរុងរឿងរយៈពេលខ្លីទាំងនោះ គ្រប់យ៉ាងដែលខ្ញុំបានទទួលគឺរាងកាយដែលមានជំងឺ ស្វាមីដែលក្បត់ និងការរងទុក្ខ ព្រមទាំងការឈឺចាប់ដែលគ្មានទីបញ្ចប់។ ហេតុអ្វីបានជាដូច្នោះទៅវិញ? តើបុគ្គលម្នាក់គួរតែរស់នៅយ៉ាងដូចម្ដេចដើម្បីមានជីវិតដ៏មានតម្លៃ និងមានន័យ?» ខ្ញុំពិតជាចង់យកការឈឺចាប់ចេញ។ ខ្ញុំបានទៅជួបគ្រូទាយ ខ្ញុំបានស្រាវជ្រាវរកចម្លើយនៅក្នុងពាក្យសម្ដីរបស់បុគ្គលល្បីៗ ហើយបានចូលប្រឡូកនឹង «ថាមពលវិជ្ជមាន» ដែលមនុស្សតាមរកខ្លាំងណាស់។ ខ្ញុំចូលរកតាមអនឡាញ ហើយព្យាយាមស្វែងរកចម្លើយនៅក្នុងពុទ្ធសាសនា ប៉ុន្តែគ្មានចម្លើយគួរជាទីពេញចិត្តឡើយ ហើយចម្លើយទាំងនោះមិនបានដោះស្រាយបញ្ហារបស់ខ្ញុំទាល់តែសោះ។ គឺនៅពេលដែលជំងឺរបស់ខ្ញុំឈឺចាប់ដោយមិនអាចអត់ទ្រាំបាន ពេលដែលខ្ញុំមិនអាចមើលឃើញសេចក្ដីសង្ឃឹមនៅក្នុងជីវិត ឬរកឃើញផ្លូវឆ្ពោះទៅមុខបាន នោះព្រះគុណសង្គ្រោះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា បានចូលមកខ្ញុំ។

បន្ទាប់ពីរកឃើញសេចក្ដីជំនឿនៅក្នុងព្រះជាម្ចាស់ នោះខ្ញុំបានរកឃើញចម្លើយនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «មនុស្សគិតថា នៅពេលដែលគេមានកិត្តិយស និងបុណ្យសក្តិហើយ នោះគេអាចទាញយកប្រយោជន៍ពីវាបាន ដូចជាទទួលបានឋានៈខ្ពស់ និងមានទ្រព្យសម្បត្ដិស្តុកស្តម្ភ ព្រមទាំងរស់នៅរីករាយនៅក្នុងជីវិត។ ពួកគេគិតថាកិត្តិយស និងបុណ្យសក្តិ គឺជាដើមទុនមួយដែលពួកគេអាចប្រើ ដើម្បីទទួលបានជីវិតស្កប់ស្កល់ និងភាពរីករាយនៃជីវិត។ ដោយសារភាពលោភលន់របស់មនុស្យជាតិ ចង់បានកិត្តិយស និងបុណ្យសក្តិនេះ មនុស្សហ៊ានស្ម័គ្រចិត្ត ប្រគល់រាងកាយ ចិត្តគំនិត និងអ្វីទាំងអស់ដែលពួកគេមាន រួមទាំងអនាគត និងជោគវាសនារបស់ពួកគេទៅសាតាំងដោយមិនស្តាយស្រណោះ។ ពួកគេធ្វើដូច្នេះ ដោយគ្មានការស្ទាក់ស្ទើរសូម្បីតែបន្តិច ថែមទាំងមិនខ្វល់ខ្វាយ ដើម្បីស្តារអ្វីៗទាំងអស់ដែលពួកគេបានប្រគល់ឲ្យមកវិញឡើយ។ តើមនុស្សអាចគ្រប់គ្រងលើខ្លួនឯងបានទេ នៅពេលដែលពួកគេស្ថិតក្រោមជំរករបស់សាតាំង និងស្មោះត្រង់ចំពោះវានោះ? ពិតជាមិនអាចទេ។ ពួកគេត្រូវបានគ្រប់គ្រងដោយសាតាំងទាំងស្រុង។ ពួកគេបានលិចចូលយ៉ាងជ្រៅទៅក្នុងភក់ ហើយមិនអាចរំដោះខ្លួនឯងបានឡើយ។ នៅពេលដែលមនុស្សម្នាក់មាន កិត្តិយស និងបុណ្យសក្តិ ពួកគេលែងស្វែងរកអ្វីដែលភ្លឺ អ្វីដែលសុចរិត ឬអ្វីដែលស្រស់ស្អាត និងល្អទៀតហើយ។ នេះគឺដោយសារតែអំណាចងប់ងល់នៃកិត្តិយស និងបុណ្យសក្តិ នៅលើមនុស្សវាធំខ្លាំងពេក ហើយពួកវាបានក្លាយជាអ្វីដែលមនុស្សដេញតាមស្វែងរកនៅក្នុងជីវិតរបស់ពួកគេ និងអស់កល្បជានិច្ចគ្មានទីបញ្ចប់។ តើនេះមិនពិតទេឬអី?» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបំភ្លឺចិត្តរបស់ខ្ញុំ។ ខ្ញុំបាននឹកចាំពីការទៅចម្អិនអាហារជាមួយវេជ្ជបណ្ឌិត វ៉ាង នៅពេលដែលខ្ញុំតាំងចិត្តថា ដរាបណាខ្ញុំមានឋានៈ និងមានជំនាញវេជ្ជសាស្ត្រកម្រិតខ្ពស់ នោះមនុស្សនឹងគោរពខ្ញុំ ហើយខ្ញុំនឹងទទួលបានការរាប់អានពិសេស ហើយជីវិតរបស់ខ្ញុំនឹងដំណើរការយ៉ាងរលូន។ ខ្ញុំក៏បានទទួលយកថ្នាំពុលរបស់សាតាំងដែរ ដូចជា «មនុស្សបន្សល់កេរ្តិ៍ឈ្មោះនៅកន្លែងដែលខ្លួនទៅ ប្រៀបដូចនឹងក្ងានដែលបញ្ចេញសម្លេងគ្រប់ទីកន្លែងដែលវាទៅដែរ» «ចូរធ្វើជាមនុស្សលេចធ្លោជាងគេ» និង «មនុស្សពុះពារដើម្បីបានខ្ពង់ខ្ពស់ រីឯទឹកតែងហូរទៅទីទាបជានិច្ច» ច្រើនណាស់ ដូច្នេះហើយទើបការដេញតាមកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈបានក្លាយជាការតាមរក និងជាគោលដៅរបស់ខ្ញុំនៅក្នុងជីវិត។ ខ្ញុំប្រឹងប្រែងធ្វើការជានិច្ចដើម្បីបង្កើនអាជីពរបស់ខ្ញុំ។ បន្ទាប់ពីខ្ញុំទទួលបានការគោរព និងការសរសើរពីមនុស្សជុំវិញខ្ញុំ នោះខ្ញុំក៏មានអារម្មណ៍អំពីភាពជោគជ័យដ៏ពិត ដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ជាប់ជំពាក់នឹងភារកិច្ចដើម្បីបន្តដើរតាមមាគ៌ាដែលខុស។ ខ្ញុំបានចំណាយពេលជាង ១០ ឆ្នាំ ដើម្បីដេញតាមកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ ដោយលះបង់ក្រុមគ្រួសារ និងកូននៅក្នុងផ្ទៃ។ ខ្ញុំបានបំផ្លាញសុខភាពរបស់ខ្ញុំ ហើយបានបន្សល់ទុកនូវរាងកាយដែលមានជំងឺ។ វាគឺជាភាពអាម៉ាស់មួយ ដែលក្រោយពីខ្ញុំលះបង់គ្រប់យ៉ាង ទើបខ្ញុំបានគិតថា៖ «តើកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈមានប្រយោជន៍អ្វីដល់ខ្ញុំ? ការដេញតាមវាបាននាំឱ្យខ្ញុំហត់នឿយ និងរងទុក្ខ ហើយទីបញ្ចប់ បន្ទាប់ពីទទួលបានវា ខ្ញុំបែរជានៅតែរងទុក្ខដោយរកពាក្យថ្លែងមិនបានទៅវិញ។ ច្បាស់ណាស់ សរុបមក ការដេញតាមកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈគឺជាមាគ៌ាដែលខុស»។ ទីបញ្ចប់ ខ្ញុំបានយល់ថា ការប្រយុទ្ធដើម្បីដេញតាមកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈគឺជាកម្លាំងអាក្រក់ដែលរុំព័ទ្ធជុំវិញមនុស្ស ដូចជាខ្សែពួរ ហើយធ្វើឱ្យពួកគេថប់ដង្ហើមអ៊ីចឹង។ វាដូចទៅនឹងខ្សែទាញ ដែលសាតាំងបានដាក់លើរាងកាយរបស់ខ្ញុំអ៊ីចឹង ដែលធ្វើឱ្យខ្ញុំចង់រងទុក្ខ និងលះបង់គ្រប់យ៉ាង។ ទីបំផុត សាតាំងធ្វើឱ្យខ្ញុំទៅកន្លែងដែលវាចង់ឱ្យខ្ញុំទៅ។ ដូចជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «សាតាំងប្រើកិត្តិយស និងបុណ្យសក្តិ ដើម្បីគ្រប់គ្រងគំនិតរបស់មនុស្សឲ្យគិតតែពីកិត្តិយស និងបុណ្យសក្តិរហូត។ ពួកគេតស៊ូប្រឹងប្រែងដើម្បីកិត្តិយស និងបុណ្យសក្តិ ទទួលរងទុក្ខលំបាកដើម្បីកិត្តិយស និងបុណ្យសក្តិ ស៊ូទ្រាំភាពអាម៉ាស់ដើម្បីកិត្តិយស និងបុណ្យសក្តិ លះបង់អ្វីៗគ្រប់យ៉ាងដែលពួកគេមានដើម្បីកិត្តិយស និងបុណ្យសក្តិ ហើយពួកគេនឹងធ្វើការវិនិច្ឆ័យ ឬការសម្រេចចិត្តណាមួយដើម្បីកិត្តិយស និងបុណ្យសក្តិ។ តាមវិធីនេះសាតាំងបានចងមនុស្សជាមួយនឹងខ្សែដែលមើលមិនឃើញ ហើយពួកគេមិនមានកម្លាំង ឬភាពក្លាហានក្នុងការបោះចោលរបស់នេះឡើយ។ ពួកគេកំពុងទ្រាំទ្រនឹងឧបសក្គ និងទុក្ខលំបាកដ៏ខ្លាំងជាច្រើន ដោយមិនដឹងខ្លួន។ ដោយសារ កិត្តិយស និងបុណ្យសក្តិនេះ មនុស្សជាតិបានបដិសេធចោលព្រះជាម្ចាស់ ព្រមទាំងក្បត់ព្រះអង្គ ហើយក្លាយជាមនុស្សអាក្រក់កាន់តែខ្លាំងឡើងៗ។ ហេតុដូច្នេះ ពីជំនាន់មួយទៅជំនាន់មួយ មនុស្សត្រូវបានបំផ្លាញក្រោមឥទ្ធិពលកិត្តិយស និងបុណ្យសក្តិរបស់សាតាំង» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ខ្ញុំបានឃើញថា សាតាំងពិតជាគួរឱ្យស្អប់បែបណា ហើយខ្ញុំបានអរគុណព្រះជាម្ចាស់អស់ពីដួងចិត្តរបស់ខ្ញុំ។ គឺនៅពេលដែលសាតាំងបាននាំខ្ញុំទៅកាន់ជ្រុងមួយ គឺព្រះជាម្ចាស់មិនគ្រាន់តែគង់ និងទតមើលប៉ុណ្ណោះទេ ទ្រង់ហុចព្រះហស្ដនៃសេចក្ដីសង្គ្រោះរបស់ទ្រង់ដល់ខ្ញុំ លួងលោមខ្ញុំដោយព្រះបន្ទូលរបស់ទ្រង់ លើកទឹកចិត្តខ្ញុំ ហើយបានជួយខ្ញុំរកឃើញប្រភពនៃការឈឺចាប់របស់ខ្ញុំ មានតែព្រះជាម្ចាស់ទេដែលស្រឡាញ់មនុស្សបំផុត។ ទ្រង់បានក្លាយជាសាច់ឈាម ដើម្បីសម្ដែងចេញនូវសេចក្ដីពិត ដើម្បីបង្រៀនពួកយើងឱ្យចេះញែកសេចក្ដីល្អពីសេចក្ដីអាក្រក់ និងញែកភាពវិជ្ជមានពីភាពអវិជ្ជមាន។ ខ្ញុំបានដឹងថា ខ្ញុំមិនអាចបន្តលើមាគ៌ាខុស ដោយចំណាយជីវិតរបស់ខ្ញុំដេញតាមកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈឡើយ។ ខ្ញុំគួរតែថ្វាយបង្គំព្រះអាទិករ។ បន្ទាប់ពីនោះ ខ្ញុំបានចំណាយពេលទំនេររបស់ខ្ញុំកាន់តែច្រើនក្នុងការអានព្រះបន្ទូល ហើយធ្វើការប្រកបគ្នាជាមួយបងប្អូនប្រុសស្រីរបស់ខ្ញុំ អំពីអ្វីៗដែលខ្ញុំមិនបានយល់ ហើយពួកយើងបានជួយគ្នា និងបានគាំទ្រគ្នាទៅវិញទៅមក។ មុនពេលដែលខ្ញុំបានដឹង នោះខ្ញុំបានយល់សេចក្ដីពិតមួយចំនួន និងមានការយល់កាន់តែប្រសើរអំពីរឿងមួយចំនួន។ គំនិតរបស់ខ្ញុំមានភាពស្រាកស្រាន្ដកាន់តែច្រើន។ បន្តិចម្ដងៗ ជំងឺដេកមិនលក់របស់ខ្ញុំបានធូរស្បើយ ហើយក្រពះ និងថង់ប្រមាត់របស់ខ្ញុំក៏បានជាសះស្បើយដែរ។ ទាំងអស់នេះគឺជាអ្វីដែលខ្ញុំមិនអាចសម្រេចបាន ដោយការដេញតាមកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈឡើយ។ ខ្ញុំពិតជាទទួលបានបទពិសោធន៍អំពីសេចក្ដីសុខរបស់សេរីភាពខាងវិញ្ញាណប្រាកដមែន។

ក្រោយមក ខ្ញុំបានឃើញសហការីរបស់ខ្ញុំកំពុងតែធ្វើការឆ្ពោះទៅរកការឡើងតំណែង ហើយអ្នកទាំងនោះមានជំនាញអាជីពទាបជាងខ្ញុំ អ្នកខ្លះជាសហការីដែលខ្ញុំបានបណ្ដុះបណ្ដាលទៀតផង គ្រប់គ្នាបានក្លាយជាសាស្ត្រាចារ្យរង។ ខ្ញុំមានអារម្មណ៍ថាបាត់បង់។ ខ្ញុំបានគិតថា ប្រសិនបើសុខភាពរបស់ខ្ញុំមិនបាក់ស្រុត និងបានបង្អាក់ខ្ញុំអស់មួយទសវត្សរ៍ទេ នោះបើនិយាយអំពីភាពប៉ិនប្រសប់ខាងជំនាញរបស់ខ្ញុំ យ៉ាងហោចណាស់ក៏ខ្ញុំអាចក្លាយជាសាស្ត្រាចារ្យរងដែរ។ ប៉ុន្តែ ដោយគិតដល់វិធីដែលខ្ញុំធ្លាប់ដេញតាមការឡើងតំណែង ហើយទទួលបានរាងកាយដែលមានជំងឺ ការឈឺចាប់ និងការរងទុក្ខ នោះខ្ញុំដឹងថា នេះគឺជាល្បិចកលមួយដ៏ប៉ិនប្រសប់របស់សាតាំង។ សាតាំងប្រើប្រាស់បំណងចិត្តរបស់ខ្ញុំដើម្បីលួងលោមខ្ញុំឱ្យត្រលប់ចូលនៅក្នុងទឹកកួចនៃកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ។ ប្រសិនបើខ្ញុំបានចាប់ផ្ដើមដេញតាមកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈម្ដងទៀត នោះខ្ញុំអាចបញ្ចប់ដោយការបាត់បង់ជីវិតទៀតផង។ តើមានប្រយោជន៍អ្វី? ខ្ញុំបានគិតដល់អ្វីមួយដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូល៖ «នោះតើគាត់នឹងបានផលចំណេញអ្វី ប្រសិនបើមនុស្សម្នាក់ទទួលបានពិភពលោកទាំងមូល ហើយបាត់បង់ព្រលឹងរបស់ខ្លួននោះ? ឬថាតើមនុស្សត្រូវផ្ដល់អ្វីដើម្បីដោះដូរព្រលឹងវិញ្ញាណរបស់ខ្លួន?» (ម៉ាថាយ ១៦:២៦)។ ហើយព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ក្នុងនាមជាមនុស្សម្នាក់មានភាពធម្មតា និងជាអ្នកស្វែងរកការស្រលាញ់ព្រះជាម្ចាស់ នោះការចូលទៅក្នុងនគរព្រះដើម្បីក្លាយជាម្នាក់ក្នុងចំណោមរាស្ត្ររបស់ព្រះជាម្ចាស់ គឺជាអនាគតពិតប្រាកដរបស់អ្នករាល់គ្នា និងជាជីវិតមួយដែលមានតម្លៃខ្ពស់បំផុត និងមានសារៈសំខាន់ ហើយគ្មានអ្នកណាម្នាក់មានពរជាងអ្នករាល់គ្នាឡើយ។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលបែបនេះ? ដ្បិតអស់អ្នកដែលមិនជឿលើព្រះជាម្ចាស់រស់នៅសម្រាប់តែសាច់ឈាម និងរស់នៅសម្រាប់សាតាំង ប៉ុន្តែសព្វថ្ងៃនេះ អ្នករាល់គ្នារស់នៅសម្រាប់ព្រះជាម្ចាស់ និងរស់នៅធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ហេតុនេះទើបខ្ញុំមានបន្ទូលថា ជីវិតរបស់អ្នករាល់គ្នាមានសារៈសំខាន់បំផុត» («ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមដានព្រះបាទារបស់ព្រះអង្គ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានយល់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ចេញពីព្រះបន្ទូលរបស់ទ្រង់។ មិនថាឋានៈរបស់បុគ្គលម្នាក់ខ្ពង់ខ្ពស់ប៉ុនណា ឬកេរ្ដិ៍ឈ្មោះរបស់ពួកគេជាអ្វីឡើយ ការដេញតាមកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈគឺជាមាគ៌ាដ៏ខុសឆ្គង ហើយវាគឺជាមាគ៌ាដែលនាំទៅរកសេចក្ដីស្លាប់។ ពួកយើងមិនអាចទទួលបានព្រះពរ ឬការការពាររបស់ព្រះជាម្ចាស់បានទេ បើដើរតាមមាគ៌ានេះ។ មានតែតាមរយៈការស្វែងរកសេចក្ដីពិត និងការបំពេញភារកិច្ចរបស់ពួកយើង ដកខ្លួនពួកយើងចេញពីសេចក្ដីពុករលួយរបស់អ្នកដោយការសម្ដែងចេញនូវកិច្ចការរបស់ព្រះជាម្ចាស់ ហើយព្យាយាមស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបពួកយើងអាចមានជីវិតដ៏មានសារៈសំខាន់ និងមានតម្លៃ ហើយទីបំផុតទទួលបានព្រះពររបស់ព្រះជាម្ចាស់។ នេះគឺជាអនាគតដ៏ពិតតែមួយគត់ ដែលបុគ្គលម្នាក់គួរតែមាន។ ប្រសិនបើខ្ញុំបន្តព្យាយាមបំពេញចំណង់ចំណូលចិត្តរបស់សាច់ឈាម នោះមិនត្រឹមតែព្រះជាម្ចាស់មិនបានប្រទានពរដល់ខ្ញុំទេ ទ្រង់ថែមទាំងស្អប់ខ្ញុំទៀតផង។ នេះគឺជាឧទាហរណ៍ជីវិតពិតមួយចំនួនរបស់មនុស្សដែលខ្ញុំបានស្គាល់៖ កូនស្រីរបស់ចៅហ្វាយខ្ញុំបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ ហើយមានការងារល្អ ដោយរស់នៅឯបរទេស។ ប៉ុន្តែបន្ទាប់ពីការប្រកួតប្រជែងដ៏ស្វិតស្វាញអស់រយៈពេលជាច្រើនឆ្នាំ និងមានភាពតានតឹងខ្លាំងពេក នាងបានបាក់ទឹកចិត្ត ហើយបានលោតចុះពីអគារសម្លាប់ខ្លួន។ ហើយកូនប្រុសរបស់មិត្តភក្ដិខ្ញុំដែលបានក្លាយជាអ្នកចាត់ការទូទៅម្នាក់ទាំងវ័យក្មេង និងទទួលបានភាពជោគជ័យ បានកើតជំងឺក្រិនថ្លើម ដោយសារការទទួលទានគ្រឿងស្រវឹងច្រើនពេក។ គាត់ឈឺមិនបានប្រាំមួយខែផង គាត់ក៏បានស្លាប់ ហើយសក់របស់មិត្តភក្ដិខ្ញុំបានក្លាយជាពណ៌សក្នុងរយៈពេលមួយយប់ ដោយសារការឈឺចាប់ដែលបណ្ដាលមកពីការបាត់បង់កូន។ ខ្ញុំរំលឹកឡើងវិញ នៅពេលដែលបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ៖ «មនុស្សទទួលស្គាល់ថា ទឹកប្រាក់មិនអាចទិញជីវិតបាន កេរ្ដិ៍ឈ្មោះមិនអាចលុបបំបាត់សេចក្តីស្លាប់ ហើយទឹកប្រាក់ និងភាពល្បីល្បាញមិនអាចពន្យារជីវិតរបស់គេបានឡើយ សូម្បីតែមួយនាទី ឬមួយវិនាទីក៏មិនបានផង» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ កេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ មិនអាចដកមនុស្សចេញពីការរងទុក្ខ ហើយមិនអាចសង្គ្រោះជីវិតរបស់ពួកគេបានឡើយ។ ពួកវាអាចត្រឹមតែអូសទាញមនុស្សត្រឡប់ទៅរកជ្រោះមរណៈប៉ុណ្ណោះ បន្ទាប់ពីមានសេចក្ដីសុខរយៈពេលខ្លីខ្លះៗ។ ដោយបានយល់អំពីរឿងនេះ នោះខ្ញុំមិនដែលត្រូវបានរំខាន ឬរងឥទ្ធិពលពីមនុស្សជុំវិញខ្ញុំឡើយ។ ខ្ញុំចង់ចំណាយពេលវេលាដ៏មានកំណត់របស់ខ្ញុំលើការស្វែងរកសេចក្ដីពិត និងការស្គាល់ព្រះជាម្ចាស់ ការរស់នៅដោយផ្អែកលើសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ និងការបំពេញភារកិច្ចរបស់ខ្ញុំនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។

ថ្ងៃមួយ ខ្ញុំបានទទួលទូរស័ព្ទពីនាយកមន្ទីរពេទ្យមួយផ្សេងទៀត។ គាត់បាននិយាយថា «ពេលនេះ បងស្រីចូលនិវត្តន៍ហើយ ដូច្នេះពួកយើងមានផែនការរៀបចំពិធីជប់លៀងមួយសម្រាប់បងស្រី ដើម្បីអបអរសាទរ ហើយពួកយើងអាចជជែកគ្នាអំពីការសហការគ្នាដែលពួកយើងបានជជែកគ្នាកាលពីមុន។ ពួកយើងចង់ព្យួរលិខិតអញ្ញាតពេទ្រថែទាំរបស់បងស្រីនៅក្នុងមន្ទីរពេទ្យរបស់ពួកយើង ដើម្បីទាក់ទាញអតីតអ្នកជំងឺរបស់បងស្រី។ បងស្រីក៏អាចធ្វើការឱ្យពួកយើងបានដែរ ឬបងស្រីអាចក្លាយជាម្ចាស់ភាគហ៊ុនមួយរូប។ អាស្រ័យលើបងស្រីទេ»។ នៅពេលដែលខ្ញុំបានស្ដាប់ឮពាក្យទាំងនេះ ខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីគិតថា «ខ្ញុំបានចំណាយពេលស្ទើរពេញមួយជីវិតរបស់ខ្ញុំដេញតាមកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ ហើយតើខ្ញុំយកវាមកធ្វើអ្វី? តើខ្ញុំពិតជានឹងចំណាយពេលពេញមួយជីវិត ដោយកប់នៅក្នុងកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈឬ? វាមិនងាយនឹងយកចេញនូវការឈឺចាប់ដោយការដេញតាមកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈឡើយ។ ខ្ញុំមិនត្រូវការរាប់ចៀមនៅពេលយប់ ឬរស់នៅជាមួយនឹងការព្រួយបារម្ភ និងការភ័យខ្លាចពេញមួយថ្ងៃតទៅទៀតឡើយ។ ខ្ញុំបានភ្លក់រសជាតិនែសេចក្ដីស្ងប់ផ្លូវចិត្ត ដែលការជឿលើព្រះជាម្ចាស់ និងការយល់ពីសេចក្ដីពិតបាននាំមកឱ្យខ្ញុំ។ ខ្ញុំគួរតែចាប់យកសេចក្ដីសុខនេះឱ្យណែន ប្រសើរជាង។ ក្រៅពីនេះ ទោះបីជាខ្ញុំគ្រាន់តែត្រូវការព្យួរអាជ្ញាប័ណ្ណរបស់ខ្ញុំនៅមន្ទីរពេទ្យក៏ដោយ ប្រសិន បើមានបញ្ហាណាមួយកើតឡើង នោះខ្ញុំនៅតែត្រូវចូលទៅដោះស្រាយដដែល ហើយតើនោះមិនមែនជ្រៀតជ្រែកដល់ការបំពេញភារកិច្ចរបស់ខ្ញុំទេឬ? ខ្ញុំបានគិតដល់ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា៖ «ជិវិតដែលអ្នករាល់គ្នារស់នៅរាល់ថ្ងៃនេះ មានសារៈសំខាន់ណាស់ ហើយវាសំខាន់ខ្លាំងបំផុតចំពោះគោលដៅ និងជោគវាសនារបស់អ្នករាល់គ្នា ដូច្នេះអ្នករាល់គ្នាត្រូវតែស្រឡាញ់អ្វីៗគ្រប់យ៉ាងដែលអ្នករាល់គ្នាមាននៅថ្ងៃនេះ ហើយឲ្យតម្លៃពេលវេលាគ្រប់នាទីដែលកន្លងទៅ។ អ្នកត្រូវតែលៃលកពេលវេលាឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន ដើម្បីផ្ដល់ផលប្រយោជន៍ច្រើនបំផុតដល់ខ្លួនឯង ទើបអ្នកមិនចំណាយជីវិតនេះជាអាសារឥតការ» («តើអ្នកស្មោះត្រង់ចំពោះអ្នកណា?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំមានភ័ព្វសំណាងណាស់ដែលមានឱកាសដ៏កម្រក្នុងការរកឃើញព្រះជាម្ចាស់។ គឺព្រះជាម្ចាស់ដែលបានធ្វើឱ្យខ្ញុំយល់អំពីអត្ថន័យនៃជីវិត និងបាននាំខ្ញុំចេញពីជ្រោះនៃការឈឺចាប់។ ធ្វើម៉េចខ្ញុំអាចត្រឡប់ទៅរកការឱបក្រសោបរបស់សាតាំងវិញបាន? កិច្ចការរបស់ព្រះជាម្ចាស់ជិតដល់ទីបញ្ចប់ហើយ ហើយខ្ញុំមិនទាន់បានទទួលសេចក្ដីពិតនៅឡើយទេ។ ខ្ញុំត្រូវតែចេះស្រឡាញ់ជារៀងរាល់ថ្ងៃ ហើយស្វែងរកសេចក្ដីពិតនៅក្នុងពេលវេលាមានកំណត់របស់ខ្ញុំ។ នោះគឺជាជីវិតដ៏ស្រស់បំព្រងមួយ! ដោយបានយល់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះខ្ញុំក៏បដិសេធការផ្ដល់ជូនរបស់លោកនាយកមន្ទីរពេទ្យ។ ពេលដែលខ្ញុំដាក់ទូរស័ព្ទចុះ ខ្ញុំមានអារម្មណ៍កាន់តែមានសេរីភាពជាងអ្វីដែលខ្ញុំធ្លាប់មានពីមុនមក។ ខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីនិយាយថា «ខ្ញុំគួរតែឈប់ដេញតាមកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈតាំងពីយូរមកហើយ»។ មន្ទីរពេទ្យផ្សេងទៀតបានជជែកជាមួយខ្ញុំអំពីការធ្វើការរួមគ្នា។ ខ្ញុំបានបដិសេធទាំងអស់។ ពេលនេះ ខ្ញុំបានវិនិយោគទៅលើការបំពេញភារកិច្ចរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ធូរស្រាល និងពេញចិត្តជារៀងរាល់ថ្ងៃ។ នេះគឺជាអ្វីមួយដែលគ្មានភាពសប្បាយរីករាយខាងសម្ភារៈ ឬកេរ្ដិ៍ឈ្មោះ ឬឋានៈណាមួយ អាចយកមកបានទេ។ ខ្ញុំអរព្រះគុណដល់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលបានសង្គ្រោះខ្ញុំ!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការភ្ញាក់រលឹករបស់ទាសករលុយ

កាលខ្ញុំនៅក្មេង គ្រួសារខ្ញុំក្រ ហើយឪពុកម្ដាយខ្ញុំគ្មានលទ្ធភាពបង់ថ្លៃសិក្សារបស់ខ្ញុំទេ ដូច្នេះ ខ្ញុំធ្វើបង្គោលរបង...

Leave a Reply